គ្រោះថ្នាក់ Jailbreak ជាមួយ iOS 8.1.3

គ្រោះថ្នាក់ចូលចិត្ត Jailbreak iPhone ជាមួយ iOS 8.1.3
Apple បានបញ្ចេញ iOS 8.1.3 ដែលមានការកែតម្រូវជាច្រើន ទាក់ទងនឹងដំណើរការ សុវត្ថិភាព ​និងស្ថេរភាព។ ពេលចេញមក ភ្លាម iOS 8.1.3 បានធ្វើអោយ ក្រុមល្បីឈ្មោះខាង Jailbreak ដែលបាន Jailbreak iOS 8.1.2 មុនគេនោះ បរាជ័យមិនអាច Jailbreak iOS 8.1.3 បាន ដោយសារៈ

Apple បានប្រកាសថា បានដាក់រនាំងការពារ ៤ (4 security patches) នៅក្នុង iOS 8.1.3 ហើយបានថ្លែង អំណរគុណ និងសសើរដល់ TaiG ដែលបានរកចន្លោះប្រហោងនេះអោយខ្លួន។​
iOS 8.1.3គ្រោះថ្នាក់ អ្វីខ្លះ សំរាប់អ្នកចូលចិត្ត Jailbreak iPhone ជាមួយ iOS 8.1.3?

ទី១ Apple នៅអាចអោយអតិថិជនរបស់ខ្លួន Upgrade ទៅ iOS 8.1.2 ឬ Downgrade ពី iOS 8.1.3 មក iOS 8.1.2​ បាននៅឡើយទេ។ ដូច្នេះ សូមកុំទាន់ឡើងទៅ iOS 8.1.3 ឡើយ ក្រែងមិនអាច Downgrade មក​ iOS 8.1.2 បានទៀត
ទី២ កុំ Update ឬ Restore ឧបករណ៍របស់អ្នក ព្រោះកាលណា Update ទៅ iOS 8.1.3 Apple នឹងបំផ្លាញ Software របស់ TaiG (Jailbreak) ដោយស្វ័យប្រវត្តិ
ទី៣ បញ្ឈប់ Jailbreak Tweaks Binge ការបន្ថែម Tweaks មួយចំនួនដែល​មិនស្គាល់ច្បាស់ អាចទាមទារអោយអ្នក Restore ឧបករណ៍របស់អ្នកបាន
ទី៤​ Uninstall Jailbreak Tweaks ណាដែលអ្នកមិនប្រើចោលទៅ
ទី៥​ កុំប្រើ iFile ទៅលុប File System (Don’t tinker with File System)
ទី៦ ចុចមើលរបៀបដោះស្រាយជាមួយ Roboot Loop នៅទីនេះ

How to fix endless reboot loop problem on your jailbroken iPhone, iPad and iPod touch
ទី៧ Install OpenSSH
SemiRestore ត្រូវការអោយអ្នក តំឡើង OpenSSH នៅក្នុង ឧបករណ៍ដែល Jailbreak ហើយរបស់អ្នក​។​ សូមកត់ចំណាំថា អ្នកត្រូវ​ប្តូរ root password សិនមុនតំឡើង OpenSSH គឺដើម្បីការពារជនទីបី​ ចូលមើលក្នុង ឧបករណ៍ iOS របស់អ្នក។​

ធ្វើ iPhone 6 កាន់​ថ្ម​​បាន​យូរ​​​

ចំណុច​​ធ្វើ iPhone 6 កាន់​ថ្ម​​បាន​យូរ​​​​​​ជាង​មុន
iPhone6
សន្សំសំចៃ​ថ្ម​លើ iPhone ក៏​ប៉ុន្តែគន្លឹះ​ទាំង​​នេះ​​អាច​រំលឹក​​លោក​អ្នក​ពី​របៀប​ជួយ​ឱ្យ​ទូរស័ព្ទ ​កាន់​ថ្ម​បាន​យូរ​ជាង​មុន​ផង​ដែរ។ ក្នុង​នោះ លោក​អ្នក​ដែល​មិន​ធ្លាប់​ដឹង ក៏​អាច​មក​សាកល្បង​អនុវត្ត​ដើម្បី​សន្សំសំចៃ​ថ្ម iPhone របស់​អ្នក​បាន​ដូច​គ្នា ហើយ​បើ​មាន​ចំណុច​ចង់​បន្ថែម​សូម​ចូលរួម​ចែករំលែក​ទាំង​អស់​គ្នា។
iPhone6
បន្ទាប​ពន្លឺ (Turn down your brightness) នៅ​ពេល​មិន​ចាំបាច់​បើក​ខ្លាំង
iPhone6
អ្នក​ក៏​អាច​បើក​ដំណើរការ auto-brightness ដើម្បី​ឱ្យ iPhone ជា​អ្នក​កំណត់​កម្រិត​ពន្លឺ​ស័ក្ដិសម​សម្រាប់​ប្រើ​ផង​ដែរ។
iPhone6
បិទ Bluetooth បើ​មិន​ត្រូវការ​ប្រើ កុំ​មើល​ស្រាល​ចំណុច​តូច​មួយ​នេះ ទោះបី​អ្នក​ប្រើ​ភាគច្រើន​សុទ្ធតែ​បាន​ដឹង​ថា Bluetooth នៅ​ពេល​បើក​ចោល​អាច​ស៊ី​ថ្ម​ក៏​ដោយ ក៏​នៅ​តែ​មាន​ពេល​ខ្លះ​អាច​ធ្វេសប្រហែស ភ្លេច​បិទ​ក៏​ថា​បាន។
iPhone6
បិទ 4G LTE (Tuen off 4G LTE)
iPhone6
ឆែក​មើល​តើ app ណា​ខ្លះ​កំពុង​ដំណើរការ​ស៊ី​ថ្ម​ខ្លាំង រួច​បិទ​ចោល​បើ​មិន​ត្រូវការ​ប្រើ
iPhone6
បិទ (Turn off) Background App Refresh
iPhone6
បិទ (Turn off) push notifications
iPhone6
បិទ (Turn off) animated backgrounds
iPhone6
បិទ (Disable) GPS នៅ​លើ​ទូរស័ព្ទ
iPhone6
បិទ (Turn off) push email
iPhone6

បញ្ហា Wifi លើ iOS 8 ដើរយឺតពេក

​អំពី​បញ្ហា Wifi ក៏​ដូច​ជា Comment ប្រាប់​អំពី​បញ្ហា ដែល​ពួក​គេ​កំពុង​ជួប​ប្រទះ​នៅ​លើ iOS 8, 8.1 និង 8.1.1 នោះ ពួក​យើង​យល់​ឃើញ​ថា ប្រហែល​ជា​មាន​ប្រិយមិត្ត​មួយ​ចំនួន​ពុំ​ទាន់​បាន​អាន​ពត៌មាន​ដោះ​ស្រាយ​ បញ្ហា Wifi ។ អញ្ចឹង​សា​ជា​ថ្មី​ម្ដង​ទៀត​សម្រាប់​អ្នក​ដែល​កំពុង​មាន​បញ្ហា Wifi ដំណើរ​ការ​យឺត​នៅ​លើ​ប្រព័ន្ធ​ប្រតិបត្តិ​ការ iOS 8 គ្រប់​ជំនាន់​សូម​ធ្វើ​តាម​ការ​ណែនាំ​ដូច​ខាង​ក្រោម:
MacBookដំណោះស្រាយ
មានអ្នកប្រើប្រាស់ជាច្រើន បានជួបបញ្ហា Wi-Fi ដំណើរការយឺត ដោយចូលក្នុង Settings –> Privacy –> Location Services –> System Services។

  • ចូលទៅកាន់ Settings របស់ iPhone ឬ iPad របស់អ្នក
  • ចុចប៊ូតុងមុខងារ Wi-Fi ហើយ បើកអោយវាដំណើរការ
  • សូមជ្រើសរើសយក Router ឬ ឈ្មោះ Wifi ដែលអ្នកចង់តភ្ជាប់ (Connect)
  • បន្ទាប់មកចុចសញ្ញា “i” ដូចរូបភាពខាងក្រោម
  • ចុងក្រោយ សូមចូលទៅកាន់ Bar ឈ្មោះ DNS បន្ទាប់មក​វាយ​លេខ 8.8.8.8, 8.8.4.4 ហើយ​ចុច​ត្រឡប់​មក​វិញ​បន្ទាប់​មក​ភ្ជាប់​ម៉ាស៊ីន​របស់​អ្នក​ទៅ​កាន់ Wifi ជា​ការស្រេច។

MacBookចុចបើកលើ Information ព័ត៌មាន
MacBookចូលក្នុង DHCP ហើយ –> DNS      8.8.8.8, 8.8.4.4
MacBookWifi មាន​ល្បឿន​យឺត​អាច​នឹង​ដោះ​ស្រាយ​បញ្ហា​បានគ្រាន់បើជាងមុន

