ពិភពលោក​​បារម្ភ​​វាយ​ប្រហារ​ប្រព័ន្ធ​ IT

Hackពិភពលោក​ព្រួយ​បារម្ភ​ពី​ការ​វាយ​ប្រហារ​បែប​ទំនើប​តាម​ប្រព័ន្ធ​ព័ត៌មានវិទ្យា
ស្រប​ពេល​ជាមួយ​ការ​រីកចំរើន​នៃ​ប្រព័ន្ធ​ ព័ត៌មានវិទ្យា និង​បច្ចេកវិទ្យា​ទំនើប​ អ្នក​ជំនាញ​ធំៗ​លើ​ពិភពលោក​ កំពុង​មាន​ការ​ព្រួយ​បារម្ភ​ជាខ្លាំង​ អំពី​ការ​វាយ​ប្រហារ​ដោយ​ប្រើប្រាស់​ប្រព័ន្ធ​ព័ត៌មានវិទ្យា។ ការ​វាយ​ប្រហារ​ប្រភេទ​នេះ​អាច​ធ្វើឡើង​ ដោយ​ក្រុម​ភេរវករ រឺ​ក៏​គេញ​សម្ងាត់ ទៅ​លើ​ស្ថាប័ន​ធំៗ​ ដែល​ប្រើប្រាស់​ប្រព័ន្ធ​ព័ត៌មានវិទ្យា ដើម្បី​បន្លំ​លួច​យក​ប្រាក់ រឺ​ព័ត៌មាន​សំងាត់​ផ្សេងៗ រឺមួយ​ក៏​ធ្វើឲ្យ​ប្រព័ន្ធ​លែង​ដំណើរការ​តែ​ម្តង។

ទូរស័ព្ទ កុំព្យូទ័រ បណ្តាញ​អ៊ីនធឺនែត​មាន​នៅ​គ្រប់​ទិសទី​ទាំងអស់។ មនុស្ស​លោក​សម័យ​ទំនើប​ត្រូវការ​វា ដើម្បី​ធ្វើ​ការងារ និង​ទំនាក់ទំនង​គ្នា។ ប្រព័ន្ធ​ព័ត៌មាន​វិទ្យា​ជាន់ខ្ពស់​ គឺ​សំខាន់​ណាស់​នៅ​តាម​បណ្តា​ក្រុមហ៊ុន ធនាគារ រឺ​ស្ថាប័ន​រដ្ឋ​ធំៗ រាប់​ចាប់តាំង​ពី​ការ​គ្រប់គ្រង​បុគ្គលិក ការ​គ្រប់គ្រង​គណនី​ក្រុមហ៊ុន ការ​គ្រប់គ្រង​ចរន្ត​ទឹកប្រាក់​នៅ​តាម​ធនាគា ការ​គ្រប់គ្រង​បណ្តាញ​ចរាចរណ៍​រថភ្លើង និង​ការ​ហោះហើរ​របស់​យន្តហោះ​ជា​ដើម។ ដូច្នេះ តែ​កាលណា​ប្រព័ន្ធ​ព័ត៌មានវិទ្យា​មិន​ដំណើរការ មាន​ន័យ​ថា​ អ្វីៗ​នឹង​រាំងស្ទះ ហើយ​វា​អាច​បង្ក​គ្រោះថា្នក់​ធ្ងន់ធ្ងរ​ទៀត​ផង។

យោង​តាម​ការ​ស្រាវជ្រាវ​របស់​វិទ្យាស្ថាន​អាមេរិក ឈ្មោះ Pew Research Center ក្នុង​ចំណោម​អ្នក​ជំនាញ​ព័ត៌មានវិទ្យា​ចំនួន ១៦៤២​នាក់  មាន​៦១​ភាគរយ​ដែល​បាន​ឆ្លើយថា ការ​វាយ​ប្រហារ​តាម​ប្រព័ន្ធ​ព័ត៌មានវិទ្យា នឹង​បង្ក​គ្រោះថ្នាក់​យ៉ាងខ្លាំង​ ដល់​សេដ្ឋកិច្ច​និង​សន្តិសុខ​របស់​បណ្តា​ប្រទេស​ទាំងអស់។ ការ​វាយ​ប្រហារ​ប្រភេទ​នេះ នឹង​កើនឡើង​កាន់​តែ​ខ្លាំង​ទៅៗ ចាប់​ពី​ពេល​នេះ​រហូត​ដល់​ឆ្នាំ​២០២៥។

មនុស្ស​ម្នាក់ៗ ក៍​ដូច​ជា​ក្រុមហ៊ុន​ធំៗ​ប្រើប្រាស់​ប្រព័ន្ធ​ព័ត៌មានវិទ្យា ដើម្បី​ទំនាក់ទំនង​គ្នា និងផ្ទុកឯកសារ។ ដូច្នេះ ព័ត៌មាន​ទាំង​អស់​នេះ អាច​នឹង​ត្រូវ​ពួក​ជនល្មើស​លួច​យក​បាន ដោយ​បន្លំ​ចូល​ទៅ​ក្នុង​ប្រព័ន្ធ​ព័ត៌មានវិទ្យា​របស់​បុគ្គល រឺ​ក្រុមហ៊ុន​នោះ ដែល​គ្មាន​ប្រព័ន្ធ​ការពារ​រឹងមាំ។ ក្រៅ​ពី​ការ​បង្កើត​មេរោគ​បំផ្លាញ​ប្រព័ន្ធ​ពត៌មានវិទ្យា​ណា​មួយ ពួក​ជនល្មើស​ អាច​ប្រើប្រាស់​វិធី​នេះ ដើម្បី​លួច​ដក​ប្រាក់​ចេញ​ពី​ធនាគារ រឺ​ក៏​យក​ព័ត៌មាន​ដែល​ពួកវា​លួច​បាន​ ទៅ​ប្រើ​ប្រាស់​ក្នុង​ការ​ធ្វើ​បទ​ឧក្រិដ្ឋ​ មួយ​ផ្សេង​ទៀត។ ទោះ​បី​ជា​យ៉ាង​ណា មាន​អ្នក​ជំនាញ ៣៩ភាគរយ បាន​និយាយ​ថា ការ​វាយ​ប្រហារ​តាម ប្រព័ន្ធ​ពត៌មានវិទ្យា អាច​ត្រូវ​គេ​បញ្ជៀស​បាន បើសិន​ជា​គេ​មាន​ប្រព័ន្ធ​កាពារ​រឹងមាំ និង​មាន​ប្រសិទ្ធភាព​ខ្ពស់។

ប្រព័ន្ធ​ការពារ​ជាតិ​ទំនើប​របស់​ប្រទេស​ជា​ច្រើន ជា​ពិសេស​ប្រទេស​ធំៗ ត្រូវ​ការ​ជា​ចាំបាច់​ប្រព័ន្ធ​ព័ត៌មាន​វិទ្យា។ កាល​ពី​ជំនាន់​សង្គ្រាម​ត្រជាក់​ដែល​មាន​ការ​ប្រឈម​មុខ​គ្នា​រវាង​ប្រទេស​ លោក​សេរី និង​ប្រទេស​កុម្មុយនិស្ត ការ​ស៊ើបការណ៍​សំងាត់ ទៅ​វិញ​ទៅ​មក ត្រូវ​បាន​គេ​ប្រើប្រាស់​ជានិច្ច ដើម្បី​ទទួល​បាន​ព័ត៌មាន​សំងាត់​របស់​សត្រូវ ហើយ​ងាយស្រួល​ក្នុង​ការ​រៀប​យុទ្ធសាស្ត្រ​វាយ​ប្រហារ។

បច្ចុប្បន្ន​នេះ ប្រទេស​ធំៗ​ប្រើប្រាស់​ប្រព័ន្ធ​ព័ត៌មានវិទ្យា​ដើម្បី​វាយប្រហារ​គ្នា។ ជាក់ស្តែង សេតវិមាន​ប្រធានាធិបតី​អាមេរិក តែងតែ​រង​នូវ​ការ​វាយប្រហារ​ជា​ញឹកញាប់ ហើយ​ដែល​ជា​ទូទៅ​គេ​ចោទ​ថា ជា​អំពើ​របស់​ពួក​ចារកម្ម​រុស្ស៊ី។ ប្រទេស​ចិន និង​ជប៉ុន​ដែល​មាន​ជម្លោះ​ព្រំដែន​សមុទ្រ​នឹង​គ្នា កំពុង​តែ​ត្រៀម​ខ្លួន ចំណាយ​ប្រាក់​សន្ធឹក​សន្ធាប់​ ដើម្បី​ស្ថាបនា​ប្រពន្ធ័​ការពារ​ខ្លួន​ ពី​ការ​វាយប្រហារ​របស់​សត្រូវ​ តាម​បណ្តាញ​ព័ត៌មានវិទ្យា។ អាមេរិក និង​អ៊ីស្រាអែល​វិញ បាន​ស្ថាបនា​មេរោគ​ពត៌មានវិទ្យា​ពិសេស​មួយ​ ដើម្បី​រំខាន​ប្រព័ន្ធ​នុយក្លេអ៊ែរ​របស់​អ៊ីរ៉ង់៕

បង្ហាញឯកសារបានលាក់តាម File bat

វិធីបង្ហាញឯកសារ បានលាក់ជាមួយ Command ឬ​តាម File bat
លោកអ្នកធ្លាប់ជួបប្រទះ នឹងការ​បាត់បង់ឯកសារដែរទេ? តើវាបាត់ពីម៉ាស៊ីនកុំព្យូទ័ររបស់អ្នក ឬ​គ្រាន់​តែ​ត្រូ​វបាន​លាក់​​ដោយ​​មេរោគ ? លោក​អ្នក​​នឹង​អស់​ចម្ងល់ ប្រសិន​វើ​លោកអ្នក​បានសាកល្បងជាមួយ​ Command ដែលខ្ញុំនឹងបង្ហាញជូនដូចខាងក្រោមនេះ៖
2 ជំហានទី១ 
សូមបើកកម្មវិធី Notepad
សូម​លោកអ្នកមករួច វាយពាក្យថា attrib -h -s -r * /d /s ទាំងនេះចូលបន្ទាប់មក លោកអ្នក រក្សាឯកសារនេះទុក ។ ដោយចូលតាម file (menu) បន្ទាប់មក ចុចលើពាក្យ save ។
ដោយដាក់ឈ្មោះអីក៏បានស្រេចតែចិត្ត តែសំខាន់កន្ទុយ(extension) របស់ឯកសារ ត្រូវតែដាក់ជា .bat ។
iphone 7ជំហានទី២៖
ពេលនេះលោកអ្នកបានឯកសារមួយហើយ ពេលដែលលោកអ្នកចង់អោយ Drive ណាមួយបង្ហាញ ឯកសារ​ដែលលាក់នោះ លោកអ្នក ត្រូវ​ចម្លង​ឯកសារ​មួយ​នេះដាក់នៅលើ Drive រឺថតឯកសារ (folder) ដែលលោកអ្នក​ចង់​បង្ហាញ​File ដែលបាន​លាក់នោះ ។ បន្ទាប់មកគ្រាន់តែបើក ឯកសារនោះ ឡើង ដោយចុចពីរដង លើ File bat នោះ វានឹងលោតផ្ទាំងខ្មៅមួយមក ។ សូមរង់ចាំរហូតវាបាត់ផ្ទាំង នេះ វិញ នោះឯកសារលោកអ្នកដែលបានលាក់ទាំងអស់ នឹងបង្ហាញមកវិញទាំងអស់តែម្តង។
ទាញ យក ឯកសារ unhide បើអ្នកខ្ជិលធ្វើជំហានទីមួយ 😀 (មហាខ្ជិល)
ការអធិប្បាយ Command
h = remove hidden (ដកចេញនូវសិទ្ធនៃការលាក់)
r= remove readonly(ដកចេញនូវសិទ្ធបានត្រឹមតែអាន)
-s = remove file system (ដកចេញពីប្រភេទជាឯកសារប្រព័ន្ធ)
/s = all file (រាល់ឯកសារទាំងអស់)
/d = all folder (រាល់ថតឯកសារទាំងអស់)
* គ្រប់ឈ្មោះទាំងអស់

