មេរៀនទី១: សមាសធាតុកុំព្យូទ័រ Laptop

Laptop Repairមេរៀនទី ១:ការណែនាំសមាសធាតុរបស់កុំព្យូទ័រ Laptop
មេរៀនខាងក្រោមនេះ ជាការណែនាំសមាសធាតុនីមួយៗ នៅក្នុង កុំព្យូទ័រ Laptopនិងបន្ទាប់មកមានការបង្ហាញដោះសមាធាតុ នៅ ខាង ក្នុង របស់ប្រភេទកុំព្យូទ័រ Laptop នីមួយៗដែលមានបង្ហាញ លើ រូបភាព។  រូបភាពខាងក្រោមគឺជាប្រព័ន្ធសៀគ្វី Motherboard របស់ កុំព្យុទ័រ Laptop ដែលផ្គត់ផ្គង់ទៅអោយសមាសធាតុរបស់ កុំព្យូទ័រ ទាំមូល។
1. ប្រព័ន្ធសៀគ្វី Motherboard ទាំងមូល
Laptop Repair
ប្រព័ន្ធ system board ដែលគេអោយឈ្មោះថា motherboard ឬអ្នក ខ្លះហៅថា mainboard គឺជាបណ្តុំសៀគ្វី circtuit ប្រើនៅក្នុង laptop វាមិនដូចកុំព្យូទ័រសៀគ្វី board របស់កុំព្យូទ័រ Desktop PC ឡើយ។ ប្រព័ន្ធ board របស់ laptop គឺមាន ភាពខុសគ្នា វាមានខ្សែស៊ីម៉ារាប់ ពាន់ ដែលមានទំហំតូចបំផុត។ លោកអ្នកមិនអាច ដោះ motherboard Toshiba laptop ហើយយកទៅដំឡើងជាមួយ Dell laptop បាន ឡើយ។ នៅផ្នែកខាងក្នុងរបស់កុំព្យូទ័រ laptop ត្រូវបានភ្ជាប់ទៅប្រព័ន្ធ system board ដែលឆ្លងកាត់ដោយខ្សែ connector ពីមួយទៅ មួយ បានដាក់គន្លឹះជានៅលើ សៀគ្វី board ឬឆ្លងកាត់តាមខ្សែកាប cable។
2. ការជួសជុល Motherboard កុំព្យូទ័រ Laptop : មិនមានថាមពល power ចូលក្នុង ថាមពល Power មានតែមិនអាច boot ចូលបាន កុំព្យូទ័រតែងតែបិទ Shutdown ចំណែកឯថាមពលចូលបិទបើក ថ្ម Battery មានបញ្ហានៅពេលសាក កំដៅឡើង ក្តៅខ្លាំង គ្មានសំលេង Sound និងគ្មានសញ្ញាវីដេអូ video តែងតែបិទ shut down នៅពេល ដែលធ្វើចលនាប៉ះវា នៅលើ AC adapter បិទកាលណាដោតចូល។
មូលហេតុ: ខូចតង់ស្យុង voltage regulator chip ខូចកង់ដង់សាទ័រ capacitor និងខូចរ៉េស៊ីស្តង់ resistor ឬខូច BGA chip ខូចលើ diode និង thermal chip។
2.1 បញ្ហានៅពេលខូចលើ motherboard របស់កុំព្យូទ័រ Laptop
• គ្មានថាមពល power ចរន្តឆ្លងកាត់
• ថាមពល Power មានតែមិនអាច boot ចូលបាន
• កំដៅឡើងខ្លាំងខុសពីធម្មតា
• កុំព្យូទ័រតែងតែរលត់បិទ Shut down
• អេក្រង់ screen ចេញពណ៌ខៀវ ឬខ្មៅ
• ចរន្ត power off បិទ
• គ្មានសំលេង sound បញ្ចេញមកខាងក្រៅ
• គ្មានសញ្ញាវីដេអូ video ចូលក្នុងអេក្រង់
• ថ្មមិនអាចសាកចូលចរន្តបាន
• ឧបករណ៏ទាំងអស់មិនទទួលស្គាល់ មិនស្គាល់ថាសរឹង hard drive ថាស CD-ROM, keyboard និងកាត digital card ដែលភ្ជាប់ខាងក្រៅ។
• ខូច BIOS chip នៅលើសៀគ្វី board
• មិនអាចដំឡើង OS Windows និងកម្មវិធី software ផ្សេងៗទៀត
• មិនអាចចាប់បាន Wireless ហើយមិនស្គាល់ Ethernet (LAN)
• ខូច PCMCIA port ខូច USB ports និង printer port ភ្ជាប់ជាមួយ
• កុំព្យូទ័ររលត់បិទ Shut down នៅពេលលើកប៉ះវា
• លើ AC adapter បិទកាលណាដោតចូលក្នុង
សមាធាតុដែលប្រើជាអចិន្រ្តៃភ្ជាប់ទៅជាមួយប្រព័ន្ធ system board:
• ខ្សែភ្ជាប់ Hard drive (HDD) connector
• ខ្សែភ្ជាប់ CD/DVD drive connector
• Memory (RAM) slot
• ខ្សែភ្ជាប់ Battery connector
• ខ្សែភ្ជាប់ Keyboard connector
• រន្ធដោត Audio (headphone and microphone)
• កង់ Volume control
• USB port
• Eithernet (RJ45 aka network) port
• IEEE 1394 (Fire Wire) port
• Video chip និងសមសធាតុផ្សេងៗទៀត
ប្រព័ន្ធ System board, processor (CPU) និងអេក្រង់ LCD គឺមានតម្លៃ ថ្លៃជាងគេ ក្នុងចំណោមសមាធាតុ ទាំងអស់របស់កុំព្យូទ័រ laptop តែក្នុង ករណីខ្លះវាអាចខូចលើ សមាធាតុផ្សេងទៀតដែលមានតម្លៃថោក លោក អ្នកអាចដោះដូរបាន យើងអាចទិញ តាមទីផ្សារឬការដោះដូច ពីកុំព្យូទ័រដែលខូចប្រើការមិនកើត តែមានសមាធាតុមួយ ចំនួនអាច ដោះ រក្សាទុកសំរាប់ធ្វលើការដោះដូរ laptop អោយអតិថិជន។
Laptop Repairប្រព័ន្ធ system board ត្រូវបានដាក់ចូលទៅខាងក្នុងកុំព្យូទ័រ laptop ភ្ជាប់ សំណុំដែល មានខ្សែភ្ជាប់ពីសមាសធាតុ មួយទៅមួយទៀត។ ដើម្បីដោះឬប្តូរ Motherboard លោកអ្នកត្រូវដោះចេញទាំងអស់។
2.2 ការជួសជុលបញ្ហាកុំព្យូទ័រដែលតែងតែងជួបប្រទេះ
• គ្មានថាមពលចូល power ទាំងអស់: មានន័យថាខូច power chip ខូច លើសៀគ្វីបី open circuit សៀគ្វី short circuit ឬខ្សែភ្ជាប់ របូត ដាច់។
ការវិនិច្ឆ័យបញ្ហា: វាបង្ហាញកាលណាលោកអ្នកចុចលើប៊ូតុង power
• មិនមានថាមពល Power ប៉ុន្តែមិនអាច boot: ខូច Input/Output controller chip ឬខូច video chip។
ការវិនិច្ឆ័យបញ្ហា: មើលលើអំពូល LED បើកភ្លឺប៉ុន្តែកុំព្យូទ័រ នៅតែមិន អាច boot ចូលបាន។
• ចរន្តឆ្លាស់ AC adapter បិទកាលណាដោតចូលក្នុងកុំព្យូទ័រ: បណ្តា មកពី Short circuit និងសមាធាតុផ្សេងទៀតរបស់ adapter។
ការវិនិច្ឆ័យ បញ្ហា: ភ្លើងអំពូល LED លើ AC adapter បិទមិនភ្លឺ
• កុំព្យូទ័រចេះតែ Shut down កាលណាប៉ះវា ឬធ្វើចលនា: នោះគឺបណ្តាលមក ពីសៀគ្វីបើក Open circuit មិនអាចភ្ជាប់ ខ្សែកាប ដាច់។ ការវិនិច្ឆ័យបញ្ហា: កុំព្យូទ័រចេះតែ shut down កាលណាធ្វើ ចលនា លើ កុំព្យូទ័រ laptop ដោយប៉ះវា។
• ខូចរន្ធក្បាលដុយដោត power jack: មិនអាចភ្ជាប់បាន, របូតជើងផ្សារ សំណនៅបាតក្រោម ខូចរន្ធដោត jack។ ការវិនិច្ឆ័យ បញ្ហា: មិនអាច ដោតដុយសាកចរន្តចូលបាន, គ្មានថាមពលចូល ទាំងអស់ ចរន្តចូល ដើរឈប់។
• ប្រព័ន្ធ System ទាំងមូលជាប់គាំង: ខូច video chip, ខូច hard drive controller ឬខូច CPU controller។ ការវិនិច្ឆ័យ បញ្ហា: ប្រព័ន្ធ System ទាំងមូលគាំងកាល ណាចាប់ផ្តើមចូលក្នុង កម្មវិធី windows រត់ដំណើរ ការ បានរយ:ពេលពី 5 ទៅ 10 នាទី។
• មិនអាចសាកចរន្តចូលបាន: ខូច chip សាក ខូច diode ឬខូច ឧបករណ៍ អាំងឌុចទ័រ inductor ឬក៍ខូចរន្ធដោយ power jack ឬសៀគ្វី មិនដំណើរការ open circuit។ ការវិនិច្ឆ័យ បញ្ហា: ថ្ម battery កុំព្យូទ័រ មិនអាចទទួលចរន្តពី AC adapter មិនមានថាមពលចូលអ្វីទាំងអស់។
• បញ្ហាជាមួយក្រាហ្វីច Graphic: ខូច video chip នៅលើ board ឬខូច អេក្រង់ LCD។
ការវិនិច្ឆ័យបញ្ហា: ឃើញបង្ហាញបន្ទាត់បឈ្ឈរ ដេក Vertical/ horizontal ពណ៌រមូល ហើយបង្ហាញចេញលោតភ្លឹបភ្លេតៗ។
• កំដៅឡើងក្តៅខ្លាំង : ខូចកង្ហា fan មិនដំណើរការ
ការវិនិច្ឆ័យបញ្ហា: កុំព្យូទ័រចេះតែ Restart ហើយរលត់បិទ shut down។
• មិនទទួលស្គាល់ឧបករណ៍ផ្សេងៗ : បាត់បង់ការភ្ជាប់ ជើងផ្សាសំណ មិនជាប់ លើ board ខូច input/output controller ដែលមាន chip set មួយនៅលើវា។ ការវិនិច្ឆ័យបញ្ហា:  មិនស្គាស់ថាសរឹង hard drive មិនស្គាល់ USB port ហើយមិនទទួល Digital card ពេលដោតចូល មិនស្គាល់ CD ROM និងមិនទទួល PCMCIA និងកាត wireless card ជាដើម។
• មិនអាចចូលភ្ជាប់អ៊ីនធឺណែតបាន: ខូច Input/output controller ខូច Ethernet chip និងកាត wireless card។ ការវិនិច្ឆ័យបញ្ហា:  គ្មានសញ្ញាអ៊ីធឺណែត ប្រើប្រាស់បាន។
2.3 សញ្ញាបង្ហាញពីប្រព័ន្ធ System Board ខូច
កាលណាប្រព័ន្ធ system board ខូច លោកអ្នកអាចមានបទ ពិសោធន៍ រួមដូចខាង ក្រោម ទី១ កុំព្យូទ័រ laptop គឺខូចបរិបូណ៌ គឺមិនមានភ្លើង អំពូល LED ធ្វើសកម្មភាព នៅពេលដែលលោកអ្នកបានចុចលើប៊ូតុង power ឬដោតចូលក្នុង AC power adapter ដំណើរការធម្មតា តែមិន ចូលភ្លើងដល់ Motherboard ទី២ កុំព្យូទ័រ laptop ចាប់ផ្តើមបើក មិន មាន វីដេអូ video output ចេញក្រៅលើអេក្រង់LCD ឬការចេញ ទៅ ខាង ក្រៅអេក្រង់ខុសពីភាពដើម លក្ខណ:បែបនេះគឺបណ្តាមកពីខូច VGA chip ទី៣ កុំព្យូទ័រ laptop បើកហើយតែមិនមានវីដេអូចូល video លើអេក្រង់ ហើយអំពូល power LED ពន្លឺភ្លែតៗ ទី៤ កុំព្យូទ័រ laptop ដំណើរការធម្មតាដែល ភ្ជាប់ជាមួយ AC power adapter ប៉ុន្តែវាមិន សាក ចូលថ្ម battery បានល្អ។ ប្រសិនបើក្នុងករណីនេះ អាចខូចថ្ម battery ដែលមានសៀគ្វី ឬរន្ធដោត DC power។
3. ការណែនាំ Memory RAM
លោកអ្នកអាចជ្រើសរើស RAM memory ដែលលោកអ្នកត្រូវ បាន ដំឡើង លើកុំព្យូទ័រ Laptop អោយបានល្អប្រសើរ លោកអ្នក ត្រូវសិក្សា មើលគុណភាពប្រភេទ RAM ដើម្បីប្តូរឬ memory ដោយខ្លួនឯងអោយ មានទំហំធំ។
Laptop Repairយើងអាចដំឡើង Upgrade នៅពេលដែលលោកអ្នក បិទកុំព្យូទ័រជា មុនសិន ពីព្រោះ កាលណាបើកំពង់ដំណើរ លោកអ្នកដោះ RAM ធ្វើអោយ វាខូចឆេះ ពីព្រោះវាកំពង់ តែ ផ្ទុកព័ត៌មាននៅលើ RAM។ មានប្រភេទ RAM ដែលប្រើជាមួយកុំព្យូទ័រ laptop ត្រូវ បានហៅថា SO-DIMM (Small Outline Dual In-line Memory Module)។
មានបីប្រភេទ RAM ដែលគេតែងតែប្រើក្នុងកុំព្យូទ័រ Laptop:
– ប្រភេទ SDRAM SO-DIMM មាន 144pin
PC100 ដែលរត់ដំណើរការប្រេកង់ 100MHz
PC133 ដែលរត់ដំណើរការប្រេកង់ 133MHz
ប្រភេទ PC133 module អាចប្រើបានជាមួយ PC100 module បានដែរប្រសិនបើ កុំព្យូទ័រ laptop តម្រូវការ PC100 លោកអ្នកអាចប្រើ PC133 ក៍បានដែរវាអាចរត់ ដំណើរការបានដូចប្រភេទ PC100។
– ប្រភេទ DDR SO-DIMM មាន 200 pin
PC2100 (DDR266) ដែលរត់ដំណើរការប្រេកង់ 266MHz
PC2700 (DDR333) ដែលរត់ដំណើរការប្រេកង់ 333MHz.
PC2700 អាចប្រើជំនួសអោយ PC2100 memory បានដែរ ប្រសិនបើកុំព្យូទ័រ Laptop របស់លោកអ្នកតម្រូវការ PC2100 module លោកអ្នកអាចប្រើ PC2700 បានដោយសុវត្ថិភាពជាមួយ PC2100 ដែលមានល្បឿនលឿន។
ប្រភេទ DDR memroy មិនអាចប្រើបានជាមួយ SDRAM បានឡើយ។
– ប្រភេទ DDR2 SO-DIMM មាន 200 pin
PC2-3200 (DDR2-400) រត់ដំណើរការប្រេកង់ 200MHz
PC2-4200 (DDR2-533) រត់ដំណើរការប្រេកង់ 266MHz
PC2-5300 (DDR2-667) រត់ដំណើរការប្រេកង់ 333MHz
PC2-6400 (DDR2-800) រត់ដំណើរការប្រេកង់ 400MHz
ប្រភេទ DDR2 memory មានល្បឿនលឿនបំផុតធៀបជាមួយពីរប្រភេទខាងលើ។ ឧទាហរណ៍ ប្រសិនបើកុំព្យូទ័រ laptop របស់លោកអ្នកតម្រូវការប្រភេទ PC2-4200 លោកអ្នកអាចប្រើដោយសុវត្ថិភាពជាមួយ PC2-5300 ដែលវារត់ ដំណើរ ការបាន លឿនជាង PC2-4200។ ប្រភេទ DDR2 memory មិនអាចប្រើជំនួសជាមួយ DDR បានឡើយ នៅលើ DDR2 ត្រូវបានដាក់ ទីតាំងខុសគ្នាពី DDR។ កន្លែងដែលត្រូវដាក់ RAM នៅក្នុង កុំព្យូទ័រ laptop មាន slot ពីរសំរាប់ដាំ RAM ការបង្កើតទីតាំងដោយពឹងផ្អែក លើម៉ាកនិងម៉ូដែលរបស់កុំព្យូទ័រ laptop។
– នៅលើ slot ទាំងពីរលោកអ្នកអាចបើសន្ទះទ្វានៅខាងក្រោមនឹងមើលឃើញ
– និង slot ស្ថិតនៅខាងក្រោម និងផ្សេងមួយទៀតស្ថិតនៅជិត keyboard
– លើ slot ទាំងពីរស្ថិតនៅក្រោម keyboard។
– កាលណាលោកអ្នកទើបទិញកុំព្យូទ័រ Laptop ថ្មីនិងមើលឃើញ memory slot មួយនៅទំនេរសំរាប់ upgrade អោយ RAM ឡើងធំ។
3.1 ធ្វើយ៉ាងណាដើម្បីដោះ RAM ចេញពី Slot
ជំហានទី១: លោកអ្នកចុចលើគន្លឹះទ្វាទាំងពីរអោយចេញពីគក្រៅ ដោយ ប្រើដៃ
Laptop Repairជំហានទី២: RAM និងលើកឡើង មុំ 20-30 ដឺក្រេ

Laptop Repairជំហានទី៣: លើកដោយប្រយ័ត្ន ពីក្នុង slot
លោកអ្នកត្រូវដឹងពេលមុនទិញ RAM Memory
– លោកអ្នករកមើល SO-DIMM memory ដែលប្រើក្នុងកុំព្យូទ័រ laptop
– ប្រភេទ RAM ដែលប្រើជាមួយកុំព្យូទ័រ laptop របស់លោកអ្នកវាជា SDRAM, DDR ឬក៏ DDR2។
– មើលតើមាន RAM slot ប៉ុន្មានដែលនៅសល់

