មកទល់ស៊េរី iPhone 5 ក្រុមហ៊ុន Apple បានបង្កើនរ៉េមដល់ 1GB ដើម្បីធ្វើអោយការប្រើប្រាស់មានភាពរលូនជាងមុន ហើយចំពោះទូរស័ព្ទបន្ទាប់ដែលនឹងបំពាក់រ៉េមទំហំ 2GB នោះគឺជា iPhone 6s នេះបើតាមសេចក្តីរាយការណ៍ពិសេសពីប្រទេសតៃវ៉ាន់ ដែលជាប្រភពផលិតគ្រឿងគ្រៅអោយក្រុមហ៊ុន Apple។
ប្រទេសតៃវ៉ាន់បានអោយដឹងថា iPhone 6s នឹងបំពាក់ដោយរ៉េមទំហំ 2G ប្រភេទ LPDDR4 ជំនាន់ថ្មី ដែលវាមិនត្រឹមតែអាចផ្ទេរទិន្នន័យបានលឿនរហូតដល់ល្បឿន 34Gbps នោះទេ ក៏ប៉ុន្តែវាក៏ប្រើប្រាស់ថាមពលតិចតួចជាងមុនផងដែរ។ គូសបញ្ជាក់ផងដែរថា iPhone 6 និង 6 Plus របស់ក្រុមហ៊ុន Apple បំពាក់ដោយរ៉េមទំហំ 1GB ប្រភេទ LPDDR3 ដែលវាមានទំហំមធ្យម ហើយល្បឿនក៏នៅលំដាប់ល្អបង្គួរដែរ មិនដូចរ៉េមប្រភេទ LPDDR4 ជំនាន់ថ្មីនោះទេ។ សូមបញ្ជាក់ផងដែរថា ក្នុងឆ្នាំ 2015 នេះ អ្នកនឹងឃើញមានស្មាតហ្វូនជាច្រើនចាប់ផ្តើមប្រើប្រាស់រ៉េម DDR4 នេះ ហើយពួកវានឹងអាចមានទំហំធំដល់ 4GB ឯណោះ ហេតុដូច្នេះហើយវាដល់ពេលល្មមសម្រាប់ Apple ហើយក្នុងការប្រើប្រាស់រ៉េម 2GB លើទូរស័ព្ទជំនាន់ថ្មីរបស់ខ្លួន។
Apple មានភាពស្ទាក់ស្ទើរច្រើនដែរ ក្នុងការជ្រើសរើសរ៉េមប្រភេទ LPDDR4 នេះ ព្រោះអីវាមានតម្លៃថ្លៃជាងរ៉េម DDR3 ដល់ទៅ 35% ឯណោះ។ បន្ថែមពីលើនេះទៅទៀត Apple ក៏ព្រួយបារម្ភអំពីការផ្គត់ផ្គង់រ៉េមនេះផងដែរពីរោងចក្រ Micron ប៉ុន្តែបញ្ហានេះត្រូវបានដោះស្រាយនៅពេលដែល Apple បានពិភាក្សាអោយរោងចក្រ Hynix ផលិតរ៉េមនេះចំនួន 50% ក្រុមហ៊ុន Samsung 30% និងក្រុមហ៊ុន Micron ចំនួន 20%។
រ៉េម (Random Access Memory) គឺជាអង្គចងចាំមួយដែលប្រើសម្រាប់យកទៅប្រើប្រាស់កម្មវិធី ហ្គេមផ្សេងៗ ដែលវាអាចដំណើរការបានលឿនរហ័ស និងស្ថិតស្ថេរជាងអង្គផ្ទុកទិន្នន័យ Storage ដែលយើងប្រើសម្រាប់ផ្ទុកចម្រៀង និងវីដេអូ។ iPad Air 2 ធ្លាប់បានបំពាក់រ៉េមទំហំ 2GB រួចមកហើយ ហេតុដូច្នេះហើយវាប្រហែលជាដល់ពេលហើយសម្រាប់ iPhone ក្នុងការភ្លក់រសជាតិជាមួយរ៉េម 2GB ហើយបើគួបផ្សំជាមួយនឹងបន្ទះឈីប A9 (អាចជា Triple Core រឺ Quad-core)។
Category Archives: iPhone, iPad
បង្កើន Wi-Fi លើ iPhone
បង្កើន Wi-Fi លើ iPhone របស់អ្នកដោយប្រើ Tweak
ការភ្ជាប់ Wi-Fi នៅតាមសាលារៀន ហាងកាហ្វេ រឺកន្លែងទីសាធារណៈនៅលើទូរស័ព្ទ iPhone រឺ iPad របស់អ្នកដែររឺទេ? ជាក់ស្តែងទូរស័ព្ទរបស់យើងវាអាចចាប់ប្រព័ន្ធ Wi-Fi បានច្រើន ក៏ប៉ុន្តែនៅពេលដែលសេវា Wi-Fi មួយខ្សោយពេក វានឹងផ្តាច់ចោល និងមិនបង្ហាញអោយយើងឃើញតែម្តង។ ឥលូវនេះយើងអាចដោះស្រាយបញ្ហានេះហើយជាមួយ Tweak ឈ្មោះថា WiFi Booster ដែលវានឹងជួយអោយសេវា Wi-Fi លើ iPhone រឺ iPad របស់អ្នកកាន់តែមានភាពខ្លាំងក្លាជាងមុនបាន។
WiFi Booster គឺជា Tweak ដ៏ល្បីល្បាញមួយ ដែលគេនិយមប្រើប្រាស់ចាប់តាំងពី iOS 3 មកម្ល៉េះ ព្រោះអីវាអាចជួយអោយយើងងាយស្រួលប្រើប្រាស់អ៊ីនធឺណែតតាមរយៈ ប្រព័ន្ធ Wi-Fi ជាងមុន។ ជាក់ស្តែងទូរស័ព្ទរបស់យើងវាមានសមត្ថភាពអាចចាប់យកសេវា Wi-Fi បានច្រើនដូចកុំព្យូទ័រដែរ ក៏ប៉ុន្តែនៅពេលដែលសេវា Wi-Fi ណាខ្សោយពេក វានឹងមិនបង្ហាញនោះទេ ហើយវានឹងផ្តាច់ចោលដោយស្វ័យប្រវត្តិតែម្តង។ ប៉ុន្តែបន្ទាប់ពីអ្នកតម្លើង Tweak ឈ្មោះថា WiFi Booster ហើយ អ្នកទាំងអស់គ្នានឹងឃើញមានសេវាច្រើនជាងមុន ហើយវាក៏នឹងបង្ហាញពត៌មានទាក់ទងនឹងសេវា Wi-Fi នោះច្រើនជាងមុនផងដែរ។ ក្រៅពីអាចបង្ហាញសេវា Wi-Fi បានច្រើនជាងមុនហើយ វាក៏នឹងបង្ហាញពីកម្រិតសេវាជាភាគរយនៅផ្នែកខាងក្រោមផងដែរ ដែលនេះជាភាពងាយស្រួលមួយ។
តម្រូវការ
- iPhone, iPad, iPod Touch ដែលដំណើរការដោយ iOS 4 ដល់ iOS 8
- ឧបករណ៍របស់អ្នកបាន Jailbreak រួច
របៀបតម្លើង និងប្រើប្រាស់
- បើកកម្មវិធី Cydia រួចបន្ថែម Source (repo.biteyourapple.net) ដើម្បីដោនឡូដ Tweak មួយនេះបានដោយឥតគិតថ្លៃ។ ប្រសិនបើអ្នកមាន Source នេះហើយ សូមចុចលើពាក្យ Change > Refresh រួចចាំមួយភ្លែត។
- ចុចក្រឡោនស្វែងរក រួចវាយពាក្យ “ WiFi Booster “ រួចហើយតម្លើងវា
