របៀប Auto-Save ក្នុង Word 2013

iphone របៀប Auto-Save ក្នុង Word 2013 ដោយប្រើ default កម្មវិធី Word រក្សា save ឯកសារដោយស្វ័យប្រវត្តិ ។
ដើម្បីប្តូរចុចលើ FILE tab។
iphoneលើ  Word Start Screen ចុចលើ Options ក្នុង menu list លើខាងឆ្វេងដៃ។
iphoneលើប្រអប់ Word Options dialog box, ចុចរក្សា Save ក្នុង menu list លើខាងឆ្វេងដៃ។
iphoneក្នុងឯកសារ Save documents នៃ Save screen កំណត់ច្បាស់ថា រក្សា Save AutoRecover ព័ត៌មានគ្រប់ ត្រូវបានឆែក។ ប្តូរចំនួននាទីដោយ វាយសរសេរតម្លៃក្នុង។
iphoneចុចលើ OK ដើម្បីរក្សា save ផ្លាស់ប្តូររបស់លោកអ្នក។
iphone

ការ Activation របស់ Office 2013

1ក្រោយពីបានបង្ហាញពីវិធី បន្តការប្រើប្រាស់ Office 2013 រយៈពេល ៣០ថ្ងៃជារៀងរហូត រួចមក គេហទំព័រ “ដើម្បីសិស្ស និស្សិតខ្មែរ” សូមលើយកប្រធានបទនេះមកបង្ហាញ។ ដើម្បីធ្វើការលាក់ផ្ទាំង Activation Require របស់ Office 2013 ជាដំបូងយើងត្រូវ ចូលទៅកាន់ Registry Editor ដោយចុចចង្កឺះ Start + R បន្ទាប់មកវាយពាក្យថា regedit ចុចប៊ូតុង OK។
សូមចូលទៅកាន់ទីតាំង HKEY_LOCAL_MACHINE\SOFTWARE\Microsoft\Office \15.0\Registration\{87D2B5BF-D47B-41FB-AF62-71C382F5CC85} ហើយបង្កើត REG_DWORD មួយដែលមានឈ្មោះថា HideTrial និងឱ្យតម្លៃវាស្មើ 1 ជាការស្រេច។
សូមទាញយកកូដសម្រាប់ Merge ទៅកាន់ Registry Editor ដោយចុចដោនឡូតទីនេះ
1រូបភាពក្រោយពេលលាក់
1