លាក់ឯកសារដោយប្រើ Command

លោកអ្នកធ្លាប់ជួបប្រទះ នឹងការ​បាត់បង់ឯកសារដែរទេ? តើ វា បាត់ ពី ម៉ាស៊ីនកុំព្យូទ័ររបស់អ្នក ឬ​គ្រាន់​តែ​ត្រូ​វបាន​លាក់​​ដោយ​​មេរោគ ? លោក​អ្នក​​នឹង​អស់​ចម្ងល់ ប្រសិន​វើ​លោក អ្នក បានសាកល្បង ជាមួយ​ Command ដែលខ្ញុំនឹង បង្ហាញ ជូន ដូចខាងក្រោមនេះ៖
ជំហានទី១ សូមបើកកម្មវិធី Notepad សូម​លោកអ្នកមករួច វាយពាក្យថា attrib -h -s -r * /d /s ទាំង នេះចូលបន្ទាប់មក លោកអ្នករក្សាឯកសារនេះទុក ។ ដោយ  ចូល តាម file (menu) បន្ទាប់មក ចុចលើពាក្យ save ។ ដោយ ដាក់ឈ្មោះអីក៏បានស្រេចតែចិត្ត តែសំខាន់ កន្ទុយ (extension) របស់ឯកសារ ត្រូវតែដាក់ជា .bat ។
2ជំហានទី២៖ ពេលនេះលោកអ្នកបានឯកសារមួយហើយ ពេល ដែល លោកអ្នកចង់អោយ Drive ណាមួយបង្ហាញ ឯកសារ​ ដែលលាក់នោះ លោកអ្នក ត្រូវ​ចម្លង​ឯកសារ​មួយ​នេះដាក់នៅលើ Drive រឺថតឯកសារ (folder) ដែលលោកអ្នក​ចង់​បង្ហាញ​File ដែលបាន​លាក់នោះ ។ បន្ទាប់មកគ្រាន់ តែ បើក ឯកសារនោះឡើង ដោយចុចពីរដង លើ File bat នោះ វានឹងលោតផ្ទាំងខ្មៅមួយមក ។ សូមរង់ចាំរហូតវាបាត់ ផ្ទាំង នេះវិញ នោះឯកសារលោកអ្នកដែលបានលាក់ទាំងអស់ នឹង បង្ហាញមកវិញទាំងអស់តែម្តង។ ទាញយកឯកសារ unhide បើអ្នកខ្ជិលធ្វើ ជំហានទីមួយ 😀 (មហាខ្ជិល) ពន្យល់កូដ h = remove hidden (ដកចេញនូវសិទ្ធនៃការលាក់) r= remove readonly(ដកចេញនូវ សិទ្ធបានត្រឹមតែអាន) -s = remove file system (ដកចេញពីប្រភេទជាឯកសារប្រព័ន្ធ) /s = all file (រាល់ឯកសារទាំងអស់) /d = all folder (រាល់ថត ឯកសារ ទាំងអស់) * គ្រប់ឈ្មោះទាំងអស់។
ជំហានទី៣: រត់ Command Prompt
1. Start -> Run -> Cmd
2. Starrt -> Program Files -> Accessories – > Command PromptCommand Prompt ជា version នៃ Dos
Cd – មើល folder
Md – បង្កើត folder
Dir – Directory list
Attrib – ផ្តល់ជាមួយលក្ខណ:  attrib features

ជំហានទី៤: លាក់  folder

iphone 7ចង់លាក់ Drive ណាមួយវាឈ្មោះ
នៅក្នុង c:
d:
e:

បន្ទាប់មកសរសេរ Command
Attrib +h +s +r secret      
លាក់ Folder ឈ្មោះ secret

ផ្ទុកឯកសារលើ Google Drive

2iphone 7កម្មវិធីថ្មីៗរបស់ ក្រុមហ៊ុន Google បាន Update ជាបន្តបន្ទាប់លឿនគ្មានក្រុមហ៊ុនណាដូច។ ថ្មីៗនេះ Drive app ត្រូវបាន Update លើឧបករណ៍ iOS និង  Android ដើម្បីឱ្យការប្រើប្រាស់លើ cloud កាន់តែមានប្រសិទ្ធភាព។

ការ Update ចុងក្រោយរបស់ Google  អ្នកប្រើ Android អាច Search រកឯកសារក្នុង Drive ពី Google app ។ ឧទាហរណ៍ថា អ្នកអាចនិយាយថា “  OK, Google- search for holiday letter on Drive” ដើម្បីទទួលបានឯកសារដោយមិនចាំបាច់បើកកម្មវិធី និងវាយពាក្យទេ។ ប្រហាក់ប្រហែលគ្នាដែរ អ្នកប្រើ iPhone  និង  iPad អាចធ្វើការបញ្ចូល Drive ជាមួយកម្មវិធីផ្សេងៗទៀត។ សម្រាប់ការ Update ចុងក្រោយនេះ អ្នកអាច Add រូបភាព ឯកសារ និងអ្វីផ្សេងទៀតលើ Drive ដោយ Upload រាល់មាតិកាពីកម្មវិធី  iOS apps ។

Google Drive group លើ Google Plus ដែលមាន  Android update នឹងដាក់ឱ្យមានដំណើរការនៅសប្តាហ៍ក្រោយ​ នៅពេលដែលកម្មវិធី iOS app មានលើ  App Storeមុន។

រឿងមួយផ្សេងទៀត ក្រុមហ៊ុន Google បានប្រកាសពីការផ្ញើរឯកសារដោយផ្ទាល់ពី Google Drive ជា Gmail attachment បានយ៉ាងមានសុវត្ថិភាព។

ដំបូងអ្នកគ្រាន់តែអាចផ្ញើរ link ទៅ File ក្នុង email ហើយ File នោះមានដំណើរការលុះត្រាតែអ្នកទទួលប្រើ Gmail account។ មួយទៀត File ចាស់គ្មានដំណើរការទេ ក្រោយពីអ្នកបានលុបវានៅទីតាំងផ្សេងទៀតដែលមិនពាក់ព័ន្ធក៏ដោយ។ ពេលនេះអ្នកអាចផ្ញើរ non-Google files លើ Drive ដោយផ្ទាល់គ្រាន់តែ click លើ ‘Insert as Attachment’ option។

Mozilla បង្កើត​កម្មវិធីប្រើលើ iOS

Mozilla ​បង្កើត​កម្មវិធី Web Browser ​សម្រាប់​ប្រើ​ប្រាស់​លើ ប្រព័ន្ធ iOS2Mozilla គឺជាក្រុមហ៊ុន​ផលិត Web Browser ឬ កម្ម​វិធី Firefox សម្រាប់​ប្រើប្រាស់​អ៊ីនធឺណែត​មាន​ឈ្មោះ​ល្បី​ល្បាញ​មួយ​ក្នុង​ពិភពលោក ដែល​វាមាន​អោយ​ប្រើ​ប្រាស់​នៅ​លើ​កុំព្យូទ័រ ស្មាត​ហ្វូន និង​ថេប្លេត ដំណើរ​ការ​ដោយ​ប្រព័ន្ធ​ប្រតិ​បត្តិការ Android និង Windows Phone 8/8.1 ជា​មួយ​នឹង​ការ​គាំទ្រ​យ៉ាង​ច្រើន​ពី​សំណាក់​អ្នក​ប្រើប្រាស់ ព្រោះ​វា​មាន​ភាព​ងាយ​ស្រួល​ក្នុង​ការ​ប្រើ​ប្រាស់ ល្បឿន​លឿន ថែម​ទាំង​មាន Add-on ច្រើន អាច​បំពេញ​សេច​ក្ដី​ត្រូវ​ការ​ប្រើ​ប្រាស់​របស់​មនុស្ស​គ្រប់ៗ​គ្នា​បាន​ យ៉ាង​ល្អ។ យ៉ាង​ណា​មិញ Mozilla ពុំបាន​បង្កើត​កម្មវិធី Firefox សម្រាប់​ដំណើរ​ការ​នៅ​លើ​ប្រព័ន្ធ​ប្រតិបត្តិការ iOS ឡើយ ដោយ​សារ​តែ​បញ្ហា​មួយ​ចំនួន តែ​សារ​ពត៌​មាន​ចុង​ក្រោយ​របស់ RedMondPie បាន​ប្រកាស​អោយ​ដឹងថា Mozilla ត្រៀម​នឹង​បង្កើត​កម្មវិធី Firefox ខ្លួន សម្រាប់​យក​ទៅ​ប្រើ​ប្រាស់​នៅ​លើ​ប្រព័ន្ធ iOS ហើយ។
Windows 8.1តាមការពិតទៅ Firefox ត្រូវបានអ្នកប្រើ​ប្រាស់​ជា​ច្រើន​ពេញ​ចិត្ត​ខ្លាំង​ណាស់​ក្នុង​ការ​ប្រើ​ ប្រាស់​បូក​រួម​ទាំង​ខ្ញុំ​ផង​ដែរ តែ​ហេតុ​ផល​អ្វី​ទៅ​ទើប​បាន​ជា​ធ្វើ​អោយ Mozilla មិន​បង្កើត​កម្មវិធី​ខ្លួន​សម្រាប់​អោយ​អតិថិជន និង​អ្នក​គាំទ្រ​ខ្លួន​ប្រើ​ប្រាស់​នៅ​លើ iPhone, iPad និង iPod Touch? នោះ​ក៏​ដោយ​សារ​តែ Firefox គឺជា Browser បែប Third-party ដូច្នេះ​ដូច​អ្វីដែល​អ្នក​ទាំង​អស់​គ្នា​បាន​ដឹង​រួច​ទៅ​ហើយ​ថា កាល iDeivice ជា​ច្រើន​ដំណើរ​ការ​ដោយ​ប្រព័ន្ធ​ប្រតិ​បត្តិការ iOS ជំនាន់ 6.X.X និង 7.X.X គឺ Apple មិន​អនុញ្ញាត​អោយ​កម្មវិធី​បែប Third-party ដំណើរ​ការ​លើ iOS ឡើយ ទើប​តែ iOS 8.X.X ទេ ទើប Apple បើក​ដៃ​អោយ​ទូលាយ​ជាង​មុន អនុញ្ញាត​អោយ​កម្មវិធី បែប Third-party ដំណើរ​ការ​លើ iOS បាន។ ទាំង​នេះ​គឺ​ជា​ហេតុ​ផល​ចំបងមួយ ដែល​បាន​ធ្វើ​អោយ​ក្រុមហ៊ុន Mozilla ខកខាន មិន​បាន​បង្កើត​កម្មវិធី​ខ្លួន​បំរើទៅ​ដល់​អតិថិជន​ខ្លួន​ដែល​ប្រើ​ប្រាស់ iDevice តែនៅ​ពេល​ខាង​មុខ​ដ៏​ឆាប់​នេះ Firefox នឹង​ត្រៀម​បង្ហាញ​ខ្លួន​នៅ​ក្នុង App Store ដើម្បី​បើក​អោយ Download ដោយ​សេរី​មិន​គិតប្រាក់។
Windows 8.1

