ដំឡើង MikroTik 6.35 ថ្មី

ការដំឡើង Install MikroTik Full Version 5.22
1
ជំហានទី១: ដោនឡូត Mikrotik Router OS file mikrotik-5.26_2.iso
ជំហានទី២:  ដំឡើងលើ  VMware RAM: 512MB, Hard disk: 8GB

  • ជ្រើសរើស Network adapter: use host only networking
  • បន្ថែម Add : Network adapter –>host only networking

ជំហានទី៣:
​​​​​​        User: admin
Password: [None]

ip address add address=192.168.137.8/24 interface=ether1
ip address print
ជំហានទី៤: ចូលទៅ Local Area Connection–> Sharing–> VMware network adapter VMnet1
មើលការអនុវត្តន៍វីដេអូ

មូលដ្ឋាននៃការដំឡើង MikroTik Version 6.35(2016) Install VMware – Setup Interface, Address, DNS, Route, DHCP, IP Pool and Firewall
2

ជំហានទី១: បន្ទាប់ពីបានដំឡើងបានបញ្ចប់ ត្រូវបញ្ចូល

Admin@Mikrotik >ip address add
Address: 10.5.50.47/24
Interface: ether1
Admin@Mikrotik > password
Old password: @2017@***
New password: 123456789

ជំហានទី២:  លើ Interfaces —> ប្តូរជាInterface:
ether1 : WAN
ether2: LAN

ហើយចូល  IP —> Address, Click on +    Address 192.168.0.1/24
នៅលើ Interface: ether2

ជំហានទី៣: ចូល IP —> DNS —>DNS setting: 8.8.8.8
ជំហានទី៤: ចូលIP —> Route —> Click on + បញ្ចូល  Gateway: 10.5.50.1 (IP Router)
ជំហានទី៥: ចូល IP —> DHCP Server—> Setup   DHCP server interface: ether1
ជំហានទី៦:  ចូល IP —> IP Pool
Name: dhcp_pool1
Address: 192.168.0.2-192.168.0.254
ជំហានទី៧:  ចូល IP —> Firewall—> Click on + ចូលទៅ NAT
General address: 192.168.0.0/24
Action: Masquerade
មើលការអនុវត្តន៍វីដេអូ

IPCOP V2.1.9 System Administration New 2017

Web Administration IPCOPv2.1.8

Service management IPCOP V2.1.9

Status Web Admin IPCOP v2.1.9

Bandwidth Control with MikroTik Router

កំណត់ CIDR លើណែតវឺក

CIDR (Classless Inter-domain Routing)
គឺជាអត្តសញ្ញាណដែលប្រើ subnet mask ក្នុង mask ត្រូវបាន សរសេរ slash ចំណាំខាងក្រោម:

  • Class A /8
  • Class B /16
  • Class C /24
ចំនួន Host
Subnetmask
ចំនួន 32 Bit
16777216
255.0.0.0
1111 1111 0000 0000 0000 0000 0000 0000 /8
8388608
255.128.0.0
1111 1111 1000 0000 0000 0000 0000 0000 /9
4194304
255.192.0.0
1111 1111 1100 0000 0000 0000 0000 0000 /10
2097152
255.224.0.0
1111 1111 1110 0000 0000 0000 0000 0000 /11
1048576
255.240.0.0
1111 1111 1111 0000 0000 0000 0000 0000 /12
524288
255.248.0.0
1111 1111 1111 1000 0000 0000 0000 0000 /13
262144
255.252.0.0
1111 1111 1111 1100 0000 0000 0000 0000 /14
131072
255.254.0.0
1111 1111 1111 1110 0000 0000 0000 0000 /15
65536
255.255.0.0
1111 1111 1111 1111 0000 0000 0000 0000 /16
32768
255.255.128.0
1111 1111 1111 1111 1000 0000 0000 0000 /17
16384
255.255.192.0
1111 1111 1111 1111 1100 0000 0000 0000 /18
8192
255.255.224.0
1111 1111 1111 1111 1110 0000 0000 0000 /19
4096
255.255.240.0
1111 1111 1111 1111 1111 0000 0000 0000 /20
2048
255.255.248.0
1111 1111 1111 1111 1111 1000 0000 0000 /21
1024
255.255.252.0
1111 1111 1111 1111 1111 1100 0000 0000 /22
512
255.255.254.0
1111 1111 1111 1111 1111 1110 0000 0000 /23
256
255.255.255.0
1111 1111 1111 1111 1111 1111 0000 0000 /24
128
255.255.255.128
1111 1111 1111 1111 1111 1111 1000 0000 /25
64
255.255.255.192
1111 1111 1111 1111 1111 1111 1100 0000 /26
32
255.255.255.224
1111 1111 1111 1111 1111 1111 1110 0000 /27
16
255.255.255.240
1111 1111 1111 1111 1111 1111 1111 0000 /28
8
255.255.255.248
1111 1111 1111 1111 1111 1111 1111 1000 /29
4
255.255.255.252
1111 1111 1111 1111 1111 1111 1111 1100 /30

ការកំណត់ CIDR (Classless Interdomain Routing)
CIDR ដែលបានកំណត់ address គឺដូចគ្នាសំរាប់ថ្នាក់ address។ ថ្នាក់ address អាចមានភាពងាយស្រួលសរសេរក្នុងការចំណាំ CIDR គឺ (Class A = /8, Class B = /16, and Class C = /24) ។ ការប្រើ CIDR សំរាប់ប្រើជាមួយ ISP ដែលមានទំហំធំបំផុត(តែងតែប្រើ subnet mask គឺ /19 ឬតូចជាង); បណ្តាអតិថិជនរបស់ ISP ។
អនុញ្ញាតអោយ Class A Subnet និង Host IP address

ចំនួន bit Subnet Mask CIDR ចំនួន Subnet ចំនួន Host Nets * Host
2 255.192.0.0 /10 2 4194302 8388604
3 255.224.0.0 /11 6 2097150 12582900
4 255.240.0.0 /12 14 1048574 14680036
5 255.248.0.0 /13 30 524286 15728580
6 255.252.0.0 /14 62 262142 16252804
7 255.254.0.0 /15 126 131070 16514820
8 255.255.0.0 /16 254 65534 16645636
9 255.255.128.0 /17 510 32766 16710660
10 255.255.192.0 /18 1022 16382 16742404
11 255.255.224.0 /19 2046 8190 16756740
12 255.255.240.0 /20 4094 4094 16760836
13 255.255.248.0 /21 8190 2046 16756740
14 255.255.252.0 /22 16382 1022 16742404
15 255.255.254.0 /23 32766 510 16710660
16 255.255.255.0 /24 65534 254 16645636
17 255.255.255.128 /25 131070 126 16514820
18 255.255.255.192 /26 262142 62 16252804
19 255.255.255.224 /27 524286 30 15728580
20 255.255.255.240 /28 1048574 14 14680036
21 255.255.255.248 /29 2097150 6 12582900
22 255.255.255.252 /30 4194302 2 8388604

អនុញ្ញាតអោយ Class B Subnet និង Host IP addresses

ចំនួន bit Subnet Mask CIDR ចំនួន Subnet ចំនួន Host Nets * Host
2 255.255.192.0 /18 2 16382 32764
3 255.255.224.0 /19 6 8190 49140
4 255.255.240.0 /20 14 4094 57316
5 255.255.248.0 /21 30 2046 61380
6 255.255.252.0 /22 62 1022 63364
7 255.255.254.0 /23 126 510 64260
8 255.255.255.0 /24 254 254 64516
9 255.255.255.128 /25 510 126 64260
10 255.255.255.192 /26 1022 62 63364
11 255.255.255.224 /27 2046 30 61380
12 255.255.255.240 /28 4094 14 57316
13 255.255.255.248 /29 8190 6 49140
14 255.255.255.252 /30 16382 2 32764

អនុញ្ញាតអោយ Class C Subnet និង Host IP addresses

ចំនួន bit Subnet Mask CIDR ចំនួន Subnet ចំនួន Host Nets * Host
2 255.255.255.192 /26 2 62 124
3 255.255.255.224 /27 6 30 180
4 255.255.255.240 /28 14 14 196
5 255.255.255.248 /29 30 6 180
6 255.255.255.252 /30 62 2 124

