ការ​ចិញ្ចឹម​សត្វ-បង្កង​ក្នុង​ស្រះ

1ដើម្បី​ចិញ្ចឹម​បង្កង​ដោយ​ជោគជ័យ ចាំ បាច់​ត្រូវ​យកចិត្ដទុកដាក់​លើក​ត្ដា​សំខាន់​៣ យ៉ាង គឺ ការ​រៀបចំ​ស្រះ ការ​គ្រប់គ្រង​គុណ ភាព​ទឹក និង​ការ​ផ្ដល់​ចំណី ។ រដូវ​កាល​ចិញ្ចឹម ៖ អាច​ចិញ្ចឹម​បាន​ពេញ​១ ឆ្នាំ អាស្រ័យ​ដោយ​មាន​ប្រភព​ទឹក​គ្រប់គ្រាន់ ។ វិធីសាស្ដ្រ​ចិញ្ចឹម ៖ ការ​ចិញ្ចឹម​បង្កង​ក្នុង ស្រះ​មាន​៣​របៀប គឺ​ការ​ចិញ្ចឹម​ទ្រង់ទ្រាយ តូច ឬ​ជា​លក្ខណៈ​គ្រួសារ​ទ្រង់ទ្រាយ​មធ្យម និង​ទ្រង់ទ្រាយ​ធំ ឬ​ចិញ្ចឹម​ជា​លក្ខណៈ ឧស្សាហកម្ម ។
-​ការ​ចិញ្ចឹម​ ទ្រង់ទ្រាយ​តូច ឬ​ជា​លក្ខណៈ គ្រួសារ ៖ ជា​របៀប​ចិញ្ចឹម​ដែល​មិន​ចំណាយ ទុន​ច្រើន​លើ​ការ​ទិញ​សំភារ​មក​ប្រើប្រាស់ ចំណី និង​មិន​ទាមទារ​បច្ចេកទេស​ខ្ពស់ ។ ទិន្ន ផល​អាច​ទទួល​បាន​ពី​២០០​ទៅ​៤០០​គីឡូ ក្រាម ក្នុង​១​ហិ​កតា ក្នុង​១​រដូវ រយៈពេល​ពី​៦ ទៅ​៨​ខែ ។
-​ការ​ចិញ្ចឹម​ទ្រង់ទ្រាយ​មធ្យម ៖ ស្រះ​ត្រូវ មាន​លក្ខណៈ​សម​ស្រប​តាម​បច្ចេកទេស ទាម ទារ​ឱ្យ​មាន​បច្ចេកទេស​ក្នុង​ការ​ចិញ្ចឹម និង ចំណាយ​ទុន​ច្រើន ដូច​ជា​ការ​ទិញ​ពូជ និង ចំណី ។ ទិន្នផល​អាច​ទទួល​បាន​ពី​៦០០​ទៅ ១.៥០០​គីឡូក្រាម ក្នុង​១​ហិ​កតា ក្នុង​១​រដូវ រយៈពេល​៦​ទៅ​៨​ខែ ។
-​ការ ​ចិញ្ចឹម​ទ្រង់ទ្រាយ​ធំ ឬ​ចិញ្ចឹម​ជា លក្ខណៈ​ឧស្សាហកម្ម ៖ ទាមទារ​ត្រូវ​ចំណាយ ទុន​ច្រើន​លើ​ការ​រៀបចំ​ស្រះ  ទិញ​កូន​បង្កង ពូជ​ចំណី ទិញ​សំភារ​ប្រើប្រាស់ ដូច​ជា​ម៉ាស៊ីន បូមទឹក ម៉ាស៊ីន​បង្កើន​អុក​ស៊ី​សែន​។​ល​។  ទីតាំង​ស្រះ​ចិញ្ចឹម​ទៀត​សោត​ត្រូវ​សម​ស្រប​តាម​លក្ខណៈ​បច្ចេកទេស មាន​ផ្ទៃដី​ធំ​ទូលាយ និង​អនុវត្ដ​បច្ចេកទេស​ខ្ពស់ ។ ទិន្នផល​អាច​*​ទទួល​បាន​ពី​២.០០០​ទៅ​៤.០០០​គីឡូក្រាម ក្នុង​១​រដូវ រយៈពេល​ពី​៦​ទៅ​៨​ខែ ។
១-​ការ​រៀបចំ​ស្រះ​សំរាប់​ចិញ្ចឹម
១-១​ទីតាំង​ជីក​ស្រះ
– ​ស្រះ​គួរ​ជីក​នៅ​តំបន់​មាន​ប្រភព​ទឹក ពេញ​មួយ​ឆ្នាំ ជា​ប្រភេទ​ទឹកសាប ស្អាត​ល្អ គ្មាន​ជាតិពុល តំបន់​គ្មាន​ប្រើ​ថ្នាំ​កសិកម្ម និង គ្មាន​កាក​សំណល់​ពី​រោងចក្រ និង​អាច​ធ្វើការ ផ្លាស់​ប្ដូរ​ទឹកបាន​ដោយ​ងាយស្រួល ដោយ​ប្រើ ម៉ាស៊ីន​បូ​ប ឬ​អាច​បញ្ចូល​ទឹក​តាម​រយៈ​របប ទឹកជោរ​នាច ។ ហើយ​អាច​ជ្រើសរើស​ទីតាំង ចិញ្ចឹម​នៅ​តំបន់​ទឹកសាប ឬ​តំបន់​ទឹក​ភ្លាវ ដែល​មាន​កំហាប់​អំបិល​មិន​លើស​ពី​១០​ភាគ ពាន់ ។
-​ទីតាំង​ជីក​ស្រះ ជា​ប្រភេទ​ដី​ល្បាយ​ដីឥដ្ឋ ឬ​លាយ​ខ្សាច់​តិចតួច ដើម្បី​អាច​រក្សា​ទឹកបាន យូរ និង​គ្មាន​ជាតិ​ជូរ ។
– ​ទីតាំង​ស្រះ ត្រូវ​នៅ​ក្បែរផ្លូវ​គមនាគមន៍ និង​ត្រូវ​មាន​អគ្គិសនី​គ្រប់គ្រាន់ ជា​ពិសេស សំរាប់​ការ​ចិញ្ចឹម​ទ្រង់ទ្រាយ​មធ្យម និង​ទ្រង់ ទ្រាយ​ធំ ។
១-២-​លក្ខណៈ​ស្រះ
– ​ស្រះ​ត្រូវ​មាន​រាង​ចតុកោណកែង​មាន ផ្ទៃក្រឡា​ចាប់ពី​១.០០០​ម៉ែត្រការ៉េ​ឡើង​ទៅ (​ឬ​អាច​មាន​ទំហំ​តូច​ជាង​នេះ​ក៏​បាន​ដែរ សំរាប់​ការ​ចិញ្ចឹម​ទ្រង់ទ្រាយ​តូច​) និង​មាន ជំរៅ​ទឹក​ពី​១.២​ទៅ​១.៥​ម៉ែត្រ ។ បាត​ស្រះ ត្រូវ​មាន​កំរិត​ជម្រាល​ទៅ​ជ្រុង​ម្ខាង ដើម្បី ងាយស្រួល​បញ្ចេញ​ទឹក​ចោល ។ នៅ​បាត ស្រះ​ត្រូវ​មាន​ជីក​ប្រឡាយ​សំរាប់​នាំ​ទឹក​ពី កន្លែង​បញ្ចូល​ទឹក​រហូត​ដល់​កន្លែង​បញ្ចេញ​ទឹក ចោល ។ ប្រឡាយ​គួរ​មាន​ទទឹង​ពី​២​ទៅ​៣ ម៉ែត្រ និង​ត្រូវ​មាន​ជំរៅ​ជ្រៅ​ជាង​បាត​ស្រះ​ពី ១០​ទៅ​១៥​សង្ទីម៉ែត្រ ។ បាត​ស្រះ ត្រូវ​មាន ភក់ ឬ​មមោក​តិច ។ ខ្នង​ភ្លឺស្រះ​ត្រូវ​មាន​ទំហំ យ៉ាងតិច​២​ម៉ែត្រ មាន​លក្ខណៈ​រឹង​មាំ​ល្អ គ្មាន រន្ធ​សត្វ​ផ្សេង​ៗ និង​មិន​ជ្រាប​ទឹក ។
– ​ស្រះ​ចិញ្ចឹម​នីមួយ​ៗ ត្រូវ​មាន​ប្រព័ន្ធ បញ្ចេញបញ្ចូល​ទឹក ។ បំពង់​បញ្ចេញ​ទឹក ចោល​ត្រូវ​នៅ​ផ្នែក​ទាប​បំផុត ហើយ​បំពង់ បញ្ចូល​ទឹក​ត្រូវ​នៅ​ផ្នែក​ខាង​ទី​ខ្ពស់ ។
១-៣-​គុណភាព​ទឹក
បង្កង ​ជា​ប្រភេទ​វា​រី​សត្វ​រស់​ក្នុង​មជ្ឈដ្ឋាន ទឹកសាប ប៉ុន្ដែ​វា​ក៏​អាច​រស់នៅ និង​ធំធាត់​បាន ក្នុង​តំបន់​ទឹក​ភ្លាវ ដែល​មាន​កំហាប់​អំបិល រហូត​ដល់​១០​ភាគ​ពាន់ ។ បង្កង​មាន​ចរិត​រស់ នៅ​ស្រទាប់​បាត ក្នុង​មជ្ឈដ្ឋាន​ទឹក​ស្អាត និង ត្រូវ​មាន​កត្ដា​គុណភាព​ទឹក​សំខាន់​ៗ​ផ្សេង ទៀត​ដូច​ខាងក្រោម ៖
-​សីតុណ្ហភាព ៖ សម​ស្រប​ពី​២២​ទៅ​៣២ អង្សា​សេ និង​ល្អ​បំផុត​ពី​២៦-៣០​អង្សា​សេ​។ បើសិនជា​សីតុណ្ហភាព​ទឹក​ក្រោម​១៦​អង្សា សេ ឬ​លើស​ពី​៤០​អង្សា​សេ ហើយ​កំរិត សីតុណ្ហភាព​ទឹក​នេះ​អូស​បន្លាយ​យូរថ្ងៃ​អាច ធ្វើ​ឱ្យ​បង្កង​ងាប់​បាន ។
– ​កំរិត ផះ ឬ​កំរិត​ជាតិ​ជូរ ៖ សម​ស្រប មាន​ពី​៧​ទៅ​៨ ។ បង្កង​មិន​អាច​រស់នៅ​ក្នុង​ម មជ្ឈដ្ឋាន​ទឹក​ដែល​មាន​កំរិត ផះ ឬ​កំរិត​ជាតិ ជូរ​ក្រោម​៥ បាន​ឡើយ ។
-​កំហាប់​អំបិល ៖ កំហាប់​អំបិល​សម​ស្រប សំរាប់​ការ​លូតលាស់​របស់​បង្កង​មិន​លើស​ពី​៥ ភាគ​ពាន់ ។ ជា​ធម្មតា​បង្កង​ក៏​អាច​ធន់ និង រស់នៅ​បាន​ក្នុង​ទឹក​ដែល​មាន​កំហាប់​អំបិល រហូត​ដល់​២០​ភាគ​ពាន់ ប៉ុន្ដែ​ត្រូវ​បង្កើន​កំរិត  កំហាប់​អំបិល​នេះ​ឡើង​សន្សឹម​ៗ បើ​មិន ដូច្នេះ​ទេ​អាច​ធ្វើ​ឱ្យ​បង្កង​ងាប់​បាន ។
-​បរិមាណ​អុកស៊ីហ្សែន​ក្នុង​ ទឹក ៖ បង្កង​*​ចូល​ចិត្ដ​រស់នៅ​ក្នុង​មជ្ឈដ្ឋាន​ផ្ទៃ​ទឹកធំ​ទូលាយ ដែល​មាន​កំរិត​អុកស៊ីហ្សែន​លើស​ពី​៥​មី​ល្លី ក្រាម ក្នុង​១​លី​ត្រ និង​កំរិត​អុកស៊ីហ្សែន​តិច បំផុត​របស់​ង​ង្ក​ង​គឺ​៣​មី​ល្លី​ក្រាម​ក្នុង​១​លី​ត្រ ។ កំរិត​អុកស៊ីហ្សែន​នេះ គឺ​ខ្ពស់​ជាង​កំរិត​អុក​ស៊ី សែន​នៃ​ប្រភេទ​ត្រី​ទឹកសាប ស្ទើរតែ​ទាំងអស់ ដែល​មាន​តែ​២​មី​ល្លី​ក្រាម ក្នុង​១​លី​ត្រ ប៉ុណ្ណោះ ។ បើ​បរិមាណ​អុកស៊ីហ្សែន​ក្នុង​ទឹក ទាប​ជាង​១.៥​មី​ល្លី​ក្រាម ក្នុង​១​លី​ត្រ ធ្វើ​ឱ្យ បង្កង​ងើប​ក្បាល​លើ​ផ្ទៃ​ទឹក និង​ក្រោម​១.២ មី​ល្លី​ក្រាម ក្នុង​១​លី​ត្រ ធ្វើ​ឱ្យ​បង្កង​ងាប់ ។
-​កំរិត​រឹង​នៃ​ទឹក 9​ជា​ជឿ​៣​ប ៖ ទឹក​មាន កំរិត​រឹង​ពី​៥០-១០០​មី​ល្លី​ក្រាម ក្នុង​១​លី​ត្រ គឺ សម​ស្រប​សំរាប់​បង្កង ។
– ​សារធាតុ​រ៉ែ (​លោហធាតុ​) ៖ បង្កង​មិន អាច​បន្ស៊ាំ​នឹង​សារធាតុ​រ៉ែ (​លោហធាតុ​) ទេ ជា​ពិសេស​គឺ​ជាតិ​ដែក ។ បរិមាណ​សារធាតុ​*​ដែក​មាន​០.១​ទៅ​០.២​មី​ល្លី​ក្រាម ក្នុង​១​លី​ត្រ​*​ទឹក ដែល​សម​ស្រប​សំរាប់​បង្កង បើ​លើស​ពី​៤*​មី​ល្លី​ក្រាម ក្នុង​១​លី​ត្រ នឹង​បង្ក​គ្រោះថ្នាក់​ដល់ បង្កង ។
១-៤-​សំភារ​ប្រើប្រាស់
អ្នក ​ចិញ្ចឹម​បង្កង​ត្រូវ​មាន​ម៉ាស៊ីនបូមទឹក សំរាប់​ផ្លាស់​ប្ដូរ​ទឹក​តាម​ពេលវេលា​កំណត់ ឬ សំរាប់​ប្ដូរ​ទឹក​នៅ​ពេល​ទឹកស្រះ​អន់​គុណភាព​។ ម៉ាស៊ីនបូមទឹក​គួរ​មាន​ទំហំ​ល្មម ដើម្បី​ងាយ ស្រួល​ចល័ត និង​ដឹក​ជញ្ជូន ។
១-៥-​ការ​រៀបចំ​ស្រះ
ការ ​រៀបចំ​ស្រះ ជា​កត្ដា​សំខាន់​ដែល​ត្រូវ យកចិត្ដទុកដាក់ ដើម្បី​បង្កើត​មជ្ឈដ្ឋាន​សម ស្រប​សំរាប់​ការ​លូតលាស់​របស់​បង្កង ។ ការ រៀបចំ​ស្រះ​មាន​របៀប​ដូច​ខាងក្រោម ៖
-​សំអាត​ស្មៅ កំទេចកំទី​ក្នុង​ស្រះ និង សំអាត​រុក្ខជាតិ​ដែល​មាននៅ​ជុំវិញ​ភ្លឺស្រះ។ បូម​ពង្រីង​ស្រះ​ចាប់​ត្រី​ល្អិត ត្រី​កាច (​ដូច​ជា ត្រី​រ៉ស់ ផ្ទក់ អណ្ដែង ក្រាញ់​។​ល​។​) និង​អន្ទង់ ពស់ កង្កែប​ចេញ។
-​ចំពោះ​ស្រះ​ចាស់​ត្រូវ​ ស្ដារ​ល្បាប់​ភក់​បាត ស្រះ​ចេញ ដើម្បី​បំបាត់​មេរោគ ឧស្ម័ន​ពុល ដោយ​រក្សា​ទុក​កំរាស់​ល្បាប់​ភក់​ពី​១០​ទៅ​១៥ សង្ទីម៉ែត្រ ។
-​ត្រូវ​ ជួសជុល​ភ្លឺស្រះ​ឱ្យ​បាន​មាំ​ល្អ លប់​រន្ធ ឬ​ប្រហោង​ផ្សេង​ៗ​នៅ​តាម​ភ្លឺស្រះ ។ ភ្លឺស្រះ ត្រូវ​មានកំ​ពស់​ខ្ពស់​ជាង​ទឹកស្រះ​យ៉ាងតិច​០.៥ ម៉ែត្រ ។
-​ក្រោយ​ពី​ ស្ដារ​ល្បាប់​ភក់​រួច ត្រូវ​ហាល ស្រះ​ពី​២​ទៅ​៧​ថ្ងៃ ដើម្បី​បំ​ភាយ​ឧស្ម័ន​ពុល ផ្សេង​ៗ ដូច​ជា​អ៊ី​ដ្រូ​ហ្សែ​ន​ស៊ុ​ល​ផួ 9​ះ​២​្សប អា​ម៉ូ ញ៉ាក់ 9​ណះ​៣​ប មេតាន 9​ជះ​៤​ប​…​ចេញពី​ស្រះ ។ បើ​ស្រះ​មាន​ជាតិ​ជូរ​មិន​គួរ​ហាលថ្ងៃ​យូរ​ពេក ទេ ។
-​ការ​បាច​កំបោរ​ បាត​ស្រះ ៖ ប្រើ​កំបោរ​ស បាច​ឱ្យ​សព្វ​បាត​ស្រះ ដើម្បី​សំលាប់​មេរោគ និង​កែ​លំអ​កំរិត ផះ ឬ​កំរិត​ជាតិ​ជូរ​នៃ​ទឹក ។ ចំពោះ​ស្រះ​ថ្មី ត្រូវ​បាច​កំបោរ​ក្នុង​បរិមាណ​ពី​៣ ទៅ​៥​គីឡូក្រាម ក្នុង​១០០​ម៉ែត្រការ៉េ និង ចំពោះ​ស្រះ​ចាស់​គួរ​ប្រើ​កំបោរ​ក្នុង​បរិមាណ​ពី ៧​ទៅ​១០​គីឡូក្រាម ក្នុង​១០០​ម៉ែត្រការ៉េ ។
-​ការ​ដាក់​ជី ៖ ក្រោយ​ពេល​រៀបចំ​ស្រះ​រួច ត្រូវ​ដាក់​ជី​ដើម្បី​បង្កើត​ចំណី​ធម្មជាតិ​។ ប្រភេទ​ជី​ដែល​ល្អ គឺ​ជី​លាមក​សត្វ​មាន់ ទា និង​ជ្រូក ។​ល​។ ក្នុង​បរិមាណ​ពី​២៥​ទៅ​៣០ គីឡូក្រាម ក្នុង​១០០​ម៉ែត្រការ៉េ ។ បើសិនជា គ្មាន​ជី​លាមក​សត្វ យើង​ក៏​អាច​ប្រើ​ជីគីមី ណ​ភ​គ ក្នុង​បរិមាណ​ពី​២​ទៅ​៤​ក្រាម ក្នុង​១ ម៉ែត្រគូប ដោយ​ត្រូវ​ត្រាំ​ជី​ក្នុង​ទឹក​ឱ្យ​រលាយ គ្រាប់​អស់​សិន រួច​បាច​ឱ្យ​សព្វ​ពេញ​ផ្ទៃ​ស្រះ ។
-​ការ​បញ្ចូល​ទឹក​ក្នុង​ស្រះ ៖ ក្រោយ​ពេល ដាក់​ជី​រួច​បាន​១​ថ្ងៃ យើង​ត្រូវ​បញ្ចូល​ទឹក​ក្នុង ស្រះ​ឱ្យ​បាន​ពី​៣០​ទៅ​៤០​សង្ទីម៉ែត្រ​។ ក្រោយ  ពី​បាច​ជី​រួច រយៈពេល​ពី​២​ទៅ​៣​ថ្ងៃ រុក្ខជាតិ ប្លង់តុង​បាន​កើត​មាន​ដែល​ធ្វើ​ឱ្យ​ទឹកស្រះ​មាន ពណ៌​បៃតងខ្ចី រួច​យើង​ត្រូវ​បញ្ចូល​ទឹក​បំពេញ ស្រះ ។
ចំណាំ ៖ ពេល​បញ្ចូល​ទឹក​ក្នុង​ស្រះ ត្រូវ ច្រោះ​នឹង​ស្បៃ​ក្រឡា​ល្អិត​ទំហំ​០.៥​មី​ល្លី​ម៉ែត្រ ដើម្បី​ការពារ​ត្រី​ល្អិត កំពឹស និង​សត្វ​ចង្រៃ ផ្សេង​ៗ​ចូល​ក្នុង​ស្រះ​ដែល​បាន​រៀបចំ​ហើយ ។
-​ត្រូវ​រៀបចំ​មែកឈើ ឬ​ឫស្សី​ដោយ​ចង ជា​បាច់​ដាក់​នៅ​បាត​ស្រះ​សំរាប់​ជា​ជំរក​នៅ ពេល​បង្កង​សក ។ ម្យ៉ាងទៀត យើង​អាច ដាក់​បន្ថែម​រុក្ខជាតិ​ទឹក​ដូច​ជា ចក ត្រកួន ដើម្បី​ជា​ចំណី​បន្ថែម និង​ជា​ជំរក​សំរាប់​បង្កង​។ បន្ទាប់​មក​ត្រូវ​ត្រៀមលក្ខណៈ​លែង​កូន​បង្កង ពូជ​ក្នុង​ស្រះ ដែល​បាន​រៀបចំ​ហើយ​នោះ ។
២-​ការ​ជ្រើសរើស​កូន​បង្កង​ពូជ និង របៀប​លែង
២-១-​ការ​ជ្រើសរើស​កូន​បង្កង​ពូជ
ដើម្បី​ចិញ្ចឹម​បង្កង​ឱ្យ​ទទួល​បាន​គុណភាព ល្អ យើង​ត្រូវ​យកចិត្ដទុកដាក់​ចំណុច​សំខាន់​ៗ ដូច​ខាងក្រោម ៖
– ​គួរ​ទិញ​កូន​បង្កង​ពូជ​ពី​កសិដ្ឋាន​ផលិត​ពូជ ដែល​មាន​ទំនុកចិត្ដ និង​មាន​លិខិតបញ្ជាក់​អំពី គុណភាព ។ បើសិន​មាន​លទ្ធភាព​យើង​គួរ ជ្រើសរើស​យក តែ​កូន​បង្កង​ពូជ​ឈ្មោល​សុទ្ធ សំរាប់​ដាក់​ចិញ្ចឹម ពីព្រោះ​វា​លូតលាស់លឿន ។
-​ម្យ៉ាងទៀត ត្រូវ​ជ្រើសរើស​កូន​បង្កង ពូជ​ដាក់​ចិញ្ចឹម​ឱ្យ​មាន​ប្រវែង​ចាប់ពី​៣​ស​ង្ទី ម៉ែត្រ​ឡើង​ទៅ ដែល​មាន​ទំហំ​ប៉ុនគ្នា មាន សុខភាព​ល្អ គ្មាន​របួស​ស្នាម និង​មាន​ពុកមាត់ ជើង និង​តង្កៀប​គ្រប់គ្រាន់ ។
លក្ខណៈ​សំគាល់​កូន​បង្កង​មាន​សុខភាពល្អ ៖
– ​ជា​ទូទៅ គឺ​ពុកមាត់​របស់​វា​ជា​និច្ចកាល មាន​លក្ខណៈ​ស្របគ្នា ។ បើសិនជា​ពុកមាត់ របស់​វា​មាន​រាង​ជា​អក្សរ​វ៉េ 9​្វ​ប បញ្ជាក់​ថា កូន​បង្កង​មាន​សុខភាព​ខ្សោយ ។
-​មាន​សកម្មភាព​ហែល​រហ័សរហួន ។ នៅ​ពេល​ផ្ដាច់​ចរន្ដ​ខ្យល់​អុកស៊ីហ្សែន កូន​*​បង្កង​មាន​សុខភាព​ល្អ តែងតែ​ឡើង​មក​ផ្នែក​*​ខាងលើ​នៃ​ផ្ទៃ​ទឹក ។
-​ម្យ៉ាងទៀត កូន​បង្កង​មាន​សុខភាព​ល្អ គឺ គេ​សំគាល់​នៅ​លើ​ដងខ្លួន​របស់​វា មាន​ពណ៌ ខៀវ​ថ្លា ។ ចំពោះ​កូន​បង្កង​មាន​ជំងឺ គឺ​ដងខ្លួន របស់​វា​មាន​ពណ៌​ស​ស្រអាប់ ហើយ​គំរប​*​កំផ្លៀង​របស់​វា​មាន​ពណ៌​ខ្មៅ ។
២-២-​របៀប​លែង​កូន​បង្កង​ដាក់​ចិញ្ចឹម
– ​មុន​ពេល​លែង​កូន​បង្កង ត្រូវ​ធ្វើការត្រួត​ពិ​​និត្យ​គុណភាព​ទឹកស្រះ​ជា​មុន​សិន ។ បើសិនជា​ទឹកស្រះ​មាន​លក្ខណៈ​ល្អ ក្រោយពេល​ស្រះ​បាន​រៀបចំ​ហើយ គឺ​យើង​អាច​លែងកូន​បង្កង​ចូល​ស្រះ​បាន ។
-​ក្នុង​ករណី​ដែល​កូន​បង្កង​ ពូជ​ដឹក​ជញ្ជូន ដោយ​ដាក់​ក្នុង​ថង់​បា្ល​ស្ទិ​ក និង​មាន​បញ្ចូលខ្យល់​អុកស៊ីហ្សែន ។ មុន​នឹង​លែង​កូន​បង្កង​​ចូល​ក្នុង​ស្រះ យើង​ត្រូវ​ត្រាំ​ថង់​កូន​បង្កង​ក្នុង​​ទឹកស្រះ​រយៈពេល​ពី​១០​ទៅ​១៥​នាទី​ជា​ មុន​​សិន ដើម្បី​ឱ្យ​សីតុណ្ហភាព​ទឹក​ក្នុង​ថង់​បន្ស៊ាំ​នឹងសីតុណ្ហភាព​ទឹក​ក្នុង​ស្រះ ។ បន្ទាប់​មក ទើ យើង​ចាប់ផ្ដើម​បើក​មាត់​ថង់​ឱ្យ​កូន​បង្កង ហែល​ចេញ​តាម​សំរួល ។ គេ​ត្រូវ​លែង​កូន​​បង្កង​ចំងាយ​ប្រហែល​២​ម៉ែត្រ​ពី​មាត់​ស្រះ ដើម្បី​ចៀសវាង​កុំឱ្យ​វា​លោត​ឡើង​លើ​មាត់ ស្រះ ។ ត្រូវ​លែង​កូន​បង្កង​នៅ​ពេល​អាកាស ធាតុ​ត្រជាក់ ជា​ពិសេស​គឺ​នៅ​ពេល​ព្រឹក ។
-​ដង់ស៊ីតេ​ដាក់​ចិញ្ចឹម ៖ សំរាប់​ការ​ចិញ្ចឹម ជា​លក្ខណៈ​គ្រួសារ ដង់ស៊ីតេ​កូន​បង្កង​ដាក់ ចិញ្ចឹម​មាន​ពី​៣​ទៅ​៥​ក្បាល ក្នុង​១​ម៉ែត្រ
កា ​រ៉េ ។ សំរាប់​ការ​ចិញ្ចឹម​ទ្រង់ទ្រាយ​មធ្យម បរិមាណ​កូន​បង្កង​ដាក់​ចិញ្ចឹម​មាន​ពី​៥​ទៅ​៧ ក្បាល​ក្នុង​១​ម៉ែត្រការ៉េ និង​សំរាប់​ការ​ចិញ្ចឹម ទ្រង់ទ្រាយ​ធំ ឬ​ចិញ្ចឹម​ជា​លក្ខណៈ​ឧស្សាហ កម្ម​បរិមាណ​កូន​បង្កង​ដាក់​ចិញ្ចឹម​គឺ​ពី​១២​ទៅ ១៥​ក្បាល ក្នុង​១​ម៉ែត្រការ៉េ​ទឹកស្រះ ។ (នៅមានត)

បច្ចេកទេស​ចិញ្ចឹម​បង្កង​ក្នុង​ស្រះ (ត)

