កែរូបភាពកម្មវិធី Photoshop CC

កម្មវធី Adobe Photoshop CC (Creative Cloud) ជាកម្មវិធីជំនាន់ថ្មីមួយ​របស់ក្រុមហ៊ុន Adobe ដែល​បាន​បន្ថែមនៅ Filter ថ្មីៗមួយចំនួន និងមានសារៈសំខាន់ ក៏ដូចជាបាន​ធ្វើការ Update នូវឧបករណ៏ដែល​មាន​ស្រាប់ ឱ្យកាន់​តែមាន​ភាពងាយស្រួលក្នុង​ការ​ប្រើប្រាស់ និងប្រសើរ ជាងមុន​។ ​អាស្រ័យហេតុ​នេះ​យើង​​ខ្ញុំសូម​លើកយក​នៅគន្លឹះ​តូច​ មួយក្នុងការកែសម្រួលរូបភាព សក់ដែលអាច​មាន​សារៈ​ប្រយោជន៍សម្រាប់លោកអ្នកជា Photo Editor ផងដែរ។

ជំហានទីមួយ បើកកម្មវិធី Adobe Photoshop CC បន្ទាប់មកចុច File -> Open -> នឹងធ្វើការជ្រើសរើសរូបភាព
1ក្រោយពីបានធ្វើការជ្រើសរើសរូចមក អ្នកនឹងទទួលបានលទ្ធផលដូចរូប៖
1ជំហាន​ទីពីរ

ចុចលើ Menu ជ្រើសយក Select -> Color Range ហើយមានផ្ទាំងមួយបង្ហាញឡើង។
1-      ប្រើសម្រាប់ Select ពណ៌របស់ Background និងចុច Shift Key រួចអូស ឬ ទាញដើម្បី Select ពណ៌ផ្សេងៗរបស់ Background  ហើយជ្រើសយក Invert ដើម្បីឆ្លាយពណ៌។
ចំណាំ៖ ពណ៌សរ សម្រាប់បង្ហាញ និងពណ៌ខ្មៅសម្រាប់លាក់។
2-      ប្រើដើម្បីឱ្យ បង្រីបង្រួម ពណ៌សរ ឬ ពណ៌ខ្មៅ។
1ចុចប៊ូតុង OK អ្នកទទួលបានលទ្ធផលដូចខាងក្រោម៖
1ជំហានទីបី ចុចលើ Menu ជ្រើសយក Select -> Refine Edge ហើយមានផ្ទាំងមួយបង្ហាញឡើង។
11-      ប្រើសម្រាប់ដក់ ពណ៌សរ
2-      ជ្រើសយក On Black (B)
3-      ជ្រើសយក Smart Radius ដើម្បីបន្ថយកម្រាស់ ពណ៌សរ
4-      ប្រើសម្រាប់ បង្រួមឬបង្រីក ដើម្បីមិនឱ្យបាត់ទ្រង់់ទ្រាយ
5-      សម្រាប់បង្កើត ពណ៌
6-      សម្រាប់បង្កើត Layer ថ្មីមួយដោយមានទាំង Layer Mask ជាមួយផងដែរ
1លទ្ធផល
1ជំហានទីបួន បើក Background ថ្មីមួយ ជាមួយកម្មវិធី Adobe Photoshop CC ។
1បន្ទាប់មកទាញរូបដែលបានកាត់រួចដាក់នៅលើ Background ជញ្ជាំង។
1

រចនា Artwork ប្រើ Adobe Illustrator

គន្លឹះថ្មីមួយទៀតក្នុងការរចនា Artwork ដោយប្រើ Adobe Illustrator។ សូមអនុវត្តទាំងអស់គ្នាដូចខាងក្រោម៖

បើក​កម្មវិធី Adobe Illustrator CS5 បន្ទាប់មក​ចុច File -> New ជ្រើសរើសទំហំ W= 7cm, H = 10cm, Color Mode = CMYK, Resolution = High
2ជំហានទីមួយ ជ្រើសយកឧបករណ៍ Ellipse Tools (L) មកគូស ហើយជ្រើស Fill Color,  C=50, M=0, Y= 80, K=0
2បន្ទាប់មក Copy Object Ellipse ដោយចុច Ctrl + C រួចមក Ctrl + F ។ ហើយជ្រើសឧបករណ៍ Direct Selection Tool (A) ដើម្បីរំកិល Anchor Point ហើយចុចនៅលើ Windows -> Path Finder សម្រាប់កាត់ Object។
22ជំហានទី​ពីរ Select លើ Object ដោយ Right Click ជ្រើសយក Transform -> Rotate ហើយកំណត់ Angle = -300 នឹងចុចប៊ូតុង Copy។ បន្ទាប់មកប្ដូរ Fill Color, C=0, M=70, Y=90, K=0
22Select នៅលើ Object ពណ៌ទឹកក្រូចដ៏ដែល ហើយ Right Click -> Transform -> ហើយកំណត់ Angle = 600 នឹងចុចប៊ូតុង Copy។ បន្ទាប់មកប្ដូរ Fill Color, C=75, M=24, Y=0, K=0
2

ស្តាយអក្សរ​ Photoshop CS5

១ ដំបូងយើងត្រូវបើកម្មវិធី  Adobe Photoshop CS5

  • បន្ទាប់មកចុតពាក្យ​ File => New (Ctrl + N)
  • បន្ទាប់មក យើងកំណាត់ Name: ( Lesson 01) Width: (900 px) Height: (600 px) =>  (​ OK​ )

1២​ បន្ទាប់ពីបានបង្កើត Background រួចហើយ យើងចាក់ពណ៌ខ្មៅទៅលើ វា

  •  យើងវាយអក្សរដែលយើងនឹងយកទៅធ្វើ Ex: (I love you.)
  • យើងដាក់អក្សរឲ្យចំកណ្ដាល ដោយ Select ពីរ Layer គឺ Layer Background & Layer អក្សរដែលនៅជាប់គ្នា
  • ហើយចុចលើសញ្ញាទាំងពីរ គឺ Align Vertical Centers & Align Horizontal Centers

1យើងចំឡង Layer អក្សរឲ្យបានពីរ
1

៣ បន្ទាប់មកចុចលើពាក្យថា Filter => Stylize => Wind.. វានឹងបង្ហាញផ្ទាំងមួយ

  •  ហើយត្រង់ Method យក Wind និង Direction យក From the Right => OK ហើយចុច( Ctrl + F ) ដើម្បីធ្វើសាយឲ្យកាន់តែវែង រួចចូលមកកាន់ផ្ទាំងនេះម្ដងទៀត ប៉ុន្ដែត្រង់ Directionយកត្រង់ From the Left វិញម្ដង​ ​ហើយចុច (​Ctrl + F) ដូចគ្នា។
  •  បន្ទាប់មកចុចពាក្យ Image => Image Rotation => 90o CW ហើយ​ចូលFilter => Stylize => Wind…ម្ដងទៀត ហើយត្រង់ Method យក Wind និង Directionយក From the Right => OK ហើយ​ចុច​ ( Ctrl + F ) ដើម្បីធ្វើសាយឲ្យកាន់តែវែង រួចចូលមកកាន់ផ្ទាំងនេះម្ដងទៀតប៉ុន្ដែត្រង់ Direction យកត្រង់ From the Left វិញម្ដង​ហើយចុច (​Ctrl + F) ដូចគ្នា។
  • បន្ទាប់មកចុចពាក្យ Image => Image Rotation => 90o CCW
  • លទ្ធផល….

1៤​ ហើយឈរលើ Layer ដែលយើងធ្វើនោះ

  • បន្ទាប់មកចុច Mouse ឆ្វេងឲ្យញាប់ពីរដងលើ Layer នោះរួចជ្រើសរើសយក​ Gradient Overlay
  • រួចជ្រើសរើសពណ៌ដែលអ្នកចង់បានហើយ OK ហើយត្រង់ Style យក​ Linear , Scale (94%) => OK
  • យើងឈរលើ Layer អក្សរដែលបានចំឡងទុកនោះ ហើយចាក់ពណ៌ខ្មៅទៅលើវា
  • ហើយឈរលើ Layer ដ៏ដែលនោះ ហើយចុច Add Layer Mask
  • ហើយជ្រើសរើសយក Gradient Color ហើយជ្រើសយកពណ៌ សខ្មៅ ហើយគូសត្រង់ពីលើចុះក្រោម ឫ ពីក្រោមឡើងលើ
  • ដើម្បីគូសឲ្យត្រង់យើងត្រូវចុច Shift ឲ្យជាប់ ។
  • លទ្ធផល….

1

ដំឡើងខ្មែរ​យូនីកូដ ​CorelDRAW X6

 កម្មវិធី CorelDRAW X6 ស្គាល់​ពុម្ព​អក្សរ​ខ្មែរ​យូនីកូដ​ហើយ
1
នេះ​ជា​ដំណឹង​ដែល​មាន​ប្រយោជន៍​ចំពោះ​អ្នក​កំពុង​ប្រើ​កម្មវិធី រចនា​រូបភាព របស់​ក្រុមហ៊ុន COREL ដែល​ទន្ទឹម​រង់ចាំ​មើល​ផ្លូវ​ជា​យូរ​មក​ហើយ​ថា កាល​ណា​ទើប​កម្មវិធី CorelDRAW អាច​ប្រើ​ពុម្ព​អក្សរ​ខ្មែរ​យូនីកូដ​បាន​ត្រឹមត្រូវ? ព្រោះអី​កម្មវិធី CorelDRAW មួយ​នេះ​ពិត​ជា​សំខាន់​​សម្រាប់​ការងារ រចនា, រោងពុម្ព ដោយ​នៅ​ស្រុក​ខ្មែរ​យើង​នេះ និយម​ប្រើ​ណាស់ ។ បើ​ប្រៀបធៀប​ជាមួយ​កម្មវិធី ក្រុមហ៊ុន Adobe ដែល​មាន​កម្មវិធី Adobe Illustrator វិញ​នោះ CorelDRAW នៅ​តែ​សកម្ម​ជាង Adobe Illustrator តែ​ជា​អកុសល CorelDRAW មិន​ស្គាល់​ឬ​អាច​ប្រើ​​ខ្មែរ​យូនីកូដ​បាន​ត្រឹមត្រូវ​នៅ​ឡើយ ទើប​បណ្ដាល​អោយ​អ្នក​រចនា​ងាក​មក​ប្រើ​កម្មវិធី Adobe Illustrator ដើម្បី​តំរូវ​ការងារ​ដែល​កំពុង​តែ​ពេញ​និយម និង​ចាប់​ផ្ដើម​ប្រើ​ពុម្ព​អក្សរ​ខ្មែរ​យូនីកូដ​សុទ្ធ។

     តែ​ពេល​នេះ​កម្មវិធី​ CorelDRAW ជំនាន់​ទី X6 (ពាក្យ​ធម្មតា 16) បាន​ដាក់​បញ្ចូល​មុខងារ​​គាំទ្រ​ពុម្ព​អក្សរ​ស្តង់ដារ​ប្រចាំ​ប្រទេស​នៅ​ ទ្វីប អាស៊ី និង​នៅ មជ្ឈិមបូព៌ា (OpenType fonts) ក្នុង​នោះ​ក៏​មាន​ខ្មែរ​យើង​ដែរ ដែល​កំពុង​ប្រើ យូនីកូដ UTF-8 ។ ការ​ធ្វើ​អោយ​កម្មវិធី Corel DRAW ចាប់ពី​ជំនាន់​ទី X6 អាច​ប្រើ ពុម្ព​អក្សរ​យូនីកូដ​បាន​មិន​ត្រឹមតែ​ ធ្វើ​អោយ​ខ្មែរ​រីក​មុខ​រីក​មាត់​នោះ​ទេ ប្រទេស​ជា​ច្រើន​គេ​ក៏​សប្បាយ​ចិត្ត​ណាស់​ដែរព្រោះ​អី​គេ​ក៏​ចូល​ចិត្ត​ប្រើ ​កម្មវិធី​មួយ​នេះ​ដែរ បើ​ទោះ​ជា​មាន​អ្នក​ប្រើ​មួយ​ចំនួន​តូច​ក្ដី។
1

