មេរៀនទី២: សង្ខេប Syntax CSS

មេរៀនទី២: មេរៀនសង្ខេប Syntax  CSS 

មេរៀន១: សញ្ញាមូលដ្ឋាន CSS

បង្រៀនដោយលោកគ្រូ: ទាវ ឈុនណន
ព្រឹទ្ធបរុស មហាវិទ្យាល័យ វិទ្យាសាស្រ្ត និង បច្ចេកវិទ្យា
នៃ សាកលវិទ្យាល័យកម្ពុជា
Tel: 077778647-070778647-0977778647
Yahoo, Skype, google: chhunnan

. CSS ជាអ្វី?
CSS ជាអក្សរកាត់មកពីពាក្យថា Cascading Style Sheets ត្រូវបាន ចាត់ ទុកថា ជាភាសាពិសេស មូយសម្រាប់លោកអ្នកដែល បានធ្វើការ ងារទាក់ទងទៅនឹងការរចនា Website។ ហើយម្យ៉ាងវិញទៀត វាជាអ្នកផ្តល់ភាពងាយស្រួលជាច្រើនក្នុងការគ្រប់គ្រង លើ style (​ដូចជាៈ font, color, size ល។)​ និង layout (ដូចជាៈ background, margin, padding ល។) របស់ web pages ទាំងអស់ ក្នុង ពេលតែមួយ ដែលធ្វើអោយលោកអ្នក ចំណេញពេលវេលាបានយ៉ាងច្រើនក្នុង ការធ្វើ អោយ website មួយឲមានសោភ័ណភាព និង លក្ខណៈ រស់ រវើក។ ជារួម CSS មានន័យថាជា ការបែងចែក តួនាទី ដាច់ ដោយឡែក​នៅក្នុង HTML File មួយរវាង content​​ និង layout របស់ fileនោះ។
សំគាល់ៈ សិក្សា CSS ទាមទារលោកអ្នកត្រូវចេះភាសា HTML ជាមុនសិន។
២.​ កម្មវិធីដែលអាចសរសេរភាសា CSS និង HTML
​          លោកអ្នកអាចសរសេរភាសា CSS និង HTML ចំពោះម៉ាស៊ីន កុំព្យូទ័រដែលប្រើ ប្រព័ន្ធដំណើរការ Window ជាមួយនឹងកម្មវិធីដូចជា៖
– Text Editor
– Word Processor
– WordPad
–  FrontPage
– Dreamweaver
ដោយឡែកចំពោះម៉ាស៊ីនកុំព្យូទ័រដែលតំណើរការដោយប្រព័ន្ធ Macintosh លោកអ្នក អាចប្រើកម្មវិធី ដូចជា៖
​- TeachText
– SimpleText
ប៉ុន្តែជារួមលោកអ្នកនៅតែប្រើប្រាស់ code របស់ CSS និង HTML ដូចគ្នា ហើយបង្ហាញ លទ្ធផល តែ មួយបើទោះបីលោកអ្នកប្រើ ប្រាស់ កម្មវិធីណាមួយដូចដែលបានបង្ហាញខាងលើក៏ដោយ។ គួរគត់ សំគាល់ ផងដែរទៅលើកម្មវីធី Microsoft FrontPage និង Dreamweaver វាជាកម្មវីធី ដែលមាន Interface និង Tools ជាច្រើនមានលក្ខណៈងាយ ស្រួលប្រើប្រាស់សម្រាប លោកអ្នក បង្កើតសរសេរ CSS និង HTML។

២.១​ កម្មវិធី Macromedia Dreamweaver

Dreamweaver ជាកម្មវីធីដែលលោកអ្នកត្រូវតម្លើងបន្ថែមទៅក្នុងប្រព័ន្ធដំណើរ ការ Window នៅលើម៉ាស៊ីនកុំព្យូទ័ររបស់លោកអ្នក។
២.១.១​ ទាញយកកម្មវិធី Macromedia Dreamweaver ពីInternet
​          លោកអ្នកអាចរកកម្មវីធីនេះបាន តាមរយះ Website​​​ (www.google.com.kh) ដោយគ្រាន់តែវាយឃ្លាថា “Download Dreamweaver Torrent” បញ្ចូលទៅកន្លែង ប្រអប់ស្វែងរក​ រួចហើយសូមចុច button ស្វែងរកនោះជា ការស្រេចដូចបង្ហាញ រូបភាព២.១ខាងក្រោម៖
a– បន្ទាប់មកលោកអ្នកត្រូវស្វែងរកប៊ូតុង Download ដែលបាន link ទៅកាន Fileមួយមាន extension (.torrent) ដូចរូបភាព២.១.២​ខាងក្រោម៖

a– បន្ទាប់មកសូមតំណើការកម្មវីធីមួយឈ្មោះថា Torrent ដូចរូបភាព២.១.៣ខាងក្រោម៖

a២.១.២​ តំណើការកម្មវិធី Macromedia Dreamweaver
​    
បន្ទាប់ពី download កម្មវីធី Dreamweaver ចប់សព្វគ្រប់រួចហើយ សូមលោកអ្នក ធ្វើការតំឡើងកម្មវីធីនោះ រួចហើយចូលទៅ បើកកម្មវិធី នោះតាមវិធីដូចរូបភាព ២.១.២ ខាងក្រោម៖
aដើម្បីបង្កើត Fileមួយជា CSS សូមលោកអ្នកចុច​ (Ctrl + N) ដូចបង្ហាញ ក្នុងរូបភាព ៥ ខាងក្រោម៖

a២.២​ កម្មវិធី NotePadរបស់ Window  

កម្មវិធី NotePad ជាកម្មវិធីមួយដែលមានស្រាប់ក្រោយពេលលោក អ្នកបាន តម្លើងប្រព័ន្ធ ដំណើរការ Window នៅលើម៉ាស៊ីនកុំព្យូទ័រ របស់អ្នក។ ហើយលោកអ្នក អាចតំណើរការ កម្មវិធីនេះតាមពីររបៀប៖

របៀបទី១ ដូចក្នុងរូបភាព ៦ខាងក្រោម

aរបៀបទី២ ដូចក្នុងរូបភាព ៧ខាងក្រោម

ចុច Start > All Programs > Accessories > Notepad​ ជាការស្រេច

aតាមរបៀបទាំងពីរខាងលើលោកអ្នកនឹងបានឃើញកម្មវីធី NotePad រូបភាព៨ ដូចខាងក្រោម៖

a៣​ CLASS, SELECTOR, PROPERTY, VALUE របស់ CSS ជាអ្វី? Class របស់ CSS គឺជាពុម្ពគំរូមួយសម្រាប់គ្រប់គ្រងលើ background, margin, padding ហើយនឹង ធ្វើការរចនាទៅលើ style (ដូចជាៈ​font, color, size ជាដើម)​​ នៃ tag ណាមួយរបស់ HTML យ៉ាងងាយស្រួលសំរាប់ លោកអ្នក។ Class របស់ CSS បានផ្ទុក ទៅដោយ selector, property និង​​ value។ Syntax ឬ ទម្រង់​ Class របស់ CSS មាន រូបរាងដូចខាង ក្រោម៖

selector {property:value}

selector ជាទូទៅគឺជា element ឬ tag របស់ HTML ឬមួយជាតំលៃ(value) នៃ attribute របស់ Class ឬក៏ជា​តំលៃ(value) នៃ attribute id ​របស់ tag HTML។
​          property ជាលក្ខណៈរចនាផ្សេងដូចជា font, color និង​ size ជាដើម ហើយត្រូវ បានកំណត់ដោយតំលៃច្បាស់លាស់(Value)។
​          value ជាតំលៃលេខ ឬអក្សរ ឬក៏អក្សរលាយលេខ តែប្រសិន value មានតំលៃ ចូលរួមដោយ space តំម្រូវអោយតំលៃទាំងនោះស្ថិតនៅក្នុង quote (‘ ’) ឬ double quote (“ ”) ជានិច្ច។
កូដ ១.០ បង្ហាញពីរបៀបប្រាស់ syntax របស់ CSS

body {background-color: black;}
body, td, th {color: #333333;}
h1, h2 {color: #000033;}
h3, h4, h5, h6 {color: #006699;}
a{color: #003366;}

៣.១ បញ្ចូល property ច្រើនទៅលើ selector មួយ
លោកអ្នកអាចបញ្ចូល property លើសពីមួយ(ច្រើន) ទៅអោយ selector តែមួយ បានដែរ។ដើម្បីធ្វើដូចនេះបានគឺទាមទារអោយលោកអ្នកត្រូវប្រើ សញ្ញា ; (semicolon) ដើម្បីបញ្ជាក់ពី ការខណ្ឌចែកពី property មួយទៅ property មួយទៀត។

selector {property1:value1; property2:value2;…}

កូដ ១.១ បង្ហាញពីការបញ្ចូល property ច្រើនទៅលើ selector តែមួយ

body {background-color: black; color: #333333;}

 body{
background-color: black;
color: #333333;
}

៣.២ selector ច្រើនអាចទទួលលក្ខណៈរចនាតែមួយ លោកអ្នកអាចធ្វើអោយ selector ច្រើនអាចទទួលលក្ខណៈ រចនាតែមួយបាន។ ប៉ុន្តែសូមលោកអ្នកប្រើនូវសញ្ញា , (comma) ដើម្បី ខណ្ឌចែកពី​ selector មួយទៅ select មួយទៀត។

Selector1, selector2,… {property1:value1; property2:value2;…}

កូដ ១.២ បង្ហាញពី selector ច្រើនទទួលលក្ខណៈរចនាតែមួយ

body, td, th {color: #333333;}
h1, h2 {color: #000033;}
h3, h4, h5, h6 {color: #006699;}

៣.៣ selector ដើរតួជា value នៃ attribute របស់ class
​          តួយ៉ាងដូចជា ឧទាហរណ៏កូដគំរូក្នុងចំនុច​ខាង​លើ គ្រប់ selector ទាំងអស់ វាគឺជា tag របស់ HTML។ ជាការពិត វាមានលក្ខណៈ ខុសគ្នារវាងការប្រើ selector ដែលជា tag របស់ HTML ទៅនឹងការប្រើ selector ដែលជាតំលៃ(value) នៃ attribute class របស់ tag។
​          លក្ខណៈខុសគ្នាត្រង់ថាបើសិនជាលោកអ្នកប្រើ selector ដែលជា tag របស់ HTML នោះមានន័យថា tag នោះដើរតួនាទីជា selector ដោយទទួលឥទ្ធិពលពី CSS គ្រប់ពេល លោកអ្នក បានប្រើវា។ចំណែកការប្រើ select ជាតំលៃ attribute របស់ class គឺវាផ្តល់ លក្ខណៈ ពិសេសមួយ ត្រង់ ថា CSS អាចមានឥទ្ធិពល ទៅលើ tag របស់ HTML បានលុះត្រាតែ tag នោះមានផ្ទុកតំលៃ នៃ attribute របស់ class និងដូចគ្នាទៅនឹង selector​ ផងដែរ។
​          ចំពោះការប្រើ selector ជា value នៃ​ attribute របស់ class មានពីរ syntax ផ្សេងគ្នាដូចខាងក្រោម៖

tag.class-value{property:value;…}

កូដ ១.3 បង្ហាញពី selector ជា value នៃ attribute របស់​ class

p.right{text-align: right}
p.center{text-align: center}

<p class=”right”> This phrase is right alignment. </p>
<p class=”center”> This phrase is center alignment. </p>

Syntax

.class-value{property:value;…}

ណាដែល Class-Value របស់វាដូចគ្នាទៅនឹង class ដែលបានបង្កើតនៅក្នុង CSS។
កូដ ១.៤ បង្ហាញពី selector ជា value នៃ attribute របស់​ class

<p class=”center”> This phrase is center alignment. </p>
<p class=”center”> This phrase is also center alignment. </p>

៣.៤ selector ជា Value នៃ attribute id
ចំពោះការប្រើ selector ជា value នៃ​ attribute id គឺមានលក្ខណៈ ដូចគ្នាទៅនឹង ការប្រើ selector ជា value នៃ​ attribute class ដូចច្នោះដែរ។ ការប្រើប្រាស់វាមានពីរ syntax ដូចខាងក្រោម៖

Syntax

tag#id-value{property:value;…}

ចំពោះ syntax 1​ នេះមានន័យថា​ CSS នឹងមានឥទ្ធិពលទៅលើ tag HTML ណា ដែលមាន tag និង value នៃ attribute id ដូចគ្នាទៅនឹង tag និង id-value ដែលបាន បង្កើតនៅក្នុង CSS។

កូដ១.៥ បង្ហាញពី selector ជា​ value នៃ attribute id

p#sytle{text-align: center; color: blue}

<p id=”style”>Content </p>

Syntax

#id-value{property:value;…}

លោកអ្នកក៏អាចយក id-value របស់ tag HTML ទៅប្រើដោយ ផ្ទាល់នៅក្នុង CSS បានដែរ ដើម្បីកំណត់លក្ខណៈរចនាអោយ tag នោះ។

កូដ១.៦ បង្ហាញពី selector ជា​ value នៃ attribute id

#sytle{text-align: center; color: blue}

<p id=”style”>Content </p>

៣.៥ tag មួយអាចទទួលយក class របស់ CSS ច្រើន
​        tag របស់ HTML មួយក៏អាចទទួលយក class របស់ CSS ច្រើន ផងដែរ ដោយការប្រើ​ attribute class របស់ tag HTML នោះទទួល យកលក្ខណៈរចនា ពី class មួយទៅclass មួយទៀតដោយ ប្រើចន្លោះ ចំហ(space) ដូច syntax ខាងក្រោម៖

Syntax

<tagName class=”selector1 selector2 selector3 …”>

កូដ១.៧ បង្ហាញពី tag មួយអាចទទួលយក class ច្រើន

center{text-align: center}
.green{color: green}
<p class=”center green”> This is multi CSS class.</p>

៤. Comments របស់ សោភ័ណនិច្ច័យ (CSS) Comment គឺជាទូទៅប្រើសម្រាប់សំគាល់ ឬពន្យល់នូវ script/code​ របស់ លោកអ្នក នៅក្នុងអំឡុងពេលនៃការសរសេរ code ហើយវា មិនត្រូវបានបកប្រែដោយ browser ឡើយ។ វាមានសារៈ ប្រយោជន៏ ក្នុង ការ ជួយ សម្រួលលោកអ្នក អោយចងចាំ ឬរំលឹក script/code ដែលលោកអ្នកបានសរសេរកន្លងមក​ រឺដើម្បីកែប្រែនូវ code នោះ ឡើងវិញជាដើម។ syntax comment របស់ CSS ត្រូវសរសេរចាប់ផ្តើមដោយ /* និង បញ្ជប់ដោយ */។

Syntax

/* your comment */

/*
Your comment
*/

កូដ១.៨ បង្ហាញពី comment របស់ CSS

/* Class for body content */
.body_page{
text-align: center;
color: red;
font-family: Time New Roman;
}

<body class=”body_page”>this is body content </body>

មេរៀន 2

ទំនាក់ទំនងរវាង CSS និង HTML / XHTML

ការពិតទៅ CSS និង HTML ជាគូរដែលមិនអាចខ្វះគ្នាបាននៅពេល លោកអ្នកសំរេចចិត្តបង្កើត Website មួយ​។​ ផ្ទុយទៅវិញ ប្រសិនបើ លោកអ្នក មិនប្រើ CSSនោះ លោកអ្នកនឹងជួបការស្មុគស្មាញ នឹងពិបាក គ្រប់គ្រងលើបញ្ហា ពិបាកកំនត់ទំរង់រចនាបទ ទៅតាមការ ចង់បាន (style, Layout) មានជាអាទ៌ style សំដៅដល់ លក្ខណៈអក្សរ កំណត់ ពណ៌ ជាដើម និងLayout សំដៅដល់ margin ទំរង់ page ទីតាំង Object ជាដើមផងដែរ។ នៅក្នុងមេរៀននេះលោកអ្នក នឹង សិក្សាអំពីមូលបទដូចជាៈ
​- ទីតាំងដែលអាចបង្កើត Class របស់ CSS
– របៀបហៅ Class ទៅប្រើនៅក្នុង HTML

. តើសោភ័ណនិច្ច័យ​(CSS)​ត្រូវសរសេរនៅទីតាំងណា?

លោកអ្នកបានដឹងពីសារះប្រយោជន៏ និងរូបមន្តនៃរបៀបបង្កើត Class  នៅក្នុងមេរៀនទី១រួចមកហើយ ប៉ុន្តែមិនទាន់បានដឹង ថាតើលោក អ្នកត្រូវ សរសេរClassនោះ ទៅប្រើនៅទីណាក្នុងHTML​ នៅឡើយ ទេ។ ដូចច្នេះត្រង់ ចំនុចនេះ លោកអ្នកនឹងបានដឹង និងសិក្សាពី ទីតាំង ដែលអាចសរសេរ CSS statement ទាំងនោះ។
១.១ ទីតាំងផ្ទាល់ជាមួយ attribute style របស់ tag (inline style)
លោកអ្នកអាចសរសេរ CSS ដោយផ្ទាល់ជាមួយ tag របស់ HTML បានដោយប្រើ attribute style។ ខាងក្រោមនេះជារូបមន្ត syntax នៃការ សរសេរ CSS ជាមួយនឹង attribute style៖
Syntax

<tagName style=”property1:value1;property2:value2,…”>

កូដ២.១ សរសេរ CSS ជាមួយនឹង attribute style

<p style=”color:red; margin-left:20px;”> this inline style 1 </p>
<p>This is paragraph</p>

កូដ២.១ត្រង់បន្ទាប់ទី១ បានសរសេរថា <p style=”color:black;margin-left:20px”> This inline style</p> មានន័យថា tag <p> នឹងទទួលឥទ្ធិពលពីCSS  ដោយកំនត់អក្សរ មានពណ៌ក្រហម ហើយតំរឹមខាងឆ្វេងស្មើនឹង 20 pixels។​ ដោយឡែកចំណែកបន្ទាត់ ទី២វិញ ដែលបានសរសេរថា <p> This is paragraph</p> គឺមិនបានទទួលឥទ្ធិពល ពី CSS ឡើយ។

សំគាល់ៈ ការសរសេរCSSផ្ទាល់ ដោយប្រើ​ attribute style មិនសូវផ្តល់ គុណសម្បត្តិ និងប្រយោជន៏ដល់លោកអ្នកនៅឡើយទេ ព្រោះថាឥទ្ធិពលរបស់ CSS មានតែម្តង តែចំពោះtag HTML ដែល បានសរសេរតែប៉ុណ្ណោះ ប៉ុន្តែបើសិនជាលោក អ្នកចង់អោយ tag ផ្សេងទៀតទទួលឥទ្ធិពលដូចគ្នា តម្រូវអោយលោកអ្នកសរសេរឡើង វិញទៅអោយ tag នោះ ដូចបង្ហាញឧទាហរណ៏កូដ២.២ខាងក្រោម៖

<p style=”color: red; margin-left: 20px ;”> This is paragraph</p>

Internal Style Sheet មានឥទ្ធិពលគ្រប់ដណ្តបពេញមួយ HTML Document ដែលមានន័យថាគ្រប់ tag របស់ HTML គឺអាចទទួល ឥទ្ធិពលពី Class របស់ CSS ទាំងអស់ដែល បានបង្កើត។ Internal Style Sheet ជាទូទៅត្រូវសរសេរនៅត្រង់ tag <head> របស់​​ HTML​ ហើយត្រូវប្រើ tag​ បើកនិងបិទ ឈ្មោះថា​ <style>internal style sheet statement </style>។​ ទំរង់ Internal Style Sheet មានរូបមន្តដូចខាងក្រោម

Syntax

<HTML>
<Head>
<style type=”text/css”>
Internal Style Sheet Statements…

                        </style>
                </Head>
<Body>
</Body>

</HTML>

ឧទាហរណ៏ លោកអ្នកអាចបង្កើត Page មួយដែលមានឈ្មោះថា​ Internal Style Sheet.html ដោយប្រើនូវ Internal Style Sheet ដើម្បីកំនត់បាននូវលក្ខណៈដូចរូប ភាពខាងក្រោម

ការវិភាគៈ
​          ដូចបានបង្ហាញក្នុងរូបភាព៩ដែលបានកំណត់នូវទំរង់និងទ្រង់ទ្រយ អត្ថបទ នៅក្នុងនោះ រួមមានtag <body>ជាកត្តាចំបង់ ដែលកំណត់ ទំរង់អក្សរជារួមមានឈ្មោះថា Cambria, “Times New Roman”, Arial ។ហើយ tag title<p> សំរាប់កំណត់ពណ៌ និងទំហំជា title នៅក្នុងអត្ថបទ។ ហើយ tag <hr> 1 ជាបន្ទាត់ទី១ tag subtitle <p> សំរាប់កំនត់ពណ៌ និងទំហំជា subtitle នៅក្នុងអត្ថបទ។ ហើយមាន tag content <p> សំរាប់ កំនត់លក្ខណៈ អត្ថបទធម្មតាមានជាពណ៌ ទំហំអក្សរ។ ហើយមាន tag sub-content <p> សំរាប់កំណត់ លក្ខណៈអោយអត្ថបទជា sub-content។​​ និងចុងក្រោយត្រូវបញ្ចប់ដោយបន្ទាប់ទី២ គឺ <hr>2។

ការសរសេរដូដៈ
​       
នៅក្នុងចំនុចសរសេរកូដនេះលោកអ្នកនឹងកាន់តែយល់ច្បាស់អំពីការប្រើប្រាស់ Internal Style Sheet ដែលត្រូវបង្ហាញដូចកូដ២.២ ដូចខាងក្រោម៖

កូដ២.២ របៀបប្រើប្រាស់ Internal Style Sheet
<!DOCTYPE html PUBLIC “-//W3C//DTD XHTML 1.0 Transitional//EN” “http://www.w3.org/TR/xhtml1/DTD/xhtml1-transitional.dtd”>
<html xmlns=”http://www.w3.org/1999/xhtml”>
<head>
<meta http-equiv=”Content-Type” content=”text/html; charset=iso-8859-1″ />
<title>Inernal Style Sheet</title>

<style type=”text/css”>
<!–
p.title{   font-family: Cambria, “Times New Roman”, Arial;
font-size: 25px;
margin-left:0px;
}
hr{ border:solid; border-color:#FF0000}
.subtitle { font-family: Cambria, “Times New Roman”, Arial;
font-size: 16px;
color:#0000FF
}
.content{ font-family: Cambria, “Times New Roman”, Arial;
font-size: 14px;
margin-left:20px;
}
.subcontent{
font-family:
Cambria, “Times New Roman”, Arial;
font-size: 12px;
}

–></style>


</head>
<body>
<p class=”title”>HOW TO USE INTERNAL STYLE SHEET</p>
<hr />
<p class=”subtitle”>THIS IS INTERNAL STYLE SHEET CLASS.</p>
<p  class=”content”> We use Internal Style Sheet in the same HTML file document but we place it in head tag of HTML document.In the CSS Rule Definition dialog box, select Type, and then set the style attributes you want. <br /><br />Leave any of the following attributes empty if they are not important to the style:
</p>
<p>
<ol class=”subcontent”>
<li>Font sets the font family (or series of families) for the style. Browsers display text in the first font in the series that is installed on the user’s system. For compatibility with Internet Explorer 3.0, list a Windows font first. The font attribute is supported by both browsers.                      </li>
<br />
<li>Size defines the size of the text. You can choose a specific size by selecting the number and the unit of measurement, or you can choose a relative size. Pixels as a unit work well to prevent browsers from distorting your text. The size attribute is supported by both browsers.

</li>
<br />
<li>Style specifies Normal, Italic, or Oblique as the font style. The default setting is Normal. The style attribute is supported by both browsers.
</li>
</ol>
</p>
<hr />
</body>
</html>

បកស្រាយកូដៈ
​       
កូដ២.២ខាងលើលោកអ្នកពិតជាបានឃើញ Class របស់ CSS ទាំងអស់ ចំនួន ៥ ដែលបានបង្កើត ដើម្បីប្រាស់នៅក្នុង ឧទាហរណ៏ ខាងលើនេះ។ ការបង្កើត Class ទាំង នេះ​នៅជាមួយ File HTML តែមួយ គឹត្រូវបានហៅថា Internal Style Sheet។ ប៉ុន្តែលោក អ្នកក៏ បានឃើញផងដែរ លើភាព ខុសគ្នានៃការបង្កើត selector ហើយនឹង ការ ហៅយកវា ទៅប្រើប្រាស់វិញដែរ។

p.title{  font-family: Cambria, “Times New Roman”, Arial; font-size: 25px;margin-left:0px;}

ជា Class មួយមាន selector ឈ្មោះជា​ tag <p> ដែលមានតំលៃ​ attribute class របស់ខ្លួនស្មើនឹង title។ ដូចច្នេះ Class នេះទទួល ឥទ្ធិពលចំពោះតែ tag <p> ណាដែលមាន attribute class ឈ្មោះថា​ title ប៉ុណ្ណោះ។ ចំណែក tag ផ្សេង វិញ គឺមិនទទួលឥទ្ធិពលឡើយ។ class នេះបានកំនត់ ប្រភេទអក្សរជាទំរង់​ Cambria ឬ  Time New Roman ឬ Arial ដែលមានទំហំ ២៥ pixel និងមានគំលាតចេញ ពីព្រំ ដែន ខាងឆ្វេងនៃ Page ប្រមាណ ០pixel។

 • hr{ border:solid; border-color:#FF0000 }
  ​​ជា Class មួយមាន selector ឈ្មោះថា tag <hr> (បន្ទាត់ដេក)។ នៅពេល លោកអ្នកប្រើ tag <hr> វានឹងទទួលឥទ្ធិពលពី Class នេះភ្លាម។ លក្ខណៈរបស់ Class នេះមាន បន្ទាត់ជាទំរង់ solid ហើយនឹងមានពណ៌បន្ទាត់ក្រហម។
 • .subtitle { font-family: Cambria, “Times New Roman”, Arial; font-size: 16px;
  color:#0000FF
  ​​​ }
 • ជា Class មាន selector ឈ្មោះថា subtitle បានកំនត់លក្ខណៈរចនារបស់ខ្លួនមាន ដូចជា ទំរង់អក្សរជា ​ Cambria ឬ  Time New Roman ឬ Arial  ទំហំអក្សរ 16pixel និង ពណ៌អក្សរ ខៀវ។

Internal Style sheet មានលក្ខណៈល្អជាង Inline Style ត្រង់ថា ឥទ្ធិពល របស់អាច គ្របដណ្តប់ ពេញមួយ HTML Document មាន ន័យថាគ្រប់ Tag របស់ HTML គឺអាច ទទួលឥទ្ធិពលពី Class របស់ CSS ទាំងអស់ដែលលោកអ្នកបានបង្កើត។

១.៣​​ នៅក្រៅទីតាំង ឬ External Style Sheet
​          ការធ្វើ website លោកនឹងត្រូវការ code របស់ CSS ជាច្រើនដើម្បី ប្រើប្រាស់ កំនត់នូវទំរង់ រចនាបទ ដែលលោកអ្នកចង់បានមានដូចជា style(font, color, size, …) ឬ Layout( background, margin, padding ,…)។ លោកអ្នកគួរតែជ្រើសរើសវិធីសាស្រ្ត គ្រប់គ្រងលើ Code របស់ CSS អោយបានល្អ និងមានប្រសិទ្ធភាព ដើម្បីជាសវាងនូវ​ ការសរសេរកូដជ្រាំដែល ខាត់ពេលវេលា និង File អាចមានទំហំធំ ដែលធ្វើអោយ ល្បឿនតំណើរការអាចកាត់ បន្ថយផងដែរ។ ដូចច្នេះ External Style Sheet គឺវីធី សាស្រ្តមួយសម្រាប់ជា ដំណោះស្រាយ ដ៏ល្អសម្រាប់លោកអ្នក។ External Style Sheet គឺជាការបង្កើត File មួយដាច់ដោយឡែកសម្រាប់ផ្ទុកតែ Class របស់ CSS តែប៉ុណ្ណោះ ហើយគ្រប់ HTML File អាចប្រើ Class ទាំងនោះដោយគ្រាន់តែហៅ File (External Style Sheet) យកមក Import តាមរយះtag ឈ្មោះ <link> ដែលលោកអ្នកនឹងយល់​នៅ ចំនុចបន្ទាប់នេះ។

១.៤ របៀបបង្កើត File ជា External Style Sheet ឬ CSS file
ដើម្បីបង្កើត File ជា External Style Sheet ឬ ហៅថា file CSS បានលោកអ្នក អាចប្រើកម្មវិធី Dreamweaver រឺកម្មវិធីផ្សេងទៀតដែល លោកអ្នកអាចសរសេរ Code ឬ Script របស់ HTML បានហើយត្រូវ រក្សា ទុកឬ Save ដោយកំនត់កន្ទុយ(Extension) File នោះមានទំរង់ .CSS។ ម៉្យាងវិញទៀតការបង្កើត CSS File មិនតំរូវអោយលោក ប្រើប្រាស់​និងផ្ទុក tag  របស់ HTML ទេ។ ខាងក្រោមនេះជាឧទាហរណ៏នៃការបង្កើត Class របស់ CSS ជាលក្ខណៈ External Style Sheet ដោយប្រើប្រាស់កម្មវិធី Dreamweaver ដោយ Save និងដាក់ឈ្មោះថា class.css។
​សូមដំណើរការកម្មវីធី Dreamweaver រួចចុច File > New… ដូចបានបង្ហាញរូបភាព១០ ដូចខាងក្រោម៖

aកូដ២.៣ Class ជាលក្ខណៈ External Style Sheet

a១.៥ ហៅ CSS file មកប្រើនៅក្នុង HTML / XHTML នៅត្រង់ចំនុចនេះលោកអ្នកនឹង យល់ពីរបៀបហៅ  CSS file មកប្រើ នៅ ក្នុង HTML file បន្ទាប់ពីលោកអ្នកបានបង្កើត Class របស់ CSS មានលក្ខណៈជា External Style Sheet ដូចនៅចំនុច ១.៥។ ជាទូទៅ ទីតាំងបញ្ចូល(Import) External Sheet Sheet ឬ CSS file ត្រូវ សរសេរ នៅក្នុងប្លុក tag <head> External Sheet Sheet </head> ហើយដោយប្រើ tag ឈ្មោះថា <link> ដូចនឹងបង្ហាញរូបមន្តខាងក្រោម៖