ការ​ចិញ្ចឹម​ចំរុះ​ជាមួយ​ត្រី ៖
-​យើង​អាច​ចិញ្ចឹម​បង្កង​ជាមួយ​ប្រភេទ ត្រី​ផ្សេង​ៗ​បាន ដើម្បី​ប្រើប្រាស់​ឱ្យ​អស់​នូវ ចំណី​ដែល​មាន​ក្នុង​ស្រះ និង​ដើម្បី​ជួយ​កែ​លំអ គុណភាព​ទឹកស្រះ ។ ការ​ចិញ្ចឹម​ចំរុះ​នេះ យើង​អាច​ដាក់​ត្រី​ចិញ្ចឹម​បាន​តែ​ក្នុង​ស្រះ ចិញ្ចឹម​បង្កង ដែល​ចិញ្ចឹម​ជា​ទ្រង់ទ្រាយ​តូច និង​មធ្យម​ប៉ុណ្ណោះ ។
-​សំរាប់​ប្រភេទ​ត្រី​ដាក់​ចិញ្ចឹម​ចំរុះ​ជាមួយ បង្កង គឺជា​ប្រភេទ​ត្រី​ដែល​រស់នៅ​ស្រទាប់​លើ និង​ស្រទាប់​កណ្ដាល និង​ជា​ប្រភេទ​ត្រី​ដែល មិន​ប្រជែង​ចំណី​ជាមួយ​បង្កង ដូច​ជា ប្រភេទ ត្រី​កាប​ស កាប​ក្បាល​ធំ កាប​ស៊ី​ស្មៅ និង​ត្រី ឆ្ពិន​ជាដើម ។
-​ដង់ស៊ីតេ​ត្រី​ដាក់​ចិញ្ចឹម គឺ​១​ក្បាល​ក្នុង​៥ ទៅ​១០​ម៉ែត្រការ៉េ នៃ​ផ្ទៃ​ទឹកស្រះ ។
៣-​ចំណី និង​របៀប​ផ្ដល់​ចំណី
ត្រូវ​ផ្ដល់​ចំណី​គ្រប់​ល្មម ចៀសវាង​ផ្ដល់ ចំណី​លើស ពីព្រោះ​ចំណី​ដែល​នៅ​សល់​ច្រើន ក្នុង​ស្រះ អាច​បំ​លែង​ជា​ធាតុ​ពុល​បង្ក​ឱ្យ​កើត​*​មាន​រុក្ខជាតិ​ប្លង់តុង​ច្រើន ធ្វើ​ឱ្យ​បង្កង​ពិបាក​*​សក និង​លូតលាស់​មិនល្អ ។ ដូចនេះ​ការ​*​ផ្ដល់​ចំណី​ខ្វះ​បន្ដិច​ប្រសើរ​ជាង​ការ​ផ្ដល់​ចំណី​​លើស ។
៣-១-​ចំណី
ដើម្បី​ឱ្យ​បង្កង​សក និង​មានការ​លូតលាស់ ល្អ ចំណី​ត្រូវ​មាន​សារធាតុ​បំប៉ន​សំខាន់​ៗ​ដូ​​ច ជា ប្រូតេអ៊ីន​ពី​៣០​ទៅ​៣៥​ភាគរយ លីពីត​៣ ទៅ​៥​ភាគរយ កាល់ស្យូម​២​ទៅ​៣​ភាគរយ ផូ​ស្វរ​១​ទៅ​១.៥​ភាគរយ និង​សែលុយឡូស​ពី ៣​ទៅ​៥​ភាគរយ ។ យើង​អាច​ប្រើ​ចំណី​គ្រាប់ ចំណី​កែ​ច្នៃ និង​ចំណី​ស្រស់ ដែល​មាន​សារធាតុ ដូច​ខាងលើ ។ ចំពោះ​ចំណី​គ្រាប់​មាន​បរិមាណ សារធាតុ​បំប៉ន​មិន​ប្រែប្រួល និង​ងាយស្រួល ប្រើប្រាស់ ប៉ុន្ដែ​មាន​តំលៃ​ខ្ពស់ ។ រីឯ​ចំណី​កែ ច្នៃ និង​ចំណី​ស្រស់​មាន​តម្លៃ​ថោក​ជាង​ចំណី គ្រាប់ ព្រោះ​យើង​អាច​រកបាន​នៅ​តាម​មូល ដ្ឋា​ន តែ​ប្រភេទ​ចំណី​នេះ​មាន​បរិមាណ​សារ ធាតុ​បំប៉ន​ប្រែប្រួល ដែល​ធ្វើ​ឱ្យ​យើង​ចំណាយ​ពេលវេលា​ច្រើន​ក្នុង​ការ​ផ្ដល់​ចំណី ។ ការ​ផ្សំ​​ចំណី​អាស្រ័យ​លើ​វត្ថុធាតុដើម ដែល​មាននៅ​​តាម​មូលដ្ឋាន និង​មាន​រូបមន្ដ​ផ្សំ​ចំណី​ផ្សេង​ៗ​គ្នា ប៉ុន្ដែ​ចាំបាច់​ត្រូវ​ធានា​ឱ្យ​មាននូវ​បរិមាណ​សារធាតុ​បំប៉ន​សំខាន់​ៗ​ ដូច​ជា ម្សៅ​គ្រាប់​ធ​ញ​ជាតិ​៦៥​ភាគរយ ម្សៅ​ត្រី​២៥​ភាគរយ និង​​ប្រភេទ​សារធាតុ​ផ្សេង​ៗ​ទៀត​ចំនួន​១០​ភាគ​​រយ ។ បន្ទាប់​មក យើង​អាច​កែ​ច្នៃ​តាម​រូប​​មន្ដ​ដូច​ខាងក្រោម ៖
-​ម្សៅសណ្ដែក​សៀង ៖ ២០%
-​កន្ទក់ ៖ ៣៥%
-​ម្សៅ​មី ៖ ១០%
-​ម្សៅ​ត្រី ៖ ២៥%
-​ម្សៅ​ឆ្អឹង ៖ ២%
-​ម្សៅ​គ ៖ ៥%
-​ព្រី​ម៉ិច 9​ភរ​មេ​ិ​ខ​ប ៖ ២%
-​និង​សារធាតុ​ខ្លាញ់ (​ខ្លាញ់ត្រី មឹក ប្រេង ដូង​) ៖ ១%
៣-២-​របៀប​ផ្ដល់​ចំណី
ចំណី​គ្រាប់ ឬ​ចំណី​កែ​ច្នៃ​ត្រូវ​ផ្ដល់​ឱ្យ​បង្កង នៅ​ខែ​ដំបូង និង​ខែ​បន្ទាប់ ។ ចំណែក​ប្រភេទ ចំណី​ស្រស់​មាន​ដូច​ជា ត្រី​ល្អិត កំពឹស ក្ដាម ខ្យង​។​ល​។ ដែល​មាន​តម្លៃ​ថោក​នៅ​រដូវ វស្សា​ក៏​អាច​ផ្ដល់​ជា​ចំណី​បង្កង​បាន​ដែរ ។ ចំណី​ស្រស់​មានគុណ​ភាព​ធ្វើ​ឱ្យ​បង្កង​មានការ លូតលាស់​លឿន និង​បាន​កាត់​បន្ថយ​ការ ចំណាយ​លើ​ការ​ទិញ​ចំណី​គ្រាប់ ប៉ុន្ដែ​ចំណី ស្រស់​ងាយ​ធ្វើ​ឱ្យ​ខូចគុណភាព​ទឹកស្រះ​ផង ដែរ ។
-​កន្ដ្រង​ចំណី ៖ ដើម្បី​ងាយស្រួល​ក្នុង​ការ ត្រួតពិនិត្យ និង​គ្រប់គ្រង​បរិមាណ​ចំណី​ដែល ត្រូវ​ផ្ដល់​ឱ្យ​បង្កង​ស៊ី យើង​ត្រូវ​ដាក់​កន្ដ្រង​ចំណី ចំនួន​៤​នៅ​តាម​ជ្រុង​ស្រះ ហើយ​កន្ដ្រង នីមួយ​ៗ​ត្រូវ​ដាក់​ឱ្យ​ផុត​ពី​បាត​ស្រះ​កំពស់​១០ សង្ទីម៉ែត្រ ។ កន្ដ្រង​នីមួយ​ៗ​គួរ​មាន​ទំហំ​១ ម៉ែត្រការ៉េ ។ រាល់ពេល​ផ្ដល់​ចំណី​ត្រូវ​បាច ចំណី​ឱ្យ​សព្វ​ពេញ​ផ្ទៃ​ស្រះ និង​ត្រូវ​ដាក់​ចំណី បន្ថែម​នៅ​ក្នុង​កន្ដ្រង​ចំណី​ប្រហែល​១​ភាគរយ នៃ​បរិមាណ​ចំណី​សរុប ។ ក្រោយ​ពី​ផ្ដល់​ចំណី បាន​រយៈពេល​១​ម៉ោង​ត្រូវ​ត្រួតពិនិត្យ​មើល កន្ដ្រង​ចំណី បើសិនជា​បង្កង​ទើបតែ​ស៊ី​ចំណី អស់​បញ្ជាក់​ថា ចំណី​គ្រប់​ល្មម​សំរាប់​បង្កង ។ បើសិនជា​ចំណី​នៅ​សល់​ច្រើន គឺ​ត្រូវ​បន្ថយ ចំណី​នៅ​ពេល​ដាក់​លើក​ក្រោយ ។ ប៉ុន្ដែ​បើ​បង្កង​ស៊ី​ចំណី​អស់​លឿន យើង​ត្រូវ​បង្កើន បរិមាណ​ចំណី​នៅ​ពេល​ដាក់​លើក​ក្រោយ ។
-​អត្រា​ផ្ដល់​ចំណី ៖ ត្រូវ​ផ្ដល់​ចំណី​ឱ្យ​បង្កង ស៊ី​ចំនួន​២​ដង ក្នុង​១​ថ្ងៃ គឺ​នៅ​ម៉ោង​៥​ព្រឹក និង ម៉ោង​៥​ល្ងាច ។ ពេល​ព្រឹក​ត្រូវ​ផ្ដល់​ចំណី​៣០ ភាគរយ​នៃ​បរិមាណ​ចំណី​ទាំងអស់ និង​នៅ ពេល​ល្ងាច​ផ្ដល់​៧០​ភាគរយ​នៃ​បរិមាណ​ចំណី ដែល​នៅ​សល់ ។ បរិមាណ​ចំណី​ត្រូវ​ផ្ដល់​ឱ្យ បង្កង​រាល់ថ្ងៃ ទៅ​តាម​ដំណាក់កាល​លូតលាស់ របស់​វា និង​គិត​តាម​ទំងន់​បង្កង​សរុប​ដែល មាននៅ​ក្នុង​ស្រះ (​មើល​តារាង​ទី​១​ខាង ក្រោម​) ។
-​មុន​ពេល​ដាក់​ចំណី​ក្នុង​កន្ដ្រង ត្រូវ សំអាត​កន្ដ្រង​ឱ្យ​បាន​ស្អាត​ជា​មុន​សិន រួច​ទើប ដាក់​ចំណី​ថ្មី​ចូល ។
តារាង​ទី​១ ៖ បរិមាណ​ចំណី និង​អត្រា​រស់ របស់​បង្កង
-​រយៈពេល​ចិញ្ចឹម (​ថ្ងៃ​) ១​ដល់​២០ ទម្ងន់​មធ្យម (​ក្រាម​) ៤ អត្រា​រស់​(%) ១០០ បរិមាណ​ចំណី (%) ២០ ។
-​រយៈពេល​ចិញ្ចឹម (​ថ្ងៃ​) ២១​ដល់​៤០ ទម្ងន់​មធ្យម (​ក្រាម​) ៧ អត្រា​រស់​៩៥ បរិ មា​ណ​ចំណី (%) ១៥ ។
-​រយៈពេល​ចិញ្ចឹម (​ថ្ងៃ​) ៤១​ដល់​៦០ ទម្ងន់​មធ្យម (​ក្រាម​) ១៣ អត្រា​រស់ ៩០ បរិមាណ​ចំណី (%) ១០ ។
-​រយៈពេល​ចិញ្ចឹម (​ថ្ងៃ​) ៦១​ដល់​៨០ ទម្ងន់​មធ្យម (​ក្រាម​) ២២ អត្រា​រស់​៨៥ បរិ មា​ណ​ចំណី (%) ៨០ ។
-​រយៈពេល​ចិញ្ចឹម (​ថ្ងៃ​) ៨១​ដល់​១០០ ទម្ងន់​មធ្យម (​ក្រាម​) ៣១ អត្រា​រស់​៨០ បរិ មា​ណ​ចំណី (%) ៥ ។
-​រយៈពេល​ចិញ្ចឹម (​ថ្ងៃ​) ១០១​ដល់ ១២០ ទម្ងន់​មធ្យម (​ក្រាម​) ៤០ អត្រា​រស់ ៧៥ បរិមាណ​ចំណី (%) ៤ ។
-​រយៈពេល​ចិញ្ចឹម (​ថ្ងៃ​) ១២១​ឡើង ទម្ងន់​មធ្យម (​ក្រាម​) លើ​៥០ អត្រា​រស់​៧០ បរិមាណ​ចំណី (%) ៣ ។
ប្រការ​ដែល​ត្រូវ​ចង​ចាំ​នៅ​ពេល​ដាក់​ចំណី
-​ចំណី​កែ​ច្នៃ ៖ ត្រូវ​លាយ​ច្របល់​ចំណី បញ្ចូល​គ្នា​ឱ្យ​សព្វ និង​ត្រូវ​មាន​ដាក់​ម្សៅ​ស្អិត (​ម្សៅ​គ​) រួច​កិន​ចេញ​ជា​គ្រាប់​សំរាប់​ផ្ដល់​ឱ្យ បង្កង​ស៊ី ។ ប្រភេទ​ចំណី​ដែល​កែ​ច្នៃ​រួច​នេះ គឺ សំរាប់​ប្រើ​តែ​១​ថ្ងៃ​ប៉ុណ្ណោះ ។
-​ចំណី​ស្រស់ ៖ ត្រូវ​លាង​ចំណី​ស្រស់​ឱ្យ ស្អាត និង​កាត់​ជា​ដុំ​ល្អិត​ៗ ទើប​ដាក់​ឱ្យ​បង្កង ស៊ី ។ មិន​ត្រូវ​យក​ចំណី​ដែល​ងាប់ ឬ​ខូច​គុណ ភាព​មក​ធ្វើ​ជា​ចំណី​បង្កង​ឡើយ ។
-​ចំណី​គ្រាប់ ៖ ចំពោះ​ចំណី​គ្រាប់​មិន​ត្រូវ ប្រើ​ចំណី​ណា​ដែល​ហួសពេល​កំណត់​ប្រើប្រាស់ ឬ​ដុះ​ផ្សិត​ឡើយ ។
-​ការ​ចាប់​ចំណី ៖ បង្កង​ចាប់​យក​ចំណី ដោយ​ស្រង់ក្លិន ដូចនេះ​ចំពោះ​ចំណី​កែ​ច្នៃ​​យើង​អាច​លាយ​វា​ជាមួយ​ចំណី​ស្រស់ ដើម្បី​ឱ្យ​ចំណី​កែ​ច្នៃ​មាន​ក្លិន​ដែល​ងាយ​ទាក់ទាញ​ឱ្យ​បង្កង​ស៊ី ។
-​ការ​ប្រើប្រាស់​វីតាមីន ៖ ដើម្បី​បង្កើន សុខភាព​របស់​បង្កង និង​ចៀស​ផុត​ពី​ជំងឺ ផ្សេង​ៗ យើង​អាច​ប្រើ​វីតាមីន​សេ ជ លាយ​ជា មួយ​ចំណី​បាន ។
-​ការ​ត្រួតពិនិត្យ​ការ​លូតលាស់​របស់ បង្កង ៖ យើង​អាច​កំណត់​រយៈពេល​២០​ថ្ងៃ ម្ដង ដើម្បី​ចាប់​បង្កង​មួយ​ចំនួន​ពី​កន្ដ្រង​ចំណី ទាំង​៤​យក​មក​ថ្លឹង និង​គិត​រក​ទម្ងន់​មធ្យម ។ បន្ទាប់​មក ផ្អែក​លើ​អត្រា​រស់​របស់​បង្កង ដែល មាន​បញ្ជាក់​នៅ​ក្នុង​តារាង​ទី​១ យើង​អាច គណនា​ទម្ងន់​បង្កង​សរុប​ដែល​មាន​ក្នុង​ស្រះ ហើយ​បន្ទាប់​មក យើង​អាច​គណនា​បរិមាណ ចំណី​ដែល​ត្រូវ​ផ្ដល់​ឱ្យ​បង្កង​ស៊ី​នៅ​ដំណាក់ កាល​បន្ទាប់ ។
៤-​ការ​គ្រប់គ្រង​គុណភាព​ទឹកស្រះ
បង្កង​លូតលាស់ និង​ធំធាត់​អាស្រ័យ​ទៅ លើ​កា​រសក​របស់​វា ។ ដើម្បី​ធ្វើ​ឱ្យ​បង្កង​សក បាន​ដោយ​ងាយ ចាំបាច់​ត្រូវ​គ្រប់គ្រង​គុណ ភាព​ទឹកស្រះ​ឱ្យ​បាន​ល្អ ដែល​ជា​កត្ដា​សំខាន់​ចាំ បាច់​បំផុត ។ ខាងក្រោម​នេះ គឺជា​វិធីសាស្ដ្រ មួយ​ចំនួន​ក្នុង​ការ​គ្រប់គ្រង​គុណភាព​ទឹកស្រះ ឱ្យ​បាន​ល្អ ៖
ក​-​ការ​ផ្លាស់​ប្ដូរ​ទឹក ៖
-​ការ​ផ្លាស់​ប្ដូរ​ទឹក គឺ​មាន​គោលបំណង ដើម្បី​កាត់​បន្ថយ​ភាព​កខ្វក់​នៃ​ទឹកស្រះ​ធ្វើ​ឱ្យ ទឹកស្រះ​ថ្លា​ល្អ បង្កើន​បរិមាណ​ខ្យល់​អុក​ស៊ី ហ្សែ​ន​ក្នុង​ស្រះ និង​បាន​បញ្ចេញ​ចោល​ឧស្ម័ន ពុល​ផ្សេង​ៗ​ដូច​ជា អ៊ី​ដ្រូ​ហ្សែ​ន​ស៊ុ​ល​ផួ (H2S) អាម៉ូញ៉ាក់ NH3 ឧស្ម័ន​កាបូ​និក CO2 ជា ដើម​។​ល​។ ជា​ធម្មតានៅ​ខែ​ដំបូង​យើង​មិន ចាំបាច់​ផ្លាស់​ប្ដូរ​ទឹក​ទេ ព្រោះ​លាមក​របស់បង្កង​នៅ​បាត​ស្រះ​មាន​បរិមាណ​តិចតួច​នៅ​​ឡើយ ។ នៅ​ខែ​ទី​២ ត្រូវ​ប្ដូរ​ទឹ​កេ​ឱ្យ​បាន​ញឹកញាប់ ឬ​រៀងរាល់ថ្ងៃ ។ បរិមាណ​ទឹក​ត្រូវ​ប្ដូរ អាស្រ័យ​លើ​គុណភាព​ទឹកស្រះ និង​ទំហំ​នៃការ​ចិញ្ចឹម ។ ជា​ទូទៅ​យើង​អាច​ប្ដូរ​ទឹក​ពី​១០ ទៅ​២០​ភាគរយ​នៃ​ផ្ទៃ​ទឹកស្រះ ។ ការ​ប្ដូរ​ទឹក នេះ គឺ​ត្រូវ​បូម​យក​លាមក​បង្កង និង​កាក សំណល់​ផ្សេង​ៗ​ទៀត​ចេញពី​ផ្នែក​បាត​ស្រះ និង​បញ្ចូល​ទឹក​ថ្មី​មក​វិញ​នៅ​ផ្នែក​ខាងលើ​នៃ ផ្ទៃ​ស្រះ ដោយ​មាន​ប្រើ​ស្បៃ​ច្រោះ​ទឹក​ដែល បង្ហូរ​ចូល ។
-​ការ​ដាក់​ចិញ្ចឹម​បង្កង​ក្នុង​កំរិត​ដង់ស៊ីតេ ខ្ពស់ ត្រូវ​ធ្វើការ​ផ្លាស់​ប្ដូរ​បរិមាណ​ទឹក​ច្រើន
ជាង​ការ​ចិញ្ចឹម​បង្កង​ក្នុង​កំរិត​ដង់ស៊ីតេ​ទាប​។ ចំពោះ​ការ​ចិញ្ចឹម​ដោយ​ប្រើ​ចំណី​ស្រស់​ងាយ ធ្វើ​ឱ្យ​ខូចគុណភាព​ទឹក​ណាស់ ដូចនេះ​ចាំបាច់ ត្រូវ​ផ្លាស់​ប្ដូរ​ទឹក​ឱ្យ​បាន​ច្រើន​ដែរ ។
ខ​-​កត្ដា​សំខាន់​ៗ​នៃ​គុណភាព​ទឹក
ជា​និច្ចកាល យើង​ត្រូវ​ត្រួតពិនិត្យ​កត្ដា សំខាន់​ៗ​នៃ​គុណភាព​ទឹក ដូច​ជា​សីតុណ្ហភាព ផះ (​កំរិត​ជាតិ​ជូរ​នៃ​ទឹក​) កំរិត​រលាយ​ខ្យល់ អុក​ហ្សែ​ន​ក្នុង​ទឹក កំរិត​រឹង​នៃ​ទឹក​។​ល​។ ដើម្បី កែ​លំអ​ទាន់​ពេលវេលា​នៅ​ពេល​គុណភាព ទឹក​មានការ​ប្រែប្រួល ។
-​កំរិត ផះ (​កំរិត​ជាតិ​ជូរ​នៃ​ទឹក​) ៖ ជា និច្ចកាល​មានការ​ប្រែប្រួល​ដោយសារ​ការ កើនឡើង​នៃ​រុក្ខជាតិ​ប្លង់តុង​ដែល​ធ្វើ​ឱ្យ ផះ ខ្ពស់ និង ផះ ចុះ​ទាប ដោយ​មានការ​បំ​ភាយ នៃ​សមាសធាតុ​សេរី​រា​ង្គ​នៅ​បាត​ស្រះ ។ ម្យ៉ាងទៀត​ទឹកស្រះ​មាន​ជាតិ​អាស៊ីត ឬ​ជាតិ ជូរ ឬ ផះ ចុះ​ទាប ដោយសារ​ទឹកភ្លៀង ឬ ប្រភព​ទឹក​ផ្សេង​ៗ ។ ដូចនេះ​ត្រូវ​រក្សា​កំរិត ផះ ទឹកស្រះ​ឱ្យ​បាន​ល្អ​ឱ្យ​នៅ​ចន្លោះ​ពី​៧​ទៅ
៨ ។ បើសិន ផះ ក្រោម​៧ ឬ​លើស​ពី​៩​នឹង​ជះ ឥទ្ធិពល​អាក្រក់​ដល់​បង្កង ។ ដើម្បី​កែ​លំអ ផះ ត្រូវ​ផ្លាស់​ប្ដូរ​ទឹក ឬ​ប្រើប្រាស់​កំបោរ ។ បើ​​សិន​ជា​រុក្ខជាតិ​ប្លង់តុង​កើត​មាន​ច្រើន​ធ្វើ​ឱ្យ ផះ ឡើង​ខ្ពស់​ត្រូវ​ប្ដូរ​ទឹកជា​ថ្មី ។ មុន​ពេល​​ភ្លៀង​ត្រូវ​បាច​កំបោ​រសនៅ​ជុំវិញ​ស្រះ ដើម្បី​ការពារ​ជាតិ​ជូរ​ហូរ​ពី​មាត់​ស្រះ ។ ក្រោយ​ពេល​ភ្លៀង​ត្រូវ​វាស់​កំរិត បើសិន ផះ ក្រោម​៧​គឺ​ត្រូវ​ប្រើ​កំបោរ​ស​ពី​១​ទៅ​១.៥​គីឡូក្រាម ក្នុង​១០០​ម៉ែត្រការ៉េ ដោយ​ត្រូវ​លាយ​ជាមួយ​​ទឹក​ឱ្យ​រលាយ​អស់ រួច​បាច​ឱ្យ​សព្វ​ពេញ​ផ្ទៃ​​ស្រះ​ដើម្បី​បង្កើន​កំរិត ផះ ។
-​កំរិត​ខ្យល់​អុកស៊ីហ្សែន​ក្នុង​ទឹក ៖ កង្វះ ខ្យល់​អុកស៊ីហ្សែន​ក្នុង​ទឹកស្រះ ធ្វើ​ឱ្យ​បង្កង ងើប​នៅ​លើ​ផ្ទៃ​ទឹក និង​អាច​បណ្ដាល​ឱ្យ​បង្កង ងាប់ ។ បញ្ហា​នេះ​ងាយ​កើត​មាន​ណាស់​នៅ តាម​ស្រះ​ចិញ្ចឹម​បង្កង ។ មូលហេតុ​ដែល​កង្វះ ខ្យល់​អុកស៊ីហ្សែន ក្នុង​ស្រះ​បណ្ដាល​មក​ពី ស្រះ​សំបូរ​ដោយសារ​ធាតុ​សេរី​រា​ង្គ​មាន​ចំណី​សល់​ច្រើន​ក្នុង​ស្រះ និង​មាន​រុក្ខជាតិ​ប្លង់តុង​​កើត​មាន​ច្រើន​។​ល​។ កំរិត​រលាយ​ខ្យល់​អុក​​ស៊ី​ហ្សែ​ន​តិច​បំផុត​ក្នុង​ស្រះ គឺ​៣.៥​មី​ល្លី​​ក្រាម ក្នុង​១​លី​ត្រ​ទឹក ។ កំរិត​រលាយ​ខ្យល់​​អុកស៊ីហ្សែន​ក្រោម​២​មិ​ល្លី​ក្រាម ក្នុង​១​លី​ត្រ និង​ធ្វើ​ឱ្យ​បង្កង​ងាប់ ។ យើង​អាច​បង្កើន​បរិ​មា​ណ​ខ្យល់​អុកស៊ីហ្សែន​ក្នុង​ស្រះ​ដោយ​បញ្ចូល​ ខ្យល់​អុកស៊ីហ្សែន​ក្នុង​ស្រះ ឬ​ផ្លាស់​ប្ដូរ​​ទឹក ។
-​កំរិត​ថ្លា​នៃ​ទឹក ៖ ត្រូវ​រក្សា​កំរិត​ថ្លា​នៃ​ទឹក ស្រះ​ពី​២៥​ទៅ​៤០​សង្ទីម៉ែត្រ ។ បើសិនជា កំរិត​ថ្លា​នៃ​ទឹក​ក្រោម​២៥​សង្ទីម៉ែត្រ មាន​ន័យ ថា ទឹកស្រះ​ល្អក់ ពេល​នោះ​ត្រូវ​ផ្លាស់​ប្ដូរ​ទឹក និង​រៀបចំ​ដាក់​ចំណី​ឱ្យ​បាន​ត្រឹមត្រូវ ។ បើ កំរិត​ថ្លា​នៃ​ទឹក​លើស​ពី​៤០​សង្ទីម៉ែត្រ ត្រូវ បន្ថែម​ជីសរីរាង្គ ឬ​អ​សរីរាង្គ ដើម្បី​បង្កើន ពណ៌​ទឹកស្រះ ។ បើ​ទឹកស្រះ​មាន​ពណ៌​បៃតង ខ្ចី គឺ​ទឹក​មាន​លក្ខណៈ​ល្អ​បំផុត ។ បើសិនជា ទឹកស្រះ​មាន​ពណ៌​បៃតងចាស់ ឬ​ពណ៌​ក្រ​ម៉ៅ ត្រូវ​ធ្វើការ​ផ្លាស់​ប្ដូរ​ទឹក ។
-​កំរិត​រឹង​នៃ​ទឹក ៖ ទឹកស្រះ​ដែល​មាន​កំរិត រឹង​សរុប​ពី​៥០​ទៅ​១០០​មី​ល្លី​ក្រាម ក្នុង​១​លី​ត្រ គឺ​មាន​លក្ខណៈ​សម​ស្រប ។ បើ​កំរិត​រឹង​​នៃ​ទឹក​ក្រោម​៥០​មី​ល្លី​ក្រាម​ក្នុង​១​លី​ត្រ ត្រូវ​​បន្ថែម​កំបោរ​ស ឬ​ម្សៅ​សំបក​ងាវ​ដើម្បី​បង្កើន​​កំរិត​រឹង​នៃ​ទឹក​ដែល​ជួយ​ឱ្យ​បង្កង​ងាយ​ សក និង​ងាយ​កកើត​សំបក​ថ្មី ។
គ​-​ការ​ថែទាំ​បង្កង​ក្នុង​ស្រះ
-​ជា​និច្ចកាល​ត្រូវ​តាមដាន​សកម្មភាព របស់​បង្កង បើ​ឃើញ​បង្កង​ងើប​នៅ​លើ​ផ្ទៃ​ទឹក ខុសធម្មតា ត្រូវ​ធ្វើការ​ត្រួតពិនិត្យ​គុណភាព ទឹកស្រះ ដើម្បី​មាន​វិធានការ​កែ​លំអ​ទាន់ ពេលវេលា ។ នៅ​ពេល​ព្រឹក​ព្រលឹម បើសិន​​ជា​ឃើញ​បង្កង​ហែល​ខុសធម្មតា ដោយ​ប្រមូលផ្ដុំ​គ្នា​នៅ​ជ្រុង​ស្រះ នោះ​បញ្ជាក់​ថា ទឹកស្រះ​ខ្វះ​ខ្យល់​អុកស៊ីហ្សែន ដូចនេះ​យើង​ត្រូវ​បន្ថែម​ខ្យល់​អុកស៊ីហ្សែន ឬ​ផ្លាស់​ប្ដូរ​ទឹក​ជា​បន្ទាន់ ។
-​ត្រូវ​ត្រួតពិនិត្យ​ស្រះ​ជា​រៀងរាល់ថ្ងៃ ដូច ជា នៅ​មាត់​ស្រះ ទ្វារ​ទឹក​ចេញ​-​ចូល​ស្រះ និង ត្រូវ​កំចាត់​សត្វ​ចង្រៃ​ដូច​ជា កណ្ដុរ ពស់ កង្កែប ជាដើម​។​ល​។
៥-​ការ​ប្រមូល​ផល​បង្កង
ក្រោយ​ការ​ចិញ្ចឹម​រយៈពេល​ពី​៤​ទៅ​៥​ខែ បង្កង​មាន​ទម្ងន់​មធ្យម​ពី​៣០​ទៅ​៥០​ក្រាម ក្នុង​១​ក្បាល ពេល​នោះ​យើង​អាច​ប្រមូល​ផល បាន​ហើយ ។ ការ​ប្រមូល​ផល​បង្កង​ចិញ្ចឹម មាន​ពីរ​បែប​គឺ ការ​ប្រមូល​ផល​រំ​លោះ និង​ការ ប្រមូល​ផល​ទាំងស្រុង ។
-​ការ​ប្រមូល​ផល​រំ​លោះ ៖ ក្រោយ​ការ ចិញ្ចឹម​បាន​រយៈពេល​៤​ខែ យើង​អាច​ប្រមូល ផល​រំ​លោះ ដោយ​ចាប់​យក​តែ​បង្កង​ដែល​មាន ទំហំ​ធំ និង​បង្កង​មេ ។ ចំណែកឯ​បង្កង​ឈ្មោល ត្រូវ​បាន​រក្សា​ទុក​ចិញ្ចឹម​រហូត​ដល់​ចុងរដូវ ។ ការ​ប្រមូល​ផល​របៀប​នេះ​ធ្វើ​ឱ្យ​ការ​ចិញ្ចឹម ទទួល​ទិន្នផល​ខ្ពស់ ពីព្រោះ​បង្កង​ឈ្មោល​មាន  ការ​លូតលាស់​លឿន​នៅ​ដំណាក់កាល​ចុង ក្រោយ ។
-​ការ​ប្រមូល​ផល​ទាំងស្រុង ៖ នៅ​ពេល បង្កង​ភាគច្រើន​មាន​ទំហំ​ធំ​ក្លាយជា​បង្កង​សាច់ ហើយ​យើង​អាច​ប្រមូល​ផល​ទាំងស្រុង​បាន ។ ដើម្បី​ងាយស្រួល​ក្នុង​ការ​ប្រមូល​ផល យើង ត្រូវ​បញ្ចេញ​ទឹកស្រះ​ពាក់កណ្ដាល រួច​អូស​អួន ពី​៣​ទៅ​៤​ដង ។ បន្ទាប់​មក បង្កង​នៅ​សល់ តិចតួច យើង​អាច​បូម​ពង្រីង​ស្រះ និង​ប្រមូល ចាប់​ទាំងអស់ ។ ក្រោយ​ពេល​ប្រមូល​ផល​រួច ត្រូវ​ប្រោះ​បង្កង​ទុក​ក្នុង​អាង ឬ​ក្នុង​ធុង ដែល មាន​ដាក់​ខ្យល់​អុកស៊ីហ្សែន ដោយ​រើស​ចេញ នូវ​បង្កង​តូច​ៗ ឬ​ត្រី​ល្អិត​មុន​ពេល​លក់ ។ ត្រូវ ដឹក​ជញ្ជូន​បង្កង ដោយ​មាន​ដាក់​ខ្យល់​អុក​ស៊ី ហ្សែ​ន ដើម្បី​ធ្វើ​ឱ្យ​បង្កងរ​ស់បាន​យូរ និង​លក់ បាន​តម្លៃ​ថ្លៃ ៕ (ដកស្រង់ចេញពីសៀវភៅនាយកដ្ឋានជលផល)

បង្កើតកែឆ្នៃ-កន្ធុំ​ថេត​រុក្ខជាតិ​មាន​ប្រយោជ​ន៍​

1កន្ធុំ​ថេត ដែល​មាន​ឈ្មោះ​វិទ្យាសាស្ត្រ​ហៅថា Leucaena Glaucr ឈ្មោះ​ជា​ភាសា​អង់គ្លេស​ហៅថា លី​ដ​ទ្រី (Lead tree) ។​

​​នៅ​ប្រទេស​កម្ពុជា​យើង ” កន្ធុំ​ថេត ” ត្រូវបាន​គេ​ហៅ​ដោយ​ឈ្មោះ​ជា​ច្រើន​ដូចជា សំបួរ​, កន្ទុំ​ទេស​, កន្ធុំ​ថេត ជាដើម ។​

​រុក្ខជាតិ​នេះ​មាន​ដុះ​នៅ​ស្ទើរ​គ្រប់​ទីកន្លែង​ដោយ​ការដាំ ឬ ត្រូវ​បាន​ដុះ​ដោយ​ប្រការ​ណាមួយ ។​

​ខ្មែរ​យើង​និយម​ដាំ​វា​ធ្វើ​នៅរ​បងរស់ ដាំ​លាយ​ជាមួយ​ដំណាំ​ផ្សេងៗ ឯ​ការប្រើ​ការ​វិញ​នោះ​គឺ​ភាគច្រើន​និយម​នាំ​គ្នា​បេះ​យក​ត្រួយ​

​ខ្ចីៗ​មក​ធ្វើជា​ល្បោយ​នំ​បញ្ចុក និង​ជួនកាល​យក​ធ្វើ​ជា​អន្លក់​ក៏មាន ។​

​ជា​រុក្ខជាតិ ​មួយ​ប្រភេទ ដែល​មាន​ការ​លូតលាស់់​យ៉ាង​ឆាប់រហ័ស​ដើម​និង​មែក​របស់​វា​អាច​យកមក​ធ្វើ​ជា​ អុស​ដុត​សម្រាប់​ចំអិន​អាហារ សំបក​របស់​វា​គេ​យក​ធ្វើ​ជា​លក្ខ​ពណ៌​លឿង ឯ​ផ្លែ​ខ្ចីៗ​របស់​វា​កូនក្មេង​ចូលចិត្ត​បេះ​យក​មក​ប្រឡេះ​គ្រាប់​បរិភោគ​ លេង ចំណែក​ស្លឹក​របស់​វា​វិញ គឺជា​ចំណី​សត្វ​យ៉ាង​ល្អ​បំផុត ពីព្រោះ​វា​សម្បូរណ៌​ដោយ​ប្រូតេអ៊ីន​យ៉ាងច្រើន ។​

​វា​អាច​ដុះ​ លូតលាស់​រហូត​ដល់​កំពស់ ៨​ម៉ែត្រ តែ​ជួនកាល​មាន​កំពស់​ទាប​ជាង​នេះ​បើសិន​វា​ស្ថិត​នៅ​កន្លែង​មាន​អាកាសធាតុ​ ក្តៅ​ខ្លាំង ។ ​

​ការប្រើប្រាស់ៈ​

​កន្ធុំ​ថេ​ត​ មាន​សារៈសំខាន់​យ៉ាងខ្លាំង​ចំពោះ​ផ្នែក​សិកម្ម ពីព្រោះ​វា​ជា​រុក្ខជាតិ​ម្យ៉ាង​ដែល​អាច​ជួយ​រក្សា​ដី​ឲ្យមាន​លំនឹង​មិន​ បាត់បង់​ជីជាតិ​បើសិន​វា​ត្រូវ​បាន​ដាំ​នៅលើ​ដី​ដែល​ទុក​ទំនេរ​ចោល ។​

​​ស្លឹក​របស់​ វា បើ​ត្រូវបាន​បេះ និង​បូត​ដាក់​សំដិល​ក្នុង​ម្លប់​ចំនួន ២​ថ្ងៃ អាច​យក​មក​លាយ​ឲ្យ​សត្វ​គ្រប់​ប្រភេទ​ស៊ីបាន ដោយ​លាយ​ក្នុង​អត្រា ២០ ទៅ ៣០ ភាគរយ​នៃ​ចំនួន​ចំណី​សរុប ។ យើង​មិន​អាច​យក​ស្លឹក​កន្ធុំ​ថេត​មក​អោយ​សត្វ​ស៊ីពេល​នៅ​ស្រស់ៗ​បានឡើយ គឺ​ចាំបាច់​ត្រូវ​ហាល​ក្នុង​ម្លប់​ជាមុនសិន បើ​មិន​ដូច្នេះ​ទេ​ត្រូវ​យក​វា​មក​ត្រាំ​លាយ​ជាមួយ​ទឹក​ស្ករ​កាក​អំពៅ​ ទុកចោល​មួយ​យប់​សិន​មុន​នឹង​ឲ្យ​ស​ត្វវា​ស៊ី យើង​អាច​ផ្តល់​ស្លឹក​នេះ​ឲ្យ​មាន់ ទា ជ្រូក ពពែ ត្រី ទន្សាយ​ស៊ី អាច​ជំនួស​ពោត​ឬ សណ្តែក បាន​មួយរយ​ភាគ​ដែរ ។ ចំណែក​ស្លឹក​តូចៗ​របស់​វា​ដែល​ជ្រុះ​ក្រោម​ដើម យើង​អាច​បោស​ប្រមូល​កើប​យកមក​ដាក់​ក្នុង​រណ្តៅ​ដាំ​ដំណាំ ឬ យក​មក​លាយ​ជាមួយ​ដី​សម្រាប់​ដាក់​បណ្តុះ​គ្រាប់​ដំណាំ​ផ្សេង ឬ​អាច​យកមក​ដាក់​គ្រប​លើ​គល់​ដំណាំ​ក៏បាន ។​

​នៅ​ប្រទេស​ ឥណ្ឌា​គេ​បាន​ផលិត​ម៉ាស៊ីន​ម្យ៉ាង អាច​ដំណើរការ​ដោយ​ដុត​អុស​យក​ចំហេះ​មក​ផ្តល់​ឲ្យ​ម៉ាស៊ីនជា​ជំនួស​ប្រេង ដោយ​ប្រើប្រាស់​ដើម និង​មែ​ក​កន្ធុំ​ថេត​សម្រាប់​វត្ថុធាតុដើម ។​

​ដី​នៅក្នុង​ ចំការ ដែល​ពុំសូវល្អ​គួរ​ដាំ​ដើម​កន្ធុំ​ថេត​នេះ​ចោល​ដើម្បី​ឲ្យ​វា​ជួយ​បង្កើន​ ជីជាតិ​ឲ្យ​ដី​ត្រឡប់​មក​វិញ ប្រសើរ​ជាង​ដាំ​ដំណាំ​ផ្សេងៗ​ដែល​គ្មាន​ប្រយោជន៍ ។​

​ ​វិធី​មួយ​នៃ​ការប្រើប្រាស់​កន្ធុំ​ថេត គឺ​ត្រូវ​ដាំ​វា​ជា​ជួរៗ តែ​ត្រូវ​កាត់​តម្រឹម​វា​នៅ​ពេល​វា​មានកំ​ពស់​បាន ១​ម៉ែត្រ​កន្លះ ដោយ​ចងខ្សែ​ពី​ចុង​ជួរ​ម្ខាង​មក​ចុង​ជួរ​ម្ខាង​ទៀត ដើម្បី​ងាយស្រួល​កាត់​តម្រឹម​វា​

​នៅពេលដែល​មាន ​ត្រួយ​ថ្មី​លា​ស់មក​យើង​អាច​កាត់​ត្រួយ​នោះ​យកមក​ធ្វើ​ជា​ដំណាំ​សត្វ​បាន យើង​អាច​ប្រមូល​ត្រួយ​នេះ​បាន​២ ទៅ ៣​ដង​ក្នុង ១​សបា្តហ៍ បើសិនជា​យើង​មាន​ដាំ​ច្រើន ។​

​សម្រាប់​នៅ​ ទីកន្លែង​ដែល​គ្មាន​អុស​ដុត​យើង​អាច​ដាំ​កន្ធុំ​ថេត អង្គារ​ដី អង្កាញ់​ឲ្យបាន​ច្រើន​ពី​ព្រោះ​វាសឹង​ជា​ដំណាំ​ដែល​ដុះ​លូតលាស់​លឿន​អាច​ឲ្យ ​យើង​យកមកប្រើ​ការ​ធ្វើ​អុស​ដុត​បាន ។​

​​ទោះបី​កន្ធុំ​ថេត​ជា​រុក្ខជាតិ​មួយ​យ៉ាង​សាមញ្ញ​ក៏ពិតមែន តែ​វា​មាន​ប្រយោជន៍​យ៉ាងច្រើន​សម្រាប់​កសិករ​ដែល​មាន​ចិញ្ចឹមសត្វ ។​

​ នៅ​ប្រទេស​ខ្លះ​គេ​បាន​ដាំ​កន្ធុំ​ថេត​នៅ​ក្នុង​ចំការ​ធំៗ ដើម្បី​យក​ស្លឹក​វា​ធ្វើ​ចំណី​សត្វ និង​យក​ដើម​វា​ធ្វើ​ថាមពល​ផ្គត់ផ្គង់​ឲ្យ​ម៉ាស៊ីនភ្លើង ។​

​ចំពោះ​តំបន់​ ណា​ដែល​គ្មាន​អុស​ព្រៃ គេ​បាន​ដាំ​កន្ធុំ​ថេត​នៅលើ​ដី​ទំនេរ​គ្រប់​ទីកន្លែង ក្រោយ​មក​វា​បាន​ក្លាយជា​ព្រៃ​អុស ជំនួស​ឲ្យ​ការលំបាក​គ្មាន​អុស​ដុត កាត់បន្ថយ​បាន​ពេលវេលា​ដើររក​អុស កាត់បន្ថយ​បាន​ការបំផ្លាញ​ព្រៃ និង​ជួយ​ធ្វើឲ្យ​ដី​រក្សាបាន​នូវ​លំនឹង​របស់​វា​មិន​បាត់បង់​ជីជាតិ៕

(ដកស្រង់ចេញពី ខេមបូឌាអេចប្រេសញូស៍)
ចុចដោនឡូនឯកសារ PDF  Download: file18_1.pdf

បង្កើតកែឆ្នៃ-EX-M ចំ​បើង ២៤ ម៉ោង​

1

១- ការត្រៀម​សំភារៈ​

  • ធុង ឬ ប៉ោ​ត ដែល​ដាក់​បាន​ទឹក​ចំណុះ ១០ លីត្រ​ចំនួន ១ ។​
  • ប​ង្គី ចប រនា​ស់ អង្កត់ឈើ​មួយ​ដុំ​សំរាប់​វាយ​បំបែក​អាចម៍គោ​ឲ្យ​ម៉ត់ ។​
  • គំរប​ដប​ទឹកបរិសុទ្ធ​មាន​ចំណុះ ៥ មី​លី​លីត្រ ឬ ៥ សេ​សេ ។​
  • សំបកបាវ​ក្រចៅ​ចំនួន ១០ សំរាប់​កន្ទក់​ដែលមាន​ទំងន់ ២៥ គីឡូក្រាម រឺ កន្ទេលកក់ រឺ ស្បៅ។
  • បរិវេណ​លាយ និង​ផ្អាប់​ជី​គួរតែ​នៅលើ​ផ្ទៃ​ចាក់សាប ដើម្បី​បង្កើន​កំដៅ និង​បង្កើន​គុណភាព​ជី។​

២- តារាង​ធាតុ​ផ្សំ​ជី​

០១ ចំបើង​កាត់​ខ្លីៗ ស្លឹកឈើ​ស្ងួត (០.០២ ម​)​ ១០ រង្វាល់ បើ​រង្វាល់​ជា​បង្គី គឺ ១ បង្គី​ទាំងអស់​
០២​ ​លាមក​សត្វ​គ្រប់​ប្រភេទ​សំដិល​ស្ងួត​ម៉ត់(​គោ ក្របី​)​ ១ រង្វាល់ បើ​រង្វាល់​ជា​បង្គី គឺ ១ បង្គី​ទាំងអស់​
០៣ កន្ទក់ ឬ ដំឡូង​មី​ ​ ១ រង្វាល់ បើ​រង្វាល់​ជា​បង្គី គឺ ១ បង្គី​ទាំងអស់​
០៤​ ជី​អង្កាម​រស់​ ១ រង្វាល់ បើ​រង្វាល់​ជា​បង្គី គឺ ១ បង្គី​ទាំងអស់​
០៥ មេ​អាហារ​សត្វ​ ៥ ភាគរយ​នៃ បរិមាណ ល្បាយ​ទាំងអស់​
០៦​ មេ EX-M (​មេ អ៊ី អ៊ិក្ស អិម​)​ ២០ មី​លី​លីត្រ ស្មើនឹង ៤ គំរប​ដប​ទឹកបរិសុទ្ធ​តូច​
០៧​ កា​កស្ករ (​ស្ករ​បរិសុទ្ធ ឬ ស្ករ​រងូ​)​ ​ ២០ មី​លី​លីត្រ ស្មើនឹង ៤ គំរប​ដប​ទឹកបរិសុទ្ធ​តូច​
០៨​ ទឹកស្អាត ទឹកភ្លៀង ទឹក​អណ្ដូង​លូ ត្រពាំង​ ​ ១០ លីត្រ ស្មើនឹង ២០ ចំណុះ​ដប​ទឹកបរិសុទ្ធ​តូច​

​លក្ខណៈ​ពិសេស​នៃ​ធាតុ​ផ្សំ​ជី​

ចំបើង​កាត់​ខ្លីៗ ស្លឹកឈើ​ស្ងួត (០.០២ ម​) : ចំបើង​សំបូរ​ដោយ​ជាតិ​អា​សូត ០.៦ ភាគរយ ផូស្វ័​រ ០.១ ភាគរយ ប៉ូ​តា​ស្យូម ១.៥ ភាគរយ ។ ដូចនេះ​ចំពោះ​រុក្ខជាតិ​ផ្សេងៗ កាលណា
​យើង​យក​ចំបើង​ទៅ​កប់​គល់​តាមរយៈ​សំយាប​មែ​កមាន​សារជាតិ​គ្រប់គ្រាន់ តែ​បើ​មិន​ប្រើ​មេ អ៊ី អ៊ិក្ស អិម ទេ នោះ​វា​មិន​ងាយ​កាច់​បំលែង​ឡើយ ។​

យើង​អាច​យក​ស្លឹក​រុក្ខជាតិ​ក្រៀម​ផ្សេងៗ​ទៀត មក​ជំនួស​ចំបើង​បាន ពិសេស​ស្មៅ​ស្ងួត ស្លឹក​រុក្ខជាតិ​ស្ងួត​ខ្លួនឯង​ ។​

៣- ការ​ផ្សំ​ជី​

+ វិធី​លាយ​ល្បាយ​ផ្សំ​ជី​

  • ក្រោយ​ពេល​កាត់​ចំបើង​ខ្លីៗ ដំបូង​យើង​យក​ធាតុ​ផ្សំ​ជី​ពី​លេខ ១-៦ ច្របល់​ចូល​គ្នា​ឲ្យ​ស​ព្វជា​ល្បាយ​តែមួយ ហៅ​ថា​ល្បាយ (​ក​) ។​
  • បន្ទាប់មក​យើង​ចាក់​ទឹក ១០ លីត្រ ចូល​ក្នុង​ប៉ោត​ផ្កាឈូក ហើយ​ចាក់​កា​កស្ករ ២០ មី​លី​លីត្រ ស្មើនឹង ៤ គំរប​ដប​ទឹកបរិសុទ្ធ ។​
  • យើង​កូរ​ល្បាយ​ទឹក​ឲ្យ​សព្វ​ទើប​យើង​ ចាក់​មេ EX-M មាន​ចំណុះ ២០ មី​លី​លីត្រ​ស្មើនឹង ៤ គំរប​ដប​ទឹកបរិសុទ្ធ​នោះ បានជា​ល្បាយ​មួយ គេ​ហៅថា ល្បាយ (​ខ​) ។​
  • យើង​យក​ល្បាយ (​ខ​) ស្រោច​លើ​ល្បាយ (​ក​) រហូតដល់​បាន​សំនើម ៥០ ភាគរយ (​ដូច​ការ​ធ្វើ​ជី​អង្កាម​រស់​) ។ ល្បាយ​នេះ​គេ​ហៅថា ល្បាយ (​គ​) ។​
  • យក​ល្បាយ (​គ​) លើក​ជា​រង ឬ​ថ្នាល​ឲ្យបាន​កំពស់ ២០ ស​.​ម ឯ​បណ្ដោយ និង​ទទឹង​តាម​តំរូវការ​របស់​លោក​អ្នក ។ យក​សំបកបាវ​ក្រចៅ​មក​គ្រប​ពីលើ​រង ឬ​ថ្នាល​នោះ ជាការ​ផ្អាប់
    ​ល្បាយ (​គ​) រឺ​ស្ងោរ​ជី​នេះ​តាមរយៈ​បាក់តេរី អ៊ី អ៊ិ អ៊ិក្ស ។ ការ​ផ្អាប់​ទុក​មាន​រយៈពេល ១៧ ម៉ោង។
  • យើង​យក​បាវ​ក្រចៅ​ចេញ​ពី​លើ​រង ឬ​ថ្នាល​ឲ្យអស់ ហើយ​កាយ​បំបែក​រង​ឲ្យ​ស្ដើង​មាន​កំរាស់​ប្រហែល​នឹង ៥ ស​.​ម ឬ ១០ ស​.​ម ទុក​សំដិល​រយៈពេល ៥-១០ នាទី រួច​លើក​រង
    ​សារជាថ្មី​ដូច​មុន​ម្ដងទៀត ។​
  • យើង​ត្រូវ​ផ្អាប់​បន្ត​រយៈពេល ៧ ម៉ោង បន្ថែម ទើប​ល្បាយ (​គ​) ក្លាយ​ជា​ជី​ចំបើង ២៤ ម៉ោង ។