 និយម​ន័យ Vector Graphic
      វា​មិន​ដូច​​ឯកសារ​រូបភាព​ពពួក JPEGs, GIFs និង BMP images នោះ​ ទេ vector graphics មិន​មែន​បង្កើត​ទ្រង់ទ្រាយ​ឡើយ ​ដោយសារ​ការ​ផ្គុំ​គ្នា​នៃ​គ្រាន់​ល្អិត​​ពណ៌ (pixels) នោះ​ឡើយ vector graphics គឺ​មាន​ចំនុច​ដៅ​ជាក់លាក់ ពី​ចំនុច​ផ្ដើម​និង​បញ្ចប់ អាច​ជា​ខ្សែ​កោង, ​មុំ, ការ៉េ, ត្រីកោណ, ឬ​អាច​ជា complex diagrams ដូច​ជា​ Font ជា​ដើម។
     ដោយ​សារ​តែ vector graphics មិនមែន​កើត​ឡើង​ដោយ​សារ ​ការ​ផ្គុំ​គ្នា​នៃ​គ្រាន់​ល្អិត​​ពណ៌ (pixels) ទេ​នោះ យើង​អាយ​ពង្រីក អោយ​ធំ ទៅ​តាម​ការ​ចង់​បាន​ដោយ​គ្មាន​បាត់​បង់​គុណ​ភាព​ច្បាស់​របស់​រូប ផ្ទុយ​ទៅ​វិញ​បើ​អ្នក​ពង្រីក​រូបភាព​ប្រភេទ raster graphic  អ្នក​នឹង​ទទួល​បាន​​រូប​ភាព​មើល​លែង​​ច្បាស់​ (raster graphic មាន​ដូច​ជា JPEG, GIF, BMP, PNG…)។ គំនិត​សំខាន់​ដែល​គេ​បង្កើត vector graphics ឡើង​មក​គឺ​ផ្ដោត​ទៅ​ការងារ​ដែល​ត្រូវ​ការ​ពង្រីក​បង្រួញ​ច្រើន ដូច​ជា រូបសញ្ញា​ (Logo) ឧទាហរណ៍​អ្នក​ត្រូវការ​រូប Logo របស់​ក្រុមហ៊ុន​យក​មក​ដាក់​ក្នុង​នាមប័ណ្ណ (Name Card or Visit Card) អោយ​តូច​និង​មើល​បាន​ច្បាស់ រួច​ត្រូវ ​ការ​ពង្រីក​អោយ​ធំ​យក​ទៅ​ដាក់​ក្នុង​បដា​ផ្សព្វផ្សាយ​តាម​ទី​ សាធារណៈ​ជាដើម ដោយ​មិន​មាន​ការ​បាត់បង់​គុណភាព​ឡើយ។ កម្មវិធី ​ដែល​គេ​ពេញ​និយម​ប្រើ​បំផុត​សម្រាប់​បង្កើត vector graphics គឺមាន​ 2 គឺ CorelDRAW និង Adobe Illustrator ដែល​ជា​កម្មវិធី​គិតលុយ ហើយ​មាន​តម្លៃ​ថ្លៃៗ។
     ខ្ញុំ​យល់​ថា​កម្មវិធី CorelDRAW ល្អ​ជាង Adobe Illustrator ព្រោះ​វា​មិនសូវ​សាំញ៉ាំ។ ឧបករណ៍​ជា​ច្រើន​និង​ភាព​ងាយស្រួល​ក្នុង​ការ​គូរ​វាស Graphics ត្រូវ​បាន​បន្ថែម​ច្រើន​ទៅៗ ពី​មួយ​ជំនាន់​ទៅ​មួយ​ជំនាន់​កម្មវិធី។ កន្ទុយ​ឯកសារ​របស់​កម្មវិធី CorelDRAW មាន​ជា CDR files (*.cdr) លក្ខណៈ​ពិសេស​មួយ​ទៀត​នោះ​គឺ កម្មវិធី CorelDRAW អាច​បើ​ឯកសារ​របស់​កម្មវិធី​ផ្សេងៗ​បាន​ច្រើន​ណាស់ ងាយ​ស្រួល​នាំ​ចូល​មក​ រចនា​បន្ត។
តម្រូវការ​ក្នុង​ការ​ប្រើ​កម្មវវិធី CorelDRAW៖

– Microsoft® Windows® 7 (32-bit or 64-bit Editions) , Windows Vista® (32-bit or 64-bit Editions), or Windows® XP (32-bit), all with latest service packs installed
– Intel® Pentium® 4, AMD Athlon™ 64 or AMD Opteron™
– 1GB RAM
– 1.5GB hard disk space (for typical installation without content – additional disk space is required during installation)
– Mouse or tablet
– 1024 x 768 screen resolution
– DVD drive
– Microsoft® Internet Explorer® 7 or higher

បើ​អ្នក​ចង់​រៀន​ចេះ​ប្រើ​​កម្មវិធី  CorelDRAW ខ្ញុំ​សូម​ណែនាំ៖

– ត្រូវ​ចេះ​ប្រើ​កម្មវិធី Microsoft Word ជាមុន​សិន
– ត្រូវ​ទៅ​រៀន​នៅ​សាលា​បង្រៀន​ដែល​មាន​គ្រូ​ជា​អ្នក​ធ្វើ ឬ​ធ្លាប់​បំរើ​ការងារ​ក្នុង​រោងពុម្ព
– ឯកសារ​លំហាត់​ថ្មី រក​បាន​តាម Internet តែ​យក​ល្អ​ទិញ DVD បង្រៀន​តាម​ហាង​លក់​ឌីស
– ​បង្កើត​គំនិត​ច្នៃប្រឌិត​ ដោយ​ឈរ​លើ​គំរូ​​ស្អាតៗ​របស់​គេ​សិន​ទៅ ទើប​អ្នក​អាច​មាន​គំនិត​ផ្ទាល់​ខ្លួន​បាន
– ឧស្សាហ៍​ប្រើប្រាស់ និង​ហាត់រៀន មិន​ត្រូវ​ផ្អាក​ការ​ប្រើ​ប្រាស់​យូរ​ពេក​ទេ (ខ្លាច​ភ្លេច) 😀

 

​យូនីកូដ​ដើរ​ CS5, Illustrator, InDesign

គន្លឹះ​ធ្វើ​ឲ្យ​ពុម្ព​អក្សរ​យូនីកូដ​ខ្មែរ Kh ដើរ​បាន​ល្អ​នៅ​លើ​កំណែ CS5 នៃ Photoshop, Illustrator និង InDesign

ពុម្ពអក្សរ យូនីកូដ​ខ្មែរ ជា​ប្រភេទ​ពុម្ពអក្សរ​ Open Type ដែល​អាច​ដើរ​បាន​ក្នុង​កម្មវិធី​រចនា​មួយចំនួន​ដែល​​ស្គាល់​ប្រភេទ​អក្សរ Open Type ដូច​ជា Photoshop, Illustrator និង InDesign ជាដើម។ ម្យ៉ាង​វិញ​ទៀត​កម្មវិធី​ទាំង​បី​នេះ Photoshop, Illustrator និង InDesign ក្នុង​កំណែ CS5នេះ មាន​បញ្ហា​ជាមួយ​ដំណើរ​ការ​អក្សរ​យូនីកូដ​ខ្មែរ គ្រួសារ Kh។ ដូច្នេះ​ដើម្បី​ដោះ​ស្រាយ​នោះ សូមអនុវត្ត​តាម​ការ​ណែនាំ​ដូច​ខាង​ក្រោម​នេះ។
Photoshop CS5
1ចូលក្នុង​ប្រអប់ Character > Show Option > Open Type >ជ្រើស​យក៖​
* Standard Ligature
* Contextual Alternates

1Illustrator CS5

ចូល​ប្រអប់ Open Type ជ្រើស​យក Contextual Alternates

1InDesign CS51ចូលក្នុង​ប្រអប់ Character > Show Option > Open Type >
ជ្រើសយក​៖
*  Contextual Alternates

បញ្ជាក់៖ ក្នុងកម្មវិធី InDesign CS5 ត្រូវកំណត់ ​Justification បន្ថែម​ដើម្បី​ងាយ​ស្រួល​ក្នុង​ការ​វាយ​តាមបច្ចេកទេស​។
1Ctrl+alt+shift+J > Clype Scaling Maximum 150% ទៅ 200%

​បម្លែង Photoshop សម្រាប់ Illustrator

របៀប​បម្លែង​អក្សរ Photoshop ទៅជា Vector សម្រាប់ Illustrator

នៅ​ក្នុង​គ្រួសារ​ Adobe (Adobe Family) លោកអ្នក​ដែល​និយម​ប្រើ Photoshop ឬ Illustrator ផ្គួប​ចូល​គ្នា ប្រហែល​ជា​ធ្លាប់​មាន​បទ​ពិសោធន៍​ល្អៗ និង​ងាយស្រួល​ក្នុង​ការ​ប្រើប្រាស់​កម្មវិធី​ទាំងពីរ​នេះ ។ ថ្ងៃនេះ​សំបុកអាយធី សូម​លើក​យក​គន្លឹះ​ងាយ​យល់​មួយ មក​បង្ហាញ​ជូន​លោកអ្នក​អនុវត្តន៍ នោះគឺ​បការ​ប្រើប្រាស់​ពុម្ពអក្សរ​​ដែល​រចនា​ហើយ នៅ​ក្នុង Photoshop មក​ប្រើ​ក្នុង Illustrator ជា​លក្ខណៈ Vector ច្បាស់​ល្អ ដោយ​មិន​បែក Pixel ដូច​នៅ​ក្នុង Photoshop ទេ ។

ជំហានទី១៖ បើក File Photoshop ដែល​មាន​អក្សរ

សូម​លោកអ្នក​បើក File Photoshop មានអក្សរ​ដែល​លោកអ្នក​ចង់​បម្លែង​ទៅ​ជា Vector ។

1

ជំហាន​ទី២៖ បង្កើត​ Work Path

សូម​ឈរ​លើ Layer អក្សរ (បើ​អ្នក​មាន​ Layer ច្រើន) ហើយ​ចូល​ទៅ​កាន់ Layer > Type > Create Work Path លោកអ្នក​នឹង​ឃើញ​មាន​ការ​ប្រែ​ប្រួល​ទៅ​លើ​អក្សរ​ដែល​បាន​​បង្កើត Work Path ។

1
1

ជំហានទី៣៖

បន្ទាប់​ពី​ Work Path ត្រូវបានSelect សូម​បន្ត​ចូល​ទៅកាន់ File > Export > Paths to Illustrator​ ហើយ​រក្សាវា​ទុក ។

1

ជំហានទី៤៖ បើក File ប្រើ​ក្នុង Adobe Illustrator

សូម​លោកអ្នក​សាក​ល្បង​បើក File ដែល​បាន​រក្សា​ទុក​ខាងលើ មក​ប្រើ​ក្នុង Illustrator ហើយ​ប្តូរ​ប្រភេទ​ពណ៌​ពី CMYK មក​ជា RGB ។ File > Document Color Mode > RGB Color) ។

អត្ថបទ​គួរអាន៖ ស្វែង​យល់​ពី​ប្រភេទពណ៌ RGB និង CMYK

1

ជំហាន​ទី៥៖

សូម Select path ហើយ​បំពេញ​ពណ៌​តាម​តម្រូវ​ការ​លោកអ្នក ។

1
1
លោកអ្នក​នឹង​ទទួល​បាន​អក្សរ​ដែល​មាន​នៅ​ក្នុង Photoshop មក​ប្រើ​ក្នុង Illustrator ដោយ​មិន​ចាំបាច់វាយ​ឡើងវិញ ។ ម៉្យាង​វិញ​ទៀត ពុម្ព​អក្សរ​មួយ​ចំនួន អាច​ប្រើ​បាន​ក្នុង Photoshop តែ​មិន​ប្រាកដ​ជា​អាច​ប្រើជា​មួយ Illustrator បាន​នោះទេ ។ សូម​អនុវត្តន៍​វិធី​ងាយ​នេះ បើ​លោកអ្នក​ធ្លាប់​ជួប​បញ្ហា​ពុម្ព​អក្សរ​ ។

 

ចលនាតាមការ​គូស​ ជាមួយ Flash

ជាដំបូង សូមបង្កើត ប្រអប់ពណ៌ (ប្រើ Rectangle Tool) រួចបម្លែង Object (ប្រអប់) នោះទៅជា Symbol ដោយចុចលើ F8 ឬចុច Mouse ស្តាំ => Convert to Symbol …
1បន្ទាប់មក សូម Add Classic Motion Guide ដោយចុច Mouse ស្តាំ => Add Classic Motion Guide
1រួចកំណត់ Timeline
1បន្ទាប់មក សូមឈរលើ Guide Layer រួចទាញយក Pen Tool មកគូសវាស តាមតម្រូវការរបស់អ្នក ហើយសូមបង្កើត Classic Tween ដោយឈរលើ Layer 1 វិញ សូមមើលរូប
1

 

 

Mool Style ដោយ​ខ្លួនឯង​ Photoshop

របៀបបង្កើត PNG សម្រាប់​ដាក់​នៅលើ​ Dock ​នៅលើ Desktop​ របស់​អ្នក​យ៉ាង​ស្រស់ស្អាត និងងាយស្រួលថែមទៀតផង
1ជំហានទី១៖  បង្កើត Page ថ្មី ដែល ចូលទៅក្នុង File -> New or Ctrl+N ដែលដាក់ទំហំ ទទឺង (Width) 256 x កំពស់ ( Height) 256 pixels, Resolution: 100 pixel, Color Mode: RGB (សម្រាប់ Web) និង Background Contents: Transperent (សូមមើលរូប)
1រួចចុច Enter (Ctrl+F សម្រាប់ពង្រីកឲ្យពេលអេក្រង់)

ជំហានទី២៖ គូសរង្វង់ដោយប្រើ Elliptical Marquee Tool (M) រួច Ctrl+ Shift+Nដើម្បីបង្កើត Layer ថ្មី

1ជំហានទី ៣៖ ចាក់ពណ៌នៅលើ Layer របស់យើងដោយប្រើ Alt+Delete
1ជំហានទី ៤៖ ការដាក់ Layer Style:
១.ដាក់ ស្រមោល (Shadow) ចូលទៅក្នុង Layer -> Layer Style ->
Shadow
11២. ចាក់ពណ៌ចូលក្នងុ Layer (វាផ្តល់ភាពងាយស្រួលនៅពេលដែលយើងចង់ប្តូរពណ៌ដោយមិនចាំបាច់ធ្វើឡើងវិញ)

ដោយមិនចាំចូលម្តងទៀត​ យើងចុចលើពាក្យ Color Overlay នៅក្នុង Layer Style Menu រួច​ជ្រើស​ពណ៌​ដែល​អ្នក​ចង់បាន ។
1៣. ដាក់ស៊ុម Stroke ចុចលើពាក្យថា Stroke ដាក់ទំហំ(Size): 5 px Position: inside, Color: ពណ៌ស
1៤​. ដាក់ Inner Glow សម្រាប់ឲ្យវាមើលទៅដូចកញ្ចក់
1ជំហានទី ៥៖ ធ្វើឲ្យរូបភាពមានលក្ខណៈ ឆ្លុះ
១. គូសរង្វង់កាត់មួយរួចចាក់ពណ៌ស
1
២. បង្កើត Selection ដោយ Ctrl រួចចុចនៅលើ Layer ទី១ (មើលរូប)
1
៣. កាត់ចេញ ចូលក្នុង Select ->Inverse (Shift+Ctrl+ I)
1ហើយចុច Delete
1៤. បន្ថយ Opacity ដើម្បីធ្វើឲ្យឆ្លុះ សូមបន្ថយវាត្រឹម 50%
1ជាចុងក្រោយ សូម​វាយអក្សរតាមអ្នកចូលចិត្ត រួចដាក់ Shape  រួច Save ជា File .png ជា​ការ​ស្រេច​(ដូច​គម្រូ​ខាង​ក្រោម) ។
1