Laptop Repairថាសរឹង hard drive គឺជាកន្លែងផ្ទុកព័ត៌មានដ៏ធំបំផុតរបស់កុំព្យូទ័រ laptop ដែលមាន ទាំង file ឯកសារ file ផ្ទាល់ខ្លួនត្រូវបានផ្ទុកក្នុងថាស hard drive។ រកមើលភាព ខុសគ្នារវាងថាសរឹង SATA និង IDE hard drive។ លោកអ្នកអាច upgrade ដោយ ខ្លួនឯងបាន។ ថាសរឹង laptop ប្រើទំហំ 2.5″ ដែលប្រភេទចាស់ប្រើថាស IDE hard drives ប្រភេទ ទំនើបថ្មីនេះប្រើថាស SATA hard drive ប្រភេទថាសរឹង SATA និង ថាសរឹង IDE drive មិនអាចប្រើរួមជាមួយគ្នាបានឡើយ ព្រោះវា មាន ខ្សែ connector ខុសគ្នាមិនអាចបញ្ចូលគ្នាបាន។
Laptop Repairប្រសិនបើកុំព្យូទ័ររបស់លោកអ្នក ប្រើជាមួយ IDE hard drive វាមិន អាច ប្រើជំនួស ដោយថាស SATA drive។ ដូចលោក អ្នកាបាន ឃើញ ក្នុងរូបភាពខាងលើ SATA ដែលមាន connector ពីសំប៉ែត ហើយថាស IDE drive មានជើង pin ពីរជួរ ថាស SATA hard drive អាចបញ្ជួន ទិន្នន័យបានលឿនជាងថាស IDE driver ដែលថាស SATA បាន 150MB/វិនាទី ហើយថាសរឹង IDE បាន 100/133MB/វិនាទី។ ថាស រឹង hard drive កុំព្យូទ័រមានភាពខុសគ្នាគឺ 4200ជុំក្នុង១នាទី, 5400ជុំ ក្នុង១នាទី, 7200 ជុំក្នុង១នាទី។ ចំនួន ជុំក្នុង១នាទីគឺជាការបង្វិលថាស យ៉ាងលឿនដើម្បីអនុញ្ញាត អោយ ទិន្នន័យបានយ៉ាងលឿនបំផុត។ ខ្សែ ភ្ជាប់ SATA connector នៅលើកុំព្យូទ័រ ថាសរឹង hard drive របស់ laptop គឺប្រហាក់ប្រហែលខ្សែភ្ជាប់ SATA connector លើ ថាស កុំព្យូទ័រ hard drive របស់ desktop លោកអ្នកអាចភ្ជាប់ ថាស SATA កុំព្យូទ័រ laptop hard drive ទៅកុំព្យូទ័រ desktop បានដោយប្រើខ្សែ កាប SATA។
ជួសជុលបញ្ហាថាស: មិនទទួល ស្គាល់ថាសរឹង hard drive ឬ CD-ROM និង PCMCIA Wireless បាត USB ports ឬ WAN/LAN Port និង Keyboard ហើយ ខូចថ្ម battery។
មូលហេតុ: រលុងជើងសំណផ្សារ ខូច BGA chip គ្មានការភ្ជាប់ចូល
4.1 កន្លែងថាសរឹង Hard Drive ស្ថិតនៅក្នុងកុំព្យូទ័រ Laptop
ស្ទើរតែគ្រប់កុំព្យូទ័រ laptop ទាំងអស់ថាសរឹង hard drive គឺស្ថិត នៅ ខាងក្រោម
Laptop Repairកុំព្យូទ័រខ្លះថាសរឹង hard drive នៅខាងក្នុងធុង case ប្រសិនបើ លោក អ្នកដោះចេញ កុំព្យូទ័រ នឹងអាចប្តូរថាសរឹង hard drive បាន។
Laptop Repairប្រសិនបើលោកអ្នកចង់ បានថាសរឹងលឿន យើងអាចប្តូរថាស ចំនួន ជុំយឺតហើយដាក់ មួយណាដែលមានចំនួនជុំលឿនវិញ ថាសរឹង ដែល មានចំនួនជុំវិលលឿន លោកអ្នក អាចធ្វើការបានលឿន ប្រសិន លោក អ្នកដំឡើងថាសរឹងថ្មីធំលោកអ្នកត្រូវមើលការ នែនាំលក្ខណ: ពិសេស របស់កុំព្យូទ័រ Laptop ហើយកំណត់អោយច្បាស់ថាសរឹង អាច ដំឡើង បាន ឬអត់។
5. Processor ឬហៅថា CPU
ឧបករណ៍ processor គឺជាខួរក្បាលរបស់កុំព្យទ័រ laptop របស់ លោក អ្នក។ កាល ណា CPU ដើរលឿនមានន័យថាទិន្នន័យដំណើរការ បាន លឿន។
Laptop Repairឧបករណ៍ CPU គឺជាបណ្តុំមជ្ឈមណ្ឌលដំណើរការ Central rocessing Unit ដែលខួរក្បាលរបស់កុំព្យូទ័រ laptop។ សមាសធាតុ processor គឺជា សមាធាតុចំប្បង នៅក្នុងកុំព្យូទ័រ laptop។
Laptop Repairសំណួរនិងចម្លើយ
សំណួរ: តើលោកអ្នកអាច upgrade CPU ក្នុង laptop របស់លោកអ្នក បានឬទេ?
ចម្លើយ: លោកអ្នកអាចរក CPU ថ្មីដែលប្រើ socket លោកអ្នកអាច Upgrade បាន ប៉ុន្តែរកមើល អោយច្បាស់តើប្រភេទ CPU ត្រូវជាមួយ កុំព្យូទ័រ Laptop របស់លោក អ្នក ប្រសិនបើខុសគ្នាលោក អ្នកមិនអាច ដំឡើងបានឡើយ។
6. ឧបករណ៍ Keyboard
Keyboard គឺជាឧបករណ៍បន្ទះដែលដាក់បញ្ចូល បានភ្ជាប់ជាមួយ motherboard ហើយវាអាចដោះចេញ និងប្តូរបាន។
Laptop Repairជំហាននៃការដោះ Keyboard កុំព្យូទ័រ laptop ជាច្រើន លោកអ្នក អាច ដោះ keyboard ចេញក្រៅបាន លោកអ្នក អាចមើលជំហាន ការដោះ ខាងក្រោម ដែលមានពន្យល់ដោយរូបភាព ពន្យល់ជា ជំហានៗ ងាយ ស្រួលយល់។
ជំហានទី១ ការដោះបន្ទះ keyboard
Laptop Repairជំហានទី៣: ដកចេញខ្សែកាប Keyboard ពី motherboard រួចហើយដោះ Keyboard
Laptop Repair6.1 ពេលដែល Keyboard មានបញ្ហា
បញ្ហា ដែល keyboard ជួបបញ្ហា កាលណាលោកអ្នកចុចលើ key អក្សរ U, I, O, J, K, L, M លើ keyboard មានលេខ 4, 5, 6, 1, 2, 3, 0 វា បណ្តា មកពីលោកអ្នក ចុចលើ “Number Lock” លោកអ្នកអាចបិទ មុខងារ របស់វាលើ keyboard។ កាល ណាលោកចុចលើ key ដែល ចេញពីរអក្សរ ឧទារណ៍លោកអ្នក ចុចលើ W តែចេញ ជា WE លោក អ្នកចុចលើ T ចេញជា TY ។ល។ បញ្ហានេះវាទាក់ទងជាមួយនឹង keyboard លោកអ្នកអាចដោះដូរចេញ។ ប្រសិនបើលោក អ្នកនៅតែ មានបញ្ហាក្រោយ ពីបានដោះដូរ Keyboard រួចហើយ នោះគឺបណ្តា មកពី Keyboard controller នៅលើ បន្ទះ Motherboard មានន័យថា Motherboard ទាំងមូលខូចការបញ្ជួន។
7. ថាស CD/DVD
ថាស CD/DVD គឺគ្រាន់តែអោយលោកអ្នកអាន read/write ទិន្នន័យ data ពី CD ឬ DVD ។ វាមានភាពខុសគ្នារវាង drive ជាមួយខ្សែ SATA connector និង IDE ថាស CD/DVD-RW
Laptop Repairមានប្រភេទកុំព្យូទ័រ laptop ទំនើបដែលមានឧបករណ៍ប្រើជាមួយ CD/DVD-RW drive ដែលគេហៅថាថាស optical drive ដែល អនុញ្ញាតអោយអាន និងសរសេរ ទិន្នន័យពីថាស CD/DVD។ គ្រប់ប្រភេទ laptop តែងតែប្រើ CD/DVD ដាក់នៅខាង កៀន។ រូបភាពខាងលើលោកអ្នក អាចមើលមើលឃើញភាពខុសគ្នារវាង CD/DVD ដែលមានរាងសំប៉ែត និងរាងតាមកុំព្យូទ័រ Laptop។ លើរូបភាពខាងក្រោមលោកអ្នក អាចមើលឃើញខ្សែភ្ជាប់ប្រភេទពីរ ខុសៗគ្នាភ្ជាប់ពី CD/DVD ទៅខ្សែ SATA connector ហើយមាន ប្រភេទចាស់គឺ slim ATAPI connector។ ថាស Optical
ភ្ជាប់ ជា មួយខ្សែ SATA connector វាមិនអាចដូរជាមួយខ្សែ slim ATAPI ខ្សែ SATA connector សំរាប់ភ្ជាប់ជាមួយ optical drive លោកអ្នកអាចប្រើ CD/DVD ជាមួយ SATA connector។
Laptop Repairដូចដែលលោកអ្នកមើល ឃើញខ្សែ connector ពីរគឺមាន ភាព ខុសគ្នាបន្តិចបន្តួច។ លោកអ្នកអាចភ្ជាប់ ថាស 2.5″ laptop SATA hard ទៅជាមួយកុំព្យូទ័រ desktop ដែលប្រើកាបដូចគ្នា លោក អ្នកអាចប្រើភ្ជាប់ 3.5″ desktop hard បាន។ កាលណា លោក អ្នក ដោះដូរ CD/DVD លើកុំព្យូទ័រថ្មីលោកអ្នក កំណត់អោយ បានច្បាស់ ថាតើ ខ្សែត្រូវយ៉ាងណា កាលណាលោកអ្នកដំឡើងថាស optical តែដាក់ខុសខ្សែ ពេលនោះ BIOS និងចេញ IDE #1 ERROR នៅពេល ដែលបើកកុំព្យូទ័រដំបូង។
Laptop Repair7.1 ធ្វើយ៉ាងណាដើម្បី ដោះថាស CD/DVD ចេញក្រៅបាន
មាន ប្រភេទកុំព្យូ័រ laptop ជាច្រើនដែលអាចដោះចេញថាស CD/DVD ចេញក្រៅ បានដោយសុវត្ថិភាព គឺមានវីសមួយ ឬពីរដែលមូល ភ្ជាប់នៅ ខាងក្រោមកុំព្យូទ័រ
Laptop Repairlaptop ។ ដោះចេញវីសរួចហើយ រុញថាស optical ចេញពីកុំព្យូទ័រ laptop។ តែមានម៉ូដែលខ្លះ ថាស optical ដាក់ដោយមិន បាច់មូល វីសនៅខាងក្រោម keyboard។ ក្នុងករណីនេះលោកអ្នកអាចដោះ keyboard ជាមុន បន្ទាប់មកដោះ វីសរួចហើយ រុញថាសចេញពីកុំព្យូទ័រ laptop។
8. កង្ហារនិងដែកត្រជាក់
កង្ហារនិងដែកត្រជាក់ គឺជាផ្នែកមួយនៃ បណ្តុំមួយនៃដែកត្រជាក់ នៅក្នុងកុំព្យូទ័រ laptop កង្ហារអាចជួយអោយ CPU ត្រជាក់ បក់កំដៅ ចេញពីក្នុងកុំព្យូទ័រ ប្រសិនបើ គ្មានកង្ហារឬ កង្ហាររបស់លោកអ្នកខូច ពេលនោះកុំព្យូទ័រ របស់លោកអ្នកមិនអាច ដំឡើងបានយូរ គ្រាន់តែ បើកមួយភ្លេត នឹងបិទរលត់ទៅវិញបាត់ តែបើសិនជានៅតែ ព្យាយាម ច្រើនដង នោះអាចខូច CPU ដែលកំដៅឡើងក្តៅ ដោយសារតែគ្មាន កង្ហារបក់ កំដៅចេញក្រៅ។
Laptop Repairកង្ហារ CPU ភ្ជាប់ភ្លើងជាមួយ Motherboard ឆ្លងកាត់តាមកាប ធ្វើអោយ កង្ហារវិល។ កំដៅឡើងក្តៅខ្លាំង: ខូច thermal chips និងខូច power regulator chip មូលហេតុ: តែងតែបិទរលត់ shutdown និង restart ហើយប្រព័ន្ធជាប់គាំង system
8.1 តើដែកត្រជាក់ស្ថិតនៅត្រង់ណានៃ Laptop
Laptop Repairប្រសិនបើលោកអ្នកមិនអាចរកឃើញ នៅខាងក្រោមនោះ វាស្ថិតនៅ ជ្រុងម្ខាងនៃ case ដូចបញ្ហានៅក្នុងកុំព្យូទ័រ Dell laptop។

Laptop Repair8.2 បញ្ហាកើ់តមានឡើងលើកង្ហានិងដែកត្រជាក់
ប្រសិនបើកុំព្យូទ័រ របស់លោកអ្នកមានអារម្មណ៍ថាក្តៅខ្លាំង ហើយ តែង តែបិទ shut down ដោយមិនបានប្រាប់អ្វីសោះ លោកអ្នកពិនិត្យ មើល លើកង្ហា ហើយស្តាប់កង្ហារ តើដំណើរការយ៉ាងណា ជួនកាលលោកអ្នក អាចឃើញមើលឃើញនៅជាប់គាំង ដោយសារ មានដីធូលីនៅក្នុង ឬ បាក់ស្លាប់មួយ ធ្វើអោយខូច លោកអ្នកអាចដោះដូរ ចេញក្រៅ។
9. កាតវីដេអូ Video
កុំព្យូទ័រ Laptop ទំនើបមានកាត video card នៅជាប់លើប្រព័ន្ធសៀគ្វី system board។ ប្រសិនបើកាត video card ខូចមិន អាចដោះ ដូរ ចេញ បានពីលើសៀគ្វី motherboard ឡើយដោយ សារវាបាន អ៊ុត ជាប់។ តែមានកុំព្យូទ័រខ្លះមានកាត video card នៅដាច់ពីគ្នាពីលើ motherboard ងាយស្រួលដោះដូរ ឬ Upgrade បាន។
Laptop Repairកាតក្រាហ្វីច graphics card ឬហៅថាកាត video card ឬ VGA board គឺជា របស់កុំព្យូទ័រ laptop សំរាប់បង្កើតរូបភាពលើ laptop បង្ហាញ រូបភាព មកខាងក្រៅ។ ប្រសិនបើខូចកាត ក្រាហ្វីច លោកអ្នកអាចដោះ ដូរ motherboard ទាំងមូល។
Laptop Repair9.1 បញ្ហាទាក់ទងការខូចកាតក្រាហ្វីច
លោកអ្នកអាចប្រើវិធីដូចខាងក្រោម សំរាប់ដោះស្រាយបញ្ហាដែល ទាក់ទង ជាមួយកាត ក្រាហ្វីច graphics card។ ប្រសិនបើមិនបង្ហាញ ដំណើរការ រូបភាពមិនមាននៅលើ អេក្រង់ នោះមានន័យថា VGA board ខូច រូបភាពវីដេអូមិនអាចនាំចេញក្រៅបាន។ បញ្ហា តែង ជួប កាត Video Card ខូច ខាងក្រោមនេះ លោកអ្នកអាច មើល ឃើញ រូបភាព បញ្ហាខូច video card ផ្សេងៗគ្នា បញ្ហាទី១ កាលណាលោក អ្នកចាប់ផ្តើមបើកកុំព្យូទ័រ laptop លោកអ្នកតែងតែឃើញ Logo ចេញបង្ហាញ តែបើសិនជាមិនចេញបង្ហាញទៅក្រៅអេក្រង់ LCD លោកអ្នក អាចសង្កេត លើលក្ខណ:ពិសេសផ្សេងៗ ដូចជាបង្ហាញ បន្ទាត់បញ្ឈរ រត់ឆ្លងកាត់ logo ដែលមានពណ៌ត្នោត ឬពណ៌ផ្សេង ទៀត។ ការជួសជុលក្រាហ្វិច កុំព្យូទ័រ Laptop: អេក្រង់ LCD ចេញភ្លឹប ភ្លេតៗ ហើយអេក្រង់ LCD មានឆ្នូត ខូច Screen ហើយនឹងឆ្នូតបញ្ឈរ ទទឹង Vertical/Horizontal។  មូលហេតុ: ខូចលើសៀគ្វី Inverter ខូចអំពូល Back Light ឬក្រាហ្វិច Chip។
Laptop Repairបញ្ហាទី២ ប្រហែលនឹងបញ្ហាខាងលើដែរ កាលណាកុំព្យូទ័រ laptop បង្ហាញ ចូល boot ដំបូង លើអេក្រង់មិនអាចអានបានទាំងអស់ ឬមាន លក្ខណ:ពិសេស ចេញព្រាវៗ លើរូបភាពទាំងអស់។
Laptop Repairបញ្ហាចុងក្រោយ កុំព្យូទ័រ laptop ចាប់ផ្តើមចូលក្នុង Windows ប៉ុន្តែមិនបង្ហាញ រូបភាពលើអេក្រង់។ ខូចលើ Liquid: បណ្តាលមក ពីទឹក សើម ស្រក់ទឹកចូល ដែលធ្វើ liquid ខូច មូលហេតុ: គ្មាន power អ្វីទាំងអស់មិនអាចបើកបិទកើត turn on/off។
10. សំលេង Audio Board ឬ Sound Board
មានប្រភេទកុំព្យូទ័រ laptop ជាច្រើនដែលមានកាតសំឡើង audio board ភ្ជាប់នៅ លើ motherboard សមាសធាតុ audio board input/output ទាំងអស់ដូចជា volume control រន្ធដោយមីក្រូ microphone jack និងរន្ធដោយក្បាលមីក្រូ headphone ត្រូវបាន ផ្សារភ្ជាប់នៅលើ motherboard តែម្តង។
Laptop Repairតែមានប្រភេទ laptop ជាច្រើនដែលភ្ជាប់ audio board ឬហៅ sound board នៅ លើ motherboard ទាំងអស់។ sound board មិនអាចដោះ ផ្តាច់ចេញពីលើ motherboard បានទេ។ សួរថាតើហេតុអ្វីបានជា audio board មិនអាចផ្តាច់ចេញពី motherboard បាន? ពីព្រោះវាប្រើ audio chip ត្រូវបានផ្សារភ្ជាប់នៅលើ motherboard តែម្តង លោកមិន អាចដោះចេញមកខាងក្រៅ ឬមិនអាចផ្សារដាក់ថ្មី។
Laptop Repairប្រសិនបើខូច audio board លោកអ្នកដោះដូច motherboard ទាំងមូល
10.1 តើលោកអ្នកសំគាល់បែបណាដើម្បីដឹងថា Audio Board ខូច
ដោយសារ: មិនមានសំលេងចេញទៅធុងបាស speaker ឬក្បាលមេក្រូ headphone។

• កំណត់កំរិត volume level មិនដាក់ minimum
• កំណត់ volume ត្រូវបានបិទសំលេង។
• លើ volume គ្មានសំលេង លោកអ្នកព្យាយាមដំឡើង audio driver តែមិនឡើងសំលេងបាន។
• ប្រសិនបើដំឡើងឡើងវិញ audio driver នៅតែមិនលឺសំលេង លោកអ្នក ព្យាយាមដំឡើង Windows ឡើងវិញ។
• ប្រសិនបើនៅតែ មិនលឺសំលេង នោះមានន័យថា កាត Audio Sound ខូច
11. កាត Wireless Network
កាតនៅខាងក្នុង wireless card ជួយអោយលោក អ្នកភ្ជាប់ទៅ អ៊ីធឺណែត បាន ដោយមិនចាំបាច់ប្រើខ្សែ។ លោកអ្នកសិក្សាពីប្រភេទ ខុសគ្នារវាងកាតខាងក្នុង wireless card និងកាតនៅលើ motherboard។
Laptop Repairប្រភេទកាតដាច់ wireless network card ដែលគេនិយមហៅថាកាត WLAN card ឬកាត Wi-Fi card គឺមានទំហំខុសៗគ្នា។ ក្នុងរូបភាព ខាងក្រោមលោកអ្នកឃើញពីរ ប្រភេទកាត wireless card ខាងក្នុង។ ពីរប្រភេទនេះគឺ Mini PCI ដែលមាន connector ប្រើភ្ជាប់ជាមួយ កុំព្យូទ័រ laptop និងប្រភេទកាត Mini PCI-E (Mini PCI Express) មាន connector ភ្ជាប់ជាមួយកុំព្យូទ័រ laptop ថ្មីទំនើប។

ប្រភេទ Mini PCI-E connector មិនអាចប្រើភ្ជាប់ជាមួយ Mini PCI connector បានឡើយ។ ក្នុងរូបភាពខាងក្រោមលោកអ្នក ឃើញកាត ខាងក្នុង Mini PCI wireless card ដែលបានភ្ជាប់ទៅក្នុងកុំព្យូទ័រ laptop។ ដូចដែលបានមើលឃើញ មានអង់តែនពី មានកាប ភ្ជាប់ទៅលើកាត និងអង់តែនចម្បងមួយមានខ្សែកាបភ្ជាប់
Laptop Repairដើម្បីដោះ wireless card លោកអ្នកនឹងផ្តាច់ចេញ ខ្សែកាប អង់តែន ជាមុនសិន បន្ទាប់ មកប្រើដៃដោះចេញក្រៅ
– ដោះចេញពីគន្លឹះទាំងពីរ ដោយប្រើដៃចាប់ទាញក្នុងមុំ 20-30 ដឺក្រេ។
– ទាញកាតដោយប្រុងប្រយ័ត្ន ចេញពី slot
ក្នុងរូបភាពខាងក្រោមលោកអ្នកបានឃើញកាត Mini PCI-E wireless ដ៏ថ្មីដែលបាន ដកចេញពីលើ slot នៅលើ motherboard។ នៅលើ កាត មានអង់តែនបីជាខ្សែកាប មានកាត Mini PCI-E ជាច្រើនដែល ប្រើតែពីរខ្សែកាបអង់តែន កាតភ្ជាប់ទៅលើ motherboard។
Laptop Repair11.1 ធ្វើយ៉ាងណាដើម្បីដោះ card ចេញក្រៅបាន:
– ដកចេញខ្សែអង់តែនពីកាត card សូមកុំភ្លេចថាខ្សែកាប ត្រូវបាន ផ្សារភ្ជាប់
– ដោះវីសពីរចេញពីរលើកាត card រួចចាប់ទាញចេញពី Slot មកខាង ក្រៅមានកុំព្យូទ័រ Laptop មួយចំនួន បានដាក់លាក់ wireless card នៅខាងក្រោម keyboard ឬនៅក្រោមគំរបកុំព្យូទ័រ laptop។

មេរៀនទី២: ថ្ម CMOS កុំព្យូទ័រ

ថ្ម CMOS បានផ្គត់ផ្គង់ថាមពលទៅអោយ CMOS chip កាលណាកុំព្យូទ័រ laptop ត្រូវបានបិទ។ កុំព្យូទ័រ Laptop មានថ្ម CMOS battery ឬហៅថា RTC battery។ ថ្ម CMOS ភ្ជាប់ផ្ទាល់ទៅប្រព័ន្ធ System សៀគ្វី Board ទាំងមូលហើយវាជួយដល់ ការបង្កើត BIOS ដូចជាម៉ោង system time កាលបរិច្ឆេទ date។ ថ្ម CMOS អាច សាកឡើងវិញកាលណាកុំព្យូទ័រ laptop បានដោតភ្លើងចូល។ ថ្មី CMOS មានទំហំតូច ក្នុងរូបភាពខាង ក្រោម ជាថ្ម CMOS ប្រភេទកុំព្យូទ័រចាស់ ដែលគេធ្លាប់ប្រើ វាអាច ដោះ ដូរបានកាលណាវាលេងសាកថាមពល។
Laptop Repairមានថ្ម CMOS ប្រភេទផ្សេងទៀត ដែលមានមូលដ្ឋាន ពីរគ្រាប់ មានខ្សែកាបពីរដែល ដោតភ្ជាប់ជាមួយ ប្រព័ន្ធ System board។ ថ្មនេះអាចដោះចេញក្រៅនិងប្តូរវាចេញ
Laptop Repairក្នុងរូបភាពបន្ទាប់ លោកអ្នកមើលឃើញថ្ម CMOS ដែលផ្សារភ្ជាប់ នៅ លើ សៀគ្វី board ដើម្បីដោះថ្មនេះបាន លោកអ្នកនឹងផ្សារដោះ ចេញ ពីប្រព័ន្ធសៀគ្វី board
Laptop Repair2.1 ទីតាំងថ្ម CMOS ស្ថិតនៅលើកុំព្យូទ័រ ក្នុងកុំព្យូទ័រ laptop មួយចំនួនមានថ្ម CMOS ងាយស្រួសដោះចេញក្រៅពីខាងក្រោម ឧទាហរណ៍ដូចជាប្រភេទ Dell Inspiron 1720 បង្ហាញខាងក្រោម
Laptop Repairតែមាន laptop មួយចំនួនដែលមានថ្ម CMOS បានដាក់លាក់ក្នុងក្រោម keyboard ឧទាហរណ៍ ដូចជាប្រភេទ HP Compaq nc6400 ខាង ក្រោម នេះ
Laptop Repairថ្ម CMOS ដែលលាក់នៅក្រោមគំរប laptop ដូចជា Toshiba Satellite A305
Laptop Repair2.2 CMOS បង្ហាញបញ្ហាអ្វី
នៅពេលដែលអស់ថ្ម CMOS ពេលនោះ ម៉ោង កាលបរិច្ជេទ ដើរខុស ពីធម្មតាវាមិន អាច ចងចាំបានទោះបីលោកអ្នកកែតម្រូវ យ៉ាងណាក៏ ដោយ។ កាលណាប្រើរយ: ពេលយូរវា នឹងអស់ថមពលលេង សាក ចូលថាមពលបានទៀត។ ថ្ម CMOS សំរាប់ ចងចាំ Password លោក អ្នកអាចដោះដើម្បី Clear BIOS Password ចេញ។

