ធ្វើ​យ៉ាង​ណាទើប​ប្រើ Flash បានយូរ

Flash គឺ ​ជា​ឧបករណ៍​សម្រាប់​រក្សា​ទុក​ទិន្នន័យ​មួយ​ដ៏​សំខាន់ ដែល​អ្នក​ប្រើ​ប្រាស់​កុំព្យូទ័រ​នា​ពេល​បច្ចុប្បន្ន​មិន​អាច​ខ្វះ​បាន ។ ដូច្នេះ​អ្នក​ទាំង​អស់​គ្នា​ប្រហែល​ជា​មិន​ចង់​ឲ្យ​ឧបករណ៍​ផ្ទុក​ទិន្នន័យ​ នេះ​ងាយ​ខូច​ដោយ​ប្រការ​ណា​មួយ​នោះ​ទេ។
iOS 8.1.3
១. កុំ​ដោត​ចោល​នៅ​នឹង​កុំព្យូទ័រ​
ការ​ដោត Flash ចោល​ដោយ​ពុំ​បាន​ដក​វា​ចេញ​យូរ​អាច​ធ្វើ​ឲ្យ​វា​មាន​បញ្ហា​ដូចជា អត់​ស្គាល់​ពេល​ដោត​វា​ទៅ​កុំព្យូទ័រ​ជា​ដើម ។
iOS 8.1.3២. ជៀសវាង​បើក​កម្មវិធី​ផ្ទាល់​នៅ​ក្នុង Flash
មាន​អ្នក​ប្រើ​ប្រាស់​ចូល​ចិត្ត​បើក​កម្មវិធី​ដោយ​ផ្ទាល់​នៅ​ក្នុង Flash ដូច ​ជា បើក​ចម្រៀង វីឌីអូ រូបភាព កែ​ប្រែ​ទិន្នន័យ​នៅ​ក្នុង​កម្មវិធី​មួយ​ចំនួន ឬ​ក៏​ដំឡើង​កម្មវិធី​ជា​ដើម ។ ទង្វើ​ទាំង​នេះ​អាច​បណ្ដាល​ឲ្យ Flash ​ជួប​បញ្ហា​ដែរ ព្រោះ Flash ជា​ឧបករណ៍​មួយ​ប្រើ​សម្រាប់​រក្សា​ទុក​ទិន្នន័យ ដូច្នេះ​គួរ​ជៀស​វាង​ចំណុច​នេះ ។ គួរ Copy ​ទិន្នន័យ​ណា ដែល​ចង់​បើក​ទៅ​ក្នុង PC ហើយ​ចាំ​ដំណើរ​ការ​គឺ​ជា​ជម្រើស​ល្អ​ជាង ។
iOS 8.1.3៣. ដក Flash ​ឲ្យ​បាន​ត្រឹម​ត្រូវ
ការ​ដក Flash ដោយ​មិន​បាន​បិទ (Eject) ​វា​ឲ្យ​បាន​ត្រឹម​ត្រូវ​ពី​កម្មវិធី​កុំព្យូទ័រ​ជាមុន ឬ​ក៏​បិទ​កុំព្យូទ័រ​ហើយ​ចាំ​ដក វា​អាច​បង្ក​ឲ្យ Flash ឆាប់​ខូច ឬ​បាត់​បង់​ទិន្នន័យ​ឯកសារ​របស់​អ្នក​ជាដើម ។
iOS 8.1.3៤. ស្កែន ​Flash ​ឲ្យ​បាន​ទៀងទាត់
​ទម្លាប់​ល្អ​ដែល​ជួយ​ឲ្យ Flash មាន ​ដំណើរ​ការ​បាន​ល្អ គឺ​គួរ​តែ​ស្កែន​វា​ឲ្យ​បាន​ទៀង​ទាត់ ព្រោះ​ជួន​កាល​វា​មាន​ផ្ទុក​មេរោគ ដែល​អាច​ធ្វើ​ដំណើរ​ការ​របស់​វា​មាន​ភាព​យឺត និង​ធ្វើ​ឲ្យ​វា​មាន​ការ​បាត់​បង់​ទិន្នន័យ ។
៥. គួរ​ជៀសវាង Format ញឹក​ញាប់​ពេក
តាម​បទពិសោធន៍​ផ្ទាល់ ការ Format Flash ញឹក​ញាប់​ពេក​វា​ក៏​អាច​បង្ក​ឲ្យ​ឧបករណ៍​ផ្ទុក​ទិន្នន័យ​មួយ​នេះ​ប្រើ​ការ​លែង​កើត និង​មាន​ការ​បាត់​បង់​ទំហំ​ជា​ដើម ។
iOS 8.1.3៦. រក្សា​ទុក​នៅ​កន្លែង​ស្អាត និង​ស្ងួត
បើ​ទោះ​បី​ជា​មាន​Flash មួយ ​ចំនួន​អាច​ធន់​នឹង​ការ​ជ្រាប​ទឹក​ក៏​ដោយ តែ​យល់​ល្អ​គួរ​តែ​ជៀសវាង​រក្សា​វា​ឲ្យ​ឆ្ងាយ​ពី​ទឹក ព្រោះ​វា​អាច​ធ្វើ​ឲ្យ​មាន​បញ្ហា ដែល​អាច​ឲ្យ​អ្នក​ប្រើ​ប្រាស់​មាន​ការ​ស្ដាយ​ក្រោយ​ដោយ​សារ​តែ​ការ​បាត់​បង់ ​ទិន្នន័យ និង​របស់​មាន​តម្លៃ​របស់​អ្នក ៕

១៣យ៉ាង​​​​​​ថ្ម Laptop កាន់​បាន​យូរ​​

១៣យ៉ាង​​​​មាន​ប្រសិទ្ធភាព​ជួយ​ឱ្យ​ថ្ម Laptop កាន់​បាន​យូរ​​

មុន​នឹង​សម្រេច​ទិញ​កុំព្យូទ័រ​យួរ​ដៃ (Laptop) ប្រាកដ​ជា​មិត្ត​អ្នក​អាន​យល់​ថា ​ទិញ​ដើម្បី​ងាយស្រួល​យក​តាម​ខ្លួន ព្រោះ​អាច​បើក​ប្រើ​បាន​គ្រប់​ទីកន្លែង​ក្នុង​រយៈពេល​ពីរ​​ទៅ​បី​ម៉ោង​។ យ៉ាងណា រាល់​កុំព្យូទ័រ​ថ្មី​ដែល​ទើប​ប្រើ​ដំបូង ​កាន់​ថ្ម​បាន​យូរ​គួរសម​ដែរ តែ​នៅ​ពេល​ប្រើ​យូរៗទៅ ថ្ម​ក៏​ចេះ​តែ​ប្រើ​ឆាប់​អស់​លែង​កាន់​ទៅៗ។ តើ​នេះ​បណ្ដាល​មក​ពី​មូលហេតុ​អ្វី? ចុះ​ប្រសិន​ចង់​ឱ្យ​ថ្ម​ប្រើ​យូរ​ហើយ តែ​នៅ​តែ​កាន់​បាន​យូរ តើ​ត្រូវ​ធ្វើ​ដូចម្ដេច?
1
1ទំព័រ​នេះ The BNEWS សូម​លើក​យក​គន្លឹះ​ដ៏​សាមញ្ញ​ចំនួន ១៣ចំណុច​ជួយ​ឱ្យ​ថ្ម Laptop របស់​អ្នក​កាន់​បាន​​​យូរ​​ប្រកប​ដោយ​ប្រសិទ្ធភាព។ ​
1
១) កំណត់​ទម្រង់​ថ្ម​ជា Power saver៖ ក្នុង​ទម្រង់​ថ្ម​នេះ គឺ​ត្រូវ​បាន​កំណត់​រួច​ជា​ស្រេច​ជួយ​សន្សំសំចៃ​ថ្ម Laptop បាន​មួយ​កម្រិត។

២) បិទ​ការ​ប្រើប្រាស់​ឧបករណ៍​ភ្ជាប់ (Device) ឌីស (CD ឬ DVD) និង រន្ធ​តំណភ្ជាប់ (Port) ប្រសិន​មិន​ចាំបាច់ ឬ​អស់​ការ​ចាំបាច់ ដើម្បី​ជៀសវាង​តម្រូវការ​ថាមពល​ខ្លាំង​ដែល​នាំឱ្យ​ថ្ម​ឆាប់​អស់។

៣) បិទ​តំណភ្ជាប់ (Wireless, Bluetooth)៖ bluetooth នៅ​លើ laptop ហាក់​មិន​សូវ​មាន​តម្រូវការ​ប្រើ​ខ្លាំង​នោះ​ទេ។ អ្នក​ប្រើ​មួយ​ចំនួន​បាន​បើក (enable) ចោល​ដោយ​មិន​បាន​ចាប់​អារម្មណ៍។ បើ​លែង​ប្រើ​ហើយ​គួរ​បិទ​ដើម្បី​សន្សំសំចៃ​ថ្ម។ ចំណែក wireless ក៏​ដូច​គ្នា​ដែរ ប្រសិន​មិន​ត្រូវ​ការ​ភ្ជាប់ WiFi ប្រើ​អ៊ីនធឺណិត​ទេ គួរ​បិទ។

៤) ធ្វើ​ការ Defrag លើ hard drive៖ Defrag គឺ​ជា​ការ​តម្រៀប​ឯកសារ (file) ទាំងអស់​នៅ​លើ​ថាស​ផ្ទុក​ទិន្នន័យ (Hard Dirve) ឱ្យ​មាន​សណ្ដាប់​ធ្នាប់​ទៅ​តាម​ប្លុក (blog) និង​ប្រភេទ file ដែល​ស្ថិត​នៅ​ក្នុង sector នីមួយៗ។ ធ្វើ​ដូច្នេះ​គឺ​ដើម្បី​ងាយស្រួល​ស្វែងរក (search) រក​អ្វី​មួយ​បាន​លឿន ព្រោះ​មិន​ថា​កម្មវិធី ឬ​ប្រព័ន្ធ​ប្រតិបត្តិការ​នោះ​ទេ ដើម្បី​ដំណើរការ​បាន​គឺ​ត្រូវ​ទៅ​ស្វែងរក file គាំទ្រ​បន្ថែម​ឱ្យ​កម្មវិធី ឬ Operating System ដើម្បី​អាច​ប្រព្រឹត្តិ​ទៅ​បាន។

ជា​រឿង​ធម្មតា​ទេ លើ Hard Disk តែង​មាន​ការ Copy ចូល​ក៏​តែង​មាន​ការ Delete ផង​ដែរ។ ការ​លុប​ទៅ​វិញ​នោះ​ហើយ ដែល​ធ្វើ​ឱ្យ sector ដែល​ផ្ទុក​នៅ​សល់​ចន្លោះ​ទំនេរ​ទើប​ធ្វើ​ឱ្យ blog រក្សា​ទិន្នន័យ​មាន​ចន្លោះ​ទំនេរ ហើយ​ទម្រាំ Windows ឬ​កម្មវិធី​ទៅ​ស្វែងរក​ឃើញ​ចប់​សព្វគ្រប់​គឺ​ត្រូវ​ចំណាយ​ពេល​យូរ ដែល​ជា​ហេតុ​មួយ​ធ្វើ​ឱ្យ​មាន​ការ​ចំណាយ​ថាមពល​ថ្ម​ច្រើន។

(ចំណាំ៖ នៅ​ពេល Defrage សូម​ដោត Plug Adapter ដើម្បី​កុំ​ឱ្យ​វា​ទាញ​ថាមពល​ពី​ថ្ម​ខ្លាំង​នាំ​ឱ្យ​ឆាប់​ខូច)។

៥) បិទ​កុំព្យូទ័រ​ដោយ​ប្រើ Shut down ឬ hibernate ល្អ​ជាង​ការ​ប្រើ standby ឬ Sleep៖
ការ​ប្រើ Standby ឬ Sleep នៅ​ពេល​ទុក Laptop ចោល​នោះ ផ្នែក​រឹង (Hardware) មួយ​ចំនួន​ធំ​គឺ​នៅ​តែ​ដំណើរការ ដោយឡែក​ប្រើ Hibernate ជា​ជម្រើស​ល្អ​ជាង​ព្រោះ​អាច​បិទ​ដំណើរការ​បាន។ នេះ​ក៏​ជា​វិធីសាស្ត្រ​ល្អ​មួយ​ជួយ​ឱ្យ​ថ្ម​ប្រើ​បាន​យូរ និង​ជៀសវាង​ឆាប់​ខូច​ថ្ម ឬ​អាច​ឈាន​ដល់​ប៉ះពាល់ Hardware ដទៃ​ទៀត។