Contact រវាង Outlook និង Gmail

របៀបបញ្ចូល និងបញ្ចេញ  Contacts រវាង Outlook និង Gmail
2Windows 8.1
លោកអ្នកអាចប្រើ Microsoft Outlook ជាមួយ e-mail account ផ្សេង ទៀត។ ប្រសិនបើលោកអ្នកប្រើ ដូចជា Gmail ឬ Yahoo! Mail នឹងត្រូវ ការបញ្ចុលក្នុង Outlook ដើម្បីបង្កើតប្រើវាភ្លាមៗ។ ប្រសិនបើ លោក អ្នក ប្រើ Outlook រួចស្រេចហើយ e-mail ហើយអាចរៀបចំ contacts ជាមួយវា។  លោកអ្នក អាចបញ្ចូល ម្តងមួយៗ ប៉ុន្តែយើងអាច បញ្ចូល contacts ពី e-mail client ផ្សេងទៀតដូចជា Thunderbird, ឬ web-based e-mail account ដូចជា Gmail ឬYahoo! Mail។
បញ្ចូល Contacts ពី Gmail ទៅក្នុង Outlook

ដើម្បីចាប់ផ្តើម ដំបូងចុចលើ “Mail -> Contacts” ក្នុងប្រអប់ Gmail inbox។
Windows 8.1បន្ទាប់មកចុច “More” button ជ្រើសរើស “Export…” ពី dropdown ។
Windows 8.1ចំណាំ លោកអ្នកអាច បញ្ចេញ group មួយ ដែលបានជ្រើសរើស contacts, ឬ contacts របស់អ្នកទាំងអស់ក្នុង មួយនៃ បី format។ បញ្ចូល format ជា Outlook .CSV (CSV = Comma Separated Values, ដែលមានន័យ filed និមួយៗ [Name, Address, Phone, etc.] is separated by a comma) file។
Windows 8.1បើកបញ្ចូល .CSV file នេះក្នុង Excel ដូចជាការបន្ថែម addresses, phone numbers, e-mail addresses, ឬជា address book។
Windows 8.1ចុចលើ “File” រួចហើយ “Import/Export.”
Windows 8.1លើ Open screen, ចុច “Import/Export” នឹងបង្ហាញប្រអប់ លោកអ្នក ចង់ជ្រើសរើស “Import from another program or file” ហើយចុច “Next.”
Windows 8.1ឥឡូវជ្រើសរើស “Comma Separated Values” ហើយចុច “Next.”
Windows 8.1លោកអ្នក នឹងសួរ ដើម្បីបើក file លោកអ្នកចង់បញ្ចូល ក្រោម options, លោកអ្នកអាចសម្រេចចិត្តឬ មិនសម្រេចចិត្ត។ ជ្រើសរើស ហើយចុច “Next.”
Windows 8.1អេក្រង់ខាងក្រោម នេះនឹងសួរ ដើម្បីជ្រសរើស folder ឆ្ពោះទៅ , ដែលនឹង Outlook contacts។
Windows 8.1ចុចលើ “Finish” លើ screen និង contacts របស់អ្នក និងបញ្ចូល Outlook។ លោកអ្នកអាចមើល លទ្ធផល។
Windows 8.1លោកអ្នកអាច edit មាតិកា ហើយបន្ថែមរូបភាព adding images, mailing addresses, secondary phone numbers។
បញ្ចេញ Contacts ពី Outlook into Gmail ប្រសិនបើលោកអ្នក ចង់ copy  Outlook contacts របស់អ្នកលើ Gmail account របស់អ្នក។
ក្នុង Outlook, ​ចុចលើ “File -> Import/Export.”
Windows 8.1កាលណាបើក import/export wizard opens, ជ្រើសរើស “export to a file” រួចហើយចុច “Next.”
Windows 8.1លើអេក្រង់ដំណើរការ , យើងចង់ជ្រើសរើស “Comma Separated Values” រួចហើយចុច “Next.”  និងផ្តល់អោយ .CSV file កាលណាយើងបានបញ្ចូល contact របស់យើង។
Windows 8.1ជ្រើសរើស contacts របស់យើង លើអេក្រង់  លោកអ្នកអាច scroll រកមើលវា។
Windows 8.1ចុងក្រោយ (“Export ‘Contacts’ from folder: Contacts”) បានបង្កើត ក្នុង Outlook។
Windows 8.1លោកអ្នកអាចបញ្ចូល Outlook contacts ចុចលើ “Finish”។ លោក អ្នក នឹងទទួលបាន .CSV file ជាមួយ contact ទាំងអស់នៅក្នុងវា ពេលនេះ អាចបញ្ចូលទៅក្នុង Gmail។
Windows 8.1កាលណាលោកអ្នករួចរាល់ ក្នុង Gmail ចុចលើ “Mail” dropdown menu ហើយជ្រើសរើស “Contacts.”
Windows 8.1លើ contacts screen, ចុច “More” button ជ្រើសរើស “Import…” ពីការជ្រើសរើស។
Windows 8.1ចុច “Choose File” លើ import contact។
Windows 8.1បើកប្រអប់ dialog ជ្រើសរើស .CSV file ក្នុងទីតាំង save location ហើយចុច “Open.”  កាលណា import contacts screen, ចុច “Import.”
Windows 8.1Contacts បានបញ្ចូល
Windows 8.1ប្រសិនបើ លោកអ្នកចុច បញ្ចូល contacts របស់អ្នក នឹងអាច merge វានឹងលប់ delete ជាន់គ្នា។

 

បង្កើត Web ជាមួយ Google Forms

បង្កើត Web-Based ជាមួយ Google Forms
2Windows 8.1Windows 8.1Windows 8.1លោកអ្នកអាចផ្ញើ survey តាម link ទំព័រនេះ ទៅតាមសំណួរ ដែល ដាក់ និងចម្លើយ។ លោកអ្នកអាច randomize រៀបសំណួរ។  Google Apps users អាចប្រមូលដោយស្វ័យប្រវត្តិន email address លើ domain។  លោកអ្នកអាច customize បញ្ចាក់លើទំព័រ ហើយជ្រើស រើសបង្ហាញអ្នកដែលបានឆ្លើយសំណួរ។
Windows 8.1មើលលើ Survey របស់អ្នក
ដើម្បីមើល survey របស់អ្នក ចុច “View live form” ប៊ូតុងខាងលើនៃ document។ form ត្រូវបានបង្ហោះ hosted លើវ៉ិបសាយរបស់ Google , គ្រាន់តែចែកចាយ Googel Docs files។ លោកអ្នកមិនអាច លាក់ ឬដាក់លេខសំងាត់ “Never submit passwords through Google Forms” ។
Windows 8.1ប្រសិនបើ គិតថាពណ៌ default ពណ៌ស អាចចុចប្តូរ Change theme button រួចហើយជ្រើសរើស theme ណាមួយ។ ចុច View live form button ។
Windows 8.1ចែកចាយ Survey របស់អ្នក យើងត្រូវការផ្តល់ link ទៅអោយ អតិថិជន ជាច្រើន ដើម្បីបំពេញ ទើបចុច Send Form button នៅជ្រុង ខាងលើស្តាំដៃនៃទំព័រ នឹងទទួលបាន URL ដែល URL គឺជា public address។
Windows 8.1