មេរៀនទី៣: អេក្រង់ LCD កុំព្យូទ័រ Laptop

អេក្រង់ LCD គឺមានតម្លៃថ្លៃជាង ផ្នែកផ្សេងៗក្នុងកុំព្យូទ័រ laptop។ អេក្រង់ LCD មិន អាចជួសជុលបាន លើប៉ាណែលរបស់វា។
Laptop Repairអេក្រង់កុំព្យូទ័រ laptop ដែលគេតែងហៅថាអេក្រង់ LCD សំរាប់បង្ហាញ រូបភាពចេញ មកខាងក្រៅ ដែលមានកាត Video Card។ អេក្រង់ LCD ទទួលសញ្ញាទិន្នន័យ data ពីកាត video card ឆ្លងកាត់តាមកាបទៅ អោយទៅអេក្រង់ LCD។អេក្រង់ Laptop មានទំហំ ផ្សេងៗគ្នា និងមាន resolution ខុសគ្នា។ ដើម្បីអោយដឹង ថាទំហំអេក្រង់ LCD ប៉ុន្មានអ៊ីង លោកអ្នកត្រូវវាស់លើអេប៉ូតេណូសលើអេក្រង់។ ប្រភេទ កុំព្យូទ័រ Laptop សេរីចាស់អេក្រង់ LCD មានរាងជាការេ តែប្រភេទថ្មីនេះ គេ ហៅថា widescreen LCD មានរាងជាចតុកោណកែង។
Laptop Repairអេក្រង់ LCD អាចដោះចេញក្រៅពីប្រអប់ បានមើលរូបភាពខាងក្រោម
Laptop Repair3.1 ប្រភេទអេក្រង់ LCD នៅពេលខូច
លើរូបភាពខាងក្រោមនេះ លោកអ្នកនឹងមើលឃើញ ប្រភេទអេក្រង់ LCD ដែលខូច លោកអ្នកអាចមើលឃើញរូបភាព មួយផ្នែកនៅលើ អេក្រង់ LCD ផ្នែកផ្សេងទៀត
Laptop Repairមើលមិនឃើញរូប ឧទាហរណ៏ មើលឃើញតែផ្នែកលើដែលកំពង់ ដំណើរការ។មានមួយផ្នែកទៀត មានជាបន្ទាត់បញ្ឈរ ត្រង់ពណ៌ខ្មៅ ដូចបង្ហាញខាងក្រោមនេះ
Laptop Repairមានស្នាមឆ្នូតលើ អេក្រង់ LCD
Laptop Repair3.2 តើលោកអ្នកទិញអេក្រង់បែបណាដើម្បីដោះដូរ
ដោយសារអេក្រង់ LCD មានតម្លៃថ្លៃក្នុងចំណោម ផ្នែកទាំងអស់ របស់ កុំព្យូទ័រ laptop ប្រសិនបើអេក្រង់របស់ លោកអ្នកត្រូវបានខូច លោក អ្នក អាចសំរេចចិត្តប្តូរវាដោយ ខ្លួនឯងបាន លោកអ្នកត្រូវ តែ កំណត់ អោយបានច្បាស់ថាតើ ត្រូវទិញអេក្រង់បែបណា ត្រូវជាមួយ នឹងអេក្រង់ Laptop របស់លោកអ្នកឬអត់ ការទិញអេក្រង់ ថ្មីគឺគិតលើ:
ទំហំ ដែល មានកុំព្យូទ័រ Laptop ខ្លះមានទំហំ full ហើយមាន កុំព្យូទ័រខ្លះ ទៀត មាន ទំហំ widescreen អេក្រង់ LCD មានទំហំដូចគ្នាតែមាន resolution ខុសគ្នា មធ្យោយបាយល្អដើម្បីដោះដូរ គឺលោកអ្នកត្រូវ មើលហាងផលិត និងលេខ ឬម៉ូដែល អេក្រង់ LCD ទាំងពីរនេះលោក អ្នកកំណត់ទិញបានដើម្បីប្តូរ។

មេរៀនទី៤: សៀគ្វី Inverter Board

សៀគ្វី inverter board គឺជាថាមពល power supply សំរាប់បំភ្លឺអំពូល backlight នៅខាងក្រៅអេក្រង់ LCD។ កាលណាសៀគ្វី inverter ខូច អេក្រង់ LCD នឹងមាន ពណ៌ខ្មៅបំផុត មើលមិនឃើញរូបភាពអ្វីសោះ។ គ្រប់កុំព្យូទ័រ laptop ទាំងអស់ សៀគ្វី inverter board ត្រូវបានដាក់នៅ ខាងក្រៅប៉ាណែល panel អេក្រង់ LCD
Laptop Repairសៀគ្វី inverter board ដែលគេហៅថា LCD inverter ឬ FL inverter អេក្រង់ inverter ឬជាអំពូល backlight inverter លើរូបភាពខាង លើឃើញប្រភេទសៀគ្វី inverter board ខុសៗគ្នា។ សៀគ្វី inverter board ធ្វើការដូចជា power supply សំរាប់ដុតបំភ្លឺអំពូល Backlight ដែលស្ថិតនៅខាងក្រៅអេក្រង់ LCD។ សៀគ្វី inverter board សំរាប់ ប្តូរតង់ស្យុងចរន្ត DC (ពីរបីវ៉ុល) ដែលបានពីការផ្គត់ផ្គង់ របស់ motherboard ទៅជាចរន្តជាប់ AC (ជាងពីររយវ៉ុល) ត្រូវការសំរាប់ដុត អំពូល backlight បំភ្លឺលើអេក្រង់។ កាលណាសៀគ្វី inverter board ធ្វើការធម្មតា អំពូក backlight ទទួលថាមពល ហើយអេក្រង់ LCD ភ្លឺឡើង នោះរូបភាពបាន បង្ហាញលើអេក្រង់ស្រស់ថ្លា។

4.1 ធ្វើយ៉ាងណាដើម្បីភ្ជាប់ Inverter ទៅអេក្រង់ LCD

រូបភាពខាងក្រោម លោកអ្នកមើលឃើញសំណុំប្រភេទអេក្រង់ laptop ដែលរួមមាន អេក្រ់ង LCD កាប video និងសៀគ្វី inverter board។ ជ្រុងមួយរបស់សៀគ្វី inverter board ភ្ជាប់ជាមួយអំពូល backlight ហើយជ្រុងមួយទៀតភ្ជាប់ជាមួយ កាប់ Video (ឬហៅថា កាបអេក្រង់ LCD)។
Laptop Repair4.2   ធ្វើយ៉ាងណាដើម្បីដាក់ ប៉ាណែល Display បាន

កុំព្យូទ័រ laptop មួយចំនួនមានសៀគ្វី inverter board ដាក់នៅ ក្រោមអេក្រង់ LCD ដូចបង្ហាញក្នុងរូបភាពខាងក្រោម។ លោកអ្នក អាចបញ្ចូល inverter board កាល ណាដោះចេញពីអេក្រង់ ដែល មានស៊ុមសងខាង គឺជាប្លាស្ទិក នៅជុំវិញអេក្រង់ LCD
Laptop Repair4.3   រោគសញ្ញាពីពេលដែល Inverter ខូច តាមធម្មតានៅពេល inverter ខូចនឹងបង្ហាញដូចខាងក្រោម:

– កាលណាលោកអ្នកបិទកុំព្យូទ័រ laptop របស់លោកអ្នក អេក្រង់ភ្លឺ ឡើងក្នុងរយ: ពេលមួយភ្លេត រួចហើយបានក្លាយជាពណ៌ខ្មៅ លោកអ្នក នៅតែឃើញរូបភាពតែមាន ពណ៌ខ្មៅ កាលណាលោកអ្នក restart កុំព្យូទ័រ laptop ឡើងវិញអំពូលបំភ្លឺ នៅតែខ្មៅ ម្តងទៀត កុំព្យូទ័រ laptop ធ្វើដំណើរការបានល្អប្រសើរ បញ្ចេញទៅអេក្រង់ខាងក្រៅ​​​       ​
– កុំព្យូទ័រ laptop របស់លោកអ្នកបើកប៉ុន្តែអេក្រង់ នៅតែសេសសល់ ពណ៌ខ្មៅមិន អស់ លោកអ្នកនៅតែមើល ឃើញរូបភាពស្រអាប់មិន ច្បាស់ តែកុំព្យូទ័រដំណើរការធម្មតាបញ្ជួនរូបភាពទៅលើអេក្រង់ បានធម្មតា។
– អេក្រង់ laptop ដំណើរការធម្មតារាប់ម៉ោង ឬរាប់ថ្ងៃ ប៉ុន្តែជួន ពេល ខ្លះមានពណ៌ ខ្មៅខ្លាំង ដូចដែលប្រាប់ខាងលើ កាលណាលោកអ្នក restart កុំព្យូទ័រ laptop អេក្រង់ ដំណើរការបានល្អធម្មតា រោគសញ្ញា គឺបណ្តាលមកពីខូច Inverter ដែល ប្រហាក់ ប្រហែលខូចអំពូល backlight ហើយជួនពេលខ្លះ មិនដឹងជាមូលហេតុអ្វី រហូតដល់ លោក អ្នក ដោះ inverter board ឬអំពូល backlight។ តាមបទពិសោធន៍ ផ្ទាល់ខ្លួន ខូចសៀគ្វី inverter board ជាញឹកញាប់ជាងខូចអំពូល backlight ។

មេរៀនទី៥: Backlight ឬ CCFL Tube

មេរៀនទី៥: អំពូល Backlight CCFL Tube
អំពូល backlight គឺជាប្រភពចម្បងនៃពន្លឺក្នុងអេក្រង់ LCD អំពូល backlight ត្រូវ បានដាក់ខាងក្នុងអេក្រង់។ កាលណាអំពូល backlight ខូចលោកអ្នកអាចប្តូរទាំង អេក្រង់ LCD បាន អាចមានលទ្ធភាពដើម្បីប្តូរ អំពូលនៅខាងក្រៅអេក្រង់។
Laptop Repair
អំពូល backlight (ឬហៅថាអំពូល backlight bulb អេក្រង់ backlight ឬ CCFL tube) គឺជាប្រភពនៃការបញ្ចេញពន្លឺទៅអោយអេក្រង់ laptop LCD។ ប្រភេទ អេក្រង់ laptop LCD មានដំឡើងអំពូល backlight តែមួយគត់។ អំពូល backlight ត្រូវបានដាក់នៅខាងក្នុងអេក្រង់ laptop។​ ខ្សែកាបមួយគូរ ជាមួយខ្សែភ្ជាប់ connector ដែលបញ្ចេញ ពីសៀគ្វី inverter board។ អំពូល backlight ទទួល តង់ស្យុងចរន្ត ឆ្លាស់ AC ពីសៀគ្វី Inverter board ដែលទទួលបានពីចរន្តជាប់ DC ពីក្នុង motherboard រួចឆ្លងកាត់លើអេក្រង់តាមខ្សែ LCD ដូចបង្ហាញ រូបភាពខាង ក្រោម។
Laptop Repairរូបភាពបន្ទាប់លោកអ្នក បានឃើញប្រភេទអំពូល backlight ដែលបាន ដោះចេញពី អេក្រង់ LCD Laptop។ ដែលមានខ្សែកាបពីរ បានផ្សារ ភ្ជាប់ ទៅជ្រុងសងខាងរបស់ អំពូល backlight។
Laptop Repair5.1 រោគវិនិច្ឆ័យ អំពូល Backlight ខូច

– ពេលបើកកុំព្យូទ័រ laptop អំពូលភ្លឺក្នុងរយ:ពេលមួយដ៏ខ្លី និងរលត់ ពន្លឺវិញ។ រូបភាព នៅលើអេក្រង់ស្រអាប់មិនច្បាស់ ជួនពេលខ្លះ ការ បញ្ចេញ ទៅក្រៅអេក្រង់ដំណើរការល្អប្រសើរ។

– កាលណាលោកអ្នក បើកកុំព្យូទ័រ Laptop វាដំណើរការធម្មតា តែជួន ពេលខ្លះ ចាប់ផ្តើមលោតភ្លឹបភ្លេតៗ ពន្លឺបិទបើក។ ម្យ៉ាងវិញទៀត រូបភាព លើអេក្រង់ laptop បញ្ចេញទៅខាងក្រៅ video ធ្វើការធម្មតា។

– អេក្រង់ដំណើរការ ប៉ុន្តែរូបភាពពណ៌ក្រហម ចេញក្រៅទៅ video ធ្វើការធម្មតាទាំងនេះវិនិច្ឆ័យថា ខូចអំពូល backlight ដែលវាប្រហាក់ ប្រហែលនិងខូច inverter board ដែល ប្រសិនបើលោក អ្នកមិនអាច ជួសជុលបានបញ្ហានេះ ព្យាយាមដោះចេញ សៀគ្វី inverter board។

មេរៀនទី៦: កាបវីដេអូ Video

កាបវីដេអូ សំរាប់ភ្ជាប់ទៅ អេក្រង់ Laptop និងទៅ motherboard ខ្សែកាប video សំរាប់ជញ្ជួនសញ្ញាទិន្នន័យ data signal សំរាប់អេក្រង់ LCD និងថាមពលសំរាប់សៀ គ្វី inverter board។
LCDខ្សែកាប laptop LCD ដែលគេហៅថាកាប video ឬកាប display ឬកាបអេក្រង់ កាបនេះសំរាប់ ញ្ជួន សញ្ញា ទិន្នន័យ ពីលើ Motherboard និងកាតវីដេអូទៅអោយអេ ក្រង់ LCD មានកាបវីដេអូជាច្រើន ដែល ប្រើចរន្តជាប់ DC បញ្ជួនថាមពលទៅ Inverter។ រូបភាពលោកអ្នកមើលឃើញខាងក្រោម នេះគឺជាកាបវីដេអូ។ កាបនេះមានបី connector មួយសំរាប់ដោតភ្ជាប់ទៅក្នុង connector នៅខាងក្រោយនៃ អេក្រង់ LCD និងមួយ ទៀតសំរាប់ភ្ជាប់ ទៅ inverter board ហើយទីបីសំរាប់បញ្ចូល ទៅលើ connector លើ motherboard ឬកាត video។ ផ្នែកខាង លើនៃកាប រត់ដំណើរការទៅលើប៉ាណែល laptop រវាងអេក្រង់ LCD និងគំរប display។
Laptopខាងក្រោមកាបឃើញមាន​ Keyboard
Laptopដើម្បីដោះខ្សែកាប LCD បានលោកអ្នកមិនចាំបាច់ដោះ laptop ទាំងមូលទេ។
6.1 បញ្ហាដែលទាក់ទងជាមួយខ្សែកាប LCD
– ការបង្ហាញរូបភាពនៅលើអេក្រង់ ធម្មតានៅពេលដែលលោកអ្នករុញចុះក្រោម កាលណា លោកអ្នកធ្វើចលនា display រូបភាពនៅលើអេក្រង់លោតភ្លឹបភ្លែតៗ វាមិនបង្ហាញពណ៌ ភ្លាមៗនោះវាបានឈប់បង្ហាញ display នៅពេលដែលបើកឡើង វិញទទួលរូបភាពចូលធម្មតា។
– អេក្រង់ LCD បានបំភ្លឺឡើងតែមើលមិនឃើញរូបភាពអ្វីទាំងអស់ ឃើញតែអេក្រង់ ខ្មៅ ការភ្ជាប់ទៅខាងក្រៅ VGA រវាងអេក្រង់ និងកុំព្យូទ័រដំណើរការធម្មតា មិនមាន បញ្ហាជាមួយវីដេអូ video ចេញក្រៅអ្វីទាំងអស់។
– រូបភាពនៅលើអេក្រង់ LCD លែងច្បាស់ខុសពីភាពធម្មតា តែកុំព្យូទ័រដំណើរការ ធម្មតា។ មានករណីខ្លះកាប វីដេអូខូច មិនអាចបញ្ជួនចូលទៅ LCD រូបភាពបាន។

មេរៀនទី៧: ឧបរកណ៏ Web Camera

កុំព្យូទ័រ Laptop ទំនើបជាច្រើនក្រោយៗនេះមានភ្ជាប់ជាមួយ web camera នៅខាង លើប៉ាណែល display panel ដែល web camera មិនមែនជាផ្នែកនៃអេក្រង់ LCD ឡើយ ឧបករណ៏ web camera នេះស្ថិត នៅដាច់ដោយឡែកពីសៀគ្វី board ហើយ វាអាចដោះចេញពីអេក្រង់ LCD ចេញក្រៅបាន។
Laptopមានអ្នកជួសជុល មួយចំនួនបានគតិតថា web camera គឺជាផ្នែកនៃអេក្រង់ LCD តាមការពិតវាពមមែន ដូច្នោះ ឡើយ។ ឧបករណ៏ web camera ត្រូវបានភ្ជាប់ទៅលើ ប្រព័ន្ធ Board ដែលឆ្លងកាត់តាមខ្សែដោតលើក្បាល Connector នៅជ្រុងខាងស្តាំដៃ នៃសៀគ្វី web camera board។ ខ្សែកាប web camera រត់ដំណើរការតែម្នាក់ ឯង មិនទាក់ទងជាមួយអេក្រង់ LCD ឡើយ។
Laptopឧបករណ៏ web camera board និងអេក្រង់ LCD មានបណ្តុំពីរផ្នែកហើយអាចដោះ ចេញក្រៅឬប្តូរបាន។
7.1 បញ្ហាដែលទាក់ទងជាមួយ Web កាមេរ៉ា
នៅពេលដែលកាមេរ៉ារបស់លោកអ្នក បានបឈ្ឈប់ធ្វើការ លោកអ្នកអាចមើលឃើញ កាមេរ៉ា camera រាវរកនៅលើ device manager ប៉ុន្តែវាមិនធ្វើការ តើលោកអ្នក អាចធ្វើអ្វី? លោកអ្នកព្យាយាមដំឡើងឡើងវិញ webcam driver ដែលវាអាចជួស ជុលបញ្ហារបស់ កាមេរ៉ាបានឡើងវិញ តើធ្វើយ៉ាងណា ដើម្បី ជួស ជុល driver បាន
ដើម្បី ចូលទៅដល់ device manager ហើយរកមើលកាមេរ៉ា webcam វាបាន បង្ហាញក្នុងឧបករណ៏ USB device ចុចលើស្តាំដៃកាមេរ៉ា webcam រួចហើយ ដោះចេញ uninstall driver។ ឥឡូវនេះកុំព្យូទ័រ laptop បាន boot ចូលហើយរាវ រកកាមេរ៉ា webcam និងដំឡើង driver ឡើងវិញវានឹងធ្វើការបានធម្មតាវិញ។

មេរៀនទី៨: ត្រចៀកទ្វាសន្លឹកអេក្រង់

ត្រចៀកទ្វាសន្លឹកអេក្រង់មានពីរ នៅសងខាងអេក្រង់របស់កុំព្យូទ័រ Laptop វាធ្វើអំពី ដែកសំរាប់បិទបើកអេក្រង់ គេអាចបើកអេក្រង់ក្នុងមុំ 90 ដឺក្រេ ឬ 110 ដឺក្រេក៏បាន វាមានលំនឹងទប់ជាប់អេក្រង់មិនអោយបត់បែនបាន។
Laptopត្រចៀកទ្វាអេក្រង់ ភ្ជាប់ទៅចែកជាពីរនៃអេក្រង់ display panel តាមធម្មតាត្រចៀក ទ្វាមានពីរស្ថិត នៅ ឆ្វេងស្តាំ របស់ ប៉ាណែល display panel។ មានវីសពីរ មូលភ្ជាប់ លើអេក្រង់ LCD ដោយសុវត្ថិភាព ត្រចៀកទ្វា អេក្រង់ មិនអាចជួសជុលបានឡើយ ប្រសិនបើត្រចៀកទ្វា ខូចនោះមិនអាចរក្សាទប់អេក្រង់អោយមានលំនឹងបានឡើយ វានឹងដេក មិនអាចដាក់បានមុំ 90 ឬមុំមួយ។
Laptopនៅលើរូបភាពខាងក្រោមកុំព្យូទ័រ laptop ដោះអេក្រង់ LCD ចេញ។
Laptopដើម្បីដោះឬដូរ សន្លឹកទ្វា លោកអ្នកអាចដោះបានទាំងពីរ នៅលើប៉ាណែល display panel លើកុំព្យូទ័រ។

មេរៀនទី៩: ចរន្ត AC/DC Power Adapter

មេរៀនទី៩: ចរន្តឆ្លាស់ និងចរន្តជាប់ AC/DC Power Adapter
ឧបករណ៏ AC/DC power adapter ដែលប្តូរពីតង់ស្យុងចរន្តឆ្លាស់ AC ទៅជា ចរន្ត DC power តាមតម្រូវ ការកុំព្យូទ័រ laptop។
Laptop
ឧបករណ៏ AC/DC power adapter ឬគេហៅថា power supply ឬហៅ ឧបករណ៏ប្តូរចរន្តឆ្លាស់ AC power ទៅជាចរន្តជាប់ DC power តាមតម្រូវការ របស់កុំព្យូទ័រ laptop របស់លោកអ្នក។ ឧបករណ៏ AC/DC adapter ផ្គត់ថាមពល សំរាប់កុំព្យូទ័រ laptop រួចហើយសាកចូលថ្ម វាមានសារ:សំខាន់បំផុតសំរាប់ប្រើផ្គត់ ផ្គង់ទៅ អោយ កុំព្យូទ័រ Laptop ទាំងមូល។ ប្រសិនបើលោកអ្នក មើល adapter ថ្មីលោកអ្នកត្រួតពិនិ្យត ដូចខាងក្រោម:
– នៅលើ adapter ថ្មីត្រូវតែមានការណែនាំនៅលើវា កំណត់សំគាល់ប្រើប្រាស់
– នៅលើ adapter ថ្មីត្រូវតែមានតង់ស្យុងកំណត់ Input 100-240V និង Output 12v ឬ 19V ត្រូវតម្រូវការ កុំព្យូទ័រ មាកផ្សេងៗគ្នា ដែលនៅលើ adapter ខាងក្រោម របស់ Toshiba ប្រើ outputs 19V-3.42A។
Laptopតង់ស្យុងចេញក្រៅត្រូវតែដូចគ្នា កំណត់សំគាល់នៅលើ Adapter លោកអ្នកមិនអាច ប្រើដែលមានតង់ស្យុងខ្ពស់ ជាង ឬទាបជាងបានឡើយ។ ឧទាហរណ៏ ប្រសិនបើកុំព្យូទ័រ laptop របស់ខ្ញុំត្រូវការទាមទារ តង់ស្យុងតែ 19v-3.42A ឬអាចប្រលបាន adapter ដែលមានតង់ស្យុង 19v-3.95A ដែលមិនអាច លើបានឡើយ។
19.1 តើធ្វើយ៉ាងណាដើម្បីតែស ឬជួសជុល Power Adapter កុំព្យូទ័រ laptop ចេញថ្មីទំនើប មាន power adapter បានបិទត្រានៅលើវា ហើយ លោកអ្នកមិនអាច ជួសជុលវាដោយខ្លួនឯងបានឡើយ រងចាំផុត ការធានាសិន។ ប្រសិនបើ adapter ខូចលោកអ្នកនឹងអាចទិញថ្មី ឬយកទៅកន្លែលក់កុំព្យូទ័រ ដែល លោកអ្នក បានជាវ។
– តើធ្វើយ៉ាងណាដើម្បីដឹងថា AC adapter ខូចងាប់? លោកអ្នកអាចធ្វើតែសជា មួយឧបករណ៏ វ៉ុលម៉ែត voltmeter នៅក្នុងរូបភាពខាងក្រោមបង្ហាញពីការវាស់ប្រើ ជាមួយឧបករណ៏តែសវាស់ឃើញ 15V adapter មើល ឃើចេញក្រៅ output គឺ 15.45V មិនន័យថាដំណើរការធម្មតាមិនមានអ្វីខុសពីធម្មតាឡើយ តែប្រសិនបើ តង់ស្យុង ចេញក្រៅ output voltage មានតម្លៃតូចឬខ្ពស់ជាង ប៉ុន្តែបើ វាស់ឃើញ 0V មានន័យថា Adapter នោះខូចដែល បណ្តា មកពីឆេះ ឬខូចអ្វីមួយ។
Laptop
– ប្រសិនបើខូច adapter មិនអាចដោតបាន លោកអ្នកអាចប្តួរថ្មីមួយផ្សេងទៀត។ ត្រូវកំណត់អោយបាន ច្បាស់ ថាអាថ្មី អាច ដោតភ្ជាប់វាមានទំហំប៉ុនគ្នា និងអាថាស់ដែរ អត់ តង់ស្យុងដូចគ្នា ចំនួនអំពែ ស្មើ គ្នាពិសេសគឺ ក្បាន ដុយ ដោយត្រូវគ្នា ជួនកាលវា មានទំហំតូចឬធំ មិនអាច ដោត បញ្ចូលបាន ដែលបានខូច។