shortcut រៀបចំ​និង​រចនា​អត្ថបទក្នុង Word

ការ​ប្រើ shortcut key គឺ​វា​បាន​ផ្ដល់​ភាព​ងាយស្រួល​ដល់​អ្នក​ប្រើប្រាស់​កម្មវិធី Microsoft office word ដើម្បី​រៀបចំ​អត្ថបទ​ក្នុង​ការ​កំណត់​បញ្ជា​សម្រាប់​បន្ថែម​មុខងារ​ផ្សេងៗ​ បាន​យ៉ាង​លឿន​ជំនួស​ឱ្យ​ការ​ប្រើ Mouse ដើម្បី​បញ្ហា។​ក្នុង​ការ​ប្រើ keyboard shortcut នេះ​ប្រហែល​លោកអ្នក​មួយ​ចំនួន​បាន​ដឹង​និង​ចេះ​ប្រើប្រាស់​នូវ shortcut ខ្លះៗ​ក្នុង​ការ​រៀបចំ​អត្ថបទ​របស់​ពួក​គាត់។​ដូច្នេះ​នៅ​ក្នុង​អត្ថបទ​នេះ​ យើង​ខ្ញុំ​នឹង​លើក​យក​នូវ shortcut key សំខាន់ៗ​មួយ​ចំនួន​ដើម្បី​បង្ហាញ​ដល់​អ្នក​អាន​ទាំង​អស់​យក​ទៅ​ប្រើ​ទៅ​តាម​ តម្រូវ​ការ​នៃ​ការងារ​របស់​ខ្លួន។
១. CTR+ SHIFT + A ៖សម្រាប់​ធ្វើ​ឱ្យ​អក្សរ​នៃ​ពាក្យ-កថាខណ្ឌ​ពី​តូច​ទៅ​ជា​អក្សរ​ធំ​ទាំងអស់​ ដោយ​យក Cursor ដាក់​នៅ​ត្រង់​នោះ​បន្ទាប់​មក​អ្នក​ប្រើ Arrow key ដើម្បី​ជ្រើសរើស។
២. ALT + CTRL + M ៖​សម្រាប់​កត់​ចំណាំ​ឬ​ហៅ​ថា command note ដោយ​អ្នក​យក Cursor ដាក់​ឱ្យ​ចំ​កន្លែង​អ្នក​ចង់​កត់​ចំណាំ។
៣.ALT + F10៖​សម្រាប់​កំណត់​បញ្ជា​ឱ្យ​កម្មវិធី Ms.Word អ្នក​កំពុង​តែ​ប្រើ​ពង្រីក (Maximize) ឱ្យ​ពេញ​អេក្រង់​កុំព្យូទ័រ។
៤.ALT + F5៖សម្រាប់​ធ្វើ​ឱ្យ​ទំហំ​នៃ​ដែល​អ្នក​បាន Maximize ទៅ Minimize ធម្មតា​វិញ(ពង្រួម​មក​តូច​ធម្មតា​វិញ)។
៥.ALT + CTRL + 1/2/3៖​សម្រាប់​កំណត់​យក​អក្សរ​ឱ្យ​មាន​សភាព​ដិត​ជាង​ធម្មតា។
៦.CTRL + SHIFT + L ៖សម្រាប់​តម្រឹម​ដោយ​ចុះ​ថេប​នៃ​អត្ថបទ​ទៅ​មុខ​និង​ដាក់​សញ្ញា​មូល​នៅ​ខាង​ដើម​បន្ទាត់។
៧.ALT + CTRL + K ៖​សម្រាប់​រៀបចំ​អត្ថបទ​ទាំង​មូល​ដូច​ជា​ការ​ដាក់​ពណ៌​ទំហំ​អក្សរ​ជា​ដើម។
៨.CTRL+B ,CTRL+SHIFT+B៖សម្រាប់​ធ្វើ​ឱ្យ​អក្សរ​ដិត​ធំ​ជាង​ធម្មតា។៩.CTRL+SHIFT+F5៖សម្រាប់​បញ្ចូល​ឈ្មោះ​ចូល​ទៅ Bookmark។
1១០.CTRL+PAGC Down ឬ​ចុច CTRL៖សម្រាប់​ចុះ​ឬ​ឡើង Cursor ពី​ដើម​ក្រដាស​ទៅ​ចុង​ក្រដាស​ដោយ​ប្រើ arrow key។
១១.ATL +CTRL+HOME ឬ ALT៖សម្រាប់​ដាក់​សញ្ញា​មូល​នៅ​ត្រង Cursor ដែល​ស្ថិត​នៅ។
១២.CTRL+E,L,R៖សម្រាប់​តម្រឹម​កណ្ដាល​ឆ្វេង​និង​ខាង​ស្ដាំ​នៃ​អត្ថបទ​របស់​អ្នក។
១៣. SHIFT+F3៖សម្រាប់​ប្ដូរ​អក្សរ​តូច​ទៅ​ជា​អក្សរ​ធំ​ដោយ​ចាប់ពី​មួយ​តួ​ទៅ​មួយ​ពាក្យ។
១៤.CTRL + SHIFT+ENTER ៖ប្រើ​សម្រាប់​បំបែក​ក្រដាស​ការងារ​ជា​ពីរ។
១៥.CTRL+SHIFT+F8៖សម្រាប់ Select ដោយ​ដាក់ Cursor ពី​ចំណុច​ណា​ដែល​អ្នក​ចង់ Select បន្ទាប់​មក​អ្នក​យក Mouse ទៅ​ចុច​នៅ​ចំណុច​ណាមួយ​នោះ​អ្នក​នឹង​ឃើញ​ការ Select ដល់​នោះ​តែ​ម្ដង។
១៦.CTRL+X និង CTRL+DELETE៖សម្រាប់​កាត់​អក្សរ​ដែល​អ្នក​បាន Select។