- បន្ទាបពីតម្លើងហើយ សូមចូលទៅ Setting > Wi-Fi នោះអ្នកនឹងឃើញមានអ្វីផ្លាស់ប្តូរ។ អ្នកនឹងឃើញមានភាគរយនៃសេវា Wi-Fi ហើយអ្នកនឹងឃើញមានឈ្មោះ Wi-Fi នៅជុំវិញអ្នកច្រើនជាងមុនជាក់ជាមិនខាន។
បើ iPhone 7 និង Galaxy Note 5
បើ iPhone 7 និង Galaxy Note 5 រូបរាងបែបនេះ

យោងតាមរូបភាពជាច្រើនសន្លឹក ដែលមានគេបង្ហោះជាបន្តបន្ទាប់គ្នា ទៅលើប្រព័ន្ធអុីនធឺណែត ដែលរួមមានទូរស័ព្ទជំនាន់ ក្រោយ iPhone 7 និង Galaxy Note 5 ដោយឡែកគឺមានរូបភាព Concepts មួយចំនួនធំ ដែលទទួលបានការគាំទ្រខ្លាំង ពីអ្នកទស្សនាជុំវិញសកលលោក ថាវាស្អាត គួរអោយស្រលាញ់ និងកាន់តែចង់ប្រើប្រាស់វា។ សំបកខ្នង iPhone 7 កាត់ទៅរក iPhone 5 រីឯខាងមុខកាត់ទៅរក iPhone 6 ចុះ Mix ចូលគ្នា តើនឹងទៅជាយ៉ាងណា? ដោយឡែក Note 5 ក៏មិនអន់នោះដែរ។ កុំអោយពេលវេលាដ៏ល្អបែបនេះកន្លងទៅ សូមបន្តចូល រួមទស្សនារូបភាព Concepts ជាច្រើន សន្លឹកនៅខាងក្រោម ទាំងអស់គ្នា។ គេហទំព័រយើងខ្ញុំសន្យាថាសំរាប់អត្ថបទក្រោយ អ្នកទាំងអស់ គ្នានឹងបានប្លែកភ្នែកជាមួយទស្សនីយភាព រូបភាព Concepts នៃបណ្តុំស្មានហ្វូនល្បីៗជាច្រើនទៀត ដែលនឹងធ្វើការបង្ហាញខ្លួននៅ ក្នុងឆ្នាំ ក្រោយ។
ផ្នែកខាងក្រោយរបស់ iPhone 7
ប្រើប្រត្តិបត្តិការ OS 9
តម្លៃរបស់ iPhone 6
តម្លៃរបស់ iPhone 6 និង iPhone 6Plus
Apple បានកែប្រែមុខមាត់ថ្មីរបស់ខ្លួនតាមរយៈការបង្ហាញ iPhone 6 និង iPhone 6 Plus ដែលមានអេក្រង់ធំជាងមុនដល់ទៅ ៤,៧ អ៊ីញនិង ៥,៥ អ៊ីញ។ ឬឯតម្លៃទាំងពីរម៉ូដែលនេះបានធ្វើឱ្យអតិថិជនគ្រប់គ្នាចង់ដឹងថា ថ្លៃប៉ុន្មាន ពេលមកដល់ប្រទេសខ្លួន។ ជាក់ស្ដែង iPhone 6 និង iPhone 6 Plus កាន់តែមានរូបរាងស្ដើង ស្រាល និងស្រស់ស្អាតជាងមុនដោយការបំពាក់សមាសធាតុនិងបច្ចេកវិទ្យាមើលទៅ គួរឱ្យស្រលាញ់ជាមួយតម្លៃខុសគ្នាតាមទំហំអង្គចងចាំខាងក្នុង។
Processor. Apple A8 processor ថ្មីដែល 25% លឿនជាងមុន និង 50 % សន្សំថាមពល។
Screens. មានលក្ខណ:ពិសេស 1334 x 750 (326ppi) និង Plus 1080p (1920 x 1080, 401ppi) “Retina HD” ។
កំរាស់. ទាំពីរ iPhone 6 ស្តើងជា iPhone 5S គឺ 7.6mm ដែល iPhone 6 តែ 6.9mm និង Plus គឺ 7.1mm។
ប្រើផ្តេក landscape កម្មវិធី iOS apps អាចមើលផ្តេក landscape mode។
អាចអានអ៊ីម៉ែល បានពីរខាង ដូចអេក្រង់កុំព្យូទ័រដែរ
តម្លៃរបស់ iPhone 6 ទាំងពីរម៉ូដែលមានទាំងតម្លៃជាប់កុងត្រានិងតម្លៃមិនជាប់កុងត្រា ដែលនឹងមានវត្តមាននៅ សហរដ្ឋអាមេរិក អង់គ្លេស អូស្ត្រាលី កាណាដា បារាំង អាល្លឺម៉ង់ ហុងកុង ជប៉ុន និងសិង្ហបុរីមុនគេ។ ខាងក្រោមនេះជាតម្លៃរបស់ iPhone 6 និង iPhone 6 Plus មិនជាប់កុងត្រានៅទូទាំងពិភពលោក (តម្លៃពេលមកដល់ប្រទេសនីមួយៗអាចខុសគ្នាបន្តិចបន្តួចទៅតាមការ កំណត់របស់ភ្នាក់ងារនាំចូល) ។
១. តម្លៃរបស់ iPhone 6 អាចខុសគ្នាទៅតាមទំហំអង្គចងចាំ៖
-16GB មានតម្លៃ ៦៤៩ ដុល្លារ
-64GB មានតម្លៃ ៧៤៩ ដុល្លារ
-128GB មានតម្លៃ ៨៤៩ ដុល្លារ
២. តម្លៃរបស់ iPhone 6 Plus អាចខុសគ្នាទៅតាមទំហំអង្គចងចាំ៖
-16GB មានតម្លៃ ៧៤៩ ដុល្លារ
-64GB មានតម្លៃ ៨៤៩ ដុល្លារ
-128GB មានតម្លៃ ៩៤៩ ដុល្លារអតិថិជន ទាំងអស់អាចកុម្ម៉ង់ iPhone 6 ទាំងពីរម៉ូដែលចាប់ពីថ្ងៃទី ១២ កញ្ញា ហើយនៅថ្ងៃ ១៩កញ្ញា ២០១៤ ខាងមុខនេះនឹងមានចរាចរណ៍លើទីផ្សារហើយ៕
iPhone 6 ស្រោបមាសតម្លៃ ៨.៨០០
iPhone 6 ស្រោបមាស និងដាំពេជ្រតម្លៃ ៨.៨០០
វាបានក្លាយជាប្រពៃណីទៅហើយសម្រាប់បណ្តាក្រុមហ៊ុនគ្រឿងអលង្ការ ដែលបង្កើតគ្រឿងអលង្ការដោយដាំ “ត្បូងមានតម្លៃ” លើកំណែថ្មីទូរសព្ទរបស់ក្រុមហ៊ុន Apple។
កាលពីថ្ងៃពីចន្ទ ទី ២៨ កក្កដា ក្រុមហ៊ុនគ្រឿងអលង្ការអាមេរិកមួយបានចាប់ផ្តើមទទួលការបញ្ជាទិញមុន សម្រាប់ទូរស័ព្ទ iPhone 6 ដាំពេជ្រជាលើកដំបូង បើទោះបីជាក្រុមហ៊ុន Apple មិនទាន់បញ្ចេញវាជាផ្លូវការនៅឡើយក៏ដោយ
Lux iPhone 6 ពណ៌ស ដែលស្រោបមាសពណ៌លឿង និងមានឡូហ្គោដាំពេជ្រតម្លៃ ៨.៣៩៥ ដុល្លារ