Syntax

<link rel=”stylesheet”  type=”text/css”  href=”[url/]filename.css” >

href : ជា attribute សម្រាប់តំរូវអោយលោកអ្នកបញ្ជាក់ពីទីតាំង(path) របស់ CSS file ឬ External Style Sheet របស់លោកអ្នក។
ឧទាហរណ៏ខាងក្រោមនេះនឹងបង្ហាញលោកអ្នកកាន់តែយល់ច្បាស់ពីការបញ្ចូល CSS file ទៅក្នុង HTML file ( index.html ) ដោយសន្មត់ថា៖

 • File ទាំងពីរស្ថិតនៅទីតាំង ជាមួយគ្នាដូចរូបភាព ១១ ខាងក្រោម
 • a

កូដ២.៤ CSS file (class.css)

aកូដ២.៥ HTML file (index.html)

aFile ទាំងពីរស្ថិតនៅទីតាំង ផ្សេងគ្នាដូចរូបភាព ១២​ ខាងក្រោម

aរូបភាព១២ បង្ហាញពីFile: index.html, class.css ស្ថិតនៅទីតាំងខុសគ្នា

ប្រសិនបើទីតាំងរបស់ File ទាំងពីរស្ថិតនៅទីតាំងផ្សេងគ្នាលោកអ្នកត្រូវ

ប្រែប្រួលលើទីតាំងត្រង់ attribute href  របស់ tag <link> ដូចកូដ២.៦​ខាងក្រោម

កូដ២.៦ HTML file (index.html)

a

មេរៀន៣

 គ្រប់គ្រងលើអត្ថបទ (Text property)

នៅក្នុងមេរៀនទី៣នេះលោកអ្នកនឹងបានសិក្សារបៀបប្រើប្រាស់ property ជាច្រើនរបស់ CSS ដែលគ្រប់គ្រងចំពោះអត្ថបទ( Text ) នៅក្នុង website របស់លោក អ្នក។ property ដែលនឹងលើក យកមកបកស្រាយមានដូចជា៖
១. text-align
២. text-decoration
៣. text-transform
៤. text-indent
៥. word-spacing
៦. letter-spacing
៧. Line-height
៨. Direction
១. text-align
ដើម្បីតំរឹមអត្ថបទ(text)នៅក្នុង web page របស់លោកអ្នក ទៅតាម ទំរង់រចនា​ តាមឆ្វេង តាមស្តាំ កណ្តាល ឬតាមឆ្វេង និងស្តាំ(ទាំង សង ខាង) CSS បានផ្តល់ប្រើ property មួយឈ្មោះថា text-align ដែល មាន តំលៃ(value) ដូចជា៖
​          ១- left : សម្រាប់តំរឹមខាងឆ្វេង

២- right: សម្រាប់តំរឹមខាងស្តាំ
​          ៣- center: សម្រាប់តំរឹមកណ្តាល

​៤- justify : សម្រាប់តំរឹមទាំងសងខាង(ទាំងឆ្វេងនិងស្តាំ)

Syntax

Selector {text-align: value ;}

លោកអ្នកនឹងអាចយល់ពីការប្រើប្រាស់ text-align ដូចបង្ហាញ តាម ឧទាហរណ៏កូដ ២.៧ ដូចរូបភាពខាងក្រោម៖

aកូដ២.៧ បង្ហាញពីការប្រើប្រាស់ text-align ដើម្បីរចនាអោយអត្ថបទ

a២. text-decoration
​        ការប្រើប្រាស់ text-decoration គឺមានលក្ខណៈដាក់បន្ទាត់ អោយ អត្ថបទលោកអ្នក​ ដូចជាដាក់បន្ទាត់ខាងលើ ឆូតកណ្តាល​ និង ខាង ក្រោម។ វាមានតំលៃ(value) ៤​ ដូចខាងក្រោម៖

១- olverline: សម្រាប់ដាក់បន្ទាត់ខាងលើ
​            ២- line-through: សម្រាប់ដាក់បន្ទាត់ឆូតកណ្តាល
​            ៣- underline: សម្រាប់ដាក់បន្ទាត់ខាងក្រោម
​            ៤- blink: សម្រាប់ធ្វើអោយអក្សរឃើញបាត់ៗ

៥- inherit:សម្រាប់ធ្វើអោយអក្សរមានលក្ខណៈដូច​ទៅ​ tag​មេ(parent element)
៦- none: មិនកំណត់លក្ខណៈអោយអក្សរ
*សំគាល់: blink មិនតំណើរជាមួយ IE, Chrome, Safari។

 Syntax

Selector {text-textdecoration: value ;}

ដើម្បីអោយលោកអ្នកកាន់តែយល់ច្បាស់ ឧទាហរណកូដ២.៨ និងបង្ហាញពីការប្រើ ប្រាស់ “text-decoration” ដូចរូបភាពខាងក្រោម៖

aកូដ២.៨ បង្ហាញពីការប្រើប្រាស់ text-decoration ដើម្បីរចនាអោយអត្ថបទ

a៣. text-transform

​        សម្រាប់កំណត់អោយអក្សររបស់អត្ថបទមានលក្ខណៈ អក្សរធំទាំង អស់(upper) អក្សរតូច ទាំងអស់(lower) ឬ ធំលើតួអក្សរដើមតំបូង (capitalize) ដោយអាស្រ័យទៅលើ តំលៃ(vaue) របស់វាដូច ខាងក្រោម៖

​១.uppercase សម្រាប់ធ្វើអោយតួអក្សរធំទាំងអស់
២.lowercase សម្រាប់ធ្វើអោយតួអក្សរតូចទាំងអស់
​៣.capitilize សម្រាប់ធ្វើអោយតួអក្សរតំបូងរបស់ពាក្យទៅជាអក្សរធំ
៤.inherit : ទាញយកលក្ខណៈដូចទៅនឹងលក្ខណៈរបស់ tagមេ(parent element)
៥.none: មិនមានឥទ្ធិពល

Syntax

Selector {text-transform: value ;}

ដើម្បីយល់កាន់តែច្បាស់ កូត២.៩ខាងក្រោមនេះជាឧទាហរណ៏ពីការប្រើប្រាស text-tranform៖

aកូដ២.៩បង្ហាញពីការប្រើប្រាស់ text-transform ដើម្បីរចនាអោយអត្ថបទ

aរូបភាព១៤បង្ហាញពី លទ្ធផលនៃកូដ ២.៩ ខាងលើ

text-indent សម្រាប់កំនត់ប្រវែងនៃការដកឃ្លាដើមបន្ទាត់នៃអត្ថបទ។ តំលៃ(value) អាចគិតតាមប្រភេទរង្វាស់ខ្នាតដូចជាៈ​px, pt, em, cm, % ។

សំគាល់:  1cm= 37.79px, 28.34pt, 2.37em។

Syntax

Selector {text-indent: value ;}

កូត៣.០ខាងក្រោមនេះបង្ហាញពីការប្រើ text-indent ដែលសរសេរនៅក្នុង HTML file ឈ្មោះថា​ “text-indet.html”។

aកូដ៣.០បង្ហាញពីការប្រើប្រាស់ text-indent ដើម្បីកំណត់ដកឃ្លាបន្ទាត់

aរូបភាព១៥បង្ហាញពី លទ្ធផលនៃកូដ ៣.០

៥. word-spacing សម្រាប់កំណត់គំលាតពីពាក្យមួយទៅពាក្យមួយទៀតនៅក្នុងអត្ថបទទៅតាម ប្រវែងនៃតំលៃ(value)របស់វា ដោយអាចកំនត់តាមប្រភេទរង្វាស់ខ្នាតដូចជា px, pt, em, cm, %។
​            សំគាល់:  1cm= 37.79px, 28.34pt, 2.37em។

Syntax

Selector {word-spacing: value ;}
ឧទាហរណ៏ថាលោកអ្នកមានឃ្លាមួយថា “Studying is never old for years.” ដោយកំណត់ ការដក់ឃ្លាមានប្រវែងដូចខាងក្រោម៖
​            ក) តំលៃ (value) ស្មើ 10px;
ខ) តំលៃ (value) ស្មើ -10px;
យោងតាមលក្ខ័ណទាំងពីរលោកអ្នកអាចសរសេរកូដ៣.១ដូចរូបភាពខាងក្រោម៖
aកូដ៣.១បង្ហាញពីការប្រើប្រាស់ word-spacing ដើម្បីកំណត់ដកឃ្លាពាក្យ និងពាក្យ

a៦.letter-spacing
​          letter-spacing ប្រើសម្រាប់កំណត់គំលាតអក្សរមួយទៅអក្សរមួយតាមតំលៃ​(value) របស់វា​ដោយមានប្រភេទរង្វាស់ខ្នាតដូចជាៈ px, pt, em, cm, %។

សំគាល់:  1cm= 37.79px, 28.34pt, 2.37em។

កូដ៣.២បង្ហាញពីការប្រើប្រាស់ letter-spacing ដើម្បីកំណត់ដកឃ្លាពីអក្សរ និងអក្សរ

Syntax

Selector {letter-spacing: value ;}

ដើម្បីងាយស្រួលយល់ពីការប្រើប្រាស់ letter-spacing លោកអ្នក អាចពិនិត្យលើកូត ៣.២ ដូចខាងក្រោម៖

a

កូដ៣.២បង្ហាញពីការប្រើប្រាស់ letter-spacing ដើម្បីកំណត់ ដកឃ្លា ពីអក្សរ និងអក្សរ

aរូបភាព១៧ បង្ហាញពី លទ្ធផលនៃកូដ ៣.២

៧. Line-height

Line Height  ប្រើសម្រាប់កំណត់គំលាត់ចន្លោះពីចុះបន្ទាត់មួយទៅចុះបន្ទាត់មួយ ទៀតរបស់អត្ថបទ ដែលតំលៃ(value) របស់វាគិតជាចំនួនបន្ទាត់ ឬជាតំលៃដែលមាន ខ្នាតដូចជា px,pt,em, % ជាដើម។

Syntax

Selector {line-height: value ;}

ដ៣.៣ខាងក្រោមបានបង្ហាញពីការប្រើ line-height property ដែលមាន class ពីរគឺ Class ទីមួយឈ្មោះ​ .line បានកំណត់គំលាត់ ចុះបន្ទាត់ទៅមួយចំនួន៣ដង ហើយ class ទីពីរ ឈ្មោះថា​ customsize. ដោយកំណត់គំលាត់ការចុះបន្ទាត់មួយទៅមួយជា px មានតំលៃ​​25px។

aកូដ៣.៣បង្ហាញពីការប្រើប្រាស់ line-height ដើម្បីកំណត់គំលាតចុះបន្ទាត់

aរូបភាព១៨ បង្ហាញពី លទ្ធផលនៃកូដ ៣.៣

Direction ប្រើសម្រាប់កំណត់ទីតាំងសរសេរអត្ថបទដោយចេញពីខាងឆ្វេង ឬស្តាំ វាមានតំលៃពីរដូចជា៖

១.​ltr សរសេរអត្ថបទចេញពីឆ្វេង
២.rtl សរសេរអត្ថបទចេញពីស្តាំ

Syntax

Selector {direction: value ;}

កូដ៣.៤ខាងក្រោមបានបង្ហាញពីការប្រើ direction ដែលមាន class ចំនួនពីរ​គឺ .ltr, .rtl។

aa

មេរៀនទី១៧: អក្សរ​ខ្មែរ​

អក្សរ​ខ្មែរ​នៅ​ក្នុង​កម្មវិធី Photoshop CS6

មាន​សំណួរ​មួយ​ចំនួន​បាន​ផ្ញើ​មក​សួរ​ខ្ញុំ​អំពី​បញ្ហា​អក្សរ​ខ្មែរ​នៅ​ក្នុង​កម្មវិធី Photoshop CS6 ដែល​ក្រុមហ៊ុន Adobe ទើប​តែ​ចេញ​ផ្សាយ​ពីរ​បី​ខែ​នេះ។ ខ្ញុំ​ក៏​ពុំ​ទាន់​មាន​ដំណោះ​ស្រាយ​ណា​មួយ​ដែល​សម​ស្រប​សម្រាប់​ស្ថានភាព​បច្ចុប្បន្ន​នេះ​ដែរ តែ​នៅ​ពេល​ថ្មីៗ​នេះ​ក្នុង​គេហទំព័រ​របស់​លោក ដាញ់ ហុង អ្នក​ជំនាញ​ធ្វើ​ពុម្ព​អក្សរ​យូនីកូដ​ខ្មែរ បាន​សរសេរ​អត្ថបទ​មួយ​ខ្លី​ទាក់​ទង​នឹង​បញ្ហា​នេះ។ លោក​បាន​បង្ហាញ​អំពី​ការ​ប្រើ​អក្សរ​ហនុមាន (Hanuman ដែល​ទាញ​យក​ចេញ​ពី Google Webfonts) នៅ​ក្នុង​កម្មវិធី Photoshop CS6 ហើយ​ដូច​ជា​ពុំ​មាន​បញ្ហា​អ្វី​ឡើយ។ ខ្ញុំ​ពុំ​ទាន់​មាន​កម្មវិធី Photoshop CS6 ប្រើ​នៅ​ឡើយ​ទេ តែ​ប្រសិន​បើ​លោក​អ្នក​មាន​ហើយ សូម​សាក​ល្បង​តាម​សេចក្ដីណែនាំ​ដែល​ខ្ញុំ​ដក​ស្រង់​ចេញ​ពី​គេហទំព័រ​របស់​លោក ដាញ់ ហុង។
១. សូម​ទាញ​យក​អក្សរ ហនុមាន (Hanuman) ពី​គេហទំព័រ Google Webfonts។
២. ចូល​ទៅ Type → Penals → Paragraph Penal បន្ទាប់​មក​រើស​យក៖
a

វិញ្ញាសា​ប្រលងឧត្តមនៅវៀតណាម

វិញ្ញាសារទី​១

-កំនត់និយមន័យឌីផេរ៉ង់ស្យែល​ និង​ អាំងតេក្រាលមិនកំនត់។បង្ហាញរូបមន្តអាំងតេ​ ក្រាលដោយផ្នែក។
-គណនាលីមីតខាងក្រោមៈ
ក-​​​ \displaystyle \lim_{x \to \frac{ \pi}{3}} \frac{sin(x- \frac{ \pi}{3})}{1-2cosx}

ខ- \displaystyle \lim_{x \to 0} (x+e^{2x})^{ \frac{1}{x}}

-គេអោយ​អនុគមន៍ \displaystyle y= \frac{lnx}{x}
ក-គណនា dy,d^{2}y
ខ-រកសមីការអាសីមតូត
គ-រកបរមានៃអនុគមន៍
-គណនាអាំងតេក្រាលខាងក្រោម៖
ក-A= \int \displaystyle \frac{1+e^{arctgx}}{1+x^{2}}dx
ខ-B= \int \displaystyle \frac{x-1}{x^{2}+x+1}dx
គ-C= \int \displaystyle \frac{x+sinx}{1+cosx}dx

– ក-ឧបមាថា​ f(x) ជាអនុគមន៍សេស​ ហើយមានដេរីវេ។បង្ហាញដេរីវេរបស់វាជាអនុគមន៍គូ
ខ-ឧបមាថា​ f(x) ជាអនុគមន៍ខួបជាមួយខួប​ T​ ហើយមានដេរីវេ។បង្ហាញដេរីវេរបស់វាជាអនុគមន៍ខួបមានខួប​ T
-​គេអោយ Z=arctg \displaystyle \frac{y}{x}+ln \sqrt{x^{2}+y^{2}} ។ចូរគណនា៖
dz(1,0) A=(x+y)z'_{x}-(x-y)z'_{y}
d^{2}z(1,0) B=z''_{xx}+z''_{yy}

លើយវិញ្ញាសារទី១

-និយមន័យឌីផេរ៉ង់ស្យែល:
គេអោយអនុគមន៍ f(x) កំនត់ក្នុងចនោ្លះបើក ]a,b[;គេនិយាយថាអនុគមន៍ F(x)​ កំនត់លើ ]a,b[​ ជាឌីផេរ៉ង់ស្យែលនៃ f(x) បើ F(x) មានដេរីវេលើ ]a,b[ និង F'(x)=f(x) រឺ dF(x)=f(x)dx ជាមួយ \forall x \in ]a,b[
-និយមន័យអាំងតេក្រាលកំនត់:
គេអោយអនុគមន៍ f(x) កំនត់​និងទាល់ក្នុងចនោ្លះបិទ​[a,b],ចែក[a,b]ជាចនោះតូចៗ:x_{o} \equiv a<...<... [latex x_{i-1},x_{i}$] រើសចំនុច \zeta_{i}ណាមួយ:
x_{i-1} \leq \zeta_{i} \leq x_{i},(i=1,2,…,n)
នោះគេបាន:
\sigma := \displaystyle \sum_{i=1}^{n} f( \zeta_{i}) \Delta x_{i}ដែល \Delta x_{i}:=x_{i}-x_{i-1},(i= \overline{1,n})
កំនត់សរសេរដោយ:I= \int_{a}^{b} f(x)dx
-បង្ហាញរូបមន្តអាំងតេក្រាលដោយផ្នែក:
ឧបមាថា u=f(x) និង v=g(x) ជាអនុគមន៍ពីរមានដេរីវេ ហើយ u’=f’(x);v’=g’(x) ជាពីរអនុគមន៍ជាប់។ពេលនោះតាមដេរីវេនៃផលគុណ:d(uv)=vdu+udv​ រឺ udv=d(uv)-vdu;ដោយឌីផេរ៉ង់ស្យែលរបស់ d(uv) គឺ uv គេបាន:
\int udv=uv- \int vdu-គណនាលីមីត:
ក) I= \displaystyle \lim_{x \to \frac{\pi}{3}} \frac{sin(x- \frac{ \pi}{3})}{1-2cosx},ប្តូរសមមូល​ sin(x- \dfrac{ \pi}{3}) \sim x- \dfrac{ \pi}{3},(x- \dfrac{ \pi}{3} \rightarrow 0)រួចប្រើទ្រឹសី្តបទ Lopital គេបាន:
I= \displaystyle \lim_{x \to \frac{ \pi}{3}} \frac{x- \frac{ \pi}{3}}{1-2cosx}= \lim_{x \to \frac{ \pi}{3}} \frac{1}{2sinx}= \frac{1}{ \sqrt{3}}

ខ) \displaystyle \lim_{x \to 0} (x+e^{2x})^{ \frac{1}{x}}=e^{ \displaystyle \lim_{x \to 0} \frac{1}{x}ln(x+e^{2x})}

=e^{ \displaystyle \lim_{x \to 0} \frac{ln(x+e^{2x}-1+1)}{x}}

=e^{ \displaystyle \lim_{x \to 0} \frac{x+e^{2x}-1}{x}}=e^{ \displaystyle\lim_{x \to 0} \frac{1+2e^{2x}}{1}}=e^{3}

ដូចនេះ​J=e^{3}

៣)-ក- y'= \displaystyle ( \frac{lnx}{x})'= \frac{ \frac{1}{x}x-lnx}{x^{2}}= \frac{1-lnx}{x^{2}}
y''= \displaystyle \frac{- \frac{1}{x}.x^{2}-(1-lnx)2x}{x^{4}}= \frac{-1-(1-lnx).2}{x^{3}}= \frac{-3+2lnx}{x^{3}}
ដូចនេះdy= \dfrac{1-lnx}{x^{2}}dx,d^{2}y= \dfrac{2lnx-3}{x^{3}}dx^{2}.
-ខ- អាស៊ីមតូតឈរគឺ:
\displaystyle \lim_{x \to 0^{+}} \frac{lnx}{x}= \infty
\Rightarrow x=0គឺជាអាស៊ីមតុតឈរ។
-អាស៊ីមតុតដេក:
ដោយ \displaystyle \lim_{x \to +\infty} \frac{lnx}{x}= \lim_{x \to +\infty} \frac{ \frac{1}{x}}{1}=0
Rightarrow y=0គឺជាអាស៊ីមតូតដេក។
-គ- +y’=0 ពេល 1-lnx=0 នោះ x=e
+ដោយ​ y”(e)= \dfrac{-3+2}{e^{3}} latex y_{max}=y(e)= \dfrac{1}{e}$

៤)-ក- A=\int \displaystyle \frac{dx}{1+x^{2}}+ \int \frac{e^{arctgx}}{1+x^{2}}dx=arctgx+ \int e^{arctgx}d(arctgx)=arctgx+e^{arctgx}+c

-ខ- B= \int \displaystyle \frac{x-1}{(x+ \frac{1}{2})^{2}+ \frac{3}{4}}dx= \int \frac{t- \frac{3}{2}}{t^{2}+ \frac{3}{4}}dt \quad (x+ \frac{1}{2}=t)

=\int \displaystyle \frac{tdt}{t^{2}+ \frac{3}{4}}- \frac{3}{2} \int \frac{dt}{t^{2}+ \frac{3}{4}}= \frac{1}{2}ln(t^{2}+ \frac{3}{4})- \frac{3}{2}. \frac{2}{ \sqrt{3}}arctg \frac{2t}{ \sqrt{3}}+c

=\displaystyle \frac{1}{2}ln(x^{2}+x+1)- \sqrt{3} arctg \frac{2x+1}{ \sqrt{3}}+c

-គ- C=\int \displaystyle \frac{x+2sin \frac{x}{2}.cos \frac{x}{2}}{2cos^{2} \frac{x}{2}}dx= \int \frac{x}{cos^{2} \frac{x}{2}}d \frac{x}{2}+ \int \frac{sin \frac{x}{2}}{cos \frac{x}{2}}dx

=\displaystyle \int xdtg \frac{x}{2}+ \int tg \frac{x}{2}dx=xtg \frac{x}{2}- \int tg \frac{x}{2}dx+ \int tg \frac{x}{2}dx

=xtg \dfrac{x}{2}+c

៥)-ក- យើងមាន :f(-x)=-f(x), \forall x.ដេរីវេតាម x​​ គេបាន:
-f’(x)=-f’(x) រឺ f’(-x)=f’(x) \Rightarrow f(x)​ គឺជាអនុគមន៍គូ។
-ខ- យើងមាន f(x+T)=f(x),\forall x.ដេរីវេតាម x គេបាន:
f’(x+T)=f’(x) \Rightarrow f(x) ក៏ជាអនុគមន៍ខួបដែលមានខួប T។

៦) គណនាដេរីវេរបស់ z:

z'_{x}= \dfrac{x-y}{x^{2}+y^{2}}; \quad z'_{y}= \dfrac{x+y}{x^{2}+y^{2}}
ពីនោះយើងមាន​ z'_{x}(1,0)=z'_{y}(1,0)=1នោះ dz(1,0)=dx+dy
និង A=(x+y) \dfrac{x-y}{x^{2}+y^{2}}-(x-y) \dfrac{x+y}{x^{2}+y^{2}}=0. លើសពីនេះទៀត:

z''_{xx}= \dfrac{y^{2}+2xy-x^{2}}{(x^{2}+y^{2})^{2}}; \quad z''_{yy}= \dfrac{x^{2}-2xy-y^{2}}{x^{2}-y^{2}}.

z''_{xy}= \dfrac{-x^{2}-2xy+y^{2}}{(x^{2}+y^{2})^{2}}; \quad z''_{xx}(1,0)=-1=-z''_{yy}=+z''{xy}

នោះ d^{2}z(1,0)=-dx^{2}-2dxdy+dy^{2}និង B=0.

១- គណនាលីមីតខាងក្រោម៖
a) \quad \displaystyle \lim_{x \to 0} \frac{arctgx}{sinx-x} \quad b) \quad \displaystyle \lim_{x \to 1}(1-x)^{cos \frac{ \pi}{2}x}.

២- គេអោយអនុគមន៍ y=x^{2}e^{-x}.

a)គណនា dy, \quad d^{2}y.
b)រកសមីការអាស៊ីមតូត។
c)រកបរិមានៃអនុគមន៍។

៣-គណនាអាំតេក្រាលខាងក្រោម៖

a)A= \int \dfrac{1+sin2x}{sin^{2}x}dx

b)B= \int \dfrac{x+1}{x^{2}-x+1}dx

c)C= \int xln \dfrac{1-x}{1+x}dx.

៤-​​ ​ឧបមាថាអនុគមន៍ f(x) ជាអនុគមន៍គូ និងមានដេរីវេ។បង្ហាញថាដេរីវេរបស់វាជា អនុគមន៍សេស និងកាត់ត្រង់x=0។

៥- គេអោយ Z=e^{x+y}sin(x-y).គណនា dz(0,0).
ពិនិត្យឡើងវិងនូវ សមភាព: z.z''_{xx}-z_{x}^{'2}=z.z''_{yy}-z_{y}^{'2}
បង្ហាញសមភាពខាងក្រោម៖
a^{2}(z.z''_{xx}-z_{x}^{'2})=b^{2}(zz''_{yy}-z_{y}^{'2})ពេល z=f(ay+bx). \varphi (bx-ay)
ជាមួយf, \varphiជាអនុគមន៍មានដេវិវេពីរដង; a \neq 0, b \neq 0.

ចំលើយវិញ្ញាសារទី២

១- គណនាលីមីត៖a) \quad I= \displaystyle \lim_{x \to 0} \frac{arctgx}{sinx-x}= \lim_{x \to 0} \frac{1}{(1+x^{2})(cosx-1)}= \infty

b) \quad J= \displaystyle \lim_{x \to 1} (1-x)^{cos \frac{ \pi}{2}x}=e^{ \displaystyle \lim_{x \to 1} cos \frac{ \pi}{2}xln(1-x)}

=e^{ \displaystyle \lim_{t \to 0} cos \frac{ \pi}{2}(1-t)lnt} (តាង 1-x=t)

=e^{ \displaystyle \lim_{t \to 0} \frac{sin \frac{ \pi}{2}t}{ \frac{1}{lnt}}}=e^{ \displaystyle \lim_{t \to 0} \frac{ \frac{ \pi}{2}t}{ \frac{1}{lnt}}}=e^{ \dfrac{ \pi}{2} \displaystyle \lim_{t \to 0} \frac{lnt}{ \frac{1}{t}}}

=e^{ \dfrac{ \pi}{2} \displaystyle \lim_{t \to 0} \frac{1}{t(- \frac{1}{t^{2}})}}=e^{ \dfrac{ \pi}{2} \displaystyle \lim_{t \to 0}t}=e^{0}.

ដូចនេះI=1.

២-​ a)គណនា៖

y'=2xe^{-x}-x^{2}e^{-x}=xe^{-x}(2-x).
y''=(e^{-x}-xe^{-x})(2-x)-xe^{-x}=e^{-x}(x^{2}-4x+2)

ដូចនេះ : \quad dy=xe^{-x}(2-x)dx, \quad d^{2}y=e^{-x}(x^{2}-4x+2)dx^{2}.

b)+គ្នានអាស៊ីមតូតឈរទេ ព្រោះគ្នានចំនុចដាច់អនន្ត។
+អាស៊ីមតូតដេក និងអាស៊ីមតូតទ្រេត៖

ដោយ:\displaystyle \lim_{x \to +\infty} x^{2}e^{-x}= \lim_{x \to +\infty} \frac{x^{2}}{e^{x}}=0

នោះy=0 ជាអាស៊ីមតូតដេកខាងស្តាំ។
ខាងឆ្វេង:x \rightarrow -\infty \Rightarrow y \rightarrow \infty​ អាចមានអាស៊ីមតូតទ្រេត ប៉ុន្តែ:

a= \displaystyle \lim_{x \to -\infty} \frac{x^{2}e^{-x}}{x}= \inftyនោះគ្នានអាស៊ីមតូតទ្រេតទេ។

c)គណនាបរិមា:
y'=0 \Rightarrow x_{1}=0, x_{2}=2;
y''(0)=2 > 0 \Rightarrow x_{1}=0 ជាចំនុចអប្បបរិមា​ y_{min}=y(0)=0.

y''(2)=e^{-2}(-2) < 0 \Rightarrow x_{2}=2 ជាចំនុចអតិប្បរិមា \Rightarrow y_{max}=y(2)=4e^{-2}.