 Sub netting Class C Address:
មានមធ្យោបាយខុសគ្នាដើម្បីកំណត់ subnet ប្រព័ន្ធ network មួយ។ មធ្យោបាយដែល ល្អគឺធ្វើការបានល្អប្រសើរសំរាប់លោកអ្នក។ ក្នុង Class C address មួយមានតែ 8 bit គត់ដែលជាអថេរសំរាប់កំណត់អោយបណ្តា host។ គួចង់ចាំថា subnet bit ចាប់ផ្តើម ពីធ្វេងឆ្ពោះទៅស្តាំ ដោយមិនបោះបង់ចោល ចំនួនបណ្តា bit។ នេះមានន័យថា subnet mask អាចមានដូចខាងក្រោមនេះ:
10000000 = 128
11000000 = 192
11100000 = 224
11110000 = 240
11111000 = 248
11111100 = 252
11111110 = 254
11111111 = 255
លោកអ្នកអាចប្រើ chart ដើម្បីបង្ហាញតម្លៃ IP address:
IP address = 100.15.209.0/23
Subnet Mask = 255.255.254.0
Subnet Mask គិតជា Binary = 11111111 11111111 11111110 00000000
Network bits = 8
Host bits = 9
Subnet bits = 15
IP address = 128.216.55.0/24
Subnet Mask = 255.255.255.0
Subnet Mask គិតជា Binary = 11111111 11111111 11111111 00000000
Network bits = 16
Host bits = 8
Subnet bits = 8
IP address = 222.110.8.61/28
Subnet Mask = 255.255.255.240
Subnet Mask គិតជា Binary = 11111111 11111111 11111111 11110000
Network bits = 24
Host bits = 4
Subnet bits = 4

មើល​អ្នកលួចប្រើ Wi Fi ​នៅជុំវិញ

Javaការ​ភ្ជាប់​អ៊ីនធឺណិត​ប្រើ​នៅ​ផ្ទះ អាចដឹងដឹង​ច្បាស់​អំពី​ចំនួន​​អ្នក​ប្រើ ឬ​ចំនួន​ឧបករណ៍​អេឡិចត្រូនិក​ដែល​តែងតែ​ភ្ជាប់​ប្រើ Wi-Fi រួម​ជាមួយ​អ្នក​ជា​ប្រចាំ។ ការ​សង្ស័យ​ថា Wi-Fi របស់​អ្នក​ត្រូវ​បាន​គេ​លួច​ប្រើ គឺ​ដោយ សារ​ ល្បឿន​អ៊ីនធឺណិត​ធ្លាក់​ចុះ។ ដើម្បី​ដឹង​បាន​ថា មាន​នរណា​ខ្លះ កំពុង ​ប្រើ និង​កំណត់​មុខ​សញ្ញា​ឧបករណ៍​ប្លែកៗ​ដែល​លោក​អ្នក​មិន​ស្គាល់ (អាច​ជា​ការ​លួច​ប្រើ) Wi-Fi របស់​អ្នក​ស្ងាត់ៗ​ អនុវត្ត​តាម​ជំហាន​ខាង​ ក្រោម ដែល​អាស្រ័យ​លើ​ប្រភេទ Wi-Fi Router។ Router ពីរ​ប្រភេទ​​នេះ​មក​ធ្វើការ​បង្ហាញ​ជូន​ប៉ុណ្ណោះ។
Java+របៀប​ឆែក​មើល​តើ​មាន​អ្នក​លួច​ប្រើ Wi-Fi នៅ​ក្នុង Router ម៉ាក TP-LINK របស់​អ្នក​ឬ​ទេ
១) -បើក​កម្មវិធី Browser (Firefox,  Chrome, IE …) រួច​វាយ​បញ្ចូល IP របស់ TP-LINK Router នោះ។ តាមធម្មតា IP របស់ Router ម៉ាក TP-Link នេះ​គឺ​មាន Default IP: 192.168.0.1 ដែល​អាច Log ចូល​បាន​ដោយ​ប្រើ User និង Password គឺ admin (ជា​អក្សរ​តូច​ទាំង​អស់) ដូច​គ្នា។ មាន​ន័យ​ថា លោក​អ្នក​ត្រូវ​វាយ​បញ្ជូន IP: 192.168.0.1 រួច​ហើយ​បញ្ចូល ព័ត៌មាន​គឺ
-User Name: admin
-Password: admin
បញ្ជាក់៖ IP សម្រាប់​ភ្ជាប់​ចូល​ទៅ​កំណត់​នៅ​ក្នុង TP-Link Router គឺ​អាច​ខុស​ពី IP លក្ខណៈ ដើម (default) ខាង​លើ អាស្រ័យ​ថា​តើ​មាន​អ្នក​កែប្រែ​ឬ​ទេ។ ប្រសិន​មិន​អាច​ភ្ជាប់​បាន លោក​អ្នក​អាច​ទាក់ទង​ទៅ​​បុគ្គលិក​ផ្នែក​ផ្ដល់​សេវាកម្ម​បច្ចេកទេស​របស់​ ក្រុមហ៊ុន​អ៊ីនធឺណិត​ដែល​អ្នក​បាន​ជ្រើសរើស​មក​ប្រើ ដើម្បី​សុំ​លេខ IP និង​ព័ត៌មាន User Name និង Password បាន។

លោក​អ្នក​ក៏​អាច​កែប្រែ IP របស់ TP-LINK Router បាន​ផង​ដែរ​ដោយ​ចូល​ទៅ Network → LAN រួច​កែ​នៅ​ត្រង់ IP Address ដែល​ជា​ទូទៅ​គឺ​មាន Default IP គឺ 192.168.0.1 តែ​ប្រសិន​គេ​បាន​កែ​ទៅ​ហើយ​នោះ អ្នក​ក៏​អាច​ចុច​លើ​ប៊ូតុង Reset នៅ​ផ្នែក​ខាង​ក្រោយ​នៃ Router ដើម្បី​ធ្វើ​ឱ្យ​ការ​កំណត់​ទៅ​ជា​លក្ខណៈ​ដើម (Default) វិញ។ ចំណែក User Name និង Password ជា​ទូទៅ​អ្នក​អាច​រក​មើល​បាន​នៅ​ខាង​ក្រោម​បាត​នៃ TP-LINK Router។

២) ក្រោយពី Log ឧបករណ៍ TP-LINK Router ហើយ ត្រូវ​ចូល​ទៅ DHCP → DHCP Client List។
ចំនួន​ឧបករណ៍​អេឡិចត្រូនិក (មាន​ដូច​ជា កុំព្យូទ័រ, ស្មាតហ្វន, ថេប្លេត … ) ព្រមទាំង​ឈ្មោះ​ឧបករណ៍​ដែល​បាន​ភ្ជាប់ Wi-Fi របស់​អ្នក នឹង​បង្ហាញ​នៅ​ក្នុង​តារាង DHCP Client List។