ទាញបញ្ជី​ក្នុង iCloud, Google Drive

Back up បញ្ជីទូរស័ព្ទ រួចផ្ទុក​នៅ​ក្នុង iCloud, Google Drive, Dropbox ឬ Gmail បាន​យ៉ាង​ងាយ​
បញ្ជីឈ្មោះទូរស័ព្ទ (Contact) ដែលយើងបាន Save ទុកនៅក្នុង​ទូរស័ព្ទ​ពិត​ជា​សំខាន់ នៅ​ក្នុង​នោះ​សុទ្ធ​តែ​ជា​លេខ​ទូរស័ព្ទ​មនុស្ស​ដែល​សំខាន់ ហើយ​មិន​អាច​បាត់​បង់​នោះទេ។ នៅ​ពេល​ដែល​យើង​ធ្វើ​ការ​ទំនាក់​ទំនង​ម្តងៗ មិន​អាច​ចាំ​លេខ​របស់​ពួក​គេ​ទាំង​អស់​នោះទេ ដូច​នេះ​យើង​ត្រូវ​ការ Save វាទុក​នៅ​ក្នុង​បញ្ជី​ឈ្មោះ​ទូរស័ព្ទ ទើប​យើង​ងាយ​ស្រួល​ទាញ​យក​លេខ​ណា​មួយ។
iphone 7ពេលនេះយើងនឹងណែនាំកម្មវិធីមួយទៀតដែលមានឈ្មោះ​ថា Easy Backup ជា​កម្មវិធី​មួយ​ប្រភេទ​ដែល​អាច​ធ្វើ​ការ​រក្សា​លេខ​ទូរស័ព្ទ​ដែល​អ្នក​បាន Save នៅ​ក្នុង​បញ្ជី​ទូរស័ព្ទ​នោះ​ឲ្យ​មាន​សុវត្ថិភាព និង​អាច​ទាញ​យក​មក​វិ​ញ​បាន​គ្រប់ពេល ទោះ​បី​ជា​អ្នក​ច្រលំ​ដៃ​លុប​លេខ​ទាំង​នោះ​ក្នុង​ទូរស័ព្ទ​ក៏​ដោយ។ កម្មវិធី​អនុញ្ញាត​ឲ្យអ្នក Back up បញ្ជី​ទូរស័ព្ទ​នោះ​ទៅ​នៅ​លើ iCloud, SkyDrive, Box, Dropbox, Google Drive ឬ Gmail បាន ហើយ​អ្នក​អាច​ដាក់​ជា​ការ Back up ដោយ​ស្វ័យ​ប្រវត្តិក៏​បាន ដូច​នេះ​អ្នក​មិន​បាច់​ពិបាក​ចូល Back up ច្រើន​ដង​នោះ​ទេ​នៅ​ពេល​ដែល​អ្នក​ទើបតែ Save លេខ​ទូរស័ព្ទ​ចូល​ក្រោយៗ​ទៀតនោះ វា​នឹង Back up ទុកឲ្យ​ដោយ​ស្វ័យ​ប្រវត្តិ បន្ទាប់​អ្នក​អាច Restore លេខ​ទូរស័ព្ទ​ដែល​បាន Back up នោះ​មក​វិញ​បាន​គ្រប់​ពេល ប៉ុន្តែ​តម្រូវ​ឲ្យ​អ្នក​ភ្ជាប់​អ៊ីនធើណេត។
iphone 7សំរាប់ទូរស័ព្ទដំនើរការប្រព័ន្ធប្រតិបត្តិការ iOS មិន​អាច​ផ្ទេរ​លេខ​ទូរស័ព្ទ​ចូល​ទៅ​ក្នុង​ស៊ីម​កាត​បានទេ ដូច​នេះ​រាល់​លេខ​ទូរស័ព្ទ​ដែល​បាន Save គឺ​នៅ​ក្នុង​ទូរស័ព្ទ​តែ​ម្តង​ដូច​នេះ យើង​ត្រូវ​តែ Back up ជាមួយ​កម្មវិធី​មួយ​នេះ​ទើប​អាច​រក្សា​លេខ​ទូរស័ព្ទ​ដែល​អ្នក​មាន​បាន ដើម្បី​ការពារណា​នៅ​ពេល​ដែល​អ្នក​បាត់​ទូរស័ព្ទ​ដោយ​ចៃ​ដន្យ។

កម្មវិធីដោនឡូត​ពី YouTube, Facebook

កម្មវិធីដោនឡូដវីដេអូ​ពី YouTube, Facebook និង​វេបសាយ​។

កម្មវិធី MxTube ដែល​វា​អនុញ្ញាត្តិ​អោយ​យើង​ដោនឡូដ​វីដេអូ​បាន​វិញ ប៉ុន្តែ​គួរ​អោយ​សោក​ស្តាយ​ដែរ ដែល​វា​អាច​ដំនើរ​ការ​បាន​តែ​លើ​ទូរស័ព្ទ​មួយ​ចំនួន​ប៉ុណ្ណោះ ពោល​គឺ​ទូរស័ព្ទ​ខ្លះ​បង្ហាញ​របារ​ដោន​ឡូដ និង​ខ្លះ​ទៀត​នៅ​តែ​មិន​បង្ហាញ​របារ​ដោនឡូដ។ ណ្ហើយ​ទៅ​ចុះ ទោះ​បី​ជា​កម្មវិធី MxTube មិន​អាច​ដំណើរ​ការ​បាន​ល្អ​យ៉ាង​ណា​ក៏​ដោយ តែ​យើង​ក៏​មាន​កម្មវិធី​ផ្សេងទៀត​ដែរ ហើយ​វា​កាន់​តែ​មាន​ភាព​ងាយ​ស្រួល និង​អាច​ដោនឡូដ​វីដេអូ​ចេញ​ពី​វេបសាយ​នានា​ទាំង​អស់ ដូចជា YouTube, Facebook។
Mathកម្មវិធី Best Video Downloader នេះ អនុញ្ញាត្តិ​អោយ​យើង​ដោន​ឡូដ​វីដេអូ​បាន​ដោយ​សេរី និង​មាន​ភាព​ងាយ​ស្រួល​បំផុត។ បន្ទាប់​ពី​ដោនឡូដ​វីដេអូ​ចេញ​ពី​វេបសាយ​ហើយ យើងក៏​អាច​លេង រឺ​ក៏​បញ្ចូល​វា​ទៅ​ក្នុង Camera Roll ក៏​បាន​ដែរ។ ខាង​ក្រោម​នេះគឺ​ជា​របៀប​តម្លើង និង​ប្រើ​ប្រាស់ វា ដូច្នេះ​សូម​តាម​ដាន​ជាមួយ​យើង​ទាំង​អស់​គ្នា។
iPhone, iPad និង iPod Touch ដែល​ដំណើរ​ការ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិ​ការណ៍ iOS 7.0 ឡើង
Mathការដំឡើង:

  • ចុចទីនេះ ដើម្បីដោនឡូដកម្មវិធី Best Video Downloader ចេញ​ពី Appstore ។ ប្រសិន​បើ​អ្នក​នៅ​មិន​ទាន់​មាន Apple ID សម្រាប់​ដោន​ឡូដ​កម្មវិធី​នៅ​ឡើយ​ទេ សូមចុចទីនេះ
  • បន្ទាប់ពីដោនឡូដចប់ហើយ សូមបើកកម្មវិធីនេះ និង​វាយ​វេបសាយ​ណា​មួយ ត្រង់​ប្រឡោះ​វេបសាយ និង​វាយ​វេបសាយ​ណាមួយ​ដែល​អ្នក​ចង់​ដោន​ឡូដ​វីដេអូ​ចេញ។ ឧទាហរណ៍​ដូចជា www.youtube.com ជា​ដើម។
  • ជ្រើសរើសយកវីដេអូណាមួយដែលចង់ដោនឡូដ ហើយ​ចុច​លេង​វា នោះ​វា​នឹង​លោត​ពាក្យ Download, Download As និង Copy Video URL។ សូម​ជ្រើស​រើស​យក​ពាក្យ ដោន​ឡូដ នោះ​វា​នឹង​ទាញ​យក​វីដេអូ​នោះ​ដោយ​ស្វ័យ​ប្រវិត្ត​តែម្តង
  • សូមបញ្ជាក់ផងដែរថា ដើម្បីបានវីដេអូកម្រិត​ខ្ពស់​ទៅ​តាម​ចំណង់​ចំណូល​ចិត្ត យើង​ត្រូវ​ចុច​ផ្លាស់​ប្តូរ​គុណ​ភាព​វីដេអូ​ទៅ 480 រឺ 720 ភិច​សែល សិន សឹម​ធ្វើ​ការ​ដោនឡូដ
  • ដើម្បីលេងវីដេអូដែលយើងបានដោនឡូដរួច សូម​ចុច​ក្រឡោន វីដេអូ​ដែល​ស្ថិត​នៅ​ខាង​ក្រោម ដើម្បី​លេង​ទៅ​ជា​ការ​ស្រេច។
  • យើងក៏អាចធ្វើការកែសម្រួលអ្វីផ្សេងៗទៀតដែរ ដូច​ជា​ដាក់​លេខ​សំងាត់ និង​ផ្លាស់​ប្តូរ Home Page ជាដើម។

វាស់​​បេះដូង​​Instant Heart Rate

Instant Heart Rate គឺជា​កម្មវិធី​ដែល​ដំណើរ​ការ​នៅលើ​IOS ដែល​ត្រូវបាន​បង្កើត​ឡើងដោយ​ក្រុមហ៊ុន Azumio ព្រមទាំង​ទទួលបានពានរង្វាន់ best Health & Fitness app on Mobile Premier Awards 2011 ទៀតផង ។

1លោកអ្នក​អាចទិញ​កម្មវិធី​នេះពីាApp Store បាន​ក្នុង​តម្លៃ ១.៩៩ ដុល្លារ
https://itunes.apple.com/kh/app/id395042892?mt=8

​កម្មវិធី Instant Heart Rate អាចវាស់ ​ចង្វាក់​បេះដូង របស់​លោកអ្នក ដោយមិនចាំបាច់​ប្រើ សិនស័រអ្វីនោះទេ គឺវា អាចអាន ចង្វាក់​បេះដូង តាមរយៈ ការថត លំហូរឈាម ដែល​ហូរតាម ម្រាមដៃចង្អុល របស់​លោកអ្នក ដោយ​ប្រើ កាម៉េរា ខាងក្រោយរបស់ iPhone ។
1របៀប​ប្រើ ៖ ជាដំបូង​សូម បើក​កម្មវិធី Instant Heart Rate នេះ រួចហើយ យកម្រាមចង្អុល គ្របលើ គំរប កាម៉េរាថតរូបខាងក្រោយ ដោយដាក់វា ស្រាលៗ កុំសង្កត់ នោះ​កម្មវិធី​នេះ នឹងចាប់ផ្តើម អាន​ចង្វាក់​បេះដូង របស់​លោកអ្នក មិនខាន ។

របៀប​ jailbreak iOS 7.1/ 7.1.1

របៀប​ jailbreak iOS 7.1/ 7.1.1 លើ Windows

* តម្រូវការ

– ត្រូវមាន iPhone 4, iPhone 4s, iPhone 5, iPhone 5c, iPhone 5s, iPod touch 5th gen, iPad 2, iPad 3, iPad 4, iPad Air, iPad mini, iPad mini with Retina Display
– កម្មវិធី iTunes កំណែប្រែចុងក្រោយបង្អស់សម្រាប់ Windows។ ចុចទីនេះ ដើម្បីដោនឡូត!
– ពិនិត្យមើលគណនី iCloud ជាមុនសិន ពោលគឺបិទ (Turn off) “Find-My-iPhone” និង sign out គណនី iCloud។ ម្យ៉ាងទៀត ដើម្បីការពារក្រែងលោ ជាប់គណនី iCloud របស់ម្ចាស់មុន
– ត្រូវ Back up ទិន្នន័យលើកុំព្យូទ័រពេលភ្ជាប់នឹង iTunes ជាចាំបាច់ ក្រែងលោមានបញ្ហាពេល jailbreak

* របៀប jailbreak

– ដោនឡូតយក jailbreak tool ពី PanGu ជាមុនសិន ដោយចុចត្រង់នេះ
– ភ្ជាប់ iPhone/ iPad/ iPod របស់អ្នក ដែលដំណើរការដោយ iOS 7.1/ 7.1.1 ទៅនឹងកុំព្យូទ័រ
– បើកកម្មវិធី Pangu v1.0.exe ដែលទើបដោនឡូនរួចនៅលើ Windows។
– កុំខ្វល់ពេលឃើញអក្សររញ៉េរញ៉ៃមិនស្គាល់ ព្រោះវាជាអក្សរចិន (មើលវីដេអូ)
– ដកសញ្ញា (√) នៅក្នុងប្រអប់ (មើលរូបភាព) រួចចុចប៊ូតុង “Start Jailbreak”
– កម្មវិធី Pangu នឹងតម្រូវឲ្យអ្នកប្ដូរថ្ងៃខែឆ្នាំរបស់ device ដោយចូលទៅ Settings> General > Date & Time រួចបិទមុខងារ «Automatically» និងកំណត់យកថ្ងៃទី២ ខែមិថុនា ឆ្នាំ ២០១៤ (June 2, 2014)