៣-​​ គណនា៖

a)A= \int \dfrac{dx}{sin^{2}x}+ \int \dfrac{2sinxcosx}{sin^{2}x}dx=-cotgx+2 \int \dfrac{d(sinx)}{sinx}

A=-cotgx+2ln|sinx|+c.

b)B= \int \dfrac{x+1}{x^{2}-x+1}dx= \int \dfrac{x+1}{(x- \dfrac{1}{2})^{2}+ \dfrac{3}{4}}dx

តាង t=x- \dfrac{1}{2}គេបាន:

B= \int \dfrac{t+ \dfrac{3}{2}}{t^{2}+ \dfrac{3}{4}}dt

= \int \dfrac{tdt}{t^{2}+ \dfrac{3}{4}}+ \dfrac{3}{2} \int \dfrac{dt}{t^{2}+ \dfrac{3}{4}}= \dfrac{1}{2}ln(t^{2}+ \dfrac{3}{4})+ \dfrac{3}{2}. \dfrac{2}{ \sqrt{3}}arctg \dfrac{2t}{ \sqrt{3}}+c

= \dfrac{1}{2}ln(x^{2}-x+1)+ \sqrt{3}arctg \dfrac{2x-1}{ \sqrt{3}}+c.

c)C= \int xl \dfrac{1-x}{1+x}dx= \int x[(1-x)-ln(1+x)]dx

= \int ln(1-x)dx- \int xln(1+x)dx= \dfrac{1}{2} \int ln(1-x)dx^{2}- \dfrac{1}{2} \int ln(1+x)dx^{2}

= \dfrac{1}{2}x^{2}ln(1-x)+ \dfrac{1}{2} \int x^{2} \dfrac{1}{1-x}dx- \dfrac{1}{2}x^{2}ln(1+x)+ \dfrac{1}{2} \int \dfrac{x^{2}}{1+x}dx

= \dfrac{1}{2}x^{2}ln \dfrac{1-x}{1+x}+ \dfrac{1}{2} \int \dfrac{2x^{2}}{1-x^{2}}dx

= \dfrac{1}{2}x^{2}ln \dfrac{1-x}{1+x}+ \int (1- \dfrac{1}{1-x^{2})}dx

\dfrac{1}{2}x^{2}ln \dfrac{1-x}{1+x}-x+ \dfrac{1}{2}ln \dfrac{1+x}{1-x}+c

=-x+ \dfrac{1}{2}(x^{2}-1)ln \dfrac{1-x}{1+x}+c.

៤-​ បង្ហាញថាf’(x)ជាអនុគមន៍សេស:
យើងមាន:f(-x)=f(x)ជាមួយ \forall x \Rightarrowដេរីវេអង្គទាំងពីរគេបាន:
-f’(x)=f’(x) រឺ f’(-x)=-f’(x).នោះf’(x)ជាអនុគមន៍សេស។
ជំនួសx=0 គេបាន:f’(0)=-f’(0)\Rightarrow f’(0)=0.

៥-​ គណនាdz(0,0):
តាម z=e^{x+y}sin(x-y) យើងមាន:

z'_{x}=e^{x+y}sin(x-y)+e^{x+y}cos(x-y), \quad z'_{x}(0,0)=1

z'_{y}=e^{x+y}sin(x-y)-e^{x+y}cos(x-y), \quad z'_{y}(0,0)=-1

z''_{xx}=2e^{x+y}cos(x-y);z''_{yy}=-2e^{x+y}cos(x-y); z''_{xy}=2e^{x+y}sin(x-y).

ពីនោះនាំអោយសមភាពត្រូវបានផ្ទៀងផ្ទាត់ពេល z=f(ay+bx) \varphi (bx-ay).
យើងមាន:z'_{x}=bf'.\varphi +bf \varphi '; \quad z'_{y}=af' \varphi -af \varphi '
z''_{xx}=b^{2}f' \varphi +2b^{2}f' \varphi ' +b^{2}f \varphi ''; \quad z''_{yy}=a^{2}f'' \varphi -2a^{2}f' \varphi '+a^{2}f \varphi ''
ជំនួសចូលនោះយើងមានសមភាព:
a^{2}(z.z''_{xx}-z_{x}^{'2})=b^{2}(zz''_{yy}-z_{y}^{'2}.)ផ្ទៀងផ្ទាត់។

 

កំនែ​វិញ្ញាសា​សិស្ស​ពូកែ​គណិតវិទ្យា​វៀត​ណា​ម​២០០៩
aដំណោះស្រាយ
a

Interface គួរឲ្យចាប់អារម្មណ៍ប្រព័ន្ធប្រតិបត្តិការ iOS 7

តាមប្រភពព័ត៌មានចចាមអារាមនៅលើអ៊ីនធឺណេត នៅវិស្សមកាល ឆ្នាំនេះ ប្រព័ន្ធប្រតិបត្តិការiOS 7 នឹងត្រូវបាន Apple ធ្វើការបង្ហាញ ជា ផ្លូវការ នៅលើស្មាតហ្វូន iPhone ជំនាន់ទី 7 ដែលនឹងជិតបង្ហាញ ខ្លួនថ្ងៃខាងមុខនេះ។ Apple នៅតែរក្សាភាពស្ងប់ស្ងាត់ និងមិនទាន់ បង្ហាញនូវព័ត៌មានណាមួយពីប្រព័ន្ធប្រតិបត្តិការ របស់ខ្លួនឡើយ។ចាប់ តាំងពី iOS 4 រហូតមកដល់ពេលនេះប្រព័ន្ធប្រតិបត្តិការរបស់ iPhone  និង iPad បង្ហាញថាមានការផ្លាស់ប្តូរតិចតួច និងធ្វើការអាប់
ហ្គ្រេតថ្មី នៅរាល់ពេលដែលឃើញគូប្រជែង Android និង Windows Phone ធ្វើការអាប់ហ្គ្រេតគួរឲ្យចាប់អារម្មណ៍ ប៉ុណ្ណោះ។

ថ្មីៗនេះ អ្នករចនាម៉ូតមានឈ្មោះថា F.Bianco បានបង្ហាញនូវ Interface ដែលខ្លួនបានរចនាឡើងស្តីពីប្រព័ន្ធប្រតិបត្តិការ iOS 7 ជាមួយនឹងការផ្លាស់ប្តូរអេក្រង់ដើម អេក្រង់ Unlock រឺ Application
គ្រប់គ្រងមុខងារច្រើន របា notification… បើប្រៀបជាមួយ iOS បច្ចុប្បន្ន។ ទោះបីជាវាមិនមែនជាផលិតផលជាផ្លូវការពី Apple ការរចនាម៉ូតពី F.Bianco បានធ្វើឲ្យមនុស្សមិនតិចឡើយដែលបាន
ទស្សនា មានការចាប់អារម្មណ៍ និងចង់ឲ្យមានពិតនៅលើប្រព័ន្ធ ប្រតិបត្តិការ ថ្មីរបស់ Apple។
a

២០ ចំនុច​ការ​ប្រើ Facebook ​គួ​តែ​ដឹង

២០ ចំនុច​លើ​ការ​ប្រើ Facebook ដែល​អ្នក​គួ​តែ​ដឹង
ប្រសិន​បើ​លោក​អ្នក​ប្រើ Facebook ជា​ប្រចាំ​ឬ​ម្តង​ម្កាល​នោះ​លោក​អ្នក​នឹង​ជួប​ប្រទះ​នូវ​ការ​លុប​ការ​បន្ថែម ​មិត្តភក្តិ​ការ​ធ្វើ​ឲ្យ​ទ្រង់​ទ្រាយ​របស់​វា​ប្រសើរ​ឡើង​និង​អ្វី​ផ្សេងៗ​ ជា​ច្រើន​ទៀត។ ខាង​ក្រោម​នេះ​គឺ​ជា​គន្លឹះ ២០ ចំនុច​គួរ​ឲ្យ​ចាប់​អារម្មណ៍​ដែល​លោក​អ្នក​អាច​ប្រើប្រាស់​បាន​ជា​មួយ Facebook កាន់​តែ​ទូលំទូលាយ​និង​មាន​ប្រយោជន៍។
១. បញ្ចូល Facebook Chat នៅ​លើ Sidebar របស់ Firefox
ប្រសិន​បើ​លោក​អ្នក​ប្រើ​កម្មវិធី​រុករក​អ៊ីនធឺណិត Firefox នោះ​លោក​អ្នក​អាច​ដាក់ Facebook Chat នៅ​លើ Sidebar របស់​វា​បាន។ បែប​នេះ​អាច​ចំណេញ​ក្នុងការ​អនុវត្តន៍​ការងារ​ច្រើន​ក្នុង​ពេល​តែមួយ។

២. ទាញ​យក​អ៊ាល់ប៊ុម​រូប​ថត​នៅ​លើ Facebook
FacePAD (Facebook Photo Album Downloader) គឺ​ជា​កម្មវិធី​មួយ​ដែល​អនុញ្ញាតិ​ឲ្យ​លោក​អ្នក​ទាញ​យក​នូវ​អាល់ប៊ុម​រូប​ថត ​របស់​មិត្តភក្តិ​លោក​អ្នក​យ៉ាង​ងាយ​ស្រួល​ដោយ​គ្រាន់​តែ​ចុច​ប៉ុន្មាន Click តែ​ប៉ុណ្ណោះ។

៣. ចែក​រំលែក​រូបថត​ពី Flickr ទៅ Facebook
Flickr2Facebook គឺ​ជា​កម្មវីធី​សម្រាប់ Upload មិន​ផ្លូវការ​មួយ​ដែល​អនុញ្ញាត​ឲ្យ​លោក​អ្នក​ធ្វើការ Upload រូប​ថត​ទៅ​ Facebook តាម​រយៈ​វ៉ិប​អ៊ាល់​ប៊ុម Flickr។

៤. Update Facebook ដោយ​មិន​ចាំ​បាច់​បើក Facebook
hellotxt និង Ping.fm គឺជា កម្មវិធី​ដែល​មាន​មុខងារ​ពិសេស​ដែល​អាច​ឲ្យ​លោក​អ្នក​ធ្វើការ Update ទៅ​លើ​ទំព័រ Facebook បាន​យ៉ាង​ល្អ​ដោយ​មិន​ចាំបាច់​បើក​គេហទំព័រ Facebook តាម​កម្មវិធី​អ៊ីនធឺណិត Browser នោះ​ឡើយ។

៥. កំណត់​ពេល​ផ្ញើសារ​របស់ Facebook ទុក​ជា​មុន
Sendible អនុញ្ញាត​ឲ្យ​លោកអ្នក​កំណត់​ពេល​វេលា​សំរាប់​ផ្ញើសារ​របស់ Facebook ទុក​ជា​មុន។ ដូចនេះ​លោក​អ្នក​អាច​ផ្ញើសារ​ទៅ​មិត្តភក្តិ​អតិថិជន​ឬ​អ្នក​ធ្វើការ​ជាមួយ​ គ្នា​នៅ​ពេល​ក្រោយ។

៦. ធ្វើជា​មិត្តភ័ក្រ្ត​នណា​ម្នាក់​លើ Facebook ហើយ​លាក់​វា​ពី​ការ Update របស់​អ្នក
ការ​បង្រៀន​នៅ​ក្នុង​វិបសាយ Makeuseof និង​បង្ហាញ​អ្នក​អំពីរ​បៀប​លាក់​នូវការ Update លើ Facebook របស់​អ្នក​ហើយ​នឹង​រក្សា​នូវ​លក្ខណៈ​ដដែល​នោះ​សម្រាប់​មិត្តភក្តិ​ជិត​ស្និត ​របស់​អ្នក​ដែល។

៧.បង្កើត Photo Collage ដោយ​ប្រើ​រូបភាព​មិត្តភ័ក្ដិ​របស់​អ្នក​លើ Facebook សូម​ចុច​លើ Friend Tab រូច​ចុច​លើ More Tab ចេញ​ពី​មីនុយ​ទម្លាក់ Choose an Option ជ្រើស​រើស​សញ្ញា ” – ” ណា​មួយ​ដែល​លោក​អ្នក​ចង់​បាន ។ បន្ទាប់​មក​មិត្តភ័ក្ដិ​ក្នុង Facebook របស់​អ្នក​នឹង​លេច​ឡើង​ខាង​ស្តាំ​នៃ​អេក្រង់​ជា​មិន​ខាន។

៨. តើ​យើង​អាច​ដឹង​ដោយ​របៀប​ណា?
ពេល​មិត្តភ័ក្ដិ​របស់​អ្នក​លុប​អ្នក​ចេញ​ដោយ​ស្ងាត់ៗ​ឬ Block អ្នក​ពី Facebook សេវាកម្ម​នេះ​ត្រូវ​បាន​ផ្អាក​ហើយ​តែ X-Friend ជា​ឧបករណ៍​តែ​មូយ​គត់​សម្រាប់​ធ្វើការ​តាម​ដាន​មិត្តភ័ក្ដិ​ដែល​បាន​បាត់​ពី ​Facebook។

៩. បង្ហាញ​រូបភាព​ដែល​បាន​ជ្រើសរើស​តែ​នៅ​លើ​ទំព័រ Profile Facebook របស់​អ្នក
លក្ខណៈ​ដែល​អាច​ដឹង​ដោយ​តិចតួច​បំផុត​មួយ​នៅ​ក្នុង Facebook ដែល​អនុញ្ញាត​ឲ្យ​អ្នក​គិត​មើល​ថា​តើ​អ្នក​ណា​ម្នាក់​ដែល​នឹង​ត្រូវ​បង្ហាញ​ នៅ​ក្នុង​ប្រអប់​មិត្តភក្តិ។ លោក​អ្នក​គ្រាន់​តែ​ចុច Edit នៅ​លើ​ប្រអប់​មិត្តភ័ក្ដិ​រួច​វាយ​ឈ្មោះ​មិត្តភ័ក្ដិ​ក្នុង​ប្រអប់​ដែល​ និយាយ​ថា​”Always show these friend” ជាការស្រេច។

១០. ដក​ចេញ​ការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ពី​ទំព័រ Facebook
Facebook: Cleaner អាច​យក​ចេញ​នូវ​ការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ដែល​រំខាន​ចេញ​ពី​ទំព័រ Facebook របស់ អ្នក។

១១. រៀប​ចំ (syncs) រូបថត​មិត្តភ័ក្ដិ​លើ Facebook ជាមួយ Contact ក្នុង Microsoft Outlook
OutSync គឺជា​កម្មវិធី​ឥត​គិត​ថ្លៃ​របស់​វីនដូ​ដែល​អាច syncs រូបថត​មិត្តភ័ក្ដិ​របស់​អ្នក​នៅ​លើ Facebook ឲ្យ​ភ្ជាប់​ទៅ​នឹង Contact ក្នុង Microsoft Outlook។ វា​អនុញ្ញាត​ឲ្យ​យើង​ជ្រើស​រើស Contact សម្រាប់​ធ្វើការ Update។ ដូចនេះ​អ្នក​អាច​ធ្វើការ Update នូវ Contact ទាំង​អស់​ក្នុង​ពេល​តែមួយ​ឬ២​ទៅ​៣​ម្តង។

១២.<./strong> បង្ហាញ Facebook Status នៅ​លើ WordPress blog
វិធី​សាស្ត្រ​ខាង​ក្រោម​បង្ហាញ​ពី​ការ​ដាក់​បង្ហាញ Facebook Status Feed និង WordPress RSS Widget ដើម្បី​បង្ហាញ Status Facebook នៅ​លើ WordPress blog ។

១៣. ដាក់​បង្ហាញ​នូវ​ប្លក់ Post ទាំង​ឡាយ​របស់​អ្នក​ទៅ​លើ Facebook Wall របស់​អ្នក​ដោយ​ស្វ័យប្រវត្តិ
Wordbook អនុញ្ញាត​ឲ្យ​អ្នក​ប្រើ​លក្ខណៈ​ឆ្លង​នៃ​ការ Post (Cross-Post) នៃ​ប្លក់ Post របស់​អ្នក​ទៅ​លើ Facebook Wall របស់​អ្នក ។ ” Boxes” Tab នៃ Facebook របស់​អ្នក​នឹង​បង្ហាញ​នូវ​ប្លុក​ដែល​បាន​បង្ហោះ​ថ្មីៗ​របស់​អ្នក។

១៤. ចូល​ទៅ​កាន់ Facebook Chat លើ Desktop
Gabtastik និង Digsby ជា​កម្មវិធី​ដែល​អាច​ឲ្យ​លោក​អ្នក​លេង Facebook Chat នៅ​លើ Windows Desktop ដោយ​ពុំចាំ​បាច់​ប្រើ​កម្មវិធី​រុករក​អ៊ីនធឺណិត​ហើយ​វា​ត្រូវ​ការ Screen តូច​និង​ស៊ី memory តិច។

១៥. បង្កើត​ការ​ប្រលង(Quiz) នៅ​លើ Facebook យ៉ាង​ងាយ​ស្រួល
LOLapps ផ្តល់​នូវ​ការ​បង្កើត​ការ​ប្រឡង​ខ្លីៗ​ដែល​យើង​និយម​ហៅ​ថា(Quiz) ដែល​ត្រូវ​បាន​គេ​ប្រើ​ដើម្បី​ឲ្យ​ដឹង​អំពី​ការ​ប្រលង​ណា​ដែល​ត្រូវ​បាន​គេ​ ប្រើ​ច្រើន​នៅ​លើ Facebook។

១៦. លាក់ Online Status របស់​អ្នក​នៅ​លើ Facebook Chat ចេញ​ពី Contact ផ្សេងៗ​ដែល​បាន​ជ្រើស​រើស
Facebook បាន​រួម​បញ្ចូល​តារាង​ឈ្មោះ​នៃ​មិត្តភ័ក្ដិ​ជា​មួយ Chat ដែល​អ្នក​អាច​ជ្រើសរើស​ឈ្មោះ​មួយ​ណា​ដែល​អ្នក​ចង់​ឲ្យ​ឃើញ​អ្នក​តាម Online។

១៧. ទទួល​បាន​ការ Update Facebook នៅ​លើ​អ៊ីមែល
NutshellMail បាន​បង្រួម​ចូល​នូវ Facebook Account របស់​អ្នក​តាម​រយៈ Inbox ដែល​អ្នក​ប្រើ​ច្រើន​បំផុត។

១៨. Update Facebook Status ចេញ​ពី Firefox
FireStatus គឺ​ជា​កម្មវិធី​មួយ​ប្រើប្រាស់​ដើម្បី​បី​ជា​ជំនួយ​នូវ​លក្ខណៈ Status Update សម្រាប់​ប្រព័ន្ធ​ទំនាក់​ទំនង​សង្គម​ជា​ច្រើន​រួម​បញ្ចូល​គ្នា​គិត​ទាំង Facebook ផង​ដែរ។

១៩. ទាញ​យក Facebook មក​ដាក់​លើ Desktop
Seesmic Desktop, Facebooker, Xobni, Facebook Slidebar Gadget, Scrapboy និង Facebook AIR Application គឺជា Desktop Application ដែល​អនុញ្ញាត​ឲ្យ​អ្នក​ប្រើ Facebook ដោយ​មិន​ចាំ​បាច់​មាន Browser។

២០. របៀប​លុប, Cancel និង​បញ្ចប់ Facebook account និង Profile
វិធី​យ៉ាង​ងាយ​ស្រួល​សម្រាប់​បញ្ចប់, លុប​ឬ Cancel Facebook Account ទាំង​អស់​នេះ​គឺ​ត្រូវ​ចូល​ទៅ Facebook Profile ដើម្បី​ធ្វើ​យ៉ាង​ងាយ​ស្រួល។

សារ:ប្រយោជន៍ប្រើកម្មវិធី Torrent

១. តើ Torrent ជាអ្វី? Torrent ជា​អ្វី​ទៅ ? អ្នក​ប្រើ​កុំព្យូទ័រ​ខ្លះ​បានដឹង និង​ប្រើ​វា អ្នកខ្លះ​បានដឹង​ដែរ​តែ​មិន​ប្រើ និង​អ្នក​ខ្លះទៀត​មិន​បានដឹង​សោះតែ​ម្ដង ។ តើ​វា​ជា​អ្វី​ពិតប្រាកដ​?យើង​ត្រូវ​ដឹងថា ការចែករំលែក​ហ្វៃ​ល៍​ឱ្យ​អ្នកផ្សេង​ដោយ​ចំពោះ​បែបនេះ គឺជា​អំពើ​មួយ​ខុសច្បាប់ លើកលែងតែ​យើង​រស់នៅ​ក្រៅ​សហរដ្ឋអាមេរិក បើ​ពុំ​នោះទេ គេ​អាច​តាម​ចាប់​យើង​យកទៅ​ផ្ដន្ទាទោស​បាន តាមរយៈ IP address របស់​យើង ដែល​បានបង្ហាញ​ចេញ​នៅពេល​​យើង​ភ្ជាប់​ទៅកាន់​ប្រព័ន្ធ​អិន​ថឺ​រ​ណិ​ត ។ តាមរយៈ IP នោះ ក្រុម​អ្នកស៊ើប​អង្កេត​អាច​ដឹងថា​យើង​​រស់នៅ​ទីណា មានឈ្មោះ​អ្វី និង​អាសយដ្ឋាន​របស់​យើង​នៅឯណា ហើយ​អាច​ដឹង​រហូតដល់​​អត្ដ​សញ្ញាណ​ប័ណ្ណ​របស់​យើង​ថែម​ទៅទៀត បើ​គេ​ត្រូវការ​វា រួមទាំង​រូបថត​យើង​ផងដែរ ។​ ​ការចែករំលែក​ហ្វៃ​ល៍​ក្នុង​រូប​ភាពជា​ប្រយោល ដូចជា​តាមរយៈ Filetubes, hotfile,rapidshare, filesonic, fileserve, the pirate bay វា​ល្មើស​និង​ច្បាប់​តែ​មិនសូវ​ធ្ងន់ធ្ងរ​ពេក​ទេ ​ព្រោះ​វា​ត្រូវបាន​ចាត់ទុកថា ជា​កន្លែង​សម្រាប់​រក្សាទុក​បម្រុង​ហ្វៃ​ល៍​នៅក្នុង​ប្រព័ន្ធ​អ៊ិន​ថឺ​រ​ណិ​ត ។​​តែ​ផ្ទុយទៅវិញ ការចែករំលែក​ហ្វៃ​ល៍​បែប P2P (Peer To Peer) គឺ​ល្មើសច្បាប់​ទាំងស្រុង ។​

នៅ​សហរដ្ឋអាមេរិក ការចម្លង​ចែករំលែក បទ​ចម្រៀង កម្មវិធី​ទូ​រស​ទស្សន៍ និង​ភាពយន្ដ បើ​ចាប់បាន​គឺ​ត្រូវ​ផ្ដន្ទា​ទៅដោយ​គ្មាន​ការលើកលែង​ឡើយ ទោះបីជា​លក្ខណៈ​បុគ្គល​ក៏ដោយចុះ ព្រោះ​ច្បាប់​ក្នុង​អាមេរិក​បានចែង​ដូច្នោះ ។ តែ​ចំពោះ​ប្រូ​ក្រាម​ជា​សូ​ហ្វ​វែ​រ​កុំព្យូទ័រ​វិញ​វា​មានការ​លើកលែង​ខ្លះ តែ​ក៏​ជា​អំពើ​មួយ​ខុសច្បាប់​ដូចគ្នា ។ បើ​យើង​យក​រឿង​ល្មើស​នេះ​មក​និយាយ​ក៏​​មិនកើត​ដែរ ព្រោះ​វា​មាន​រហូតដល់​រាប់រយ​ទំព័រ​ឯណោះ ហើយក៏​គ្មាន​អ្នកណា​ចង់ដឹង​ដែរ ។​

​ ​តើ​ការបញ្ជូន ឬ​ចែករំលែក​ហ្វៃ​ល៍​ឱ្យ​គ្នា​ផ្ទាល់​បែបនេះ ធ្វើឡើង​ដោយ​របៀប​ណា​? ​ជាធម្មតា និង​ជាទូទៅ យើង​ត្រូវមាន​ប្រូ​ក្រាម​ពិ​សេសមួយ​សម្រាប់ធ្វើ​កិច្ចការ​នេះ​បាន គឺ​​ត្រូវមាន Bittorrent, Utorrent, Limewire, vuz និង​មាន​ច្រើន​ទៀត​រាប់មិនអស់ ។ ក្នុង​ចំណោម​ប្រូ​ក្រាម​ទាំង​ប៉ុន្មាន​ខាងដើម​នេះ មាន​ប្រូ​ក្រាម​មួយ​ឈ្មោះ Limewire ត្រូវបាន​តុលាការ​សហព័ន្ធ​របស់​អាមេរិក​បញ្ជា​ឱ្យ​បញ្ឈប់​សកម្មភាព និង​បញ្ឈប់​ចែកចាយ​ប្រូ​ក្រាម​នេះ ចាប់ពី​ថ្ងៃ​​ចេញ​សាលដីកា គឺ​នៅ​ចុងឆ្នាំ​២០១០ ក្នុង​ខែកញ្ញា ។ តែ​រហូត​មកទល់ពេលនេះ ប្រូ​ក្រាម​នោះ​​នៅ​ត្រូវបាន​គេ​ប្រើប្រាស់​នៅឡើយ ព្រោះ​វា​ជា​ប្រូ​ក្រាម​ដែល​ល្អ​ជាងគេ និង​មាន​អ្នក​ប្រើ​ច្រើនជាង​​គេ​បំផុត​នៅក្នុង​ពិភពលោក ។ Version 5.5.6 ជា​វ៉ឺរ​ហ្សិ​ន​ចុងក្រោយ​គេ​បំផុត​មុនពេល​ត្រូវ​បិទ​​លែងឱ្យ​ចែកចាយ ។​

ដើម្បី​ចែករំលែក​ហ្វៃ​ល៍ (​ជា​ឌីជីថល​) ពី​ម៉ាស៊ីន​កុំព្យូទ័រ​មួយ​ទៅ​ម៉ាស៊ីន​កុំព្យូទ័រ​មួយទៀត​​យើង​ត្រូវ​ពឹង​ទៅលើ​ប្រូ​ក្រាម​ខាងលើនេះ (​មួយណា​ក៏បាន​) បើ​យើង​គ្មាន​ប្រូ​ក្រាម​នេះ យើង​នឹង​មានការ​លំបាក​មិន​ខាន ព្រោះ​ហ្វៃ​ល៍​ដែល​យើង​ត្រូវការ​នោះ មិនមាន​ទីតាំង​របស់​វា​ពិតប្រាកដ​ទេ​តែ​ត្រូវបាន​គេ​ចងវា​ជា​បណ្ដាញ​កំ​ព្យូ​ទ័​រ​ចូលគ្នា មានន័យថា ម៉ាស៊ីន​មួយ​បានដាក់​ហ្វៃ​ល៍​មួយ​​ឱ្យគេ​ចម្លង​យក ហ្វៃ​ល៍​ដែលមាន​សណ្ឋាន​ដូចគ្នា​ក៏មាន​អ្នក​ផ្សេងទៀត​ដាក់ឱ្យ​ចម្លង​យកបាន​ដែរ​​ការចង​បញ្ចូល​គ្នា​រវាង​អ្នក​ទាំងនោះ​បង្កើតបានជា​ចង្កោម​មួយ​ហៅថា Swarm ចំនួន​របស់​វា​មិន​​ទៀងទាត់​ទេ អាចមាន​ច្រើន​ឬ​តិច តាម​ពេលវេលា ។ ឧទាហរណ៍​ថា យើង​ចង់បាន​ហ្វៃ​ល៍​មួយ​ឈ្មោះ ” ABC ” យើង​ត្រូវ​ប្រើ​ប្រូ​ក្រាម​នោះ​ដើម្បី​ស្វែងរក​វា ឬ​យើង​អាច​ស្វែងរក​ហ្វៃ​ល៍​នោះ តាមរយៈ Search Engine ណាមួយ​ក៏បាន បន្ទាប់ពី​រកឃើញ​អ្វីដែល​យើង​ត្រូវការ​ហើយ យើង​ត្រូវ Copy .torrent text files នោះ វា​ជា text files ដែលមាន​ភ្ជាប់ Link របស់​ហ្វៃ​ល៍ ដែល​យើង​ត្រូវការ ” ABC ” នោះ បន្ទាប់ពីនោះ text files នេះ​​វា​នឹង​ត្រូវបាន​ប្រើប្រាស់​ដោយ​ប្រូ​ក្រាម torrent ដែល​យើង​មាន text files នេះ​វា​មាន​តួនាទី​ជា​​អ្នកស្វែងរក​ហ្វៃ​ល៍​នោះ​, ប្រូ​ក្រាម Torrent ដែល​យើង​មាន ប្រើប្រាស់​ហ្វៃ​ល៍​នេះ​ជា​គោល ដើម្បី​​ស្វែងរក​នៅតាម​ម៉ាស៊ីន​កុំព្យូទ័រ​នានា (​ហៅថា Swarm ) ដែលមាន​ហ្វៃ​ល៍​នោះ “​និង​” កំពុងតែ​ដាក់​សម្រាប់​ចែក​ឱ្យ​អ្នកដទៃ ។ សូមបញ្ជាក់ថា ទំហំ​ហ្វៃ​ល៍រ​បស់ Torrent នេះ មាន​ទំហំ​ចាប់ពី 15Kb to 150Kb និង​ត្រូវបាន​ចែក​ដោយ Serious Torrent sharers នៅ​ទូទាំង​ពិភពលោក ។​