មេរៀនទី១០: ប្រអប់ថ្មកុំព្យូទ័រ Laptop

ថ្ម battery គឺជាថាមពលទីពីរសំរាប់ laptop ដែលបានទទួលថាមពលពី Adapter ហើយថ្ម battery បានទទួលសាកចរន្តអគ្គិសនីចេញ គេអាចប្រើថ្មដោយមិនបាច់ប្រើ adapter ទោះបីផ្តាច់ចេញពី Adapter ក៏ដោយថ្មនៅតែអាចផ្គត់ផ្គង់បានទាំង មូល ក៏បានតែប្រើបានក្នុងរយ:ពេលកំណត់ ពី ពីរទីបីម៉ោងតែប៉ុណ្ណោះ។
Laptopថ្មកុំព្យូទ័ឬ Laptop មានម៉ូដែលផ្សេងគ្នា តាមលក្ខណ:ពិសេសរបស់មាកវានីមួយៗ កុំព្យូទ័រ laptop មានថ្ម battery ចម្បងដែលភ្ជាប់ទៅប្រព័ន្ធសៀគ្វី Board។
Laptop10.1 ដោះស្រាយបញ្ហាថ្មរបស់កុំព្យូទ័រ Laptop
យើងអាចនិយាយថា laptop របស់លោកអ្នកមិនដំណើរការ គឺដោយសារពីថាមពល ថ្ម battery វាធ្វើការបានល្អ ប្រសើពី AC ដើម្បីដោះចេញពី laptop ហើយដំឡើង។ ប្រសិនបើកុំព្យូទ័រ laptop មិន អាចទទួលបានថ្ម ឬមិន អាចដំឡើងភ្ជាប់ប្រើជាមួយថ្ម បាន លោកអ្នកព្យាយាមដោះដូរថ្ម ថ្មីមួយគ្រាប់ ប្រសិនបើនៅតែមានបញ្ហាដូចនេះ ទៀត មូលហេតុនេះគឺបណ្តាមកពីខូចលើប្រព័ន្ធ board។
10.2 កាលណាកុំព្យូទ័រ Laptop ខូចលោកអ្នកដោះស្រាយបញ្ហាយ៉ាងណា
ខាងក្រោមនេះនឹងពន្យល់ពីបញ្ហាកុំព្យូទ័រ laptop ខូចនិងរកបញ្ហារបស់វា។ នៅក្នុង មេរៀនបន្ទាប់ បង្រៀនបញ្ហា ជួបប្រទេះ ជា មួយម៉ូដែល និងមាកមានលក្ខណ:ផ្សេងៗ ឧទាហរហ៏ កាលណាកុំព្យូទ័រ Laptop ខូច ពេលដោយ power adapter រួចហើយ ចុចលើប៊ូតុង power មិនមានចេញសញ្ញាអ្វីទាំងអស់ កុំព្យូទ័រ laptop នឹងមិនលឺ សំលេង អ្វីសោះ ភ្លើងអំពូល LED ក៏មិនភ្លឺ កង្ហាក៏មិនវិល ហើយនៅលើអេក្រង់ ឃើញ ពណ៌ខ្មៅ នៅគឺកុំព្យូទ័រ Laptop ខូច។ តើក្នុងករណីនេះលោកដោះស្រាយយ៉ាងណា?
– កំណត់អោយបានច្បាស់ ថាតើបានដោយចូលក្នុងដោយភ្លើងមានចរន្តរត់ចូលឬ យ៉ាងណា ព្យាយាមមើល ភ្លើង ដោតដុយ។
– តែសកុំព្យូទ័រ DC power adapter កំណត់តង់ស្យុងចេញក្រៅត្រឹមត្រូវឬយ៉ាង ណា លោកអ្នកអាចតែស DC power adapter ដោយវាស់វ៉ុលម៉ែត។
– ការធ្វើតែសឃើញថា DC adapter ដំណើរការល្អប្រសើរ ហើយមានតង់ស្យុង ចេញក្រៅត្រឹមត្រូវ ក្នុងករណី នេះ លោកអ្នកដកចេញ power adapter ពីកុំព្យូទ័រ laptop ដោះចេញថ្ម battery រងចាំពីរឬបីនាទី រួចហើយដាក់ adapter ចូលវិញ។
ប្រសិនបើកុំព្យូទ័រ laptop នៅតែមិនដំណើរការ នោះគឺមកពី motherboard បណ្តាលមកពីបញ្ហារន្ធដោត Power។ កាលណារន្ធដោយ DC power ខូចហើយ motherboard និងមិនទទួលថាមពលពី adapter។ ក្នុងករណី នេះលោកអ្នកនឹង ដោះសំណុំ កុំព្យូទ័រ laptop ហើយប្តូររន្ធ power ឬអាចជួសជុលរន្ធដោតដុយ Power Jack របស់ កុំព្យូទ័រ laptop។
ឧទាហរណ៏កាលណាលោកអ្នក ដោត DC power adapter ចូលរួចហើយចុចលើ ប៊ូតុង power កុំព្យូទ័រ laptop ចាប់ផ្តើមលឺសំលេងធម្មតា ហើយអំពូល LED ធ្វើការ ធម្មតាតែមិនមានបង្ហាញលើអេក្រងសោះ។
Laptopមើលលើអេក្រង់ ប្រសិនបើឃើញរូបភាពនៅលើអេក្រង់ តែខ្សោយណាស់ លោកអ្នកអាច ឆែកមើលបណ្តាល ពីអំពូល Backlight ខូច។
Laptopប្រសិនបើមិនមានរូបភាពនៅលើអេក្រង់ laptop LCD លោកអ្នកធ្វើតែសកុំព្យូទ័រ laptop ដោយប្រើ external monitor ដើម្បីដោតចេញក្រៅមើលរូបភាព។ ដើម្បី ភ្ជាប់ទៅ external monitor ត្រូវភ្ជាប់ជាមួយ VGA port របស់កុំព្យូទ័៏រ laptop រួចហើយបើក កុំព្យូទ័រ laptop។ លោកអ្នកអាច video ចេញក្រៅ external monitor ដោយចុចលើ Fn និង F4 នៅលើ កុំព្យូទ័រ HP laptop ហើយ Fn និង F5 លើ កុំព្យូទ័រ Toshiba laptop ហើយ Fn និង F7 លើ កុំព្យូទ័រ IBM laptop។ លោក អ្នកមើលឃើញ external monitor ធ្វើការបានធម្មតាប៉ុន្តែ នៅ លើអេក្រង់ LCD នៅតែមិនមានរូបភាពអ្វីសោះ។ ប្រសិនបើលោកអ្នកជួបបញ្ហានេះ គឺខូចអេក្រង់ LCD ឬខ្សែកាប video យើងអាចដោះខ្សែកាបហើយភ្ជាប់ឡើងវិញជាមួយ motherboard និងអេក្រង់ LCD ដោតឡើងវិញ ក្បាល កាប LCD ទៅ Video។
Laptopក្នុងករណីទាំង internal និងអេក្រង់ external ខូច ទាំងពីរមិនចូលរូបភាព មានន័យ ថាមិនទាក់ទងជាមួយអេក្រង់ LCD ឬខ្សែកាប video។ តាមបទពិសោធន៏ ដែលធ្លាប់ ជួបប្រទេះ គឺបណ្តាលមកពី RAM របស់ កុំព្យូទ័រ laptop។
Laptopព្យាយាមដោះជួតជើង RAM រួចហើយដាក់ចូលក្នុង memory module វិញ បើសិន ជានៅតែមិនភ្ជាប់ដំណើរ ការកើត លោកអ្នកព្យាយាមប្រើច្រាស ឬជុជបោះសំអាត ក្នុងជើង memory module អោយអស់ដីចេញ ហើយ ព្យាយាមដោះចេញពីជើង ម្ខាងទៀត ក្នុងករណីដោះជួតដាក់់វិញមិនដំណើរការ នោះបណ្តាមកពី RAM ខូច។
Laptopព្យាមយាមដោះថ្មចេញ និង hard drive ហើយនិង DVD drive រួចហើយបើក កុំព្យូទ័រ laptop ដោយគ្មាន សមាស ធាតុទាំងអស់នេះ។
Laptopព្យាយាមបើក laptop ជាមួយ external monitor កាលណាខ្សែកាប video មិន អាចភ្ជាប់ទៅ motherboard បាន បើសិន កុំព្យូទ័រ laptop ចាប់ផ្តើម Video ចេញ ទៅអេក្រង់ external monitor នោះមិនមានបញ្ហាអ្វីឡើយ
Laptopក្នុងករណីដែលលោកអ្នកដោះ hard drive និង DVD drive មិនអាចជួយដោះ ស្រាយបានអ្វីសោះ ដោះខ្សែកាប video ក៏មានអាចជួយដោះស្រាយអ្វីដែរ។ លោក អ្នកបន្តរុករកមើលម្តុំម្តងមួយៗ ហើយធ្វើតែសវាតាមជំហាន។ បើកសិនជាដោះ wireless card ឬ modem ឬផ្តាច់ចេញ keyboard ក៏នៅតែមិនអាចដោះស្រាយ។
Laptopនៅតែមិនអាចមើលឃើញ video នៅលើ external monitor
Laptopចុចក្រោយ លោកអ្នកដោះកុំព្យូទ័រ laptop រួចហើយដោះ motherboard ចេញ
Laptopចុចក្រោយ លោកអ្នកដោះកុំព្យូទ័រ laptop រួចហើយដោះ motherboard ចេញ
Laptopនៅលើរូបភាពខាងក្រោមនេះ motherboard បានដោះចេញពីសុំណុំ ប្រព័ន្ធ system
– សៀគ្វី Motherboard ក្នុងករណីខ្លះកាត video card ដាក់ជាប់លើ ប្រព័ន្ធ motherboard។
– CPU ជាមួយដែកត្រជាក់ heat sink និងកង្ហា
– លោកអ្នកមើលលើ memory module នៅល្អប្រសើរ
– ប៉ូតុង power លើ board សំរាប់ចុចបើកលើប្រព័ន្ធ system
– ធ្វើការជាមួយ DC power adapter
នៅតែមិនអាចទទួលបានវីដេអូ video ចេញទៅអេក្រង់ external monitor ប្រព័ន្ធ system បានបើក កង្ហាត្រជាក់ fan ចាប់ផ្តើមវិលតែមិនមានវីដេអូចូល។ បញ្ហានេះ 95% motherboard ខូចមិនអាច ដំណើរការបាន។ កាលណា CPU ខូចវាអាច បណ្តា motherboard ខូចបានដែរ។

មេរៀនទី១១: បញ្ហា Laptop តែងតែខូច

មេរៀនទី១១: ជួសជុលបញ្ហានីមួយៗរបស់កុំព្យូទ័រ Laptop តែងខូច
11.1 ការជួសជុលលើដុយ power jack ឬហៅថា DC Jack

ប្រសិនបើលោកអ្នក កំពុងតែភ្ជាប់ power មានបញ្ហាខូចរន្ធមិនអាចសាកចរន្តចូល បានចរន្តថាមពល ដែលបានចូលក្នុងអាចធ្វើអោយគ្រោះថ្នាក់ដល់ថាសរឹង hard drive និងបន្ទះ motherboard។
ការវិភាគបញ្ហាលើ power jack:
• ពិនិត្យលើថ្ម battery ប្រសិនបើមិនដើរជាមួយ AC adapter
• គ្មានថាមពល power ចូល
• មិនអាចសាកចរន្តបាន
Laptop
កុំព្យូទ័រមិនអាចសាកចរន្តចូល លោកអ្្នកជួសជុលបញ្ហា power មូលហេតុមកពីកុំព្យូទ័រ laptop របស់លោកអ្នកមិនសាកបណ្តាលមកពីបញ្ហា:

  • បាត់ភ្ជាប់ connection រូបភាពទី១
  • បញ្ហាលើ Adapter រូបភាពទី២
  • បញ្ហាពីរន្ធ Jack រូបភាពទី៣
  • ថ្ម Battery មិនកាន់ចរន្ត រូបភាពទី៤
  • ខូច chip សាក រូបភាពទី៥

Laptop11.2   បញ្ហាកុំព្យូទ័រ Laptop មិនអាច boot ចូលកើត មូលហេតុដែលបណ្តាលមក កុំព្យូទ័រ laptop មិនអាច boot បណ្តាលមកពី:

  • ខូច video chip ដែលបណ្តាលអោយមិនអាច boot បាន
  • ខូច I/O controller chipset
  • ខូច memory មានសំលេងលឺបីដង ឬ ខូច CPU មានភ្លើងចូលតែមិនដើរ
  • មិនអាចបញ្ចូល BIOS update បាន
  • ខុស BIOS setup
  • chip មិនដំណើរ boot នៅលើប្រព័ន្ធ system board

Laptop11.3   ក្បាលដុយ Power Connector កុំព្យូទ័រ laptop ជាច្រើនដែលមានបញ្ហាជាមួយរន្ធដោយដុយ DC power jack ដែល ផ្សារភ្ជាប់នៅលើ motherboard មានបីឬបួនជើង pin គេសង្កេតឃើញ ជើងផ្សារ នៅ បាត ក្រោម រលុងមិនជាប់លើ board មូលហេតុបណ្តាពីការប្រើប្រាស់ដោតច្រើន ហេតុនេះហើយ បានជា លោកអ្នក ត្រូវការផ្សារបន្ថែមសំណលើវាអោយបានរឹងមាំជាមួយ បាត board វាធ្វើអោយរបូតចេញមិនអាច សាក ចរន្ត ចូលក្នុង ថ្មបាន កាល ណារបូតចេញបែបនេះចរន្តអគ្គិសនីធ្វើអោយក្តៅ អាចឆេះឆ្លងដល់ កុំព្យូទ័រខាងក្នុង Motherboard បាន ធម្មតាវាបង្ហាញសញ្ញា:

  • ថ្ម battery គឺមិនសាកចរន្តចូល នៅពេលដែលដោតចូល power adaptor
  • អេក្រង់ screen លោតភ្លឹបភ្លែត ពេលដោតដុយចូលរន្ធ power ត្រូវបាន ដោតចូល។
  • កាលណាដោតចូល DC ឡើងក្តៅបន្ទាប់ពីរបីនាទីនៃការប្រើប្រាស់មានខ្លិន​ ឆ្ងៀមឆេះ។

មូលហេតុទាំងអស់នេះគឺបណ្តាលមកពីការផ្សារភ្ជាប់ DC power jack និង motherboard សំណមិនជាប់ រឹងមាំល្អ។
Laptopមានម៉ូដែលកុំព្យូទ័រ laptop ជាច្រើនដែលមានបញ្ហាដូចនេះ ដូចជាកុំព្យូទ័រ Dell laptop ដែលប្រើជើងបី pin DC power jack ផ្សារមិនជាប់រឹងលើ board ហើយ ប្រភេទម៉ូដែល Sony Vaio និងម៉ូដែល Toshiba តែងតែជួប រន្ធដុយ DC jack ផ្សារ ភ្ជាប់ទៅលើ motherboard ហើយប្រភេទកុំព្យូទ័រ Apple laptop ក៏តែងតែជួប ប្រទេះ បញ្ហា DC power នេះដែរ។ដើម្បីធ្វើតែស power jack ខូច:

  1. ដោះថ្ម battery ចេញក្រៅ
  2. ដោតខ្សែ power
  3. ចាប់ផ្តើមបើកកុំព្យូទ័រ laptop

ប្រើសិនបើកុំព្យូទ័ររបស់លោកអ្នកបិទ shut down ភ្លាមៗបាត់ចរន្ត លោកអ្នកដោះ ជួសជុលផ្សារ ឬប្តូរ DC power jack ប្រសិនមិនធ្វើដូច្នោះ motherboard នឹងឆេះ ខូចនៅជុំវិញបរិវេណជើងដុយ Power ដើម្បីផ្សារឡើងវិញ ឬប្តូរ បានលុះត្រាតែ លោក អ្្នកដោះ motherboard ទាំងមូលចេញក្រៅ។
Laptopដោះប្តូរ ឬផ្សារឡើងវិញ DC power jack មិនមែនងាយស្រួលប៉ន្មាន យើងអាច ចំណាយពេលពីរម៉ោង អាស្រ័យតាមប្រភេម៉ូដែលនៃកុំព្យូទ័រ laptop។ លោកអ្នក ដោះសំណុំទាំងអស់នៅលើ motherboard ចេញក្រៅបន្ទាប់មកផ្សារដោះចេញ power jack ចេញពី board។
11.4   ការជួសជុល Power Cord របស់កុំព្យូទ័រ Laptop ខូច ដើម្បីជុសជុល power cord កុំព្យូទ័រ laptop របស់លោកអ្នកដែលខូចមិនអាច បញ្ចូលសាកភ្លើង ចូលក្នុងថ្ម battery ឬថាមពលប្រើប្រាស់ផ្គត់ផ្គង់ កុំព្យូទ័រទាំង មូល
Laptopលោកអ្នកប្រើទុសវីចុងផ្កាយ សំប៉ែត ដង្កាបនិងបង់ស្អិតពណ៌ខ្មៅ
Laptopចាប់ផ្តើមដោះគម្របប្រអប់
Laptopគាស់គម្របចេញក្រៅបាន
Laptopពិនិត្យមើលខាងក្នុងជួសជុល
Laptop11.5   ថាសរឹង Hard Disk ខូចថាសរឹង Hard disk មានបញ្ហាដូចខាងក្រោម:

  • ចាប់ផ្តើមបើកកុំព្យូទ័រ laptop ចូលដល់ Windows វាចេញពណ៌ខៀវលើ អេក្រង់មានបង្ហាញថា “UNMOUNTABLE_BOOT_VOLUME”, “hal.dll is missing or corrupt” ឬ “WINDOWS\SYSTEM32\CONFIG

\SYSTEM” គឺមកពី error file system ជួនពេលខ្លះអាច scan សំរាប់ HD error បានប្រហែល 50% បណ្តាលមកពីខូច sector។

  • កុំព្យូទ័រ laptop បានបង្ហាញលើអេក្រង់ពណ៌ខ្មៅដែលមានជាអក្សរ “SMART test failed. Backup your data immediately and replace the hard disk” មានន័យថា hard disk ដំណើការខ្លួនឯងមិនកើត។

Laptopដំណោះស្រាយបញ្ហា: មុនដំបូងដោះស្រាយជាមួយ file system ដែលខូច មានច្រើមធ្យោបាយដើម្បីដោះ ស្រាយជួសជុល missing file ដែលខូច។ ប្រសិនបើបញ្ហាកម្មវិធី software នោះ ថាសរឹង hard disk នឹងបន្តដំណើរការអាចប្រើប្រាស់បាន លោកអ្នកអាច Scan ដោយចុចលើ “C” drive ក្នុង “My Computer” ជ្រើសរើស “Properties” រួច ហើយ “Tools” ចុចលើប៊ូតុង “Check Now”។

ដែកកំដៅ ជាញឹកញាប់ដែកកំដៅតែងតែ ខូចនៅលើ motherboard របស់កុំព្យូទ័រ Laptop
Laptopខាងក្រោម​ដែកកំដៅ Laptop ដែលមានដីធូលីចូលខាងក្នុង
Laptopលោកអ្្នកអាចប្រើជក់ដើម្បីបោសធូលីចេញពីលើដែកកំដៅ
Laptop11.6 បញ្ហាដែកកំដោះមិនដំណើរការ
កុំព្យូទ័រ laptop របស់លោកអ្នកតែងតែបិទ shutdown ជាប្រចាំ វាដំណើរការយឺត ហើយពិបាកបំផុត នៅពេល បើករងចាំ 10នាទីនេះគឺបណ្តាលមកពីបញ្ហាជាមួយដែក កំដៅដែលមានដីធូលីជាច្រើននៅជុំវិញ។ ដើម្បីដោះស្រាយ បញ្ហានេះលោកអ្នកដោះវា ចេញក្រៅរួចហើយប្រើច្រាសដុតអោយជ្រះធូលីពីលើដែកកំដៅខាងក្នុង ក្នុងរូបភាព បង្ហាញ ខាងក្នុងយើងឃើញមានសំរាមធូលីជាច្រើនដែលកកស្ទះក្នុងដែកកំដៅ។
Laptopប្រភេទដែកនេះគឺកុំព្យូទ័រ Toshiba Satellite A10 ដែលបានដោះចេញកង្ហា fan
Laptop11.7   បញ្ហាអេក្រង់ LCD ខូច បញ្ហាខូច Hardware មានដូចជាអេក្រង់ LCD សៀគ្វី inverter ខ្សែកាប ឬអំពូល backlight។
ការវិនិច្ឆ័យអេក្រង់ខូច:

  • កុំព្យូទ័រ laptop បង្ហាញអេក្រង់ពណ៌ខ្មៅ ហើយប្រសិនបើធ្វើចលនាលើវា ដំណើការធម្ម នោះគឺមកពីខ្សែកាប cable ភ្ជាប់លើអេក្រង់។
  • កុំព្យូទ័រ laptop បង្ហាញចាប់ផ្តើមចូលទៅអេក្រង់ បង្ហាញពណ៌ខ្មៅប្តូរពណ៌ បន្តិចៗរហូតដល់មើលរូបភាពលេងឃើញ បញ្ហានេះគឺបណ្តាលពីខូចអាំង វឺតទ័រ inverter ឬខ្សែកាប 90%។
  • ភ្លាមៗនោះចាប់បើកអេក្រង់បាន​ឃើញពណ៌ផ្កាឈូក និងក្រហមប្រឿង រួច ហើយបានបិទខ្មៅវិញបន្ទាប់ពីរនាទីក្រោយមក បញ្ហានេះគឺមកពីអំពូលភ្លើង backlight នៅខាងក្រោយប៉ាណែលអេក្រង់ខូច។
  • អេក្រង់កុំព្យូទ័រលោតភ្លឹបភ្លេតៗ ពីរឬបីនាទីរួចហើយក្លាយជាខ្មៅ ប្រសិនបើ លោកអ្នកធ្វើចលនា ឬសង្កត់នៅជ្រុងណាមួយនៃអេក្រង់អាចមើលឃើញ រួចហើយវាលោតភ្លឹបភ្លេតៗម្តងទៀត បញ្ហានេះបណ្តាលពីខ្សែកាប ឬអេក្រង់ LCD ខូចក្នុង​50%។
  • អេក្រង់បានបង្ហាញពណ៌ពីរ ខ្មៅនិងស (គ្មានរូបភាពចេញ) អេក្រង់នៅខាង ក្នុងនៅតែដំណើរការធម្មតា បញ្ហានេះបណ្តាលមកពីខូចខ្សែកាប ឬ LCD 70%។

មានឆ្នូតនៅលើអេក្រង់ (ជួនកាលឆ្នូតទទឹង និងជួនកាលបណ្តោយ) ពេល លោកអ្នកប្តូរទីតាំងអេក្រង់ ឬសង្កត់លើ ជ្រុងអេក្រង់វាអាចមើលឃើញបន្តិច បញ្ហានេះមកពីខូច ខ្សែកាប ឬអេក្រង់ LCD 90%។
Laptop11.8   បញ្ហា Motherboard ខូច ជាទូទៅកុំព្យូទ័រ Laptop ដែលដាក់លក់ក្នុងប្រទេសកម្ពុជាយើង មានធានាតែរយ: ពេលខ្លីលើ Hardware ប្រសិនបើខូច motherboard នោះលោកអ្នកប្តូរថ្មីមានតម្លៃ ថ្លៃប្រសិនអាចជួសជុលបានលើផ្នែកណាមួយលើ Motherboard ជាការប្រសើរ។

បញ្ហាខូច Motherboard:
ដោតបញ្ចូលថាមពល Power adaptor រួចហើយបើកកុំព្យូទ័រ laptop

  • មិនឃើញបង្ហាញអ្វីទាំងអស់
  • ភ្លើងអំពូលចូល “ON” កង្ហាវិល fan តែនៅលើអេក្រង់ពណ៌ខ្មៅហើយ លោកអ្នកស្តាប់ថាសរឹង HD មិនលឺវិលដំណើរការ។
  • ភ្លើងអំពូលបើក “ON” កង្ហាវិល បន្ទាប់ពីរបីវិនាទី ក្រោយមកអំពូលបានបិទ
  • បន្ទាប់ពីចុចលើប៊ូតុង Power “ON” អេក្រង់ពណ៌ខ្មៅ ហើយលឺសំលេង ស្ងាត់លើកុំព្យូទ័រ laptop។

Laptop11.9   បញ្ហា RAM ខូច ខូច RAM គឺមិនអាចប្រើកម្មវិធី software យកមកវិនិច្ឆ័យបញ្ហាបានឡើយ ឬក៏ផ្នែក រឹងផ្សេង ឬ motherboard ខូចត្រូវការជួសជុលគ្រឿងអេឡិចត្រូនិកដែលមាន ឧបករណ៏ សំរាប់វាស់ចរន្ត តង់ស្យុង បញ្ហាខូច RAM អាចវិនិច្ឆ័យបានងាយដោយស្តាប់សំលេង beep បញ្ចេញពី BOIS។

វិនិច្ឆ័យបញ្ហា RAM ខូច:

  • មិនអាចបើកចូលក្នុង Windows បាន។
  • មើលអាចបើបាន Windows តែវាបង្ហាញអេក្រង់ពណ៌ខៀវ ដែលមាន សរសេរ Memory DUMP ដែលអាចខូច RAM ដែរ។

កម្មវិធី Windows ខូចភ្លាមៗនៅពេលលោកអ្នកព្យាយាមចូលក្នុងវិធី
Laptopបន្ទះសន្លឹក RAM ខូចគេមិនងាយជួសជុលលើសៀគ្វី ពេលខូចគេតែងតែផ្លាស់ប្តូរវា។

មេរៀនទី១២: ជួសជុលកុំព្យូទ័រ ACER

មេរៀនទី១២: ការជួសជុលកុំព្យូទ័រ LAPTOP ACER
ធ្វើយ៉ាងណាដោះអេក្រង់ LCD ដែលខូចកុំព្យូទ័រ laptop ម៉ាក Acer Aspire សេរី 5670 ឬសេរី 5620
Laptopការណែនាំដោះអេក្រង់ LCD ដែលខូចពីកុំព្យូទ័រ Acer Aspire 5670 ឬសេរី Aspire 5620 ខាងក្រោម នេះ ជាជំហានដោះដែលប្រហាក់ប្រហែលការដោះចេញកុំព្យូទ័រ Acer Travel Mate សេរី 4210/4270/4670 ប្រសិនបើកធ្វើតាមការណែនាំនេះ ដូចគ្នានឹងម៉ូលដែលផ្សេងទៀតដែរ។ ដើម្បីដោះកុំព្យូទ័រលោក អ្នកបិទសិន ទើបអាច ដោះមានសុវត្ថិភាព​ ដកចេញចរន្តអគ្គិសនីចរន្តឆ្លាស់ AC និងដោះចេញថ្មកុំព្យូទ័រ ត្រូវពិនិត្យអោយ បានច្បាស់ថាអស់ចរន្តហើយឬនៅ។

ជំហានទី១: មានវីសចំនួនប្រាំមួយគ្រាប់ នៅលើដែកគំរប ដោះវីសទាំងអស់ចេញក្រៅ
Laptopផ្នែកខាងក្រោមនេះវីសជាប់ស្អិត នៅគំរប់ពិបាកមូលចេញក្រៅ លោកអ្នកអាចមូល ដោយប្រើទុលវីសមុខបួន ឬទុស វីស ផ្កាយ ទើបអាចដោះចេញបាន ពីគំរប ចេញពី សំណុំកុំព្យូទ័រ ដោះចេញវីសទាំង 6 ដែលឃើញនៅក្រោមគំរប់។
Laptopជំហានទី២: ដោះដោយប្រយ័ត្ន នៅផ្នែកលើនៃអេក្រង់ LCD ពីគំរបអេក្រង់ បន្តមូលលើវីស
Laptopជំហានទី៣: អេក្រង់ LCD ត្រូវបានមូលដកចេញក្រៅ
Laptopអេក្រង់បន្ទះ inverter ដែលដាក់នៅជាប់លើអេក្រង់ LCD គេមិនចាំបាច់ដោះអេក្រង់ LCD ក៏យើងអាចប្តូរ inverter បានដែរ។ ការដកដោះខ្សែកាបគឺជាការងាយបំផុត វានៅជាប់សងខាង inverter ហើយយើង អាចដោះដូរ inverter ដាក់ថ្មីតាមតម្រូវការ ចាំបាច់។
Laptopជំហានទី៤: ដោះវីសទាំងអស់ដោយសុវត្ថិភាពចេអពីសន្លឹកទ្វា តែមានម៉ូដែលខ្លះ មានវីសមូលតែពីរនៅលើ អេក្រង់ LCD នៅខាងលើជាប់សំណុំអេក្រង់។
Laptopជំហានទី៥: ប្រសិនបើលោកអ្នកមិនចេះដោះអេក្រង់ inverter នៅជំហានទីបី លោក អ្នកនឹងអាច ផ្តាច់ខ្សែកាប ចេញពីជ្រុងខាងស្តាំដៃនាំ inverter។ អេក្រង់ LCD នេះមាន ខ្សែតភ្ជាង់ជាមួយអំពូល backlight។
Laptopជំហានទី៦: ដោះអេក្រង់ LCD ដោយប្រយ័ត្នចេញពីគំរប ផ្តាច់ចេញខ្សែកាប video ចេញពីអេក្រង់ LCD។
Laptopជំហានទី៧: ដោះចេញវីសបួមដោយសុវត្ថិភាពចេញពីអេក្រង់ LCD ចេញពីត្រចៀក ទ្វា មានវីសពីរនៅជ្រុងនៃ អេក្រង់។ ឥឡូវនេះលោកអ្នកអាចដោះអេក្រង់ LCD ខូច និងដូរចេញវាដាក់អេក្រង់ថ្មី។ លោកអ្នកមើលអេក្រង់ ដេលត្រូវជាមួយ Acer Aspire 5670 និងអេក្រង់ Acer Aspire 5620។

មេរៀនទី១៣: ជួសជុលរន្ធ DC power

មេរៀនទី១៣: ការណែនាំជួសជុលរន្ធដោត DC power
ដើម្បីជួសជុលលោកអ្នកនឹងត្រូវការ ឧបករណ៏ដូចខាងក្រោម
– ឧបករណ៏ផ្សារសំណ ប្រើខ្យល់ស៊ីតុណ្ហភាព 800-850អង្សា
– ផ្សារដោះដោយប្រើម៉ាស៊ីនបូម សំណចេញនៅជុំវិញគល់ជើង គេអាចប្រើឧបរណ៏ Edsyn Soldapullt ម៉ូដែល DS 017។
– លោកអ្នកប្រើអាល់កុល និងច្រាសដុសំអាតលើ motherboard ក្រោយពេលប្តូរ
– ប្តូរដាក់រន្ធដុយ DC power ថ្មីលោកអ្នកអាចរកទិញថ្មយកមកផ្លាស់ប្តូរ
Laptopការណែនាំជួសជុលរន្ធដោតដោយ DC power របស់កុំព្យូទ័រ Laptop
Laptopដូចលោកអ្នកមើលឃើញក្នុង រូបភាពខាងក្រៅ ផ្សារដកចេញពីជើង pin ដែលនៅ ជាប់ជាមួយ motherboard។ ដើម្បីផ្សាដោះរន្ធដោតដុយ power jack ចេញពី motherboard ត្រូវសំអាតលើរន្ធដុយជាមុន និង motherboard រួចហើយផ្សារ កន្លែងដែលចង់ជួសជុល។
Laptopចាប់ផ្តើមផ្សារដោះ ហើយផ្សារដកចូលថ្មីវិញ រូបភាពខាងក្រោមការផ្សារដាក់ចូលវិញ
Laptopលោកអ្នកផ្សារធ្វើយ៉ាងណាដើម្បី អោយសំណឡើងពងហើយរលោងទើប ជាប់បាន យូរ គេមិនផ្សាររាបស្មើរ ទើបជាប់បានយូរ មិនងាយរបូតចេញ។
Laptopលោកអ្នកព្យាយាមផ្សាដោះរន្ធដោយ power jack ចេញពី motherboard ដោយ ឧបករណ៏បឺតសំណចេញ ពីជើងផ្សា power jack។
Laptopក្រោយពេលបឺតយកសំណចេញក្រៅពីរន្ធដោយ DC power jack លោកអ្នកអាចដក ចេញវាពី motherboard។
Laptopបន្ទាប់មកចាប់ផ្តើមចាប់ទាញ power jack ចេញក្រៅ រួចហើយសំអាតលើចំណុច ដែលបានផ្សាដកចេញ។
Laptopកោសសំអាត លើ power jack ដែលបានផ្សារដកចេញក្រៅ
Laptopជើងបីរបស់ power jack មើលទៅឃើញជាប់សំណ លោកអ្នកអាចកោសចេញ សំអាត ចេញអោយអស់ដោយ ប្រដែកខាត់ឬឧបករណ៏ផ្សេងទៀតសំអាត
Laptopលោកអ្នកអាចដុស ដោយប្រើច្រាសដុសធ្មេញ ឬជាមួយអាល់កុល ដើម្បីសំអាត់ នៅត្រង់កន្លែងដែលបាន ផ្សារដោះចេញ។ ការងារនេះមិនជាចាំបាច់ទេ តែបើលោក អ្នកធ្វើបែបនេះ វាស្អាតងាយស្រួលក្នុងពេល ផ្សាដាក់ចូលវិញ។
Laptopលោកអ្នកអនុវត្តផ្សារសំណទៅលើរន្ធ power jack តាមជាយគេមវង់មូលដែលមាន បួនរន្ធនៅលើ motherboard ផ្សាអោយបានស្មើដើម្បីដាក់ជើង Power jack ចូល
Laptopលោកអ្នកចាប់ផ្តើមផ្សារតាមវង់មូល
Laptopធ្វើយ៉ាងណាដើម្បីស្មើសាច់ ល្អទើបអាចបញ្ចូល Power jack ចូលផ្សារជាប់បានល្អ
Laptopក្រោយពីបានផ្សាររួចរាល់ហើយ លោកអ្នកអាចបញ្ចូលដំឡើង power jack លើ motherboard ដាក់ពី ក្រោមបញ្ចូលក្នុង power jack ហើយចាប់ផ្តើមផ្សារភ្ជាប់ សំណ ជើងជាប់ជាមួយ Motherboard។
Laptopផ្សារជើង power jack ទាំងអស់ជាប់លើ Motherboard
Laptopលោកអ្នកបានធ្វើការងារជួស DC power ជុលកុំព្យូទ័រ laptop ចប់។ លោកអ្នក ផ្សារ អោយវាឡើងមូល ហើយរលោងបែបនេះទើប អាចជាប់បានយូរ។
Laptop

មេរៀនទី១៤: ជួសជុល Power Jack laptop

មេរៀនទី១៤: តើធ្វើយ៉ាងណាដើម្បីជួសជុល Power Jack ភ្ជាប់ទៅកុំព្យូទ័រ laptop

ដើម្បីដោះប្តូរ power jack នៅក្នុងកុំព្យូទ័រ laptop របស់លោកអ្នក ដំបូងត្រូវដោះ ចេញរន្ធដុយនៅលើ motherboard សិន ខាងក្រោមយើងឃើញការពន្សល់ប្តូររន្ធ DC power jack ខាងក្រោម សកម្មភាព ផ្សារដោះចេញក្រៅពី Motherboard។
Laptopលោកអ្នកជួសជុលកុំព្យូទ័រ laptop ប្រហាក់ប្រហែកផ្សារដោះ power jack គ្រាន់ តែលោកអ្នកផ្សារបណ្តុះបង្គោល ដែលបាក់ដាក់អោយវែងឡើងវិញ។
Laptopលោកអ្នកដោះចេញបង្គោល power jack ដោយផ្សារដោះចេញឬបន្ថែមបង្គោល អោយបានវែងដើម្បីផ្សារភ្ជាប់លើ motherboard។
Laptopលោកអ្នកអាចប្រើដែក ពត់ជារាងដូចខាងក្រោម ដើម្បីផ្សារបណ្តុះជើងអោយវែង ភ្ជាប់ជាមួយ motherboard។
Laptopបញ្ចូលជើង “+” connector ទៅលើ power jack ពត់ដាក់អោយស៊ីគ្នា ទើបផ្សារ សំណអោយជាប់ជាមួយជើង ចាស់ បន្ទាប់មកកាត់អោយស្មើល្មមផ្សារភ្ជាប់
Laptopចាប់ផ្តើមផ្សារសំណលើ power jack
Laptopឥឡូវនេះយើងផ្សារបង្គោល “+” ជាប់នៅលើប៉ាណែល PCB រួចហើយលោកអ្នកអាច មើលឃើញដូចក្នុងរូបភាព បន្ទាប់មកលោកអ្នកផ្សារសំណក្នុងរង្វង់មូលសិន រួច បញ្ចូលជើង Power jack ដាក់ចូលរួចផ្សារភ្ជាប់លើ motherboard។
Laptopលោកអ្នកកោសចោល រួចហើយលាបសំណជុំវិញរង់មូល “+” លើប៉ាណែល PCB យើងប្រើទុលវីសមុខ សំប៉ែតដើម្បីធ្វើ។
Laptopប្រសិនបើនៅជុំវិញ power jack មិនល្មមលោកអ្នកអាចពង្រីកអោយធំ ដោយប្រើ ដង្កៀបចាក់ ធ្វើអោយរន្ធ ឡើងធំ។
Laptopដូចដែលលោកអ្នក បានឃើញខាងក្រោមរន្ធធំល្មម បន្ទាប់មកយើងផ្សារសំណជុំវិញ លើផ្ទៃរង្វល់មូល ការផ្សារដាច់ខាតមិនអោយប៉ះជាមួយសមាធាធាតុជិតខាងឡើយ។
Laptopដំឡើង power jack ចូលក្នុង motherboard កំណត់រន្ធប្រហោងចូលរវាងរន្ធ jack និង motherboard។
Laptopសូកបង្គោលចូលក្នុងប៉ាណែល PCB ផ្សារជើង pin “+”
Laptopឥឡូវនេះ កាលណាលោកអ្នកបានបញ្ចូល power jack ចូលក្នុងដោយសុវត្ថិភាព បន្ទាប់មកលោកអ្នកអាច ពត់ជារង្វង់ខ្ចៅដើម្បីផ្សារជាប់នៅលើ motherboard មិនរលងជាប់រឹងមាំនៅលើ motherboard ធ្វើបែប នេះទើបអាចប្រើបានយូរ។
Laptopលោកអ្នកផ្សារ វាអោយជាប់ជិតមើលមិនឃើញរង្វង់ខ្ចៅ ក្រោយមកសំអាតដោយប្រើ អាល់កុលដុសចេញពី កន្លែងដែលបានផ្សារ។
Laptopមើលពីខាងក្រោមនៃ motherboard
Laptopរូបភាពបង្ហាញនេះបានផ្សារភ្ជាប់ចប់ជាស្ថាពរ លោកអ្នកអាចប្រើបានយូរ មិនងាយ ខូចរលុងជើង Power Jack ដូចមុនទៀតវាអាចចូលចរន្តអគ្គិសនី អាចសាកចូលថ្មល្អ។

មេរៀនទី១: ស្វែងយល់ពីបច្ចេកវិទ្យា LCD

Laptopមេរៀនទី១: ស្វែងយល់ពីបច្ចេកវិទ្យា Liquid Crystal Display LCD
បច្ចេកវិទ្យា LDC គឺជាប្រភេទអេក្រង់អេឡ្ិចត្រូនិក សំប៉ែតរាបស្មើ ដែលប្រើពន្លឺ គ្រីស្ទាល់ Liquid Crystal វាមិនប្រើដូចប្រភេទត្រង់ស៊ីស្ទ័រឡើយ គេប្រើ វាសំរាប់ ជាមួយនិង កុំព្យូទ័រ ទូរទស្សន៍ ដែលជាឧបករណ៍ប៉ាណូ គេអាចប្រើវាសំរាប់ បញ្ជាំង រូបភាព Video ឧបករណ៍ Game ជានាឡិកា ឧបករណ៍សំរាប់គិតលេខ Calculator និងទូស័ព្ទ LCD ត្រូវបានបញ្ជាំងដូចនិងអេក្រង់ CRT តែមានអេក្រង់សប៉ែត ទំងន់ ស្រាល និងមានតម្លៃថ្លៃ អេក្រង់ LCD មានច្រើនប្រភេទដូចជា Sony, Dell, Acer, Sumsung ប្រភេទនីមួយៗមានគុណភាពខុសៗគ្នា។
banner
LCD Monitorអេក្រង់ LCD ឬហៅថាប៉ាណែលសំប៉ែតសំរាប់បង្ហាញរូបភាព ដែលទំនើបចេញចុង ក្រោយបំផុតគេអាចប្រើជាមួយ កុំព្យូទ័រនៅលើតុ។ គេបានប្រើជាច្រើនឆ្នាំជាមួយនិង កុំព្យូទ័រ Laptop កុំព្យូ័រ Note Book ដែលមានដាក់លក់លើ ទីផ្សារ នៅប៉ុន្មានឆ្នាំចុង ក្រោយនេះមានការវិវឌ្ឈន៍យ៉ាងខ្លាំងមានតម្លៃថោកជាងពីមុន និងពេញនិយមប្រើ ប្រាស់ បំផុត សំរាប់មើលទូរទស្សន៍ អេក្រង់កុំព្យូទ័រ។ LCD គឺជាលោហ:ធាតុសរីរាង្គដែលរឹង ធន់និងសីតុណ្ហភាពដែលអាច បញ្ចេញរូបភាពទៅលើអេក្រង់បានច្បាស់មាន រូបភាពច្បាស់ និងប្រតុងស្យុងអស់តិចគិតជាវ៉ុល។
LCD Monitor1. អាណូគ្រីស្ទាល់នៅក្នុង ភាពណឺត អេក្រង់ LCD រួមមាន 6ស្រទាប់នៅខាងក្រោយ កញ្ចក់ប៉ូល កញ្ចក់ TFT ស្រទាប់ Liquid Crystal ពណ៌សំរាប់តម្រងពន្លឺ និងប៉ូលទីពីរនៃកញ្ជាក់។
LCD Monitorបច្ចេកវិទ្យា TFT-LCD រួមមានកញ្ចក់សប៉ែតនៅខាងក្រោយ ដែលមានត្រង់ស៊ីស្ទ័រ បង្កើតនៅលើវា នៅខាង មុខកញ្ចក់សប៉ែតដែលមានតម្រងពណ៌ liquid crystal ត្រូវបានប្តូររវាងប៉ូលទាំងពីរនៃកញ្ចក់សប៉ែត។ មុខងារ នៃប៉ូលកញ្ចក់គឺដើម្បីតម្រង ពន្លឺនិងអនុញ្ញាតអោយ ឆ្លងកាត់តាមទិសដៅ។ TFT ប្តូរពីត្រង់ស៊ីស្ទ័រតូច និងកង់ដង់ សាទ័រ វាត្រូវបានតម្រៀបជាម៉ាទ្រីស នៅលើកញ្ចក់ ដែល TFT នីមួយៗមាន pixel របស់វា។ ដើំម្បីកំណត់លក្ខណ: ពិសេសរបស់ pixel នៅលើជួរបញ្ឈរត្រូវបានប្តូរ។ កាលណាតង់ស្យុងបានចូលទៅត្រង់ស៊ីស្ទ័រ transistor ពេល នោះ liquid crystal មានភាពលំអៀងកោង ដែលអនុញ្ញាតអោយពន្លឺឆ្លងកាត់ចូលក្នុងទំរង់ pixel មួយ។ ការផ្សំ pixel ជាច្រើនដែលមានពណ៌ខុសគ្នា បានបង្កើតជារូបភាពបញ្ជាំងលើអេក្រង់
LCD Monitorប្រភពពន្លឺបញ្ជាំងនោះ បានបង្កើតជាចំណិតបន្ទះ ពន្លឺត្រូវចែងចាំងពីខាងក្រោយ ប៉ាណែល ពន្លឺនេះឆ្លង កាត់តម្រង ប៉ូលទីមួយ និងទីពីរ។ ប៉ូលបន្លឺខណ:ដែលបាន។ ស្រទាប់ទីមួយដែលមានផ្ទុក liquid crystal រាប់ពាន់រៀប តាមលំដាប់ ជួរទទឹង លើអេក្រង់ មាន Cell មួយឬច្រើនដែលបានបង្កើតជា pixel អគ្គិសនីរួចចូល ក្នុង LCD
បង្កើតអេឡិចត្រុងអគ្គិសនីត្របាញ់ចូលក្នុងអាណូ crystal បន្ទាត់ នីមួយៗបានភ្លើឡើង ជាមួយប៉ូលតម្រង អេឡិច ត្រុង ទីពីរហើយអនុញ្ញាតអោយ ឆ្លងកាត់ពន្លឺ Crystal នីមួយៗឆ្លងកាត់ឬ តំបន់ពន្លឺពេលនោះការបង្កើតនៃ គ្រីស្ទាល់ បង្កើតជាទំរង់រូបភាព។
LCD Monitorមានពីរមូលដ្ឋាននៃប្រភេទពណ៌របស់អេក្រង់ LCD ដែលបង្ហាញពីអកម្មម៉ាទ្រីស និងសកម្មម៉ាទ្រីស។ នៅក្នុងពណ៌ LCD ប៉ាណែល ដែល pixel នីមួយៗត្រូវបាន បង្កើតជា បី liquid crystal cell បណ្តាល pixel មិនអាចបង្កើតជា ពណ៌ជាច្រើន ដែលលោកមើលឃើញ វាមានពណ៌សស្រាល ឆ្លងកាត់លើ pixel និមួយៗតម្រងបាន បញ្ចួនពណ៌ នៅខាងមុខកញ្ចក់គឺជាស្រទាប់ពណ៌ដែលមានលក្ខណ:ពិសេសសំរាប់ ច្រោះពណ៌ក្រហមនៅខាងមុខនីមួយៗ ពណ៌បៃតងនិងខៀវជាចំណុចៗ។ ពន្លឺឆ្លងកាត់ ច្រោះ Cell ជាច្រើនត្រូវវានបង្កើតដែលលោកអ្នកមើលឃើញលើ LCD។