១៧.ALT+SHIFT +D៖សម្រាប់​បង្ហាញ​ថ្ងៃ​ខែ​ឆ្នាំ​ពី​កុំព្យូទ័រ​ដែល​អ្នក​កំពុង​តែ​ប្រើ​មក​បង្ហាញ​លើ​សន្លឹក​កិច្ចការ​របស់​អ្នក។
១៨.CTRL +DELETE៖​សម្រាប់​លុប​អក្សរ​ត្រលប់​ក្រោយ​វិញ​ដោយ​ចុច CTRL ឱ្យ​ជាប់។
១៩.ALT+SHIFT+F7៖សម្រាប់​បង្ហាញ​វចនានុក្រម​នៃ Ms.Word ឱ្យ​ឃើញ​នៅ​ផ្នែក​ខាង​ស្ដាំ​។
២០.CTRL+W​ដូច​គ្នា​ទៅ​និង CTRL+F4។
២១.CTRL+F10៖​សម្រាប់​ដាក់​សញ្ញា​ដូច​ជា​សញ្ញា​ខណ្ឌ​នៅ​គ្រប់​បន្ទាត់​នៃ​អក្សរ។
២២.F8​សម្រាប់ Select ពី​ក្រោម​ទៅ​លើ​ហើយ ALT+CTRL+D សម្រាប់​កត់​ចំណាំ។
២៣.CTRL +F9 ៖សម្រាប់​ដាក់​កូដ​នៅ​ក្នុង​សញ្ញា​ដូច​រូប។
២៤.ដើម្បី​បង្ហាញ​សារ​សម្រាប់​ជ្រើសរើស​ពុម្ព​អក្សរ​អ្នក​ត្រូវ​ចុច​លើ CTRL+Dឬ CRTL+SHIFT+F។
២៥.CTRL+SHIFT+៖សម្រាប់​ដាក់​អក្សរ​ឬ​លេខ​ឱ្យ​ទៅ​ជា​ស្វ័យ​គុណ។
២៦.CTRL+] សម្រាប់​ដំឡើង​អក្សរ​ឱ្យ​ធំ​និង CTRL+[​សម្រាប់​បន្ថយ​អក្សរ​ឱ្យ​មក​តូច​ធម្មតា​វិញ។
២៧.CTRL+T សម្រាប់​ចុះ​ថេប​ទៅ​មុខ​ទាំ​កថាខណ្ឌ​ម្ដង​មួយ​ថេប។
២៨.CTRL+H សម្រាប់​លាក់​អត្ថបទ​ហើយ CTRL +K សម្រាប់​ដាក់ Link។
២៩.CTRL+M សម្រាប់​ចូល​មួយ​ថេប​នៃ​អត្ថបទ​ទាំង​មូល។
៣០.ALT+CRTL ៖សម្រាប់​បញ្ចូល​លេខ​នៅ​ខាង​ដើម​បន្ទាត់។
៣១.ALT+F8៖សម្រាប់​ចង់ Macro ហើយ F8 ប្រើ​សម្រាប់​ធ្វើការ Select លើ​អត្ថបទ​ដោយ​ចុច F8 រួច​អ្នក​យក mouse ទៅ​ចុច​ចំណុច​ណាមួយ​នៃ​អត្ថបទ។
៣២.CTRL + =៖សម្រាប់​ដាក់​អក្សរ​ឱ្យ​ធ្លាក់​ចុះ​មក​ក្រោម​បន្តិច​ឬ​ហៅ​ថា Subscript។
៣៣.CTRL + SHIFT + = ៖​សម្រាប់​ដាក់​ជា​ស្វ័យគុណ​ឬ Superscript។
៣៤.ALT+ SHIFT៖​ប្រើ​សម្រាប់​ទាញ​យក​ម៉ោង​មក​បង្ហាញ​លើ​ទីតាំង Cursor ស្ថិត​នៅ។
៣៥.CTRL + SHIFT + W ៖ប្រើ​សម្រាប់​ដាក់​បន្ទាត់​នៅ​ពី​ក្រោម​ពាក្យ​នីមួយៗ​ឬ​នៅ​ក្រោម​បន្ទាត់​ដែល​អ្នក​បាន Select។
៣៦.CTRL+1/2/5​សម្រាប់​កំណត់​អក្សរ​ឱ្យ​មាន​ឬ​ដាក់​គំលាត​ជិត​ឆ្ងាយ​នៅ​ក្នុង​កថាខណ្ឌ​ទាំង​មូល។
៣៧. CTRL + SHIFT + , ៖សម្រាប់ Shrink Fontមាន​ន័យ​ថា​ធ្វើ​ឱ្យ​ទំហំ​អក្សរ​នៅ​មួយ​ពាក្យ​ឬ​ពេញ​មួយ​កថាខណ្ឌ​វា​នឹង ​ប្រែ​ជា​មាន​ទំហំ​តូច​បន្ទាប់​ពី​លោក​បាន​ជ្រើសរើស​ដោយ​ការ Select។
៣៨.CTRL +Q ៖សម្រាប់​កំណត់​ឱ្យ​អត្ថបទ​មក​សភាព​ដើម​វិញ​ក្រោយ​ពី​អ្នក​បាន​ធ្វើការ​កំណត់​គំលាត​រួច។
ក្រៅ​ពី Shortcut key board ដែល​យើង​ខ្ញុំ​បាន​បង្ហាញ​ដល់​លោកអ្នក​ក្នុង​អត្ថបទ​ខាង​លើ​ក៏​នូវ​មាន Shortcut key មួយ​ចំនួន​ច្រើន​ទៀត​ប៉ុន្តែ Shortcut key ខាង​លើ​ជា Shortcut Key សំខាន់ៗ​ដែល​យើង​តែងតែ​ប្រើ​ញឹកញាប់​ក្នុង​ការ​រៀបចំ​អត្ថបទ​ក្នុង​កម្មវិធី MS.Word 2007៕