3D Revolve ក្នុង Illustrator CS5

3D Revolve ​ដែល​អាច​ឱ្យ​យើង​ចាប់​បង្វិល​ Object ​របស់​យើង​ដែល​យើង​បាន​គូរ​ឱ្យ​ចេញ​ជា​លក្ខណៈ ​3D​ តើ​អ្នក​ដឹង​ទេ​ថា​ពេល​ដែល​យើង​កំពុង​ប្រើប្រាស់​ 3D ​តើ​យើង​អាច​បន្ថែម​អ្វី​ថែម​ទៀត​ទៅ​លើ​ Object ​របស់​យើង?​ នៅ​ពេល​នេះ​ដែរ​ CM ​នឹង​បរិយាយ​ជូន​លោក​អ្នក​ដែល​ជា​អតិថិជន​របស់​ CM ​អំពី​ការ​ប្រើប្រាស់​ 3D Revolve ​រួម​ជា​មួយ​នឹង​ការ​បន្ថែម​សញ្ញា​ផ្សេងៗ​ចូល​ទៅ​ក្នុង​ 3D ​ផង​ដែរ។

ជំហានទី១៖ បង្កើតផ្ទាំងការងារជាមួយ Illustrator CS5
ជា​ដំបូង​លោក​អ្នក​ត្រូវ​បើក​កម្មវិធី​ Adobe Illustrator CS5 ​រួច​ហើយ​ លោក​អ្នក​ត្រូវ​ចូល​ទៅ​កាន់​ File ​រួច​យក​ពាក្យ​ New… ​ឬ​ម៉្យាង​វិញ​ទៀត​ លោក​អ្នក​អាច​ចុច​ Ctrl+N​ ពេល​នោះ​វា​នឹង​លោត​ផ្ទាំង​មួយ​ដែល​អាច​ឱ្យ​លោក​អ្នក​ឱ្យ​លោក​អ្នក​វាយ​ តម្លៃ​ទំហំ​ការងារ​និង​ដាក់​ឈ្មោះ​ការងារ​របស់​លោក​អ្នក​សូម​មើល​ការ​ណែនាំ​ Name: 3D Revolve, Width: 800 pt, Height: 600 pt ​រួច​ចុច OK។
11ជំហានទី២៖ ធ្វើរូបរាង Object ដែលត្រូវបម្លែងទៅជា 3D
ក្នុង​ជំហាន​នេះ​លោក​អ្នក​ត្រូវ​ប្រើ​ Rouded Rectangle Tool មក​គូរ​ឬ​មួយ​ក៏​លោក​អ្នក​ចុច​លើ​ Rouded Rectagle Tool​ ហើយ​លោក​អ្នក​ចុច​លើ​ផ្ទាំង​ការងារ​នោះ​វា​នឹង​លោត​ចេញ​ផ្ទាំង​មួយ​ឱ្យ​លោក​ អ្នក​វាយ​តម្លៃ​ Rounded Rectangle Tool ​សូម​លោក​អ្នក​មើល​តម្លៃ​តាម​ការ​ណែនាំ​នៅ​ក្នុង​រូបភាព​ ខាង​ក្រោម​នេះ​រួច​ហើយ​លោក​អ្នក​ចុច​ OK។
1ពេល​នោះ​លោក​អ្នក​នឹង​ឃើញ​ Object ​របស់​លោក​អ្នក​កើត​ឡើង​ជា​មិន​ខាន​បន្ទាប់​មក​លោក​អ្នក​ត្រូវ​ដាក់​ Object ​នោះ​តាម​តម្លៃ​ជួរ​ដេក​នឹង​ជួរ​ឈរ​
នៅ​ក្នុង​ផ្ទាំង​ការងារ​របស់​យើង​តាម​រយៈ​ X: 300 pt ​និង​ Y: 400 pt ​លោក​អ្នក​អាច​វាយ​តម្លៃ​នៅ​ក្នុង​ Attribute bar ​ខាង​ក្រោម ​Menu bar​ សូម​មើល​រូបភាព​ខាង​ក្រោម​នេះ។
1បន្ទាប់​មក​ទៀត​លោក​អ្នក​ត្រូវ​គូ​​​​​រ Object Rounded Rectangle ​មួយ​ទៀត​ដែល​មាន​ទំហំ​ដូច​ការ​ណែនាំ​ Width: 120 pt, ​Heigh: 470 pt ​ហើយ​ដាក់​វា​តាម​ទីតាំង​ដូច​ការ​ណែនាំ​ X: 339.5 pt ​និង​ Y: 293.5 pt ​បន្ទាប់​មក​ទៀត​សូម​លោក​អ្នក​ធ្វើ​ការ​ Select Object ​ទាំង​ពីរ​ រួច​ហើយ​លោក​អ្នក​ចូល ​ទៅ​កាន់​ Windows ​ហើយ​យក​ពាក្យ​ Pathfinder ​ពេល​នោះ​វា​នឹង​លោត​ផ្ទាំង​ មួយ​មក​ដូច​ខាង​ក្រោម។
1បន្ទាប់​មក​ទៀត​សូម​លោក​អ្នក​ចុច​ Minus Front ​នៅ​ក្នុង​ផ្ទាំង​ Pathfinder ​(សូម​មើល​រូប​ខាងលើ)​ ពេល​នោះ​លោក​អ្នក​នឹង​ឃើញ​ Object ​ទាំង​ពីរ​របស់​ លោក​អ្នក​នៅ​សល់​តែ​មួយ​ចំហៀង​តែ​ប៉ុណ្ណោះ​បន្ទាប់​មក​ទៀត​លោក​អ្នក​ត្រូវ​ កាត់​ Object ​ដែល​លោក​អ្នក​បាន​ប្រើ​ Minus Front រួច​ហើយ​នោះ​ជា​ពីរ​ឱ្យ​ស្មើគ្នា​ដោយ​លោក​អ្នក​យក​ Line Segment Tool​ មក​គូរ​ឱ្យ​ចំកណ្ដាល​កាត់​ទទឹង​ Object ​ហើយ​បើ​វា​មិន​ទាន់​ចំ​កណ្ដាល​ទេ​នោះ​លោក​អាច​ប្រើ​ Vertical Align Center ​ដោយ​លោក​អ្នក​ Select ​នូវ​ Object ​ទាំង​ពីរ​រួច​ហើយ​លោក​អ្នក​ចូល​ទៅ​កាន់​ Window ​រួច​យក​ពាក្យ​ Align ​ពេល​នោះ​វា​នឹង​ចេញ​ផ្ទាំង​មួយ​មក​ដែល​អាច​ឱ្យ​លោក​អ្នក​តម្រឹម​ Object ​បាន​សូម​មើល​រូប​ខាង​ក្រោម​នេះ។
1រួច​ហើយ​លោក​អ្នក​ចូល​ទៅ​កាន់​ Pathfinder​ ដដែល​ហើយ​លោក​អ្នក​ចុច​ Devide ​ម្ដង​សូម​មើល​រូប​ខាង​ក្រោម​នេះ។
1ពេល​នោះ​លោក​អ្នក​បាន​ចែក​ Object ​របស់​លោក​អ្នក​ជា​ពីរ​ហើយ​វា​នៅ​ក្នុង​ក្រុម​តែ​​មួយ​ទៀត​ផង​បន្ទាប់​មក​ លោក​អ្នក​ត្រូវ​យក​ Direct Selection Tool ​(សូម​មើល​រូប​ខាង​ស្ដាំ)​មក​ Select Object​ ខាង​លើ​គេ​ហើយ​លោក​អ្នក​ធ្វើ​ការ​ប្ដូរ​ពណ៌​ឱ្យ​ទៅ​ជា​ពណ៌​ស​ហើយ​ Object ​ខាង​ក្រោម​ វិញ​គឺ​ប្ដូរ​ទៅ​ជា​ពណ៌​ក្រហម​ដោយ​លោក​អ្នក​ចុច​ Fill Attribute bar ​ដែល​នៅ​ខាង​ក្រោម​ Menu bar ​សូម​មើល​រូប​ខាង​ ក្រោម​នេះ។
1ជំហានទី៣៖ បម្លែង Object ឱ្យទៅជា 3D
បន្ទាប់​ពី​លោក​អ្នក​ធ្វើ​ការ​ប្ដូរ​ពណ៌​រួច​ហើយ​លោក​អ្នក​ត្រូវ​ Select Object ​ហើយ​លោក​អ្នក​ចូល​ទៅ​កាន់​ Effect ​ហើយ​យក​ 3D ​រួច​យក​ពាក្យ​ Revolve… ​ពេល​នោះ​វា​នឹង​លោត​ផ្ទាំង​ 3D ​មក​ដូច​ខាង​ក្រោម។
1រួច​ហើយ​សូម​លោក​អ្នក​ចុច​ធីក​ត្រង់​ពាក្យ​ថា​ Preview ​ដើម្បី​មើល​រូបភាព​ 3D ​របស់​លោក​អ្នក​រួច​ហើយ​លោក​អ្នក​ធ្វើ​ការ​វាយ​តម្លៃ​តាម​ការ​ណែ​នាំ​ដូច​ តទៅ​នេះ ​Specific Rotation Around The X axis: 25, Specific Rotation Around The Y axis: -7, Specific Rotation Around The X axis: 550 ​រួច​ហើយ​ពេល​នោះ​លោក​អ្នក​នឹង​ឃើញ​រូប​ភាព​របស់​លោក​អ្នក​ក្លាយ​ទៅ​ជា ​3D ​យ៉ាង​ស្រស់​ស្អាត​ប៉ុន្ដែ​សូម​លោក​អ្នក​ចុច​ More Option ​នៅ​ក្នុង​ផ្ទាំង​ការងារ​ 3D ​របស់​លោក​អ្នក​ពេល​នោះ​វា​នឹង​លោត​ផ្ទាំង​មួយ​មក​ដូច​ខាង​ក្រោម​រួច​ហើយ​ សូម​លោក​អ្នក​យក​ mouse របស់ លោក អ្នក មក ទាញ រូប សញ្ញា ​ពន្លឺ​របស់​ 3D ​និង​វាយ​តម្លៃ​ដូច​ការ​ណែនាំ​ Light Intensity: 100%, Ambient Light: 50%, Highlight Intensity: 60%, Highlight Size: 75%, Blebd Step: 25។
1សូម​លោក​អ្នក​មើល​លទ្ធផល​ 3D ​របស់​អ្នក​ដូច​ខាង​ក្រោម​នេះ
1

ជំហានទី៤៖ ដាក់បញ្ចូលរូបសញ្ញាទៅក្នុង 3D
ពេល​ដែរ​លោក​អ្នក​ធ្វើ​រូបភាព​របស់​លោក​អ្នក​ក្លាយ​ជា​ 3D ​រួច​ហើយ​វា​នៅ ​មាន​លក្ខណៈ​ពិសេស​ថែម​ទៀត​ដែល​លោក​អ្នក​អាច​បន្ថែម​លើ​រូបភាព​ 3D ​ដែល​លោក​អ្នក​បាន​ធ្វើ​នោះ​គឺ​ការ​ដាក់​បញ្ចូល​នូវ​រូប​សញ្ញា​ផ្សេងៗ​ចូល​ ទៅ​ក្នុង​រូបភាព​ 3D ​ដែល​លោក​អ្នក​បាន​បង្កើត​ដោយ​លោក​អ្នក​ដាក់​នូវ​រូប​សញ្ញា​ដែល​ មាន​ស្រាប់​ឬ​ម៉្យាង​វិញ​ទៀត​លោក​អ្នក​អាច​បង្កើត​រូប​សញ្ញា​ផ្សេងៗ​ដោយ​ ខ្លួន​ឯង​ផ្ទាល់​ក៏​បាន​ ដែល​លោក​អ្នក​មាន​គំនិត​និង​ច្នៃ​ប្រឌិត​ផ្ទាល់​ខ្លួន​របស់​លោក​អ្នក​ ក្នុង​ជំហាន​នេះ​ខ្ញុំ​នឹង​ណែនាំ​លោក​អ្នក​ឱ្យ​ចេះ​បង្កើត​រូប​សញ្ញា​ដោយ​ ខ្លួន​ឯង​តែ​ម្ដង​សូម​លោក​អ្នក​អនុវត្ត​តាម​ដំណាក់​កាល​ដូច​តទៅ​នេះ។

ចំពោះ​ខ្ញុំ​វិញ​គឺ​ខ្ញុំ​បង្កើត​សញ្ញា​ជា​អក្សរ​ CM Magazine ​ជាមួយ​នឹង​អក្សរ​ CM Training Center ​និង​សញ្ញា​ព្រួញ​មួយ​ ដែល​មាន​ស្រាប់​ជា​ដំបូង​សូម​លោក​អ្នក​យក​ Type Tool ​មក​ចុច​លើ​ផ្ទាំង​ការ​ងារ​របស់​លោក​អ្នក​រួច​លោកអ្នក​អាច​វាយ​អក្សរ ​បាន​តាម​ការ​ណែនាំ​ឬ​មួយ​អក្សរ​របស់​លោក​អ្នក​ផ្ទាល់​តែ​ម្ដង​នៅ​ពេល​ដែល​ លោក​អ្នក​វាយ​អក្សរ​រួច​សូម​លោកអ្នក​ធ្វើ​ការ​ផ្លាស់​ប្ដូរ​ Font ​នឹង​ទំហំ​របស់​វា​ដោយ​លោកអ្នក​ចុច​ Ctrl+T ​ពេល​នោះ​វា​នឹង​ចេញ​ផ្ទាំង​ Character ​សម្រាប់​ប្តូរ​សូម​លោក​ អ្នក​មើល​ការ​ណែនាំ​តាម​រូបភាព​ខាង​ក្រោម។
1បន្ទាប់​មក​ទៀត​លោក​ Select ​លើ​អក្សរ​ដែល​លោកអ្នក​បាន​វាយ​រួច​ហើយ​ សូម​លោកអ្នក​ចុច​ Ctrl+Shift+F11 ​ពេល​នោះ​វា​នឹង​ចេញ​ផ្ទាំង​សញ្ញា​មួយ​មក​ដូច​រូប​ខាង​ក្រោម។
1បន្ទាប់​មក​ទៀត​លោក​អ្នក​ត្រូវ​ចុច​ប៊ូតុង​បង្កើត​សញ្ញា​ថ្មី​សូម​មើល​ រូបខាង​លើ​ពេល​នោះ​វា​នឹង​លោត​ផ្ទាំង​មួយ​ដែល​ឱ្យ​លោក​អ្នក​វាយ​ឈ្មោះ​សញ្ញា ​របស់​លោក​អ្នក​បន្ទាប់​មក​លោក​អ្នក​ត្រូវ​ចុច​ OK ​ពេល​នោះ​សញ្ញា​នោះ​វា​នឹង​លោត​ចូល​ផ្ទាំង​រូបភាព​សូម​មើល​រូបភាព​ខាង​លើ​ រួច​ហើយ​លោក​អ្នក​ចុច​ OK ​ពេល​នោះ​មាន​ន័យ​ថា​លោក​អ្នក​បាន​បង្កើត​សញ្ញា​រួច​បាត់​ទៅ​ហើយ។
1

