ចែក​ឈ្មោះ​និង​ត្រកូល​ដាច់​​គ្នា​​

បែង​ចែក​ឈ្មោះ​និង​ត្រកូល​ឱ្យ​នៅ​ដាច់​ពី​គ្នា​ក្នុង​ Excel

ជា​ធម្មតា​នៅ​ក្នុង​កម្មវិធី Microsoft Excel គឺ ​អាច​ឱ្យ​អ្នក​រៀប​ចំ​និង​បែក​ចែក​ទិន្នន័យ​បាន​យ៉ាង​ងាយ​ស្រួល​បំផុត។ វា​មាន​រូបមន្ត​និង​លក្ខណៈ​ពិសេស​យ៉ាង​ច្រើន​ដែល​អាច​ឱ្យ​អ្នក​គ្រប់​គ្រង​ លើ​ទិន្នន័យ​បាន​យ៉ាង​ល្អ។ ហើយ​ទិន្នន័យ​ខ្លះ​មាន​ជា​ពាក្យ​និង​ទិន្នន័យ​ខ្លះ​មាន​ជា​លេខ ម្យ៉ាងវិញទៀត​ប្រសិន​បើ​ទិន្នន័យ​ដែល​មាន​លក្ខណៈ​ជា​ប្រភេទ​ឈ្មោះ​ ហើយ​លោក​អ្នក​ចង់​បែក​ចែក​ឬ​ធ្វើ​ឱ្យ​វា​មាន​លក្ខណៈ​ដាច់​ដោយ​ឡែក​ពី​គ្នា​ រវាង​ឈ្មោះ​និង​ត្រកូល​ តើ​លោក​អ្នក​ត្រូវ​អនុវត្ត​បែប​ណា? វាយ​ឈ្មោះ​ទាំង​នោះ​សារ​ឡើង​វិញ​ ដោយ​រៀប​ចំ​វា​ដាក់​ដោយ​ឡែក​តាម​ឈ្មោះ​និង​ត្រកូល​? ប្រសិន​បើ​ឈ្មោះ​នោះ​ច្រើន​ តើ​លោក​អ្នក​នៅ​ទ្រាំ​វាយ​ទាំង​អស់​មែន​ទេ?

ពេល​នេះ​លោក​អ្នក​មិន​ចាំ​បាច់​ពិបាក​វាយ​ឈ្មោះ​ទាំង​នោះ​សារ​ឡើង​វិញ​នោះ​ទេ CM យើង ​នឹង​បង្ហាញ​អំពី​វិធី​សាស្ត្រ​និង​រូបមន្ត​នៅ​ក្នុង​ការ​រៀប​ចំ​ឈ្មោះ​ទាំង ​នោះ​ ដាក់​ដោយ​ឡែក​ពី​គ្នា​រវាង​ឈ្មោះ​និង​ត្រកូល​បាន​យ៉ាង​ងាយ​ដោយ​អនុវត្ត​តាម​ វិធី​ដូច​ខាង​ក្រោម៖

១. ដំបូង​លោក​អ្នក​ត្រូវ​ចូល​ទៅ​ក្នុង​កម្មវិធី Microsoft Excel របស់ ​អ្នក​​រួច​បើក​ទិន្នន័យ​ដែល​មាន​ឈ្មោះ​ទាំង​នាម​ និង​ត្រកូល​។ លោក​អ្នក​ត្រូវ​ប្រាកដ​ថា​ តើ​ត្រកូល​នៅ​ពី​មុខ​មុន ឬ​ឈ្មោះ​នៅ​ពី​មុខ​មុន​ដើម្បី​ងាយ​ស្រួល​ក្នុង​ការ​កំណត់​រូប​មន្ត​ដើម្បី​ ទាញ​យក​ត្រកូល​ឬ​ឈ្មោះ​ឱ្យ​នៅ​ដាច់​ពី​គ្នា។
1២. បន្ទាប់ ​មក​ទៀត​ អ្នក​ត្រូវ​កំណត់​ត្រកូល​ឬ​ឈ្មោះ​ដែល​មាន​នៅ​ខាង​មុខ​ឬ​ខាង​ក្រោយ។ នៅ​ក្នុង​ឧទាហរណ៍​នេះ​ខ្ញុំ​ដាក់​ត្រកូល​នៅ​ខាង​មុខ ដូច​ជា​ Chheang Vuthea, Hut Samnang ជា​ដើម។ បន្ទាប់​មក​លោក​អ្នក​ត្រូវ​វាយ​រូបមន្ត​នេះ​ចូល​ទៅ​កាន់​ Cell ថ្មី​សម្រាប់​ដាក់​ត្រកូល =LEFT(NN, SEARCH(” “, NN) – 1) ដែល​ NN នេះ​មាន​ន័យ​ថា​ជា​ចំណុច Cell នៃ​ឈ្មោះ​ដែល​អ្នក​ចង់​បាន។ រូបមន្ត​នេះ​គឺ​បង្ហាញ​ថា​ LEFT គឺ​សម្រាប់​ទាញ​យក​ពាក្យ​នៅ​ខាង​ឆ្វេង​ដែល​យើង​កំណត់​ថា​ជា​ត្រកូល​អំបាញ់មិញ​នេះ​ ។ហើយ​នៅ ត្រង់​ចំណុច​ SEARCH(“ “) គឺ​នៅ​ក្នុង​សញ្ញា​ (“) លោក ​អ្នក​ត្រូវ​ដក​ឃ្លា​ដើម្បី​ឱ្យ​វា​ដាក់​ពាក្យ​បាន​ច្រើន។ ប៉ុន្តែ​ប្រសិន​បើ​អ្នក​មិន​ដក​ឃ្លា​ទេ វា​អាច​បង្ហាញ​បាន​តែ​មួយ​អក្សរ​បាន​តែ​ប៉ុណ្ណោះ។
1៣. នៅ​ពេល​នោះ​អ្នក​នឹង​ទទួល​លទ្ធផល​ដូច​ខាងក្រោម៖
1៤. បន្ទាប់​មក​ទៀត​ លោក​អ្នក​ត្រូវ​កំណត់​ឈ្មោះ​វិញ​ម្ដង​ដោយ​ វាយ​រូបមន្ត​នេះ​ចូល​ =RIGHT(NN,LEN(NN) -SEARCH(” “,NN)) ហើយ​អ្នក​ត្រូវ​ប្ដូរ NN ដោយ​ចំណុច Cell របស់​អ្នក​។ RIGHT នេះ​គឺ​វា​ទាញ​​ពាក្យ​ដែល​មាន​នៅ​ខាង​ស្ដាំ​ដែល​យើង​កំណត់​ថា​ជា​ឈ្មោះ ។ លោក​អ្នក​អាច​មើល​រូប​ដូច​ខាង​ក្រោម៖
1

៥. លោក​អ្នក​នឹង​ទទួល​បាន​លទ្ធផល​ដូច​ខាង​ក្រោម៖
1នៅ​ទី​បញ្ចប់​លោក​អ្នក​នឹង​ទទួល​បាន​ លទ្ធផល​យ៉ាង​ប្រសើរ​ជាមួយ​ការ​បែង​ចែក​រវាង​ឈ្មោះ​និង​ត្រកូល​ចេញ​ពី​គ្នា​ យ៉ាង​ងាយ​ស្រួល​ ។ ម្យ៉ាងវិញទៀត​លោក​អ្នក​ ប្រាកដ​ជា​ចាំបាច់​ប្រើ​វា​ពុំ​ខាន​នៅ​ពេល​វេលា​ជាក់លាក់​ណា​មួយ៕