របៀបបង្កើនល្បឿនក្នុងWindows7

aបង្កើន​ល្បឿន​Windows 7 មិន​ថា​ប្រព័ន្ធ​ប្រតិបត្តិការ Windows កំណែ​ណា​ទេ​ពេល​ដែល​អ្នក​ប្រើ​វា​បាន​ប្រមាណ ២ ឬ ៣​ខែ​អ្នក​នឹង​សង្កេត​ឃើញ​ថា​វា​ចាប់ផ្ដើម​ដំណើរការ​យឺត​ជាង​ពី​ការ​ដំឡើង​ កាល​ពី​ដំបូង​ជា​មិន​ខាន ។ មាន​កម្មវិធី​ផ្សេងៗ​ជា​ច្រើន​ដែល​អាច​ធ្វើ​ឲ្យ​វីនដូ​ប្រសើរ​ឡើង ប៉ុន្តែវា​មិន​មាន​សុវត្ថិភាព​ទេ​ក្នុង​ការ​ដំណើរការ​កម្មវិធី​ដែល​អ្នក​ មិន​ស្គាល់​អ្នក​បង្កើត ឬ​អភិវឌ្ឍន៍ ។ ក្នុង​អត្ថបទ​នេះ​ទស្សនាវដ្ដី​យើង​ខ្ញុំ​នឹង​បង្ហាញ​អំពី​ការ​បង្កើន​ល្បឿន​ របស់​វីនដូ ៧ និង​របៀប​ធ្វើ​ឲ្យ​វីនដូ​ដំណើរការ​ដោយ​ប្រសើរ​ព្រម​ទាំង​មាន​សុវត្ថិភាព ។ គន្លឹះ​នីមួយៗ​មិន​ទាក់ទង​នឹង​ការ Hack ប្រព័ន្ធ​ដំណើរការ​ឡើយ ដូច្នេះ​អ្នក​អាច​អនុវត្ត​បាន​ដោយ​ពុំ​ព្រួយ​បារម្ភ​ថា​វា​នឹង​មាន​ការ​ ប៉ះពាល់​ដល់​ប្រព័ន្ធ​ប្រតិបត្តិការ​របស់​អ្នក ។