បន្ទាប់​មក​ទៀត​លោក​ចូល​រក​សញ្ញា​ព្រួញ​ដែល​មាន​ស្រាប់​ដោយ​លោក​អ្នក​ ចុច​កន្លែង​បើក​សញ្ញា​សូម​មើល​ក្នុង​រូប​នៃ​ផ្ទាំង​សញ្ញា​រួច​ហើយ​លោក​អ្នក​ យក​mouse ​ដាក់​ត្រង់​ពាក្យ​ Open Symbol Library ​រួច​ហើយ​យក​ពាក្យ​ Arrows ​ពេល ​នោះ​វា​នឹង​លោត​ចេញ​ផ្ទាំង​សញ្ញា​ព្រួញ​ជា​ច្រើន​ពេល​នោះ​សូម​លោក​អ្នក​ ជ្រើស​រើស​យក​ Arrow 19 ​ដោយ​លោក​អ្នក​គ្រាន់​តែ​ចុច​លើ​សញ្ញា​នោះ​គឺ​វានឹង​ លោត​ចូល​ផ្ទាំង​សញ្ញា​សម្រាប់​ឱ្យ​លោកអ្នក​ប្រើ​ប្រាស់​បាន​ហើយ។

បន្ទាប់​មក​ទៀត​លោក​អ្នក​ចូល​ទៅ​កាន់​ Window ​រួច​យក​ពាក្យ ​Appearance ​ពេល​នោះ​វា​នឹង​ចេញ​ផ្ទាំង​មួយ​មក​សូម​លោក​អ្ន​ក​ចុច​លើ​ពាក្យ​ 3D Revolve ​ពេលនោះ​វា​នឹង​លោត​ផ្ទាំង​ 3D ​មក​ម្ដង​ទៀត​រួច​ហើយ​សូម​លោកអ្នក​ចុច​លើ​ប៊ូតុង​ Map Art… ​ពេល​នោះ​វា​នឹង​លោតផ្ទាំង​ Map Art ​មក​លោកអ្នក​ត្រូវ​ ចុច​លើ​ប៊ូតុង​ត្រង់​ Surface ​ដល់​តម្លៃ​ 7 of 8 ​បន្ទាប់​មក​ទៀត​លោក​អ្នក​ចុច​លើ​ Drop Down list ​រួច​ចុច​លើ​ CM Symbol ​បន្ទាប់​មក​វា​នឹង​លោត​រូប​សញ្ញា ​ចូល​ទៅ​ក្នុង​ផ្ទាំង​ Map Art ​នោះ​ហើយ​យើង​ទាញ​វា​ដាក់​តាម​ទីតាំង​នៅ​ក្នុង​រូបភាព​ 3D ​របស់​យើង​បាន​ហើយ​យើង​ក៏​អាច​បង្រីក​បង្រួម​បាន​ផង​ដែរ​ បន្ទាប់​មក​ទៀត​លោក​អ្នក​ត្រូវ​ចុច​លើ​ប៊ូតុង​ត្រង់​ Surface ​ដល់​តម្លៃ ​4 of 8 ​រួច​ចុច​លើ​ Arrow ​19 ​ហើយ​លោកអ្នក​អាច​ទាញ​វា​បាន​ផង​ដែរ​ ពេល​ដែរ​លោក​អ្នក​ធ្វើ​ការ​ដាក់​ទីតាំង​តាម​ដែល​លោក​អ្នក​ត្រូវ​ការ​ហើយ​រួច ​លោកអ្នក​ចុច ​OK ​ហើយ​ជា​ការ​ស្រេច​សូម​លោកអ្នក​មើល​លទ្ធផល​ដូច​ខាង​ក្រោម​នេះ៕

រចនាព្រះអាទិត្យ​ក្នុង​ Illustrator

កម្មវិធី Adobe Illustrator ត្រូវ​បាន​គេ​និយម​ប្រើប្រាស់​ដើម្បី​រចនា​រូបភាព ឬឡូ​ហ្គូ​ក្នុង​កម្រិត​ច្បាស់ ។ លោកអ្នក​អាច​ប្រើ​ប្រាស់​​រូបភាព ជា​ប្រភេទ Vector សម្រាប់​ដាក់​ផ្សាយ​លើ​ផ្ទាំង​ពាណិជ្ជ​កម្ម​ធំៗ ដោយ​មិន​បារម្ភ​ពី​ការ​បែក​ក្រឡា​រូបភាព​ ដូច​ប្រើ​ Photoshop ដែល​ជា​ប្រភេទ​ Pixel ឡើយ ។ ថ្ងៃនេះ​សំបុកអាយធី នឹង​​លើក​យក​គន្លឹះ​​​ក្នុងការ​រចនា​ព្រះ​អាទិត្យ​សើច ដែល​មាន​រូប​ស្រដៀង​នឹង​ផ្ទៃ​មុខ​មនុស្ស មក​ធ្វើ​ការ​បង្ហាញ​ជូន និង​អនុវត្តន៍​ដូច​ខាងក្រោម៖

1ជំហានទី១៖ គូសរង្វង់​ផ្ទៃ​មុខ

បើកកម្មវិធី Illustrator ហើយបង្កើត Project ថ្មីមួយ បន្ទាប់មកប្រើ Ellipse Tool ដើម្បីគូស ។
1ជំហានទី២៖ ចាក់បំពេញពណ៌ដោយប្រើ Gradient Panel

11111ជំហានទី៣៖ បង្កើត ellipse ថ្មីមួយទៀត (សំរាប់ក្នុងគ្រាប់ភ្នែក)

សូមប្រើ Gradient Panel ដដែលសំរាប់ចាក់ពណ៌ ។
111ជំហានទី៤៖ ដាក់គ្រាប់ភ្នែកខាងក្នុង

111ជំហានទី៥៖ ដាក់គ្រាប់ភ្នែកខាងក្នុងពណ៌ខ្មៅ និងពន្លឺ សឲ្យមើលមកឃើញចាំង រលោងៗ
1ជំហានទី៦៖ Select លើគ្រាប់ផ្នែកខាងក្នុង (ជំហានទី៣)

សូម​ចំលង(Ctrl + C) ហើយ Paste (Ctrl+B = Paste in Back) ។ សូមធ្វើការផ្លាស់ទីឡើងលើ ហើយដាក់ពណ៌ទឺកក្រូចចាស់ និង Paste ម្តងទៀត ដោយផ្លាស់ទីចុះក្រោមវិញម្តង រួចចាក់ពណ៌ស
1ជំហានទី៧៖ Select លើគ្រាប់ភ្នែកទាំងមូល  សូមចំលង (Ctrl + F = Paste in Front) និង Paste ទៅកាន់ទីតាំងមួយទៀត នោះយើងនឹងទទួលបានផ្នែកទាំងគូរ។
1ជំហានទី៨៖ ធ្វើចិញ្ចើម ដោយប្រើ Rectangle Tool (M)

1ជំហានទី៩៖ ធ្វើឲ្យចិញ្ខើម រាងមូល

សូមចូលទៅកាន់  Effects > Stylize > Round Corners ត្រង់ Radius Corner Dialog សូមដាក់ ១០ px ឬចំនួនផ្សេងពីនេះ យោងតាមទំហំ Project របស់អ្នក ។
1ជំហានទី១១៖ ចាក់ពណ៌ឈាមជ្រូក ចូលចិញ្ចើម និងប្រើ Gradient Tool (G)

11ជំហានទី១២៖ ចម្លង​ចិញ្ចើម​ម្ខាង​ទៀត

Select ចិញ្ចើមទាំងមូល រួចចំលង និង Paste in Front និងចូលទៅកាន់ Object > Transform > Reflect ដើម្បីត្រឡប់រូប ។
11ជំហានទី១៤៖ បង្កើតច្រមុះ

1ជំហានទី១៥៖ ចាក់ពណ៌លើ​ច្រ​មុះ
111ជំហានទី១៦៖ ចំលង និង Paste in Back រួចប្រើ Direction Tool (A)
11ជំហានទី១៧៖ បង្កើតមាត់ ដោយប្រើ Ellipse Tool និង Rectangle Tool
11ជំហានទី១៨៖ ចាក់ពណ៌
1ជំហានទី១៩៖ ចំលង និង Paste in Back ហើយផ្លាស់ទី ដូចជំហានខាងលើ
1ជំហានទី២០៖ បង្កើតស្នាមតាមកៀនមាត់ពេលសើច
1ជំហានទី២១៖ ចាក់ពណ៌ និងចំលង ហើយ​ Paste
1ជំហានទី២២៖ ចំលង និង Paste ហើយដាក់តាមកៀនមាត់ ៣ជ្រុង
1ជំហានទី២៣៖ ចម្លង​រាង​មាត់

សូម Select លើប្រអប់មាត់ធំ ពណ៌ឈាមជ្រូក ហើយចំលង និង Paste in Front រួចទាញឡើងមកលើ និងចាក់ពណ៌ឲ្យវា
1ជំហានទី២៤៖ បង្កើតស្នាមធ្មេញ ដោមប្រើ Star Tool

11ជំហានទី២៥៖ បង្កើតអណ្តាត

សូម​​ប្រើ Ellipses Tool ហើយ ចាប់យកមាត់ ធ្មេញ ស្មាមសើច និងអណ្តាតមកផ្គុំ ។
11ជំហានទី២៦៖ យកបង្គុំខាងលើ មកភ្ជាប់ជាមួយមុខ

1ជំហានទី២៧៖ បង្កើតស្នាមផ្កាយជុំវិញ
11ជំហានទី២៨៖ ចាក់ពណ៌
1ជំហានទី២៩៖ ចំលង និងកាច់រៀង
11ជំហានទី៣០៖ យករូបខាងលើ មកតំរៀបភ្ជាប់ជាមួយក្បាលទាំងមូល
11

រចនា​សត្វហោះ ជិត​ពពក​ក្នុង Illustrator

លោកអ្នក​ដែល​មានចំណូលចិត្ត​ខាង​រចនា ប្រហែលជា​បាន​អាន​អត្ថបទ​មុន ក្នុង​ចំណាត់​ថ្នាក់ រៀន Illustrator នេះគឺ​​ របៀប​រចនា​ព្រះអាទិត្យ​​ស្ញេញ ជាមួយ Adobe Illustrator ។ ដើម្បី​បង្កើន និង​ទទួល​បាន គន្លឹះ​បន្ថែម​ក្នុង​ការ​ប្រើប្រាស់​កម្មវិធី Adobe Illustrator សូម​លោកអ្នក​តាមដាន​ជាមួយ សំបុកអាយធី ខាងក្រោម៖   លទ្ធផល​ដែល​លោកអ្នក​នឹងទទួលបាន៖1នៅក្នុង​គន្លឹះ​អនុវត្តន៍​នេះ លោកអ្នក​នឹង​ប្រើប្រាស់ Tool មួយចំនួន​ដូចជា៖ Scatter Brush និង Blending Mode Screen  ថែម​ទាំង​រៀន​គួរ​រូប​ចាប ព្រមទាំង​ការ​បង្កើត​ពន្លឺ​ព្រះអាទិត្យ ដោយ​ប្រើ Flare Tool ។

១. បង្កើត​ផ្ទៃ​ក្រោយ (Background)

ជំហាន​ដំបូង សូម​លោកអ្នក​គូស ប្រអប់ផ្ទៃ​ក្រោយ​ ដោយប្រើ Rectangle Tool (ចុច M ជាទម្រង់​ខ្លី) ហើយ​គូស​ឲ្យ​ពេញ Artboard រួច​សូម​ចាក់​ពណ៌​ដោយ​ប្រើ Gradient ដែល​លោកអ្នក​អាច​ចូល​ទៅ​តាមរយៈ Window > Swatch Libraries > Gradients > Sky. សូមជ្រើស​រើស​ម៉ូត​ណាមួយ រួច​កម្រិត​ត្រឹម ៩០ ដឺក្រេ នៅក្នុង Gradient panel ។
1២. បង្កើត Scatter Brush

