បញ្ហា Windows 7 មាន Black Screen

ដោះស្រាយបញ្ហាពេល Windows 7 មាន Black Screen(Geniune Expire)

ចំពោះអ្នកដែលប្រើប្រាស់ Windows 7 ប្រហែលជាជួបប្រទះបញ្ហា Windows 7 ប្រើសុខៗស្រាប់​តែចេញផ្ទៃ ផ្ទាំងខ្មៅ
1ចុចដោនឡូត កម្មវិធី Download

ទទួលបានកម្មវិធ គ្រាន់តែ Install កម្មវិធីនេះធម្មតាជាការស្រេច។

មូលហេតុកុំព្យូទ័រដើរយឺត

មូលហេតុ​ដែល​បណ្ដាល​ឱ្យ​កុំព្យូទ័រ​ដំណើរការ​យឺត​នោះ គឺ​មិន​សុទ្ធ​តែ​មក​ពី​មេរោគ​អ្នក​បង្ក​មួយ​មុខ​ទេ។ ជំងឺ​របស់​កុំព្យូទ័រ​មាន​ច្រើន​យ៉ាង ខុស​ប្លែក​ពី​គ្នា ទោះបី​សុទ្ធតែ​អាច​ធ្វើ​ឱ្យ​កុំព្យូទ័រ​ដំណើរការ​មិន​ប្រក្រតី​ក៏​ដោយ។ ក្រៅ​ពី​មេរោគ​ជា​អ្នក​បង្ក​ហើយ​នោះ ក៏​អាច​មក​ការ​ដំឡើង​កម្មវិធី​ដែល​មិន​ចាំបាច់​ច្រើន​ពេក ដែល​ធ្វើ​ឱ្យ​ទាំង RAM និង Hard Disk ពេញ មាន​បញ្ហា​ដោយ​សារ Hardware ខ្លះ​មាន​បញ្ហា ដូច​ជា RAM ចុះ​ខ្សោយ​សមត្ថភាព​ផ្ទុក​ព័ត៌មាន​បណ្ដោះ​អាសន្ន ឬ Hard Disk ខូច​ទីតាំង (sector) មួយ​ចំនួន​ដែល​មាន​នាទី​ផ្ទុក​ទិន្នន័យ​ខូច ដោយ​សារ​តំហែទាំ​មិន​បាន​ល្អ​ជាដើម។
នេះ​គឺ​ជា​សញ្ញា​បង្ហាញ​ថា Hard Disk កំពុង​ទទួល​រង​ការ​ខូច sector មួយ​ចំនួន ដូច្នេះ​អ្នក​គួរ​ប្រញាប់​សង្គ្រោះ​ទិន្នន័យ​ដោយ copy ទិន្នន័យ​ទៅ​កាន់ Hard Disk ថ្មី​មួយ​ផ្សេង​ទៀត និង​ជួសជុល Hard Disk នោះ​ជា​បន្ទាន់។ យើង​អាច​ដឹង​ពី​បញ្ហា bad sector ដោយ​ធ្វើតេស្ត​តាម​រយៈ tool មាន​ស្រាប់​នៅ​លើ Microsoft Windows ឬ​អាច​ប្រើ​កម្មវិធី​ជំនួយ​ក៏​បាន។
+ របៀប​ត្រួតពិនិត្យ Hard Disk ដោយ​ប្រើ tool មាន​ស្រាប់៖

១. ចូល​ទៅ Computer ដោយ​ចុច​លើ Start Menu រើស​យក Computer។
2២. ចុច​ស្ដាំ mouse លើ Drive ដែល​ជួប​បញ្ហា (អាច​ធ្វើ​បាន​ទាំង Drive (C)) រួច​រើស​យក Properties
2៣. ក្រោយ​ពី​ចេញ​ផ្ទាំង Properties ត្រូវ​ចូល​ទៅ Tools Tab ហើយ​ចុច​លើ Check Now…។ បន្ត​ចុច​លើ​ប៊ូតុង Start។
22៤. ក្រោយ​ពី​ស្កេន​ចប់ អ្នក​នឹង​បាន​ឃើញ​ផ្ទាំង​ដូច​រូប​ខាង​ក្រោម ដែល​បង្ហាញ​ពី​ព័ត៌មាន​នៃ Hard Disk ដែល​បាន​ត្រួតពិនិត្យ។
2ព័ត៌មាន​នៅ​ក្នុង​ផ្ទាំង​ខាង​លើ នឹង​បង្ហាញ​ឱ្យ​ដឹង​ថា Hard Disk ​មាន bad sector ឬ​អត់។ ​ប្រសិន​មាន bad sector អ្នក​គួរ​ណាស់​តែ​ជួសជុល និង​សង្គ្រោះ​ទិន្នន័យ​ទៅ​កាន់ Hard Disk ថ្មី​ជា​បន្ទាន់។
ប៉ុន្តែ​ទោះ​បី Hard Disk របស់​អ្នក​ត្រូវ​បាន​ជួសជុល​ពី​បញ្ហា​ខូច sector ហើយ​ក៏​ដោយ អ្នក​ក៏​មិន​ត្រូវ​ផ្ដល់​ទំនុក​ចិត្ត​ខ្លាំង​ទៀត ក្នុង​ការ​ផ្ទុក​ទិន្នន័យ​សំខាន់ៗ​ជា​មួយ Hard Disk មួយ​នោះ​ទៀត​ឡើយ។
+ របៀប​ស្កេន​រក​មើល bad sector ដោយ​ប្រើ​កម្មវិធី Windows Surface Scanner
2កម្មវិធី​នេះ​អាច​ត្រូវ​ពិនិត្យ bad sector របស់ Hard Disk បាន​ល្អ និង​ច្បាស់​ជាង​ការ​ធ្វើតេស្ត​របៀប​ទី១ ទៅ​ទៀត។ ក្នុង​រូប​ខាង​ក្រោម គឺ​ជា​ផ្ទាំង​បង្ហាញ​ពី bad sector តែ​ព័ត៌មាន​ខុស​គ្នា​ជា​មួយ​វិធី​ដំបូង ដោយ​ប្រើ​តាម​កម្មវិធី​ជំនួយ​នេះ អាច​មើល​ព័ត៌មាន​លំអិត​អំពី​កំហូច​របស់ Hard Disk តែ​វិធី​ទី១ គ្មាន៕

 

ជួសជុល Windows Installer Service

ជួសជុល Windows Installer Service របស់ Windows 7 អោយប្រសើឡើងវិញ
អ្នកប្រើ Windows 7 ពេលខ្លះពិបាកទ្រាំ នៅពេលដំឡើងកម្មវិធី ដែលមានជា .MSI មានកំហុសជា
“Windows Installer Service could not be accessed”

ITWeb IT CAMBO-20-2-2014 copyដូច្នេះតើមាន របៀបណាកែកំហុស នេះបាន? លោកអ្នកអាចមើលការណែនាំខាងក្រោម:
ចូលក្នុង Start menu ហើយ Run
ITវាយសរសេរ “cmd” ក្នុងប្រអប់ Run ចុចលើ ENTER ដើម្បីសរសេរក្នុងប្រអប់ Command Prompt.
IT

ប្រសិនបើ កំពុងប្រើ 64 bit របស់ Windows 7, លោកអ្នកអនុវត្តតាម:

សម្រាប់ Windows 7 32bit
%windir%\system32\msiexec.exe /unregister
%windir%\system32\msiexec.exe /regserver

សម្រាប់ Windows 7 64bit
%windir%\syswow64\msiexec.exe /unregister
%windir%\syswow64\msiexec.exe /regserver