១. យកចេញ​កម្មវិធី ឬ​លក្ខណៈ​ពិសេសៗ​របស់ Windows ដែល​អ្នក​មិន​បាន​ប្រើ
នៅ​ពេល​អ្នក​ទិញ​កុំព្យូទ័រ ឬ​កុំព្យូទ័រ​យួរ​ដៃ​ជា​ទូទៅ​វា​តែង​មាន​មក​ជាមួយ​កម្មវិធី​ដែល​បាន​ដំឡើង​ ហើយ​រួច​ជា​ស្រេច​ជា​ច្រើន​ដូច​ជា Demo-Ware, Trial-Ware (ជា​កម្មវិធី​ដែល​គេ​ឲ្យ​អ្នក​សាកល្បង​ប្រើ​មុន​នឹង​ទិញ), Anti-Virus ជា​ដើម ។ ប្រសិនបើ​អ្នក​ចូលចិត្ត​សាកល្បង​ជាមួយ​នឹង​កម្មវិធី​ថ្មីៗ អ្នក​ប្រហែល​ជា​អាច​ទាញយក​កម្មវិធី​ទាំងនោះ​ពី​អ៊ីនធឺណិត​មក​ដំឡើង​ចូល​ កុំព្យូទ័រ​អ្នក​មិន​ខាន ។ ការ​ដំឡើង​កម្មវិធី​យ៉ាង​ច្រើន​នៅ​លើ​កុំព្យូទ័រ​វា​នឹង​ធ្វើ​ឲ្យ​អ្នក​ ប្រើប្រាស់​ប្រភព​ធនធាន​របស់​ប្រព័ន្ធ​កុំព្យូទ័រ​ខ្ជះខ្ជាយ​ចោល​ឥតប្រយោជន៍ នេះ​ជា​មូលហេតុ​ដែល​ធ្វើ​ឲ្យ​កុំព្យូទ័រ​ចាប់ផ្ដើម​ដំណើរការ​យឺត ។ ចូរ​យក​កម្មវិធី​ទាំងឡាយ​ដែល​អ្នក​មិន​ត្រូវការ​ប្រើប្រាស់​ចេញ (Uninstall) ដោយ​អ្នក​ត្រូវ​ចូល​ទៅ​កាន់ Control Panel => Programs => Uninstall (សូម​ជ្រើស​កម្មវិធី​ដែល​អ្នក​ចង់​យកចេញ) ។ អ្នក​ក៏​អាច​ចូល​ទៅ​កាន់ Control Panel => Programs => Turn Windows Features On ឬOff ដើម្បី​បិទ ឬ​បើក​លក្ខណៈ​ពិសេស​របស់​វីនដូ ដោយ​អ្នក​អាច​ដោះ​ធីក​ចេញ​ពី Windows Features ដែល​មិន​ត្រូវការ​ប្រើប្រាស់ ។

២- ចូរ​មើល​ឡើង​វិញ​នូវ​កម្មវិធី​ដែល​ចាប់ផ្ដើម​ដំបូង (Startup Programs)
ភាគច្រើន​នៃ​បញ្ហា​ដែល​ធ្វើឲ្យ​កុំព្យូទ័រ​ដើរ​យឺត​គឺ​បណ្ដាល​មក​ពី​ កម្មវិធី​ដែល​ចាប់ផ្ដើម​ដំណើរការ​ដោយ​ស្វ័យប្រវត្តិ​ដោយ​ខ្លួន​ឯង​ពេល​ កុំព្យូទ័រ​បើក​មក​ដំបូង​ហើយ​នូវ​បន្ត​ដំណើរ​ការ​រហូត​ដែល​ជា​ហេតុ​ធ្វើឲ្យ​ វា​ប្រើប្រាស់​ប្រព័ន្ធ​អង្គ​ចងចាំ (System Memory) អស់​យ៉ាង​ច្រើន ។ មធ្យោបាយ​ងាយស្រួល​បំផុត​ដើម្បី​ធ្វើ​ឲ្យ​ដឹង​ថា​កម្មវិធី​ណាមួយ​កំពុង​ ដំណើរការ​នៅ​ខណៈ​ពេលWindowsចាប់​ផ្ដើម​ដំណើរការ​ដំបូង​គឺ​អ្នក​អាច​មើល​នៅ​ លើ​រូបតំណាង Notification ដែល​មាន​ទីតាំង​នៅ​លើ Task bar ដោយ​ចុច​រូប​សញ្ញា​ព្រួញ​ឡើងលើ​ដើម្បី​បង្ហាញ​រូបតំណាង​កម្មវិធី​ដែល​លាក់ ។ Uninstall កម្មវិធី​ដែល​អ្នក​មិន​ប្រើ ឬ​បិទ​ជម្រើស​របស់​កម្មវិធី​មិន​ឲ្យ​វា​ចាប់ផ្ដើម​ដោយ​ស្វ័យប្រវត្តិ​ពេល​ ដំណើរការ​ម៉ាស៊ីន​ដំបូង ។