 

ផ្លាស់ប្ដូរ Row ទៅ Column ក្នុង Excel

Microsoft Excel គឺជា spreadsheet application ដែល​បង្កើតឡើង ដោយ​ក្រុមហ៊ុន Microsoft សម្រាប់ដំឡើង​នៅលើ Microsoft Windows និង Mac OS X។ Excel សាក​សម​បំផុត​សម្រាប់​ការងារ​គណនេយ្យការធ្វើ​បញ្ជីរ  តារាង​ផលិតផល តារាង​ឈ្មោះ​សិស្ស និ​សិ​ត្ស និង​ការធ្វើ​របាយការណ៍​ជាដើម។ក្នុង​លេខ​នេះក្រុមការងារ​របស់ ទស្សនាវដ្ដី​ទីក្រុង​ពត៌មាន   វិទ្យា​សូម​ធ្វើការ​បង្ហាញជូន​ពី​សមត្ថភាព​ពិសេស​នៃ Excel មួយទៀត​ស្ដីពី​ការផ្លាស់ប្តូរ​ទិន្នន័យ​ក្នុង Row ទៅជា Column។ រូបភាព​ខាងក្រោម​នេះ​សន្មត​ថា​ជា​ទិន្នន័យដែល​ត្រូវ​ធ្វើការ Convert ៖
aដើម្បី Convert ទិន្នន័យ​នៅក្នុង Columns ទាំងពីរ​នេះ​ទៅជា Rows សូម​លោកអ្នក​ធ្វើការ Select រាល់ Cells ទាំងអស់​ដែល​យើង​ចង់​ផ្លាស់ប្ដូរ ដោយ​ចុច​ម៉ៅ​ស្ដាំ( Right Click) លើ Selection រួច​ចុច​លើ​ពាក្យ Copy ឬ​ចុច Ctrl+C ដូច​រូប៖
aចំណុច​បន្ទាប់​សូម​ចុច​ម៉ៅ​ស្ដាំ( Right Click) ក្នុង Cell ណាមួយ​ដែល​លោកអ្នក​ចង់​ដាក់​ទិន្នន័យ​នៅលើ Sheet រួច​ចុច​លើ​ពាក្យ Paste Specialដូច​រូប​ខាងក្រោម៖
aក្រោយមក​សូម​ឆែក (Check) នៅក្នុង​ប្រអប់​ដែលមាន​ពាក្យ​ថា Transpose ផ្នែក​ខាងក្រោម រួច​ចុច​ប៊ូ​តុង OK ជាការ​ស្រេច។
aខាងក្រោម​នេះ​គឺជា​លទ្ធផល​ដែល​លោកអ្នក​ទទួលបាន ក្រោយពី ប្រិយមិត្ត​បាន​ចូលរួម​អនុវត្តន៍ជាមួយនឹង​ក្រុមការងារ​នៃ​ទស្សនាវដ្ដី​ទី ក្រុង​ពត៌មាន​វិទ្យា​របស់​យើង៕
a
មជ្ឈមណ្ឌល អាយធី ខេប៊ូ

មានទទួលរចនាវ៉ិបសាយ កម្មវិធីគ្រប់គ្រងក្រុមហ៊ុន…
មានបើកវគ្គខ្លី:
–          វគ្គរចនាវ៉ិបសាយ HTML,CSS, Javascript, PHP, ASP.NET
–          វគ្គដំឡើងកុំព្យូទ័រណែតវឺក Networking
–          វគ្គជួសជុលកុំព្យូទ័រ Computer Repairing
–          វគ្គសរសេរកម្មវិធីលើ iOS (កម្មវិធី iPhone, iPAD)
ទំនាក់ទំ​នង 0977778647-077778647-070778647
Email: chhunnan@gmail.com
Chat: yahoo, skype: chhunnan
www.itcambo.com
IT ads

មេរៀនទី១៧: Excel-Format Number

មេរៀនទី១៧:  Excel-Format Number

ទម្រង់ភាគរយ Percentage Format
1. បញ្ចូលតម្លៃ 0.8 ក្នុង cell B2
2. ចុចលើ Home tab ក្នុង Number group រួចហើយចុចលើនិម្មត្តិសញ្ញា Percentage
aទម្រង់ Format Cells Dialog Box
1. ជ្រើសរើស cell C2
2. ចុចស្តាំរួចហើយ ចុចលើ Format Cells
a3. ឧទាហរណ៍ជ្រើសរើស លើ General ទម្រង់ជាលេខ number format
aចុចលើ OK
a