(​សូមបញ្ជាក់​ជាថ្មី​ថា យើង​ដោ​ន​ឡូត​យក​ហ្វៃ​ល៍​នេះ​មក​ដាក់​ក្នុង​ម៉ាស៊ីន​កុំព្យូទ័រ​យើង បន្ទាប់​​មក​ប្រើ​ប្រូ​ក្រាម Torrent សម្រាប់​បើក​វា ) ប្រូ​ក្រាម​នេះ វា​នឹង​ភ្ជាប់​ទៅកាន់ tracker Server របស់​វា នៅពេលដែល​វា​រកឃើញ​អ្នក​ដែលមាន​ហ្វៃ​ល៍​ដូច​យើង វា​នឹង​ភ្ជាប់​ទៅកាន់​អ្នកនោះ មាន​តិច​ឬ​ច្រើន​អាស្រ័យ​ទៅតាម​ឱកាស​និង​ពេលវេលា អ្នក​ដែល tracker Server រកឃើញ គេ​ហៅ​​ថា leech/peer ឬ Seed មានតែ​អ្នក​ដែលមាន​ហ្វៃ​ល៍​នោះ​ពេញលេញ​តែប៉ុណ្ណោះ​ដែល​ត្រូវបាន​​ចាត់ទុកជា​បានការ សម្រាប់​អ្នក​ដែលមាន​ហ្វៃ​ល៍​នោះដែរ តែ​មិន​គ្រប់លក្ខណៈ​នឹងត្រូវ​ផាត់​ចេញ​​មិន​យក​ជា​បានការ​ឡើយ ។ ចំនួន 10 peers/leeches and 3 seeders គឺ​ល្មម​គ្រប់គ្រាន់​សម្រាប់​​ឱ្យ​ទាញយក​ហ្វៃ​ល៍​បាន តិចជាង​នេះ មិនសូវ​ល្អ តែ​យើង​គ្មានអ្វី​ចាំបាច់​ត្រូវ​ដឹង​ពី​បញ្ហា​នេះ​ទេ ​ព្រោះ​វា​ត្រូវបាន​ធ្វើឡើង​ទាំងស្រុង​ដោយ​ប្រូ​ក្រាម​នោះ​ខ្លួនឯង ។ នេះ​បានសេចក្ដីថា ហ្វៃ​ល៍​មួយ​​ដែល​យើង​ចង់បាន​នោះ មិនមែន​ត្រូវបាន​ទាញយក​មកពី​អ្នកណា​តែ​ម្នាក់​ឬ​ពី​ម៉ាស៊ីន​កុំ​ព្យ​ទ័​រ​មួយ​​ឡើយ គឺ​វា​ត្រូវបាន​ទាញយក​មកពី​ម៉ាស៊ីន​មួយចំនួនធំ ។ ប្រូ​ក្រាម​នោះ​វា​ដឹងថា អ្វីដែល​វា​ត្រូវ​ទាញយក ទោះបី​វា​ទាញយក​មកពី​ម៉ាស៊ីន​កុំព្យូទ័រ​ច្រើន​គ្រឿង​ក៏ដោយចុះ តែ​វា​ធ្វើការ​នេះ​បាន​យ៉ាង​ល្អ​បំផុត ។ វា​ប្រើពេល​ពី​២​នាទី ទៅដល់​១០​នាទី​ដើម្បី​ផ្គុំ​ហ្វៃ​ល៍​នោះ​ពី​ម៉ាស៊ីន​ផ្សេងៗ​គ្នា បង្កើតបានជា​ហ្វៃ​ល៍​តែមួយ ។ ចំពោះ​ល្បឿន​ពេល​វា​ទាញយក​វិញ គឺ​ប្រហែលជា ២៥​មេហ្កាបៃ​ត៍​ក្នុង​មួយ​ម៉ោង បានសេចក្ដីថា​ក្នុង​មួយ​ម៉ោង​វា​អា​ចដោ​ន​ឡូត​ហ្វៃ​ល៍​ឱ្យ​យើង​បាន​ចំនួន ២៥​មេហ្កាបៃ​ត៍ ។​

បន្ទាប់ពី​ហ្វៃ​ល៍​ដែល​យើង​ដោ​ន​ឡូត​យកបាន​មកហើយ​នោះ បានបញ្ចប់​កិច្ចការ​វា សូមឱ្យ​វា​​នៅ​ដើរ​សិន​កុំ​ទាន់​បិទ​ប្រូ​ក្រាម​នោះ ទុក​វា​ចោល​ប្រហែលជា​ពីរ​ម៉ោង ដើម្បីឱ្យ​អ្នកផ្សេង​គេ​អាច​

​យក​ហ្វៃ​ល៍​នោះ​ពី​ម៉ាស៊ីន​យើង​ដែរ (​ហ្វៃ​ដដែល​) បែបនេះ​គេ​ហៅថា អំពើ​ល្អ​មួយ​នៃ​ការចែក​គ្នា ។​សូម​ប្រើ​ម៉ាស៊ីន​កុំព្យូទ័រ​ដែល​មិនមាន​អ្វី​សំខាន់ សម្រាប់ធ្វើ​កិច្ចការ​នេះ កុំ​ប្រើ​ម៉ាស៊ីន​ដែល​យើង​កំពុង​ប្រើ​ជនខិល ខូច​ អាចធ្វើ​អ្វី​គ្រប់យ៉ាង​មកលើ​ម៉ាស៊ីន​ដែល​យើង​ប្រើ​សម្រាប់​ដោ​ន​ឡូត​ហ្វៃ​ល៍ ដោយ​រាប់ទាំង​ដាក់​មេរោគ​មកឱ្យ​យើង និង​លួច​ចម្លង​យក​ឯកសារ​ណា​សំខាន់​ចេញពី​​ម៉ាស៊ីន​កុំព្យូទ័រ​របស់​យើង​បាន ចូរ​ប្រយ័ត្ន​ចំពោះ​បញ្ហា​នេះ ។ ព្រោះ​យើង​ស្ថិតក្រោម​ដៃ​របស់​អ្នក​​ដែល​យើង​មិន​ស្គាល់​គ្រប់ពេល ដែល​យើង​ប្រើ​ប្រូ​ក្រាម Torrent Client នេះ ៕

២. ការទាញយកទិន្នន័យតាមរយៈ​ឯកសារ Torrent

មានលក្ខណៈខុសពីការទាញយកឯកសារផ្ទាល់ពីវ៉ិបសាយ (ដូចជាប្រើកម្មវិធី Internet Download Manager, MassDown, FlashGet, OrbitDownload) Torrent ប្រើលក្ខណៈ ទាញយក ឯកសារបន្តគ្នា មានន័យថាលោកអ្នកទាញយកឯកសារពីគេ ទាញយកឯកសារពី លោកអ្នកវិញ។ ការទាញយកឯកសារតាមរយៈ Torrent មានលក្ខណៈយឺតជាងការទាញយកផ្ទាល់ ពីវ៉ិបសាយ ប៉ុន្តែវាមាន គុណសម្បត្តិ ត្រង់អាចទាញយកដោយឥតគិតថ្លៃ ហើយច្រើនប្រើបានរហូត ទៀតផងដែរ ។

លោកអ្នកអាចទាញយក Torrent បានតាមរយៈវ៉ិបសាយដូចខាងក្រោមនេះ

http://www.torrentspy.com
http://www.torrentz.com
http://www.wtorrent.com
http://www.kat.ph

ឯកសារ Torrent មាន Extension (*.torrent) ។ ហើយយើងប្រើកម្មវិធីសម្រាប់ទាញយក ឯកសារ Torrent គឺមានដូចជា

utorrent, bittorrent, vuze ។ ឯកសារ Torrent កំពុងពេញនិយមសម្រាប់អ្នកធ្វើការទាញ យកឯកសារផ្សេងៗ នៅជុំវិញពិភពលោក ។

៣. របៀបប្រើ និង Download តាម Torrent

នៅពេលដែលលោកអ្នកចង់ទាញយកភាពយន្ត ឬ Game ពី Internet ជាលក្ខណ: Point-to-Point តាមរយៈ Server Torrent នោះលោកអ្នកត្រូវតែដំឡើង Torrent ឬក៏កម្មវិធីផ្សេងៗជាច្រើនទៀត ដែលអាចប្រើជាមួយ Torrent Server បាននៅលើកុំព្យូទ័ររបស់អ្នក (PC Clients) ជាមុនសិន ។
aដើម្បីទទួលបាន file torrent សូមចូលទៅកាន់ Website ណាមួយដែលផ្តល់នូវការ Download ជាលក្ខណ: Torrent (.torrent file) ឬក៏លោកអ្នកអាចស្វែងរកតាម Google ដោយភ្ជាប់ជាមួយ ពាក្យ torrent ក្នុងប្រអប់ search ។ នៅពេលដែលលោកអ្នករកឃើញ នូវអ្វីដែលលោកអ្នក ចង់បាន ហើយ នោះអ្នកអាច Download នូវ file នោះដែលមានទំហំត្រឹមតែប៉ុនា្មន KB (គ្រាន់តែជា Link) ប៉ុណ្ណោះ។
aជ្រើសរើសយក OK button បន្ទាប់ពីលោកអ្នក download file នោះរួចរាល់ហើយ សូមចាប់ផ្តើមបើក file (double-click) នោះវានឹងភ្ជាប់ទៅកាន់កម្មវិធី torrent client (utorrent) ដែលលោកអ្នក បានដំឡើងនៅលើកុំព្យូទ័ររបស់អ្នក ។
aនៅពេលនោះការ Download របស់អ្នកនឹងចាប់ផ្តើមដំណើរការហូតចប់ ទោះជាមានការរំខានក៏ដោយ ក៏វានឹងចាប់ផ្តើមនូវត្រង់ចំនុចដែលមានការរំខាននោះឡើងវិញដែរ ។

ទំនាក់ទំនង: ទាវ ឈុន ណន 0977778647-077778647-070778647
Email: chhunnan@gmail.com
CHAT ONLINE Skype, Google, Yahoo: chhunnan

DHCP Server នៅលើ Cisco Router

DHCP Server នៅលើ Cisco Router

 DHCP (Dynamic Host Configuration Protocol) គឺជា​ច្បាប់​ដែល​បាន​ប្រើ​ប្រាស់​ក្នុង​ប្រព័ន្ធ​បណ្តាញ​សម្រាប់  ត​ភ្ជាប់​ឧបករណ៍​ដូចជា​៖ កុំព្យូទ័រ ឬ Network printer ។ ល ។ ដែល​ប្រើ​សម្រាប់​ផ្ដល់ IP, Default Gateway, Domain Name និង DNS Servers ដោយស្វ័យ​ប្រវត្តិ​ទៅ​ឲ្យ​ឧបករណ៍​នោះ ។
ការដាក់​បង្ហាញ​
គោល​បំណង​នៃការដាក់​បង្ហាញ​នេះ យើង​ខ្ញុំ​នឹង​ណែនាំ​ពី diagram ដូច​ខាងក្រោម ដែល​យើងនឹងបើក DHCP service នៅលើ Cisco router ។ Router នឹងដើរតួរជា DHCP Server សម្រាប់ network 192.168.1.0/24 ។ IP Addresses ដែល​បាន​ផ្ដល់​រួចរាល់ហើយគឺ​ទៅលើ Switch (192.168.1.2) និង File Server (192.168.1.5) ដែល​IP ទាំងនេះគឺមិនត្រូវរាប់​បញ្ចូល​ក្នុង DHCP poolទេ ។

a
ការអនុវត្ត
1. បើក DHCP service នៅលើ Cisco router ដោយ​ប្រើ​ប្រាស់​នូវ Command line ដូច​ខាងក្រោម​៖

R1>enable

R1#configure terminal

2. ​បង្កើត DHCP pool ប្រើ​សម្រាប់​កំណត់ IP Address ដើម្បី​ប្រើ​ប្រាស់​ក្នុង​ប្រព័ន្ធ network

និង​សម្រាប់​ផ្ដល់​ទៅ​ឲ្យ Client ដោយ​ប្រើ​ប្រាស់​នូវ Command line ដូច​ខាងក្រោម​៖

R1 (config) #ipdhcp pool NET-POOL

R1 (dhcp-config) #network 192.168.1.0 255.255.255.0

Command line ខាងលើ​នេះនឹងប្រាប់ Router ឲ្យ​បើក​នូវ DHCP service ដែល​មានrange ពី 192.168.1.1ទៅ 192.168.1.254 ។

សម្គាល់៖ ពាក្យថា NET-POOL គឺជា​ឈ្មោះ​របស់ DHCP pool ដែល​យើងដាក់​សម្រាប់​ប្រើ​

3. ​ កំណត់ DHCP parameters ដែល​នឹងត្រូវ​ផ្ដល់​ឲ្យ Client នីមួយៗ ដែល​រាប់​បញ្ចូល​ទាំង Default Gateway (Default-router) , DNS Servers មានទាំង primary DNS ហើយនឹង secondary DNS, Domain Name និង Lease period (days) ដោយ​ប្រើ​ប្រាស់​នូវ Command line ដូច​ខាងក្រោម​៖

R1 (dhcp-config) # default-router 192.168.1.1

R1 (dhcp-config) # dns-server 192.168.1.5 195.170.0.1

R1 (dhcp-config) # domain-name antkh.com

R1 (dhcp-config) # lease 9

4. ​ដកចេញ​នូវ IP Addresses ណា​ដែល​មិនចង់រាប់​បញ្ចូល​ក្នុង DHCP pool ដោយ​ប្រើ​ប្រាស់​នូវ Command line ដូច​ខាងក្រោម​៖

R1 (dhcp-config) #ipdhcp excluded-address 192.168.1.1  192.168.1.5

R1 (dhcp-config) #ipdhcp excluded-address 192.168.1.10

5. របៀបឆែកមើល Clients ដែល​ត្រូវបាន​ទទួលIP Addresses ពី DHCP Serverដោយ​ប្រើ​ប្រាស់​នូវ Command line ដូច​ខាងក្រោម​៖

R1# show ipdhcp binding

សមាសធាតុរបស់កុំព្យូទ័រ LAPTOP

មេរៀនខាងក្រោមនេះ ជាការណែនាំសមាសធាតុនីមួយៗ នៅក្នុង កុំព្យូទ័រ Laptop និងបន្ទាប់មកមានការបង្ហាញដោះ សមាធាតុ នៅ ខាងក្នុង របស់ ប្រភេទកុំព្យូទ័រ Laptop នីមួយៗដែលមាន បង្ហាញ លើ រូបភាព។  រូបភាព ខាងក្រោមគឺជាប្រព័ន្ធសៀគ្វី Motherboard របស់កុំព្យុទ័រ Laptop ដែលផ្គត់ផ្គង់ទៅអោយសមាសធាតុរបស់ កុំព្យូទ័រទាំមូល។

1. ប្រព័ន្ធសៀគ្វី Motherboard ទាំងមូល

aប្រព័ន្ធ system board ដែលគេអោយឈ្មោះថា motherboard ឬអ្នកខ្លះហៅថា mainboard គឺជាបណ្តុំសៀគ្វី circtuit ប្រើនៅក្នុង laptop វាមិនដូចកុំព្យូទ័រសៀគ្វី board របស់កុំព្យូទ័រ Desktop PC ឡើយ។ ប្រព័ន្ធ board របស់ laptop គឺមាន ភាពខុសគ្នា វាមាន ខ្សែស៊ីម៉ារាប់ពាន់ ដែលមានទំហំតូចបំផុត។ លោកអ្នកមិនអាច ដោះ motherboard Toshiba laptop ហើយយកទៅដំឡើងជាមួយ Dell laptop បានឡើយ។ នៅផ្នែកខាងក្នុងរបស់កុំព្យូទ័រ laptop ត្រូវបានភ្ជាប់ទៅប្រព័ន្ធ system board ដែលឆ្លងកាត់ដោយខ្សែ connector ពីមួយទៅមួយបានដាក់គន្លឹះជានៅលើ សៀគ្វី board ឬឆ្លងកាត់តាមខ្សែកាប cable។

ការជួសជុល Motherboard កុំព្យូទ័រ Laptop : មិនមានថាមពល power ចូលក្នុង ថាមពល Power មានតែមិន អាច boot ចូលបាន កុំព្យូទ័រតែងតែបិទ Shutdown ចំណែក ឯ ថាមពលចូលបិទបើក ថ្ម Battery មានបញ្ហានៅពេលសាក កំដៅ ឡើង ក្តៅខ្លាំង គ្មានសំលេង Sound និងគ្មានសញ្ញាវីដេអូ video តែងតែបិទ shut down នៅពេលដែលធ្វើចលនាប៉ះវា នៅលើ AC adapter បិទកាលណាដោតចូល។
មូលហេតុ: ខូចតង់ស្យុង voltage regulator chip ខូច កង់ដង់សាទ័រ capacitor និង​ខូចរ៉េស៊ីស្តង់ resistor ឬខូច BGA chip ខូចលើ diode និង thermal chip។

បញ្ហានៅពេលខូចលើ motherboard របស់កុំព្យូទ័រ Laptop

 • គ្មានថាមពល power ចរន្តឆ្លងកាត់
 • ថាមពល Power មានតែមិនអាច boot ចូលបាន
 • កំដៅឡើងខ្លាំងខុសពីធម្មតា
 • កុំព្យូទ័រតែងតែរលត់បិទ Shut down
 • អេក្រង់ screen ចេញពណ៌ខៀវ ឬខ្មៅ
 • ចរន្ត power off បិទ
 • គ្មានសំលេង sound បញ្ចេញមកខាងក្រៅ
 • គ្មានសញ្ញាវីដេអូ video ចូលក្នុងអេក្រង់
 • ថ្មមិនអាចសាកចូលចរន្តបាន
 • ឧបករណ៏ទាំងអស់មិនទទួលស្គាល់ មិនស្គាល់ថាសរឹង hard drive ថាស CD-ROM, keyboard និងកាត digital card ដែលភ្ជាប់ខាងក្រៅ។
 • ខូច BIOS chip​ នៅលើសៀគ្វី board
 • មិនអាចដំឡើង OS Windows និងកម្មវិធី software ផ្សេងៗទៀត
 • មិនអាចចាប់បាន Wireless ហើយមិនស្គាល់ Ethernet (LAN)
 • ខូច PCMCIA port ខូច USB ports និង printer port ភ្ជាប់ជាមួយ
 • កុំព្យូទ័ររលត់បិទ Shut down នៅពេលលើកប៉ះវា
 • លើ AC adapter បិទកាលណាដោតចូលក្នុង

សមាធាតុដែលប្រើជាអចិន្រ្តៃភ្ជាប់ទៅជាមួយប្រព័ន្ធ system board:

 •  ខ្សែភ្ជាប់ Hard drive (HDD) connector
 •  ខ្សែភ្ជាប់ CD/DVD drive connector
 •  Memory (RAM) slot
 •  ខ្សែភ្ជាប់ Battery connector
 •  ខ្សែភ្ជាប់ Keyboard connector
 •  រន្ធដោត Audio (headphone and microphone)
 •  កង់ Volume control
 •  USB port
 •  Eithernet (RJ45 aka network) port
 •  IEEE 1394 (Fire Wire) port
 •  Video chip និងសមសធាតុផ្សេងៗទៀត

ប្រព័ន្ធ​ System board, processor (CPU) និងអេក្រង់ LCD គឺមានតម្លៃថ្លៃជាងគេ ក្នុងចំណោមសមាធាតុ ទាំងអស់របស់កុំព្យូទ័រ laptop តែក្នុងករណីខ្លះវាអាចខូចលើ សមាធាតុផ្សេងទៀតដែល មានតម្លៃថោក លោកអ្នកអាចដោះដូរបាន យើងអាចទិញ តាមទីផ្សារ ឬការដោះដូចពីកុំព្យូទ័រដែលខូចប្រើការមិនកើត តែមានសមាធាតុ មួយ ចំនួនអាចដោះរក្សាទុកសំរាប់ធ្វលើការដោះដូរ laptop អោយ អតិថិជន។
aប្រព័ន្ធ system board ត្រូវបានដាក់ចូលទៅខាងក្នុងកុំព្យូទ័រ laptop ភ្ជាប់សំណុំដែល មានខ្សែភ្ជាប់ពីសមាសធាតុ មួយទៅ មួយទៀត។ ដើម្បីដោះឬប្តូរ Motherboard លោកអ្នកត្រូវដោះ ចេញទាំងអស់។

2.2   ការជួសជុលបញ្ហាកុំព្យូទ័រដែលតែងតែងជួបប្រទេះ
គ្មានថាមពលចូល power ទាំងអស់:  មានន័យថាខូច power chip ខូច លើសៀគ្វីបី open circuit សៀគ្វី short circuit ឬខ្សែភ្ជាប់របូតដាច់។
ការវិនិច្ឆ័យបញ្ហា: វាបង្ហាញកាលណាលោកអ្នកចុចលើប៊ូតុង power
មិនមានថាមពល Power ប៉ុន្តែមិនអាច boot: ខូច Input/Output controller chip ឬខូច video chip។ ការវិនិច្ឆ័យបញ្ហា: មើលលើអំពូល LED បើកភ្លឺប៉ុន្តែកុំព្យូទ័រនៅតែមិនអាច boot ចូលបាន។
ចរន្តឆ្លាស់ AC adapter បិទកាលណាដោតចូលក្នុងកុំព្យូទ័រ: បណ្តាមកពី Short circuit និងសមាធាតុផ្សេងទៀតរបស់ adapter។
ការវិនិច្ឆ័យបញ្ហា: ភ្លើងអំពូល LED លើ AC adapter បិទមិនភ្លឺ
កុំព្យូទ័រចេះតែ Shut down កាលណាប៉ះវា ឬធ្វើចលនា: នោះគឺបណ្តាលមក ពីសៀគ្វីបើក Open circuit មិនអាចភ្ជាប់ខ្សែកាបដាច់។
ការវិនិច្ឆ័យបញ្ហា: កុំព្យូទ័រចេះតែ shut down កាលណាធ្វើចលនាលើ កុំព្យូទ័រ laptop ដោយប៉ះវា។
ខូចរន្ធក្បាលដុយដោត power jack: មិនអាចភ្ជាប់បាន, របូតជើងផ្សារ សំណនៅបាតក្រោម ខូចរន្ធដោត jack។
ការវិនិច្ឆ័យបញ្ហា: មិនអាចដោតដុយសាកចរន្តចូលបាន, គ្មានថាមពលចូល ទាំងអស់  ចរន្តចូលដើរឈប់។
ប្រព័ន្ធ System ទាំងមូលជាប់គាំង: ខូច video chip, ខូច hard drive controller ឬខូច CPU controller។
ការវិនិច្ឆ័យបញ្ហា: ប្រព័ន្ធ System​ ទាំងមូលគាំងកាលណាចាប់ផ្តើមចូលក្នុង កម្មវិធី windows រត់ដំណើរការបានរយ:ពេលពី 5 ទៅ 10 នាទី។
មិនអាចសាកចរន្តចូលបាន: ខូច chip សាក ខូច diode ឬខូចឧបករណ៍ អាំងឌុចទ័រ inductor ឬក៍ខូចរន្ធដោយ power jack ឬសៀគ្វីមិនដំណើរការ open circuit។
ការវិនិច្ឆ័យបញ្ហា: ថ្ម battery កុំព្យូទ័រ មិនអាចទទួលចរន្តពី AC adapter មិនមានថាមពលចូលអ្វីទាំងអស់។
បញ្ហាជាមួយក្រាហ្វីច Graphic: ខូច video chip នៅលើ board ឬខូច អេក្រង់ LCD។
ការវិនិច្ឆ័យបញ្ហា: ឃើញបង្ហាញបន្ទាត់បឈ្ឈរ ដេក Vertical/horizontal ពណ៌រមូល ហើយបង្ហាញចេញលោតភ្លឹបភ្លេតៗ។
កំដៅឡើងក្តៅខ្លាំង : ខូចកង្ហា fan មិនដំណើរការ
ការវិនិច្ឆ័យបញ្ហា: កុំព្យូទ័រចេះតែ Restart ហើយរលត់បិទ shut down។
មិនទទួលស្គាល់ឧបករណ៍ផ្សេងៗ : បាត់បង់ការភ្ជាប់ ជើងផ្សាសំណមិនជាប់ លើ board ខូច input/output controller ដែលមាន chip set មួយនៅលើវា។
ការវិនិច្ឆ័យបញ្ហា: មិនស្គាស់ថាសរឹង hard drive មិនស្គាល់ USB port ហើយមិនទទួល Digital card ពេលដោតចូល មិនស្គាល់ CD ROM និង​មិនទទួល PCMCIA និងកាត wireless card ជាដើម។
មិនអាចចូលភ្ជាប់អ៊ីនធឺណែតបាន: ខូច Input/output controller ខូច Ethernet chip និងកាត wireless card។
ការវិនិច្ឆ័យបញ្ហា: គ្មានសញ្ញាអ៊ីធឺណែត ប្រើប្រាស់បាន។

2. ការណែនាំ Memory RAM លោកអ្នកអាចជ្រើសរើស RAM memory ដែលលោកអ្នកត្រូវបានដំឡើងលើកុំព្យូទ័រ Laptop អោយបានល្អប្រសើរ លោកអ្នកត្រូវសិក្សាមើល គុណភាព ប្រភេទ RAM ដើម្បីប្តូរឬ memory ដោយខ្លួនឯង អោយមាន ទំហំធំ។
aកន្លែងដែលត្រូវដាក់ RAM
នៅក្នុង
កុំព្យូទ័រ laptop មាន slot ពីរសំរាប់ដាំ RAM ការបង្កើតទីតាំងដោយពឹងផ្អែក លើម៉ាកនិងម៉ូដែលរបស់កុំព្យូទ័រ laptop។
– នៅលើ slot ទាំងពីរលោកអ្នកអាចបើសន្ទះទ្វានៅខាងក្រោមនឹងមើលឃើញ
– និង slot ស្ថិតនៅខាងក្រោម និងផ្សេងមួយទៀតស្ថិតនៅជិត keyboard
– លើ slot​ ទាំងពីរស្ថិតនៅក្រោម keyboard។
​​ – កាលណាលោកអ្នកទើបទិញកុំព្យូទ័រ Laptop ថ្មីនិងមើលឃើញ memory slot មួយនៅទំនេរសំរាប់ upgrade អោយ RAM ឡើងធំ។
aRAM និងលើកឡើង មុំ 20-30 ដឺក្រេ
a4. ថាសរឹង Hard Drive  ថាសរឹង hard drive​ គឺជាកន្លែងផ្ទុកព័ត៌មានដ៏ធំបំផុតរបស់កុំព្យូទ័រ laptop ដែលមាន ទាំង file ឯកសារ file ផ្ទាល់ខ្លួនត្រូវបានផ្ទុកក្នុងថាស hard drive។ រកមើលភាព ខុសគ្នារវាងថាសរឹង SATA និង IDE hard drive។ លោកអ្នកអាច upgrade ដោយ ខ្លួនឯងបាន។ ថាសរឹង laptop ប្រើទំហំ 2.5″ ដែលប្រភេទចាស់ប្រើថាស IDE hard drives ប្រភេទទំនើបថ្មីនេះប្រើថាស SATA hard drive ប្រភេទថាសរឹង SATA និង ថាសរឹង IDE drive មិនអាចប្រើរួមជាមួយ គ្នាបាន ឡើយ ព្រោះវាមានខ្សែ connector ខុសគ្នាមិនអាចបញ្ចូលគ្នាបាន។
aប្រសិនបើកុំព្យូទ័ររបស់លោកអ្នក ប្រើជាមួយ IDE hard drive វាមិនអាចប្រើជំនួស ដោយថាស SATA drive។ ដូចលោកអ្នកាបានឃើញក្នុងរូបភាពខាងលើ SATA ដែលមាន connector ពីសំប៉ែត ហើយថាស IDE drive មានជើង pin ពីរជួរ​ ថាស SATA hard drive អាចបញ្ជួនទិន្នន័យបានលឿន ជាងថាស IDE driver ដែលថាស SATA បាន 150MB/វិនាទី ហើយថាសរឹង IDE បាន 100/133MB/វិនាទី។ ថាស រឹង hard drive កុំព្យូទ័រមានភាពខុសគ្នាគឺ 4200ជុំក្នុង១នាទី, 5400ជុំ ក្នុង១នាទី, 7200 ជុំក្នុង១នាទី។ ចំនួន ជុំក្នុង១នាទីគឺ ជាការបង្វិល ថាស យ៉ាងលឿនដើម្បីអនុញ្ញាត អោយ ទិន្នន័យបានយ៉ាង លឿនបំផុត។ ខ្សែភ្ជាប់ SATA connector នៅលើកុំព្យូទ័រ ថាសរឹង hard drive របស់ laptop គឺប្រហាក់ប្រហែលខ្សែភ្ជាប់ SATA connector លើ ថាសកុំព្យូទ័រ hard drive របស់ desktop លោកអ្នកអាចភ្ជាប់ ថាស SATA កុំព្យូទ័រ laptop hard drive ទៅកុំព្យូទ័រ desktop បានដោយប្រើខ្សែ កាប SATA។
ជួសជុលបញ្ហាថាស: មិនទទួល ស្គាល់ថាសរឹង hard drive ឬ CD-ROM និង PCMCIA Wireless បាត USB ports ឬ WAN/LAN Port និង Keyboard ហើយ ខូចថ្ម battery។
មូលហេតុ: រលុងជើងសំណផ្សារ ខូច BGA chip គ្មានការភ្ជាប់ចូល
a5.  Processor ឬហៅថា CPU ឧបករណ៍ processor គឺជាខួរក្បាលរបស់កុំព្យទ័រ laptop របស់លោកអ្នក។ កាល ណា CPU ដើរលឿនមានន័យថាទិន្នន័យដំណើរការ បានលឿន។ ឧបករណ៍ CPU គឺជាបណ្តុំមជ្ឈមណ្ឌលដំណើរការ Central Processing Unit ដែលខួរក្បាលរបស់កុំព្យូទ័រ laptop។ សមាសធាតុ processor គឺជាសមាធាតុចំប្បង នៅក្នុងកុំព្យូទ័រ laptop។
a7.  ថាស CD/DVD ថាស CD/DVD គឺគ្រាន់តែអោយលោក អ្នកអាន read/write ទិន្នន័យ data ពី CD ឬ DVD ។ វាមាន ភាពខុសគ្នារវាង drive ជាមួយខ្សែ SATA connector និង IDE
aមានប្រភេទកុំព្យូទ័រ laptop ទំនើបដែលមានឧបករណ៍ប្រើជាមួយ  CD/DVD-RW drive ដែលគេហៅថាថាស optical drive ដែលអនុញ្ញាតអោយអាន និងសរសេរ ទិន្នន័យពីថាស CD/DVD។ គ្រប់ប្រភេទ laptop តែងតែប្រើ CD/DVD ដាក់នៅខាង កៀន។ រូបភាពខាងលើលោក​អ្នក អាចមើលមើលឃើញភាពខុសគ្នារវាង CD/DVD ដែលមានរាងសំប៉ែត និងរាងតាមកុំព្យូទ័រ Laptop។ លើរូបភាពខាងក្រោមលោកអ្នក អាចមើលឃើញខ្សែភ្ជាប់ប្រភេទពីរ ខុសៗគ្នាភ្ជាប់ពី CD/DVD ទៅខ្សែ SATA connector ហើយមានប្រភេទចាស់គឺ slim ATAPI connector។ ថាស Optical ភ្ជាប់ជាមួយខ្សែ SATA connector វាមិនអាចដូរជាមួយខ្សែ slim ATAPI ខ្សែ SATA connector សំរាប់ភ្ជាប់ជាមួយ optical drive លោកអ្នកអាចប្រើ CD/DVD ជាមួយ SATA connector។
aដូចដែលលោកអ្នកមើល ឃើញខ្សែ connector ពីរគឺមានភាពខុស គ្នាបន្តិចបន្តួច។ លោកអ្នកអាចភ្ជាប់ថាស 2.5″ laptop SATA hard ទៅជាមួយកុំព្យូទ័រ desktop ដែលប្រើកាបដូចគ្នា លោកអ្នក អាចប្រើភ្ជាប់ 3.5″ desktop hard បាន។ កាលណា លោកអ្នក ដោះដូរ CD/DVD លើកុំព្យូទ័រថ្មីលោកអ្នក កំណត់អោយ បានច្បាស់ ថាតើ ខ្សែត្រូវយ៉ាងណា  កាលណាលោកអ្នកដំឡើងថាស optical តែដាក់ខុសខ្សែ ពេលនោះ BIOS និងចេញ IDE #1 ERROR នៅពេលដែលបើកកុំព្យូទ័រដំបូង។
8.  កង្ហារនិងដែកត្រជាក់ កង្ហារនិងដែកត្រជាក់ គឺជាផ្នែកមួយនៃ បណ្តុំមួយនៃដែកត្រជាក់ នៅក្នុងកុំព្យូទ័រ laptop កង្ហារអាចជួយអោយ CPU ត្រជាក់បក់កំដៅចេញពីក្នុងកុំព្យូទ័រ ប្រសិនបើ គ្មានកង្ហារឬ កង្ហាររបស់លោកអ្នកខូច ពេលនោះកុំព្យូទ័រ របស់លោកអ្នកមិនអាច ដំឡើងបានយូរ គ្រាន់តែបើកមួយភ្លេត នឹងបិទរលត់ទៅវិញបាត់ តែបើសិនជានៅតែ ព្យាយាមច្រើនដង នោះអាចខូច CPU ដែលកំដៅឡើងក្តៅ ដោយសារតែគ្មាន កង្ហារបក់ កំដៅចេញក្រៅ។
aប្រសិនបើលោកអ្នកមិនអាចរកឃើញ នៅខាងក្រោមនោះវាស្ថិតនៅ ជ្រុងម្ខាងនៃ case ដូចបញ្ហានៅក្នុងកុំព្យូទ័រ Dell laptop។
a9.  កាតវីដេអូ Video កុំព្យូទ័រ Laptop ទំនើបមានកាត video card នៅជាប់លើប្រព័ន្ធសៀគ្វី system board។ ប្រសិនបើកាត video card ខូចមិនអាចដោះដូរចេញបានពីលើសៀគ្វី motherboard ឡើយដោយសារវាបានអ៊ុតជាប់។ តែមានកុំព្យូទ័រ ខ្លះមានកាត video card នៅដាច់ពីគ្នាពីលើ motherboard ងាយស្រួលដោះដូរ ឬ Upgrade បាន។
a10.  សំលេង Audio Board Sound Board
មានប្រភេទកុំព្យូទ័រ laptop ជាច្រើនដែលមានកាតសំឡើង audio board ភ្ជាប់នៅ លើ motherboard សមាសធាតុ audio board input/output ទាំងអស់ដូចជា volume control រន្ធដោយមីក្រូ microphone jack និងរន្ធដោយក្បាលមីក្រូ headphone ត្រូវបានផ្សារភ្ជាប់នៅលើ motherboard តែម្តង។
aតែមានប្រភេទ laptop ជាច្រើនដែលភ្ជាប់ audio board ឬហៅ sound board នៅ លើ motherboard ទាំងអស់។ sound board មិនអាចដោះផ្តាច់ចេញពីលើ motherboard បានទេ។ សួរថាតើហេតុអ្វីបានជា audio board មិនអាចផ្តាច់ចេញ ពី motherboard បាន? ពីព្រោះវាប្រើ audio chip ត្រូវបាន ផ្សារភ្ជាប់នៅលើ motherboard តែម្តង លោកមិន អាចដោះ ចេញមកខាងក្រៅ ឬមិនអាចផ្សារដាក់ថ្មី។

