មេរៀនទី១: ស្វែងយល់ពីបច្ចេកវិទ្យា LCD

Laptopមេរៀនទី១: ស្វែងយល់ពីបច្ចេកវិទ្យា Liquid Crystal Display LCD
បច្ចេកវិទ្យា LDC គឺជាប្រភេទអេក្រង់អេឡ្ិចត្រូនិក សំប៉ែតរាបស្មើ ដែលប្រើពន្លឺ គ្រីស្ទាល់ Liquid Crystal វាមិនប្រើដូចប្រភេទត្រង់ស៊ីស្ទ័រឡើយ គេប្រើ វាសំរាប់ ជាមួយនិង កុំព្យូទ័រ ទូរទស្សន៍ ដែលជាឧបករណ៍ប៉ាណូ គេអាចប្រើវាសំរាប់ បញ្ជាំង រូបភាព Video ឧបករណ៍ Game ជានាឡិកា ឧបករណ៍សំរាប់គិតលេខ Calculator និងទូស័ព្ទ LCD ត្រូវបានបញ្ជាំងដូចនិងអេក្រង់ CRT តែមានអេក្រង់សប៉ែត ទំងន់ ស្រាល និងមានតម្លៃថ្លៃ អេក្រង់ LCD មានច្រើនប្រភេទដូចជា Sony, Dell, Acer, Sumsung ប្រភេទនីមួយៗមានគុណភាពខុសៗគ្នា។
banner
LCD Monitorអេក្រង់ LCD ឬហៅថាប៉ាណែលសំប៉ែតសំរាប់បង្ហាញរូបភាព ដែលទំនើបចេញចុង ក្រោយបំផុតគេអាចប្រើជាមួយ កុំព្យូទ័រនៅលើតុ។ គេបានប្រើជាច្រើនឆ្នាំជាមួយនិង កុំព្យូទ័រ Laptop កុំព្យូ័រ Note Book ដែលមានដាក់លក់លើ ទីផ្សារ នៅប៉ុន្មានឆ្នាំចុង ក្រោយនេះមានការវិវឌ្ឈន៍យ៉ាងខ្លាំងមានតម្លៃថោកជាងពីមុន និងពេញនិយមប្រើ ប្រាស់ បំផុត សំរាប់មើលទូរទស្សន៍ អេក្រង់កុំព្យូទ័រ។ LCD គឺជាលោហ:ធាតុសរីរាង្គដែលរឹង ធន់និងសីតុណ្ហភាពដែលអាច បញ្ចេញរូបភាពទៅលើអេក្រង់បានច្បាស់មាន រូបភាពច្បាស់ និងប្រតុងស្យុងអស់តិចគិតជាវ៉ុល។
LCD Monitor1. អាណូគ្រីស្ទាល់នៅក្នុង ភាពណឺត អេក្រង់ LCD រួមមាន 6ស្រទាប់នៅខាងក្រោយ កញ្ចក់ប៉ូល កញ្ចក់ TFT ស្រទាប់ Liquid Crystal ពណ៌សំរាប់តម្រងពន្លឺ និងប៉ូលទីពីរនៃកញ្ជាក់។
LCD Monitorបច្ចេកវិទ្យា TFT-LCD រួមមានកញ្ចក់សប៉ែតនៅខាងក្រោយ ដែលមានត្រង់ស៊ីស្ទ័រ បង្កើតនៅលើវា នៅខាង មុខកញ្ចក់សប៉ែតដែលមានតម្រងពណ៌ liquid crystal ត្រូវបានប្តូររវាងប៉ូលទាំងពីរនៃកញ្ចក់សប៉ែត។ មុខងារ នៃប៉ូលកញ្ចក់គឺដើម្បីតម្រង ពន្លឺនិងអនុញ្ញាតអោយ ឆ្លងកាត់តាមទិសដៅ។ TFT ប្តូរពីត្រង់ស៊ីស្ទ័រតូច និងកង់ដង់ សាទ័រ វាត្រូវបានតម្រៀបជាម៉ាទ្រីស នៅលើកញ្ចក់ ដែល TFT នីមួយៗមាន pixel របស់វា។ ដើំម្បីកំណត់លក្ខណ: ពិសេសរបស់ pixel នៅលើជួរបញ្ឈរត្រូវបានប្តូរ។ កាលណាតង់ស្យុងបានចូលទៅត្រង់ស៊ីស្ទ័រ transistor ពេល នោះ liquid crystal មានភាពលំអៀងកោង ដែលអនុញ្ញាតអោយពន្លឺឆ្លងកាត់ចូលក្នុងទំរង់ pixel មួយ។ ការផ្សំ pixel ជាច្រើនដែលមានពណ៌ខុសគ្នា បានបង្កើតជារូបភាពបញ្ជាំងលើអេក្រង់
LCD Monitorប្រភពពន្លឺបញ្ជាំងនោះ បានបង្កើតជាចំណិតបន្ទះ ពន្លឺត្រូវចែងចាំងពីខាងក្រោយ ប៉ាណែល ពន្លឺនេះឆ្លង កាត់តម្រង ប៉ូលទីមួយ និងទីពីរ។ ប៉ូលបន្លឺខណ:ដែលបាន។ ស្រទាប់ទីមួយដែលមានផ្ទុក liquid crystal រាប់ពាន់រៀប តាមលំដាប់ ជួរទទឹង លើអេក្រង់ មាន Cell មួយឬច្រើនដែលបានបង្កើតជា pixel អគ្គិសនីរួចចូល ក្នុង LCD
បង្កើតអេឡិចត្រុងអគ្គិសនីត្របាញ់ចូលក្នុងអាណូ crystal បន្ទាត់ នីមួយៗបានភ្លើឡើង ជាមួយប៉ូលតម្រង អេឡិច ត្រុង ទីពីរហើយអនុញ្ញាតអោយ ឆ្លងកាត់ពន្លឺ Crystal នីមួយៗឆ្លងកាត់ឬ តំបន់ពន្លឺពេលនោះការបង្កើតនៃ គ្រីស្ទាល់ បង្កើតជាទំរង់រូបភាព។
LCD Monitorមានពីរមូលដ្ឋាននៃប្រភេទពណ៌របស់អេក្រង់ LCD ដែលបង្ហាញពីអកម្មម៉ាទ្រីស និងសកម្មម៉ាទ្រីស។ នៅក្នុងពណ៌ LCD ប៉ាណែល ដែល pixel នីមួយៗត្រូវបាន បង្កើតជា បី liquid crystal cell បណ្តាល pixel មិនអាចបង្កើតជា ពណ៌ជាច្រើន ដែលលោកមើលឃើញ វាមានពណ៌សស្រាល ឆ្លងកាត់លើ pixel និមួយៗតម្រងបាន បញ្ចួនពណ៌ នៅខាងមុខកញ្ចក់គឺជាស្រទាប់ពណ៌ដែលមានលក្ខណ:ពិសេសសំរាប់ ច្រោះពណ៌ក្រហមនៅខាងមុខនីមួយៗ ពណ៌បៃតងនិងខៀវជាចំណុចៗ។ ពន្លឺឆ្លងកាត់ ច្រោះ Cell ជាច្រើនត្រូវវានបង្កើតដែលលោកអ្នកមើលឃើញលើ LCD។

Cell នីមួយៗ ឬ Subpixel អាចកំណត់បានរៀងៗខ្លួនជាមួយតុងស្យុង ត្រួត ពិនិត្យ នេះមានន័យថាអេក្រង់ LCD 15អ៊ីង ដែលមាន resolution 1024×768 ផ្ទុក បាន 2359296 subpixel ចរន្តអគ្គិសនីមួយឬច្រើន pixel ខូច លោកអ្នកនឹងមើល ឃើញ Cell ពណ៌ខ្មៅមានន័យថា Cell ខូច។

អកម្មម៉ាទ្រីស Passive Matrix
LCD Monitor
អេក្រង់ LCD Passive Matrix ប្រើជាក្រឡាសំណាញ់ ដែលមានតង់ស្យុង pixel ពិសេសបង្ហាញនៅលើអេក្រង់។ ការបង្កើតសំណាញ់មានដំណើរការស្ងប់ស្ងាត់។ វាចាប់ផ្តើមពី​កញ្ចក់ពីរស្រទាប់ ជួរដេកនិងជួរបញ្ឈរ ត្រូវបានភ្ជាប់ ទៅជាមួយ IC ដែល ត្រូតពិនិត្យនៅពេលដែលសាកចូល ផ្ញើទៅក្រោម និងជួរបញ្ឈរ និងជួរដេក។

ឧទាហរណ៍ ប្រសិនបើចំណុចជួរដេក 0 ជួរឈរ ០ នោះត្រូវបានសន្មតថាជាពណ៌ ក្រហម ចំណុចពណ៌បៃតងនិង ពណ៌ខៀវ ស្ថិតនៅលើតំបន់ពន្លឺពណ៌សឆ្លងកាត់ទាំង អស់ប៉ុន្តែច្រោះពណ៌ក្រហម។ ពណ៌សដើរឆ្លងកាត់ តាមតម្រង ពណ៌ក្រហមនៅខាងមុខ កញ្ចក់ កន្លែងដែលពណ៌ក្រហមលេចឡើង។ កាលណាពណ៌ក្រហម បៃតង ខៀវមាន ពន្លឺចុចៗទាំងអស់ វាភ្លើទាំងអស់នៅត្រង់តំបន់ដែលមាន pixel បង្ហាញខ្មៅ។ បីចំណុច មិនភ្លើ ពន្លឺឆ្លងកាត់ហើយ pixel បង្ហាញពណ៌ស។

សកម្មម៉ាទ្រីស Active Matrix ឬហៅថា TFT-Thin Film Transistor
LCD Monitor
ប្រភេទ TFT ជាប្រភេទ ត្រង់ស៊ីស្ទ័រស្តើង ឬហៅថា Active Matrix ផលិតពណ៌ រូបភាពដែលមានពណ៌ស្រស់ ឆើតដូចជាប្រភេបង្ហាញ CRT។ TFT តូចល្អិតអាចប្តូរ ត្រង់ស៊ីស្ទ័រ និងកង់ដង់សាទ័រ មានធាតុបីដែលផ្គត់ផ្គង់ផ្តល់ ពណ៌ក្រហម បៃតង និងខៀវដែលជាប្រភពផ្តល់អោយ pixel នីមួយៗលោកអ្នកមើលឃើញនិងភ្នែកផ្ទាល់

វាបានតម្រៀបជាម៉ាទ្រីសនៅលើកញ្ចក់។ ដើម្បីកំណត់លក្ខណ:ពិសេសរបស់ pixel នៅលើជួរដេកត្រូវបាន បើក ឡើង និងមានចរន្តសាកផ្ញើទៅក្រោមជួរបញ្ឈរ។ ចាប់ពី ពេលនោះមកជួរដេកនិនង​ជួរឈរ បែងចែកបិទ កង់ដង់ សាទ័រកំណត់ pixel ទទួល បាននៅពេលសាក។កង់ដង់អាចកាន់ផ្ទុកចរន្តរហូតដល់មានចរន្តថ្មីបន្ទាប់ទៀត។ ប្រសិន បើយើងត្រួតពីនិត្យយ៉ាងប្រុងប្រយ័ត្នរវាងតង់ស្យុង ទៅគ្រីស្ទាល់ យើងអាច បង្កើតមិនរួមចូលគ្នាតែ មួយដើម្បី អនុញ្ញាតអោយពន្លឺឆ្លងកាត់។ នេះមានន័យថាការ ផ្លាស់ប្តូរកើតឡើងនៅលើ Cell ពន្លឺពណ៌សបើក ឬបិទហើយលទ្ធផលទទួលបានក្នុង រយ:ពេលយ៉ាងរហ័សបំផុត។

កាលណាសមាសធាតុពណ៌ក្រហម ពណ៌បៃតង និងពណ៌ខៀវបានបិទទាំងអស់ ពណ៌ សបញ្ចេញពន្លឺចែងចាំង ឆ្លងកាតសមសធាតុទាំងបីខាងលើ ហើយ pixel បង្ហាញពណ៌ ស។ ប្រសិនបើសមាសធាតុពណ៌ក្រហម បៃតង និងខៀវទាំងអស់បើកឡើង ពន្លឺទាំង អស់ត្រូវបានបិទ​ ហើយ pixel បង្ហាញខ្មៅ។
LCD Monitorអេក្រង់ LCD សកម្មម៉ាទ្រីស Active Matrix ធានារាប់រងពេលវេលាយ៉ាងលឿន ប្រហែលជា 16វិនាទី ដូច្នេះពេលវេលាផ្គត់ផ្គង់ដ៍ល្អប្រសើរសំរាប់ក្រាហ្វិច ឬសំរាប់

ជីរចលនា កម្រើករវើក។ អេក្រង់សកម្មម៉ាទ្រីស Active Matrix ផ្តល់ផាសុភាព ទស្សន:វិស័យដែលអាចមើល ឃើញតាមមុំ 90 ដឺក្រេ។ ម្យ៉ាងវិញទៀត សញ្ញាអាច ប្រើដែលបានបង្កើតមានពន្លឺភ្លើស្រស់ថ្លា ឃើញរូបភាព ច្បាស់​ គុណវិបត្តិ អេក្រង់ សកម្មម៉ាទ្រីស Active Matrix មានតម្លៃខ្ពស់ប្រសិនបើ រោងចក្រផលិតប្រើ បច្ចេកវិទ្យានេះ។ នាពេលបច្ចុបន្ននេះ អេក្រង់ LCD ដែលមានប្រើទាំង Laptop notebook និង អេក្រង់ Desktop អេក្រង់ សកម្មម៉ាទ្រីស Active Matrix TFT។

1.1 ទំហំអេក្រង់ Screen កាលណាលោកអ្នកទិញ អេក្រ​ង់ CRT 17 អ៊ីងលោកអ្នកធ្លាប់ឃើញ 16.1អ៊ីងឬធំជាង យើងទៅតាមម៉ាក់ brand របស់វា។ ម្ចាស់ផលិតអេក្រង CRT មានទំហំខុសគ្នាៗ ខ្លះបានផលិតស៊ុមខាងក្រោមមាន ទំហំ ក្រាស់និងមានទំងន់ធ្ងន់។ តែចំពោះអេក្រង់ LCD វិញ 17អ៊ីងប្រាកដជា 17អ៊ីងដែលមានកែមសងខាង ស្្តើង មាន ទំងន់ស្រាលបំផុត ខាងក្រោមនេះគឺជាការប្ៀបធៀបអេក្រង់ CRT និង LCD ។
LCD Monitor1.2   កំណើតនៃ Resolution តាមរចនាសម្ពន័្ធរូបវិទ្យាប្រភេទមួយចំនួនដែលអាចបញ្ចេញបង្ហាញ រួមមាន អេក្រង់ LCD ទូរទស្សន៍ និងប៉ាណែល plasma កំណត់ចំនួន pixel ជាច្រើនដែលត្រូវបាន បង្ហាញម្តងមួយៗ។ វាបង្ហាញរូបភាពស្រស់ដែលគេហៅថាកំណើតនៃ Resolution នេះជាចំនួនបញ្ឈរ និងដេកនៃ pixel ដែល បង្កើតជាម៉ាទ្រីស LCD Matrix។ កុំព្យូទ័របង្កើតបញ្ចេញ Resolution ទាបជាង Resolution ដែលអេក្រង់បង្រួម តូច ដែលមាន Resolution តូចកាន់តែច្បាស់ជាងអេក្រង់ធំមាន Resolution ធំ។
ខាងក្រោមនេះគឺជា Resolution ដែលមាននៅលើអេក្រង់ LCD:
LCD MonitorContrast Ratio Contrast គឺជាឧបករណ៍ដែលអ្នកផលិតសំរាប់ដំឡើងពណ៌ឡើងចុះ វាទាក់ទងជា មួយ ពន្លឺស ចែងចាំង និងព៌ណខ្មៅងងឹត។ គុណភាពប្រសើ Contrast គឺជាពណ៌ធម្ម ជាតិច្បាស់ពិតប្រាកដ៍ដែល មានស្តង់ដាទាបបំផុតរួមមាន 700:1 និងខ្ពស់ប្រសើបំផុតគឺ 1000:1 ឬប្រសើជាងនេះទៀត។