៦) កំណត់​លើ Settings ផ្សេងៗ​ដូច​ជា​ទម្លាក់ resolution របស់​អេក្រង់ បន្ថយ​ពន្លឺ ការ​កំណត់​រូប Background និង​គ្រប់គ្រង​សំឡេង (Speaker)៖
ប្រសិន​អេក្រង់ Laptop ប្រភេទ OLED មិន​ត្រូវ​ប្រើ​រូប background ពណ៌​ស ព្រោះ​ធ្វើ​ឱ្យ​ថ្ម​ឆាប់​អស់។ ​យក​​ល្អ​គួរ​ប្រើ​រូប blank ល្អ​ជាង និង​ចេះ​គ្រប់គ្រង​សំឡេង​កុំព្យូទ័រ​ល្មម​ប្រើ ជៀសវាង​បើក​ឮ​ខ្លាំងៗ ក៏​អាច​នាំ​ឱ្យ​ស៊ី​ថ្ម​ឥត​ប្រយោជន៍​ដែរ។ រី​ឯ​ពន្លឺ ទោះបី​មិន​ទម្លាក់​ដើម្បី​ឱ្យ​ស៊ី​ថាមពល​ថ្ម​តិច ក៏​គួរ​គិតគូរ​ពី​សុខភាព​ភ្នែក​ដែរ ព្រោះ​ថា ពន្លឺ​ខ្លាំង​ពេក​អាច​ប៉ះពាល់​ដល់​ភ្នែក។

នៅ​មាន​កម្រិត resolution អេក្រង់​ផង​ដែរ ត្រង់​នេះ​គួរ​ទម្លាក់​ល្មម​ប្រើ​ក្នុង​ការងារ​សាមញ្ញ​បាន​ហើយ ដើម្បី​កុំ​ឱ្យ​ចំណាយ​ថាមពល​ថ្ម​ច្រើន​ពេក។ គួរ​កំណត់​ឱ្យ​ចាប់​ពី 1366x768px ចុះ​ក្រោម។

៧) បិទ​កម្មវិធី (App) និង​ដំណើរការ​កម្មវិធី (Process) ដែល​មិន​ចាំបាច់៖
សង្កេត​មើល​កម្មវិធី​ដែល​មិន​ប្រើ ប្រសិន​បើក ឬ​បើក​ដោយ​ស្វ័យប្រវត្តិ​នៅ​ពេល​ដំណើរការ​កុំព្យូទ័រ​ដំបូង​នោះ សូម​បិទ​ចោល​ទាំង​អស់​ដើម្បី​សន្សំសំចៃ​ថ្ម។ លើក​ឧទាហរណ៍ កម្មវិធី Skype និង​កម្មវិធី Yahoo Messenger ដែល​ដំណើរការ​ស្វ័យប្រវត្តិ ដូច្នេះ​គួរ​បិទ​ដំណើរការ (process) ដោយ​ចូល​ទៅ disable តាម Run រួច​វាយ “msconfig” (សម្រាប់ Windows 7) ហើយ​ចូល​ទៅ “Startup” tab និង​រក​មើល process របស់​ឈ្មោះ​កម្មវិធី​ណា​មួយ​ដែល​ចង់​បិទ​ដោយ​ដក​ធីក​ជា​ការ​ស្រេច។

៨) ជៀសវាង​បើក​ប្រើ​កម្មវិធី​ច្រើន​ក្នុង​ពេល​តែមួយ​ប្រសិន​មិន​ចាំបាច់៖
ទោះ​រវល់​ការងារ​យ៉ាងណា ហើយ​អ្នក​បើក​កម្មវិធី​ច្រើន​ប៉ុណ្ណា​ក៏​នៅ​តែ​មិន​អាច​បំពេញ​ក្នុង​ពេល​តែ​ មួយ​ដែរ។ ដូច្នេះ​គួរ​ធ្វើ​តាម​លំដាប់ ដោយ​បើក​កម្មវិធី​ប្រើ​ម្ដង​មួយ ឬ​ពីរ ត្រឹម​បី​កម្មវិធី​យ៉ាង​ច្រើន។ ជៀសវាង​មួយ​ទៀត គឺ​លេង​ហ្គេម​មួយ​ភ្លែត មក​ធ្វើ​ការ​មួយ​ភ្លែត​ដែល​ធ្វើ​ឱ្យ​ក្រាហ្វិក​ដំណើរការ​ខ្លាំង​ឆាប់​ខូច មិន​ត្រឹមតែ​ថ្ម។

៩) ជៀសវាង​ប្រើ​កុំព្យូទ័រ​រហូត​ឡើង​កម្ដៅ​ខ្លាំង​ពេក (អាច​ប្រើ​កង្ហារ​ទ្រាប់​ពី​ក្រោម)៖
ថ្ម Laptop គឺ​កើត​ចេញ​ពី​មូលដ្ឋាន​គីមី​សាស្ត្រ ប្រសិន​បើ​វា​ឡើង​កម្ដៅ​ខ្លាំង​នឹង​ធ្វើ​ឱ្យ​ថ្ម​ឆាប់​ដូច ហើម ប៉ោង ឬ​អាច​ផ្ទុះ​ប្រសិន​ប្រើ​កុំព្យូទ័រ​ហួស​សមត្ថភាព​រយៈពេល​យូរ ខណៈ​ពេល​ដែល​ការ​សាក​ថ្ម​ជាប់​រហូត។ ក្នុង​នោះ​សីតុណ្ហភាព​បរិស្ថាន​ជុំវិញ​ក៏​មិន​គួរ​មើល​រំលង​ដែរ ហើយ​ប្រសិន​ចង់​រក្សា​សីតុណ្ហភាព​បាន​យូរ​គួរ​ប្រើ​កូន​កង្ហារ​ទ្រាប់​បាត Laptop។

១០) មិន​ត្រូវ​ប្រើ Laptop ដោយ​ដាក់​នៅ​លើ​ខ្នើយ ភួយ ឬ​ផ្ទៃរាប​ទន់​ផ្សេងៗ​នោះ​ទេ ព្រោះ​កុំព្យូទ័រ​មិន​អាច​បញ្ចេញ​កម្ដៅ​មក​ក្រៅ​បាន៖
ជា​រឿង​ត្រូវ​ជៀសវាង​មួយ ព្រោះ​វា​នឹង​ប៉ះពាល់​មិន​ត្រឹមតែ​ថ្ម​ឆាប់​ខូច តែ​ផ្នែក​រឹង (hardware) ទាំង​ស្រុង​ក៏​នឹង​ឆាប់​ខូច​ដែរ។

១១) ធ្វើ​តំហែ​ទាំ​លើ​ថ្ម៖ តំហែទាំ​ត្រង់​នេះ​ចង់​និយាយ​អំពី​ការ​ចេះ​វិធីសាស្ត្រ​សាក​ថ្ម Laptop បាន​ត្រឹមត្រូវ។ អ្នក​ប្រើ​ភាគច្រើន​មិន​បាន​យក​ចិត្ត​ទុកដាក់​ចំណុច​នេះ​ឡើយ។ គេ​សាក​ថ្ម​មិន​បាន​ពេញ ក៏​ដក​យក​មក​ប្រើ ឬ​ពេល​ខ្លះ​សាក​បណ្ដើរ​ប្រើ​បណ្ដើរ​ដែល​នាំ​ឱ្យ​ថ្ម​ឆាប់​ខូច លែង​កាន់​ដូច​កាល​ពី​ពេល​ទើប​ទិញ​ដំបូង។ មិន​ខុស​ពី​ការ​សាក​ថ្ម​លើ​ទូរស័ព្ទ​ទេ ការ​បើក​សាក​ថ្ម​ពេញ​ហើយ ត្រូវ​ដក​ចេញ មិន​ត្រូវ​ដោត​ជាប់​មួយ​ថ្ងៃ​វាល់​ល្ងាច​ឡើយ។ មិន​តែ​ប៉ុណ្ណោះ ការ​ប្រើ Laptop ក៏​មិន​ត្រូវ​ឱ្យ​អស់​ថ្ម​រហូត​ដល់​រលត់​ទើប​សាក​នោះ​ទេ។

១២) ប្រើ​ថ្ម និង​ឆ្នាំង​សាក​ថ្ម​ចល័ត​ជា​ជំនួយ៖
យក Laptop ចេញ​ទៅ​ប្រើ​នៅ​ខាង​ក្រៅ ពេល​ខ្លះ​គិតគូរ​ពី​មុខមាត់​ដែរ ព្រោះ​ដូច​ជា​មិន​សមរម្យ​ប៉ុន្មាន​នោះ​ទេ ​ក្នុង​ការ​ដែល​យក​ឆ្នាំង​សាក​ចេញ​មក​សាក​ថ្ម​ទី​សាធារណៈ ឬ​ក្នុង​ហាង។ គាប់​ជូន​ពេល​ខ្លះ​ក៏​ខ្វះ​រន្ធ​ព្រី​ភ្លើង​ទៅ​ទៀត។ ដូច្នេះ ប្រសិន​មាន​ថ្ម​មួយ​គ្រាប់​ផ្សេង​ទៀត ឬ​ឆ្នាំង​សាក​ថ្ម​ចល័ត​គឺ​រឹតតែ​ប្រសើរ។

១៣) ពេល​ទិញ Laptop គួរ​ជ្រើសរើស​យក​ថ្ម 6-cell ឬ 8-cell និង​សាកសួរ​អ្នក​លក់​ពីរ​រយៈពេល​កាន់​ថ្ម និង​ការ​ធានា​ឱ្យ​បាន​ច្បាស់លាស់៖
នេះ​ជា​កម្រិត​ថាមពល​ថ្ម ដែល​អាច​ធ្វើ​ឱ្យ​អ្នក​ស្ដាយ​ក្រោយ​នៅ​ពេល​ក្រោយ ប្រសិន​ជ្រើសរើស​ខុស។ ថ្ម​ខ្លះ​មាន 6-cell ប៉ុន្តែ​ប្រើ​កាន់​បាន​គ្រាន់​បើ តែ​ក៏​មិន​ទាំង​ស្រុង​នោះ​ដែរ។ ដោយឡែក​ប្រសិន​កម្រិត 8-cell អាច​ទុក​ចិត្ត​បាន​ច្រើន។
1

 

ចំណុច ១០ យ៉ាងកុំព្យូទ័រមានបញ្ហា

ចំណុចទាំង ១០ យ៉ាងនៅពេលដែលកុំព្យូទ័រមានបញ្ហា
1ចំណុចទី១៖

កុំព្យូទ័ររបស់លោកអ្នកដំណើរការយឺតខុសពីធម្មតាវាពិតជាត្រឹមត្រូវនៅពេលកុំព្យូទ័រលោកអ្នក មានពពួក Viruses, Worm ,Trojan ឬក៏ការវាយប្រហារផ្សេងៗទៀត ដំណើរការណ៍គឺវាទាញយកនូវធនធានរបស់ CPU និង RAM ច្រើនណាស់ ដូច្នោះហើយទើបធ្វើឲ្យប្រព័ន្ធកុំព្យូទ័ររបស់អ្នកយឺតខុសពីធម្មតា។

ចំណុចទី២៖ កុំព្យូទ័ររបស់អ្នកមាននូវ Message លោតបង្ហាញចេញមកជាញឹកញយ ឬក៏មាន Message ផ្សព្វផ្សាយនូវវត្ថុផ្សេងៗ

សញ្ញាទាំងនេះមានន័យថា កុំព្យូទ័ររបស់លោកអ្នក មាននៅដំណើរការណ៍របស់ malware, spyware ឬ adware ។

ចំណុចទី៣៖ នៅពេលលោកអ្នកភ្ជាប់ទៅកាន់ Internet  Windows ឬ Browser បង្ហាញនូវផ្ទាំង ជាច្រើនដែលលោកអ្នកមិនដែលបានស្នើសុំ

មានការរំខានជាច្រើនដែលត្រូវបានបង្កើតឡើង ដើម្បីភ្ជាប់លោកអ្នកទៅកាន់ Website ដែលអ្នកមិនចង់ទៅ ឬក៏បង្ហាញនូវការបញ្ឆោតផ្សេងៗ។ ជាធម្មតាវាអាចកើតមានឡើងនៅពេលលោកអ្នកស្វែងរកនូវអ្វីមួយក្នុង Search Engine ឬក៏វាយចូលទៅក្នុង URL នៅក្នុង Address bar

ចំណុចទី៤៖ លោកអ្នកមិនអាចភ្ជាប់ទៅកាន់ Internet ឬក៏ ភ្ជាប់បានក៏ប៉ុន្តែមានលក្ខណៈយឺតខ្លាំជាងធម្មតា

ការបាត់បង់នូវ Connectionn របស់ Internet វាក៏ជាអាការៈរបស់ពពួក Malware វាប្រហារផងដែរ។ បញ្ហានេះក៏អាចកើតមានដោយសារតែក្រុមហ៊ុនផ្តល់សេវាកម្ម Internet  ឬ Wireless Router និង Modem ផងដែរ។ ប្រសិនបើមានការវាយប្រហារពី Malware នោះគឺ Malware ធ្វើការភ្ជាប់ទៅកាន់ URL ឬ បើកនូវ connection ផ្សេងៗដែលអ្នកមិនដឹងដែលជាហេតុបណ្តាលឲ្យល្បឿន Internet ចុះថយ។

ចំណុចទី៥៖ កម្មវិធីកម្ចាត់មេរោគលែងបង្ហាញខ្លួន និង firewall ត្រូវបានបិទ

នេះក៏ជាសញ្ញាមួយរបស់ malware ផងដែរ គឺវាទៅបិទនូវរាល់សុវត្តិភាព នៅក្នុងកុំព្យូទ័ររបស់អ្នក និងកម្មវិធីសុវត្តិភាពដែលបានដំឡើងនៅក្នុងកុំព្យូទ័រទាំងអស់។

ចំណុចទី៦៖ កម្មវិធីមិនដំណើរការណ៍ នៅពេលដែលមានការប៉ះពាល់កម្មវិធីនៅលើ Sart Menu ឬ Desktop