៣) ចំពោះ​ការ​កំណត់​ចំណាំ តើ​មាន​គេ​លួច​ប្រើ Wi-Fi ដោយ​គ្មាន​ការ​អនុញ្ញាត​ពី​អ្នក​ឬ​ក៏​អត់ គឺ​ត្រូវ​មើល​លើ​អ្នក​ថា​តើ ​មាន​បាន​ប្រាប់​នរណា​ខ្លះ​ឱ្យ​ស្គាល់ Password ឧបករណ៍ Wi-Fi Router របស់​អ្នកឬ​ទេ។ ​វា​អាច​ពិបាក​ក្នុង​ការធ្វើ​​កំណត់​សម្គាល់​បន្តិច ព្រោះ​ថា ជា​ធម្មតា Password ត្រូវ​គេ​ចែកចាយ​ប្រាប់​តៗ​គ្នា ពោល​គឺ​មិន​ងាយ​លាក់​ជិត​នោះ​ទេ។ យ៉ាងណា សម្រាប់​លោក​អ្នក​ដែល​ភ្ជាប់​អ៊ីនធឺណិត​ប្រើ​តាម​ផ្ទះ នោះ​ប្រាកដ​ជា​កំណត់​ខ្លួន​ឯង​ច្បាស់​ថា តើ​មាន​នរណា​ខ្លះ​ស្គាល់​លេខ​សម្ងាត់ Wi-Fi របស់​អ្នក។ ប្រសិនបើ​ឆែក​ឃើញ​ឈ្មោះ​ឧបករណ៍​នៅ​ត្រង់​ផ្នែក Client Name ដែល​លោក​អ្នក​មិន​ស្គាល់ នោះ​គឺ​មាន​ន័យ​ថា Wi-Fi របស់​អ្នក​កំពុង​ត្រូវ​បាន​គេ​លួច​ប្រើ​ហើយ។ ការ​លួច​ប្រើ​មាន​ពីរ​ករណី គឺ​អាច​ដោយសារ Password ត្រូវ​បាន​ប្រាប់​តៗ​គ្នា ឬ​មួយ​ទៀត​អាច​ត្រូវ​គេ hack ប្រើ។
+ដើម្បី​ផ្លាស់ប្ដូរ​ឈ្មោះ និង​លេខ​សម្ងាត់​នៅ​លើ TP-LINK Router សូម​អនុវត្ត​តាម​ជំហាន​ខាង​ក្រោម៖
១) ចូល​ទៅ​កម្មវិធី Browser រួច​វាយ​បញ្ចូល IP: 192.168.0.1 នៅ​លើ​របារ​អាសយដ្ឋាន (ដូច​ជំហាន​ទី១ នៃ​របៀប​ចូល​ឆែក​មើល​អ្នក​លួច​ប្រើ Wi-Fi ខាង​លើ)

២) ចូល​ទៅ Wireless → Wireless Settings ដើម្បី​ផ្លាស់ប្ដូរ​ឈ្មោះ ITCAMBO Wi Fi នៅ​ត្រង់​ប្រអប់ Wireless Network Name រួច​ហើយ​ចុច​លើ​ប៊ូតុង Save។ នៅ​ត្រង់ Wireless ដដែល សូម​ចូល​ទៅ Wireless Security ដើម្បី​ផ្លាស់ប្ដូរ​លេខ​សម្ងាត់ (Password) របស់ Wi-Fi នៅត្រង់​ផ្នែក WPA/WPA2 – Personal (Recommended) និង​នៅត្រង់​ប្រអប់ Wireless Password។ បន្ទាប់ពី​បាន​បញ្ចូល​ឈ្មោះ​ថ្មី និង​លេខ​សម្ងាត់​ថ្មី​រួចហើយ ត្រូវ​ចុច​លើ​ប៊ូតុង Save ជា​ការ​ស្រេច។

បញ្ជាក់៖ លោក​អ្នក​ក៏​អាច ផ្លាស់ប្ដូរ​លេខ IP Address របស់ Wi-Fi Router ផង​ដែរ​ជៀសវាង បន្ទាប់​ពី hack បាន គេ​អាច​កែប្រែ IP ដើម​ចេញ ដោយ​ដាក់ IP ផ្សេង ធ្វើឲ្យ​អ្នក​មិន​អាច​ភ្ជាប់​ចូល​ទៅ Configure លើ Router បាន​នៅ​ពេល​ក្រោយ។ ដើម្បី​ប្ដូរ IP ត្រូវ​ចូល​ទៅ Network → LAN រួច​ប្ដូរ​នៅ​ត្រង់​ប្រអប់ IP Address។

+របៀប​ចូល​ឆែក​មើល​អ្នក​លួច​ប្រើ Wi-Fi នៅ​ក្នុង Router ម៉ាក PROLINK
១) ធ្វើ​ដូច​ជំហាន​ដែល​ប្រើ​សម្រាប់ Login ចូល TP-Link Router ដែរ គឺ​ត្រូវ​បើក​កម្មវិធី Browser ណាមួយ (Firefox, Chrome, IE …) ប៉ុន្តែ IP ដែល​ត្រូវ​វាយ​បញ្ចូល​គឺ​មិន​ដូច​គ្នា​ឡើយ ពោល​គឺ 192.168.123.254។

បន្ទាប់ពី​វាយ​បញ្ចូល IP បាន​ត្រឹមត្រូវ​ហើយ នោះ​ផ្ទាំង Login នឹង​បង្ហាញ ដោយ​តម្រូវ​ឱ្យ​លោកអ្នក​បញ្ចូល​ព័ត៌មាន​ចំនួន​ពីរ​គឺ៖
-Username: admin (អក្សរ​តូច​ទាំងអស់)
-Password: password (អក្សរ​តូច​ទាំងអស់)

បញ្ជាក់៖ 192.168.123.254 គឺ​ជា Default IP ដែល​មាន​មក​ជាមួយ PROLINK Router ស្រាប់ ហើយ​អាច​ត្រូវ​បាន​គេ​កែ​តាម​ក្រោយ។ ដូច្នេះ​ប្រសិនបើ​មាន​បញ្ហា​ពាក់ព័ន្ធ IP មិន​អាច​ភ្ជាប់​ចូល PROLINK Router បាន លោក​អ្នក​អាច​ទាក់ទង​សុំ​ជំនួយ​ពី​បុគ្គលិក​ផ្នែក​បច្ចេក ទេស​របស់​ក្រុមហ៊ុន ​អ៊ីនធឺណិត​ដែល​អ្នក​កំពុង​ជួល​ប្រើ។ ចំណែក Username និង Password ក៏​ដូចគ្នា ប្រសិន​លោក​អ្នក​មិន​អាច​ប្រើ​ជា​លក្ខណៈ ដើម (default) សម្រាប់ login មិន​បាន ដូច្នេះ​ត្រូវ​ទាក់ទង​សួរ​ទៅ​ក្រុម​ការងារ​ផ្នែក​បច្ចេកទេស​ឱ្យ​គេ​ប្រាប់​ ឈ្មោះ​គណនី និង​លេខ​សម្ងាត់​នោះ។

២) ក្រោយពី Login បាន​ហើយ សូម​ចូល​ទៅ Status → Active Client ដើម្បី​បើក​តារាង​ឈ្មោះ​ឧបករណ៍​ដែល​កំពុង​ភ្ជាប់ Wi-Fi របស់​អ្នក។ ត្រង់​នេះ សូម​មើល​លើ​តារាង​ឈ្មោះ​ថា Active Wireless Client Table ដើម្បី​ដឹង​ពី​ឈ្មោះ និង​ចំនួន​ឧបករណ៍។
៣) មិនមែន​មាន​ន័យ​ថា លោក​អ្នក​កំណាច់​មិន​ឱ្យ​គេ​ប្រើ​នោះ​ទេ ប៉ុន្តែ​វា​គឺ​ជា​ការ​រំលោភ​បំពាន គ្មាន​សុំ​ការ​អនុញ្ញាត​ត្រឹមត្រូវ​មុន​នឹង​ប្រើ ម្យ៉ាង​ធ្វើឲ្យ​ល្បឿន​អ៊ីនធឺណិត​យឺត ខាត​ដល់​ការ​បំពេញ​កិច្ចការ​របស់​អ្នក។ ដូច្នេះ​ជម្រើស​តែ​មួយ គឺ​គួរ​ណាស់​តែ​ប្ដូរ​លេខ​សម្ងាត់​ថ្មី​ឱ្យ​រឹតតែ​ស្មុគ ស្មាញ (complex password) ដើម្បី​ជៀសវាង​គេ hack ស្រួលៗ៕

​​វិធីអាច​មើល​ដឹង​ថា មាន​​ឧបករណ៍​ណាខ្លះ​កំពុង​ភ្ជាប់ប្រើ Wi-Fi របស់​អ្នក​បាន​យ៉ាងងាយស្រួល​ ​ដោយ​មិន​ចាំបាច់​ Login ចូល​ទៅ Router នាំ​តែ​ស្មុគស្មាញ​ ដែល​កម្មវិធី​នោះ​ឈ្មោះ​ Wireless Network Watcher។

ទាញ​យក​កម្មវិធី Wireless Network Watcher 1.47 Portable

Wi-Fi ប្រើ WPA2-AES, WPA2-TKIP

Wi-Fi Security: នឹងប្រើ WPA2-AES, WPA2-TKIP
iphone 7
ប្រភេទ Comcast Xfinity router អាចប្រើ WPA2-PSK (TKIP), WPA2-PSK (AES) និង WPA2-PSK (TKIP/AES) ដែលមាន options ខុសគ្នាទាំងអស់។ ជ្រើសរើសខុស option លោកអ្នកនឹងមានសុវត្ថិភាព ទាប  less-secure ហើយដើរយឺត។
2
iphone 7ពន្យល់ពីសុវត្ថិភាព Wi-Fi Security Mode