លំហាត់ Excel-ស្ថិតិ, សវនកម្ម

aលំហាត់   ស្ថិតិ Statistics
លោកអ្នកអាចប្រើ  Analysis Tool បន្ថែមដើម្បីបង្កើតស្ថតិ ឧទាហណ៍លោកអ្នកមាន 14 ពិន្ទុ បេក្ខជន សម្រាប់តែស។
aដើម្បីបង្កើតស្ថិតិនៃពិន្ទុកទាំងនោះ អនុវត្តជំហាន
1. លើ Data tab ចុចលើ Data Analysis.
aចំណាំ: បើមិនអាចរកឃើញ Data Analysis button? ចុចទាញក្នុង Analysis ToolPak add-in។
2. ជ្រើសរើស Descriptive Statistics ហើយចុចលើ OK.
a3. ជ្រើសរើសលំដាប់ A2:A15 ដូច Input Range.
4. ជ្រើសរើស cell C1 ដូចជា Output Range.
5. ចុចលើ Summary statistics ស្ថិតិត្រូវបានត្រួតពិនិត្យ
a6. ចុចលើ OK.
លទ្ធផល:
aលំហាត់ រូបមន្ត សវនកម្ម
រូបមន្តសវនកម្មត្រួតពិនិត្យបញ្ជី ក្នុង Excel អនុញ្ញាតអោយបង្ហាញទំនាក់ទំនងរវាងពីររូបមន្ត និង cell។ ឧទាហរណ៍ខាងក្រោមជួយ អោយប្រើរូបមន្ត Formula Auditing  លឿននិងងាយ។
aលោកអ្នកចំណាយ $96.00 ដើម្បីបង្ហាញ cell ត្រូវបានប្រើ ដើម្បីគណនាចំនួនសរុបធ្វើ ដូចជំហានខាង ក្រោម
1. ជ្រើសរើស cell C13.
2. លើ Formulas tab ក្នុង Formula Auditing ចុចលើ Trace Precedents.
aaចំនួនតម្លៃសរុប និងទំហំ Group size ត្រូវបានប្រើដើម្បីគណនាតម្លៃក្នុងម្នាក់
3. ចុចល Trace Precedents។
aដោះចេញ Arrows
ដើម្បីដោះ arrows អនុវត្តតាម
1. លើ Formulas tab ក្នុងក្រុម Formula Auditing ចុចលើ Remove Arrows.
aដើម្បីបង្ហាញ arrows ដែលបង្ហាញក្នុង cell នីមួយៗប្រើជ្រើសរើស cell អនុវត្តជំហាន។
1. ជ្រើសរើស cell C12.
2. លើ Formulas tab ក្នុងក្រុម Formula Auditing ចុចលើ Trace Dependents
aលទ្ធផល
a
បង្ហាញរូបមន្ត
កម្មវិធី Excel បង្ហាញលទ្ធផលនៃរូបមន្ត ដើម្បីបង្ហាញរូបមន្តជំនួស លទ្ធផល ធ្វើតាមខាងក្រោម
1. លើ Formulas tab ក្នុង Formula Auditing ចុច Show Formulas.
aលទ្ធផល:
aចំណាំ: ជំនួសនៃការចុចបង្ហាញរូបមន្ត លោកអ្នកចុច CTRL + (`)។
ឆែក Error Checking
ដើម្បីឆែកកំហុស error ដែលបង្ហាញក្នុងរូបមន្ត ធ្វើដូចជំហានខាងក្រោម
1. បញ្ចូលតម្លៃ 0 ក្នុង cell C12.
a2. លើ Formulas tab ក្នុង Formula Auditing ចុចលើ Error Checking.
aលទ្ធផល កម្មវិធី Excel រកកំហុស error ក្នុង cell C13
aរូបមន្តវាយតម្លៃ Evaluate Formula
ដើម្បីគណនារូបមន្តវាយតម្លៃ ធ្វើដូចជំហានខាងក្រោម
1. ជ្រើសរើស cell C13.
2. លើ Formulas ក្នុង Formula Auditing ចុច Evaluate Formula.
a3. ចុច Evaluate បួនដង
aExcel បង្ហាញរូបមន្ត
aលំហាត់ទី រូបមន្ត ពីតម្លៃ
លំហាត់ បង្ហាញពីរបៀប ដើម្បីប្តូររូបមន្តទៅតម្លៃមួយក្នុង Excel ឧទាហរណ៍ cell A3 ដែលផ្ទុករូបមន្ត ដែលបន្ថែម តម្លៃនៃ cell A2 ទៅតម្លៃនៃ cell A1។
a
ដើម្បីប្តូររូបមន្តនេះ ធ្វើជំហានខាងក្រោម
1. ជ្រើសរើស cell A3.
2. ចុចស្តាំ រួចហើយចុច Copy.
3. ជ្រើសរើស cell មួយកន្លែងលោកអ្នកចង់ paste រូបមន្ត ចុចស្តាំ រួចហើយចុច Paste Special។
a4. ចុច Values.
a5. ចុច OK។
លទ្ធផល:
a1. ជ្រើសរើស​ cell A3.
2. ចុចស្តាំលើព្រំដែន
3. ទាញ cell មកទីតាំងលោកអ្នកចង់បានដើម្បី paste លទ្ធផលរូបមន្តបង្ហាញ
a4. ចុចស្តាំ mouse រួចហើយចុច ‘Copy Here as Values Only’
aលទ្ធផល:
aលំហាត់ ដ្យាក្រាម Histogram
លំហាត់នេះ បង្រៀនពីរបៀបដើម្បីបង្កើត ដ្យាក្រាម histogram ក្នុងកម្មវិធី Excel
1. ដំបូងបញ្ចូលលេខ
a2. លើ Data tab ចុច Data Analysis
a3. ជ្រើសរើស Histogram រួចហើយចុច OK
a4. ជ្រើសរើសលំដាប់ range A2:A19.
5. ចុចក្នុងប្រអប់ Bin Range box ហើយជ្រើសរើស range C3:C7.
6. ចុចប៊ូតុង Output Range option ចុចប្រអប់ Output Range រួចហើយជ្រើសរើស cell F3.
7. ឆែក Chart Output.
a8. ចុចលើ OK។
a9. ចុចលើជ្រុងខាងស្តាំរួចហើយ ចុច Delete.
1០. ដើម្បីដោះរវាង របា bar ចុចស្តាំលើរបា bar ជ្រើសរើស Format Data Series រួចហើយប្តូរ Gap Width ទៅ 0% ជ្រើសរើស Border Color ដើម្បីបន្ថែមព្រំដែន។
a

លំហាត់ Excel- វិភាគទិន្នន័យ

aលំហាត់ទី Data Form
ទម្រង់ទិន្នន័យអនុញ្ញាតអោយ លោកអ្នកបន្ថែម កែរៀបរៀង និងលប់ជួរ records (rows) ហើយបង្ហាញ criteria ពិត។
1. មុនពេលលោកអ្នកប្រើ data form លោកអ្នកបន្ថែម Form
2. បើក Excel file.
3. ចុចបញ្ជា Form
a4. ប្រើ Find Prev និង Find Next ដើម្បីងាយស្រួលប្តូរ record (row) ទៅជាផ្សេងទៀត
aចំណាំ: ប្រើ New ឬ Delete button ដើម្បីបន្ថែម add ឬលប់ delete records។ ការរៀបរៀង record មួយលោកអ្នកអាចប្រើ Restore ដើម្បី undo ផ្លាស់ប្តូរធ្វើឡើងវិញ។
5. ដើម្បីបង្ហាញតែ record នោះដែលជួបលើ criteria ចុចលើប៊ូតុង Criteria
6. បញ្ចូល criteria រួចចុចលើ Form។
a7. កាលណាលោកអ្នកប្រើ Find Prev និង Find Next លោកអ្នកគ្រាន់តែមើលឃើញ records ទាំងនោះ លើ criteria។
aលំហាត់ទី  តារាង Data
One Variable Data Table
ដើម្បីបង្កើតអថេរតារាង variable data table អនុវត្តជំហានខាងក្រោម
1. ជ្រើសរើស cell B12 រួចហើយវាយ =D10
2. វាយភាគរយខុសគ្នានៅក្នុង column A
3. ជ្រើសរើសលំដាប់ A12:B17.
នឹងគណនាតម្លៃចំណេញ ប្រសិនបើលោកអ្នកលក់ 60% ឬតម្លៃខ្ពស់ជាង 70%
a4. លើ Data tab ចុចលើ What-If Analysis រួចហើយជ្រើសរើស Data Table ពីបញ្ជី
a5. ចុចក្នុងប្រអប់ ‘Column input cell’ box (ភាគរយគឺនៅក្នុង column) រួចហើយជ្រើសរើស cell C4។ យើងជ្រើសរើស cell C4 ពីព្រោះភាគរយយោងតាម cell C4 (% លក់ក្នុងតម្លៃខ្ពស់)។
aលទ្ធផល
aអថេរ ពីរតារាងទិន្នន័យ Data Table ដើម្បីបង្កើតអថេរ ពីរតារាងទិន្នន័យ អនុវត្តជំហានខាងក្រោម
1. ជ្រើសរើស cell A12 វាយ =D10 (យោងតាមចំនួនសរុបចំណេញ profit cell).
2. វាយទំហំចំណេញ តម្លៃខ្ពស់នៅក្នុង row 12។
3. វាយភាគរយខុសគ្នានៅក្នុង column A.
4. ជ្រើសរើសលំដាប់ A12:D17.
យើងនឹងគណនាតម្លៃសរុបចំណេញ បន្សំនៃ ‘% បានលក់ខ្ពស់បំផុត’ និង ‘ទំហំចំណេញនៃតម្លៃខ្ពស់បំផុត
a5. លើ Data tab ចុចលើ What-If Analysis រួចហើយជ្រើសរើស Data Table ពីបញ្ជី list។
a6. ចុចលើប្រអប់ ‘Row input cell’ box (ទំហំចំណេញក្នុង row) ជ្រើសរើស cell D7
7. ចុចក្នុងប្រអប់ ‘Column input cell’ (ភាគរយនៅក្នុង column) រួចហើយជ្រើសរើស cell C4។
យើងជ្រើសរើស cell D7 ពីព្រោះទំហំចំណេញ យោងតាម cell D7។ យើងជ្រើសរើស cell C4 ពីព្រោះ ភាគរយយោងតាម cell C4។ កម្មវិធី Excel ឥឡូវដឹងថាវាផ្លាស់ប្តូរ cell D7 និង C4 ជាមួយ $50 និង 60% ហើយគណនាចំនួនសរុបចំណេញ ផ្លាស់ប្តុរ cell D7 និង C4 ជាមួយ $50 and 70% និងគណនា ចំនួនសរុបចំណេញ។
a8. ចុចលើ OK
លទ្ធផលបង្ហាញ
aលំហាត់ទី បង្កើត Drop-down List
អ្នកប្រើប្រាស់ជ្រើសេរើស Pizza ពី drop-down list។
adrop-down list ទីពីរផ្ទុក Pizza item
aដើម្បីបង្កើត drop-down list អនុវត្ត
1. នៅលើ sheet​ ទីពីរបង្កើត ឈ្មោះលំដាប់