មធ្យោបាយ​ដែល​ប្រសើរ​ដើម្បី​ពិនិត្យ​កម្មវិធី Starup គឺ​ត្រូវ​ប្រើ​កម្មវិធី System Configuration ។ អ្នក​អាច​ប្រើ​កម្មវិធី​នេះ​បាន​ដោយ​ចុច​លើ​ម៉ឺនុយ Start រួច​បញ្ចូល​ពាក្យ msconfig ក្នុង​ប្រអប់ Search box បន្ទាប់​មក​វា​នឹង​បង្ហាញ​ផ្ទាំង​កម្មវិធី​សូម​ចុច​លើ ផ្ទាំង Startup រួច​ពិនិត្យ​មើល​កម្មវិធី​ដែល​មាន​ក្នុង​នោះ ប្រសិនបើ​អ្នក​ឃើញ​កម្មវិធី​ដែល​អ្នក​មិន​ត្រូវការ​ចូរ​ដោះ​ធីក​វា​ចេញ​ ដើម្បី​ធ្វើ​ឲ្យ​កម្មវិធី​មិន​អាច​ដំណើរការ​បាន​ពេល​ចាប់ផ្ដើម​កុំព្យូទ័រ ។
ចំណាំ  វិធី​នេះ​មិនមែន​សម្រាប់ Uninstall កម្មវិធី​ចេញ​ពី​កុំព្យូទ័រ​ទេ វា​គ្រាន់តែ​បិទ​កម្មវិធី​មិន​ឲ្យ​ដំណើរការ​ដោយ​ស្វ័យប្រវត្តិ​ពេល Startup កុំព្យូទ័រ​ដំបូង ។
សម្រាប់​អ្នកប្រើ​ដែល​មាន​ចំណេះដឹង​ខាង​កុំព្យូទ័រ​ច្រើន​អាច​ប្រើ​កម្មវិធី ​ឥតគិតថ្លៃ​ពី Microsoft គឺ Autoruns for Windows (មាន​នៅ​ក្នុង CD របស់ CM) ដែល​វា​ជា​កម្មវិធី​ដែល​ល្អ​សម្រាប់​ត្រួតពិនិត្យ កម្មវិធី Startup គ្រប់​ប្រភេទ និង​សេវា​ផ្សេងៗ​ដែល​អ្នក​ត្រូវការ​ជា​ចាំបាច់ ។


៣- កែសម្រួលVisual Effects:
Windows ដែល​ពេញ​និយម​គឺ​មិន​មែន​ជាWindows ដែល​លឿន​បំផុត​នោះ​ទេ ។ អ្នក​អាច​កែប្រែ Visual Effects ដើម្បី​ធ្វើ​ឲ្យ​ប្រព័ន្ធ​ដំណើរការ​កុំព្យូទ័រ​មាន​ភាព​ប្រសើរ​ឡើង ។ នៅ​ក្នុង​ផ្ទាំង Control Panel ចូរ​ស្វែងរក​និង​ចុច​លើ​ពាក្យ Performance Information and Tools រួច​ចុច​លើ Adjust Visual Effects បន្ទាប់​មក​វា​នឹង​បង្ហាញ​ផ្ទាំង​ដូច​ខាងក្រោម ៖

នៅ​ក្នុង​ផ្ទាំង​នេះ​ចូរ​ជ្រើស​ជម្រើស Adjust for best performance ឬ​ជ្រើស Custom ដើម្បី​ជ្រើស Visual Effects ទៅ​តាម​តម្រូវការ​របស់​អ្នក ។

៤-កែសម្រួល​ជម្រើស Indexing Options:
ប្រព័ន្ធ​ប្រតិបត្តិការ Windowsតែងតែ​ធ្វើការ​រៀប​ឯកសារ​ឲ្យ​មាន​របៀប (Indexes) នៅ​លើ​ទីតាំង​នានា​គ្រប់ Drives ដែល​ធ្វើ​ឲ្យ​អ្នក​ងាយស្រួល​ក្នុង​ការ​ស្វែងរក​ឯកសារ រួម​ទាំង Folders ។ អ្នក​អាច​កែសម្រួល​ការ​កំណត់​នេះ​ដោយ​ឲ្យ Windows ធ្វើការ​រៀប​ឯកសារ (indexes) តែ​លើ​ទី​តាំង​ទាំងឡាយ​ណា​ដែល​អ្នក​នឹង​ស្វែងរក​ញឹកញាប់ ។

នៅ​ក្នុង​ផ្ទាំង Control Panel ជ្រើស Indexing Options រួច​ចុច​លើ​ប៊ូតុង Modify បន្ទាប់​មក​វា​នឹង​បង្ហាញ​ផ្ទាំង​ដូច​ខាងក្រោម ៖

ចុច​លើ​ប៊ូតុង Show all locations បន្ទាប់​មក​ដោះ​ធីក​លើ​ទីតាំង ឬ Drives ដែល​អ្នក​កម្រ​ធ្វើការ​ស្វែងរក​ឯកសារ រួច​ចុច​ប៊ូតុង OK ជា​ការ​ស្រេច ។