ITបន្ទាប់មកចុចលើ  “exit

IT

មើលអ្នកធ្លាប់ log ចូលកុំព្យូទ័រ​

តើនរណា​ខ្លះ​ធ្លាប់ log ចូលមកកាន់​កុំព្យូទ័រ​របស់អ្នក ?តើ​លោកអ្នក​ចង់ដឹងទេថាមាននរណា​ខ្លះ​ធ្លាប់​ log មកកាន់​កុំព្យូទ័រ​របស់អ្នក ? នៅ​ក្នុង Windows យើងអាច​ធ្វើការ enable logon auditing ​ដែល​មាននាទី​ក្នុង​ការចាប់យករាល់សកម្មភាព​ដែល​ធ្លាប់  logon ​មកកាន់​កុំព្យូទ័រ​របស់យើង ។

Setting របស់  audit logon events នឹងចាប់យកសកម្មភាពទាំងការ logon ជា​លក្ខណៈ local និងជា​លក្ខណៈ Network ដោយការ logon ​នីមួយៗ​បានបញ្ជក់អំពី​ព័ត៌មាន​ផ្សេងៗ​ទាក់ទងនឹង user account ​ដែល​បាន​ធ្វើការ log ចូល​ជាមួយនឹង​ពេលវេលានៃការ logon និង logoff ។ ដើម្បី​អាចចូល ទៅមើលសកម្មភាព log ​ទាំងអស់​នោះបានសូមធ្វើតាមវិធីសាស្រ្តដូច​ខាងក្រោម​៖
​ដំណើរ​ការ​LogonAuditing
​ជាដំបូង​សូមបើក  local group policy editor ដោយចូល​ទៅកាន់ Start Menu រួចវាយ gpedit.msc នៅ​ក្នុង search box ។
1នៅពេល​ដែល​បានបើក​នូវ local group policy editor ហើយនោះ សូមចូល​ទៅតាម Folder Location ដូច​ខាងក្រោម​៖

Local Computer Policy –> Computer Configuration –> Windows Settings –> Security Settings –> Local Policies –> Audit Policy.
​បន្ទាប់មក​សូម double-click ​ទៅលើ Audit logon events ដើម្បី​ចូលទៅ​កំណត់ Option ។
1

នៅ​ក្នុង Properties Tab សូម​ធ្វើការ enable Success checkbox ​សម្រាប់​មើលរាល់ការ logon ចូលដោយជោគជ័យ ហើយ​លោកអ្នក​ក៏​អាច enable Failed checkbox ដើម្បី​មើល​នូវ​ការ logon ​ដែល​មិនបាន​សម្រេច ។
1ចូលទៅមើល  Logon Events

ក្រោយពីបានដាក់​ដំណើរ​ការ  Setting នេះហើយ Windows នឹង​ធ្វើការ​បញ្ចូល​នូវ​សកម្មភាព​ដែល​មាន​ដូចជា username ពេលវេលានៃការ log ចូល​ទៅកាន់​ប្រព័ន្ធ​សុវត្ថិភាព​នៃការ log (System Security log)
ដើម្បី​បើកមើលរាល់សកម្មភាព log ​ទាំងនោះ សូមចូល​ទៅកាន់ Event Viewer ដោយវាយពាក្យ “Event Viewer” ទៅ​ក្នុង search box របស់ Start Menu ។
1

ក្រោយពីបានបើក Event Viewer ហើយ សូមចូល​ទៅកាន់  Windows log -> Security
​បន្ទាប់មក​សូមរកមើល​នូវ​សកម្មភាព log ទាំងឡាយណា​ដែល​មាន Event ID 4624 ​ដែល​តំណាង​ឲ្យ​សកម្មភាពនៃការ logon មកកាន់​កុំព្យូទ័រ​ដោយជោគជ័យ ។
1យើងអាច double-click លើ events ​ទាំងនោះ​ហើយ​វានឹង​ឃើញយើង​នូវ​ព័ត៌មានដូច​រូបភាព​ខាងក្រោម​៖
1Web IT CAMBO-20-2-2014 copy

Delete, Move ឬ Rename Locked Files

វិធីសាស្ត្រក្នុងការ Delete, Move ឬ Rename Locked Files នៅក្នុងប្រព័ន្ធប្រតិបត្តិការWindows
IT

ជាការពិតណាស់ Windows មិនអនុញ្ញត្តិឲ្យលោកអ្នកធ្វើការផ្លាស់ប្តូរប្រតិបត្តិការនៅពេលដែលកម្មវិធីនោះកំពុងអនុវត្តិនោះទេ ។ ពេលខ្លះនៅពេលដែលអ្នកព្យាយាមលុប File ណាមួយចេញនោះ អ្នកនឹងបានទទួលសារព្រមានថា កម្មវិធីមួយនេះកំពុងត្រូវបានប្រើប្រាស់ដោយកម្មវិធីផ្សេងហើយ ដូច្នេះអ្នកត្រូវចូលទៅបិទវាជាមិនសិន ។ ពេលខ្លះអ្នកមិនអាចដឹងបានទេថា តើវាកំពុងដំណើរការនៅទីណា ។ ពេលនេះយើងនឹងប្រាប់ពីវិធីបិទកម្មវិធីមួយនេះ ។

តំបូងសូមអ្នកចូលទៅកាន់គេហទំព័រ http://www.emptyloop.com/unlocker/ ដើម្បីធ្វើការដោនឡូតនូវកម្មវិធី Unlocker ។

បន្ទាប់មកនៅត្រង់ឯកសារណាដែលអ្នកចង់លុបអ្នកគ្រាន់តែចុចលើកម្មវិធីនោះហើយចុច Right-Click និងរើសយក Unlocker ។
ITបន្ទាប់មកអ្នកនឹងឃើញផ្ទាំងមួយទៀតដែលបង្ហាញពីដំណើរការនៃកម្មវិធីនេះ ។ អ្នកអាចចុចKill Process ឬ Unlock All ដើម្បីបិទដំណើរការនៃ Process នេះ ។
ITពេលនេះអ្នកអាច លុប ផ្លាស់ប្តូរទីតាំង ឬផ្លាស់ប្តូរឈ្មោះ File នេះបានហើយ ។ឬម្យ៉ាងទៀតអ្នកអាចចូលទៅកាន់គេហទំព័រ http://technet.microsoft.com/en-ca/sysinternals/bb896653.aspx ដើម្បីធ្វើការដោនឡូតនូវកម្មវិធី Process Explorer ដែលជាកម្មវិធីតូចតែមានសមត្ថភាពខ្ពស់ ។ ដំបូងដំណើរការកម្មវិធីនេះជាលក្ខណៈ Administrator បន្ទាប់មកចុចនៅលើ File Tab រួចរើសយក Show Details for All Processes ។
ITរួចចុចនៅលើ Find Tab រើសយក Find Handle or DLL (ឬចុច Ctr+F) ។

ITបន្ទាប់មកវាយឈ្មោះកម្មវិធីដែលអ្នកចង់បិទ ។ ឧបមាថា ខ្ញុំវាយបញ្ចូលនូវពាក្យថា Wildlife បន្ទាប់មកចុចប៊ូតុង Search ។
ITបន្ទាប់មកចុចនៅត្រង់ File មួយនេះនោះអ្នកនឹងឃើញពត៌មានលម្អិតរបស់វានៅផ្ទាំងខាងក្រោមនៃ Process Explorer Window ។
ITសូម Right-Click នៅលើ File មួយនេះហើយចុច Close Handle ។
IT

បិទ​ផ្ទាំង​ Error​ Windows

កម្មវិធី error មួយ​ចំនួន​ហើយ ដែល​ error នោះ​ជា​ប្រអប់​សារ​មួយ​ដែលឃើញក្រោយ​ពេល​យើង​បិទ​កម្មវិធី​ (exit program) ដូច​ខាងក្រោម៖
1អ្នក​ប្រើ​ប្រាស់​ប្រហែល​ជា​មាន​ការ​ធុញ​ទ្រាន់​នឹង​ផ្ទាំង​ error ខាង​លើ​នេះ​ហើយ​តែ​សូម​កុំ​បារម្ភ​ថ្ងៃ​នេះ​ Sabay នឹង​ផ្ដល់​ជា​គន្លឹះ​សម្រាប់​បិទ​ផ្ទាំង​ error នេះ។ ងាយ​ទេ​សូម​ធ្វើ​តាម​ជំហាន​ដូច​ខាង​ក្រោម​៖