 

1– Jailbreak ចាប់ផ្ដើមដំណើរការ ហើយអ្នកនឹងឃើញ icon កម្មវិធី Pangu លោតលើ screen រួចចុចលើ icon នោះ ដើម្បីបើកកម្មវិធី Pangu និង jailbreak
– អ្នកត្រូវរង់ចាំដោយអត់ធ្មត់ រយៈពេលពី ១០ ទៅ ១៥នាទី ដើម្បីឲ្យដំណើរការ jailbreak ចប់សព្វគ្រប់។
– ពេលជោគជ័យហើយ កុំភ្លេចកំណត់ថ្ងៃខែឆ្នាំឲ្យត្រូវឡើងវិញណា៎ ដោយចូល Settings > General > Date & Time រួចយក Automatically។

សូមណែនាំឲ្យប្រិយមិត្តកុំទាន់អាល jailbreak នៅពេលនេះ ព្រោះវាមានបញ្ហាមួយចំនួនដូចជា crash លើកម្មវិធីផ្សេងៗលើ device របស់អ្នក ខណៈដែលនៅក្នុង Cydia មិនទាន់មានកម្មវិធីមួយចំនួន ដំណើរការស្រួល ជាមួយនឹង iOS 7.1/ 7.1.1។

ពុម្ភអក្សរខ្មែរសម្រាប់ iOS 7

ក្រុម 4KhmeriPhone បានបញ្ចេញពុម្ភអក្សរខ្មែរ ក្ដារចុច និង kmFix សម្រាប់ iOS 7

ក្រុម 4KhmeriPhone បាន បានបញ្ចេញពុម្ភអក្សរខ្មែរ ក្ដារចុចសម្រាប់ iPhone និង kmFix សម្រាប់ iOS 7 ទៅក្នុង cydia repo របស់ខ្លួនគឺ http://4khmeriphone.com/sp ហើយ ។

– ពុម្ភអក្សរខ្មែរយូនីកូដ សំរាប់ iOS 7 ឈ្មោះ  iOS 7+ Khmer Fonts

– ក្ដារចុចខ្មែរ ៥ជួរសំរាប់ iPhone iOS 7ឈ្មោះ  iOS 7+ 5 rows iPhone Keyboard ។ ក្ដារចុចនេះមិនអាចប្រើបាននៅលើ iPhone 5S ទេ ។

– kmFix សំរាប់ iPhone និង iPad iOS 7 និង ជាកញ្ចប់សំរាប់កែតម្រូវការកំណត់ Khmer Regional Setting និងប្រតិទិន: ឈ្មោះ  iOS 7+ kmFix

កំណត់សំគាល់៖ ជាការល្អដក font profile ចេញ

របៀបបញ្ចូល cydia repo 4khmeriphone.com/sp

១.  ចូលទៅ cydia

២. ចូលទៅ Manage

៣.  ចុចលើ Edit

៤.  ចុចលើ Add

៥.  បញ្ចូល cydia repo 4khmeriphone.com/sp

៧.  ចុចលើ Add Source

របៀបតម្លើងពុម្ភអក្សរខ្មែរ iOS 7+ Khmer Fonts

១.  ជ្រើសរើស iOS 7+ Khmer Fonts រួចចុច Install

២. បន្ទាប់ពី Install ចប់ ចុច restart SpringBoard

៣.  ចប់ការតម្លើងពុម្ភអក្សរខ្មែរ

របៀបតម្លើងក្ដារចុចខ្មែរ iOS 7+ 5 rows iPhone Keyboard

១.  ជ្រើសរើស iOS 7+ 5 rows iPhone Keyboard រួចចុច Install

២. បន្ទាប់ពី Install ចប់ ចុច restart SpringBoard

៣.  រួចចូលទៅ Settings –> General  –> Keyboard –> Keyboard  –> Add New Keyboard …

៤.  ជ្រើសរើសឈ្មោះ៖ ក្ដារចុចខ្មែរ
1៣.  រួចរាល់អាចប្រើបាន

ក្នុងករណីតម្លើងរួចតាមចំណុចខាងលើ មើលមិនឃើញមានក្ដារចុចខ្មែរ សូមចូលទៅ cydia ម្ដងទៀត រួចតម្លើង mobile substrate ពី cydia ។

របៀបតម្លើង iOS 7+ kmFi

១.  ជ្រើសរើស iOS 7+ kmFix រួចចុច Install

២. បន្ទាប់ពី Install ចប់ ចុច restart SpringBoard

៣.  រួចចូលទៅ Settings –> General  –> International–> Regional Format

៤.  ជ្រើសរើសឈ្មោះ៖ Khmer (Cambodia)

៣.  រួចរាល់អាចប្រើបាន

Box Cloud Storage 50GB លើ iOS

Box Cloud Storage ទំហំរហូត​ដល់ 50GB លើ iOS device

ការ​រក្សាទុក​ឯកសារ​នៅ​លើ​សេវាកម្ម Cloud Storage សព្វ​ថ្ងៃ​មាន​ការ​ពេញ​និយម​ខ្លាំង​ដោយ​សារ​មាន​សុវត្ថិភាព​ខ្ពស់ និង​ផ្ដល់​ភាព​ងាយស្រួល​ដល់​អ្នក​ប្រើ​អាច​ទាញ​យក​មក​បាន​ទីកន្លែង និង​គ្រប់​ពេលវេលា​ដែល​មាន​អ៊ីនធឺណិត។ យ៉ាងណាក៏ដោយ រាល់​ការ​ចុះ​ឈ្មោះ​ប្រើ​សេវា​ផ្ទុក​ទិន្នន័យ​បែបនេះ គឺ​ត្រូវ​បាន​ផ្ដល់​ឱ្យ​ក្នុង​ទំហំ​កំណត់ 4-10GB ប៉ុណ្ណោះ។ ទំព័រ​នេះ Sabay សូម​ណែនាំ​សម្រាប់​ប្រិយមិត្ត​ដែល​កំពុង​ប្រើ iOS device អាច​ចុះ​ឈ្មោះ​ប្រើ Box បាន​ជា​មួយ​ទំហំ​ដល់​ទៅ 50GB
1របៀប​ចុះ​ឈ្មោះ​ប្រើ៖
1ចូល​ទៅ App Store រួច​ស្វែង​រក​​ដោយ​វាយ​បញ្ចូល​ Box នៅ​ត្រង់​ប្រអប់ Search។ បន្ទាប់​មក រើស​យក Box, Inc.
1ចុច​លើ​ប៊ូតុង FREE ហើយ​និង​ប៊តុង INSTALL ដូច​រូប​ខាង​លើ
1ក្រោយ​ពី​នោះ អ្នក​ត្រូវ​បញ្ចូល​ password Apple ID របស់​អ្នក​ឱ្យ​បាន​ត្រឹមត្រូវ រួច​ហើយ​រង់​ចាំ​រហូត​ដល់​ Download ចប់
1រួច​ពី​ទាញ​យក​ហើយ សូម​ចុច​​ប៊ូតុង OPEN ហើយ​ត្រូវ​ចុះ​ឈ្មោះ​ដោយ​ចុច​លើ Sing Up
1ក្រោយ​មក​ត្រូវ​​បំពេញ​​អ៊ីមែល និង​លេង​សំងាត់ និង​ត្រូវ​​បញ្ជាក់​ដោយ​ចូល​ទៅ​​អ៊ីមែល
1

ប្រព័ន្ធ iOS 7.1.1 ប្រើ TouchID

ប្រព័ន្ធប្រតិបត្តិការណ៍ iOS 7.1.1 ប្រើ TouchID លើ iPhone របស់​អ្នក

2កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន Apple បាន​បញ្ចេញ​នូវ​កំណែទម្រង់​ប្រព័ន្ធ​ប្រតិបត្តិ​ការណ៍​ជំនាន់​ចុង​ក្រោយ​​របស់​ខ្លួន​​គឺ iOS 7.1.1 ដោយ​ពាំ​នាំមក​ជាមួយ​មុខងារ​អាច​ប្រើប្រាស់​ថាមពល​ថ្ម​បានយូរ​ជាង iOS 7.1 ហើយ​មិនតែប៉ុណ្ណោះ​ទេ វា​​​ថែម​ទាំង​​ធ្វើ​​ឲ្យ​​ប្រសើរ​ឡើង​​នូវ​​មុខ​ងារ​ Fingerprint Scanning Software របស់ Apple គឺ Touch ID។
យោងតាម​ប្រភពព័ត៌មាន​ដែល​ទើបតែ​ចុះផ្សាយ​នាពេលនេះ​បាន​បង្ហើប​ឲ្យ​ដឹងថា Apple បាន​បង្កើត​ចេញ​នូវ​លក្ខណៈ​ពិសេស​​មួយ​ចំនួន​សម្រាប់ TouchID នៅលើ iOS 7.1.1 ដែល​ធ្វើ​ឲ្យ TouchID មាន​លក្ខណៈ​ល្អ ទៀងទាត់ និង​មាន​ល្បឿន​​លឿន នៅពេល Unlocked ទូរស័ព្ទ iPhone របស់​អ្នក។

ប្រសិនបើ​លោកអ្នក​បានធ្វើការ​តម្លើង​នូវ iOS 7.1.1 នៅលើ iPhone របស់​អ្នក នោះ​អ្នកនឹង​បានដឹង​ពីមុខ​ងារ TouchID និង ថាមពល​ថ្ម​ប្រើប្រាស់ យ៉ាង​ល្អ​គាប់ប្រសើរ បើ​ធៀប​ទៅនឹង iOS 7.1 ។

គួរ​បញ្ជាក់ថា TouchID ជា​បច្ចេកវិទ្យា​ស្គេ​ន​ក្រ​យ៉ៅ​ដៃ​របស់​មនុស្ស​ធ្វើជា​លេខ​សម្ងាត់ ហើយ​បច្ចេកវិទ្យា​នេះ​នឹង​ត្រូវបាន​ក្រុមហ៊ុន Apple យកទៅ​បំពាក់​នៅលើ​ផលិតផល iPad ជំនាន់​ក្រោយ​របស់គេ៕
2