Name Range Address
Food A1:A3
Pizza B1:B4
Pancakes C1:C2
Chinese D1:D3

a2. នៅលើ sheet ដំបូងជ្រើសរើស cell B1
3. លើ Data ចុចលើ Data Validation
aប្រអប់បង្ហាញ ‘Data Validation’
4. ក្នុងប្រអប់ Allow ចុចលើ List។
5. ចុចលើប្រអប់ Source ហើយវាយ =Food.
a6. ចុចលើ OK.
លទ្ធផល:
a7. បន្ទាប់មកជ្រើសរើស cell E1.
8. ក្នុងប្រអប់ Allow ចុចលើ List.
9. ចុចក្នុងប្រអប់ Source ហើយវាយ =INDIRECT($B$1).
a10. ចុចលើ OK.
លទ្ធផល:
a

លំហាត់ Excel-Count, List


aលំហាត់ទី រាប់
Cell ជាមួយអត្ថបទ Text
លំហាត់នេះបង្ហាញ ពីរបៀបរាប់ចំនួននៃ cell រាប់ចំនួននៃ cell ដែលផ្ទុកលេខ និងពីរបៀបរាប់ចំនួននៃ cell ជាមួយអត្ថបទ text។
1. ប្រើអនុគមន៍ COUNTA ដើម្បីរាប់ចំនួននៃ cell
a2.អនុគមន៍ COUNT រាប់លេខ ដែលផ្ទុកលេខ
a3.អនុគមន៍ COUNTIF រាប់ចំនួននៃ cell ជាមួយអត្ថបទ text
aលំហាត់ទី​      រាប់តម្លៃ លំហាត់ បង្ហាញពីរបៀបបង្កើតរូបមន្ត array ដែលរាប់តម្លៃ។ កាលណាលោកអ្នកចង់រាប់តម្លៃក្នុង លំដាប់ A1:A6។
a1.ប្រើអនុគមន៍ COUNTIF
a2.ដើម្បីរាប់តម្លៃ យើងបន្ថែមអនុគមន៍ SUM រួចហើយផ្លាស់ប្តូរ 5 ជាមួយ A1:A6។
a3.ចុងបញ្ចប់ ចុចលើ CTRL + SHIFT + ENTER។
aចំណាំ: រូបមន្ត បង្ហាញពី array ដោយប្រើសញ្ញា {}។

លំហាត់ទី​១៣  Custom Listsប្រសិនបើលោកអ្នក បង្កើត custom list ក្នុង Excel លោកអ្នកអាចបំពេញក្នុងលំដាប់ដោយងាយជាមួយ បញ្ជី ផ្នែក អតិថិជន ទីក្រុង លេខកាត credit card។
1.វាយ Sun ទៅក្នុង cell B2
a2.ជ្រើសរើស cell B2 ចុចជ្រុងខាងស្តាំនៃ cell B2 រួចហើយទាញទៅ cell H2។
a3. លើ File ពីបៃតង
4. ចុចលើ click Options។ក្រោម Under Advanced ចូលក្នុង General រួចហើយចុច Edit Custom Lists។
a5.ដើម្បីបង្កើត custom list វាយបញ្ចូលបញ្ជី list រួចហើយចុចលើ Add។
aចំណាំ: លោកអ្នកអាចបញ្ចូល បញ្ជី list មួយពី worksheet បាន។
6. ចុចលើ OK
7. វាយ London ក្នុង cell C2។
a8.ជ្រើសរើស cell C2 ចុចជ្រុងខាងស្តាំដៃនៃ cell C2 រួចហើយទាញទៅ cell C5
aលំហាត់ទី​  បង្កើត Data Bars, សមាត្រពណ៌, Icon

1. ជ្រើសរើសលើលំដាប់
2. នៅលើ Home tab ចុចលើទម្រង់លក្ខខ័ណ្ឌ Data Bars, Color Scales ឬ Icon Sets រួចហើយចុចជ្រើសរើសលើអ្វីដែលចង់បាន។
a– Data Bars បង្ហាញតម្លៃខ្ពស់
a– Color Scales បង្ហាញពណ៌តម្លៃនៅក្នុង cell
a– Icon Sets. បង្ហាញ icon ក្នុង cell។
a