a11. កាត Wireless Network កាតនៅខាងក្នុង wireless card ជួយអោយលោកអ្នកភ្ជាប់ទៅអ៊ីធឺណែតបាន ដោយមិនចាំ បាច់ប្រើខ្សែ។ លោកអ្នកសិក្សាពីប្រភេទខុសគ្នារវាងកាតខាងក្នុង wireless card និងកាតនៅលើ motherboard។
aប្រភេទកាតដាច់ wireless network card ដែលគេនិយម ហៅថា កាត WLAN card ឬកាត Wi-Fi card គឺមានទំហំខុសៗគ្នា។ ក្នុងរូបភាពខាងក្រោមលោកអ្នកឃើញពីរ ប្រភេទកាត wireless card ខាងក្នុង។ ពីរប្រភេទនេះគឺ Mini PCI ដែលមាន connector ប្រើភ្ជាប់ជាមួយកុំព្យូទ័រ laptop និងប្រភេទកាត Mini PCI-E (Mini PCI Express) មាន connector ភ្ជាប់ជាមួយកុំព្យូទ័រ laptop ថ្មីទំនើប។ ប្រភេទ Mini PCI-E connector មិនអាចប្រើ ភ្ជាប់ជាមួយ Mini PCI connector បានឡើយ។ ក្នុងរូបភាព ខាង ក្រោមលោកអ្នក ឃើញកាតខាងក្នុង Mini PCI wireless card ដែលបានភ្ជាប់ទៅក្នុងកុំព្យូទ័រ laptop។ ដូចដែលបានមើលឃើញ មានអង់តែនពី មានកាបភ្ជាប់ទៅលើកាត និងអង់តែនចម្បងមួយមាន ខ្សែកាបភ្ជាប់
aដើម្បីដោះ wireless cardលោកអ្នកនឹងផ្តាច់ចេញខ្សែកាបអង់តែន ជាមុនសិន បន្ទាប់ មកប្រើដៃដោះចេញក្រៅ
– ដោះចេញពីគន្លឹះទាំងពីរ ដោយប្រើដៃចាប់ទាញក្នុងមុំ 20-30 ដឺក្រេ។
– ទាញកាតដោយប្រុងប្រយ័ត្ន ចេញពី slot ក្នុងរូបភាពខាងក្រោមលោកអ្នកបានឃើញកាត Mini PCI-E wireless ដ៏ថ្មីដែលបាន ដកចេញពីលើ slot នៅលើ motherboard។ នៅលើកាត មានអង់តែនបីជាខ្សែកាប មានកាត Mini PCI-E ជាច្រើនដែលប្រើតែពីរខ្សែកាបអង់តែន កាតភ្ជាប់ទៅ លើ motherboard។
a
12. 
ថ្ម CMOS កុំព្យូទ័រ ថ្ម CMOS បានផ្គត់ផ្គង់ថាមពលទៅអោយ CMOS chip កាលណាកុំព្យូទ័រ laptop ត្រូវបានបិទ។ កុំព្យូទ័រ Laptop មានថ្ម CMOS battery ឬហៅថា RTC battery។ ថ្ម CMOS ភ្ជាប់ផ្ទាល់ទៅប្រព័ន្ធ System សៀគ្វី Board ទាំងមូល ហើយវាជួយដល់ ការបង្កើត BIOS ដូចជាម៉ោង system time កាលបរិច្ឆេទ date។ ថ្ម CMOS អាច សាកឡើងវិញកាលណាកុំព្យូទ័រ laptop បានដោតភ្លើងចូល។ ថ្មី CMOS មានទំហំតូចក្នុងរូបភាព ខាងក្រោម ជាថ្ម CMOS ប្រភេទកុំព្យូទ័រចាស់ ដែលគេធ្លាប់ប្រើ វាអាច ដោះដូរបានកាលណាវាលេងសាកថាមពល។
aមានថ្ម CMOS ប្រភេទផ្សេងទៀត ដែលមានមូលដ្ឋាន ពីរគ្រាប់ មានខ្សែកាបពីរដែល ដោតភ្ជាប់ជាមួយ ប្រព័ន្ធ System board។ ថ្មនេះអាចដោះចេញក្រៅនិងប្តូរវាចេញ
13.អក្រងLCD កុំព្យូទ័រ Laptop អេក្រង់ LCD គឺមានតម្លៃថ្លៃជាង ផ្នែកផ្សេងៗក្នុងកុំព្យូទ័រ laptop។ អេក្រង់ LCD មិន អាចជួសជុលបាន លើប៉ាណែលរបស់វា។
a14.  អេក្រង់សៀគ្វី Inverter Board សៀគ្វី inverter board គឺជាថាមពល power supply សំរាប់បំភ្លឺអំពូល backlight នៅខាងក្រៅអេក្រង់ LCD។ កាលណាសៀគ្វី inverter ខូច អេក្រង់ LCD នឹងមាន ពណ៌ខ្មៅបំផុត មើលមិនឃើញរូបភាព អ្វីសោះ។ គ្រប់កុំព្យូទ័រ laptop ទាំងអស់ សៀគ្វី inverter board ត្រូវបានដាក់នៅខាងក្រៅប៉ាណែល panel អេក្រង់ LCD
aសៀគ្វី inverter board ដែលគេហៅថា LCD inverter ឬ FL inverter អេក្រង់ inverter ឬជាអំពូល backlight inverter លើរូបភាពខាងលើឃើញប្រភេទសៀគ្វី inverter board ខុសៗគ្នា។ សៀគ្វី inverter board ធ្វើការដូចជា power supply សំរាប់ដុតបំភ្លឺអំពូល Backlight ដែលស្ថិតនៅខាងក្រៅអេក្រង់ LCD។ សៀគ្វី inverter board សំរាប់ប្តូរតង់ស្យុងចរន្ត DC (ពីរបីវ៉ុល) ដែលបានពីការផ្គត់ផ្គង់ របស់ motherboard ទៅជាចរន្តជាប់ AC (ជាងពីររយវ៉ុល) ត្រូវការសំរាប់ដុត អំពូល backlight បំភ្លឺលើអេក្រង់។ កាលណាសៀគ្វី inverter board ធ្វើការធម្មតា អំពូក backlight ទទួលថាមពល ហើយអេក្រង់ LCD ភ្លឺឡើង នោះរូបភាពបាន បង្ហាញលើអេក្រង់ស្រស់ថ្លា។
16.  កាបវីដេអូ Video កាបវីដេអូ សំរាប់ភ្ជាប់ទៅ អេក្រង់ Laptop និងទៅ motherboard ខ្សែកាប video សំរាប់ជញ្ជួន សញ្ញា ទិន្នន័យ data signal សំរាប់អេក្រង់ LCD និងថាមពលសំរាប់សៀ គ្វី inverter board។
aខ្សែកាប laptop LCD ដែលគេហៅថាកាប video ឬកាប display ឬកាបអេក្រង់ កាបនេះសំរាប់ញ្ជួនសញ្ញាទិន្នន័យ ពីលើ Motherboard និងកាតវីដេអូទៅអោយអេ ក្រង់ LCD មានកាប វីដេអូជាច្រើន ដែលប្រើចរន្តជាប់ DC បញ្ជួនថាមពលទៅ Inverter។ រូបភាពលោកអ្នកមើលឃើញខាងក្រោម នេះគឺជាកាបវីដេអូ។ កាបនេះ មានបី connector មួយសំរាប់ដោតភ្ជាប់ទៅក្នុង connector នៅ ខាងក្រោយនៃ អេក្រង់ LCD និងមួយទៀតសំរាប់ភ្ជាប់ទៅ inverter board ហើយទីបីសំរាប់បញ្ចូល ទៅលើ connector លើ motherboard ឬកាត video។ ផ្នែកខាងលើនៃកាប រត់ដំណើរការ ទៅលើប៉ាណែល laptop រវាងអេក្រង់ LCD និងគំរប display។
a17.  ត្រចៀកទ្វាសន្លឹកអេក្រង់ ត្រចៀកទ្វាសន្លឹកអេក្រង់មានពីរ នៅសងខាងអេក្រង់របស់កុំព្យូទ័រ Laptop វាធ្វើអំពី ដែកសំរាប់បិទ បើកអេក្រង់ គេអាចបើកអេក្រង់ក្នុងមុំ 90 ដឺក្រេ ឬ 110 ដឺក្រេក៏បាន វាមានលំនឹងទប់ជាប់អេក្រង់មិនអោយបត់បែនបាន។
aទាវ ឈុន ណន 0977778647-077778647-070778647
Email: chhunnan@gmail.com

20​ រៀបដើម្បី​បង្កើន វ៉ិបសាយ ចរាចរណ៍

មធ្យោបាយ​20​យ៉ាង​ដើម្បី​បង្កើត Website
នៅពេល​យើង​បាន​បង្កើត Website រួចហើយ យើង​មិន​អាច​នៅ​ស្ងៀម​មួយ​កន្លែង​ហើយ​ដេក​រង់ចាំ​អ្នក Log ចូលមក Website យើង​នោះ​ឡើយ ។

+ វិធីទី ១ :

វិធី​ទី ១: នេះ​បើ​មើល​បន្តិច​ហើយ​មិន​បាន​ជា​ពិចារណា​នោះ​អាច​គិតថា​វា​សាមញ្ញ​ពេក ប៉ុន្តែ​បើសិនជា​យើង​គិត​ឲ្យបាន​យូរ​បន្តិច​នោះ​ទើប​ដឹង​ថា​វា​ជា​រឿង​មួយ​សំខាន់​ណាស់ ។ បើសិនជា​យើង​គិត​ថា​វិធី​នេះ​វា​ងាយ​ពេក ឬ ពុំ​គួរ​គិត​ដល់​សោះ​នោះ​គួរ​រំលង​ចូល​ទៅ​មធ្យោបាយ​ផ្សេងៗ​ទៀត​តាម​ការ​គួរ ។

​អ្នកបង្កើត Website ខ្លះ​, ពុំ​បាន​គិត​ដល់​ការរៀបចំ​ឲ្យមាន tag ឲ្យបាន​ត្រឹមត្រូវ​ដូចខាងក្រោម​ឡើយ

​ ​1- Title tag
​ ​2- Meta description tag
​ ​3- Meta keywords tag

​ក្នុង attributes នី​មួយៗ​ខាងលើនេះ​, យើង​គួរតែ​រំឭក​ពី​ពាក្យ​សំខាន់​ដែល​ទាក់ទង​ដល់ Website របស់​យើង​ឲ្យបាន​ចំនួន​១​ដង តែ​មិន​ត្រូវឲ្យ​លើស​ពី​២​ដង​ដែរ ។ ប្រសិនបើ​យើង​ដាក់​វា​ច្រើនពេក (​លើស​ពី​ចំនួន​២) search engine អាច​រំលង website យើង​ចោល​ហើយ​ចាប់យក website ផ្សេង​ដែល​មាន​ន័យ​របស់​ឈ្មោះ​ប្រហែល​គ្នា​ជំនួស​វិញ ។​

​ឧទាហរណ៍​ថា យើង​នឹង​/​បាន​បង្កើត website មួយ​ឈ្មោះ “Skin care” ដូចនេះ opening HTML code របស់​យើង​នឹង​ត្រូវ​ដាក់​ដូច​របៀប​ខាងក្រោម​នេះ​

<html>
​ ​<head>
​ ​ ​<title> Skin Care Tips For People of All Ages </title>
​ ​ ​<meta name=”description” content=”How to develop a healthy skin care repigmen”>
​ ​ ​<meta name=”Keywords” content=”skin care, healthy skin, looking young”>
​ ​</head>

មាន search engine ជាច្រើន​បាន​ចាត់ទុក H1 H2 និង H3 ថា​ជា​ករណី​សំខាន់​ដែរ​, ដូចនេះ​យើង​ត្រូវតែ​ផ្តោត​ការយកចិត្តទុកដាក់ មិន​ត្រឹមតែ​ចំពោះ meta tag ប៉ុណ្ណោះ​ទេ ក៏ប៉ុន្តែ​ត្រូវ​ផ្តោត​ការយកចិត្តទុកដាក់​ចំពោះ H1 H2 និង H3 ឲ្យ​ដូចជា Meta name ដែរ ។

ហេតុ​នេះ​បើសិនជា​យើង​ចង់ឲ្យ​គេ​យល់​បាន​ពី website របស់​យើង​គួរតែ​ប្រើពាក្យ “skin care” នេះ​នៅក្នុង​ឃ្លា​របស់ H1 H2 និង H3 ។

ឧទាហរណ៍ :

​ ​<h1> skin care tips for women </h1>

ឃ្លា​នៃ code នេះ គួរ​ត្រូវ​បាន​ដាក់​ឲ្យ​កៀក​ជិត​ជាមួយ​ប្លុក​របស់ <body> tag បំផុត ឯ​ចំណែក H2 និង H3 ក៏​គួរតែ​ធ្វើ​ដូចគ្នានេះដែរ ។​

សារសំខាន់រ​បស់ Meta tage :

ជាច្រើន​ឆ្នាំ​កន្លងមកហើយ Meta tag បាន​ក្លាយទៅជា tag ដែល​ដើរតួនាទី​យ៉ាង​សំខាន់​ក្នុង​ការកំណត់​ថ្នាក់ Website របស់​យើង​ជាមួយ search engine , សព្វថ្ងៃ​នេះ​ផ្ទុយ​ទៅវិញ “search engine” ស្វែងរក​មើល page នានា​នៅក្នុង Website របស់​យើង​ដើម្បី Link ក្រៅពីនេះ search engine នៅ​បាន​គិត​ផង​ដែរ​ដល់ Website ណាខ្លះ​ដែល​បាន Link មក website របស់​យើង បន្ទាប់មក​ទើប search engine ឲ្យចំ​ណាត់​ថ្នាក់យើង​ជា​ក្រោយ ។​

ទោះបីជា​យើង​បាន​ប្រើ Meta tag សំរាប់​បរិយាយ​ពី website របស់​យើង​ក៏ដោយចុះ (search engine ប្រើប្រាស់​ពាក្យ​ដែល​យើង​បាន​ដាក់​នៅ​ទីនោះ​សម្រាប់​បង្ហាញ​ពេល​រក website យើង​ឃើញ​) ក៏​កុំ​សង្ឃឹមថា website យើង​នឹង​ទទួល​បាន​អ្នក​ចូល​មើល​ច្រើន​ភ្លាមៗ​ដែរ ពីព្រោះ website កើត​ឡើង​ថ្មី​រាល់ថ្ងៃ បើសិន​ជា​មួយ​ខែ​មុន search engine អាច​រក website យើង​ឃើញ​តែ​នៅ​ខែ​នេះ ឬ​ឆ្នាំក្រោយ​អាច​មិន​ប្រាកដ​ជា​រក​ឃើញ​ឡើយ លើកលែងតែ​អ្នក​ចូល​វាយ​ចំ​ឈ្មោះ website យើង​តែ​ម្តង ។

+ វិធីទី ២ :

Website ដូចជា Google, yahoo, Live, AOL, ជាដើម អាច​ចាប់​អ្នក​ចូល website យើង​រហូត​រាប់​ពាន់ រាប់​ម៉ឺន​នាក់​ក៏​ថា​បាន ដូចនេះ​វា​ជា​ប្រការ​មួយ​សំខាន់​ណាស់​ដែល​យើង​ត្រូវ​យល់​ដឹង​ពី spider និង bots របស់​គេ​ឲ្យ​អាច​ស្គាល់​ពី​ន័យរ​បស់ website យើង ។​

Spider គឺជា script ដែល search engine បញ្ជូន​ចេញ​មក​កាន់ website របស់​យើង​ដើម្បី​ប្រមូល​ព័ត៌មាន​មួយចំនួន​របស់ website យើង ជាពិសេស code នៅក្នុង website របស់​យើង​, មាតិកា​, តើ​មាន​អ្នក​ចូល​ច្រើន​ឬ​តិច​, តើ​មាន website ណាខ្លះ Link មកកាន់ website របស់​យើង ដោយ​យោង​ទៅ​តាម​ព័ត៌មាន​ដែល script របស់ spider នោះ​ប្រមូលបាន​វា​នឹង​ដាក់​ចំណាត់ថ្នាក់ website របស់​យើង​ទៅ​តាម​វិធី​គណនា​របស់ search engine នោះ ។​

សូម​ចាំ​ក្នុង​ចិត្ត​ថា HTML គឺជា​មិត្ត​ដ៏​ល្អ​បំផុត​សំរាប់​យើង Flash Java រួម​ទាំង​ភាសា​ផ្សេង​ទៀត​មើលទៅ​ហាក់​ពិតជា​ល្អ​មែន ប៉ុន្តែ​អាច​មិន​ជា​ទី​ចាប់ចិត្ត​សំរាប់ search engine ឡើយ នៅពេល spider ចេញ​ស្វែងរក website របស់​យើង ។​

បច្ចុប្បន្ន​និង​មួយរយៈ​កន្លងមកនេះ google អាច​ចាប់ java script បាន​ប្រសើរ​ជាង​មុន​ច្រើន ប៉ុន្តែ​ជា​ការល្អ​បំផុត​មិន​អាច​ចោល​មិត្ត​ចាស់​របស់​យើង​គឺ HTML នោះ​បាន​ឡើយ​សូមកុំ​មើលរំលង​ត្រង់នេះ​ឲ្យសោះ ។​
​ ​ក្នុង​ករណី​ខ្លះ​ដែល​យើង​ចង់ validate HTML code របស់​យើង យើង​គួរ​ចូល​ទៅ​កាន់ website W3C’s site រួច​ឲ្យគេ validate website ឲ្យ​យើង ។ ដក frame ចោល​បើ​អាច​ធ្វើទៅបាន​គឺជា​ការ​ល្អ ។​

Search engine Spider មិន​ចូល​ចិត្ត និង​មិន​ស្គាល់ contents ដែល​ស្ថិត​នៅក្នុង frame ឡើយ​, ហេតុ​នេះ​បើ​យើង​មាន frame ហ៊ុំ content របស់​យើង​គួរតែ​ដក​វា​ចោល សូម​ដាក់​វា​ត្រឹមតែ​ពេល​ធ្វើ​បាន​ហើយ ពេល​សម្រេច​កិច្ចការ​ត្រូវ​ដក​វា​ចេញ​វិញ ។​

នៅ​រាល់ពេល​ដែល​យើង Link ទំព័រ (Page) ផ្សេងៗ​នៅក្នុង website របស់​យើង​, យើង​ត្រូវ​ប្រើប្រាស់​ពាក្យ (keyword) សំខាន់​ដែល​ទាក់ទង​ដល់​ទំព័រ​នោះ ទាំង​ការឲ្យឈ្មោះ page និង​ការ link ទៅកាន់ page នោះ​ត្រូវ​ប្រើ​ពាក្យ​ដែល​ទាក់ទង​ដល់​គោលដៅ​របស់ website យើង​ជា​និច្ច ធ្វើ​បែបនេះ​វា​នឹង​ជួយ​បង្កើន page rank បាន​ចំណាត់ថ្នាក់​ល្អ​ក្នុង​ប្រព័ន្ធ search engine ។​

ឧទាហរណ៍ : បើ​យើង​បង្កើត website មួយ​ស្តីពី “Skin care” នោះ​ពាក្យ​ខ្លះ​ដែល​យើង​ត្រូវ​ប្រើ​គឺ Skin tip, skin so smooth, skin repain, skin tone …etc. យើង​ឃើញ​ហើយ​ថា​ពាក្យ keywords ទាំងនោះ​សុទ្ធតែ​មាន​ទាក់ទង​ដោយ​ចំ ឬ​ដោយ​ប្រយោល​នៅក្នុង website យើង ។

​នៅ​រាល់ពេល​ដែល​យើង​ត្រូវ​ដាក់​ឈ្មោះ​ឲ្យ website របស់​យើង យើង​ចាំបាច់​ត្រូវ​គិតដល់ keywords ទាំងនោះ​មុនគេ​រួច​ទើប​ប្រើ​ពាក្យ​ណា​ផ្សេង​ទៀត​ជា​បន្ទាប់​ដើម្បីឲ្យ spider និង bot របស់ search engine ស្គាល់ keyword យើង​បាន​ភ្លាមៗ ។ កត្តា​មួយទៀត​នោះ​យើង​អាច​ប្រើ hyphen (-) សម្រាប់​ចែក​ពាក្យ​ពី​គ្នា​ដូចជា skin-care.html ជាដើម ។​

​ដោយ​ការប្រើប្រាស់​ពាក្យ keywords ធ្វើ​ជា​ឈ្មោះ​របស់ HTML page របស់​យើង​វា​ជួយ​បង្កើន​ប្រសិទ្ធភាព​ឲ្យ search engine ស្គាល់ website យើង​បាន​លឿន​ជាង ។​ ​យើង​អាច​យល់​បាន​ភ្លាម​ថា បើ​យើង​ប្រើពាក្យ skin-care.html និង​ប្រើ​ពាក្យ Page.html តើ​ឈ្មោះ​ណា​ដែល search engine ស្គាល់ website យើង​ច្បាស់​ជាង សូម​ពិចារណា​ចុះ​អាច​យល់​បាន​ហើយ ។​

+ វិធីទី ៣ :

​មាន search engine រាប់រយ ឬ​អាច​ថា​រាប់ពាន់​ឯ​ណោះ​នៅ​ក្នុង​ប្រព័ន្ធ web ដែល​យើង​ប្រើ​សព្វថ្ងៃនេះ ប៉ុន្តែ​ជា​ការពិត​មានតែ​មួយ​ចំនួន​តូច​ប៉ុណ្ណោះ​ដែល​ទទួលបាន​ការគាំទ្រ និង​ត្រូវបាន​គេ​យកមក​ប្រើ​ជា​សកល ។ ក្នុងនោះ​មាន google, Live, yahoo, AOL និង Ask (​ឈ្មោះ​ដើម ask jeeves) web search ទាំងនេះ​គឺ​កំពុង​ពេញនិយម​នាពេល​បច្ចុប្បន្ន​នេះហើយ search engine ទាំងនេះ​គឺជា​អ្វី​ដែល​យើង​ត្រូវធ្វើ website របស់​យើង​តម្រូវ ។​

​នៅពេលណា​ដែល website យើង​ត្រូវ​បាន​បង្ហាញឲ្យឃើញនៅ​ពេល​ណា​គេ search រក​ជាមួយ google ឬ yahoo នោះ​មានន័យ​ថា web search engine មិនសូវ​ល្បី​ផ្សេង​ទៀត​ក៏​អាច​និង​រក website យើង​ឃើញ​ដូចគ្នា ។ ឧទាហរណ៍​ដូចជា Netscape (​បិទ​សេវា​) ក៏​ជា search engine មួយ​ដែរ ប៉ុន្តែ​លទ្ធផល​នៃ​ការ search គឺ Netscape ទាញ​យក​មក​ពី google ទៅវិញ​ទេ​មិនមែន search រក​ដោយ​ប្រើ engine របស់​ខ្លួនឯង​ឡើយ ។​

ដូច្នេះ​មានន័យ​ថា​បើសិនជា​យើង Rank #1 នៅក្នុង google search engine, website ជា search engine មិនសូវ​ល្បី​ផ្សេង​ទៀត​ក៏​ដាក់​ចំណាត់ (Rank) របស់ website ដូចគ្នា​ទៅ​និង​អ្វី​ដែល google បានដាក់​ដែរ ។

យើង​ហាក់ដូចជា​ពុំ​ចាំបាច់​ព្រួយបារម្ភ​ចំពោះ web search engine ផ្សេងៗ​ទៀតឡើយ គឺ​ព្យាយាម​ធ្វើយ៉ាងណា​សំដៅ​ចំ​ពោះ web search engine ធំ​មួយ​គឺជា​ការ​ស្រេច​នោះ​គឺ “google”, “yahoo”, “Live” ។

ខណៈពេល​ដែល​យើង​បាន​បង្កើត website របស់​យើង​បាន​ចំនួន ១៥​ទំព័រ ឬ​លើស​នេះ នោះ​យើង​អាច Submit website យើង​បាន​ហើយ ។​

​ ​google : http://www.google.com/addurl/?continue=/addurl

​ ​yahoo : http://submit.search.yahoo.com/free/request

​ ​Live (​ពី​មុន​គឺ MSN) : http://search.msn.co.in/docs/submit.aspx

​ ​សូមឲ្យ​មាន​ចិត្ត​អំណត់​បន្តិច​, វា​អាច​ត្រូវការ​ពេល​រហូត​រាប់​អាទិត្យ ឬ​រាប់​ខែ​មុន​ពេល​ដែល website របស់​យើង​ត្រូវបាន​គេ​ដាក់បញ្ចូល​ជាពិសេស​គឺ​ជាមួយ google, ដោយឡែក Live អាច​ដាក់បញ្ចូល website យើង​បាន​លឿន​ជាង​គេ ។​

ដើម្បី​ឆែក​មើល​ថា​តើ website របស់​យើង​ត្រូវបាន​គេ​ដាក់បញ្ចូល​រួចហើយ​ឬ​នៅ​នោះ គឺ​គ្រាន់តែ​វាយ​បញ្ចូល URL របស់​យើង​ទៅក្នុង search box នោះ​យើង​នឹង​ដឹង​ហើយ​ថា​លទ្ធផល​វា​យ៉ាងណា !

