ការពារកុំអោយគេលួច Facebook

Facebook បាន​ប្រកាស​ពី​ការ​ផ្លាស់​ប្ដូរ​ថ្មី​លើ​​ការ​កំណត់​ការ​ការពារ​ ២ជាន់​ លើ​គណនី​ Facebook មួយ​ ដោយ​មាន​ភាព​ងាយ​ស្រួល​ជាង​មុន និង ​មិន​ចាំ​បាច់​ប្រើ​លេខ​ទូរសព្ទ​នោះ​ទេ។

Facebook បាន​ផ្លាស់​ប្ដូរ​ចំណុច​នេះ ​ក្រោយ​រក​ឃើញ​បញ្ហា​មួយ​ទាក់​ទង​នឹង​​​ការ​ផ្ញើ​សារ​លេខ​កូដ​តាម​លេខ​ទូរសព្ទ​នេះ។
ដំណើរ​ការ​ជា​មួយ​កម្មវិធី​ Duo Security និង Google Authenticator។ ដើម្បី​ដំណើរ​ការ​មុខងារ​​នេះ​បាន​ត្រូវ​ដំឡើង​កម្មវិធី​ មួយ​ ក្នុង​ចំណោម​កម្មវិធី​ទាំង​ពីរ​នេះ។
* បន្ទាប់​មក​ចូល​ទៅ​កាន់​ “Settings & Privacy” ក្នុង​កម្មវិធី​ Facebook រួច​ចុច​លើ​ “Account Settings” ក្រោយ​មក​ចុច​លើ​ “Security and Login”
* អូស​ចុះ​ក្រោម​ចុច​លើ​ “Use two-factor authentication” រួច​បញ្ចូល​លេខ​សម្ងាត់​គណនី​
* បន្ទាប់​មក​ចុច​លើ​ពាក្យ​ “Get Started” ហើយ​រើស​យក​ប្រអប់​ Authentication App

* បើក​កម្មវិធី Google Authenticator ឬ Duo Security ​ឡើង ​ចុច​លើ​ពាក្យ​ “Begin Setup” រួច​រើស​យក​ Manual Entry ហើយ​ធ្វើ​ការ​បំពេញ​ Email និង​បញ្ចូល​លេខ​កូដ​ ១៦ ខ្ទង់
* ពេល​រួច​រាល់​អ្នក​នឹង​ឃើញ​លេខ​កូដ​ ៦ ខ្ទង់​ដែល​ប្រែ​ប្រួល​ជានិច្ច​
* ក្រោយ​មក​ត្រឡប់​ទៅ​កាន់​កម្មវិធី​ Facebook វិញ​ រួច​ចុច​ Next និង​បញ្ចូល​លេខ​កូដ ៦ ខ្ទង់​ដែល​បង្ហាញ​ក្នុង​កម្មវិធី ពេល​​រួច​រាល់​ចុច​លើ​ Finished ជា​ការ​ស្រេច។