លំហាត់ Excel- អនុវត្តន៍ List

aលំហាត់ ដាក់ទំព័រនៅកណ្តាល ដើម្បីដាក់ជួរលំដាប់នៃ cell លើទំព័រដោយស្វ័យប្រវត្តិ លោកអ្នកប្រតិ្តបត្តិតាមជំហានដូចខាងក្រោម
1. នៅលើ File tab ចុចលើ Print
2. ខាងក្រោម Settings ចុចលើ ‘Custom Margins’ ពីលើបញ្ជី Margins
– បន្ទាប់មក Next ឆែកលើ horizontally និង vertically។
aលំហាត់ទី​៦  ដាក់បញ្ជីឆែក Checklist លំហាត់នេះបង្រៀន ពីរបៀបលោកអ្នក ដើម្បីបង្កើត checklist ក្នុងកម្មវិធី Excel។ ជាដំបូង បើកលើ Developer បន្ទាប់មកចុចបង្កើតលើ checklist។
aដើម្បីបង្កើត checklist នេះអនុវត្តជំហានខាងក្រោម
1. នៅលើ Developer tab ចុចលើ Insert រួចហើយចុចលើប្រអប់ Check Box នៅក្នុង Form Control។
2. គូសប្រអប់ checkbox ក្នុង cell B2។
a3. ដើម្បីដោះ remove “Check Box 1” ចុចស្តាំលើប្រអប់ checkbox ហើយចុចលើអត្ថបទ text រួចហើយលប់វាចោល។
4. ជ្រើសរើស cell B2។
5. ចុចលើជ្រុងខាងស្តាំនៃ cell B2 រួចហើយទាញវាចុះក្រោមទៅ cell B11។
a6. ចុចខាងស្តាំដំបូងបង្អស់នៃប្រអប់ checkbox រួចហើយចុចលើ Format Control។
a7. ភ្ជាប់ប្រអប់ checkbox ទៅ cell បន្ទាប់វា (cell C2)។
a8. ធ្វើដូចជំហានទី៧ ធ្វើប្រអប់ checkbox ផ្សេងទៀត។
9. រាប់ចំនួននៃ items បញ្ចូលអនុគមន៍ COUNTIF ទៅក្នុង cell B14។
a10. លាក់ជួរ column C
11. បញ្ចូលអនុគមន៍ IF ទៅក្នុង cell B16
លទ្ធផលទទួលបាន:
aលំហាត់ទី​៧ ប្រៀបធៀប ពីរបញ្ជី List
លំហាត់នេះ អធិប្បាយពីរបៀបប្រៀបធៀបបញ្ជីពីរ ដែលប្រើ ទម្រង់លក្ខខ័ណ្ឌ។
aដើម្បីក្រុម highlight នៅក្នុងបញ្ជីដំបូង មិននៅក្នុងបញ្ជី list ទីពីរដោយអនុវត្តដូចខាងក្រោម
1. ជាដំបូងជ្រើសរើស ជួរលំដាប់ A1:A18 និងឈ្មោះបញ្ជី List ដំបូងរួចជ្រើសរើសជួរលំដាប់ B1:B20 និងឈ្មោះបញ្ជីទីពីរ។
2. បន្ទាប់ជ្រើសរើសជួរលំដាប់ A1:A18
3. លើ Home ចុចលើទម្រង់លក្ខខ័ណ្ឌរួចចុចលើ New Rule…
a4. ជ្រើសរើស “ប្រើរូបមន្តដើម្បីកំណត់ cell ទៅជាទម្រង់ format”.
5. បញ្ចូលរូបមន្តអនុគមន៍ =COUNTIF(secondList,A1)=0 រួចហើយបង្កើតទម្រង់ពណ៌
a6. ចុចលើ OK.
លទ្ធផលបង្ហាញ Miami ពណ៌ខៀវ
a7. ដើម្បី highlight ក្នុងបញ្ជីទីពីរ ដែលមិនបង្ហាញក្នុង list ទីមួយ ជ្រើសរើសជួរលំដាប់ B1:B20 បង្កើតតួនាទីថ្មីដោយប្រើ រូបមន្ត=COUNTIF(firstList,B1)=0 ហើយបង្កើតទម្រង់ ពណ៌ទឹកក្រូច។
aលំហាត់ទី​៨  បន្សំការប្រើប្រាក់
1.ឧបមាថាលោកអ្នកដាក់ប្រាក់ $100 ទៅក្នុងធនាគារមួយ តើលោកអ្នកនឹងវិនិយោគ បន្ទាប់ពីមួយឆ្នំាក្រោយមក តម្លៃនៃការប្រាក់ 8%? ចម្លើយគឺ $108។
a2.ឥឡូវនេះការប្រាក់ ($8) នឹងរកបានការប្រាក់ (បន្សំការប្រាក់) ឆ្នាំបន្ទាប់។ លោកអ្នកទទួល បានការវិនិយោគប៉ុន្មាន? បន្ទាប់ពីពីរឆ្នាំក្រោយមក តម្លៃការប្រាក់ interest rate 8%? ចម្លើយគឺ $116.64។
a3.តើនឹងទទួល ការវិនិយោគប៉ុន្មាន? បន្ទាប់ពីរយ:ពេល 5 ឆ្នំ? ទាញរូបមន្តចុះក្រោម cell A6។
aចម្លើយគឺ $146.93។
4.យើងធ្វើមេគុណ 100 និង 1.08, 5 ដង។ ដូច្នេះយើងអាចគណនាផ្ទាល់តម្លៃវិនិយោគ 5 ឆ្នាំក្រោយ។
aដែលបង្ហាញដូចជា:
aចំណាំ: គ្មានអនុគមន៍ពិសេសសម្រាប់គណនាបន្សំការប្រាក់ ក្នុង Excel។ លោកអ្នកអាចគណនា បន្សំការប្រាក់ចំណេញ ដោយ ប្រៀបធៀបរវាងតម្លៃ នៃខួបខុសគ្នា។
5. ឧបមាថាលោកអ្នកដាក់ប្រាក់ $10,000 ទៅក្នុងធានាគារ។ តើនឹងទទួលកំរៃប៉ុន្មានក្នុង ការវិនិយោគ បន្ទាប់ពី 10 ឆ្នំាំក្រោយមកខួបនៃការប្រាក់ 5% រៀងរាល់ខែ? ចម្លើយគឺ $16,470។
a6. ឧបមាថាលោកអ្នកដាក់ប្រាក់ $10,000 ក្នុងធានាគារ។ តើនឹងទទួលកំរៃប៉ុន្មានក្នុង ការវិនិយោគ បន្ទាប់ពី 15 ឆ្នំាំក្រោយ មកខួបនៃការប្រាក់ 4% រៀងរាល់ខែ? ចម្លើយគឺ 18,167។
aលំហាត់ទី​៩  ចម្លងតែ Cell មើលឃើញកម្មវិធី Excel ចម្លងទាំង  cell មើលឃើញនឹងលាក់បាត។ យ៉ាងណា វាគឺចម្លងបានតែ cell មើលឃើញ តែ ប៉ុណ្ណោះ។ ក្នុងលំហាត់ មិនលាក់ជួរ row 2 កាលណាលោកអ្នកចម្លង copy/paste ជួរនេះ វានឹងបង្ហាញលទ្ធផល:
aដើម្បីចម្លង តែ cell មើលឃើញ អនុវត្តជំហានដូចខាងក្រោម
1. ជ្រើសរើសជួរ A1:A4
2. នៅលើ Home ចុចលើ Find & Select ចូលក្នុង Go To Special…
a3. ចុចតែ cells មើលឃើញរួចចុចលើ OK
aកម្មវិធី Excel ជ្រើសរើសតែ cell មើលឃើញ
4. ចុចលើ Ctrl + c ដើម្បីចម្លងជួរ
5. ជ្រើសរើស cell A6 រួចចុច Ctrl + v ដើម្បី paste ជួរ
a

លំហាត់ Excel- អនុវត្តលើ Filter

លំហាត់ទី អនុវត្តលើកម្មវិធី Excel 2010
a
លំហាត់ទី ១ អនុវត្តលើ Advanced Filter
លំហាត់នេះ បង្រៀនពីរបៀបអនុវត្ត advanced filter គ្រាន់តែបង្ហាញរបាយការណ៍ ដែលជួបសាមញ្ញាំ។ កាលណាលោកអ្នកប្រើ Advanced Filter អ្នកត្រូវការបញ្ចូល criteria លើ worksheet។ បង្កើត Criteria មួយ (ព្រំដែនខៀវ បង្ហាញ) លើទិន្នន័យ។ ប្រើជួរឈរ column ដូចគ្នានៅខាងលើ។  បន្ថែម Add Criteria ដើម្បីបង្ហាញការលក់ នៅសហរដ្ឋអាមេរិក អនុវត្តតាមជំហានខាងក្រោម:

1.       បញ្ចូល criteria បង្ហាញនៅលើ worksheet
a2. ចុចលើ cell ទោលនៅខាងក្នុងទិន្នន័យ
3.លើទិន្នន័យ Data ក្នុងក្រុម Sort & Filter ចុចលើ Advanced
a4. ចុចលើប្រអប់ Criteria រួចជ្រើសរើស range A1:D2 (ខៀវ)។
5. ចុចលើ OK
aលទ្ធផល
a
ឬ Or Criteria ដើម្បីបង្ហាញការលក់នៅសហរដ្ឋអាមេរិក អនុវត្តតាមជំហានខាងក្រោម
6. បញ្ចូល criteria បានបង្ហាញលើ worksheet ដូចខាងក្រោម
7. លើទិន្នន័យ Data ចុចលើ Advanced រួចហើយកែតម្រូវ Criteria ទៅ range A1:D3 (ខៀវ)
8. ចុច OK
a
លទ្ធផល
aលំហាត់ទី ២ អនុវត្តលើ ថវិកា Budget
លំហាត់នេះបង្ហាពីរបៀប ចំណាយថវិកា ក្នុង Excel
1. បញ្ចូល ប្រភេទផ្សេងៗនៃប្រាក់ចំណូល និងប្រាក់ចំណាយក្នុងជួរឈរ Column A
aលើ Home ក្នុងក្រុម Font លោកអ្នកប្រើបញ្ជាខុសគ្នាដើម្បីប្តូរទំហំ font និងស្តាយ font របស់អត្ថបទ។ ចុចលើ ព្រំដែនខាងស្តាំ នៃជួរ column A ខាងលើដើម្បីដំឡើងប្រវែង column។ បញ្ចូលពាក្ស Jan ទៅក្នុង cell B2 បន្ទាប់មក​ជ្រើសរើស cell B2 ចុចលើជ្រុងខាងស្តាំនៃ cell រួចហើយ ទាញកាត់ទៅ cell M2។ កម្មវិធី Excel បន្ថែមខែ ដោយស្វ័យប្រវត្តិ។
a3. បញ្ចូលទិន្នន័យខ្លះ
4. បញ្ចូលអនុគមន៍ SUM ទៅក្នុ cell B6។ ដើម្បីសម្រេចបាននេះ ជ្រើសរើស cell B6 វាយសញ្ញាស្មើ (=) បញ្ចូល SUM(, ជ្រើសរើសលើ Range B4:B5, បិទជាមួយ “)” រួចហើយចុចលើ Enter។
aលើ Home ក្នុងក្រុម Font លោកអ្នកអាចបន្ថែមព្រំដែនខាងលើ
5. ជ្រើសរើស cell B6 ចុចជ្រុងខាងស្តាំនៃ cell រួចហើយទាញកាត់ទៅ cell M6។ កម្មវិធី Excel ចំលង អនុគមន៍ និងដែនទៅ cell ផ្សេងទៀត។
a6. បញ្ចូលអនុគមន៍ SUM ទៅក្នុង cell O4 ចងចាំថាជ្រើសរើស cell O4 វាយសរសេរ =SUM(, ជ្រើសរើស range B4:M4, បិទជាមួយ “)” រួចហើយចុចលើ Enter។
7. ទាញ cell O4 ចុះក្រោមទៅ cell O6
a8. ធ្វើឡើងវិញជំហានទី 4, 5 និង 6 សម្រាប់ចំណាយ
9. បន្ថែម Short/Extra row
aលំហាត់ទី ៣ អនុវត្តលើ ប្រតិទិន Calendar
លំហាត់នេះបង្ហាញពីបៀបបង្កើតប្រតិទិន 2013 ក្នុង Excel (ឬប្រតិទិន 2014, ប្រតិទិន 2015, ។ល។) លោកអ្នកអាចដោនឡូត Excel file យកមកកែធ្វើ។
a1.    ដំបូង បង្កើតរូបមន្តងាយ របស់យើងដើម្បីយល់យើងត្រូវបង្កើតដូចតទៅឈ្មោះ       Cells
ប្រតិទិនឆ្នាំ CalendarYear K5 JanOffset =DATE(CalendarYear,1,1)-WEEKDAY(DATE(CalendarYear,1,1))
a2.    មើលរូបមន្តក្នុង cell D4
a3.    យើងប្តូរ format to “day format” បង្ហាញថ្ងៃ នៃខែ day of month
a

ចែកចាយឯកសារ Excel ​លើ Network

កម្មវិធី MS .excel ពិត​ជា​បាន​ដឹង​ហើយ​ថា​កម្មវិធី Excel វា ​ពិត​ជា​មាន​សារៈសំខាន់​ណាស់​សម្រាប់​អ្នក​ធ្វើការ​គណនា​ទិន្នន័យ​ជា​លេខ​ មាន​ជា​តារាង​ឬ​ជា​វិក្កយបត្រ​ផ្សេងៗ​ជា​ពិសេស​កិច្ចការ​ការិយាល័យ​ព្រមទាំង ​ប្រើ​ដើម្បី​ធ្វើការ​កំណត់​អ្វី​មួយ​នៅ​លើ​សន្លឹក​កិច្ចការ​បាន​យ៉ាង​ស្រួល ​ទៀត​ផង។​ហើយ​នៅ​ពេល​បច្ចុប្បន្ន​កម្មវិធី​មួយ​នេះ​កំពុង​មាន​ការ​ពេញ​និយម​ ប្រើ​យ៉ាង​ច្រើន​មិន​ថា​នៅ​ទីណា​ឬ​ប្រទេស​ណា​នោះ​ទេ។​ នៅ​ខាង​ក្រោម​នេះ​គឺ​ជា​គន្លឹះ​ដ៏​ពិសេស​មួយ​ទៀត​ដែល​យើង​ខ្ញុំ​និង​បង្ហាញ​ ​លោកអ្នក​ដោយ​អាច​ផ្ដល់​ភាព​ងាយស្រួល​សម្រាប់​ធ្វើការ​បាន​រួម​គ្នា​នៅ​លើ​ ឯកសារ​តែមួយ​នៅ​ពេល​តែមួយ​ដោយ​មិន​បង្ក​ភាព​ស្មុគស្មាញ​និង​សាំញ៉ាំ​ឡើយ។ ​សូម​មើល​ពី​របៀប​នៃ​ការ​អនុវត្ត​ដូច​ខាង​ក្រោម​ជាមួយ file Excel 2010 ដែល​យើង​បាន​បង្កើត​ទុក។
-បើក file Excel របស់​អ្នក​ដែល​ចង​កំណត់​ឱ្យ​ប្រើប្រាស់​រួម​គ្នា​បាន​ច្រើន user នៅ​ពេល​តែ​មួយ​លើ​បណ្ដាញ Network បន្ទាប់​មក​ចុច​លើ​ពាក្យ “Review” នៅ​លើ​ម៉ឺនុយ​បារ​រួច​ចុច​ជ្រើសរើស​យក “Share Workbook”។​ប៉ុន្តែ​សម្រាប់​អ្នក​ប្រើ Ms. Excel 2003/XP/2000/97 អ្នក​ត្រូវ​ចុច​លើ Tools > “Share Workbook…”។
aចុច​លើ​ថេប “Editing”បន្ទាប់​មក​អ្នក​ត្រូវ​ជ្រើសរើស​យក​ប្រអប់ “Allow changes by more than one user at the same time. This…” រួច​ដើម្បី​បន្ត​ចុច​លើ OK
aក្នុង​ករណី​លោកអ្នក​ចង់​ធ្វើការ​កំណត់​ដើម្បី​ផ្លាស់​ប្ដូរ​តាម​ការ​ទាមទារ​របស់​អ្នក​បាន​ដោយ​ចុច​លើ​ថេប “Advanced “
aក្រោយ​ពី​លោកអ្នក​បាន​កំណត់​យក​ការ​ចង់បាន​ទៅ​លើ​តួនាទី​នីមួយ​ដែល​មាន​ស្រាប់​បន្ទាប់​មក​ចុច​លើ OK ដើម្បី​យល់ព្រម​ស្រប​តាម​ការ​កំណត់​របស់​អ្នក​រួម​អ្នក​ទទួល​បាន​សារ​មួយ​ដើម្បី​បញ្ជាក់​ប្រាប់​អ្នក។
a-ជ្រើសរើស​យក OK ដើម្បី​យល់ព្រម​រក្សា​ទុក​តាម​ការ​កំណត់​របស់​អ្នក។​បន្ទាប់​ពី​បាន​កំណត់​ដូច​ការ​ណែនាំ​ខាង​លើ​រួច​មក​អ្នក​អាច​យក file នេះ​ទៅ​ដាក់​ដើម្បី​ប្រើប្រាស់​រួម​គ្នា​នៅ​លើ​បណ្ដាញ Network បាន​យ៉ាង​ពេញលេញ​ដោយ​មិន​ទាមទារ​ឱ្យ​មាន​ការ​រង់ចាំ​ឬ​សារ​បង្ហាញ​អ្នក​ថា Read only ដូច​មុន​ទៀត​ឡើង​ព្រមទាំង​ផ្ដល់​ភាព​ងាយស្រួល​ដល់​អ្នក​ក្នុង​ការ​ធ្វើការ​កែប្រែ​ទៅ​តាម user នីមួយ​នៅ​លើ​សន្លឹក​កិច្ចការ​នីមួយៗ។