ជំហាន​ទី១៖ ចុច​លើ​ប៊ូតុង Start របស់ Windows រួច​វាយ​បញ្ចូល​ពាក្យ​ “services.msc”។
1ជំហាន​ទី២៖ រំកិល Mouse ចុះ​ក្រោម​រួច​រក​មើល​ឃ្លា “Program Compatibility Assistant Service” បន្ទាប់​មក​ចុច​ស្ដាំ mouse នៅ​លើ​ឃ្លា​ដដែល​នេះ រួច​រើស​យក​ពាក្យ “Stop”
1ជំហាន​ទី៣៖ ក្រោយ​ពី​ចុច​លើ Stop រួច​នឹង​ឃើញ​ផ្ទាំង​ Service Control មួយ​ដែល​បញ្ជាក់​ពី​ការ​ដែល​យើង​បិទ​ Serviceនេះ។
1

ម្យ៉ាងទៀត  យើង​ក៏​អាច​ចូល​ទៅ​បិទ​តាម​រយៈ​ Local Group Policy Editor បាន​ដូច​គ្នា​ដែរ សូម​មើល​តាម​ជំហាន​ខាង​ក្រោម៖

ជំហាន​ទី១៖ ចុច​លើ​ប៊ូតុង Start របស់ Windows រួច​វាយ​បញ្ចូល​ពាក្យ​ “gpedit.msc” រួច Enter។
1ជំហាន​ទី២៖ ក្រោយ​ពី Enter រួច​ផ្ទាំង​ Local Group Policy Editor នឹង​បើក​ឡើង​ បន្ទាប់​មក​ចូល​ទៅ​ User Configuration\Administrative Templates\Windows Components\Application Compatibility មើល​ទៅ​ផ្នែក​ខាង​ស្ដាំ​នៃ​ផ្ទាំង​ Local Group Policy Editor យើង​នឹង​ឃើញ​មាន​ឃ្លា ” Turn off Program Compatibility Assistant” ។
1ជំហាន​ទី៣៖ ត្រង់​នេះ​សូម​ចុច​ mouse ពីរ​ដង​ទៅ​លើ​ឃ្លា​ដដែល​, ​ផ្ទាំង Turn off Program Compatibility Assistant នឹង​បើក​ឡើង​ សូម​ចុច​លើ​ Enable => Apply => OK ដើម្បី​បិទ​ជា​ការ​ស្រេច។
1

ចែកថាសរឹង HD ​មិន​បាត់ទិន្នន័យ

នៅ​ក្នុង ​Windows 7 និង Windows 8 វា​បាន​ភ្ជាប់​មក​ជាមួយ​នឹង​មុខ​ងារ​មួយ​គឺ អាច​ចែក Drive ថ្មី​មួយ ចេញ​ពី Drive ណា​មួយ ឬ ក៏​បញ្ចូល Drive២ ទៅ​ជា​មួយ​ក៏​បាន​។

ពី​ការ ចែក Drive ថ្មី​មួយ​ទៀត ដែល​យក​ទំហំ​ចេញ​ពី Drive C។ ក្នុង​ការ​ចែក Drive នេះ​ដែរ យើង​មិន​ចាំ​បាច់​បារម្ភ​ថា​បាត់​ទិន្នន័យ​នោះ​ទេ​។
១. Mouse ស្តាំ​លើ Computer រួច​ចុច​លើ Manage
1២. បន្ទាប់​មក​ចុច​លើ Storage → Disk Management
1៣. បន្ទាប់​មក​យើង Mouse លើ Drive ណា​មួយ​ដែល​យើង​ចង់​ចែក (ក្នុង​នេះ ផង​ដែរ​ខ្ញុំ​បាន​ចែក​ទៅ​លើ Drive C:) បន្ទាប់​មក​ចុច​លើ Shrink Volume..
1៤. កំណត់​ទំហំ Drive ថ្មី​ដែល​យើង​ចង់​បង្កើត ( ដែល​យក​ទំហំ​ចេញ​ពី Drive ដែល​យើង Shrink) រួច​ចុច​ប៊ូ​តុង Shrink
1៥. ពេល​នោះ​យើង​នឹង​បាន ទំហំ Hard Disk ទំនេរ ដែល​យើង​ទើប​តែ​ចែក ប៉ុន្តែ​មិន​ទាន់​អាច​ប្រើ បាន​នោះ​ទេ ដើម្បី​ប្រើ​បាន​យើង​ត្រូវ​បង្កើត Drive ឲ្យ​វា​ជា​មុន​សិន ដោយ​ចុច Mouse ស្តាំ រួច​យក New Simple Volume
1៦. វា​នឹងលេចចេញ​ផ្ទាំង​មួយ​ដែល​អាច​ឲ្យ​យើង​កំណត់​ទំហំ Drive តែ​ជា​ធម្មតា​វា​នឹង កំណត់​យក​ទំហំ​ទាំង​អស់ ដូចនេះ យើង​គ្រាន់​តែ​ចុច​លើ ប៊ូតុង OK
1៧. កំណត់​តួ​អក្សរ​ទៅ​ឲ្យ Drive → ចុច​ប៊ូតុង OK
1៨. ជា​ចុច​ក្រោយ យើង​ចុច​លើ​ប៊ូតុង OK ជា​ការ​ស្រេច​។
1លទ្ធផល
1

ធ្វើ​ CD-R អាច​ប្រើ​ប្រាស់​ដូច​ Flash

របៀប​ធ្វើ​អោយ​ CD-R អាច​ប្រើ​ប្រាស់​ដូច​ Flash

នៅ​ក្នុង​ប្រព័ន្ធប្រតិបត្តិការថ្មីចុង​ក្រោយរបស់​ Microsoft គឺ Windows 7 អាច​អោយ​យើង​ប្រើ​ CD-R ទទេរ​ធម្មតា​អោយ​ដូច​ជា Flash Drive ដែល​អាច​អោយ​យើង Copy, Delete, Erase , Format លើ​ CD-R នោះ​បាន​យ៉ាង​ងាយ ។ ពីមុន​យើង​អាច​ធ្វើ​បែប​នេះបាន​លុះ ត្រា​តែ​យើង​ប្រើ​ប្រភេទ CD RW (Re-Write) ទើប​យើង​អាច​លុប​ចុះលុប​ឡើង​បាន​​ ។

រៀប​ធ្វើ​គឺ​ងាយ​ស្រួល​បំផុត ដោយ​គ្រាន់​តែ​ដាក់​ CD-R Blank ចូល​ក្នុង CDRW/DVDRW  Drive វា​នឹង​បង្ហាញ​ផ្ទាំង​មួយ​សួរ​យើង​ថា​ : តើ​ចង់​ប្រើ​ CDBlank ណ្នឹងដូច​ជា Flash Drive ឬ ក៏​ Burn ឯកសារ​ចូល​ក្នុង​ CDBlank ធម្មតា។
1
ក្រោយ​ពេល​ចេញផ្ទាំងនោះ​ហើយ​ សូម​រើស​យក​ខាង​លើ​គេ (Like a usb flash drive) បន្ទាប់​មក​រង់​ចាំបន្តិច​ដើម្បី​អោយ​វា Format CD របស់​យើង​ជា​មុន​សិន ។
1
ចាប់ ទាញ ឯកសារ ចូល ក្នុង CD Drive
1យើង អាច លុប ឯកសារ នោះ ចេញ ពី CD R របស់ យើង បាន
1

 