Web IT CAMBO-02-2014

Theme និង Notification ​ភាសាខ្មែរ

ដំឡើង Theme និង Notification Center (មាន​ភាសាខ្មែរ) របស់ iOS7 ឲ្យ Android
តាម​ប្រភព​ពី CAUG បាន​​ដាក់​ឲ្យ​ទាញ​យក​នូវ​ កញ្ចប់​កម្មវិធី​ ដែល​អាច​កែប្រែ​រូបរាង theme​ របស់ Android ឲ្យ​ទៅ​ជា iOS7 បាន និង​​បន្ថែម​ក​​កម្មវិធី Notification Center ដែល​មាន​រូបរាង​ដូច​នឹង iOS ហើយ​អ្វី​ដែល​ពិសេស​នោះ​គឺ​មាន​ជា​ភាសា​ខ្មែរ​ទៀត​ផង។ ការ​កែប្រែ​នេះ​មាន​លទ្ធភាព​ត្រឹម 90% តែ​ប៉ុណ្ណោះ បើ​លោកអ្នក​ចាប់​អារម្មណ៍​ចង់​កែប្រែ​មើល​តាម​ជំហាន​ខាង​ក្រោម​នេះ ៖
* តម្រូវ​ការ​មុន​នឹង​ធ្វើ​ការ​អនុវត្តន៍ ៖
– តម្រូវ​ការ​ទូរស័ព្ទ Androrid ដែល​​អាច​មើល​ឃើញ​​អក្សរ​ខ្មែរ​បាន ​ព្រោះ​កម្មវិធី «មជ្ឈមណ្ឌល​បញ្ជា» មាន​​​ជា​ភាសា​ខ្មែរ។
– កម្មវិធី​ប្ដូរ themes មិន​តម្រូវ​ឲ្យ​​ទូរស័ព្ទ​មាន​ភាសា​ខ្មែរ​ក៏​បាន។
* ទាញ​យក​កញ្ចប់ Themes iOS7 សម្រាប់ Android ៖

– មុន​ដំបូង​យើង​ត្រូវ​ទាញ​យក​កញ្ចប់​កម្មវិធី និង Themes សម្រាប់ Android ​ដោយ ​ចុច​ទី​នេះ
– ត្រូវ​ពន្លា​ឯកសារ .Zip ហើយ​ចម្លង​ទៅ​ដាក់​ក្នុង​ទូរស័ព្ទ​ដើម្បី​​ទុក​ដំឡើង​។
– បើក​​កម្មវិធី​គ្រប់គ្រង​ឯកសារ (File Manager) រួច​ចូល​ទៅ​រក​ឯកសារ​​កម្មវិធី ហើយ​ចុច​ដំឡើង។ លោកអ្នក​ត្រូវ​ចុច​ដំឡើង​ទាំង​បួន​កម្មវិធី​នោះ ។
IT
– ពេល​ដំឡើង​ចប់​សព្វគ្រប់​អស់​ហើយ វា​មិន​ទាន់​មាន​ដំណើរការ​នៅ​ឡើយ​ទេ យើង​ត្រូវ​ចុច​បើក​កម្មវិធី ៖
IT

  • iLauncher  : ដើម្បី​ប្ដូរ Theme។ 
  • iOS7 Go Locker  : ដើម្បី​ប្ដូរ​រូបរាង​អេក្រង់​ចាក់សោ​របស់ Android។ 
  • មជ្ឈមណ្ឌល​បញ្ជា : ដើម្បី​ដំណើរការ​កម្មវិធី​ដែល​មាន​នាទី​ជា Notification Center ហើយ​អ្វី​ដែល​ពិសេស​នោះ​គឺ​កម្មវិធី​នេះ​មាន​ជា​ភាសា​ខ្មែរ។

* រូបរាង​ពេល​ប្ដូរ Style ឲ្យ​ទូរស័ព្ទ Android ៖ITITរូបភាព​លម្អ​អេក្រង់ (wallpapers) លោកអ្នក​អាច​រក​បាន​ជា​ច្រើន​តាម Google ។ ដោយ​វាយ​ពាក្យ​ថា «iOS7 wallpaper» ឬ​ ចុច​ទី​នេះWeb IT CAMBO-20-2-2014 copy

មេរោគថ្មីវាយឡុកប្រព័ន្ធ iOS

ប្រព័ន្ធដំណើរការ សម្រាប់ទូរស័ព្ទដៃ iOS គឺមានសុវត្ថិភាពខ្ពស់ជាងគេបំផុត។  បើសិនជាអ្នកប្រើ បាន Jailbreak នោះ មិនហ៊ានធានានោះទេ ព្រោះថាការ Jailbreak ហាក់ដូចជាហៅផ្លូវ សម្រាប់ឲ្យមេរោគវាយលុយ។ កាល ពីថ្មីៗនេះ គេបានប្រទះឃើញនូវ មេរោគថ្មីមួយដែលបាន ជ្រៀតចូលប្រព័ន្ធដំណើរការ iOS ដែលបាន Jailbreak ហើយប្រភពមេរោគនោះ ត្រូវបានគេដឹងថា មកពីប្រទេសចិន។ យោងតាមអ្នកឯកទេសជំនាញ ខាង Hack ប្រព័ន្ធដំណើរការ iOS លោក Stefan Esser បានឲ្យដឹងថា មេរោគនោះមានឈ្មោះថា “Unflod Baby Panda” ដោយវាបានបន្លំខ្លួនចូលទៅ ក្នុងកញ្ចប់កម្មវិធីនៅក្នុង Cydia ហើយបាននឹងចាប់ផ្ដើមលួចគណនី និងពាក្យសម្ងាត់របស់ Apple ID នៅលើម៉ាស៊ីនណា ដែលបាន Jailbreak។
1អ្នកជំនាញបានឲ្យដឹងទៀតថា អ្នកបង្កើតមេរោគនេះ ជាជនជាតិចិន ដែលមានឈ្មោះថា WANG XIN ហើយវានឹងតាមដាន នូវរាល់ដំណើរការទាំងអស់ នៅលើ iOS បន្ទាប់មកវានឹង លួចយកគណនី Apple ID រួចផ្ញើទៅកាន់ Server នៅសហរដ្ឋអាមេរិក ដែលចុះឈ្មោះ ដោយជនជាតិចិន។
1Web IT CAMBO-02-2014

ដំឡើងកម្មវិធី Apps iOS លើ Win 7

ដំឡើងកម្មវិធី Mobile Apps iOS នៅលើ MS Windows 7

ទោះជាយ៉ាងណា ត្រូវតែដឹង និង​ទទូលស្គាល់ថា ការបង្កើតកម្មវិធី នៅ លើ iOS គឺមិនអាចដំណើរការនៅលើ MS Windows នោះទេ ព្រោះ កម្មវិធី ទូរស័ព្ទនេះ គឺដំណើរការនៅលើ iOS ដែលជា កម្មសិទ្ធិរបស់ ក្រុមហ៊ុន Apple។ កាលពីលើកមុន Apple មិនអនុញ្ញាតិអោយប្រព័ន្ធ ប្រតិបត្តការ របស់ខ្លួន ដំណើរការលើកុំព្យូទ័រដែលមាន Processor ក្រៅពីរបស់ខ្លួន( A Series) ឡើយ។ តែក្រោយមក គឺចាប់ពី OS X 10.9 មក  Apple ក៏ចាប់ផ្តើម អនុញ្ញាតិអោយដំណើរការលើ កុំព្យូទ័រ ណាដែលបំពាក់ Intel Processor (CPU) សំយោគនៅក្នុង អត្ថបទ នេះ គឺសន្មតថា លោកអ្នកជាអ្នកប្រើប្រាស់ Microsoft Windows 7 ហើយ មាន ឯកសារជាច្រើនដែលត្រូវប្រើលើ Windows។ ដូច្នេះប្រហែលជា មិនចង់ផ្លាស់ប្តូរចេញពី Microsoft Windows 7 ទាំងស្រុងនោះទេ ។

ដូច្នេះយើងលើកយកតែការតំឡើង Mac OS X Mavericks បំពាក់ បន្ថែមនៅលើ Windows 7 ដែលមានស្រាប់ សំរាប់បង្កើត កម្មវិធី ទូរស័ព្ទ iPhone និង iPad តែប៉ុណ្ណោះ។ គូរបញ្ជាក់ផងដែរថា ដើម្បី បង្កើតកម្មវិធីនៅលើ iPhone និង iPad វិធីដែលល្អបំផុត គឺប្រើប្រាស់ កម្មវិធី Xcode ដែលដំណើរការនៅលើ Mac OS ដោយប្រើភាសា បច្ចកេទេសកុំព្យូទ័ (Programming Languages) Object-C ទោះជាមានកម្មវិធីខ្លះអាចអោយលោកអ្នក ប្រើប្រាស់បាននៅ MS Windows ក៏ដោយ។
Web IT CAMBO-20-2-2014 copyដើម្បីតំឡើង Mac OS X Mavericks យើងត្រូវមាន:

  • ម៉ាស៊ីន ដែលមាន Intel ជា CPU
  • RAM យ៉ាងតិច 4GB
  • Hard Disk ទំនេរ យ៉ាងតិច 20GB នៅ Drive C:\ ហើយ 40GB នៅ Drive ផ្សេង។
  • មានប្រព័ន្ធប្រតិបត្តិការ Windows 7
  • មានកម្មវិធី vmware Workstation 10
  • បើអាច បើមាន iPhone ឬ iPad នែក្បែដៃកាន់តែល្អ
  • ត្រូវ មាន vmware image “Mac Mavericks”
  • ត្រូវមាន Internet Connection ដើម្បី Download XCodes

2ដំឡើង vmware workstation 10សំរាប់ Mac Maverick

គឺតំឡើងដូកម្មវិធីដ៏ទៃទៀតដែរ។ តែជាធម្មតា vmware មិនដំណើរការ ជា មួយ Mac OS ទេ។ ជាធម្មតាពេលយើងបង្កើត Virtual Machine ថ្មី គឺមានរួបដូចខាងក្រោម:
2 តែពេលតំឡើងឡើងចប់ គឺត្រូវតំឡើង “vmware unlocker” មួយ ទៀត សំរាប់អោយ vmware ដំណើរការជាមួយ Mac Maverick បាន។
22ឆែកមើល នៅលើ vmware workstation 10 បើមានដូចរូបខាង ក្រោម មានន័យថា វាអាចដំណើរការជាមួយ Mac Mavericks បាន។
2តំឡើង Mac Maverick គឺគ្រាន់តែ បើក File របស់ virtual machine ដែលមានស្រាប់តែប៉ុណ្ណោះ។
22ហើយ ចុច បើក “Power On” តែម្តង
2ហើយ រងចាំបន្តិច បន្ទាប់មក ធ្វើតាមការណែនាំនៅលើអេក្រង់។
2តំឡើង XCode 5 គឺគ្រាន់តែចុង នៅលើ “iTunes Store” ហើយ វាពាក្យ “XCode” ដូចរូបខាងក្រោម:
2គឺចុចលើ “Finder” ហើយ ចូលទៅ “Application” ហើយ “XCode”
2សូមអបអរសាទរ ដែលលោកអ្នកបានរៀបចំតំឡើង ម៉ាស៊ីនរូចរាល់ សំរាប់ការ បង្កើតកម្មវិធីទូរស័ព្ទដៃ iPhone និង iPad។
2

បង្កើត Project ជាមួយ Xcode

ចាប់ផ្តើមបង្កើត Project ថ្មីជាមួយ Xcode (iOS Application)