ពន្លឺ Brightness Brightness គឺជារង្វាស់ពន្លឺចែងចាំព៌ណសរបស់ អេក្រង់ LCD ដែលបង្ហាញចេញ។ ប្រភេទអេក្រង់ LCD គឺពន្លឺមិនចែងចាំខ្លាំងដូចអេក្រង់ CRT ឡើយវាងាយស្រួលប្រើ

គេអាចប្លាស់ប្តូរកែតម្រូវ brightness ឡើងចុះបាន។ កាលណាពន្លឺ brightness ខ្លាំង ធ្វើអោយប្រសើដល់ Contrast គេអាចប្រើពណ៌ខ្មៅងងឹតក្នុងពេលលេង Game ឬបញ្ចាំងភាពយន្តពេលនោះវាពិបាកមើល ស្រមោលម្លប់ និងពណ៌ប្រផេះ។

មើលមុំ Angle អេក្រង់ CRT អាចមើលឃើញតាមមុំជាច្រើន ប៉ុន្តែ អេក្រង់ LCD មានបញ្ហាមិនអាច​មើល ឃើញតាមមុំពីចំហៀង។ ការមើលតាមមុំមានសារ:សំខាន់ប្រសិនបើលោកអ្នក មានមនុស្សជា ច្រើនដែលចោមរោម មើលលើអេក្រង់ LCD ដែលបានបញ្ចាំងរឿង Video។​ កាលណាប្រើអេក្រង់ LCD ពិបាកមុំពីចំហៀងបញ្ឆិត ពីចំងាយ មើលឃើញ រូបភាពមិនច្បាស់ដូចមើលចំពីមុខម្នាក់។ តាមទ្រឹស្តីមើលពីមុំ 180ដឺក្រេមានន័យ
ថាមើលឃើញរូបភាពពេញច្បាស់ បើតាម ការណែនាំមើល ពីមុំ 140ដឺក្រេបញ្ឈរ និង 120 ដឺក្រផ្តេក។
1.3 ការភ្ជាប់ Digital និង Analogue
អេក្រង់ LCD monitor គឺជាឧបករណ៍ Digital ដែលប្តូរសញ្ញា analogue VGA មុន នឹងវាបង្ហាញ។ កាតក្រាហ្វិក ជា មួយ Digital Video Interface (DVI) អាចបញ្ជួន សញ្ញាបង្ហាញជាទំរង Digital។ អេក្រង់ LCD ជាច្រើនដែលចូលមកពី Analogue។ ប្រភេទ Digital ទាំងនេះត្រូវបានអនុញ្ញាតពីត្រូវបានផ្គត់ផ្គង់ និងដើម្បីភ្ជាប់ទៅ VGA
LCD MonitorPortrait/Landscape អេក្រង់ LCD ដែលមានរាងជាផ្តេក Landscape និង បញ្ឈរ Portrait លក្ខណ: ពិសេសនេះប្រើសំរាប់ជាមួយ Desktop សំរាប់ប្រភេទផ្តេកអាចបើកវិបសាយមើល ឃើញបានទាំងអស់។
LCD Monitor

ប្រភេទ LCD អាចប្រើប្រាស់បានរយ:ពេល Lifespan 50000ម៉ោង បើប្រៀបធៀប និង អេក្រង់ CRT បានតែ 15000 ទៅ 25000ម៉ោង។

  1. ការជួសជុលអេក្រង់ កុំព្យូទ័រ LCD ACER AL1713 ដោយវិភាគតាមដ្យាក្រាម

សមាធាតុក្្នុង ACER LCD

U301 S524A40X21/BR24C02F-WE2/AT24C02/HT24LC02
U401 gm2121 (SMD PQFP208)
U402 Flash Memory 1MW39F010-70/A290011TL-70/S29C51001T-90J
U403 EEPROM S524A60X81/HT24LC04
U701 Audio AMP IC LM4843MH
U801 Regulator SMD TO-263AP1086K33A/LM1117S3.3/FAN1086M33X
U802 Regulator SMD TO-252 SP1117D25A/LM1117DT-2.
X401 Crystal 14.318MHz
CN201 S8B-ZR (connect I/F and keypad)
CN301 D-SUB 15PIN connector
CN401CN601 S4BPH-JPitch 1mm FPC connector FPC1S30T11R01
CN701 Audio Jack ST-413-06
CN702 B5B-PH-K (Audio control)
CN801 B12B-PH-K

អេក្រង់ LCD monitor ផ្ទុកសៀគ្វី board និងអាំងវឺតទ័រ Inverter/Power board និងមានប៊ូតុង Keyboard និងប៉ាណែល Flate។ នៅក្នុងអាំងវឺតទ័រ Inverter/Power board ដែលមានអនុភាព 12វ៉ុល និង 5វ៉ុលសំរាប់អាំងវឺតទ័រ។
LCD Monitorដ្យាក្រាម
LCD Monitor2.1 ដោះស្រាយបញ្ហា ជួសជុលអេក្រង់ LCD
LCD Monitor
2.2 Power LED ភ្លឺខុសពីធម្មតា
LCD Monitor
2.3 បាត់បង់ពណ៌ Scale​ Pattern
LCD Monitor
2.4 គ្មានរូបភាព អំពូល Backlight ភ្លឺធម្មតា
LCD Monitor
ប្រសិនបើពន្លឺ Brightness មិនច្បាស់ប្តូរ Inverter ឬ ប៉ាណែល ប្រសិនបលោកអ្នករកឃើញបន្ទាត់ឈរ លើអេក្រង់ សូមលោកអ្នកប្តូរ ប៉ាណែល

2.5 អំពូល Backlight គ្មានពន្លឺ
LCD Monitor
2.6   បញ្ហា Display មិនប្រក្រតី
LCD Monitor
កាលណាបើកអេក្រង់ អំពូល LED លោតបង្ហាញភ្លឹបភ្លែតៗគ្នាបង្ហាញ Display
LCD Monitor

មេរៀនទី២: វិភាគលើសៀគ្វីអេក្រង់ LCD

it-cambo1. បណ្តាសៀគ្វីនៅក្នុងអេក្រង់ LCD អេក្រង់ LCD អាចខូចប្រាំមួយសៀគ្វី ដែលស្ៀគ្វីនីមួយៗមានមុខងា ររៀងៗខ្លួន។ យើងនឹងពន្យល់មុខងាររបស់សៀគ្វីនីមួយៗអោយបានច្បាស់លាស់តាមមេរៀន ដូចបង្ហាញ ខាងក្រោម។
LCD1.1   សៀគ្វី Power Supply សៀគ្វី Power Supply វាមានតួនាទីសំរាប់ផ្គត់ផ្គង់អនុភាពផ្គត់ផ្គង់ទៅអោយ សៀគ្វី ក្នុងអេក្រង់ LCD តាមធម្មតាតង់ស្យុងចេញក្រៅគឺមាន 12វ៉ុល និង 5វ៉ុលបែងចែក 3.3 វ៉ុល និង 2.5 វ៉ុលឆ្លង កាត់តង់ស្យុង Regulator។ ម្យ៉ាងវិញទៀតមានអេក្រង់ LCD មួយចំនួនបានរចនា ដែលមានតង់ស្យុងចេញក្រៅ មិនមានតម្លៃដែលដែលបាន បង្ហាញខាងលើឡើយ វាអាចមានតម្លៃខុសៗគ្នាអាស្រ័យតាមម៉ាករបស់ LCD លោក អ្នកអាចតែសជាមួយឧបករណ៍ multimeter។
LCD1.2   សៀគ្វី Inverter ផ្តល់អោយតង់ស្យុងខ្ពស់និងមានចរន្តតាមតម្រូវការដែលប្រើជាមួយអំពូល Lamp សៀគ្វី Inverter បង្កើតចរន្តពី 600ដល់ 1000 VA សំរាប់ Inverter មួយគេអាច ប្រើពីឬបួនសំរាប់តង់ស្យុងខ្ពស់។
LCD1.3   អំពូល Backlight (Lamp) អំពូល Backlight ជាប្រភពពន្លឺ ដែលពន្លឺបានបង្កើតពីអំពូល Backlight ឆ្លងកាត់ចូល ក្នុងអេក្រង់ LCD។
LCD1.4   សៀគ្វី Main board/AD Board សៀគ្វីនេះប្តូរពីសញ្ញា analogue RGB បញ្ចូលក្នុងសញ្ញា Digital លើ LCD Driver និងសៀគ្វីត្រូតពិនិត្យ Controller board។
LCD1.5   សៀគ្វី LCD Driver/Controller board សៀគ្វីនេះអនុញ្ញាតអោយបន្ថែមព័ត៌មានពី Main Board និង ត្រង់ស៊ីស្ទ័រក្នុងប៉ាណែល LCD panel។
LCD1.6   សៀគ្វីបន្ទះ LCD ប៉ាណូ សំរាប់ត្រួតពិនិត្យភ្លើងឆ្លងកាត់ដែលប្រើ Liquid crystal
LCD1.7   ដ្យាក្រាម LCD Diagram
LCD
1.8   ស្វែងយល់ពី Power Supply Board
LCD
សៀគ្វី Power Supply ប្រើដើម្បីផ្តល់អនុភាពទៅអោយអេក្រង់ LCD ដែលមាន ចេញក្រៅនិងចូលក្នុង។ មុខងារ របស់ Power Supply គឺសំរាប់ប្តូរពីចរន្តឆ្លាស់ AC 230 វ៉ុលទៅជាចរន្តជាប់ DC ដែលមានតង់ស្យុងសំរាប់ផ្គត់ផ្គង់ លើសៀគ្វី Board របស់អេក្រង់ LCD។
LCD1.9   ប្រភេទ Power Supply ខាងក្នុង តង់ស្យុងចរន្តជាប់ 230វ៉ុលបានចូលក្នុង Power Supply និងចូល ដល់ស្ពានអំផ្លើថ្មចរន្ត AC តាមធម្មតាចូលតាមជើងទី២ និងជើងទីបី។ ចរន្តជាប់ AC បានប្តូរទៅជាចរន្តជាប់ DC។​ កន្លែងដែលមានតម្រងកង់ដង់សាទ័រធំបានជ្រោះអនុភាពដែលមានតង់ស្យុងថេរ តង់ស្យុងចរន្ត DC ត្រូវបានផ្តល់ អោយ ដោយស្វីចត្រង់ស៊ីស្ទ័រ FET។ ស្ៀគ្វីស្វីចត្រង់ ស៊ីស្ទ័រ FET នេះត្រូវបានបិទនិងបើកមានល្បឿន លឿន ដោយការត្រួតពិនិត្យពីថមពល របស់ IC វាបង្កើតជាប្រេកង់លំញ័រដែលមានរលកជារាងការ៉េ។
LCDសៀគ្វីស្វីចត្រង់ស៊ីស្ទ័រ FET ប្តូរបានផ្តល់តង់ស្យុងចរន្តឆ្លាស់ DC សៀគ្វីបិទបើកនៅពេល ដែលមានប្រេកង់ខ្ពស់ ដូចគ្នានិងទទួលទិន្នផលផ្តល់ប្រេកង់រលករំញ័រមានរាងជាការេ។ ប្រេកង់រលករំញ័ររាងជាការេគឺបានផ្តល់ ផ្តល់ទៅ ក្នុងថាមពលត្រង់ស្វ៉ម Switch Mode Power Transformer។ លំញ័របានផលិតតង់ស្យុងទីពីរ តង់ស្យុងទី ពីរនេះ បានបង្កើតជា អំព្លីបាន ជ្រោះផលិតតាមតម្រូវការទន្និផល។ បង្កើតក្នុងថាមពល Power Supply ទទួលបានទិន្នផលជាទូទៅពី 12វ៉ុល និង 5វ៉ុល កន្លែងមានតង់ស្យុង 12វ៉ុលចូលក្នុង IC និងអនុភាព Audio IC។ ចំណែកតង់ស្យុង 5 វ៉ុលនិងឆ្លងកាត់លើមួយឬពីរ Voltage Regulator ដើម្បីទទួលបាន 3.3វ៉ុលនិង 2.5វ៉ុល ទៅក្នុងថាមពល IC ក្នុងសៀគ្វី LCD Driver/Controller board។
LCDចូលចងចាំថាមានអេក្រង់ LCD ជាច្រើនបានចរចនាបង្កើតថាមពល Power Supply ដែលមានស្វីចត្រង់ស៊ីស្ទ័រ Power FET បានបញ្ចូលក្នុង Power Supply របស់ Board។
1.10   ប្រភេទ Power Supply ខាងក្រៅ
LCDអាដាប់ទ័រ Adapter របស់អេក្រង់ LCD
LCDសៀគ្វី Power Supply ខាងក្នុង
LCDលោកអ្នកអាចមើលលើលក្ខណ:ពិសេសរបស់ Adapter LCD មុនប្រើប្រាស់ទិន្នផលដែលបានពីថាមពល Power Supply ខាងក្រៅតាមធម្មតាគឺ 12, 14 ឬ 18វ៉ុល ជាមួយអំពែរចរន្ត ពី 2 ទៅ 4អំពែ។ប្រសិនបើលោកអ្នកចង់ ទទួលបាន ជំនួសសំរាប់ ថាមពល Power Adapter។ លោកអ្នកកំណត់អោយបានច្បាស់ពីលក្ខណ:ពិសេស
ដូចគ្នាឬអំពែខ្ពស់ជាងពីភាពដើមប៉ុន្តែមិនមែន តង់ស្យុងខ្ពស់នោះទេ។ លក្ខណ:ពិសេស របស់តង់ស្យុងដូចគ្នា ដែលតង់ស្យុងនីមួយៗចូលក្នុងអេក្រង់របស់ LCD ម្យ៉ាងវិញទៀត តង់ស្យុងនឹងឆ្លងកាត់តាម Voltage Regulator ពីរឬបី ដើម្បីផលិតចេញជា 5, 3.3 និង 2.5 វ៉ុលចេញទៅ Main board និងសៀគ្វី LCD Controller board។
LCDការភ្ជាប់ Power Supply ខាងក្រៅចូលក្នុងសៀគ្វី LCD