វិធី Backup File

Backup គឺ​ជា​កម្មវិធី​​មួយ​សម្រាប់​ចម្លង​ឯកសារ​ទុក​ ដើម្បី​ជៀសវាង​បាត់​បង់​ដោយ​ប្រការ​ណា​មួយ​​​។ ជា​ទូទៅ​ឯកសារ​ទាំង​នោះ​សំដៅ​ ទៅ​លើ​​ឯកសារ​ការ​ងារ​ដែល​​បាន​បង្កើត​ឡើង​, កម្មវិធី​ផ្សេង​ៗ និង​ File System របស់​ Windows ជា​ដើម​។

ដើម្បី​ ឲ្យ​កាន់​តែ​ច្បាស់​ជាង​នេះ​ សូម​ប្រិយមិត្ត​ចំណាយ​ពេល​ស្វែង​យល់​ជា​មួយ​ យើងនៅ​ក្នុង​ទំព័រ​គន្លឹះ​ខ្លី​ៗ​នេះ​ដូច​ខាង​ក្រោម​ :

ដំបូង​សូម​ចុច​ប៊ូតុង​ Getting Started>Back up your files

1ចុច​លើ​ Create a system image
1ប្រិយមិត្ត ​ត្រូវ​ជ្រើស​រើស​ទីតាំង​សម្រាប់​ Save Back up files។ នៅ​ក្នុង​ផ្ទាំង​ Create a system image បើ​សិន​ជា​​ប្រិយមិត្ត​ចង់រក្សា​ទុក​នៅ​ក្នុង​ម៉ាស៊ីន​កុំព្យូទ័រ​សូម​ចុច​ On a hard disk, បើ​ចង់​រក្សា​ទុក​ក្នុង​ Disc សូម​ចុច​លើ​ On one or more DVDs ឬ​ប្រិយមិត្ត​អាច​រក្សា​ទុក​ក្នុង​​ Network ក៏​បាន​​បើ​សិន​ជា​កុំព្យូទ័រ​មាន​ភ្ជាប់​បណ្ដាញ​ (Network) ដោយ​គ្រាន់​តែ​ចុច​លើ​ On a network location>Next
1បន្ទាប់​ពី​ជ្រើស​រើស​ Drive រួច​រាល់​ហើយ​​វា​នឹង​ផុស​ផ្ទាំង​ Confirm មួយ​ឡើង>Start backup
1នេះ​ជា​ផ្ទាំង​ដំណើរ​ការណ៍​ Back up។ វា​អាច​ដំណើរ​ការណ៍​យូរ​ឬ​ឆាប់​អាស្រ័យ​ទៅ​តាម​ទំហំ​ម៉ាស៊ីន​កុំព្យូទ័រ​របស់​អ្នក​។
1នៅ ​ពេល​ដែល​ផ្ទាំង​ Back up ដើរ​ចប់​វា​នឹង​ផុស​ចេញ​ផ្ទាំង​ផ្ទាំង​មួយ​សម្រាប់​ឲ្យ​យើង​បង្កើត​ System Repair Disc>Yes>Create Disc
11នៅ​ពេល​ដែល​ចង់​ Restore File ដែល​បាន​ Backup ទុក​ហើយនោះ សូម​ប្រើ​​ System Recovery Options
1

បិទ​ Automatic Error/Problem

នៅ​ក្នុង​ Windows 7 ​មាន Configuration ​ សម្រាប់​បំពេញ​មុខ​ងារ​​រាយការណ៍​​ទៅ​​ Microsoft នៅ​ពេល​ដែល​​មាន​បញ្ហា​ Software, Hardware និង​OS កើត​ឡើង។ ​ប្រិយមិត្ត​ធុញ​ទ្រាន់​នឹង​បញ្ហា​នេះ​ទេ? ​ចង់​​បំបាត់​បញ្ហា​នេះ​ទេ? បើ​ចង់​ សូម​អនុវត្ត​ជា​មួយ​ យើងនៅ​ក្នុង​ទំព័រ​គន្លឹះ​ខ្លី​ៗ​នេះ​ដូច​ខាង​ក្រោម។
1

1. សូម​ចុច​លើ​ប៊ូតុង​ “Start

2. រួច​​វាយ​ពាក្យ​ “Report Problems” នៅ​ក្នុង​​ប្រអប់​ Run
13. រួច​ជ្រើស​រើស​ពាក្យ​ “Choose how to report problems
14. នៅ​ពេល​ឃើញ​ផ្ទាំង​ទំព័រ​ Problem Reports Settings ផុស​ចេញ​មក​​ សូម​ចុច​លើ​  “Never check for solutions (not recommended)” រួច​ចុច​ប៊ូតុង OK ជា​ការ​ស្រេច។
1

បម្លែងចម្រៀងលើCD ទៅជាMP3

តើលោកអ្នកដែលមានបំនង ចង់បានបទចម្រៀង MP3 ពីCD របស់អ្នកដែរឬទេ? ថ្ងៃនេះកំពង់ស្ពឺសូមលើកយកពី​គន្លឺះ​នៃ​ការ​បំលែង​ពី CD ទៅ​ជា MP3 នៅ​ក្នុង Window Media Player ដោយ​មិន​ចាំ​បាច់​ប្រើ​កម្មវិធី​ជំនួយ​ផ្សេង​ទៀត​ទេ។

ជា​មួយ​ Window Media Player លោកអ្នកអាច​បម្លែង CD ជា File Mp3 ដើម្បី​ប្រើ​ក្នុង​កុំព្យូទ័រ ឬ​ទូរស័ព្ទ យ៉ាង​ងាយ​ស្រួល​។ សូម​អនុវត្តន៍​តាម​វិធី​សាស្ត្រ​ដូច​ខាង​ក្រោម៖

1. បើក​កម្មវិធី​ Window Media Player
12. ម៉ៅស្តាំលើផ្ទាំងកម្មវិធី ហើយ​ចុច​លើ​ពាក្យ More Option..
3. ចូល​ទៅ​ Rip Music ​=> ចូល​ទៅ​ក្នុង Format ដើម្បី​រក​ File Mp3  =>  OK
14. ​ដាក់​ CDចម្រៀង ចូល​ទៅ​ហើយ​ពេល​យើង​បើក Window Media Player វា​នឹង​លោត​​ចេញ Button Rip CD អោយយើង​ចុច។
15. លោកអ្នកគ្រាន់តែចុចលើប៊ូតុង Rip CD នោះកម្មវិធីនឹងបម្លែងបទចម្រៀងទាំងនោះ ទៅជាMP3 ដែរ

Reset Password Windows ភ្លេច

របៀប reset Password Windows ពេលភ្លេច

អ្នកប្រើកុំព្យូទ័រ តាមធម្មតាតែងតែភ្លេច លេខសម្ងាត់ Password ម្តងម្កាលដែរ ដែលធ្វើអោយ មានផល លំបាក ដំឡើងកម្មវិធី Windows ថ្មីឡើងវិញចំណាយពេលដ៍យូរ។ ខាងក្រោយមនេះបាននែនាំអោយ លោកអ្នកចំណាយពេលលឿនដើម្បីដោះស្រាយ។
ជាដំបូង ចូរបើក Windows រួចហើយជ្រើសរើស Repair your computerពីជ្រុងខាងក្រោម ឆ្វេងដៃ។
1
បន្ទាប់មកទៀត លោកអ្នកបើកលើ Command Prompt > ជ្រើសរើសវា
1
ដំបូងចូរប្រើ តាម command បញ្ជាខាងក្រោម:
copy c:\windows\system32\sethc.exe c:\

ក្រោយមកដល់: copy c:\windows\system32\cmd.exe c:\windows\system32\sethc.exe
1
ឥឡូវនេះលោកអ្នកអាចបើកកុំព្យូទ័រឡើវិញ