  • Open (risky): បើក Wi-Fi networks មិនអាចបង្កើត  Wi-Fi network។
  • WEP 64 (risky): គឺប្រភេទស្តង់ដា WEP encryption ចាស់មិនអាចប្រើមានសុវត្ថិភាព
  • WEP 128 (risky): WEP  encryption key ខ្លាំងជាងខាងលើ ប្រសើរជាង។
  • WPA-PSK (TKIP): នេះជាមូលដ្ឋាននៃស្តង់ដា WPA, ឬ WPA1, encryption តែមិនសូវ ជាសុវត្ថិភាពខ្លាំង។
  • WPA-PSK (AES):  WPA wireless protocol ប្រភេទចាស់ ជាមួយ modern AES encryption។ បណ្តាឧបករណ៍ដែលប្រើ  support AES នឹងអាច Support បានជាមួយ WPA2។
  • WPA2-PSK (TKIP): នេះប្រើស្តង់ដា modern WPA2 ជាមួយប្រភេទ TKIP encryption ចាស់។ វាពុំសូវមានសុវត្ថិភាព នៅពេលដែលប្រើជាមួយ WPA2-PSK (AES) network។
  • WPA2-PSK (AES): នេះជាប្រភេទ option ដែលមានសុវត្ថិភាព វាប្រើ WPA2 ប្រភេទ  ស្តង់ដា Wi-Fi encryption ចុងក្រោយ ហើយ  AES encryption protocol ចុងក្រោយដែរ។
  • WPAWPA2-PSK (TKIP/AES) (លោកអ្នកគួរប្រើស្តង់ដានេះ): ដែលជាស្តង់ដាមួយ ចេញចុងក្រោយបំផុត អ្នក Hacker មិនអាចប្រើកម្មវិធី លួច password បានឡើយ។

iphone 7

ការពារ Wifi កុំឲ្យ Hack បាន

របៀបការពារ Wifi  កុំឲ្យ Dumpper និង JumpStart Hack Wifi របស់អ្នកបាន
2
របៀប Hack Wifi Passowrd ដោយប្រើកម្មវិធី Dummper ជាមួយនឹង JumpStart រួចមកហើយ ។ ប៉ុន្តែថ្ងៃនេះខ្ញុំសូម ប្រាប់ពីរបៀប ការពារវិញម្តង ។ កម្មវិធី Dummper ជាមួយនឹង JumpStart វាអាច Hack ចូលទៅបានគឺអាស្រ័យ នឹង PIN របស់ Rounter ដែល មានក្នុង WPS ។

 ប្រសិនបើលោកអ្នកចង់ការពារ Rounter របស់អ្នកមិនឲ្យមានអ្នក Hack ចូលបាន សូមអនុវត្តន៏តាមជំហានខាងក្រោម៖
១ សូម Log In ចូលទៅក្នុង Link Wifi របស់អ្នក
២ ចូលទៅត្រង់ WPS
៣ ត្រង់ WPS Status: សូម Disable វា
៤ ហើយត្រង់ Current PIN: សូមចុចលើ Disable PIN of this device
 ៥ រួចរាល់ តែប៉ុននឹងគ្មានអ្នកណា Hack ចូល Wifi អ្នកបានទៀតទេ 😛 ។

iphone 7

គន្លឹះ Hack Wi Fi ប្រើ Dumpper

2គន្លឹះមួយស្តីពីការ Hack Wi-fi យ៉ាងងាយស្រួលបំផុត ហើយដំណើរការ ១០០% ទៀតផងដោយប្រើប្រាស់កម្មវិធីមួយមានឈ្មោះថា : Dumpper ដែលជាមានទំហំតូចតែមានសមត្ថភាពក្នុងការ Hack Wi-fi នានា ដែលនៅក្បែរផ្ទះរបស់អ្នក ដើម្បីចង់ដឹង ថាវាមាន ភាពងាយស្រួលក្នុងការ Hack Wi-fi ប៉ុណ្ណានោះសូមធ្វើតាមជំហានដែលខ្ញុំបង្ហាញ ដូចខាងក្រោម:
ចំណាំ: សូមអស់លោក ចាំថាកម្មវិធីនេះ Hack បានតែ Wi Fi ប្រើ Modem ADSL តែប៉ុណ្ណោះ មិនអាច Hack បាន Modem Wimax បានឡើយ អធ្យាស្រ័យ

ជំហានទី១: សូមទាញយកកម្មវិធី Dumpper នៅទីនេះ
ជំហានទី២: សូមពន្លា(Extract) ឯកសារដែលបានទាញយក
ជំហានទី៣: នៅពេលដែលពន្លាឯកសារអស់អ្នកនឹងឃើញមាន Folder មួយមានឈ្មោះថា ins នឹង File មួយទៀតឈ្មោះថា Dumpper , មុននឹងបើកដំណើរការកម្មវិធី Dumpper សូមចូលទៅកាន់ Folder (Kurulum) ហើយជ្រើសរើស File Setup ដើម្បីដំឡើងវា, បន្ទាប់ពីដំឡើងចប់សូមបើកកម្មវិធី Dumpper ហើយសូមបន្តជំហានធ្វើតាមរូបភាពដែលបានដាក់បង្ហាញនៅខាងក្រោមនេះ :
Javaអនុវត្តតាមវីដេអូ

 

វិធីដូរ MAC Address លើ OS

វិធីដូរ MAC Address លើ Windows, Linux និង Mac
2Windows 8.1

  • Static IP Assignment: Routers និងអនុញ្ញាតអោយផ្តល់ assign static IP addresses ទៅ កុំព្យូទ័រ របស់អ្នក។ កាលណាឧទាហរណ៍ មួយភ្ជាប់ វាទទួលលក្ខណ:ពិសេស IP address ប្រសិនបើ មាន MAC address។
  • MAC Address Filtering: ប្រព័ន្ធ Networks អាចប្រើ MAC address filtering អនុញ្ញាតអោយ ឧបករណ៍ ជាមួយលក្ខណ:ពិសេស MAC addresses ដើម្បីភ្ជាប់ទៅណែតវឺក network។
  • MAC Authentication: សេវា Internet service provider ខ្លះតម្រូវការកំណត់ ជាមួយ MAC address ហើយអនុញ្ញាតជាមួយ MAC address ដើម្បីភ្ជាប់ទៅ Internet។ លោកអ្នកអាចត្រូវការ ប្តូរ router ឬ MAC address របស់កុំព្យូទ័រដើម្បីភ្ជាប់។
  • Device Identification: តាម airport Wi-Fi network ជាច្រើន និង public Wi-Fi network ផ្សេងទៀតប្រើ MAC address របស់ឧបករណ៍ ដើម្បីកំណត់វា។ ឧទាហរណ៍ airport Wi-Fi network ដាក់អោយប្រើ free 30 នាទី ហើយ ហាម MAC address មិនអោយចូលក្នុង Wi-Fi ទៀត។ យើងអាចប្តូរ MAC address នឹងអាចទទួលបាន Wi-Fi ម្តងទៀត។

Windows 8.1Windows

network card ជាច្រើននឹងអនុញ្ញាតអោយ លោកអ្នកទទួល custom MAC address ពីការដំឡើង configuration panes ក្នុង Device Manager, ទោះបី network drivers មិនអាចផ្គត់ផ្គង់។