១១ ចំណុច​ Google អាចបិទប្លក់​អ្នក​

១១ ចំណុច​ Google អាចបិទប្លក់​របស់អ្នក​ឲ្យ​ឈប់​ប្រើ​ប្រាស់
Blogger របស់ Google គឺ​ជា​សេ​វា ​ឥត​គិត​ថ្លៃ ដែល​បាន​រចនា​ឡើង សម្រាប់​ការ​ទំ​នាក់​ទំនង ដោយ​ខ្លួន​ឯង សេរី​ភាព​ខាង​ការ​បញ្ចេញ​មតិ និង​សេរី​ភាព​នៃ​ការ បញ្ចេញ​មតិ​យោ​បល់​នា​នា ។ ទន្ទឹម​នឹង​នេះ Blogger ​ក៏​មាន​ប្រព័ន្ធ​សុវត្ថិ​ភាព​មួយ​ចំនួន​ដែរ បើ​សិន​ជា​អ្នក​បំពាន​ទៅ​នឹង​លក្ខខណ្ឌ​ទាំង​អស់​នោះ គេ​នឹង​អាច​បិទ Blogger របស់​អ្នក​លែង​ឲ្យ​ប្រើ​ប្រាស់ ។ បើ Blogger ជា ការ​រំ​លោភ គោល​ការណ៍​ណែ​នាំ ដែល​មាន​គុណ​ភាព របស់ Google បន្ទាប់​មក Google នឹង​ចាត់​វិធាន​ការ ប្រឆាំង​នឹង ថា​ការ កំណត់​ហេតុ​បណ្តាញ blogger របស់​អ្នក ដើម្បី​ការ​ពារ​អ្នក​ប្រើ​ប្រាស់​របស់​ខ្លួន ។ Blogger មាន​លក្ខណៈ​ពិ​សេស​ជាង WordPress ​ព្រោះ​ថា​មិន​ងាយ​បិទ​យើង​ចោល​ដូច WordPress ទេ ។ មុន​នឹង​បិទ​យើង​ចោល​គឺ​គេ​ដឹង​ពី​មូល​ហេតុ​ច្បាស់​លាស់ មិន​មែន​គ្រាន់​តែ​គេ​រាយ​ការណ៍​បន្តិច​បន្តួច​នោះ​ទេ ។ សូម​អាន​នូវ​លក្ខខណ្ឌ​ខាង​ក្រោម ដើម្បី​ជា​ការ ការ​ពារ Blogger របស់​លោក​អ្នក ពី​ការ​បិទ​ចោល លេង​ឲ្យ​ប្រើ​ប្រាស់ ៖
1១. ការ​សរសេរ​អត្ថបទ ៖
Blogger ​ អាច​នឹង​បិទ​គណ​នី​របស់​លោក​អ្នក ប្រសិន​បើ​លោក​អ្នក​បំពាន​ដោយ ដាក់​ប្រកាស​ណា​មួយ​ថា​មិន​សម​ហេតុផល មាន​ន័យ​ថា មាតិ​កា​ដែល ជំរុញ​ឲ្យ​មាន អំពើ​ហឹង្សា ឆ្ពោះ​ទៅ​រក​ការ ស្អប់ ពូជ​សាសន៍ ជន​ជាតិ សាស​នា ពិការ​ភាព ភេទ អាយុ ស្ថាន​ភាព មនុស្ស​ចាស់ ឬ​អត្ត​សញ្ញាណ ការ​តម្រង​់​ទិស​ទៅ​រក​ខាង​ផ្លូវ​ភេទ ។ ខ្ញុំ​សូម​ឧ​ទាហរណ៍​អំពី​ការ​ប្រ​ឆាំង​គ្នា​រវាង​សាស​នា ៖ ពួក​សាស​នា A មួយ ប្រឹង​ប្រែង​សរ​សេរ​ប្រ​កាស​ប្រ​ឆាំង​នឹង​ពួកសាស​នា B ។

២. មាតិ​កា​ឆៅ :
នៅ​ក្នុង​ផ្នែក​នេះ​ប្រ​ហែល​ជា​លោក​អ្នក​ឆ្ងល់​ហើយ ថា​មាតិ​កា​ឆៅ​យ៉ាង​ម៉េច? មាតិ ​កា​ឆៅ​គឺ​ជា​ការ​ដែល​អ្នក​គ្រាន់​តែ​ថត​ឈុត​ឆាក​ណា​មួយ ដូច​ជា​ការ​វាយ​តប់ ជម្លោះ​ទាស់​ទែង ចោរ​ប្លន់ ហើយ​ដាក់​ប្រ​កាស​ផ្សាយ ដោយ​គ្មាន​អត្ថា​ធិ​ប្បាយ​ពណ៌​នា​អំពី​ព្រឹត្តិ​ការ​ណ៍នោះ (គឺ​គ្មាន​ការ​បក​ស្រាយ​ប្រ​ធាន) ឲ្យ​បាន​ក្បោះ​ក្បាយ​នោះ​ទេ ។
1៣. អំពើ​ហឹង្សា : 
លោក ​អ្នក​មិន​ត្រូវ​ប្រកាស​គម្រាម​កំហែង​ដល់​ជន​ដទៃ​ណា​ម្នាក់ ឬ​គាំ​ទ្រ​អំពើ​របស់​របស់​ជន​ដទៃ​ណា​មួយ​ទេ ។ ឧ​ទា​ហរណ៍ ៖ លោក​អ្នក​លើក​ទឹក​ចិត្ត​ដល់​អ្នក​ប្រ​ព្រឹត្ត​អំពើ​ហឹង្សា​ណា​មួយ ហើយ​ជម្រុញ​ឲ្យ​ទឹក​ចិត្ត​គេ​កាន់​តែ ចង់​ទៅ​ប្រ​ព្រឹត្ត​អំពើ​ល្មើស​ច្បាប់​នោះ​ទៀត ។

៤. ការ​រំ​លោភ​បំពាន​ទៅ​លើ​មាតិ​កា​របស់​អ្នក​ដទៃ​ដោយ​គ្មាន​ការ​អនុញ្ញាត :
មាន​ប្លក់​មួយ​ចំនួន​ធំ​ដែល​បាន ចម្លង (Copy) អត្ថ ​បទ​ប្រកាស​របស់​អ្នក​ដទៃ ប៉ុន្តែ​អ្នក​កុំ​ច្រឡំ នោះ​ជា​រឿង​មួយ​ល្អ ឬ​ជា​រឿង​មួយ​ដែល​គ្មាន​បញ្ហា​ទេ ។ ប៉ុន្តែ​ផ្ទុយ​មក​វិញ បើ​សិន​ជា​អ្នក​ចម្លង​ប៉ះ​ចំ ប្លក់ ឬ​គេ​ហ​ទំព័រ​របស់​នរ​ណា​ម្នាក់​ដែល​គេ​កំណាញ់​អាចម៍​ក្តាប់ ហាម​មិន​ឲ្យ​ចម្លង​នោះ គេ​នឹង​រាយ​ការណ៍​ទៅ​កាន់​ក្រុម​ហ៊ុន Google ពេល​នោះ​ក្រុម​ហ៊ុន Google នឹង​ពិនិត្យ ហើយ​បើ​ឃើញ​ដូច​នោះ​មែន​អ្នក​ច្បាស់​ជា​នឹង​ស៊យ​ហើយ ដូច​ឈរ​កណ្តាល​ទន្លេ​ឲ្យ​ក្រពើ​អញ្ជឹង ។

៥. ប្រកាស​ផ្សាយ​ពត៌​មាន​សម្ងាត់​របស់​នរ​ណា​ម្នាក់ :
អ្នក ​ដឹង​ហើយ​ថា អាថ៌​កំបាំង​របស់​មនុស្ស​ផ្សេង​គឺ​មិន​មែន​យើង​ជួយ​លាក់​នូវ​អាថ៌​កំបាំង​អា ក្រក់​នោះ​ទេ មាន​ន័យ​ថា អ្នក​មិន​ត្រូវ​ផ្សព្វ​ផ្សាយ​រឿង​ផ្ទាល់​ខ្លួន​របស់​នរ​ណា​ម្នាក់ ដូច​ជា ៖ លេខ​ទូរស័ព្ទ លេខ​ប័ណ្ណឥ​ទាន ឬ​បណ្តាញ​ទំនាក់​ទំ​នង​ណា​មួយ​នោះ ។

៦. ការ​លាក់​អត្ត​សញ្ញាណ​ពិត ហើយ​ប្រកាស​តិះ​ដៀលដល់​នរ​ណា​ម្នាក់ :
អ្នក ​ពុំ​គប្បី​នឹង​ប្រកាស​ដោយ​ធ្វើ​ការ​តិះ​ដៀល​ដល់​ជន​ណា​មួយ ហើយ​លាក់​អត្ត​សញ្ញាណ​ពិត​របស់​ខ្លួន​នោះទេ ឬ​អ្នក​ប្រាប់​អត្ត​សញ្ញាណ​ក្លែងក្លាយ​ដោយ​ដាក់​អត្តសញ្ញាណ​អ្នក​ផ្សេង ។

៧. សកម្ម​ភាព​ខុស​ច្បាប់ :
ចូរ​កុំ​ប្រើ blogger ដើម្បី​ចូល​រួម ក្នុង​សកម្ម​ភាព ខុស​ច្បាប់ ឬ ដើម្បី​លើក​កម្ពស់ សកម្ម​ភាពមាន​គ្រោះ​ថ្នាក់​និង ខុស​ច្បាប់ ។ ឧទាហរណ៍ ៖ អ្នក​និពន្ធ​អត្ថបទ​នានា​ដែល​ជម្រុញ​ប្រ​ជា​ជន​ឲ្យ​ផឹក​ស្រា លេង​ស្រី ជា​ដើម ដែល​នាំ​អាប់​ឱន​កិត្តិ​ស័ព្ទ​ជាតិ ។

៨. ឈ្មោះ​ប្លក់ ដែល​មិន​អាច :
​ឈ្មោះ​ប្លក់​របស់​អ្នក​ពុំ​គប្បី​ដាក់ (xxxxxxx.blogspot.com) ទេ ព្រោះ​អាស័យ​ដ្ឋាន​នេះ​ពុំ​មាន​ការ​អនុ​ញ្ញាត ពោល​គឺ​វា​ប្រ​ឈម​មុខ​ទៅ​នឹង​ការ​បិទ​ខ្លាំង​ណាស់ ។

៩. មេរោគ :
Blogger ត្រូវ ​បាន​ហាម​ឃាត់​យ៉ាង​តឹង​រឹង​ចំពោះ​អ្នក ក្នុង​ការ​ដែល​អ្នក​ព្យា​យាម​ដំឡើង​កម្ម​វិធី ឬ​បញ្ចូន​មេរោគ​ផ្សេងៗ​ទៅ​ក្នុង​ប្លក់ ។ ពិ​សេស​អ្នក​ដែល​បង្កប់​កូដ​ព្យា​បាទ ដល់​អ្នក​ប្រើ​ប្រាស់​ប្លក់​អ្នក ។

កម្មវិធី IE.9 នៅតែ អាច Hack បាន

Internet Explorer គឺជាកម្មវិធីសម្រាប់បើក Browser មួយ ដែល​បាន​ភ្ជាប់​ជា​ស្រេច​ជាមួយ​នឹង​ប្រព័ន្ធ​ប្រតិបត្តិ​ការណ៍ Windows ប៉ុន្តែ​វា​មិន​សូវ​ទទួល​បាន​ការ​និយម​ប្រើ​ប្រាស់​ប៉ុន្មាន​ទេ។ មូលហេតុ​នេះ​បណ្តាល​មក​ពី Internet Explorer មាន​ល្បឿន​យឺត​ក្នុង​ការ​ប្រើ​ប្រាស់ ណា​មួយ​ទៀត​វា​មិន​មាន​មុខងារ​ច្រើន​ដូច​ទៅ​នឹង​កម្មវិធី Browser ដទៃ។ វា​គឺ​ជា​ដំណឹង​ប្រកាស​អាសន្ន​មួយ​ពី​សហរដ្ឋ​អាមេរិច និងចក្រភព​អង់គ្លេស​ទាក់​ទង​នឹង ចន្លោះ​ប្រហោង​សុវត្ថិភាព​ដ៏​ធំ​របស់​កម្មវិធី Internet Explorer នេះ។
ipad air