1.11   តែស Power Supply ខាងក្រៅ ប្រសិនបើលោកអ្នកចង់តែស Power Supply ខាងក្រៅល្អឬខូច លោកអ្នកត្រូវភ្ជាប់ អនុភាពទៅចរន្តជាប់ AC រួចហើយមើលនៅលើភ្លើអំពូល LED នៅខាងលើ ប្រសិន បើវាមិនមានភ្លើងដូចជាក់ស្តែងលើ Adapter គឺវាខូចប៉ុន្តែដំបូងលោកអ្នកត្រូវកំណត់ អោយបានច្បាស់ ថាមពលតង់ស្យុង បានចូលទៅក្នុង Adapter ហើយឬនៅ។ ម្យ៉ាងទៀត ប្រសិនបើ LED លោកអ្នកត្រូវពិនិត្យ ដោយប្រើ multimeter ដើម្បីវាស់តង់ស្យុងទទួល បានដោយយោងទៅតាមលក្ខណ:ពិសេសរបស់វា។ ជួនពេលខ្លះកង់ដង់សាទ័រតម្រងខូច នៅក្នុងសៀគ្វី Adapter ដែលបណ្តាមកពីតង់ស្យុងទន្និផលធ្លាក់ចុះច្រើន ហើយលោកអ្នក គិតថាតង់ស្យុងខាងក្រៅនៅល្អប្រសិនបើ LED នៅតែភ្លើធម្មតា។
LCDមធ្យោយបាយត្រឹមត្រូវ លោកអ្នកវាស់តែសមើលលើតង់ស្យុងរបស់ Adapterប្រសិនបើ ឆ្លង កាត់តែស អនុភាព Adapter ល្អប្រសើ (តម្លៃតង់ស្យុងទិន្នផលត្រឹមត្រូវ) ដោយវាស់ជាមួយ multimeter ប៉ុន្តែប្រសិនបើវាខូចវាមិន លេចចេញបង្ហាញលើអេក្រង់ LCD ឡើយ ថាមពល Adapter ខូចបណ្តាលអោយអេក្រង់ LCD មិនអាចបង្ហាញ។ ដូច្នេះសំនួរ សួរថា “តើយើងត្រូវធ្វើយ៉ាងណាទើបដឹងថា Power Adapter ខូច ឬ អេក្រង់មានបញ្ហា” បញ្ហានេះ ងាយស្រួលបំផុតដោយគ្រាន់តែដោះស្រាយបញ្ហាតង់ស្យុងដែលចូលទៅក្នុង Power Adapter ភ្លើងអំពូលមិនមាន ស្ថរភាពជាមួយតង់ស្យុងចូល បន្តិចបន្តួច នោះអំពូល LED បានបញ្ចេញពន្លឺព្រិចៗ យើងត្រូវដោះស្រាយលើ Power Adapter ដែលមានបញ្ហា ដែលបណ្តាលមកពីកង់ដង់សាទ័រចេញក្រៅមិនអាចផលិត ចេញទិន្នផល តង់ស្យុង នៅពេលដែលមានអំពូលបំភ្លឺបានភ្ជាប់ជាមួយវា។ លោកអ្នកធ្វើ ការវិភាគលើកង់ដង់ បើសិនជា តង់ស្យុងចេញពីកង់ដង់សារទ័រមិនគ្រាន់លោកអ្នកអាច ដោះដូចចេញដាក់ថ្មី។
LCDលោកអ្នកអាចសាកល្បងដោយប្រើអំពូលតូច 9វ៉ុល ឬ6វ៉ុលភ្ជាប់ដូចបង្ហាញ

មេរៀនទី៣: ពី Main board /AD board

មេរៀនទី៣: ស្វែងយល់ពី Main board /AD board
អ្នកបច្ចេកទេសខ្លះបានហៅថា​ main board ឬហៅថា AD board យោងតាមការប្រើ សៀគ្វីឡូស៊ីច ឬសៀគ្វី Scalar។ គោលបំណងរបស់សៀគ្វីនេះដើម្បីប្តូរពណ៌ RGB សញ្ញាប្រព័ន្ធ Analogue អោយទៅជាសញ្ញាដីគីតាល់ រួចហើយបញ្ចួលចូលទៅក្នុង LCD និងសៀគ្វីរបស់វា។ នៅលើសៀគ្វីនេះមានផ្ទុក Scalar IC និងបណ្តុំ ​​​​​​​​microcontroller តង់ស្យុងនៅលើ Voltage Regulator នៅជុំវិញសមាធាតុ​ នៅលើសៀគ្វីនេះតាមធម្មតា បានផ្តល់ អនុភាព 2.5វ៉ុល, 3.3វ៉ុល និង 5វ៉ុល។ ជួនពេលខ្លះគេបានរចនាដូចជាប្រភេទ Sumsung សៀគ្វី main board តែងតែជួបប្រទេះបញ្ហាដែលវាមិនបង្ហាញ។ ប៉ុន្តែ បើសិនជាប្រភេទ Dell មានភាពមាំមួន មិនជាងាយ ខូចដូច ប្រភេទផ្សេងៗទៀត។
LCD3.1   មុខងាររបស់ IC នីមួយៗនៅក្នុង Main board ប្រភេទ Scalar IC ដែលមានផ្ទុក Pre-Amp ដែលប្តូរ Analogue ទៅជា Digital ដែល កែតម្រូវជា PLL Phase Locked Loop នៅលើអេក្រង់ OSD On Screen Display និងប្រភេទ LVDS Low Voltage Difference Signal បញ្ជួនទៅអោយ IC ក្នុង LCD។

3.2   សៀគ្វី MCU (Microcontroller): Microcontroller គឺជាប្រភេទកុំព្យូទ័រតូចដែលមាន ផ្ទុក IC មួយហើយមានកម្មវិធីបញ្ចូលក្នុងវាដែលមាន មុខងារពិសេស។ microcontroller រួម មាន CPU, SRAM, DAC និង A/D Converter វាមានទំហំ 64kbyte ដែលអាច បញ្ចូលកម្មវិធីក្នុង Flash ROMដ៍តូចនេះ។ វាអាចលប់ឬកត់ត្រា ទិន្នន័យចូលក្នុង Flash បាន។ កម្មវិធីបញ្ចូលបានឆាប់រហ័សទៅក្នុង Memory និង flash ត្រូវបានប្រើចូលទៅក្នុង EEPROM។
LCDដ្យាក្រាមសៀគ្វី MCU របស់អេក្រង់ LCD

3.3 សៀគ្វី EEprom IC គឺជាប្រភេទសៀគ្វីដែលអាចបញ្ចូលកម្មវិធីអាចលប់ចោលឬ ចងចាំអាននៅលើ EEPROM នៅលើ EEPROM អាចលប់ឬបញ្ចូលកម្មវិធីជាមួយ ចរន្តអគ្គិសនីលំញ័រ សៀគ្វី EEPROM អាចបញ្ចូលកម្មវិធីបានយ៉ាងលឿនឆាប់រហ័ស។​ EEPROM ថ្មីមិនមានទិន្ន័យនៅក្នុងវា​តាម ធម្មតាអ្នកសរសេរកម្មវិធីជាអ្នកបញ្ចូលអោយ វា ព័ត៌មានបានផ្ទុកក្នុងនេះជាប្រភេទ Memory រក្សាទុកបានជាច្រើនឆ្នាំ។
LCDតើមុខងាររបស់ EEPROM សំរាប់ធ្វើអ្វី? EEPROM ត្រូវបានប្រើសំរាប់អ្នកប្រើប្រាស់អាចបញ្ចូល កម្មវិធីពណ៌ទៅក្នុងវាបាន  EEPROM នៅក្នុង LCD មានមុខងារពីរយ៉ាងគឺ។

  • កាលណា អេក្រង់ LCD មួយបានបើក វានិងចំលងទិន្ន័យឬព័ត៌មានពីក្នុង EEPROM ទៅអោយ Microcontroller (MCU) ឧទាហរណ៍ EEPROM និងអោយ Microcontroller ដឹងពីប្រេកង់ដែលអេក្រង់ LCD កំពង់តែប្រត្តិបត្តិ ។
  • EEPROM ប្រើសំរាប់ផ្ទុកចរន្តបង្កើតនៅលើអេក្រង់ LCD ការបង្កើតនៅលើ អេក្រង់

LCD នឹងមិនត្រូវបានលប់ចោលកាលណាអេក្រង់ត្រូបានបិទ ជួលពេលខ្លះផ្លាស់ប្តូរ​ដែលបង្កើតនៅលើអេក្រង់។ Microcontroller បាន Update ការបង្កើត Setting នៅលើ EEPROM កាលណាអេក្រង់ត្រូវបានបើកឡើងឡើងវិញ ផ្ទុកនៅលើ Setting ត្រូវបានបង្កើតឡើងលើអេក្រង់សំរាប់ការប្រត្តិបត្តិការណ៍។

3.4   តើអេក្រង់ LCD បង្ហាញពីការខូច EEPROM មានលក្ខណ:បែបណា?

  • មិនបង្ហាញ Display
  • ប្រេកង់បញ្ឈរ ឬផ្តេកមិនរត់ដំណើរការ
  • មិនអាចរក្សាទុកចរន្ត Current Setting
  • ត្រួតពិនិត្យមុខងារដូចជា Sound, Brightness និងពិនិត្យ Contrast ដែល​មិនធ្វើការ។
  • នៅលើ On Screen Display (OSD) មិនដំណើរការ ឬ OSD និងខូចមិនបង្ហាញ

LCD3.5 តើ EEPROM ប្រើសំរាប់ អ្នកសរសេរកម្មវិធី Programmer ឬអ្នកចំលង ចូលបែបណា?
EEPROM ខូចវានិងបាត់បង់ការចង់ចាំទិន្នន័យនៅក្នុងវា គេអាចបញ្ចូលកម្មវិធីម្តងទៀត បានប្រើល្អដូចថ្មីបានដែរ។ EEPROM ថ្មីគឺវាមិនមានអ្វីទាំងអស់ហើយត្រូវការបញ្ចូល ព័ត៌មានឬទិន្ន័យបញ្ចូលអោយវាមានមុខងារដំណើរការ។ ការងារចំលងបញ្ចូលទិន្នន័យ ទៅក្នុង EEPROM ត្រូវបានធ្វើឡើងដោយអ្នកសរសេរកម្មវិធី ឬអ្នកចំលងចូល។
ប្រភេទ 24C02 ឬ 24C21 ប្រភេទ EEPROM នេះផ្ទុក DDC (Display Data Channel) ទិន្ន័យនិងទាក់ ទងជាមួយកុំព្យូទ័រភ្ជាប់តាមខ្សែកាប។ ស្តង់ដា DDC ផ្គត់ផ្គង់ លក្ខណ:ពិសេស Plug and Play។ ប្រភេទ 24C04 ឬ 24C16 ជាប្រភេទ EEPROM ផ្ទុកចរន្ត setting របស់ LCD។ ប្រសិនបើមិនផ្លាស់ប្តូរ នៅលើអេងក្រង់ LCD setting ឧទាហរណ៍ដូចជាការដំឡើង អតិបរិមា maximum contrast។ Microcontroller និងបាន update ការដំឡើងនៅ ក្នុង EEPROM IC ដូច្នេះកាលណាអេក្រង់ LCD ត្រូវបានបិទម្តងទៀត ការផ្ទុក maximum contrast ត្រូវបានបង្កើតអោយអេក្រង់ដំណើរការ។ កញ្ចក់ Crystal វាមានមុខងារដើម្បីរក្សាប្រេកង់នាឡិកា។ ប្រសិនបើសញ្ញាពីនាឡិកា បញ្ឈប់ការផលិតប្រេកង់ ឬវាថយចុះខ្យោយ ឬលំញ័រចាប់ផ្តើមប្រែប្រួល អេក្រង់ LCD អាចបង្ហាញចេញបញ្ហាផ្សេងឬឈប់ដំណើរការទាំងអស់។ លោកអ្នកកំណត់អោយបាន ច្បាស់ពីរលក Sine នៅលើម៉ាស៊ីន Oscilloscope។ តង់ស្យុង Voltage Regulator សំរាប់ផ្គត់ផ្គង់ មិនប្រែប្រួលនៃ 2.5វ៉ុល, 3.3វ៉ុល និង 5វ៉ុល ទៅអោយ IC ទាំងអស់នៅលើសៀគ្វី main board និង controller board។ ប្រសិនបើវាមាន តង់ស្យុងចុះ ទាប ឬខុសពីធម្មតា នោះវានឹងមិនបង្ហាញ No display និង ភ្លើង LED និងមិនភ្លឺឡើយ។

មេរៀនទី៤: សៀគ្វី Inverter Board

មេរៀនទី៤: ការស្វែងយល់ពីសៀគ្វី Inverter Board
LCD
សំរាប់ប្រភេទ LCD ថ្មីបំផុត Inverter board ត្រូវបានចូលរួមជាមួយ Power board ដូចដែលបាន បង្ហាញ រូបភាព ខាងលើ។ ប្រភេទអេក្រង់ LCD សេរីចាប់វាមាន Inverter board ដាច់ពីគ្នាពី Power board ដូចបង្ហាញក្នុងរូបភាពខាងក្រោម។
LCDមានបួនប្រភេទ Inverter ដែលប្រើក្នុងអេក្រង់ LCD

  1. អាំងវឺតទ័រ Buck Royer
  2. អាំងវឺតទ័រ Push Pull (Direct Drive)
  3. អាំងវឺតទ័រ Half bridge
  4. អាំងវឺតទ័រ Full bridge

លេខ 2,3 និង 4 ត្រូវបានហៅថា Direct Drive ពីព្រោះវាអាចបញ្ចេញទៅអោយ អាំងឌុចទ័រ Inductor (Buck Choke) ហើយកង់ដង់បានរកឃើញនៅក្នុង Royer Oscillator។

4.1 អាំងវឺតទ័រ Buck Royer
LCD
ដ្យាក្រាម អាំងវឺតទ័រ Buck Royer

LCDមូលដ្ឋាននៃសៀគ្វី អាំងវឺតទ័រ Buck Royer

LCDសៀគ្វី អាំងវឺតទ័រ Buck Royer នៅក្នុងអេក្រង់ LCD
កន្សោមប៉ាណែល សៀគ្វីអាំងវឺតទ័រតម្រូវការប្តូរពីតង់ស្យុង 12វ៉ុលនៃចរន្តជាប់អោយ ទៅជារាប់រយ ហើយនឹង រាបពាន់តង់ស្យង់ចរន្តជាប់ចេញទៅក្រៅ។ អាំងវឺតទ័រត្រូវបាន កែទំរងសៀគ្វីស៊ីមេទ្រី ក្នុងគោលបំណង ដើម្បីបំបែក បណ្តុំអំពូល Lamp ។ បញ្ចូលក្នុង សៀគ្វី Buck Converter ដែលផ្ទុក IC អាំងវឺតទ័រ (PWM IC) សៀគ្វី Buck P-Channel FET និងសៀគ្វី Buck Choke ហើយនិង Buck Doide។ សៀគ្វី Buck Converter បានប្តូរទៅជា ចរន្តជាប់ DC ដែលមានតង់ស្យុងទាប។ តង់ស្យុងខ្ពស់របស់ត្រង់ហ្វម Transformer និងត្រងស៊ីស្ទ័រគូរបាន បញ្ចេញតង់ស្យុងរាប់ រយវ៉ុលកង់ដង់សាទ័របាន ត្រួតពិនិត្យចរន្ត អំព្លី amplitude ឆ្លងកាត់អំពូល Lamp ជា វិជ្ជមានដោយទម្លាក់តង់ស្យុងប្រហែលស្មើរគ្នាអោយឆ្លងកាត់។ សៀគ្វីបានទទួលការ គាំទ្រនឹងបិទ អាំងវឺតទ័រ Inverter IC ក្នុងករណីដែលតង់ស្យុងឡើងខ្ពស់ ដែលបាន ផលិតតង់ស្យុងខ្ពស់ពី Transformer ដែលមានតម្លៃធម្មតា វាអាចរកឃើញខូច ឬ ដំណើរភ្លឹបភ្លែតៗនៃអំពូល។ IC អាំងវឺតទ័រត្រូវបានត្រួតពិនិ្យតមើលលើ Brightness ប្រេកង់ខ្ពស់តងស្យុង Transformer តាមធម្មតាដំណើរការពី 30 ទៅ 70KHz
ចំណាំ: អេក្រង់ LCD បានរចនាឡើងមានប្រភេទ P-Channel FET រួមបញ្ចូលក្នុង IC និងតែសវាអាចប្រើប្រៀ ធៀបជាមួយវិធីសាស្រ្ត FET តម្លៃគិតជាអូម។។
LCDLCDBuck P-Channel FET គឺ FU9024N, J598 ។ល។ ប្រភេទ FET IC គែ 4431, BE3V1J ។ល។ ត្រង់ស៊ីស្ទ័រមានចំនួន C5706, C5707 ។ល។
LCD4.2   អាំងវឺតទ័រ Push Pull Inverter
LCD
អាំងវឺតទ័រ Push Pull Inverter បង្ហាញខាងលើ Q1 បានបើកឡើង។ ចរន្តឆ្លងកាត់ ខាងលើ ទៅ T1 បានបង្កើតតង់ស្យុងឆ្លងកាត់ទៅ T1 ទីពីរ កាលណា Q1 បានបិទ អេឡិចត្រង់ម៉ាញេទិចនៅក្នុង T1 បានធ្លាក់ចុះក្នុងអំឡុង រយះពេលងាប់ ហើយ Q2 ចរន្តឆ្លងកាត់ទាបពាក់កណ្តាលនៃ T1 អេឡិចត្រង់ម៉ាញេទិច បានកើនឡើង។