៤- ការ​យក​មក​ប្រើ​

  • ក្រោយពេល​សាបព្រោះ​គ្រាប់​ដំណាំ ឬ​បន្លែ​ផ្សេងៗ​រួច​គេ​ត្រូវ​យក​ជី EX-M ចំបើង ២៤ ម៉ោង ទៅ​គ្របពីលើ​ថ្នាល​បណ្ដុះ​ដំណាំ​នោះ ឲ្យបាន​កំរាស់ ៣-៤ មី​លី​ម៉ែត្រ ។​
  • ត្រូវ​ប្រើ​កប់​នៅក្នុង​រណ្ដៅ​មុន​ដាំ (​ល្បាយ​ដី ៧០ ភាគរយ ឯ​ជី​ចំបើង ២៤ ចំនួន ៣០ ភាគរយ ច្របល់​ចូលគ្នា​) ។​
  • ពេល​រដូវក្ដៅ​គួរ​យក​ជី​នេះ​មក​ដាក់​ក្បែរៗ​គល់​ដំណាំ ដើម្បី​រក្សា​សំណើម​ឲ្យបាន​យូរ (៥ស.ម)។​

៥- ការថែរក្សា​ទុក​

ជី​ស្ងួត​ចំបើង ២៤ ម៉ោង អាច​រក្សា​ទុក​បាន​រយៈ​ពេល ១ ឆ្នាំ មិន​ត្រូវ​ថ្ងៃ និង​ទឹក ។​

៦- ការចំណាយ​

ប្រើ​ថវិកា​តិចតួច​បំផុត ហើយ​បាន​នូវ​ជី​ដែល​មាន​គុណភាព​ខ្ពស់​សំរាប់​ដំណាំ ។​

៧- ផលប្រយោជន៍​

  • ដាក់​គ្រប​គល់​រុក្ខជាតិ ដើម្បី​ជួយ​បឺត​សំនើម​កុំឲ្យ​ស្មៅ​ដុះ​ច្រើន និង​ជួយ​ធ្វើឲ្យ​សារធាតុ​ក្បែរ​នោះ​ឆាប់​រលួយ​ក្លាយទៅជា​ជី​របស់​រុក្ខជាតិ ។​
  • ជួយ​ធ្វើឲ្យ​ដី​ធូរ អាកាសធាតុ​ចេញចូល​បានល្អ ។​
  • ពេល​ស្លឹក​រុក្ខជាតិ​ធ្លាក់ចុះ ជួយ​បំ​លែង​ឲ្យទៅ​ជា​ជី​យ៉ាង​ល្អ ។​
  • បណ្ដុះ​គ្រាប់​បន្លែ ដើម្បី​ឲ្យ​គ្រាប់​បាន​ល្អ ពេល​ស្រោច​ទឹក​គ្រាប់​បន្លែ​មិន​ហូរ​តាម​ទឹក៕

(ដកស្រង់ចេញពី ខេមបូឌាអេចបេ្រសញូស៍)
ចុចដោនឡូនឯកសារ PDF  Download: EX-M2_1.pdf

បង្កើតកែឆ្នៃ-EX-M ទឹក​អង្ករ​​បំបាត់​ក្លិនស្អុយ

EX-M ទឹក​អង្ករ​​បំបាត់​ក្លិនស្អុយ និង សំអាត​ផ្ទះ​
1

១- សេចក្តី​ផ្តើម​

ដើម្បី​លើក​តំកើង​កំរិត​ជីវភាព​ ប្រជាពលរដ្ឋ​ទាំងអស់​គ្នាតំរូវ​អោយ​ពលរដ្ឋ​ ម្នាក់ៗ​ត្រូវតែ​ស្វែងយល់​អោយបាន​ច្រើន​លើក​លើ​បញ្ហា​ផ្សេងៗ​ដែល​ទាក់ទង​ទៅ​ នឹង​ជីវភាព​ប្រចាំថ្ងៃ (​ការ​សន្សំសំចៃ ការច្នៃប្រឌិត ភាពប៉ិនប្រសព្វ និង​ភាព​អត់ធ្មត់​នឹង​ការងារ​) ។ ក្រុមហ៊ុន EX-M សូម​ធ្វើ​ការណែនាំនិង​ជួយ​សំរួល​រាល់​ការចំណាយ​ខ្លះ​លើ​បញ្ហា បំបាត់​ក្លិនស្អុយ ឆ្អេះឆ្អាប​នៅលើ​គេហដ្ឋាន រោងចក្រ កសិដ្ឋាន ជាពិសេស​ក្លិន​បង្គន់ លូ …​៘ ការបំបាត់​បញ្ហា​អស់ទាំង​នេះ​គឺ EX-M ទឹក​អង្ករ។​

២- ការត្រៀម​សំភារៈ​

  • ចានដែក ឬ​ធុង​មាន​ចំនុះ ៥​លីត្រ ចំនួន​១ ។​
  • សំបក​ដប​ទឹកបរិសុទ្ធ ១.៥​លីត្រ មាន​គំរប​មួល​ជិត​ល្អ លាង​អោយ​ស្អាត​ចំនួន​១ ។​
  • ប៊ីដុង​បាញ់​ផ្កា សំរាប់​លាយ​ទឹក​ច្រក ឬ​បាញ់ (​អាច​ស​ប់បាន ហើយ​បាញ់​ទៀត​) ។​

៣- តារាង​ធាតុ​ផ្សំ​

​០១

  ទឹក​លាង​អង្ករ​លើក​ទី​១   ១ លីត្រ​

០២​

  មេ EX-M (​មេ អ៊ី អ៊ិក្ស អិម​)​   ១០ មី​លី​លីត្រ​=២​គំរប​ទឹក​សុទ្ធ​

០៣​

  ​កា​កស្ករ   ១០ មី​លី​លីត្រ​

​៤- វិធី​ធ្វើ​

  • យក​ចាន​ធុន​ចាក់ទឹក​អង្ករ​ចំណុះ ១​លីត្រ​ចូល ហើយ​កា​កស្ករ ១០​សេ​សេ កូរ​ចូលគ្នា​លាយ​តែមួយ​រួច​ទើប​យក​មេ EX-M ចំណុះ ១០​សេ​សេ (​ខ្នាត​សេ​សេ​ស្មើ​មី​លី​លីត្រ​) ។ បន្ទាប់​មក​ចាក់​កា​កស្ករ​ចំណុះ ៥​មី​លី​លីត្រ​ចូល​ទៀតហើយ​មួល​គំរប​ដប​អោយ​ជិត រួច​ធ្វើការ​ក្រឡុក​ចុះឡើង​ដើម្បី​អោយ​កា​កស្ករនិង​ទឹក​អង្ករ​ក្លាយជា​ល្បាយ ​តែមួយ ។​
  • យក​ដប​ទឹកបរិសុទ្ធ​ចាក់​ល្បាយ​នេះ​ចូល ទុកចន្លោះ​លំហ​តិច​បំផុត ២០​ភាគរយ ហើយ​មួល​គំរប​បិទ​អោយ​ជិត​រហូតដល់​ខ្យល់​មិនអាច​ចូល​បាន ។ ផ្អាប់​ទុក​រយៈពេល ៧​ថ្ងៃ​ទើប​យកមកប្រើ ។​
  • ទុក​រយៈពេល ៣​ថ្ងៃ គឺ​រៀងរាល់ ៤៨​ម៉ោង បើក​គំរប​បញ្ចេញ​ហ្គាស​ម្តង ហើយ​បិទ​គំរប​អោយ​ជិត​វិញ និង​នៅ​ថ្ងៃទី៥ ​យើង​បើក​គំរប​បញ្ចេញ​ហ្គាស​ម្តងទៀត​ហើយ​ទុក​បន្ថែម​២​ថ្ងៃ​ទៀត គឺ​នៅ​ថ្ងៃទី ៧ យើង​អាច​យកមកប្រើ​បាន​ហើយមានន័យ​ថា​វា​ក្លាយជា EX-M ទឹក​អង្ករ ។​

៥- វិធី​ប្រើ​

  • យក​បរិមាណ EX-M ទឹក​អង្ករ​ចំណុះ ៤៥០​មី​លី​លីត្រ លាយ​ជាមួយ​នឹង​ទឹកស្អាត ៥​លីត្រ ឬ​១០​លីត្រ ស្រោច​ទៅ​កន្លែង​ណា​ដែល​មាន​ក្លិនស្អុយ​ខ្លាំង ។ បើសិនជា​ក្លិន​ខ្លាំង​យើង​ប្រើ EX-M ទឹក​អង្ករ​សុទ្ធ​តែ​ម្តង ។ ជាក់ស្តែង​បើ​បំបាត់​ក្លិន​លាមក​ដែល​ជុះ​ភ្លាម​ត្រូវ​ចាក់ EX-M ទឹក​អង្ករ​ផ្ទាល់​តែម្តង (​មិនបាច់​លាយ​ទឹក​ទេ​) ។​
  • ប្រសិន​ជា​លាង​បង្គន់​វិញ ត្រូវ​ចាក់​វា​ចូល​ក្នុង​កា​ដុង​ទឹក​បាញ់​ផ្កា​ហើយ​បាញ់​លើ​ផ្ទៃ​ដែល​ត្រូវ​ សំអាត​នោះ ទុក​រយៈពេល ១​នាទី ទើប​ចាក់ទឹក​សំអាត​ទៅ​លើ​ផ្ទៃ​នោះ​ជា​ការ​ស្រេច ។​

៦- ផលប្រយោជន៍​

  • ជួយ​រំលាយ​កាក​សំណល់ ដែល​អាច​បណ្តាល​អោយ​ក​ក​ស្ទះលូ ឬ​បង្គន់ ។​
  • ជួយ​កាត់បន្ថយ ឬ​បណ្តេញ​សត្វល្អិត​ចង្រៃ ដែល​រស់នៅ​ក្នុង​លូ ឬ​បង្គន់​របស់​លោក​អ្នក ។​
  • បំបាត់​ក្លិនស្អុយ​ដែល​មាន​នៅក្នុង​គេហដ្ឋាន ជា​ពិសេស​មាន​នៅក្នុង​បង្គន់ លូ និង​ទឹក​ដែល​មាន​ក្លិនស្អុយ ។​
  • ជា​សារធាតុ​ធម្មជាតិ​ជំនួយ​ដល់​រុក្ខជាតិ មាន​ផ្កា ផ្លែ និង ស្លឹក ។ (​លោកអ្នក​អាច​បាញ់ ឬ​ស្រោច​ក៏បាន​) ។​
  • ជួយ​កាត់បន្ថយ​សារធាតុ​គីមី​ពុល​ចូល​ផ្ទះ និង​ចូល​លូ​របស់​លោក​អ្នក ។​
  • ការចំណាយ​លើ​ករណី​បែប​នេះ​ក្នុង ១​លីត្រ តំលៃ ១០០​រៀល​ប៉ុណ្ណោះ៕

(ដកស្រង់ចេញពី ខេមបូឌាអេចបេ្រសញូស៍)
ចុចដោនឡូនឯកសារ PDF  Download: EX-M4.pdf

 

បង្កើតកែឆ្នៃ-EX-M បណ្ដុះ ​សាក​រុក្ខជាតិ​

EX-M បណ្ដុះ និង​សាក​រុក្ខជាតិ​
1

១- ការត្រៀម​សំភារៈ​

  • ធុង ឬ ប៉ោត​ដែល​ដាក់​បាន​ទឹក​ចំណុះ ១០ លីត្រ ចំនួន ១ ។​
  • ប​ង្គី ចប រនា​ស់ អង្កត់ឈើ​មួយ​ដុំ​សំរាប់​វាយ​បំបែក​លាមក​គោ​ឲ្យ​ម៉ត់ ។​
  • គំរប​ដប​ទឹកបរិសុទ្ធ​មាន​ចំណុះ ៥ មី​លី​លីត្រ ឬ ៥ សេ​សេ ។​
  • សំបកបាវ​ក្រចៅ​ចំនួន ១០ សំរាប់​កន្ទក់​ទំងន់ ២៥ គីឡូក្រាម ។​
  • បរិវេណ​លាយ​ជី​គួរតែ​លៃ​ផ្ទៃដី​ចាក់សាប​ហើយ ដើម្បី​បង្កើន​កំដៅ បង្កើន​គុណភាព​ជី ។

២- តារាង​ធាតុ​ផ្សំ​ជី​

០១​ ដី​ផុស​ ៥ រង្វាល់ បើ​រង្វាល់​ជា​បង្គី គឺ ១ បង្គី​ទាំងអស់​
០២​ អង្កាម​ដុត ​២ រង្វាល់ បើ​រង្វាល់​ជា​បង្គី គឺ ១ បង្គី​ទាំងអស់​
០៣ លាមក​សត្វ​គ្រប់​ប្រភេទ​សំដិល​ស្ងួត​ម៉ត់​ ​ ​២ រង្វាល់ បើ​រង្វាល់​ជា​បង្គី គឺ ១ បង្គី​ទាំងអស់​
០៤ កន្ទក់ ឬ ដំឡូង​មី​ ២ រង្វាល់ បើ​រង្វាល់​ជា​បង្គី គឺ ១ បង្គី​ទាំងអស់​
០៥​ ​ជី​អង្កាម​រស់​ ១ រង្វាល់ បើ​រង្វាល់​ជា​បង្គី គឺ ១ បង្គី​ទាំងអស់​
០៦ មេ EX-M​ ​ ២០ មី​លី​លីត្រ ស្មើនឹង ៤ គំរប​ដប​ទឹកបរិសុទ្ធ​
០៧ កា​កស្ករ (​ស្ករ​បរិសុទ្ធ ឬ ស្ករ​រងូ​)​ ២០ មី​លី​លីត្រ ស្មើនឹង ៤ គំរប​ដប​ទឹកបរិសុទ្ធ​
០៨ ទឹកស្អាត ពិសេស​គឺ​ទឹកភ្លៀង​ ​ ​ ១០ លីត្រ​

​​លក្ខណៈ​ពិសេស​នៃ​ធាតុ​ផ្សំ​ដី​

ដី​ផុស​ជា​ដីដំបូក​ងាប់ ដី​មាត់ទន្លេ ដីស្រទាប់លើ​បង្អស់ ស្ងួត យក​មក​ដំ​វាយ​ឲ្យ​ម៉ត់​នោះ​ជា​ការ​ស្រេច។

៣- វិធី​ធ្វើ​

​+ វិធី​លាយ​ល្បាយ​ផ្សំ​ជី​

  • ដំបូង​យើង​យក​អង្កាម​ដុត ដី​ផុស លាមក​សត្វ​ស្ងួត​គ្រប់​ប្រភេទ និង កន្ទក់ ជី​អង្កាម​រស់ ច្របល់​ចូល​គ្នា​ឲ្យ​សព្វ​ក្លាយ​ជា​ល្បាយ​តែ​មួយ​កំនត់​ថា​ល្បាយ​ស្ងួត (​ក​) ។ បើ​ធ្វើ​ច្រើន​គួរតែ
    ​ប្រើ​ម៉ាស៊ីន​ក្រឡុក​ស៊ីម៉ង់តិ៍ ទើប​សព្វ​ល្អ ។​
  • យើង​ចាក់ទឹក ១០ លីត្រ ចូល​ក្នុង​ប៉ោត​ផ្កាឈូក ហើយ​ចាក់​កា​កស្ករ ៤ គំរប​ទឹកបរិសុទ្ធ ឬ​ស្មើនឹង ២០ មីលិ​លីត្រ យើង​កូរ​ល្បាយ​ទឹក​ឲ្យ​សព្វ​កុំឲ្យ​មាន​កាក​សំណល់​ស្ក​រជាប់បាត
    ​ប៉ោ​ត ទើប​យើង​ចាក់​មេ EX-M ចំណុះ ៤ គំរប​ដប​ទឹកបរិសុទ្ធ​ស្មើនឹង ២០ មី​លី​លីត្រ ចូល​ក្នុង​ប៉ោត​ផ្កាឈូក​នោះ រួច​កូរ​ឲ្យ​សព្វ​កំនត់​ថា​ល្បាយ​ទឹក (​ខ​) ។​
  • យក​ល្បាយ​ទឹក (​ខ​) ស្រោច​លើ​ល្បាយ​ស្ងួត (​ក​) ស្រោច​បណ្ដើរ ជ្រោយ​ល្បាយ​ស្ងួត (​ក​) បណ្ដើរ​រហូដ​ល់​ល្បាយ​នេះ សំរេច​បាន​សំនើម ៥០ ភាគរយ ហៅ​ថា​ល្បាយ​សំនើម (​គ​) ។​

* សំនើម ៥០ ភាគរយ យើង​ត្រូវ​ពិនិត្យមើល​ដូចខាងក្រោម ៖

  • យក​ល្បាយ​សំនើម (​គ​) ១ ក្ដាប់​មក​ច្របាច់ បើ​ល្បាយ​នេះ​មិន​បែក​ចេញ​ពី​គ្នា និង​មិន​មាន​ទឹក​ចេញ​តាម​ចន្លោះ​ម្រាមដៃ​ទេ ហើយ​លា​វិញ​មិន​បែក​ជា​បំនែក​តូចៗ មានន័យថា​មិន ​សើម​ពេក និង​មិន​ស្ងួត​ពេកនោះ​ការ​លាយ​ផ្សំ​របស់​យើង​ពិតជា​បាន​ត្រឹមត្រូវ ។ ល្បាយ​នេះ​គេ​ហៅថា ល្បាយ​សើម​ជី បណ្ដុះនិង​សាក​រុក្ខជាតិ ឬ​ល្បាយ (​ឃ​) ។​
  • បើសិន​ល្បាយ​សំនើម (​គ​) មាន​សំនើម​ទទឹក​ខ្លាំងពេក យើង​ត្រូវ​លាយ​បន្ថែម​ល្បាយ​ស្ងួត (ក)ចាក់​ច្របល់​គ្នា​ជាមួយ​ល្បាយ​សំនើម (​គ​) រហូតដល់​បាន​ល្បាយ (​ឃ​) ។​
  • បើសិន​ល្បាយ​សំនើម (​គ​) មាន​សំនើម​ស្ងួត​ពេក យើង​ត្រូវ​លាយ​បន្ថែម​ល្បាយ​ទឹក (​ខ​) រហូតដល់​បាន​ល្បាយ (​ឃ​) ។ បញ្ហា​នេះ​លោក អ្នក​អាច​មើល​តាម​រយៈ​ការថត​ជា​វីដេអូ​ស៊ី​ឌី ។​

+ វិធី​ផ្អាប់​ជី​

  • ដំបូង​យក​ល្បាយ (​ឃ​) លើក​ជា​រង ឬ ថ្នាល​នៅ​កន្លែង​ណា​ដែល​ចាក់សាប ឬ ដី​ទីទួល​ស្ងួត​ម្លប់​មិន​ត្រូវ​ថ្ងៃ ទឹក នឹង ភ្លៀង ។ ការយក​ល្បាយ (​ឃ​) លើក​ជា​រង​បន្លែ​មាន​កំពស់ ១៨ ស​.​ម ទៅ ២០ ស​.​ម ឯ​បណ្ដោយ និង ទទឹងតំរូវ​តាម​សំបកបាវ​សំរាប់​គ្រប​ផ្អាប់​ជី ។​
  • យក​សំបកបាវ​ក្រចៅ​មក​គ្រប​លើ​រង ឬ ថ្នាល​ឲ្យ​ជិត​ល្អ នោះ​គេ​ហៅថា​ការ​ផ្អាប់​ជី ។​

+ ការថែរក្សា​កំឡុងពេល​ផ្អាប់​ជី​

  • ការ​ផ្អាប់​ជី​មាន​រយៈពេល ៧ ថ្ងៃ ទើប​អាច​ក្លាយ​ជា​ជី​បណ្ដុះ និង​សាក​រុក្ខជាតិ​បើសិនជា​បរិយាកាស​សើ​ម ឬ ត្រជាក់​ខ្លាំង​រយៈពេល​អាច​លើសពីនេះ ឯ​កំដៅ​ក៏​ប្រែ​ប្រួស​ខ្លះៗ​ដែរ ។​
  • ថ្ងៃទី ១ : គិត​ចាប់ពី​ថ្ងៃ​លើក​រង​គ្រប​បាវ​ផ្អាប់​ទុក​ល្បាយ (​ឃ​) ឲ្យបាន​រយៈពេល ២៤ ម៉ោង ។ យើង​បើក​សំបកបាវ​ចេញកំដៅ​ក្នុង​ល្បាយ (​ឃ​) ប្រហែល ៣៥ ទៅ ៤០ អង្សា​សេ និង​មាន​ផ្សិត​ខ្លះៗ​នៅ​ពី​លើ​ល្បាយ ។ យើង​ជ្រោយ​ល្បាយ (​ឃ​) ឲ្យ​ស្ដើង​បន្តិច ៥ ទៅ ១០ ស​.​ម ឬ (៥ ឬ ១០ ហ៊ុន​) ។ ទុក​សំដិល​រយៈពេល​ពី ១០ ទៅ ១៥ នាទីដើម្បី​បន្ថយកំដៅ​មក​នៅ ១៥ ទៅ ២៥ អង្សា​សេ​វិញ ។ យើង​បន្ត​អនុវត្ត​លើ​ករង​គ្រប​បាវ​ដូច​លើកដំបូង ។​
  • ថ្ងៃទី ២ : សកម្មភាព​ធ្វើ​ដូច​ថ្ងៃទី ១ តែ​ល្បាយ (​ឃ​) លើក​នេះ​កំដៅ​ខ្លាំង​ជាង​ថ្ងៃទី ១ (៤០ ទៅ ៤៥ អង្សា​សេ​)និង​ផ្សិត​សមាន​ច្រើនជាង​ថ្ងៃទី ១ ។​
  • ថ្ងៃទី ៣ : សកម្មភាព​ធ្វើ​ដូច​ថ្ងៃទី ១ តែ​ល្បាយ (​ឃ​) លើក​នេះ​កំដៅ​ខ្លាំង​ជាង​ថ្ងៃទី ២ (៤៥ ទៅ ៥០ អង្សា​សេ​)និង​ផ្សិត​សមាន​ច្រើនជាង​ថ្ងៃទី ១-២ ។ កំដៅ​នៅ​ក្នុង​ថ្ងៃនេះ​បើ​យើង ​កប់​ពងមាន់​នឹង​អាច​ចំអិន​បាន ។ចំនែក​ផ្សិត​វិញ​មាន​នៅ​ពាសពេញ​ក្នុង ល្បាយ​នេះ ។ កំដៅ​កើតមាន​រហូត​ដល់ ៥០ អង្សា​សេ​នេះ គឺ​បាក់តេរី អ៊ី អ៊ិក្ស អិមកំពុងតែ​បញ្ចេញ​សក្តានុពល​សំលាប់ ​ពពួក​បាក់តេរី​អាក្រក់ និង​កាច់​បំលែង​ល្បាយ (​ឃ​) ជា​អាហារ​របស់​រុក្ខជាតិ ។ ដូចនេះ​ក្រោយពី​ជ្រោយ​ល្បាយ (​ឃ​) ហើយ​ទុក​ហាល​សំដិល​ចោល​រយៈពេល ៤ ថ្ងៃ យ៉ាងតិច​លៃ​យ៉ាងណា​ឲ្យល្បាយ (​ឃ​) ស្ងួត​ល្អ​ទើប​អាច​យក​ទៅ​ប្រើប្រាស់​បាន ។ កាលណា​យើង​ច្រក​បាវ​ហើយតែ​នៅ​មាន​កំដៅ​ត្រូវតែ​យក​វា​មក​ហាល​សំដិល​ម្ដងទៀត ។ បើសិនជា​ការអនុវត្ត​ន៍​លើ​ការធ្វើ​ជី​មិន​ដូចការរៀបរាប់​ខាងលើ​នោះ​វា​មិន​ ត្រឹមត្រូវ​ទេ ។ យើង​ត្រូវ​យក​ល្បាយ​នោះ​ទៅ​ហាល​សំដិល​ឲ្យ​ស្ងួត ហើយ​យើង​ធ្វើ​សារជាថ្មី​ម្ដងទៀត។​
  • ថ្ងៃទី ៤ ថ្ងៃទី ៥ ថ្ងៃទី ៦ ថ្ងៃទី ៧ ទុក​ហាល​សំដិល​ល្បាយ (​ឃ​) ឲ្យ​ស្ងួត ។​

៤- ការ​យក​មក​ប្រើ​

  • ប្រើ​សំរាប់​ទ្រាប់​បាតរ​ណ្ដើ​ដើម្បី​ដាំ​រុក្ខជាតិ​គ្រប់​ប្រភេទ ។ ពិសេស​គឺ​ការ​ស្ទូង​កូនឈើ ឬ​ផ្កា​គ្រប់​ប្រភេទ។​
  • ប្រើ​ជា​សំខាន់​ក្នុងការ​បណ្ដុះ​កូនឈើ ឬ​សាក​រុក្ខជាតិ ។​
  • ប្រើ​សំរាប់​បំបៅ​មែក ឬ​បណ្ដុះ​កូន​រុក្ខជាតិ ត្រូវ​អនុត្ត : ជី​ស្ងួត​បណ្ដុះ ១​ភាគ ដី​ផុស ១​ភាគ អង្កាម​ដុត ១​ភាគ និង​ស្រកីដូង ១​ភាគ (​យក​វត្ថុ​ទាំងនេះ​ច្របល់​ចូល​គ្នា​ឲ្យ​សព្វ ទើប​យកមកប្រើ​) ។​
  • គួរតែ​ប្រើ​ជី​នេះ​ជាមួយ ជី​សរីរាង្គ​របស់​ក្រុមហ៊ុន (២-៥-២) ចំនួន ៣០ ភាគរយ ដើម្បី​បង្កើន​ការលូតលាស់ ។​

៥- ការថែរក្សា​ទុក​

ជី​ស្ងួត​បណ្ដុះ អាច​រក្សា​ទុក​បាន​រយៈ​ពេល ១ ឆ្នាំ ហើយ​កុំ​ឲ្យ​ត្រូវ​ថ្ងៃ​និង​ទឹក ។​

៦- ផលប្រយោជន៍​

  • យក​ជី EX-M បណ្ដុះ និង​សាក​រុក្ខជាតិ​នេះ​ទៅប្រើ​ក្នុង​កន្ទោង​បណ្ដុះ​កូនឈើ ។​
  • ដាក់​ជី​នេះ​នៅក្នុង​រណ្ដៅ​មុន នឹងដាក់​គ្រាប់​រុក្ខជាតិ​បណ្ដុះ ។​

៧- ការចំណាយ​

ក្នុង​ជី​ស្ងួត​សាក និង​បណ្ដុះ​រុក្ខជាតិ​នេះ ១​គីឡូក្រាម ត្រូវ​ចំណាយ​លើ​ការផលិត​ប្រហែល ៧៥០ រៀល៕

(ដកស្រង់ចេញពី ខេមបូឌាអេចបេ្រសញូស៍)
ចុចដោនឡូនឯកសារ PDF Download: EX-M5_1.pdf

 

បង្កើតកែឆ្នៃ-EX-M បំប៉ន​ដើម ការពារ​រុក្ខជាតិ

EX-M បំប៉ន​ដើម​សំរាប់​ពង្រីក​ដើម និង ការពារ​រុក្ខជាតិ
1

១- សេចក្ដី​ផ្ដើម​

ក្រោយពី​បាន​សិក្សា​ជីធម្មជាតិ EX-M រួចហើយទើប​យើង​បាន​យល់ឃើញថា​អ្វីៗ​ដែល​ជា​រុក្ខជាតិ​មាន​ពណ៌​បៃតង​នៅ​ជុំវិញ ​ខ្លួន​យើង​សព្វថ្ងៃនេះសុទ្ធតែ​ជា​ប្រភេទ​ជី​ដ៏​ល្អ​ប្រណិត​សូម្បី ​តែ​ជីគីមី​ក៏​មិន​អាច​ប្រៀបផ្ទឹម​បាន​ទាំង​ផល​ទាំង​គុណភាព ទាំង​តំលៃ និង​ថែម​ទាំង​មាន​ប្រសិទ្ធិភាព​ខ្ពស់​ទៀតផង។ រុក្ខជាតិ​មាន​សុខភាព​ល្អទិន្នផល​បាន​ខ្ពស់ ហើយ​ផ្លែ​មាន​ទំងន់​ធ្ងន់ ធន់​នឹង​ភាពស្វិត​ស្រពោន​បាន។  ការ​ប្រើប្រាស់​វិញ​ពុំ​មាន​ផលប៉ះពាល់​ដល់​ខុស​ភាព​របស់​យើង​ទេ ។ ការបរិភោគ​បន្លែផ្លែឈើដែល​បានមកពី​ធម្មជាតិ​ពិតៗ​ធ្វើឲ្យ​លោក​អ្នកមាន​អាយុ​ យឺនយូរ​ជៀសផុត​ពី​ជំងឺលើសឈាមទឹកនោម​ផ្អែមឬ​ប្រៃពិសេស​គឺ​ជំងឺ​ស្លាប់​មួយ​ ចំហៀង​ខ្លួន ។ បច្ចុប្បន្ន​នេះ​នៅ​ប្រទេស​យើង​មាន​ក្រុមហ៊ុន​តែមួយគត់​ដែល​មាន​ច្បាប់​ អនុញ្ញាតិ​ត្រឹមត្រូវ​គឺ​ក្រុមហ៊ុន EX -M ដែល​មាន​អ្នកជំនាញ​ទាំង​បរទេសនិង​ក្នុង​ស្រុក មក​បង្ហាត់បង្ហាញ​ពី​វិធី​ចំរាញ់​យក​ជា​ជីធម្មជាតិ​ពី​រុក្ខជាតិ​ទាំងនោះ។​​ ​ខាងក្រោម​នេះ​ជាការ​បង្ហាញ​អំពី​ការធ្វើ​ជី​ទឹក​ចំរាញ់​ចេញពី​រុក្ខជាតិ​ បៃតង​ពិតៗ ដោយ​ក្រុម​អ្នកបច្ចេកទេស​បរទេស​មួយ​ក្រុម​មក​ពី​ប្រទេស​ថៃ។​

២- សំភារៈ​ត្រៀម​

  • ធុង ឬ​ប៉ោត​ផ្កាឈូក ដែល​ដាក់​បាន​ទឹក​ចំណុះ ១០ លីត្រ ចំនួន ១ ។​
  • គំរប​ដប​ទឹក​សុទ្ធ​មាន​ចំណុះ ៥ មី​លី​លីត្រ ឬ ៥ សេ​សេ ។​
  • ម៉ាស៊ីន​កាត់​ចិញ្ច្រាំ ឬ កាំបិត​មុត និង​ត្បាល់បុក ដើម្បី​ចិញ្ច្រាំ​រុក្ខជាតិ​ឲ្យ​ម៉ត់ ។​
  • ធុង​ធំ​មាន​គំរប​បិទ​ជិត​ផ្ទុក​បាន​ចំណុះ ៤០ លីត្រ ភ្ជាប់​ក្បាល​រ៉ូម​ប៊ីនេ​សំរាប់​បង្ហូរជី​ផ្អាប់ ។​
  • ស្បៃ​កា​រ៉ុង​សំរាប់​ច្រក​រុក្ខជាតិ​ចិញ្ច្រាំ ។ រាល់​សំភារៈ​ធ្វើ​ជី​មាន​លក់​នៅ​ក្រុមហ៊ុន ។​

៣- តារាង​ធាតុ​ផ្សំ​ជី​

០១​ រុក្ខជាតិ​បៃតងខ្ចី​ចិញ្ច្រាំ​ម៉ត់(​កាត់​ពេល​ព្រលឹម​ស្រាងៗ​) ​ ១០ គីឡូក្រាម (​កាន់តែ​ម៉ត់ កាន់តែ​ល្អ​)
០២​ ឆ្អឹង​ឆៅ បំបែក​ម៉ត់ (​បង្កើន​ប្រព័ន្ធ​ឫស​)​ ០.៣ គីឡូក្រាម
០៣ មេ EX-M (​អ៊ី អ៊ិក្ស អិម​)​ ០.៥ លីត្រ ១ ដប​ទឹកបរិសុទ្ធ​ថ្លា​កន្លះ​លីត្រ​
០៤ កា​កស្ករ​ ០.៥ លីត្រ ស្មើនឹង ១ ដប​ទឹកបរិសុទ្ធ​ថ្លា​កន្លះ​លីត្រ​
០៥​ ទឹកស្អាត (​ទឹកភ្លៀង ត្រពាំង ស្រះ អណ្ដូង​)​ ​ ១០ លីត្រ (​ទឹកភ្លៀង ទឹក​គ្មាន​ជាតិគីមី មេរោគ​)

​​លក្ខណៈ​ពិសេស​នៃ​ធាតុ​ផ្សំ​

រុក្ខជាតិ​បៃតងខ្ចី​ចិញ្ច្រាំ​ម៉ត់​មាន : ស្មៅ​ស្រស់ ស្លឹក​កន្ទ្រាំ​ង​ខែ​ត ស្លឹក​កន្ធំ​ថេត ស្លឹក​រលួស ស្លឹក​ផ្ទី ត្រកួន ត្រួយ​អំពិល​ទឹក​ខ្ចី ស្លឹក​អង្គារ​ដីនិង​ស្លឹក​រុក្ខជាតិ​ផ្សេងៗ​ទៀត ពិសេស​កំទេចកំទី​បន្លែ​ដែល​គេបោះបង់​ចោល គ្រប់​ប្រភេទ (​ស្លឹក​បន្លែ​មាន​ប្រសិទ្ធិភាព​ខ្ពស់​ជាងគេ​)បើ​គ្មាន​ច្រើន​មុខ​តែមួយ​មុខ ​ក៏​បាន​ដែរ ។ រុក្ខជាតិ​ពណ៌​បៃតង​ដែល​យក​មក​ធ្វើ​បេះ ឬ​កាច់​នៅពេល​ព្រលឹម​ស្រា​ងៗ​មុន​ពេល​ថ្ងៃ​រះព្រោះ​នោះ​ជា​ពេល​ដែល​ រុក្ខជាតិ​មិនទាន់​ធ្វើ​រស្មី​សំយោគ​ស្លឹក​មាន​គុណភាព​ខ្ពស់ ។ ពេលយប់​ជា​ពេល​ដែល​រុក្ខជាតិ​ស៊ី​អាហារ​ឆ្អែត ហើយ​ពេល​ថ្ងៃ​ជា​ពេល​ចាប់ផ្ដើម​រំលាយ​អាហារ ។ ហេតុនេះ​ហើយ​ដើម្បី​ឲ្យ​រុក្ខជាតិ​ដែល​យើង​កាច់​មក​ផលិត​ជី​បាន​ល្អ ចាំបាច់​ត្រូវ​កាច់​ពី​ពេល​ព្រឹក​ព្រលឹម​មុនពេល​ថ្ងៃ​រះ ព្រោះ​ពេល​នេះ​វា​មិន​ទាន់​បំប្លែង​ជា​សារធាតុចិញ្ចឹម​ផ្សេងៗ ​ទេ ។ នោះ​មានន័យ​ថា​យើង​យក​រុក្ខជាតិ​ដែល​មិនបានការ ជួយ​ស្រូប​ប្រមូល​សារជាតិ​បំរុងឬ​បំប៉ន​សំរាប់​ផ្ដល់​ឲ្យ​រុក្ខជាតិ​រស់​យើង តែ​ចំពោះ​រុក្ខជាតិ​ប្រភេទ​សំបូរ​ជ័រ​មិនសូវ​មាន​ប្រសិទ្ធិភាព​ទេគួរតែ​កុំ​ យកមកប្រើ ។ បើ​ប្រើ​ទៅ​លើ​ដើម​រុក្ខជាតិ​អ្វី​គួរតែ​មាន​ស្លឹក​រុក្ខជាតិ​នោះ​ចូលរួម​ ក្នុង​ជី​នេះដែរ ។ ស្លឹក​រុក្ខជាតិ​ទាំងឡាយណា​ដែល​មាន​ពណ៌​ខៀវក្រ​ម៉ៅ​ក្រាស់​វា​ត្រូវការ​ជាតិ ​អាសូត​ច្រើន និង​សំបូរ ជាតិ​អាសូត​ណាស់ (​ផ្ទី​ថ្ម ស្មៅ​ដែលមាន​ស្លឹក​ក្រាស់​) ។ មាន​ស្លឹក​រុក្ខជាតិ​មាន​ក្លិនឈួល ហិ​រ ក្រ​ពុល ដូច​ជា​ផ្លែ​ម្ទេស ខ្ញី ម្ដេង ម្រះព្រៅ គ្រាប់​ស្លែង ស្លឹក​ថ្នាំជក់ ឬ​ថ្នាំខ្លាំង វល្លិ៍​ក្បៀសដើម​សណ្ដែកខ្មោច ។ បើ​យើង​យកមក​ប្រើប្រាស់ មាន​គុណសម្បត្តិ និង​គុណវិបត្តិ​ខ្លះៗ​តែប៉ុណ្ណោះ ។​

៣​ ​- មេ EX-M

(​អតិសុខុម​ប្រាណ ៥ ប្រភេទ​ត្រូវការ​ខ្យល់ និង ១ ប្រភេទ​ទៀត​មិន​ត្រូវការ​ខ្យល់ (​អុកស៊ីសែន​) ជា​ប្រភេទ​បាក់តេរី​ដែលមាន​អាយុកាល ៤ ពាន់​លាន​ឆ្នាំ មុន​កំនកំនើត​ជីវិត​) ។​

កា​កស្ករ (​ស្ករ​រងូ​) ឬ​ទឹកអំពៅ ឬ​ទឹកដូង យើង​អាច​យក​ទឹកត្នោត​ធម្មជាតិ​ជំនួស​បាន ។

៤- វិធី​ធ្វើ​

ចែកចេញ​ជា ៣ វគ្គ :

​- វគ្គ​ទី ១ : ចិញ្ច្រាំ​រុក្ខជាតិ​ម៉ត់ (​ក​)

យើង​ត្រូវ​យក​រុក្ខជាតិ​ដែល​កាច់​បាន​ទៅ ចិញ្ច្រាំ​និង​បុក​ឲ្យ​ម៉ត់ ឬ​ដាក់​ចូល​ក្នុង​ម៉ាស៊ីន​ចិញ្ច្រាំ (​មាន​លក់​នៅ​ក្រុមហ៊ុន EX-M ) តែ ២០ នាទី​ប៉ុណ្ណោះ​នឹង​រួចជាស្រេច ។ យើង​ច្របល់​​រុក្ខជាតិ​ទាំងនោះ​ជា​ល្បាយ​តែមួយ ហើយ​ច្រកចូល​ក្នុង​ស្បៃ​កា​រ៉ុង ឬ​បាវ​បន្ទាប់​មក​ចង​មាត់​វាឲ្យ​ជិតនិង​យក​វា​ទៅ​ដាក់​ចូល​ក្នុង​ធុង​ធំ​ ចំណុះ ៤០ លីត្រ (​ធុង​សំរាប់​ផ្អាប់​ជី​) ។​

​- វគ្គ​ទី ២ : ល្បាយ​ទឹក​ជី​បំប៉ន (​ខ​)

យើង​វាល់​ទឹកស្អាត​ចំណុះ ១០ លីត្រ ចាក់​ចូលក្នុង​ប៉ោត​ផ្កាឈូក និង​ចាក់​កា​កស្ករ ០.៥ លីត្រ យើង​កូរ​ល្បាយ​ទឹក​ឲ្យ​សព្វ​ទើប​យើង​ចាក់ មេ EX-M មាន​ចំណុះ ០.៥ លី​ត្រដែរ ។ នោះ​បាន​ជា​ល្បាយ​មួយ​ដែល​គេ​ហៅថា ល្បាយ​ទឹក​ជី​បំប៉ន (​ខ​) ។​

​វគ្គ​ទី ៣ : ការ​លាយ​ផ្សំ​ល្បាយ (​គ​)