កាលពីថ្ងៃអាទិត្យពីរថ្ងៃមុននេះ ក្រុមហ៊ុន Micrsoft បាន​ប្រកាស​អាសន្ន​ពី​ចន្លោះ​ប្រហោង​របស់​កម្មវិធី internet explorer ដែល​មាន​ជំនាន់​ចាប់​ពី 6 ដល់ 11 ដែល​វា​ស្ថិត​មាន​នៅ​លើ Windows XP, Vista, Windows 7, Windows 8 និង 8.1។ ចន្លោះ​ប្រហោង​ដ៏​ធំ​នេះ អនុញ្ញាតិ​អោយ​អ្នក​វាយ​ប្រហារ​តាម​រយៈ​អ៊ីនធឺណែត ឆែក​ឆេរ និង​មើល​ឯកសារ​របស់​យើង​បាន​យ៉ាង​ងាយ​ស្រួល និង​ដោយ​សេរី​បំផុត។ ក្រុមហ៊ុន FireEye ដែល ជាអ្នករកឃើញចន្លោះប្រហោង​នេះ និង​បាន​រាយ​ការណ៍​ទៅ​ដល់ Microsoft បាន​អោយ​ដឹង​ថា “ ការ​វាយ​លុក​នេះ គឺ​ជា​ផ្នែក​មួយ​នៃ​យុទ្ធ​នាការ​របស់ Hacker ក្នុង​ការ​វាយ​លុក​ទិន្ន័យ ហិរញ្ញវត្ថុ​នានា និង​បំផ្លាញ​អ្វី​ចោល​មួយ​ដែល​ពួក​គេ​មិន​ពេញ​ចិត្ត។ អ្នកវាយលុកតាមអ៊ីនធឺណែត នេះ អាចបញ្ចូល​មេរោគ Malware ទៅ​ក្នុង​កុំព្យូទ័រ​របស់​អ្នក​បាន​តាម​រយៈ​កម្មវិធី Internet Explorer យ៉ាង​ងាយ​ស្រួល​បំផុត។ បន្ទាប់​មក​ទៀត ពួក​គេ​អាច​លួច​ឯកសារ​ផ្សេងៗ​នៅ​លើ​កុំព្យូទ័រ​របស់​អ្នក​បាន អាច​តាម​ដាន​នូវ​រាល់​សកម្មភាព​របស់​អ្នក អាច​បញ្ជា​កុំព្យូទ័រ​របស់​អ្នក ហើយ​ក៏​អាច​កំទេច​កុំព្យូទ័រ​អ្នក​បាន​ផង​ដែរ។
ipad air

 

កម្ពុជា​លេខ ១២១ ​ប្រើអ៊ីនធឺណែត

១០ប្រទេស​​មាន​​ចំនួន​អ្នក​ប្រើ​អ៊ីនធឺណិត​ច្រើន​ជាង​គេ កម្ពុជា​ជាប់​លេខ ១២១ ​ឆ្នាំ២០១៤
1
អ៊ីនធឺណិត​គឺជា​បច្ចេកវិទ្យា​មួយ​ដើរ​តួនាទី​យ៉ាង​សំខាន់ សម្រាប់​ការ​អភិវឌ្ឍ​ដល់​មនុស្ស សង្គម ក៏​ដូច​ជា​ប្រទេស​ជាតិ​ទាំងមូល ក្នុង​ការ​ជំរុញ​វិស័យ​នានា ជាពិសេស​ទៅ​លើ​ការ​សិក្សា​ស្រាវជ្រាវ។ ចំនួន​អ្នក​ប្រើប្រាស់​អ៊ីនធឺណិត​លើ​សកលលោក​កើន​ឡើង​ឥត​ឈប់​រាល់​វិនាទី ខណៈ​ដែល​បច្ចុប្បន្ន​ ​មាន​អ្នក​​ប្រើប្រាស់​​​ជាង ២,៩២៤ពាន់​លាន​នាក់ (user)។ នេះ​ដោយ​ផ្នែក​តាម​គេហទំព័រ internetlivestats។
Web IT2 copy
ស្រប​ពេល​ដែល​​អ៊ីនធឺណិត​​កំពុង​ដើរ​តួនាទី​សំខាន់​ ​​​ចំនួន​អ្នក​ប្រើ​អ៊ីនធឺណិត​នៅ​កម្ពុជា​ដែល​ជា​ប្រទេស​កំពុង​អភិវឌ្ឍ ក៏​បាន​កើន​ឡើង​គួរ​កត់​សម្គាល់​​ផង​ដែរ។ គិត​ក្នុង​ឆ្នាំ២០១៤​ នេះ កម្ពុជា​បាន​ជាប់​លេខរៀង​ទី១២១ ​​ក្នុង​ចំណោម​ប្រទេស​​និង​តំបន់​១៩៨ ដែល​មាន​ចំនួន​អ្នក​ប្រើ​សរុប​​ ៨២៨​ ៣១៧ User ក្នុង​ចំណោម​ប្រជាជន​កម្ពុជា​សរុប​ជាង ១៥,៤០៨លាន​នាក់។ ​អត្រា​កើន​ឡើង​នៃ​អ្នក​ប្រើ​មាន ១០% ។

ក្រឡេក​មើល​ចំនួន​អ្នក​ប្រើ​អ៊ីនធឺណិត​ច្រើនជាង​លើ​ពិភពលោក​ចំនួន ១០ប្រទេស​រួម​មាន៖
១- ចិន អ្នក​ប្រើ ៦៤១.៦០១.០៧០
២- អាមេរិក ២៧៩.៨៣៤.២៣២
៣- ឥណ្ឌា ២៤៣.១៩៨.៩២២
៤- ជប៉ុន ១០៩.២៥២.៩១២
៥- ប្រេស៊ីល ១០៧.៨២២.៨៣១
៦- រុស្សី ៨៤.៤៣៧.៧៩៣
៧-អាល្លឺម៉ង់ ៧១.៧២៧.៥៥១
៨- នីហ្សេរីយ៉ា ៦៧.១០១.៤៥២
៩- អង់គ្លេស ៥៧.០៧៥.៨២៦
១០- បារាំង ៥៥.៤២៩.៣៨២

បញ្ជាក់៖ តួលេខ​ខាង​លើ​នេះ​គឺ​ជា​ការ​វាយតម្លៃ​ប្រមាណ​របស់​សហភាព​ទូរគមនាគមន៍​ អន្តរជាតិ (ITU), នាយកដ្ឋានចំនួន​ប្រជាជន​របស់​អង្គការ​សហប្រជាជាតិ (United Nations Population Division), សមាគម​អ៊ីនធឺណិត និង​ទូរស័ព្ទ​ចល័ត​នៃ​ប្រទេស​ឥណ្ឌា (IAMAI)និង​ធនាគារ​ពិភពលោក​។

អ្នក​ប្រើ​អ៊ីនធឺណិត​គឺ មិន​រាប់​អាយុ ពោល​​គឺ​ឱ្យ​តែ​នៅ​ផ្ទះ​មាន​ភ្ជាប់​អ៊ីនធឺណិត ឬ​ការ​ប្រើ​ឧបករណ៍​ដូច​ជា កុំព្យូទ័រ ឬ​ទូរស័ព្ទ និង​តំណភ្ជាប់​តាម​ឧបករណ៍​ផ្សេងៗ​ទៀត។ គិត​មក​ត្រឹម​ពេល​នេះ ចំនួន​​គេហទំព័រ​​សរុប​ទូទាំង​សកលលោក​មាន​ជាង ៩៩១,២៤លាន​។

បច្ចុប្បន្ន​ ប្រជាជន​ពិភពលោក​ជាង​​ ៤០%​​​ មាន​អ៊ីនធឺណិត​ប្រើ​ ខណៈ​ដែល​កាល​ពី​ឆ្នាំ​១៩៩៥​ មាន​​មិន​ដល់​ ១%​ផង៕

រៀនថ្នាក់​ទី​៩ ​ hack ម៉ាស៊ីន ATM

 

ក្មេងរៀនថ្នាក់​ទី​៩ ពីរ​នាក់​​អាយុ​ ១៤ឆ្នាំ ​ hack ម៉ាស៊ីន ATM ធនាគារ​​ នៅកាណាដា​បាន​ជោគជ័យ
1
ក្មេង​តូច​ជនជាតិ​កាណាដា​ពីរ​នាក់​អាយុ​ ១៤ឆ្នាំ បាន​រួម​គំនិត​គ្នា​បំបែក​ប្រព័ន្ធ​សុវត្ថិភាព​ធនាគារ​កាណាដា Bank of Montreal ដោយ hack ចូល​ម៉ាស៊ីន ATM នៅ​​ពេល​ចេញ​ពី​រៀនបាន​ដោយ​ជោគជ័យ។ Hacker ទាំង​ពីរ​នាក់​បាន​បង្ក​ឱ្យ​ម៉ាស៊ីន ATM បោះ​សារ​ថា “Go away. This ATM has been hacked”។

ទាំង​ពីរ​នាក់​នេះ​មាន​ឈ្មោះ Caleb Turon និង Matthew Hewlett បាន​បបួល​គ្នា​សាកល្បង hack ម៉ាស៊ីន ATM របស់ Bank of Montreal ស្ថិត​លើ​បណ្ដោយ​ផ្លូវ Grant Avenue រដ្ឋ​កាលីហ្វរញ៉ា នៅ​ម៉ោង​អាហារ​ថ្ងៃត្រង់។

Turon និង Hewlett ដំបូង​គឺ​ប៉ុនប៉ង​ភ្ជាប់​ចូល​ទៅ​កាន់​ទិន្នន័យ​ម៉ាស៊ីន ATM ដោយ​ការ​ទាយ​លេខ​កូដ​សម្ងាត់​របស់​អ្នក​គ្រប់គ្រង Administrator ប៉ុណ្ណោះ។ ដោយសារ​ម៉ាស៊ីន​អេធីអឹម​មាន​ការ​កំណត់​លំនាំដើម (default setting) ទើប​ពួក​គេ​ទាយ​ត្រូវ។ ក្រោយ​ពី​អាច​ភ្ជាប់​ចូល​ម៉ាស៊ីន ATM ពួក​គេ​មិន​បាន​ធ្វើ​អ្វី​ឡើយ តែ​បាន​ប្រាប់​ដល់​បុគ្គលិក​ធនាគារ​អំពី​បញ្ហា​សុវត្ថិភាព​នេះ។