Cell នីមួយៗ ឬ Subpixel អាចកំណត់បានរៀងៗខ្លួនជាមួយតុងស្យុង ត្រួត ពិនិត្យ នេះមានន័យថាអេក្រង់ LCD 15អ៊ីង ដែលមាន resolution 1024×768 ផ្ទុក បាន 2359296 subpixel ចរន្តអគ្គិសនីមួយឬច្រើន pixel ខូច លោកអ្នកនឹងមើល ឃើញ Cell ពណ៌ខ្មៅមានន័យថា Cell ខូច។

អកម្មម៉ាទ្រីស Passive Matrix
LCD Monitor
អេក្រង់ LCD Passive Matrix ប្រើជាក្រឡាសំណាញ់ ដែលមានតង់ស្យុង pixel ពិសេសបង្ហាញនៅលើអេក្រង់។ ការបង្កើតសំណាញ់មានដំណើរការស្ងប់ស្ងាត់។ វាចាប់ផ្តើមពី​កញ្ចក់ពីរស្រទាប់ ជួរដេកនិងជួរបញ្ឈរ ត្រូវបានភ្ជាប់ ទៅជាមួយ IC ដែល ត្រូតពិនិត្យនៅពេលដែលសាកចូល ផ្ញើទៅក្រោម និងជួរបញ្ឈរ និងជួរដេក។

ឧទាហរណ៍ ប្រសិនបើចំណុចជួរដេក 0 ជួរឈរ ០ នោះត្រូវបានសន្មតថាជាពណ៌ ក្រហម ចំណុចពណ៌បៃតងនិង ពណ៌ខៀវ ស្ថិតនៅលើតំបន់ពន្លឺពណ៌សឆ្លងកាត់ទាំង អស់ប៉ុន្តែច្រោះពណ៌ក្រហម។ ពណ៌សដើរឆ្លងកាត់ តាមតម្រង ពណ៌ក្រហមនៅខាងមុខ កញ្ចក់ កន្លែងដែលពណ៌ក្រហមលេចឡើង។ កាលណាពណ៌ក្រហម បៃតង ខៀវមាន ពន្លឺចុចៗទាំងអស់ វាភ្លើទាំងអស់នៅត្រង់តំបន់ដែលមាន pixel បង្ហាញខ្មៅ។ បីចំណុច មិនភ្លើ ពន្លឺឆ្លងកាត់ហើយ pixel បង្ហាញពណ៌ស។

សកម្មម៉ាទ្រីស Active Matrix ឬហៅថា TFT-Thin Film Transistor
LCD Monitor
ប្រភេទ TFT ជាប្រភេទ ត្រង់ស៊ីស្ទ័រស្តើង ឬហៅថា Active Matrix ផលិតពណ៌ រូបភាពដែលមានពណ៌ស្រស់ ឆើតដូចជាប្រភេបង្ហាញ CRT។ TFT តូចល្អិតអាចប្តូរ ត្រង់ស៊ីស្ទ័រ និងកង់ដង់សាទ័រ មានធាតុបីដែលផ្គត់ផ្គង់ផ្តល់ ពណ៌ក្រហម បៃតង និងខៀវដែលជាប្រភពផ្តល់អោយ pixel នីមួយៗលោកអ្នកមើលឃើញនិងភ្នែកផ្ទាល់

វាបានតម្រៀបជាម៉ាទ្រីសនៅលើកញ្ចក់។ ដើម្បីកំណត់លក្ខណ:ពិសេសរបស់ pixel នៅលើជួរដេកត្រូវបាន បើក ឡើង និងមានចរន្តសាកផ្ញើទៅក្រោមជួរបញ្ឈរ។ ចាប់ពី ពេលនោះមកជួរដេកនិនង​ជួរឈរ បែងចែកបិទ កង់ដង់ សាទ័រកំណត់ pixel ទទួល បាននៅពេលសាក។កង់ដង់អាចកាន់ផ្ទុកចរន្តរហូតដល់មានចរន្តថ្មីបន្ទាប់ទៀត។ ប្រសិន បើយើងត្រួតពីនិត្យយ៉ាងប្រុងប្រយ័ត្នរវាងតង់ស្យុង ទៅគ្រីស្ទាល់ យើងអាច បង្កើតមិនរួមចូលគ្នាតែ មួយដើម្បី អនុញ្ញាតអោយពន្លឺឆ្លងកាត់។ នេះមានន័យថាការ ផ្លាស់ប្តូរកើតឡើងនៅលើ Cell ពន្លឺពណ៌សបើក ឬបិទហើយលទ្ធផលទទួលបានក្នុង រយ:ពេលយ៉ាងរហ័សបំផុត។

កាលណាសមាសធាតុពណ៌ក្រហម ពណ៌បៃតង និងពណ៌ខៀវបានបិទទាំងអស់ ពណ៌ សបញ្ចេញពន្លឺចែងចាំង ឆ្លងកាតសមសធាតុទាំងបីខាងលើ ហើយ pixel បង្ហាញពណ៌ ស។ ប្រសិនបើសមាសធាតុពណ៌ក្រហម បៃតង និងខៀវទាំងអស់បើកឡើង ពន្លឺទាំង អស់ត្រូវបានបិទ​ ហើយ pixel បង្ហាញខ្មៅ។
LCD Monitorអេក្រង់ LCD សកម្មម៉ាទ្រីស Active Matrix ធានារាប់រងពេលវេលាយ៉ាងលឿន ប្រហែលជា 16វិនាទី ដូច្នេះពេលវេលាផ្គត់ផ្គង់ដ៍ល្អប្រសើរសំរាប់ក្រាហ្វិច ឬសំរាប់

ជីរចលនា កម្រើករវើក។ អេក្រង់សកម្មម៉ាទ្រីស Active Matrix ផ្តល់ផាសុភាព ទស្សន:វិស័យដែលអាចមើល ឃើញតាមមុំ 90 ដឺក្រេ។ ម្យ៉ាងវិញទៀត សញ្ញាអាច ប្រើដែលបានបង្កើតមានពន្លឺភ្លើស្រស់ថ្លា ឃើញរូបភាព ច្បាស់​ គុណវិបត្តិ អេក្រង់ សកម្មម៉ាទ្រីស Active Matrix មានតម្លៃខ្ពស់ប្រសិនបើ រោងចក្រផលិតប្រើ បច្ចេកវិទ្យានេះ។ នាពេលបច្ចុបន្ននេះ អេក្រង់ LCD ដែលមានប្រើទាំង Laptop notebook និង អេក្រង់ Desktop អេក្រង់ សកម្មម៉ាទ្រីស Active Matrix TFT។

1.1 ទំហំអេក្រង់ Screen កាលណាលោកអ្នកទិញ អេក្រ​ង់ CRT 17 អ៊ីងលោកអ្នកធ្លាប់ឃើញ 16.1អ៊ីងឬធំជាង យើងទៅតាមម៉ាក់ brand របស់វា។ ម្ចាស់ផលិតអេក្រង CRT មានទំហំខុសគ្នាៗ ខ្លះបានផលិតស៊ុមខាងក្រោមមាន ទំហំ ក្រាស់និងមានទំងន់ធ្ងន់។ តែចំពោះអេក្រង់ LCD វិញ 17អ៊ីងប្រាកដជា 17អ៊ីងដែលមានកែមសងខាង ស្្តើង មាន ទំងន់ស្រាលបំផុត ខាងក្រោមនេះគឺជាការប្ៀបធៀបអេក្រង់ CRT និង LCD ។
LCD Monitor1.2   កំណើតនៃ Resolution តាមរចនាសម្ពន័្ធរូបវិទ្យាប្រភេទមួយចំនួនដែលអាចបញ្ចេញបង្ហាញ រួមមាន អេក្រង់ LCD ទូរទស្សន៍ និងប៉ាណែល plasma កំណត់ចំនួន pixel ជាច្រើនដែលត្រូវបាន បង្ហាញម្តងមួយៗ។ វាបង្ហាញរូបភាពស្រស់ដែលគេហៅថាកំណើតនៃ Resolution នេះជាចំនួនបញ្ឈរ និងដេកនៃ pixel ដែល បង្កើតជាម៉ាទ្រីស LCD Matrix។ កុំព្យូទ័របង្កើតបញ្ចេញ Resolution ទាបជាង Resolution ដែលអេក្រង់បង្រួម តូច ដែលមាន Resolution តូចកាន់តែច្បាស់ជាងអេក្រង់ធំមាន Resolution ធំ។
ខាងក្រោមនេះគឺជា Resolution ដែលមាននៅលើអេក្រង់ LCD:
LCD MonitorContrast Ratio Contrast គឺជាឧបករណ៍ដែលអ្នកផលិតសំរាប់ដំឡើងពណ៌ឡើងចុះ វាទាក់ទងជា មួយ ពន្លឺស ចែងចាំង និងព៌ណខ្មៅងងឹត។ គុណភាពប្រសើ Contrast គឺជាពណ៌ធម្ម ជាតិច្បាស់ពិតប្រាកដ៍ដែល មានស្តង់ដាទាបបំផុតរួមមាន 700:1 និងខ្ពស់ប្រសើបំផុតគឺ 1000:1 ឬប្រសើជាងនេះទៀត។

ពន្លឺ Brightness Brightness គឺជារង្វាស់ពន្លឺចែងចាំព៌ណសរបស់ អេក្រង់ LCD ដែលបង្ហាញចេញ។ ប្រភេទអេក្រង់ LCD គឺពន្លឺមិនចែងចាំខ្លាំងដូចអេក្រង់ CRT ឡើយវាងាយស្រួលប្រើ

គេអាចប្លាស់ប្តូរកែតម្រូវ brightness ឡើងចុះបាន។ កាលណាពន្លឺ brightness ខ្លាំង ធ្វើអោយប្រសើដល់ Contrast គេអាចប្រើពណ៌ខ្មៅងងឹតក្នុងពេលលេង Game ឬបញ្ចាំងភាពយន្តពេលនោះវាពិបាកមើល ស្រមោលម្លប់ និងពណ៌ប្រផេះ។

មើលមុំ Angle អេក្រង់ CRT អាចមើលឃើញតាមមុំជាច្រើន ប៉ុន្តែ អេក្រង់ LCD មានបញ្ហាមិនអាច​មើល ឃើញតាមមុំពីចំហៀង។ ការមើលតាមមុំមានសារ:សំខាន់ប្រសិនបើលោកអ្នក មានមនុស្សជា ច្រើនដែលចោមរោម មើលលើអេក្រង់ LCD ដែលបានបញ្ចាំងរឿង Video។​ កាលណាប្រើអេក្រង់ LCD ពិបាកមុំពីចំហៀងបញ្ឆិត ពីចំងាយ មើលឃើញ រូបភាពមិនច្បាស់ដូចមើលចំពីមុខម្នាក់។ តាមទ្រឹស្តីមើលពីមុំ 180ដឺក្រេមានន័យ
ថាមើលឃើញរូបភាពពេញច្បាស់ បើតាម ការណែនាំមើល ពីមុំ 140ដឺក្រេបញ្ឈរ និង 120 ដឺក្រផ្តេក។
1.3 ការភ្ជាប់ Digital និង Analogue
អេក្រង់ LCD monitor គឺជាឧបករណ៍ Digital ដែលប្តូរសញ្ញា analogue VGA មុន នឹងវាបង្ហាញ។ កាតក្រាហ្វិក ជា មួយ Digital Video Interface (DVI) អាចបញ្ជួន សញ្ញាបង្ហាញជាទំរង Digital។ អេក្រង់ LCD ជាច្រើនដែលចូលមកពី Analogue។ ប្រភេទ Digital ទាំងនេះត្រូវបានអនុញ្ញាតពីត្រូវបានផ្គត់ផ្គង់ និងដើម្បីភ្ជាប់ទៅ VGA
LCD MonitorPortrait/Landscape អេក្រង់ LCD ដែលមានរាងជាផ្តេក Landscape និង បញ្ឈរ Portrait លក្ខណ: ពិសេសនេះប្រើសំរាប់ជាមួយ Desktop សំរាប់ប្រភេទផ្តេកអាចបើកវិបសាយមើល ឃើញបានទាំងអស់។
LCD Monitor

ប្រភេទ LCD អាចប្រើប្រាស់បានរយ:ពេល Lifespan 50000ម៉ោង បើប្រៀបធៀប និង អេក្រង់ CRT បានតែ 15000 ទៅ 25000ម៉ោង។

  1. ការជួសជុលអេក្រង់ កុំព្យូទ័រ LCD ACER AL1713 ដោយវិភាគតាមដ្យាក្រាម

សមាធាតុក្្នុង ACER LCD

U301 S524A40X21/BR24C02F-WE2/AT24C02/HT24LC02
U401 gm2121 (SMD PQFP208)
U402 Flash Memory 1MW39F010-70/A290011TL-70/S29C51001T-90J
U403 EEPROM S524A60X81/HT24LC04
U701 Audio AMP IC LM4843MH
U801 Regulator SMD TO-263AP1086K33A/LM1117S3.3/FAN1086M33X
U802 Regulator SMD TO-252 SP1117D25A/LM1117DT-2.
X401 Crystal 14.318MHz
CN201 S8B-ZR (connect I/F and keypad)
CN301 D-SUB 15PIN connector
CN401CN601 S4BPH-JPitch 1mm FPC connector FPC1S30T11R01
CN701 Audio Jack ST-413-06
CN702 B5B-PH-K (Audio control)
CN801 B12B-PH-K

អេក្រង់ LCD monitor ផ្ទុកសៀគ្វី board និងអាំងវឺតទ័រ Inverter/Power board និងមានប៊ូតុង Keyboard និងប៉ាណែល Flate។ នៅក្នុងអាំងវឺតទ័រ Inverter/Power board ដែលមានអនុភាព 12វ៉ុល និង 5វ៉ុលសំរាប់អាំងវឺតទ័រ។
LCD Monitorដ្យាក្រាម
LCD Monitor2.1 ដោះស្រាយបញ្ហា ជួសជុលអេក្រង់ LCD
LCD Monitor
2.2 Power LED ភ្លឺខុសពីធម្មតា
LCD Monitor
2.3 បាត់បង់ពណ៌ Scale​ Pattern
LCD Monitor
2.4 គ្មានរូបភាព អំពូល Backlight ភ្លឺធម្មតា
LCD Monitor
ប្រសិនបើពន្លឺ Brightness មិនច្បាស់ប្តូរ Inverter ឬ ប៉ាណែល ប្រសិនបលោកអ្នករកឃើញបន្ទាត់ឈរ លើអេក្រង់ សូមលោកអ្នកប្តូរ ប៉ាណែល

2.5 អំពូល Backlight គ្មានពន្លឺ
LCD Monitor
2.6   បញ្ហា Display មិនប្រក្រតី
LCD Monitor
កាលណាបើកអេក្រង់ អំពូល LED លោតបង្ហាញភ្លឹបភ្លែតៗគ្នាបង្ហាញ Display
LCD Monitor

មេរៀនទី២: វិភាគលើសៀគ្វីអេក្រង់ LCD

it-cambo1. បណ្តាសៀគ្វីនៅក្នុងអេក្រង់ LCD អេក្រង់ LCD អាចខូចប្រាំមួយសៀគ្វី ដែលស្ៀគ្វីនីមួយៗមានមុខងា ររៀងៗខ្លួន។ យើងនឹងពន្យល់មុខងាររបស់សៀគ្វីនីមួយៗអោយបានច្បាស់លាស់តាមមេរៀន ដូចបង្ហាញ ខាងក្រោម។
LCD1.1   សៀគ្វី Power Supply សៀគ្វី Power Supply វាមានតួនាទីសំរាប់ផ្គត់ផ្គង់អនុភាពផ្គត់ផ្គង់ទៅអោយ សៀគ្វី ក្នុងអេក្រង់ LCD តាមធម្មតាតង់ស្យុងចេញក្រៅគឺមាន 12វ៉ុល និង 5វ៉ុលបែងចែក 3.3 វ៉ុល និង 2.5 វ៉ុលឆ្លង កាត់តង់ស្យុង Regulator។ ម្យ៉ាងវិញទៀតមានអេក្រង់ LCD មួយចំនួនបានរចនា ដែលមានតង់ស្យុងចេញក្រៅ មិនមានតម្លៃដែលដែលបាន បង្ហាញខាងលើឡើយ វាអាចមានតម្លៃខុសៗគ្នាអាស្រ័យតាមម៉ាករបស់ LCD លោក អ្នកអាចតែសជាមួយឧបករណ៍ multimeter។
LCD1.2   សៀគ្វី Inverter ផ្តល់អោយតង់ស្យុងខ្ពស់និងមានចរន្តតាមតម្រូវការដែលប្រើជាមួយអំពូល Lamp សៀគ្វី Inverter បង្កើតចរន្តពី 600ដល់ 1000 VA សំរាប់ Inverter មួយគេអាច ប្រើពីឬបួនសំរាប់តង់ស្យុងខ្ពស់។
LCD1.3   អំពូល Backlight (Lamp) អំពូល Backlight ជាប្រភពពន្លឺ ដែលពន្លឺបានបង្កើតពីអំពូល Backlight ឆ្លងកាត់ចូល ក្នុងអេក្រង់ LCD។
LCD1.4   សៀគ្វី Main board/AD Board សៀគ្វីនេះប្តូរពីសញ្ញា analogue RGB បញ្ចូលក្នុងសញ្ញា Digital លើ LCD Driver និងសៀគ្វីត្រូតពិនិត្យ Controller board។
LCD1.5   សៀគ្វី LCD Driver/Controller board សៀគ្វីនេះអនុញ្ញាតអោយបន្ថែមព័ត៌មានពី Main Board និង ត្រង់ស៊ីស្ទ័រក្នុងប៉ាណែល LCD panel។
LCD1.6   សៀគ្វីបន្ទះ LCD ប៉ាណូ សំរាប់ត្រួតពិនិត្យភ្លើងឆ្លងកាត់ដែលប្រើ Liquid crystal
LCD1.7   ដ្យាក្រាម LCD Diagram
LCD
1.8   ស្វែងយល់ពី Power Supply Board
LCD
សៀគ្វី Power Supply ប្រើដើម្បីផ្តល់អនុភាពទៅអោយអេក្រង់ LCD ដែលមាន ចេញក្រៅនិងចូលក្នុង។ មុខងារ របស់ Power Supply គឺសំរាប់ប្តូរពីចរន្តឆ្លាស់ AC 230 វ៉ុលទៅជាចរន្តជាប់ DC ដែលមានតង់ស្យុងសំរាប់ផ្គត់ផ្គង់ លើសៀគ្វី Board របស់អេក្រង់ LCD។
LCD1.9   ប្រភេទ Power Supply ខាងក្នុង តង់ស្យុងចរន្តជាប់ 230វ៉ុលបានចូលក្នុង Power Supply និងចូល ដល់ស្ពានអំផ្លើថ្មចរន្ត AC តាមធម្មតាចូលតាមជើងទី២ និងជើងទីបី។ ចរន្តជាប់ AC បានប្តូរទៅជាចរន្តជាប់ DC។​ កន្លែងដែលមានតម្រងកង់ដង់សាទ័រធំបានជ្រោះអនុភាពដែលមានតង់ស្យុងថេរ តង់ស្យុងចរន្ត DC ត្រូវបានផ្តល់ អោយ ដោយស្វីចត្រង់ស៊ីស្ទ័រ FET។ ស្ៀគ្វីស្វីចត្រង់ ស៊ីស្ទ័រ FET នេះត្រូវបានបិទនិងបើកមានល្បឿន លឿន ដោយការត្រួតពិនិត្យពីថមពល របស់ IC វាបង្កើតជាប្រេកង់លំញ័រដែលមានរលកជារាងការ៉េ។
LCDសៀគ្វីស្វីចត្រង់ស៊ីស្ទ័រ FET ប្តូរបានផ្តល់តង់ស្យុងចរន្តឆ្លាស់ DC សៀគ្វីបិទបើកនៅពេល ដែលមានប្រេកង់ខ្ពស់ ដូចគ្នានិងទទួលទិន្នផលផ្តល់ប្រេកង់រលករំញ័រមានរាងជាការេ។ ប្រេកង់រលករំញ័ររាងជាការេគឺបានផ្តល់ ផ្តល់ទៅ ក្នុងថាមពលត្រង់ស្វ៉ម Switch Mode Power Transformer។ លំញ័របានផលិតតង់ស្យុងទីពីរ តង់ស្យុងទី ពីរនេះ បានបង្កើតជា អំព្លីបាន ជ្រោះផលិតតាមតម្រូវការទន្និផល។ បង្កើតក្នុងថាមពល Power Supply ទទួលបានទិន្នផលជាទូទៅពី 12វ៉ុល និង 5វ៉ុល កន្លែងមានតង់ស្យុង 12វ៉ុលចូលក្នុង IC និងអនុភាព Audio IC។ ចំណែកតង់ស្យុង 5 វ៉ុលនិងឆ្លងកាត់លើមួយឬពីរ Voltage Regulator ដើម្បីទទួលបាន 3.3វ៉ុលនិង 2.5វ៉ុល ទៅក្នុងថាមពល IC ក្នុងសៀគ្វី LCD Driver/Controller board។
LCDចូលចងចាំថាមានអេក្រង់ LCD ជាច្រើនបានចរចនាបង្កើតថាមពល Power Supply ដែលមានស្វីចត្រង់ស៊ីស្ទ័រ Power FET បានបញ្ចូលក្នុង Power Supply របស់ Board។
1.10   ប្រភេទ Power Supply ខាងក្រៅ
LCDអាដាប់ទ័រ Adapter របស់អេក្រង់ LCD
LCDសៀគ្វី Power Supply ខាងក្នុង
LCDលោកអ្នកអាចមើលលើលក្ខណ:ពិសេសរបស់ Adapter LCD មុនប្រើប្រាស់ទិន្នផលដែលបានពីថាមពល Power Supply ខាងក្រៅតាមធម្មតាគឺ 12, 14 ឬ 18វ៉ុល ជាមួយអំពែរចរន្ត ពី 2 ទៅ 4អំពែ។ប្រសិនបើលោកអ្នកចង់ ទទួលបាន ជំនួសសំរាប់ ថាមពល Power Adapter។ លោកអ្នកកំណត់អោយបានច្បាស់ពីលក្ខណ:ពិសេស
ដូចគ្នាឬអំពែខ្ពស់ជាងពីភាពដើមប៉ុន្តែមិនមែន តង់ស្យុងខ្ពស់នោះទេ។ លក្ខណ:ពិសេស របស់តង់ស្យុងដូចគ្នា ដែលតង់ស្យុងនីមួយៗចូលក្នុងអេក្រង់របស់ LCD ម្យ៉ាងវិញទៀត តង់ស្យុងនឹងឆ្លងកាត់តាម Voltage Regulator ពីរឬបី ដើម្បីផលិតចេញជា 5, 3.3 និង 2.5 វ៉ុលចេញទៅ Main board និងសៀគ្វី LCD Controller board។
LCDការភ្ជាប់ Power Supply ខាងក្រៅចូលក្នុងសៀគ្វី LCD