* សូម​កុំ​ព្យាយាម submit សារជាថ្មី​

​ម្ចាស់ website ជាច្រើន​មាន​ការ​អន្ទះសា​ខណៈពេល​ព្យាយាម​រង់ចាំ website របស់​ខ្លួន​បង្ហាញមុខ​នៅ​ក្នុង search engine ហើយ​ព្យាយាម submit ម្តង​ហើយ​ម្តងទៀត ការធ្វើ​បែប​នេះ​មានន័យ​ថា website របស់​យើង​អាច​នឹង​ត្រូវ​គេ​ផាត់​ចេញពី search engine ភ្លាម​បើ​យើង submit លើស​ពី​ម្តង ។ យើង​ដឹង​ហើយ​ថា​បន្ទាប់ពី submit រួច​យើង​ចង់​ឃើញ​លទ្ធផល​ចេញមក​ភ្លាមៗ ប៉ុន្តែ​ត្រូវ​ចាំ​ថា​មិនមែន​តែ website របស់​យើង​មួយ​ទេ​ដែល​បាន submit គឺមាន website រាប់​ម៉ឺន​ផ្សេងទៀត​ត្រូវបាន submit ជា​រៀងរាល់ថ្ងៃ ត្រង់នេះ​យើង​អាច​យល់​បាន​ហើយ​ថា វា​ត្រូវការ​ពេល​ច្រើន​ប៉ុន​ណា​ដើម្បី​ឲ្យ​យើង​ឃើញ​លទ្ធផល​ថា website ត្រូវបាន​ដាក់បញ្ចូល​រួច​នោះ ។​

គ្រប់ web search engine ទាំងអស់​ចូល​ចិត្ត website ណា​ដែល​មាន contents ច្រើនៗ គឺ​ចាប់ពី ១៥ ទៅ ២០ ឬ​ច្រើន​ជាង​នេះ កាន់តែ​មាន pages ច្រើន​គឺ​កាន់តែ​ល្អ google ប្រាថ្នា​បែបនេះ សូម​បំពេញ​តាម​បំណង​របស់ google ចុះ ។

ចុះ​ចំណែក web engine ផ្សេង​ទៀត​វិញ​យ៉ាងណា​ដែរ​គឺ web search engine ផ្សេង​ទៀត​មាន​បំណង​មិន​ខុស​គ្នា​ប៉ុន្មាន​ពី google ទេ គឺ​ស្រឡាញ់​តែ website ដែល​សម្បូរណ៍​ទំព័រ​ច្រើន​ប៉ុណ្ណោះ ទាំង google, yahoo, Live គឺ​សុទ្ធតែ​គិត​ដូច​គ្នា ។​

+ វិធីទី ៤ :

Blogging បាន​កើន​ប្រជាប្រិយភាព​នៅក្នុង​រយៈពេល​មួយឆ្នាំ ពីរ​ឆ្នាំ​ចុងក្រោយ​នេះ​, កាលពី​ដំបូង​គេ​ប្រើ Blog សំរាប់​ត្រឹមតែ​ចែករំលែក​ព័ត៌មាន​គ្នា​ទៅវិញទៅមក​ក្នុងចំណោម​អ្នកយកព័ត៌មាន​ប៉ុណ្ណោះ ប៉ុន្តែ​ពេល​នេះ​វា​បាន​ក្លាយទៅជា​កន្លែង​រក​ប្រាក់​យ៉ាង​ស្ងាត់ស្ងៀម​សំរាប់​អ្នក​មិន​ដឹង ប៉ុន្តែ​សំរាប់​អ្នក​ដែល​ដឹង Blog គឺជា​កន្លែង​រក​ប្រាក់​យ៉ាង​សកម្ម​មួយ​បី​ដូចជា​ផ្សារ​លក់ដូរ​ទំនិញ​យ៉ាង​ដូច្នោះ​ដែរ ទោះបី​ថា​វា​តូច​ជា​កូន website នៅក្នុង website ក៏ពិតមែន​ប៉ុន្តែ​មាន​ទំហំ​ធំ​មិន​អាច​គណនា​បានឡើយ បើ​គេ​បូក​បញ្ចូល Blog ទាំងអស់​បញ្ចូល​គ្នា ។​

​Blog ភាគច្រើន​ត្រូវបាន​គេ​អនុញ្ញាត​ឲ្យ​អាចដាក់ comments, ជាមួយ comments នេះ យើង​អាច​ដាក់ website address របស់​យើង ។​ ​ ​ហេតុនេះ​ពេល​យើង​បាន​បង្កើត Blog មួយ យើង​ត្រូវ​ជ្រើសរើស​យក​ពាក្យសម្តី​សម្រាប់​និយាយ​ក្នុង comments របស់​យើង​ឲ្យមាន​ខ្លឹមសារ​ធ្វើឲ្យ​គេ​ចាប់​អារម្មណ៍ ឬ​មាន​អ្វី​មួយ​ធ្វើឲ្យ​គេ​ចង់ដឹង ។ ហេតុនេះ​ការចូលរួម​ជាមួយ Blog ណាមួយ​ក៏ដោយ​យើង​ត្រូវ​ដាក់ comments របស់​យើង​និយាយ​ពី website យើង​ធ្វើឲ្យ​គេ​ចង់ដឹង តែ​សូម​កុំ​ភ្លេច​ដាក់បញ្ចូល website address របស់​យើង​ជាមួយ comment នោះ​ផង ។

​គោលបំណង​សំខាន់​របស់​យើង​គឺ :

​ ​1- ស្វែងរក​កន្លែង​បង្កើត Blog ដើម្បី​ណែ​នាំឲ្យ​គេ​ស្គាល់ Website របស់​យើង
​ ​2- ប្រមូល​នាំយក​អ្នក​នៅ​ក្នុង​ក្រុម​របស់ Blog យើង​ឲ្យមក​ចូល website យើង​តាម​វិធី​ផ្តល់​អ្វីមួយ​ឲ្យគេ ឬ​មាន​អត្ថបទ​សំខាន់​អ្វីមួយ​ដែល​គេ​អាច​យក​ទៅ​ប្រើ​ការ​បាន
​ ​3- Blog របស់​យើង​ត្រូវ​មាន​គោលដៅ​មួយ​គឺ​បង្ហាញ​ពី​អ្វី​នៅក្នុង website យើង និង​ប្រមូល​គេ​មក​កាន់​វិបសាយ (website) យើង​
​ ​4- ចូលរួម​ជាមួយ website ផ្សេងៗ​ដែល​គេ​ឲ្យ​យើង​បង្កើត Blog បាន​ឲ្យបាន​ច្រើន​តាម​ដែល​អាច​ធ្វើទៅបាន ។ សូម​ប្រយ័ត្ន​ជាមួយ​ពាក្យ​សម្តី​ដែល​យើង​និយាយ​ចេញទៅ​ត្រូវ​ឲ្យមាន​លក្ខណៈ​មួយ​សមរម្យ​ជា​ពាក្យសម្តី​ល្អ ។

+ វិធីទី ៥ :

ចូលរួម​ជាមួយ​ការផ្លាស់ប្តូរ Link គ្នា​ជាមួយ website ផ្សេងៗ​ទៀត​ឲ្យបាន​ច្រើន​តាម​ដែល​អាច​ធ្វើទៅបាន ។​​ ​ត្រូវ​ចាំ​ថា​កាលណា​មាន website ដទៃ​ទៀត​ជាច្រើន Link point មកកាន់ website យើង​កាន់តែ​ច្រើន​កាលណា​គឺ​កាន់តែ​ល្អ​ពីព្រោះ web search engine (google) ស្រឡាញ់​តែ website ណា​មាន​គេ Link ចូល​ច្រើន​ពីព្រោះ​គេ​យល់ថា website នោះ​ពិតជា​សំខាន់ ហេតុ​នេះ​បើ​មាន website ផ្សេង Link មកកាន់ website យើង​នោះ​មានន័យ​ថា​ក្រុម​អ្នក​ចូល website ផ្សេងៗ​ទាំងនោះ​ក៏​នឹង​ចូល​មក​កាន់ website យើង​ដែរ នេះ​គឺជា​ចំណុច​មួយ​ល្អ​បំផុត​សំរាប់​យើង​ទាំង​បង្កើន​ចំនួន​អ្នក​ចូល website យើង​ក៏​ដូចជា​បង្កើន Rank ឲ្យ website យើង​ជាមួយ search engine របស់ google ដែរ ។​

ស្វែងរក website ណា​ផ្សេង​ដែល​មាន​ប្រភព​គោលដៅ​ស្រដៀង​យើង​រួច​សុំ​ប្តូរ Link (exchange link) ជាមួយ​គ្នា​បើ​គេ​យល់ព្រម​នោះ​ជា​ការល្អ​តែបើ​គេ​មិន​យល់ព្រម ហើយ​យើង​គិតថា website នោះ​មាន​មនុស្ស​ចូល​មើល​ច្រើន យើង​អាច​ចូល​ជា Member រួច post note ថា​យើង​មាន​ស្គាល់ website មួយ (​គឺ website យើង​) មាន​អ្វី​ផ្សេងៗ​ជាច្រើន ៘

គួរ​ព្យាយាម​ធ្វើ​បែប​នេះ​ឲ្យបាន​ច្រើន website បើ website យើង​ជា​ខ្មែរ​សំដៅ​ចំ​ពោះ​ខ្មែរ​នោះ​យើង​មិន​ចាំបាច់​គិត​ដល់​ប្រភេទ​យ៉ាង​ណា​នៃ website ទេ​គឺ​ឲ្យតែ website ខ្មែរ​គួរ​ចងមេត្រី​ជាមួយ​គេ​ទាំង​អស់ បើ website យើង​ធំជាងគេ​នោះ​គេ​កាន់តែ​ត្រេកអរ បើ​យើង​ចង​សម្ព័ន្ធ​ជាមួយ​គេ នេះ​គឺជា​រឿង​មួយ​មិន​អាច​មើល​រំលង​បានឡើយ ។​

​វិធី​មួយទៀត​នោះ​គឺ​យើង​បង្កើត website តូចៗ​ជាច្រើន​ដែល​មាន​ប្រធានបទ​ផ្សេងៗ​គ្នា​រួច​យើង​ពិចារណា​មើល​ថា​តើ​មួយណា​ទទួលបាន​ការនិយម​ច្រើនជាងគេ នោះ​យើង​អាច​លៃលក​កែកុន website ធំ​របស់​យើង​តាម​ដែល​យើង​យល់​ឃើញ​បាន​ហើយ ។​

+ វិធី​ទី ៦ :

ចំណុច​សំខាន់​មួយ​ស្តីពី website របស់​យើង​ដែរ​នោះ​គឺ​ត្រូវ​មាន​អ្វី​សំខាន់ៗ​មួយចំនួន​សម្រាប់​ជា​ការទាក់ទាញ​អ្នក​ចូល​មក​អាន website របស់​យើង ។​​ ​ជា​អ្វីមួយ​សំខាន់​ដែល​យើង​អាច​នឹកគិត​ដល់ ជា​អ្វីមួយ​សម្រាប់ឲ្យ ជា​អ្វីមួយ​ដែល​គេ​ត្រូវការ​ចង់ដឹង​ពី​កន្លែង​របស់​យើង ដូចនេះ �​អ្វីមួយ​� ជា​គន្លឹះ​នេះ​គឺ​ពិត​ជា​សំខាន់​ណាស់​សំរាប់​យើង​ដែល​ជា​ម្ចាស់ website បង្កើន​ចំនួន​ព័ត៌មាន​ឲ្យបាន​ច្រើន បង្កើតឲ្យមាន​អ្វីៗ​ថ្មី​ជា​រៀង​រាល់ថ្ងៃ​មិន​មែន​រាល់​សប្តាហ៍ ឬ​រាល់​ខែ​នោះ​ទេ ។​

​មាន website មួយចំនួន​បាន​ទទួល​ចំនួន​អ្នក​ចូល​ទស្សនា​តិចតួច​ហើយ​មិន​ជា​ប្រចាំ​ផង ប៉ុន្តែ​នៅពេលដែល website នេះ​បង្កើន​ចំនួន​ព័ត៌មាន និង update បាន​ជាប់​ជា​ប្រចាំ​បានធ្វើឲ្យ website នោះ​កើន​ចំនួន​អ្នក​ចូល​ទស្សនា​ច្រើនឡើងៗ​ជា​លំដាប់ ។​

+ វិធី​ទី ៧ :

​ក្នុងករណី​ដែល​យើង​ត្រូវ​ការផ្សព្វផ្សាយ​អ្វីមួយ ឬ​មាន​អ្វី​សម្រាប់​លក់​មិន​ត្រូវ​ប្រើ​ពាក្យ បង្ខំ ឬ ជម្រុញ​គេ​ឲ្យ​ទិញនោះ​ឡើយ ប៉ុន្តែ​យើង​អាច​ប្រើ​វិធី​មួយ​ផ្សេងទៀត​គឺ បង្កើត​ឲ្យគេ​មាន​ការចាប់អារម្មណ៍​ចំពោះ​អ្វី​ដែល​យើង​មាន​ឲ្យគេ​ចង់ដឹង​សិន បន្ទាប់មក​ទើប​យើង​ចាប់ផ្តើម​បង្ហាញ​នូវ​អ្វី​ដែល​យើង​ចង់បង្ហាញ ។​

​តាម​ការពិត​ទៅ​វា​ជា​រឿង​មួយ​មិន​លំបាក​ណាស់​ណា​ពេក​ទេ បើ​យើង​អាច​យល់​បាន​ពីអ្វី​ដែល​ជា​ប្រការ​សំខាន់​ក្នុង​រឿង​នេះ​តួយ៉ាង​ដូចជា email វា​ជា​របស់​មួយ​សំខាន់​បំផុត​សំរាប់​ភ្ជាប់ Website ទៅ​អ្នក​ចូល​មក​មើល Website របស់​យើង ។ យើង​គួរ​រក​វិធី​ដើម្បី​ចាប់យក និង បង្កើត​អ្វី​ម្យ៉ាង​ដើម្បី​ប្រមូលយក email របស់​អ្នកទស្សនា website នៅពេល​យើង​មាន email របស់​អ្នក​ចូល website ច្រើន​រួចហើយនោះ យើង​អាច​ផ្សព្វផ្សាយ​អ្វី​ទៅ​គេ​ក៏បាន យើង​ចង់​ប្រាប់​អ្វី​ទៅ​គេ​ក៏​បាន​តាម​សេចក្តីប្រាថ្នា​របស់​យើង ។ សព្វថ្ងៃនេះ email ត្រូវបាន​គេ​លក់​យ៉ាង​ទូលំទូលាយ​នៅលើ​ប្រព័ន្ធ internet យើង​អាច​ទិញ​គេ​ក៏​បាន​អាចឲ្យ​គេ​ប្រមូល​មក​ឲ្យ​យើង​ក៏​បាន ប៉ុន្តែ​ត្រូវ​ចំណាយ​ប្រាក់​ច្រើន​បន្តិច​ដើម្បី​ធ្វើ​ដូច្នេះ ។

ព្រឹត្តិប័ត្រ ឬ​ទស្សនា​វ​ដ្តី​អាច​ជា​ចំណុច​មួយ​សំខាន់​ដូចគ្នា​សម្រាប់​រក្សា​ចំណង​ ទាក់ទង​របស់​យើង​ជាមួយ​អ្នកមើល Website យើង តែ​ត្រូវ​ចាំ​ថា​ព្រឹត្តិ​ប័ត្រក្តី ទស្សនា​វ​ដ្តី​ក្តី ត្រូវតែ​មាន​អ្វី​ជា​សំខាន់​នៅក្នុង​នោះ ដែល​គួរ​ជាទី​ចាប់​អារម្មណ៍​របស់​គាត់ យើង​គួរ​សាកល្បង​ឲ្យ​គាត់​ចុះឈ្មោះ​ចូល​ជា​សមាជិក​ដើម្បី​ទទួលយក​ ព្រឹត្តិប័ត្រ ឬ​ទស្សនា​វ​ដ្តី​ពី​យើង ដោយ​ធ្វើ​ក្នុង​១​ខែ​ឲ្យបាន​២​ដង​ទៅ​៤​ដង​ជាប្រចាំ ។​

​នៅក្នុង​នោះ (​ព្រឹត្តិប័ត្រ ឬ​ទស្សនា​វ​ដ្តី​) គួរ​ត្រូវ​មាន​ការផ្សព្វផ្សាយ​ពាណិជ្ជកម្ម​លាយ​ជាមួយ​ផងដែរ ធ្វើ​បែប​នេះ​យើង​បាន​ទទួល​ប្រយោជន៍​ពី​ការផ្សាយ ឯ​អ្នក​ចូល​ទស្សនា Website យើង​គាត់​បាន​ដំណឹង​ពី​អ្វី​ដែល​យើង​បាន​ផ្សាយ គឺ​សមរម្យ​សម្រាប់​ទាំងអស់គ្នា ។​

​មាន​វិធី​ច្រើនយ៉ាង​ណាស់​ដែល​យើង​អាច​ធ្វើ​រឿងនេះ​ទៅបាន លាយ​អត្ថបទ​ជាមួយ​ចំណុច​នៃ​មុខ​ទំនិញ​របស់​អ្នក​ផ្សាយពាណិជ្ជកម្ម ។ ឧទាហរណ៍ : ក្នុង​អត្ថបទ​មួយ​មាន​និយាយ​ដល់​ការថែរក្សា​ស្បែក​ដូចនេះ​បើសិនជា​មាន​គេ​ផ្សាយ​ពាណិជ្ជកម្ម ស្តី​ពី​ការរក្សា​សម្ភស្ស នោះ​អត្ថបទ​យើង​គួរតែ​មាន​និយាយ​អ្វី​មួយ​ទាក់ទង​ដល់​របស់​ដែល​គេ​ផ្សាយ​នោះ អ្នក​ផ្សាយពាណិជ្ជកម្ម​ជាមួយ​យើង​គេ​ត្រេកអរ​បើ​យើង​ធ្វើ​ដូច្នេះ ឯ​អ្នក​អាន​គាត់​បាន​យល់​ពី​ផលិតផល​នោះ​ជា​បន្ថែម នេះ​គឺជា​រឿង​មួយ​ដែល​គួរ​ធ្វើ​ព្រោះ​ជា​ប្រយោជន៍​សម្រាប់​ទាំងអស់គ្នា ។​

​ដើម្បី​ជួយ​សំរួល​ដល់​ការលំបាក​រឿង​បញ្ជូន​ព្រឹត្តិប័ត្រ​យើង​អាច​ជួល​ក្រុមហ៊ុន​បរទេស​ឲ្យគេ​ធ្វើ​រឿងនេះ​ឲ្យ​យើង​ក៏បាន តម្លៃ​មិនជា​ថ្លៃ​ប៉ុន្មាន​ទេ គឺ​ពី 19 ដុល្លារ សម្រាប់ 500 ច្បាប់​ដល់ 149 ដុល្លារ​សម្រាប់ 25000 ក្រុមហ៊ុន​មួយ​នេះ​ស៊ីឈ្នួល​បញ្ជូន email ឲ្យ​យើង និង​ផ្តល់​ព័ត៌មាន​ផ្សេងៗ​ទៀត​ស្តីពី​អ្នក​ចូល website យើង ។ ក្រុមហ៊ុន​នោះ​គឺ aweber ។

​- www.aweber.com

+ វិធី​ទី ៨ :

វិធី​មួយទៀត​នេះ​គឺ​ការប្រើប្រាស់ autorspoder ដើម្បី​តាមដាន​ពី​ចំណាប់អារម្មណ៍​របស់​អ្នក​ចូល website យើង​ជាពិសេស​បើ​យើង​មាន ឬ​បាន​លក់​អ្វី​មួយ​ឲ្យ​គាត់ ឬ​អាច​ថា​ជា​សមាជិក​ក៏​ថា​បាន ។
​ ​សម្រាប់​ការឆ្លើយតប​ដោយ​ស្វ័យប្រវត្តិ​នេះ​យើង​អាច​ប្រើប្រាស់​ក្រុមហ៊ុន​ ខាងលើ​ដដែល​ដើម្បីឲ្យ​គេ​ធ្វើ​កិច្ចការ​នេះ​ឲ្យ​យើង​ប្រសើរ​ជាង​ពីព្រោះ​គេ​ មាន​បច្ចេកទេស​និង​លទ្ធភាព​ច្រើនយ៉ាង​សំរាប់ធ្វើ​រឿងនេះ ។

+ វិធីទី ៩ :

​Blog (​ពាក្យកាត់​មកពី​ពាក្យ “Web blogs”) មិន​ត្រឹមតែ​មិន​អស់​លុយ (Free) ប៉ុណ្ណោះ​ទេ​ប៉ុន្តែ​ងាយស្រួល​សំរាប់​ឲ្យ​យើង​បង្កើត​ផងដែរ វា​គឺជា​ឧបករណ៍​មួយ​យ៉ាង​មាន​ប្រសិទ្ធិភាព​សម្រាប់​បង្កើន Traffic (​ចំនួន​អ្នក​ចូល website យើង​) ឲ្យ​យើង​ឲ្យ​កាន់តែច្រើន​បាន ។​

Blog ចាំបាច់​ត្រូវមាន​អ្វី​មួយ​សំខាន់ និង​ទាក់ទាញ​បំផុត​ដើម្បីឲ្យ​គេ​ចាប់​អារម្មណ៍​ជា​មួយ​យើង នៅពេល​យើង​មាន​អ្នក​ចូលចិត្ត​ច្រើន​ហើយ​យើង​អាច​ណែ​នាំឲ្យ​គេ​ស្គាល់ website យើង​ធ្វើ​បែប​នេះ​ឲ្យបាន​ច្រើន​កន្លែង (​ច្រើន Blog) ជាពិសេស​ជាមួយ website ណា​ដែល​គេ​ឲ្យ​យើង​បង្កើត​ដោយ free ព្យាយាម​ធ្វើឲ្យ​អ្នក​ចូល website ផ្សេង​ចូលមក website យើង​ឲ្យបាន​ច្រើន​, ត្រូវឲ្យ​មកពី website ផ្សេងៗ​គ្នា​តែ​ច្រើន វិធី​នេះ​ធ្វើឲ្យ search engine ធំៗ យល់ថា website យើង​ពិត​ជា​សំខាន់​បន្ទាប់មក​គេ​នឹង​ចាត់ទុក website យើង​ឲ្យមាន​ចំណាត់​ថ្នាក់​នៅ​លើ​គេ​មិន​ខាន​ឡើយ ។​

+ វិធីទី ១០ :

គួរប្រើ RSS feed ប្រូ​ក្រាម​ដើម្បី​បញ្ជូន​អត្ថបទ​ដែល​អ្នក​អាច​ចង់បាន​ឲ្យដល់​គាត់​ផ្ទាល់​តែម្តង ។ អ្វី​ដែល​ទៅ​ជាមួយ RSS feed នោះ​គឺ​ការផ្សាយ​ពាណិជ្ជកម្ម​លាយ​ជាមួយ​អត្ថបទ​នោះ វី​ធី​នេះ​ល្អ​ជាង​ការប្រើ Newsletter (​ព្រឹត្តិប័ត្រ​) ប៉ុន្តែ​នៅតែ​មិនសូវ​ជា​បាន​គ្រប់គ្រាន់​សេចក្តី​ដូច​ព្រឹត្តប័ត្រ​នៅឡើយ​ទេ ប៉ុន្តែ​អាច​ជំនួស​បាន​ព្រោះ​មិន​អស់​លុយ ។​

+ វិធីទី ១១

– Forum (​វេទិកា​) គឺជា​វិធី​មួយ​បើក​ចំហរ​ឲ្យ​អ្នកចូល website យើង​គ្រប់គ្នា​បាន​បញ្ចេញ​ពី​គំនិត​យោបល់​របស់​គាត់ យើង​អាច​បាន​ដឹង​ពី​ចំណុច​សំខាន់​មួយ​ចំនួន​ដែល​គាត់​បាន​បញ្ចេញ​មក​នៅ​ទីនោះ ។​
​ ​ចាប់ផ្តើម​ដាក់​ជា​ប្រធានបទ​ខ្លះ​ចូលក្នុង Forum ដើម្បី​ស្វែងរក​អ្នក​ចាប់​អារម្មណ៍ ។​

បើ​យើង​មិន​បាន​ដាក់​អ្វី​បញ្ចូល​សោះ (​យើង​ដាក់​ខ្លួនឯង​) នោះ​គ្មាន​អ្នកណា​គេ​ចាប់អារម្មណ៍​ទេ លើក​យក​ពី​រឿង​អ្វី​មួយ​មក​ធ្វើ​ជា​ប្រធានបទ​សម្រាប់​ដាក់ ព្យាយាម​បញ្ចូល​ចំលើយ សំនួរ ឲ្យបាន​ច្រើន​តាម​ដែល​អាច​ធ្វើទៅបាន ។ សូម​សំគាល់ថា​ប្រធានបទ​ដែល​យើង​លើកយក​មក​ធ្វើ​ជា​ដើមចម​សម្រាប់​និយាយ គួរ​ត្រូវ​គិត​ដល់​អ្វី​ដែល​ជាទី​ចាប់​អារម្មណ៍​របស់​គេ ឬ Website យើង​ខ្លួនឯង​ហ្នឹង​តែម្តង មិន​ត្រូវ​រង់ចាំ​ឲ្យ​អ្នក​ចូល​មក website យើង​ចាប់ផ្តើម​ឡើង​មុន​ឡើយ ។​

​យើង​ខ្លួនឯង​ត្រូវ​ចុះឈ្មោះ​ចូល​ជា memeber របស់ forum ផ្សេងៗ ក្រោយ​មក​យើង​អាច​នាំ​គេ​ឲ្យ​ស្គាល់​ពី website របស់​យើង​តាម​ក្រោយ​បាន ។​​ ​ជ្រើសរើស​រក forum របស់​ខាង​ណាមួយ​ដែល​មាន​ប្រធានបទ​នៃ​រឿង​ស្រដៀង​ទៅ​អ្វីដែល​យើង​បាន​ចុះ​ទៅ​ក្នុង website របស់​យើង ។​

​ក្នុង​ករណី​ខ្លះ​យើង​ត្រូវ​ចូលរួម​ជាមួយ forum របស់​គេ​សិន​មុន​ពេល​យើង​បង្កើត forum របស់​យើង​ចៀសវាង​បង្កើត​ហើយ​តែ​គ្មាន​អ្នក​ចូលរួម​ជាមួយ​វា​មិនសូវ​ទទួលបាន​ផ្លែផ្កា​ឡើយ ។​

កុំ : ជាការ​ក្រើនរំលឹក សូម​កុំ​ដាក់ Forum នា​គ្រា​ដំបូងឲ្យសោះ​រហូត​មាន​គេ​ស្គាល់ website របស់​យើង​ច្រើន​ហើយ​ចាំ​យើង​រៀបចំ Forum នោះ​ទើប​ជា​ការប្រសើរ បញ្ចូល​ប្រធានបទ​ស្តី​ពី​អ្វី​មួយ និង​ឲ្យបាន​ច្រើនទើប​អាចទាក់ទាញ​គេ​ឲ្យ​ចាប់​អារម្មណ៍បាន ។​

+ វិធីទី ១២ :

​ពាក្យ​មួយ​ដែល​យើង​គួរតែ​ដាក់​ឲ្យមាន និង​មិន​គួរ​ខាន​សោះ​នោះ​គឺ “TELL -A- FRIEND (TAF)” (​សូម​ប្រាប់​មិត្តភក្តិ​អ្នក​) ពាក្យ​នេះ​ទោះបីថា​មិន​មាន​អ្វី​គួរ​ជាទី​ចាប់អារម្មណ៍​ក៏ពិតមែន ប៉ុន្តែ​មាន​កត្តា​ច្រើន​យ៉ាង​ល្អ​ណាស់​នៅក្នុង​នេះ ពី​ព្រោះ​បើសិនជា​មាន​អ្នកណា​ម្នាក់​និយាយ​ពី website យើង​ប្រាប់​បន្ត​គឺជា​រឿង​មួយ​ពិសេស​ណាស់ មនុស្ស​ជាច្រើន​នឹង​ស្គាល់ website របស់​យើង ។​ ​ ​ដើម្បី setup “Tell a friend” script (​ខូដ​) យើង​ត្រូវមាន website ដោយ​ខ្លួនឯង​, ពីព្រោះ​ថា​ដើម្បី install script ទៅក្នុង Host server របស់​យើង​បាន​ទាល់តែ​យើង​គឺ​ជា​ម្ចាស់ ទើប​យើង​អាចដាក់ script ណា​មួយ​ចូល​ទៅ​បាន ។

​ក្នុងករណី​ដែល​យើង​មាន​បំណង install script អ្វី​មួយ​ដោយ​ខ្លួនឯង​យើង​ចាំបាច់​ត្រូវ​ចេះ​វី​ធី upload file និង configure website របស់​យើង​ខ្លះៗ ប៉ុន្តែ​ម្ចាស់​របស់ Host server គេ​អាច​ជួយ​យើង​បាន​ចំពោះ​បញ្ហា​នេះ ។​

​នៅក្នុង website នេះ “CGI resource index” មាន script ច្រើនណាស់​សំរាប់ TAF មួយវិញទៀត​ភាគច្រើន​នៃ script ទាំងនោះ​មិន​ចាំបាច់​ទិញ​ឡើយ ក្រៅពី​នេះ​យើង​នៅ​អាច​បន្ថែមបន្ថយ​អ្វីៗ​ផ្សេងៗ​ទៀត​បាន​ដូច​ជា ផ្ញើ Email និយាយ​ថា​អរគុណ​បើសិន​គេ​បាន​ប្រាប់​ទៅ​មិត្តភក្តិ​របស់​គេ​ពី website របស់​យើង ។​