4.3 អាំងវឺតទ័រ Half Bridge Inverter
LCD
អាំងវឺតទ័រ Half bridge គឺប្រហាក់ប្រហែលទៅនិងអាំវឺតទ័រ Push pull អេឡិចត្រង់ បានផ្តល់តាមទិសចរន្ត ប្រភេទអាំងវឺតទ័រនេះត្រូវបានរកឃើញជាមួយអេក្រង់ LCD ផងដែរ សៀគ្វីត្រួតពិនិត្យរបស់ Half bridge inverter គឺប្រហាក់ប្រហែលទៅនឹង push pull inverter។ ដ្យាក្រាមខាងលើបង្ហាគពី Channel IC ទោលគឺ Q1 និង Q2 អាំងវឺតទ័រ IC ខ្លះអាចមានពីរ Channel ក្នុងគោលបំណងធ្វើអោយតង់ស្យុង Transformer ខ្ពស់។
ទិន្និផលនីមួយៗបានពី Transformer អាចប្រើជាមួយអំពូល Lamp មួយ។
LCD
4.4   អាំងវឺតទ័រ Full Bridge Inverter
LCD
អាំងវឺតទ័រ Full bridge គឺប្រហាក់ប្រហែលអាំងវឺតទ័រ Push pull inverter ប្រភេទ អាំងវឺតទ័រនេះគេច្រើនប្រើជា មួយអេក្រង LCD ដែលចេញចុងក្រោយបំផុត។

គូរត្រង់ស៊ីស្ទ័រឆ្លាស់គ្នា ទោះបីចរន្តផ្តល់ប្រែត្រឡប់ពី Transformer ទីមួយ។ នេះបញ្ជាក់ ថា Q1 និង Q4 ចរន្តឆ្លងកាត់ពី Transformer ទីមួយហើយ Q2 និង Q3 ចរន្តនិងឡើង ឆ្លងតាម Transformer ទីមួយ។ សៀគ្វីត្រួតពិនិត្យអេក្រង់ហើយត្រួតពិនិត្យរលក Q1, Q2, Q3 និង Q4 សៀគ្វីត្រួតពិនិត្យប្រតិ្តបត្តិការដូចជា អាំងវឺតទ័រ push pull inverter និង អាំងវឺតទ័រ half bridge inverter លើកលែងតែត្រង់ស៊ីស្ទ័របួន FET កំពង់តែ ដំណើរការតែពីរ។ មានប្រភេទអេក្រង់ LCD ដូចជា HP1703 ដែលប្រើ IC អាំងវឺតទ័រ OZ960 ទិន្នផលទទួលបានពី IC អាំងវឺតទ័រអាចស្របទៅតង់ស្យុងខ្ពស់របស់ Transformer រូបភាពបង្ហាញខាងក្រោម។
LCDបន្ទះសៀគ្វីអាំងវឺតទ័រ Full bridge inverter board
សៀគ្វីអាំងវឺតទ័រ Full bridge inverter រចនាឡើងមាន 4 IC ដែល IC និមួយៗមាន FET (N និង P Channel) នៅក្នុងវា។ IC ទាំងពីរបានប្រើសំរាប់តង់ស្យុងខ្ពស់ពី Transformer
LCDLCDN និង P Channel ដែលមានក្នុង Mosfet IC
ចងចាំថា N និង P Channel Power Mosfet IC អាចមាននៅក្នុង SMD

កំហុសរួមរកឃើញនៅក្នុង អាំងវឺតទ័រ Inverter Board

  1. ស្ងួត​ (មាននៅក្នុង Buck Choke ហើយមានតង់ស្យុងខ្ពស់ក្នុង Transformer)
  2. ក្តៅតង់ស្យុង Transformer ខ្ពស់
  3. ធ្លាយចេញត្រង់ស៊ីស្ទ័រ
  4. តម្លៃកង់ដង់បើក ធំ
  5. អាំងវឺតទ័រ វ៉ុយសីបបើកសៀគ្វី ឬបានបិទអូមខ្ពស់
  6. តម្លៃលកង់ដងសាទ័រចេញក្រៅបណ្តាលអោយ Shutdown និង Brightness ប្រែប្រួលផ្លាស់ប្តូរ។
  7. ជើងម្ជុល Pin ជាច្រើនឡើងក្តៅ បានបាត់បង់ការភ្ជាប់

គួរអោយគត់សំគាល់ IC អាំងវឺតទ័រមានភាពរឹងមាំហើយបែរជាខូចវិញ។ ដែលមាន ឈ្មោះ IC TL451ACN, OZ960, OZ962, OZ965, BIT3105, BIT106, TL5001 ។ល។ វិធីវាស់ តង់ស្យុង និងរលកក្នុងអាំងវឺតទ័រ Inverter board។

មេរៀនទី៥: ពីសៀគ្វី Start Circuit

មេរៀនទី៥:   ស្វែងយល់ពីសៀគ្វី Start Circuit

មានប្រភេទអេក្រង LCD ជាច្រើនដែលមានសៀគ្វី Star Circuit ដើម្បីត្រួតពិនិត្យតង់ ស្យុងពី Power Supply ទៅអនុភាពជើងម្ជុលនៃ IC អាំងវឺតទ័រ។ បន្ទះសៀគ្វីត្រូតពិនិត្យ សញ្ញាដែលចូលមកពីសៀគ្វី Main board និងតង់ស្យុងពី ០ និងតង់ស្យុងពីរឬបី ឬនៅ ចន្លោះ (2-5វ៉ុល)។ ប្រសិនបើសញ្ញាគឺសូន្យវ៉ុល ពេលនោះ IC អាំងវឺតទ័រនឹងមិនទទួល សំរាប់ប្រើតង់ស្យុងពី Power Supply ហើយប្រសិនបើសញ្ញាគឺតង់ស្យុង 2វ៉ុល (បើក)
ខណ:ដែល IC អាំងវឺតទ័រនឹងបានបើក “បើក” ហើយតង់ស្យុងខ្ពស់របស់ Transformer និងបញ្ចូលភ្លើង ហើយ អំពូលបំភ្លឺអេក្រង់ឡើង។ សៀគ្វី Start Circuit ល្អប្រសើរដើម្បី ចាប់ផ្តើម ដោះស្រាយជាមួយអេក្រង់ LCD ដែលមិនបង្ហាញរូបភាព ប្រសិនជាលោក មើលមិនឃើញរូបភាព នោះលោកអ្នក មើលលើសៀគ្វី Star Circuit ហើយដោះចេញ ជួសជុលបញ្ហាទាំងនោះ។ សៀគ្វីនេះវាមានទំនាក់ទំនងជាមួយអំពូលបំភ្លឺអេក្រង់ LCD ទាំងមូល ដើម្បីអោយមើលឃើញរូបភាពដែលបង្ហាញពីប្រព័ន្ធកុំព្យូទ៏រ។
LCDការបង្ហាញកំណត់ចំណាំ បិទបើក On/Off ក្នុងសៀគ្វីអាំវឺតទ័រ Inverter board លោកអ្នកមើលលើដ្យាក្រាម ខាងក្រោម នេះនឹងឃើញពីសៀគ្វី Start Circuit ធ្វើការ កាលណាកុំព្យូទ័រអេក្រង់បើកនៅដំណើរការល្អប្រសើរ គឺមានន័យថាខ្សែភ្ជាប់ពី VGA
ទៅប្រព័ន្ធ CPU ដំណើរការធម្មតា ពេលនោះសៀគ្វី main board ដំបូងនឹងផ្ញើចេញ សញ្ញាបានបើក ដែលមាន តង់ស្យុង ប្រហែល 2 ទៅ 5វ៉ុលយោងទៅតាមប្រភេទ LCD លោកអ្នកវាស់តង់ស្យុងនៅលើ Q751។ សញ្ញាបើកបណ្តាលមកពី ​Q751 បានបើក ឡើងចូលទៅ Q752 ក៍បានបើកឡើងដែរ។ ដូច្នេះតង់ស្យុង 12វ៉ុលនឹងធ្លាក់បញ្ចេញពី ក្រៅទៅជើង C ត្រង់ស៊ីស្ទ័រនៃប្រភេទ TL145ACN ដែលជា IC អាំងវឺតទ័រ។
LCDសៀគ្វី Star Circuit នៅក្នុងអេក្រង់ LCD
LCDប្រសិនបើ main board មិនមានសញ្ញាបើក “ON” នោះមានន័យថា main board មាន បញ្ហា លោកអ្នកត្រូវ ត្រួតពិនិត្យមើលលើ Q751 និងត្រង់ស៊ីស្ទ័រ Q572 ដែលមិនបាន បើកដែរ ដូច្នេះតង់ស្យុងមិនធ្លាក់ទៅលើជើង Pin របស់ IC អាំងវឺតទ័រនោះនឹងបណ្តាល អោយអេក្រង់ទាំងមូលមិនបង្ហាញលេចចេញរូបភាព។

មានប្រភេទអេក្រង់ខ្លះដែលប្រើ C945 និង A733 ផ្សំជាគួរក្នុងសៀគ្វី Start circuit ដូចជាប្រភេទអេក្រង់ Samsung 153វ៉ុល បានប្រើជាមួយ A6J ដែលមានត្រង់ស៊ីស្ទ័រ (PNP Digital Transistor) និង A8J(PNP Digital Transistor) ដូចបង្ហាញរូបភាព ខាងក្រោម។ត្រង់ស៊ីស្ទ័រទាំងពីរគឺជាប្រភេទត្រង់ស៊ីស្ទ័រឌីគីតាល់ និងមានរ៉េស៊ីស្ទង់ (4k7+4k7) ដែលជាប់ជាមួយត្រង់ស៊ីស្ទ័រនោះ។
LCDការពិតការត្រួតពិនិត្យឆែកមើលលើ បញ្ហានេះជាការងាយស្រួលបំផុតដោយលោក អ្នក មើលលើ Main board សៀគ្វី ឬមើលវាស់លើ IC អាំងវឺតទ័រដោយផ្ទាល់។
LCDដាក់ជើងឧបករណ៍វាស់បានដាក់ពីលើ ជើងខ្សែពណ៌ខ្មៅ និងជើងមួយទៀតពណ៌ខ្មៅដាក់ លើម៉ាស់ដី ឬដាក់ ចំលើវីស ឥឡូវនេះលោកអ្នកបើកអេក្រង់ LCD រួចហើយក្រឡេកមើល តង់ស្យុង។ ប្រសិនបើមានតង់ស្យុង 2ទៅ5 វ៉ុលនោះបញ្ជាក់ថា main board នោះ ដំណើរការធម្មតាហើយបញ្ជួនសញ្ញាយ៉ាងត្រឹមត្រូវ។ ប្រសិនបើមិនមានតង់ស្យុងដូច ដែលបានវាស់នោះទេ គឺបញ្ជាក់ថា main board មានបញ្ហាខូច។ ប្រភេទអេក្រង់ LCD Sumsung ដែលមានម៉ូដែល 153V, 173V, 510N, 710N និង 910N ដែលតែងតែ​ ជួបបញ្ហាមិនបង្ហាញ លើអេក្រង់ ដែលបណ្តាលមកពីខូច Microcontroller MCU។
LCDបន្ទាប់មកប្រសិនបើបើក សញ្ញានិងបានប្រហែល 9 ទៅ 12វ៉ុលនៅលើ IC អាំងវឺតទ័រ ប្រសិនបើមានសញ្ញាចូលលើ ត្រង់ស៊ីស្ទ័រសៀគ្វី Star Circuit ហើយមិនមានទិន្នផល ចេញពីអាំងវឺតទ័រដែលសមាសធាតុមានឧបករណ៍ ការពារ ដោយ ហ្វុយស៊ីបមួយគ្រាប់ សំរាប់ការពារថាមពលតង់ស្យុងពី IC អាំងវឺតទ័រ។ ប្រសិនបើ ថាមពលតង់ស្ុង IC

មានតម្លៃថយចុះខ្សោយ ប្រសិនបើហ្វុយស៊ីបមិនបានបើកសៀគ្វី ប្រសិនបើមានលទ្ធភាព លោកអ្នកអាចដោះ ដូរ ចេញ IC អាំងវឺតទ័រ ហើយធ្វើតែសឡើងវិញអេក្រង់ LCD ឡើង វិញ។ ប្រសិនបើមានបញ្ហាមិនបង្ហាញ លោកអ្នក អាចវាស់មើលលើ Meter ដែលបើកឬ បិទកំពង់តែរះឡើងធ្លាក់ចូលទៅក្នុង Microcontroller MCU ប្រសិនបើ លោកអ្នក អនុវត្តតែសលើអេក្រង់ LCD នៅល្អដើរធម្មតា​នោះយើងមិនចាំបាច់រកមើលលើ Main board សៀគ្វី Star Circuit ឬនៅក្នុងសៀគ្វីអាំងវឺតទ័រ។
LCDប៉ាណែល LCD មិនអាចបញ្ចេញពន្លឺ ។ ហេតុដូច្នេះប្រព័ន្ធអំពូល កើតឡើងពន្លឺនៅលើ ប៉ាណែលនិងបែងចែកពន្លឺ សព្វពេញលើអេក្រង់ LCD។
LCDប៉ាណែល LCD ដែលមានអំពូលនៅពីខាងក្រោយ
LCDផ្នែកខាងក្នុងនៃអេក្រង់ LCD

អេឡិចត្រូតស្ថិតលើអំពូលមានស៊ីតុណ្ហភាពទាប ខណ:ពេលដែលបញ្ចេញពន្លឺដែល វា មានជីវិតបានប្រហែល 50000ម៉ោង លក្ខណ:ពិសេសរបស់ Power Supply អាំងវឺតទ័រ Inverter ដែលបានបង្កើតប្រហែល 600 ទៅ 1000អំពែតាមតម្រូវការអាំងវឺតទ័រមាន Power Supply តូច។