៥-កែសម្រួល​ការកំណត់​ការ​ប្រើ Power Settings
ការ​កំណត់​លំនាំដើម​របស់ Power Management ក្នុង Windows 7 គឺ​ធ្វើ​ឲ្យ​មាន​តុល្យភាព​រវាង​ការ​ប្រើ​ថាមពល​ភ្លើង និង​ដំណើរការ​របស់​កុំព្យូទ័រ ។ ប្រសិនបើ​អ្នក​មិន​ព្រួយបារម្ភ​ពី​ការ​ប្រើប្រាស់​ថ្ម​កុំព្យូទ័រ និង​ថាមពល​អគ្គិសនី ហើយ​ចង់​ឲ្យ​វីនដូ ៧ ដំណើរការ​លឿន អ្នក​អាច​ផ្លាស់ប្ដូរ​ការ​កំណត់​ក្នុង Power Management ដើម្បី​ទទួល​បាន​ដំណើរការ​ល្អ​បំផុត ។ ក្នុង​ផ្ទាំង Control Panel ចូរ​ជ្រើស Power Options ចុច​លើ​សញ្ញា​ព្រួញ Show additional plans រួច​ជ្រើស High performance ។


៦-បិទ​សំឡេង​ទាំង​អស់
អ្នក​អាច​ធ្វើការ​បិទ​សំឡេង​ដែល​មិន​ត្រូវ​ការ​ផ្សេងៗ​ក្នុង​វីនដូ​ដើម្បី​ ធ្វើ​ឲ្យ​វីនដូ​ដំណើរការ​រឹតតែ​ប្រសើរ ។ ក្នុង​ផ្ទាំង Control Panel ចូរ​ជ្រើស Sound រួច​ចុច​លើ​ផ្ទាំង Sound ក្នុង​ប្រអប់ Sound Scheme ចូរ​ជ្រើស No Sounds បន្ទាប់មក​ដោះ​ធីក​ចេញ​ពី Play Windows Startup Sound រួច​ចុច​ប៊ូតុង OK ។


៧-កែសម្រួល Services ទាំងឡាយ​ក្នុងWindows
ចំណុច​ទី​៧​នេះ​គឺ​សម្រាប់​អ្នក​ប្រើប្រាស់​ទាំងឡាយ​ដែល​មាន​ចំណេះដឹង​ខ្ពស់ ។ Services របស់​វីនដូ​ទាំងអស់​ដំណើរការ​បន្តបន្ទាប់​ឡើង​វិញ​និង​ផ្ដល់​តួនាទី​ជា​ ច្រើន​ទៅ​ឲ្យ​ប្រព័ន្ធ​ដំណើរការ​សម្រាប់​កុំព្យូទ័រ​របស់​អ្នក ។ ទោះបីជា​យ៉ាងណា​ក៏​ដោយ​អ្នក​ប្រើប្រាស់​ភាគ​ច្រើន​មិន​បាន​ត្រូវ​ ការServices ដែល​ផ្ដល់​ដោយ​តាម​លំនាំដើម​ទេ ។ ដោយ Services ដែល​ដំណើរការ​នីមួយៗ​វា​ប្រើប្រាស់​ធនធាន​ប្រព័ន្ធ​(System Resources) ច្រើន​ដូច្នេះ​ការ​កែ​សម្រួល​ការ​កំណត់​លំនាំដើម​សម្រាប់ Services ដែល​ដំណើរការ​ខ្លួន​ឯង​ដោយ​ស្វ័យប្រវត្តិ​នៅ​ពេល​ដែល​កុំព្យូទ័រ​ចាប់ផ្ដើម​ ដំណើរការ​ដំបូង នឹង​ជួយ​ឲ្យ​បង្កើន​ល្បឿន Windows 7 ។ អ្នក​អាច​បង្ហាញ​ផ្ទាំង​កំណត់ Services នេះ​ដោយ​ចុច​លើ​ម៉ឺនុយ Start បន្ទាប់​មក​បញ្ចូល​ពាក្យ services.msc ក្នុង​ប្រអប់ Search box ។