ដាក់លេខ Password ឡើងវិញ

ពេលអេក្រង់កំពុងលេចឡើង  > ចុចលើ Shift 5  > អ្នកអាចមើលឃើញសញ្ញាបញ្ជា
1net user <ឈ្មោះ អ្នកប្រើប្រាស់ geek> <លេខសម្ងាត់ថ្មី ក្នុងឧទាហរណ៍ គឺ MyNewPassword>
1លោកអ្នកចួរ ដាក់បញ្ចូល Hãy CD ដំឡើង > បើក Command Prompt > វាយបញ្ជា:
copy c:\sethc.exe c:\windows\system32\sethc.exe

បង្កើត Drive បន្ថែមលើ HardDisk

1. ម៉ៅស្តាំលើ Mycomputer  =>   Manage
2. ចុចលើ Disk Management
3. ចុចម៉ៅស្តាំលើ Drive ដែលចង់ចែក (កាត់ទំហំចេញ យកទៅបង្កើតDrive មួយទៀត)  =>  ចុច Shrink​​​​​​ Valume ដើម្បីទទួលបាន Drive ថ្មី
ឧ.  យកទំហំចេញពីDrive  ( C: ) ដើម្បីបង្កើតDrive  (  D: ) បន្ថែមទៀត
14. សូមរងចាំ ព្រោះម៉ាស៊ីនកំពុងតែគណនាដើម្បីកាត់យកទំហំទំនេរ ដែលនៅសល់ចេញពីDrive ដោយស្វ័យប្រវត្តិ
115. បន្ទាប់ពីបាន Drive ថ្មីហើយ  ត្រូវ mouse ស្តាំលើ Drive ថ្មីនោះ យកពាក្យថា Format
1

ពង្រីកគម្លាត Icon លើ Desktop

គម្លាត icon ដែល​ លើ​Desktop ជួន​កាល​កៀក​គ្នា​ពេក ជួន​កាល​ឆ្ងាយ​ពី​គ្នា ដែល​ជា​ហេតុ​ធ្វើ​ឲ្យ ពិបាក​មើល ឬ​ស្វែងរក​ឈ្មោះ​Folder ឬ​ឈ្មោះ​icon ណាមួយ​ដែល​ចង់​បើក​ម្ដងៗ។ នរណា​ជួប​បញ្ហា​នេះ​ខ្លះ? បើ​ជួប ឬ​ចង់​ស្វែងយល់​បន្ថែម​ពាក់ព័ន្ធ​នឹង​ការ​កំណត់​គំលាត នេះ សូម​ស្វែងយល់​ជាមួយ​គ្នា តាម​ជំហាន​ងាយៗ​ដូចខាង​ក្រោម៖

ជំហានទី១៖ ដំបូង​ចុច​កណ្ដុរ​ស្ដាំ​នៅ​លើ Desktop រួច​រើស​យក​ពាក្យ Personalize នៅ​ក្នុង drop-down menu។
1

ជំហានទី២៖ បន្ទាប់​មក​នឹង​ ​ផ្ទាំង Personalization, រួច​ហើយ​ជ្រើស​រើស Option ឈ្មោះ Window Color។
1ជំហានទី៣៖ ផ្ទាំង​ថ្មី​បន្ទាប់​ រួច​ហើយ​ចុច​លើ Advanced appearance settings…។
1

ជំហានទី៤៖ ជ្រើស​រើស​យក Icon Spacing ដែល​មាន​ដូចជា (Horizontal ឬ Vertical) ចេញ​ពី​ម៉ឺនុយ Item។

ជំហានទី៥៖ នៅ​ត្រង់​ចំណុច​នេះ​តម្រូវ​ឲ្យ​យើង​កំណត់​ទំហំ​គំលាត(តាម​ចិត្ត​ចង់)​រួច​ចុច​លើ​ប៊ូតុង OKជា​ការ​ស្រេច។
1សូម​មើល​គំលាត​icon មុន និង​ក្រោយ​ពេល​កំណត់icon ឲ្យ​​នៅ​កៀក​គ្នា[លេខ​កាន់​តែតូច icon កាន់​តែ​នៅ​កៀក​គ្នា]
1

លប់ឯកសារធុងសំរាម (Recycle Bin)

ជា​ធម្មតាមាន​ File ជា​ច្រើន​បាន​កើត​ឡើង​ដោយ​ស្វ័យ​ប្រវត្តិ​នៅ​ពេល​ដែល​យើង​ដំឡើង​កម្មវិធី​ ផ្សេងៗ​នៅ​លើ​ម៉ាស៊ីន​កុំព្យូទ័រ​។ ជា​ទូទៅ​នៅ​ពេល​ដែល​អ្នក​ប្រើ​ប្រាស់​លុប File ទាំង​នោះ​ វា​នឹង​រត់​ទៅ​ចូល​ក្នុង​ធុង​សំរាម​ភ្លាម (Recycle Bin)។ ការរត់​ចូល​ទៅ​ក្នុង​ធុង​សំរាម​នេះ​មិន​មែន​ជា​បច្ច័យ​ល្អ​សម្រាប់​អ្នកប្រើ ​ប្រាស់​​ទេ ពី​ព្រោះ​វា​ធ្វើ​ឲ្យ​ទំហំ Space (Free Space) នៅ​ក្នុង​ម៉ាស៊ីន​កុំព្យូទ័រ​កាន់​តែ​រួម​តូច​ ហើយ​ម្យ៉ាង​​ទៀត​វា​ក៏​ជា​ចំណែក​​មួយ​ធ្វើ​ឲ្យ​កុំព្យូទ័រ​ដើរ​យឺត​ផង​ដែរ​។

ដើម្បី​បំបាត់​ចម្ងល់​នេះ​សូម​ស្វែង​យល់​ជា​មួយយើងដូច​ខាង​ក្រោម​៖

របៀប​ទី​មួយ​៖ ប្រិយមិត្ត​គ្រាន់​តែ​បើក​ចូល​ក្នុង Windows Explorer ឬ My Document ឬ Drive ណា​មួយ​ដែល​មាន​ឯកសារ​ ឬ File ដែល​ប្រិយមិត្ត​ចង់​លុប​រូច Select File នោះ​បន្ទាប់​មក​ចុច Shift និង Delete នោះ​ File ដែល​​លុប​ហើយ​នោះ​មិន​លេច​មុខ​ក្នុង​ធុង​សំរាម​ទៀត​ទេ។

របៀប​ទី​ពីរ៖

1. ប្រិយ​មិត្ត​គ្រាន់​តែ​វាយ​ពាក្យ Gpedit.msc ក្នុង​ប្រអប់ Run
2. ចូលទៅកាន់ទីតាំង Local Group Policy Editor​​  =>  User Configuration  =>  Administrative Templates => Windows Components  =>  Windows Explorer
3. រួច​ស្វែង​ Do not move deleted files to Recycle Bin បន្ទាប់មក​ទៀត Double Click លើ​ឃ្លា​​នេះ
14. ចុច​លើ​ពាក្យ Enable  =>Apply  =>OK ជាការ​ស្រេច​
1ចំណាំ៖ មុន​នឹង​លុប File ណា​មួយ​​ប្រិយ​មិត្ត​ត្រូវ​ប្រាកដ​ក្នុង​ចិត្ត​ថា​ ឯកសារ​នោះ​មិន​សំខាន់​សម្រាប់​ប្រើ​ប្រាស់​លើក​ក្រោយ​ទៀត​ទេ​ ពី​ព្រោះ​ក្រោយ​ពី​កំណត់​ដូច្នេះ​ហើយ​ ប្រិយមិត្ត​មិន​អាចហៅឯកសារដែលបានលប់ នោះមកវិញ​​បាន​ទៀត​ទេ​៕