5.1   ការបង្ហាញលោតភ្លឹបភ្លែតៗ ហើយមានពណ៌ក្រហម

តាមធម្មតាការបង្ហាញពណ៌ក្រហម ហើយលោតឡើងភ្លឹបភ្លែតៗក្នុងអេក្រង់ LCD បណ្តា មកពីមូលហេតុអំពូល Backlight (នៅចុចខាងលើ និងខាងក្រោមមានពណ៌ខ្មៅសង ខាងទាំងពីរ) សំរាប់ LCD ទាំងនោះយើងត្រូវ ត្រួតពិនិត្យមើលលើសៀគ្វី Inverter board ដែលឆ្លងកាត់អំពូល Backlight មានបញ្ហាជាមួយ LCD។ សរុបសេចក្តីមក អេក្រង់ LCD ប្រតិកម្មបណ្តាអោយអេក្រង់មិនបង្ហាញគឺមកពីសៀគ្វីនៅក្នុង Inverter boar ដែលវាធ្វើអោយពន្លឺឡើងភ្លឹបភ្លែតៗមិនបង្ហាញចេញនិងបណ្តាលអោយអំពូល Backlight មិនអាចបញ្ចេញ ពន្លឺហើយភ្លាមៗនោះវានិងបិទអេក្រង់បិទ។
LCDការបង្ហាពីអំពូលដែលខ្មៅចុងសងខាងរបស់អេក្រង់ LCD ភាពខ្មៅនេះបណ្តាអោយ ពន្លឺលោតភ្លឹបភ្លែតៗ លោកអ្នកអាចដោះដូចអំពូលចេញទើបវាអាច ដំណើការធម្មតា
LCDគន្លឹះភ្ជាប់របស់អំពូល Backlight
LCDLCDកាបភ្ជាប់អំពូល Backlight
LCDពេលដែលយើងដោះ Connector អំពូល Backlight ចេញក្រៅ
LCDត្រង់ស្វ៉ម Transformer ដែលមានតង់ស្យុងខ្ពស់
5.2   ដោះដូរអំពូល Backlight ចេញ
LCD
ដើម្បីដោះដូរ អំពូល Backlight ចេញជោគជ័យ លោកអ្នកត្រូវរុញចេញអំពូលចេញក្រៅ ដូចបង្ហាញក្នុងរូបភាព មានអំពូលខ្លះងាយស្រួលក្នុងពេលដោះចេញអាស្រ័យដោយ ប្រភេទអេក្រង់ LCD។ ដោះចេញអំពូលដោយ មិនចាំបាច់ដោះចេញប៉ាណែល LCD លោកអ្នកប្រើដៃថ្នមៗដើម្បីមិនអោយទង្គិចដល់អេក្រង់ LCD។
LCD
បន្ទះខ្សែអាត់ Tape Carrier Package TCP ខូចគ្មានមធ្យោបាយជួសជុលបានឡើយ

5.3   សំណួរទាក់ទងទៅនិងអំពូល Backlight

  1. ធ្វើយ៉ាងណាដើម្បីអោយដឹងថាអំពូល Backlight នៅល្អឬខូច?

លោកអ្នកដឹងថាអំពូល Backlight នៅល្អដូចទើបទិញថ្មីដែលអាចដំណើរការ អេក្រង់ LCD។ ប្រសិនបើខ្សែអំពូលបានភ្ជាប់ត្រូវស្រួល ប្រសិនបើមានពណ៌ក្រហមឬលោត ភ្លឹបភ្លែតៗនោះមានន័យថាអំពូល Backlight របស់លោកអ្នកខូចខុសប្រក្រតី។

តើខ្ញុំអាចដំឡើងអំពូល 15អ៊ីងចូលក្នុង អេក្រង់ LCD 17អ៊ីង?

លោកអ្នកអាចដូចអំពូល 15អ៊ីងចូលក្នុង អេក្រង់ LCD 17អ៊ីង បានប៉ុន្តែខាងលើនិងខាង

ក្រោមនឹងបញ្ជាំងពណ៌មិនក្របដណ្តំគ្រប់គ្រាន់ ដោយសារតែអេក្រង់15អ៊ីងខ្លីជាងអេ ក្រង់ LCD 17អ៊ីងលោកអ្នកអាចមើលឃើញពណ៌ខ្មៅៗនៅជាយគែមសងខាង។

តើខ្ញុំអាចដោះដូរអំពូល Backlight ពីប្រភេទអេក្រង់ដូចគ្នាមានទំហំដូចគ្នា ដែល ឧបមាថា អេក្រង់ទាំងពីរមានទំហំ 15អ៊ីងដូចគ្នា បានដែរឬទេ?

លោកអ្នកអាចដូចអំពូលបាន ប៉ុន្តែលោកអ្នកត្រូវឆែកឡើងវិញ តង់ស្យុងនៃអំពូលពី អេក្រង់ LCD ទោះបីអេក្រង់ ទាំងពីរ នេះមានទំហំប៉ុនគ្នាក៍ដោយ លោកអ្នកវាស់អាំងតង់ ស៊ីតេអោយវាស្មើរគ្នាជាមុនសិន ទើបដូចអំពូល ទៅដំណើរការបានល្អ។ប្រសិនជាតង់ស្យុងមិន ស្មើគ្នាបណ្តាលអោយ ខ្មៅធៀបទៅនិងអំពូលថ្មី។តើលោកអ្នកអាចទិញអំពូលអេក្រង់ LCD នៅកន្លែងណា?

លោកអ្នកអាចឆែកមើលលើ វិបសាយ ឬតាមហាងដែលមានលក់ឧបករណ៍កុំព្យូទ័រ

តើលោកអ្នកអាចទិញអំពូល Backlight LCD មករក្សាទុកបានឬទេ?

ដោយអនុលោមតាមលុយកាក់ របស់លោកអ្នកមានច្រើនឬយ៉ាងណា លោកអ្នកអាចទិញ អំពូលយកមទុកបាន ដែលមិនមានបញ្ហាអ្វីទាំងអស់ នៅពេលដែលមានអតិថិជនលោក អ្នកអាចដោះដូរអោយគេបាន។ លោកអ្នក អាចដឹងភ្លាមៗថាអេក្រង់ LCD មានបញ្ហាដូច ជាបង្ហាញហើយបានរលត់វិញ ឬលោតភ្លឺមភ្លែតៗ ឬមានសភាព ឡើងក្រហម ឬមានភាព ឡើងស្រអាប់មិនច្បាស់ នោះគឺបណ្តាលមកពីអំពូល Backlight ដែលត្រូវត្រួតពិនិត្យ។តើលោកអ្នកអាចដោះស្រាយការបង្ហាញលោតភ្លឹមភ្លែតដោយមិនចាំបាច់ដោះដូរ អំពូល Backlight បានដែរឬទេ?

តាមធម្មតាប្រភេទអេក្រង់ LCD ថ្មីបំផុត វាមានសៀគ្វីកែតម្រូវមួយ កាលណាបង្ហាញ ឡើងភ្លឺមភ្លែតៗ (លោតបន្តិច បន្តួច) បង្ហាញហើយភ្លាមបានរត់បិទបាត់។ នេះមកពីមូល ហេតុអេក្រង់ LCD ប្រើ IC អាំងវឺតទ័រសេរី OZ960 វាចុះខ្យោយបណ្តាលអោយ លោត ឡើងភ្លឹមភ្លែតៗនៅពេលដំបូង។
LCDសៀគ្វីអាំងវឺតទ័រ Inverter board

មេរៀនទី៦: សៀគ្វី Feedback Circuit

មេរៀនទី៦: តើធ្វើយ៉ាងណា ដើម្បីស្មានថាយើងអាចកែប្រែជួសជុល សៀគ្វីឡើងវិញ Feedback Circuit បាន?

ខាងក្រោមអំពូល Backlight មានសៀគ្វី feedback circuit ដែលមើលទៅមានឃើញ រ៉េស៊ីស្តង់និងមាន ដែកត្រជាក់ពណ៌ស យើងអាចដោះចេញរ៉េស៊ីស្តង់ជើងបី ឬហៅថា គេ ហៅថា Regulator លោកអ្នកវាស់ តង់ស្យុងប្រសិនបើមិនគ្រប់ខុសប្រក្រតីអាចដោះដូរ ចេញមួយគ្រាប់ចេញ។ ឬលោកអ្នកអាចមើលបាត ក្រោមសៀគ្វីសំណ ដោយផ្សារដោះ ចេញក្រៅ ដោយមិនអោយប៉ះជាមួយជើងស៊ីម៉ានៅជិតសងខាងឡើយ។ នៅពេលដែល ដំឡើងដែកត្រជាក់ ឬហៅថាសាម៊ី ដាក់វិញត្រូវលាប ជ័រស៊ីលីកូន ដើម្បីអោយគ្រាប់ រ៉េស៊ីស្តង់ស្រួលឆ្លងកំដៅបានឆាប់។
LCDផ្នែកខាងក្រោយនៃសៀគ្វី Feedback Circuit
LCDប្រភេទអេក្រង់​ HP1702 LCD ដែលមានបញ្ហាពន្លឺភ្លឺមភ្លែតៗនៅលើ សៀគ្វី Feedback មានរ៉េស៊ីស្តង់មួយ R120 ដែលបានភ្ជាប់ទៅដែលត្រជាក់សាមី ដែលមានទំហំ 1គីឡូអូម សំរាប់បើកបំភ្លឺអេក្រង់ LCD លោកអ្នកអាចដោះដូរ ដោយវាស់ជាមុនសិន។ តម្លៃដែល មើលឃើញតែ 238អូម ឬទាបជាងនេះ នៅពេលដែលដូរចេញ រ៉េស៊ីស្តង់នេះ អាច ធ្វើ អោយអេក្រង់ LCD ដំណើរការល្អប្រសើរលេងភ្លឺមភ្លែតៗ។
LCDប្រយ័ត្ន សូមប្រយ័ត្នកំប៉ះអំពូលបែក វាអាចធ្វើអោយមុតដៃ វាមានជាតិបារត ជាតិបារតនេះនៅ ពេលដែលមុតដៃរបស់លោកអ្នកមានពិសពុល ដល់ខ្លួនប្រាណរបស់លោកអ្នក។

មេរៀនទី៧: ពីប៉ាណែល អេក្រង់ LCD

មេរៀនទី៧: ស្វែងយល់ពីប៉ាណែល អេក្រង់ LCD
LCD
ប៉ាណែលអេក្រង់ LCD រួមមាន Mechanical Frame សៀគ្វី Controller board, សរសៃខ្សែអាត់ Tape Carrier package (TCP) ខ្សែ Tape Automatic Bonding អំពូល Backlight។
LCDមេកានិច Frame សំរាប់ប្រើជាផ្ទះរបស់អេក្រង់ប៉ាណែល LCD ដើម្បីជួយក្នុងការផលិតអេឡិចត្រូវម៉ាញ៉េ ទិច EMI។

7.1   សៀគ្វី Controller board សៀគ្វី Controller board គឺដើម្បីបន្ថែមព័ត៌មានពី main board កាលណាត្រង់ស៊ីស្ទ័រ ជួរឈរ និងជួរដេកដំណើរការ pixel នៅក្នុងប៉ាណែល LCD បានភ្លឺឡើងឬបិទ។ ត្រង់ស៊ីស្ទទ័ររបស់ LCD បានប្រត្តិបត្តិដោយសញ្ញាឌីគីតាល់បានត្រួតពិនិត្យដោយ Controller IC។
LCDបន្ទះសន្លឹកអេក្រង់ LCD ដែលបានគាស់ចេញក្រៅ
LCD7.2   ខ្សែអាត់ Tape Carrier Package ខ្សែអាត់ Tape Carrier Package (TCP) គឺជាបន្ទះមេកានិច ដែលសំរាប់ផ្គត់ផ្គង់ចរន្ត អគ្គិសនីទៅអោយអេក្រង់ LCD ដែលមាន IC Semiconductor រវាងប៉ាណែល LCD ហើយនិងបន្ទះសន្លឹកប៉ាណែលសំប៉ែត។
LCDLCD7.3   ខ្សែអាត់ Tape Automatic Bonding (TAB) ខ្សែអាត់ Tape Automated Bonding គឺជាបច្ចេកវិទ្យាសំរាប់ភ្ជាប់នៅខាងក្នុង រវាង អេក្រង់ LCD និង IC របស់ Tape Carrier Package (TCP) ដោយប្រើបំរុងទុកផ្គត់ ផ្គង់ជញ្ជួនតាមជាមួយខ្សែស៊ីម៉ាសំណ ទៅអោយបន្ទះ IC ទៅអេក្រង់ LCD។ បច្ចេកវិទ្យា នេះថ្មីងាយស្រួលដោតដំឡើងចូល។
LCDLCDអំពូល Backlight គឺជាប្រភេពពន្លឺ ដែលពន្លឺបានមកពីអំពូល Backlight ជាអ្នកផ្តល់ពន្លឺដល់អេក្រង់ LCD ប្រសិនបើអំពូលមានពណ៌ខ្មៅសងខាង នោះវាធ្វើអោយអេក្រង់ញ័រភ្លឺបភ្លែតឡើងចុះៗ ឬមិនអាចមើលឃើញ រូបភាពតែម្តង។

Polarizer គឺជាន្លឹកហ្វីលស្តើង ដែលអនុញ្ញាតអោយពន្លឺឆ្លងកាត់ រវាងហ្វីល Polarizer វាផ្ទុកតម្រង ពណ៌ Color filter កញ្ជាក់កម្រងពណ៌ និងគ្រីស្ទាល់ Liquid Crystal និងកញ្ជាក់ TFT។
LCDហ្វីល Diffuser Film: គឺប្រើដើម្បីផលិតប៉ាណែល LCD ដែលមានភាពរឹងដូចកញ្ជាក់ មិនងាយ បែកធន់និងកំដៅ។
LCDអំពូល Light Guide Plate (LGP) អំពូលនេះសំរាប់ផ្គត់ផ្គង់ពន្លឺពី អំពូល Backlight ដែលត្រូវបានដំឡើង បង្ហាញ ពីលើ ចុះក្រោម។

ហ្វីល Reflector ពន្លឺទទួលពីអំពូល Backlight បាញ់ត្រង់ចូលទៅក្នុង​ Light Guide Plate (LGP)

មេរៀនទី៨: ការប្តូរប៉ាណែល LCD

មេរៀនទី៨: ការប្តូរប៉ាណែល LCD

ប្រសិនបើប៉ាណែល LCD មានបញ្ហាដូចជា បែក បង្ហាញពណ៌សគ្មានអ្វីទាំងអស់ បង្ហាញជាពណ៌ឥន្ទធនូ ឬខូចសៀគ្វី Controller board ឬមានបន្ទាត់ខ្មៅមួយឬពីរបី នៅកាត់ទទឹងអេក្រង់ ឬខូច Tape Carrier Package TCP ។ល។ មានមធ្យោបាយមួយ គត់គឺប្តូរប៉ាណែល LCD បើសិនជាលោកអ្នកមិនអាចដោះដូរ បានជាមួយប្រភេទ LCD ដោយភ្លាមៗបានទេ សូមមើលអោយបានច្បាស់លាស់លើលក្ខណ:ពិសេសរបស់វាដូច ខ្សែភ្ជាប់ Connector សញ្ញា Signal Flow និងតង់ស្យុង។

រោងចក្រផលិតអេក្រង់ LCD Monitor មានប្រភេទ LCD ជាច្រើនដែលរោងចក្របានផលិតខុសៗគ្នា មានប្រភេទម៉ាកខុសគ្នា ដូចជាប្រភេទ Sumsung, Acer, Dell, Toshiba, Sony…។

8.1   តើនៅខាងក្នុង របស់អេក្រង់ LCD មានអ្វីខ្លះ? ប្រភេទអេក្រង់មួយចំនួនមាន Setting កំណត់មុខងារ របស់វា តុល្យភាពពណ៌ RGB, មុខងារ Position, ទំហំ Size, ភាសា Language, ព័ត៌មាន Information ដែលមើលឃើញដោយអំពូល Backlight និងប៉ាណែល LCD។ល។