ទូរស័ព្ទ iPhone 6 ស្រោបមាស ផ្លាទីន និងមានដាំពេជ្រស៊េរី Lux របស់ក្រុមហ៊ុន Brikk នឹងមានតម្លៃ ៤.៤៩៥ ដុល្លារ ទៅ ៨.៧៩៥ ដុល្លារហើយម្ចាស់ទូរស័ព្ទនឹងត្រូវរង់ចាំរហូតដល់មួយខែទៀត បន្ទាប់ពីកំណែទូរសព្ទ “ធម្មតា” ត្រូវបានបញ្ចេញសិន។ ក្រុមហ៊ុននេះបាននិយាយថា “ទូរស័ព្ទ Lux iPhone 6 ត្រូវបានបង្កើតឡើងជាមួយនឹងម៉ូដែល ដែលមានអេក្រង់ទំហំ ៤,៧ អ៊ីញ និងមែមម៉ូរីក្នុងតួ ១២៨ GB ហើយអាចរកទិញបានជាទូរស័ព្ទស្រោបមាសពណ៌លឿងទម្ងន់ ២៤ ការ៉ាត់, ស្រោបមាសពណ៌ផ្កាឈូកទម្ងន់ ២៤ ការ៉ាត់ និង ស្រោបផ្លាទីនសុទ្ធ”។ អតិថិជនក៏អាចជ្រើសរើសតែងលម្អឡូហ្គោ Apple ជាមួយនឹងត្បូងពេជ្រផងដែរ។ រាល់ទូរស័ព្ទនីមួយៗគឺត្រូវបានរុះរើដោយក្រុមហ៊ុន Brikk។
12 មុខងារលើ iPhone 6
ក្រុមហ៊ុន Apple បានដាក់លក់លើទីផ្សា iPhone 6 និង iPhone 6 Plus ដែលមានអេក្រង់ធំជាងមុន
1. ភាសារចនា design ថ្ម៉ (ប្រើភាសា Swift សំរាប់ដំឡើង)
2. អេក្រង់ធំ
បច្ចុប្បន្ននេះ បណ្តាលអេក្រង smartphone មានទំហំ 4.7 inch គឺជាទំហំដែលអេប្រើបានងាយស្រួល ក្រុមហ៊ុន iPhone 6 បានរចនា 4.7 inch ដែរ។
3. ល្បឿនប្រើ SoC A8 មានល្បឿនលឿន
ប្រើ CPU A8 អាចសន្សំថាមពលបានដល់ទៅ 50% មិនមានកំដៅឡើងខ្លាំង។ ក្រុមហ៊ុម Apple បានណែតនាំអោយអ្នកសរសេរកម្មវិធី Metal, Game Engine អនុញ្ញាតអោយ ប្រើកម្មវិធីដែលមាន interface ស្អាតងាយស្រួលជាងមុន។
4. Camera iSight ថ្មី
កាមេរាមានទំហំ ភីកសែល 8MP ដូចកាមេរា camera របស់ iPhone 5s ដែរ ប៉ុន្តែ camera របស់ iPhone 6 បានកែច្រើនដែលមានម៉ូដូល camera នឹងមានកម្មវិធីភ្ជាប់ជាមួយ។ កាមេរា Camera របស់ iPhone 6 គ្រប់ទាំងអស់ថ្មីទាំងស្រុង ទាំងកម្មវិធី អ្នកប្រើប្រាស់អាច សារ៉េកែរូបភាពដោយ ដៃបាន ភ្លាមៗ។
5. Focus Pixels
Apple បានដំឡើងកាមេរា camera របស់ iPhone 6 ប្រើបច្ចេកវិទ្យាថ្មីគឺ Focus Pixels ដែលមានភីកសែលភ្លឺច្បាស់ជាង iPhone 5s ពីរដងហើយថតរូបបានលឿនជាងពីមុន។
6. Face Time HD
Camera របស់ iPhone 6 បានដល់ទៅ f/2.2, អនុញ្ញាតទទូលរូបភាព មានពន្លឺភ្លឺជាងដល់ទៅ 80%។
7. ថ្មប្រើបានរយ:ពេលយូរ
iPhone 6 អនុភាពថ្ម 1810mAh អាចស្តាប់ចម្រៀងបាន 50 ម៉ោងនិងលេងវីដេអូបាន 1 ម៉ោង។ រយ:ពេល បើក web qua 4G LTE និង 3G លើ iPhone 6 ប្រហាក់ប្រហែលនឹង iPhone 5s: 10 ម៉ោង។ ប្រើ web តាម Wi-Fi បាន 10 ម៉ោងឡើងដល់ 11 ម៉ោង។ រយ:ពេលប្រើពេលភ្ជាប់ 3G បានដល់ទៅ 14 ម៉ោង។
8. ភ្ជាប់ LTE បានលឿន មានប្រេកង់ច្រើន
iPhone 6 អាចដោនឡូតបានដល់ 150Mbps ដែលមានប្រេកង់ LTE ច្រើនជាងឧបករណ៍កាន់ដៃផ្សេង ទៀត។ តាម Apple, iPhone 6 ក្រុមហ៊ុនមានផ្តល់អោយប្រើសេវា 4G ថ្មីលើពិភពលោក។
iPhone 6 បានប្រើ Wi-Fi 802.11 ac, អនុញ្ញាតអោយអ្នកប្រើប្រាស់ដោនឡូតបានរហូតដល់ 1Gbps ទៅតាម Internet លឿនយឺត។
10. ព្យាករណ័ស៊ីតុណ្ហភាព
CPU M8, SoC Apple A8 មានលទ្ធភាព បង្ហាញព័ត៌មានស៊ីតុណ្ហភាព ពីសុខភាព។
11. ទំហំផ្ទុកទិន្នន័យ 128GB
12. NFC
Apple បានដាក់ NFC លើ iPhone 6 ដែលមានសេវាច្រើន Apple Pay។
ប្រយ័ត្នគ្រោះថ្នាក់ប្រើឆ្នាំងសាកទូរសព្ទ
ប្រកាសគួរចៀសវាងពីគ្រោះថ្នាក់បណ្ដាលមកពីការប្រើប្រាស់ទូរសព្ទដៃ
អ្នកប្រើប្រាស់ទូរសព្ទសព្វថ្ងៃនេះ ទាំងទូរសព្ទដៃប្រភេទធម្មតា និង ស្មានហ្វូនទាំងអស់ត្រូវបានគេមើលឃើញថា
មានចំនួននៃការប្រើប្រាស់កើនឡើងគួរអោយកត់សំគាល់ ប៉ុន្តែអ្នកប្រើប្រាស់ទាំងអស់មួយភាគមិនបានយកចិត្ត
ទុកដាក់អំពីបញ្ហាផ្សេងៗដែលអាចនឹងកើតឡើងជាយថាហេតុដោយសារការប្រើប្រាស់របស់ពួកគេខុសបច្ចេកទេស ឬ
ហួសកំរិតម៉ាស៊ីនជាដើមដើម្បីចៀសវាងអំពីបញ្ហាផ្សេងៗអាចបណ្ដាលមកពីការប្រើប្រាស់ទាំងអស់នេះអ្នកគួរគប្បីអនុវត្ត
នូវចំនុចដូចខាងក្រោម:
1.ផលិតផលមិនមានគុណភាពថ្មទូរសព្ទជាមូលហេតុចំបងនៃករណីគ្រោះថ្នាក់ ផ្សេងៗដោយសារថ្ម ទូរសព្ទនៅលើទីផ្សារសព្វថ្ងៃនេះមានច្រើនផលិតផលប៉ុន្តែមិនមែន សុទ្ធតែរបស់មាន គុណភាពទាំងអស់ នោះទេអាចនិយាយបានថាជា របស់ ក្លែង ក្លាយ ដែលគ្មានគុណភាពនៅពេល លោកអ្នកជាវយកទៅ ប្រើប្រាស់ ដោយសារការ ផលិតគ្មានគុណភាពស្ដង់ដារពី ក្រុមហ៊ុន អាចមានការកើនឡើងនូវកំដៅបណ្ដាលអោយផ្ទុះបាន។ ដូចច្នេះគួរប្រើប្រាស់ផលិតផលពិតដែលមានស្តង់ដារពិតប្រាកដ ធានានូវគុណភាពប្រើប្រាស់បានយូរអង្វែង និង សុវត្ថិភាព។