គឺកម្មវិធីទាំងនោះឈប់ដំណើរការណ៍ ហើយកម្មវិធីផ្សេងៗចាប់ផ្តើមដំណើរការណ៍។ ក្នុងករណីនេះអាចបណ្តាលមកពីការដំឡើងនូវកម្មវិធីមិនបានល្អ និងការ Update តែប្រសិនបើករណីនេះកើតឡើងមិនទៀតទាត់នោះប្រហែលជាកុំព្យូទ័រមាន Malware ហើយជាពិសេសកើតឡើងនៅពេលដែលលោកអ្នកព្យាយាមបើក នូវកម្មវិធីសុវត្តិភាពផ្សេងៗ និង ការព្យាយាម fix នូវ Malware។

ចំណុចទី៧៖ កុំព្យូទ័រលោកអ្នកមាននូវកម្មវិធីថ្មីៗ

ប្រសិនបើកុំព្យូទ័រលោកអ្នកមាននូវកម្មវិធីនៅលើ Desktop ដែលត្រូវបាន download ហើយដំឡើង ដោយមិនការយល់ព្រមពីអ្នក នោះកុំព្យូទ័ររបស់អ្នកមានការឆ្លងមេរោគហើយ។ ជាធម្មតាកម្មវិធីទាំងនេះមានផ្ទុកនូវទិន្នន័យមិនល្អ ហើយមានការលំបាកនៅក្នុងការ Uninstall ជាងកម្មវិធីធម្មតា។

ចំណុចទី៨៖   ឯកសារលោកអ្នកមានការផ្លាស់ប្តូរទីតាំង

មាននូវប្រភេទ malware ខ្លះគឺបង្កើតឡើងដើម្បីលុប ឬ Encrypt នូវព័ត៌មានរបស់អ្នក។ ម្យ៉ាងវិញទៀតទិន្នន័យលោកអ្នកត្រូវបានផ្លាស់ប្តួរពីកន្លែងមួយ ទៅកាន់កន្លែងមួយផ្សេងទៀតដោយមិនដឹងខ្លួន។

ចំណុចទី៩៖ កុំព្យូទ័រលោកអ្នកមាននូវការលឺសំឡេងជាភាសាចម្លែកមួយ ឬក៏មាននូវព័ត៌មានដែលមានអក្សរជាភាសាមួយដែលអ្នកមិនបានជួបពីមុនមក និងមិនបានដាក់។

ចំណុចទី១០៖ កុំព្យូទ័ររបស់អ្នកមានចាប់ផ្តើមនូវសកម្មភាពដោយខ្លួនឯង ឬ ផ្ញើនូវ Email ទៅកាន់អ្នកដទៃដោយមិនដឹងខ្លួន។

 

UNLOCK HUAWEI E153u( CellCard)

វិធីធ្វើៈ

ជំហ៊ានទី1:សូមដោនឡូតកម្មវិធី Huawei-Modem-Unlockerv5.8.1  ឬ

http://www.mediafire.com/?b9qtk8bd71s63xa

ជំហ៊ានទី2: សូមដាក់ Sim ផ្សេងក្រៅពី Sim ដែល Support នឹងម៉ូឌឹមរបស់អ្នកដើម្បីដំណើរការ Unlock។
ពេលនោះវានឹងបង្ហាញផ្ទាំងមួយដែលប្រាប់អ្នកថា ស៊ីមរបស់អ្នកមិនអាចប្រើប្រាស់នឹងម៉ូឌឹមនេះបានទេ
នេះព្រោះម៉ូឌឹមរបស់អ្នកមិនទាន់បាន Unlocked ដូចនេះសូមចុច X ឬ OK ដើម្បីបិតផ្ទាំងនោះ។

ចំពោះវិធីក្នុងការ Unlock Huawei E153u នេះគឺវាដូចទៅនឹងវិធី Unlock E173 ដែលខ្ញុំ បានរៀបរាប់
ពីមុន Unlock Huawei E173(Metfone) USB Modem Free and Work 100% Modem របស់លោកអ្នកនឹង Relock នៅពេលដែលលោកអ្នកដក Modem ចេញ បានន័យថាលោកអ្នកត្រូវប្រើកម្មវិធីនេះដើម្បី Unlock រាល់ពេលដែលដោត Modem ប្រើប្រាស់។ សូមទាញយកកម្មវិធី Huawei Unlocker + 3g usb driver.zip ជាមុនសិន។ សូមដាក់ Sim ផ្សេងក្រៅពី Sim Metfone ដើម្បីដំណើរការ Unlock។
2ជំហ៊ានទី3: ឥឡូវសូមបើកកម្មវិធី Huawei Modem Unlocker  វាគួរតែស្គាល់ម៉ូឌឹមរបស់ អ្នកដោយ ស្វ័យប្រវត្តិ បើសិនជាវាមិនស្គាល់សូមចុចយក “Auto Connection” នៅត្រង់ Connection Mode បន្ទាប់មកសូមបិតនឹងបើកកម្មវិធីនេះម្តងទៀត។

ជំហ៊ានទី4:នៅពេលដែលកម្មវិធីបានស្គាល់ម៉ូឌឹមរបស់អ្នកហើយ សូមចុច “Calculate” ប៉ូតង់ដើម្បីអាន the nck និង Flash code។
2ជំហ៊ានទី5:សូមជ្រើសរើសយក “Auto-Unlock Modem”ដែលនៅក្នុង មុខងារ direct modem reader/unlocker បន្ទាប់ មកសូមចុច ទៅ លើ ប៉ូតង់ Unlock ។
2

សូមបិតកម្មវិធី Huawei Unloker រួចទៅមើលកម្មវិធីរបស់ម៉ូឌឹមអ្នក។មានសេវាបានន័យថាស៊ីមរបស់អ្នកអាចប្រើប្រាស់ ជាមួយម៉ូឌឹម នេះបានហើយ។

2

Laptop ដំឡើង ​​ហ្គេម​លឿនបំផុត

Laptop ដំឡើង ​​ហ្គេម​លឿនបំផុត​ ​ឆ្នាំ ២០១៤
Laptop ត្រូវ​បាន​បង្កើត​ក្នុង​កម្រិត​គុណភាព​ផ្សេងៗ​គ្នា​ដើម្បី​បំពេញ​តម្រូវការ​ ខុសៗ​គ្នា ជាក់​ស្ដែង​សម្រាប់​ការងារ​ការិយាល័យ ជំនាញ​ឌីហ្សាញ កាត់​ត​រូបភាព សម្រាប់​អ្នក​រៀន IT ក៏​ដូច​ជា​សម្រាប់​ការ​លេង​ហ្គេម​កម្សាន្ត​សមត្ថភាព​មិន​ដូច​គ្នា​ឡើយសមត្ថភាព​ខ្លាំង​សម្រាប់​ហ្គេម៖
Web IT CAMBO-02-2014១. Gigabyte Auros X7៖
– អេក្រង់ LCD backlight Full HD ទំហំ ១៧អ៊ីញ (1920 x1080px)
– ប្រព័ន្ធ​ប្រតិបត្តិការ Windows 8.1 Pro
– CPU Intel ជំនាន់​ចុង​ក្រោយ Haswell ប្រភេទ Intel Core i7-4700HQ ល្បឿន 2.4GHz
– VGA ប្រភេទ Nvidia GTX 765M SLI GDDR5 ទំហំ 4GB
– RAM ប្រភេទ DDR3L 1600 ទំហំ 32GB
– Hard Disk ទំហំ 1TB
– ថ្ម​ប្រភេទ Li-Polymer 73.26Wh
2២. Gigabyte៖
អេក្រង់ IPS LCD ទំហំ ១៤អ៊ីញ (1920 x 1080px)
– ប្រព័ន្ធ​ប្រតិបត្តិការ Windows 8
– CPU Intel ជំនាន់​ចុង​ក្រោយHaswell ប្រភេទ Core i7-490MQ ល្បឿន 2.8GHz
– VGA ប្រភេទ Nvidia GeForce GTX 765M ទំហំ 2GB
– RAM ទំហំ 16GB
– Hard drive ប្រភេទ SSD ទំហំ 512GB
– ថ្ម 6cell កម្រិត 69Wh

2៤. Scan 3XS Graphite៖

– អេក្រង់ LCD ទំហំ ១៥,៦អ៊ីញ (1920 x1080px)
– ប្រព័ន្ធ​ប្រតិបត្តិការ Windows 8
– CPU Intel Haswell Core i7 4700MQ ល្បឿន 2.4GHz
– VGA Nvidia GeForce GTX 765M ទំហំ 2GB
– RAM 16GB
– Hard Drive ទំហំ 1TB
– ថ្ម​កាន់​បាន​ពី ៦ ទៅ ៧ម៉ោង


2៥. Chillblast Genesis 15៖

អេក្រង់ LCD ទំហំ ១៥,៦អ៊ីញ (1920 x1080px)
– ប្រព័ន្ធ​ប្រតិបត្តិការ Windows 8
– CPU Intel Core i7 3740MQ ល្បឿន 2.7GHz
– VGA AMD Radeon HD7970M ទំហំ 2GB GDDR5
– RAM 16GB
– Hard Drive ប្រភេទ hybrid SSD/HDD ទំហំ 750GB
– ថ្ម​ប្រភេទ Lithium-ion 8Cell កម្រិត​ថាមពល 76.9Wh
2៦. ASUS ROG G750JX៖
អេក្រង់ full HD ទំហំ ១៧អ៊ីញ (1920 x1080px)
– ប្រព័ន្ធ​ប្រតិបត្តិការ Windows 8
– CPU Intel Haswell Core i7 3740MQ ល្បឿន 2.4GHz
– VGA ប្រភេទ GeForce GTX 770M ទំហំ 3GB
– RAM 16GB
– Hard Drive ប្រភេទ SSD ទំហំ 256GB រួម​ទាំង HardDisk ទំហំ 1TB
– ថ្ម​កាន់​បាន ៥ម៉ោង
2

មូលហេតុ Windows ពិបាកបិទ

Web IT CAMBO-20-2-2014 copyមូលហេតុអ្វីធ្វើ Windows ពិបាក “Shut Down”?
“Shut Down” គឺជាការងាយ បំផុត។ លោកអ្នកគ្រាន់តែចុចលើកណ្តុរ Shutdown ក្រោយមកបានបិទ។ ប៉ុន្តែលោកអ្នកអាចជួប បញ្ហាចុចបិទជា ច្រើនដងនៅតែមិនអាចបិទ  “Shut Down” បាន តើលោកអ្នកដោះ ស្រាយយ៉ាងណា?
1បញ្ហាពីកម្មវិធី
កម្មវិធីជាមូលហេតុ ធ្វើអោយ Windows ជាប់គាំងមិនអាច  Shut Down បានភ្លាមៗ។ ប្រសិនបើលោកអ្នកជួប  “Shutting down…” មានន័យថាកំពុងតែបិទកម្មវិធី “programs need to close” ពេល នោះកម្មវិធី  Windows ជួបបញ្ហាមកពីកម្មវិធី។
1បញ្ហាមកពីដំណើរការ

ក្នុងពេល  Shut Down, Windows នឹងដំណើរការបិទសេវាមួយចំនួន នៃប្រព័ន្ធ ហើយបិទទិន្នន័យ ដែលចាំបាច់។ ដើម្បីធ្វើការងារងាយ ស្រួល លោកអ្នកអាចបង្កើតក្នុង Registry Editor ដោយចូលក្នុង HKEY_LOCAL_MACHINE\SOFTWARE\Microsoft\Windows\CurrentVersion\Policies\System
រកមើលពាក្ស VerboseStatus ចុចកណ្តុរស្តាំចូលក្នុងវា ហើយជ្រើស រើស  Modify ក្រោយមកសរសេរតម្លៃ “1”។ ប្រសិនបើមិនឃើញ ត្រូវ បង្កើតដោយចុចលើកណ្តុរស្តាំជ្រើសរើស New > DWORD (32-bit) Value > ដាក់ឈ្មោះថា “VerboseStatus” ដាក់តម្លៃ  “1”
1បញ្ហាមកពី Driver ឬប្រព័ន្ធប្រត្តិបត្តិការ

 ក្រោយពីបានអនុវត្តរបៀបដូចខាងលើ ប្រសិនបើនៅតែគាំងទៀត នោះគឺបណ្តាលមកពីកំហុស  Driver និងប្រព័ន្ធប្រត្តិបត្តិការមាន បញ្ហា
ពេលដែលលោកអ្នក update Windows តាមប្រព័ន្ធអីធីណែត អាចធ្វើ អោយខូច Driver ដែរ។ ចូរដោនឡូតកម្មជួសជុល
1បញ្ហាមួយទៀតបណ្តាលមកពីថាសរឹង Harddisk
ប្រសិនបើបញ្ហាខាងលើ មិនមែនជាបញ្ហាធ្វើអោយកុំព្យូទ័រគាំង នោះ បញ្ហាចុងក្រោយគឺបណ្តាលមកពី ថាសរឹងមានបញ្ហា។ បណ្តាលមកពី ថាសរឹងមានបញ្ហា លោកអ្នកអាច Error-checking ដោយប្រើកម្មវិធី
Hard Disk Sentine ចូរដោនឡូតកម្មវិធី