1.11   តែស Power Supply ខាងក្រៅ ប្រសិនបើលោកអ្នកចង់តែស Power Supply ខាងក្រៅល្អឬខូច លោកអ្នកត្រូវភ្ជាប់ អនុភាពទៅចរន្តជាប់ AC រួចហើយមើលនៅលើភ្លើអំពូល LED នៅខាងលើ ប្រសិន បើវាមិនមានភ្លើងដូចជាក់ស្តែងលើ Adapter គឺវាខូចប៉ុន្តែដំបូងលោកអ្នកត្រូវកំណត់ អោយបានច្បាស់ ថាមពលតង់ស្យុង បានចូលទៅក្នុង Adapter ហើយឬនៅ។ ម្យ៉ាងទៀត ប្រសិនបើ LED លោកអ្នកត្រូវពិនិត្យ ដោយប្រើ multimeter ដើម្បីវាស់តង់ស្យុងទទួល បានដោយយោងទៅតាមលក្ខណ:ពិសេសរបស់វា។ ជួនពេលខ្លះកង់ដង់សាទ័រតម្រងខូច នៅក្នុងសៀគ្វី Adapter ដែលបណ្តាមកពីតង់ស្យុងទន្និផលធ្លាក់ចុះច្រើន ហើយលោកអ្នក គិតថាតង់ស្យុងខាងក្រៅនៅល្អប្រសិនបើ LED នៅតែភ្លើធម្មតា។
LCDមធ្យោយបាយត្រឹមត្រូវ លោកអ្នកវាស់តែសមើលលើតង់ស្យុងរបស់ Adapterប្រសិនបើ ឆ្លង កាត់តែស អនុភាព Adapter ល្អប្រសើ (តម្លៃតង់ស្យុងទិន្នផលត្រឹមត្រូវ) ដោយវាស់ជាមួយ multimeter ប៉ុន្តែប្រសិនបើវាខូចវាមិន លេចចេញបង្ហាញលើអេក្រង់ LCD ឡើយ ថាមពល Adapter ខូចបណ្តាលអោយអេក្រង់ LCD មិនអាចបង្ហាញ។ ដូច្នេះសំនួរ សួរថា “តើយើងត្រូវធ្វើយ៉ាងណាទើបដឹងថា Power Adapter ខូច ឬ អេក្រង់មានបញ្ហា” បញ្ហានេះ ងាយស្រួលបំផុតដោយគ្រាន់តែដោះស្រាយបញ្ហាតង់ស្យុងដែលចូលទៅក្នុង Power Adapter ភ្លើងអំពូលមិនមាន ស្ថរភាពជាមួយតង់ស្យុងចូល បន្តិចបន្តួច នោះអំពូល LED បានបញ្ចេញពន្លឺព្រិចៗ យើងត្រូវដោះស្រាយលើ Power Adapter ដែលមានបញ្ហា ដែលបណ្តាលមកពីកង់ដង់សាទ័រចេញក្រៅមិនអាចផលិត ចេញទិន្នផល តង់ស្យុង នៅពេលដែលមានអំពូលបំភ្លឺបានភ្ជាប់ជាមួយវា។ លោកអ្នកធ្វើ ការវិភាគលើកង់ដង់ បើសិនជា តង់ស្យុងចេញពីកង់ដង់សារទ័រមិនគ្រាន់លោកអ្នកអាច ដោះដូចចេញដាក់ថ្មី។
LCDលោកអ្នកអាចសាកល្បងដោយប្រើអំពូលតូច 9វ៉ុល ឬ6វ៉ុលភ្ជាប់ដូចបង្ហាញ

មេរៀនទី៣: ពី Main board /AD board

មេរៀនទី៣: ស្វែងយល់ពី Main board /AD board
អ្នកបច្ចេកទេសខ្លះបានហៅថា​ main board ឬហៅថា AD board យោងតាមការប្រើ សៀគ្វីឡូស៊ីច ឬសៀគ្វី Scalar។ គោលបំណងរបស់សៀគ្វីនេះដើម្បីប្តូរពណ៌ RGB សញ្ញាប្រព័ន្ធ Analogue អោយទៅជាសញ្ញាដីគីតាល់ រួចហើយបញ្ចួលចូលទៅក្នុង LCD និងសៀគ្វីរបស់វា។ នៅលើសៀគ្វីនេះមានផ្ទុក Scalar IC និងបណ្តុំ ​​​​​​​​microcontroller តង់ស្យុងនៅលើ Voltage Regulator នៅជុំវិញសមាធាតុ​ នៅលើសៀគ្វីនេះតាមធម្មតា បានផ្តល់ អនុភាព 2.5វ៉ុល, 3.3វ៉ុល និង 5វ៉ុល។ ជួនពេលខ្លះគេបានរចនាដូចជាប្រភេទ Sumsung សៀគ្វី main board តែងតែជួបប្រទេះបញ្ហាដែលវាមិនបង្ហាញ។ ប៉ុន្តែ បើសិនជាប្រភេទ Dell មានភាពមាំមួន មិនជាងាយ ខូចដូច ប្រភេទផ្សេងៗទៀត។
LCD3.1   មុខងាររបស់ IC នីមួយៗនៅក្នុង Main board ប្រភេទ Scalar IC ដែលមានផ្ទុក Pre-Amp ដែលប្តូរ Analogue ទៅជា Digital ដែល កែតម្រូវជា PLL Phase Locked Loop នៅលើអេក្រង់ OSD On Screen Display និងប្រភេទ LVDS Low Voltage Difference Signal បញ្ជួនទៅអោយ IC ក្នុង LCD។

3.2   សៀគ្វី MCU (Microcontroller): Microcontroller គឺជាប្រភេទកុំព្យូទ័រតូចដែលមាន ផ្ទុក IC មួយហើយមានកម្មវិធីបញ្ចូលក្នុងវាដែលមាន មុខងារពិសេស។ microcontroller រួម មាន CPU, SRAM, DAC និង A/D Converter វាមានទំហំ 64kbyte ដែលអាច បញ្ចូលកម្មវិធីក្នុង Flash ROMដ៍តូចនេះ។ វាអាចលប់ឬកត់ត្រា ទិន្នន័យចូលក្នុង Flash បាន។ កម្មវិធីបញ្ចូលបានឆាប់រហ័សទៅក្នុង Memory និង flash ត្រូវបានប្រើចូលទៅក្នុង EEPROM។
LCDដ្យាក្រាមសៀគ្វី MCU របស់អេក្រង់ LCD

3.3 សៀគ្វី EEprom IC គឺជាប្រភេទសៀគ្វីដែលអាចបញ្ចូលកម្មវិធីអាចលប់ចោលឬ ចងចាំអាននៅលើ EEPROM នៅលើ EEPROM អាចលប់ឬបញ្ចូលកម្មវិធីជាមួយ ចរន្តអគ្គិសនីលំញ័រ សៀគ្វី EEPROM អាចបញ្ចូលកម្មវិធីបានយ៉ាងលឿនឆាប់រហ័ស។​ EEPROM ថ្មីមិនមានទិន្ន័យនៅក្នុងវា​តាម ធម្មតាអ្នកសរសេរកម្មវិធីជាអ្នកបញ្ចូលអោយ វា ព័ត៌មានបានផ្ទុកក្នុងនេះជាប្រភេទ Memory រក្សាទុកបានជាច្រើនឆ្នាំ។
LCDតើមុខងាររបស់ EEPROM សំរាប់ធ្វើអ្វី? EEPROM ត្រូវបានប្រើសំរាប់អ្នកប្រើប្រាស់អាចបញ្ចូល កម្មវិធីពណ៌ទៅក្នុងវាបាន  EEPROM នៅក្នុង LCD មានមុខងារពីរយ៉ាងគឺ។

  • កាលណា អេក្រង់ LCD មួយបានបើក វានិងចំលងទិន្ន័យឬព័ត៌មានពីក្នុង EEPROM ទៅអោយ Microcontroller (MCU) ឧទាហរណ៍ EEPROM និងអោយ Microcontroller ដឹងពីប្រេកង់ដែលអេក្រង់ LCD កំពង់តែប្រត្តិបត្តិ ។
  • EEPROM ប្រើសំរាប់ផ្ទុកចរន្តបង្កើតនៅលើអេក្រង់ LCD ការបង្កើតនៅលើ អេក្រង់

LCD នឹងមិនត្រូវបានលប់ចោលកាលណាអេក្រង់ត្រូបានបិទ ជួលពេលខ្លះផ្លាស់ប្តូរ​ដែលបង្កើតនៅលើអេក្រង់។ Microcontroller បាន Update ការបង្កើត Setting នៅលើ EEPROM កាលណាអេក្រង់ត្រូវបានបើកឡើងឡើងវិញ ផ្ទុកនៅលើ Setting ត្រូវបានបង្កើតឡើងលើអេក្រង់សំរាប់ការប្រត្តិបត្តិការណ៍។

3.4   តើអេក្រង់ LCD បង្ហាញពីការខូច EEPROM មានលក្ខណ:បែបណា?

  • មិនបង្ហាញ Display
  • ប្រេកង់បញ្ឈរ ឬផ្តេកមិនរត់ដំណើរការ
  • មិនអាចរក្សាទុកចរន្ត Current Setting
  • ត្រួតពិនិត្យមុខងារដូចជា Sound, Brightness និងពិនិត្យ Contrast ដែល​មិនធ្វើការ។
  • នៅលើ On Screen Display (OSD) មិនដំណើរការ ឬ OSD និងខូចមិនបង្ហាញ

LCD3.5 តើ EEPROM ប្រើសំរាប់ អ្នកសរសេរកម្មវិធី Programmer ឬអ្នកចំលង ចូលបែបណា?
EEPROM ខូចវានិងបាត់បង់ការចង់ចាំទិន្នន័យនៅក្នុងវា គេអាចបញ្ចូលកម្មវិធីម្តងទៀត បានប្រើល្អដូចថ្មីបានដែរ។ EEPROM ថ្មីគឺវាមិនមានអ្វីទាំងអស់ហើយត្រូវការបញ្ចូល ព័ត៌មានឬទិន្ន័យបញ្ចូលអោយវាមានមុខងារដំណើរការ។ ការងារចំលងបញ្ចូលទិន្នន័យ ទៅក្នុង EEPROM ត្រូវបានធ្វើឡើងដោយអ្នកសរសេរកម្មវិធី ឬអ្នកចំលងចូល។
ប្រភេទ 24C02 ឬ 24C21 ប្រភេទ EEPROM នេះផ្ទុក DDC (Display Data Channel) ទិន្ន័យនិងទាក់ ទងជាមួយកុំព្យូទ័រភ្ជាប់តាមខ្សែកាប។ ស្តង់ដា DDC ផ្គត់ផ្គង់ លក្ខណ:ពិសេស Plug and Play។ ប្រភេទ 24C04 ឬ 24C16 ជាប្រភេទ EEPROM ផ្ទុកចរន្ត setting របស់ LCD។ ប្រសិនបើមិនផ្លាស់ប្តូរ នៅលើអេងក្រង់ LCD setting ឧទាហរណ៍ដូចជាការដំឡើង អតិបរិមា maximum contrast។ Microcontroller និងបាន update ការដំឡើងនៅ ក្នុង EEPROM IC ដូច្នេះកាលណាអេក្រង់ LCD ត្រូវបានបិទម្តងទៀត ការផ្ទុក maximum contrast ត្រូវបានបង្កើតអោយអេក្រង់ដំណើរការ។ កញ្ចក់ Crystal វាមានមុខងារដើម្បីរក្សាប្រេកង់នាឡិកា។ ប្រសិនបើសញ្ញាពីនាឡិកា បញ្ឈប់ការផលិតប្រេកង់ ឬវាថយចុះខ្យោយ ឬលំញ័រចាប់ផ្តើមប្រែប្រួល អេក្រង់ LCD អាចបង្ហាញចេញបញ្ហាផ្សេងឬឈប់ដំណើរការទាំងអស់។ លោកអ្នកកំណត់អោយបាន ច្បាស់ពីរលក Sine នៅលើម៉ាស៊ីន Oscilloscope។ តង់ស្យុង Voltage Regulator សំរាប់ផ្គត់ផ្គង់ មិនប្រែប្រួលនៃ 2.5វ៉ុល, 3.3វ៉ុល និង 5វ៉ុល ទៅអោយ IC ទាំងអស់នៅលើសៀគ្វី main board និង controller board។ ប្រសិនបើវាមាន តង់ស្យុងចុះ ទាប ឬខុសពីធម្មតា នោះវានឹងមិនបង្ហាញ No display និង ភ្លើង LED និងមិនភ្លឺឡើយ។

មេរៀនទី៤: សៀគ្វី Inverter Board

មេរៀនទី៤: ការស្វែងយល់ពីសៀគ្វី Inverter Board
LCD
សំរាប់ប្រភេទ LCD ថ្មីបំផុត Inverter board ត្រូវបានចូលរួមជាមួយ Power board ដូចដែលបាន បង្ហាញ រូបភាព ខាងលើ។ ប្រភេទអេក្រង់ LCD សេរីចាប់វាមាន Inverter board ដាច់ពីគ្នាពី Power board ដូចបង្ហាញក្នុងរូបភាពខាងក្រោម។
LCDមានបួនប្រភេទ Inverter ដែលប្រើក្នុងអេក្រង់ LCD

  1. អាំងវឺតទ័រ Buck Royer
  2. អាំងវឺតទ័រ Push Pull (Direct Drive)
  3. អាំងវឺតទ័រ Half bridge
  4. អាំងវឺតទ័រ Full bridge

លេខ 2,3 និង 4 ត្រូវបានហៅថា Direct Drive ពីព្រោះវាអាចបញ្ចេញទៅអោយ អាំងឌុចទ័រ Inductor (Buck Choke) ហើយកង់ដង់បានរកឃើញនៅក្នុង Royer Oscillator។

4.1 អាំងវឺតទ័រ Buck Royer
LCD
ដ្យាក្រាម អាំងវឺតទ័រ Buck Royer

LCDមូលដ្ឋាននៃសៀគ្វី អាំងវឺតទ័រ Buck Royer

LCDសៀគ្វី អាំងវឺតទ័រ Buck Royer នៅក្នុងអេក្រង់ LCD
កន្សោមប៉ាណែល សៀគ្វីអាំងវឺតទ័រតម្រូវការប្តូរពីតង់ស្យុង 12វ៉ុលនៃចរន្តជាប់អោយ ទៅជារាប់រយ ហើយនឹង រាបពាន់តង់ស្យង់ចរន្តជាប់ចេញទៅក្រៅ។ អាំងវឺតទ័រត្រូវបាន កែទំរងសៀគ្វីស៊ីមេទ្រី ក្នុងគោលបំណង ដើម្បីបំបែក បណ្តុំអំពូល Lamp ។ បញ្ចូលក្នុង សៀគ្វី Buck Converter ដែលផ្ទុក IC អាំងវឺតទ័រ (PWM IC) សៀគ្វី Buck P-Channel FET និងសៀគ្វី Buck Choke ហើយនិង Buck Doide។ សៀគ្វី Buck Converter បានប្តូរទៅជា ចរន្តជាប់ DC ដែលមានតង់ស្យុងទាប។ តង់ស្យុងខ្ពស់របស់ត្រង់ហ្វម Transformer និងត្រងស៊ីស្ទ័រគូរបាន បញ្ចេញតង់ស្យុងរាប់ រយវ៉ុលកង់ដង់សាទ័របាន ត្រួតពិនិត្យចរន្ត អំព្លី amplitude ឆ្លងកាត់អំពូល Lamp ជា វិជ្ជមានដោយទម្លាក់តង់ស្យុងប្រហែលស្មើរគ្នាអោយឆ្លងកាត់។ សៀគ្វីបានទទួលការ គាំទ្រនឹងបិទ អាំងវឺតទ័រ Inverter IC ក្នុងករណីដែលតង់ស្យុងឡើងខ្ពស់ ដែលបាន ផលិតតង់ស្យុងខ្ពស់ពី Transformer ដែលមានតម្លៃធម្មតា វាអាចរកឃើញខូច ឬ ដំណើរភ្លឹបភ្លែតៗនៃអំពូល។ IC អាំងវឺតទ័រត្រូវបានត្រួតពិនិ្យតមើលលើ Brightness ប្រេកង់ខ្ពស់តងស្យុង Transformer តាមធម្មតាដំណើរការពី 30 ទៅ 70KHz
ចំណាំ: អេក្រង់ LCD បានរចនាឡើងមានប្រភេទ P-Channel FET រួមបញ្ចូលក្នុង IC និងតែសវាអាចប្រើប្រៀ ធៀបជាមួយវិធីសាស្រ្ត FET តម្លៃគិតជាអូម។។
LCDLCDBuck P-Channel FET គឺ FU9024N, J598 ។ល។ ប្រភេទ FET IC គែ 4431, BE3V1J ។ល។ ត្រង់ស៊ីស្ទ័រមានចំនួន C5706, C5707 ។ល។
LCD4.2   អាំងវឺតទ័រ Push Pull Inverter
LCD
អាំងវឺតទ័រ Push Pull Inverter បង្ហាញខាងលើ Q1 បានបើកឡើង។ ចរន្តឆ្លងកាត់ ខាងលើ ទៅ T1 បានបង្កើតតង់ស្យុងឆ្លងកាត់ទៅ T1 ទីពីរ កាលណា Q1 បានបិទ អេឡិចត្រង់ម៉ាញេទិចនៅក្នុង T1 បានធ្លាក់ចុះក្នុងអំឡុង រយះពេលងាប់ ហើយ Q2 ចរន្តឆ្លងកាត់ទាបពាក់កណ្តាលនៃ T1 អេឡិចត្រង់ម៉ាញេទិច បានកើនឡើង។

4.3 អាំងវឺតទ័រ Half Bridge Inverter
LCD
អាំងវឺតទ័រ Half bridge គឺប្រហាក់ប្រហែលទៅនិងអាំវឺតទ័រ Push pull អេឡិចត្រង់ បានផ្តល់តាមទិសចរន្ត ប្រភេទអាំងវឺតទ័រនេះត្រូវបានរកឃើញជាមួយអេក្រង់ LCD ផងដែរ សៀគ្វីត្រួតពិនិត្យរបស់ Half bridge inverter គឺប្រហាក់ប្រហែលទៅនឹង push pull inverter។ ដ្យាក្រាមខាងលើបង្ហាគពី Channel IC ទោលគឺ Q1 និង Q2 អាំងវឺតទ័រ IC ខ្លះអាចមានពីរ Channel ក្នុងគោលបំណងធ្វើអោយតង់ស្យុង Transformer ខ្ពស់។
ទិន្និផលនីមួយៗបានពី Transformer អាចប្រើជាមួយអំពូល Lamp មួយ។
LCD
4.4   អាំងវឺតទ័រ Full Bridge Inverter
LCD
អាំងវឺតទ័រ Full bridge គឺប្រហាក់ប្រហែលអាំងវឺតទ័រ Push pull inverter ប្រភេទ អាំងវឺតទ័រនេះគេច្រើនប្រើជា មួយអេក្រង LCD ដែលចេញចុងក្រោយបំផុត។