Hacker ឈ្មោះ Hellett ក្នុង​ចំណោម​ពួក​គេ​ពីរ​នាក់​បាន​ប្រាប់​ដល់​សារព័ត៌មាន The Winnipeg Sun ថា ពួកគេ​មិន​រំពឹង​ថា​ការ hack បាន​ជោគជ័យ​នោះ​ទេ។ “ពួក​ខ្ញុំ​ចាត់​ទុក នេះ​គ្រាន់​តែ​ជា​ការ​លេង​សប្បាយ​ប៉ុណ្ណោះ តែ​មិន​នឹក​ស្មាន​វា​អាច​ធ្វើ​ទៅ​រួច”។
2
ធនាគារ​គូស​បញ្ជាក់​ថា នេះ​ជា​បទ​ពិសោធន៍​​ដែល​ត្រូវ​ចងចាំ ដើម្បី​រឹត​​បណ្ដឹង​​ប្រព័ន្ធ​សុវត្ថិភាព​ឱ្យ​ខ្ពស់​ថែមទៀត។ ធនាគារ Bank of Montreal បាន​ឱ្យ​ដឹង​ថា ​ព័ត៌មាន​អតិថិជន មិន​ត្រូវ​បាន​លួច​យក​នោះ​ទេ ហើយ​នឹង​មាន​ការ​ពិនិត្យ​ឡើងវិញ​ទៅ​លើ​ផ្នែក​សន្តិសុខ​នៃ​ម៉ាស៊ីន ATM។

Hacker ទាំង​ពីរ​នេះ ប្រហែលជា​បាន​រក​ឃើញ​ឯកសារ​ពី​អ៊ីនធឺណិត​ដែល​មាន​ការ​ពន្យល់​លំអិត​អំពី​ របៀប​ចូល​ទៅ​កាន់​មុខងារ​រដ្ឋបាល​ម៉ាស៊ីន (Administrative function) របស់ ATM។ នៅ​ក្នុង​វេទិកា​ពិភាក្សា​ទាំង​នោះ មាន​ណែនាំ​ពី​របៀប​ក្នុង​ការ​ភ្ជាប់​ចូល (access) ទៅ​កាន់​ប្រភេទ និង​ម៉ូដែល ATM ផ្សេងៗ តែ​អាច​ត្រូវ​បាន​ប្រើ​ដោយ​ឧក្រិដ្ឋជន ជាក់ស្ដែង​ក្មេង hacker ទាំង​ពីរ​នាក់​ប៉ុណ្ណោះ​ដើម្បី​ដឹង​ពី​របៀប​បំបែក​ចូល​ក្នុង​ម៉ាស៊ីន៕​

វិធី​បើកមើ​លលេ​ខ​សម្ងា​ត់រ​ប​ស់គ​ណ​នី

វិធី​បើកមើ​លលេ​ខ​សម្ងា​ត់​ និ​ង​ទប់​ស្កាត់កុំ​ឱ្យ​អ្នក​ដទៃ​ចូល​មើល​បា​នក្នុង ​W​e​b ​b​r​​ow​se​r​s​​
តើ​លោកអ្នក​ធ្លាប់​រក្សាទុក (Save) លេខ​សម្ងាត់​ប្រើប្រាស់​ក្នុង​គេហទំព័រ​ណាមួយ​ក្នុង Web browsers ដូចជា Chrome, Forefox, Internet Explorer និង Web browsers ផ្សេងៗទៀត​ដែរឬទេ? តែ​លោក​អ្នកមាន​ដឹង​ទេ​ថា​លេខ​សម្ងាត់​ដែល​បាន​រក្សាទុក​ទាំងនោះ​អាច​នឹង​ ត្រូវគេ​បើក​មើល​បាន​គ្រប់ពេល​ដែលមាន​គេ​ប្រើ​កុំព្យូទ័រ​របស់លោក​អ្នក? តាម​ការ​ស្មាន មាន​មនុស្ស​ភាគតិច​ណាស់​ដែល​ចាប់អារម្មណ៍​នឹង​បញ្ហា​នេះ។ ដើម្បី​ស្រាយ​ជា​ចម្ងល់​ថា​តើ​គេ​អាច​បើក​មើល​លេខ​សម្ងាត់​ទាំងនោះ​នៅក្នុង Web browser បាន​ដោយ​របៀប​ណា​នោះ ទស្សនាវដ្ដី ទូរស័ព្ទ សូម​ធ្វើការ​បង្ហាញជូន​លោកអ្នក​នៅក្នុង​អត្ថបទ​ខាងក្រោម​នេះ។
1
– តើ​អ្នកដទៃ​អាច​ចូល​បើក​មើល​លេខ​សម្ងាត់​ដែល​បាន​រក្សាទុក​ក្នុង Web browsers បាន​យ៉ាងម៉េច?

ឧទាហរណ៍​ថា លោកអ្នក​បាន​បើក​កុំព្យូទ័រ​ចោល ហើយ​មាន​មនុស្ស​ម្នាក់​ចូលទៅ​ប្រើ​វា។ ជន​ម្នាក់​នោះ​ចូលទៅ​បើក​កម្មវិធី Chrome នោះគេ​ប្រាកដជា​អាច​ចូលទៅ​កាន់​ផ្នែក​ដែល​អាច​មើល​លេខ​សម្ងាត់​គណនី (Password section) ទាំងអស់​បាន បើសិនជា​គេ​ជា​មនុស្ស​ដែល​ចូលចិត្ត​ចេះដឹង​រឿង​អ្នកដទៃ។ គ្រប់​លេខ​សម្ងាត់​ទាំងអស់​ដែល​បាន​ចុះឈ្មោះ​ក្នុង​គេហទំព័រ​នានា នឹងត្រូវ​បង្ហាញ។ ដើម្បី​ចូលទៅ​មើល​លេខ​សម្ងាត់​ទាំងនោះ លោកអ្នក​ត្រូវ៖

+ Chrome: ចូលទៅ​កាន់ Settings -> Show advanced setting… -> Passwords and forms -> Manage saved passwords បន្ទាប់មក​វា​នឹង​ចេញ​ផ្ទាំង​មួយ​ដែល​បង្ហាញ​ពី​គណនី​ទាំងអស់​នៅក្នុង​ គេហទំព័រ​នានា​ដែល​លោកអ្នក​បាន​ចុះឈ្មោះ និង​រក្សា​វា​ទុក ឬ​ចំណាំ​លេខ​សម្ងាត់។ ជាមួយគ្នានេះដែរ វា​នឹង​បង្ហាញ​ផ្ទាំង​មួយ​ដែលមាន​គ្រប់​គណ​នៅ​ទាំងអស់​នៅ​ទីនោះ ហើយ​លោកអ្នក​គ្រាន់តែ​ចុច​លើ Show នៅក្នុង​ប្រអប់លេខ​សម្ងាត់។ ពេល​ចង់​បិទ​វា​វិញ លោកអ្នក​គ្រាន់តែ​ចុច​លើ Hide តែប៉ុណ្ណោះ។
1+ Firefox: ចូលទៅ​កាន់ Options -> Options -> Security -> Saved Passwords -> Show Passwords នោះ​លោក​អ្នកនឹង​ឃើញ​បញ្ជី​គណនី និង​លេខ​សម្ងាត់​ទាំងអស់ ក៏ប៉ុន្តែ Firefox អនុញ្ញាតិ​ឱ្យ​លោកអ្នក​កំណត់​សុវត្ថិភាព​កម្មវិធី Firefox នោះ​ទាំងស្រុង​ដោយ​គ្រាន់តែ Tick លើ​ប្រអប់ Use a master password ប៉ុណ្ណោះ តែ​លោកអ្នក​ត្រូវ​ប្រាកដ​ខ្លួនឯង​ថា​ចាំ​លេខ​សម្ងាត់​ដែល​បានដាក់​ក្នុង Master password នោះ។
1– ធ្វើ​ម៉េច​ទើប​អាច​ការពារ​លេខ​សម្ងាត់​ដែល​បាន​រក្សាទុក​ក្នុង Browser ទាំងនោះ​ឱ្យមាន​សុវត្ថិភាព?

បើសិនជា​លោកអ្នក​បានដឹង​ពី​វិធី​ចូល​មើល​លេខ​សម្ងាត់​គ្រប់​គណនី​ទាំងអស់​ ក្នុង Web browsers ហើយ នោះ​លោកអ្នក​ប្រាកដ​ជាមាន​កង្វល់​ជាក់​ជាមិនខាន​ឡើ់យ។ ហើយ​លោកអ្នក​ក៏​ចង់ដឹង​ពី​វិធី​ទប់ស្កាត់​កុំឱ្យ​អ្នកដទៃ​អាច​ចូល​មើល​លេខ​ សម្ងាត់​បាន។

+ វិធី​ទី 1៖ ដើម្បី​ការពារ​បាន​នោះ គឺ​លោកអ្នក​អាច​សាក​ប្រើ​កម្មវិធី​ជំនួយ​បាន។ LastPass ជា​កម្មវិធី​គ្រប់គ្រង​លេខ​សម្ងាត់​នៅលើ​គ្រប់​គេហទំព័រ​ទាំងអស់។ លោកអ្នក​គ្រាន់តែ​ចូលទៅ​កាន់ https://lastpass.com ដើម្បី​ទាញយក។ វា​ក៏មាន​នៅក្នុង Webstore របស់ Chrome ផងដែរ។

– វិធី​ប្រើ LastPass ក្នុង Web browsers
1
បន្ទាប់ពី​លោកអ្នក​បាន​ទាញយក​កម្មវិធី​នេះ​ឱ្យ​វា​តំឡើង​នៅក្នុង Web browser (add-on) នានា ដូចជា Chrome តាមរយៈ​អាសយដ្ឋាន​គេហទំព័រ​ខាងលើ​រួចហើយ លោកអ្នក​ត្រូវ​ចុះឈ្មោះ​បង្កើត​គណនី​មួយ​នៅក្នុង LastPass នេះ។ ត្រឹមតែ​គណនី​មួយ អាច​ប្រើ​បាន​គ្រប់ Browsers ទាំងអស់​ដែលមាន​នៅក្នុង​កុំព្យូទ័រ​នេះ។
1+ មុខងារសំខាន់៖

> My LastPass Vault: ប្រើ​សម្រាប់​បើក​ទំព័រ​កម្មវិធី​នេះ

> Sites: ប្រើ​សម្រាប់​កំណត់​គេហទំព័រ​ណាមួយ​ដោយ​អាចដាក់​ឈ្មោះ​អ្នកប្រើប្រាស់ និង​លេខ​សម្ងាត់

> Tools: ប្រើ​សម្រាប់​កំណត់សម្គាល់ ស្វែងរក ត្រួតពិនិត្យ ទាញ​ចូល នាំចេញ បោះពុម្ព លុប Cache ត្រួតពិនិត្យ​សុវត្ថិភាព និង​ការប្រើប្រាស់​ក្នុង​គេហទំព័រ​នានា

> Generate Secure Password: ប្រើ​សម្រាប់​រក​ជំនួយ​ក្នុងការ​ជ្រើសរើស​យ​កលេ​ខ​សម្ងាត់​ឱ្យបាន​ខ្លាំង និង​ច្រើន​ខ្ទង់
1* សម្រាប់​ចម្ងល់ និង​ការប្រើប្រាស់ផ្សេងៗ លោកអ្នក​អាច​ទស្សនា​វីដេអូ​នៅលើ​គេហទំព័រ​របស់ LastPass នេះ