​បន្ទាប់មក​យើង​ចាក់​ល្បាយ (​ខ​) ចូល​ក្នុង​ធុង​ធំ​ដែល​មាន​ចំណុះ ៤០ លីត្រ ។ បើសិនជា​បរិមាណ​ទឹក​ល្បាយ​ដែល​ចាក់​ចូល​វា​មិន​អាច​ពន្លិច​រុក្ខជាតិ​ ចិញ្ច្រាំ (​ក​) ទេ យើង​ត្រូវ​លាយ​ល្បាយ​ទឹក​ថែម​តែ ១-២ លីត្រ ដើម្បី​ចាក់​បន្ថែម​ល្បាយ​ទឹក​ឲ្យ​លិច (​ក​) ។ បើសិនជា​ល្បាយ​ទឹក​ជី​បំប៉ន (​ខ​) នៅតែ​មិន​អាច​ពន្លិច​រុក្ខជាតិ​ចិញ្ច្រាំ (​ក​) យើង​ត្រូវតែ​យក​រុក្ខជាតិ​នោះ (​ក​) មក​ចិញ្ច្រាំ​ម្ដងទៀត ដើម្បី​ឲ្យ​បរិមាណ​រុក្ខជា​តិ (​ក​) កាន់តែ​រួម​តូច ទើប​យើង​ច្រកចូល​ក្នុង​ស្បៃ​សាជាថ្មី និង​ដាក់​ធុង​ផ្អាប់​ជី​វិញ ។ យើង​ត្រូវ​យក​ដុំថ្ម ឬ​ដុំឥដ្ឋ​សង្កត់ពីលើ​ស្បៃ​កា​រ៉ុង​រុក្ខជាតិ​ចិញ្ច្រាំ (​ក​) ដែល​បាន​ដាក់​ក្នុង​ផ្អាប់ ហើយ​មូល​គំរប​បិទ​ធុង​ផ្អាប់​នោះ​ឲ្យ​ជិត រហូត​ទាល់តែ​ខ្យល់​ចូល​លែង​បាន ។​ ​ ​ការ​ផ្អាប់​ទុក​រយៈពេល​ពី ៧ ទៅ ១៥ ថ្ងៃ នោះ វា​ក្លាយទៅជា​ជី​ទឹក​បំប៉ន ឬ​ជី​ទឹក​ពង្រីក​ដើម​រុក្ខជាតិ (​ជី​ប៉ូវ​) ។​

សំគាល់ :

  • បើ​យើង​បង្ហូរទឹក​នេះ​តាម​ក្បាល​រ៉ូម​ ប៊ីនេ មាន​ក្លិន​ជូរអែម​ក្រពុល​ឆួល មិន​មាន​ក្លិនស្អុយ នោះ​មានន័យ​ថា​ការធ្វើ​របស់​យើង​បាន​ត្រឹមត្រូវ​ហើយ ។ (​ហាម​ផឹក ឬ លិត តែ​ហិតក្លិន​បាន​) ។​
  • ចំពោះ​ក្លិន​នៃ​ល្បាយ (​ក​) មាន​រសជាតិ ជូ អែម​ដូច​ក្លិន​ជ្រក់មមាញ​ដែល​យើង​ធ្លាប់​ហូប ។​
  • ចំពោះ​កាកសំនល់​នេះ​យើង​យក​វា​ទៅ​កប់​ ជុំវិញ​សំយាប​មែក​របស់​រុក្ខជាតិ ឬ​ទ្រាប់​បាត​រណ្ដៅ​ត្រៀម​ដាំ​ដំណាំ​ហូប​ផ្លែឬ​យក​ស្លឹក​ជា​ការល្អប្រសើរ​ បំផុត ។​
  • ជី​បំប៉ន​ដែល​ធ្វើ​បាន​ល្អ​មាន​កំរិត pH = 4.6 តែបើ​មាន​ការប្រែប្រួល​បន្តិចបន្តួច​ក៏​ពុំមាន​បញ្ហា​អ្វី​ដែរ។

៥- វិធី​ប្រើ​

​ក​- ប្រើប្រាស់​ទូទៅ​

យើង​យក​ជី​ទឹក​បំប៉ន​ដើម​រុក្ខជាតិ​នេះ​ ស្មើនឹង ១ លីត្រ លាយ​ទឹក ១០០០ លីត្រ បាញ់ រឺ ស្រោច​លើ​ដំណាំ​ជា​រៀងរាល់ថ្ងៃ ។ បើសិនជា​ទឹក ២០ លីត្រលាយ​ជី​បំប៉ន ៤០ សេ​សេ តែ​បើ​ទឹក ១ លីត្រ វិញ លាយ​ជី​បំប៉ន ២ សេ​សេ ។​

​ខ​- ចំពោះ​ដើមឈើ​ធំ​មាន​ផ្លែ​ហើយ ដូចជា ល្មុត ខ្នុរ ស្វាយ​

ក្រោយ​ពី​ប្រមូល​ផល​ហើយ​ដាក់​ជី​តុបតែង​ មែក ដោយ​យក​ជី​បំប៉ន ១ លីត្រ លាយ​ទឹក ៥០០ លីត្រ បាញ់​ឲ្យ​ត្រូវ​ស្លឹក​ផ្នែក​បាត និង​ខ្នង​ជោគជាំ​តែម្ដង ក្នុង​រៀង​រាល់ ១ ខែ បាញ់ ២ ដង ។ បើសិនជា​ទឹក ២០ លីត្រ លាយ​ជី​បំប៉ន ២០ សេ​សេ តែ​បើ​ទឹក ១ លីត្រ វិញ លាយ​ជី​បំប៉ន ១ សេ​សេ ។​

​គ- ចំពោះ​ដើម​តូច​ទើបតែ​ដាំ​

យក​ជី​បំប៉ន ១ លីត្រ លាយ​ទឹក ៨០០ លីត្រ បាញ់ ឬ​ស្រោច​ឲ្យ​ជោគ​លើ​កូន​ដំណាំ​នោះ ។ ក្នុង ១ សប្ដាហ៍ ២ ដង បើសិនជា​គ្មាន​ពេល​ទេ​សូមមេត្តា ១ សប្ដាហ៍ ១ ដង​យ៉ាងតិច (​ទឹកស្អាត ១ លីត្រ លាយ​ជី​បំប៉ន ១ សេ​សេ​) ។​

​ឃ​- ចំពោះ​ដំណាំ​វ​ល្លិ៍​

យក​ជី​បំប៉ន ១ លីត្រ លាយ​ទឹក ៨០០ លីត្រ បាញ់​ផ្នែក​ខ្នង​នៃ​ស្លឹក​រុក្ខជាតិ​ឲ្យ​ជោគជាំ ។ ក្នុង ១ សប្ដាហ៍ ៣ ដង ។ ស្លឹក​រុក្ខជាតិ​ធំៗ មាន​មាត់តិច​តែ​ស្លឹក​តូចៗ វិញ​មាន​មាត់ច្រើន ​ត្រូវការ​ស៊ីជី​ច្រើន។ នោះ​ជា​លក្ខណៈ​អាថ៌កំបាំង​របស់​រុក្ខជាតិ​សូម​អ្នក​ដាំ​មេត្តា​សង្កេតមើល (​ទឹកស្អាត ១ លីត្រ លាយ​ជី​បំប៉ន ១ សេ​សេ​) ។​

ង​- ចំពោះ​ដំណាំ​យក​ស្លឹក (​ស្ពៃ សាឡា​ត់ ខាត់​ណា​)

យក​ជី​បំប៉ន ១ លីត្រ លាយ​ទឹក ៨០០ លីត្រ ស្រោច​លើ​ដំណាំ​នោះ​រៀងរាល់ថ្ងៃ ពីព្រោះ​ដំណាំ​ប្រភេទ​នេះ​ត្រូវការ​ស៊ីជី​ច្រើនណាស់ ។ សារជាតិ​ដែល​បាន​ផ្ទុក​មាន​នៅ​លើ​ដើម ធាង និង​ស្លឹក (​ទឹកស្អាត ១ លីត្រ លាយ​ជី​បំប៉ន ១ សេ​សេ​) ។​

៦- ផលប្រយោជន៍​

  • ជី​នេះ​ជួយ​បង្ខំ​ឲ្យ​រុក្ខជា​តិមាន​ ផ្លែ និង​ស្លឹក​រីក​ធំធាត់​ល្អ មាន​ស្លឹក​ពណ៌​ខៀវខ្ចី​ល្អ ធន់​នឹង​កំដៅ​បរិយាកាស (​រុក្ខជាតិ​មិន​ងាយ​ងាប់​) ។​
  • ចំពោះ​រុក្ខជាតិ​ផ្ដល់​ផល​ជា​ផ្លែ វា​មាន​ទំងន់​ធ្ងន់​មិន​ងាយ​ជាំ និង​មិន​រហ័ស​អន់​ពណ៌ ។ ចំពោះ​បន្លែ​ស្លឹក​ពណ៌​បៃតង​ក្រាស់ៗ ខ្ចី​ស្រួយ​មិន​ងាយ​ស្រពោន​ទេ ។​
  • ផល្លានុផល​ដែល​ប្រើ​ដោយ​ជី​នេះ​មិន​ងាយ​រលួយ អាច​រក្សាទុក​បានយូរ និង​ធន់​នឹង​ការដឹកជញ្ជូន​ផ្លូវ​ឆ្ងាយ ។​
  • មាន​រសជាតិ​ឆ្ងាយ់​ខុស​ពី​រុក្ខជាតិ​ដែល​បាន​ផល​តាមរយៈ​ជីគីមី ឬ​ជីគីមី​ពុល ។​
  • ជួយ​បណ្ដេញ​សត្វល្អិត​ចង្រៃ​គ្រប់​ប្រភេទ​បាន​មួយផ្នែកធំ ។

៧- ការ​រក្សាទុក​

  • ក្រោយពេល​ធ្វើ​រួចហើយ យើង​អាច​រក្សា​ទុក​រយៈពេល​បាន​ចាប់​ពី ៣ ទៅ ៦ ខែ ។ នៅ​កន្លែង​ណា​ដែល​មាន​ម្លប់​ងងឹត និង​មាន​សីតុណ្ហភាព​ធម្មតា​ជៀសវាង​ជី​នេះ​ធ្វើ​រស្មី​សំយោគ​បណ្ដាល​ឲ្យ​អន់ ។ ពេល​យើង​ធ្វើ​បាន​គួរតែ​ច្រក​ជី​នេះ​ទុក​ក្នុង​ដប​តូចៗ​ដែល​មាន​ចំណុះ​កន្លះ ឬ ១ លីត្រ ដើម្បី​ងាយស្រួល​យក​មក​ប្រើប្រាស់ និង​ជៀសផុត​ពី​កំហូច​ជី​ទាំងស្រុង​ពេល​យើង​មិន​បាន​ប្រើ​ហើយ​ទុក​យូរ ។​
  • ចំពោះ​កំហូច​គុណភាព​ជី​យើង​ពិនិត្យ​លើ​ ពណ៌ និង ក្លិន បើសិនជា​វា​នៅ​រក្សា​ដដែល​មិន​ប្រែប្រួល គឺ​យើង​យកមកប្រើ​ធម្មតា ។ ប្រសិទ្ធិភាព​ជី​នេះ​ខ្ពស់បំផុត ១ ខែ ចាប់ពី​ពេល​ដែល​បាន​ធ្វើ​ហើយ ។​

៨- ការចំណាយ​

បើ​យើង​មិន​គិត​ពី​សំភារៈ​ធ្វើ​ទេ បរិមាណ​ជី​ទឹក ៤០ លីត្រ​នេះ ការចំណាយ​លើ​ការធ្វើ អស់​យ៉ាងច្រើន​បំផុត​ត្រឹមតែ ៣ ទៅ ៤ ម៉ឺន​រៀល​ប៉ុណ្ណោះ ។ តំលៃ​លក់​នៅ​ក្រុមហ៊ុន ១ លីត្រ ៥០០០ រៀល ។​

ចំណាំ :

​ចំពោះ​រុក្ខជាតិ​ដែល​យើង​យកមក​ធ្វើ​ជី​ បំប៉ន​ខាងលើ យើង​ក៏​អាច​ជ្រើសរើស​យក​រុក្ខជាតិ​ណា​ដែល​មាន​ក្លិន​ឆួល ក្រ​ពុល ហិ​រ ដូចជា​ម្ទេស ម្រះព្រៅ ម្ដេង ថ្នាំជក់ ស្លឹក​ស្ដៅ ស្លឹក​ប្រេងខ្យល់​លាយ​ចូលគ្នា ផ្អាប់​ដូចខាងលើ ។​យើង​ធ្វើ​បែប​នេះ​មាន​គុណសម្បត្តិ និង​គុណវិបត្តិ​ដូចខាងក្រោម :

​ក . គុណសម្បត្តិ​

វា​ដើរតួនាទី​ជា​អាវុធ​មុខ​បី គឺ បំប៉ន​ផង ការពារ និង​បណ្តេញ​ផង ។ ចំពោះ​រុក្ខជាតិ​ដាំ​យក​ផ្លែ​គួរតែ​អនុវត្ត​វិធី​នេះ ជា​ការ​ប្រសើរ​បំផុត ។​

​របៀប​ធ្វើ​ជី​បែបនេះ សំរាប់​ប្រើ​តាម​ប្រព័ន្ធ​បច្ចេកទេស អ៊ី អ៊ិក្ស អិម ពុំ​មាន​សត្វល្អិត​ចង្រៃ ។ យើង​ធ្វើ​បែប​នេះ​ជា​ការការពារ​ទុកជាមុន ។​

​ខ . គុណវិបត្តិ​

កាលណា​យើង​ប្រើប្រាស់​យូរ​ទៅ នៅពេល​ណា​មួយ​មាន​សត្វល្អិត​មក​យាយី​ដាំ​ដំណាំ​យើងការប្រើ​ថ្នាំ​បណ្ដេញ​ សត្វ​ទៅ​លើ​វាសត្វល្អិត​បាន​ផ្ស៊ាំ​ទៅ​នឹង​ក្លិន​រុក្ខជាតិ​ទាំងនេះហើយ នោះ​ជា​ហេតុ​បង្ក​ការលំបាក​ដល់​ការស្វែងរក​រុក្ខជាតិ​ថ្មី​សំរាប់​ចំរាស់​ ថែម​ទៀត ។​

  • ចំពោះ​រុក្ខជាតិ​យក​ស្លឹក​ដូច​ជា​បន្លែ ​ជាដើម មិន​គួរ​យក​ស្លឹក​រុក្ខជាតិ​មាន​ក្លិន​ឆួល ក្រ​ពុល ហិ​រ ល្វីង​មក​ផ្សំ​ធ្វើ​ជី​នេះ​ទេ ពីព្រោះ​យើង​ធ្វើ​ពិសោធន៍សំគាល់​ឃើញថា ស្លឹក​ប្រើ​ដោយ ​រុក្ខជាតិ​មិន​មាន​ក្លិន​ឆួល ក្រាស់ ខៀវ ស្រួយ​ជាង​រុក្ខជាតិ​មាន​ក្លិន​ឆួល ។ តែបើ​ប្រើ​លើ​ដំណាំ​ហូប​ផ្លែ​វិញ ដូចជា​ស្វាយ ល្មុត ធូ​នេ ការ​លាយ​ជាមួយ​ជាតិ​ហិរ ឆួល ល្អប្រសើរ​ជាង ។ ដូចនេះ ចំពោះ​រុក្ខជាតិ​យក​ផ្លែ​ត្រូវតែ​ដាក់ ឯ​រុក្ខជាតិ​យក​ស្លឹក​មិនចាំបាច់​ដាក់​ក៏​បាន​ដែរ ។​
  • ពេល​ផ្សំ​គួរតែ​ប្រើ​ទឹកដោះគោឆៅ ឬ​ពងមាន់ ២-៣ ជំនួយ​បន្ថែម​ដើម្បី​បង្កើន​គុណភាព​ជី ។​

សំគាល់ :

ដើម្បី​បង្កើន​គុណភាព​ជី ឲ្យបាន​ធ្វេដ​ង យើង​គួរតែ​ប្រើ​សារធាតុ​ដែល​មាន​កំរិត​ប្រូតេអ៊ីន​ខ្ពស់​ដូច​ជា : ស៊ុត (​មាន់​, ទា​) ពិសេស​គឺ​ពងមាន់​ស្រែនិង​ទឹកដោះគោឆៅ​មួយ​កំប៉ុង សំរាប់​រុក្ខជាតិ ១០ គីឡូក្រាម៕

(ដកស្រង់ចេញពី ខេមបូឌាអេចបេ្រសញូស៍)
ចុចដោនឡូនឯកសារ PDF  Download: EX-M6_1.pdf

 

EX-M បំផ្លាញ​បាក់តេរី​លើ​ទ្រុង​សត្វ​​​​

EX-M បំផ្លាញ​បាក់តេរី​អាក្រក់​លើ​ទ្រុង​សត្វ​​បណ្ដេញ​​សត្វល្អិត លើ​ដំណាំ​
1យើង​យក​មេ EX-M បំ​លែង​ជា​អាវុធ​ពីរ​ប្រភេ​ទ ដែល​ត្រូវការ​ចាំបាច់​ប្រើប្រាស់​រៀងរាល់​ថ្ងៃ​នោះ គឺ​

  • បំផ្លាញ​បាក់តេរី​អាក្រក់​លើ​ទ្រុង​សត្វនៅតាម​ទ្រុងមាន់ ទា ជ្រូក ដែល​កើតចេញ​ពី​ភាពកខ្វក់ ក្នុង​ទ្រុង​
  • បណ្តេញ​សត្វល្អិត ស៊ី​បំផ្លាញ​ដំណាំ ដូចជា ស្រូវ សណ្តែក ពោត ….. ៘​ យើង​នឹង​បង្កើត​បណ្តេញ​សត្វល្អិត​ចង្រៃ (​បាក់តេរី​អាក្រក់​) តាម​ទ្រុង មាន់ ទា ជ្រូក និង​កន្លែង​ក្លិនស្អុយ​

​ក​- អាវុធ​បំផ្លាញ​បាក់តេរី​អាក្រក់​លើ​ទ្រុង​សត្វ​

១- ការត្រៀម​សំភារៈ​

  • ធុង​ស្អាត​ចំណុះ ៤០​លីត្រ ដែល​មាន​គំរប​បិទ​ជិត ចំនួន​១ ។​
  • ធុង​ស្ពេត​ត្រូ​លាង​ស្អាត ចំនួន​១ ។​
  • ត្បាល់បុក​រុក្ខជាតិ ចំនួន​១ ។​

២- តារាង​ធាតុ​ផ្សំ​

​០១

  មេ EX-M (​មេ អ៊ី អ៊ិក្ស អិម​)   ១ លីត្រ​

០២​

  កា​កស្ករ   ១ លីត្រ​

០៣​

  ស្រាស (​កំរិត​ខ្លាំងក្លា ៤០​ដឺ​ក្រេ​)​   ​១.៥ លីត្រ​

០៤​

  ទឹក​ខ្មេះ (​កំរិត​ជូរ ៥​ភាគរយ​)​   ​១ លីត្រ​

០៥

  ទឹកស្អាត   ៥ លីត្រ​

​៣- វិធី​ធ្វើ​

យក​ធុង​ស្ពែ​ត្រូ​ចាក់​ទឹកស្អាត​ចំណុះ​ ១០​លីត្រ លាយ​ស្រាស ១.៥​លីត្រ លាយ​ទឹកខ្មេះ ១​លីត្រ និង​កាក​ស្ករ ១​លីត្រ​ច្របល់​កូរ​គ្នា​អោយ​សព្វ​ល្អ ។ បន្ទាប់​មក​ចាក់ EX-M ១​លីត្រ និង​កូរ ​ម្តងទៀត​ហើយ​ទឹក​ល្បាយ​ទាំងនេះ​ចាក់​ចូលក្នុង​ធុង​ចំណុះ ៤០​លីត្រ និង​មួល​គំរប​ធុង​អោយ​ជិត​ល្អ​រហូត​ដល់​ខ្យល់​ចូល​លែង​បាន ។ ផ្អាប់​ទុក​រយៈពេល ៧​ទៅ ១៥​ថ្ងៃ​ជា​ការសម្រេច​បាន​ជី ​បណ្តេញ​សត្វល្អិត ។​

៤- វិធី​បំផ្លាញ​បាក់តេរី​អាក្រក់​លើ​ទ្រុង​សត្វ​

  • យក EX-M បំផ្លាញ​បាក់តេរី​អាក្រក់ ១​លីត្រ លាយ​ជាមួយ​ទឹកស្អាត ៥០​លីត្រ​បាញ់​លើ​ទ្រុង​សត្វ សំរាប់​អាទិត្យ​ដំបូង (​ទឹកស្អាត ១​លីត្រ លាយ​បណ្តេញ​សត្វល្អិត ២០​សេ​សេ​) បាញ់​អោយ​សព្វ​ជុំវិញ​បរិវេណ​ទ្រុង​សត្វ ។​
  • យក EX-M បំផ្លាញ​បាក់តេរី​អាក្រក់ ១​លីត្រ លាយ​ជាមួយ​ទឹកស្អាត ១០០​លីត្រ​បាញ់​លើ​ទ្រុង​សត្វ សំរាប់​អាទិត្យ​បន្ទាប់(​ទឹកស្អាត ១​លីត្រ លាយ​បណ្តេញ​សត្វល្អិត ១០​សេ​សេ​) បាញ​ឲ្យ​សព្វ​ជុំវិញ​បរិវេណ​ទ្រុង​សត្វ ។​
  • អាទិត្យ​ទី​៣ យើង​យក​បំផ្លាយ​បាក់តេរី​អាក្រក់ ១​លីត្រ​លាយ​ជាមួយ​ទឹកស្អាត ២៥០-៥០០​លីត្រ បាញ់​លើ​ទ្រុង​សត្វ ១​អាទិត្យ ២​ដង​ជា​កំហិត ។​
  • ពេល​សត្វ​ឈឺ យើង​អាច​យក​វា​លាយ​ផ្សំ​ជាមួយ​មេ EX-M ដោយ​ខ្នាត​ស្មើគ្នា បញ្ច្រក​សត្វ​ឈឺ ទៅតាម​អាយុ​សត្វ តូច ធំ ។​
  • ចំពោះ​ត្រី​ដែល​មាន​ចៃ​យើង​យក EX-M បំផ្លាញ​បាក់តេរី​អាក្រក់ ១​លីត្រ លាយ EX-M បំបែក​ចំនួន ៣០​លីត្រ ប្រើ​លើ​ស្រះ​ត្រី ១៦០០​ម៉ែត្រ​ការេ ។ ដើម្បី​កំចាត់​ចៃ​ដែល​តោង​លើ​ត្រី ​ជាហេតុ​បណ្តាល​អោយ​ត្រី​ស្លាប់ ។​

ការប្រើ​បែបនេះ មាន​ប្រសិទ្ធិភាព​ខ្ពស់បំផុត សំរាប់​សំលាប់​ពពួក​បាក់តេរី​បង្ក​រោគ និង​ចៃ​តោង​លើ​ខ្លួន​ត្រី។​

​ខ​- បណ្តេញ​សត្វល្អិត​លើ​ដំណាំ​

ក្រោយពី​បាន​ធ្វើ​បាន​សំរេច EX-M បំផ្លាញ​បាក់តេរី​អាក្រក់ យើង​ត្រូវ​យក​ត្រាំ​ជាមួយ រុក្ខជាតិ​កាច​ដូច​តារាង​ខាងក្រោម:

០១ វល្លិ៍​បណ្តូល​ពេជ្រ (​ចិញ្ច្រាំ​អោយ​ម៉ត់​)​ ៣ គីឡូក្រាម​
០២​ ស្លឹក​ស្តៅ (​ចិញ្ច្រាំ​អោយ​ម៉ត់​)​ ៤ គីឡូក្រាម
០៣​ ម្ទេស​ទុំ (​ចិញ្ច្រាំ​អោយ​ម៉ត់​)​ ១ គីឡូក្រាម
០៤​ ខ្ទឹម​ក្រហម​(​ចិញ្ច្រាំ​អោយ​ម៉ត់​)​ ០.៥ គីឡូក្រាម​
០៥ ខ្ទឹម​ស រឺ​ខ្ទឹមបារាំង (​ចិញ្ច្រាំ​អោយ​ម៉ត់​) ០.៥ គីឡូក្រាម
០៦ ម្តេង (​ចិញ្ច្រាំ​អោយ​ម៉ត់​)​ ០.៥ គីឡូក្រាម
០៧​ ថ្នាំ​ខ្លាំង រឺ​ថ្នាំជក់ (​ចិញ្ច្រាំ​អោយ​ម៉ត់​)​ ០.៥ គីឡូក្រាម
០៨​ រុក្ខជាតិ​កាច មាន​ជាតិពុល ឈួល ល្វីង​មួយចំនួន បើ​មាន (​ស្លែង ក្តួច ក្បៀស ប្រង់…)
០៩ EX-M បំផ្លាញ​បាក់តេរី​អាក្រក់​ ១០ លីត្

ធាតុ​ផ្សំ​ក្នុង​តារាង យើង​ត្រូវការ​ចំ​លាស់ រឺ​ប្តូ​រវា​ជា​ញឹកញាប់ ជៀសវាង​បង្ក​ការ​ផ្ស៊ាំ​ដល់​សត្វល្អិត​បំផ្លាញ។​

វិធី​ធ្វើ :

ដូច​ការ​ធ្វើ​ជី​បំប៉ន​ដែរ ដាក់​ក្នុង​ស្បៃ​កា​រ៉ុង ផ្អាប់​ទុក ១៥​ថ្ងៃ ទើប​សំរេចបាន បណ្តេញ​សត្វល្អិត​លើ​ដំណាំ។​

វី​ធី​ប្រើ :

យក​បណ្តេញ​សត្វល្អិត​លើ​ដំណាំ ១​លីត្រ លាយ​ទឹក ៥០០​លីត្រ បាញ់​លើ​ដំណាំ​ដែល​សត្វល្អិត​ស៊ី (ក្រាស​ខ្មៅ សត្វល្អិត​ស្លាប​ទន់ និង​រឹង​មួយចំនួន​)។ ការប្រើប្រាស់​អាច​ប្រែប្រួល​តាម​កាលៈទេសៈ៕​

(ដកស្រង់ចេញពី ខេមបូឌាអេចបេ្រសញូស៍)
ចុចដោនឡូនឯកសារ PDF Download: EX-M7.pdf

 

EX-M អង្កាម​ដុត​បណ្ដុះ​ឫស​ដំណាំ មើ​ម

EX-M អង្កាម​ដុត​សំរាប់បណ្ដុះ​ឫស​ដំណាំ និង មើ​ម
1
១- សំភារៈ​ត្រៀម (​មាន​ដូច​នៅក្នុង​ការធ្វើ​ជី​ស្ងួត​អង្កាម​រស់​ដែរ​)

២- តារាង​ធាតុ​ផ្សំ​ជី​

១​ ​ លាមក​សត្វ​គ្រប់​ប្រភេទ (​សំដិល​ស្ងួត​ម៉ត់​)​ ១ រង្វាល់ បើ​រង្វាល់​ជា​បង្គី គឺ ១ បង្គី​ទាំងអស់​
អង្កាម​ដុត (​ពិសេស​ឡ​ដុត​ក្បឿង​)​ ១ រង្វាល់ បើ​រង្វាល់​ជា​បង្គី គឺ ១ បង្គី​ទាំងអស់​
កន្ទក់ ឬ ដំឡូង​មី ឬ ចុង​អង្ករ ១ រង្វាល់ បើ​រង្វាល់​ជា​បង្គី គឺ ១ បង្គី​ទាំងអស់​
មេ EX-M (​មេ អ៊ី អ៊ិក្ស អិម​)​ ២០ មី​លី​លីត្រ ស្មើនឹង ៤ គំរប​ទឹកបរិសុទ្ធ​
កា​កស្ករ (​ស្ករ​បរិសុទ្ធ ឬ​ស្ករ​រងូ​) ២០ មី​លី​លីត្រ ស្មើនឹង ៤ គំរប​ទឹកបរិសុទ្ធ​
ទឹកស្អាត ពិសេស​គឺ​ទឹកភ្លៀង ១០ លីត្រ​

​លក្ខណៈ​ពិសេស​នៃ​ធាតុ​ផ្សំ​ជី​

​- អង្កាម​ដុត : ជា​ប្រភេទ​អាហារ​ល្អ ផ្ដល់​ឲ្យ​អតិសុខុមប្រាណ ហើយ​ពេល​បញ្ចេញ​មកវិញ​សំបូរ​ដោយ​ជាតិ​អា​សូត និង​ប៉ូ​តា​ស្យូម​ជា​តំរូវកា​ររុក្ខជាតិ​យក​មើម និង​ស្លឹក ។​

៣- ការ​លាយ​ជី (​លាយ​ដូច​ការ​ធ្វើ​ជី​ស្ងួត​អង្កាម​រស់​)

៤- កំរិត​យក​ជី​ប្រើ​

  • ត្រូវ​យក​ជី​ទៅ​កប់​ទ្រាប់​បាត ឬ​វិធី​កប់​គល់​លើ​ដំណាំ​ផ្សេងៗ​ដូច​ជី​អង្កាម​រស់​ដែរ ។​
  • បើ​ដំណាំ​អាយុ ១ ឆ្នាំ យើង​ប្រើ​ជី ១ គីឡូក្រាម ។ ការប្រើ​ទៅតាម​អាយុកាល​ដំណាំ មិន​ត្រូវ​ប្រើ​ហួស បណ្ដាល​ឲ្យ​ដំណាំ​ខ្ចិ​ល មិន​ធ្វើការ​បំរើ​មនុស្ស ។​
  • ប្រើ​ជា​មួយ​ជី​សរីរាង្គ របស់​ក្រុមហ៊ុន ៥០ ភាគរយ កាន់តែ​ប្រសើរ​បំផុត ។​

៥- ការថែរក្សា​ទុក​

  • ជី​ស្ងួត​អង្កាម​ដុត​អាច​រក្សា​ទុក​បាន​រយៈពេល ១ ឆ្នាំ ហើយ​កុំ​ឲ្យ​ត្រូវ​ពន្លឺ​ថ្ងៃ និង​ទឹក ។​
  • កាលណា​ត្រូវ​ទឹក វា​ចាប់ផ្ដើម​បំលែងខ្លួន​ភ្លា​ម (​ឯកសារ​ពី​បរទេស​) ។​

៦- ការចំណាយ​

លោក​អ្នក​គ្រាន់តែ​ចំណាយ​យ៉ាងច្រើន​ប្រហែល ១២០០ រៀល ក្នុង ១ គីឡូក្រាម ប៉ុណ្ណោះ ។​

៧- ផលប្រយោជន៍​

  • ជួយ​ឲ្យ​រុក្ខជាតិ​ឆាប់​ចាប់​ឫស​បានល្អ ព្រោះ​ជី​នេះ​សំបូរ​ជាតិ​អាសូត​ណាស់ ។​
  • ជួយ​ធ្វើ​ដី​ផុស និង​ធ្វើឲ្យ​ដំណាំ​មាន​មើម​ធំ ។​
  • បន្លែ​មាន​ស្លឹក​ក្រាស់​ល្អ ហើយ​មាន​ទំងន់​ធ្ងន់ និង​រក្សា​ទុក​បាន​យូរ​ថ្ងៃ៕

(ដកស្រង់ចេញពី ខេមបូឌាអេចបេ្រសញូស៍)
ចុចដោនឡូនឯកសារ PDF  Download: EX-M8.pdf

 

បង្កើតកែឆ្នៃ-EX-M អរ​ម៉ូ​ន​ជំនួយ​ផ្លែ និង ឫស​​

EX-M អរ​ម៉ូ​ន​ ​ ​ជំនួយ​ផ្លែ និង ឫស​​
1

​​១- សំភារៈ​ត្រៀម​

  • ធុង ឬ​ប៉ោត ដែល​ដាក់​បាន​ទឹក​ចំណុះ ១០ លីត្រ ចំនួន ១ ។​
  • គំរប​ដប​ទឹក​សុទ្ធ​មាន​ចំណុះ ៥ មី​លី​លីត្រ ឬ ៥ សេ​សេ ចំនួន ១ ។​
  • ម៉ាស៊ីន​កាត់​ចិញ្ច្រាំ ឬ​កាំបិត​មុត និង​ត្បាល់បុក ដើម្បី​ចិញ្ច្រាំ​ផ្លែ​រុក្ខជាតិ​ទុំ​ឲ្យ​ម៉ត់ ។​
  • ធុង​ផ្អាប់​មាន​គំរប​បិទ​ជិត​ផ្ទុក​បាន​ចំណុះ ៤០ លីត្រ ភ្ជាប់​ក្បាល​រ៉ូម​ប៊ីនេ​សំរាប់​បង្ហូរជី​ផ្អាប់ ។​
  • ស្បៃ​កា​រ៉ុង​សំរាប់​ច្រក​រុក្ខជាតិ​ចិញ្ច្រាំ ។ សំភារៈ​ទាំងនោះ​មាន​លក់​នៅ​ក្រុមហ៊ុន ។​

២- តារាង​ធាតុ​ផ្សំ​ជី

០១ ចេកទឹក​ទុំ (​ជំនួស​ផ្លែឈើ​ទុំ​ពណ៌​លឿង​)​ ២ គីឡូក្រាម​
០២​ ល្ពៅ​ទុំ (​ជំនួស​ផ្លែឈើ​ទុំ​ពណ៌​លឿង​)​ ២ គីឡូក្រាម
០៣​ ល្ហុង​ទុំ (​ជំនួស​ផ្លែឈើ​ទុំ​ពណ៌​លឿង​)​ ២ គីឡូក្រាម​
០៤​ មេ EX-M (​មេ អ៊ី អ៊ិក្ស អិម​) ០.២៥ លីត្រ (១ ហ្ស៊ី​)
០៥ កា​កស្ករ ០.៥ លីត្រ (២ ហ្ស៊ី​)
០៦​ ទឹកស្អាត ១០ លីត្រ

លក្ខណៈ​ពិសេស​នៃ​ធាតុ​ផ្សំ​

  • ល្ហុង​ទុំ ចេក​ទុំ (​ចេក​ទឹក​) ស្ពៅ​ទុំ ជំនួស​ដោយ ត្រស​ក់ស្រូវ ផ្លែ​ទំពាំងបាយជូរ ស្វាយ ខ្នុរ៘
  • មេ EX-M (​អតិសុខុម​ប្រាណ ៥ ប្រភេទ​ដែល​ត្រូវការ​អុកស៊ីសែន និង ១ មិន​ត្រូវការ​​អុកស៊ីសែន)។​

៣- វិធី​ធ្វើ

ក​.​ការ​ផ្សំ​រុក្ខជាតិ​ល្បាយ (​ក​)

  • យើង​យក​ផ្លែ​ឈើ​ទាំង​នោះ​ទៅ​ចិញ្ច្រាំ និង​បុក​ឲ្យ​ម៉ត់ (​បើ​អាចធ្វើ​បាន​) ឬ​ដាក់​ចូល​ក្នុង​ម៉ាស៊ីន​ចិញ្ច្រាំ (​មាន​លក់​នៅ​ក្រុមហ៊ុន EX-M) តែ ៥ នាទី​ប៉ុណ្ណោះ​នឹង​រួចរាល់ ។​
  • យើង​ច្របល់​ផ្លែ​ឈើ​ទាំង​នោះ​ជាមួយគ្នា ហើយ​ច្រកចូល​ក្នុង​ស្បៃ​កា​រ៉ុង និង​ចង​មាត់​វាឲ្យ​ជិត គេ​ហៅថា ល្បាយ (​ក​) ។ យក​ល្បាយ​នេះ ច្រកចូល​ក្នុង​ធុង​ផ្អាប់​ចំណុះ ៤០ លីត្រ ។ រក​ថ្ម​មួយ​ដុំ (មិន​យក​ស៊ីម៉ង់តិ៍​ទេ​) ឬ​ឥដ្ឋ​មួយ​ដុំ​លាង​ឲ្យ​ស្អាត(​មិន​លាង​នឹង​សាប៊ូ​ទេ​) សង្កត់​លើ​ល្បាយ (ក)។​

ខ​.​ការ​ផ្សំ​ទឹក​ល្បាយ (​ខ​)

យើង​ចាក់ទឹក ១០ លីត្រ ចូល​ក្នុង​ប៉ោត​ផ្កាឈូក ហើយ​ចាក់ទឹក​ស្ករ​ចំណុះ ០.៥ លីត្រ កូ​ឲ្យ​សព្វ ។ ទើប​យើង​បន្ត​ចាក់​មេ EX-M មាន​ចំណុះ ០.២៥ លីត្រ ចូល​ក្នុង​ប៉ោត​ថែម​ទៀត គេ​បាន​ល្បាយ​ទឹក​អរ​ម៉ូ​ន ឬ​គេ​ហៅថា ល្បាយ (​ខ​) ។​

គ​. ការ​ផ្អាប់​ជី​

  • យើង​យក​ល្បាយ (​ខ​) ចាក់​ចូលក្នុង​ធុង​ផ្អាប់​ដែល​មាន​ល្បាយ (​ក​) ។ ពិនិត្យមើល​ថា​បរិមាណ​ទឹក​លិច​ល្បាយ (​ក​) ឬទេ បើសិនជា​បរិមាណ​ទឹក​លិច​ល្បាយ (​ក​) ជា​ការត្រឹមត្រូវ ។
    តែ​បើ​វា​មិន​អាច​ពន្លិច​ល្បាយ (​ក​) បានទេ យើង​ត្រូវ​លាយ​ល្បាយ (​ខ​) ថែម​ដោយ​បរិមាណ ១-២ លីត្រ ប៉ុណ្ណោះ ។ បើសិនជា​នៅតែ​មិន​ពន្លិច​លិច​បាន​ទៀត យើង​ត្រូវ​យក​ល្បាយ (​ក​) មក​ចិញ្ច្រាំ ​ឲ្យ​កាន់តែ​ម៉ត់​ឡើងវិញ ។​
  • ក្រោយពេល​ដែល​ពិនិត្យឃើញថា ត្រឹមត្រូវ​ហើយ យើង​បិទ​គំរប​ធុង​ផ្អាប់​នោះ​ឲ្យ​ជិត​រហូត​ទាល់តែ​ខ្យល់​ចូល​លែង​បាន ។​
  • រក្សា​ទុក​រយៈពេល​ពី ១០ ទៅ ១៥ ថ្ងៃ ទើប​វា​សំរេច​បាន​ជា​ជី​ទឹក​អរ​ម៉ូ​ន ឬ​ជី​ទឹក​ជំនួយ​ឫស ផ្កា និង​ផ្លែ​រុក្ខជាតិ ។ ករណី​មាន​ហ្គាស​ខ្លាំងពេក​យើង​អាច​បន្ធូរ​វា​បាន ។​

សំគាល់ :

  • បើ​យើង​បង្ហូរទឹក​នេះ​តាម​ក្បាល​រ៉ូម​ ប៊ី​នេមាន​ក្លិន ជូរ​អែម មិន​មាន​ក្លិនស្អុយ នោះ​មានន័យ​ថា​ការធ្វើ​របស់​យើង ប្រព្រឹត្តទៅ​បាន​ត្រឹមត្រូវ​ហើយ ។ (​ហាម​ផឹក ឬ​លិត តែ​ហិតក្លិន​បាន​)
  • កំរិត pH របស់​អរ​ម៉ូ​ន​ដែល្អ​បំផុតមាន pH = 5 ។ បើ​ធ្វើ​ទៅ​មាន​កំហុស​ខ្លះៗ​កំរិត pH នេះ​អាច​ប្រែប្រួល​កំរិត​គុណភាព​ជី​ក៏​មាន​ការផ្លាស់ប្ដូ​រដែរ ។​