មុន⁣នឹងចាប់⁣ផ្តើម⁣បង្កើត⁣កម្មវិធី⁣សម្រាប់⁣ iOS Application លោកអ្នកចាំបាច់ត្រូវមាន⁣៖
១. កុំព្យូទ័រ Mac ជាមួយនឹងកម្មវិធី Xcode (Xcode គឺ⁣ free)។
២. Apple Developer Account (ចុះឈ្មោះបានដោយឥតគិតថ្លៃ⁣ ប៉ុន្តែ វាមានតម្លៃ⁣ ៩៩ដុល្លាប្រសិនបើលោកអ្នក⁣ចង់⁣ សាកល្បង ដំណើ ការកម្ម វិធី របស់លោកអ្នក⁣ ក្នុង Device

៣. បន្តាប់មក⁣លោក⁣អ្នក⁣ត្រូវ⁣រៀន⁣ភាសា⁣ Objective-C Programming ហើយហ្នឹងរបៀប⁣ប្រើ⁣ប្រាស់⁣ Xcode⁣។

ភាពខុសគ្នារវាង Xcode និង Objective-C មានការយល់ច្រឡំ⁣ជាច្រើន⁣រវាង⁣ការរៀន⁣ Xcode⁣ និង⁣ Objective-C⁣ ក្នុង⁣ការ⁣បង្កើត⁣កម្ម⁣វិធីសម្រាប់⁣ iPhone។ តាមពិត Xcode ជាកម្មវីធី មួយ ដែលយើង⁣ប្រើ⁣ប្រាស់⁣វា⁣ដើម្បី⁣សរសេរ⁣ code⁣ ចំណែក Objective-C⁣ វិញ គឺ ជា⁣ភាសា⁣ Programming ដែលត្រូវសរសេរ⁣នៅក្នុង⁣ Xcode ។

ចាប់ផ្តើមបង្កើតកម្មវិធីនៅក្នុង⁣ Xcode Xcode គឺ Free ដែលលោក អ្នក អាចទាញយកបាននៅក្នុង⁣ Mac App Store
ITនៅពេលដែល⁣លោកអ្នក⁣ដំណើរ⁣ការកម្មវិធី⁣ Xcode⁣ ជាលើក⁣ដំបូង⁣លោក⁣អ្នក ⁣នឹង បានឃើញ⁣ផ្ទាំង⁣ស្វាគមន៍⁣ នៅពេល⁣នោះគ្រាន់តែចុចលើ⁣ “Create a new project”
ITបន្ទាប់មក⁣⁣ជ្រើសយក⁣⁣ “Application” នៅខាងក្រោម⁣ “iOS” ផ្នែកខាង ឆ្វេង⁣។ នៅផ្នែកខាងស្តាំ⁣ លោកអ្នក⁣នឹង⁣បានឃើញ⁣ app templates ដែល⁣ លោក ⁣អ្នក⁣អាច⁣ជ្រើស⁣រើស⁣ក្នុង⁣ការ⁣បង្កើត⁣កម្ម⁣វិធី⁣។
ITជ្រើសយក⁣ “Single-View Application” ហើយ ចុច “Next”។ Xcode នឹងតម្រូវ⁣អោយលោកអ្នក⁣ បំពេញ⁣នូវឈ្មោះកម្មវិធីនិងព៏តមានផ្សេងៗ⁣
ITចំពោះ Xcode ជំនាន់ទី៥លោកអ្នកអាចកំណត់បាន⁣ដូចខាងក្រោម⁣៖

Project Name: អ្នកអាចបំពេញ⁣នូវអ្វី⁣ដែល⁣ជាគោល⁣បំណង⁣របស់⁣កម្មវិធី⁣លោក⁣អ្នក⁣។ ឧទាហរណ៍៖⁣ “BlankDemo”
Organization Name: អ្នកអាចបំពេញក៏បានមិនបំពេញក៏បាន នៅផ្នែកខាងលើ⁣នៃ⁣ files របស់លោកអ្នក⁣វានឹងបង្ហាញ⁣ “Company Name” ប្រសិនបើ⁣លោក⁣អ្នក⁣មិន⁣បំពេញ⁣
Company Identifier: វាជាកំណត់សំគាល់កម្មវិធីរបស់លោកអ្នក។⁣ អ្នកអាចបំពេញ com.companyname ។ ដូច្នេះកម្មវិធី⁣របស់⁣លោក⁣អ្នក⁣ នឹង⁣បង្ហាញ⁣ com.companyname.projectname។⁣
Class Prefix: អ្នកអាចន្លោះវាចោលបាន⁣។⁣ ប្រសិន⁣បើ⁣លោក⁣អ្នក ⁣បំពេញ⁣គ្រប់⁣ files ថ្មី⁣ទាំង⁣អស់⁣ដែល⁣បង្កើត⁣នឹង⁣ចាប់⁣ផ្តើម⁣ដោយ⁣ពាក្យ ⁣ដែល⁣អ្នក⁣បំពេញ⁣។
Devices: លោកអ្នក⁣អាចចន្លោះចំនុចនេះ⁣ដើម្បី⁣កំណត់យក⁣ iPhone
ITដំណើការកម្មវិធីរបស់លោកអ្នកនៅក្នុង Xcode នៅត្រង់ចំនុច នេះ⁣យើង⁣មិនទាន់⁣សរសេរ⁣កូដ⁣ Objective-C ទេ។ ចាប់ផ្តើម⁣ដំណើការ⁣ Xcode project ហើយមើលថានឹងមានអ្វី ចុចនៅត្រង់ Run ប៊ូតុង នៅ ផ្នែកខាងលើខាងឆ្វេង នៃកម្មវិធី Xcode
IT លទ្ធផលនឹង ក្នុង simulator ដូចខាងក្រោម៖
IT
លោកអ្នក⁣អាច⁣បង្កើត⁣កម្មវិធីដំបូងរបស់⁣អ្នក⁣ក្នុង⁣ Xcode បាន

របៀបដំឡើង iCloud

iCloud ដំឡើងដូចម្ដេចទៅ?របៀបនៃការដំឡើង iCloud លើ iDevice (iPhone,iPad,iPod touch), Mac, និង Windows PC
itiiiiមានលក្ខណៈខុសគ្នា ដូច្នេះសូមធ្វើការអនុវត្តតាមការបង្ហាញដូច ខាងក្រោម៖

១. របៀបដំឡើង iCloud លើ iDevice (iPhone,iPad,iPod touch)
– ជំហានដំបូងត្រូវប្រាកដថា iDevice របស់ប្រិយមិត្តបានដំឡើង iOS 5
itiiii– បន្ទាប់មកចូលទៅកាន់ Setting → ជ្រើសរើសយកពាក្យថា iCloud → iCloud រួចរើសយកពាក្យ ON។
– ជ្រើសរើសយកពាក្យ “Sign in with an Apple ID”(បើសិនជា ប្រិយមិត្តមិនទាន់មាន Apple ID សូមជ្រើសរើសយកពាក្យ “Create a free Apple ID” )
itiiii– វាយបញ្ចូល Apple ID
– ជ្រើសរើសយកពាក្យ “Use iCloud” ពេលផ្ទាំង setup screen បង្ហាញចេញមក
– ជ្រើសរើសយកពាក្យ “ON” សម្រាប់គ្រប់ទិន្នន័យនិងសេវាដែលប្រិយមិត្តចង់ឲ្យ iCloud sync ដូចជា៖ Mail, Contacts, Calendars, Reminders, Bookmarks, Notes, Photo Stream ជាដើម។
itiiii

-ពេលដែលបំពេញរាល់ចំណុចដែលបានរៀបរាប់ខាងលើនេះហើយមានន័យថា
ប្រិយមិត្តបានដំឡើងiCloud លើ iDevice ជោគជ័យហើយ។

២.  របៀបដំឡើង iCloud លើ Mac OS X Lion
– ជំហានដំបូងត្រូវប្រាកដថា Mac របស់ប្រិយមិត្តប្រើ OS X ជំនាន់10.7.2
itiiii– បើក “System Preferences” តាមរយៈ Apple menu
– ជ្រើសរើសយកពាក្យ “iCloud”
– វាយបញ្ចូលApple ID (បើសិនជាប្រិយមិត្តមិនទាន់មាន Apple ID សូមជ្រើសរើសយកពាក្យ“Create an Apple ID”)
itiiii

– រើសយក EULA បន្ទាប់មកជ្រើសរើសកម្មវិធីនិងសេវាដែលប្រិយមិត្តចង់ឲ្យ iCloud sync
– ពេលដែលបំពេញរាល់ចំណុចដែលបានរៀបរាប់ខាងលើនេះហើយមានន័យថាប្រិយមិត្តបានដំឡើងiCloud លើ Mac ជោគជ័យហើយ។

៣. របៀបដំឡើង iCloud លើ Windows PC
– ជំហានដំបូងត្រូវទាញយកកម្មវិធី iCloud Control Panel តាមរយៈគេហទំព័រ (http://support.apple.com/kb/DL1455)
itiiii– ចុចលើ Start menu → ជ្រើសរើសយក Control Panel →  Network and Internet →  iCloud
– វាយបញ្ចូលApple ID ដើម្បីបង្កើតគណនេយ្យ iCloud
itiiii– ជ្រើសរើសយកសេវា iCloud ដែលប្រិយមិត្តចង់ប្រើ
-ពេលដែលបំពេញរាល់ចំណុចដែលបានរៀបរាប់ខាងលើនេះហើយមានន័យថាប្រិយមិត្តបាន
ដំឡើងiCloud លើ Windows PC ជោគជ័យហើយ។

Reset នូវ Home Screen Layout លើ iPhone

Reset នូវ Home Screen Layout នៅលើ iPhone និង iPad

ចង់ Reset នូវ iOS របស់អ្នកទៅជាទម្រង់ Default ដែរឬទេ? ប្រសិនបើអ្នកចង់ Reset នូវ Default iOS របស់អ្នកនោះ សូមអ្នកអនុវត្តន៍តាមជំហានដូចខាងក្រោម ។
1ចំនាំៈ រាល់ការ Reset នូវ iOS របស់អ្នកមិនមានបាត់បង់កម្មវិធីដែល អ្នកបានតម្លើងនោះឡើយ ។ ដំបូង សូមអ្នកចូលទៅកាន់ផ្ទាំង Setting រួចចុច General រួចធ្វើការ Scroll Down ចុះក្រោមរួចចុចនៅលើប៊ូតុង Reset ។
1បន្ទាប់មក សូមអ្នករើសយក Reset Home Screen Layout ។
1នៅពេលដែលដំណើរការចប់រួចរាល់ហើយ សូមអ្នកចូលទៅកាន់ Home Screen របស់អ្នក បន្ទាប់មកអ្នកអាចធ្វើការរៀបចំ icons នៅលើអេក្រង់របស់អ្នកបានដែរ ។
Web IT CAMBO-20-2-2014 copy