Services នីមួយៗ​អាច​ត្រូវ​បាន​គេ​កំណត់​ដើម្បី​ឲ្យ​ដើរ​ដោយ​ ស្វ័យប្រវត្តិ(Auto-start ពេល​ដំណើរការ​កុំព្យូទ័រ) ឬ​កំណត់​ដោយ​ដៃ (ចាប់ផ្ដើម Services តែ​នៅ​ពេល​ត្រូវការ) ឬ​បិទ​មិន​ឲ្យ​ដំណើរការ ។ តើ​ការ​កំណត់ Service ណា​មួយ​ដែល​អ្នក​គួរ​តែ​ផ្លាស់ប្ដូរ? ជា​ការ​ប្រសើរ​បំផុត​ប្រសិន​បើ​អ្នក​អាច​ស្រាវជ្រាវ​បន្ថែម​តាម​អ៊ីនធឺណិត ។

៨-គន្លឹះ​ផ្សេងៗ​ដើម្បី​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​ដល់​ដំណើរការ​ម៉ាស៊ីន
ក្រៅ​ពី​ការ​រៀបរាប់​ខាងលើ គន្លឹះ​នានា​ខាងក្រោម​ក៏​អាច​ជួយ​អ្នក​ក្នុង​ការ​បង្កើន​ល្បឿន​ដល់​វីនដូ ៧ ដែរ ៖
– ប្រើ​កម្មវិធី CCleaner ដើម្បី​សម្អាត​ឯកសារ​មិន​បាន​ការ ។
– ប្រើ​កម្មវិធី​កម្ចាត់​មេរោគ​ល្អ​ៗ​ដូចជា Microsoft Security Essentials ។
– ប្រសិន​បើ​អ្នក​ប្រើ​ជម្រើស Hibernate ដើម្បី​បិទ​កុំព្យូទ័រ​ចូរRestart វីនដូ​ឡើង​វិញ​យ៉ាង​ហោច​ណាស់​មួយ​ដង​ក្នុង​មួយ​អាទិត្យ ។
– សូម​កុំ​ផ្លាស់ប្ដូរ Default disk defragmentation auto-run schedule ។
– ចំណុច​ដែល​រៀបរាប់​ខាង​លើ​បាន​លើក​ឡើង​ពី​ចំណុច​សំខាន់ៗ​ដែល​យើង​ត្រូវការ​ ប្រើ​ដើម្បី​បង្កើន​ល្បឿនWindows 7 ដោយ​មិន​ចាំបាច់​ដំឡើង​ពពួក​កម្មវិធី​ផ្សេងៗ (Third-Party Utilities)ដែល​មិន​គាំទ្រ​ជា​ផ្លូវការ​ដោយ​ក្រុមហ៊ុន Microsoft ។

មជ្ឈមណ្ឌល អាយធី ខេប៊ូ

មានទទួលរចនាវ៉ិបសាយ កម្មវិធីគ្រប់គ្រងក្រុមហ៊ុន…
មានបើកវគ្គខ្លី:
–          វគ្គរចនាវ៉ិបសាយ HTML,CSS, Javascript, PHP, ASP.NET
–          វគ្គដំឡើងកុំព្យូទ័រណែតវឺក Networking
–          វគ្គជួសជុលកុំព្យូទ័រ Computer Repairing
–          វគ្គសរសេរកម្មវិធីលើ iOS (កម្មវិធី iPhone, iPAD)
ទំនាក់ទំ​នង 0977778647-077778647-070778647
Email: chhunnan@gmail.com
Chat: yahoo, skype: chhunnan
www.itcambo.com
IT ads

របៀប Crack Microsoft Office 2013

Microsoft Office 2013 ប្រាកដ​ជា​ឡូយ​ហើយ តែ​ដោយ​សារ​តែស៊េរី RTM serial key សំរាប់​ activate ឆាប់​ងាប់​ពេក និង​ពេល​ activate តាម​ទូរស័ព្ទ​ប្រើ toll free ដើម្បី​បាន​ license មាន​ការ​ពិបាក។ យើង​សូម​ដាក់​ចែក​រំលែក Microsoft Office 2013 VL ដែល​អាច​ប្រើឧបករណ៍​បំបែក​បាន​ជូន​បង​ប្អូន​ទាញ​យក​ប្រើ​ប្រាស់៖

a
ទាញ​យក Microsoft Office 2013 VL៖
http://www.mediafire.com/?3pmlnttea0iwd8k
http://www.mediafire.com/?nnx6lnt8kd6b81v
http://www.mediafire.com/?929jr6j58wa9qhv
http://www.mediafire.com/?oxdn8ry3tl1y8xo