៤- វិធី​ប្រើ​

  • រៀង​រាល់​ពេល​ដែល​រុក្ខជាតិ​រៀបនឹង​ចេញ ​ផ្កា (​ត្រួយ​ផ្កា ឬ​ក្រពុំ​ផ្កា​) យើង​យក​អរ​ម៉ូ​ន ១ លីត្រ លាយ​ទឹកស្អាត ១០០ លីត្របាញ់​ជា​ផ្សែង​លើ​ដំណាំ (​ទឹកស្អាត ១ លីត្រ លាយ​ជី​អរ​ម៉ូ​ន ១០ សេ​សេ​) ។ ក្នុងកំឡុងពេល​ថែបំប៉ន​ដំណាំ ១-២ ខែម្ដង​យើង​ប្រើ​ជី​នេះ​ម្ដង ដើម្បី​ជា​ជំនួយ​ដល់​ឫស និង​បង្កើន​ភាព​រំញោច​របស់​រុក្ខជាតិ ។​
  • នៅពេល​រុក្ខជាតិ​កំពុង​តែ​ចេញ​ផ្កា​យើង ​យក ១ លីត្រ លាយ​ទឹក ១០០០ លីត្រ បាញ់​ជា​ផ្សែង​ទៅលើ​ផ្កា​តែ​មួយ​ដង​ប៉ុណ្ណោះ (​ទឹកស្អាត ១ លីត្រ លាយ​ជី​អរ​ម៉ូ​ន ១ សេ​សេ​) ។ តែបើ​ចង់​បាន​ក្តិប ផ្លែ​បន្តបន្ទាប់​យើង​ត្រូវ​បន្ត​បាញ់​ជា​ផ្សែង​កន្លះ​ខែ​មួយដង​ទៀត ។​
  • បើសិន​ជា​ដំណាំ​នោះ​ដល់ពេល​ត្រូវផ្លែ​ ហើយ យើង​អាច​បាញ់ និង​ស្រោច​គល់ ១ ខែ ១ ដង នោះ​ដំណាំ​នឹង​ឆាប់​ផ្លែយក​ជី​ទឹក​អរ​ម៉ូ​ន ១ លីត្រ លាយ​ទឹក ១០០ លីត្រ (​ទឹកស្អាត ១ លីត្រ លាយ​ជី​បំប៉ន ១០ សេ​សេ​) ។​
  • ចំពោះ​ក្រូចឆ្មា​វិញ មាន​កសិករ​ខ្លះ​ប្រើប្រាស់​តែ​ជី​នេះ មួយ​មុខ​គត់ គាត់​ក៏​អាច​ទទួលបាន​ផល​ល្អ​ដែរ គឺ​ក្នុង ១ សប្ដាហ៍​បាញ់ ២ ដង លើ​រុក្ខជាតិ នោះ​នឹង​ចេញ​ផ្កា ផ្លែ​ជា​បន្តបន្ទាប់ ។ អរ​ម៉ូ​ន​ជួយ​បង្កើត​កំពក​ឫស ។​
  • ចំពោះ​ជី​នេះ​មាន​នាទី​ជួយ​បង្កើត​កំពក​ឫស​សំរាប់​ស៊ី​អាហារ​របស់​រុក្ខជាតិ​ឡើងវិញ ។​

៥- ផលប្រយោជន៍​

  • ប្រសិនបើ​រុក្ខជាតិ​ដែល​ដល់​អាយុ​ ត្រូវផ្លែ និង ផ្កា តែ​បែរជា​គ្មាន​នោះ ជី​ទឹក​នេះ​អាច​ជួយ​ជំរុញ​ឲ្យមាន​ផ្លែ និង​ផ្កា​ច្រើន និង​រីក​ធំធាត់ ហើយ​ផ្លែ​រុក្ខជាតិ​មាន​ទំងន់​ធ្ងន់ ធន់​នឹង​កំដៅ​បរិយាកាស ផ្លែ​មិន​ងាយ​រលួយ ធន់​នឹង​ការដឹកជញ្ជូន​តាម​ផ្លូវ​ឆ្ងាយ ។​
  • ជួយ​ឲ្យ​បន្លែ និង​រុក្ខជាតិ​ឯទៀត​ចាក់ឫស​បានល្អ ។​
  • ផ្លែ​រុក្ខជាតិ​មាន​រសជាតិ​ឆ្ងាញ់​ពិសារ គ្មាន​ជាតិគីមី​ពុល​នៅជាប់ នឹង​សំបក ឬ​ក្នុង​សាច់​ទេ ។​
  • ជំរុញ​ការបង្កើន​កំលាំង​ផ្លែ ផ្កា ដល់​រុក្ខជាតិ ។​
  • ជួយ​ឲ្យ​ដើ​មរុក្ខជាតិ លូតលាស់​ល្អ និង​ឆាប់​បាន ផ្កា ផ្លែ ។​

៦- ការ​រក្សាទុក​

  • ត្រូវ​រក្សាទុក​នៅ​កន្លែង​ដែល​មាន​ម្លប់ ហាម​ទុក​ហាលថ្ងៃ ។​
  • ក្រោយពេល​ធ្វើ​រួចហើយ យើង​អាច​រក្សា​ទុក​បាន​រយៈពេល​ចាប់ពី ៣ ទៅ ៦ ខែ ។​
  • ប្រសិន​បើ​ទុក​លើសពីនេះ មុន​ពេល​យកមក​ប្រើ គួ​រហិតមើល​សិន​ថា​តើ​មាន​ក្លិន​អ្វី ? (​បើ​មាន​ក្លិនស្អុយ​បញ្ជាក់ថា វា​ខូច​គុណភាព​ហើយ​) ។​
  • ជី​នេះ​មាន​ប្រសិទ្ធិភាព​ខ្លាំង​បំផុត​បន្ទាប់​ពី​ធ្វើ​ហើយ​បាន​រយៈពេល ១ ខែ ។​

៧- ការចំណាយ​

បើ​យើង​មិន​គិត​ពី​សំភារៈ​ធ្វើ​ទេ បរិមាណ​ជី​ទឹក ៤០ លីត្រ នេះ ការចំណាយ​ទៅលើ​ការធ្វើ​អស់​យ៉ាងច្រើន​តែ ៥០០០ រៀល ទៅ ១ ម៉ឺន​រៀល ប៉ុណ្ណោះ ។ (​ការចំណាយ​តិច​បាន​ផល ​ច្រើន គ្មាន​ជាតិគីមី​ពុល​ខូចសុខភាព​) ។​

​​អរ​ម៉ូ​ន​ពិសេស​

០១ ពង​មាន់​ ​ ៥ ពង​
០២​ កា​កស្ករ​ ២៥០ សេ​សេ​
០៣​ មេ EX-M​ ៥០ សេ​សេ​
០៤​ ទឹកស្អាត​ ២.៥ លីត្រ​

​​​​ក​. របៀប​ធ្វើ​

យក​សមាសធាតុ​ផ្សំ​ទាំងអស់​ខាងលើ មក​បញ្ចូល​គ្នា​ទាំងអស់ ហើយ​កូរ​ឲ្យ​សព្វ រួច​ផ្អាប់​ទុក​រយៈពេល ៧ ថ្ងៃ អាច​ប្រើប្រាស់​បាន ។​

ខ​. របៀប​ប្រើ​

យក​អរ​ម៉ូ​ន​ពិសេស​ខាង​លើ​ដែល​ធ្វើបាន ១ សេ​សេ លាយ​ជាមួយ​ទឹកស្អាត ១ លីត្រ ឬ​ទឹក ២០ លីត្រ លាយ​អរ​ម៉ូ​ន​ពិ​សេ​សេ ២០ សេ​សេ ។ បាញ់​ទៅលើ​រុក្ខជាតិ​ដែល​កំពុង​ចេញ​ផ្កា និង​បន្ត​បាញ់​រហូត​ដល់​ទទួល​ផល (១ អាទិត្យ បាញ់​មួយ​ដង​)៕

(ដកស្រង់ចេញពី ខេមបូឌាអេចបេ្រសញូស៍)
ចុចដោនឡូនឯកសារ PDF  Download: EX-M9.pdf

 

បង្កើតកែឆ្នៃ-EX-M អាហារ​បំរុង​រុក្ខជាតិ​

1១- ឧបករណ៍​

  • ធុង​មាន​ស្ពឺ​បិត​ជិត​ល្អ ដាក់​ទឹក​បាន​ចំណុះ ៤០ លីត្រ ចំនួន ១ ។​
  • ចាន​ធុន​ជ័រ ចំណុះ ៥០ លីត្រ ចំនួន ១ ។​
  • ស្បៃ​កា​រ៉ុង សាច់​ម៉ត់​នីឡុង ចំនួន ១ ។​
  • រ៉ូម​ប៊ីនេ​ជ័រ​សំរាប់​បង្ហូរជី ចំនួន ១ ។

២- ធាតុ​ផ្សំ​

​០១

  ត្រី​ស្រស់ ឬ ពោះវៀន​ត្រី (​ឲ្យតែ​មាន​ជាតិ​សាច់​)​   ៣ គីឡូក្រាម​

០២​

  កន្ទក់​ម៉ត់​   ៣ គីឡូក្រាម​

០៣​

  ​មេ​អាហារ​សត្វ​របស់​ក្រុមហ៊ុន អ៊ី អ៊ិក្ស អិម​   ២ គីឡូក្រាម

០៤​

  ​អំបិល​ម៉ត់ (​ធាតុ​ចំ​លាស់ បង្កើន រឺ បន្ថយ​)   ១ ក្ដាប់​

០៥

  ​ទឹក​ខ្មេះ (​ធាតុ​ចំ​លាស់ បង្កើន រឺ បន្ថយ​)​   ៧៥០ សេ​សេ (៣ ហ្ស៊ី​)

០៦

  មេ EX-M (​មេ អ៊ី អ៊ិក្ស អិម​)​   ១ លីត្រ (៤ ហ្ស៊ី​)

០៧​

  កា​កស្ករ   ​១ លីត្រ (៤ ហ្ស៊ី​)

០៨

  ​ទឹកស្អាត​   ១០ លីត្រ (៤០ ហ្ស៊ី​)

​​លក្ខណៈ​ពិសេស​នៃ​ធាតុ​ផ្សំ​

  • ត្រី​ស្រស់ ឬ​ពោះវៀន​ត្រី​អាច​ជំនួស​ដោយ​ក្បាល​ត្រី​សុទ្ធ ពោះវៀន ស្រ​ការ ស្រកី​ត្រី​ស្រស់ ឬ​សត្វ​ផ្សេងៗ​ដែល​នៅ​ស្រស់យើង​អាច​យកមក​ធ្វើ​ជា​ធាតុ​ផ្សំ​ជី​បាន ។ ឧបមា​ថា​ក្ដាម ​កាត់​ស្រូវ​យើង​ចាប់​សត្វ​នេះ​ឲ្យបាន ៣ គីឡូក្រាម​ជំនួស​ត្រីវា​មាន​នាទី​ជា​ជី​ផង និង​បណ្ដេញ​សត្វ​ក្ដាម​ផង នោះ​មានន័យ​ថា យក​ក្លិន​ធម្មជាតិ បណ្ដេញ​សត្វ​ធម្មជាតិ​វិញ ។ យើង​ត្រូវការ​ដំ​បំបែក​ក្ដាម រឺ​ខ្យង​ដែល​កាត់​ស្រូវ ធ្វើ​ជា​ធាតុ​ផ្សំ​ជី ៘​
  • ទឹក​ខ្មេះ ឬ​ផ្លែ​ក្រូចឆ្មា ឬ​អំពិល ១ គីឡូ​កាម ច្របាច់ ឬ​ពូត​យកជាតិ​នោះ​ជា​ការល្អ​សំរាប់​ប្រើ​លើ​ដំណាំ​ដែល​មាន​ជាតិ​ជូរ​ពិសេស​ គឺ​ក្រូចឆ្មារ ។​

៣- វិធី​ធ្វើ​

+ ការបង្កើត​ល្បាយ (​ក​)

ចិញ្ច្រាំ​ត្រី​ចំនួន ៣ គីឡូក្រាម​ឲ្យ​ម៉ត់ (​កាន់តែ​ម៉ត់ កាន់តែ​ឆាប់​បាន​ប្រើ​) ហើយ​យក​កន្ទក់​ម៉ត់​លាយ​ច្របល់​ចូល​គ្នា​ឲ្យ​សព្វ រួច​ចាក់​ល្បាយ​ទៅក្នុង​ស្បៃ យើង​ចង​មាត់​ឲ្យ​ជិត​កំនត់ថា​ល្បាយ (​ក​) ។​

+ ការបង្កើត​ល្បាយ (​ខ​)

ដំបូង​យើង​វាល់​ទឹកស្អាត​ចំណុះ ១០ លីត្រ ចាក់​ចូលក្នុង​ចាន​ធុន ចាក់​ទឹកខ្មេះ ១ លីត្រ កា​កស្ករ ១ លីត្រ និង​ដាក់​អំបិល​ម៉ត់ ១​ក្ដាប់ទើប​យើង​កូរ​ឲ្យ​សព្វ​ក្លាយជា​ល្បាយ​តែមួយបន្ទាប់មក​យក​មេ EX-M ១ លីត្រ ចាក់​ចូល​បន្ថែម យើង​សំរេចបាន​ល្បាយ (​ខ​) ។​

+ ការ​ផ្អាប់​ជី​

  • យក​ល្បាយ (​ក​) ដាក់ចូល​ក្នុង​ធុង​ចំណុះ ៤០ លីត្រ បន្ទាប់មក​យើង​ចាក់​ល្បាយ (​ខ​) ចូល​ក្នុង​ធុង​ដែរ។​
  • យក​ដុំថ្ម​មួយ​ដុំ ឬ​ឥដ្ឋ​មួយ​ដុំ សង្កត់​លើ​ល្បាយ (​ក​) ឲ្យ​លិច​ពីក្រោម​ល្បាយ​ទឹក (​ខ​) ។ សូម​ប្រយ័ត្ន​កុំឲ្យ​ល្បាយ (​ក​) អណ្ដែត​ពីលើ​ល្បាយ​ទឹក (​ខ​) ឲ្យសោះ​ជាហេតុ​ធ្វើឲ្យ​ខូច​ជី ។ មួលកំ​របបិ​ទ​ឲ្យ​ជិត​កុំឲ្យ​ខ្យល់ចូល ផ្អាប់​ទុក​នៅ​កន្លែង​ម្លប់ ហ​ប់ ងងឹត រយៈពេល ៧ ទៅ ១៥ ថ្ងៃ នោះ​យើង​សំរេច​បាន​ជី​នេះហើយ ។​

៤- វិធី​ប្រើ​

  • យើង​យក​ជី​ទឹក ១ លីត្រ ដែល​យើង​ធ្វើ​បាន​លាយ​ជាមួយ​ទឹក ២០០ លីត្រ បាញ់​លើ​ដើម​រុក្ខជាតិ ១០ ទៅ ១៥ ថ្ងៃ​ម្ដង (​ទឹកស្អាត ១ លីត្រ លាយ​ទឹក​ជី ៥ សេ​សេ​) ។​
  • បើ​ទឹក​ជី ១ លីត្រ ដែល​ធ្វើបាន​លាយ​ជាមួយ​ទឹក ១០០ លីត្រ សំរាប់​ស្រោច​ជុំវិញ​ដើម​ទៅ​តាម​សំយាប​មែក​រុក្ខជាតិ​ក្នុង ១ ខែ ស្រោច ១ ដង (​ទឹកស្អាត ១ លីត្រ លាយ​ជី​ទឹក ៥ សេ​សេ​) ។ ការបាញ់ ឬ​ស្រោច​លើ​ដើម​រុក្ខជាតិ ត្រូវធ្វើ​ឲ្យបាន​ជោគជាំ ។​
  • កាលណា​រុក្ខជាតិ​មាន​ស្លឹក​ពណ៌​ប្រាក់ ច្រែះ លឿង​មានតែ​ជី​នេះ​ទេ ទើប​អាច​ដោះស្រាយបាន ។
  • ចំពោះ​រុក្ខជាតិ​ដែល​នៅ​តូចៗ (​កូន​) ឬ​រុក្ខជាតិ​មាន​ដើម​តូចៗ​ដូចជា ម្ទេស ត្រសក់ ត្រា​ប់​ ​ គួរតែ​យក ១ លីត្រ លាយ​ទឹក ៥០០ លីត្រ (​ទឹកស្អាត ១ លីត្រ លាយ​ជី​ទឹក ២ សេ​សេ​) ពេល​រុក្ខជាតិ​ពេញវ័យ​ទើប​ប្រើ​តាម​លក្ខណៈ​ធម្មតា​វិញ (៥ សេ​សេ លាយ​ទឹកស្អាត ១ លីត្រ​) ។​

៥- ផលប្រយោជន៍​

គឺ​វា​ជួយ​បំរុង​គ្រប់​ផ្នែក​របស់​ រុក្ខជាតិ​សំបូរ​ប្រូតេអ៊ីន គុណភាព​ល្អ​ជាងគេ ជា​ប្រភេទ​ជី​លេខ ១ លើស​ជី​បំប៉ន​ដើម​ថែមទៀត​ផង ។ ប្រើប្រាស់​បាន​ទៅ​លើ​ដំណាំ​គ្រប់​ប្រភេទ ។​

៦- ការ​រក្សាទុក

​រយៈពេល ៣ ខែ ចាប់ពី​ថ្ងៃ​ធ្វើ​បាន​សំរេច​នេះ​ទៅ ។ ប្រសិទ្ធិភាព​ខ្ពស់​បំផុត​ក្នុង​រយៈពេល ១ ខែ ។​ ​ ​អ្នក​ដាំ​ដំណាំ​សូម​កុំ​ភ្លេច​ធ្វើ​ជី​ប្រភេទ​នេះ វា​មាន​ប្រយោជន៍​ខ្លាំងណាស់​ទៅលើ​រុក្ខជាតិ​គ្រប់​ប្រភេទ របស់​លោក​អ្នក ។​​ ​ ​ ​EX-M ជា​របប​គំហើញ​ថ្មី នៃ​អាថ៌កំបាំង​ពិសេស របស់​ធម្មជាតិ៕

(ដកស្រង់ចេញពី ខេមបូឌាអេចបេ្រសញូស៍)
ចុចដោនឡូនឯកសារ PDF Download: EX-M10_1.pdf

បង្កើតកែឆ្នៃ-ផ្សំ​ជី​ធម្មជាតិ អិន ប៉េ កា​

កម្មវិធី​ផ្សំ​ជី​ធម្មជាតិ អិន ប៉េ កា​
1​​១- ប្រើ​រូបមន្ត​នេះ​

លក្ខណៈ ការលូតលាស់​ខ្លាំង ពេល​ជិត​ផ្លែ​ត្រូវ​បន្ថែម ឆ្អឹង​ថែម (​មាន​លក់​នៅ​ក្រុមហ៊ុន អ៊ី អ៊ិក្ស អិម​)

N=22.5%, P=25.5%, K=17.5%​​ ​ ​

លេខ

សមាសធាតុ​ផ្សំ​

គិត​ជាគ​.​ក​

បរិមាណ​អាហារ​ក្នុង​ល្បាយ​

ជី​គ្រាប់ អ៊ី អ៊ិក្ស អិម ២-៥-២ ២៥០​ ១- អា​សូត ៤០ គ​.​ក​២- ផូហ្វ័រ ៣៤.៥ គ​.​ក​

៣- ប៉ូ​តា​ស្យូម ១៧.៥ គ​.​ក​

៤- ម៉ង់​កាណែស​អុកស៊ីត ១០ គ​.​ក​
សំរាប់​តំរូវ​ដី​ស្រែ​ក្នុង ១​ហិច​តា​
​គួរ​បាញ់​បន្ថែម​ជី​ទឹក អ៊ី អ៊ិក្ស អិម

ត្រូវតែ​មាន​អម្ពុ​ក​រុក្ខជាតិ
​និង​លាមក​សត្វ​ច្រើន ផ្សំ​ជាមួយ អ៊ី អ៊ិក្ស អិម​

លាមក​សត្វ​ស្ងួត​ ២០០
ម្សៅ​ស្នែង និង​ក្រចក ៥០​
ចំបើង ៣០០
ម្សៅ​ឆ្អឹង​ឆៅ​ ១០០​

២- ប្រើ​រូបមន្ត​នេះ​

លក្ខណៈ ការលូតលាស់​ខ្លាំង ពេល​ជិត​ផ្លែ​ត្រូវ​បន្ថែម​ឆ្អឹង​ថែម​

N=15%, P=17%, K=15%

(​ដំណាក់កាល​លូតលាស់​)

លេខ

សមាសធាតុ​ផ្សំ​

គិត​ជាគ​.​ក​

​បរិមាណ​អាហារ​ក្នុង​ល្បាយ​

ជី​គ្រាប់ អ៊ី អ៊ិក្ស អិម ២-៥-២ ២៣៥ ១- អា​សូត ៣២.៨៣១ គ​.​ក​
​២- ផូហ្វ័រ ៣៨.៨ គ​.​ក​
​៣- ប៉ូ​តា​ស្យូម ៣០.០៥ គ​.​ក​
៤- ម៉ង់​កាណែស​អុកស៊ីត ៧.០៧ គ​.​ក​
សំរាប់​តំរូវ​ដី​ស្រែ​ក្នុង ១ ហិច​តាគួរ​បាញ់​បន្ថែម​ជី​ទឹក អ៊ី អ៊ិក្ស អិម ត្រូវតែ​មាន​អម្ពុ​ក​រុក្ខជាតិ និង​លាមក​សត្វ

​ច្រើនផ្សំ​ជាមួយ អ៊ី អ៊ិក្ស អិម​

ជី​អង្កាម​រស់​ ១៥០
ផេះ​អង្កាម ៩៥​ ​
ចំបើង​ ៥៥០
កន្ទ្រាំ​ង​ខេត្ត​ ២៣៦

ដើម្បី​កុំឲ្យ​ផ្កា ផ្លែ​ជ្រុះ​ច្រើន គួរតែ​ដំណាក់កាល​ក្តិប ក្នុង​ដី​លោកអ្នក​សំបូរ ប៉េ (P) និង កា (K) ជា​ការប្រសើរ ចំណែក​អិន (N) ត្រូវការ​តិច​បំផុត ។ ចំពោះ​រូបមន្ត​ខាងលើនេះ បើ​អ្នក ​ប្រើ​លើ​ដំណាំ​ហូប​ផ្លែ គួរ​បន្ថែម ប៉េ និង កា មុន​ដំណាក់កាល​ផ្កា​បន្តិច (​ប្រហែល​កន្លះ​ខែ ព្រោះ​ជីធម្មជាតិ​បំ​លែង​ជា​អាហា​រយឺតៗ តែ​មិន​ខ្វះ​អាហារ​ទេ​) ។​

​ចំពោះ​រូបមន្ត​ផ្សេងទៀត ដែល​ទាក់ទង​នឹង វត្ថុ​ធាតុ នៅ​ជុំវិញ លោកអ្នក ត្រូវ​ទំនាក់ទំនង​មក​ក្រុមហ៊ុន ដើម្បី​បង្កើត​រូបមន្ត​ថ្មី​ជូន​លោក​អ្នក តំរូវ​នូវ​អ្វី​ជា​វត្ថុ​ធាតុ​ក្បែរ​អ្នក​ដែល​មាន​ស្រាប់ ថ្លៃ​គណនា ​ក្នុង ១​លើក ២៥​ដុល្លា ។​

៣- ប្រើ​រូបមន្ត​នេះ​

លក្ខណៈ ការលូតលាស់​ខ្លាំង ពេល​ជិត​ផ្លែ​ត្រូវ​បន្ថែម​ឆ្អឹង​ថែម​

N=15%, P=17%, K=15%

(​ដំណាក់កាល​លូតលាស់​)

លេខ

សមាសធាតុ​ផ្សំ​

គិត​ជា​ភាគ

​បរិមាណ​អាហារ​ក្នុង​ល្បាយ​

ផេះ​ឆ្អឹង ១ ខ្នាត ១- បើ ១០០​គ​.​ក អាសូត​មាន ១៥-១៨​គ​.​ក​
២- ផូហ្វ័រ ១៥.៨ គ​.​ក​
​៣- ប៉ូ​តា​ស្យូម ១៥.០៥ គ​.​ក​
៤- ម៉ង់​កាណែស​អុកស៊ីត ១.០៧ គ​.​ក​
​សំរាប់​តំរូវ​ដី​ស្រែ​ក្នុង ១ ហិច​តា​
​គួរ​បាញ់​បន្ថែម​ជី​ទឹក អ៊ី អ៊ិក្ស អិមត្រូវតែ​មាន​អម្ពុ​ក​រុក្ខជាតិ
និង​លាមក​សត្វ​ច្រើន ផ្សំ​ជាមួយ អ៊ី អ៊ិក្ស អិម​

ផេះ​ឈើ​ ២ ខ្នាត

អាចម៍​ប្រចៀវ​ ​ ៣ ខ្នាត

ម្សៅ​ត្រី​ ​ ​​ ៧.៥ ខ្នាត

ផេះ​អង្កាម ៨ ខ្នាត

លាមក​ជ្រូក មាន់ ទា​ ​ ១២.៥ ខ្នាត

​៤- ប្រើ​រូបមន្ត​នេះ សំ​រាប់ការ​ដាំ​កូន​ដំណាំ​ហូប​ផ្លែ​ដំបូង :

ត្រូវ​ការលូតលាស់​ខ្លាំង តំរូវអោយ អា​សូត និង ផូហ្វ័រ ច្រើន P>2N>3K

N=10%, P=20%, K=1-5%

លេខ

សមាសធាតុ​ផ្សំ​

 គិត​ជាគ​.​ក

បើ​ប្រើ​រូបមន្ត​នេះ​មាន :

ជី​គ្រាប់ អ៊ី អ៊ិក្ស អិម២-៥-២ ០.២៥ គ.ក​ ​ – អា​សូត ១០.០៤ ភាគរយ​- ផូហ្វ័រ ២០.១៣ ភាគរយ​

– ប៉ូ​តា​ស្យូម ៤.២៨ ភាគរយ​

– ជី​ទាំងនេះ​ប្រើ​តែ​លើ ១​រណ្តៅ   សំរាប់​ដំណាំ​យក​ផ្លែ​

– ម៉ង់​កាណែស​អុកស៊ីត ៧.០៧ គ​.​ក​

– ក្រោយ ៦​ខែ ត្រូវ​បន្ថែម​ដោយ​អនុវត្តន៍​វិធី​កប់​ជី

– ១​ខែ ស្រោច​ល្បាយ​ជី​អាហារ​បំរុង​រុក្ខជាតិ ១​ដង​​ ​ចំនួន ១០ លីត្រ ។​

ម្សៅ​ឆ្អឹង​ ០.២៣ គ​.​ក

កន្ទ្រាំ​ខេត្ត​ ០.៥ គ​.​ក

ស្មៅ​ស្ងួត ១.៥ គ​.​ក​

បើសិនជា លោក​អ្នក​មាន​វត្ថុ​ធាតុ​ដែល​ខុស​ពី​ក្នុង​តារាង​ខាងលើនេះ ក្រុមហ៊ុន​នឹង​ធ្វើការ​ចងក្រង​ជា​ថ្មី​ជូន៕

(ដកស្រង់ចេញពី ខេមបូឌាអេចបេ្រសញូស៍)
ចុចដោនឡូនឯកសារ PDF
Download: file23_1.pdf

 

បង្កើតកែឆ្នៃ-ផលិត​ជី​គោក ទឹក ប្រើអង្កាម

កា​រផលិត​ជី​គោក និង ទឹក ដោយប្រើអង្កាម​រស់​
1

១- សេចក្ដី​ផ្ដើម​

សារធាតុ​ដែល​នៅ​ជុំវិញ​ខ្លួន​យើង​ សព្វថ្ងៃនេះ គឺ​សុទ្ធតែ​ជា​ប្រភេទ​ជី​ដែល​មាន​គុណភាព​ខ្ពស់ ហើយ​មិន​ប៉ះពាល់​ដល់​សុខភាព​របស់​យើង​ឡើយ ។ គ្រាន់តែ​ថា​យើង​ត្រូវ​យក​វា​ទៅ​បំ​បែ្លង
​ដោយ​របៀប​ណា ដើម្បី​បាន​ជា​ជីធម្មជាតិ​នេះ​ទៅ​ចិញ្ចឹម ឬ​ប្រើប្រាស់​លើ​ដំណាំ​របស់​យើង ។ ក្រុមហ៊ុន​ជីធម្មជាតិ EX-M (​ខេ​ម​បូឌា​) ខូ អែល​ធី​ឌី​មាន​អ្នកជំនាញ​ជាច្រើន​ខាង​បំលែង​សារធាតុ
​ទាំងនោះ​ឲ្យទៅ​ជា​ជីធម្មជាតិ ដោយ​មិន​ចាំបាច់​ចំណាយ​លុយ​ដ៏​សន្ធឹកសន្ធាប់ ដើម្បី​ទិញ​ជីគីមី​ពុល​នៅ​ក្បែរ​ខ្លួន​យើង​ឡើយ ។ ខាងក្រោម​ជា​ការបង្ហាញ​ពី​ការធ្វើ​ជី​ស្ងួត​អង្កាម​រស់​ពី​អ្នកបច្ចេកទេស
​មួយក្រុម ។​

២- សំភារៈ​ត្រៀម​

  • ធុង ឬ ប៉ោ​ត ដែល​ដាក់​បាន​ទឹក​ចំណុះ ១០ លីត្រ ចំនួន ១ ។​
  • ប​ង្គី ចប រនា​ស់ អង្កត់ឈើ​មួយ​ដុំ សំរាប់​វាយ​បំបែក​អាចម៍គោ​ឲ្យ​ម៉ត់ ។​
  • គំរប​ដក​ទឹក​សុទ្ធ​មាន​ចំណុះ ៥ មី​លី​លីត្រ ឬ ៥ សេ​សេ (​គួរ​មាន​ស៊ឺរាំង​ជា​ការល្អ​) ។​
  • សំបកបាវ​ក្រចៅ​ចំនួន ១០ សំរាប់​កន្ទក់ ២៥ គីឡូក្រាម រឺ កន្ទេល​ធ្វើ​ពី​កក់ រឺ កណ្ដប​ស្បៅ​៘
  • បរិវេណ​លាយ​ជី​គួរតែ​លើ​ផ្ទៃ​ចាក់សាប ឬ​កន្លែង​ដី​ទួល​ស្ងួត ដើម្បី​បង្កើត​កំដៅ​បង្កើន​គុណភាព​ជី បើសិនជា​មិន​មាន​គួរ​ជ្រើសរើស​ដី​ទីទួល​ស្ងួត​រឹង​ក៏​បាន​ដែរ ។​

៣- តារាង​ធាតុ​ផ្សំ​ជី​

០១ អង្កាម​រស់ (​យក​អង្កាម​ម៉ាស៊ីន​ធំ​)​ ១ រង្វាល់ បើ​រង្វាល់​ជា​បង្គី គឺ ១ បង្គី​ទាំងអស់​
០២​ កន្ទក់ ឬ ដំឡូង​មី ឬ ចុង​អង្ករ​ ​១ រង្វាល់ បើ​រង្វាល់​ជា​បង្គី គឺ ១ បង្គី​ទាំងអស់​
០៣ លាមក​សត្វ​គ្រប់​ប្រភេទ(​សំដិល​ឲ្យ​ស្ងួត​ហើយ​ម៉ត់​)​ ១ រង្វាល់ បើ​រង្វាល់​ជា​បង្គី គឺ ១ បង្គី​ទាំងអស់​
០៤ មេ EX-M (​មេ អ៊ី អ៊ិក្ស អិម​)​ ២០ មី​លី​លីត្រ ស្មើនឹង ៤ គំរប​ដក​ទឹកបរិសុទ្ធ​
០៥​ កា​កស្ករ (​ស្ករ​បរិសុទ្ធ ឬ ស្ករ​រងូ​)​ ២០ មី​លី​លីត្រ ស្មើនឹង ៤ គំរប​ដក​ទឹកបរិសុទ្ធ​
០៦​ ទឹកស្អាត (​ទឹកភ្លៀង ទឹក​អណ្ដូង​លូ ទឹក​ស្រះ ….)​ ១០ លីត្រ​

​​លក្ខណៈ​ពិសេស​នៃ​ធាតុ​ផ្សំ​ជី :

  • ​អង្កាម​រស់ : បើសិនជា ​មាន​សន្តី​ស្រូវ ជី​ដែល​ផលិត​បាន​កាន់តែ​មាន​ប្រសិទ្ធិភាព​ខ្លាំងក្លា ។ ហេតុ​នេះ​បងប្អូន​ប្រជាពលរដ្ឋ​គួរ​រក្សាទុក​សន្តីស្រូវ​ដើម្បី​ធ្វើ​ជីដាក់​ ស្រែ ។ បើសិនជា​គ្មាន
    ​យើង​ក៏​អាច​យក​សំបក​សណ្ដែក អង្កាម​រស់​ម៉ាស៊ីន​តូច ឬ​អាចម៍រណារ កំទេចកំទី​ឈើ​តូចៗ​ដែល​មាន​នៅ​កន្លែង​រោងចក្រ​អារឈើ (​អាចម៍​ដែកឈូស​) មក​ជំនួស​ក៏​បាន​ដែរ ។​
  • កន្ទក់ : យក​កន្ទក់​ប្រភេទ​អន់​គុណភាព ជូរ​ផ្អូម​មក​ផលិត​ជី​នេះ​ក៏​បាន​ដែរ ។

៤- វិធី​ធ្វើ​

​ក​- វិធី​លាយ​ល្បាយ​ផ្សំ​ជី​

  • ដំបូង​យើង​យក​អង្កាម​រស់ លាមក​សត្វ​ស្ងួត​គ្រប់​ប្រភេទ និង​កន្ទក់​ច្របល់​ចូល​គ្នា​ឲ្យ​សព្វ​ក្លាយជា​ល្បាយ​តែមួយ កំនត់​ថា​ល្បាយ​ស្ងួត (​ក​) ។ បើ​ធ្វើ​ច្រើន​គួរតែ​ប្រើ​ម៉ាស៊ីន​ក្រឡុក
    ​ស៊ីម៉ង់ត៍​ទើប​សព្វ​ល្អ​។​
  • យើង​ចាក់ទឹក ១០ លីត្រ ចូល​ក្នុង​ប៉ោត​ផ្កាឈូក ហើយ​ចាក់​កា​កស្ករ ៤ គំរប​ទឹក​សុទ្ធ ឬ​ស្មើនឹង ២០ មី​លី​លីត្រ យើង​កូរ​ល្បាយ​ទឹក​ឲ្យ​សព្វ​កុំឲ្យ​មាន​កាក​សំណល់​ស្ក​រជាប់បាត​ប៉ោ​ត
    ទើប​យើង​ចាក់​មេ EX-M ចំណុះ ៤ គំរប ទឹក​សុទ្ធ​ស្មើនឹង ២០ មី​លី​លីត្រ ចូល​ក្នុង​ប៉ោត​ផ្កាឈូក​នោះ រួច​កូរ​ឲ្យ​សព្វ​កំនត់​ថា​ល្បាយ​ទឹក (​ខ​) ។​
  • យក​ល្បាយ​ទឹក (​ខ​) ស្រោយ​លើល្បាយ​ស្ងួត (​ក​) ស្រោច​បណ្ដើរ​ជ្រោយ​ល្បាយ​ស្ងួត (​ក​) បណ្ដើរ​រហូត​ដល់​ល្បាយ​នេះ​សំរេចបាន​សំនើម ៥០ ភាគរយ ហៅ​ថា​ល្បាយ​សំនើម (​គ​)។​

​+ សំនើម ៥០ ភាគរយ​យើង​ត្រូវ​ពិនិត្យមើល​ដូចខាងក្រោម ៖

  • យក​ល្បាយ​សំនើម (​គ​) ១ ក្ដាប់​មក​ច្របាច់ បើ​ល្បាយ​នេះ​មិន​បែក​ចេញ​ពី​គ្នា និង​មិន​មាន​ទឹក​ចេញ​តាម​ចន្លោះ​ម្រាមដៃ​ទេ ហើយ​លា​វិញ​មិន​បែក​ជា​ចំនែក​តូចៗ​មានន័យ​ថា មិន
    ​សើម​ពេក និង​មិន​ស្ងួត​ពេក​នោះ​ការ​លាយ​ផ្សំ​របស់​យើង​ពិតជា​បាន​ត្រឹមត្រូវ ។ ល្បាយ​នេះ​គេ​ហៅថា ល្បាយ​សើម​ជី​អង្កាម​រស់ (​ឃ​) ។​
  • បើសិន​ល្បាយ​សំនើម (​គ​) មាន​សំនើម​ទទឹក​ខ្លាំងពេក​យើង​ត្រូវ​លាយ​បន្ថែម​ល្បាយ​ស្ងួត (​ក​) ចាក់​ច្របល់​គ្នា​ជាមួយ​ល្បាយ​សំនើម (​គ​) រហូតដល់​បាន​ល្បាយ​សើម​ជី​អង្កាម​រស់
    (​ឃ​) ។
  • បើសិន​ល្បាយ​សំនើម (​គ​) មាន​សំនើម​ស្ងួត​ពេក យើង​ត្រូវ​លាយ​បន្ថែម​ល្បាយ​ទឹក (​ខ​) រហូតដល់​បាន​ល្បាយ​សើម​ជី​អង្កាម​រស់ (​ឃ​) ។​
    ​បញ្ហា​នេះ អស់លោក​អាច​មើល​តាម​រយៈ​ការថត​ជា​វីដេអូ​ស៊ី​ឌី​។

+ វិធី​ផ្អាប់​ជី​

  • ដំបូង​យក​ល្បាយ​សើម​ជី​អង្កាម​រស់ (​ឃ​) លើក​ជា​រង ឬ​ថ្នាល​នៅ​កន្លែង​ណា​ដែល​ចាក់សាប​ឬ​ដី​ទីទួល​ស្ងួត​ម្លប់ មិន​ត្រូវ​ថ្ងៃ ទឹក និង ភ្លៀង ។​
    ​ ​ការយក​ល្បាយ​សើម​ជី​អង្កាម​រស់ (​ឃ​) លើក​ជា​រង​បន្លែ​មាន​កំពស់ ១៨ ស​.​ម ទៅ ២០ ស​.​ម ឯ​បណ្ដោយ និង ទទឹង តំរូវ​តាម​សំបកបាវ​សំរាប់​គ្រប​ផ្អាប់​ជី ។​
  • យក​សំបកបាវ​ក្រចៅ​មក​គ្រប​ពីលើ​រង ឬ​ថ្នាល​ឲ្យ​ជិត​ល្អ នោះ​គេ​ហៅថា​ការ​ផ្អាប់​ជី ។​

+ ការថែរក្សា​កំឡុងពេល​ផ្អាប់​ជី​

  • ការ​ផ្អាប់​ជី​មាន​រយៈពេល ៧ ថ្ងៃ ទើប​អាច​ក្លាយ​ជា​ជី​ស្ងួត​អង្កាម​រស់ បើសិនជា​បរិយាកាស​សើម ឬ​ត្រជាក់​ខ្លាំង រយៈពេល​អាច​លើសពីនេះ ឯ​កំដៅ​ក៏​ប្រែប្រួល​ខ្លះៗ​ដែរ ។​
  • ថ្ងៃទី ១ : គិត​ចាប់ពី​ថ្ងៃ​លើ​ករង គ្រប​បាវ​ផ្អាប់​ទុក​ល្បាយ​សើម​ជី​អង្កាម​រស់ (​ឃ​) ឲ្យបាន​រយៈពេល ២៤ ម៉ោង ។ យើង​បើក​សំបកបាវ​ចេញ កំដៅ​ក្នុង​ល្បាយ​សើម​ជី​អង្កាម​រស់
    (​ឃ​) ប្រហែល ៣៥ ទៅ ៤០ អង្សា​សេ និង​មាន​ផ្សិត​ខ្លះៗ​នៅ​ពី​លើ​ល្បាយ ។ យើង​ជ្រោយ​សើម​ជី​អង្កាម​រស់ (​ឃ​) ឲ្យ​ស្ដើង​បន្តិច ៥ ទៅ ១០ ស​.​ម ឬ (៥ ហ៊ុន ទៅ ១០ ហ៊ុន​) ។ ទុក​សំដិលរយៈពេល​ពី ១០ ទៅ ១៥ នាទី ដើម្បី​បន្ថយកំដៅ​មក​នៅ ១៥ ទៅ ២៥ អង្សា​សេ​វិញ ។ យើង​បន្ត​អនុវត្ត​លើ​ករង​គ្រប​បាវ​ដូច​លើកដំបូង ។​
  • ថ្ងៃទី ២ : សកម្មភាព​ធ្វើ​ដូច​ថ្ងៃទី ១ តែ​ល្បាយ​សើម​ជី​អង្កាម​រស់ (​ឃ​) លើក​នេះ​កំដៅ​ខ្លាំង​ជាង​ថ្ងៃទី ១ (៤០ ទៅ ៤៥ អង្សា​សេ​) និង​ផ្សិត​សមាន​ច្រើនជាង​ថ្ងៃទី ១ ។​
  • ថ្ងៃទី ៣ : សកម្មភាព​ធ្វើ​ដូច​ថ្ងៃទី ១ តែ​ល្បាយ​សើម​ជី​អង្កាម​រស់ (​ឃ​) លើក​នេះ​កំដៅ​ខ្លាំង​ជាង​ថ្ងៃទី ២ (៤៥ ទៅ ៥០ អង្សា​សេ​) និង​ផ្សិត​សមាន​ច្រើនជាង​ថ្ងៃទី ១-២ ។ កំដៅ​នៅ
    ​ក្នុង​ថ្ងៃនេះ​បើ​យើង​កប់​ពងមាន់​នឹង​អាច​ចំអិន​បាន ។ ចំណែក​ផ្សិត​វិញ​មាន​នៅ​ពាសពេញ​ក្នុង​ល្បាយ​នេះ ។ កំដៅ​កើតមាន​រហូត​ដល់ ៥០ អង្សា​សេ នេះ​គឺ​បាក់តេរី អ៊ី អ៊ិក្ស អិម កំពុងតែ​បញ្ចេញសក្ដានុពល​សំលាប់​ពពួក​បាក់តេរី​អាក្រក់ និង​កាច់​បំលែង​ល្បាយ​សើម​ជី​អង្កាម​រស់ (ឃ) ជា​អាហារ​របស់​រុក្ខជាតិ ។ ដូចនេះ​ក្រោយពី​ជ្រោយ​ល្បាយ​សើម​ជី​អង្កាម​រស់ (​ឃ​) ហើយ​ទុក​ហាលសំដិល​ចោល​រយៈពេល ៤ ថ្ងៃ យ៉ាងតិច លៃ​យ៉ាង​យ៉ាង​ឲ្យ​ល្បាយ​សើម​ជី​អង្កាម​រស់ (​ឃ​) ស្ងួត​ល្អ​ទើប​យក​ទៅ​ប្រើប្រាស់​បាន ។ កាលណា​យើង​ច្រក​បាវ​ហើយ​នៅតែ​មាន​កំដៅ ត្រូវ​យក​វា​មកហាល​សំដិល​ម្ដងទៀត ។ បើសិនជា​ការអនុវត្ត​ន៍​លើ​ការធ្វើ​ជី​មិន​ដូច​ការរៀបរាប់​ខាងលើ​នោះ​វា​មិន​ ត្រឹមត្រូវ​ទេ ។ យើង​ត្រូវ​យក​ល្បាយ​នោះ​ទៅ​ហាល​សំដិល​ឲ្យ​ស្ងួត ហើយ​យើង​ធ្វើ​សារជាថ្មីម្ដងទៀត ។​
  • ថ្ងៃទី ៤ ថ្ងៃទី ៥ ថ្ងៃទី ៦ ថ្ងៃទី ៧ ទុក​ហាល​សំដិល​ល្បាយ​សើម​ជី​អង្កាម​រស់ (​ឃ​) ឲ្យ​ស្ងួត ។​