ដើម្បី​បង្កើត  Scatter Brush លោកអ្នក​ត្រូវ​គូស​ជារង្វង់​សិន ដោយ​ប្រើ Ellipse Tool (L) បន្ទាប់មក​សូម​រង្វង់​នេះ ទម្លាក់​ចូល​ក្នុង Brushes panel ហើយ​កំណត់ Options មួយចំនួន​តាមរូប​ខាងក្រោម ។
1៣. គូស​រាង​ពពក
ជំហានទី​១  សូមចាប់យក Paintbrush Tool (B) និង​ចុចយក Scatter Brush (ដែល​បាន​បង្កើត​អំបាញ់​មិញ) ។ បន្ទាប់មក​គូស​វាស រូបរាង​ជាពពក តាម​ទម្រង់​រូបរាង​ខាងក្រោម ។
1ជំហានទី​២   សូមចាប់យក​ពពក​ទាំងអស់ (Select All) រួច​ចូល​ទៅកាន់ Object > Expand Appearance ដើម្បី​​ប្រែ​រូបរាង​ទំហំ​ពពក​ទាំងនោះ ឲ្យ​ចូល​ក្នុង Artboard ។ ហើយ​កុំភ្លេច Ungroup (Control + Shift + G) វិញផង ដើម្បី​អាច​កែប្រែ​ពពក​នីមួយៗ​បាន ។
1៤. បន្ថែម Fluffy Effect ដោយ​ប្រើ Gradients
ជំហាន​ទី​១
បន្ទាប់​ពី​លោកអ្នក​បាន​កែប្រែ​ទំហំ​រូបរាង រួចហើយ (តូច ធំ តាម​ចិត្ត​លោកអ្នក) ហើយ​ចាប់ពពក​ទាំងអស់​នោះ និង​ចាក់​ពណ៌​ខ្មៅ ស ដោយ​ប្រើ​ Radial Gradient ដូច​រូប​ខាងក្រោម ។

1ជំហាន​ទី​២  បន្ត​មកទៀត សូម​ចូល​ទៅកាន់ Transparency panel និងកំណត់ Blending Mode: Screen ។ លោកអ្នក អាច​ចាប់​ពពក​ជាក្រុម​ Group (Control + G)  នៅពេល​ដែល​បាន​ប្រើ​ពណ៌ខ្មៅ ជាមួយ Blending Mode Screen វានឹង​បង្ហាញ​ឆ្លុះ (transparent) ។
1៥. បង្កើត​មេឃភ្ជាប់​ពពក
ជំហាន​ទី​១  សូម​ចម្លង​រូបរាង​ពពក​បន្ថែម ដោយប្រើ​ទម្រង់​ខ្លី Control + C (ចម្លង) និង Control + V ដើម្បី Paste មកវិញ ។
1ជំហាន​ទី​២  បន្ទាប់​ពី​បាន​ចម្លង​រួចហើយ សូមចូល ទៅកាន់ Transparency panel ហើយ​កំណត់​ភាពច្បាស់ (Opacity) ត្រឹម​ចន្លោះ ៦០% និង ៨០%  ដែល​ស្រដៀង​នឹង​រូប​ភាព​ខាងក្រោម ។
1៦. គូស​រូបចាប  ជំហាន​ទី​១ បង្កើត​គ្រោង​រូបចាប:

  • គូស​តួ​ខ្លួន និង​ក្បាល លោកអ្នក​អាច​ប្រើ Ellipse Tool (L)
  • គូស​ចំពុះ​ដោយ​ប្រើ Pen Tool (P)
  • គូស​កន្ទុយ និងស្លាប​ដោយ​ប្រើ  Pencil Tool (N)

1

ជំហាន​ទី ២  សូម​ចាប់​យក Width Tool (ទម្រង់​ខ្លី Shift + W) ហើយ​បន្ថែម កម្រាស់​នៅ​ស្លាប​ខាងឆ្វេង ។ សូម​ចុច​លើ​ចំណុច​កណ្តាល  ដើម្បីធ្វើ​ឲ្យ​វា​ក្រាស់ ។

1ជំហាន​ទី ៣  បន្ទាប់មក សូម​បន្ថែម​កម្រាស់​បន្ថែម​ទៀត ឲ្យ​សម​ជារាង​ស្លាប​ចាប ដោយ​ប្រើ Width Tool (Shift + W) ម្តងទៀត ។
1ជំហាន​ទី ៤  សូមបន្ថែម​ភាពក្រាស់​ត្រង់​ ផ្នែក​ខាងក្រោម​នៃ​ស្លាប បន្តិច​ទៀត។
1ជំហាន​ទី ៥   បន្ត​មកទៀត សូម​បង្កើត​ស្លាប និង​កន្ទុយចាប តាម​តិច​ណិច​ដូច​ខាងលើ នោះ​អ្នក​នឹង​ទទួល​បាន​រូប​ដូច​ខាងក្រោម ។
1ជំហាន​ទី ៦  សូម​ចម្លង​កន្ទុយ​បន្ថែម ចំនួន ៤ ទៅ ៥ ដើម្បី​ឲ្យ​មើល​ទៅ​កាន់តែ​ទំនង និង​ប្រសើរ​​ថែម​ទៀត ។
1ជំហាន​ទី ៧   ជំហាន​បន្ត សូម​ចាប់​រូប​រាង ចាប​ទាំងអស់ រួច​ចូល​ទៅកាន់ Object > Expand Appearance ហើយ​ផ្គួប​រូប​រាង​បញ្ចូល​គ្នា ដោយ​ប្រើ Pathfinder panel ។
1៧. បន្ថែម​ចាប ចូល​រូបផ្ទាំង​មេឃ និង​ពពក
ជំហាន​ទី ១  សូម​ចម្លង​ចាប ជា៣ រូបរាង ហើយ​ចាក់ពណ៌​ជា សវិញ ។
1ជំហានទី ២   សូមចាប់​ចាប ទាំង ៣ (ចម្លងខាងលើ) ហើយ​ចូល​ទៅកាន់ Effect > Stylize > Feather ដោយកំណត់ Feather Radius ត្រឹម ២ ភីចស.

ពពុះ​ហោះ​រចនាលើ​ Illustrator CS5

បង្កើត​ពពុះ​ហោះ​យ៉ាង​ស្រស់​ស្អាត​ដោយ​ខ្លួន​ឯង​តែ​ម្ដង​ ដោយ​យើង​ប្រើប្រាស់​នូវ​ Gradient ​ដែល​អាច​ឱ្យ​យើង​ធ្វើ​នូវ​ជម្រាល​ពណ៌​ទៅ​លើ​ Path ​របស់​យើង​ និង​ការ​ប្រើប្រាស់​ Blur ​ដែល​ធ្វើ​ឱ្យ​ Path ​របស់​លោកអ្នក​ប្រែ​ក្លាយ​ជា​លក្ខណៈ​ព្រិលៗ​ ហើយ​មាន​ទាំង​បច្ចេកទេស​នៃ​ការ​ចំណាំង​ប្លាត​ថែម​ទៀត​ផង។
1ជំហានទី១៖ បង្កើត​ផ្ទាំង​ការងារ​ជាមួយ ​Illustrator CS5
ជាដំបូងលោកអ្នក​ត្រូវ​បើក​កម្មវិធី​ Adobe Illustrator CS5 រួច​ហើយ ​លោកអ្នក​ត្រូវ​ចូល​ទៅ​កាន់​ File ​រួច​យក​ពាក្យ​ New… ឬ​ម៉្យាង​វិញ​ទៀត​ លោក​អ្នក​អាច​ចុច​ Ctrl+N ​ពេល​នោះ​វា​នឹង​លោត​ផ្ទាំង​មួយ​ដែល​អាច​ឱ្យ​លោកអ្នក​វាយ​តម្លៃ​ទំហំ​ការងារ ​និង​ដាក់​ឈ្នោះ​ការងារ​របស់​លោកអ្នក​សូម​មើល​ការ​ណែនាំ ​Name: Bubble, Width: 800 pt, Height: 600 pt ​រួច​ចុច OK។
1ជំហានទី២៖ ការប្រើ Gradient ទៅលើ Path
ក្នុង​ជំហាន​នេះ​លោកអ្នក​ត្រូវ​ប្រើ​ Ellipe Tool ឬ​លោកអ្នក​ចុច​អក្សរ​ L ​រួច​ហើយ​លោក​អ្នក​ចុច​លើ​ផ្ទាំង ​ ការងារ​របស់​លោកអ្នក​ពេល​នោះ​វា​នឹង​លោត​ផ្ទាំង​មួយ​ឱ្យ​លោកអ្នក​វាយ​តម្លៃ​ ដូច​ការ​ណែ​នាំ Width: 300 pt, Height: 300 pt ​ហើយ​លោក​អ្នក​ចុច​ OK។
1តើ Path ​របស់​លោក​អ្នក​ស្ថិត​នៅ​ទីតាំង​ដែល​លោក​អ្នក​ចង់​បាន​ហើយ​ឬ​នៅ?​ បើ​មិន​ទាន់​ទេ​សូម​លោកអ្នក​ចុច​យក​ Selection Tool ​ដាក់​ត្រង់​ទីតាំង​ដែល​លោកអ្នក​ត្រូវ​ការ​បាន​ ចំណែក​ខ្ញុំ​វិញ​វាយ​តម្លៃ​នៅ​ក្នុង​ Control Bar ​ដោយ​វាយ​តម្លៃ​ x: 400 pt, y: 300 pt ​ដូច​រូប​ខាង​លើ។
1បន្ទាប់មក​ទៀត​លោកអ្នក​ចូល​ទៅ​កាន់​ Window ​រួច​ពាក្យ​ Gradient ​ឬ​ម៉្យាង​វិញ​ទៀត​លោកអ្នក​ចុច​ Ctrl+F9 ​ពេល​នោះ​វា​នឹង​លោត​ផ្ទាំង​ការងារ​ Gradient ​ចេញ​មក​ជា​មិនខាន​រួច​ហើយ​លោក​អ្នកយក​ Selection Tool ​មក​ Select Path ​របស់​លោក​អ្នក​ហើយ​ចុច​សញ្ញា​ Drop down list រួច​យក​ពាក្យ​ Fade to Black ​រួច​ហើយ​នៅត្រង់​ Type ​យក​ Radial ​សូម​មើល​ រូប​ខាងក្រោម​នេះ។
1បន្ទាប់មក​ទៀត​លោក​អ្នកចុច ​Double Click លើ ​Gradient Slider ​ខាង ​ឆ្វេង​ពេលនោះ​វានឹ​ងលោត​ផ្ទាំង​ជ្រើស​រើស​ពណ៌​សូម​លោកអ្នក​រើស​យក​ពណ៌ ​Cyan ​បន្ទាប់​មក​ទៀត​លោក​អ្នកចុច​ Double Click ​លើ ​Gradient Slider ​ខាង​ស្ដាំ​វិញ​ម្ដង​ហើយ​លោកអ្នក​រើស​យក​ពណ៌ស​ហើយ​លោកអ្នក​ចុច​ត្រង់​ Reverse Gradient ​រួច​ហើយ​ចុច​ Gradient Slider ​ពណ៌ស​ហើយ​វាយ​តម្លៃ ​ Location: 30% ​សូម​លោកអ្នក​មើល​លទ្ធផល​ដូច​ខាងក្រោម។
1ជំហានទី៣៖ ដាក់ Blur ទៅឱ្យ Path
ក្នុងជំហាននេះលោកអ្នកត្រូវដាក់​ Blur ​ទៅ​ឱ្យ​ Path ​របស់​លោក​អ្នក​ ​ដើម្បី​ឱ្យ​ Path ​របស់​លោក​អ្នក​មើល​ទៅ​ឃើញ​ព្រឹលៗ​ដូច​ពពុះ​មែនទែន​ ដើម្បី​ដាក់​ Blur ​សូម​លោកអ្នក​ចូល​ទៅកាន់​ Effect ​ហើយ​យក​ Blur ​រួច​ហើយ​លោកអ្នក​រើស​យក​ពាក្យ​ Gaussian Blur ​ពេល​នោះ​វា​នឹង​លោត​ផ្ទាំង​មួយ​ចេញ​មក​ដើម្បី​ឱ្យ​លោកអ្នក​វាយ​តម្លៃ​ដូច​ ការ​ណែនាំ ​Radius: 2.5 pixels ​រួច​ហើយ​ចុច​ OK សូម​លោកអ្នក​មើល​រូបខាង​ក្រោមនេះ។
1ជំហានទី៤៖ បន្ថែមគែមព្រឹលជុំវិញពពុះឱ្យកាន់តែដូចមែនទែន
សូមលោកអ្នកយក​ Ellipe Tool ​មកចុច​លើ​ផ្ទាំង​ការងារ​ពេល​នោះ​វា​នឹង​លោត​ផ្ទាំង​មួយ​ឱ្យ​លោកអ្នក​សូម​ វាយ​តម្លៃ​ដូច​ការ​ណែនាំ​ Width: 305 pt, Height: 305 pt ​ហើយ​លោកអ្នក​ចុច​ OK ​រួច​លោកអ្នក​ដាក់​ទីតាំង​ x: 400 pt, y: 300 pt ​(សូមមើលក្នុងជំហានទី២) ​ដោយ​លោក​អ្នក​យក​ None Fill ​ហើយ​ Stroke ​លោកអ្នក​យក​តម្លៃ​ 5 ​ដោយ​លោកអ្នក​អាច​ធ្វើ​ការ​ប្ដូរ​នៅ​ក្នុង​ Control bar ​ដែល​នៅ​ក្រោម​ Menu bar ​សូមលោក​អ្នក​មើល​រូប​ខាង​ ក្រោម​នេះ។
1

រួចហើយ​សូម​លោកអ្នក​ចូល​ទៅ​កាន់​ Effect ​ហើយ​យក​ Blur ​រួច​ហើយ ​លោកអ្នក​រើស​យក​ពាក្យ​ Gaussian Blur ​ពេល​នោះ​វានឹង​លោត​ផ្ទាំង​មួយ​ចេញ​មក​ដើម្បី​ឱ្យ​លោកអ្នក​វាយ​តម្លៃ​ដូច​ ការ​ណែនាំ​ Radius: 3.5 pixels ​រួច​ហើយ​ចុច​ OK ​(សូម​មើល​ក្នុង​ជំហានទី៣) ។
ចំណាំ៖ ​នៅ​ក្នុង​កម្មវិធី​ Adobe Illustrator ​ពេល​ដែល​លោកអ្នក​ ប្រើប្រាស់​ដូចជា​ Gradient, Fill ​និង​ Stroke ម្ដង​រួច​ហើយ​វា​នឹង​ចងចាំ​ទុកពេល​ដែល​លោកអ្នក​គូរ​លើក​ក្រោយ​វា​នឹង​ចេញ​ ដូច​កាល​ដែល​លោកអ្នក​ បាន​ប្រើប្រាស់​នោះ​ជា​មិនខាន។