2.ការរក្សាទុកទូរសព្ទក្នុងស្ថានភាពត្រឹមត្រូវ ដើម្បីថែរក្សា និង ការពារទូរសព្ទដៃរបស់លោកអ្នក អោយបាន ត្រឹមត្រូវ អ្នកគួរទុក ដាក់ទូរសព្ទដៃ នៅកន្លែងស្ងួតគ្មានសំណើមនិង កន្លែងដែលមានខ្យល់ចេញចូល គ្រប់គ្រាន់ជាពិសេសទូរសព្ទដៃ Smart Phone តែម្ដង។ ព្រោះទូរសព្ទដៃ Smart Phone ត្រូវបានក្រុមហ៊ុន ផលិតមកមានថាមពលថ្មខ្លាំងមិនក្រោម 1000mAh ឡើយដូចច្នេះអ្នកគួរ ចៀស វាងការប្រើប្រាស់ ទូរសព្ទដៃក្នុងអំឡុងពេលសាកថ្ម ព្រោះវាអាចបណ្ដាលអោយ មានការកើនឡើងនូវកំដៅរបស់ម៉ាស៊ីន និង ថ្មក្នុងអំឡុងពេលតែមួយ ធ្វើអោយ ទូរសព្ទ របស់អ្នកខូច ឬ ផ្ទុះបាន។ជាពិសេសកុំសាកថ្មទុកចោលនៅ ពេលយប់រហូតទល់ភ្លឺ។
3.ស្ថានភាពទូរសព្ទត្រូវបានធ្លាក់ចូលទឹក ឬ សំណើម តើនៅពេលទូរសព្ទដៃរបស់អ្នកត្រូវបាន ធ្លាក់ចូល ទឹកអ្នកនឹងយកវាទៅកប់ក្នុងអង្ករដើម្បីអោយស្ងួតឬ?នេះជាវិធីមួយដែលពេញ និយមតៗ គ្នាតែ ប៉ុណ្ណោះ ក្នុងករណីដែលត្រូវសំណើមបន្តិចបន្តួចដោយសារត្រូវភ្លៀងជាដើម។ប៉ុន្តែវា មិនមែនជា វិធីសាស្រ្តដែល ត្រឹមត្រូវនោះទេព្រោះឧបករណ៏អេឡិចត្រូនិចទាំងអស់ត្រូវបានបំពាក់ដោយ សៀគ្វី ជាច្រើនរួមបញ្ចូល គ្នាដើម្បីក្លាយខ្លួនជាម៉ាស៊ីនដំនើរការបានយ៉ាងរលូន ប៉ុន្តែប្រសិន ជាផ្នែកណា មួយនៃ ម៉ាស៊ីនបាន ជ្រាប ចូលនូវសំណើមទឹកឬ កំណក់ញើសពី ម៉ាស៊ីនត្រជាក់ ដោយមិន អាចមើលមិន ឃើញពី ផ្នែកខាងក្រៅមក បានសៀគ្វីណាមួយ របស់ទូរសព្ទត្រូវបានច្រេះក្នុងរយៈដ៏ខ្លី បណ្ដាលអោយ ម៉ាស៊ីនលែងដំនើរការ ឬ រអាក់រអួល
និង ប្រើឆាប់ឡើងកំដៅ ព្រមទាំងអាចបង្កអោយគ្រោះថ្នាក់ដល់អ្នកបានដំណោះស្រាយ ល្អបំផុតសូម ប្រញាប់យក ទូរស័ព្ទរបស់អ្នកទៅកាន់អ្នកជំនាញផ្នែកសេវាកម្មជួសជុលនៅពេលជ្រាបចូលនូវសំណើម។
4.កុំព្យាយាមប្រើប្រាស់ទូរសព្ទហួសកំរិត និង ពេលឡើងកំដៅ ទូរសព្ទដៃសព្វថ្ងៃមានច្រើនប្រភេទដែលមិនអាចរៀបរាប់អស់ប៉ុន្តែភាគច្រើននៃអ្នកប្រើប្រាស់ហួសកំរិត
គឺជាប្រភេទ Smart Phoneដោយសារមានមុខងារ និងការកំសាន្តជាច្រើនព្រមទាំងមានអិនធើណេត ល្បឿន លឿនផងនោះ។ ប៉ុន្តែការប្រើប្រាស់ទាំងនេះ ត្រូវមានកំរិតនៃការប្រើរបស់វាផងដែរ។ ក្នុងអំឡុង ពេលលោក អ្នកកំពុង ប្រើប្រាស់អិនធើណេត ឬ លេងហ្គេមកំលាំង Processor របស់ម៉ាស៊ីន បានស្រូប យកនូ វថាមពលថ្ម យ៉ាងខ្លាំង រួមផ្សំជាមួយការប្រើលើសកំរិតទូរសព្ទនឹងមានការកើនឡើងនូវកំដៅខ្លាំងបំផុត អាចបណ្ដាល អោយផ្ទុះថ្ម ឬ ឆេះម៉ាស៊ីនតែម្ដង។ ចូលកុំព្យាយាមប្រើប្រាស់រយៈពេលយូរ លើសកំរិតដើម្បី ចៀសវាង នូវគ្រោះថ្នាក់ ឬ ខូចខាតទូរស័ព្ទដៃរបស់អ្នក។
5.ការប៉ះទង្គិច ឬ ដំនើរការខុសប្រក្រតី ការថែមរក្សាទូរសព្ទដៃអោយបានត្រឹមត្រូវអាចធ្វើអោយការប្រើប្រាស់បានរយៈពេលយូរអង្វង និង សន្សំសំចៃ ការចំណាយដូចច្នេះចូលចៀសវាងការធ្លាក់ ឬ ប៉ះទង្គិចវត្ថុធាតុរឹង ព្រោះវាអាចបណ្ដាល អោយ ប៉ះពាល់ដល់ ម៉ាស៊ីនរបស់ទូរសព្ទដំនើរការខុសប្រក្រតីដូចជា: មិនដំនើរការ Touch Screen ឬ រអាក់រអួល មិនលឺសម្លេង មិនមានសេវា មិនចេញរូបភាពជាដើម។ក្នុងករណីការប្រើប្រាស់កើនកំដៅ ឬ អស់ថ្មលឿន ជាងមុនដោយមិនដឹងមូលហេតុសូមទាក់ទងផ្នែកសេវាកម្មជំនាញជួសជុល។
៧ យ៉ាងថែរក្សាថ្មទូរស័ព្ទ
១. មុនដំបូង នៅពេលទើបតែទិញទូរស័ព្ទមកលោកអ្នកមិនចាំបាច់សាកថ្ម ទាំងយប់ទាំងថ្ងៃ រហូតដល់គ្រប់ ២៤ម៉ោង នោះទេ ។ គ្រាន់តែសាកថ្មឲ្យពេញ គឺគ្រប់គ្រាន់ហើយ ព្រោះបើសាកថ្មចោលយូរពេក វាអាចធ្វើឲ្យថ្មឆាប់ខូចបាន ។
២. បន្ទាប់ មករាល់ពេលសាកថ្ម លោកអ្នកត្រូវពិនិត្យមើលថ្មទូរស័ព្ទជាមុនសិន ថាតើវានៅច្រើន ឬក៏តិច ហើយប្រសិនបើថ្មនៅសល់ច្រើនគួរសមលោកអ្នកមិនគួរសាកបន្ថែមឡើយ ព្រោះវាអាចបណ្តាលឲ្យថ្មឆាប់ខូចបាន ។ ហេតុនេះគួរទុកឲ្យទូរស័ព្ទអស់ថ្មសិនចាំសាកទើបជាការល្អ ។
៣. បន្ទាប់ មកទៀត នៅពេលសាកថ្ម លោកអ្នកគួរដោតដុំសាកជាមុនសិន រួចចាំដោតចូលទូរស័ព្ទជាក្រោយ ព្រោះបើដោតចូលទូរស័ព្ទមុន ហើយទើបដោតប្រដាប់សាកថ្មតាមក្រោយនោះ វាអាចឲ្យចរន្តអគ្គីសនីបុកខ្លាំង និងបណ្តាលឲ្យថ្មឆាប់ខូចបាន ។