ដំឡើង iOS 7.1 អោយ iPhone, iPad

ថ្មីៗនេះ ក្រុមហ៊ុន Apple បានដាក់អោយអ្នកប្រើប្រាស់ប្រើ iOS7.1 ដែលមានមុខងារជាច្រើន មានសារ:ប្រយោជន៍ក្នុងការប្រើប្រាស់។

ITជាមួយ iOS 7.1 អ្នកប្រើ  iPhone អាចហៅ ស្តាប់ចម្រៀង និងមើលផែនទី ហើយអាចផ្ញើសារបានភ្លាម
តាម Siri ដែលមានសម្លេងធម្មជាតិ មានភាសាអង់គ្លេស ជប៉ុន និងចិន។ ទូរស័ព្ទដែលអាចដំឡើង  iOS 7.1 បានរួមមាន iPhone 4,5 និង 5S , iPad 2 និង iPod Touch (ជំនាន់ទី 5) និងថ្មីជាង។ ដើម្បី ដំឡើង Upgrade   iOS 7.1 បានធ្វើដូចជំហានខាងក្រោម:
1. ចុចលើ “Settings”
IT2.​ចុចលើ “General”
IT3. ចុចលើ “Software Update”
ITចំណាំ: លោកអ្នកត្រូវភ្ជាប់ជាមួយ Wi-Fi ប្រសិនបើមិនភ្ជាប់មិនអាចដំឡើងបាន។
4. ចុចលើ “Download and Install”
IT5. ចុចលើ “Agree” ដើម្បីដំឡើង
IT6. រួចហើយចុចលើ “Install”
ITប្រសិនបើ Wifi របស់លោកអ្នកដើរលឿន នោះឆាប់ដំឡើងបានលឿន
Web IT CAMBO-20-2-2014 copy

21 ចំណុចបង្កើនថាមពលថ្ម iPhone

Web IT CAMBO-20-2-2014 copyថ្មទូរស័ព្ទ គឺជាបញ្ហាដ៏ធំមួយរបស់អ្នកប្រើប្រាស់គ្រប់គ្នា​ ព្រោះ​ថា​នៅ​ពេល​ដែល​ទូរស័ព្ទ​យើង​អស់​ថ្ម​ម្តងៗ​ គឺ​យើង​តែង​តែ​មាន​អារម្មណ៍​តឹង​តែង​ និង​មិន​ស្រណុក​ក្នុង​ខ្លួន​ឡើយ។​ ដូច​ពាក្យ​ចាស់​លោក​ពោល​ថា​ “​ ការពារ​ប្រសើរ​ជាង​ព្យាបាល”​ ដូច្នេះ​ដើម្បី​អោយ​ទូរស័ព្ទ​យើង​ អាច​ប្រើ​ប្រាស់​បាន​យូរ​ និង​មិន​ឆាប់​ខូច​ យើង​ត្រូវ​ដឹង​ពី​វិធី​មួយ​ចំនួន។
ITដោយឡែក ថាមពលថ្មរបស់​ iPhone​ គឺ​ជា​បញ្ហា​មួយ​ដ៏​ធំ​ ដែល​នរណាៗ​ ក៏​កំពុង​ជួប​ប្រទះ​ដែរ​ ដោយសារ​វា​មាន​ថាមពល​តិច​តួច​ត្រឹម​តែ​ 1560​ mAh​ (iPhone​ 5S)​ តូច​ជាង​ពពួក​ Android​ ដែល​ពួក​វា​មាន​យ៉ាង​ហោច​ណាស់​ក៏​ 2400​ mAh​ ដែរ។ យ៉ាងណាមិញ យើងក៏មាន វិធីសាស្ត្រមួយចំនួនផងដែរ ដើម្បីថែរក្សា​ថាមពល​ថ្ម​យើង​អោយ​ប្រើ​ប្រាស់​បាន​យូរ​ជាង​មុន​ ដោយ​គ្រាន់​តែ​បិទ​មុខងារ​មិន​ចាំបាច់​មួយ​ចំនួន​ប៉ុណ្ណោះ។

1. បិទ AirDrop

AirDrop ប្រើប្រាស់ Bluetooth​ ដើម្បី​ផ្ទេរ​ឯកសារ​ទៅ​វិញ​ទៅ​មក​ ដូច្នេះ​បើ​មិន​ចាំបាច់​ទេ​ សូម​អ្នក​បិទ​វា​ចោល​ទៅ​ ដោយ​ចូល​ទៅ​កាន់​ Control​ Center​ >​ ចុច​លើ​ AirDrop​ និង​ ចុច​ Off។

2. បិទ Background App refresh

មុខងារ Background App Refesh​ គឺ​ជា​មុខងារ​ដែល​តែង​តែ​ទាញ​យក​ព៌តមាន​ថ្មី​ ពី​អ៊ីណធឺណែត​ រៀង​រាល់​ 30​ នាទី​ រឺ​មួយ​ម៉ោង​ម្តង​ ដូចជា​ Google​ maps,​ stock​ និង​ weather​ ជា​ដើម។​ ដើម្បី​កាត់​បន្ថយ​ការ​ចំណាយ​នេះ​ សូម​ចូល​ទៅ​កាន់​ Setting​ >​ General​ >​ Background​ App​ Refresh​ និង​ចុច​បិទ​កម្មវិធី​ណា​មួយ​ដែល​មិន​ចាំ​បាច់​ រឺ​បិទ​ទាំង​អស់​ក៏​បាន​ដែរ។

3. បិទ Auto App updates

Auto App updates គឺជាមុខងារសម្រាប់ស្វែង​រក​កម្មវិធី​ដែល​ទទួល​បាន​ការ​អាប់ដេត​ថ្មីៗ​ ហើយ​ក្រើន​រំលឹក​ប្រាប់​អ្នក។​ សម្រាប់​មុខងារ​មួយ​នេះ​ ពិត​ជា​ខ្ជះ​ខ្ជាយ​ទំហំ​ប្រើ​អ៊ីនធឺណែត​និង​ថ្ម​ណាស់។​ សូម​ចូល​ទៅ​កាន់​ Setting​ >​ iTunes​ &​ App​ Store​ និង​បិទ​មុខងារ​ Music,​ Apps,​ Updates​ ចោល​ទៅ។

4. iOS 7 មានមុខងារមិនទទួលការខលចូលពីនរណាម្នាក់

ជំនាន់ថ្មីនៃប្រព័ន្ធប្រតិបត្តិការណ៍ iOS គឺវាមានមុខងារ Block​ លេខ​ណា​មួយ​ដែល​អ្នក​មិន​ចង់​ទទួល​ទូរស័ព្ទ។​ ប្រសិន​បើ​មាន​មនុស្ស​រំខាន​ណា​មួយ​តេ​មក​អ្នក​ ហើយ​អ្នក​ទុក​វា​ចោល​ នោះ​អ្នក​នឹង​បង្ហិន​ថាមពល​ថ្ម​វា​ខ្លាំង​ណាស់។​ សូម​ចូល​ទៅ​កាន់​ Setting​ >​ Phone​ >​ Blocked​ ហើយ​បន្ថែម​លេខ​ទូរស័ព្ទ​ដែល​អ្នក​មិន​ចង់​ទទួល។

5. បិទ Frequent Location

iPhone មានមុខងារពិសេស តែងតែ​ឆែក​ទីតាំង​ដែល​យើង​តាំង​នៅ​ ពោល​វា​បង្ហិន​ថាមពល​ថ្ម​ច្រើន។​ យើង​អាច​បិទ​មុខងារ​នេះ​បាន​ ដោយ​ចូល​ទៅ​កាន់​ Setting​ >​ Location​ Services​ >​ System​ Services​ រួច​ហើយ​បិទ​ Frequent​ Location។​ យើង​ក៏​អាច​លុប​ History​ ចាស់ៗ​ចោល​ផង​ដែរ​ ដោយ​ចុច​ Clear​ history។

6. កាត់បន្ថយ Animation

សម្រាប់អ្នកប្រើប្រាស់ iPhone 4 និង iPhone 4S​ ប្រាកដ​ជា​ដឹង​ថា​តើ​ទូរស័ព្ទ​អ្នក​មាន​ល្បឿន​យ៉ាង​ណា​ដែរ​ នៅ​ពេល​ដែល​ប្រើ​ប្រាស់​ iOS 7។​ កាយ​វិការ​បង្ហាញ​រូបភាព​របស់​ iOS​ 7​ មិន​ត្រឹម​តែ​ធ្វើ​អោយ​វា​ យឺត​នោះ​ទេ​ ថាមពល​ថ្ម​ក៏​អស់​ទៅ​តាម​នោះ​ដែរ។​ សូម​ចូល​ទៅ​កាន់​ Setting​ >​ General​ >​ accessibility​ ​>​ Reduce​ Motion​ ហើយ​ចុច​បើក។

7. បិទមុខងារ Siri

Siri នៅលើ iOS 7 គឺវាអាចដំណើរការដោយស្វ័យប្រវត្តិបាន​ ដោយ​គ្រាន់​តែ​ដាក់​វា​នៅ​ជិត​មុខ​យើង​អោយ​បាន​ ពីរ​ បី​វិនាទី។​ ដូច្នេះ​មុខងារ​នេះ​វា​តែង​តែ​ដើរ​ដោយ​ស្វ័យ​ប្រវិត្តិ​រហូត​ និង​បង្ហិន​ថ្ម​ថែម​ទៀត​ផង។​ សូម​ចូល​ទៅ​កាន់​ Setting​ >​ General​ >​ Siri​ ហើយ​បិទ​ Raise​ To​ speak។

8. បិទអ្វីដែលមិនចាំបាច់ នៅលើ Spotlight

Spotlight គឺជាមុខងាររុករកឯកសារនៅលើទូរស័ព្ទ​ និង​តាម​អ៊ីនធឺណែត​ ប៉ុន្តែ​ភាគ​ច្រើន​ គេ​ប្រើ​ប្រាស់​វា​ដើម្បី​ស្វែង​រក​ចម្រៀង​តែ​ប៉ុណ្ណោះ។​ ដូច្នេះ​ដើម្បី​បិទ​ឯកសារ​ណា​ ដែល​អ្នក​កម្រ​ ស្វែង​រក​សូម​បិទ​វា​ចោល​ទៅ​ ដោយ​ចូល​ទៅ​កាន់​ Setting​ >​ General​ >​ Spotlight​ Search​ និង​បិទ​អ្វី​ដែល​មិន​ចាំ​បាច់។