ជំហានទី៥៖ ដាក់​ស្រមោល​ចាំង​នៅពីលើ
សូម​លោក​អ្នក​យក​ Ellipe Tool ​មក​ចុច​លើ​ផ្ទាំង​ការងារ​ពេល​នោះ​វា​នឹង​លោត​ផ្ទាំង​មួយ​ឱ្យ​លោកអ្នក​សូម​ វាយ​តម្លៃ​ដូចការ​ណែនាំ​ Width: 305 pt, Height: 305 pt ​ហើយ​លោក​អ្នក​ចុច​ OK ​រួច​លោក​អ្នក​ដាក់​ទីតាំង​ x: 440 pt, y: 250 pt ​(សូមមើល​ក្នុង​ជំហានទី២)​ ដោយ​មិន​យក​ Stroke។

បន្ទាប់​មក​ទៀត​លោកអ្នក​ត្រូវ​ចូល​ទៅ​កាន់​ផ្ទាំង​ការងារ​របស់​ Gradient ​(សូមមើលក្នុងជំហានទី២) ​រួច​ហើយ​លោក​អ្នក​ចុច​សញ្ញា​ Drop down ​list ​រួច​យក​ពាក្យ Fade to Black ​រួច​ហើយ​នៅ​ត្រង់​ Type យក​ Radial ​បន្ទាប់​មកទៀត​លោកអ្នក​ចុច​ Double Click ​លើ ​Gradient Slider ខាង ​ឆ្វេង​ពេលនោះ​វា​នឹងលោត​ផ្ទាំង​ជ្រើសរើស​ពណ៌​សូម​លោកអ្នក​រើស​យកពណ៌ ​Cyan ​រួច​ហើយ​យក​តម្លៃ ​Opacity: 15% ​ហើយ​អ្នកចុច​ Double Click ​លើ​ Gradient Slider ​ខាង​ស្ដាំ​ហើយ​រើស​យក​ពណ៌ស​ សូម​មើល​លទ្ធផល​ដូច​ខាង​ក្រោមនេះ។
1ជំហានទី៦៖ តិចនិចបន្ថែមចម្នាំងផ្លាតលើពពុះ
តើ​លោកអ្នក​ចាប់​អារម្មណ៍​អំពី​ការ​រូបភាព​តិចនិច​ខ្លះ​ដែរ​ឬ​ទែ?​ ដូច​ជា​ចំណាំង​ប្លាត​ ដំណក់​ទឹក ​ស្រមោល​ និង ​តិចនិច​ជាច្រើន​ទៀត។
នៅ​ពេល​នេះ​យើង​នឹង​គូរ​នូវ​ស្រមោល​ចំណាំង​ប្លាត​ពណ៌ស​ ដោយ​យើង​ប្រើប្រាស់​នូវ ​Pen Tool ​មក​គូរ​ តើ​លោក​អ្នក​ចេះ​ប្រើប្រាស់ ​Pen Tool ​យ៉ាង​ស្ទាត់​ជំនាញ​ ហើយ​ឬ​នៅ?
ការ​គូរ​របស់​ខ្ញុំ​គូរ​ទៅ​តាម​លក្ខណៈ​រង្វង់​តាម​គែម​នៃ​ស្រមោល​គឺ​មាន​៤ ​សូម​មើល​លទ្ធផល​ដូចខាង​ក្រោម។
1និង​ដំណាក់​នៃ​ស្រមោល​មាន​២ ​ដែល​គូរ​ដោយ​ Ellipe Tool ​ដោយ​ យើង​អាចទាញ​ Ellipe Tool ​នៅ​ពេល​ដែល​យើង​យក​ Selection Tool ​មក​ចុច​លើ​ Path ​នោះ​ហើយ​វា​នឹង​ចេញ​ Free Transform ​ដែល​អាច​ឱ្យ​យើង​ទាញ​ បាន​សូម​មើល​រូប​ខាងក្រោម។
1បន្ទាប់​ពីខ្ញុំគូររួច​ហើយ​ខ្ញុំ​ធ្វើ​ការ​ Select Path ​ទាំងនោះ​ហើយ​ដាក់​ Path​ ទាំង​នោះ​ទៅ​ជា មួយ​ក្រុម​ដោយ​ចុច​ Control+G ​រួច​ខ្ញុំ​បន្ថយ​នូវ​ Opacity: 85% ​ដើម្បី​បន្ថយ​ Opacity ​សូម​លោក​អ្នក​ចូល​ទៅ​កាន់​ Window ​រួច​យកពាក្យ​ Transparency ពេល​នោះ​លោកអ្នក​នឹង​ឃើញ​ផ្ទាំង​មួយ​ដូច​រូបខាង​ក្រោម​នេះ​ជា​មិន​ខាន។
1

បន្ទាប់​ពីបន្ថយ​នូវ​ Opacity ​រួច​ហើយ​លោកអ្នក​នឹង​ឃើញ​ពពុះ​របស់​លោក​ អ្នក​យ៉ាង​ពិតៗ​ជា​មិនខាន​សូម​មើល​រូបភាព។

ជំហានទី៧៖ ធ្វើឱ្យចេញជាពពុះហោះ
ក្នុងជំហាននេះយើង​នឹង​ធ្វើ​ឱ្យ​ចេញ​ជា​ពពុះ​ហោះ​យ៉ាង​ជាក់ស្ដែង​តែម្ដង​ ជា​ដំបូង​លោកអ្នក​ត្រូវចុច​ Ctrl+A ​ដើម្បី​ធ្វើការ​ Select Path ​ទាំង​អស់​ រួច​ហើយ​លោកអ្នក​ដាក់​ Path ​ទាំងនោះ​ទៅ​ជា​ មួយ​ក្រុម​ដោយ​លោក​អ្នកចុច​ Ctrl+G។
បន្ទាប់​ពី​លោកអ្នក​ធ្វើ​ដូចនេះ​ហើយ​សូម​លោក​អ្នក​ធ្វើការ ​Select ​ក្រុម​ Path ​របស់​លោកអ្នក​សិន​ហើយ​លោក​អ្នក​អាច​ធ្វើការ​បង្រីក​បង្រួម​បាន​ដោយ​ លោក​អ្នក​យក​ Selection Tool ​មក​ចុច​លើ​ក្រុម​ Path នោះ​វា​នឹងចេ​ញ Free Transform ​សូម​មើល​ក្នុង​ជំហាន​ទី៦ ​ហើយ​លោក​អ្នកអាច​ទាញ​បង្រីក​បង្រួម​ បាន​នឹង​អាច​ចាប់​អូស​ទៅ​ទីតាំង​ដែល​លោកអ្នក​ត្រូវ​ការ​បាន។
ខាង​ក្រោមនេះ​ជា​លទ្ធផល​ដែល​ខ្ញុំ​បាន​ធ្វើ​ការ​បង្រីក​បង្រួម​ និង​ខ្ញុំ​បានអូស​ ដាក់​ទីតាំង​ដែល​ខ្ញុំ​ត្រូវការ​ សូម​មើល​រូបភាព​ខាង​ក្រោម​នេះ៕
តើ​លោកអ្នក​អាច​ធ្វើ​បាន​ដូច​រូប​នេះ​ដែរ​ឬទេ?
1

​អក្សរ​ផុស​ ​3D ​ជាមួយ​ Illustrator CS5

​វិធី​បង្កើត​អក្សរ​ផុស​ជា​លក្ខណៈ​ 3D ​នៅ​ក្នុង​ Illustrator ​មក​បង្ហាញ​ជូន​អ្នក​ទាំងអស់​គ្នា។ ​សូម​ធ្វើ​តាម​ដំណាក់​កាល​នីមួយៗ​ដូច​ខាងក្រោម​អ្នក​នឹង​ទទួល​បាន​នូវ​អក្សរ ​ផុស​ដ៏​ស្រស់​ស្អាត៖
ដំណាក់កាលទី១៖
យើង​ត្រូវ​បង្កើត​នូវ​ផ្ទាំង​ការ​ងារ​មួយ​ដោយ​ចុចលើ ​File ​យក​ New ​រួច​កំណត់​ដូច​ខាងក្រោម​
– ត្រង់ Units យក Pixels
– ត្រង់ Width វាយ 960 px
– ត្រង់ Height វាយ 640 px
រួចចុច OK
1ដំណាក់កាលទី២៖
យើងត្រូវ​បង្កើត​នូវ​ rectangle ​មួយ​ដោយ​ប្រើ​នូវ​ Tool Rectangle (M) ​រួច​អូស​ពី​លើ​ក្រដាស​ដែល​យើង​ទើប​តែ​បាន​បង្កើត​ រួច​ប្តូរ​ពណ៌​វា​ដូច​ខាង​ក្រោម
11បន្ទាប់​មក​យើង​ត្រូវ​ប្រើ​ Type Tool (T) ​ដើម្បី​វាយ​អក្សរ​ដែល​អ្នក​ចង់​វាយ​ រួច​ជ្រើសរើស​ពណ៌​ស​ដើម្បី​ធ្វើ​ជា​ពណ៌​របស់​អក្សរ
1ដំណាក់កាលទី៣៖
យើង​ត្រូវ ​Select ​នៅ​លើ​អក្សរ​នោះ​ រួច​ចូល​ទៅ​ក្នុង ​Effect -> 3D -> Extrude & Bevel
1ពេល​នោះ​វា​នឹង​ចេញ​នូវ​ផ្ទាំង​មួយ​ចេញ​មក ​យើង​ត្រូវ​កំណត់​នូវ ​Setting ​ឲ្យ​ដូច​ទៅ​នឹង​រូបខាង​ក្រោម បន្ទាប់​មក​ចុច​ OK
1ពេល​នោះ​យើង​នឹង​បាន​នូវ​អក្សរ​ដូច​រូប​ខាងក្រោម៖
1ដំណាក់កាល់ទី៤៖
យើងត្រូវ ​Duplicate 3D text ​ដែល​យើង​បាន​កំណត់​អំបាញ់មិញ​ឲ្យ​បាន​មួយ​ទៀត​ ហើយ​ Select ​លើ​វា ​រួច​ចូល​ទៅ​ក្នុង​ Object ​យក​ Expand Appearance​ រួច​ចាប់​ផ្តើម​ Select ​មុខ​នៃ​ អក្សរ​ដូច​ខាងក្រោម៖​
1បន្ទាប់​មក​ចុច ​Ctrl+C​ ដើម្បី ​Copy ​មុខ​វា​ទុក​ រួច​លុប​អក្សរ​ដែល​យើង​បាន​ Duplicate ​អំបាញ់មិញ ​រួច​ចុច​ Ctrl+F ​ដើម្បី​ចំលង​វា​មក​វិញ ​យើង​នឹង​បាន​ដូច​រូប​ខាងក្រោម​
1ដំណាក់កាលទី៥៖
យើង​ត្រូវ​ប្តូរ​ពណ៌​មុខ​ដែល​យើង​បាន​កាត់​ចេញ​អំបាញ់មិញ​ឲ្យ​ទៅ​ជា​ពណ៌ខ្មៅ ​ រួច​ទាញ​វា​យក​មក​ដាក់​នៅ​លើ​អក្សរ​ ឲ្យ​វា​មើល​ទៅ​ដូច​រូប​ខាង​ក្រោម៖
1បន្ទាប់​មក​យើង​ត្រូវ​បង្កើត​នូវ​ស្រមោល​ សម្រាប់​អក្សរ​ 3D ​នោះ ​រួច​បង្កើត​មុខ​ដោយ​ធ្វើ​ដូច​អំបាញ់​មិញ បន្ទាប់​មក​ដាក់​ពណ៌​វា​ឲ្យ​ដូច​ទៅ​នឹង​ស្រមោល​ដោយ​ចូល​ទៅ​ក្នុង​ Effect è Blur è Gaussian Blur រួច​កំណត់​​នូវ​ Option ​ដូច​ខាង​ក្រោម៖
1បន្ទាប់​មក​ទាញ​វា​ទៅ​ដាក់​នូវ​ពី​ក្រោយ​អក្សរ​ 3D ​របស់​យើង​ឲ្យ​វា​ដូច​ទៅ​នឹង​ស្រមោល​
1បន្ទាប់​មក​យើង​អាច​យក​នូវ​ Background ​ណា​ដែល​សាក​សម​ទៅ​នឹង​អក្សរ​ 3D ​មក​ដាក់​បាន​ពី​ក្រោយ​អក្សរ​នេះ​បាន​ ដោយ​ចុង​បញ្ចប់​យើង​នឹង​បាន​លទ្ធផល​ដូច​ខាងក្រោម៖
1

កាត់​ត​បទ​ចម្រៀង​ប្រើកម្មវិធី Audio Director

កម្មវិធី​ Audio Director គឺ​ជា​កម្មវិធី​មួយ​ដែល​អាច​ឱ្យ​អ្នក​ គ្រប់គ្រង​ទៅ​លើ​បទ​ចម្រៀង​បាន​យ៉ាង​ប្រសើរ កម្មវិធី​នេះ​មាន​ Tool ជា​ច្រើន​សម្រាប់​អាច​ឱ្យ​អ្នក​អាច​កាត់​បទ​ចម្រៀង​ ទៅ​តាម​ចំណង់​ចំណូល​ចិត្ត​របស់​អ្នក។ តើ​កម្មវិធី​នេះ​មាន​សមត្ថភាព​អាច​ធ្វើ​អ្វី​បាន​ខ្លះ​ទៀត? ជា​ការ​ពិត​ណាស់​កម្មវិធី Audio Director មិន​ត្រឹម​តែ​អាច​ឱ្យ​អ្នក​កាត់​ត​បទ​ចម្រៀង​តែ​ប៉ុណ្ណោះ​ទេ វា​ថែម​ទាំង​អាច​ឱ្យ​អ្នក​បង្កើត​ Project សម្រាប់​គ្រប់គ្រង​ទៅ​លើ​ប្រភេទ Audio និង Video ថែម​ទៀត​ផង។
1លក្ខណៈ​ពិសេស៖
-ឈ្មោះ​កម្មវិធី Audio Director
-ទំហំ 231 MB
-ដំណើរ​ការ​ជាមួយ Windows XP/ Vista / 7 / 8