គូរត្រង់ស៊ីស្ទ័រឆ្លាស់គ្នា ទោះបីចរន្តផ្តល់ប្រែត្រឡប់ពី Transformer ទីមួយ។ នេះបញ្ជាក់ ថា Q1 និង Q4 ចរន្តឆ្លងកាត់ពី Transformer ទីមួយហើយ Q2 និង Q3 ចរន្តនិងឡើង ឆ្លងតាម Transformer ទីមួយ។ សៀគ្វីត្រួតពិនិត្យអេក្រង់ហើយត្រួតពិនិត្យរលក Q1, Q2, Q3 និង Q4 សៀគ្វីត្រួតពិនិត្យប្រតិ្តបត្តិការដូចជា អាំងវឺតទ័រ push pull inverter និង អាំងវឺតទ័រ half bridge inverter លើកលែងតែត្រង់ស៊ីស្ទ័របួន FET កំពង់តែ ដំណើរការតែពីរ។ មានប្រភេទអេក្រង់ LCD ដូចជា HP1703 ដែលប្រើ IC អាំងវឺតទ័រ OZ960 ទិន្នផលទទួលបានពី IC អាំងវឺតទ័រអាចស្របទៅតង់ស្យុងខ្ពស់របស់ Transformer រូបភាពបង្ហាញខាងក្រោម។
LCDបន្ទះសៀគ្វីអាំងវឺតទ័រ Full bridge inverter board
សៀគ្វីអាំងវឺតទ័រ Full bridge inverter រចនាឡើងមាន 4 IC ដែល IC និមួយៗមាន FET (N និង P Channel) នៅក្នុងវា។ IC ទាំងពីរបានប្រើសំរាប់តង់ស្យុងខ្ពស់ពី Transformer
LCDLCDN និង P Channel ដែលមានក្នុង Mosfet IC
ចងចាំថា N និង P Channel Power Mosfet IC អាចមាននៅក្នុង SMD

កំហុសរួមរកឃើញនៅក្នុង អាំងវឺតទ័រ Inverter Board

  1. ស្ងួត​ (មាននៅក្នុង Buck Choke ហើយមានតង់ស្យុងខ្ពស់ក្នុង Transformer)
  2. ក្តៅតង់ស្យុង Transformer ខ្ពស់
  3. ធ្លាយចេញត្រង់ស៊ីស្ទ័រ
  4. តម្លៃកង់ដង់បើក ធំ
  5. អាំងវឺតទ័រ វ៉ុយសីបបើកសៀគ្វី ឬបានបិទអូមខ្ពស់
  6. តម្លៃលកង់ដងសាទ័រចេញក្រៅបណ្តាលអោយ Shutdown និង Brightness ប្រែប្រួលផ្លាស់ប្តូរ។
  7. ជើងម្ជុល Pin ជាច្រើនឡើងក្តៅ បានបាត់បង់ការភ្ជាប់

គួរអោយគត់សំគាល់ IC អាំងវឺតទ័រមានភាពរឹងមាំហើយបែរជាខូចវិញ។ ដែលមាន ឈ្មោះ IC TL451ACN, OZ960, OZ962, OZ965, BIT3105, BIT106, TL5001 ។ល។ វិធីវាស់ តង់ស្យុង និងរលកក្នុងអាំងវឺតទ័រ Inverter board។

មេរៀនទី៥: ពីសៀគ្វី Start Circuit

មេរៀនទី៥:   ស្វែងយល់ពីសៀគ្វី Start Circuit

មានប្រភេទអេក្រង LCD ជាច្រើនដែលមានសៀគ្វី Star Circuit ដើម្បីត្រួតពិនិត្យតង់ ស្យុងពី Power Supply ទៅអនុភាពជើងម្ជុលនៃ IC អាំងវឺតទ័រ។ បន្ទះសៀគ្វីត្រូតពិនិត្យ សញ្ញាដែលចូលមកពីសៀគ្វី Main board និងតង់ស្យុងពី ០ និងតង់ស្យុងពីរឬបី ឬនៅ ចន្លោះ (2-5វ៉ុល)។ ប្រសិនបើសញ្ញាគឺសូន្យវ៉ុល ពេលនោះ IC អាំងវឺតទ័រនឹងមិនទទួល សំរាប់ប្រើតង់ស្យុងពី Power Supply ហើយប្រសិនបើសញ្ញាគឺតង់ស្យុង 2វ៉ុល (បើក)
ខណ:ដែល IC អាំងវឺតទ័រនឹងបានបើក “បើក” ហើយតង់ស្យុងខ្ពស់របស់ Transformer និងបញ្ចូលភ្លើង ហើយ អំពូលបំភ្លឺអេក្រង់ឡើង។ សៀគ្វី Start Circuit ល្អប្រសើរដើម្បី ចាប់ផ្តើម ដោះស្រាយជាមួយអេក្រង់ LCD ដែលមិនបង្ហាញរូបភាព ប្រសិនជាលោក មើលមិនឃើញរូបភាព នោះលោកអ្នក មើលលើសៀគ្វី Star Circuit ហើយដោះចេញ ជួសជុលបញ្ហាទាំងនោះ។ សៀគ្វីនេះវាមានទំនាក់ទំនងជាមួយអំពូលបំភ្លឺអេក្រង់ LCD ទាំងមូល ដើម្បីអោយមើលឃើញរូបភាពដែលបង្ហាញពីប្រព័ន្ធកុំព្យូទ៏រ។
LCDការបង្ហាញកំណត់ចំណាំ បិទបើក On/Off ក្នុងសៀគ្វីអាំវឺតទ័រ Inverter board លោកអ្នកមើលលើដ្យាក្រាម ខាងក្រោម នេះនឹងឃើញពីសៀគ្វី Start Circuit ធ្វើការ កាលណាកុំព្យូទ័រអេក្រង់បើកនៅដំណើរការល្អប្រសើរ គឺមានន័យថាខ្សែភ្ជាប់ពី VGA
ទៅប្រព័ន្ធ CPU ដំណើរការធម្មតា ពេលនោះសៀគ្វី main board ដំបូងនឹងផ្ញើចេញ សញ្ញាបានបើក ដែលមាន តង់ស្យុង ប្រហែល 2 ទៅ 5វ៉ុលយោងទៅតាមប្រភេទ LCD លោកអ្នកវាស់តង់ស្យុងនៅលើ Q751។ សញ្ញាបើកបណ្តាលមកពី ​Q751 បានបើក ឡើងចូលទៅ Q752 ក៍បានបើកឡើងដែរ។ ដូច្នេះតង់ស្យុង 12វ៉ុលនឹងធ្លាក់បញ្ចេញពី ក្រៅទៅជើង C ត្រង់ស៊ីស្ទ័រនៃប្រភេទ TL145ACN ដែលជា IC អាំងវឺតទ័រ។
LCDសៀគ្វី Star Circuit នៅក្នុងអេក្រង់ LCD
LCDប្រសិនបើ main board មិនមានសញ្ញាបើក “ON” នោះមានន័យថា main board មាន បញ្ហា លោកអ្នកត្រូវ ត្រួតពិនិត្យមើលលើ Q751 និងត្រង់ស៊ីស្ទ័រ Q572 ដែលមិនបាន បើកដែរ ដូច្នេះតង់ស្យុងមិនធ្លាក់ទៅលើជើង Pin របស់ IC អាំងវឺតទ័រនោះនឹងបណ្តាល អោយអេក្រង់ទាំងមូលមិនបង្ហាញលេចចេញរូបភាព។

មានប្រភេទអេក្រង់ខ្លះដែលប្រើ C945 និង A733 ផ្សំជាគួរក្នុងសៀគ្វី Start circuit ដូចជាប្រភេទអេក្រង់ Samsung 153វ៉ុល បានប្រើជាមួយ A6J ដែលមានត្រង់ស៊ីស្ទ័រ (PNP Digital Transistor) និង A8J(PNP Digital Transistor) ដូចបង្ហាញរូបភាព ខាងក្រោម។ត្រង់ស៊ីស្ទ័រទាំងពីរគឺជាប្រភេទត្រង់ស៊ីស្ទ័រឌីគីតាល់ និងមានរ៉េស៊ីស្ទង់ (4k7+4k7) ដែលជាប់ជាមួយត្រង់ស៊ីស្ទ័រនោះ។
LCDការពិតការត្រួតពិនិត្យឆែកមើលលើ បញ្ហានេះជាការងាយស្រួលបំផុតដោយលោក អ្នក មើលលើ Main board សៀគ្វី ឬមើលវាស់លើ IC អាំងវឺតទ័រដោយផ្ទាល់។
LCDដាក់ជើងឧបករណ៍វាស់បានដាក់ពីលើ ជើងខ្សែពណ៌ខ្មៅ និងជើងមួយទៀតពណ៌ខ្មៅដាក់ លើម៉ាស់ដី ឬដាក់ ចំលើវីស ឥឡូវនេះលោកអ្នកបើកអេក្រង់ LCD រួចហើយក្រឡេកមើល តង់ស្យុង។ ប្រសិនបើមានតង់ស្យុង 2ទៅ5 វ៉ុលនោះបញ្ជាក់ថា main board នោះ ដំណើរការធម្មតាហើយបញ្ជួនសញ្ញាយ៉ាងត្រឹមត្រូវ។ ប្រសិនបើមិនមានតង់ស្យុងដូច ដែលបានវាស់នោះទេ គឺបញ្ជាក់ថា main board មានបញ្ហាខូច។ ប្រភេទអេក្រង់ LCD Sumsung ដែលមានម៉ូដែល 153V, 173V, 510N, 710N និង 910N ដែលតែងតែ​ ជួបបញ្ហាមិនបង្ហាញ លើអេក្រង់ ដែលបណ្តាលមកពីខូច Microcontroller MCU។
LCDបន្ទាប់មកប្រសិនបើបើក សញ្ញានិងបានប្រហែល 9 ទៅ 12វ៉ុលនៅលើ IC អាំងវឺតទ័រ ប្រសិនបើមានសញ្ញាចូលលើ ត្រង់ស៊ីស្ទ័រសៀគ្វី Star Circuit ហើយមិនមានទិន្នផល ចេញពីអាំងវឺតទ័រដែលសមាសធាតុមានឧបករណ៍ ការពារ ដោយ ហ្វុយស៊ីបមួយគ្រាប់ សំរាប់ការពារថាមពលតង់ស្យុងពី IC អាំងវឺតទ័រ។ ប្រសិនបើ ថាមពលតង់ស្ុង IC

មានតម្លៃថយចុះខ្សោយ ប្រសិនបើហ្វុយស៊ីបមិនបានបើកសៀគ្វី ប្រសិនបើមានលទ្ធភាព លោកអ្នកអាចដោះ ដូរ ចេញ IC អាំងវឺតទ័រ ហើយធ្វើតែសឡើងវិញអេក្រង់ LCD ឡើង វិញ។ ប្រសិនបើមានបញ្ហាមិនបង្ហាញ លោកអ្នក អាចវាស់មើលលើ Meter ដែលបើកឬ បិទកំពង់តែរះឡើងធ្លាក់ចូលទៅក្នុង Microcontroller MCU ប្រសិនបើ លោកអ្នក អនុវត្តតែសលើអេក្រង់ LCD នៅល្អដើរធម្មតា​នោះយើងមិនចាំបាច់រកមើលលើ Main board សៀគ្វី Star Circuit ឬនៅក្នុងសៀគ្វីអាំងវឺតទ័រ។
LCDប៉ាណែល LCD មិនអាចបញ្ចេញពន្លឺ ។ ហេតុដូច្នេះប្រព័ន្ធអំពូល កើតឡើងពន្លឺនៅលើ ប៉ាណែលនិងបែងចែកពន្លឺ សព្វពេញលើអេក្រង់ LCD។
LCDប៉ាណែល LCD ដែលមានអំពូលនៅពីខាងក្រោយ
LCDផ្នែកខាងក្នុងនៃអេក្រង់ LCD

អេឡិចត្រូតស្ថិតលើអំពូលមានស៊ីតុណ្ហភាពទាប ខណ:ពេលដែលបញ្ចេញពន្លឺដែល វា មានជីវិតបានប្រហែល 50000ម៉ោង លក្ខណ:ពិសេសរបស់ Power Supply អាំងវឺតទ័រ Inverter ដែលបានបង្កើតប្រហែល 600 ទៅ 1000អំពែតាមតម្រូវការអាំងវឺតទ័រមាន Power Supply តូច។

5.1   ការបង្ហាញលោតភ្លឹបភ្លែតៗ ហើយមានពណ៌ក្រហម

តាមធម្មតាការបង្ហាញពណ៌ក្រហម ហើយលោតឡើងភ្លឹបភ្លែតៗក្នុងអេក្រង់ LCD បណ្តា មកពីមូលហេតុអំពូល Backlight (នៅចុចខាងលើ និងខាងក្រោមមានពណ៌ខ្មៅសង ខាងទាំងពីរ) សំរាប់ LCD ទាំងនោះយើងត្រូវ ត្រួតពិនិត្យមើលលើសៀគ្វី Inverter board ដែលឆ្លងកាត់អំពូល Backlight មានបញ្ហាជាមួយ LCD។ សរុបសេចក្តីមក អេក្រង់ LCD ប្រតិកម្មបណ្តាអោយអេក្រង់មិនបង្ហាញគឺមកពីសៀគ្វីនៅក្នុង Inverter boar ដែលវាធ្វើអោយពន្លឺឡើងភ្លឹបភ្លែតៗមិនបង្ហាញចេញនិងបណ្តាលអោយអំពូល Backlight មិនអាចបញ្ចេញ ពន្លឺហើយភ្លាមៗនោះវានិងបិទអេក្រង់បិទ។
LCDការបង្ហាពីអំពូលដែលខ្មៅចុងសងខាងរបស់អេក្រង់ LCD ភាពខ្មៅនេះបណ្តាអោយ ពន្លឺលោតភ្លឹបភ្លែតៗ លោកអ្នកអាចដោះដូចអំពូលចេញទើបវាអាច ដំណើការធម្មតា
LCDគន្លឹះភ្ជាប់របស់អំពូល Backlight
LCDLCDកាបភ្ជាប់អំពូល Backlight
LCDពេលដែលយើងដោះ Connector អំពូល Backlight ចេញក្រៅ
LCDត្រង់ស្វ៉ម Transformer ដែលមានតង់ស្យុងខ្ពស់
5.2   ដោះដូរអំពូល Backlight ចេញ
LCD
ដើម្បីដោះដូរ អំពូល Backlight ចេញជោគជ័យ លោកអ្នកត្រូវរុញចេញអំពូលចេញក្រៅ ដូចបង្ហាញក្នុងរូបភាព មានអំពូលខ្លះងាយស្រួលក្នុងពេលដោះចេញអាស្រ័យដោយ ប្រភេទអេក្រង់ LCD។ ដោះចេញអំពូលដោយ មិនចាំបាច់ដោះចេញប៉ាណែល LCD លោកអ្នកប្រើដៃថ្នមៗដើម្បីមិនអោយទង្គិចដល់អេក្រង់ LCD។
LCD
បន្ទះខ្សែអាត់ Tape Carrier Package TCP ខូចគ្មានមធ្យោបាយជួសជុលបានឡើយ

5.3   សំណួរទាក់ទងទៅនិងអំពូល Backlight

  1. ធ្វើយ៉ាងណាដើម្បីអោយដឹងថាអំពូល Backlight នៅល្អឬខូច?

លោកអ្នកដឹងថាអំពូល Backlight នៅល្អដូចទើបទិញថ្មីដែលអាចដំណើរការ អេក្រង់ LCD។ ប្រសិនបើខ្សែអំពូលបានភ្ជាប់ត្រូវស្រួល ប្រសិនបើមានពណ៌ក្រហមឬលោត ភ្លឹបភ្លែតៗនោះមានន័យថាអំពូល Backlight របស់លោកអ្នកខូចខុសប្រក្រតី។

តើខ្ញុំអាចដំឡើងអំពូល 15អ៊ីងចូលក្នុង អេក្រង់ LCD 17អ៊ីង?

លោកអ្នកអាចដូចអំពូល 15អ៊ីងចូលក្នុង អេក្រង់ LCD 17អ៊ីង បានប៉ុន្តែខាងលើនិងខាង

ក្រោមនឹងបញ្ជាំងពណ៌មិនក្របដណ្តំគ្រប់គ្រាន់ ដោយសារតែអេក្រង់15អ៊ីងខ្លីជាងអេ ក្រង់ LCD 17អ៊ីងលោកអ្នកអាចមើលឃើញពណ៌ខ្មៅៗនៅជាយគែមសងខាង។

តើខ្ញុំអាចដោះដូរអំពូល Backlight ពីប្រភេទអេក្រង់ដូចគ្នាមានទំហំដូចគ្នា ដែល ឧបមាថា អេក្រង់ទាំងពីរមានទំហំ 15អ៊ីងដូចគ្នា បានដែរឬទេ?

លោកអ្នកអាចដូចអំពូលបាន ប៉ុន្តែលោកអ្នកត្រូវឆែកឡើងវិញ តង់ស្យុងនៃអំពូលពី អេក្រង់ LCD ទោះបីអេក្រង់ ទាំងពីរ នេះមានទំហំប៉ុនគ្នាក៍ដោយ លោកអ្នកវាស់អាំងតង់ ស៊ីតេអោយវាស្មើរគ្នាជាមុនសិន ទើបដូចអំពូល ទៅដំណើរការបានល្អ។ប្រសិនជាតង់ស្យុងមិន ស្មើគ្នាបណ្តាលអោយ ខ្មៅធៀបទៅនិងអំពូលថ្មី។តើលោកអ្នកអាចទិញអំពូលអេក្រង់ LCD នៅកន្លែងណា?

លោកអ្នកអាចឆែកមើលលើ វិបសាយ ឬតាមហាងដែលមានលក់ឧបករណ៍កុំព្យូទ័រ

តើលោកអ្នកអាចទិញអំពូល Backlight LCD មករក្សាទុកបានឬទេ?

ដោយអនុលោមតាមលុយកាក់ របស់លោកអ្នកមានច្រើនឬយ៉ាងណា លោកអ្នកអាចទិញ អំពូលយកមទុកបាន ដែលមិនមានបញ្ហាអ្វីទាំងអស់ នៅពេលដែលមានអតិថិជនលោក អ្នកអាចដោះដូរអោយគេបាន។ លោកអ្នក អាចដឹងភ្លាមៗថាអេក្រង់ LCD មានបញ្ហាដូច ជាបង្ហាញហើយបានរលត់វិញ ឬលោតភ្លឺមភ្លែតៗ ឬមានសភាព ឡើងក្រហម ឬមានភាព ឡើងស្រអាប់មិនច្បាស់ នោះគឺបណ្តាលមកពីអំពូល Backlight ដែលត្រូវត្រួតពិនិត្យ។តើលោកអ្នកអាចដោះស្រាយការបង្ហាញលោតភ្លឹមភ្លែតដោយមិនចាំបាច់ដោះដូរ អំពូល Backlight បានដែរឬទេ?

តាមធម្មតាប្រភេទអេក្រង់ LCD ថ្មីបំផុត វាមានសៀគ្វីកែតម្រូវមួយ កាលណាបង្ហាញ ឡើងភ្លឺមភ្លែតៗ (លោតបន្តិច បន្តួច) បង្ហាញហើយភ្លាមបានរត់បិទបាត់។ នេះមកពីមូល ហេតុអេក្រង់ LCD ប្រើ IC អាំងវឺតទ័រសេរី OZ960 វាចុះខ្យោយបណ្តាលអោយ លោត ឡើងភ្លឹមភ្លែតៗនៅពេលដំបូង។
LCDសៀគ្វីអាំងវឺតទ័រ Inverter board

មេរៀនទី៦: សៀគ្វី Feedback Circuit

មេរៀនទី៦: តើធ្វើយ៉ាងណា ដើម្បីស្មានថាយើងអាចកែប្រែជួសជុល សៀគ្វីឡើងវិញ Feedback Circuit បាន?

ខាងក្រោមអំពូល Backlight មានសៀគ្វី feedback circuit ដែលមើលទៅមានឃើញ រ៉េស៊ីស្តង់និងមាន ដែកត្រជាក់ពណ៌ស យើងអាចដោះចេញរ៉េស៊ីស្តង់ជើងបី ឬហៅថា គេ ហៅថា Regulator លោកអ្នកវាស់ តង់ស្យុងប្រសិនបើមិនគ្រប់ខុសប្រក្រតីអាចដោះដូរ ចេញមួយគ្រាប់ចេញ។ ឬលោកអ្នកអាចមើលបាត ក្រោមសៀគ្វីសំណ ដោយផ្សារដោះ ចេញក្រៅ ដោយមិនអោយប៉ះជាមួយជើងស៊ីម៉ានៅជិតសងខាងឡើយ។ នៅពេលដែល ដំឡើងដែកត្រជាក់ ឬហៅថាសាម៊ី ដាក់វិញត្រូវលាប ជ័រស៊ីលីកូន ដើម្បីអោយគ្រាប់ រ៉េស៊ីស្តង់ស្រួលឆ្លងកំដៅបានឆាប់។
LCDផ្នែកខាងក្រោយនៃសៀគ្វី Feedback Circuit
LCDប្រភេទអេក្រង់​ HP1702 LCD ដែលមានបញ្ហាពន្លឺភ្លឺមភ្លែតៗនៅលើ សៀគ្វី Feedback មានរ៉េស៊ីស្តង់មួយ R120 ដែលបានភ្ជាប់ទៅដែលត្រជាក់សាមី ដែលមានទំហំ 1គីឡូអូម សំរាប់បើកបំភ្លឺអេក្រង់ LCD លោកអ្នកអាចដោះដូរ ដោយវាស់ជាមុនសិន។ តម្លៃដែល មើលឃើញតែ 238អូម ឬទាបជាងនេះ នៅពេលដែលដូរចេញ រ៉េស៊ីស្តង់នេះ អាច ធ្វើ អោយអេក្រង់ LCD ដំណើរការល្អប្រសើរលេងភ្លឺមភ្លែតៗ។
LCDប្រយ័ត្ន សូមប្រយ័ត្នកំប៉ះអំពូលបែក វាអាចធ្វើអោយមុតដៃ វាមានជាតិបារត ជាតិបារតនេះនៅ ពេលដែលមុតដៃរបស់លោកអ្នកមានពិសពុល ដល់ខ្លួនប្រាណរបស់លោកអ្នក។