របៀបដំឡើងទំហំថាសរឹង

Web IT CAMBO-20-2-2014 copyខ្ញុំបានទិញថាសរឹងមួយ សម្រាប់កុំព្យូទ័រចាស់របស់ខ្ញុំ។ តើត្រូវធ្វើយ៉ាង ណាដើម្បី អោយ Windows ស្គាល់កម្មវិធី file ចូលក្នុងថាសថ្មី? ជា ដំបូង លោកអ្នកត្រូវការភ្ជាប់ថាសថ្មីជាមួយកុំព្យូទ័រដោយ មិនចាំបាច់ ដោះចេញថាសរឹងចាស់។
ហើយចូរដំឡើងថាសរឹងថ្មីជា (secondary) ដែលតែងតែចាំក្នុង  BIOS ចាំបាច់ចូលក្នុង ថាសរឹងចាស់ជាដំបូង។

IT
Adapter SATA-USB

ប្រសិនបើកុំព្យូទ័រមិនមានថាសរឹង សាគួរ ចូរដាក់ភ្ជាប់ថាសបណ្តោះអាសន្ននៅខាងក្រៅ។
ដើម្បីធ្វើនេះ លោកអ្នកចូរទិញថែម adapter SATA-USB ឬប្រអប់ SATA-USB។
ITប្រអប់ SATA-USB

ពេលបានភ្ជាប់ លោកអ្នកមានកម្មវិធីទន់ដើម្បីទទួល (clone) ថាសរឹង។ យើងណែនាំអោយ លោកអ្នកប្រើកម្មវិធី EASEUS Todo Backup Free។  ក្រោយពីដំឡើងរួចហើយ រត់កម្មវិធី ទទួល Clone (ក្នុងប្រអប់ខាងឆ្វេងដែ) > ចុចចូល Disk clone ធ្វើតាមណែនាំ wizard
ITក្នុងទំព័រ wizard ចុងក្រោយ មុនពេលចូល  Proceed ចូរប្តូរ ទំហំ (partition) លើថាសរឹង ដែលចង់បានលើថាសថ្មី។
ITការងារភ្ជាប់តាម USB ចំណាយពេលជិតដល់រាប់ម៉ោង ក្រោយពេលបានបញ្ចប់ ចូរបិទកុំព្យូទ័រ រួចហើយអាចដោះចេញថាសរឹងដែលភ្ជាប់បាន។
Web IT CAMBO-20-2-2014 copy

របៀបភ្ជាប់ Laptop ជាមួយ TV

កុំព្យូទ័រយួរដៃភ្ជាប់ទៅទូរទស្សន៍ ងាយសាមញ្ញ តាមពិតនរណាក៍ដឹង ពី បៀបភ្ជាប់។ គ្រប់ឧបករណ៍ទាំងអស់ មានរបៀបភ្ជាប់ខុសៗគ្នា។រវាង Port ផ្សេងគ្នា។
IT
1. បណ្តាការភ្ចាប់ TV (ប្រភេទ TV ប្រភេទថ្មី) តែងតែផ្គត់ផ្គង់ ការភ្ជាប់ ជាច្រើនខុសគ្នា ដូច្នេះលោកអ្នកត្រូវតែរកប្រភេទ ភ្ជាប់អោយត្រូវគ្នា។ អនុញ្ញាតអោយកុំព្យូទ័រ ភ្ជាប់ជាមួយទូរទស្សន៍ TV។ កុំព្យូទ័រ Laptop និងទូរទស្សន៍ TV របស់អ្នកថ្មី  ដែលមានវីដេអូ និងសំលេងគុណភាព ខ្ពស់។
2. ការភ្ជាប់ HDMI
IT
បណ្តាទូរទស្សន៍ ទំនើបមានក្បាលភ្ចាប់ចូល HDMI ហើយវា មានការ ភ្ជាប់ល្អបំផុតដើម្បីភ្ចាប់ ឧបករណ៍ណាមួយជាមួយទូរទស្សន៍។ HDMI មានកាបភ្ចាប់ ដើម្បីដំឡើងភ្ជាប់ អោយមានគុណភាពល្អ មានសម្លេង គុណភាពល្អ។

a. HDMI với HDMI គ្រប់ការភ្ជាប់ ងាយស្រួលបំផុត ប្រសិនបើទាំង laptop និង TV សុទ្ធ តែមាន រន្ធ HDMI។ ដូចគ្នា TV ផ្នែកធំបំផុត laptop បានផលិតការភ្ជាប់ ជាមួយ HDMI។

 b. DVI với HDMI លោកអ្នក នឹងមិនដែរឃើញ laptop ឬ TV មានរន្ធ DVI ដែលភាគ ច្រើនមាននៅលើកុំព្យូទ័រលើតុ។  DVI ប្រើសញ្ញាបញ្ចេញវីដេអូ video  ដូច្នេះអាចប្រើវាជាមួយ  HDMI ដែលមានគុណភាពល្អ។

 c. HDMI ជាមួយ Thunderbolt ឬ Mini DisplayPort

Thunderbolt និង Mini DisplayPort ប្រើភ្ជាប់ដូចគ្នា អាចប្រើផ្គត់ផ្គង់  video និងសម្លេងល្អប្រសើរដល់ TV តាម HDMI។

 d. HDMI ជាមួយ DisplayPort DisplayPort អាចប្រើ ងាយស្រួលប្តូរពី DVI ឬ HDMI ។ ដោយប្រើ  DisplayPort ភ្ជាប់ លោកអ្នកនឹងរក្សាបានគុណភាពប្រសើរ។

3. ការភ្ជាប់តាម VGA

ITa. VGA ជាមួយ VGA
b. VGA với DVI
4. ការភ្ជាប់សម្លេង

ITតាមធម្មតា TV និងទទួលកាប 3,5mm ប៉ុន្តែអាចប្រើភ្ជាប់សញ្ញា video
IT5. ភ្ជាប់មិនប្រើខ្សែ
ប្រសិនបើលោកអ្នក មិនចង់ប្រើខ្សែច្រើន ស្មុគស្មាញ អាចប្រើ Netgear Push2TV អាចប្តូរសញ្ញា  video របស់កុំព្យូទ័រទៅ TV តាមប្រព័ន្ធ Wi-Fi
IT6. ពេលភ្ជាប់ជាមួយ laptop ក្រោយពេល laptop បានដោតភ្ជាប់ TV ទាំងឧបករណ៍ពីរ នឹងទទួល ការភ្ជាប់ដោយស្វ័យប្រវត្តិ។ អាចមាន ចម្លើយលេញចេញឡើង. Có thể លើ TV:
ITរបៀបងាយបំផុត គឺចុចលើ Start+P ពេលនោះលោកអ្នកអាចដឹង ចង់ប្រើអេក្រង់ទូរទស្សន៍ TV ដែរអត់?

Windows 8:
ITWindows 7:
IT

សំអាត​ CMOS ​កុំព្យូទ័រ Reset BIOS

របៀប​សំអាត​ CMOS របស់​កុំព្យូទ័រ​ដើម្បី Reset BIOS Settings
កុំព្យូទ័រ ​របស់​យើង Stores នូវ low-level settings ដែល​មាន​ដូចជា System time និង Hardware settings នៅ​ក្នុង CMOS។ Setting ទាំងនេះ​គឺ​ត្រូវ​បាន Configure នៅ​ក្នុង BIOS setup Menu។ ប្រសិន​បើ​យើង​ជួប​ ដែល​ទាក់ទង​ទៅ​នឹង Hardware Compatibility ឬ​ ផ្សេងៗ, អ្នក​ប្រហែល​ជា​ចង់​សំអាត​ចោល​នូវ CMOS ដើម្បី Reset BIOS ឡើង​វិញ​ហើយ។ ការ​សំអាត​នូវ BIOS យើង​អាច​ប្រើ​តាម​ពីរ​របៀប​គឺ ប្រើ​នូវ BIOS Menu និង Reset CMOSថ្មី ។
1ការ​ប្រើប្រាស់​នូវ BIOS Menu
វិធី​ដែល​ងាយស្រួល​បំផុត​ដើម្បី​សំអាត CMOS គឺ​ប្រើប្រាស់​នូវ BIOS Setup Menu របស់​កុំព្យូទ័រ​យើង​ផ្ទាល់​តែ​ម្ដង។ ដើម្បី​ចូល​ទៅ​ក្នុង Setup Menu, យើង​ត្រូវ Restart កុំព្យូទ័រ រួច​ចុច​នូវ Key F2 ឬ Delete គឺ​អាស្រ័យ​ទៅ​លើ​កុំព្យូទ័រ​របស់​យើង។
1នៅ ​ក្នុង​ផ្ទាំង BIOSនៃ​កុំព្យូទ័រ​នីមួយៗ​អាច​ខុសគ្នា, ដូចនេះ​នៅ​ពេល​ដែល​យើង​ចូល​ទៅ​ក្នុង Tab Save & Exit យើង​ត្រូវ Select នូវ​ពាក្យ​មួយ​ក្នុង​ចំណោម​ពាក្យ​មួយ​ចំនួន​ដូច​ខាងក្រោម៖
Reset to default, Load factory defaults, Clear BIOS settings, Load setup defaults, or something similar រួច​ចុច Enter។ ពេលនោះ BIOS របស់​យើង​នូវ Load ទៅជា Default Setting, ដូចនេះ​យើង​អាច Reset BIOS Setting បាន​តាម​តម្រូវ​ការ​របស់​យើង
1ការ Reset តាម​ថ្ម CMOS
យើង​ក៏​អាច​សំអាត​នូវ CMOS settings បាន​ដោយ​ដក​នូវ​ថ្ម CMOS ដែល​នៅ​លើ Motherboard ចេញ​រួច​ដាក់​វា​ចូល​ទៅ​វិញ។ ថ្ម CMOS គឺ​សម្រាប់​ផ្ដល់​នូវ​ថាមពល​ដើម្បី​រក្សា​ទុក​នូវ BIOS settings, ដូចនេះ​ប្រសិនបើ​យើង​ដក​វា​ចេញ​ នោះ​វា​ដូច​ទៅ​នឹង​យើង​បាន​សំអាត​នូវ Settings របស់​វា​អីចឹង។
1នៅ ​ទី​បញ្ចប់​លោក​អ្នក​ប្រាកដ​ជា​អាច​ស្វែង​យល់​បាន​យ៉ាង​ច្រើន​ជុំវិញ​ការ​ សម្អាត CMOS របស់​កុំព្យូទ័រ​ក្នុង​គោល​បំណង​ដើម្បី Reset BIOS Setting ៕

10 ចំណុចដឹងពី Problems កុំព្យូទ័រ

1ចំណុចទី១៖ កុំព្យូទ័ររបស់លោកអ្នកដំណើរការយឺតខុសពីធម្មតាវាពិតជាត្រឹមត្រូវនៅពេលកុំព្យូទ័រ លោកអ្នក  មានពពួក Viruses, Worm ,Trojan ឬក៏ការវាយប្រហារផ្សេងៗទៀត ដំណើរ ការណ៍ គឺវាទាញយកនូវធនធានរបស់ CPU និង RAM ច្រើនណាស់ ដូច្នោះហើយទើបធ្វើ ឲ្យប្រព័ន្ធកុំព្យូទ័រ របស់អ្នកយឺតខុសពីធម្មតា។

ចំណុចទី២៖ កុំព្យូទ័ររបស់អ្នកមាននូវ Message សញ្ញាទាំងនេះមានន័យថា កុំព្យូទ័ររបស់លោកអ្នក មាននៅដំណើរការណ៍របស់ malware, spyware ឬ adware ។

ចំណុចទី៣៖ នៅពេលលោកអ្នកភ្ជាប់ទៅកាន់ Internet  Windows ឬ Browser លេចនូវផ្ទាំង ជាច្រើន ដែលលោកអ្នកមិនដែលបានស្នើសុំ។ មានការរំខានជាច្រើនដែលត្រូវបានបង្កើតឡើង ដើម្បីភ្ជាប់ លោកអ្នកទៅកាន់ Website ដែលអ្នកមិនចង់ទៅ ឬក៏ឃើញនូវការបញ្ឆោតផ្សេងៗ។ ជាធម្មតា វាអាចកើត មានឡើងនៅពេលលោកអ្នកស្វែងរកនូវអ្វីមួយក្នុង Search Engine ឬក៏វាយ ចូលទៅក្នុង URL នៅក្នុង Address bar

ចំណុចទី៤៖ លោកអ្នកមិនអាចភ្ជាប់ទៅកាន់ Internet ឬក៏ ភ្ជាប់បានក៏ប៉ុន្តែមានលក្ខណៈយឺត ខ្លាំជាង ធម្មតា  ការបាត់បង់នូវ Connectionn របស់ Internet វាក៏ជាអាការៈរបស់ពពួក Malware វាប្រហារ ផងដែរ។ នេះក៏អាចកើតមានដោយសារតែក្រុមហ៊ុនផ្តល់សេវាកម្ម Internet  ឬ Wireless Router និង Modem ផងដែរ។ ប្រសិនបើមានការវាយប្រហារពី Malware នោះគឺ Malware ធ្វើការភ្ជាប់ទៅ កាន់ URL ឬ បើកនូវ connection ផ្សេងៗដែលអ្នកមិនដឹងដែលជាហេតុ បណ្តាល ឲ្យល្បឿន Internet ចុះថយ។
ចំណុចទី៥៖ កម្មវិធីកម្ចាត់មេរោគលែងឃើញ ខ្លួន និង firewall ត្រូវបានបិទ នេះក៏ជាសញ្ញាមួយរបស់ malware ផងដែរ គឺវាទៅបិទនូវរាល់សុវត្តិភាព នៅក្នុងកុំព្យូទ័ររបស់អ្នក និងកម្មវិធីសុវត្តិភាពដែល បាន ដំឡើងនៅក្នុងកុំព្យូទ័រទាំងអស់។