ដាក់ម៉ោងឲ្យកុំព្យូទ័របិទខ្លួនឯង

ការកំណត់ម៉ោងឲ្យកុំព្យូទ័របិទដោយខ្លួនឯងដោយស្វ័យប្រវត្តិ    ជាវិធី មួយងាយស្រួលដល់អ្នកប្រើប្រាស់កុំព្យូទ័រ    ត្រូវដឹង      ព្រោះ ថាពេល យើង ប្រើប្រាស់កុំព្យូទ័រយើងមិនអាចជៀសផុតទេក្នុងករណី ដែល យើងមិនមាន ពេលវាលាគ្រប់គ្រាន់ក្នុងការចាំ វាចប់ដើម្បីបិទ ខណៈ ពេល ដែលកុំព្យូទ័ររបស់យើងកំពុងដំណើរការអ្វី មួយ សំខាន់។
 -មាន2វិធី ដើម្បីកំណត់ម៉ោងឲ្យវាបិទយើងត្រូវ:
  • ចុច start + run នោះវានិងចេញប្រអប់មួយ
  • បន្ទាប់មកអ្នកត្រូវវាយពាក្យ shutdown-s-t600  នៅក្នុងប្រអប់នោះរួចចុច ok

1ទី2៖ ដោនឡូដកម្មវិធី Autu Power Switch Setup
1ចុចត្រង់នេះ ដើម្បីទាញយក

ប្រើ​ RAM ប្រសិទ្ធភាព​បង្កើន​ល្បឿន​

 វិធី​ប្រើ​ RAM ឱ្យ​មាន​ប្រសិទ្ធភាព​និង​បង្កើន​ល្បឿន​នៅ​ក្នុង​ Windows

ជា​ធម្មតា​ការ​ប្រើប្រាស់​ទំហំ Ram ធំ​នៅ​ក្នុង​កុំព្យូទ័រ​គឺ​ពិត​ជា​ផ្ដល់​ល្បឿន​ដំណើរការ​យ៉ាង​លឿន​ដល់​កុំព្យូទ័រ​ តែ​ប្រសិន​បើ​អ្នក​ពុំ​ចេះ​កំណត់​ការ​ប្រើប្រាស់ Ram ឱ្យ​មាន​ប្រសិទ្ធ​ភាព​នោះ​ទេ វា​នឹង​ពុំ​អាច​ផ្ដល់​ល្បឿន​ដំណើរការ​លឿន​ដូច​អ្វី​ដែល​យើង​កំណត់​វា​នោះ​ឡើយ។ ដូច​នេះ​ខ្ញុំ​នឹង​ឃើញ​អំពី​វិធី​សាស្ត្រ​មួយ​ដើម្បី​ធ្វើ​ឱ្យ​ការ​ប្រើ​ប្រាស់​ Ram នៅ​ក្នុង​កុំព្យូទ័រ​របស់​អ្នក​មាន​ប្រសិទ្ធ​ភាព​និង​អាច​ដំណើរ​ការ​លឿន​ជាង​មុន​។ ដូច្នេះ​មិត្ត​អ្នក​អាន​អាច​តាម​ដាន​ជំហាន​ដូច​ខាង​ក្រោម៖

Unload DLL ចេញ​ពី​ RAM Memory

១. ដំបូង​លោក​អ្នក​ត្រូវ​ចុច​ចូល​ទៅ​កាន់ Start Menu រួច​វាយ​ពាក្យ regedit នៅ​ក្នុង​ប្រអប់ Search រួច​ចុច​ Enter ។ ឬ​លោក​អ្នក​អាច​ចុច​ Win + R រួច​វាយ​ពាក្យ regedit ហើយ​ Enter ក៏​បាន។
1២. នៅ​ពេល​ដែល​លោក​អ្នក​បាន​ចូល​ទៅ​ក្នុង​ Registry Editor នោះ​លោក​អ្នក​ត្រូវ​ចុច​ទៅ​តាម​ Path ដូច​ខាង​ក្រោម៖HKEY_LOCAL_MACHINE/SOFTWARE/Microsoft/Windows/CurrentVersion/Explorer
1៣. នៅ​ពេល​ដែល​អ្នក​បាន​ចុច​ទៅ​លើ Explorer រួច​ ពេល​នោះ​អ្នក​ត្រូវ​ចុច​លើ Edit រួច​ចុច លើ New បន្ទាប់​មក​ចុច​លើ DWORD(32-bit) Value ដើម្បី​បង្កើត​តម្លៃ​ថ្មី​ឱ្យ​វា។
1បន្ទាប់​មក​ទៀត​ លោក​អ្នក​ត្រូវ​ដាក់​ឈ្មោះ​ឱ្យ​តម្លៃ​នោះ​ជា AlwaysUnloadDll រួច​ចុច​ Enter ។ ហើយ​អ្នក​ត្រូវ​ចុច​ Double Clickលើ​វា​ដើម្បី​បង្កើត​តម្លៃ​ថ្មី​ឱ្យ​វា​។
1
អ្នក​ត្រូវ​បញ្ចូល​តម្លៃ នៅ​ក្នុង​ប្រអប់​ Value data រួច​ជ្រើសរើស​ប្រព័ន្ធ​របាប់​គោល​១៦ គឺ Hexadecimal រួច​ចុច​ OK ជា​ការ​ស្រេច។
1

Increase The Buffer
Windows Vista និង Windows 7 ជា​ធម្មតា​របស់​វា​ គឺ​វា​ប្រើប្រាស់ Ram អស់ 512KB នៃ​ចំនួន​ Ram នៅ​ក្នុង​កុំព្យូទ័រ​របស់​អ្នក​តែ​ប៉ុណ្ណោះ​ ដូច​នេះ​ប្រសិន​បើ​កុំព្យូទ័រ​អ្នក​មាន​ Ram លើស​ពី​ 1GB នោះ​អ្នក​ពិត​ជា​អាច​បង្កើន​ទំហំ​ល្បឿន​នៃ​ការ​ Read និង Writeទិន្នន័យ​បាន​យ៉ាង​ល្អ។

១. អ្នក​ត្រូវ​ចុច​ Start menu ម្ដង​ទៀត រួច​វាយ​ពាក្យ​ regedit ក្នុង​ប្រអប់​ Search រួច​ចុច​ Enter ។
1២. នៅ​ក្នុង​ផ្ទាំង​ Regedit Editor អ្នក​ត្រូវ​ចូល​ទៅ​ក្នុង HKEY_LOCAL_MACHINE/SYSTEM/CurrentControlSet/Control/Session Manager/Memory Management ។​
1

៣› ប្រសិន​បើ​តម្លៃ IoPageLockLimit មិន​មាន​ នៅលើ​ផ្ទាំង​ខាង​ស្ដាំ​ទេ​នោះ លោក​អ្នក​ចាំបាច់​ត្រូវ​បង្កើត​តម្លៃ​ថ្មី​ ដោយ​ចុច​ Right Click លើ​ផ្ទាំង​ទទេ​នោះ​រួច​ចុច​លើ New ហើយ​ជ្រើសរើស​យក DWORD (32 bit) Value ឬ​ក៏​អាច​ចុច​លើ Edit រួច​ជ្រើសរើស​យកNew => DWORD (32 bit) Value ។
1បន្ទាប់​មក​អ្នក​ត្រូវ​ដាក់​ឈ្មោះ​ឱ្យ​តម្លៃ​នោះ​គឺ IoPageLockLimit រួច​ចុច​ Enter 
1៥. ឥឡូវ​នេះ​អ្នក​ត្រូវ​ចុច​ Double Click លើ​តម្លៃ​ថ្មី​របស់​ IoPageLockLimit ដែល​អ្នក​បាន​បង្កើត​ដោយ​ជ្រើស​រើស​យក​ប្រព័ន្ធ​របាប់​គោល​ ១៦ ដោយ​វាយ​តម្លៃ F0000 នៅ​ក្នុង​ប្រអប់ Value data រួច​ចុច​ OK ។
1
៦. ក្រោយ​មក​អ្នក​អាច​ចុច​​បិទ​ផ្ទាំង​ Registry Editor រួច​ចុច​ Restart កុំព្យូទ័រ​របស់​អ្នក​ដើម្បី​កំណត់​ការ​ផ្លាស់​ប្ដូរ​នេះ​។