​+ ឧទាហរណ៍​គំរូ​ដែល​បាន​អនុវត្តន៍​កន្លងមក​ដោយ​កំនត់​យក​ធុង​ស្ពែ​ត្រូ​ជា​ខ្នាត​រង្វាស់​

– ល្បាយ​ស្ងួត (​ក​) : មាន​

  • ០១​ ​អង្កាម​រស់ (​ម៉ាស៊ីន​ធំ​)​ ​ ​កំនត់​យក ចំនួន ៤ ធុង​ស្ពែ​ត្រូ​
  • ០២​ ​លាមក​សត្វ​គ្រប់​ប្រភេទ​ ​ ​កំនត់​យក ចំនួន ៤ ធុង​ស្ពែ​ត្រូ​
  • ០៣​ ​កន្ទក់ (​ម៉ាស៊ីន​ធំ​)​ ​ ​កំនត់​យក ចំនួន ៤ ធុង​ស្ពែ​ត្រូ​

យក​វត្ថុ​ធាតុ​ទាំងនេះ ច្របល់​ចូលគ្នា ឲ្យ​សព្វ​បង្កើតបាន​ជា​ល្បាយ (​ក​) ។

– ល្បាយ​ស្ងួត (​ខ​) : មាន​

  • ០១​ ​ទឹកស្អាត​ ​ ​កំនត់​យក ចំនួន ៣ ធុង​ស្ពែ​ត្រូ​
  • ក្នុង ១ ធុង​ស្ពែ​ត្រូ​មាន​ចំណុះ​ទឹក ២០ លីត្រ លាយ​មេ អ៊ី អ៊ិក្ស អិម ៤០ សេ​សេ និង​កាក​ស្ករ ៤០ សេ​សេ កូរ​ចូល​គ្នា​ឲ្យ​សព្វ ។ យើង​ចាក់​ចំនួន ៣ ធុង​ស្ពែ​ត្រូ លើ​ល្បាយ​ស្ងួត (​ក​)
    ច្របល់​ឲ្យ​សព្វ​ស្មើ​សាច់​គ្នា​បាន​ល្បាយ​សើ​ម ៥០ ភាគរយ ឬ​ល្បាយ​សំនើម (​ឃ​) តែម្ដង ។ បន្ទាប់មក​យើង​អនុវត្តន៍​តាម​វិធី​ផ្អាប់ និង​វិធី​ថែរក្សា​ជី​ជា​ការ​ស្រេច ។​

៥- ការកត់សំគាល់​លើ​ធាតុ​ផ្សំ​

ក​- ធាតុ​ផ្សំ :

+ ចំពោះ​លាមក​សត្វ​គ្រប់​ប្រភេទ

  • បើ​យើង​ជ្រើសរើស​លាមក​សត្វ​ជើង​ពីរ​មក​ ផ្សំ​ធ្វើ​ជា​ជី នោះ​ជី​ដែល​ផ្សំ​បាន​មាន​ប្រសិទ្ធិភាព​យ៉ាងខ្លាំង​លើ​ដំណាំ​យក​ផ្លែ ដូចជា​ល្មុត ល្ហុង ស្រូវ ស្វាយ ប៉េង​បោះ​៘​
  • បើ​យើង​ជ្រើសរើស​លាមក​សត្វ​ជើង​បួន (​សត្វ​ស៊ី​ស្មៅ​ជា​អាហារ សំបូរ​ជាតិ​អាសូត​ច្រើន​) មក​ផ្សំ​ជា​ជី ជី​ដែល​ផ្សំ​បាន​មាន​ប្រសិទ្ធិភាព​យ៉ាង​ខ្លាំង​លើ​ដំណាំ​យក​ស្លឹក
    ដូចជា​ត្រកួន ស្ពៃ និង​បន្លែ​ផ្សេងៗ​ទៀត ។​
  • កត្តា​ទាំងនេះហើយ ដើម្បី​ឲ្យ​ជី​ដែល​ផលិត​បាន​អាច​ប្រើប្រាស់​ទូទៅ យើង​ត្រូវ​ជ្រើសរើស​លាមក​សត្វ​ចំរុះ​គ្នា​មក​លាយ​ផ្សំ​ជា​ការល្អប្រសើរ​ បំផុត ។​
  • ចំពោះ​លាមក​សត្វ​គោ​ក្នុង​ភាព​ជា​ល្បាយ ឬ​ទឹក មាន​អាសូត (N) ពី 0.4-1.3%, ជាតិ​ប៉ូ​តា​ស្យូម (K) : 0.5-2.3% និង ផូស្វ័​រ (P) : 0.1% ។ រីឯ​ពេល​វា​ស្ងួត​វិញ
    ​មាន (N) : 0.3-0.6%, (P) :17-0.41%, (K) : 0.1-0.3% បរិមាណ​ជី​តិច​ជាង​លាមក​សត្វ​សើម។ យើង​ប្រើ​សើម​ចំណេញ​ជាង​ស្ងួត តែ​ពិបាក​ដឹកជញ្ជូន (​ធ្ងន់​) ។​

+ ចំពោះ​អង្កាម​រស់​

  • អង្កាម​ម៉ាស៊ីន​ធំ​យក​មក​លាយ​ផ្សំ​ធ្វើ ​ជី​ល្អ​ណាស់ តំរូវ​នឹង​លក្ខខ័ណ្ឌ​អតិសុខុមប្រា​ណ អ៊ី អ៊ិក្ស អិម រស់នៅ ហើយ​សំបូរ​អាហារ​សំរាប់​វា​ស៊ី​ទៀតផង ។ ក្នុង​អង្កាមរ​ស់មាន
    អា​សូត ផូស្វ័​រ ប៉ូ​តា​ស្យូម ដូច​រុក្ខជាតិ​ស្ងួត​ដែរ ។ កាលណា​យើង​ប្រើ​អង្កាម​ម៉ាស៊ីន​តូច​គុណភាព​ដូច​គ្នា​តែ​កំដៅ​មិនសូវ​ខ្លាំង​ ទេ ។ ស្មារតី​ដំបូង​គឺ​សំដៅ​ធ្វើ​ជី​យកទៅ​ដាក់​ស្រែ ។ ប្រសិន​បើ​យករុក្ខជាតិ​ណា​មក​ធ្វើ​ជី ហើយ​យក​ជី​ដែល​ផលិត​បាន​នោះ​ប្រើ​ទៅលើ​រុក្ខជាតិ​នោះ​វិញ វា​នឹង​មាន​ប្រសិទ្ធិភាព​ខ្ពស់​បំផុត ។​
  • យើង​អាច​យក​រុក្ខជាតិ​ផ្សេងទៀត​កិន​ ម៉ត់ ដូចជា​កំទេចកំទី អាចម៍រណារ​មក​ជំនួស​ធ្វើ​ក៏​បាន​ដែរ ។ បើសិនជា​យក​អាចម៍រណារ​កៅស៊ូ ហើយ​ប្រើ​លើ​ដំណាំ​កៅស៊ូ កៅស៊ូនោះ​ល្អ​ណាស់ ។​
  • បើសិន​មាន​សន្តី​ស្រូវ (​ស្រូវ​ដែល​ស្កក​) យកមក​ជំនួស​អង្កាម​រស់​កាន់តែ​មាន​ប្រសិទ្ធិភាព​ខ្ពស់។​
  • បើ​មាន​កាក​ដួង​មក​ជំនួស​ក៏បាន តែ​ពុំ​សូវ​ល្អ​ទេ ។​

+ ចំពោះ​កន្ទក់​

  • កន្ទក់​ម៉ត់​ល្អ គុណភាព​ជី​ដែល​ធ្វើ​បាន​សំរេច​ក៏​កាន់តែ​ល្អ​ដែរ ។ ម៉ាស៊ីន​ធំ​ល្អ​ជាង​ម៉ា​ស៊ី​តូច ព្រោះ​ប្រសិនបើ​យក​កន្ទក់​ម៉ាស៊ីន​តូច​មក​ធ្វើ​កំដៅ​មិនសូវ​ជា​បានល្អ​ទេ ។ គេអាច​ជំនួស​ដោយ​ចុង​អង្ករ​បាន ព្រោះ​វា​មាន​ប្រសិទ្ធិភាព​ខ្ពស់​ដូច​កន្ទក់​ម៉ត់​ដែរ ។​
  • ចំពោះ​ដំឡូង​មី​យើង​អាច​ជំនួស​វា​បានដែរ តែ​ត្រូវ​ប្រើ​ច្រើន​ទើប​ធ្វើឲ្យ​ជី​ដែល​ផលិត​បាន​មាន​គុណភាព​ស្មើ​នឹង​កន្ទក់​ម៉ត់ ។​

កាលណា​យើង​បន្ថយ​បរិមាណ​កន្ទក់​កាន់តែ​ តិច​ទៅៗ ជី​ដែល​យើង​ផលិត​បាន ក៏​មាន​គុណភាព​អន់ថយ​ទៅ​តាម​បរិមាណ​កន្ទក់​ដែល​យើង​បាន​ដាក់​នោះដែរ ។​

ខ​- ខ្នាត​រង្វាល់​

កាលណា​យើង​កំនត់​ខ្នាត់​រង្វាស់ យើង​ត្រូវ​កំនត់​សំភារៈ​ទាំងនោះ​ជា​ខ្នាត​សំរាប់​ប្រើប្រាស់​ក្នុង​ពេល​ អនុវត្ត​តែ​ម្ដង ។ សូម​ចាំ​ថា​ការអនុវត្តន៍​ខ្នាត​រង្វាល់ មិន​អាច​គិត​ជា​គីឡូក្រាម
​ជាដាច់ខាត គេ​គិត​វា​ជា​ខ្នាត ទំហំ រឺ បរិមាណ ។ បើ​យើង​កំនត់​ថា​ខ្នាត​រង្វាល់​ជា​ធុង​ស្ពែ​ត្រូ​យើង​ត្រូវ​យក​ធុង​នេះ​ជា​ ខ្នាត​រង្វាល់​មិន​អាច​ប្ដូរ​បាន​ទេ ។​

៦- កំរិត​ប្រើប្រាស់​ជី​

– ជី​នេះ​ប្រើប្រាស់​ទៅលើ​ដំណាំ និង​ការព្យាបាល​ដី​ខូចគុណភាព​គ្រប់​ប្រភេទ ។​

– ចំពោះ​ការ​ទ្រាប់​បាត​រណ្ដៅ​សំរាប់​ដាំ​រុក្ខជាតិ​ថ្មី​មាន​ដូចតទៅ :

ក – បើសិនជា​រុក្ខជាតិ​ដើមឈើ​ហូប​ផ្លែ​ក្នុង ១ រណ្ដៅ ១ គីឡូក្រាម ច្របល់​ដាំ​ជាមួយ​ដីស្រទាប់លើ​ឬ​ស្មៅ​ស្ងួត​ចិញ្ជ្រាំ ឬ​លាមក​សត្វ​គ្រប់​ប្រភេទ​ស្រោច​ទឹក គ្រប​ចំបើង ទុកចោល
​រយៈពេល ៧ ទៅ ១៥ ថ្ងៃ ។​

ខ – បើ​រុក្ខជាតិ​ជា​វល្លិ៍​វិញ​ត្រូវ​ដាក់ ២ ខ្លាំ ច្របល់​ជាមួយ​ដីស្រទាប់លើ ហើយ​ដាក់​គ្រាប់​ដាំ​តែម្ដង ។ មុន​នឹង​ប្រើប្រាស់​សូម​អាន​វិធី​កប់​ជី​ជាមុនសិន ។

គ – ចំពោះ​ការប្រើ​ទ្រាប់​បាត​រង​បន្លែ​លើក​ទី ១ រោយ ១ គីឡូក្រាម​សំរាប់​ផ្ទៃដី ១ ម៉ែត្រការ៉េ ។ ភ្ជួរ​លប់​ហើយ​រោយ​លប់​ជី​ជា​លើក​ទី ២ ចំនួន​ដដែល ទុកចោល ៧ ថ្ងៃ ។ សូម​អាន​វិធី ​ដាំ​បន្លែ ។​

​ឃ – ចំពោះ​ដំណាំ​ដែល​បាន​ដាំ​ហើយ​ត្រូវអនុវត្ត​តាម​វិធី​កប់​ជី ។​

ង – អនុវត្ត​វិធី​កប់​ជី​ទៅ​តាម​សំយាប​មែក​របស់​រុក្ខជាតិ ចំពោះ​រុក្ខជាតិ​ធំៗ​យក​ផ្លែ​ក្នុង ១ ម៉ែត្រការ៉េ ១ គីឡូក្រាម ។ សូម​អាន​មេរៀន​វិធី​កប់​ជី ។​

ច – ចំពោះ​បន្លែ​ដែល​បាន​ដាំ​ហើយ​ត្រូវ​ប្រើ​ក្នុង ១ ម៉ែត្រការ៉េ ១ គីឡូក្រាម រោយ​នៅក្បែរៗ​គល់​បន្លែ។

​ឆ – ចំពោះ​ដំណាំ​វល្លិ៍​ដែល​បាន​ដាំ​ហើយ ត្រូវ​ប្រើ​ក្នុង ១ ម៉ែត្រការ៉េ ២ ខាំ រោយ​នៅក្បែរៗ​គល់ ។​

​ជ – ចំពោះ​ស្រូវ ១ ម៉ែត្រការ៉េ រោយ ២ ខាំ ទៅ ៤ ខាំ ដើម្បី​ទ្រាប់​បាត ។ សូម​អាន​វិធី​ធ្វើ​ស្រែ ។​ ​

​ឈ – ចំពោះ​រុក្ខជាតិ​មាន​អាយុ ១ ឆ្នាំ ត្រូវ​កប់ ១ គីឡូក្រាម​ជី​អង្កាម​រស់ ។ សូម​អាន​វិធី​កប់​ជី ។​

ញ – ដី​មាន​តុល្យភាព pH ចាប់ពី 6 ទៅ 6.5 ថេរ​ជានិច្ច សមស្រប​នឹង​ការលូតលាស់​របស់​រុក្ខជាតិ។​

ដ – ដី​សំបូរ​បាក់តេរី​ល្អ​ច្រើន ។ សភា​ពដី​មិន​ប្រែប្រួល​ប្រើ​ច្រើន​កាន់តែ​វិវត្តន៍​ទៅ​រក​ធម្មជាតិ​ពិតៗ ។

៧- ការ​រក្សាទុក​

  • ជី​ស្ងួត​អង្កាម​រស់​អាច​រក្សាទុក​បាន​រយៈពេល ១ ឆ្នាំ ដោយ​កុំ​ឲ្យ​ត្រូវ​ថ្ងៃ និង ទឹក ។​
  • កាលណា​ត្រូវ​ទឹក វា​ចាប់បំលែង​ខ្លួន​ភ្លាម (​ធ្វើការ​) ។​

៨- ផលប្រយោជន៍​

  • ជី​នេះ​ជួយ​បង្កើន​ការលូតលាស់​ត្រួយ​ រុក្ខជាតិ​គ្រប់​ប្រភេទ​ដូចជា ស្រូវ បន្លែ ដើម​រុក្ខជាតិ ដើម​ផ្កា ជាពិសេស​ដំណាំ​ហូប​ផ្លែ ឲ្យ​លូតលាស់​បានល្អ ។​
  • រុក្ខជាតិ​មាន​ពណ៌​ខៀវ​ក្រ​ម៉ៅ ត្រួយ​លូត​វែងៗ និង​មាន​សុខភាព​ល្អ ធន់​នឹង​កំដៅ និង​មិន​ត្រូវបាន​បំផ្លាញ ដោយ​សត្វល្អិត​ស៊ី​ឡើយ ។​
  • ជួយ​បង្កើន​គុណភាព​ដី​ឲ្យមាន​ជីវជាតិ​ល្អ បាក់តេរី​កើតឡើង​វិញ​យ៉ាងច្រើន ។​
  • កប់​ជី​ក្នុង​ដី​ទៅ​តាម​សំយាប​មែក​របស់​រុក្ខជាតិ ធ្វើ​ឲ្យ​ផ្លែ​ដែល​ទទួលបាន​មាន​ទំហំ​ធំ ។​
  • កាលណា​ប្រើ​វា​កាន់តែ​ច្រើន ដី​របស់​លោក​អ្នក​កាន់​តែ​ផុស​ទៅៗ ហើយ​ការចំណាយ​កាន់តែ​តិច​ទៅៗ។​
  • ក្រោយ​រយៈពេល ៣ ឆ្នាំ ដី​របស់​លោក​អ្នក​ជា​ដី​មាន​ជីជាតិ​ល្អ​ហើយ​ពេលនោះ យើង​មិន​បាច់​ចំណាយលុយ ដើម្បី​ទិញ​ជី​ផ្សេងៗ​ទៀត​ទេ ព្រោះ​ដី​នោះ​ជា​ដី​សំបូរ​ដោយ​ជីវចំរុះ​ច្រើន ។​

៩- ការចំណាយ​

ការចំណាយ​លើ​ការផលិត​ជី​អង្កាម​រស់ (​ប្រសិន​បើ​ចាប់​ពី ១ តោន​ឡើងទៅ​) ប្រហែល ១២០០ រៀល ប៉ុណ្ណោះ ក្នុង ១ គីឡូក្រាម៕

(ដកស្រង់ចេញពី ខេមបូឌាអេចបេ្រសញូស៍)
ចុចដោនឡូនឯកសារ PDF  Download: file27_1.pdf

 

បង្កើតកែឆ្នៃ-កំរិត Ph ដី​តម្រូវ​ដំណាំ​

1១- ដំណាំ​ចេក​

ក្នុងការ ​ដាំ​ដំណាំ​ចេកក​ល្ខ​ណៈ​ដី​គឺជា​កត្តា​មួយ​ដ៏​សំខាន់ពោល​ ដំណាំ​ចេក​មាន​ប្រព័ន្ធ​ឫស​លូ​ស​លាស់​ខ្សោយដោយសារ​មូលហេតុ​នេះ​គឺ​វា​រស់​នៅ ​នឹង​សមាសភាព​មមោក និង​អង្គធាតុ ​រ៉ែ​ផ្សេងៗ ជាពិសេស​ដំណាំ​ចេក​ទាមទារ​បរិយាកាស​ក្នុង​ដី​ល្អប្រសើរ ។ ក្នុងករណី​ដែល​ដី​ត្រូវ​លិច​ទឹក បរិមាណ អុកស៊ីសែន នៅក្នុង​ដី​ថយចុះ ។​

ក្នុង ​ការជ្រើសរើស​ដី​សំរាប់​ដំណាំ​ចេក គេ​ត្រូវ​ជ្រើសរើស​ដី​ដែល​មាន​ជាតិ​អំបិល​ច្រើន គឺ​ចំពោះ​ដី​ដែល​មាន​ខ្សាច់​ច្រើន០.០៣​ភាគរយ (​ភាគរយ​អំបិល​) ល្ប​ប់ ០.០៥​ភាគរយ និង ​ដីឥដ្ឋ ០.០១​ភាគរយ។ Ph ល្អ​សំរាប់​ដំណាំ​ចេក​គឺ​ពី ៥.៥-៧។​ ​នៅ​ក្នុង​ចំការ​ភាគច្រើន ការ​ដាំ​ដំណាំ​ចេកគេ​តែង​ជួបប្រទះ​នូវ​ជម្ងឺ​ម្យ៉ាង​ដែល​ស្លឹក​មាន​ពណ៌​ខៀវ​ ចាស់​ដែល​បណ្តាល​មកពី​នៅក្នុង​ដី​ខ្វះ​ជាតិ ម៉ាញ៉េ​ស្យូម (Mg)។ ដែល​បណ្តាល​អោយ ​ទិន្នផល​ថយចុះ ៥០​ភាគរយ។ ដើម្បី​បន្ថយ ឬ​បំបាត់ចោល​ទាំងស្រុង​នូវ​ជម្ងឺ​ប្រភេទ​នេះចាំបាច់​ត្រូវ​បាច​ជី​ដែល​មាន​ ជាតិ ម៉ាញ៉េ​ស្យូម (Mg) ដូចជា ម៉ាញ៉េស្យូ​ម​ស៊ុលហ្វាត(MgSO4) ជាដើម ។ បើ​តាម​ប្រព័ន្ធ EX-M វិញ ប្រើ​អាហារ​បំរុង​រុក្ខជាតិ ។​

២- ដំណាំ​ស្វាយ​

ស្វាយ ​អាច​ដុះ​លូតលាស់​បាន​ដោយ​គ្មាន​ការស្រោចស្រព​ក្នុង​រយៈពេល ៣-៤​ខែ ។ ដំណាំ​ស្វាយ​ពុំ​រើស​ដី​ទេគឺ​វា​អាច​លូតលាស់​បាន​ក្នុងករណី​ដែល​មាន​ទឹក​ គ្រប់គ្រាន់ ។ ស្វាយ​អាច​លូតលាស់​ល្អប្រសើរ​នៅ​ទី​បរិស្ថាន ទំនាប​និង​នៅ​ជិត​ប្រភពទឹក​ក ។​  ​ស្វាយ​ជា​រុក្ខជាតិ​មួយ​ប្រភេទ​ដែល​ចូលចិត្ត​កំដៅ ។ ក្នុង​ករណី​គ្មាន​ការស្រោចស្រព គេ​អាច​ដាំ​ស្វាយ​នៅ​កន្លែង​ដែល​មាន​បរិមាណ​ទឹកភ្លៀង ៥០០-៤០០​ម​.​ម ។ គេ​បានកត់សំគាល់ ​ឃើញ​ថា : ករណី​ដែល​មាន​បរិមាណ​ទឹកភ្លៀង​ច្រើន​ហួសហេតុ​ពេក​ក៏​ពុំ​បង្ក​អោយមាន​លក្ខណៈ ​ល្អ​ប្រសើរ​ដល់​ស្វាយ​ដែរ គឺ​បណ្តាល​អោយ​ជ្រុះ​ពន្លក​ផ្កា។​ ​ ​ការថែទាំ​ដំណាំ​ស្វាយ : ចំពោះ​ចំការ​ដែល​ទើប​នឹង​ដាំ គេ​ដាក់​ជី​សរីរាង្គ ឬ​រ៉ែ​ក្នុង​រយៈពេល ១-៤​ឆ្នាំ ក្នុងករណី​ដែល​ដី​ខ្សោយ​ជីជាតិ​ខ្លាំង ។ មុន​ពេល​ភ្លៀង​គេ​ដាក់​ជី​សរីរាង្គ ១០​គ​.​ក្រ ក្នុង​មួយ​ដើមនិង​ជី​អាសូត​មុនពេល​ចាប់ផ្តើម​លូតលាស់​ថ្មី ។ ក្នុង​មួយ​ឆ្នាំ គេ​ដាក់​ជី​បី​ដង គឺ​នៅ​ខែមិថុនា កញ្ញា និង​វិច្ឆិកា ដោយ​ដាក់​ជី NPKCa 14:8:10:2 ឬ​ពីរ​ដង​ក្នុង​មួយ​ឆ្នាំ NPK 14:8:10:2 ។ ក្នុង​រយៈពេល​កំពុងផ្តល់​ផ្លែផ្កា គេ​ធ្វើ​អនាម័យ​ការពារ​ជំងឺ​ដោយ​កាត់​មែក​ឲ្យ​ស្រឡះ ។ ម្យ៉ាងទៀត​នៅ​ដំណាក់កាល​ដែល​ស្វាយ​បាន​បញ្ឈប់​ការលូតលាស់ អាច​កាត់​មែ​កចាស់ៗ និង​ធំៗ​ចោល ​ដើម្បី​ឲ្យ​មែក​ថ្មី​ដុះ​ឡើង​ល្អ និង​ផ្តល់​ផ្លែផ្កា​ច្រើន ។ អនុវត្តន៍​វិធី​កប់​ជី​តាម​ប្រព័ន្ធ អ៊ី អ៊ិក្ស អិម វា​បាន​ផល​​ហើយ។​

៣- ដំណាំ​ដូង​

ដំណាំ ​ដូង​អាច​លូតលាស់​ផ្តល់​ផ្លែផ្កា​ល្អ នៅលើ​ដី​ដែល​មាន​ជាតិ​អំបិល​សើ​ម និង​ត្រជាក់ ។ ក្នុងករណី​ដែល​ដាំ​វា​នៅ​ជិត​សមុទ្រ គេ​ទទួលបាន​ទិន្នផល​ល្អ ។ បរិមាណ​ទឹកភ្លៀង​ដែល​ល្អប្រសើរ​សំរាប់​ផ្តល់​ទិន្នផល​ខ្ពស់​គឺ ១.៥០០-១.៦០០​ម​.​ម ម្យ៉ាង​ទៀត​ពុំ​សូវ​ឲ្យមាន​រយៈពេល​រាំងស្ងួត​យូរ​ពេក​ទេ វា​នឹង​ធ្វើឲ្យ​ទិន្នផល​ថយចុះ ។​  ​ក្នុងករណី​ដែល​ខ្វះ​សំណើម ផ្នែក​ខាងក្រោម​នៃ​ស្លឹក​របស់​វា​ងាប់​ធ្វើឲ្យ​បាត់បង់​នូវ​សមត្ថភាព​កាន់​ ផ្លែ​គឺ​ក្រោយពី​ក្តឹប​បាន​បន្តិច​វា​ក៏​ជ្រុះ ។​ ដំណាំ​ដូង​អាច​លូតលាស់​លើ​គ្រប់​ប្រភេទ​ដី​ទាំងអស់ ប្រសិនបើ​ដី​នោះ​មាន​ស្រទាប់​ជីជាតិ​ជ្រៅ ។  សីតុណ្ហភាព​ល្អប្រសើរ​សំរាប់​ការលូតលាស់ និង​ផ្លែផ្កា ២៥-៣០​អង្សា​សេ ។​

ការដាក់ ​ជី​ជា​កត្តា​មួយ​យ៉ាងសំខាន់ ក្នុង​ការលូតលាស់​នៃ​ដំណាំ​ដូង ។ ក​ង្វៈ​ជី​ប៉ូ​តា​ស្យូម គឺ​មាន​ជា ទូទៅ​ដូចនេះ​គេ​ត្រូវ​កែលំអ​ជា​ចាំបាច់ ពីព្រោះ​ជី​ប៉ូ​តា​ស្យូម​ធ្វើ​ប្រតិកម្ម​ទៅ​លើកត្តា​ដែល​នាំអោយ​កើត​ផ្លែ ។ ក្នុង​ដូង​មួ​យ​ដើម​ដែល​គ្រប់​អាយុ ហើយ​ផ្តល់​ផ្លែ​គេ​ដាក់ KCL ១-២​គីឡូក្រាម ។​
​​ដើម្បី​ទទួលបាន​ទិន្នផល​ខ្ពស់ នៅតាម​បណ្តាល​ប្រទេស​មួយចំនួន ដាច់ខាត​នៅក្នុង​ចំការ​គេ​ត្រូវ​ធ្វើការ បាច​ជីសរីរាង្គ និង​អ​សរីរាង្គ​ជាពិសេស ជី N P និង K ។ ជា​រៀងរាល់ឆ្នាំ​គេ​បាច​ជី N: 64-90.8​គីឡូក្រាម P2O5: 30-40​គីឡូក្រាម K2O: 95-138​គីឡូក្រាម ក្នុង​មួយ​ហិច​តា ។​
​ដើម្បី​ទប់ទល់​នឹង​សត្វ​កណ្តុរ រឺ​កំប្រុ​កដែល​តែងតែ​កាត់​ក្តឹប​ដូង គេ​ធ្វើ​របាំង​អំពី ស័ង្កសី វាយ​ជុំវិញ​ដើម​ដូង ។​

៤- ដំណាំ​ល្ហុង​

សីតុណ្ហភាព ​ល្អប្រសើរ​សំរាប់​ការលូតលាស់ និង​ផ្តល់​ផ្លែ​របស់​ដំណាំ​ល្ហុង​គឺ ២២-២៨ អង្សា​សេ ។ ក្នុងករណី​ដែល​សីតុណ្ហភាព​ចុះ​ដល់ ១៥-១៧ អង្សា​សេ ដំណើរការ​នៃ​សរីរៈសាស្ត្រ ​របស់​ល្ហុង​ត្រូវ​ពន្យឺត គឺ​នៅ​ផ្នែក​ខាងលើ និង​ផ្នែក​ខាង​ក្រោម​ដី​នៃ​ដំណាំ ។ ផ្ទុយទៅវិញ បើ​សីតុណ្ហភាព​កើន​ដល់ ៣០​អង្សា​សេ ជា​ពិសេស​ស្រប​ជាមួយ​នឹង​ការខ្វះ​ទឹក វា​នឹង​ផ្តល់​ឥទ្ធិពល​អាក្រក់​ដល់​ការផ្តល់​ផ្លែ ។​
​បរិមាណ​ទឹកភ្លៀង​ដែល​ល្អ​ប្រសើរ​ដល់​ដំណាំ​ល្ហុង​មាន​កំពស់​ពី ១៥០០-២០០០​ម​.​ម ក្នុង​មួយ​ឆ្នាំ ចំពោះ​ដី​ដែល​មាន​ទឹក​ជោគជាំ​ពេក វា​ផ្តល់​លក្ខណៈ​ល្អប្រសើរ​សំរាប់​ពពួក​ជម្ងឺផ្សិត វីរុស មីក្រូ​ប្លាស និង​ណេ​ម៉ាតូ​ត ។​

ដំណាំ ​ល្ហុង​គឺជា​ប្រភេទ​ដំណាំ​ដែល​ពុំ​សូវ​រើស​ដី​ទេ ដូចនេះ​គេ​អាច​ដាំ​នៅ​គ្រប់​ទីកន្លែង ។ ម្យ៉ាងទៀត​ដើម្បី​ទទួល​បាន​ទិន្នផល​ខ្ពស់ ដី​ចាំបាច់​ត្រូវ​មាន​សំណើម​គ្រប់គ្រាន់ មាន​ជីជាតិ​គ្រប់ PH=6-6.5 ។​
​ចំពោះ​ការ​កំនត់​ភេទ​របស់​ល្ហុង​គេ​អាច​កំនត់​តាម​របៀប​ផ្សេងៗ​ទៀត​គឺ គេ​យក​ស្លឹក​របស់​ដើម​ណាមួយ​មក​កិន ហើយ​ច្របាច់​យក​ទឹក បន្ទាប់មក​គេ​យក​ទឹក​បា​រ៉​ត​មក​ដាក់ ។ ក្នុងករណី ​ដែល​ទឹក​នោះ​ប្រែ​ពណ៌​ជា​ពណ៌​ផ្ទៃមេឃ ឬ​ពណ៌​ក្រហម​ដូច​ឈាម ក្រហម​ស្វាយ គេ​អាចសន្និដ្ឋាន​ថា គឺជា​ល្ហុង​ឈ្មោល ចំពោះ​ល្ហុង​ញី​វិញ​វា​មាន​ពណ៌​បៃតង ។ ក៏​ប៉ុន្តែ​ការពិត​ដែល​យើង​ទទួល​បាន​ត្រឹមតែ ៨៧​ភាគរយ​ប៉ុណ្ណោះ ។​

ដើម្បី ​ទទួលបាន​ទិន្នផល​ខ្ពស់ គេ​ត្រូវ​ដាក់​ជី​បន្ថែម គឺ​បំប៉ន​នូវ​ប្រភេទ​ជីសរីរាង្គ និង​អ​សរីរាង្គ ។ នៅពេលដែល​មាន​អាយុ​ពី ៣-៤​ឆ្នាំ​ឡើង​ទៅ ល្ហុង​ផ្តល់​ផ្លែ​តូចៗ និង​ទិន្នផល​ថយចុះ ។​

៥- ដំណាំ​ក្រូច​

ជាទូទៅ ​អាកាសធាតុ និង​ជា​ពិសេស​លក្ខណៈ​នៃ​ការដាំដុះ​នៅ​ប្រទេស​កម្ពុជា​ពុំ​អនុគ្រោះ​ណាស់​ណា​ ទេចំពោះ​ការដាំដុះ​ដំណាំ​ក្រូច​ប្រកបដោយ​គុណភាព​ខ្ពស់ ហើយ​វិបត្តិ​ដែល​គេ​តែង ​ជួបប្រទះ​ញឹកញាប់​នោះ​គឺ ផ្លែ​ឡើង​គគ្រើម ក្រាស់ ខ្លែប​ស្កក (​ស្ពោ​ត​) ទឹក​ជូរ ។ កត្តា​ទាំងអស់​នេះ គេ​អាច​កែលំអរ​បាន ដោយ​ប្រើ​បច្ចេកទេស​សមស្រប ដោយ​រៀបចំ​ប្រព័ន្ធ​ស្រោចស្រព និង ​រៀបចំ​ដាក់​ជី​អោយបាន​ម៉ត់ចត់ ។ ដើម​ក្រូចពោធិសាត់​ដុះ​លូតលាស់​បានល្អ នៅលើ​ដី​ធូរ​មាន​ជាតិ​ជ្រៅ ដី​ល្បាប់ PH=6.5 នៅតាម​មាត់ច្រាំង​ស្ទឹង​សង្កែ និង​អូរ​ដំបង ។ ដើម​ក្រូចពោធិសាត់​ផ្តល់ ​ផល​បាន​ល្អ​បង្គួរ​លើដី​ធូរ នៅ​តាម​ដងស្ទឹង​ពោធិសាត់ដែល​នៅ​ទីនោះ​មាន​ដំណាំ​ក្រូចពោធិសាត់​តាំងពី​ យូរយារ​ណាស់​មកហើយ ។ នៅតាម​ច្រាំង​ទន្លេ​មេគង្គ​ផ្លែ​ក្រូចពោធិសាត់​មាន​ភាព​គគ្រាត ​ជាង​នៅលើ​ដីក្រហម ។​
​សកម្មភាព​លូតលាស់​របស់​ដំណាំ​ក្រូច ត្រូវ​ថយ​ចុះ​ក្នុង​សីតុណ្ហភាព​ក្រោម ៣២​អង្សា​សេ ។ គេ​ដាំ​ដំណាំ​ក្រូច​នៅ​សីតុណ្ហភាព​ខ្ពស់ជាង ៤៧​អង្សា​សេ ហើយ​កំពស់​ទឹក​ភ្លើង​ប្រចាំឆ្នាំ​ពុំ ​ត្រូវ​តិចជាង ៨៨៩​ម​.​ម ។ ដំណាំ​ក្រូច​អាច​ដុះ​លូតលាស់​ល្អ​នៅលើ​ដី​ដែល​មាន PH=5 – 6.5 ហើយ​ត្រូវការ​ដី​ដែល​មាន​ជាតិ B Na NaCl កាបូ​ណាត និង​ត្រូវ​មាន​បរិមាណ​ទឹក​ក្នុង​ដី​គ្រប់គ្រាន់​ផង ។​

ជា ​ទូទៅ​ក្នុង​លក្ខណៈ​ធម្មតា ក្រូចពោធិសាត់​អាច​ឲ្យ​ផល​នៅ​ឆ្នាំ​ទី ៥ ឯ​ក្រូចឃ្វិច និង​ក្រូចឆ្មារ​អោយ​ផល​បាន​យូរ​ជាង​ក្រូច​ពោធិសាត់ ។ ទិន្នផល​ក្រូចពោធិសាត់​អាច​ឡើង​រហូត​ដល់ ​ទៅ ១០​តោន ក្រូចថ្លុង ១៥​តោន និង​ក្រូចឆ្មារ ២០​តោន ក្នុង​មួយ​ហិច​តា ។​

៦- ដំណាំ​មង្ឃុត​

មង្ឃុត ​គឺ​វា​ទាមទារ​អាកាសធាតុ​ក្តៅ និង​សើម​ជានិច្ច ដី​មាន​ជីជាតិ​ជ្រៅ ធូរ ត្រជាក់​ជានិច្ច ។ គេ​ធ្វើ​បណ្តុះ​គ្រាប់​នៅក្នុង​ជាល ឬ​កន្ត្រក ពីព្រោះ​កូន​មង្ឃុត​មាន​រឹសកែវ​វែង ហើយ​ខ្សោយ​ពុំ​ស៊ូទ្រាំ​នឹង​ការ​គាស់​យក​ទៅ​ដាំ​ទេ ។ កូន​ដែល​ដុះ​ពី​គ្រាប់ពូជ​លូតលាស់​យឺត​ណាស់ ដូចនេះ​គេ​ចូលចិត្ត​ប្រើ​វិធី​ផ្សាំ​មែក​ហើយ​ផ្អោប​មែក​នោះ ជាមួយ​កូន​ដែល​គេ​បណ្តុះ​ក្នុង​ថ្នាល រឺ​ផ្សាំ ​ដោយ​សំបក​ដែល​មាន​ពន្លក និង​សាក​មែក ។​

ក្នុង ​ការដាំ​មង្ឃុត នៅពេល​ដែល​វា​នៅ​វ័យ​ខ្ចី ទាមទារ​អោយ​មាន​ការថែទាំ​ច្រើន គ្រប​គល់​ដោយ​ចំបើង ស្រោច​ទឹកដាក់​ជីសរីរាង្គ និង​អ​សរីរាង្គ រឺ​អាសូត N ។ ក្នុងករណី​ដែល​មាន ​ការថែទាំ​ត្រឹមត្រូវ​វា​នឹង​ផ្តល់​ផ្លែ​នៅ​ឆ្នាំ​ទី ៦ ។ នៅលើ​ដំណាំ​មង្ឃុត គេ​សង្កេតឃើញ មាន​សត្វ​កំពូង​ពីរបែប Hypomeces & Astycus ដែល​ស៊ី​ស្លឹក ។ គេ​អាច​កំចាត់​សត្វ​នេះ​ដោយ​បាច​ម្សៅ D.D.T នៅ​ក្រោម​ដើម ។​