របៀប​ដំឡើង
-ដំបូង​លោក​អ្នក​ត្រូវ​ទាញ​យក​កម្មវិធី​នេះ​ ជា​មុន​សិន​ រួច​បន្ទាប់​មក​អ្នក​ត្រូវ​ដំឡើង​កម្មវិធី​នេះ​តាម​ធម្មតា ។
១. អ្នក​ត្រូវ​ជ្រើសរើស​យក​ភាសា​សម្រាប់​ដំឡើង។
1២. បន្ទាប់​មក​ វា​នឹង​ចាប់​ផ្ដើម​ដំឡើង​កម្មវិធី​នេះ​នៅ​លើ​ម៉ាស៊ីន​របស់​អ្នក។

1៣. អ្នក​ត្រូវ​​ចុច​ Next ដើម្បី​បន្ត​ដំឡើង​ បន្ទាប់​មក​ត្រូវ​រង់ចាំ​រហូត​ដល់​កម្មវិធី​នេះ​ ដំឡើង​ចប់។
1របៀប​ប្រើប្រាស់​
១. ដំបូង​អ្នក​ត្រូវ​បើក​ចូល​ទៅ​កាន់​កម្មវិធី Audio Director ដែល​មាន​នៅ​លើ​ផ្ទៃ Desktop របស់​អ្នក​ នោះ​អ្នក​នឹង​ឃើញ​មាន​ផ្ទាំង​មួយ​ចេញ​មក​ដូច​ខាង​ក្រោម៖
1២. អ្នក​ត្រូវ​ចុច​លើ File => Import Media រួច​ចុច​ជ្រើសរើស​យក​បទ​ចម្រៀង​ឬ Media ណា​មួយ​ដើម្បី​បង្កើត​គម្រោង​ថ្មី​ ឬ​សម្រាប់​កាត់​បទ​ចម្រៀង​ដែល​អ្នក​ពេញ​ចិត្ត។
1៣. ក្រោយ​មក​អ្នក​នឹង​ឃើញ​មាន ផ្ទាំង​មួយ​ចេញ​មក​ដូច​ខាង​ក្រោម៖
1៤. រលក​សំឡេង Wave ដែល​មាន​នៅ​ខាង​លើ គឺ​ជា​រលក​សំឡេង​​ខាង​ស្ដាំ​នៃ​ឧបករណ៍​បំពង​សំឡេង ឯ​រលក​សំឡេង Wave ខាងក្រោម​គឺ​ជា​រលក​សំឡេង​ខាង​ឆ្វេង​នៃ​ឧបករណ៍​បំពង​សំឡេង។ ដូច​នេះ​អ្នក​អាច​ធ្វើ​ការ​កំណត់​រលក​សំឡេង​នេះ​យ៉ាង​ងាយ​ ដើម្បី​ស្ដាប់​អ្វី​ដែល​អ្នក​បាន​កំណត់​សូម​ចុច​ច Space ។
1៥. ខ្សែ Line ខាង​ក្រោម​គឺ​ជា​ការ​កំណត់​សំឡេង​សម្រាប់​ Wave ខាង​លើ​ ។ អ្នក​អាច​បង្កើត​ចំណុច​ បាន​ច្រើន​ដោយ​ចុច​ឱ្យ​ចំ​លើ​ខ្សែ​ Line នោះ​រួច​ធ្វើ​ការ​កំណត់​វា​ទៅ​ជា​ការ​ស្រេច។
1៦. សម្រាប់​ឯ​ការ​កំណត់​ទៅ​លើ​បទ​ចម្រៀង​សូម​មើល​នៅ​ក្នុង​ Edit ឬ មើល​នៅ​លើ​ Toolbar ខាង​លើ​ដែល​មាន​រូប icon សូម​ចុច​លើ​ Tool ណា​មួយ​ដែល​អ្នក​ចង់​កំណត់​វា​សម្រាប់​ចម្រៀង​របស់​អ្នក។
1៧. នៅ​ក្នុង Adjustment អ្នក​ក៏​អាច​កំណត់​ទៅ​លើ​បទ​ភ្លេង​របស់​អ្នក​ផង​ដែរ​ ដោយ​ជ្រើស​រើស​យក​ Tool ណា​មួយ​ដែល​អ្នក​ពេញ​ចិត្ត​រួច​ធ្វើ​ការ​កំណត់​លើ​វា ។ នៅ​ពេល​ដែល​អ្នក​បាន​កំណត់​រួច​សូម​ចុច​លើ Apply ដើម្បី​រក្សា​ទុក​ជា​ការ​ស្រេច។
1៧. នៅ​ក្នុង Adjustment អ្នក​ក៏​អាច​កំណត់​ទៅ​លើ​បទ​ភ្លេង​របស់​អ្នក​ផង​ដែរ​ ដោយ​ជ្រើស​រើស​យក​ Tool ណា​មួយ​ដែល​អ្នក​ពេញ​ចិត្ត​រួច​ធ្វើ​ការ​កំណត់​លើ​វា ។ នៅ​ពេល​ដែល​អ្នក​បាន​កំណត់​រួច​សូម​ចុច​លើ Apply ដើម្បី​រក្សា​ទុក​ជា​ការ​ស្រេច។
1

បង្កើត Coming Soon ជាមួយ​កម្មវិធី​ Photoshop

មុន​ពេល​ដែល​អ្នក​ដំណើរការ​គេហទំព័រ​ថ្មី​ អ្នក​ចាំបាច់​ត្រូវ​ដាក់ coming soon page នៅ​លើ​គេហទំព័រ​របស់​អ្នក។ ដូច្នេះ​ចូរ​អនុវត្ត​ជា​មួយ​យើង​ខ្ញុំ​ដូច​ខាង​ក្រោម៖
1បើក​កម្មវិធី Adobe Photoshop ហើយ​ចុច​លើ​ File → New និង​ធ្វើការ​កំណត់​តម្លៃ​ដូច​រូប ​រួច​ចុច​ប៊ូតុង​ OK
1បន្ទាប់​បន្ថែម Noise នៅ​លើ​ផ្ទៃ​ការងារ​អ្នក​ដោយ​ ចូល​ទៅ​ Filter → Noise → Add Noise… ហើយ​សូម​ធ្វើ​ការ​កំណត់​តម្លៃ​ដូច​រូប៖
1ចូរ​ជ្រើស​រើស​យក​ ឧបករណ៍​មួយ​ដែល​មាន​ឈ្មោះ​ថា Rectangle Marquee ហើយ​បង្កើតLayer ថ្មី​ដោយ​ចុច​ Ctrl + Shift + N បន្ទាប់​មក​យក Rectangle Marquee មក​គូស​ header និង footer ដោយ​ជ្រើស​ពណ៌ #3E3E3E។
1នៅ​លើ​ Layer របស់ Header គឺ​អ្នក​ត្រូវ​ដាក់​ស្រមោល​ដោយ​ចូល​ទៅ​ Blending Options → Drop Shadow ហើយ​ជ្រើស​យក​ពណ៌ #b1b0b0, Distance=3, Size=7
1បន្ទាប់​មក​យើង​បង្កើត​ Logo ដោយ​ជ្រើស​យក Rounded Rectangle Tool (U) និង​កំណត់​តម្លៃ radius=5px ជាមួយ​ពណ៌ #E34601។
1ហើយ​ដាក់​ Inner Glow ជ្រើសរើស​ពណ៌ #FB6B2B និង​កំណត់​តម្លៃ Choke=100%, Size=2px។
1ចាប់​ផ្ដើម​សរសេរ​អក្សរ S ដោយ​ប្រើ​ប្រភេទ​អក្សរ(Font) ឈ្មោះ​ថា Distant Galaxyដើម្បី​ឱ្យ​ទៅ​ជា​ Logo ដូច​រូប​ខាងក្រោម៖
1ដាក់ Drop Shadow លើ​អក្សរ “S” ដោយ​កំណត់​យក​ពណ៌ #FC8956 និង​តម្លៃ Angle=90, Distance=1px, Size=1px
1ដាក់ Inner Shadow លើ​អក្សរ “S” ដោយ​កំណត់​យក​ពណ៌ #353434 និង​តម្លៃ distance=1px, Size=1px។
1ពេល​បញ្ចប់​ Logo ឥឡូវ​ចូរ​បន្ថែម​អក្សរ​មួយ​ចំនួន​ដោយ​ជ្រើស​យក​ពណ៌ #3E3E3E
1ជ្រើស​យក Rectangle Tool ហើយ​ជ្រើស​យក​ពណ៌ #FFFFFF
1បន្ថែម Stroke ដោយ​ជ្រើសរើស​ពណ៌ #ABABAB, Size=1px
1បង្កើត​ Layer ថ្មី​មួយ (Ctrl + Shift + N) ហើយ​ជ្រើស Elliptical Marquee Tool គួស​ជា​រាង​ទ្រវែង​ដូច​រូប៖
1បន្ទាប់​មក​ទៀត​ចុច​លើ​ Filter → Blur → Gaussian Blur និង​កំណត់​តម្លៃ Radius=9,7, Opacity=50%
1ចាប់​ផ្ដើម​ Copy ដោយ​ប្រើ Ctrl + J មើល​រូប៖
1យើង​សរសេរ​អក្សរ​សម្រាប់​បញ្ជាក់​ពេល​វេលា​ដោយ​ប្រើពណ៌​#333333 និង​ជ្រើសរើស​ប្រភេទ​អក្សរ (Font) League Gothic
1———————————————————————————————————–
មជ្ឈមណ្ឌល អាយធី ខេប៊ូ-IT CAMBO
បង្កើត
កម្មវិធីសម្រាប់ក្រុមហ៊ុន អង្កការ ក្នុងតម្លៃសមរម្យ:

–     រចនាវ៉ិបសាយ & Hosting គ្រប់គ្រងក្រុមហ៊ុន…
–     បង្កើតកម្មវិធីគ្រប់គ្រងទិន្នន័យ គ្រប់គ្រងស្តុក លក់ទំនិញ
–     ដំឡើងប្រព័ន្ធ ណែតវឺក Networking និងសេវាជួសជុលកុំព្យូទ័រ
www.itcambo.com

 កម្មវិធីសិក្សាបើកវគ្គខ្លី(សិស្សចាប់ពី ១០ឡើងទៅ)
–  វគ្គរចនាវ៉ិបសាយ HTML,CSS, Javascript, PHP, ASP.NET
–  វគ្គដំឡើងកុំព្យូទ័រណែតវឺក Networking
–   វគ្គជួសជុលកុំព្យូទ័រ Computer Repairing
–   វគ្គសរសេរកម្មវិធីលើ iOS (កម្មវិធី iPhone, iPAD)
ទំនាក់ទំ​នង 0977778647-077778647-070778647
Email: chhunnan@gmail.com
Chat: yahoo, skype: chhunnan
www.itcambo.com
ITCAMBO-NEW

​ប្ដូរ​ពណ៌​រូបភាព​ត្រឹមតែ​២នាទី​ប៉ុណ្ណោះ

តើ​លាកអ្នក​ជឿ​ឬទេ​ក្នុង​កម្មវិធី​ Adobe Photoshop អាច​ប្ដូរ​ពណ៌​រូប​ភាព​មួយ​ត្រឹម​តែ​រយៈពេល​២នាទី? ដូច ​ប្ដូរ​ពណ៌​ឡាន​ ម៉ូតូ កង់​ កាមេរ៉ា ទូរទស្សន៍​ជាដើម។ តែ​អ្នក​ប្រហែល​ជា​មិន​ជឿ​ថា​យើង​អាច​ប្ដូរ​ពណ៌​របស់​រូប​ភាព​បាន​លឿន​ដល់​ ម្ល៉ឹង​ទេ។ បើ​ចង់​ដឹង​ថា​យើង​អាច​ធ្វើ​បាន​ឬ​អត់​នោះ​ សូម​ចូល​រូម​អនុវត្ត​ទាំង​អស់​គ្នា។

ជំហាន​ទី​មួយ បើក​រូបភាព​ណាមួយ​ដែល​អ្នក​ចង់​ប្ដូរ​ពណ៌ (លើក​លែង​រូប​ភាព​ពណ៌​ស ខ្មៅ) ជាមួយ​កម្មវិធី​ Adobe Photoshop
1
ជំហាន​ទី​ពីរ  បន្ទាប់​មក​បង្កើត Layer ថ្មី​មួយ​ដោយ​ចុច Ctrl + Alt + Shift + N ហើយ​ប្ដូរ​ត្រង់ Mode ពី Normal ទៅ​ជា Hue។
1ជំហាន​ទី​បី  ជ្រើសរើស​ Brush Tool ហើយ​ប្ដូរ​តម្លៃ​របស់​ Brush ដូច​រូប​
1ជំហាន​ទី​បួន:  ឈរ​លើ​ layer 1 បន្ទាប់មក​ជ្រើសរើស​ពណ៌​ណាមួយ​ដែល​អ្នក​ពេញ​ចិត្ត (លើក​លែង​ពណ៌ស​ និង ពណ៌ខ្មៅ) ហើយ​យក​ Brush មក​គូស​លើ​រូប​ឡាន។
1ជា​ចុង​ក្រោយ​អ្នក​នឹង​ទទួល​បាន​រូបភាព​ឡាន​ដែល​មាន​ពណ៌​មួយ​ថ្មី​ស្រលាង​។
1