9. ផ្លាស់ប្តូរស្ទីលសារដែលគេផ្ញើរមក

ទូរស័ព្ទ iPhone របស់យើងមានស្ទីលចំនួនបី​ ដើម្បី​បង្ហាញ​អ្វី​ដែល​ថ្មី​ មួយ​គឺ​មិន​មាន​លោត​លើ​អេក្រង់​ មួយ​លោត​នៅ​ផ្នែក​ខាង​លើ​នៃ​អេក្រង់​ និង​មួយ​ទៀត​ លោត​កណ្តាល​អេក្រង់​តែ​ម្តង។​ សូម​ចូល​ទៅ​កាន់​ Setting​ >​ Notification​ Center​ និង​ជ្រើស​យក​ កម្មវិធី​ណា​មួយ​ដែល​ឧស្សាហ៍​លោត​សារ​មក​ ដូច​ជា​ Facebook​ រឺ​ក៏​ហ្គេម​ Center​ ហើយ​អ្នក​នឹង​ឃើញ​ស្ទីល​របស់​វា។​ សូម​ចុច​យក​ស្ទីល​ None​ រឺ​ក៏​ Banner​ ដើម្បី​រក្សា​ថាមពល​ទូរស័ព្ទ។

10. សារ៉េ កម្រិតពន្លឺនៃអេក្រង់

កម្រិតពន្លឺគឺពិតជាចាំបាច់ ព្រោះវាជាប្រភពដែល​ប្រើ​ប្រាស់​ថាមពល​ច្រើន​ជាង​គេ។​ ដូច្នេះ​ត្រូវ​ប្រាកដ​ថា​ ពន្លឺ​អេក្រង់​របស់​អ្នក​ គឺ​ត្រឹម​ត្រូវ​ទៅ​តាម​ស្ថានភាព​ប្រើ​ប្រាស់។​ បើ​យល់​ល្អ​សូម​ប្រើ​ប្រាស់​ Auto​ Brightness​ រឺ​ក៏​បិទ​បន្លឺ​អោយ​នៅ​កម្រិត​ទាប​តែ​ម្តង​ទៅ​ ដោយ​ចូល​ទៅ​កាន់​ Setting​ >​ Wallpaper​ &​ Brightness។

11. កុំប្រើប្រាស់ Dynamic Wallpaper

iOS 7 ពិតជាមានសោភ័ណភាពស្រស់ស្អាតមែន​ ប៉ុន្តែ​វា​ក៏​ប្រើ​ប្រាស់​ថាមពល​ថ្ម​ច្រើន​ដែរ​ ដូច​ជា​ Wallpaper​ វា​ជា​ដើម។​ Wallpaper​ របស់​ ioS​ 7​ មាន​ពីរ​ប្រភេទ​ មួយ​ប្រភេទ​ Dynamic​ ដែល​ចេះ​កម្រើក​ និង​មួយ​ទៀត​ Stills​ ជា​ប្រភេទ​នឹង​ថ្កល់។​ Wallpaper​ ប្រភេទ​ Stills​ គឺ​ជា​ជម្រើស​ដ៏​ល្អ​បំផុត។

12. កែប្រែអ្វីបន្តិចបន្តួចក្នុងកម្មវិធី Email

Email របស់យើងតែងតែ ភ្ជាប់​ទៅ​កាន់​អ៊ីនធឺណែត​ និង​ឆែក​អ្វី​ថ្មីៗ​ដោយ​ស្វ័យ​ប្រវិត្តិ​ ដែល​វា​ចំណាយ​ថ្ម​ និង​អ៊ីនធឺណែត​ច្រើន។​ សូម​ចូល​ទៅ​កាន់​ Setting​ >​ Mail,​ Contacts,​ Calender​ រួច​បិទ​ Push។​ អូស​ទៅ​ក្រោម​ រហូត​ដល់​ប្រឡោះ​ Email​ និង​ចុច​ពាក្យ​ Fetch​ Data។

13. បើមិនប្រើ Wifi​ រឺ Bluetooth ទេ សូមបិទវាចោលទៅ

បញ្ហាមួយនេះ មិនសូវមាននរណាយកចិត្តទុក​ដាក់​ប៉ុន្មាន​នោះ​ទេ​ ពោល​អ្នក​ប្រើ​ប្រាស់​ ភាគ​ច្រើន​តែង​តែ​បើក​ Wi-fi​ រឺ​ Bluetooth​ របស់​គេ​ចោល​ជា​និច្ច។

14. នៅពេលដែលមិនចាំបាច់ សូមបើក Airplane Mode

គ្រាន់តែបើក Airplane Mode មួយ​ គឹ​វា​អាច​សន្សំ​សំចៃ​ថ្ម​បាន​ច្រើន​ណាស់​ ព្រោះ​វា​បាន​បញ្ឈប់​ ដំណើរ​ការ​ផ្សេងៗ​ ដូច​ជា​ ស៊ីម​កាត​ Bluetooth​ និង​ location​ Service​ បាន។​ យើង​អាច​ដាក់​ Airplane​ Mode​ បាន​ដោយ​ចូល​ទៅ​កាន់​ Control​ Center​ រឺ​ក៏​ Setting។

15. បិទ Cellular នៅពេលដែលមិនត្រូវការប្រើអ៊ីនធឺណែត

iPhone របស់អ្នកមានភាពស្រេកឃ្លានណាស់​ ក្នុង​ការ​ទាញ​យក​នូវ​ព៌តមាន​ រឺ​ក៏​អ្វី​ផ្សេង​ នៅ​ពេល​ដែល​ទូរស័ព្ទ​អ្នក​ភ្ជាប់​ទៅ​កាន់​អ៊ីនធឺណែត។​ ប្រសិន​បើ​អ្នក​ឈប់​ប្រើ​ប្រាស់​អ៊ីនធឺណែត​តាម​រយៈ​ស៊ីមកាត​ហើយ​ សូម​ចូល​ទៅ​កាន់​ Setting​ >​ Gerneral​ >​ Network​ ហើយ​បិទ​ Cellular។

16. កំណត់ពេល ទូរស័ព្ទយើង ចាក់សោរ

លោកអ្នកគួរតែ សារ៉េរយៈពេល ទូរស័ព្ទ​យើង​ចាក់​សោរ​អេក្រង់​ មក​នៅ​រយៈពេល​ខ្លី​មួយ​ ចៀស​វាង​ការ​ចំណាយ​ឥត​បាន​ការ។​ សូម​ចូល​ទៅ​កាន់​ Setting​ >​ General​ >​ Auto-lock​ និង​យក​ 1​ minute។

17. បើយល់ល្អ មិនចាំបាច់បើកអោយទូរស័ព្ទញ័រ

នៅពេលដែលទូរស័ព្ទយើង ញ័រម្តងៗ​ វា​ក៏​ប្រើ​ប្រាស់​ថាមពល​ច្រើន​មិន​ស្ទើរ​ដែរ។​ បើ​អាច​ទៅ​រួច​ អ្នក​អាច​ប្រើ​ប្រាស់​វា​ ជា​លក្ខណៈ​លឺ​តែ​សម្លេង​បាន​ហើយ​ដោយ​ចូល​ទៅ​កាន់​ Setting​ >​ Sounds​ និង​បិទ​ vibrate។

18. ឧស្សាហ៍បិទកម្មវិធីនៅក្នុង Multi-tasking

អ្នកត្រូវឧស្សាហ៍ចូលទៅកាន់ Multi-Tasking ដោយ​ចុច​ប៊ូតុង​ Home​ ពីរ​ដង​ និង​បិទ​កម្មវិធី​ចាស់ៗ​ទាំង​អស់​ ព្រោះ​អី​វា​ប្រើ​ប្រាស់​រ៉េម​ និង​ថាមពល​ច្រើន។

19. ប្រើប្រាស់ជំនាន់ចុងក្រោយបង្អស់នៃ iOS

ជំនាន់ចុងក្រោយបង្អស់នៃ iOS​ គឺ​តែង​តែ​មាន​កំណែ​ទម្រង់​ ត្រង់​ថាមពល​ថ្ម​ កុំ​អោយ​វា​ប្រើ​ប្រាស់​ច្រើន។​ បើ​យល់​ល្អ​ សូម​អ្នក​ប្រើ​ប្រាស់​ iOS​ ចុង​ក្រោយ​បង្អស់​ ដើម្បី​មាន​ថាមពល​ថ្ម​យូរ។

20. រក្សាសីតុណ្ហភាព ទូរស័ព្ទរបស់អ្នកអោយបានល្អ

សូមមេត្តាកុំទុកទូរស័ព្ទរបស់អ្នកអោយក្តៅ រឺ​ត្រជាក់​ពេក​ ព្រោះ​អី​វា​ងាយ​ឆាប់​អស់​ថ្ម។​ សូម​មេត្តា​កុំ​ទុក​វា​ក្នុង​ហោប៉ៅ​របស់​យើង​អី​ ព្រោះ​វា​ជា​កន្លែង​ឆាប់​ទទួល​កម្តៅ​ខ្លាំង។​ ណា​មួយ​ទៀត​ការ​ប្រើ​ប្រាស់​ស្រោម​ទូរស័ព្ទ​យូរ​ពេក​ក៏​អាច​អោយ​ទូរស័ព្ទ​ យើង​មាន​កម្តៅ​ខ្លាំង​ផង​ដែរ។

21. កុំឧស្សាហ៍ឆែកទូរស័ព្ទយើងពេក

មិនថាគេរឺខ្ញុំទេ គឺតែងតែឆែកទូរស័ព្ទយើងជាញឹកញ៉ាប់​ ក្រែង​លោ​មាន​នរណាវម្នាក់​ផ្ញើ​សារ​មក​ ទោះ​បី​ជា​គ្មាន​លឺ​សម្លេង​ក៏​ដោយ។​ ទម្លាប់​បែប​នេះ​ ធ្វើ​អោយ​ទូរស័ព្ទ​យើង​ឆាប់​អស់​ថ្ម​ និង​អត់​បាន​ការ​បំផុត។

សូមអរគុណដែលបានអាននូវសេចក្តីណែនាំនេះទាំងអស់ ​ ទោះ​បី​វា​ច្រើន​យ៉ាង​ណា​ក៏​ដោយ​ ប៉ុន្តែ​វា​ពិត​ជា​ជួយ​យើង​បាន​ពិត​ប្រាកដ​មែន។​ យ៉ាង​ណា​មិញ​ប្រសិន​បើ​អ្នក​ជា​មនុស្ស​រវល់​នឹង​ប្រើ​ប្រាស់​ទូរស័ព្ទ​ វិធី​ទាំង​នេះ​ក៏​មិន​សូវ​អាច​ជួយ​លោក​អ្នក​បាន​ដែរ​ ដូច្នេះ​អ្នក​គួរ​តែ​មាន​ឆ្នាំង​សាក​តាម​ខ្លួន​មួយ​ ដែល​វា​មាន​តម្លៃ​ប្រហែល​ 20$​ ទៅ​ 50$​ ប៉ុណ្ណោះ។
Web IT CAMBO-20-2-2014 copy