៤. ក្នុងករណីមួយទៀត លោកអ្នកគួរសាកថ្មជាមួយកុំព្យូទ័រ ឬកុំព្យូទ័រយួរដៃវិញ ក៏ជាការល្អដែរ ។ ដោយសារចរន្តភ្លើងរបស់វាមានតុល្យភាពជាង ដែលជាហេតុធ្វើឲ្យថ្មទូរស័ព្ទមិនងាយខូច ។
៥. ជាង នេះទៅទៀត រាល់ពេលសាកថ្ម លោកអ្នកមិនគួរដាក់វានៅក្បែរលោហះធាតុ ឬឧបករណ៍អគ្គីសនីផ្សេងៗ ដូចជា: ទូទឹកកក និងទូរទស្សន៍ទេ ព្រោះវាអាចបង្កឲ្យមានចរន្តប៉ះទង្គិចរួចធ្វើឲ្យទូរស័ព្ទផ្ទុះ បាន ម្លោះហើយលោកអ្នកគួរប្រុងប្រយ័ត្នបន្តិច ។
៦. ម្យ៉ាង ទៀតពេលចេញទៅខាងក្រៅ ប្រសិនបើភ្លេចយកប្រដាប់សាកថ្មទៅជាមួយហើយចាំបាច់ត្រូវខ្ចី ឆ្នាំងសាករបស់អ្នកផ្សេងមកប្រើប្រាស់នោះ លោកអ្នកគួរពិនិត្យវាឲ្យច្បាស់សិន ថាប្រដាប់សាកថ្មនោះ ជាម៉ូដែលតែមួយ ដូចនឹងទូរស័ព្ទរបស់លោកអ្នក ឬអត់? រួច មើលបន្ថែមទៀតថា វាអាចប្រើប្រាស់ជំនួសឲ្យប្រដាប់សាកថ្មរបស់លោកអ្នកបាន ឬក៏អត់ជាមុនសិន ។ ដោយសារពេលខ្លះ វាអាចដោតចូលបានតែអាចផ្ដល់ផលអាក្រក់នៅពេលក្រោយ និងធ្វើឲ្យថ្មទូរស័ព្ទឆាប់ខូចបាន ។
៧. ចុង ក្រោយនៅពេលសាកថ្មទូរស័ព្ទពេញហើយ លោកអ្នកដកខ្សែចេញពីទូរស័ព្ទសិន ហើយចាំដកឌុយជាក្រោយទើបជាការល្អ ព្រោះការធ្វើបែបនេះ នឹងធ្វើឲ្យទូរស័ព្ទរបស់លោកអ្នកមានសុវត្ថិភាពប្រាសចាកការឆាប់ ខូចថ្ម ។
iPad Air 2 មានអេក្រង់ទំហំ ៩.៧
ក្រុមហ៊ុន Apple បានកំពុងតែធ្វើការ Upgrade ទៅលើអង្គចងចាំរបស់ iPad Air 2 មានអេក្រង់ទំហំ ៩.៧
យោងទៅតាមគេហទំព័រ AppleInsider បានឲ្យដឹងថា Apple iPad Air ស៊េរីថ្មីនេះនឹងប្រើប្រាស់នូវ CPU ថ្មីផងដែរ ហើយវានឹងធ្វើការ Upgrade RAM រហូតទៅដល់ 2GB ប៉ុន្តែចំពោះរូបរាងរបស់វាវិញប្រហែលជានៅដដែល។ លើសពីនេះទៅទៀត សម្រាប់ iPad Mini ដែលមានអេក្រង់បង្ហាញជា Retina បានត្រឹមតែបំពាក់នូវ RAM ទំហំ 1GB តែប៉ុំណ្ណោះ។ ប្រភពដដែលបានឲ្យដឹងថា iPad Air 2 នេះនឹងបានបំពាក់នូវប្រព័ន្ធប្រតិបត្តិការ iOS 8 ហើយលើសពីនេះទៅទៀត វានឹងបំពាក់នូវ TouchID Fingerprint Sensor និងបំពាក់នូវខួរក្បាលប្រភេទ A8 ទំហំ 64 bit ។
អ្វីដែលអស្ចារ្យជាងនេះទៅទៀត វានឹងធ្វើការ Upgrade នូវកាមេរ៉ាពីទំហំ 5 មេហ្គាភិចសែលទៅទំហំ 8 មេហ្គាភិចសែលសម្រាប់កាមេរ៉ាខាងក្រោយ ចំនែកកាមេរ៉ាខាងមុខនឹងធ្វើការ Upgrade ពីទំហំ 1.2 មេហ្គាភិចសែលទៅទំហំ 1.5 មេហ្គាភិចសែលផងដែរ។
យ៉ាងណាមិញយើងនឹងរង់ចាំមើលឧបករណ៍នេះថានឹងបង្ហាញខ្លួននៅថ្ងៃទី ៩ ខែកញ្ញាខាងមុខនេះដែល iPhone 6 នឹងបង្ហាញខ្លួនផងដែរ។
iPhone 6 និង iPhone Air ចេញ១៥ កញ្ញា
iPhone 6 និង iPhone Air តៀមចេញចេញនៅ ១៥ កញ្ញា
បើដូចកាលពីឆ្នាំមុន Apple ចេញ iPhone ម្ដងពីរម៉ូដែល (iPhone 5S/5C) មែន ដូច្នេះឆ្នាំនេះ ក្រុមហ៊ុនច្បាស់ជាបន្តអភិវឌ្ឍចេញពីរម៉ូដែលទៀតជាមិនខាន។ យ៉ាងណា ឈ្មោះ 5C អាចត្រូវបញ្ចប់ ស្នងជំនួសដោយ iPhone Air ដែលជាប្រភេទឧបករណ៍កូនកាត់រវាងស្មាតហ្វូន និងថេប្លេត (Phablet) វិញ។
ថ្មីៗនេះ មានរបាយការណ៍ចំនួនពីរ បានអះអាងជុំវិញកាលបរិច្ឆេទចេញ iPhone 6។ គេហទំព័រ tencent.com អះអាងថា Apple ត្រៀមបង្ហាញស្មាតហ្វូនកំពូលជំនាន់ទី៨ របស់ខ្លួនដល់សាធារណជននៅថ្ងៃទី១៩ កញ្ញាខាងមុខនេះហើយ រីឯ china.com នឹងប្រកាសថ្ងៃទី២៥ ខែកញ្ញា។
ចំណែករបាយការណ៍ថ្មីចុងក្រោយមួយទៀតឱ្យដឹងថា Apple នឹងប្រកាស iPhone ថ្មីអេក្រង់ធំទាំងពីរនៅថ្ងៃច័ន្ទ ទី១៥ ខែកញ្ញា។ រីឯតម្លៃ iPhone 6 ត្រូវរំពឹងថា នឹងចេញលក់តម្លៃ ៩៦៥ដុល្លាសម្រាប់ទំហំ 16GB ហើយ 32GB អាចឡើងដល់ ១០០០ដុល្លារអាមេរិក។ យ៉ាងណា ក្រុមហ៊ុន China Mobile និង China Unicom ពេលនេះកំពុងធ្វើតេស្តប្រព័ន្ធបណ្ដាញ 4G របស់គេ ទៅលើគំរូបឋម (prototype) iPhone 6។
រោងចក្រ Foxconn ដែលទទួលដំឡើង iPhone បានធ្វើឱ្យបែកធ្លាយគ្រោងការណ៍ខ្លះៗរួចមកហើយកាលពីប៉ុន្មានខែ មុន ដែលក្នុងនោះមានទាក់ទងនឹងកំណែរូបរាងឌីហ្សាញ iPhone 6 ច្រើន។ ដូច្នេះ iPhone ជំនាន់ថ្មីចេញឆ្នាំនេះ អាចនឹងធ្វើសាធារណជនពិបាកស្មានលើការរចនាស្មាតហ្វូននេះ។ យ៉ាងណាក៏ដោយ ចំពោះអេក្រង់បែកចែកជាពីរទំហំគឺជារឿងពិត ដែលមានការអះអាងផ្ទាល់ពី Foxconn ថានឹងផលិត iPhone អេក្រង់ ៤,៧អ៊ីញ និង ៥,៥អ៊ីញ ចេញឆ្នាំ២០១៤នេះ។ ចំណែកសម្បកដែលជំនាន់មុនស្រោបបន្ទះប្លាស្ទិក នឹងត្រូវប្ដូរដាក់កញ្ចក់ជំនួសវិញ គឺមានលក្ខណៈស្រដៀងសម្បកក្រោយរបស់ iPhone 5S៕