+ វិធី​ទី 2៖ បើសិនជា​លោកអ្នក​ប្រើ Firefox លោកអ្នក​គ្រាន់តែ​ចូលទៅ​ដាក់ឱ្យ Master Password ដំណើរការ​ដូច​ការរៀប​រាប់​នៅក្នុង​ចំណុច​ខាងលើ។
1+ វិធី​ទី 3៖ សម្រាប់​អ្នក​ដែល​ប្រើ Chrome ឬក៏ Internet Explorer ហើយ​ចង់​រក្សា​លេខ​សម្ងាត់​ឱ្យបាន​ល្អ លោកអ្នក​គួរតែ​ចាក់សោរ​កុំព្យូទ័រ​ឱ្យ​ខ្លាំង ដើម្បី​កុំឱ្យ​មាន​អ្នកបើក​កុំព្យូទ័រ​ប្រើ​បាន។

 

វីធី​ងាយ​​ប្រើប្រាស់​កុំព្យូទ័រ​ច្រើន​ម៉ោង

វីធី​ងាយៗ​នៅពេល​ប្រើប្រាស់​កុំព្យូទ័រ​ច្រើន​ម៉ោង
មនុស្ស ​ជាច្រើន​ដែល​ធ្វើ​ការ​ជាមួយ​ម៉ាស៊ីន​កុំព្យូទ័រ​ច្រើន​ម៉ោង​ ប្រហែល​ជួប​ប្រទះ​នូវ​បញ្ហា​មួយ​ចំនួន​ដែល​ធ្វើ​ឱ្យ​ប៉ះពាល​ទៅដល់​សុខភាព​ ភ្នែក និង​ការ​ទទួល​​ទាន​ដំណេក​ជាដើម ។ ដើម្បី​កាត់​បន្ថយ​នូវ​គ្រោះ​ថ្នាក់​ដែល​បណ្ដាល​មកពី​ការងារ​ប្រចាំ​ថ្ងៃ​ បែប​នេះ លោកអ្នក​គួរតែ​ស្វែង​យល់​បន្ថែម​ទៅលើ​វិធី​សាស្ត្រ​ណាមួយ​ដែល​មាន​ ប្រសិទ្ធភាព​ និង​ងាយស្រួល​អនុវត្ត​សម្រាប់​ខ្លួន​លោកអ្នក ។
1ខាងក្រោម​នេះ​គឺ​ជា​ចំណុចគួរ​យល់ដឹងមួយ​ចំនួន​ ៖

១. គួរដាក់​អេក្រង់​​កុំព្យូទ័រ​ឱ្យ​បាន​កម្ពស់​ប្រហាក់​ប្រហែល​ចិញ្ចើម​របស់​លោកអ្នក​ដើម្បី​កាត់​បន្ថយ​អាការៈ​រួយ​ក ។
២. គួរ​ទុក​ចន្លោះ​រវាង​កុំព្យូទ័រ និង​ភ្នែក​ប្រហែល​​៥០​សង់ទីម៉ែត្រ ឬ​ច្រើន​ជាងនេះ​ដើម្បី​ជៀសវាង​ការ​ប៉ះពាល់​ទៅដល់​ភ្នែក​ ។
៣. គួរ​កំណត់​ពន្លឺ​របស់​កុំព្យូទ័រ​ប្រហែល​​៦០ ទៅ ៨០​ភាគរយ ។​ លោកអ្នក​ត្រូវ​ប្រើប្រាស់​អំពូលភ្លើង​ដោយ​​ដាក់​វា​នៅ​ផ្នែកខាងលើ​ក្បាល ។
៤.​ គួរ​ក្រោកឈរ ឬ​ដើរ​ចុះ​ឡើង​ជារៀងរាល់​មួយ​ម៉ោង​ម្ដង​ដើម្បី​ការពារ​ការ​ឈឺ​ចង្កេះ ។
៥. ប្រសិនបើ​លោកអ្នក​ធ្វើការ​នៅពេល​យប់ សូម​បើក​អំពូល​ភ្លើងជាប្រចាំ ។ ករណី​ដែល​​​មិន​អាច​ប្រើប្រាស់​អំពូល​ភ្លើង​បាន លោកអ្នក​ត្រូវ​កំណត់​បន្ថយ​ពន្លឺ​របស់​អេក្រង់​មក​ត្រឹម​កម្រិតទាប ។
៦. គួរ​តែ​ឈប់​ធ្វើការ ឬ​បិទ​ម៉ាស៊ីន​កុំព្យូទ័រ​ចោល​យ៉ាង​ហោចណាស់​​៣០​នាទី​មុន​ពេល​ចូលគេង​ដើម្បី ​ទុក​ពេល​ឱ្យ​ខួរ​ក្បាល​បាន​សម្រាក និង​ត្រៀម​ខ្លួន​សម្រាប់​ការ​ចូល​គេង ៕

 

​កំណត់​​ Firefox បង្ហាញ​អក្សរខ្មែរ​

របៀប​កំណត់​អោយ​ Firefox បង្ហាញ​អក្សរខ្មែរ​បានត្រឹមត្រូវ

សំរាប់​អ្នក​ទើប​រៀន​ប្រើ​កុំព្យូទ័រ និង Internet ដំបូង ​ប្រាកដ​ជា​ជួប​ប្រទះ​បញ្ហា​ជាមួយ​​អក្សរ​ខ្មែរ​បង្ហាញ​មិន​ត្រឹមត្រូវ នៅ​ពេល​បើក​វ៉ែបសាយ ដោយ​សារ​យើង​មិនទាន់​បាន​កំណត់ Font ​អោយកម្មវិធី​ Firefox បង្ហាញ​ដូច​នេះ​វា​ចាប់យកFont ផ្សេងទៅវិញ។ សូមធ្វើ​ការ​កំណត់ Font ខ្មែរ​ដូច​ខាង​ក្រោម៖

-បើក​កម្មវិធី Firefox
-ចុច​លើ​ប៊ូតុង Firefox >> Options រួចចុច​លើតាប Content
-ត្រង់​កន្លែង  Default font : Khmer OS System មើល​រូប​ខាង​ក្រោម៖
1-រួច​ចុច​លើ​ប៊ូតុង Advaced… កំណត់​ដូច​​ខាង​ក្រោម៖

++Fonts for : Khmer
++Serif : Khmer OS System
++Sans-serif :  Khmer OS System
++Monospace : Khmer OS System
++Default Character Encoding : Unicode (UTF-8)
-រួច​ចុច​ OK ជាការស្រេច។ មើល​រូប​ខាង​ក្រោម៖

1

 

ប្រើកម្មវិធី easeUS Partition Master

អាចកែទំហំ  Space Drive ចូល ចេញ តាមចិត្តជាមួយកម្មវិធី easeUS Partition Master
1ចុចដោនឡូតកម្មវិធី Download
1បន្ទាប់មកយក mouse ទាញ space តាមចិត្តចង់បានរួច ចុច Apply ជាការស្រេច។

 

Back up ទិន្នន័យ​នឹង PCtransfer

Back up ទិន្នន័យ​របស់​លោកអ្នក​បានគ្រប់កន្លែង​ជាមួយនឹង PCtransfer 1.0.0

Back up File បានគ្រប់កន្លែង​ទាំងអស់​នៅ​ក្នុង​កុំព្យូទ័រ​ដូចជា នៅលើ​ Desktop, Documents, Email, Browser ។ ល ។ ថែមទាំង​អាច Add file ចូល​បន្ថែម ម្យ៉ាង​ទៀត​លោកអ្នក​អាច​ធ្វើការ Restore មកវិញបាន​ផងដែរ ។
Web IT CAMBO-Training
PCtransfer ជា​កម្មវិធី​មួយ​ដែល​មាន​ទំហំ​តូចហើយវា មិន ទាម ទារ​ឲ្យ​លោកអ្នក​ធ្វើការ​ដំឡើង​ទេ គឺ​គ្រាន់តែ Double Click ​ទៅលើ pctransfer.exe នោះ​វានឹង​បង្ហាញ​ផ្ទាំង​កម្មវិធី​ដូច​ខាងក្រោម​
2
​បន្ទាប់មក​លោកអ្នក​អាច​ធ្វើការ Backup File ​ណាមួយ ដោយ​គ្រាន់តែ​ធឺត (√) ខាង​ក្នុង​ប្រអប់នោះហើយចុច Backup
2លោកអ្នក​អាច Add file ​បន្ថែម ដើម្បី​ធ្វើការ Backup បាន​ផងដែរ ដោយ ​គ្រាន់តែ​ចុចលប៊ូតុង Add file ហើយ​ស្វែងរក File ​ដែល​ត្រូវយកមក Backup
2​លោកអ្នក​អាច​ធ្វើការ Restore រាល់ឯកសារ​ដែល​បាន Backup ហើយមកវិញ ដោយ​គ្រាន់តែ​ចុចលើប៊ូតុង Restore
2

គន្លឹះប្រើ Run command ក្នុង Windows

យើងបានដឹងរួចមកហើយថាកម្មវិធី Run ដែលយើងបើកវាដោយចុច Windows Key + R គឺសម្រាប់ បញ្ជារហៅកម្មវិធីនានាដូចជា Notepad, winword, mmc,cmd…មកប្រើ។ ប៉ុន្តែអ្នក ប្រហែល ជាមិន ទាន់បានដឹងនូវអក្សរកាត់សម្រាប់ បញ្ចារហៅកម្មវិធីឬមុខងារ ផ្សេងៗទាំងអស់ នៅឡើយទេ។
Web IT CAMBO-02-2014

ដូចនេះក្នុងអត្ថបទនេះនឹងបង្ហាញរាល់ពាក្យកាត់ទាំងនោះដែលមានសារប្រយោជន៍:
A

Add/Remove Programs = 1Administrative Tools = control admintools

Authorization Manager= azman.msc

C

Calculator = calc

Certificate Manager = certmgr.msc

Character Map = charmap

Check Disk Utility = chkdsk

Control Panel = control

Command Prompt = cmd.exe

Component Services = dcomcnfg

Computer Management = compmgmt.msc = CompMgmtLauncher

D

Date and Time Properties = timedate.cpl

Downloads = Downloads

Device Manager = devmgmt.msc

Direct X Troubleshooter = dxdiag

Disk Cleanup Utility = cleanmgr

Defragment User Interface = dfrgui

Ditilizer Calibration Tool = tabcal

Disk Management = diskmgmt.msc

Disk Parmelonion Manager = diskpart

Display Properties = control desktop or desk.cpl

DPI Scaling = dpiscaling

Driver Package Installer = dpinst

Driver Verifier Utility = verifier or /reset

DVD Player = dvdplay

E

Encryption File System = rekeywiz “New”