 

ប្រើ Vlookup ក្នុង​​ Excel2007

យើង​ដឹង​ហើយ​ថា​កម្មវិធី​ការិយាល័យMs.excel ជា ​កម្មវិធី​មួយ​ដែល​មាន​ការ​និយម​ប្រើ​ច្រើន​សម្រាប់​រក្សា​ទុក​នូវ​ទិន្នន័យ ​ឬ​កិច្ច​ការងារ​ផ្សេងៗ។​ជា​ពិសេស​គឺ​អ្នក​អាច​ប្រើ​កម្មវិធី​នេះ​សម្រាប់​ ធ្វើការ​ទូទាត់​ទៅ​លើ​ការ​ចំណូល​ចំណាយ​ផ្សេងៗ​បាន​យ៉ាង​ងាយស្រួល​ដោយ​មិន​ បង្ក​ភាព​ស្មុគស្មាញ​ដល់​អ្នក​ប្រើប្រាស់។​ម្យ៉ាង​វិញទៀត​គឺ​កម្មវិធី​នេះ​ មិន​តម្រូវ​ឬ​ទាមទារ​កុំព្យូទ័រ​ដែល​មាន​ទំហំ CPU , RAM , & Hard disk ធំ​ពេក​ដែរ។​ ​យក​ឧទាហរណ៍​មួយ​មក​ធ្វើការ​បង្ហាញ​លោកអ្នក​នៅ​ក្នុង​កម្មវិធី Ms.Excel ដើម្បី​ធ្វើ​ជា​វិក្កយបត្រ​សម្រាប់​ផ្ដល់​ជួន​អតិថិជន​នៅ​ពេល​ពួក​គេ​បាន​ទិញ​ទំនិញ​ឬ​ផលិតផល​របស់​អ្នក​ដោយ​ប្រើប្រាស់​រូបមន្ត Vlookup និង​គន្លឹះ​សំខាន់​ដែល​អ្នក​អាច​យក​មក​ចង​ទុក​សម្រាប់​ប្រើ​ទៅ​តាម​តម្រូវ​ការ​នៃ​ការងារ។
១-​ជា​ដំបូង​អ្នក​ត្រូវ​បង្កើត file មួយ​មាន​ឈ្មោះ​ថា account.xlsx សម្រាប់​រក្សា​និង​វា​បញ្ចូល​ប្រភេទ​ផលិតផល​ផ្សេងៗ​ដែល​អតិថិជន​បាន​ទិញ។
-កំណត់​ចំណង​ជើង​នៅ​តាម column ឬ Title នីមួយៗ​ដូច​មាន​ក្នុង​តារាង​ខាង​ក្រោម។