ដំបូងបើក Device Manager លើ Windows 8.1,ចុច Windows Key + X ហើយចុច Device Manager លើ Windows 7, ចុច Windows key,វាយ “Device Manager” រកមើលវា ហើយ Device Manager។ ទីតាំង network interface លោកអ្នកចង់ ផ្លាស់ប្តូរ under Network Adapters, ចុចស្តាំលើវា ហើយជ្រើសរើស Properties។
Windows 8.1ចុចលើ Advanced tab ហើយជ្រើសរើស Network Address ក្នុង list។
Windows 8.1ចំពោះ Linux លើ Ubuntu ចុចលើ network icon ខាងលើ panel, ចុច Edit Connections, ជ្រើសរើស network connection លោកអ្នកចង់កែប្រែ ហើយចុចលើ Edit។  លើ Ethernet tab, បញ្ចូល MAC address ថ្មី ក្រោម “Cloned MAC address” រួចហើយចុច save ។
Windows 8.1លើ network interface “eth0″ ចង់កែប្រែ MAC address ជ្រើសរើសដូចខាងក្រោម:
sudo ifconfig eth0 down
sudo ifconfig eth0 hw ether xx:xx:xx:xx:xx:xx
sudo ifconfig eth0 up
Windows 8.1ដំឡើងតាម file under /etc/network/interfaces.d/ ឬ /etc/network/interfaces
បើកសន្លឹក Terminal (ចុច Command + Space, វាយ Terminal, ចុច Enter.) រត់ command, replacing en0 ជាមួយឈ្មោះរបស់ network interface និងបំពេញ MAC address:

sudo ifconfig en0 xx:xx:xx:xx:xx:xx

មាន network interface ពីរ en0 ឬ en1, ទៅតាម Wi-Fi ឬ Ethernet interface របស់ Mac រត់ ifconfig command ដើម្បីមើល list នៃ interfaces ប្រសិនបើមិនមានឈ្មោះរបស់ network interface។
Windows 8.1ឆែកមើលការភ្ជាប់ MAC address លើ network interface លើ Windows, រត់ ipconfig /all command ក្នុងសន្លឹក Command Prompt លើ Linux ឬMac OS X, រត់ ifconfig command។

ណែនាំអនុវត្ត GNS3

ណែនាំកម្មវិធី GNS3 សំរាប់អនុវត្តដំឡើង NETWORK លើ Cisco IOS
1
​ផ្នែក​ Computer Network ក៏​ដូច​ជា​អ្នក​ដែល​កំពង់​តែ​រៀន​ IT ទាំង​អស់ ដោយ​សារ​តែ​យើង​ជា​សិស្ស​និស្សិត​នូវ​មាន​កង្វះខាត​ជា​ខ្លាំង​លើង​ការ​ទិញ​ ឧបករណ៍​បណ្ដាញ​ពិតៗ​មក​អនុវត្ត​នោះ ថ្ងៃ​នេះ ITKHMER សូមធ្វើ​ការ​ណែ​នាំ​ដល់​អ្នក​អំពី​ឧបករណ៍សំរាប់អនុវត្ត​រាល់​ការ​ កំណត់សណ្ឋាន​គ្រប់​បែប​យ៉ាង​ដោយ​ប្រើ IOS ពិត​របស់​ Cisco តែ​ម្ដង់​នោះ​គឺ GNS3។

GNS3 ជា​កម្មវិធី​សំរាប់​អនុវត្ត​បណ្ដាញ​មានផ្ទែ​ប្រសព្វ​ក្រាភិច ប្រើ​បាន​គ្រប់​ប្រភេទ router របស់ Cisco លើ​ប្រព័ន្ធប្រតិបត្តិការ IOS (ប្រព័ន្ធប្រតិបត្តិការ​របស់ router)  ពិត លើស​ពី​នេះ​ទៅ​ទៀត​នោះ​វា​អាច​អនុវត្ត​ទៅ​លើ​បណ្ដាញ​ផ្សេង​ទៀត​ដូច​ជា ATM, Frame Relay, Ethernet Switch ,Pix Firewall… ហើយ​អ្វី​ដែល​ល្អ​បំផុត​នោះ​គែ​វា​អាច​តភ្ជាប់​ជា​មួយ​នឹង​ប្រព័ន្ធបណ្ដាញ​ ពិតនិង​ប្រើ​ដូច​ជាឧបករណ៍ពិត​អញ្ចឹង​ដែរ។
1GNS3 ត្រូវ​បាន​អភិវឌ្ឍ​ដោយ​ផ្អែក​លើ Dynamips និង Dynagen ដើម្បី​អនុវត្ត​លើប្រភេទ router 1700,2600,3600,3700,7200។ យើង​អាច​យក​វា​មក​ប្រើ​ប្រាស់​ដើម្បី​អនុវត្ត​លើ​បណ្ដា lab របស់់ CCNA,CCNP,CCIE តែ​បច្ចុប្បន្ន​នៅ​មិន​ទាន់​អាច​អនុវត្ត​លើ Catalyst Switch ទេ។

លោក​អ្នក​អាច​ download សម័យ​ថ្មី​បំផុត​របស់ GNS3 បាន​តាម​រយៈ​អាស័យដ្ឋាន​ខាង​ក្រោម​នេះhttp://www.gns3.net/download  អ្នក​អាច download IOS router Cisco ពី​ទី​នេះ
ខាង​ក្រោម​នេះ​គឺ​ជា​ឈុត​វីដេអូ​បង្ហាញ​ពី​ការ​ដំឡើង GNS3 និង​ Config IOS ជាមួយ IDLE PC។

 

ប្រព័ន្ធណែតវឺក NAT

Network Address Translation (NAT)​ គឺជាកន្លែងដំណើរការរបស់ឧបករណ៍ Network មួយជាធម្មតា Firewall មួយ​ផ្តល់នូវ IP Address ទៅកុំព្យូទ័រមួយ ឬកុំព្យូទ័រជាច្រើនទៀតនៅខាងក្នុង ឬខាង ក្រៅនៃNetwork។ ការប្រើ​ប្រាស់ (NAT) ដ៏សំខាន់គឺដើម្បីកំណត់ចំនួននៃ IP Address  របស់អង្គការ ឬក្រុមហ៊ុនត្រូវ​តែប្រើសម្រាប់​គោល​បំណង​ អោយវាមានភាពងាយស្រួលនិង សុវត្តិភាពខ្ពស់ក្នុង ការប្រើប្រាស់ ​។
1ជាទូទៅសំរាប់ Network ធំមួយមានលក្ខណៈជាឯកជនដោយប្រើ IP address ចន្លោះពី (10.0.0.0 to 10.255.255.255, 172.16.0.0 to 172.31.255.255, or 192.168.0 0 to 192.168.255.255)។ ពេលធ្វើការរាល់កុំព្យូទ័រ អាច  Access ​ចូលទៅកាន់មាស៊ីនមេ (Server )​ដើម្បីទាញយក Resources ​ដែលម៉ាស៊ីនមេផ្តល់អោយក្នុង គោលបំណងមើល ឬទាញយកឯកសារ និងភ្ជាប់ជាមួយ ម៉ាស៊ីនបោះពុម្ភ (Printer) ​ជាដើម។ គឺ Routers ជា អ្នកកំណត់ IP Address ដើម្បីអោយវាស្គាល់គ្នានឹងអោយវាធ្វើការ ជាមួយគ្នាបាន។ ទោះជាយ៉ាងណាក៏ដោយ ដើម្បីដំណើរការ Network ខាងក្រៅដូចជា Internet ​គ្រប់កុំព្យូទ័រ ទាំងអស់ត្រូវតែមាន IP Address នៅក្នុង LAN​ របស់យើងជាមុនសិនដើម្បីទំនាក់ទំនងគ្នាបាន។

Internet គឺវាតំរូវអោយមាន Network Address Translation (NAT) គឺវាធ្វើការបកប្រែ IP Address ខាងក្នុង នឹងខាងក្រៅដើម្បីអោយវាស្គាល់គ្នារួចដំណើរការឆ្លងឆ្លើយគ្នាតាម IP Address ឬ Port ​ណាមួយ។ ការទំនាក់ ទំនងនេះវាមិនមែនដើម្បី resource ​នៅលើ Network គឺជាការស្នើសុំអោយ firewall ​ជួយឆែកមើលថា តើអាច ស្នើរសុំ IP address មួយណាដែលអាចទាក់ទងគ្នាបាន។ បន្ទាប់មកវាក៏ធ្វើការស្នើរសុំ IP address ​ពី Internet នៅ public address, និងផ្តល់ទៅអោយ Internet វិញដើម្បីផ្តល់អោយកុំព្យូទ័រនៅក្នុង LAN​ និងផ្ញើរ ​ព័ត៌មានទៅអោយ address firewall ពេលនោះវាធ្វើការទំនាក់ទំនងគ្នាផ្ទាល់ជាមួយនឹងប្រព័ន្ធ Internet​ ព្រម មួយការត្រួតពិនិត្យបានយ៉ាងងាយស្រូលទៀតផង។