​ក្រៅពី​ធ្វើ​កិច្ចការ​នេះ​ដោយ​ខ្លួនឯង​យើង​នៅ​អាច​ឲ្យ​ក្រុមហ៊ុន​ផ្សេង​ទៀត​គេ​ធ្វើឲ្យ​យើងក៏​បាន​, ប៉ុន្តែ​បញ្ហា​មួយ​ដែល​មិនល្អ​នោះ​គឺ​បើ​យើង​ឲ្យ​ក្រុមហ៊ុន​ដទៃ​ណា​មួយ​គេ​ធ្វើ​រឿង​នេះ​ឲ្យ​យើង នោះ​យើង​ពុំ​អាច​គ្រប់គ្រង​ចំពោះ​អ្វី​ដែល​មាន​នៅក្នុង email នោះឡើយ ។ ពីព្រោះ​អ្វី​ដែល​យើង​បាន​បំពេញ​នៅ​ក្នុង Forum ដែល​ក្រុមហ៊ុន​នោះ​ផ្តល់​ឲ្យ​យើង ក្រៅ​ពី​យក​សេចក្តី​ដែល​យើង​បាន​និយាយ​រៀបរាប់​នោះ​ទៅ​ផ្ញើ​ឲ្យ​អ្នក​ចូល website យើង ក្រុមហ៊ុន​នោះ​អាច​ឆ្លៀត​ឱកាស​ផ្សាយ​ពាណិជ្ជកម្ម​តាមរយៈ​នោះ​ព្រម​ជាមួយ​ផង​ដែរ ។​

រឿង​មួយ​ទៀត​នោះ​គឺ​យើង​ត្រូវ​ប្រយ័ត្ន​ចំពោះ​រឿង​នេះ​ដោយហេតុថា​មាន​មនុស្ស​មិន​ល្អ​ខ្លះ​អាច​ប្រើ tell a friend របស់​យើង​នេះ​ដើម្បី spam អ្នកណា​ផ្សេងៗ​ទៀត រួច​វា​និង​បង្ក​ជា​បញ្ហា​ឲ្យ​យើង​ជា​ពុំខាន​ឡើយ ។​ ​ជ្រើសរើស​រក Tell a friend script ណាមួយ​ដែល​មាន captcha (captcha នេះ​គឺជា​រូបភាព​មាន​អក្សរ​និង​លេខ​លាយ​គ្នា​) អ្នក​ប្រើ​ត្រូវ​វាយ​អ្វី​ដែល​មាន​នៅក្នុង​នោះ​បញ្ចូល​មុន​អាច​បញ្ជូន​អ្វី​មួយ​ចេញ​ទៅ​បាន នេះ​គឺជា​វិធី​ការពារ​ខ្លួន​យើង​ចៀសវាង​រងគ្រោះ​ដោយ​អំពើ​របស់​អ្នកដទៃ ។​

+ វិធី​ទី ១៣ :

​បង្កើតឲ្យមាន “Screen Saver” screen saver អាច​ជួយ​យើង​បាន​មួយចំណែក​ដែរ ដើម្បី​ធ្វើឲ្យ​គេ​ស្គាល់ website របស់​យើង​កាន់តែច្រើន ។ ទោះបីជា​វិធី​នេះ​វា​មិនសូវ​ជា​ល្អ​ណាស់ណា ហើយ​ម្យ៉ាងទៀត​វា​មិន �​ចំពោះ​� ដោយ​ត្រង់​ពេក​ក្តី ក៏​ប៉ុន្តែ​បើសិនជា​យើង​មាន screen saver ល្អៗ ហើយ​មាន​ទិដ្ឋភាព​គួរ​ជាទី​ចាប់អារម្មណ៍​នោះ អ្នក​បាន​ឃើញ​ពិតជា​និយម​ចូលចិត្ត​ច្រើន​ពុំខាន នៅលើ screen saver នោះ​យើង​មាន​ដាក់ address website របស់​យើង ធ្វើបែបនេះ​, អ្នក​ប្រើ screen saver និង​មាន​ការចាប់អារម្មណ៍​ជានិច្ច ចំពោះ website យើង ហាក់បីដូច​ជា​យើង​បាន​បោះត្រា​នៅក្នុង​អារម្មណ៍​របស់​គាត់​ដូច្នោះ​ដែរ ។​

មានប្រូ​ក្រាម​ជាច្រើន​ដែល​អាច​ឲ្យ​យើង​បង្កើត screen saver ដោយ​ខ្លួន​យើង​ផ្ទាល់​បាន ប្រូ​ក្រាម​ទាំងនោះ​មាន :

​ ​* Screen Saver Builder (link) (​ទិញ​តម្លៃ $ 29.95 – $149.95)
​ ​* Screen Saver Studio (link) (​ទិញ $ 49.95)

– យើង​អាច​បង្កើត screen saver ដែល​មាន​សម្លេង​បទ​ចម្រៀង​ទៅតាម​ការចង់បាន​ដោយ​ប្រើ​ប្រូ​ក្រាម​ទាំងពីរ​ខាងលើ​នេះ ក្រៅពីនេះ​នៅ​មាន​ប្រភេទ screen saver ដទៃ​ជា​ច្រើន​ទៀត​មាន​លក់​នៅ​តាម internet មាន screen saver ខ្លះ​មិន​ចាំបាច់​ទិញ​ទេ ប៉ុន្តែ​ពុំ​សូវ​មាន​សមត្ថភាព​អាច​ធ្វើ​អ្វីៗ​បាន​ច្រើន​តាម​យើង​ចង់បាន ។​

+ វិធីទី ១៤ :​ ​ ​បង្កើតឲ្យមាន​នៅ eBook

eBook គឺជា​សៀវភៅ​មាន​លក្ខណៈ​ជា​អេឡិចត្រូនិច​សំ​រាប់អាន​នៅលើ​កុំព្យូទ័​រ ឬ Print ចេញ​សំ​រាប់អាន​ក៏បាន ។ យើង​អាច​បង្កើត​វា​ច្រើន​ទំព័រ ឬ​តិច​អាស្រ័យ​ទៅតាម​ការចង់បាន​របស់​យើង​ប៉ុណ្ណោះ ។​
​ ​យើង​អាច​បញ្ចូល​ប្រភេទ​ព័ត៌មាន​មានតម្លៃ ឬ​សំខាន់ៗ​ទៅក្នុង eBook រួច​ហើយ​លក់​វាឲ្យ​គេ​ទទេ​មិន​គិតថ្លៃ ក្នុង eBook នោះ​យើង​មាន​បញ្ចូល link មកកាន់ website របស់​យើង​ឆ្ពោះទៅ​រក​មាតិកា​ណា​សំខាន់​ផ្សេង​ទៀត​ដែល​យើង​ចង់ឲ្យ​គេ​ដឹង ឬ​ត្រូវ​ការលក់ ។ នៅក្នុង eBook នេះ​ដែរ​យើង​អាចដាក់​ពាណិជ្ជកម្ម​នៅក្នុង​នោះ និង​អ្វីៗ​ច្រើន​ទៀត​ដែល​យើង​ចង់​បញ្ចូល​ក្នុងនោះ ។

អ្នក​ដែល​បាន​យក eBook នោះ​ទៅ​ប្រើ​គេ​អាច​បញ្ជូន​បន្ត​ឲ្យ​អ្នកផ្សេង​ហើយ​អ្នក​ផ្សេង​ណា​នោះ និង​បញ្ជូន​បន្ត​ទៀត​ធ្វើឲ្យ​គេ​ដឹង​បាន​ពី website របស់​យើង ។​​ ​ព្យាយាម​បង្កើត eBook ល្អៗ​សំខាន់ៗ​ដើម្បី​ទាក់ទាញ​គេ​ឲ្យ​ចង់ link មកកាន់ website របស់​យើង ។​

​ប្រូ​ក្រាម​ដែល​ងាយស្រួល​បង្កើត eBook ជាងគេ​នោះ​គឺ Adobe Acrobat Professional យើង​អាច​ប្រើ​ភាសា​ខ្មែរ​បាន​ទាំង truetype ធម្មតា​និង unicode ក្រៅ​ពី​ពាក្យ​យើង​រៀបរាប់​យើង​នៅ​អាចដាក់​រូប សម្លេង ភ្លេង បាន​ទៀត​ផង ប៉ុន្តែ​ត្រូវ​ព្យាយាម​ធ្វើ​យ៉ាងណា​ឲ្យ​វា​មាន​ទំហំ​តូច​ល្មម​កុំឲ្យ​មាន​ច្រើន​ទំព័រ​ពេក​ត្រឹម ២០០ ទំព័រ ។​

ក្រៅពីនេះ​នៅ​មានប្រូ​ក្រាម​សំរាប់ធ្វើ eBook ច្រើន​ទៀត​ដែល​យើង​អាច​យកមក​ប្រើ​ការ​បាន​ភាគច្រើន​គឺ​យើង​ត្រូវ​ទិញ បញ្ហា​មួយទៀត​នោះ​គឺ​អ្នកអាន​ត្រូវមាន engine ពិសេស​មួយ install ទើប​គេ​អាច​អាន​របស់​យើង​បាន​តែ​មានប្រូ​ក្រាមខ្លះ​មិន​តម្រូវឲ្យមា​ន engine បន្ថែម​ទេ​គឺ​វា​មាន engine builtin ហើយ​ស្រាប់តែ​ម្តង ការសម្រេចចិត្ត​ថា​ប្រើ​ប្រូ​ក្រាម​អ្វី​នោះ​គឺ​អាស្រ័យ​ទៅលើ​ធនធាន​និង​ការចង់បាន​របស់​យើង​ប៉ុណ្ណោះ ។​

+ វិធី​ទី ១៥

បើសិនជា website របស់​យើង​គឺជា website ដែល​មាន​លក់រ​បស់រ​បរ​ផ្សេងៗ​យើង​គួរ​បង្កើតឲ្យមាន review products សំរាប់​អ្វី​ដែរ​យើង​បាន​លក់​ទៅ​ហើយ ។ គួរ​បង្កើត​ឲ្យមាន​ផ្នែក​ណាមួយ​នៅក្នុង website របស់​យើង​សំរាប់​ឲ្យ​អ្នក​ចូល​មក website របស់​យើង​គាត់​បាន​បញ្ចេញ​គំនិត​យោបល់​ស្តីពី website យើង សេវាកម្ម​របស់​យើង និង​របស់​ដែល​យើង​បាន​លក់​ចេញ​ទៅ​នោះ ។

​ស្រាវជ្រាវ​រក code របស់ PHP នៅក្នុង internet ត្រង់​ពាក្យ “PHP Customer Review Script” ដើម្បី​ដាក់​បញ្ចូល​ក្នុង HTML របស់​យើង ។ Reviews ពី Customer គឺជា​កញ្ចក់​ទិព្វ​ដែល​អាច​ឲ្យ​យើង​ដឹង​ពី​ចិត្ត​គំនិត​របស់​អ្នកទិញ (Clients) របស់​យើង និង​សេវា​របស់​យើង ។

+ វិធី​ទី ១៦

Youtube គឺជា​ទីតាំង​មួយ​យ៉ាង​ល្អ​សម្រាប់​ឲ្យ​យើង​បង្ហាញខ្លួន​យើង (Website) ឲ្យ​អ្នក​ដទៃ​បាន​ស្គាល់ គួរ​បង្កើតឲ្យមាន Video ខ្លី​ជា Clip ដែល​មាន​រយៈពេល​ខ្លី​តែ​មាន​បញ្ចូល​នូវ website របស់​យើង​នៅក្នុង​នោះ​ឲ្យ​ហើយ​ស្រេច ព្យាយាម​រក ឬ​បង្កើត​រូបភាព​អ្វី​ដែល​ទាក់ទង​ដល់ website របស់​យើង​រួម​ទាំង​ផលិតផល​ផង ។ ចំពោះ​វិធី​នៃ​ការ upload video clip ទៅកាន់ you tube នោះ​គឺ​ងាយស្រួល​ណាស់​យើង​ត្រូវ​ចុះឈ្មោះ​ចូល​ជា​សមាជិក Member ជាមួយ youtube ជាមុនសិន ។

+ វិធី​ទី ១៧

​មាន​អ្នកខ្លះ​ពុំ​ចូលចិត្ត​ឡើយ​រឿង​ទិញយក Traffic ពី​គេ ប៉ុន្តែ​បច្ចុប្បន្ន​ជា​ពេល​មួយ​យ៉ាង​លំបាក​ដើម្បី​រក​វិធី​ធ្វើឲ្យ search engine ធំៗ​ដាក់ website យើង​ចូល​ទៅក្នុង search engin list ។ ពីព្រោះ​មាន website រាប់មិនអស់​ដូច​តែ​យើង​ដែរ​ដែល​ព្យាយាម​ធ្វើ​យ៉ាងណាឲ្យ​គេ​ត្រូវ​បាន list ជាមួយ search engine ធំៗ​ទាំងនោះ ។​

Pay Per Click (PPC) គឺជា​វិធី​មួយ​ដែល​ល្អ​បំផុត​ដើម្បី​បង្កើត traffic ឲ្យដល់ website របស់​យើង ។​

​ ​- Google Pay Per Click (link)
​ ​- Yahoo Search Marketing (link)

ទាំង​ពីរ​ក្រុមហ៊ុន​ខាងលើនេះ​អាច​ឲ្យ​យើង​ចុះ​ផ្សាយពាណិជ្ជកម្ម​ជាមួយ​ដើម្បី​បង្កើន traffic មកកាន់ website របស់​យើង ។​

សំរាប់​យើង​ជា​អ្នក​ផ្សាយ​គឺ​យើង​បង់ប្រាក់​សំរាប់តែ traffic យើង​បាន​ទទួល​មក​កាន់ website យើង​ប៉ុណ្ណោះ ។ ម្យ៉ាងវិញទៀត​ក្រុមហ៊ុន​ទាំងពីរ​នេះ​ដូចគ្នា​បាន​អនុញ្ញាត​ឲ្យ​យើង​ដាក់​ចំនួន​ទឹក​លុយ​សម្រាប់​ផ្សាយ​ជាមុន ដូចនេះ​យើង​អាច​គ្រប់គ្រង​ចំនួន​ទឹកប្រាក់​ដែល​យើង​ហ៊ាន​ចំណាយ​ក្នុង​មួយខែៗ ធ្វើ​បែប​នេះ​យើង​អាចធ្វើ​បាន ។ ឧទាហរណ៍ : បើ​ដាក់ $100 សំរាប់​ការផ្សាយ​នៅពេល​ចំនួន click របស់ traffic ចូលមក website យើង​បាន​ចំនួន​គ្រប់​ស្មើ​ទឹក​លុយ​ហើយ​នោះ ចំនួន click និង​ត្រូវ​បញ្ចប់​ជា​ស្វ័យប្រវត្តិ ហេតុ​នេះ​យើង​មិនចាំបាច់​បារម្ភ​ឡើយ​ពី​ការ​ដែល​ត្រូវ​បង់ប្រាក់​ផ្សាយ​លើស​កំរៃ ។​

Ads របស់​យើង យើង​ដាក់​ដេញថ្លៃ​គឺ​ចាប់ពី 1​សេន រហូតដល់ ច្រើន​ដុល្លារ អាស្រ័យ​តាម​ការចង់បាន​របស់​យើង​ចំពោះ​អ្នក​ដែល​ព្រម​យក ads យើង​ដាក់​គឺ​គេ​មើល​តាម​ចំនួន​ទឹក​លុយ​ដែល​យើង​ឲ្យគេ បើ​យើង​ហ៊ាន​ឲ្យ​ថ្លៃនោះ​ចំនួន ads របស់​យើង​នឹង​ត្រូវ​បាន​ចេញ​មក​ច្រើន​ផង ច្រើន​កន្លែង បើ​យើង​ឲ្យគេ​ថោក​ពេក​គេ​កម្រ​ព្រម​ដាក់​ឲ្យ​យើងណាស់ ។ ឯ ads របស់​យើង​ក៏​ពុំ​សូវ​ត្រូវបាន​លេច​ចេញ​មក​ដែរ ។

អ្នកឯកទេស​ខ្លះ​មាន​ជំនឿ​ថា​ការចុះផ្សាយ ads per click ជាមួយ google និង yahoo ពិតជា​អាច​ជួយ​បង្កើន Ranking នៅក្នុង search engine បាន​ហើយ មិន​តែ​ប៉ុណ្ណោះ​ត្រូវបាន​គេ​ស្គាល់​ច្រើន​ជា​ពុំខាន ។

+ វិធី​ទី ១៨

​ការបង្កើត​ឲ្យមាន​ជា contest នៅលើ website របស់​យើង​គឺជា​រឿង​មួយ​សមស្រប​ណាស់​បើសិនជា​យើង​មាន​លទ្ធភាព​ធ្វើ​វា​បាន ។ ប៉ុន្តែ​បង្កើតឲ្យមាន​ជា contest (​ការប្រកួត​) ណាមួយ​រមែង​ត្រូវការ​ឲ្យមាន​ការចា​ត់​ចែង​រៀបចំ​ច្រើន តែបើ​អាច​ធ្វើទៅបាន​វា​ពិតជា​អាច​ជួយ​បង្កើន​លទ្ធភាព​ឲ្យគេ​ស្គាល់ website យើង​បាន​ច្រើន​ជាក់​ជាពុំខាន ។ website បរទេស​ខ្លះ​បង្កើតឲ្យមាន contest ចំនួន ២ ទៅ ៤ ដង​ក្នុង​មួយឆ្នាំ ។​

​Contest ផ្តល់​ឲ្យ​យើង​នូវ​ប្រយោជន៍​ចំនួន ២​យ៉ាង​គឺ​

​1- ការ​ស្គាល់​ពី website យើង​កាន់តែ​ច្រើនឡើង​
​ ​2- យើង​ប្រមូលបាន email ច្រើនឡើងៗ​

​រង្វាន់​សម្រាប់ contest គឺ​ចាំបាច់​ត្រូវ​ជា​របស់​មានតម្លៃ​គួរ​សមល្មម​ឲ្យគេ​ចង់​ចូលរួម​ជាមួយ បើ​រង្វាន់​នោះ​មិនសូវ​មាន​តម្លៃ​យើង​ក៏​នឹង​មិន​ទទួលបាន​ការចាប់អារម្មណ៍​ដែរ ។​ ​ការប្រកួត​គួរតែ​ជ្រើសរើស​យក​វិធី​ងាយៗ​បំផុត​តែ​អាច​ឲ្យ​អ្នកណាៗ​ក៏​អាច​ចូលរួម​ជាមួយ​បាន​ដែរ ។​​ ​ពុំ​ចាំបាច់​បង្កើតឲ្យមាន �​ខ​� លក្ខណ​ច្រើន​ស្មុគ្រស្មាញ​ឡើយ ធ្វើយ៉ាងណា​ឲ្យ​វា​មាន​លក្ខណៈ​ងាយៗ​បំផុត ដូចនេះ​គ្រប់គ្នា​គឺ​ចង់​ចូលរួម​ជាមួយ ។​

+ វិធី​ទី ១៩

​យើង​គួរ​បង្កើតឲ្យមាន​អ្វី​ម្យ៉ាង Free! Free! Free! អ្វី​ក៏ដោយ​ដែល​យើង​យល់​ថា​យើង​អាច​ឲ្យគេ free បាន​ដូច​ជា :

​ ​- eBook​ ​ ​ ​សៀវភៅ​អេឡិចត្រូនិច​
​ ​- Electronic Magazine​ ​ទស្សនាវដ្ដី​អេឡិចត្រូនិច​
​ ​- Free samples​ ​ ​វត្ថុ​គំរូ​
​ ​- Free trial​ ​ ​សាកល្បង​ដោយ​មិន​គិតថ្លៃ​
​ ​- Free tutorial​ ​ ​បង្រៀន​ដោយ​មិន​គិត​ប្រាក់​
​ ​- etc​ ​ ​ ​និង​អ្វីៗ​ផ្សេងៗ​ទៀត​

គិត​សិន​ថា​តើ​យើង​អាច​ធ្វើ​ដោយ​វិធី​ណា​បាន បង្កើតឲ្យបាន​ច្រើន​ជម្រើស​បំផុត​តាម​ដែល​អាច​ធ្វើទៅបាន ។​​ ​អ្នក​ចូល website យើង និង ពេញចិត្ត​ចំពោះ​អ្វី​ដែល​យើង​អាច​ឲ្យគេបាន ឥត​មាន​អ្នកណា​មួយ​មិន​ចូល​ចិត្ត​អ្វី​ដែល​គេ​ឲ្យ Free នោះឡើយ ។ គួរតែ​សាកល្បង​ធ្វើ ។​

+ វិធី​ទី ២០

Content (​អត្ថបទ​) នៅក្នុង website យើង​គួរ​ត្រូវបាន​បង្កើន​ឲ្យបាន​ច្រើន​ញឹកញាប់​ផ្លាស់ប្តូរ​រូបរាង​ឲ្យបាន​ច្រើនដង ធ្វើ​យ៉ាងនេះ​អាច​ឲ្យ​អ្នក​ចូល​គិតថា website របស់​យើង​មាន​អ្នកថែរក្សា និង ធ្វើការ​ជា​ប្រចាំ​, បើសិន​អ្នក​ចូល​មិនឃើញ​មាន​អ្វី​ប្លែកៗ​ទេនោះ គាត់​គិតថា​យើង​គ្រាន់តែ​គូរ​កង្កែប​មួយ​ប៉ុណ្ណោះ មិនមែន​ជា​ហ្វូង​កង្កែប​មួយក្រុម​ឡើយ ។

វិធីដោះ Write-protect របស់ USB Flash

បិទ​បើក Write-protect របស់ USB Flash
របៀប​បិទ​បើក Write-protect របស់ USB Flash នេះ​គឺ​មាន​បំណង​ចង់​មិន​អោយ​មាន​ការ​ចរាចរណ៍​ឯកសារចេញ​ពី​កុំព្យូទ័រ​តាម​ រយៈ​រន្ធ USB ឬ បើក​ដំណើរការ​វិញ​ នៅ​ពេល​មាន​មេរោគ​វា​ធ្វើ​អោយ USB លែង​អាច​ចរាចរណ៍​ឯកសារ ដោយ​នៅ​ពេល Copy នោះ Windows ចេញ​សារ​មក​ថា មិន​អាច​ Copy បាន​ដោយ​សារ​កុំព្យូទ័រ​បាន​ជាប់ Write-protect ។ មាន​កម្មវិធី​ជា​ច្រើន​ដែល​មាន​តួនាទី​អាច​បិទ Write-protect នេះ​បាន​​ តែ​ខ្ញុំ​សូម​លើក​យក​ការ​កំណត់​ដោយ​ដៃ​របស់​លោក​អ្នក​ផ្ទាល់ ដើម្បី​អោយ​បាន​ដឹង​ថា ដំណើរ​ការ​របស់ Write-protect វា​យ៉ាង​ម៉េច! សូម​ស្វែង​យល់​ដូច​ខាង​ក្រោម៖
– ចូល​ទៅ​បើក regedit តាម Run ដោយ​ចុច Key Windows+R វាយ​ពាក្យ​ក្នុង​ប្រលោះ រួច​ចុច OK។
aវាយ​ពាក្យ regedit ឬ regedit.exe

– ចូល​ទៅ​តាម​ទីតាំង HKEY_LOCAL_MACHINE/SYSTEM/CurrentControlSet/Control
– បង្កើត Key ថ្មី​មួយ​ដោយ​ដាក់​ឈ្មោះថា StorageDevicePolicies ។ សូម​មើល​រូប​ខាង​ក្រោម
a
– សូម​ឈរ​លើ​ទីតាំង StorageDevicePolicies ហើយ​ម៉ៅ​ស្ដាំ​លើ​ផ្ទៃ​ទំនេរ​ដើម្បី​បង្កើតតម្លៃ DWORD ដោយ​ដាក់​ឈ្មោះ​ថា writeprotect ។ សូម​មើល​រូប​ខាង​ក្រោម
a
– នៅ​កន្លែង Value data ​បើ​អ្នក​ដាក់​លេខ 1 នោះ​មាន​ន័យ​ថា បិទ​មិន​អោយ​មាន​ចរាចរណ៍​ឯកសារ​តាម​រន្ធ USB តែ​បើ​អ្នក​ដាក់លេខ 0 (សូន្យ) មាន​ន័យថា បើក​អោយ​​ចរាចរណ៍​ឯកសារ​តាម​រន្ធ USB បាន​។ សូម​មើល​រូប​ខាង​ក្រោម
a
ចំណាំ៖ ដើម្បី​ដំណើរ​ការ​បិទ​បើក​ម្ដងៗ អ្នក​ត្រូវ​​តែ Logoff-in ឬ Restart ម៉ាស៊ីន​ទើប Windows ទទួល​ស្គាល់​ការ​កំណត់​របស់​អ្នក។

សំនួរ៖ មូល​ហេតុ​អី​បាន​ជា​ខ្ញុំ​មិន​អាច​ Copy, Cut, Paste នៅ​ក្នុង Flash USB របស់​ខ្ញុំ​បាន? សំនួរ​នេះ​ឧស្សាហ៍​ឮ​ខ្លាំង​ណាស់​ ហើយ​ជា​ពិសេស​អ្នក​ប្រើ​ក៏​មិន​សូវ​ដឹង​ប្រភព​​មូល​ហេតុ​ដែរ?
ចម្លើយ៖ មាន​មូល​ហេតុ​ដូច​​ខាងក្រោម​ដែល​ទាក់​ទង Write-protect ៖
–  មក​ពី​មិត្តភ័ក្ដិ​ចង់​ធ្វើ​អោយ​លោក​អ្នក​បែកញើស​ដោយ​កំណត់​បើក Write-protect ។បណ្ដាល​មក​ពី​
– មេរោគ​ដែល​ឆ្លង​ចូល​ក្នុង​កុំព្យូទ័រ​របស់​អ្នក​បើក​ Write-protect ។

ឬ​ក៏​ឧបករណ៍ USB របស់​អ្នក​មាន​មុខងារ Write-protect មក​ជាមួយ​ សូម​ពិនិត្យ​មើល​ប៊ូតុង​បិទ​បើក Write-protect នៅ​លើ​ឧបករណ៍ USB។ (ករណី​នេះ​មិន​សូវ​មាន​ទេ​មក​ពី​ឧបករណ៍​សម័យ​ឥឡូវ​មិន​សូវ​មាន​ប៊ូតុង Write-protect ទៀត​ទេ។

a
aទាវ ឈុន ណន 0977778647-077778647-070778647
Email: chhunnan@gmail.com

វិធីងាយបង្កើត USB Boot ចូលបាន

វិធីងាយបង្កើត USB Boot ចូលបាន

តើ​អ្នក​ធ្លាប់​ចង់​បង្កើត Drive USB boot បាន​លើ​ប្រព័ន្ធ​ប្រតិបត្ត​ការ​ Windows, Linux ឬ Drive ISO ណា​ក៏​ដោយ ? បើ​សិន​ជា​ដូច្នេះ , ខាង​ក្រោម​នេះ គឺ​ជា​បញ្ជី​ឈ្មោះនៃ​កម្ម​វិធី ដែល​ជំនួយ​ដល់​អ្នក​ប្រើ​បង្កើត Drive USB.។ USB នេះ អាច​ផ្ទុក file ដំឡើង ប្រព័ន្ធ​ប្រតិបត្ត​ការ Windows, Linux CD, ឌីស boot Ultimate, Hiren’s Boot CD, Antivirus Rescue CD, …
បង្កើត USB boot Windows