P_Id P_Name Quantity Unit_Price Discount Payment Guarantee

៣-បើក file ឈ្មោះ​ថា account.xlsx ដើម្បី​បញ្ចូល​ចំណង​ជើង​និង​ប្រភេទ​ផលិតផល​ដូច​មាន​ជា​ឧទាហរណ៍​ក្នុង​រូប​ខាង​ក្រោម។
a-អ្នក​អាច​ប្ដូរ​ឈ្មោះ​នៃ​សន្លឹក​កិច្ចការ( work sheet1) ជា​ឈ្មោះ​ថ្មី​គឺ products
-product id (P_ID) ទោះបី​នៅ​ពេល​នេះ​អ្នក​មិន​ត្រូវ​ការ​ប្រើ​វា​ក៏​ដោយ​ក៏​អ្នក​គូរ​តែ​បង្កើត​វា​ឱ្យ​មាន។
៤-ដាក់ ​ឈ្មោះ​ឱ្យ​ទិន្នន័យ​ជា​ក្រុម​ដើម្បី​ងាយស្រួល​ក្នុង​ការ​ហៅ​ទិន្នន័យ​ដែល​ មាន​ឈ្មោះ​នៅ​ក្នុង​ក្រុម​នោះ​ទៅ​ប្រើ​នៅ​លើ​សន្លឹក​កិច្ចការ​ផ្សេងៗ។
aSelect លើ​ក្រម​ទិន្នន័យ​ដែល​អ្នក​ចង់​ដាក់​ឈ្មោះ​ជា​ក្រុម​ឧទាហរណ៍​ថា​នៅ​ពេល​នេះ​យើង​ខ្ញុំ​ជ្រើសរើស​យក​ទិន្នន័យ​ស្ថិត​នៅ​ក្នុង column P_Name បន្ទាប់​មក​ទើប​យើង​ចាប់​ផ្ដើម​ដាក់​ឈ្មោះ​ឱ្យ​ក្រុម​នោះ​។​នៅ​ពេល​នេះ​យើង​ដាក់​ឈ្មោះ​ថា prodoct_type បន្ទាប់​មក​ចុច​លើ Key ‘ Enter ‘ ដើម្បី​ទទួល​យក​ឈ្មោះ​ថ្មី​នេះ។
៥-បង្កើត​វិក្កយបត្រ​(invoice) សម្រាប់​ចេញ​ឱ្យ​ទៅ​អតិថិជន​ក្រោយ​ពេល​គេ​បាន​ទិញ​ផលិតផល​ពី​ហាង​អ្នក​ដោយ​បង្កើត​សន្លឹក​កិច្ចការ​ថ្មី​ឈ្មោះ​ថា invoice។
៦-ប្រើប្រាស់ Validation ដើម្បី​ទាញ​ទាញ​ទិន្នន័យ​ពី​សន្លឹក​កិច្ចការ​ឈ្មោះ​ថា products មក​បង្ហាញ​នៅ​លើ​សន្លឹក​កិច្ចការ invoice ឬ​វិក្កយបត្រ។
a-ជ្រើសរើស cell ណា​ដែល​អ្នក​ចង់​រក្សា​ទិន្នន័យ​នៅ​ក្នុង​សន្លឹក​កិច្ចការ​ថ្មី​សម្រាប់​ធ្វើ​វិក្កយបត្រ​ដោយ​ជ្រើសរើស​យក​តែមួយ column ជា​គោល​បន្ទាប់​មក​ចុច​លើ Data នៅ​លើ toolbar។
a៧-ចុច​លើ​ម៉ឺនុយ​បា Data Validation> Data Validation…​ដូច​មាន​បង្ហាញ​តាមរយៈ​រូប​ខាង​លើ។
a
-Allow: ជ្រើសរើស​យក list នៅ​ពេល​អ្នក​ចុច​លើ cell នោះ​វា​និង​បង្ហាញ​ទិន្នន័យ​ដល់​អ្នក​ជា List សម្រាប់​ជ្រើសរើស​នូវ​ឈ្មោះ​ឬ​ប្រភេទ​ទិន្នន័យ​នីមួយៗ។
-prodoct_type​ជា​ឈ្មោះ​ទិន្នន័យ​ជា​ក្រុម​ដែល​អ្នក​បាន​ដាក់​ឱ្យ​នៅ​ក្នុង​សន្លឹក​កិច្ចការ products ហៅ​វា​មក​បង្ហាញ​នៅ​លើ​សន្លឹក​កិច្ចការ​វិក្កយបត្រ​នេះ។​ក្រោយ​ពី​បាន​បំពេញ​ដូច​រូប​ខាង​លើ​រួច​មក​ចុច​លើ​ប៊ូតុង OK ដើម្បី​យល់​ព្រម។
a៨-ប្រើ​រូបមន្ត VLOOKUP ដើម្បី​ទាញ​យក​ទិន្នន័យ​ពី​សន្លឹក​កិច្ចការ product ដែល​បាន​រក្សា​ប្រភេទ​ទិន្នន័យ​មក​បង្ហាញ​នៅ​លើ​សន្លឹក​វិក្កយបត្រ​ទៅ​តាម​ឈ្មោះ​ដែល​អ្នក​ជ្រើសរើស​យក​ចេញ​ពី Cell អ្នក​បាន​កំណត់​យក​ជាមួយ​ការ​ប្រើ Data Validation ។ មាន​រូប​មន្ត​ទូទៅ៖ VLOOKUP (lookup_value, table_array,col_index_num,[range_lookup])
-lookup_value: ជា​តម្លៃ​នៃ​ទិន្នន័យ​របស់​អ្នក​ដែល​ត្រូវ​រក​នៅ​ក្នុង Cell ដូច​នៅ​ក្នុង​ឧទាហរណ៍​នេះ​យើង​ខ្ញុំ​ចង់​ធ្វើការ​ស្វែងរក​តាម​ឈ្មោះ​ផលិតផល​គឺ product type ចេញ​ពី column Product Name។
-table_array: ជា​កន្លែង​ដែល​អ្នក​ត្រូវ​ស្វែង​រក​ទិន្នន័យ​ថា​ទិន្នន័យ​ទាំង​អស់​នោះ​អ្នក​ទាញ​ចេញ​ពី​តារាង​ណា​ចេញ​ពី​សន្លឹក​កិច្ចការ​ណា?​ដោយ​វា​មាន​ការ​អាស្រ័យ​តាម​Cell ដែល​មាន​ជាក់​ស្ដែង​ដូច​មាន​ក្នុង​ឧទាហរណ៍​នេះ​គឺ($B$2:$D$10)។
-col_index_num: ជា​ទីតាំង​ឬ column ណាមួយ​ដែល​អ្នក​ត្រូវ​ហៅ​តម្លៃ​របស់​វា​មក​បង្ហាញ។​នៅ​ក្នុង​ឧទាហរណ៍​នេះ​យើង​ហៅ column ‘ quantity មក​បង្ហាញ។
-[range_lookup]: ជា​តម្លៃ​ឬ​ជា​ ទីតាំង​មួយ​សម្រាប់​ឱ្យ​អ្នក​ធ្វើការ​ផ្គូផ្គង។​ប្រសិនបើ​វា​បាប​ជួប​តម្លៃ​ ចុង​ក្រោយ​ហើយ​វា​បាន​បោះ​តម្លៃ​នោះ​ចេញ​មក។​នៅ​ក្នុង​ឧទាហរណ៍​នេះ​វា​មិន​ មាន​លក្ខណ​ឬ​តម្លៃ​ទេ​ប្រសិនបើ​វា​រក​ឈ្មោះ​មិន​ឃើញ​ជា​លទ្ធផល​វា​និង​ផ្ដល់ ​សញ្ញា #N/A ។​ចំណាំ​ថា​នៅ​ក្នុង Excel មាន​តម្លៃ​ពី​គឺ 0 ជំនួស​ឱ្យ False ហើយ 1ជំនួស​ឱ្យ True។
aនៅ​ក្នុង cell quantity អ្នក​ត្រូវ​បំពេញ​រូបមន្ត​ដូច​ខាង​ក្រោម។
=VLOOKUP(A2,products!$B$2:$D$10,2,FALSE)
-A2: ជា​តម្លៃ​ដែល​អ្នក​ត្រូវ​ធ្វើការ​ជ្រើសរើស​យក​ជា​ពី Product Name (P_Name)។
-Products!: ជា​ឈ្មោះ​សន្លឹក​កិច្ចការ​ដែល​អ្នក​ហៅ​ពី​សន្លឹក​កិច្ចការ​ទី​មួយ (products)។
-$B$2:$D$10:​ជា Cell ដែល​យើង​ត្រូវ​ទាញ​ទិន្នន័យ​មក​បង្ហាញ​ហើយ​លេខ 2 ជា​ជួរ​ឈរ​ដែល​យើង​បាន​ជ្រើសរើស​យក​ទិន្នន័យ​យក។
*នៅ​ក្នុង cell Unit_Price: =VLOOKUP(A2,products!$B$2:$D$10,3,FALSE)​ហើយ​នៅ​ក្នុង cell ផ្សេងៗ​អ្នក​ត្រូវ​បំពេញ​រូបមន្ត​ដូច​គ្នា​ប៉ុន្តែ​ត្រូវ​ដូរ​ចំនួនcol_index_num ឬ​លេខ​នៃ​ជូរ​ឈរ​ផ្សេងៗ​ពី​គ្នា​ឱ្យ​ត្រូវ​និង​ទីតាំង​ដែល​អ្នក​ចង់​ទាញ​មក​បង្ហាញ។
៩-លទ្ធផល​ទទួល​បាន​ក្រោយ​ពី​ប្រើ VLOOKUP គឺ៖
a-ម្យ៉ាង​ទៀត​អ្នក​អាច​ប្រើ VLOOKUP ទាញ​យក​ទិន្នន័យ​ដោយ​ផ្ទាល់​ដោយ​អ្នក​មិន​ចាំបាច់​ចុច​ជ្រើសរើស​តាមរយៈ​ឈ្មោះ​ឡើយ​ដោយ​គ្រាន់តែ​បញ្ចូល​រូបមន្ត VLOOKUP: =VLOOKUP(A2,products!$A$2:$D$10,4,FALSE)។
a