ពេលខ្លះគេប្រើ Network Address Translation (NAT)​ មិនគ្រាន់តែសំរាប់ internal IP address ទៅកាន់ Internet ប៉ុណ្ណោះទេ គឺគេប្រើវា សំរាប់ ភ្ជាប់ទំនាក់ទំនងជាមួយម៉ាស៊ីនមេ(Server) ​តាម Public ​IP address ​នៅលើ  firewall, ដែលអនុញ្ញាតិអោយ Access ទៅកាន់ ម៉ាស៊ីនមេ(Server) តាមរយៈ IP Address ​តែមួយ គត់ ហើយវាធ្វើការត្រួតពិនិត្យបានយ៉ាងលំអិតរវាងទំនាក់ទំនងខាងក្នុង និងខាងក្រៅផងដែរ។

លើសពីនេះទៅទៀតគេអាចប្រើ NAT ដើម្បីអនុញ្ញាតអោយដំណើរការ Network ​ខាងក្រៅបានផងដែរ។

Web IT CAMBO-02-2014

ដំឡើង SAN ណែតវឺក

មួលដ្ឋាន គឺការផ្ទុកទិន្នន័យ គឺត្រូវផ្ទុកនៅមួយកន្លែង ហើយគ្រប់ ម៉ាស៊ីនមេ ទាំងអស់ត្រូវភ្ជាប់ទៅវា ដូចជា Database Server មួយឬ ច្រើន គឺត្រូវផ្ជាប់ទៅ Central Storage Server ឬ ហៅថា Storage Area Network (SAN)។
1បើអង្គភាពមានទុន ដើម្បីវិនិយោគ គឺត្រូវចំណាយប្រហែលជា 15,000$ ឡើងទៅដោយពិនិត្យ មើលលើ ផលិតផលរបស់ IBM, EMC, Dell EqualLogic របស់ Dell​ជាដើម តែបើមិនមានទេ យើង នៅតែអាចឆ្នៃបាន តែប្រសិទ្ធភាព គឺមិនដូច ម៉ាស៊ីនដែលគេបង្កើតមកសំរាប់ដើរតួនាទីជា SAN តែម្តងទេ។
Web IT CAMBO-02-2014SAN គឺមានពីរប្រភេទ គឺ Cable-based SAN ដូចជា ប្រើខ្សែ Fiber Optic ខ្សែ infiniband ខ្សែ SATA ជាដើម។ SAN ប្រភេទនេះ គឺចំណាយថវិការច្រើន ដូចដែលបានរៀបរាប់ខាងលើ។
1ហើយមួយប្រភេទ ទៀត គឺ IP-Based SAN ដែលប្រើ Protocol ISCSI។ SAN នេះ គឺភ្ជាប់ទៅ Servers និមួយៗ ដោយប្រើ IP Network។ SAN នេះ គឺចំណាយប្រហែលជា 1,000$ ទៅ 3,000$ គឺគ្រប់គ្រាន់ហើយ។ រឺឯប្រសិទ្ធភាព គឺបានប្រហែលជា 70% ទៅ 80% នៃ Cable-Based SAN។
1តំរូវការគឺ:

–          ត្រូវការម៉ាស៊ីន ១ (បើអាចមាន២ គឺល្អ)ដែលមានសមត្ថភាពសមរម្យ គឺ RAM: 4GB, CPU: Quad Cores ឬ Core i3 រឺ Core i5 មាន Gigabit Network Cardចំនួន ២ក្នុងម៉ាស៊ីននិមួយៗ។ ទំហ៊ំនៃសមត្ថភាពផ្ទុកទិន្នន័យ គឺដាក់តាមចិត្តចង់បាន។  តំលៃ ប្រហែលជា 500$ ទៅ 1,200$ ក្នុងមួយគ្រឿង។

–          Gigabit Switches ចំនួន ២ តំលៃប្រហែល ជា 300$ ទៅ 500$ ក្នុងមួយគ្រឿង។

–          ប្រើប្រាស់ MS Windows 2008 R2 ដែលមាន MS iSCSi Target 3.3 មកស្រាប់។

រូបភាព ក្រោយពេលដំឡើងរូច គួរតែមានប្រហាក់ប្រហែលរូបខាងក្រោម:
1

 

បញ្ហា WiFi លើ laptop Windows 8.1

សព្វថ្ងៃនេះ មាន  laptop ចាស់មួយចំនួន ដែលធ្លាប់តែប្រើ Windows XP ពេលដំឡើង  Windows 8.1 មាន បញ្ហាជាច្រើនជាមួយការភ្ជាប់ Wi Fi ដោយមកពីបញ្ហា Driver មិនគ្រប់។
1មូលហេតុដូចជា driver card wireless មិនត្រូវជាមួយ Windows កំហុស modem WiFi ឬមកពី IP ចាប់មិន បាន  (ដែលបានផ្តល់ដោយ DHCP) ឬមកពី មុខងារសន្សំសំចៃថ្ម វាបានបិទមុខងារ Wi Fi។

របៀបដោះស្រាយ
ប្រសិនបើមានកំហុសខាងលើលោកអ្នកអាចអនុវត្តដូចខាងក្រោម :

  • ដំឡើង driver ឡើងវិញអោយ card wireless ត្រូវតាម  Windows 8.1។
  • ចុច modem WiFi ដំណើរការឡើងវិញ ក្រោយមកអាចបិទភ្លើង modem។
  • ដាក់ IP ដោយប្រើដៃ។
  • បិទមុខងារសន្សំថ្ម ពេលប្រើ WiFi។ការណែនាំដកចេញមុខងារសន្សំថ្ម pin ពេលប្រើ WiFi

ដោយឡែក មុខងារសន្សំថ្ម  pinពេលប្រើ WiFi ដែលរារាំងមិនអាចភ្ជាប់ Wifi បាន។
1

  • ចុចកណ្តុរស្តាំចូលនិមិត្តសញ្ញា  wifi ở system tray (នៅជ្រុងស្តាំខាងក្រោមអេក្រង់) ហើយជ្រើសរើស  “Open Network and Sharing Center”
  • ក្នុងប្រអប់ Network and Sharing Center លោកអ្នកចូលក្នុងនិមិត្តសញ្ញា WiFi -> Properties -> Configure
  • បន្តទៀតក្នុងប្រអប់  Properties ជ្រើសរើសលើ tab “Power Management” ហើយ ដកចេញ  tick “Allow the computer to turn off this device to save power”. រួចហើយចុចលើ OK

Web IT CAMBO-Training

 

ដំឡើង Network សម្រាប់​ក្រុមហ៊ុន

ចំពោះ​បញ្ហា​នៅតាម​ក្រុមហ៊ុន​ក៍កើតមាន​ច្រើន​ដែរ ទៅលើ​ការ​គ្រប់គ្រង និងការីក​ចម្រើន​របស់​ក្រុមហ៊ុន​បើនិយាយពី​ក្រុមហ៊ុន​មួយ​ដែល​គ្មាន​ការ​ គ្រប់គ្រង និងការ​ការពារ​សុវត្ថិភាព​នៃ​ទិន្នន័យ​ឲ្យ​បានត្រឹមត្រូវនោះទេ​បញ្ហា​ នឹងកើតមានជាក់ជាមិនខាន មូលហេតុ​ដោយសារ​តែ​កុំព្យូទ័រ​ទាំង អស់​នៅ​ក្នុង​ក្រុមហ៊ុន​មិនទាន់​រៀបចំ​ បានល្អត្រឹមត្រូវ ហើយ​បញ្ហា​មួយ ទៀត គឺជាកក្តា​សំខាន់​បំផុត​គឺបណ្តាល​មកពី​ការ​ភ្ជាប់​បណ្តាញ Network ដែល​មាន​លក្ខណៈ​ជា LAN មិនតាមស្តង់ដា និង គ្មាន​ការ​គ្រប់គ្រង​ត្រឹម ត្រូវ នាំ​ឲ្យ​មានការលំបាក​យ៉ាង​ខ្លាំង ទាំងការ​គ្រប់គ្រង​សំភារះ ឯកសារ ទិន្នន៍យ និង អ្នក​ប្រើ​ប្រាស់ ។
1