តើធ្វើយ៉ាណាដើម្បីអោយដឹងថា ការផលិតឧបករណ៍សេវាប្រើប្រាស់ នៅក្នុងអេក្រង់ LCD monitor?បណ្តារោងចក្រផលិតនីមួយៗ បានផលិតចេញលក្ខណ: ប្រើប្រាស់ពិសេសខុសៗគ្នា ដែល មានលក្ខណ: សំគាល់ មាននៅក្នុងសៀភៅកាត់តាឡុង។ ខាងក្រោមនេះជាការណែ នាំការប្រើប្រាស់បូតុងខាងមុខរបស់អេក្រង់ Samsung 510N LCD។
LCDLCDLCDLCDប្រភេទអេក្រង់ Sumsung 510N នេះលោកអ្នកព្យាយាមចុចលើ Setting ដែលមាន បូតុងនៅចំពីខាងមុខអាចចុច សារ៉េបានតាមតម្រូវការរបស់លោកអ្នកចង់បាន ដូចជា សារ៉េពន្លឺ ប្រេកង់ ពណ៌ សារ៉េឡើងលើក្រោម មកឆ្វេង ស្តាំ ទៅតាមបូតុងចុចបញ្ជា។
LCDរូបភាពខាងលើគឺសំរាប់ប្រភេទ Acer AL1916W លោកអ្នកបានមើលឃើញមុខងារការ ប្រើប្រាស់ជាច្រើន ដូចជារយ:ពេលវែង នៃការប្រើអេក្រង់ LCD ដែលមាន 203ម៉ោង មានប៉ាណែលលេខ INNO.VO និងពណ៌ Setting របស់វា។ល។

8.2   ភាពខុសគ្នារវាងអេក្រង់ Plasma និង LCD
LCD
ប្រភេទអេក្រង់ទូរទស្សន៍ Plasma

 អេក្រង់ Plasma មានរាប់រយពាន់ សែល cell ដែលមានឧស្មន័កំរមានដូចជា អាកុង ណេអុង សេណុង ដែលមាន ពីរស្រទាប់នៃកញ្ជាក់ ឬថង់ផ្លាស់ស្ទីក ក្នុងទូរទស្សន៍ផ្លាស់ ស្មា Plasma TV។ នៅក្នុងទូរទស្សន៍ផ្លាស់ ស្មា Plasma TVមានបណ្តុំពន្លឺ ដែលអាច ធ្វើអោយភ្លឺពន្លឺរូបភាពស្រស់ថ្លា មុត។ ការផលិតក្នុងទូរទស្សន៍ផ្លាស់ ស្មា Plasma TV

វាអាចមានអាយុបាន 60000ម៉ោង ប្រសិនបើលោកអ្នកបើកវា 8ម៉ោងក្នុងមួយថ្ងៃនោះ អាចប្រើបាន 20ឆ្នាំ។ ក្នុងទូរទស្សន៍ ផ្លាស់ ស្មា Plasma TV មានពណ៌ស្រស់ថ្លា ពណ៌និមួយៗមាន pixel ក្រហម បៃតង និងខៀវ។ នៅលើសែល cell នីមួយៗមានពណ៌ ក្រហម បៃតង និងផស្វ័រ phosphor សំរាប់ pixel រៀងៗខ្លួនទំហំ pixel របស់វាមាន 1920×1080។

មេរៀនទី៩: ឧបករណ៍ដោះ និង វាស់

មេរៀនទី​៩: ឧបករណ៍សំរាប់ដោះ និងឧបករណ៍សំរាប់វាស់

ឧបករណ៍សំរាប់ប្រើដោះអេក្រង់ ដើម្បីជួសជុលអេក្រង់ LCD បានជោគជ័យ លោកអ្នកត្រូវបានឧបករណ៍ សំរាប់ដោះ ជា ច្រើនប្រភេទ ដើម្បីជួយសម្រួលដល់ការជួសជុលបានឆាប់រហ័សទាន់ចិត្ត។ ខាងក្រោម នេះមាន បង្ហាញពីឧបករណ៍សំខាន់ៗដើម្បីជំនួយបច្ចេកទេសក្នុងការដោះអេក្រង់ LCD។
LCDឧបករណ៍ចន្ទៀស Tweezers ប្រើសំរាប់ដោះសមាធាតុ ដែលមានភាពងាយស្រួល សំរាប់ចាប់របស់តូចៗ។
LCDវាមានរាងសំប៉ែត លោហ:រឹងមាំ ប្រើងាយស្រួលបើកក្របឡើងអេក្រង់ LCD។ សូម លោកអ្នកចងចាំកុំប្រើទុល វីសធម្មតាសង្កត់បើកគំរប LCD វាធ្វើអោយសន្លឹកប្លាស់ស្ទិក ដាច់រីកខូច។ ការប្រើ ចន្ទៀសចុងសម្ព៉ែតល្អ ប្រសើរបំផុត ហើយដោះចេញបានយ៉ាង លឿនទាន់ចិត្ត។
LCDលោកអ្នកអាចប្រើកញ្ជក់ពង្រីក ប្រភេទកញ្ជក់ពង្រីកមួយគុណនិង ១០ អាចឆ្លុះផ្សារ មើលឧបករណ៍តូចៗបើគ្មាន កញ្ជក់ពង្រីកពិបាននៅពេលផ្សារដោះ និងចូល។
LCDឧបករណ៍មីក្រូស្គុប Microscope ប្រសិនបើលោកអ្នកមានថាវិការច្រើនអាចទិញ សំភារ:ដូចជាកែវពង្រីក ឧបករណ៍ មីក្រូស្គុប Microscope ដែលអាចឆ្លុះមើលឃើញបានច្បាស់ធំ គេអាចប្រើមើលមេរោគ
LCDអំពូលក្រមោល លោកអ្នកត្រូវការវាដើម្បីដោះស្រាយបញ្ហាតែ អនុភាព LCD Power Supply លោកអ្នកអាចភ្ជាប់
តែជាមួយ Adapter ប្រសិនបើអំពូលភ្លឺមិនខូច Power។ រកប្រភេទ 12វ៉ុល ឬ 24វ៉ុល។
LCDលោកអ្នកអាចទិញទុលវីសប្រអប់តូច គ្រប់អេក្រង់ LCD ទាំងអស់ប្រើជាមួយនិងទុល វីសតូចសំរាប់ដោះគម្របលើ board។ លោកអ្នកត្រូវតែចាំបាច់មានមួយប្រអប់នេះ លោកអ្នកអាចដោះអេក្រង់ LCD និង main board ឬក្នុង Power Supply ឬអាច ប្រើសំរាប់ដោះទូរស័ព្ទ វាមានចុងផ្កាយ និងមុខបួន។ ប្រអប់រក្សាទុកសំភារ:ទាំងអស់ ជាប្រអប់ដែលមានថតច្រើនធ្វើពីជ័រប្លាស់ស្ទីក អាចដាក់ បានទុលវីស គ្រាប់វីស រ៉េស៊ីស្តង់ ត្រង់ស៊ីស្ទ័រ ឬគ្រាប់ IC។
LCDឧបករណ៍ទាំងអស់សំរាប់ដោះស្រាយបញ្ហាអេក្រង់ LCD លោកអ្នកអាចផ្សារដោះចេញ ដោយប្រើឧបករណ៍ ផ្សារ Solder iron ប្រើអគ្គិនីវាចំណាយអស់ច្រើនគីឡូវ៉ុលក្នុងរយ: ពេលពី 3-4ម៉ោង ប៉ុន្តែប្រភេទនេះងាយស្រួល ប្រើជាង ប្រភេទដែលដុតប្រើធ្យុងដុត អោយក្តៅក្រហម។ ប្រភេទ Solder Iron មានរាងដូចកាំភ្លើងខ្លី ដែល មានកៃសំរាប់ចុច លើវានៅពេលដែលចង់ផ្សារសំណ។ ឧបករណ៍ខាងក្រោមមានចុងបីយ៉ាងគឺប្រភេទចុង ស្រួចតូច ប្រភេទធម្មតា និងប្រភេទប្រើខ្សល់ក្តៅសំរាប់ផ្សារជាមួយសមាធាតុតូចៗដូច ជា main board កុំព្យូទ័រ ឬទូរស័ព្ទដៃ។
LCDឧបករណ៍ ផ្សារ Solder iron​ អាចផ្សារបានបីយ៉ាង

 

មេរៀនទី១០: ឧបករណ៍សំរាប់ធ្វើតែស

មេរៀនទី១០: ឧបករណ៍សំរាប់ធ្វើតែស
ឧបករណ៍នេះសំរាប់ធ្វើតែស ដូចជាឧបករណ៍ Analogue និង Digital មាន កង់ដង់សាទ័រ ត្រង់ស៊ីស្ទ័រ អាំងឌុចទ័រនិងរ៉េស៊ីស្តង់ជាដើម។ ប្រសិនបើលោកអ្នកមិនប្រើ ឧបករណ៍នេះ លោកអ្នកអាចប្រើម៉ាស៊ីន Oscilloscope តែវាមានតម្លៃថ្លៃជាងប្រភេទ Peak Atlas Component Analyzer នេះវាមាន ទំហំតូចអាចកាន់តាមខ្លួនងាយស្រួល បំផុត
LCD
ឧបករណ៍ Peak Atlas Component Analyzer វាស់កង់ដង់និងត្រង់ស៊ីស្ទ័រ
LCDឧបករណ៍ Peak Atlas Component Analyzer វាស់ត្រង់ស៊ីស្ទ័រ NPN និងអាំងឌុចទ័រ
LCDឧបករណ៍ Smart Tweezers មានរាងតូចបំផុតលោកអ្នកអាចវាស់រ៉េស៊ីស្តង់ ត្រង់ ស៊ីស្ទ័រ ជើង IC ឬជើងកង់ដាង់សាទ័រដែលនៅជាប់នៅលើសៀគ្វី board ដូចរូបបង្ហាញ ខាង លើវាស់កង់ដង់សាទ័រ ពកសឺឡែនដ៍តូចមួយ វាបានបង្ហាញតម្លៃចេញភ្លាមៗ។
ជំហាននៃការបើកអេក្រង់ LCD Monitor
LCD
ដើម្បីជោគជ័យក្នុងការបើក អេក្រង់ LCD Monitor ដោយមិនអោយមានស្មាមគូតលើ គម្រប្លាស់ស្ទីច។ លោកអ្នក ប្រើដែកបន្ទះស្តើងសំប៉ែត ដែលធ្វើពីលោហ: លោកអ្នកមិន ត្រូវប្រើទុលវីសដើម្បីបើកគំរបដោះចេញឡើង ព្រោះវា អាចធ្វើប៉ះនិងចុងទុលវីស អាច ធ្វើស្នាមរហ័កលើប្លាស់ស្ទីក។ ដែកលោហ:ប្រើសំរាប់ធ្វើចន្ទៀសចាប់មានភាពរឹងមាំ គេមិនប្រើលោហ:ទន់ដូចជាដែក អលុយមីញ៉ូមដេរ៉ា។ គេតែងតែដោះគំរប់អេក្រង់ពី ខាង ក្រោមមុន ដាក់បញ្ឈរ មុននឹង បើកគំរប។ មានប្រភេទ LCD ជាច្រើនដែលប្រើវីសមូល ពីខាងក្រោយ លោកអ្នកត្រូវដោះចេញវីស ជាមុន សិន។ ម្យ៉ាងទៀតនៅគំរបជ្រុងខាង ក្រោមត្រូវបានដោះចេញ លោកអ្នកអាចចាប់ផ្តើមបកចេញគំរប តាម ជ្រុងរហូត ដល់ជ្រុង ខាងលើនៃគំរប ប្រភេទអេក្រង់ LCD ខ្លះអាចប្រើដៃទាំងពីរដោះចេញបានដោយងាយ បំផុតលោក អ្នកអាច មើលឃើញដូចក្នុងរូបភាពខាងក្រោមដែលបង្ហាញជំហាននៃការដោះ ដែកបន្ទះលោហ:ស្តើងចុងសំប៉ែត ងាយស្រួលចាក់គាស់ចេញគំរប។ ចាំថាមុនពេលដោះ គំរប LCD ត្រូវមូលដោះវីសបួនគ្រាប់ចេញ សិនទើបអាច គាស់ចេញបាន។
LCDបើកគំរបដោយដោះវីសចេញមុនពេលដែលបើក LCD Monitor
LCDលោកអ្នកដោះវីសបួនចេញមុនសិន
LCDតាមធម្មតាដោះចេញ វីសឈរមុនពេលដែលបើកគំរប់អេក្រង់ LCD Monitor
LCDចាប់ផ្តើមគាស់ពីខាងក្រោមរួចហើយបើកតាមជ្រុងទីមួយ
LCDគាស់ទាញ ដែកសំប៉ែតស្របតាមគែមទៅចំណុចកណ្តាល ហើយបកចេញក្រៅ
LCDគាស់ទៅជ្រុងផ្សេងទៀត
LCDប​ន្ទាប់មកចុះមកខាងក្រោម បញ្ចប់បានបើកឡើង
LCDលើកឡើងញឺតៗហើយរុញចេញគំរប់ខាងក្រោយ ជួលពេលខ្លះប្រើទុលវីសដើម្បីជួយ កំលាំងគាស់ចេញក្រៅ។
LCDគាស់បកគំរបខាងមុខមុនសិន
LCDឥឡូវនេះគាស់ចេញគម្របខាងលើ
LCDជ្រុងសងខាងទាំងពីរបានងើបចេញដោះបានគម្របទាំងមូល
LCDគម្របទាំងមូលបានដោះចេញក្រៅ លោកអ្នកត្រូវការអនុវត្តបើកលើគម្របអេក្រង់ LCD

មេរៀនទី១១: រ៉ស៊ីស្តង SMD Resistor

មេរៀនទី១១:  ស្វែងយល់ពីរ៉ស៊ីស្តង SMD Resistor Code និងការវាស់តម្លៃ
LCD
ប្រភេទរ៉េស៊ីស្តង់ SMD Resistor Code
LCDសៀគ្វី board ដែលប្រើ រ៉េស៊ីស្តង់ SMD Resistor នៅលើវា
LCDប្រភេទរ៉េស៊ីស្តង់ កាលពីមុនដែលមានសញ្ញាកំណត់សំគាល់ពណ៌នៅលើខ្លួនវា

 

មេរៀនទី១២: កង់ដង់ SMD Capacitor

មេរៀនទី១២:  ស្វែងយល់ពីកង់ដង់សាទ័រ SMD Capacitor Code និងការវាស់តម្លៃ
LCD
គេប្រើ កង់ដង់សាទ័រ SMD Capacitor ជាមួយអេក្រង់ LCD Sumsung កាលណាយើងមើលលើ កង់ដង់សាទ័រ SMD Capacitor វាមានរាងប្រហាក់ប្រហែល និង ប្រភេទរ៉េស៊ីស្តង់ SMD Resistor តម្លៃរបស់វាបានបង្ហាញ នៅលើ សមាធាតុ ដែល មានសរសេរជាលេខ ឬពណ៌សំគាល់ ឧទាហរណ៍ កង់ដង់សាទ័រ ដែលមានក្រហមលើ

ខ្លួនវាដែលមានអក្សរ “A” គឺមានតម្លៃស្មើ 1pF ហើយប្រសិនបើនៅលើខ្លួនវាមានពណ៌ សរសេរអក្សរ “A” ដែរនោះវាមានតម្លៃស្មើ 10pF។

ពណ៌លើខ្លួន អក្សរសរសេរ តម្លៃ
ក្រហម AC

E

G

J

L

N

Q

S

1(ពីកូហ្វារ៉ាត pF)2(ពីកូហ្វារ៉ាត pF)

3(ពីកូហ្វារ៉ាត pF)

4(ពីកូហ្វារ៉ាត pF)