ចំណុចទី៦៖ កម្មវិធីមិនដំណើរការណ៍ នៅពេលដែលមានការប៉ះពាល់កម្មវិធីនៅលើ Sart Menu ឬ Desktop គឺកម្មវិធីទាំងនោះឈប់ដំណើរការណ៍ ហើយកម្មវិធីផ្សេងៗចាប់ផ្តើមដំណើរការណ៍។ ក្នុងករណី នេះអាចបណ្តាលមកពីការដំឡើងនូវកម្មវិធីមិនបានល្អ និងការ Update តែប្រសិនបើ ករណីនេះកើត ឡើង មិនទៀតទាត់នោះប្រហែលជាកុំព្យូទ័រមាន Malware ហើយជាពិសេស កើត ឡើងនៅពេលដែល លោកអ្នកព្យាយាមបើក នូវកម្មវិធីសុវត្តិភាពផ្សេងៗ និង ការព្យាយាម fix នូវ Malware។

ចំណុចទី៧៖ កុំព្យូទ័រលោកអ្នកមាននូវកម្មវិធីថ្មីៗ ប្រសិនបើកុំព្យូទ័រលោកអ្នកមាននូវកម្មវិធីនៅលើ Desktop ដែលត្រូវបាន download ហើយដំឡើង ដោយមិនការយល់ព្រមពីអ្នក នោះកុំព្យូទ័ររបស់ អ្នកមានការឆ្លងមេរោគហើយ។ ជាធម្មតាកម្មវិធីទាំងនេះមានផ្ទុកនូវទិន្នន័យមិនល្អ ហើយមានការលំបាក នៅក្នុងការ Uninstall ជាងកម្មវិធីធម្មតា។

ចំណុចទី៨៖   ឯកសារលោកអ្នកមានការផ្លាស់ប្តូរទីតាំង មាននូវប្រភេទ malware ខ្លះគឺបង្កើតឡើង ដើម្បីលុប ឬ Encrypt នូវព័ត៌មានរបស់អ្នក។ ម្យ៉ាងវិញទៀតទិន្នន័យលោកអ្នកត្រូវ បានផ្លាស់ប្តួរ ពីកន្លែង មួយ ទៅកាន់កន្លែងមួយផ្សេងទៀតដោយមិនដឹងខ្លួន។

ចំណុចទី៩៖ កុំព្យូទ័រលោកអ្នកមាននូវការលឺសំឡេងជាភាសាចម្លែកមួយ ឬក៏មាននូវព័ត៌មាន ដែលមាន អក្សរជាភាសាមួយដែលអ្នកមិនបានជួបពីមុនមក និងមិនបានដាក់។

ចំណុចទី១០៖ កុំព្យូទ័ររបស់អ្នកមានចាប់ផ្តើមនូវសកម្មភាពដោយខ្លួនឯង ឬ ផ្ញើនូវ Email ទៅកាន់អ្នកដទៃដោយមិនដឹងខ្លួន។

ប្រើ Acronis ចែក​ Partition HardDisk

របៀប​ប្រើ Acronis Disk Director Suite​ ដើម្បីចែក​ Partition ក្នុង HardDisk

Acronis Disk Director Suite /Server ជា ​កម្មវិធីដ៏​ល្អ​សំរាប់​គ្រប់​គ្រង Hard Disk ឬ​ Partitions ដូច​ជា​ លុប​ បង្កើត​​ បន្ថែម​ បន្ថយ បម្លែង និង​មាន​នាទីសំខាន់​ជា​ច្រើន​ទៀត ។ ហើយ​ Acronis Disk Director Suite អាច​ប្រើ​បាន​ទាំងនៅលើ Windows និង Dos (Bootable Disk) ។ ខាង​ក្រោម​នេះជា​រៀប​ប្រើ​វា​ក្នុង Dos (Bootable CD) ដើម្បី​ចែក Partitions ក្នុង​ Hard Disk មួយដែល​​មាន​ទំហំ 8Gb :

  1. ដាក់​ CD Acronis Bootable CD ក្នុង​ CD-Rom បន្ទាប់​មក​កែក្នុង Cmos អោយ​កុំព្យូទ័រ​ចាប់​ផ្តើម​ Boot ពី​ CDROM មុន​គេ ។
  2. ជ្រើស​រើស​យក​ Acronis Disk Director Suite :

1រង់​ចាំបន្តិច​រហូត​ដល់​វា​ដើរ​ដល់​ផ្ទាំង​ដូច​ខាងក្រោម :
1សូម​ជ្រើស​យក Manual Mode
1ប​ន្ទាប់​មក​វា​នឹង​បង្កើត​ Hard Disk និង​ Partitions ដែល​យើង​មាន​ ។ ចំពោះ​រូប​ខាង​លើ​បញ្ជាក់​ថា ខ្ញុំ​មាន​ Hard Disk មួយ​ទំហំ 8GB ថ្មី​សុទ្ធ ដែល​មិន​ទាន់​មាន​ Partition ទេ (Unallocated Space) ។

  1. បើ​សិន​យើង​ចង់​ចែក​ Hard Disk ជា​ពីរ​ Partition យើង​ត្រូវ​ចុច​លើ​ ” Unallocated” > Create Partition >វា​នឹង​ចេញ​ផ្ទាំង​មួយ ​អោយ​យើង​បំពេញពត៌​មាន​ដូចជា ‘

-Label ​Partition: ឈ្មោះ Partition.
-File System: ប្រភេទFile System របស់​ Partition (គួរ​រើស​យក NTFS).​
-Primary Partition: ជា​ Partition សំរាប់​ដំឡើង​ Windows ចូល.
-Logical Partition: ជា​ Partition សំរាប់​ដាក់​ឯកសារ​ធម្មតា.
-Partition Size: ជា​កន្លែង​កំណត់​ទំហំ Parition ។
1ខាង​លើ​ជាការ​កំណត់​អោយ​ Partition មួយ​ទំហំ 4Gb ប្រភេទ NTFS និងជា Primary Partition . បន្ទាប់​ពីកំណត់​រួច​រាល់​ហើយ​សូម​ចុច OK. បន្ទាប់​ពីចុច OK ហើយ​​វា​នៅ​តែ​មិន​ទាន់​ធ្វើ​នៅឡើយ​ លុះត្រា​តែ​យើង​ចុច​លើ​ពាក្យ ” Commit” (រូប​ទង់​ជាតិ​ពណ៌​ស លាយ​ខ្មៅ) > Proceed .

បន្ទាប់​មក​យើង​នឹង​ទទួល​បាន Partition មួយ​ដូច​រូប​ខាង​ក្រោម :
1ប្រសិន​បើ​ចង់​បង្កើត​ Partition មួយ​ទៀត គ្រាន់​តែ​ចុច​ Mouse ស្តាំលើ Unallocated បន្ទាប់មក​ធ្វើ​ដូច​ពីមុន​ជា​ការ​ស្រេច ។

ពត៌មាន​បន្ថែម : http://www.acronis.com/homecomputing/products/diskdirector/

Download Disk Director Suite
Download Disk Director Suite 10 via Torrent

ហើយ​បើ​សិន​អ្ន​កទាំងអស់​គ្នា​ពិបាក​នឹង​រក អាច​មក​យក​ពីខ្ញុំ​បាន ។

 

Windows Repair ជួសជុលកុំហុស

កម្មវិធី Windows Repair គឺជាការប្រមូលផ្ដុំនៃឧបករណ៍ទាំងអស់ដែលជួយឱ្យអ្នកប្រើដើម្បីជួសជុលយ៉ាងឆាប់រហ័សបំផុតនៃកំហុសនេះនៅក្នុង Windows ដូចជាកម្មវិធីរុករក Internet Explorer, ធ្វើឱ្យ Windows ទាន់សម័យ និងជញ្ជាំងការពារជាច្រើនទៀតប្រសិនបើអ្នកដំឡើង Windows ប្រហែលជា នឹងចំណាយពេលវេលាយូរ  ប្រព័ន្ធប្រតិបត្តិការ Windows គឺជាកំហុសដ៏ធ្ងន់ធ្ងរមួយដែលសូម្បីតែWindows គឺជាកំហុសទូទៅដែល អ្នកអាចប្រើ Windows ដើម្បីជួសជុលវា។
1
Windows repair គឺជាការប្រមូលផ្ដុំនៃឧបករណ៍ទាំងអស់ដែលជួយឱ្យអ្នកប្រើដើម្បីជួសជុលយ៉ាង ឆាប់រហ័សបំផុតនៃកំហុសនៅក្នុង Windows ដូចជាកម្មវិធីរុករក Internet Explorer, ធ្វើឱ្យ ទាន់សម័យវីនដូ Windows និងជញ្ជាំងភ្លើងជាច្រើនទៀត
1
Windows Repair និងផ្គត់ផ្គង់ 4ជំហានបង្កើតការពារ និងត្រួតពិនិត្យកំហុស របស់ប្រព័ន្ធ។ លោកអ្នក អាចធ្វើតាមជំហានដើម្បីត្រួតពិនិត្យលឿនក្នុងប្រព័ន្ធ។
1អាចជ្រើសរើស  tab Start Repairs រួចហើយជ្រើសរើស Start ដើម្បីចាប់ផ្តើម
1ប្រអប់មួយ បានលេចឡើង រក្សាទុកក្នុង  Registry ហើយបង្កើតក្នុង System Restore។ ក្រោយមក លោកអ្នកចុចលើ Start ដើម្បីចាប់ផ្តើម។
1បន្តទៀតលោកអ្នកជ្រើសរើស 01 ក្នុង 02 រួចហើយជ្រើសរើស Restart កុំព្យូទ័រឡើងវិញ។ ចុចក្រោយ ចុចលើ Start ដើម្បី Windows Repair ចាប់ផ្តើមដំណើរការ។
1ដោនឡូតកម្មវិធី Windows Repair នៅទីនេះ

 

កុំព្យូទ័រ​ដ៏​ទំនើប​បំផុត​LifeBook

កុំព្យូទ័រ ​ដ៏​ទំនើប​បំផុត​LifeBook​ អាច​បំបែក​ Hardware ​របស់​ខ្លួន​ធ្វើ​ជា​សំភារៈ​ប្រើ​ប្រាស់​៤​យ៉ាង​ (​LifeBook ​=​ Tablet ​+ ​Phone ​+​ Camera ​+​ Laptop​)

បើសិន​អ្នក​តែងតែ​ចេញមកក្រៅ ទៅ​សាលារៀន ឬ​ទៅ​កន្លែងធ្វើការ អ្នក​ប្រហែលជា​ត្រូវការ​យ៉ាង​ចាំបាច់​នូវ​ទូរ​សព្ទ័​ដៃ​ដាក់​ក្នុង​ហោ​ប៉ាវ រីឯ​Laptop និង​Tablet ដាក់​ក្នុងកា​តាប​ស្ពាយ​ពី​ខាងក្រោយ ចំណែកឯ​ម៉ាស៊ីនថតរូប ស្ពាយ​ខាង​ហើយ​មើលទៅ។ ប៉ុន្តែ​ឥឡូវនេះ ក្រុមហ៊ុន Fujitsu និយាយថា​សកម្មភាព​សំពីងសំពោង​ទាំងអស់នេះ វា​ហួស​សម័យ​ហើយ។

តើ​លោកអ្នក​ធ្លាប់​គិតដល់ បច្ចេកវិទ្យា​ដ៏​ទំនើប ដែល​អាច​បូក​បញ្ចូលរ​វាង​វត្ថុ​ទាំង​បួន​យ៉ាង ដូចជា​Laptop ទូរស័ព្ទ និង​ម៉ាស៊ីនថតរូប ព្រមទាំង​Tablet ឲ្យ​ទៅជា​កំ​ព្យូ​ទ័​រ​យួរដៃ​ក៏​ទាន់សម័យ​បំផុត? តើ​ប្រិយមិត្ត Happy Cambodia ជឿថា​តើ​វា​ទៅរួច​ដែរឬទេ? ជាមួយនឹង​បច្ចេក​ក៏​ទំនើប​បំផុត​របស់​ក្រុមហ៊ុន​អេ​ឡិច​ត្រូ​និ​ច​Fujitsu លោក​អ្នកនឹង​ទទួលបាន កំ​ព្យួ​ទ័​រ​យួរដៃ​តែមួយ​គ្មាន​ពីរ គឺ​LifeBook។ LifeBook ត្រូវ​បង្កើតឡើង​ក្នុង​គោលបំណង​ចែករំលែក​នូវ ផ្នែក​អា​ឡិច​ត្រូ​និ​ច​មួយចំនួន ដែល​អាច​ទាញ​ចេញពី Laptop ហើយ​យកមក​ខាងក្រៅ​សម្រាប់​ប្រើប្រាស់​បាន (Share Hardware)។