Wi-Fi មាន​បញ្ហាមិនជាប់

តើ​លោកអ្នក​ធ្លាប់​មាន​បញ្ហា​ជាមួយនឹង​ការត​ភ្ជាប់ Internet ឬ ប្រព័ន្ធ Wi-Fi ដែរ ឬ​ទេ​? ហើយ​នៅពេល​ដែល Connection ទៅ Wi-Fi ជូនចាប់បាន ឬ​ចាប់​មិនបាន ម្យ៉ាង​ទៀត​នៅពេល​ដែល​យើង​ប្រើ​ៗ Speed របស់វា ធ្លាក់ចុះ ចំពោះ Router ​ខ្លះ​វាអាចដោះស្រាយ​បញ្ហា​ទំាងនេះបានមួយចំនួនដែរ ដូច្នេះ Router នឹង Modem សុទ្ធតែមាន​ឧបករណ៍​ឥត​ខ្សែ ហើយមាន​តួនាទី​ប្រហាក់ប្រហែល​គ្នា ។ ខាងក្រោម​នេះ យើងសូមណែនំា ពីរបៀបដោះស្រាយ​ខ្លះ​ៗ​នៅពេល​ដែល​លោកអ្នក​ជួបនឹង​បញ្ហា​នេះ
Web IT CAMBO-02-2014Reboot Router តើ​លោកអ្នក​ដែល​ធ្លាប់ Reboot វាដែរ ឬ​ទេ​? នេះគឺជា​ដំណោះ​ស្រាយតូចតាច​នៅពេល​ដែល​ជូបនឹង​បញ្ហា​នេះ លោកអ្នក​អាចសាកល្បងដក​ខ្សែ​ថាមពល (Power) របស់ Router ហើយរង់ចំាពី ទៅ បី​វិនាទី​ហើយចំាដោតចូលវិញ ប្រសិនបើ​មាន Modem ដាច់ដោយឡែក​លោកអ្នក​ធ្វើការ​ដក​ខ្សែ​នោះដូច​គ្នា ប៉ុន្តែ​ឧបករណ៍​មួយចំនួន​ក៏​មាន Options ដើម្បី​ធ្វើការ Reboot ​ដែល​ដោយមិនចាំបាច់ដក​ខ្សែ​ថាមពល ។
1

ត្រួត​ពិនិត្យ​ទៅលើ​ការឡើងកម្តៅ ចំពោះការឡើងកម្តៅរបស់ Router ឬ​ Modem គឺជា​បញ្ហា​មួយ​ដែល​អាចធ្វើ​ឲ្យ Internet របស់ ​លោកអ្នក​មាន​បញ្ហា​ដែរ និងអាចឈានទៅដល់ការខូច​ឧបករណ៍​ផងដែរ ។ ការឡើង កម្តៅអាច​មកពី​ការទទួលកម្តៅពី​ឧបករណ៍​អេឡិចត្រូនិច​ផ្សេងទៀត ឬ​អាច​មកពី​ការស្ទះ រន្ធខ្យល់ចេញចូលរបស់វា (airflow) ។

​ពិនិត្យ​មើល​ខ្សែ​ដែល​ត​ភ្ជាប់​ជាមួយ​ឧបករណ៍​ នេះគឺជាការដោះស្រាយជាក់ស្តែង ​បំផុត ដែល​មនុស្សភាគ​ច្រើន​តែងតែមានការចាប់អារម្មណ៍មុនគេបង្អស់ មុននឹងងាកទៅរកការដោះស្រាយដោយវិធីផ្សេង ជូនកាល អ្នក មាននរណាម្នាក់​ដែល​ទៅដក ឬ​អាចរលុង​ខ្សែ​មកពី​ការដោតមិនស៊ុប ។ ត្រូវត្រួត​ពិនិត្យ​មើល​ទៅលើ​ខ្សែ​ថាមពល (Power) របស់ Router ឬ Modem តើមានចរន្តដែរ ឬ​ទេ​? ខ្សែ​ត​ភ្ជាប់​រវាង Router ទៅនិង Modem ​ខ្សែ Ethernet ទៅនឹង Router ។
1

ធ្វើ​យ៉ាង​ណា​ឱ្យ​ខ្សែ USB លូតបាន

ដូច្នេះតើយើងត្រូវធ្វើដូចម្តេច ដើម្បី​ដោះស្រាយបញ្ហា ខាងលើនោះបាន?
លោកអ្នក​ប្រហែលជាអាចឆ្លើយបាន​យ៉ាង​លឿន​គឺថា ត្រូវទៅហាង​កុំព្យូទ័រ​ហើយទិញ​ខ្សែ USB ដែល​វែងមកបន្តទៅកាន់ printer ឬ​ក៏ webcams ទាំងនោះ​ជាការស្រេចវា​គ្មាន​អ្វីពិបាកឡើយ ។ ចម្លើយ ​នេះ គឺអាចចាត់ទុកថាជា​ចម្លើយ​ត្រឹមត្រូវមួយបាន ប៉ុន្តែ​តើ​លោកអ្នក​ប្រាកដ ទេ ថា​ខ្សែ USB ដែល​ត្រូវទិញ និងមានលក់នៅហាង​កុំព្យូទ័រ​នោះវាវែង សមល្មមទៅនឹងការចង់បានដែរ ឬ​អត់? ហើយវា អាច មាន​តម្លៃ​ថ្លៃជាង វិធី​ ដែល​យើង នឹងដោះស្រាយ​ខាងក្រោម​៖
ជាការ ពិត ណាស់​លោកអ្នក​អាចនឹងខ្ជិល ក្នុង​ការធ្វើតាមវិធី​ដែល​យើង ខ្ញុំ ​បង្ហាញ​នេះ ប៉ុន្តែ​ផ្ទុយទៅវិញបើសិនជា​លោកអ្នក​អនុវត្តន៍ តាមនោះ យើងនឹងអាចសន្សំបាន​នូវ​ថវិកាមួយ​ផ្នែក​ពីវា ជាពិសេសវា​ក៏​ជួយរួម​ចំណែក​ថែរក្សាបរិស្ថានពីការបោះចោល​ឧបករណ៍​ចាស់ៗ​ទៀតផង ។

តើការអនុវត្តន៍ដោយវិធីណា​សម្រាប់​ពង្រីកប្រវែង​ខ្សែ USB តាម​ដែល​យើងត្រូវការនោះ?