នៅ ​ទី​បញ្ចប់​ លោក​អ្នក​ពិត​ជា​អាច​កំណត់​ល្បឿន​នៃ​ការ​ប្រើប្រាស់​កុំព្យូទ័រ​របស់​អ្នក​ បាន​ប្រសើរ​ជាង​មុន​ពុំ​ខាន។ ម្យ៉ាងវិញទៀត​អ្នក​អាច​ធ្វើ​ការ​កត់​សម្គាល់​ថា​តើ​វា​មាន​អ្វី​ខុស​ប្លែក​ គ្នា​មុន​ពេល​ និង​ក្រោយ​ពេល​ដែល​អ្នក​បាន​កំណត់​ល្បឿន​ RAM ក្នុង​កុំព្យូទ័រ​របស់​អ្នក​៕

 

បិទ​ផ្ទាំង​ Error​ ​លើ​ Windows

ប្រិយមិត្ត​ប្រើ​កុំព្យូទ័រ​ប្រហែល​ជា​ធ្លាប់​ជួប​ប្រទះ​ កម្មវិធី error មួយ​ចំនួន​ហើយ ដែល​ error នោះ​ជា​ប្រអប់​សារ​មួយ​ដែល​នៅ​ក្រោយ​ពេល​យើង​បិទ​កម្មវិធី​ (exit program) ដូច​ខាងក្រោម៖
1នក ​ប្រើ​ប្រាស់​ប្រហែល​ជា​មាន​ការ​ធុញ​ទ្រាន់​នឹង​ផ្ទាំង​ error ខាង​លើ​នេះ​ហើយ​តែ​សូម​កុំ​បារម្ភ​ថ្ងៃ​នេះ​ Sabay នឹង​ផ្ដល់​ជា​គន្លឹះ​សម្រាប់​បិទ​ផ្ទាំង​ error នេះ។ ងាយ​ទេ​សូម​ធ្វើ​តាម​ជំហាន​ដូច​ខាង​ក្រោម​៖

ជំហាន​ទី១៖ ចុច​លើ​ប៊ូតុង Start របស់ Windows រួច​វាយ​បញ្ចូល​ពាក្យ​ “services.msc”។
1ជំហាន​ទី២៖ រំកិល Mouse ចុះ​ក្រោម​រួច​រក​មើល​ឃ្លា “Program Compatibility Assistant Service” បន្ទាប់​មក​ចុច​ស្ដាំ mouse នៅ​លើ​ឃ្លា​ដដែល​នេះ រួច​រើស​យក​ពាក្យ “Stop”
1ជំហាន​ទី៣៖ ក្រោយ​ពី​ចុច​លើ Stop រួច​នឹង​លើផ្ទាំង​ Service Control មួយ​ដែល​បញ្ជាក់​ពី​ការ​ដែល​យើង​បិទ​ Serviceនេះ។
1របៀបមួយ​ផ្សេង​ទៀត:
យើង​ក៏​អាច​ចូល​ទៅ​បិទ​តាម​រយៈ​ Local Group Policy Editor បាន​ដូច​គ្នា​ដែរ សូម​មើល​តាម​ជំហាន​ខាង​ក្រោម៖

ជំហាន​ទី១៖ ចុច​លើ​ប៊ូតុង Start របស់ Windows រួច​វាយ​បញ្ចូល​ពាក្យ​ “gpedit.msc” រួច Enter។
1ជំហាន​ទី២៖ ក្រោយ ​ពី Enter រួច​ផ្ទាំង​ Local Group Policy Editor នឹង​បើក​ឡើង​ បន្ទាប់​មក​ចូល​ទៅ​ User Configuration\Administrative Templates\Windows Components\Application Compatibility មើល​ទៅ​ផ្នែក​ខាង​ស្ដាំ​នៃ​ផ្ទាំង​ Local Group Policy Editor យើង​នឹង​ឃើញ​មាន​ឃ្លា ” Turn off Program Compatibility Assistant” ។
1ជំហាន​ទី៣៖ ត្រង់ ​នេះ​សូម​ចុច​ mouse ពីរ​ដង​ទៅ​លើ​ឃ្លា​ដដែល​, ​ផ្ទាំង Turn off Program Compatibility Assistant នឹង​បើក​ឡើង​ សូម​ចុច​លើ​ Enable => Apply => OK ដើម្បី​បិទ​ជា​ការ​ស្រេច។
1បញ្ជាក់៖ សិទ្ធ​ក្នុង​ការ​បិទ ផ្ទាំង​Erorr ខាង​លើ​បាន លុះ​ត្រា​តែ​ម៉ាស៊ីន​របស់​អ្នក​ជា​Administrator និង​បាន​តែ​លើ​Windows 7។

​ចែក​​ Drive​ លើ​ Windows

ជា​ទូទៅប្រិយមិត្ត​ចូលចិត្ត​ចែក​ Drive ជា​ពីរ​គឺ Drive (C:) និង​Drive (D:) ដោយ Drive (C:) សម្រាប់​ដាក់​​ប្រព័ន្ធ​ប្រតិបត្តិការ និង​កម្មវិធី​ប្រើប្រាស់​មួយ​ចំនួន។ ចំណែក Drive (D:) ភាគ​ច្រើន​សម្រាប់​បញ្ចូល​ឯកសារ​, រូបភាព និង​វិដេអូ ចម្រៀង​ជា​ដើម។ ចុះ​បើ​ចង់​បង្កើត Drive ថ្មី​មួយ​ទៀតដើម្បី​ទុក​ប្រើប្រាស់​ តើ​ត្រូវ​ធ្វើ​ដូចម្ដេច​ទៅ?
ខាងក្រោម​នេះ​ជា​វិធី​ងាយ​ៗ​ដើម្បី​បង្កើត​ Drive ​ថ្មី​នៅ​លើ​ HDD ​ដោយ​មិន​ចាំបាច់​ដំឡើង​ Windows ជា​ថ្មី​។ តោះ! ទៅ​សិក្សា​ស្វែង​យល់​ទាំង​អស់​គ្នា។
1
១.​ដំបូង​ប្រិយមិត្ត​បើក​​ Disk Management ដោយ​វាយ​បញ្ចូល​ពាក្យ​គន្លឹះ​ diskmgmt.msc ចូល​ក្នុង​ប្រអប់​command prompt។
1២.នៅ​លើ​ផ្ទាំង​របស់​ Disk Management សូម right-click ​លើ Drive ដែល​ Space នៅ​ទំនេរ​ច្រើនបន្ទាប់​មក​ចុច​លើ​ពាក្យ Shrink Volume ដើម្បី​រំលែក Space Drive ដែល​នៅ​សល់​ឲ្យ​ទៅជា unallocated Drive មួយ។
11៣. ចូរកំណត់​តម្លៃ​ជាក់លាក់​មួយ​សម្រាប់​ជា unallocated Space។
1៤.​ ចុច right-Click មួយ​លើ​ unallocated Drive​ ។ ជ្រើសរើស​យក​ពាក្យ New Simple Volume ដើម្បី​កំណត់​ space និង​ ឈ្មោះ​របស់ Drive ។
11111៥. ជា​ចុង​ក្រោយ​នេះ​ចុច​ right-click លើ​ Drive ដែល​ទើប​បង្កើត​ថ្មី​នោះ​ រួច​ជ្រើសរើស​យក​ពាក្យ​ Format ។ ​ដូចនេះ​ប្រិយមិត្ត​អាច​ប្រើប្រាស់​ថ្មី​នោះ​បាន​ហើយ។
11