ជាមួយនេះ​ផងដែរ ចំពោះ​LifeBookក្នុង​មួយគ្រឿង លោក​អ្នកនឹង​ទទួលបាន​Laptop Phone និង​Camera ព្រមទាំង​Tablet ដែល​អាច​ប្រើប្រាស់​បានជា​ធម្មតា​នៅពេល​យក​ចេញមកក្រៅ។ មិនតែប៉ុណ្ណោះ សម្រាប់​ផ្នែក​របស់​វា ដូចជា​Laptop មិនមាន​Keyboard សម្រាប់​វាយ​អក្សរ​ផ្ទាល់​ទេ ប៉ុន្តែ​ពេលដែល​យើង​ដាក់ Tablet ចូលទៅ​វា​មាន​តួនាទី​ជា​Keyboard សម្រាប់​វាយ​អក្សរ​លើ​អេក្រង់​នោះ​ភ្លាម (Touch QWERTY Keyboard)។ មិន​ខុស​ពីនេះ​ផងដែរ រាល់​ផ្នែក​អេ​ឡេ​ត្រូ​និ​ចផ្សេងៗរបស់​វា​ដូចជា​ទូរស័ព្ទ ឬ​ម៉ាស៊ីនថតរូប ដែល​ត្រូវបាន​ត​ភ្ជាប់​ពេលដែល​យើង​ប្រតិ​ប​ត្ត​ការ​ចូលគ្នា នោះ​កម្មវិធី និង​ឯកសារផ្សេងៗទៀត ក៏​នឹង​ត្រូវបាន​តំណើរការ​ដោយ​ស្វ័យប្រវត្តិ​រួមជាមួយ​គ្នា​ផងដែរ។

ជាមួយគ្នានេះដែរ បច្ចេកវិទ្យា​ដ៏​ទំនើប​មួយ​នេះ គឺ​មិន​ត្រឹមតែ​ជួយ​សម្រួល​ឲ្យ​មាន​ភាពងាយស្រួល​ប៉ុណ្ណោះ​ទេ តែ​ថែមទាំង​ធ្វើ​ឲ្យ​យើង​ចំណេញ ដោយ​មិនចាំបាច់​ខ្ជះខ្ជាយ​ក្នុងការ​ផ្ទុក​នូវ​ឯកសា​រផ្សេងៗ រូបភាព និង​បទ​ចម្រៀង​ម្តង​ហើយ​ម្តងទៀត​នោះទេ។ ឧទាហរណ៍​ថា យើង​មាន​បទ​ចម្រៀង​នៅក្នុង​ទូរស័ព្ទ​ហើយ ហេតុអ្វី​យើង​ត្រូវមាន​បទ​ចម្រៀង​ដដែល​នោះ នៅក្នុង​កុំព្យូទ័រ​ទៀត? ហើយ​ប្រសិនជា​យើង​មាន​រូបភាព​ក្នុង​ម៉ាស៊ីនថតរូប​រួចហើយ ហេតុអ្វី​បានជា​យើង​ត្រូវ​ថតចំលង​វា​ចូលក្នុង​កុំព្យូទ័រ​ធ្វើ​អ្វី?

ដូច្នេះហើយ​ជំនួស​ឲ្យ​អ្វី​ទាំងអស់នេះ Fujitsu បាន​បង្កើត​នូវ​គំនិត​ច្នៃប្រឌិត​ថ្មី ដោយ​ទាញយក​ម៉ាស៊ីនថតរូប ទូរស័ព្ទដៃ Laptop និង Tablet ទាំងអស់នេះ មក​ប្រមែប្រមូល​បង្កើតជា​ផ្នែក​អេ​ឡិច​ត្រូ​និ​ច ដែល​ផ្នែកនីមួយៗ អាច​យកមកប្រើ​នៅ​ខាងក្រៅ​បាន ដែល​ត្រូវបាន​ឲ្យ​ឈ្មោះថា LifeBook។
11

 

​វិធី​ថែរក្សា​កុំព្យូទ័រ​ Hardware

ជាទូទៅ​អ្នក​ប្រើ​កុំព្យូទ័រ​ច្រើន​យកចិត្តទុកដាក់​ទៅលើ​តែ​ផ្នែក Software នៅ​ក្នុង​កុំព្យូទ័រ​ប៉ុណ្ណោះ គាត់​មិនសូវ​ជា​បាន​ចាប់អារម្មណ៍​ចំពោះ​គ្រឿង Hardware ប៉ុន្មាន​ឡើយ ។ កុំព្យូទ័រ​គឺជា​គ្រឿង​អេឡិចត្រូនិច​វា​ងាយស្រួ​ល​ជាទីបំផុត​បើសិនជា​មាន​លំអងធូលី​ដី​រុំ​នៅលើ​គ្រឿង​របស់​វា​ច្រើន ធ្វើឲ្យ​វា​កើន​កំដៅ​ច្រើន​ជាង​ធម្មតា​បណ្តាល​ឲ្យ​គ្រឿង​ខ្លះ​ខូច​ដោយ​ប្រការ​ណាមួយ ។ ក្រៅពី​នេះ​ម្ចាស់​អ្នក​ប្រើ​កុំព្យូទ័រ​ខ្លះ​មិន​បាន​ជា​ចាប់អារម្មណ៍​ត្រង់​ផ្នែក​ខាងក្រោយ​របស់​កុំព្យូទ័រ​ឡើយ ពេលខ្លះ​យើង​បានដាក់​បន្ថែម​គ្រឿង Hardware ចូល​ជា​បន្ទះ PCI តែ​ក្រោយមក​យើង​បាន​ដក​គ្រឿង Hardware នោះ​ចេញ​វិញ ដោយ​ទុក​ឲ្យ​កន្លែង​នោះ​នៅ​មាន​ចន្លោះប្រហោង​កូន​សត្វ​កណ្តុរ​អាច​ចូល​តាម​នោះ ឬ​ជួន​កាល​វា​នោម​ដាក់​ទៅលើ​គ្រឿង​អេឡិចត្រូនិ​ចនោះ​តែម្តងមិនយូរប៉ុន្មាន​វា​នឹង​កើត​ច្រេះ ហើយ​បង្ក​ឲ្យ​កុំព្យូទ័​រនោះ​ខូច​ដោយ​មិន​ដឹង​មូលហេតុ​ច្បាស់លាស់ ។​
1ការ​រក្សា​កុំព្យូទ័រ​ឲ្យ​ចៀស​ផុត ​សូម​ធ្វើ​ដូច​ខាងក្រោម​នេះ :

១- សូម​កុំ​ដាក់​កុំព្យូទ័រ​របស់​យើង​នៅ​ផ្ទាល់​កម្រាលក្រោម​ដាច់ខាត ពីព្រោះ​វា​ងាយ​បឺត​ស្រូប​យក​លំអងធូលី​ដី​បាន​យ៉ាង​ឆាប់រហ័ស​ណាស់ ។​

២- ត្រូវ​បិទ​សន្ទះ​ប្រហោង​ផ្នែក​ខាងក្រោម​កុំព្យូទ័រ​ឲ្យ​ជិត​វិញ បើ​មាន​ដក​សន្ទះ​ណាមួយ​ចេញ ហើយ​មិន​បាន​ដាក់បញ្ចូល​វិញ សូម្បី​ប្រហោង​តូច​មួយ ប៉ុន​មួយ​ធ្នាប់​ក៏ដោយ ក៏​កូនកណ្តុរ​តូចៗអាច​ចូល​មក​នៅ ឬ​ធ្វើ​សំបុក​ក្នុងនោះ​បាន​ដែរ ។ បើ​វា​មិន​ចូល​មក​ធ្វើ​សំបុក​ទេ​ក៏​វានិង​នាំ​យក​ចំណី​មក​ពី​ខាងក្រៅ ដើម្បី​ស៊ី​នៅក្នុង​នោះ​ដែរ បើ​កណ្តុរ​វា​ធ្វើ​បែបនេះ​វា​នឹង​បង្ក​បញ្ហា​ឲ្យ​យើង​កាន់តែ​ច្រើន​ថែមទៀត​ជាមិនខាន ។ ក្រៅពី​ធ្វើ​សំបុក និង​នាំ​យក​ចំណី​មក​ស៊ី​នៅក្នុង​នោះ វា​នឹង​ខាំ​កាត់​ខ្សែភ្លើង​ក្នុង​កុំព្យូទ័រ​យើង ធ្វើឲ្យ​ម៉ាស៊ីនខូច​បាន​យ៉ាងងា​យ​បំផុត ។​
111
៣- នៅក្នុង​ប្រអប់ Power Supply មាន​គ្រឿង​អេឡិចត្រូនិចមួយចំនួន​នៅ​ក្នុង​នោះ​ ជារឿយៗវា​មាន​ដី​យ៉ាងច្រើន​កាន់​បៀម​ជាប់​ដោយ​សារ​មាន​ Fan មួយ ដែលជា​អ្នក​បឺត​ខ្យល់​ចេញចូល​ទី​នោះ​យើង​ត្រូវ​បាញ់​ខ្យល់​សំអាត​ឲ្យបាន ១​ខែ ទៅ ៣​ខែ ម្តង​ជា​និច្ច បើ​ពុំ​ដូច្នោះ​វា​នឹង​ធ្វើឲ្យ Power Supply នោះ​ឆាប់​ខូច​ជា​មិន​ខាន ។​

* មុន​ពេល​សំអាត​កុំព្យូទ័រ​ត្រូវ​ដោះ​ខ្សែភ្លើង ដែល​ភ្ជាប់​ទៅ​ភ្លើង​​ចេញ​សិន បើក​ ​ចេញពី​ធុង​ខ្យល់​ឲ្យអស់​ទឹក​សិន​ដែរ ប្រើ​ក្បាល​បាញ់​ខ្យល់​ឲ្យបាន​ចំងាយ ១០ ទៅ ២០ ស​.​ម ពី​ផ្ទាំង Main Board មិន​ត្រូវ​បាញ់​ជិត​ផ្ទាល់​តែម្តង​ឡើយ ។ នៅ​ត្រង់​កន្លែង Fan រ​បស់ CPU ច្រើន​មាន​កំណក​លំអងធូលី​ដី​ជាប់​នៅ​ទីនោះ​ច្រើន យើង​គួរ​បាញ់​ខ្យល់​ពី​ចំហៀង និង​ពីលើ​រហូត​យើង​លែង​ឃើញ​មាន​ដី​ធូលី​ហុយ​ចេញមកក្រៅ ។​
1

បស់ CPU ច្រើន​មាន​កំណក​លំអងធូលី​ដី​ជាប់​នៅ​ទីនោះ​ច្រើន យើង​គួរ​បាញ់​ខ្យល់​ពី​ចំហៀង និង​ពីលើ​រហូត​យើង​លែង​ឃើញ​មាន​ដី​ធូលី​ហុយ​ចេញមកក្រៅ ។​

– តួ​កុំព្យូទ័រ​ដែល​កក្រិច​ប្រឡាក់​ដោយការ​កាន់ពាល់​រាល់ៗ​ថ្ងៃ អាច​ជូត​សំអាត​វា​បាន​គ្រាន់​តែ​ប្រើ​ទឹក​បាញ់​លាង​កញ្ចក់​នៅលើ​តួ​កុំព្យូទ័រ​នោះ​ផ្ទាល់​តែម្តង ។​
– ចំពោះ Monitor វិញ​គួរប្រើ​ទឹក​លាង​កញ្ចក់​បាញ់​ដាក់​លើ​ក្រណាត់ រួច​ជូត​លើ​អេក្រង់​កុំព្យូទ័រ ហើយ​សង្កេតមើល​លើ​ក្រណាត់​របស់​យើង បើ​ឃើញ​មាន​ប្រឡាក់ សូម​ត្រឡប់​ក្រណាត់​មក​ផ្នែក​ផ្សេង រួច​បន្ត​ជូត​រហូត​យើង​លែង​ឃើញ​មាន​ប្រឡាក់​នៅលើ​ក្រណាត់​នោះ​ទៀត ។​
– Mouse គឺជា​របស់​ដែល​យើង​កាន់​ពាល់​ប្រើ​ច្រើនជាងគេ យើង​គួរ​សំអាត​វា​រាល់ ១​សប្តាហ៍​ម្តង ដោយ​ជូត​ជាមួយ​ទឹក​លាង​កញ្ចក់​ដូចគ្នា ជូត​ទាំង​លើ​ទាំង​ក្រោម ។​
– ចំពោះ​តារាង Key board វិញ​យើង​ត្រូវ​ប្រើ​ខ្យល់​បាញ់​សំអាត​ឲ្យបាន​រាល់ ៣​ខែម្តង ឬ​ញឹកញាប់​ជាង​នេះ បើ​កន្លែង​យើង​ដាក់​កុំព្យូទ័រ​មាន​ធូលី​ដី​ច្រើន ។​
– គួរ​បង្កើត​ទម្លាប់​មួយ​គឺ ក្រប​កុំព្យូទ័រ​នៅពេល​យើង​មិន​បាន​ប្រើការ​វា ដោយ​ប្រើ​ត្រឹម​ក្រណាត់​ធម្មតា ឬ​មាន​ទិញ​ស្រោម​ដែល​គេ​ផលិត​សម្រាប់​ក្រប​កុំ​ពូ​ទ័រ​ស្រាប់ៗក៏បាន ។​
– ប្រើ​ជក់​លាបថ្នាំ​ផ្ទះ​ថ្មី​មួយ​ទុក​សម្រាប់​ជូត​សំអាត​តាម​កន្លែង​កន្លុកកន្លៀត​ផ្សេងៗ ដែល​យើង​មិន​អាច​ជូត​តាម​ក្រណាត់​បាន ដូចជា Key board និង​តាម​ប្រហោង​តូចៗ ទាំងមុខ និង​ក្រោយ ។​
1