Tweak សន្សំ​សំចៃ​ថ្ម​របស់​ iPhone

Tweak ដ៏វិសេសសមត្ថភាព​​​ការ​សន្សំ​សំចៃ​ថាមពល​ថ្ម​របស់​ iPhone
ថ្វីត្បិតតែ iPhone មានការវិវត្តន៍ខ្លាំង និងមានសមត្ថភាពកាន់តែ​ពិសេស​ជាង​មុន​ ដូច​ជា​ ល្បឿន​ CPU,​ Ram​ គុណ​ភាព​អេក្រង់​ ក៏​ដូច​ជា​កាមេរ៉ា​ និង​បច្ចេកវិទ្យា​ថ្មី​ មួយ​ចំនួន​ទៀត​ជា​ដើម​ ប៉ុន្ដែ​សំរាប់​ថាម​ពល​ថ្ម​របស់​វា​វិញ​ ហាក់​ដូច​ជា​មិន​ខ្លាំង​ ជាង​មុន​ប៉ុន្មាន​នោះ​ទេ​ ជាក់​ស្ដែង​ដូច​ជា​ iPhone​ 5S​ ដែល​មាន​ថាមពល​ថ្ម​ត្រឹម​តែ​ 1560​ mAh​ ដែល​ធំ​ជាង​ iPhone 5​ ត្រឹម​តែ​ 120mAh​ ប៉ុណ្ណោះ​ ហើយ​បើ​ប្រៀប​ធៀប​ ទៅ​នឹង​ពពួក​អេដ្រយ​ស្មាន​ហ្វូន​វិញ​ គឺ​ខុស​គ្នា​ឆ្ងាយ​ ដោយ​ភាគ​ច្រើន​ថាម​ពល​ថ្ម​ មាន​ទំហំ​ចាប់​ពី​ 2000​ mAh​ ទៅ​ 3000 mAh​ ឯណោះ។
IT

ហើយខ្ញុំសង្កតឃើញថា មានអ្នកប្រើប្រាស់មួយចំនួនបានត្អូញត្អែរអំពី បញ្ហាថ្ម​ របស់​ iPhone ​ដោយ​អ្នក​ខ្លះ​ត្រូវ​សាក​ថ្ម​មួយ​ថ្ងៃ​ 2​ ទៅ​ 3 ​ដង​។ ទាក់​ទិន​នឹង​បញ្ហា​នេះ​ ខេមបូ​ក៏​ធ្លាប់​បាន​ណែ​នាំ​ពី​វិធីសាស្រ្ត​ខ្លះៗ​ក្នុង​ការ​សន្សំ​សំចៃ​ថាម ​ពល​ថ្ម​របស់​ iPhone​ អោយ​ប្រើ​ប្រាស់​បាន​យូរ។

សម្រាប់​ថ្ងៃ​នេះ​ ខ្ញុំ​ក៏​មាន​ Tweak​ ថ្មី​មួយ​ទៀត​ដែល​អាច​ជួយ​​សន្សំ​​សំចៃ​​ថាម​​ពល​​ថ្ម​របស់​​ iPhone​​ បាន​​ទ្វេ​​ដង​​ឯណោះ។

BattSaver ធ្លាប់មានប្រសិទ្ធិភាពខ្ពស់នៅលើ iOS 5 និង iOS 6​ ដែល​ធ្វើ​អោយ​អ្នក​ ប្រើប្រាស់​សរសើរ​មិន​ដាច់​ពី​មាត់​ ហើយ​ឥឡូវ​នេះ​ BattSaver​ បាន​បង្ហាញ​ខ្លួន​ជា​ថ្មី​ សំរាប់​ iOS​ 7​ ដែល​លើក​នេះ​ អ្នក​បង្កើត​កម្មវិធី​នេះ​បាន​អះអាង​ថា​ កម្មវិធី​នេះ​ មាន​សមត្ថភាព​ខ្ពស់​អាច​ជួយ​សន្សំ​ថាមពល​ថ្ម​របស់​អ្នក​បាន​ដល់​ទៅ​ពីរដង​ ថែមទៀត។

IT

ជាក់ស្ដែង Tweak ដ៏វិសេសមួយនេះ មានជំនាញខ្ពស់ខាងកំណត់ និងចាត់ចែង​ កម្មវិធី​ ដែល​ដំណើរ​ការ​នៅ​ក្នុង​ iPhone​ អោយ​ស៊ី​ថ្ម​តិច​បំផុត​ ហើយ​យើង​អាច​ កំណត់​អោយ​វា​បិទ​កម្មវិធី​ណា​ដែល​យើង​មិន​ប្រើប្រាស់​បាន​ដោយ​ស្វ័យ​ ប្រវត្តិ​ និង​ងាយ​ស្រួល​បំផុត។​ លើស​ពី​នេះ ​BattSaver​ នឹង​បង្ហាញ​ពី​ស្ថិតិ​ទាំង​ឡាយ​របស់​ iPhone​ ដូច​ជា​ ចំនួន​ដង​នៃ​ការ​សាក​ថ្ម,​ ទំហំ​ថ្ម​ដែល​នៅ​សល់,​ ទំហំថ្ម​អតិបរមា,​ សីតុណ្ហភាព​ iPhone​ និង​ពត៌មាន​ជា​ច្រើន​ទៀត​ទាក់​ទង​នឹង​ថាមពល​ថ្ម​របស់​ iPhone ។

BattSaver សំរាប់ iOS 7 មានដាក់លក់នៅលើ Cydia Store​ ក្នុង​តម្លៃ​ $3.99​ ឯណោះ​ ប៉ុន្ដែ​អ្នក​ទាំង​អស់​គ្នា​អាច​ទាញ​យក​ Tweak​ នេះ​បាន​ Free​ ដោយ​គ្រាន់​តែ​បន្ថែម​ Source​ Biteyourapple​ ដោយ​ចូល​ទៅ​កាន់​ Cydia > Source > Edit > Add > http://repo.biteyourapple.net/ > Add​ Source​ ។​ បន្ទាប់​ពី​បន្ថែម ​Source​ រួច​ សូម​ចូល​ទៅ​កាន់​ Search​ រួច​ធ្វើ​ការ​ស្វែង​រក​កម្មវិធី​ BattSaver​ for​ iOS​ 7​ រួច​តម្លើង​ ជា​ការ​ស្រេច។

Web IT CAMBO-20-2-2014 copy

ជាប់គាំងនៅពេល JAILBREAK IOS7

ដោះស្រាយការជាប់គាំង APPLE នៅពេល JAILBREAK IOS7
ពត៌មាន Jailbreak iOS7 បានធ្វើអោយកក្រើក​ពាស​ពេញ​ផ្ទៃ​ផែន​ដី​ ពិសេស​បំផុត​គឺ​អ្នក​ដែល​ប្រើ​ប្រាស់​ផលិតផល​ Apple​ ដូច​ជា​ iPod,​ iPad​ និង​ iPhone​ ជា​ច្រើន​អ្នក​ដែល​ត្រៀម​ខ្លួន​ធ្វើ​ការ​ Jailbreak​ នៅ​លើ​ស្មាត​ហ្វូន​របស់​ខ្លួន។​ តែ​វា​មិន​មែន​ងាយ​ស្រួល​ដូច​ទៅ​នឹង​អ្វី​ដែល​យើង​បាន​ដឹង​នោះ​ទេ​ ក្នុង​នោះ​មាន​មនុស្ស​ជា​ច្រើន​លាន​អ្នក​បាន​ជួប​ប្រទះ​ជា​មួយ​បញ្ហា​ផ្សេងៗ ​មួយ​ចំនួន​ ដែល​ពិបាក​ក្នុង​ការ​រក​ដំណោះ​ស្រាយ​បន្ទាប់​ពី​ការ​ Jailbreak​ បាន​បញ្ចប់។​ ជា​មួយ​បញ្ហា​ដែល​អ្នក​កំពុង​ជួប​ប្រទះ​ ដោយ​គាំង​ម៉ាស៊ីន​នៅ​ត្រង់​ឡូហ្គូ​ Apple​ ដូច​ខាង​ក្រោម​ ជាមួយ​ជំហ៊ាន​ងាយៗ​។ ម៉ាស៊ីន iPod, iPad និង iPhone ទាំងអស់​ជួប​ប្រទះ​បញ្ហា​ជាប់​គាំង​ត្រង់ឡូហ្គូ​ Apple​ ដែល​មិន​អាច​ចូល​ទៅ​កាន់​ Menu​ ប្រើប្រាស់​បាន។
IT

បញ្ហា: ដោយសារតែម៉ាស៊ីន iPod, iPad, iPhone របស់អ្នកតម្លើង​ ឬ​ Update​ iOS7​ តាម​រយៈ ​Wifi​ ឬ​ 3G​ នៅ​ក្នុង​ម៉ាស៊ីន​ផ្ទាល់​ ដោយ​មិន​បាន​ប្រើប្រាស់​ iTune​ ដើម្បី​តម្លើង។

ដំណោះស្រាយងាយៗ

ជំហានទី 1: ដំបូងអ្នកអាចធ្វើការ Hard Reset ដោយចុចប៊ូតុង​ បិទ​បើក​(Power)​ និង​ប៊ូតុង​ Home​ ព្រម​គ្នា​ រួច​សឹម​ធ្វើ​ការ​ Jailbreak​ ម្ដង​ទៀត។

ជំហានទី 2: ប្រសិនបើជំហានទី1 មិនដំណើរការ នៅមានវិធីមួយទៀត​ គឺ​អ្នក​ត្រូវ​តម្លើង​ប្រព័ន្ធ​ប្រតិបត្តិការ​ iOS7 ​នៅ​លើ​ម៉ាស៊ីន​របស់​អ្នក​សា​ជា​ថ្មី​ ជា​មួយ​នឹង​កម្មវិធី​ iTune​ ជំនាន់​ចុង​ក្រោយ​គេ​បង្អស់​ ដើម្បី​អោយ​ម៉ាស៊ីន​អ្នក​អាច​ប្រើប្រាស់​ដូច​ដើម​វិញ។

ជំហានទី 3: ក្រោយពេលតម្លើង iTune នៅលើកុំព្យូទ័ររបស់អ្នកហើយ​ សូម​អ្នក​បិទ​ឧបករណ៍​របស់​អ្នក​ រួច​ភ្ជាប់​ឧបករណ៍​របស់​អ្នក​ទៅ​កុំព្យូទ័រ​ ហើយ​ចុច​ប៊ូតុង​បិទ​បើក​ (Power)​ និង​ប៊ូតុង​ Home​ ព្រម​គ្នា​អោយ​ជាប់​ចំនួន​ 10​វិនាទី​ រួច​ព្រលែង​ប៊ូតុង​ Power​ ប៉ុន្ដែ​កុំ​ទាន់​អាល​ព្រលែង​ប៊ូតុង​ Home​ អី​ត្រូវ​រង់​ចាំ​រហូត​ដល់​ឧបករណ៍​របស់​អ្នក​បង្ហាញ​សញ្ញា​ iTune​ នោះ​បាន​ន័យ​ថា​ឧបករណ៍​អ្នក​អាច​ធ្វើ​ការ​ Restore​ ជា​មួយ​ iTune​ បាន​ហើយ។
IT

 Web IT CAMBO-20-2-2014 copy