​​កុំព្យូទ័រ​​​ដើរ​យឺត Hard Disk អស់ Space

ពេល​​កុំព្យូទ័រ​​​ដើរ​យឺត ឬ​គាំង​ដោយ​សារ​​ Hard Disk អស់ Space គួរ​​ធ្វើ​ម៉េច?
Drive ដែល​ប្រព័ន្ធ​ប្រតិបត្តិការ Windows ស្ថិត​នៅ​ឬ​ហៅ​ថា Primary hard drive នោះ​ភាគ​ច្រើន​ឃើញ​ដំឡើង​ចូល​ទៅ​លើ Drive (C:) ដូច្នេះ​ឧទាហរណ៍​វា​ជា Drive Windows ស្ថិត​នៅ។ បើ​សិន​អ្នក​ប្រើ Drive (C:) ស្ទើរ​តែ​គ្មាន​កន្លែង​ទំនេរ​សម្រាប់​ផ្ទុក​ទិន្នន័យ​បន្ត​នោះ វា​អាច​នឹង​ធ្វើ​ឱ្យ​ដំណើរការ​របស់​កុំព្យូទ័រ​យឺត​បាន ឬ​ជួនកាល​រហូត​ដល់​គាំង​ទៀត​ផង។
11
នេះ ​អាច​និយាយ​បាន​ថា Drive (C:) ជា​ឃ្លាំង​ទំនិញ​ដ៌​សំខាន់​សម្រាប់​ផ្ទុក​វត្ថុនានា​នៅ​ក្នុង​នោះ តែ​បើ​ឃ្លាំង​ពេញ​ហើយ​នោះ​នឹង​មិន​អាច​បន្ត​ផ្ទុក​ទៀត​បាន​នោះ​ទេ។ ទោះ​បី​ជា​ យើង​ព្យាយាម​រក​កន្លែង​សេសសល់​ដ៏​តិចតួច​ស្ដួចស្ដើង​នោះ​ឃើញ​មាន ក៏​ត្រូវ​ចំណាយ​ពេល​រក ព្រម​ទាំង​រៀប​ចំ​ទុក​ដាក់​អីវែអីវ៉ាន់​ឱ្យ​មាន​គំលាត​យ៉ាង​គៀក​គ្នា​ខ្លាំង ​បំផុត​ដែរ ត្រូវ​ទេ។ hard drive ក៏​ដូច្នោះ​ដែរ កាលណា​ទំហំ​សល់​តិច ធ្វើ​ឱ្យ​ការ​បោះ​ទិន្នន័យ​ចេញ​ចូល​មាន​សភាព​យឺតយ៉ាវ។

មិន​សូវ​ ប៉ុន្មាន​ទេ អា​រឿង​យឺត​តែ​អាច​ឈាន​ដល់​គាំង​កុំព្យូទ័រ​ទាំង​មូល​ក៏​ថា​បាន ព្រោះ​វា​នឹង​ទាមទារ​ឱ្យ​មាន​កន្លែង​ទំនេរ​ពិត​ប្រកាដ​គ្រប់គ្រាន់​មួយ​ដែល​ អាច​បំពេញ​ដំណើរការ​ការងារ​ផ្សេងៗ​បាន។

ដំណោះ​ស្រាយ៖
លុប file និង folder ណា​ដែល​មិន​សំខាន់​ចោល
ដើម្បី​លុប​រាល់ temporary សូម​ចុច KeyWindows + R
1
រួច ​ហើយ​វាយ %temp% នៅ​ក្នុង Run ដើម្បី​ចូល​ទៅ​ទីតាំង​ឯកសារ​អត់ប្រយោជន៍​គឺ account របស់ user និង​លុប​ចោល​មាន temporary file និង folder។
1
ចុច [Ctrl] + [A] ដើម្បី​ជ្រើសរើស​យក file និង folder ដែល​មាន​ទាំង​អស់​រួច​ចុច​ស្ដាំ mouse (right-click) ហើយ​ជ្រើស​រើយ​យក​ពាក្យ Delete។

(បញ្ជាក់៖ មុន​ពេល​លុប file និង folder ទាំង​នោះ​សូម​បិទ​កម្មវិធី​ដែល​បាន​បើក​ឱ្យ​អស់​ជា​មុន​សិន ប្រសិន​បើ​នៅ​ពេល message ឃើញថា File In Use សូម​ចុច Skip ហើយ​បិទ​កម្មវិធី​ដែល​នៅ​សេសសល់ រួច​ព្យាយាម​លុប​ម្ដង​ទៀត)

លុប​កម្មវិធី​មិន​ប្រើ​ចេញ
11ដើម្បី ​លុប​កម្មវិធី​ដែល​បាន​ដំឡើង​លើ​កុំព្យូទ័រ​សូម​ចុច​លើ Start Button រួច​រើស​យក Control Panel ហើយ​ចូល​ទៅ Program and Features (សម្រាប់ Windows 7) ឬ Add or Remove Program (សម្រាប់ Windows XP)
1បន្ទាប់​មក​ជ្រើសរើស​កម្មវិធី​ណា​ដែល​គិត​ថា​មិន​ប្រើប្រាស់ ហើយ select លើ​នោះ​រួច right-click យក​ពាក្យ​ថា Unistall។
បិទ​ហើយ​បើក System Restore មក​វិញ
បិទ ​ហើយ​បើក System Restore មក​វិញ ដើម្បី​លុប file restore point របស់ Windows ដែល​បាន​បង្កើត​ព្រោះ​ក្នុង​រយៈពេល​យូរៗទៅ file restore point កាន់​តែ​ធំ​ឡើងៗ​ធ្វើ​ឱ្យ​អស់ Space នៅ​លើ Hard Disk។
របៀប​បិទ System Restore
1ចូល​ទៅ​កាន់ Start Menu ដោយ​ចុច​លើ Button Start ហើយ​រើស​យក Controll Panel → System
11បន្ទាប់​មក​រើស​យក System protection ហើយ​​​ចុច​លើ​ប៊ូតុង Configure ដើម្បី​ប្ដូរ​ជម្រើស​របស់ System Restore
1ជ្រើស ​យក Turn off system protection ដើម្បី​បញ្ចប់ System Restore ដូច្នេះ file restore point គឺ​ត្រូវ​បាន​លុប ហើយ​ចុច​លើ​ប៊ូតុង OK។
1បន្ទាប់ ​ពី​ចុច OK អ្នក​នឹង​ទទួល​បាន message សួរ​បញ្ជាក់​ថា ពិត​ជា​ចង់​លុប​រាល់ file restore មែន​ឬ​អត់ សូម​ចុច Yes ដើម្បី​ដំណើរការ​លុប។
របៀប​បើក System Restore វិញ
1សូម ​ធ្វើ​តាម​ដូច​ជំហាន​ខាង​លើ​ដដែល​រហូត​ដល់​ចំណុច Configure សូម​ជ្រើសរើស​យក Restore system settings and previous versions of file រួច​ចុច OK → OK ដើម្បី​បទ System Properies។

(បញ្ជាក់៖ នៅ ​ពេល​អ្នក​បិទ System Restore មាន​ន័យ​ថា អ្នក​មិន​អាច restore នូវ System configuration ពី​មុនៗ​វិញ​បាន​ទេ ព្រោះ file restore point ត្រូវ​បាន​លុប។ អ្នក​អាច restore នូវ System configuration បាន​តែ​ពីពេល​លោក​អ្នក​បើក system restore មក​វិញ​តែ​ប៉ុណ្ណោះ)។

យល់​ល្អ​នៅ​ពេល​ដែល​ដំឡើង Windows គួរ​ចែក​ទំហំ Drive (C:) ឱ្យ​បាន​ធំទើប​​​ប្រសើរ ​ជៀស​​វាង Setup កម្មវិធី​បន្ថែម​ឆាប់​ពេញ។