– មុន​យកដៃ​ប៉ះ​លើ​គ្រឿង​កុំព្យូទ័រ​ត្រូវ​ពាក់​ស្បែកជើង​សិន ​យក​ដៃ​ទាំង​ពីរ​ពាល់​លើ​ដុំ​ភ្លើង​ឲ្យបាន ២-៣ វិនាទី ដើម្បី​កុំឲ្យ​មាន Static ចម្លង​តាម​ដៃ​យើង​ទៅ​គ្រឿង​អេឡិចត្រួនិច​នៅក្នុង​ម៉ាស៊ីន​កុំព្យូទ័រ ។​

– ក្នុងករណី​ដែល​យើង​គ្មាន​ខ្យល់​សំរាប់​បាញ់​សំអាត យើង​អាច​យក PC របស់​យើង​ទៅ​កន្លែង​ជាង​ឲ្យគេ​បាញ់​សំ​អាតឲ្យ​ក៏បាន ។​

– ត្រូវដាក់​កុំព្យូទ័រ​នៅត្រង់​ទីមួយ​ដែល​មាន​សី​តុ​ណ្ណ​ភាពត្រជាក់ មាន​ខ្យល់​ចេញចូល​គ្រប់​គ្រាន់​គ្មាន​ពន្លឺព្រះអាទិត្យ​ចាំង​ត្រូវ​កុំព្យូទ័រ ត្រូវមាន Fan ​បឺត​ធូលី​ដី​ចេញពី​បន្ទប់ ។​

– ចំពោះ​កុំព្យូទ័រ Laptop យើង​អាច​ប្រើ​ជក់​លាបថ្នាំ (​ទិញ​ថ្មី​) មក​បោស​ជូត​សំអាត​តាម​តារាង Key board និង​ទី​ចង្អៀត​
1

– ក្រដាស ឬ​ក្រណាត់​ដែល​យើង​យកមកប្រើ​សម្រាប់​ជូត​សំអាត សូម​កុំឲ្យ​មាន​ព្រុយ បើ​អាច​ធ្វើទៅបាន​គួរ​ទិញ​ក្រដាសសម្រាប់​ជូត​គ្រឿង​អេឡិចត្រូនិច​មក​ប្រើ​ទើប​ជា​ការល្អ ។​

– សូម​កុំ​ដាក់​កែវ​ទឹក បំពង់​ទឹក​នៅ​ក្បែរ​កុំព្យូទ័រ ពីព្រោះ​យើង​អាច​ធ្វើឲ្យ​វា​កំ​ពប់​ទៅលើ​កុំព្យូទ័​របាន ។​

– យើង​ក៏​អាច​ប្រើ​ម៉ាស៊ីន​បូម​ធូលី​ដី បូម​យក​ធូលី​ដី​ពី​កុំព្យូទ័រយើង​បាន​ដែរ ។​

– ក្នុងករណី​ដែល​មានភាព​កក្រិច​ខ្លាំង យើង​អាច​ចាក់​ទឹកខ្មេះ​លាយ​ចំនួនមួយ​ស្លាបព្រា​បាយ​ជាមួយ​ទឹក​ចំហុយ (Distill Water) ច្របល់​ឲ្យ​សព្វ រួច​យកមក​ជូត​ត្រង់​ទី​ដែល​ក​ក្រិច​ខ្លាំង​ក៏បាន ។​

– យើង​គួរ​មាន​ជក់​មួយ​ទុក​សម្រាប់​ជូត​បោ​ស​ធូលី​ដី លើ Key board និង​ប្រដាប់​ផ្លុំ​សំអាត (​ធុង​ខ្យល់​) បើ​មាន​ខ្នាត​តូច​មួយ​ក៏​បាន ។​

– មាន​ទឹក​លាង​សំអាត​កញ្ចក់​មួយ​ដប ទុក​សម្រាប់​លាង​សំអាត​កញ្ចក់ Monitor និង​តួ​កុំព្យូទ័រ ។​

* ​គួរ​ធ្វើ​:

​ ​- Defragment Hard Disk ជា​រៀងរាល់​ខែ​

​ ​- Cheek for error ជា​រៀងរាល់ ១​សប្តាហ៍​ម្តង​

​ ​- មិន​ត្រូវ​រក្សាទុក​ឯក​សារ​នៅលើ Desktop ឡើយ​

​ ​- មិន​ត្រូវ​បង្កើត folder រក្សាទុក file លើ Desktop ពីព្រោះ​វា​ងាយ​មាន​បញ្ហា និង​ងាយ​បាត់បង់ ម្យ៉ាងទៀត​ធ្វើឲ្យ Desktop មាន file ច្រើន​ពិបាក​រក ។​

​ ​- នៅពេល​កុំព្យូទ័រ​ខូច​ប្រើ​ការលែង​បាន យើង​អាច​ប្រើ​វា​ធ្វើ​ជា​ចង្ក្រាន​អាំង​សាច់​បាន​មួយ​រយៈ​ទៀត​ដែរ មុន​ពេល​យើង​សម្រេចចិត្ត​បោះ​វា​ចោល ៕

 

មើល Version Device Drivers

ស្វែងរក Version Number Device Drivers នៅ​ក្នុង Windows
ស្វែងរក​ជំនាន់​នៃ Version របស់ Drivers នៅ​ក្នុង Windows គឺជាមធ្យោបាយមួយដ៏ល្អ ដើម្បី​ឲ្យ​លោកអ្នក​ដឹងពី​ព័ត៌មាន​ជាក់លាក់របស់ Drivers ​ដូចជា​ការដឹងពី​ព័ត៌មាន​ផ្ទាល់​ពី Website ដើមរបស់វា ការ Update ថ្មីៗ​របស់ drivers និងដឹងពីពេលវេលាជាក់លាក់​ក្នុង​ការចេញ Version របស់ Drivers ​លោកអ្នក ។

​លោកអ្នក​គ្រាន់តែ​ចុចប៊ូតុង Start Menu + R ​បន្ទាប់មក​វាយពាក្យ devmgmt.msc
1នោះ​វានឹង​បង្ហាញ​ផ្ទាំង​ដូច​ខាងក្រោម​
1
បន្ទាប់មក ប្រសិនបើ​ចង់ដឹងពី​ព័ត៌មាន​ណាមួយ​របស់ Drivers ​លោកអ្នក​គ្រាន់តែ Right Click ​ទៅលើ Drivers នោះហើយយកពាក្យថា Properties
1រួចហើយចុចលើប៊ូតុង Driver នោះ ​ជំនាន់​នៃ​ Version របស់ Driver
1បន្ទាប់មក​លោកអ្នក​គ្រាន់តែ​វាយ​នូវ​លេខនោះចូលទៅ​ក្នុង Google Seach នោះ​វានឹង​ ព័ត៌មាន​ដល់អ្នក
1

 

 

ដំឡើង​កុំព្យូទ័រ​ធំ លេងហ្គេម

ឡើង​កុំព្យូទ័រ​ឱ្យ​សាក​សម​ទៅ​នឹង​ការ​លេង​ហ្គេម

លោកអ្នក​ពិត​ជា​ឆ្ងល់​ថា​តើ​គេ​ដំឡើង​កុំព្យូទ័រ​យ៉ាង​ម៉េច​ឱ្យ​សាក​សម​ទៅ​នឹង​ការ​លេង​ហ្គេម? ថ្ងៃ​នេះ CM នឹង​ដោះស្រាយ​នូវ​ចម្ងល់​របស់​លោកអ្នក។

ជំហាន​ទី១៖ ដំឡើង CPUនិង RAM ទៅលើBoard

ដើម្បី​ដំឡើង CPU មុន​ដំបូង​យើង​ត្រូវ​បើក​នូវ​គន្លឹះ​របស់ Socket ដែល​មាន​នៅ​លើ Motherboard បន្ទាប់​មក​យើង​ដាក់CPU ចូល​ទៅ​ក្នុង​នោះ។ យើង​ត្រូវ​ប្រាកដ​ថា​យើង​ដាក់ CPU នោះ​ឱ្យ​ត្រូវ​តាម​ជ្រុង​នៃ Socket។ បន្ទាប់​មក​ដំឡើង RAM ទៅ​ក្នុង Slot របស់​វា​ឱ្យ​បាន​ត្រឹមត្រូវ។
1

ជំហាន​ទី២៖ រៀបចំ​កេះ(Case) រួច​ដាក់ Motherboard ចូល

មុន​នឹង​យើង​ដាក់Motherboard ចូល​ទៅ​ក្នុង Case យើង​ត្រូវ​ផ្លាស់​ប្ដូរ​កន្លែង​នៃ​ Fan ​នៃ​CPU សិន។ ដោយ​ដំបូង​យើង​ដក​បន្ទះ​ខាង​លើ​និង​ខាង​មុខ​របស់ Case ចេញ​សិន​បន្ទាប់​មក​ដោះ​ Fan ខាង​ក្រោយ​ដែល​មាន​ប្រវែង​១២​សង់ទីម៉ែត្រ​ (12cm) និង​ Fan ​ខាង​លើ​មាន​ប្រវែង​១៤​សង់ទីម៉ែត្រ (14cm)ចេញ។ ការ​ដោះចេញ​នេះ​គឺ​វា​ទាក់ទង​ទៅ​នឹង​ការ​បញ្ជា ​និង​ភ្ជាប់​ទៅ Motherboard ។ រួច​យើង​យក​ Fan ប្រវែង​ ១២​សង់ទីម៉ែត្រ​ដែល​យើង​បាន​ដោះ​ចេញ​នោះ​ទៅ​ដាក់​នៅ​ពី ក្រោយ​ថាស Motherboard រួច​យក​ Fan ​ប្រវែង​១៤​សង់ទីម៉ែត្រ​ទៅ​ដាក់​នៅ​ម្ខាង​នៃ​ថាស Motherboardរួច​ទើប​មួល​ខ្ចៅ​ចាប់​ភ្ជាប់។
1បន្ទាប់​មក​ដាក់​របាំង​ការពារ Motherboard ចូល​ទៅ​ក្នុង​កន្លែង​វា​រួច​ទើប​ដាក់ Motherboard ចូល​ទៅ​ក្នុង​នោះ។
1