5(ពីកូហ្វារ៉ាត pF)

6(ពីកូហ្វារ៉ាត pF)

7(ពីកូហ្វារ៉ាត pF)

8(ពីកូហ្វារ៉ាត pF)

9(ពីកូហ្វារ៉ាត pF)

ខ្មៅ AC

E

G

J

L

N

Q

S

U

W

Y

10(ពីកូហ្វារ៉ាត pF)12(ពីកូហ្វារ៉ាត pF)

15(ពីកូហ្វារ៉ាត pF)

18(ពីកូហ្វារ៉ាត pF)

22(ពីកូហ្វារ៉ាត pF)

27(ពីកូហ្វារ៉ាត pF)

33(ពីកូហ្វារ៉ាត pF)

39(ពីកូហ្វារ៉ាត pF)

47(ពីកូហ្វារ៉ាត pF)

56(ពីកូហ្វារ៉ាត pF)

68(ពីកូហ្វារ៉ាត pF)

82(ពីកូហ្វារ៉ាត pF)

ក្រហមខ្មៅ AA 1(ពីកូហ្វារ៉ាត pF)10(ពីកូហ្វារ៉ាត pF)

របៀបអានលើកូដកង់ដងសាទ័រ
LCDតម្លៃមានលេខ 1 និងលេខ 2 (លេខចាប់ពី 0-9)
ឧទាហរណ៍: =2.2×103 (1000)=2200pF

S2=4.7×100=470pF
b0=3.5×10=3.5pF

តម្លៃ (និម្មតសញ្ញា33តម្លៃ) សរសេរដោយអក្សរធំនិងអក្សរតូច

A     1.0B   1.1

C     1.2

D   1.3

E   1.5

F   1.6

G     1.8

H     2.0J     2.2

K   2.4

A   2.5

L   2.7

M   3.0

N       3.3

b   3.5p   3.6

Q   3.9

d   4.0

R     4.3

e     4.5

S     4.7

f   5.0T   5.1

U   5.6

m   6.0

V   6.2

W   6.8

n     7.0

X   7.5t  8.0

Y   8.2

y   9.0

Z   9.1

3.4   មេគុណសំរាប់កំណត់វាស់ Multipilier

0= មេគុណ x1.0
1= មេគុណ x10
2= មេគុណ x100
3= មេគុណ x1000
4= មេគុណ x10000
LCDប្រភេទអេក្រង់ Sumsung មានលេខកូដពីរលើវា
LCDតម្លៃ (និម្មតសញ្ញា24តម្លៃ) សរសេរតែអក្សរធំ

A     10B     11

C     12

D   13

E   15

F     16G     18

H     20

J    22

K   24

L   27M   30

N   33

P   36

Q   39

R   43S   47

T   51

U   56

V   62

W   68X   75

Y   82

Z   91

តម្លៃមេគុណ Multipilier

1= មេគុណ x10
2= មេគុណ x100
3= មេគុណ x1000
4= មេគុណ x10000
5= មេគុណ x100000
ស្តង់ដារបស់ Sumsung ដែលមានលេខកូដសរសេរលើ Chip កង់ដង់
LCDឧទាហរណ៍:   R (ពណ៌បៃតង)=3.3×100=330

7(ពណ៌បៃតង)=8.2×1000=8200pF
តម្លៃ (និម្មតសញ្ញា24តម្លៃ) សរសេរអក្សរតូច និងអក្សរធំ

A     1.0B     1.1

C     1.2

D   1.3

E   1.5

H     1.6I     1.8

J   2.0

K   2.2

L   2.4

N   2.7O   3.0

R   3.3

S   3.6

T   3.9

V   4.3W   4.7

X   5.1

Y   5.6

Z   6.2

3   6.84   7.5

7   8.2

9   9.1

 

តម្លៃមេគុណ Multipilier

ទឹកក្រូច= មេគុណ x1.0
ខ្មៅ= មេគុណ x10
បៃតង= មេគុណ x100
ខៀវ= មេគុណ x1000
ស្វាយ= មេគុណ x10000
ក្រហម= មេគុណ x100000

តារាងតម្លៃកង់ដង់ SMD Capacitor ខាងលើគឺត្រូវបានកំណត់ឡើងដោយ ក្រុមហ៊ុន ផលិតដែលមាន លេខកូដ របស់ វាផ្ទាល់ សំរាប់អោយអ្នកជួសជុលងាយស្រួលក្នុងវាស់ ពីតម្លៃរបស់វា នេះគឺជាមធ្យោយបានមួយដែល យើង អាច ដឹងតម្លៃមុនពេលវា ដោយដឹង តាមការមើលឃើញគណនាលើខ្លួនវា។ សន្មត់ថាលោកអ្នកបានរកឃើញ ពណ៌ ក្រហម នៃកង់ដង់ SMD នៅលើសៀគ្វីអេក្រង់ LCD បានដោយងាយស្រួលបំផុត បន្ទាប់មកលោកអ្នករកមើល លើសៀគ្វី វាមានទំហំប៉ុន គ្នានិងពណ៌ដូចគ្នា។ ដោះដូរវាចេញពីសៀគ្វីហើយវាស់តម្លៃរបស់វាម្តងមួយៗរួចហើយ
បន្ទាប់ពីដឹងតម្លៃរបស់វាដឹងតម្លៃហើយ លោកអ្នកអាចដាក់កង់ដង់ថ្មីដែលមានតម្លៃដូចគ្នា។

មេរៀនទី១៣: តែសកង់ដង់ SMD Capacitor

មេរៀនទី១៣: ការវាស់តែសកង់ដង់ SMD Capacitor
មានមធ្យោបាយពីរឬបីយ៉ាងដែលលោកអ្នកអាចវាស់តែស កង់ដង់ SMD រកមើលលើ សៀគ្វី board។ មធ្យោបាយទីមួយគឺប្រើឧបករណ៍ដែលមានលក្ខណ:ពិសេសសំរាប់ ធ្វើការតែសលើសមាធាតុរ៉េស៊ីស្តង់ កង់ដង់សាទ័រ SMD ដែលគេហៅថា Smart Tweezers។
LCD
ឧបករណ៍​ Smart Tweezers
LCDលោកអ្នកកាន់វាស់លើកង់ដង់សាទ័រលើ main board នោះវាបញ្ចេញតម្លៃអានបានភ្លាមៗ ឧបករណ៍នេះលោកអ្នកអាចអានតម្លៃកង់ដង់ SMD Capacitor មើលឃើញតម្លៃលើ អេក្រង់តូច។
LCDការធ្វើតែសកង់ដង់ SMD លើ board ដោយប្រើ Smart Tweezers បន្ទាប់មកយើងអាចប្រើឧបករណ៍ វាស់កង់ដង់ ដើម្បីឆែកតម្លៃកង់ដង់ SMD ក្នុងគោល បំណងដើម្បីទទួលបានលទ្ធផលល្អ ហើយចាប់ផ្តើមផ្សារដោះ ចេញក្រៅនិងធ្វើការតែសវាស់តង់ស្យុងវា។
LCDជួនពេលខ្លះបើគ្រាន់តែវាស់តម្លៃកង់ដង់ នឹងមិនធានាថា កង់ដង់សាទ័រនោះនៅល្អហើយ លោកអ្នកត្រូវធ្វើ តែស អោយ បានច្បាស់លាស់ពិតប្រាកដ៍ជាមុនសិន។ តើកង់ដង់ខូច ឬនៅប្រើបាន។ ចំណែកវិធីវាស់ទីបីគឺ​ដោយ ឧបករណ៍វាស់ Analogue meter ដើម្បីបង្កើតវាស់ មេគុណ 10k គិតជាអូម លោកអ្នកអាចវាស់កង់ដង់សាទ័រ SMD ដែល មានតង់ស្យុងប្រត្តិបត្តិការ។​ ប្រសិនបើតម្លៃកង់ដង់ធំ នោះប្រហែលជាចំណុចដែល លោកអ្នកដាក់ វាស់មានសំណក្រាស លោកអ្នកអាចដោះចេញក្រៅយកមកវាស់បាន។
LCDកង់ដង់ SMD Capacitor នៅល្អនឹងទ្រនិចមិនបង្ហាញមកខាងស្តាំដៃ លោកអ្នកកាច់ដាក់ លើមេគុណ x10អូម បើលោកអ្នកចង់តែសល្អប្រសើរគឺប្រើឧបករណ៍វាស់ Digital meter មិនចេះខុសតម្លៃដូចប្រភេទ Analogue ដូចខាងលើនេះ។ សរុបសេចក្តីមកលោកអ្នកអាចវាស់បានពីរយ៉ាង ទីមួយប្រើ ឧបករណ៍វាស់ Digital meter ព្រោះគេអាចវាស់បានតម្លៃជាក់លាក់ត្រឹមត្រូវ របៀបទីពីរគឺវាស់ដោយប្រើ ឧបករណ៍វាស់ Analogue meter ដោយកាច់ដាក់លេខមេគុណ x10គីឡូអូម ប៉ុន វាស់ជាមួយ ឧបករណ៍នេះវាអាចផ្តល់តម្លៃមិន ប្រក្រតីអាចធំជាង ភាពដើម។

មេរៀនទី១៤: ត្រង់ស៊ីស្ទ័រ SMD និង Diode

មេរៀនទី១៤:   ស្វែងយល់ពីត្រង់ស៊ីស្ទ័រ SMD និង Diode SMD និងរបៀបវាស់
LCD
ប្រភេទត្រង់ស៊ីស្ទ័រ SMD Transistor ដែលគេតែងតែប្រើលើសៀគ្វី main board
LCDត្រង់ស៊ីស្ទ័រ SMD Transistor ដែលប្រើលើសៀគ្វី main board អេក្រង់ LCD ដើម្បីទទួលជោគជ័យ តែសវាស់ ត្រង់ស៊ីស្ទ័រ SMD Transistor និងឌីយ៉ូត ដំបូងលោក អ្នកត្រូវមើលលើកូដដែល Print នៅលើវា។ ជើងបីរបស់ ឌីយ៉ូត SMD Diode គឺប្រហាក់ ប្រហែលនិង ត្រង់ស៊ីស្ទ័រ SMD Transistor ដែរតែមានមុខងារខុសគ្នា ប្រសិន បើលោក អ្នកមិនដឹងនៃនៅលើឌីយ៉ូត លោកលោកអ្នកអាចចំណាយពេលដើម្បីវាស់តម្លៃវា។
LCDលោកអ្នកមិនត្រូវគិតថា ត្រង់ស៊ីស្ទ័រ SMD គឺដូចនិង ឌីយ៉ូត SMD នោះទ្បើយវាមាន រូបរាងដូចគ្នា ប៉ុន្តែមុខងារ របស់វា មិនដូចគ្នាឡើយ។លោកអ្នកអាចមើលនៅលើ board ខាងលើ។ ខាងក្រោមនេះតារាងលេខកូដត្រង់ស៊ីស្ទ័រ SMD Transistor និង ឌីយ៉ូត SMD Diode និងលក្ខណ:ពិសេសរបស់វា។
LCDLCD

មេរៀនទី១៥: តែសវាស់ត្រង់ស៊ីស្ទ័រ SMD

មេរៀនទី១៥:   តែសវាស់ត្រង់ស៊ីស្ទ័រ SMD Transistor
ការវាស់ត្រង់ស៊ីស្ទ័រ SMD Transistor គឺមានភាពពិបាកជាងវាស់កង់ដង់ និងរ៉េស៊ីស្តង់ ត្រង់ស៊ីស្ទ័រ ធម្មតា មានជើងប៉ូលបី ហើយត្រង់ស៊ីស្ទ័រ SMD Transistor ក៍មានប៉ូលបីដែរ ត្រង់ ស៊ីស្ទ័រ SMD Transistor គឺជាប្រភេទឌីគីតាល់ ខុសពីត្រង់ស៊ីស្ទ័រធម្មតាជាប្រភេទ Analogue ពិបាកវាស់ជាងឌីគីតាល់។ រូបភាពខាងក្រោម បង្ហាញ ពីសៀគ្វីរូប វាមាន ជើងបី B (Base) ចូលចរន្តពីក្រៅ ជើង C(Collector) ចេញក្រៅ និង E(Emitter) ម៉ាស់ដី GND។
LCDសៀគ្វីដ្យាក្រាមរូបរបស់ ត្រង់ស៊ីស្ទ័រ SMD Transistor ដែលជាប្រភេទ NPN ឌីគីតាល់ ត្រង់ស៊ីស្ទ័រ
LCDយើងអាចប្រើធ្យោបាយតែមួយគត់គឺវាស់ហើយធ្វើនិងតម្លៃដែលសរសេរលើខ្លួនវា
LCD

មេរៀនទី១៦: វាស់ឌីយ៉ូត SMD Diode

មេរៀនទី១៦:   វាស់តែសឌីយ៉ូត SMD Diode
LCDLCD
កាច់ដាក់លើមេគុណ x10គឺឡូអូម ដើម្បីតែសឌីយ៉ូត SMD Diode ដើម្បីឆែកឌីយ៉ូត SMD គឺលោកអ្នកធ្វើតែសធម្មតាដូច ឌីយ៉ូតធម្មតា ប្រសិនបើប្រើឧបករណ៍ Analogue គឺកាច់ដាក់លើមេគុណ x10គឺឡូអូម ប្រសិនបើ ឌីយ៉ូត SMD Diodeនៅល្អគឺវាចេញ តម្លៃតែម្តង ប្រសិនបើចេញតម្លៃពីរដង នោះមានន័យថាខុសពីធម្មតាវាលោតចុះឡើង។

មេរៀនទី១៧: IC លើសៀគ្វីអេក្រង់ LCD

មេរៀនទី១៧:   ដើម្បីមើលកូដ IC នៅលើសៀគ្វីអេក្រង់ LCD
LCDIC Regulator Voltage 3.3វ៉ុល
ខាងក្រោមនេះជាប្រភេទ IC ដែលគេប្រើជាមួយអេក្រង់ LCD Monitor
AIC 1084-33 ជាប្រភេទ IC Regulator ទិន្នផលចេញ 3.3វ៉ុល និងចូល 5វ៉ុល
KA278R33 ជាប្រភេទ IC Voltage Regulator ទិន្នផលចេញ 3.3វ៉ុល និងចូល 5វ៉ុល
RT9164-25CG ជាប្រភេទ IC Voltage Regulator ទិន្នផលចេញ 2.5វ៉ុល
LM2596 ជាប្រភេទ IC Voltage Regulator ទិន្នផលចេញ 5វ៉ុល និងចូល 12វ៉ុល
AMC2576-5 ជាប្រភេទ IC Voltage Regulator ទិន្នផលចេញ 5វ៉ុល និងចូល 12វ៉ុល
78M05 ជាប្រភេទ IC Voltage Regulator ទិន្នផលចេញ 5វ៉ុល
78M12 ជាប្រភេទ IC Voltage Regulator ទិន្នផលចេញ 5វ៉ុល
APC5522KCTR ទិន្នផលទទួល ជើងទីមួយ Pin1 3.3វ៉ុល ជើង Pin4 2.5វ៉ុល
និងតង់ស្យុងទទួលបាន 5វ៉ុល
TDA70553A សំរាប់ប្រើជា IC អាំភ្លើសំលេង
TDA8227p សំរាប់ប្រើជា IC អាំភ្លើសំលេង
TDA7486 សំរាប់ប្រើជា IC អាំភ្លើសំលេង
LCDLCDLCD
ចូរលោកអ្នកស្រាវជ្រាវពីឧបករណ៍ដែលមានជើងបីគឺជា Voltage Regulator ដែល ត្រូវវាស់តង់ស្យុង​ ជួនពេលខ្លះឧបករណ៍ ជើងបី Voltage Regulator អាចប្រើបានជា មួយ Mosfet ។
LCDចំណាំ: នៅពេលអនាគតលោកអ្នកអាច រកឃើញប្រភេទ IC Voltage Regulator ដែលមានជើបួន ដែលអាចប្រើមានមុខងារផ្សេងគ្នា។