iPhone 6 ចាប់ផលិតខែក្រោយ
iPhone 6 ត្រូវអ្នកជិតដិតគម្រោងទម្លាយប្រាប់ bloomberg ថាចាប់ផលិតខែក្រោយ
យោងតាមបណ្ដាញព័ត៌មាន bloomberg ចេញផ្សាយថ្ងៃនេះឱ្យដឹងថា iPhone ជំនាន់ចុងក្រោយឈ្មោះ iPhone 6 ដែលមានការរាយការណ៍ជាច្រើនសុទ្ធតែថា នឹងចេញពីរទំហំធំជាងជំនាន់មុនៗនោះ នឹងចាប់ផ្ដើមចង្វាក់ផលិតកម្មក្នុងខែក្រោយនេះហើយ។
ក្រុមហ៊ុន Apple ជិតដល់ពេលវេលាចេញស្មាតហ្វូនក្នុងព្រឹត្តិការណ៍សម្ពោធ iPhone ថ្មីមួយឆ្នាំម្ដងហើយ បន្ទាប់ពី Samsung Electronics Co និង HTC Corp បានចេញស្មាតហ្វូនរបស់ខ្លួនដែលមានអេក្រង់ធំ ៥,៧អ៊ីញ។ អ្នកដែលនៅជិតដិតនឹងគម្រោងនេះបានឱ្យដឹងថា iPhone 6 នឹងត្រូវក្រុមហ៊ុនទូរស័ព្ទអាមេរិកនេះចាប់ផ្ដើមផលិតនៅខែកក្កដា ក្រោយនេះ ជាមួយការបន្ថែមលក្ខណៈសម្បត្តិពិសេស ដើម្បីប្រកួតប្រជែងទីផ្សារស្មាតហ្វូនរឹតតែក្ដៅគគុក។
មនុស្សដដែលនេះ បានបង្ហើបឱ្យដឹង Apple កំពុងប្រិតប្រៀងអេក្រង់ iPhone 6 ធំជាងមុនពីរទំហំផ្សេងគ្នា តែសុំមិនបញ្ចេញអត្តសញ្ញាណព្រោះវាជាគម្រោងការណ៍សំងាត់របស់ ក្រុមហ៊ុន។ iPhone 6 មួយម៉ូដែលក្នុងចំណោមនោះនឹងមានទំហំ ៤,៧អ៊ីញ ធំជាង iPhone 5S បច្ចុប្បន្នដែលមានតែ ៤អ៊ីញ។ រីឯជំនាន់ iPhone អេក្រង់ ៥,៥អ៊ីញក៏នឹងរៀបចំផលិត ហើយអាចចេញលក់ដំណាលគ្នាតែម្ដង។
គួរបញ្ជាក់ថា អតិថិជនតាមបណ្ដាប្រទេសទាំងឡាយលើពិភពលោក មានការពេញនិយមប្រើស្មាតហ្វូនអេក្រង់ធំច្រើនជាងអេក្រង់តូចៗ ជាក់ស្ដែងនៅចិន ទូរស័ព្ទដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android អេក្រង់ទំហំចាប់ពី ៥អ៊ីញឡើងទៅ បានក្ដាប់ចំណែកទីផ្សារដល់ទៅ ៤០% ទៅហើយក្នុងឆ្នាំ ២០១៤នេះ។
ស្ថិតក្រោមការគ្រប់គ្រងរបស់នាយកប្រតិបត្តិ Apple លោក Tim Cook បច្ចុប្បន្ន iPhone មានកំណើនលក់ជាលំដាប់ ដោយនៅក្នុងរបាយការណ៍សារពើពន្ធប្រចាំឆ្នាំ គ្រាន់តែពាណិជ្ជកម្មទូរស័ព្ទ iPhone បានជួយរកចំណូលជាងពាក់កណ្ដាលចំណូលសរុបរបស់ក្រុមហ៊ុនទៅហើយ។ កាលពីឆ្នាំទៅ ចំណូលបានពីស្មាតហ្វូនមានរហូតដល់ ៩១ពាន់លានដុល្លារអាមេរិក ដែលតួលេខនេះច្រើនជាងចំណូលសរុបរបស់ Oracle Corp, Yahoo! Inc, Faceboo Inc និង Twitter Inc បូកបញ្ចូលគ្នាទៅទៀត។
កន្លងទៅរោងចក្រដែលទទួលបន្ទុកដំឡើងផលិតផលផ្សេងៗឱ្យ Apple គឺ Foxconn បានថ្លែងឱ្យដឹងជាសាធារណក្នុងថ្ងៃ WWDC 2014 ថា ខ្លួននឹងផលិត iPhone អេក្រង់ ៤,៧អ៊ីញ និងអេក្រង់ ៥,៥អ៊ីញ ចេញក្នុងឆ្នាំ ២០១៤នេះ។ Foxconn ថែមទាំងអះអាងទៀតថា នឹងផ្គត់ផ្គង់ iPhone ៤,៧អ៊ីញចំនួន ៧០% សម្រាប់ចែកចាយក្នុងឆ្នាំ២០១៥ ខាងមុខ។
ចំពោះកាលបរិច្ឆេទប្រកាស ត្រូវអ្នកជំនាញវិភាគម្នាក់លោក Brain White មកពីក្រុមហ៊ុនផ្ដល់សេវាកម្មហិរញ្ញវត្ថុ Cantor Fitzgerald ដែលធ្លាប់ព្យាករណ៍ត្រូវ កាលពីអំឡុង Apple កំពុងផលិត iPad mini មុនពេលប្រកាសផ្លូវការ និងវិភាគត្រូវអំពី iPhone ជំនាន់ទី៧ គឺ iPhone 5C មានពណ៌ថ្មីច្រើនចេញកាលពីឆ្នាំមុននោះ លោកថា iPhone 6 នឹងត្រូវ Apple សម្ពោធមុនក្រោយគ្នាមួយខែ គឺ iPhone 6 អេក្រង់ ៤,៧អ៊ីញចេញក្នុងខែកញ្ញា រីឯអេក្រង់ ៥,៥អ៊ីញចេញនៅខែតុលា។
iPhone ដាំពេជ្រ ៧០០ គ្រាប់


សាកថ្ម iPhone ឆាប់ពេញ
ទូរស័ព្ទឆ្លាតវៃរបស់អ្នក ដូចជា iPhone, Android, Windows Phone ចំពោះរយៈពេលក្នុងការប្រើប្រាស់ថ្មរបស់ទូរស័ព្ទឆាប់អស់ថាមពល ហើយត្រូវសាកច្រើនដងក្នុងមួយថ្ងៃ តែងតែកើតមានគ្រប់អ្នកប្រើប្រាស់ទូរស័ព្ទប្រភេទនោះ ។
បិទទូរស័ព្ទពេលសាកថ្ម នេះជាវិធីដ៏ល្អមួយក្នុងការសាកថ្មឲ្យរហ័សពេញ ជាងធម្មតាដោយលោកអ្នកគ្រាន់តែបិទទូរស័ព្ទមិនឲ្យដំណើរការ តែប៉ុណ្ណោះ ព្រោះថាទូរស័ព្ទនោះនឹងមិនប្រើថាមពលទាល់តែសោះ ដូច្នោះវានឹងឆាប់ពេញ។ មួយវិញទៀតប្រសិនបើលោកអ្នកមិនចង់បិទទូរស័ព្ទទេ លោកអ្នកគ្រាន់តែបិទសេវាទូរស័ព្ទ ដោយដាក់ Airplane Mode ឬបិទ Wifi ក៏អាចជួយបង្កើនល្បឿនពេលសាកថ្មឲ្យឆាប់ពេញដូចគ្នា ។ យ៉ាងណាមិញ បើក្នុងករណីមិនចាំបាច់ទេ សូមកុំចុចទូរស័ព្ទ ដែលអាចធ្វើឲ្យថ្មដែលកំពុងសាកមិនងាយនឹងពេញ ព្រោះវាកំពុងបញ្ចេញថាមពលទៅវិញខ្លះ ។