ជំហាន​ទី៣៖ ដំឡើង​ប្រអប់​ត្រជាក់​របស់ CPU ប្រអប់​ត្រជាក់AMD’s Bulldozer-branded គឺ​បង្កើត​ដោយ Asetek។ វា​គឺ​ដូច​គ្នា​ទៅ​នឹង OEM ដែរ​ ដែល​បង្កើត​ប្រអប់​ត្រជាក់​ប្រភេទ RST2011LC​ ឱ្យ Intel។ យើង​ត្រូវ​ភ្ជាប់​  Fan ដែល​ជា​ប្រអប់​ត្រជាក់​នោះ​ចូល​ទៅ​ក្នុង​ផ្នែក​ម្ខាង​នៃ Case រួច​ដាក់​កង្ហារ​ផ្សេង​ទៀត​ភ្ជាប់​ទៅ​នឹង​រ៉ាយ៉ាទ័រ។ បន្ទាប់​មក​យក​ខ្សែ​របស់​រ៉ាយ៉ាទ័រ​ទៅ​ភ្ជាប់​ទៅ​នឹង Motherboard។ យើង​ដាក់​ Fan នេះ ​គឺ​ដើម្បី​បាញ់​កម្ដៅ​ចេញ​មិន​ឱ្យ​កម្ដៅ​ចូល​ទៅ​ជិត CPU ឡើយ។
1បន្ទាប់​មក​យើង​ត្រូវ​ដាក់​បន្ទះ​ត្រជាក់​ដែល​គេ​ហៅ​ថា Heatsink ទៅ​លើCPU ដើម្បី​ឱ្យ​វា​ស្រូប​យក​កម្ដៅ​ចេញ​ពី CPU។
1ក្រោយ​មក​យើង​ត្រូវ​ភ្ជាប់​ខ្សែ Powerដែល​មាន​ជើង​៣​ទៅ​នឹង​ Fan នៃ CPU រួច​ដំណើរការ​នូវ Y-connector នៃ​ Fan ​រ៉ាយ៉ាទ័រ​ដែល​នៅ​ពី​ក្រោយMotherboard ដោយ​ភ្ជាប់​ទៅ​នឹង​ខ្សែ​របស់​រ៉ាយ៉ាទ័រ។ បន្ទាប់​មក​ទៀត​យើង​ត្រូវ​ភ្ជាប់​ខ្សែ USB 2.0 ដែល​នៅ​ផ្នែក​ខាង​ក្រោយ​នៃ Motherboard ដែរ​នោះ​ទៅ​នឹង​ផ្នែក​ខាង​ក្រោម​នៃ Motherboard។
1ជំហាន​ទី៤៖ ដំឡើង Drive យើង​ត្រូវ​យកHard Disk Drive ទៅ​ដាក់​នៅ​លើBay រួច​មូល​ខ្ចៅ​ឱ្យ​ជាប់​មាំ។ បន្ទាប់​មក​ទើប​យក Hard Disk Driveដែល​ភ្ជាប់​ជាមួយ Bayនោះ​ទៅ​ដាក់​នៅ​ក្នុង Case រួច​មូល​ខ្ចៅ​បន្ទាប់​មក​ទើប​ភ្ជាប់​ខ្សែ​របស់​វា​ទៅ​នឹង Motherboard។
1ជំហាន​ទី៥៖ ដំឡើង PSU ដំឡើង Power Supply ដែល​ជា​ឧបករណ៍​ផ្គត់ផ្គង់​និង​ចែកចាយ​ចរន្ត​ភ្លើង​នោះ​ទៅ​ដាក់​នៅ​ក្នុង Case ។​ បន្ទាប់​មក ​យក​ខ្សែ​ដែល​ភ្ជាប់​មក​ជា​មួយ Power Supply មាន​ខ្សែPower ជើង​៤​ជើង​២៤​ និង​ជើង​៦​ដែល​នៅ​ជិត PSU ទៅ​ដោត​ភ្ជាប់​ទៅ​នឹង​រន្ធ​ដែល​មាន​ស្រាប់​នៅ​លើ Motherboard។
1ជំហាន​ទី៦៖ បញ្ចប់​រាល់​ការ​ដាក់​ខ្សែ​ភ្លើង ជំនួស​នូវ​  Fan ដែល​នៅ​ផ្នែក​ខាង​លើ​មាន​ប្រវែង 14cm ដោយ​ការ​ត្រឡប់​វា​ជុំវិញ។​ការ​ធ្វើ​បែប​នេះ​ គឺ​ដើម្បី​រក្សា​នូវVoltage នៃ Motherboard ឱ្យ​មាន​តុល្យភាព​នៅ​ក្រោម​រ៉ាយ៉ាទ័រ។
1បន្ទាប់​មក​ភ្ជាប់​ខ្សែ Power របស់​ Fan នោះ​ទៅ​នឹង Motherboard ។ បន្ទាប់​មក​ភ្ជាប់​រាល់​ខ្សែ​ទាំងអស់​ទៅ​នឹងBoard ។ រួច​ភ្ជាប់​ខ្សែ SATA ទៅ​នឹង Hard Disk និង​ខ្សែ​ផ្សេង​ទៀត​ទៅ​តាម​កន្លែង​រៀងៗ​ខ្លួន។
1ពេលនេះ ​ការ​ដំឡើង​កុំព្យូទ័រ​យើង​ត្រូវ​បាន​បញ្ចប់​យើង​នឹង​ទទួល​បាន​នូវ​ កុំព្យូទ័រ​មួយ​ដែល​មាន​សមត្ថភាព ​និង​សាក​សម​បំផុត​ទៅ​នឹង​ការ​លេង​ហ្គេម៕

ប្រើ OneKey Ghost ងាយបំផុត

ប្រសិនបើអ្នកមិនចង់ប្រើ OneKey គឺជាជម្រើសដែលអ្នកនឹងត្រូវការមួយ។ កិច្ចការទាំងអស់ដែលអ្នកត្រូវការ គឺប្រើលើចុចកណ្ដុរមួយហើយវានឹងត្រូវបានធ្វើទាំងស្រុងដោយស្វ័យប្រវត្តិ។
1ដោយសារតែប្រព័ន្ធប្រតិបត្តិការជាច្រើនមានកំហុសនិងការអនុវត្តពីមុនមិនអាចធ្វើទៅបានដោយ ងាយគឺជាជម្រើសដ៏ល្អបំផុតសម្រាប់ ប្រើ Backup ទិន្នន័យ។ កម្មវិធី OneKey Ghost ពេល Backup ទិន្នន័យ បាន រក្សាទុក file ដែលមានកន្ទុយជា(.GHO)។ ចូរដោនឡុតកម្មវិធី OneKey Ghost
1
ប្រសិនបើមាន file Ghost ស្រាប់ លោកអ្នកនឹងឃើញលើ OneKey Ghost ទាញ file នោះចូលក្នុង កម្មវិធីនោះ។  ចូរចុចលើ  Restore > Yes ពេលនោះការងារទាំងអស់ OneKey Ghost ធ្វើដោយ ខ្លួនឯង។ ក្រោយមកបើកដំណើរការ Norton Ghost ហើយចូលដល់ Restore
1ប្រើសិនបើលោកអ្នក មិនទាន់មានមូលដ្ឋាន Ghost ហើយចង់បង្កើត ចុចជ្រើសរើសលើ  Backup, បន្ទាប់មក បង្កើតក្នុង  Ghost ពីបន្ទាត់ GHOST WIM ISO ImageFile។
1
លោកអ្នកអាចបង្កើតបន្ថែមលើ ជម្រើស  Restore ឬ  Backup ដោយចូលក្នុង Advanced
1

វិធីពិនិត្យ Hard Drive ខូចឬមិនខូច

វិធីសាស្ត្រក្នុងការត្រួតពិនិត្យថាតើ Hard Drive របស់អ្នកខូច រឺអត់?

តាមពិតទៅ Hard Drive ប្រើប្រាស់នូវ S.M.A.R.T (Self-Monitoring, Analysis និង Reporting Technology)ដើម្បីធ្វើឲ្យសម្ថភាពរបស់វាកាន់តែមានប្រសិទ្ធិភាពជាងមុន ។ ប្រសិនបើអ្នកចង់ ដឹងអំពី ស្ថានភាពរបស់ Hard Drive របស់អ្នកនោះអ្នកអាចប្រើប្រាស់វិធីដូចខាងក្រោមនេះ ។
1ការប្រើប្រាស់កម្មវិធី CryStalDiskInfo CryStalDiskInfo គឺជាកម្មវិធីមួយដែលងាយ ស្រួលក្នុងការប្រើប្រាស់ ជាប្រភេទកម្មវិធី Open-Source និងមានសមត្ថភាពខ្ពស់ក្នុងការរាយការណ៍ ពីស្ថានភាពរបស់ Hard Drive នៅក្នុងកុំព្យូទ័ររបស់អ្នក ។ សូមធ្វើការដោនឡូត និងដំឡើងកម្មវិធី CryStalDiskInfo នេះ​ ។ ចងចាំ៖ សូមធ្វើការដោះធីកនៅត្រង់ I accept the terms of Snap.do
1បន្ទាប់ពីអ្នកបានតម្លើងកម្មវិធីរួចរាល់ហើយ សូមធ្វើការដំណើរការកម្មវិធី ។
1

ប្រសិនបើត្រង់ Status ពាក្យថា Good នោះ Hard Drive របស់អ្នកនៅប្រើប្រាស់បានល្អ ។

ការប្រើប្រាស់ Command Prompt ដើម្បីពិនិត្យមើលស្ថានភាព Hard Drive របស់អ្នកសូម ចូលទៅកាន់ Command Prompt របស់ Windows ហើយវាយពាក្យ wmic ។ បន្ទាប់មក សូមវាយពាក្យ diskdrive get status ។
1

 

 

សង្រោះ Laptop ពេលទឹកចូល

ធ្វើយ៉ាងណាដើម្បីសង្រោះ Laptop ទឹកចូល?
ធ្វើអោយទឹកកំពប់លើ កុំព្យូទ័រ Laptop គឺជាចៃដន្យអាក្រក់ដែលកើតឡើងជាមួយ
លោកអ្នក ក្នុងស្ថានភាពនេះ លោកអ្នកដឹងពីរបៀបដើម្បីសង្គ្រោះ Laptop របស់អ្នក។
ជាដំបូង ត្រូវតែចាប់អារម្មណ៍ថា ពេលកំពប់ទឹកចូលក្នុង Laptop លោកអ្នកភ្លាមៗនោះ
ត្រូវដក ភ្លើងចេញ ហើយបិទកុំព្យូទ័រ រួចហើយចាប់ដោះគ្រឿងទាំងអស់ចេញក្រៅ។
1ករណីសង្ក្រោះបន្ទាន់

– ដោះចេញភ្លាមៗគ្រឿងទាំងមូលចេញ ដោះកណ្តុរ USB និងឧបករណ៍ភ្ជាប់ទាំងអស់នៅខាងក្នុង។
– ជួតផ្នែកខាងក្រៅ Laptop អេក្រង់ បន្ទះ Keyboard។ យកកន្សែងស្ងួតជួតអោយអស់ទឹករួចហើយ
ដាក់ហែលថ្ងៃអោយស្ងួត។
ក្រោយពេលជួតស្ងួតអស់ហើយ លោកអ្នកអាចដោះស្រាយពីររបៀប:

-វិធីទី1: អ្នកអាចយកកុំព្យូទ័រទាំងអស់ទៅបណ្តាហាងជួសជុលកុំព្យូទ័រ។ ប្រសិនបើកុំព្យូ័រនៅសល់ថ្ងៃ ធានាកន្លែងដែលលោកអ្នកទិញ អាចជួសជុលបាន។
-វិធីទី2: ដោះចេញហើយ ជុសជុលដោយខ្លួនឯង ចាំថាពេលដែលដោះចេញទាំងអស់
ធ្វើដាច់តែម ធានា​ លោកអ្នកត្រូវប្រយត្ន័បំផុត។
លោកអ្នកដោះចេញទាំងអស់នូវឧបករណ៍កុំព្យូទ័រ ដែលមាន Keyboard, ស៊ុមអេក្រង់ ថាសរឹង ថត DVD-ROM បន្ទះ RAM និងបន្ទះសៀគ្វី motherboard ខាងក្រោមនេះជាគ្រឿងត្រូវដោះចេញ។
1សែ្វងរក ទល់វ៉ីស screwdriver មួយនិង កាំបិតសម្ពែត ស្តើង ឬ ជាឧបករណ៍ តូច រាបស្មើនិង ផ្សេងទៀត ។ អ្នក ត្រូវការប្រើទល់វ៉ីស ដើម្បីដោះចេញ វីស ហើយប្រើ កាំបិត ដើម្បីស្រួលឆ្កឹះលើក។
–  នៅពេលដែលអ្នក បានដោះ បន្ទះ , គំរប ចល័ត ដោយប្រើ កាំបិត ដើម្បីងាយស្រួល។
– បន្ទាប់ពីអ្នកបាន យក ក្តារចុច ដែល អ្នកដោះ motherboard ចេញក្រៅ( មើលបង្រៀន mainboard ) ប្រសិនបើ motherboard របស់អ្នកមិនសើម មិនចាំបាច់ដោះចេញក្រៅ។
ប្រើសំលៃថ្បាត្រចៀកសម្រាប់ជួតទឹកលើគ្រឿងអេឡិចត្រូនិចតូចៗ
1ប្រសិនបើកុំព្យូទ័ររបស់អ្នកជាប្រភេទមិនអាចដោះបាន
ដូចជាប្រភេទ  ultrabook និង MacBook Air មិនអាចដោះផ្តាច់ចេញពីគ្នាបាន។ ក្នុងករណីនេះលោក អ្នកអាចយកទៅមជ្ឈមណ្ឌលធានាជួសជុល។
1
ក្រោយពីដោះរួចលោកអ្នកអាចយកទៅកប់ក្នុងអង្ក ដើម្បីអោយស្រូបទឹក និងកំដៅ
ឡើងក្តៅ ស្ងួតទឹក។
1

 

 

ពីររបៀបដើម្បីត្រួតពិនិត្យថាសរឹង

គ្រប់ថាសរឹង ក្នុងកុំព្យូទ័ររបស់លោកអ្នក សុទ្ធតែប្រើប្រព័ន្ធ  SMART (Self-Monitoring, Analysis, and Reporting Technology) ដើម្បីដំណើរការ។
1
តាមធម្មតា Windows មិនអាចអនុញ្ញាតអោយអ្នកប្រើប្រាស់ ងាយស្រួលរកមើលមូល ហេតុបាន។ ទីនេះយើងណែនាំប្រើ CrystalDiskInfo ហើយបញ្ជាក្នុង Command Prompt ដើម្បីអាចដឹង ពីមូលហេតុក្នុងថាសរឹងកំពុងប្រើប្រាស់។

ការប្រើប្រាស់ CrystalDiskInfo
ចុចដោនឡូតកម្មវិធី CrystalDiskInfo គឺជាកម្មវិធីមួយងាយស្រួលប្រើប្រាស់ កម្មវិធីនេះ អាចការពារការបង្កមូលហេតុរបស់ថាសរឹង។
1ក្រោយពីចប់សព្វគ្រប់នូវការដំឡើង លោកអ្នកអាចចាប់ផ្តើមបើកប្រើ។ CrystalDiskInfo និងបង្ហាញ អ្វីទាំងអស់ ដែលថាសរឹងកំពុងដំណើរការតាមប្រព័ន្ធ SMART។
1លោកអ្នកធ្វើដោយប្រុងប្រយ័ត្ន ចូលតាម Function –> Resident ដើម្បីរក្សា CrystalDiskInfo រត់ចូលក្នុង Function –> Startup ដើម្បីអោយកម្មវិធីនេះដំណើរការ Windows។
អាចប្រើ Command Prompt ដើម្បីបញ្ជា

wmic
diskdrive get status

1