មេរៀនទី១៨: វាស់ Schottky Diode Rectifier

មេរៀនទី១៨:   វាស់តែស Schottky Diode Rectifier
LCDLCD
គេប្រើ ឌីយ៉ូត Schottky Diode ក្នុង Power Supply របស់ LCD
ឌីយ៉ូត Schottky ត្រូវបានរចនាឡើងសំរាប់ប្រើកែសំរួលចរន្ត ប្រើបានដូចជា Switch សំរាប់សៀគ្វី Power Supply និងជា Switch Regulator។ មុខងាររបស់ ឌីយ៉ូត Schottky គឺសំរាប់ប្តូរចរន្តឆ្លាស់ AC ទៅចរន្តជាប់ DC ដែលមានតង់ស្យុងទាប ចរន្ត ជាប់ DC សំរាប់បំរើអោយ CPU, EEprom, អាំងវឺតទ័រ ។ល។
LCD
ប្រភេទ ឌីយ៉ូត Schottky Diode មានសរសេរអក្សរ និងលេខនៅលើខ្លួនវាផ្ទាល់ មាន គ្រឿងអេឡិចត្រូនិកជា ច្រើន ដែលប្រើជាមួយ ឌីយ៉ូត Schottky Diode ។ ប្រសិនបើ លោកប្រើ ឌីយ៉ូតធម្មតា សូមលោកអ្នកជ្រើសរើសប្រើ ឌីយ៉ូត Schottky Diode លោក អ្នកមិនជួបបញ្ហា ចំពោះអេក្រង់ LCD គេច្រើប្រើជាមួយ Diode នេះមិន ងាយខូច។      រូ​បភាពបង្ហាញខាងក្រោម។
LCDលោកតែសវាស់ ឌីយ៉ូត Schottky Diode និងមិនច្រឡំអ្វីទាំងអស់។ ការប្រើ Semiconductor ទិន្នន័យបាន ចូលក្នុងហើយវាអាចជួយថាមពល។ លោកអ្នកប្រើ Schottky ងាយស្រួលជាង ឌីយ៉ូតធម្មតាដែលមិនអាច ធុនទ្រាំ ជាមួយចរន្តបានយូរ។ ម្យ៉ាវិញទៀត បើសិនជាលោកអ្នកបានប្រើ ឌីយ៉ូត Schottky Diode ហើយ យើងអាច មាន មធ្យោបាយវាស់តែសវាដោយប្រើឧបករណ៍ Analogue Multimeter សំរាប់វាស់ វាដោយបង្កើតលើមេគុណ x1អូម ហើយដាក់លើជើងសងខាងទាំងពីររបស់ ឌីយ៉ូតជើង កណ្តាលគឺជាម៉ាសដី យើងវាស់ជើងពីរដែលគូសពណ៌ ខ្មៅឆ្វេង និងស្តាំ។
LCDទ្រនិកនាឡិកា វាស់មេគុណ x1 អូមដាក់ ខ្មៅជើងឆ្វេង និងក្រហមកណ្តាលរួចអាចមើលតម្លៃ
LCDបន្ទាប់មកប្តូ ខ្មៅដាក់ខាងស្តាំដៃក្រហមដាក់លើកណ្តាលមើលតម្លៃខាងលើ
LCDត្រឡប់ក្រហមដាក់ជើងខាងឆ្វេង និងខ្មៅដាក់ជើងកណ្តាល ទ្រនិចចង្អុលសូន្យ
LCDរួចហើយត្រឡប់ ខ្មៅដាក់កណ្តាល ក្រហមដាក់ស្តាំដៃម្តងវិញ នោះយើងឃើញតម្លៃសូន្យ ឥឡូវនេះលោក អ្នកប្រើ ឧបករណ៍វាស់ Analogue meter ដោយជ្រើសរើសយកមេគុណ និង x10 អូមហើយដាក់វាស់ខាងក្រហម លើកាតូត និងវាស់ខាងខ្មៅលើ អាណូត។ លោកអ្នកនិងឃើញ ទ្រនិចនាឡិការត់ចង្អុលហើយបានថយមកវិញ ដែលមានតម្លៃ តូចទាប នេះគឺបណ្តាលមកពីលក្ខណ:របស់ឌីយ៉ូត Schottky Diode ដំណើរការនៅ ល្អប្រសើរ យ៉ាងណាក៍ដោយប្រសិនបើលោកអ្នកតែសវាស់ ឌីយ៉ូតធម្មតាដោយប្រើ មេគុណ x10គឺឡូអូម លោកអ្នកនិងបាន ឃើញ តម្លៃអានលើអេក្រង់។
LCDវាស់ដោយជ្រើសរើសមេគុណ x10គីឡូអូមតម្លៃជាក់ច្បាស់ បង្ហាញឌីយ៉ូតនៅល្អ
LCDម្តងទៀតលោកអ្នកវាស់ក្រហមដាក់ខាងស្តាំ ខ្មៅនៅខាងឆ្វេងបើតម្លៃនៅដ៍ដែលនោះ ឌីយ៉ូតនៅល្អដំណើរការ ធម្មតា។ ប្រសិនបើការជួសជុលលោកអ្នកមិនចេះវាស់ ឌីយ៉ូត Shcottky នោះទេពិបាកជួសជុល លោកអ្នកក្រាន់ តែចង ចាំថាការវាស់ដោយប្រើជាមួយមេគុណ x10គីឡូអូម។ ជួនពេលខ្លះ ឌីយ៉ូត Shcottky ដំណើរការធម្មតាតែវា បណ្តាលមកពីគ្រឿងឧបករណ៍ផ្សេងទៀតខូច ធ្វើអោយអាំងតង់ស៊ីតេគ្មានតុល្យភាពលើ សៀគ្វី ប្រភេទលេខ ឌីយ៉ូត Shcottky គឺមាន SBL1040CT, STPR10, SB530។ល។
LCDនេះជាប្រភេទឌីយ៉ូត Schottky មានជើងពីរ ប្រភេទខាងលើងាយស្រួលវាស់ជាងប្រភេទ ជើងបី ប្រភេទនេះ គ្រាន់តែ ដាក់ក្រហមនៅ ខាងស្តាំ និងខ្មៅខាងឆ្វេង នៅខាងឆ្វេងមានគូសពណ៌សទឹកប្រាក់លើវាជាកត់ចំណាំ

ដោយយោងតាមលក្ខណ:ពិសេសរបស់ Semiconductor ដែលមានលេខសំគាល់ ប្រើសិនបើលោកអ្នកប្រើ ឧបករណ៍ Analogue meter អានលើមេគុណ x10គីឡូអូម ឃើញថាពិបាកអានបន្តិចដោយសារ តែមិនឃើញ តម្លៃលេខ មានការវាស់ខ្លះខុសមិនត្រឹម​ត្រូវច្បាស់លាស់ មានកំហុសច្រើនជាងការវាស់ជាមួយឧបករណ៍ឌីគីតាល់ meter។

មេរៀនទី១៩: ជួសជុលបញ្ហាអេក្រង់ LCD

មេរៀនទី១៩: ជួសជុលបណ្តាបញ្ហារបស់អេក្រង់ LCD ដែលតែងតែជួបប្រទេះ

9.1 ដោះស្រាយការជាប់គាំង និង Pixel ស្លាប់ក្នុងអេក្រង់ LCD ប្រសិនបើលោកអ្នកបើកមកឃើញអេក្រង់ LCD រជាប់គាំង និង ស្លាប់ Pixel (មានចំណុចខ្មៅនៅលើអេក្រង់) តាមធម្មតាបណ្តាលមកពី រ៉េស៊ីស្តង់ខូចឬ ការចែកចាយនៃ Liquid Crystal (TFT LCD) មិនស្មើភាព បញ្ហានេះយើងអាចជួសជុលបាន។
LCDPixel ស្លាប់ លោកអេក្រង់មានចំណុចខ្មៅចុចៗ មួយពីរ ឬក៍មិនអាចមើលឃើញអ្វី ទាំងអស់ដែលមានចុចៗ ទាំងអស់នៅពាសពេញអេក្រង់។
LCDស្លាប់ Pixel គឺមានបន្លឺពណ៌ចុចលើអេក្រង់ ដែលបញ្ចេញពណ៌មិនអាចមើលឃើញ រូបភាព អ្វីទាំងអស់។ ងាប់ Pixel ងាយស្រួលកត់ចំគឺមានពណ៌ខ្មៅបង្ហាញពណ៌ក្រហម បៃតង ខៀវលាយឡំគ្នាពាសពេញឬមានពណ៌បៃង ពណ៌ស្វាយ ឬមានពណ៌សផងដែរ។ ងាប់ Pixel នៅលើអេក្រង់ LCD ទូរទស្សន៍ ត្រូវបានផ្សំឡើងបី Cell (Sub-pixel) មួយ ក្រហម មួយពណ៌បៃតង និងមួយទៀតពណ៌ខៀវ ដែលបានផលិតពណ៌ចូលរួមគ្នាជា pixel បញ្ចេញពន្លឺ Brightness។

9.2   ធ្វើយ៉ាងណាដើម្បីជួសជុល Pixel ដែលខូច?

វិធីជួសជុលគឺ

  1. បើក “On” អេក្រង់ LCD Monitor ហើយឃើញបង្ហាញរូបភាពពណ៌ខ្មៅ ឃើញ ទីតាំងកន្លែងដែល Pixel ស្លាប់។
  2. ប្រើក្រណាត់សើម និងបត់ជាប់ចុងម្រាមដៃជួត ថ្មមៗលើអេក្រង់ ធ្វើយ៉ាងណា មិនអោយកោសលើអេក្រង់ឡើយ។
  3. ជួតម៉ាស្ស៉ាតិចៗលើអេក្រង់ លើតំបន់ដែលមាន Pixel ងាប់ មិនដូច្នោះលោក វានឹងអាចកើតឡើង pixel ងាប់ជាច្រើនបន្ទាប់មកទៀត ក្រោយពេលដែលជួត ក្រណាត់សើមរួចហើយ លោកអ្នកចុចបិទប្រហែល 5-10នាទីសិន។
  4. បន្តអនុវត្តជួតលើ Pixel ស្លាប់របសហូត (ជួនពេលខ្លះ pixel ងាប់នោះបាន បង្ហាញឡើងវិញដូចធម្មតា។
  5. ប្រសិនបើ Pixel ស្លាប់នៅតែមិនផ្លាស់ប្តូរ បន្ទាប់ពីប្រើក្រណាត់ជួតនោះ លោកអ្នកអាចប្រើវិធីផ្សេងវិញដូចជាប្រើកម្មវិធី Software ដើម្បីជួសជុល​ pixel នៅ។
  6. ប្រសិនបើជាមិនអាចធ្វើការជួសជួលបានលោកអ្នកអាចជួសជុល ផ្នែក Hardware ដោយវាស់លើកង់ដង់ដែលទាក់ទងជាមួយ ស្រទាប់ Crystal។

LCDប្រយ័ត្ន

  • សូមកុំព្យាយាម បើកអេក្រង់ LCD ដោះចេញគ្ឿងទាំងអស់ទទេរ។
  • សូមកុំប្រើសំនើម ប៉ះជាមួយគ្រឿងអេឡិចត្រូនិក
  • កុំព្យាយាមជួត ប្រើក្រណាត់សើម លើអេក្រង់ LCD ពេកវាអាចធ្វើអោយខូច

LCDប៉ាណែល LCD បានខូចមូលបណ្តាលពីធ្លាកពីលើតុ ឬធ្លាក់ពីដៃ។ តើពេលខូច ប៉ាណែល អេក្រង់ LCD អាចជួសជុលបានដែរឬទេ? ដើម្បីដោះស្រាយ ប៉ាណែល អេក្រង់ LCD បែកខូច ជំហានប្រសើរបំផុតគឺដោះដូរចេញ

យើងគ្មានវិធីណាជួសជួល ប៉ាណែលអេក្រង់ LCD បានឡើយ។ លោកអ្នកអាចទិញ ប៉ាណែលអេក្រង់ LCD ពីកន្លែងជួសជុលបាន។
LCDធ្លាក់បែកនៅពេលដែលមិនបានភ្ជាប់ជាមួយចរន្តអគ្គីសនី

ការដោះដូរ ប៉ាណែលអេក្រង់ជ្រើសរើសទំហំប៉ុនគ្នា ម៉ូដែលដូចគ្នា។ ជួនពេលខ្លះ អេក្រង់ Dell LCD អាចប្រើបានជាមួយ BENQ LCD ដែលមាន board និងប៉ាណែលអេក្រង់ដូច ប្រហាក់ប្រហែលគ្នា។
LCDតាមធម្មតាប្រសិនជាបែកអេក្រង់នោះ គ្រឿងស្ៀគ្វីខាងក្នុង Internal Board មានដូច ជា Power Board, Main board, អាំងវឺតទ័រ Board ហើយប្រហែលជាអំពូលខាង ក្នុងក៏នៅមិនទាន់បែក នៅប្រើការបានមិនទាន់ខូច
LCD

មេរៀនទី២០: វិភាគរកតង់ស្យុងអេក្រង់ LCD

មេរៀនទី២០:  វិភាគរកចំណុចតម្លៃវាស់តែសតង់ស្យុងអេក្រង់ LCD

ភាគតម្លៃវាស់តែសតង់ស្យុងអេក្រង់ LCD គឺជាមធ្យោយបាយលឿនដើម្បីកំណត់ ពីកន្លែងតំបន់ដែល សមាធាតុ ស្ថិតនៅ។ មានអ្នកជំនាញជួសជុលអេឡិចត្រូនិកជាច្រើន ចំណុចទីតាំងដែលខូចបានច្បាស់ ពេលនេះ លោកអ្នក រៀនកំណត់ចំណុចវាស់តង់ស្ុង នៅក្នុងសៀគ្វីអេក្រង់ LCD។ សូមប្រយ័ត្ន: មុនពេលចាប់ ផ្តើមដោះ ចំណុច នីមួយៗក្នុង អេក្រង់ LCD លោកអ្នកត្រូវមាន បទពិសោធន៍ជួសជុលអេឡិចត្រូនិក និងយល់ដឹង ពីចរន្តអគ្គិសនី ចរន្តជាប់ AC បើពុំដូច្នោះ វានឹងធ្វើអោយលោកអ្នកឆក់។
LCDដំបូងមើលលើនិមិតសញ្ញា នៃចរន្តជាប់ AC នៅលើសៀគ្វី មុនពេលវាស់ចរន្តអគ្គីសនី សូមប្រយ័ត្នចរន្ត AC វាអាចធ្វើអោយឆក់ លោកវាស់ដោយប្រើឧបករណ៍ វ៉ុលម៉ែតដើម្បី វាស់តង់ស្យុង ហើយតង់ស្យុងចរន្តជាប់ AC គឺមាន 220វ៉ុល
LCDវាស់លើជើងទាំងពីរ មើលតង់ស្្យុង
LCDសំរាប់ស្រុកខ្មែរតង់ស្យុង 210វ៉ុលឬអាចខ្យោយជាង សំរាប់ជប៉ុន អាមេរិក 110វ៉ុល សូមចំណាំថា ឧបករណ៍ អេឡិចត្រូនិករបស់ ជប៉ុន ច្រើនតែប្រើតង់ស្យុង 110វ៉ុល។