ជំនួសឲ្យការប្រើប្រាស់ខ្សែ USB សាកផ្ទាល់ជាមួយកុំព្យូទ័រ លោកអ្នកគួរប្រើប្រាស់ឆ្នាំងសាកដែលភ្ជាប់ជាមួយព្រីភ្លើងដោយផ្ទាល់ ដែលមានវាមានសមត្ថភាពបញ្ចូលថ្មពេញ រហ័សនិងល្អជាងការប្រើប្រាស់ជាមួយខ្សែ USB ភ្ជាប់ជាមួយកុំព្យូទ័រ នេះជាអនុសាសន៍ផ្តល់ឲ្យក្រុមហ៊ុន Apple ផ្ទាល់ ។
សូមរក្សាទូរស័ព្ទឲ្យត្រជាក់
កាន់តែក្តៅ កាន់តែស៊ីថ្ម វាជាករណីទូទៅដែលទូរស័ព្ទភាគច្រើនតែងប្រឈមមុខ ហើយថែមទាំងអាចបណ្តាល ឲ្យទូរស័ព្ទគាំងក្នុងពេលជាមួយគ្នានោះដែរ ។ សូមកុំដាក់ទូរស័ព្ទហាលក្តៅ ឬដាក់ក្នុងឡានចោលពេលថ្ងៃ ដែលវាមិនត្រឹមតែប៉ះពាល់ដល់ថ្មនោះទេ វាថែមទាំងខូចដល់ប្រព័ន្ធម៉ាស៊ីនខាងក្នុងផងដែរ ។ ប្រសិនបើពេលដាក់សាកថ្មទូរស័ព្ទរបស់អ្នកឡើងក្តៅ ខុសប្រក្រតីសូមដកវាចេញហើយទុកឲ្យត្រជាក់សិន ចាំសាកល្បងសាកថ្មបន្តទៀត ។
បង្កើតល្បឿនសាកថ្មតាមខ្សែ USB
ប្រសិនបើលោកអ្នកមិនមានឆ្នាំងសាកទេ លោកអ្នកក៏អាចសាកថ្មឲ្យរហ័សពេញបានដែរតាមរយៈការប្រើប្រាស់ខ្សែ USB ។ សូមកុំ Sync ទូរស័ព្ទជាមួយនឹងកុំព្យ័ទ័រនៅពេលដោតភ្ជាប់ដោយផ្ទាល់ ដែលវាអាចទាញថាមពលថ្មមកប្រើដើម្បីដំណើរការប្រតិបត្តិការនេះ ។ ប្រសិនបើអាចសូមដកខ្សែ USB ដទៃផ្សេងទៀតចេញក្នុងករណីអ្នកមិនប្រើខ្សែទាំងនោះ ដើម្បីយកថាមពេលដែលអាចបញ្ចេញទៅលើខ្សែ USB ដទៃមកលើតែខ្សែ USB ដែលសាកទូរស័ព្ទអ្នកវិញ ។
មួយវិញទៀត សូមកុំដាក់កុំព្យូទ័រឲ្យ Standby ឬ Hibernate ដែលអាចឲ្យថាមពលចុះក្រោយ នោះទូរស័ព្ទអ្នកនឹងមិនងាយពេញថ្មដូចធម្មតាទេ ឬអាចថាមិនចូលថ្មទាល់តែសោះក៏ថាបាន ។
វិធីសាកថ្ម Smartphone ឆាប់ពេញ
វិធីសាកថ្ម Smartphone និង Tablet ឲ្យកាន់តែឆាប់ពេញជាងមុនទ្វេដង
Smartphone និង Tablet គឺជាឧបករណ៍អេឡិចត្រូនិចដ៏ចាំបាច់សម្រាប់មនុស្សគ្រប់គ្នាក្នុង ពេលបច្ចុប្បន្ន។ ប៉ុន្តែការប្រើប្រាស់ឧបករណ៍ទាំង 2 ប្រភេទនេះ រមែងជួបប្រទះបញ្ហាចំបងមួយ គឺការអស់ថ្ម។
ដូច្នេះ យើងសូមលើកយកវិធីសាកថ្ម Smartphone និង Tablet ឲ្យឆាប់ពេញជាងមុនដល់ទៅ 2 ដង មកចែករំលែកជូនប្រិយមិត្ត។
វិធីសាកថ្មឲ្យឆាប់ពេញនោះ គឺមានភាពងាយស្រួលខ្លាំងណាស់ ព្រោះគ្រាន់តែលោកអ្នកប្ដូរ Mode ទៅជា Airplane Mode តែប៉ុណ្ណោះ ពេលនោះថ្មនឹងសាកឆាប់ពេញជាងមុនទ្វេដង។ ប៉ុន្តែទូរស័ព្ទនឹងធ្វើការបិទសេវាទូរស័ព្ទ និងមិនអាចទទួលការហៅចូលបានទេ។
សាកថ្មទូរស័ព្ទ រយៈពេលខ្លី
វិធីសាកថ្មទូរស័ព្ទ និង Tablet ដោយប្រើរយៈពេលខ្លី និងប្រកបដោយប្រសិទ្ធភាព
1. បើក Airplane Mode ឬបិទទូរស័ព្ទ
នៅពេលលោកអ្នកប្ដូរទូរស័ព្ទ ឬ Tablet ទៅជា Airplane Mode ទូរស័ព្ទនឹងកាត់បន្ថយការប្រើប្រាស់ថ្មមួយចំនួន ហើយធ្វើឲ្យថ្មសាកឆាប់ពេញជាងមុនដល់ទៅ 50%។ បើមិនដូច្នោះទេ លោកអ្នកអាចបិទទូរស័ព្ទ ឬ Tablet ចោលតែម្ដង ដើម្បីឲ្យការសាកថ្មកាន់តែឆាប់ពេញជាងមុន។
2. ការប្រើដុំសាកថ្មមានប្រសិទ្ធភាពជាងការសាកថ្មតាម USB
ជាការពិតណាស់ ការសាកថ្មតាមដុំសាកដែលបានភ្ជាប់មកជាមួយទូរស័ព្ទ ឬ Tablet របស់លោកអ្នក គឺមានប្រសិទ្ធភាពជាងការសាកថ្មតាមរយៈ USB ព្រោះ USB 2.0 បញ្ចេញថាមពលបានត្រឹម 0.5 amps ប៉ុណ្ណោះ ហើយរីឯ USB 3.0 វិញ បញ្ចេញថាមពលបានត្រឹម 0.9 amps។ ផ្ទុយទៅវិញ ការសាកថ្មតាមរយៈដុំសាករបស់ទូរស័ព្ទ នឹងទទួលបានថាមពល 1 amps ហើយទទួលបានថាមពល 2 amps ចំពោះដុំសាកថ្មរបស់ Tablet។
3. សាកថ្មទូរស័ព្ទតាមរយៈដុំសាកថ្មរបស់ Tablet
ដូចដែលជម្រាបជូនខាងលើថា ដុំសាកថ្មរបស់ Tablet អាចបញ្ចេញថាមពលបានដល់ទៅ 2 amps ម្ល៉ោះហើយ បើអ្នកយកទូរស័ព្ទទៅសាកថ្មជាមួយដុំសាករបស់ Tablet នោះ ទូរស័ព្ទនឹងទទួលបានថាមពលច្រើន ហើយឆាប់ពេញជាងការសាកថ្មជាមួយដុំសាករបស់ទូរស័ព្ទផ្ទាល់។
ឆ្នាំងសាកថ្ម iPhone ពិតឬក្លែងក្លាយ
ធ្វើដូចម្តេច ទើបដឹងថាឆ្នាំងសាកថ្ម iPhone ពិតឬក្លែងក្លាយ?