1- WinToFlash:
ដូច​ដែល​អ្នក​ឃើញ​រូប​ភាព​ដែល​ថតដោយ​អេក្រង់​ខាង​ក្រោម​,​ នេះ​គឺ​ជា​កម្ម​វិធី​ដ៏​ងាយ​ស្រួល​បំផុត ដែល​អាច​ប្រើ​ដើម្បី​បង្កើត​ ឌីស boot Windows។ វា​បង្កើត​កំណែជំនាន់ boot របស់​ប្រព័ន្ធ​ប្រតិបត្តការ windows xp/2003, winPE XP/2003, Windows vista/2008/7/8 និង​ប្រព័ន្ធ​ផ្សេងៗ​ទៀត ។
aa2 – Windows 7 USB/DVD download tool:
Windows 7 USB/DVD download tool បាន​បង្កើត​ដោយ​ខាង Microsoft ផ្ទាល់​តែ​ម្ដង ជាមួយ​គោល​បំនង​ធ្វើ​អោយ​ងាយ​ស្រួល​​បង្កើត​ Drive USB boot ឬ​ចំលង file ISO Windows 7 ចេះ​ជា​ឌីស DVD។
3 – A Bootable USB:
A Bootable USB គឺ​ជា​កម្ម​វិធី​តូច , អនុញ្ញាតិ​អោយ​អ្នក​ប្រើ​ដំឡើង windows vista/2008/7 ពី USB.
4 – A Bootable USB (ផ្ដល់​ជូន​ដោយ Askvg.com):
ឈ្មោះ​កម្ម​វិធី​នេះ​មាន​ទំនង​ដូច​នឹង​កម្ម​វិធី​ខាង​លើ ,តែ​វា​នៅ​មាន​បន្ថែម​មុខ​ងារ និង​ជំរើស​ផ្សេងៗ​ទៀត ដើម្បី​ធ្វើ​អោយ​ដំណើរ​ការ​បាន​លើ​កំណែ​ជំនាន់ x64 របស់​ប្រព័ន្ធ​ប្រតិបត្តការ Windows។
aa5 – Setup from USB:
នេះ​គឺ​ជា​កម្ម​វីធី​ងាយ​ស្រួល​ប្រើ ដើម្បី​បង្កើត​ Drive windows vista/7 USB boot បាន ។ តែ​យ៉ាង​ណា, ពេល​ប្រើ​ប្រាស់​​កម្ម​វិធី​នេះ , អ្នក​ប្រើ​ត្រូវ​មាន .NetFramework 4.
6 – OStoGO:
កម្ម​វិធី​មួយ​តូច ប្រើ​សំរាប់​ផ្លាស់​ប្ដូរ ឌីស windows vista/7 DVD ពី Drive USB.
7 – RMPrepUSB:
បច្ចេកទេស នៃ​ការ​ធ្វើ​ទំនើប​កម្ម ដើម្បី​បង្កើត USB boot Windows។ ដូចនេះ​អ្នក​ប្រើ​គម្បី​ប្រើ​កម្ម​វិធី​នេះ​ដោយ​ប្រុង​ប្រយត្ន​បំផុត។
8 – WinSetupFromUSB:
កម្ម​វិធី​ដ៏​ល្អ​បំផុត តែពេល​ប្រើ​កម្បី​ប្រុង​​ប្រយត្ន ។ WinSetupFromUSB អ្នក​ប្រើ បង្កើត USB Windows ឬ Linux boot បាន ។ ស្រប​ពេល​នោះ​វា​នៅ​ផ្ដល់​អោយ​អ្នក​ប្រើ សាក​ក្នុង QEMU។
aa9 – FlashBoot:
កម្ម​វិធី​ល្អ​គួរ​សម្យ, អាច​ផ្លាស់​ប្ដូរ Windows XP/Vista/7 ទៅ​ក្នុង USB។ កម្ម​វិធី​នេះ​មាន​តំលៃ ប្រហែល $38 USD.
បង្កើតMultiBootable USB
10 – YUMI – (Your Universal Multiboot Installer):
YUMI អាច​ប្រើ​ដើម្បី​បង្កើត MultiBootable USB ជាមួយ​ច្រើន​ប្រព័ន្ធ​ប្រតិបត្តិការ​ផ្សេងៗ , ឧបករណ៏ សំលាប់ virus, ឧបករណ៏ ហៅ​មក​វិញ(Restore), .. .ប្រើ Syslinux។ មុខ​ងារ​មួយ​ដ៏​ល្អរបស់​កម្ម​វិធី​នេះ គឺ​អាច​ទាញ​យក download file ISO មុន​ពេល​ប្រើ​ប្រាស់​វា​លើ USB.
11 – XBoot:
XBoot គឺ​ជា​កម្ម​វិធី​ដ៏​ល្អ , មាន​សមត្ថភាពបង្កើត Multiboot USB/ISO សំរាប់ Linux, Live CDs, Antivirus Utilities, … មុខ​ងារ​មួយ​ដែល​មាន​ប្រយោជន៏​របស់ Xboot គឺ​វា​អនុញ្ញាតិ អ្នក​ប្រើ​ត្រួត​ពិនិត្យ USB បង្កើត​បាន​ភ្លាម​ក្នុង Windows។
12- SARDU:
SARDU គឺ​ជា​កម្ម​វីធី​​អាច​បង្កើត Multibootable ISO និង Drive USB។ វា​មាន​ផ្ទុក​កម្ម​វិធី​ខ្លះៗ​សំរាប់​កំចាត់​វីរុស virus, រាល់​ឧបករណ៏, កំណែ​ជំនាន់ប្រព័ន្ធ​ប្រតិបត្ត​ការ របស់ Linuxនិង Windows។
​អ្វី​ដែល​អ្នក​ត្រូវ​ការគឺ​គ្រាន់​តែ​ធ្វើ​ការ​ផ្លាស់​ប្ដូរ​ពី file ISO ទៅ​ folder ISO និង​រីក​រាយ​ការ​ប្រើ​ប្រាស់​វា​លើ USB។
aaបង្កើត Linux និង USB boot ផ្សេងៗ​ទៀត

13 – Universal USB Installer :
នេះ​គឺ​ជា​កម្ម​វិធី មាន​ប្រយោជន៏​ច្រើន​គួរ​សម,ដូច​គ្នា​ទៅ​នឹង YUMI, លើក​លែក​ការ​ដែល​ប្រើ​បាន​ជា MultiBootមួយ​ចេញ.។ យ៉ាង​ណា​ក៏​ដោយ​វា​ ដំណើរ​ការ​លើ​ច្រើន​ប្រព័ន្ធរបស់ Linux,
ឧបករណ៏​សំលាប់ virus, Windows vista/7, Hiren’s Boot CD, …. ស្រប​ពេល​នោះ , កម្ម​វិធី​នេះ​នៅ​អាច​ធ្វើ​ការ​ download file ISO អោយ​អ្នក​ប្រើ​ថែម​ទៀត។
14 – LiveUSB Install:
កម្ម​វិធី​ដ៏​តូច​មួយ​នេះ អ្នក​ប្រើ​​អាច​បង្កើត Drive Linux boot បាន ( ជាមួយ​ការ​ដែល​អាច​ដំណើរ​ការ​បាន​ រួម​នឹង​មុខ​នាទី​ស្កែន​និង​សំលាប់ virus, សង្គ្រោះ ថាស​រឹង , .. .). ចុង​ក្រោយ​វា​នៅ​មាន​ជំរើស​ផ្សេងៗ, រួម​មាន​សមត្ថភាពសរសេរ file. img ចេញ​ Drive USB.
15 – UNetbootin:
Unetbootin គឺ​ជា​កម្ម​វិធី​មួយ​សំរាប់ Windows, Linux និង Mac OS X។ កម្ម​វិធី​នេះ​នៅ​អាច download file ISO ជួយ​អ្នក​ប្រើ បន្ថែម​ទៀត។ វា​រត់​បាន​លើ​ច្រើន​ប្រព័ន្ធ​ប្រតិបត្ត, ឧបករណ៏​សំលាប់ virus, …. ម្យ៉ាង​វិញ​ទៀត , Unetbootin នៅ​អាច​បង្កើត​បាន Drive USB boot បាន សំរាប់​កំណែ​ជំនាន់​ណា​ក៏​បាន​ដែរ ។
16 – MultiSystem (Linux):
កម្ម​វិធី​នេះ សំរាប់​តែ Linux អ្នក​ប្រើ​អាច​​ប្រើ​ដើម្បី​បង្កើត Drive USB Linux boot បាន ។
aa17 – Fedora LiveUSB Creator:
កម្ម​វិធី​តូច នឹង​ជួយ​អ្នក​បំលែង file Fedora ISO ទៅ Drive USB.
18 – CD 2 USB:
CD 2 USB គឺ​ជា​ឧបករណ៏ មាន​បែប​បទ​​ដូច​នឹង​ ឃ្លា​បញ្ជា , អាច​បង្កើត​បាន Drive USB boot សំរាប់ Ubuntu។ កម្ម​វិធី​នេះ មិន format Drive USB និង​ដំឡើង bootloader ទៅលើ Drive។
19 – ISO to USB:
ISO to USB គឺ​ជា​កម្ម​វិធី ងាយ​ , អាច​បង្កើត Drive USB boot បាន ពី file Bootable ISO.
20 – ISO2Disc:
ISO2Disc គឺ​ជា​ឧបករណ៏ តូច, មាន​សមត្ថភាព​សរសេរfile ISO ra đĩa CD/DVD ឬ Drive USB Flash.
aa

Key បញ្ជាបំព្រួញ Facebok ប្រើលឿន

បញ្ជា​​ទំព័រ Facebok កាន់​​តែ​​លឿន​​ជាមួយ​ key និង​កូដ​បំព្រួញ​

 បើទោះជាមិនមុខងារច្រើនក៏ដោយ ,តែ Facebook ក៏បានរចនាឡើងនូវការចុចបញ្ជាលឿន ដោយមានការរួមបញ្ចូល key ផ្សេងៗសំរាប់ធ្វើអោយការចូលប្រើ នូវបណ្ដាមុខងាររបស់ បណ្ដាញ សង្គម មួយ នេះអោយបានកាន់តែលឿនថែមមួយកំរិតទៀតលើសការដែលធ្លាប់ប្រើជាមួយ mouse។
1ប្រសិនបងយើងប្រើ Chrome លើ Windows,អ្នកអាចអនុវត្តនូវការចុចបញ្ជាលឿន ដូចខាងក្រោមនេះ

Alt + 1: ត្រលប់បកទៅ ទំព័រ Home។
Alt + 2: ចូលទៅ Timeline/Profile របស់អ្នក។
Alt + 3: ចូលទៅ ផ្នែក Friends ដើម្បីធ្វើការស្វែងរក, ផ្សាភ្ជាប់មិត្ត…
Alt + 4: ចូលទៅផ្នែក Messages (ផ្ញើសារ, chat…)
Alt + 5: ចូលទៅផ្នែក ដំណឹងក្រើនរំលឹក Notifications
Alt + 6: ចូលទៅដល់ ការកំណត់ គណនី General Account Settings
Alt + 7: ចូលទៅដល់ការកំណត់ ជា ឯកជនភាព Privacy Settings
Alt + 8: ចូលដល់គណនី Facebook ផ្លូវការរបស់ Facebook.
Alt + 9: ចូលដល់កន្លែងកែសំរួល នឹង បញ្ញាតិរបស់ Facebook.
Alt + 0: ចូលទៅផ្នែកជំនួយការ (Help Center) របស់Facebook.
Alt + m: បើផ្នែកសរសេរ សារ Facebook.
Alt + ?: ស្វែងរក
1តារាងបង្ហាញរូបភាព
1ទាវ ឈុន ណន 0977778647-077778647-070778647
Email: chhunnan@gmail.com

 

ស្វែងយល់ពីបច្ចេកវិទ្យា LCD

ស្វែងយល់ពីបច្ចេកវិទ្យា Liquid Crystal Display LCD

បច្ចេកវិទ្យា LDC គឺជាប្រភេទអេក្រង់អេឡ្ិចត្រូនិក សំប៉ែតរាបស្មើ ដែលប្រើពន្លឺ គ្រីស្ទាល់ Liquid Crystal វាមិនប្រើដូចប្រភេទត្រង់ស៊ីស្ទ័រឡើយ គេប្រើ វាសំរាប់ ជាមួយនិង កុំព្យូទ័រ ទូរទស្សន៍ ដែលជាឧបករណ៍ប៉ាណូ គេអាចប្រើវាសំរាប់ បញ្ជាំង រូបភាព Video ឧបករណ៍ Game ជានាឡិកា ឧបករណ៍សំរាប់គិតលេខ Calculator និងទូស័ព្ទ LCD ត្រូវបានបញ្ជាំងដូចនិងអេក្រង់ CRT តែមានអេក្រង់សប៉ែត ទំងន់ ស្រាល និងមានតម្លៃថ្លៃ អេក្រង់ LCD មានច្រើនប្រភេទដូចជា Sony, Dell, Acer, Sumsung  ប្រភេទនីមួយៗមានគុណភាពខុសៗគ្នា។
1អេក្រង់ LCD ឬហៅថាប៉ាណែលសំប៉ែតសំរាប់បង្ហាញរូបភាព ដែលទំនើបចេញចុង ក្រោយ បំផុត គេអាចប្រើជាមួយកុំព្យូទ័រនៅលើតុ។ គេបានប្រើជាច្រើនឆ្នាំជាមួយនិង កុំព្យូទ័រ Laptop កុំព្យូ័រ Note Book ដែលមានដាក់លក់លើទីផ្សារ នៅប៉ុន្មានឆ្នាំចុង ក្រោយនេះមាន ការវិវឌ្ឈន៍យ៉ាង ខ្លាំងមានតម្លៃ ថោកជាងពីមុន និងពេញនិយមប្រើ ប្រាស់បំផុតសំរាប់មើលទូរទស្សន៍ អេក្រង់កុំព្យូទ័រ។ LCD គឺជា លោហ:ធាតុសរីរាង្គដែលរឹង ធន់និងសីតុណ្ហភាពដែលអាចបញ្ចេញ រូបភាព ទៅលើអេក្រង់បានច្បាស់ មាន រូបភាពច្បាស់ និងប្រតុងស្យុងអស់តិចគិតជាវ៉ុល។
2អាណូគ្រីស្ទាល់នៅក្នុង ភាពណឺត
អេក្រង់ LCD រួមមាន 6ស្រទាប់នៅខាងក្រោយ កញ្ចក់ប៉ូល កញ្ចក់ TFT ស្រទាប់ Liquid Crystal ពណ៌សំរាប់តម្រងពន្លឺ និងប៉ូលទីពីរនៃកញ្ជាក់។
1

បច្ចេកវិទ្យា TFT-LCD រួមមានកញ្ចក់សប៉ែតនៅខាងក្រោយ ដែលមានត្រង់ស៊ីស្ទ័រ បង្កើតនៅលើវា នៅ ខាងមុខកញ្ចក់សប៉ែតដែលមានតម្រងពណ៌  liquid crystal ត្រូវបានប្តូររវាងប៉ូលទាំងពីរ នៃកញ្ចក់ សប៉ែត។ មុខងារនៃប៉ូលកញ្ចក់គឺដើម្បីតម្រង ពន្លឺនិងអនុញ្ញាតអោយ ឆ្លងកាត់តាមទិសដៅ។ TFT ប្តូរពីត្រង់ស៊ីស្ទ័រតូច និងកង់ដង់ សាទ័រ វាត្រូវបានតម្រៀបជាម៉ាទ្រីស នៅលើកញ្ចក់ ដែល TFT នីមួយៗ មាន pixel របស់វា។ ដើំម្បីកំណត់លក្ខណ:ពិសេសរបស់ pixel នៅលើជួរបញ្ឈរត្រូវបានប្តូរ។ កាលណា តង់ស្យុងបានចូលទៅត្រង់ស៊ីស្ទ័រ transistor ពេលនោះ liquid crystal មានភាព លំអៀងកោង ដែលអនុញ្ញាតអោយពន្លឺឆ្លងកាត់ចូលក្នុងទំរង់ pixel មួយ។ ការផ្សំ pixel ជាច្រើន ដែលមានពណ៌ខុសគ្នា បានបង្កើតជារូបភាពបញ្ជាំងលើអេក្រង់។
2ប្រភពពន្លឺបញ្ជាំងនោះ បានបង្កើតជាចំណិតបន្ទះ ពន្លឺត្រូវចែងចាំងពីខាងក្រោយ ប៉ាណែល ពន្លឺនេះ ឆ្លងកាត់តម្រងប៉ូលទីមួយ និងទីពីរ។ ប៉ូលបន្លឺខណ:ដែលបានស្រទាប់ទីមួយដែលមានផ្ទុក liquid crystal រាប់ពាន់រៀបតាមលំដាប់ជួរទទឹង លើអេក្រង់ មាន Cell មួយឬច្រើនដែលបានបង្កើតជា pixel អគ្គិសនីរួចចូល ក្នុង LCD បង្កើតអេឡិចត្រុងអគ្គិសនីត្របាញ់ចូលក្នុងអាណូ crystal បន្ទាត់ នីមួយៗ បានភ្លើឡើង ជាមួយប៉ូលតម្រងអេឡិចត្រុងទីពីរហើយអនុញ្ញាតអោយ ឆ្លងកាត់ពន្លឺ Crystal នីមួយៗ ឆ្លងកាត់ឬ តំបន់ពន្លឺពេលនោះការបង្កើតនៃ គ្រីស្ទាល់បង្កើតជាទំរង់រូបភាព។

2

មានពីរមូលដ្ឋាននៃប្រភេទពណ៌របស់អេក្រង់ LCD ដែលបង្ហាញពីអកម្មម៉ាទ្រីស និងសកម្មម៉ាទ្រីស។ នៅក្នុងពណ៌ LCD ប៉ាណែល ដែល pixel នីមួយៗត្រូវបាន បង្កើតជា បី liquid crystal cell បណ្តាល pixel មិនអាចបង្កើតជាពណ៌ជាច្រើន ដែលលោកមើលឃើញ វាមានពណ៌សស្រាល ឆ្លងកាត់ លើ pixel និមួយៗតម្រងបានបញ្ចួនពណ៌ នៅខាងមុខកញ្ចក់គឺជាស្រទាប់ពណ៌ដែល មានលក្ខណ: ពិសេស សំរាប់ ច្រោះពណ៌ក្រហមនៅខាងមុខនីមួយៗ ពណ៌បៃតងនិងខៀវជាចំណុចៗ។ ពន្លឺឆ្លងកាត់ ច្រោះ Cell ជាច្រើនត្រូវវានបង្កើតដែលលោកអ្នកមើលឃើញលើ LCD។ Cell នីមួយៗ ឬ Subpixel អាចកំណត់បានរៀងៗខ្លួនជាមួយតុងស្យុង ត្រួត ពិនិត្យ នេះមានន័យថាអេក្រង់ LCD 15អ៊ីង ដែលមាន resolution 1024×768 ផ្ទុក បាន 2359296 subpixel ចរន្តអគ្គិសនីមួយឬច្រើន pixel ខូច លោកអ្នកនឹងមើល ឃើញ Cell ពណ៌ខ្មៅមានន័យថា Cell ខូច។

2អេក្រង់ LCD Passive Matrix ប្រើជាក្រឡាសំណាញ់ ដែលមានតង់ស្យុង pixel ពិសេស បង្ហាញ នៅលើអេក្រង់។ ការបង្កើតសំណាញ់មានដំណើរការស្ងប់ស្ងាត់។ វាចាប់ផ្តើមពី​កញ្ចក់ពីរស្រទាប់ ជួរដេកនិង ជួរបញ្ឈរត្រូវបានភ្ជាប់ទៅជាមួយ IC ដែល ត្រូតពិនិត្យ នៅពេលដែល សាកចូល ផ្ញើទៅក្រោម និងជួរបញ្ឈរ និងជួរដេក។ឧទាហរណ៍ ប្រសិនបើ ចំណុចជួរដេក 0 ជួរឈរ ០ នោះត្រូវបានសន្មតថា ជា ពណ៌ ក្រហម ចំណុចពណ៌បៃតងនិងពណ៌ខៀវ ស្ថិតនៅលើតំបន់ពន្លឺពណ៌សឆ្លងកាត់ទាំង អស់ប៉ុន្តែ ច្រោះពណ៌ក្រហម។ ពណ៌សដើរឆ្លងកាត់តាមតម្រងពណ៌ក្រហមនៅខាងមុខ កញ្ចក់ កន្លែងដែលពណ៌ ក្រហមលេចឡើង។ កាលណាពណ៌ក្រហម បៃតង ខៀវមាន ពន្លឺចុចៗទាំងអស់ វាភ្លើទាំងអស់នៅ ត្រង់តំបន់ដែលមាន pixel បង្ហាញខ្មៅ។ បីចំណុច មិនភ្លើ ពន្លឺឆ្លងកាត់ហើយ pixel បង្ហាញពណ៌ស។
សកម្មម៉ាទ្រីស Active Matrix ឬហៅថា TFT-Thin Film Transistor

2ប្រភេទ TFT ជាប្រភេទ ត្រង់ស៊ីស្ទ័រស្តើង ឬហៅថា Active Matrix ផលិតពណ៌ រូបភាព ដែល មាន ពណ៌ស្រស់ឆើតដូចជាប្រភេបង្ហាញ CRT។ TFT តូចល្អិតអាចប្តូរ ត្រង់ស៊ីស្ទ័រ និងកង់ដង់សាទ័រ មានធាតុ បីដែលផ្គត់ផ្គង់ផ្តល់ពណ៌ក្រហម បៃតង និងខៀវដែលជាប្រភពផ្តល់អោយ pixel នីមួយៗ លោកអ្នក មើលឃើញនិងភ្នែកផ្ទាល់វាបានតម្រៀបជាម៉ាទ្រីសនៅលើកញ្ចក់។ ដើម្បីកំណត់ លក្ខណ: ពិសេសរបស់ pixel នៅលើជួរដេកត្រូវបានបើកឡើង និងមានចរន្តសាកផ្ញើទៅក្រោមជួរបញ្ឈរ។ ចាប់ពី ពេលនោះមក ជួរដេកនិនង​ជួរឈរ បែងចែកបិទ កង់ដង់សាទ័រកំណត់ pixel ទទួល បាននៅពេលសាក។ កង់ដង់អាចកាន់ផ្ទុកចរន្តរហូតដល់មានចរន្តថ្មីបន្ទាប់ទៀត។ ប្រសិនបើយើងត្រួតពីនិត្យ យ៉ាង ប្រុងប្រយ័ត្ន រវាងតង់ស្យុង ទៅគ្រីស្ទាល់ យើងអាច បង្កើតមិនរួមចូលគ្នាតែមួយដើម្បីអនុញ្ញាតអោយពន្លឺឆ្លងកាត់។ នេះមានន័យថាការ ផ្លាស់ប្តូរកើតឡើងនៅលើ Cell ពន្លឺពណ៌សបើក ឬបិទហើយលទ្ធផលទទួលបានក្នុង រយ:ពេលយ៉ាងរហ័សបំផុត។ អេក្រង់ LCD សកម្មម៉ាទ្រីស Active Matrix ធានារាប់រងពេលវេលា យ៉ាងលឿន ប្រហែលជា 16វិនាទី ដូច្នេះពេលវេលាផ្គត់ផ្គង់ដ៍ល្អប្រសើរសំរាប់ក្រាហ្វិច ឬសំរាប់

ជីរចលនា កម្រើករវើក។ អេក្រង់សកម្មម៉ាទ្រីស Active Matrix ផ្តល់ផាសុភាព ទស្សន:វិស័យដែល អាច មើលឃើញតាមមុំ 90 ដឺក្រេ។ ម្យ៉ាងវិញទៀត សញ្ញាអាច ប្រើដែលបានបង្កើតមានពន្លឺភ្លើស្រស់ថ្លា ឃើញរូបភាព ច្បាស់​ គុណវិបត្តិ អេក្រង់ សកម្មម៉ាទ្រីស Active Matrix មានតម្លៃខ្ពស់ប្រសិនបើ រោងចក្រផលិតប្រើ បច្ចេកវិទ្យានេះ។ នាពេលបច្ចុបន្ននេះ អេក្រង់ LCD ដែលមានប្រើទាំង Laptop notebook និង អេក្រង់ Desktop អេក្រង់ សកម្មម៉ាទ្រីស Active Matrix TFT។

ទំហំអេក្រង់ Screen

កាលណាលោកអ្នកទិញ អេក្រ​ង់ CRT 17 អ៊ីងលោកអ្នកធ្លាប់ឃើញ 16.1អ៊ីងឬធំជាងយើងទៅតាមម៉ាក់ brand របស់វា។ ម្ចាស់ផលិតអេក្រង CRT មានទំហំខុសគ្នាៗខ្លះបានផលិតស៊ុមខាងក្រោមមានទំហំ ក្រាស់និងមានទំងន់ធ្ងន់។ តែចំពោះអេក្រង់ LCD វិញ 17អ៊ីងប្រាកដជា 17អ៊ីងដែលមានកែមសង ខាងស្្តើងមានទំងន់ស្រាលបំផុត។ ខាងក្រោមនេះគឺជាការប្ៀបធៀបអេក្រង់ CRT និង LCD ។
2

វិធីគណនាចំនួន Collision domain និង Broadcast domain

អត្ថបទនេះចង់ចែករំលែកជាមួយអ្នកពីវិធីគិតតំបន់ Broadcast និង Collision។ តែដំបូងសូមអ្នកចំនាយពេលបន្តិចថាតើអ្វីទៅជា Broadcast domain? និងអ្វីទៅជា Collision Domain?
Collision domain:collision គឺការបុកគ្នា មានន័យថានៅកន្លែងនោះសញ្ញាណអគ្គិសនីបង្កើតបានជាការបុកគ្នា។ អ្នកស្រម័យថាមានចរន្តអគ្គិសនី 2 ឬច្រើនរត់លើបរិស្ថានចំលងតែមួយ ពេលនោះវានឹងមានការបុកគ្នា កន្លែងដែលបុកគ្នានោះគឺជាបណ្ដុំរបស់ឧបករណ៍ទាំងអស់ក្នុងតំបន់ណាមួយដែលមានលទ្ធភាពកើតបាតុភូតិបុកគ្នានេះ។
Broadcast domain:broadcast គឺផ្សាយចេញ នៅពេលកុំព្យូទ័រមួយផ្ញើទិន្ន័យតាមទំរង់ផ្សាយចេញនេះនោះគ្រប់កុំព្យូទ័រទាំងអស់នឹងទទួលបានទិន្ន័យដូចគ្នា។
តំបន់ទាំងពីរនេះខុសគ្នា Collision domain ធ្វើអោយទិន្ន័យមានកំហុស កុំព្យូទ័រដែលរងចាំទទួលទិន្ន័យមិនអាចសំរួលទទួលទិន្ន័យនោះបាន។ ចំនែកឯBroadcast domain វិញគឺគ្រប់កុំព្យូទ័រទាំងអស់សុទ្ធតែទទួលបានទិន្ន័យនិងសំរួលទិន្ន័យទាំងអស់នោះ។
net
Hub,Switch និង Router គឺជាឧបករណ៍សំរាប់ចែកបង្កើតបណ្ដាញ ដើម្បីកំណត់តំបន់ណាជា broadcast និង collision អ្នកត្រូវចាំចំនុចខាងក្រោម:
• Hub: មិនអាចចែក Collision domain និង Broadcast domain បានទេ។ គ្រប់កុំព្យូទ័រទាំងអស់ដែលភ្ជាប់ជាមួយនឹង Hub សុទ្ធតែស្ថិតនៅក្នុង Collision domain និង Broadcast Domain តែមួយ។
• Switch:ចែក Collision domain, តែមិនអាចចែក broadcast domain។ មានន័យថាគ្រប់កុំព្យូទ័រទាំងអស់ដែលដោតចូលក្នុងរន្ធ interface (port) រួមមួយរបស់ Switch នឹងមាន collision ខ្លួនឯងមួយ។ គឺថា Switch មានប៉ុន្មានរន្ធ interface (port) នោះក៏មានប៉ុណ្ណោះ collision domain ដែរ តែពួកវាទាំងអស់សុទ្ធតែស្ថិតក្នុង broadcast domain រួមមួយ។
• Router:ចែក Collision និងចែក Broadcast។ មានន័យថាមានប៉ុន្មានរន្ធទំនាក់ទំនងទិន្ន័យ interface (port) លើ router នោះវាក៏មានចំនួនតំបន់ collision និង broadcast ក៏ស្មើនឹងចំនួនរន្ធនោះដែរ។
ដាក់តាមលំដាប់ខាងលើក្នុងកន្លែងបង្កើតបណ្ដាញងាយយល់គឺ៖ ភ្ជាប់បណ្ដា PC ទៅ Hub, រួចភ្ជាប់បណ្ដា Hub ជាមួយ Switch, និងបណ្ដា Switch ជាមួយ Router។
ពេលនេះអ្នកបានដឹងហើយថាអ្វីទៅជា Broadcast និងម៉េ្តចទៅហៅថា Collision domain ឬនៅ? យើងនឹងមានឧទាហរណ៍មួយចំនួនដែលដកស្រង់ចេញពីវិញ្ញាសារប្រលង CCNAដើម្បីអោយអ្នកយល់កាន់តែច្បាស់ថែមទៀត។
net1
1. 3
2. 5
3. 7
4. 9
5. 11
សំនួរ៖ តើមាន broadcast domain ចំនួនប៉ុន្មានក្នុងដ្យាក្រាមបណ្ដាញខាងលើ? អ្នកគួរចាំថាមានតែ router មួយគត់ដែលអាចចែកតំបន់ broadcast បាន។ ដូច្នេះតើមានរន្ធទំនាក់ទំនង (interface) ប៉ុន្មានដែលដោតកាត់តាម router ទាំងនោះ? ចំនួនតំបន់ broadcast ស្មើនឹងចំនួននោះដែរ។ អ្នកអាចមើលលេខដែលបង់ពីលើរន្ធទំនាក់ទំនងខាងលើដើម្បីអោយកាន់ តែយល់ច្បាស់ពីតំបន់ broadcast នោះគឺមានចំនួន 5។

Ex2: Which three IPv4 addresses represent a broadcast for a subnet? (Choose three.)
1. 172.16.4.63 /26
2. 172.16.4.129 /26
3. 172.16.4.191 /26
4. 172.16.4.51 /27
5. 172.16.4.95 /27
6. 172.16.4.221 /27
សំនួរ៖ តើមាន IPv4 ប៉ុន្មានដែលតំណាងអោយ broadcast សំរាប់ subnet មួយ? (រើសបី)
អាស័យដ្ឋាន broadcast គឺជាអាស័យដ្ឋាន ip សំរាប់អោយ host ផ្ញើទិន្ន័យចេញតាមវា ដើម្បីអោ host (ម៉ាស៊ីន) ទាំងអស់ផ្សេងទៀតដែលស្ថិតនៅក្នុងបណ្ដាញតែមួយនឹងទទួលបាន ទិន្ន័យនោះ។ អាស័យដ្ឋាន broadcast គឺជាអាស័យដ្ឋានចុងក្រោយបង្អស់ក្នុង subnet មានន័យថាបណ្ដា bit របស់ host ស្មើ 1។ មើលទៅចំលើយខាងលើអ្នកប្ដូរចំនួនគោលដប់ចុងក្រោយទៅជាចំនួនគោល ពីរ រួចហើយរើសយកចំនួនណាដែលមាន 6 bit (32-26=6) ចុងក្រោយចំពោះ /26, 5 bit (32-27=5) ចំពោះ /27 សុទ្ធតែជាលេខ 1 នោះជាចំលើយ។