Event Viewer = eventvwr.msc

F

Fax Cover Sheet Editor = fxscover

File Signature Verification Tool = sigverif

Folders Properties = control folders

Fonts = control fonts

Free Cell Card Game = freecell

G

Group Policy Editor = gpedit.msc

I

Internet Explorer = iexplore

Iexpress Wizard = iexpress

Internet Properties = inetcpl.cpl

IP Configuration = ipconfig.exe

iSCSI Initiator = iscsicpl

J

Keyboard Properties = control keyboard

L

Libraries = explorer or Windows key + E

Local Security Settings = secpol.msc

Local Users and Groups = lusrmgr.msc

Logs You Out Of Windows = logoff

M

Microsoft Support Diagnostic Tool = msdt

Microsoft Paint = mspaint.exe

Mouse Properties = control mouse

Mouse Properties = main.cpl

Mobility Center (only on mobile) = mblctr or Windows key + X

Network Connections = control netconnections

Network Connections = ncpa.cpl

Notepad = notepad

O

ODBC Data Source Administrator = odbcad32

Optional Features Manager = optionalfeatures

On Screen Keyboard = osk or Windows key + U

P

Performance Monitor = perfmon.msc

Phone and Modem Options = telephon.cpl

Power Configuration = powercfg.cpl

Printers and Faxes = control printers

Printer Migration = PrintBrmUi

Private Character Editor = eudcedit

R

Regional Settings = intl.cpl

Registry Editor = regedit.exe

Remote Assistance = msra

Remote Desktop = mstsc

Resultant Set of Policy = rsop.msc

S

Scheduled Tasks = control schedtasks

Security Center = wscui.cpl

Services = services.msc

Shared Folders/MMC = fsmgmt.msc

Shuts Down Windows = shutdown

Snipping Tool = snippingtool

Sounds and Audio = mmsys.cpl

Sound Recorder = soundrecorder

Sound Volume = sndvol

Spider Solitare Card Game = spider

SQL Client Configuration = cliconfg

Stored User Names and Passwords = credwiz

Sticky Note = StikyNot

System Configuration Editor = sysedit

System Configuration Utility = msconfig

System File Checker Utility = sfc

System Information = msinfo32

System Properties = sysdm.cpl or Windows key + Pause/Break

T

Task Manager = taskmgr

Trusted Platform Module = TpmInit

U

Utility Manager = utilman

User Accounts = netplwiz or control userpasswords2

W

Windows Activation = slui

Windows Backup Utility = sdclt

Windows Fax and Scan = wfs

Windows Firewall = firewall.cpl

Windows Firewall with Advanced Security = wf.msc

Windows Image Acquisition = wiaacmgr

Windows Media Player = wmplayer

Windows Magnifier = magnify

Windows Management Infrastructure = wmimgmt.msc

Windows Update App Manager = wuapp

Windows Standalong Update Manager = wusa

Windows System Security Tool = syskey

Windows Share Creation Wizard = shrpubw

Wordpad = write

ប៉ូលីស ស៊ើបអង្កេតក្រុមហ៊ុន TelexFREE

ប៉ូលីស អាមេរិក ស៊ើបអង្កេត លើក្រុមហ៊ុន TelexFREE ក្នុងរដ្ឋ Boston ពីបញ្ហាជំនួញ គ្មានឯកសារច្បាស់លាស់

1សហរដ្ឋអាមេរិក៖ កាលពីថ្ងៃទី ១៦ មេសា ឆ្នាំ ២០១៤ ម្សិលមិញនេះ ក្រុមភ្នាក់ងារ ប៉ូលីស HSI បានធ្វើការ ស៊ើបអង្កេត លើក្រុមហ៊ុន ធ្វើជំនួញ តាម Internet ដែលមានឈ្មោះល្បី TelexFREE ព្រោះតែការធ្វើជំនួញ របស់ខ្លួនគ្មានឯកសារច្បាស់លាស់។ តាមប្រភពពត៌មាន បានអោយដឹងថា ប៉ូលីស HSI បានធ្វើការចុះ ទៅឆែកឆេរ នៅទីស្នាក់ការ ក្រុមហ៊ុន TelexFREE ក្នុងទីក្រុង Boston សហរដ្ឋអាមេរិក ដើម្បីស្វែករក ឯកសារដែលពាក់ពន្ធ័ ទៅនឹងជំនួញ របស់ក្រុមហ៊ុននេះ⁣ ព្រមជាមួយ ប្រពន្ធ័ដែលក្រុមហ៊ុននេះ ដាក់ការពារ មិន អោយ ប៉ូលីសធ្វើការ ចូលរុករកនៅលើ Server របស់ខ្លួន។ កាលពីម្សិលមិញនេះ ក៍មានពាក្យបណ្តឹង បញ្ជូនទៅតុលាការ លើការវិនិយោគលើបណ្តាញ Internet របស់ក្រុមហ៊ុននេះ ក៍ដូចជាពាក្យចចាមអារាម ជាច្រើនថា ក្រុមហ៊ុនធ្វើការ រកស៊ីបោកប្រាស់។ ប៉ុន្តែទោះជាយ៉ាងណា ប៉ូលីស បានទុកពេលអោយក្រុមហ៊ុន TelexFREE មួយនេះធ្វើការ ប្តឹងតបតវិញ ប្រសិនបើពួកគេមានឯកសារពាក់ពន្ធ័លើការ រកស៊ីស្របច្បាប់ ហើយដោះស្រាយ រាល់បញ្ហាដែលកំពុងមាន ជាមួយអតិថិជនរបស់ខ្លួន។ ពេលនេះមនុស្សជាច្រើន កំពុងធ្វើការរងចាំ មើលថា តើក្រុមហ៊ុន និងមានដំណោះស្រាយយ៉ាងណា ចំពោះបញ្ហាមួយនេះ។ គួរ បញ្ជាក់ផងដែរថា នេះជាការស៊ើបអង្កេត ជំហ៊ានដំបូង របស់ក្រុមប៉ូលីស HSI ទៅលើក្រុមហ៊ុននេះ⁣ ដែលមានស្នាក់ការ នៅក្នុងទីក្រុង Boston សហរដ្ឋអាមេរិក តែប៉ុននោះ៕
2វី់ុបសាយ http://telexfree.com មិនដំណើរការថ្ងៃ
1

​ផ្ញើ​សារ SMS ពីកុំព្យូួទ័រ Free

​លោកអ្នក​អាច​ផ្ញើ​សារ ឬ SMS ទៅកាន់ ក្រុមគ្រួសារ មិត្តភក្តិ មនុស្សជា ទីស្រឡាញ់ តាមកុំព្យូទ័រ

1ទោះបីជា​លោកអ្នក​ជួប​នូវ​បញ្ហា​ទូរសព្ទ​អស់លុយ ភ្លេច Password log ចូល Social Network ឬ​ជួប​បញ្ហា​អ្វីមួយ​ក៏​ដោយ ក៏​លោកអ្នក​នូវ​តែអាច​ផ្ញើ​សារ​ទៅកាន់​អ្នកណាម្នាក់បានដោយ​ងាយស្រួល និង​រហ័ស​ទៀតផង ។  លោកអ្នក​គ្រាន់តែ​ចូល​ទៅកាន់​ browser ហើយវាយ​នូវ http://www.perclick.biz/

វិធី​ប្រើ​ប្រាស់​ ដំបូង​លោកអ្នក​​គ្រាន់តែ Click ទៅលើ​ប៊ូតុង Connect [with] Google ដូច​បង្ហាញ​​ក្នុង​​ខាងក្រោម​៖ ក្រោយមក​វានឹង​បង្ហាញ​ដូច​ខាងក្រោម​៖ បន្ទាប់មក​លោកអ្នក​គ្រាន់តែ​ធ្វើការ​ Click លើ​ប៊ូតុង Accept​ ដើម្បី​ចូល​ទៅកាន់​កន្លែង​សរស និង​ផ្ញើ​សារ៖

នោះ​វានឹង​បង្ហាញ​ដូចរូប៖ បន្ទាប់​លោកអ្នក​គ្រាន់វាយ​បញ្ចូល​នូវ​លេខ​ទូរសព្ទ​ដែល​ចង់​ផ្ញើ​ទៅ​ក្នុង​ប្រអប់ខាងមុខពាក្យថា To និង SMS ទៅ​ក្នុង​ប្រអប់ខាងមុខពាក្យថា SMS ដែល​ចង់ពិពណ៌នា​ទៅកាន់​នរណាម្នាក់ដូចឧទាហរណ៍​ខាងក្រោម​៖ បន្ទាប់​លោកអ្នក​​គ្រាន់តែ​ Click លើ Button Submit ដើម្បី​ផ្ញើ​នូវ​អ្វី​ដែល​លោកអ្នក​ចង់​ផ្ញើ​ដូចឧទាហរណ៍​ខាងក្រោម​៖
Web IT CAMBO-02-2014

សកម្មភាពយន្តហោះកំពុងហោះ

មើលសកម្មភាពយន្តហោះ កំពុងហោះហើរ ជំវិញពិភពលោក

ធ្លាប់នឹកគិតដែទេ ថាអ្នកអាចតាមដានរាល់សកម្មភាពហោះហើរ របស់ យន្តហោះទាំង អស់ជំវិញ ពិភពលោក ដោយអ្នកមិនចាំបាច់ ត្រូវមាន ចំនេះ ដឹង ទាក់ទងនឹងការបញ្ជារ រ៉ាដា(Radar)មើល យន្តហោះ  ឬក៏ កម្មវិធីជំនួយអ្វីនោះទេរ។ អ្វីដែលអ្នកត្រូវកា គ្រាន់តែមានអ៊ីនធឺណែត តែប៉ុនោះ។

ជាមួយនឹង Plane Finder អ្នកអាចតាមដានសកម្មភាពហោះហើររបស់យន្តហោះ យ៉ាងរស់រវើក មិនតែប៉ុនោះ អ្នកថែមទាំងអាចដឹង ថាយន្តហោះដែល កំពុងហោះ ហើរនោះ មានប្រភពមកពីណា កំពុងហោះទៅណា មាន ម៉ាកអ្វី? បើកក្នុងល្បឿនប៉ុនណា? លេខជើងហោះហើរទីប៉ុន្មាន? ក្រុមហ៊ុន ផលិតឈ្មោះអ្វី ប្រភេទម៉ាស៊ីនយ៉ាងណា? ល. និង ល.។

ដើម្បីអាចធ្វើយ៉ាងនេះបាន សូមចូលទៅកាន់ អាស័យដ្ឋានខាងក្រោម៖ ចុចទីនេះ http://planefinder.net
1
Web IT CAMBO-02-2014