បំប្លែង​វត្ថុ​ពី Photoshop ទៅ​ជា CSS3

CSS3Ps គឺ​ជា​កម្មវិធី​បន្ថែម​មួយ​សម្រាប់​ប្រើ​នៅ​ក្នុង​កម្មវិធី Photoshop (ចាប់​ពី​ជំនាន់ CS3 ដល់ CS6) ដែល​មាន​តួនាទី​សម្រាប់​បំប្លែង​វត្ថុ (ស្រទាប់ ឬ layer) ពី​ក្នុង​កម្មវិធី Photoshop ទៅ​ជា​កូដ CSS3 ។ កម្មវិធី​នេះ​អាច​ប្រព្រឹត្តិ​ដំណើរ​ការ​ទៅ​បាន​ដោយ​ត្រូវ​ភ្ជាប់​ជាមួយ​នឹង ​អ៊ីនធឺណិត ព្រោះ​ដំណើរ​ការ​បំប្លែង​ត្រូវ​ធ្វើ​នៅ​ក្នុង​បណ្ដាញ (cloud) ផ្ទាល់។
ដើម្បី​ទាញ​យក​កម្មវិធី​នេះ សូម​ចូល​ទៅ​កាន់៖ http://css3ps.com/Download/
បន្ទាប់​ពី​ដំឡើង​កម្មវិធី​បន្ថែម​នេះ​រួច​ហើយ សូម​បើក​កម្មវិធី Photoshop រួច​ចុច​លើ Window -> Extensions -> CSS3Ps
1សូម​រើស​យក​ស្រទាប់មួយ​ឬ​ច្រើន​ក្នុង Photoshop បន្ទាប់​មក​ចុច​លើ CSS3Ps
1

របៀបតម្លើងអក្សរខារ៉ាអូខេ

aសំរាប់ការតំទ្បើងអក្សរខារ៉ាអូខេនៅក្នុងកម្មវិធី  Vegas Pro11  យើងចែកចេញជាបីប្រភេទដូចជា ៖
  1. Khmer+Khmer តំទ្បើងអក្សរខារ៉ាអូខេ ខ្មែរ
  2. Khmer+English តំទ្បើងអក្សរខារ៉ាអូខេ ខ្មែរ និង អង់គ្លេស
  3. English+English តំទ្បើងអក្សរខារ៉ាអូខេ អង់គ្លេស
  4. របៀបនៃការតំទ្បើងអក្សរខារ៉ាអូខេឱ្យរត់តាមសម្លេងច្រៀង ជាដំបូងយើងត្រូវមានសម្លេងនៃបទចម្រៀងជា
  5. មុនសិនហើយយើងត្រូវស្តាប់បទចម្រៀងជាមុនសិនរួចយើងវាយអក្សរតាមអត្ថន័យបទចម្រៀងរួចយើងធ្វើការ
  6. កំណត់ឱ្យអក្សរមានចលនាទៅតាមបទចម្រៀង ។ ចូលមើលតាមការកំណត់ខាងក្រោម ៖
  7. Khmer+Khmer តំទ្បើងអក្សរខារ៉ាអូខេ ខ្មែរ មានបួនជួរ (4 Track)
  1. យើងជ្រើសយកបទចម្រៀងមកដាក់ក្នុង Time Line រួចយើងជ្រើសយកពាក្យ Media Generators បន្ទាប់មកទៀតយកពាក្យ Text(legacy text) Simple Text  រួចយើងអូសដាក់លើ    Time ឡិនេវានឹងលេចចេញផ្ទាំង Video       Media Generators.

aបន្ទាប់មកយើងត្រូងវាយអត្ថបទបទចម្រៀងក្នុងប្រអប់ Video Media Generators
aរួចយើងធ្វើការកំណត់ទៅលើទីតាំងរបស់អក្សរនៅក្នុងប្រអប់  Video Media Generators  ជ្រើសយកពាក្យ Placement រួចកំណត់តម្លៃ  X,0.00  –> Y,0.395 បន្ទាប់មកយើងធ្វើការកំណត់លើស្រមោលយក ពណ៌ខ្មៅនៅក្នុងពាក្យ Effect.
aaបន្ទាប់មកយើងត្រូងបង្កើតTime Line មួយទៀតដើម្បីបង្កើតអក្សរជាដែលមានពីរជួរ ដោយ ចុច Mouse ស្តាំ បន្ទាប់មកយកពាក្យថា​ Insert Video Track រី ចុច Ctrl+Shift + Qសូមមើលរូបខាងក្រោម ៖
aបន្តាប់មកធ្វើការ Copy គំរូអក្សរដែលមានស្រាប់ដាក់នៅក្នុង Time Line ថ្មីដែលយើងបានបង្កើតរួចធ្វើការប្តូរខ្លឹមសារ នៃតួអក្សរអត្ថបទ បន្ទាប់ជ្រើសយកពាក្យ Placement រួចកំណត់តម្លៃ  X,0.00  -> Y,0.734។ សូមមើលរូបខាងក្រោម៖
aដើម្បីមានភាពងាយស្រួលនឹងចាំបាច់ចំនាយពេលវេលាយូរលោកអ្នកត្រូវសរសេរនូវអត្ថបទចំរៀងរហូតដល់ចប់សិនមុននឹងធ្វើការកំនត់ ទៅលើពណ៌អក្សរ ។ ( ចំណាំ ៖ សំរាប់អត្ថណាដែលមានឃ្លាណាដែលមានអក្សរ ដូចគ្នាអ្នកមិន ចាំបាច់ សរសេរ ទេ ត្រូវកំណត់ទៅពណ៌និងដាក់អោយវារត់សិនចាំធ្វើការ Copy ក៏បានដែរ ) ។​មើលរូបខាងក្រោម ៖
aបន្ទាប់មកធ្វើការCopyឃ្លានៃអក្សរទាំងអស់ !ដំបូង ចុច Mouse ស្តាំ នៅលើ Time Line ដែលត្រូវCopy បន្ទាប់មកចុចលើពាក្យ Duplicate Track ដើម្បីCopy Time Line ថ្មីមួយទៀ( ធ្វើដូចគ្នាទាំងពីរជួរ ) មើលរូបខាក្រោម
aaបន្ទាប់មកធ្វើការកំណត់ពណ៌ដំបូងចូលទៅកាន់ Video FX បន្ទាប់មក ជ្រើសរើស Invert
aបន្ទាប់មកយើងជ្រើសយក Reset to None ហើយទាញវាទៅដាក់នៅ Time Line ដែលជាជួរសម្រាប់អោយវាប្តូរពណ៌ ។ ហើយវានឹងបង្ហាញផ្ទាំងមួយមួយដូចរូបខាងក្រោមនេះ ៖
aរួចកំណត់តម្លៃ Blend amount 1.00 ។បន្ទាប់មកទៀតយើងចូលទៅកាន់ Video FX ដដែល ហើយជ្រើសរើសយកពាក្យ Color Corrector
aបន្ទាប់មកយើងជ្រើសយក Default ហើយទាញវាទៅដាក់នៅ Time Line ដែលជាជួរសម្រាប់អោយវាប្តូរពណ៌ ។ ហើយវានឹងបង្ហាញផ្ទាំងមួយមួយដូចរូបខាងក្រោមនេះ ៖
aបន្ទាប់មកធ្វើការកំណត់ពណ៌ដែលលោកអ្នកចង់បាន ។ EX ៖ សម្រាប់អក្សរពណ៌ខៀវ ត្រូវកំនត់ត្រង់ ពាក្យ Low = 354.72, 1.000 ។ ពេលនោះយើងឃើញថា ជួរដែលយើងចង់បានពណ៌ខៀវវា នឹងចេញពណ៌ខៀវអោយយើងដោយស្វ័យប្រវត្តិ ដោយមិនចាំបាច់ធ្វើការCopy ហើយប្តូរពណ៌អក្សរម្តងមួយនោះទេ។ ដោយយើង កំនត់ តែម្តងជាការស្រេច ។ (សម្រាប់អក្សរជួរទី២ធ្វើដូចគ្នា)។

កំណត់​​​​​​ Key Frames អោយ​អក្សរ​មាន​ចលនាដោយមិនចាំបាច់Plugin
ដំបូងយើងយកMouseចុចលើMedia Generatorsដែលជាជួរអក្សរពណ៌ខៀវ ដែលលើ
Media Generators របស់យើងមាននិមិត្តសញ្ញាចំនួនបី យើងត្រូវចុចលើនិមិត្តទី២ដែលមានរាង
ទ្រុងេជ្រូក (៤ជ្រុង) សូមមើលរូបខាងក្រោម ៖
aហើយវានិងបង្ហើញផ្ទាំងមួយដូចរូខាងក្រោមនេះ ៖
aដំណាក់កាលនេះអ្នកត្រូវធ្វើការដោះKeyមួយចំនួនដូចរូបភាពខាងក្រោម
a

បន្ទាប់មកធ្វើការកំនត់អោយមានចលនាតាមបទចម្រៀងត្រូវយកំMouse ទាញអោយ បាត់អក្សរដែលមានពណ៌ ហើយធ្វើការកំណត់តាមសាច់ចម្រៀង។មើលរូបភាព ខាងក្រោម ៖

aaKey Framesកំណត់ចលនានិងផ្លាស់ប្តូរ​ Effecf

 

មជ្ឈមណ្ឌល អាយធី ខេប៊ូ

មានទទួលរចនាវ៉ិបសាយ កម្មវិធីគ្រប់គ្រងក្រុមហ៊ុន…
មានបើកវគ្គខ្លី:
–          វគ្គរចនាវ៉ិបសាយ HTML,CSS, Javascript, PHP, ASP.NET
–          វគ្គដំឡើងកុំព្យូទ័រណែតវឺក Networking
–          វគ្គជួសជុលកុំព្យូទ័រ Computer Repairing
–          វគ្គសរសេរកម្មវិធីលើ iOS (កម្មវិធី iPhone, iPAD)
ទំនាក់ទំ​នង 0977778647-077778647-070778647
Email: chhunnan@gmail.com
Chat: yahoo, skype: chhunnan
www.itcambo.com

IT ads

កាត់​វីដេអូ​ក្នុង​កម្មវិធី VLC player

aការ​ថត​រូប​វា​ពិត​ជា​ល្អ​នៅ​ពេល​ដែល​យើង​ទៅ​ដើរ​កំសាន្ត​ជា​មួយ​ក្រុម​ គ្រួសារ រឺ មិត្ត​ភ័ក្តិ​សំរាប់​ទុក​ជា អ​នុ​ស្សាវរីយ៏ ហើយ​ការ​ថត​ជា​លក្ខណៈ​វិឌីអូ​រឹត​តែ​មាន​ភាព​សប្បាយ​រីករាយ​ជា​មួយ​វា​ថែម​ ទៀត។ប៉ុន្តែ​ពេល​ខ្លះ​វិឌីអូ​ដែល​យើង​ថត​នោះ​វា​មាន​រយៈ​ពេល​វែង ហើយ​យើង​ចង់​មើល​កន្លែង​ណា​ដែល​សខាន់​តែ​ប៉ុណ្ណោះ ដូច​នេះយើង​ត្រូវ​រក​កម្ម​វិធី​ដើម្បី​កាត់​យក​តែ​ចំនុច​សំខាន់ៗ​នោះ​ចេញ​ មក។ ការ​ប្រកាស​លើក​នេះ​និង​បង្ហាញ​ពី​កម្ម​វិធី​មួយ​ដែល​អាច​ចាក់​វិឌីអូ​បាន​ ច្រើន​ប្រភេទ​ផង និង អាច​ដោះស្រាយ​បញ្ហា​នេះ​បាន​ទៀត​ផង។នោះ​គឺ​កម្ម​វីធី VLC player។
១. បើក​កម្ម​វិធី VLC ហើយ​អនុវត្តន៏​ដូច​រូប​ខាង​ក្រោម៖
-ចុច​ត្រង់ “View” រូច​ជ្រើស​យក “Advanced Controls”
a
២. បើក​វិឌីអូ​ដែល​អ្នក​ចង់​កាត់ រូច​ទាញ Slider ទៅ​កន្លែង​ដែល​អ្នក​ចង់​ចាប់​ផ្តើម​កាត់​នោះ
a
បន្ទាប់​មក​សូម​ចុច​លេខ​ដូច​ខាង​ក្រោម៖
ក.សំរាប់​សំរេច​យក​ទី​តាំង​ដែល​អ្នក​ចង់​ចាប់​ផ្តើម
ខ.សំរាប់​ចាប់​ផ្តើម​ថត​យក​ចំនុច​នោះ
គ.សំរាប់​បន្ត​ការ​ថត​នោះ

៣. បន្ទាប់​មក​ពេល​អ្នក​ត្រូវ​ការ​បញ្ឈប់​ការ​ថត​នោះ​សូម​ចុច​លេខ ២ ម្តង​ទៀត​ជា​ការ​ស្រេច។ហើយ​វា​ត្រូវ​បាន​រក្សា​ទុក​នៅ​ក្នុង  LibraryVideo ដូច​រូប​ខាង​ក្រោម៖
a

វិធី​កាត់ burn video ទៅជា CD

aតំរូវការ​:  CDទទេមួយ និង កម្មវិធី Nero
​​​​​-ដំបូងដាក់ CD ចូលក្នុង CD/DVD-RW រួចហើយ បើកកម្មវិធី Nero Startsmart essentials អ្នកនិងឃើញបែបនេះ
a-រួចចុចលើ Rip and Burn  Tap   ហើយយក Burn Video Disk

a– ពេលនោះផ្ទាំងថ្មីចេញមក  ហើយជ្រើសយក Videos/Pictures និងជ្រើសយក Video CD

a-ផ្ទាំថ្មីលេចចេញ  ចុចលើ Add ដើម្បី ទាញយក Video ដែលអ្នក បានថតខ្លួនឯងច្រៀង ឬ Video ចម្រៀង ផ្សេងៗ  រួចហើយចុច បន្ត Next
a-ផ្ទាំងថ្មីចេញមក    បើចង់ដូរឈ្មោះ disc ក៏បានដែរ  ហើយចុច Burn
a-ដំណើរការ Burn និងចាប់ផ្តើម ហើយពេលចប់    Computer អ្នកនិងរុញ Disc ចេញមកក្រៅ ។
a