អ្នកប្រើប្រាស់ទូរស័ព្ទ iPhone មួយចំនួនប្រហែលជាមិនបានដឹងទេថា ឆ្នាំងសាកថ្ម ដែលពួកគេកំពុងប្រើប្រាស់ សព្វថ្ងៃនេះជារបស់ពិត ឬក្លែងក្លាយ។ ដើម្បីផ្ដល់ជាគន្លឹះខ្លះក្នុងការស្វែងយល់ពីរបស់ពិត ឬក្លែងក្លាយ ទស្សនាវដ្ដី ទូរស័ព្ទ សូមបង្ហាញនូវចំណុចមួយចំនួន ដែលអាចឱ្យប្រិយមិត្តអ្នកអានសាកសង្កេតមើលបានដោយខ្លួនឯង។ ទីមួយ លោកអ្នកត្រូវពិនិត្យទៅលើការបោះពុម្ពអក្សរពីប្រភពនៃទីតាំង ផលិតនានា ដោយឆ្នាំងសាកក្លែងក្លាយត្រូវបានផលិតដោយមិនបានសរសេរអក្ស រគ្រប់ទេ ឧទាហរណ៍ ឆ្នាំងសាកពិត គេដាក់ថា ‹Designed by Apple in California› រីឯឆ្នាំងសាកក្លែងក្លាយ គេសរសេរដាក់ថា ‹Designed by California› ទៅវិញ។ ឯចំណុចទីពីរ ដែលលោកអ្នកត្រូវដឹងនោះគឺ ឆ្នាំងសាកពិតប្រាកដ អាចដាក់ក្បាលឌុយបញ្ឈរជាទម្របាន ហើយមិនដួលឡើយ។ តែបើជាឆ្នាំងសាកក្លែងក្លាយវិញ វានឹងដួល។ ឯចំណុចមួយទៀតនោះ ឆ្នាំងសាកពិតប្រាកដ មានប្រព័ន្ធផ្គត់ផ្គង់ភ្លើងគ្រប់គ្រាន់សម្រាប់សាកទៅកាន់ទូរស័ព្ទ តែបើលោកអ្នកប្រើចំឆ្នាំងសាកក្លែងក្លាយវិញ សុវត្ថិភាពទូរស័ព្ទ និងសុវត្ថិភាពរបស់អ្នកប្រើមិនត្រូវបានធានាឡើយ៕
ឆ្នាំងសាក ក្លែងក្លាយ
ឆ្នាំងសាក ពិត Original មានលេខបាកូដ
iPhone 5s សាកថ្មមិនប្រើខ្សែ
ការ សាកថ្មដោយមិនប្រើប្រាស់ខ្សែគឺជារឿងសាមញ្ញមួយសម្រាប់ ពពួកទូរស័ព្ទដែលប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ Android ហើយនឹង Windows Phone ប៉ុន្តែសម្រាប់ Apple វិញវាហាក់បីដូចជាមិនមានភាពងាយស្រួលសោះឡើយ គឺដោយក្រុមហ៊ុនត្រូវតែព្យាយាមក្នុងការរកដំណោះស្រាយ។
មិនខុសអ្វីពីភាពយឺតយ៉ាវក្នុងការចេញលក់ 4G LTE ឬក៏កង្វះខាតនូវ NFC នោះទេ គឺ Tim Cook ហាក់បីដូចជាមិនចាប់អារម្មណ៍ទៅលើបច្ចេកវិទ្យាថ្មីនោះទេ។
ប៉ុន្តែថ្មីៗនេះលោក Tim Cook បានសហការជាមួយក្រុមហ៊ុន WiTricity ដើម្បីផលិតឆ្នាំងសាកដែលមិនប្រើប្រាស់ខ្សែសម្រាប់បំពេញតម្រូវការ អតិថិជនរបស់ខ្លួនដែលស្រលាញ់នឹងមានបំណងចង់សាកថ្មដោយមិនចាំបាច់ ភ្ជាប់ទៅនឹងអគ្គីសនី។ ក៏ប៉ន្តែក្រុមហ៊ុនមានបំណងនាំយកបច្ចេក វិទ្យាថ្មីហើយអស្ចារ្យមួយនេះទៅបំពាក់ទៅលើ iPhone 5 ហើយនឹងជំនាន់ចុងក្រោយរបស់ខ្លួនគឺ iPhone 5S តែប៉ុណ្ណោះ។
ជាការពិតណាស់វាប្រាកដជាមានភាពងាយស្រួលប្រសិនបើយើងគ្រាន់តែ យក Smartphone របស់យើងទៅដាក់នៅលើកម្រាលមួយអាចធ្វើឲ្យយើងធ្វើការសាកថ្មបាន បើប្រៀបធៀបទៅនឹងការយក Smartphone របស់យើងទៅដោតភ្ជាប់ជាមួយនឹងដុយសាកថ្ម។
សាកថ្មកុំព្យូទ័រ ប្រើ BatteryBox
សាកថ្មកុំព្យូទ័រ ដោយប្រើប្រអប់ BatteryBox (វីដេអូ)
ឥឡូវនេះ កាន់តែផ្តល់ភាពងាយស្រួល និង មិនព្រួយបារម្មទៀតទេ ចំពោះការប្រើប្រាស់កុំព្យូទ័ររបស់អ្នកនៅតំបន់ដាច់ស្រយាល ដែលពុំមានថាមពលអគ្គីសនីទៅដល់ គឺថា បច្ចេកវិទ្យាថ្មីនៃការបង្កើតឡើងប្រអប់ BatteryBox ដ៏តូចមួយ តែអាចផ្ទុកថាមពលបានច្រើន mAh គឺដល់ទៅ 12,000mAh ឯណោះ ហើយនេះជាផលិតផលមួយដែលត្រូវបាន Design ឡើងសម្រាប់បង្ករភាពងាយស្រួលសម្រាប់ការសាកថ្មនៅលើពពួក Devices ដែលដើរដោយ iOS ឬ MacBook របស់ Apple ហើយលោកអ្នកអាចរកធ្វើការបញ្ជាទិញបាន ក្នុងតម្លៃ ១២៩ ដុល្លារ។
ប្រអប់ផ្ទុកថាមពលដ៏តូចនេះ ត្រូវបានបង្កើតឡើងជាមួយទំហំវិមាត្រ 0.98 x 2.63 x 3.55 inch មានទម្ងន់ត្រឹមតែ ២៥០ ក្រាម ងាយយកតាមខ្លួន ហើយសមត្ថភាពនៃការផ្ទេរថាមពលទៅឲ្យ Devices មានលក្ខណៈខុសៗគ្នា។ចំពោះ MacBook Air អាចផ្តល់នូវថាមពលដល់ទៅ ១២ ម៉ោង និង MacBook Pro System បាន ៦ ម៉ោង។
ជាមួយគ្នានេះដែរ BatteryBox មានរន្ធ USB Port ចំនួន ៨ ដែលអាចឲ្យការសាក Smartphone បាន ៨ ទៀត ហើយគួរបញ្ជាក់ថា លោកអ្នកអាចធ្វើការបញ្ជាទិញនូវ BatteryBox ដ៏អស្ចារ្យនេះបានក្នុងតម្លៃ១២៩ ដុល្លារសហរដ្ឋអាមេរិក ហើយតម្លៃនឹងកើនឡើងដល់ ១៣៩ ដុល្លារ នៅពេលបញ្ចេញលក់៕
សូមទស្សនាវីដេអូជាមួយបូបូទាំងអស់គ្នា ដូចខាងក្រោម៖
ជៀសវាងលួចមើល មាតិកា iPhone
ជៀសវាងការលួចមើល មាតិកាទូរស័ព្ទ iPhone ជាមួយ នឹងគន្លឹះដ៏សាមញ្ញ
ប្រព័ន្ធប្រតិបត្តិការ iOS របស់ APPLE ត្រូវបានធ្វើឱ្យប្រសើរ ដើម្បី បង្កើន បទពិសោធអ្នកប្រើពីប្រតិបត្ដិការ រូបតំណាងគឺជាប្រព័ន្ធ ប្រតិបត្តិការស្តង់ដាទូទៅដូចជាកម្មវិធីប្រព័ន្ធប្រតិបត្តិការ Android ។
ជ្រើសរើសការប្រើប្រាស់ចង់លាក់ លើអេក្រង់
បិទ Show Preview