៧- ដំណាំ​ម្នាស់​

ម្នាស់ ​គឺជា​ដំណាំ​មួយ​ប្រភេទ​ដែល​មាន​សារៈសំខាន់ ហើយ​ផ្លែ​របស់​វា​មាន​លក្ខណៈ​រូបរាង ពណ៌​សម្បុរ ទំហំ​ខុសៗ​គ្នា ហើយ​ទំងន់​របស់​វា​អាច​ប្រែប្រួល​ពី ៥ – ១០​គ​.​ក្រ ឬក៏​អាច​លើសពី​នេះ​ផង​ក៏មាន ។ ប៉ុន្តែ​ភាគច្រើន​ផ្លែ​ដែល​គេ​តែង​ជួបប្រទះ​គឺ​មាន​ទំងន់​ពី ២ – ២.៥ គីឡូក្រាម ។ ស​ម៉ាស​ធាតុ​នៅក្នុង​ផ្លែ​ម្នា​ស់មាន ប៉ិច​ទីន ដែល​មាន​ជាតិ​ថ្នាំ​សំរាប់​ស្បែក អង្គធាតុ​រ៉ែ ​ផ្សេងៗ​ទៀត​ដូចជា K, Na, Ca, Mg, Fe, P, S និង​ធាតុ​ដ៏ទៃទៀត ។ ម្យ៉ាងទៀត​នៅក្នុង​ផ្លែ​មាន​សារធាតុ​អារ៉ូ​ទិច មេ​ស្រា និង​វីតាមីន​ជាដើម ។​

ម្នាស់ ​ជា​ប្រភេទ​ដំណាំ​មួយ​ប្រភេទ​ដែល​ចូលចិត្ត​កំដៅ ។ ម្នាស់​ជា​ដំណាំ​មួយ​ប្រភេទ​ធន់​នឹង​ការរាំងស្ងួត​ហើយ​គេ​អាច​ដាំ​វា​នៅ​ តំបន់​ដែល​មាន​កំពស់​ទឹកភ្លៀង​របស់​វា ។ ការផ្តល់​ទឹក​ពុំ ​គ្រប់គ្រាន់​នៅ​ដំណាក់កាល​លូតលាស់​ដំបូងធ្វើអោយ​ការលូតលាស់​របស់​ដើម​ត្រូវ ​ពន្យឺត​ដែល​ជា​ហេតុ​បណ្តាល​អោយ​ការផ្តល់​ផ្លែ​ត្រូវ​ពន្យឺត​ដែរ ។ ការ​ក​ង្វៈ​ទឹក​នៅ​ចុង​ដំណាក់កាល​លូតលាស់​របស់​វា​ធ្វើ​អោយ​ឆាប់​មាន​ផ្កា ផ្លែ ហើយ​ផ្លែ​ក៏​ឆាប់​ទុំ ប៉ុន្តែ​វា​មាន​គុណភាព​អន់ ។​
​គេ​អាច​ដាំ​ដំណាំ​ម្នា​ស់ បាន​នៅ​លើ​ដី​ដែលមាន PH=5.5 – 6.2 និង​មាន​អុកស៊ីសែន​គ្រប់គ្រាន់ ។ ​ដើម្បី​អោយ​ដំណាំ​ម្នាស់​ផ្តល់​ទិន្នផល​ខ្ពស់ 35-60 តោន​ក្នុង​មួយ​ហិច​តា ចាំបាច់​ត្រូវ​ផ្តល់​ទឹកនិង​អង្គធាតុ​ចិញ្ចឹម​អោយបាន​គ្រប់គ្រាន់ ។ ក្នុងករណី​ដែល​គេ​ដាក់​ជី​អាសូត វា​ធ្វើអោយ​ផ្លែ​ធំ  និង​បន្ថយ​នូវ​ភាព​ជូរ​របស់​វា ។ ក្នុងករណី​ដែល​គេ​ដាក់​ជី​កាលី វា​បង្កើន​ភាព​ជូរ​របស់​ផ្លែ ។ ចំពោះ​ផូស្វាត​មាន​អំពើ​លើ​ដី​ដែល​ខ្វះ​ជាតិ ផូស្វ័​រ ។ ការស្រាវជ្រាវ​បានឲ្យដឹងថា​ក្នុង​ដី ១​ហិច​តា ត្រូវដាក់​ជី​អាសូត​ពី ៨-១៣០​គីឡូក្រាម ផូស្វាត​ពី ៣០-៨០​គីឡូក្រាម ប៉ូ​តា​ស្យូម​ពី ២៧៥-៦០០​គីឡូក្រាម កាល់ស្យូម​ពី ១០០-២០០​គីឡូក្រាមនិង​ម៉ាញ៉េស្យូ​មពី ៧០-១៥០​គីឡូក្រាម ។ កង្វះ​អាសូត​នៅក្នុង​ដី​ធ្វើឲ្យ​ទំហំ និង​ចំនួន​របស់​ស្លឹក​ថយចុះធ្វើអោយ​ស្លឹក​ឆាប់​ចាស់ និង​ធ្វើអោយ​ឡើង​ក្រហមជាំ បន្ថយ​បាតុភូត​រស្មី​សំយោគ​ធ្វើអោយ​ផ្លែ​តូច និង​បន្ថយ​ចំនួន​ខ្នែង ។ ជី​អាសូត មាន​ផលប្រយោជន៍​លើ​ដី​គ្រប់​ប្រភេទ និង​ធ្វើឲ្យ​ម៉ាស​របស់​ដើម និង​ផ្លែ​កើនឡើង ។

ដំណាំ​ម្នាស់​ត្រូវការ​ជី N P K តាម​សមាមាត្រ​គឺ ២:១:៥ ។ ក្នុង​ដំណាក់កាល​ទី​មួយ ដែល​ត្រូវ​ដាក់​គឺ​បរិមាណ N និង K ដូចគ្នា ។ ក្នុង​ដំណាក់កាល​ទី​ពីរ ត្រូវដាក់​បរិមាណ K អោយបាន ៣​ដង​ច្រើនជាង​បរិមាណ​អាសូត និង​ផូស្វាត ។​
​ក្នុង​ការប្រើប្រាស់​ជី ចាំបាច់​ត្រូវ​ដឹង​អង្គធាតុ​ចិញ្ចឹម​ដែល​មាន​នៅក្នុង​ដី ទឹក​អុកស៊ីសែន និង Ph របស់​ដី ។​

៨- ដំណាំ​កាហ្វេ​

ដើម ​កាហ្វេ​គឺជា​ដំណាំ​ដែល​មាន​ពណ៌​បៃតង​រហូត ឬ​ជា​រុក្ខជាតិ​ដែលមាន​ស្លឹក​ស្រស់ញញឹម​រហូត មាន​កំពស់ ៨-១០ ម ដោយ​មាន​សំបក​ពណ៌​ប្រផេះ មែ​កវែងៗ​ទន់ បែកមែក​ច្រើន សាខា​ឬ​ធ្លាក់​លើ​គ្នា ។ ការចេញ​ផ្កា​របស់​កាហ្វេ​ផ្កា​របស់​ដំណាំ​កាហ្វេ ទាក់ទង​ជា​សំខាន់​ទៅ​នឹង​រដូវភ្លៀង ។ ប្រសិន​បើ​ក្នុង​តំបន់​ដែល​គេ​ដាំ​ការ​ហ្វេ មាន​សីតុណ្ហភាព​ក្តៅ​ខ្លាំង​ឆ្លាស់​ជាមួយ​រដូវភ្លៀង ​នោះ កាហ្វេ​នឹង​ផ្តល់​ផ្លែ​បាន​តែ​ម្តង​ទេ​ក្នុង​មួយ​រដូវ ប៉ុន្តែ​ផ្លែ​ច្រើនណាស់ ។ ផ្លែ​កាហ្វេ​ទុំ​ក្នុង​កំឡុង ៥-៨​ខែ ក្រោយពី​ពេល​ដែល​ចេញ​ផ្កា ។ ប្រសិ​បើ​នៅ​តំបន់​ដែល​គេ​ដាំ​កាហ្វេ​មាន​ភ្លៀង​ធ្លាក់ ២-៣ ដង​បន្តបន្ទាប់​គ្នា៕

(ដកស្រង់ចេញពី ខេមបូឌាអេចបេ្រសញូស៍)
ចុចដោនឡូនឯកសារ PDF  Download: file28_1.pdf

ង្កើតកែឆ្នៃ-ផលិត​ទឹកត្រី​​​​នៅ​កម្ពុជា​

បច្ចេកទេស​ផលិត​ទឹកត្រី​​លក្ខណៈ​សិប្បកម្ម​​នៅ​កម្ពុជា​
1១. សេចក្តី​ផ្តើម​

សកម្មភាព​នៃ​ការកែច្នៃ​ផល​ជលផល​បានផ្តល់ ​នូវ​សារៈសំខាន់​ដល់​សេដ្ឋកិច្ចសង្គម និង​សន្តិសុខ​ស្បៀង​សម្រាប់​ជីវភាព​រស់នៅ​របស់​ប្រជាជន​កម្ពុជា ។ ដើម្បី​ថែរក្សា​នូវ​ផលប្រយោជន៍​ទាំងនេះ តម្រូវ​ឲ្យ​ការកែច្នៃ​ជលផល​មាន​លក្ខណៈ​ទូលំទូលាយ ​ព្រមទាំង​គោរព​ទៅតាម​បទដ្ឋាន​បច្ចេកទេស និង​អនាម័យ​ដើម្បី​ឲ្យ​ការផលិត​ប្រកបដោយ​ប្រសិទ្ធភាព និង​ផលិតផល​មានគុណ​ភាពល្អ ដើម្បី​ធានា​ការប្រើប្រាស់​ប្រកបដោយ​សុ​វត្តិភាព​សម្រាប់​អ្នកប្រើប្រាស់ ។ នាពេល​បច្ចុប្បន្ននេះ សកម្មភាព​ផ្នែក​កែច្នៃ​ជលផល​បាន​ នឹង​កំពុង​តែមាន​សកម្មភាព​ផុលផុស​ក្នុងការ​ផ្គត់ផ្គង់​តាម​តម្រូវការ​ ក្នុងស្រុក ព្រមទាំង​ជំរុញ​ការនាំចេញ​ទៅកាន់​ទីផ្សារ​អ​ន្តរជាតិ​ផងដែរ ។ ប្រជាជន​កម្ពុជា​បាន​អនុវត្ត​បច្ចេកទេស​កែច្នៃ ផល​ជលផល​ផ្សេងៗ ដូចជា​ការកែច្នៃ​ជា​ត្រីងៀត ត្រីប្រឡាក់ ត្រីឆ្អើរ ទឹកត្រី ប្រហុក​ផ្អក ម៉ាំ ៘​

​​ទឹកត្រី​គឺជា​ផល​ផលិតផល​ជលផល​មួយ​ ប្រភេទ ដែល​ប្រជាជន​កម្ពុជា​រួមទាំង​ប្រជាជាតិ​អាស៊ី​មួយចំនួនទៀត​បាន​និយម​ ប្រើប្រាស់​ជា​អាហារ​ប្រចាំថ្ងៃ ជាពិសេស​ក្នុង​ការដាំ​ស្ល ហើយ​ម្យ៉ាងទៀត​បច្ចេកទេស​កែច្នៃ​ទឹកត្រី​មាន​លក្ខណៈសាមញ្ញ​ងាយ ដែល​អាច​ឲ្យ​ប្រជាពលរដ្ឋ​ទូទៅ​អាច​ផលិត​ដោយ​ខ្លួនឯង និង​មាន​អ្នក​សិប្បកម្ម​មួយចំនួន​បានជ្រើសរើស​បច្ចេកទេស​នេះ​ជា​អាជីវកម្ម ដែល​អាច​រកប្រាក់​ចំណូល​បាន​ច្រើន​ទៀតផង ។​

​បច្ចេកទេស​ផលិត​ទឹកត្រី​តូ្រវ​បាន​អនុ​ វត្តមាន​លក្ខណៈខុស​គ្នា​ទៅតាម​តំបន់ និង​ទំហំ​ខ្នា​ត​ផលិត​ដែល​រួមមាន​បច្ចេកទេស​កែច្នៃ​សំខាន់ៗ ២​យ៉ាង ​គឺ​តាមរបៀប​ប្រព័ន្ធ​ចម្រោះ (Hydro-lysis) និង​ប្រព័ន្ធ​ស្ងោ​រំងាស់ (Boilling) ។ ប្រព័ន្ធ​ចម្រោះ​ភាគច្រើន​អនុវត្ត​ដោយ​អ្នក​ផលិត​ទ្រង់ទ្រាយ​មធ្យម ឯ​ប្រព័ន្ធ​ស្ងោ​រំងាស់​ភាគច្រើន​អនុវត្ត​ដោយ​អ្នក​ផលិត​ទ្រង់ទ្រាយ​តូច ឬ​ជា​លក្ខណៈ​គ្រួសារ ។ នៅក្នុង​អត្ថបទ​បច្ចេកទេស​នេះ​នាយកដ្ឋាន​បច្ចេកវិទ្យា​កែច្នៃ និង​គុណភាព​នៃ​រដ្ឋបាល​ជលផល សូម​លើក​បច្ចេកទេស​ផលិត​ទឹកត្រី​លក្ខណៈ​ សិប្បកម្ម​មក​បរិយាយ​នៅទីនេះ ដើម្បី​ផ្តល់​ជា​ឯកសារ​ជំនួយ​បច្ចេកទេស​សម្រាប់​បង្កើន​ការយល់ដឹង​របស់​អ្នក ​កែច្នៃ និង​ពាក់ព័ន្ធ​នានា ។​
២.បចេ្ចកទេសកែច្នៃទឹកត្រី

​ក​. ដ្យា​ក្រាម​លំហូរ​ស្តីពី​ខ្សែសង្វាក់​ផលិត​ទឹកត្រី​

​ខ​. សម្ភារៈ និង​ការរៀបចំ​ទីតាំង​

ទី​កនែ្លង​ដែល​សម្រាប់​ផលិត​ទឹកត្រី ត្រូវ​រៀបចំ​យ៉ាង​មាន​សណ្តាប់ធ្នាប់ និង​គោរព​តាម​បទដ្ឋាន​អនាម័យ ​ដោយមាន​សាងសង់​ជាឃ្លាំង និង​បែង​ចែកជា​កន្លែង​សម្រាប់​អាង​ស្តុក​ត្រី បន្ទប់ ឬ​ឃ្លាំង​ដាក់​សម្ភារៈ វត្ថុធាតុដើម និង​ផលិតផល​សម្រេច ព្រមទាំង​រៀបចំ​ប្រព័ន្ធ​អគ្គិសនីសម្រាប់​ប្រើប្រាស់​ប្រកបដោយ​លក្ខណៈ​ បច្ចេកទេស ។ ចំពោះ​សម្ភារៈ​សម្រាប់​ផលិត​ទឹកត្រី​រួមមាន​: អាង ឬ​ធុង​ផ្អាប់ និង​ស្តុក​ទឹកត្រី ធ្វើ​ពី​ជ័រឈើ ឬ​ស៊ីម៉ង់ត៍ ដែលមាន​ទំហំ​តាម​តម្រូវការ​អ្នក​ផលិត ឈើ ឬ​ ឫស្សី​សម្រាប់​ខ្ទាស់​សង្កត់ បន្ទះ​កន្ទេល ​ដប​សម្រាប់​ដាក់​ផលិតផលសម្រេច​ ដែលមាន​បិទ​ស្លាក​សញ្ញា​ពាណិជ​កម្ម និង​រាន​សម្រាប់​ហាល​ទឹកត្រី​ជាដើម ។ ការរៀបចំ​លាង​សម្អាត​ធុង និង​ឧបករណ៍​ចម្រោះ​គឺ​វា​មានសារៈសំខាន់​បំផុត​ សម្រាប់​ដំណាក់កាល​ទីមួយ ​នៃ​ការកែច្នៃ​ទឹកត្រី ។ ត្រូវ​ពិនិត្យ​រាល់​ធុង​ទាំងអស់ គឺ​មិនត្រូវ​ឲ្យ​មានការ​បែកបាក់ ឬ​ស្នាម​ប្រេះ​ទេ ព្រោះថា​វា​អាចធ្វើ​ឲ្យ​ទឹកត្រី​កំពប់​ជ្រាបចូល​ទៅក្នុង​ដី ។ ការរៀបចំ​ប្រព័ន្ធ​ចម្រោះ​គឺ មាន​លក្ខណៈផ្សេងៗ​គ្នា​ពី​អាង​មួយ​ទៅ​អាង​មួយ ចំពោះ​រោងចក្រ​មួយចំនួន​ការដាក់​ប្រព័ន្ធ​ចម្រោះ​ផ្តេក​នៅ​បាត​ក្រោម​ធុង និង​កន្លែង​ផ្សេងទៀត​ដាក់​ចម្រោះ​ត្រង់​នៅ​ផ្ទៃ​ខាងលើ​នៃ​ធុង ។ អ្នកកែច្នៃ​ខ្លះ​បាន​ប្រើ​បំពង់​ឫស្សី ឬ​ទុយោ​ជ័រ ​ធ្វើជា​ឧបករណ៍​ចម្រោះ​បំណែក​នៃ​ធុង ឬ​ដុំថ្ម​តំរៀប ដើម្បី​ធ្វើជា​ចម្រោះ ។ ការធ្វើ​បែបនេះ​គឺ​ធ្វើ​ដើម្បី​ឲ្យទឹកត្រី​ថ្លា​ល្អ ។​
layer

៣. វត្ថុធាតុដើម

ត្រី​: ត្រី​គ្រប់​ប្រភេទ​អាច​ធ្វើជា​វត្ថុធាតុដើម​សម្រាប់​ការផលិត​ទឹកត្រី​បាន ប៉ុន្តែ​ជាទូទៅ​អ្នក​កែច្នៃ​បានជ្រើសរើស​យក​ត្រី​ដែលមាន​ត​ម្លៃថោក ​មក​ផលិត​ទឹកត្រី ។ ចំពោះ​ប្រភេទ​ត្រី​សម្រាប់ធ្វើ​ការកែច្នៃ​ទឹកត្រី​មាន​:

  • ​ប្រភេទ​ត្រី​ទឹកសាប​: ត្រី​លេញ ត្រី​រៀល ត្រី​ក្រឡង់ ត្រី​អាចម៍កុក ត្រី​ចន្ទាស​ភ្លុក ត្រី​កំភ្លាញ ត្រី​កញ្ចាញ់ច្រាស់ ត្រី​កញ្ចុះ ៘​
  • ​ប្រភេទ​ត្រី​សមុទ្រ​ដែល​ប្រើប្រាស់​ សម្រាប់​ផលិត​ទឹកត្រី​មាន​: ត្រី​កា​កឹម ត្រី​កា​ម៉ុង ត្រី​ចាប​ហ៊ឺ ត្រី​ត្រសក់ ត្រី​កញ្ចុះ ត្រី​កញ្ចាញ់ច្រាស ៘​

​​គុណភាព​ត្រី​ចាំបាច់​ត្រូវ​នៅ​ស្រស់​ ល្អ ។ ការដឹកជញ្ជូន​ដោយ​យានយន្ត កាណូត ឬ​មធ្យោបាយ​ផ្សេងទៀត ត្រូវ​រៀបចំ​ឲ្យ​បានល្អ ដើម្បី​រក្សា​គុណភាព​ត្រី និង​គោរព​តាម​បទដ្ឋាន​អនាម័យ ។​
1

​អំបិល​: អំបិល​ដែល​យកមកប្រើ​ក្នុង​ការផលិត​ទឹកត្រី គឺជា​អំបិល​មាន​អនាម័យ​ល្អ ដែល​ពុំមាន​កំទេចកំទី​លាយ​លំ​ជាមួយ ។ ជា​ជម្រើស​មួយ​ល្អ គឺអាច​ប្រើប្រាស់​អំបិលអ៊ីយ៉ូដ ដើម្បី​ជួយ​បង្កើត​ជីជាតិ​អ៊ីយ៉ូដដល់​អ្នកប្រើប្រាស់ ។​

​គ្រឿង​បង្កើន​រសជាតិ​: ជាទូទៅ​អ្នក​កែច្នៃ​ប្រើប្រាស់​គ្រឿងទេស​មួយចំនួន​ សម្រាប់​បង្កើន​រសជាតិ​ដូចជា ប៊ីចេង (MSG) ស្ករ​កំលោច (Caramel) និង​គ្រឿង​បង្កើន​ក្លិន​ឈ្ងុយ​ដូចជា​ខ្ទឹមស រំដេង​ជាដើម ៘
1

៤. វិធីសាស្ត្រ​ផលិត​ទឹកត្រី​

៤.១ ការ​ប្រឡាក់​អំបិល​ ​ចាក់​ត្រី​ចូលក្នុង​អាង ឬ ធុង (​អាង និង​ធុង​ត្រូវ​ស្អាត​) គេ​ប្រឡាក់​អំបិល​ត្រី​ក្នុង​អត្រា​ពី ៣០-៤០ ភាគរយ លាយ​ឲ្យ​សព្វ​ល្អ និង​គ្រប់គ្រាន់​ដោយ​ត្រូវ​ប្រុងប្រយ័ត្ន ប្រសិនបើ​ប្រឡាក់​អំបិល​មិន​គ្រប់គ្រាន់​ទេ វា​នឹងធ្វើ​ឲ្យ​ទឹកត្រី​ខូចគុណភាព និង​ធុំ​ក្លិនស្អុយ ។

៤.២ ការ​ផ្អាប់​ ​ ​ក្រោយពី​ប្រឡាក់​អំបិល​រួច ​ត្រូវ​បានដាក់​ចូលក្នុង​នៅ​បាត​អាង ឬ​ធុង​ផ្អាប់ ​ដែលមាន​ក្រាល​អំបិល​បន្ថែម​នៅ​បាត​ក្រោម និង​នៅ​ផ្នែក​ខាងលើ​ប្រហែល​កម្រាស់ ១០ ស​.​ម ថែមទៀត​ដែរ ដើម្បី​ការពារ​រុយ​ពង​ដាក់ ។ បន្ទាប់មក​គ្រប​បន្ទះ​កន្ទេល​ពីលើ រួចហើយ​ត្រូវយក​ឈើ ឬ​ឫស្សី​ខ្ទាស់​ពីលើ​ឲ្យ​ជាប់ ដើម្បី​សង្កត់​ត្រី​ធ្វើ​ឲ្យ​ត្រី​ហាប់ និង​ជៀសវាង​កុំ​ឲ្យ​ត្រី​អណ្តែត​នៅពេល​កំពុង​ផ្អាប់ ម្យ៉ាងទៀត​ជៀសវាង​កុំ​ឲ្យ​ទឹក​ឈាម​ចេញពី​ត្រី​ហូរ​ចេញមកក្រៅ ។ ក្រោយពី​ខ្ទាស់​សង្កត់​ត្រី​ធ្វើ​ឲ្យ​ត្រី​ហាប់​រួចហើយ ត្រូវ​ផ្អាប់​រយៈ ០១ ឆ្នាំ ទើប​ធ្វើ​ចលនា​បង្ហូរ ឬ​សម្រក់​វា ។​

៤.៣ ការ​ចលនា​បង្ហូរ​ទឹកត្រី​ដំបូង (​ទឹក​ឈាម​) ​ ​គេ​ចាប់ផ្តើម​បើក​បង្ហូរ​ទឹកត្រី​ដំបូង ឬ​ហៅថា​ទឹក​ឈាម​ឲ្យ​ហូរ​ចូលទៅក្នុង​កូន​អាង ឬ​ធុង​ស្តុក ហើយ​ត្រូវយក​វា​ទៅ​ដាក់​ក្នុង​អាង ឬ​ធុង​ផ្អាប់​ដើម​វិញ ចំពោះ​អ្នក​កែច្នៃ​ខ្លះ​ប្រើ​ម៉ាស៊ីន​បូម​ជំនួស​ការប្រើ​កម្លាំង​មនុស្ស ។ គេ​ធ្វើ​របៀបនេះ​ដដែលៗ រយៈ​ពេ​ល ៤ ទៅ ៥ ខែ ដោយ​ត្រូវ​ឧស្សាហ៍​ដួស​យក​ខ្លាញ់​ដែល​អណ្តែត​លើ​មាត់​អាង​ចេញ ហើយ​រៀងរាល់​រយៈពេល ០២ ខែម្តង គេ​លាង​សំអាត​កន្ទេល និង​ឈើ​ខ្ទាស់​ឲ្យ​បាន​ស្អាត ។ ពេលធ្វើ​ការបង្ហូរ​ចេញចូល​ទឹក​ឈាម គេ​ធ្វើការ​ត្រួតពិនិត្យ​កំហាប់​អំបិល​ដោយ​ប្រើ​វិធី​ដូចតទៅ​: ប្រសិនបើ​កំហាប់​អំបិល​ទាប​ទឹក​ឈាមមាន​ក្លិនឆ្អាប និង​មានទឹក​ពណ៌​លឿង សាច់​ត្រី​ហើម ហើយ​ធ្វើ​ឲ្យ​ដង្កូវ​លេចចេញ​ឡើង បើ​ឃើញ​ដូចនេះ​ត្រូវ​បន្ថែម​អំបិល ។ ពេលដែល​កំហាប់​អំបិល​ល្អ​ទឹក​ឈាមមាន​លក្ខណៈ​ក្រហម​ថ្លា ហើយ​សាច់​ត្រី​នៅ​រឹង​ហើយ​មិន​បែកបាក់​ទេ ។​

៤.៤ ការប្រមូល​ទឹកត្រី និង​ការរក្សា​ក្រោម​កំដៅ​ថ្ងៃ ​ ​ទឹកត្រី​លើក​ទី​១ ជា​ទឹកត្រី​ដែលមាន​គុណភាព​ខ្ពស់​ចាត់ទុកជា​មេទឹក​ត្រី ដែលជា​ទូទៅ​គេ​មិន​លក់​ទេ គេ​ប្រើ​វា​សម្រាប់​លាយ​ជាមួយ​ទឹកត្រី ដែល​ទទួលបាន​ពី​ការប្រមូល​នៅលើ​ក​ទី​២ នៅពេល​គេ​លាយ​ហើយ គេ​នឹង​បាន​ទឹកត្រី​ប្រភេទ​លេខ​១ ចំពោះ​ទឹកត្រី​ដែល​បានទទួល​មកពី​ការប្រមូល​លើក​ទី​៣ គេ​ប្រើ​សម្រាប់​ផលិត ទឹកត្រី​លេខ​២ និង​លេខ​បន្តបន្ទាប់​ទៀត​តាម​ការចង់បាន ។ គេ​ប្រើប្រាស់​វា​ដើម្បី​ធ្វើជា​ទឹកត្រី​លេខ​១ ។ បន្ទាប់ពី​បាន​បង្ហូរទឹក​ឈាម​អស់ហើយ គេ​ក៏​ត្រឡប់​កាក​ត្រី​ដែល​នៅសល់ រួច​លាយ​អំបិល​ជាមួយ​ទឹក ៣០ ភាគរយ បន្ថែមទៀត រួចហើយ​ធ្វើការ​បង្ហូរ​ត្រលប់​ចុះឡើង ដោយ​យក​ទឹកអំបិល​ចាក់​បន្ថែម ដើម្បី​ប្រមូលយក​ទឹកត្រី​ដែល​នៅសល់ ដែលជា​ទូទៅ​ប្រើ​ពេលធ្វើ​ចាប់ពី ១០ ថ្ងៃ រហូតដល់ ១ ខែ ។ គេ​ធ្វើ​របៀបនេះ​រហូតដល់​ទៅ ៥ លើក រហូត​ទាល់តែ​ទឹកត្រី ដែល​ហូរ​ចេញមក​នោះ​ថ្លា និង​មានតែ​ជាតិ​អំបិល ។​
1ក្រោយពេល ​បញ្ចប់​ការប្រមូល​ទឹកត្រី​រួចរាល់​ទឹកត្រី ដែល​ប្រមូលបាន​ត្រូវដាក់​ក្នុង​ពាង ឬ​ធុង​រួច​យកទៅ​ហាលថ្ងៃ ដើម្បី​ឲ្យ​មាន​ក្លិន​ឈ្ងុយ និង​មាន​រសជាតិ ។ បន្ទាប់មក​ទឹកត្រី​ទាំងនេះ​គេ​យក​វា​ទៅ​ហាលថ្ងៃ ដើម្បី​ឲ្យ​មាន​ក្លិន​ឈ្ងុយ និង​មាន​រសជាតិ ដែល​អាច​ប្រព្រឹត្តទៅ​អស់​រយៈពេល​ពី ០១ ទៅ ០២ ខែ ។​

៤.៥ ការបន្ថែម​ពណ៌ និង​បង្កើន​រសជាតិ

​ភាគច្រើន​នៃ​ រោង​សិប្បកម្ម​ទឹកត្រី ប្រើប្រាស់​ប៊ីចេង (MSG) ស្ករ​កំលោច (Caramel) ដើម្បី​បន្ថែម​រសជាតិ​ទៅលើ​ទឹកត្រី ។ អ្នក​កែច្នៃ​ខ្លះ​ក៏​ប្រើប្រាស់​ខ្ទឹមស និង​រំដេង​ដើម្បី​បង្កើន​ក្លិន និង​រសជាតិ​ទឹកត្រី​ផងដែរ។ ការបន្ថែម​គ្រឿងផ្សំ​ទាំងនេះ​ត្រូវគោរព​ទៅតាម​កម្រិតស្តង់ដារ​ទឹកត្រី​ដែល​ បានអនុញ្ញាត​ឲ្យ​ប្រើ (​សូម​មើល​ឯកសារ ស្តង់ដារ​ទឹកត្រី​ដែល​ចេញផ្សាយ​ដោយ​នាយកដ្ឋាន​ស្តង់ដារ​នៃ​ក្រសួង​ ឧស្សាហកម្ម រ៉ែ និង​ថាមពល​) ។ ក្រោយពេល​បន្ថែម​ពណ៌ និង​បង្កើន​រសជាតិ​រួច​ទឹកត្រី​ត្រូវបាន​ច្រោះ​ដើម្បី​ឲ្យ​ថ្លា​ល្អ​មុនពេល​ ច្រក​ដប ។​
1

៤.៦ ការ​វេច​ខ្ចប់ និង​ដាក់​ស្លាក​សញ្ញា​

​ក្នុងការ​វេច ​ខ្ចប់​អាច​ប្រើ​ដប​កែវ ដប​ជ័រ និង​កា​ដុង​ជ័រ ​ដោយ​លាង​ឲ្យ​បាន​ស្អាត​ល្អ​ការពារ​រោគចម្លង​ផ្សេងៗ ។ ត្រូវ​មានប្រើ​ស្លាក​សញ្ញា​សំគាល់​លើ​ផលិតផល​ត្រឹមត្រូវ ដែលមាន​ស្លាក​សញ្ញា​ចេញ​បញ្ជា​ក់ដោយ​ក្រសួង​ឧស្សា​ហ៍ក​ម្ម រ៉ែ និង​ថាមពល ព្រមទាំង​មាន​បា​កូដ​ ដែល​ចេញ​ដោយ​សភាពាណិជ្ជកម្ម​កម្ពុ​ជាមុន​ដាក់លក់​នៅតាម​ទីផ្សារ​នានា ។ រូបភាព​លើ​ស្លាក​សញ្ញា​អាច​រៀបចំ​ធ្វើយ៉ាងណា​ទាក់ទាញ​ដល់​អ្នកប្រើប្រាស់​ ព្រមទាំង​មាន​បញ្ជាក់ ពី​ឈ្មោះ​ផលិតផល​ឈ្មោះ​ក្រុមហ៊ុន អាសយដ្ឋាន​ទំនាក់ទំនង​ច្បាស់លាស់ តារាង​បញ្ជាក់​សមាសភាគ​ផ្សំ និង​កម្រិត​អាហារូបត្ថម្ភ ព្រមទាំង​បញ្ជាក់​ពី​ថ្ងៃខែ​ ឆ្នាំ ​ផលិត និង​ផុតកំណត់​នៃ​ការប្រើប្រាស់ ។ ការបញ្ជាក់​អំពី​អនាម័យ​ល្អ ក្នុង​ការផលិត និង​គុណភាព​របស់​ផលិតផល គឺជា​ការសំខាន់​ដែល​ធានា​សុវត្ថិភាព និង​ទាក់ទាញ​ដល់​អ្នកប្រើប្រាស់ ។ សហគ្រាស ឬ​សិប្បកម្ម​កែច្នៃ​អាចដាក់​ពាក្យស្នើសុំ​វិ​ញ្ញាប​ន​ប័ត្រ​បញ្ជាក់​ពី​ ការអនុវត្ត​អនាម័យ​ល្អ​ក្នុង​ការផលិត ដែល​ចេញ​បញ្ជា​ក់ដោយ​នាយកដ្ឋាន​បច្ចេកវិទ្យា​កែច្នៃ និង​គុណភាព​របស់​រដ្ឋ​បាល​ជលផល​នៃ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ។​
1ផលិតផល ​សម្រេច​ត្រូវ​រក្សា​ទុកដាក់​នៅ​ទីកន្លែង​មាន​អនាម័យ​ល្អ និង​មាន​សីតុណ្ហភាព​សមស្រប​ជាទូទៅ​អាច​រក្សាទុក​នៅ​សីតុណ្ហភាព​ក្នុង​បន្ទប់ ​បាន ។​

​ចំពោះ​ លោកអ្នក​ដែល​ចង់​ស្វែងរក​ជំនួយ​បច្ចេកទេស ឬ​ពត៌មាន​បន្ថែម​ស្តីពី​ការផលិត​ទឹកត្រី​អាច​ទំនាក់ទំនង​មក​នាយកដ្ឋាន​ បច្ចេកវិទ្យា​កែច្នៃ និង​គុណភាព​របស់​រដ្ឋ​បាលជ​ល​ផល នៃ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ដែលមាន​អាសយដ្ឋាន​ដូចខាងក្រោម​នេះ ​: រដ្ឋបាល​ជលផល លេខ ១៨៦ មហា​វិ​ថីព្រះ​នរោត្តម សង្កាត់​ទ​ន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ ។ ទូរស័ព្ទ និង​ទូរសារ​លេខ ០២៣ ២២៤ ៨៧១៕

រៀបរៀង​ដោយនាយកដ្ឋាន​បច្ចេកទេស​កែច្នៃ និង​គុណភាព​​:

លោក​បណ្ឌិត ឈួន ចំណាន
ចុចដោនឡូនឯកសារ PDF  Download: file32_2.pdf

 

បង្កើតកែឆ្នៃ-ធ្វើ​ជ្រក់​ត្រសក់​

បទពិសោធន៍​ធ្វើ​ជ្រក់​ត្រសក់​
1

ផលិតផល​កសិកម្ម​មួយចំនួន ដែល​កសិករ​ផលិត​បាន​ច្រើន ដូចជា ត្រសក់ ឆៃ​ថាវ ៘ ហើយ​លក់​មិន​អស់ ឬ​ក៏​លក់​បាន​តំលៃ​​ថោក​ពេក គេ​អាច​កែច្នៃ​យក​ទៅ​ធ្វើ​ផលិតផល​ផ្សេងៗ ដើម្បី​ទុកឲ្យ​បានយូរ ឬ​លក់​មាន​តំលៃ​ថ្លៃ​ជាង​ផលិតផល​ស្រស់​ទៀតផង ។ យ៉ាងណា​​មិញ ដូច​ជា​បងស្រី សុខ ច្រិប រស់នៅ​ភូមិ​ដី​ឥដ្ឋ ឃុំ​ដីឥដ្ឋ ស្រុក​កៀនស្វាយ ខេត្ត​កណ្តាល គាត់​មាន​មុខរបរ​ធ្វើ​ជ្រក់ត្រសក់​លក់​អស់​រយៈពេល ៥ ទៅ ៦ ឆ្នាំ​កន្លងមកហើយ ។ ជ្រក់ត្រសក់រ​បស់បង​ស្រី​មាន​រសជាតិ​ឆ្ងាញ់ និង​ស្រួយ​ល្អ លក់ដាច់​ខ្លាំងណាស់ គឺ​លក់​តែមួយព្រឹកៗ ប៉ុណ្ណោះ​​អស់ ២៥ គីឡូក្រាម ។

​បងស្រី​បាន​ប្រាប់ឲ្យដឹង​ថា ដើម្បី​ធ្វើ​ជ្រក់ត្រសក់​ឲ្យបាន​ឆ្ងាញ់​ត្រូវធ្វើតាម​លំដាប់លំដោយ​ដូចខាងក្រោម :

  • ដំបូង​ត្រូវ​យក​ត្រសក់​ទៅ​លាង​ឲ្យ​ ស្អាត (​ត្រសក់ ចំនួន ២៥ គីឡូក្រាម​) រួច​ស្រង់​ដាក់​កញ្ច្រែង​ឲ្យ​ស្រស់​ទឹក ។ បន្ទាប់​មក​រៀប​ត្រសក់​ដាក់​​ក្នុង​ខាប់​
  • លាយ​គ្រឿងផ្សំ មាន​ទឹក ១៥ លីត្រ អំបិល ១ គីឡូក្រាម ប៊ីចេង​កន្លះ​ខាំ និង​ស្ករពាង ១ គី​ឡូ លាយ​បញ្ចូល​គ្នា រួច​ដាំ​ឲ្យ​ព
  • យក​ទឹកអំបិល​ក្តៅ​ឧណ្ហៗ ដែល​បាន​ដាំ​ខាងលើ ទៅ​ចាក់​ចូល​ក្នុង​ខាប់​ឲ្យ​លិច​ត្រសក់ រួច​គ្រប​ទុក ។ រយៈពេល​តែ​ពីរ​ថ្ងៃ​ប៉ុណ្ណោះ​ត្រសក់​ជូរ​​ល្មម​អាច​យក​ទៅ​បរិភោគ ឬ​លក់​បាន ។

ឆ្លង​តាម​បទពិសោធន៍​ជាច្រើន​ឆ្នាំ​កន្លងមក បងស្រី​បានឲ្យដឹងថា​ :

  • ការដាក់​ប៊ីចេង និង​ស្ករ ជ្រក់ត្រសក់​ពុំ​អាច​ទុក បាន​យូរ​ទេ វា​អាច​ទៅ​ជា​ដុះ​ផ្សិត ។ ប៉ុន្តែ​ដោយសារ​បងស្រី​ធ្វើ​ហើយ​ភ្លាម​លក់​អស់​ភ្លាម ដូច្នេះ​គាត់​ដាក់​ប៊ីចេង និង​ស្ករ​ដើម្បី​ឲ្យមាន​រសជាតិ​ឆ្ងាញ់​ប៉ុណ្ណោះ ។​
  • ចំពោះ​ត្រសក់ គួរ​ជ្រើសរើស​យកក្តិប​ត្រសក់ ទើប​ធ្វើឲ្យ​ត្រសក់ស្រួយ​ឆ្ងាញ់ ហើយ​អ្នក​បរិភោគ​និយម​ចូលចិត្ត និង​លក់ដាច់​ផង ។​

​ដូច្នេះ បងប្អូន​កសិករ​បើ​ចង់​ធ្វើ​ជ្រក់ត្រសក់​មាន​រសជាតិ​ឆ្ងាញ់ គួរ​អនុវត្តតាម​បទពិសោធន៍​របស់​បង​ស្រី​ខាង​លើ​ពិតជា​មិន​ខុស​​បំណង​ឡើយ៕

(ដកស្រង់ចេញពី ខេមបូឌាអេចបេ្រសញូស៍)
ចុចដោនឡូនឯកសារ PDF
Download: file33.pdf

បង្កើតកែឆ្នៃ-ធ្វើ​ជ្រក់​ស្លឹក​ឆៃ​ថាវ​

បទពិសោធន៍​ធ្វើ​ជ្រក់​ស្លឹក​ឆៃ​ថាវ​
1

ដំណាំឆៃថាវជិតប្រមូលផល

បន្លែ​ឆៃថាវ ក្រៅ​ពី​ប្រើប្រាស់​មើម​ធ្វើ​ជា​បន្លែ គេ​អាច​ប្រើ​ស្លឹក​បាន​ទៀត។ យ៉ាងណាម៉ិញ​កសិករ អ៊ុច យោ​ន អាយុ ៥០ ឆ្នាំ​រស់នៅ​ភូមិ​ពិ​លា ឃុំ​កំពង់​សឹង ស្រុក​ព្រះស្តេច ខេត្ត​ព្រៃវែង គាត់​មាន បទពិសោធន៍​កែច្នៃ​ធ្វើ​ជ្រក់​ស្លឹក​ឆៃថាវ​មាន​រសជាតិ​ឆ្ងាញ់​ហើយ​ទុក​បាន​ យូរ​ទៀតផង ។ បទពិសោធន៍​នេះ គាត់​ច្នៃប្រឌិត​ដោយ​ខ្លួនឯង និង​សូម​បង្ហាញ​ជូន​ដូចខាងក្រោម​:

១. ធាតុ​ផ្សំ​

  • ​ស្លឹក​ឆៃថាវ​
  • ​អំបិល ស្ករ ។​

២. របៀប​ផ្សំ​

  • ​លាង​ស្លឹក​ឆៃថាវ​ឲ្យ​ស្អាត​
  • ​យក​ស្លឹក​ឆៃថាវ​ទៅ​ហាលថ្ងៃ​ឲ្យ​ស្រពា​ប់​
  • ​ដាំ​ទឹកអំបិល​ឲ្យ​ប្រៃ ទុក​ឲ្យ​ត្រជាក់​
  • ​យក​ស្លឹក​ឆៃថាវ​មក​ច្របាច់​ជាមួយ​ទឹកអំបិល ពូន​ឲ្យ​ស្រស់​ទឹក ហើយ​រៀប​ដាក់​ក្នុង​ពាង​
  • ​ដាំទឹ​កស្ករ​លាយអំ​បិល​បន្តិច​ឲ្យ​ប្រៃ និង​ផ្អែម​ល្មម ទុក​ឲ្យ​ត្រជាក់​
  • ​ចាក់ទឹក​ស្ករ និង​អំបិល​ចូល​ពាង រួច​ខ្ទាស់​នឹង​បន្ទះ​ឫស្សី​ឲ្យ​ជាប់ ទុក​រយៈពេល ២ ថ្ងៃ អាច​បរិភោគបាន​។​

៣. ចំណាប់អារម្មណ៍​របស់​កសិករ​

​​ជ្រក់​ឆៃថាវ​នេះ អាច​បរិភោគបាន​ជាមួយ​ត្រីអាំង​មាន​រសជាតិ​ឆ្ងាញ់​មិន​ចាញ់​ជ្រក់ស្ពៃ​ទេ ។ ដូច្នេះ​បើ​យើង​សាំ​ឆៃថាវ​មិនសូវ​ចុះ​មើម គួរ​យក​ស្លឹក​មក​កែច្នៃ​ធ្វើ​ជ្រក់​សម្រាប់បិ​ភោគ ឬ លក់៕

(ដកស្រង់ចេញពី ខេមបូឌាអេចបេ្រសញូស៍)
ចុចដោនឡូនឯកសារ PDF  Download: file34.pdf

 

បង្កើតកែឆ្នៃ-ធ្វើមេត្របែ

បទពិសោធន៍ធ្វើត្របែ (មេត្រប៉ែ)
1អ្នក​មីង​ឡាន់ អ៊ី​ន​តុង ជា​កសិករ​រស់នៅ​ភូមិ​ហាង​ខូ​សួន សង្កាត់​សាមគ្គី ក្រុង​ស្ទឹង​ត្រែ ខេត្តស្ទឹងត្រែង។ គាត់​មានបទពិសោធន៍​ល្អ​ក្នុង​ការធ្វើ​មេ​ត្រប៉ែ​ពី​ធម្មជាតិ ដែលមាន​រសជាតិ​ឆ្ងាញ់។ ហើយ​ការផលិត​មេ​ត្រប៉ែ​របស់គាត់​មិនដែល​សល់ ព្រោះ​មាន​មនុស្ស​ជាច្រើន ដែល​ក្រោយពី​យកទៅ​ធ្វើ​តែង​តាមរក​ទិញ​ទៀត ព្រោះ​ក្រោយពី​ធ្វើ​ត្រប៉ែ​របស់គាត់​មាន​រសជាតិ​ឆ្ងាញ់​ខុសពី​ត្រប៉ែ​ ផ្សេងទៀត។ គួរបញ្ជាក់​ផងដែរ​ថា ត្រប៉ែ​ឆ្ងាញ់​ដោយសារ​មេ (​ត្រ​បែ​) បើ​មេ​ល្អ​រសជាតិ​ត្រប៉ែ​ប្រាកដជា​ប្រែប្រួល​មិន​ខាន​បទពិសោធន៍​នេះ​គាត់​ ចេះ​តៗ​គ្នា​ពី​ឪពុកម្តាយ​គាត់​មក​ដែល​លើក​យកមក​បង្ហាញជូន​ដូចខាងក្រោម​:

១. សារធាតុ​ផ្សំ​

  • អង្ករ (​ប្រភេទ​ស្រូវ​បាយ​ទន់ ៨​គីឡូក្រាម)
  • ​ឈើឯម ០,១​គីឡូក្រាម​
  • ​ខ្ញី ០,៦​គីឡូក្រាម​
  • ​ខ្ទឹមស ០,៣​គីឡូក្រាម​
  • ​ម្រេច ០,៥​គីឡូក្រាម​
  • ​ស្ករសរ ០,៥​គីឡូក្រាម​
  • ​ទឹក​ធម្មតា ១​លីត្រ​
  • ​មេ​ត្រ​បែ​ដើម ៣២​គ្រាប់ ។

២. របៀប​ធ្វើ​

  • ​យក​អង្ករ​ទៅ​ត្រាំ​រយៈពេល ៥​ម៉ោង ចាប់ពី​ម៉ោង ១​យប់ រហូតដល់​ម៉ោង ៦​ព្រឹក ទើប​ស្រង់​ដាក់​កញ្ច្រែង​ឲ្យ​ស្រស់ទឹក​
  • ​យក​ឈើឯម ខ្ញី ខ្ទឹមស ម្រេច ហាន់​ឲ្យ​ល្អិត​
  • ​យក​អង្ករ​ត្រាំ​ស្រស់ទឹក និង​សារធាតុ​ផ្សំ​ដែល​បាន​ហាន់​ល្អិតៗ​នោះ​ទៅ​ដាក់​ក្នុង​ត្បាល់ រួច​បុក​បញ្ចូល​គ្នា​ឲ្យ​ម៉ដ្ឋ បន្ទាប់​មកចាក់​ចូលក្នុង​កញ្ច្រែងរែងអង្ក​រ ។ សារធាតុ​ណា​ដែល​រែង​មិន​ជ្រុះ​យកទៅដាក់​ក្នុង​ត្បាល់បុក​បន្តទៀត ធ្វើ​ដូចនេះ​ទាល់តែ​រែង​ជ្រុះ​អស់​ទើប​ឈប់​
  • ​យក​ស្ករស ០,៥ គីឡូក្រាម ទៅ​ដាក់​នៅក្នុង​ទឹក ០,៥ លីត្រ ដាំ​ឲ្យ​ពុះ​ទុក​ឲ្យ​ត្រជាក់​
  • ​យក​សារធាតុ​ដែល​បាន​បុក​រួច​ទៅ​ដាក់​ នៅក្នុង​ចង្អេរ រួច​ចាក់ទឹក​ស្ករស​បន្តិច​ម្តងៗ ច្របល់​ឲ្យ​សព្វ​សាច់ ។ ប្រសិនបើ​ល្បាយ​នៅ​រឹង ពូត​មិនកើត យក​ទឹក​ធម្មតា​ចាក់​ច្របល់​បន្ថែមទៀត​រហូតដល់​រលាយសាច់មួយ ទើប​ចាប់ផ្តើម​លុ​ញ​ជា​គ្រាប់​ប៉ុនៗ​មេដៃ​ដាក់​នៅក្នុង​កញ្ជើ​
  • ​យក​មេ​ដើម​ទៅបុក​ឲ្យ​ម៉ដ្ឋ យកទៅ​រោយ​ពីលើ រួច​យក​ភួយ​ទៅ​គ្របពីលើ​រយៈពេល ៣​យប់ ៣​ថ្ងៃ ដើម្បី​ឲ្យ​ងំ​ឆាប់​កាច់ (​ប្រសិនបើ​គ្មាន​មេ​ត្រប៉ែ​ដើម​រោយ​ក៏បាន​ដែរ ប៉ុន្តែ​ក្រ​កាច់​បន្តិច​)
  • ​ក្រោយពេល​៣ ថ្ងៃ បើក​គំរប​ភួយ​យក​គ្រាប់​មេ​ត្រប៉ែ​ទៅ​ហាលថ្ងៃ​ឲ្យ​ស្ងួត រួច​ច្រក​ទៅក្នុង​ថង់​រក្សាទុក​សំរាប់​លក់​ជាការ​ស្រេច ។

២. របៀប​ប្រើ​

គេ​អាច​ប្រើប្រាស់​ត្រ​បែ​ទៅតាម​បរិមាណ​អង្ករ​ដែល​គេ​យកទៅ​ដាំ​ធ្វើ​ត្រប៉ែ ។

៣. ចំណាប់អារម្មណ៍

​បទពិសោធន៍​ការរៀបចំ​ធ្វើ​ត្រ​បែ​នេះ អាចធ្វើ​ឲ្យ​គ្រួសារ​របស់គាត់ ទទួលបាន​នូវ​ប្រាក់ចំណូល​បន្ថែម​បាន​ច្រើន​ព្រោះ​នៅក្នុង ១​គីឡូក្រាម ត្រ​បែ​ដែល​គាត់​ធ្វើ​រួច​គាត់​អាច​លក់បាន​តម្លៃ ១០.០០០​រៀល ដោយនៅ​ក្នុងតម្លៃ​ដើម​ចំណាយ​អស់​ប្រមាណ​ជា ៥.០០០​រៀល ក្នុង ១​គីឡូក្រាម​តែប៉ុណ្ណោះ ។ ពេលវេលា​ដែល​ល្អ​សំរាប់ធ្វើ​ត្រ​បែ​មិន​ដុះ​ផ្សិត​គឺ​នៅ​រដូវប្រាំង ។

ពាន សុខា​ ស៊ិន​ អង្គារសាធ និងចាន់ សាវ៉ុន

(ដកស្រង់ចេញពីទស្សនាវដ្តីកសិករ របស់អង្គការសេដាក)
ចុចដោនឡូនឯកសារ PDF Download: file35_1.pdf

 

បង្កើតកែឆ្នៃ-ផ្សំ​ថ្នាំពុល​ពី​រុក្ខជាតិ​

បទពិសោធន៍​ផ្សំ​ថ្នាំពុល​ពី​រុក្ខជាតិ​
1

អ្នក​មីង ឆឹង ងឹ​ម ជា​កសិករ​រស់នៅ​ភូមិ ត្រពាំង​ឈូក ឃុំ​និទាន ស្រុក​បរសេដ្ឋ ខេត្តកំពង់ស្ពឺ មាន​ដីស្រែ​សរុប​ទំហំ ១០​អារ និង​មាន​ដាំ​ដំណាំ ដូចជា ននោង ត្រឡាច ត្រសក់ ល្ពៅ ម្ទេស ល្ហុង ។ ក្នុង​ការដាំ​ដំណាំ​គាត់​ជួបប្រទះ​បញ្ហា​សត្វល្អិត​បំផ្លាញ​មានដូចជា ដង្កូវ​ស៊ី​រូង​ដើម ស្រឹង ដង្កូវ​មូរ​ស្លឹក អណ្តើកមាស ។​ល​។ ដើម្បី​ទប់ទល់​នូវ​ការបំផ្លាញ​ដំណាំ​របស់គាត់ៗ​បានធ្វើ​ថ្នាំពុល​ផ្សំ​ពី​ រុក្ខជាតិ​បាញ់​ទៅលើ​ដំណាំ ។ ជា​លទ្ធផល​ឃើញថា ថ្នាំ​នេះ​អាច​បណ្តេញ​សត្វល្អិត​ចង្រៃ​ពី​ដំណាំ​របស់គាត់​បាន។ ចំពោះ​ធាតុ​ផ្សំ និង​វិធី​ផ្សំ​បង្ហាញ​ដូចខាងក្រោម :

១-​ធាតុ​ផ្សំ​

ម្ទេស ១​គីឡូក្រាម សំបក​ទៀប ១​គីឡូក្រាម មើម​ប៉ិកួៈ ១​គីឡូក្រាម ទឹក ២​លីត្រ ។

២-​សំភារៈ​ជំនួយ

ពាង​ចំណុះ ២០​លីត្រ គំរប​ពាង ១ និង​ឈើ​កូរ ។​

៣-​របៀប​ផ្សំ​

គាត់​យក​ធាតុ​ផ្សំ​ខាងលើ​មាន​ម្ទេស សំបក​ទៀប មក​ចិញ្ច្រាំ ហើយ​ឈូស​មើម ប៉ិកួ​រៈ រួច​ទើប​បុក​បញ្ចូល​គ្នា ហើយ​យកទៅដាក់​ត្រាំ​ក្នុង​ពាង ដោយ​ចាក់ទឹក​ឲ្យ​លិច រួច​គ្រប​គំរប​ជិត ដាក់​ក្រោម​ម្លប់ឈើ រយៈពេល ២​ថ្ងៃ គាត់​បើក​គំរប​ពាង​កូរ​ម្តង​ដើម្បី​ឲ្យ​ថ្នាំ​ឆាប់​កាច់ ។​

​ក្រោយពី​ត្រាំ​ទុក​រយៈពេល ១​សប្តាហ៍​មក គាត់​សង្កេតឃើញថា​ទឹក​ឡើង​ពណ៌​ក្រ​ម៉ៅ និង​ធុំក្លិន​ឆួល ដែល​បញ្ជាក់ថា​ទឹក​ថ្នាំ​កាច់​បានល្អ ហើយ​អាច​យកទៅ​ប្រើ​ស្រោច​ទៅលើ​ដំណាំ​បាន​ហើយ ។

៤-​របៀប​ប្រើ

នៅពេល​ប្រើ​គាត់​បាន​យក​ទឹក​ថ្នាំ ២​លីត្រ លាយ​ជាមួយ​ទឹក ១២ លីត្រ ស្រោច​មុនពេល​សត្វ​បំផ្លាញ​ដើម្បី​បណ្តេញ​កុំ​ឲ្យ​វា​មក​ជិត​ដំណាំ ។ ក្រោយពី​ស្រោច​ទឹក​ថ្នាំ​ប្រហែល ៣០​នាទី គាត់​ស្រោច​ទឹក​លាង​មក​ក្រោយ​ដើម្បី​កុំអោយ​ទឹក​ថ្នាំ​នៅជាប់​លើ​ផ្ទៃ​ស្លឹក ​នៅពេល​ត្រូវ​កំដៅថ្ងៃ ។ ពេលវេលា ដែល​ល្អ​សំរាប់​ការ​ស្រោច​ថ្នាំ គឺ នៅពេល​រសៀល​ម៉ោង ៥​។​

៥-​ចំណាប់អារម្មណ៍​

ក្រោយពី​បាន​ប្រើ​ថ្នាំ​នេះ គាត់​សង្កេតឃើញថា​ថ្នាំ​នេះ​មាន​ប្រយោជន៍​ច្រើន​ដូចជា ធ្វើ​ឲ្យ​ដំណាំ​ដុះ​លូតលាស់​ល្អ មិនមាន​សត្វ​បំផ្លាញ និង​ទទួលបាន​ផល​ច្រើន ហើយ​មិន​ប៉ះពាល់​ដល់​សុខភាព​ទៀតផង ។ គាត់​ក៏បាន​ផ្សព្វផ្សាយ​ដល់​អ្នក​ដទៃទៀត ជាពិសេស​អ្នក​មក​ទិញ​កូន​ត្រី​របស់គាត់ ហើយ​គាត់​ក៏​ចង់​ស្រាវជ្រាវ រក​រុក្ខជាតិ ផ្សេងទៀត​មក​ផ្សំ​ថ្នាំ​ដែរ ។ ថ្ងៃក្រោយ​គាត់​ចង់​កែលំអរ​ប្រសិទ្ធិភាព​ថ្នាំ​ដោយ​ថែម​សារធាតុពុល​ដូចជា គ្រាប់​ស្លែង ៣ ខាំ សំបក​ស្តៅ ១​គីឡូក្រាម ។ ហើយនឹង​ប្តូរ​ពី​ការប្រើ​ធុង​ស្រោច មក​ការប្រើ​ស្នប់​ដៃ​ម្តង ។​

(ដកស្រង់ចេញពីទស្សនាវដ្តីកសិករ របស់អង្គការសេដាក)
ចុចដោនឡូនឯកសារ PDF  Download: file37.pdf

 

បង្កើតកែឆ្នៃ-ផ្សំ​ថ្នាំពុល​ពី​រុក្ខជាតិ​កំចាត់​ចៃ ​ដង្កូវ​ខៀវ​

បទពិសោធន៍​ផ្សំ​ថ្នាំពុល​ពី​រុក្ខជាតិ​កំចាត់​ចៃ និង​ដង្កូវ​ខៀវ​
1

លោកពូ មិញ ឈិន អាយុ ៥៥ ឆ្នាំ រស់នៅ​ភូមិ​ពញា​អង្គរ ឃុំ​វត្ត​អង្គ​ខាងជើង ស្រុក​បន្ទាយមាស ខេត្ត​កំពត ។ គាត់​មាន​បទពិសោធន៍​ផ្សំ​ថ្នាំពុល​ផ្សំ​ពី​រុក្ខជាតិ​ ដែល​អាច​កំចាត់​ចៃ និង​ដង្កូវ​ខៀវ​បាន​ជោគជ័យ ។ បទពិសោធន៍​នេះ​គាត់​ចេះ​ពី​លោក រស់​ ម៉ៅ រស់នៅ​ភូមិ​ចម​ពល ឃុំ​ពពេល ស្រុក​ត្រាំកក់ ខេត្តតាកែវ គួបផ្សំ​គំនិត​ច្នៃប្រឌិត​របស់​គាត់​ផ្ទាល់ ។​

1. ​ធាតុ​ផ្សំ​

  • ​ធាតុ​សំខាន់ៗ ដែល​គាត់​ប្រើ​មាន​:
  • ​ផ្លែ​រាំងភ្នំ ១ ផ្លែ​
  • ​សំបក​ស្លែង ០,៥ គីឡូក្រាម​
  • ​សំបក​ស្តៅ ០,៥ គីឡូក្រាម​
  • ​ផ្លែ​ស្លាក់ ០,៥ គីឡូក្រាម​
  • ​ឫស​និង​ដើម​ថ្នាំជក់ ០,៥ គីឡូក្រាម​
  • ​មើម​ស្លែងដងដឹង ០,៥ គីឡូក្រាម​
  • ​សំបក​ក្រសាំង ០,៥ គីឡូក្រាម​

2. ​របៀប​ផ្សំ​

​​គាត់​បាន​យក ​ផ្លែ​រាំងភ្នំ ពុះ​ជា​ពីរ ហើយ​ធាតុ​ផ្សំ​ទៀត​គាត់​យក​មក​កាត់​ជា​កំណាត់​តូចៗ រួច​ដំ​បំបែក បន្ទាប់មក​យក​ទៅ​ចាក់​ត្រាំ​ក្នុង​ទឹក ៣០ លីត្រ ។ ពាង​ដែល​ត្រាំ​ថ្នាំ​ត្រូវ​គ្រប​ឲ្យ​ជិត​រក្សាទុក​នៅក្នុង​ម្លប់។ រយៈពេល ១៥ ថ្ងៃ ក្រោយ​មក​អាច​យក​ប្រើ​បាន ។​

3. ​ការប្រើប្រាស់​

​​គាត់​បាន​យក ​ទឹក​ថ្នាំ​ទៅប្រើ​លើ​សណ្តែកកួរ ត្រសក់ ។ ចំពោះ​បរិមាណ​ប្រើ​គាត់​លាយ​ទឹក​ថ្នាំ ១ លីត្រ ជាមួយ​ទឹក​ធម្មតា ៤ លីត្រ និង​សាប៊ូ ១ ស្លាបព្រា​បាយ ។​

៤. ​ចំណាប់អារម្មណ៍​

​ក្រោយ​ពី​ ប្រើ​ថ្នាំ​ខាងលើនេះ​មក គាត់​មាន​ចំណាប់​អារម្មណ៍​ថា ថ្នាំ​នេះ​មាន​ប្រសិទ្ធិភាព​ណាស់​ ក្នុង​ការ​កំចាត់​សត្វ​បំផ្លាញ​បន្លែ ពិសេស គឺ​ចៃ និង​ដង្កូវ​ខៀវ ។ ចំពោះ​ដំណាំ​វិញ​គា​ត់សង្កេតឃើញថា មាន​ការលូតលាស់​ល្អ​ដើម​ស្លឹក​ធំៗ និង​មាន​រស់ជាតិ​ឆ្ងាញ់ ។ មួយវិញទៀត ការប្រើប្រាស់​ថ្នាំ​ផ្សំ​ពី​រុក្ខជាតិ​នេះ ជួយ​កាត់បន្ថយ​ការចំណាយ​ទៅលើ​ការទិញ​ថ្នាំពុល​គីមី និង​មិន​ប៉ះពាល់​ដល់​សុខភាព​មនុស្ស និង​សត្វ ហើយ​ថែមទាំង​ផ្តល់​ជីជាតិ​ដល់​ដី​ទៀតផង៕

(ដកស្រង់ចេញពី ខេមបូឌាអេចបេ្រសញូស៍)
ចុចដោនឡូនឯកសារ PDF
Download: file38.pdf

 

បង្កើតកែឆ្នៃ-​ប្រភព​​អាច​​យក​បាន N P K

​ប្រភព​ដែល​អាច​ទាញ​យក​បាន N P K
1ប្រភព​ដែល​អាច​ទាញ​យក​បាន N P K មាន​

អក្សរ​កាត់ (N)​

អក្សរ​កាត់ (P)

អក្សរ​កាត់ (K)

នៅក្នុង​ដី​ សំបក​ផ្លែ​គរ​
នៅ​ក្នុង​ដើម​រុក្ខជាតិ និង​ស្លឹក​ នៅក្នុង​រុក្ខជាតិ​ ​ ​ កំពុក​ដើម​ចេក​
នៅក្នុង​ឫស ឧ​. ពពួក​សណ្តែក ផេះ​ឆ្អឹង ផេះ​ឈើ​ ផេះ​ឈើ ជាពិសេស​ផេះ​ដើមឈើ​ខ្ចីៗ​
ក្នុង​ជាលិការ​សត្វ​ ម្សៅ​ត្រី​ ​ ផេះ​អង្កាម​ក្នុង​ដី​
រុក្ខជាតិ​មាន​ជាតិ​អាសូត​ច្រើន​ដូចជា​
– អង្កា​ដី អង្កា​ញ់ ស្នោរ
– សណ្តែកបាយ​
– សណ្តែក​ខ្មោច​
– ទន្ទ្រាំ​ង​ខែ​ត​
ជាតិ​អាសូត​ក៏​មាន​នៅក្នុង​
– ទឹកនោម​
– ​អាចម៍​ប្រចៀវ​ អាចម៍​ប្រចៀវ​ អាចម៍​ប្រចៀវ​
– ​កាក​សណ្តែក​ កាក​សណ្តែក​
– លាមក​គោ ក្របី ជ្រូក មាន់ ទា … អាចម៍គោ ក្របី ជ្រូក មាន់ ទា​ ​ លាមក​គោ ក្របី ជ្រូក មាន់​-​ទា​ ​
– កាកសំណល់​សល់​ពី​ផ្ទះបាយ កាកសំណល់​សល់​ពី​ផ្ទះបាយ កាកសំណល់​សល់​ពី​ផ្ទះបាយ​

​​​ការ​គិត​ជា​ភាគរយ​នៃ​អា​សូត ផូស្វ័​រ ប៉ូ​តា​ស្យូម ដែល​មាន​នៅក្នុង​សារជាតិ​ផ្សេងៗ​

លេខ

  ឈ្មោះ​សារធាតុ​ ​   អា​សូត (N)​ ផូស្វ័​រ (P)​ ​   ប៉ូ​តា​ស្យូម (K)

 ​ ​ជីលា​មក​គោ​ ​ ​​ ​ ​​ ​ ​

០,២៣

០,៩

  ជីលា​មក​ជ្រូក មាន់ ទា​ ​​ ​ ​

៣​

​១

  ផេះ​អង្កាម​ ​ ​​ ​ ​​ ​ ​

១០

  ផេះ​ឈើ​ ​ ​​ ​ ​​ ​ ​

២៧

  ផេះ ឆ្អឹង​ ​ ​ ​ ​​ ​ ​

​០

៣៥

  អាចម៍​ប្រចៀវ​ ​ ​​ ​ ​​ ​ ​

  កាក​សំណល់​ពី​ផ្ទះបាយ​ ​ ​ ​​ ​ ​

​២

  ទន្ទ្រាំ​ង​ខែ​ត​ ​ ​​ ​ ​​ ​

​០

  ម្សៅ​ត្រី​ ​ ​​ ​ ​​ ​

​០

១០

  ម្សៅ​កាក​សណ្តែកដី​ ​​ ​ ​​ ​ ​

១១

  ចំបើង​ ​ ​​ ​ ​ ​

០,៦

​០,១​

១,៥

១២

  ជី​ផ្អាប់​ស្មៅ​ស្ងួត​ ​ ​​ ​ ​​ ​ ​

១,២៣

១,២៦

០,៧៦

១៣

  ជី​ផ្អាប់​ពី​កំប្លោក​ ​ ​​ ​​ ​ ​

១,៤៣​

០,៤៨

០,៤៧

១៤

  ជី​ផ្អាប់​ពី​ស្លឹក​អំពិល​ទឹកបារាំង​ ​ ​

១,៤៥​ ​ ​​ ​

០,១៩

០,៤៩

១៥

  ជី​ផ្អាប់​ពី​សំរាម​ក្រុង​ ​​ ​ ​​ ​

១,៥២

០,២២

​០,១៨

១៦

  ជី​ផ្អាប់​ពី​ចំបើង​ ​ ​ ​

​០,៨៥​ ​

០,១១​

​០,៧៦

១៧

  ជី​អង្កាម​រស់​ ​ ​​​ ​ ​

១,៦៤​ ​

០,៩៣

០,៩

១៨

  ជី​បំប៉ន​ ​ ​​ ​ ​ ​

២,៦២​

​០,៦

១,៣២

២- មុខងារ និង​សារៈសំខាន់​នៃ N P K

ក​- មុខងារ​របស់​អាសូត N: អាហារ​បំរុង​ដើម ស្លឹក និង​មែក​

  • ជួយ​ធ្វើអោយ​ដើម និង​ស្លឹក​រុក្ខជាតិ​ដុះ​លូតលាស់​បានល្អ ហើយ​ឆាប់រហ័ស និង​ផ្តល់​ទិន្នផល​ខ្ពស់ ។
  • ចំពោះ​ស្រូវ​ធ្វើ​អោយ​បែក​គុម្ព​ច្រើន (​ការប្រើ​ច្រើន​ចំពោះ​ពូជស្រូវ​ក្នុងស្រុក​ធ្វើអោយ​ដើម​ខ្ពស់​ត្រូវ​ទ្រោប ឬ​ដួល និង​ទិន្នផល​ថយចុះ​) ។​
  • ការប្រើ​ជាតិ​អាសូត​នេះ​ច្រើនពេក នាំ​អោយ​ផ្លែ​រុក្ខជាតិ​ក្រ​ទុំ ។​
  • ចំពោះ​ស្រូវ​វិញ គឺ​ទុំ​មិន​ស្រុះគ្នា គេ​ហៅថា​ស្រូវ​បណ្តើរកូន ។​
  • ចំពោះ​ដំណាំ​បន្លែ​យក​ស្លឹក ត្រូវការ​ចាំបាច់​ជាតិ​អាសូត​នេះ​ណាស់ ព្រោះ​ជាតិ​អាសូត​មាន​មុខងារ​សំខាន់​ក្នុង​ការបង្កើន​ស្លឹក (​ជី​អាសូត​នៅក្នុង​រុក្ខជាតិ គឺ​រុក្ខជាតិ​អាច​ស្រូប​បាន​) ។ ឯព​ពួក​សណ្តែក ទន្ទ្រាំងខែត្រ លាមក​ទា ប្រសិន​ដាក់​ធ្វើ​ជា​ជី​មិន​អាច​ធ្វើអោយ​រុក្ខជាតិ​ស្រូប​បាន​ភ្លាម​ ទេលុះត្រាតែ​ធម្មជាតិ​ទាំងនោះ​ពុកផុយ​ប្រែ​ក្លាយទៅជាអាសូត​នីទ្រិច ទើប​រុក្ខជាតិ​យក​បាន ​ឆាប់រហ័ស ។​
    ​កង្វះ​ជាតិ​អា​សូត (N) ធ្វើឲ្យ​រាំងស្ទះ​ដល់​ការលូតលាស់​រប​ស់​រុក្ខជាតិ ទាំង​ផ្នែក​ខាងក្រោម និង​ខាងលើ ដូច្នេះ​ហើយ​វា​បន្ថយ​ទិន្នផល​ប្រចាំឆ្នាំ ។ ផ្ទុយទៅវិញ​បើ​នៅក្នុង​ដី​មាន ​សមាសធាតុ​អាសូត (N) ច្រើន​ហួសហេតុ​ពេក​វា​នឹង​បង្កើនឲ្យមាន​ការលូត​លាស់​ផ្នែក​មែក ស្លឹក ហើយ​ទន្ទឹមនឹងនោះ​វា​ក៏​បន្ថយ​ការចេញ ផ្លែ ផ្កា​ដែរ ។​

​ជី​អាសូត​នៅក្នុង​ជីគីមី​មាន ៖

  • ស៊ុល​ហ្វាត អា​ម៉ូ​នី​ញ៉ូម (​ប្រើ​ច្រើន​ធ្វើអោយ​ដីជូ​) : ប្រើ​លើ​បន្លែ N = 20% – 21% ។​
  • ជី​អ៊ុយ​រេ N = 45% – 46% ប្រើ​បាន​លើ​ដី​គ្រប់​ប្រភេទ និង​គ្រប់​ដំណាំ ។​

​ខ​- មុខងារ​របស់​ផូស្វ័រ (P2O5)

អាហារ​បំរុង​ឫស ផ្កា ផ្លែ និង ជា​យាន​សំរាប់​ចំលង​ថាមពល​

  • ជំនួយ​រុក្ខជាតិ​ដុះ​លូតលាស់​ល្អ ឆាប់​ចាប់​ឫស ដើម​រឹងមាំ ផ្កា ផ្លែ​ច្រើន និង​ទទួលបាន​ទិន្នផល​ខ្ពស់។
  • បើ​ដាំ​ស្រូវ​វិញ​ធ្វើ​ឲ្យ​ផ្លែ​ច្រើន គ្រាប់​ពេញ​ល្អ មិនសូវ​មាន​សន្តី​ស្រូវ មិន​ងាយ​ដួលរលំ ហើយ​ធន់​នឹង​ជំងឺ។
  • ធ្វើ​ឲ្យ​ផ្លែ​រុក្ខជាតិ​ឆាប់​ទុំ ។​
  • ចំពោះ​ឈើ​ហូប​ផ្លែ ធ្វើឲ្យ​មាន​ផ្លែ​ច្រើន ហើយ​រស់ជាតិ​ផ្អែម​ឆ្ងាញ់ ។​
  • ជា​យាន​និង​ថាមពល​សំរាប់​ជីវជាតិ​ ផ្សេងៗ​ក្នុងការ​ស្រូបយក​ជីជាតិ​ក្នុង​ដី​ផ្តល់ទៅអោយ​ស្លឹក ផ្កា និង​ដើម​ផូស្វ័​រ (P2O5) ក្នុង​ករណី​ខ្វះ​ជាតិ​ផូស្វ័រ ការលូតលាស់​ផ្នែក​មែក ស្លឹក​ត្រូវ​ថយ​ចុះ ហើយ​បើ​មាន​ជាតិ​ផូស្វ័រ​ច្រើន​ហួសហេតុ​ពេក វា​ធ្វើ​ឲ្យ​ផ្លែ​ឆាប់​ទុំ​មុន​កាលកំណត់ និង​ធ្វើឲ្យ​ដី​ខ្វះ ​ជាតិ ប៉ូ​តា​ស្យូម ដែក ស័ង្កសី ។​

​ផូស្វ័រ​នៅក្នុង​រុក្ខជាតិ ៖

  • ដើម​ខ្ចី​នៃ​រុក្ខជាតិ​

​ជីវជាតិ​ផូស្វ័រ​នៅក្នុង​ជីគីមី​

  • ជី​ផូស្វ័រ​ទូក​មាស P=20%
  • ជី​ស៊ុប​ពែ​ផូស្វាត P=18%

​គ​- មុខងារ​របស់​ប៉ូ​តា​ស្យូម K : សំរាប់​មើម​

  • ធ្វើឲ្យ​រុក្ខជាតិ ដុះ​លូតលាស់​បានល្អ ។​
  • ផ្លែ​ដាក់​គ្រាប់​ពេញៗ ។​
  • បើ​រុក្ខជាតិ​មើ​ម K ធ្វើឲ្យ​មើម​ធំ​ហើយ​ច្រើន ពិសេស​មាន​ទំងន់​ធ្ងន់ ។​
  • ជួយ​សំរួល​ដល់​ការ​ស្រូបយក​ជីជាតិ N ។​
  • ជួយ​អោយ​រុក្ខជាតិ​ធន់​ទ្រាំ N និង P ការ​អាំង​ថ្ងៃ ឬ​ស្ងួត​បាន​ល្អ ។​
  • ជួយ​អោយ​រុក្ខជាតិ​ធន់​នឹង​ជំងឺ​យ៉ាង​ល្អ ។​
    ​ប៉ូ​តា​ស្យូម (K2O) ក្នុង​ករណី​ខ្វះ​ជាតិ​ប៉ូ​តា​ស្យូម (K) នៅ​ចុង​ស្លឹក និង​គែម​ស្លឹក​មាន​ពណ៌​ប្រផេះ ហើយ​ស្លោ​ករួច​ងាប់ នៅលើ​ស្លឹក​ជា​រាង​រង្វង់​តូចៗ ។ ករណី​នេះ​បណ្តាល​ឲ្យ​ដំណាំ​មាន​​ផ្លែ​តូចៗ។​
    ​ក្នុងករណី​ដែល​មាន​សមាសធាតុ​ប៉ូ​តា​ស្យូម ច្រើន​ហួសពេក រុក្ខជាតិ​ពុំមាន​លទ្ធភាព​ស្រូប​យក​កាល់ស្យូម (Ca) ម៉ាញេស្យូម (Mg) ម៉ង់​កាណែ​ស (Mn) ជាដើម​បាន​ឡើយ។​

​+ ដំណាំ​ដែល​ត្រូវការ​ជីជាតិ K ច្រើន​មាន​

  • ដំណាំ​យក​មើ​ម (​ដំឡូង​) ។​
  • ដំណាំ​ស្ពៃ ប៉េង​ប៉ោះ ។​
  • ដំណាំ​អំពៅ ម្នា​ស់ ចេក ដូង ស្លា ។​

​+ ដំណាំ​ដែល​ត្រូវការ​ជីជាតិ K មធ្យម​មាន​

  • សណ្តែកដី ល្ហុង​ខ្ញែរ ល្ង​

ជីប៉ូតាស​មាន​នៅ​ក្នុង​ដើម​រុក្ខជាតិ​

  • ផ្នែក​នៅ​ខ្ចី​

​ជីប៉ូតាស​នៅក្នុង​គីមី​

  • ស៊ុល​ហ្វាត​ប៉ូតា​ស មាន 48% ។​
  • ជីការ​បូ​ណាត មាន 46% ។​
  • ក្លរៀ​ប៉ូតា​ស្យូម​មាន 60% ។​

ចំណាំ : K ប្រើ​បាន​ទៅលើ​ដំណាំ​គ្រប់​ប្រភេទ លើកលែង​តែ​ដំណាំ​ថ្នាំជក់

សារធាតុ​បន្ទាប់បន្សំ ដែល​រុក្ខជាតិ​ត្រូវការ​មាន :

  • ស្ពាន់ធ័​រ (S) 1.5% មាញ៉េស្យូម (MgO) 0.35% កាល់ស្យូម (CaO) 0.25% មីក្រូ​សារធាតុ​
  • ស័ង្កសី (Zn) ដែក (Fe) ទង់​ដែង (Cu) ម៉ង់​កាណែ​ស (Mn) បរ (B) ម៉ូ​លី​ដែន (Mo) ក្ល​រ (Cl) ដែល​ស្ថិតនៅ​ទំរង់​សមាស និង​ទំរង់​អំបិល ។​

​ខាងលើ​នេះ​យើង​ចង់បាន N P K តាមរយៈ​ប្រតិកម្ម​គីមី ហៅថា ជីគីមី ។ សំណល់​ដែល​សល់​ក្រោយ​ប្រតិកម្ម​គីមី​នេះហើយ ដែល​ធ្វើឲ្យ​ដី​របស់​លោក​រឹង ហើយ​ក្លាយជា​ដី​ខុស​ពី ​សភាព​ដើម​ម្តង​បន្តិច​រហូត​ដល់​ប្រើ​លែងកើត ។ វា​ផ្ទុយ​ពី​ការប្រើប្រាស់​ជី​តាម​ប្រព័ន្ធ អ៊ី អ៊ិក្ស អិម ដែល N P K បានមក​ពី​ការបញ្ចេញចោល​របស់​បាក់តេរី​ល្អ ហើយ​ខ្លួន​វា​បាន​ប្រឹង​បញ្ចេញ​អង់​ស៊ីម ដែល​មាន​នាទី​សំខាន់​នៅក្នុង​រុក្ខជាតិ ។​

អត្រា​ភាគរយ N P K ដែល​បានមកពី​ការយក​កាកសំណល់​ទៅ​ផ្អាប់​

 ប្រភេទ​ជី​ផ្អាប់​

អិន (N)

ប៉េ (P)

កា (K)

  ជី​ផ្អាប់​ពី​សំរាម​ក្រុង​

១.៥២

០.២២

០.១៨

  ជី​ផ្អាប់​ស្មៅ​ស្ងួត

១.២៣

១.២៦

០.៧៦

  ស្មៅ​ផ្អាប់ បូក ឆ្អឹង​ម៉ត់ បូក លាមក​ក្របី​

០.៨២

១.៤៣

០.៥៩

  ស្មៅ​ផ្អាប់ បូក ឆ្អឹង​ម៉ត់ បូក លាមក​គោ​

២.៣៣​

១.៧៨​ ​

០.៤៦

  ស្មៅ​ផ្អាប់ បូក ឆ្អឹង​ម៉ត់ បូក លាមក​ពពែ​

​១.១១​

៤.០៤​

០.៤៨

  ស្មៅ​ផ្អាប់ បូក ឆ្អឹង​ម៉ត់ បូក លាមក​សេះ​

០.៨២

២.៨៣​ ​

០.៣៣

  ស្មៅ​ផ្អាប់​ពី​ស្លឹក​អំពិល​ទឹក​បារាំង​

១.៤៥

០.១៩

០.៤៩

  ជី​ផ្អាប់​ពី​ចំបើង​ ​

០.៨៥​

០.១១​

០.៧៦

  ជី​ផ្អាប់​ពី​ចំបើង បូក លាមក​មាន់​

១.០៧

០.៤៦

០.៩៤

  ជី​ផ្អាប់​ពី​ចំបើង បូក លាមក​គោ​

១.៥១

០.២៦

០.៩៨

  ជី​ផ្អាប់​ពី​ចំបើង បូក លាមក​ទា​ ​ ​

០.៩១​

១.៣​

០.៧៩

  ជី​ផ្អាប់​កំប្លោក​ ​ ​

១.៤៣​

០.៤៨

០.៤៧

  ជី​ផ្អាប់​ពី​កំប្លោក បូក លាមក​ជ្រូក​ ​

១.៨៥

​៤.៨១​

០.៧៩

  ជី​សរីរាង្គ (​ក្រុង​) បែប​ទន់ជ្រាយ

​០.៩៥​ ​

៣.១៩​ ​

០.៩១

  ជី​សរីរាង្គ (​ក្រុង​) បែប​កណ្តាល​

១.៣៤

២.៤៤

១.១២

  ជី​សរីរាង្គ (​ក្រុង​) បែប​ខ្លាំង​

​១.៤៨

២.៩៦​ ​

១.១៥

(ដកស្រង់ចេញពី ខេមបូឌាអេចបេ្រសញូស៍)
ចុចដោនឡូនឯកសារ PDF  Download: file39_1.pdf