ជាដំបូង​លោកអ្នក​ត្រូវរកនឹកមើលថាតើ​ក្នុង​ផ្ទះ ឬ​កន្លែង​ធ្វើការ​របស់​លោកអ្នក​មានសល់​ខ្សែ network ប្រភេទ UTP (Unshielded Twisted Pair) ចាស់ៗ​ដែរ ឬ​អត់?
itiiiiបើអត់ទេអាចទៅហាង​កុំព្យូទ័រ​ណាមួយទិញវាតាមប្រវែង​ដែល​លោក អ្នក​ត្រូវការ ។ បន្ទាប់មកអនុវត្តន៍ដូច​ខាងក្រោម​៖កាត់ក្បាល RJ-45 ទាំង សងខាងចេញបើសិនជា​ខ្សែ network របស់​លោកអ្នក​បានកិបក្បាល RJ-45 នោះហើយ
itiiiiរួចពន្លាត់​ឱ្យ​ចេញ​ខ្សែ​តូចៗ​ដែល​នៅ​ក្នុង​នោះ  យើងនឹងឃើញមាន​ខ្សែ​តួចៗ​ចំនួនបួនគូ បន្ទាប់មកញែក​ខ្សែ​ពណ៌សឆ្នូតទឹកក្រូចចេញពី​ខ្សែ​ពណ៌ទឹកក្រូច  ញែក​ខ្សែ​ពណ៌សឆ្នូតបៃតងចេញពី​ខ្សែ​ពណ៌បៃតង និង ញែក​ខ្សែ​ពណ៌សឆ្នូតខៀវចេញពី​ខ្សែ​ពណ៌ខៀវយើងនឹងបាន​ខ្សែ​ ពណ៌ សមានឆ្នូតទឹកក្រូច សមានឆ្នូតបៃតង និងសមានឆ្នូតខៀវ ដូច​បង្ហាញ​នៅ​ក្នុង​រង្វង់រូបភាព​ខាងក្រោម​៖
itiiiiបន្តពីនេះសូមកាត់​ខ្សែ​សទាំងបីនេះចោល ឬ​អាចកាត់​ខ្សែ​ពណ៌សទាំង បួន ចោល​ក៏​បាន ព្រោះ​ជា​ទូទៅ​ខ្សែ USB មានតែបួន​ខ្សែ​តូចៗ​ទេ​ដែល​ចាំបាច់ហើយមុខងារនៃ​ខ្សែ​នីមួយ​ៗ​យើងបាន​បង្ហាញ​ ក្នុង​ច្បាប់ទី២៩ រួចហើយផងដែរ ប៉ុន្តែ​ក្នុង​ឧទាហរណ៍នេះគឺយើងទុក​រហូត​ដល់ប្រាំ​ខ្សែ ក្នុង​ចំណោម​ប្រាំបី​ខ្សែ​តូចៗ​របស់​ខ្សែ UTP ក៏​ដោយសារ​យើងអនុវត្តន៍ ឧទាហរណ៍នេះជាមួយ webcam ដែល​ខ្សែ USB របស់វាមាន​រហូត​ដល់ ៥​ខ្សែ​តូចៗ ។សូម​បញ្ជាក់​ វាមិនចាំបាច់​ដែល​យើងដាច់ខាតត្រូវតែកាត់​ខ្សែ​ពណ៌ស របស់​ខ្សែ UTP នោះទេ ការពិតកាត់​ខ្សែ​មួយណា​ក៏​បាន សំខាន់​គឺទុក ចំនួន៤ ឬ​៥សរសៃតាម​តម្រូវ​ការជាក់ស្ដែងរបស់​លោក អ្នក​ប៉ុណ្ណោះ ម្យ៉ាង​ទៀតមូលហេតុ​ដែល​យើងគួរទុក ខ្សែ​ដែល​មាន ពណ៌ ផ្សេងៗ​ក្រៅពីស ក៏​ដោយសារ​ងាយ​ចំណាំ​ក្នុង​ពេល​ដែល​យើង​ធ្វើការ​ភ្ជាប់​វាទៅកាន់​ខ្សែ USB តែប៉ុណ្ណោះ ។
itiiiiបន្តពីនេះយើងត្រូវកាត់​ខ្សែ USB នៃ​ឧបករណ៍​ដែល​ត្រូវ​ភ្ជាប់​ជាមួយ​ខ្សែ UTP ខាងលើ​ក្នុង​ឧទាហរណ៍នេះយើង នឹងកាត់​ខ្សែ USB របស់ webcam កំពុង​បង្ហាញ​នៅ​ក្នុង​ទីតាំង ANT Showroom ម៉ូ​ដែល SSK-P331 ដែល​ជា webcam មាន microphone ក្នុង​នោះស្រាប់​តែម្ដង ងាយនឹង​ប្រើ​ប្រាស់​សម្រាប់​កម្មវិធី chat ដូចជា Skype , GoogleTalk ជាដើម ។ ខាងក្រោម​គឺជារូបភាពនៃកំណាត់​ខ្សែ USB របស់ webcam
itiiiiសូម​ភ្ជាប់​កំណាត់​ខ្សែ USB របស់ webcam ទៅកាន់​ខ្សែ UTP ទៅតាម​ពណ៌ដូច​ខាងក្រោម​៖

  • ខ្សែ​ពណ៌សរបស់ USB ភ្ជាប់​ទៅកាន់​ខ្សែ​ពណ៌សឆ្នូតត្នោតរបស់ UTP
  • ខ្សែ​ពណ៌ខៀវរបស់ USB ភ្ជាប់​ទៅកាន់​ខ្សែ​ពណ៌ខៀវរបស់ UTP
  • ខ្សែ​ពណ៌បៃតងរបស់ USB ភ្ជាប់​ទៅកាន់​ខ្សែ​ពណ៌បៃតងរបស់ UTP
  • ខ្សែ​ពណ៌ក្រហមរបស់ USB ភ្ជាប់​ទៅកាន់​ខ្សែ​ពណ៌ទឹកក្រូចរបស់ UTP
  • ខ្សែ​ពណ៌ខ្មៅរបស់ USB ភ្ជាប់​ទៅកាន់​ខ្សែ​ពណ៌ត្នោតរបស់ UTP
ទី​បំផុត​យើងនឹងបានពង្រីក​ខ្សែ USB របស់ webcam ខាងលើ​ទៅតាម​ប្រវែង​ដែល​យើងចង់បានដូចរូប​ខាងក្រោម​
itiiii​ខ្សែ USB ជំនាន់​ទី២ ជាធម្មតាប្រវែង​ដែល​អាចពង្រីកបានដោយរក្សា​ល្បឿន​របស់វាជាធម្មតាគឺ ៥ម៉ែត្រ ហើយអាចពង្រីកបាន​ក្នុង​ប្រវែងវែង​បំផុត​ក្នុង​ចម្ងាយ ១៥ម៉ែត្រ​តាមរយៈ​ការ​ប្រើ​ប្រាស់​ជំនួយពី USB hub ។

ប៉ុន្តែ​គេ​ក៏​អាចពង្រីកបាន​ចម្ងាយ​ពី៣០ រហូត​ដល់ជាង១០០ម៉ែត្រ​តាមរយៈ  Cat5USB extender
itiiii​កំណត់​សម្គាល់៖ លោកអ្នក​ត្រូវប្រាកដថាគ្រប់មុខតំណ​នីមួយ​ៗ​ត្រូវ រុំ​ឱ្យ​បានជិតចៀសវាងការឆ្លងចរន្តពេល​ដែល​ប្រើ​ប្រាស់ ។ ហើយយើងខ្ញុំ​ក៏​មិនបានផ្ដល់ការធានាខុសត្រូវ​សម្រាប់​ការខូចខាត​ដែល​ បណ្ដាល មក ពីការធ្វើតាមរបស់​លោកអ្នក​ផងដែរ ។

Connectivity សំខាន់ៗក្នុង Network

Connectivity សំខាន់​ៗ​ក្នុង​ប្រព័ន្ធ Network

Connectivity ជា​ឧបករណ៍​សម្រាប់​ប្រើ​ក្នុង​ភ្ជាប់​និង​ដំឡើង​ប្រព័ន្ធ Network មាន​ច្រើន​ប្រភេទ ហើយ​ធ្វើការ​ផ្សេងៗ​គ្នា​ទៅតាម​តម្រូវ​ការរបស់​ប្រព័ន្ធ Network របស់​លោកអ្នក ។ Connectivity ដែល​គេ​និយម​ប្រើ​ច្រើន​ក្នុង​ប្រព័ន្ធ Network ពេលបច្ចុប្បននេះមាន​ដូចជា​: Modem, Hub, Switch និង Router ។
11. Modem Medem ជា​ប្រភេទ Connectivity មួយ​ប្រភេទ​ដែល​ធ្វើការ translate ពី digital signal ទៅជា analog signal និងពី analog signal មកជា digital signal វិញ ។ ជា​ទូទៅ​គេ​ប្រើ Modem ក្នុង​ប្រព័ន្ធ Network សម្រាប់​ភ្ជាប់​តាមរយៈ Dial-up និងការ​ភ្ជាប់ Internet តាមរយៈ DLS ។

2. Hub Hub ជា​ឧបករណ៍​មួយ​ដែល​ដើតួរជា Station សម្រាប់​ធ្វើការ​បែងចែក​នូវ Connection ទៅ​ឱ្យ Computer ផ្សេងៗ ដើម្បី​បង្កើត​បានជា​ប្រព័ន្ធ Network ។ ការងារ​បស់ Hub គឺ​នៅពេល​មាន​ទិន្នន័យ​ឆ្លងកាត់ Hub បានធ្វើរការ Broadcast  ទៅកាន់គ្រប់គ្រប់ Connection  ​ទាំងអស់​ដែល​ធ្វើ​ភ្ជាប់​ជាមួយ Hub ។ Hub ចែកជា ៣ ប្រភេទ​គឺ Passive Hub, Active Hub  និង Intelligent Hub ។

– Passive Hub: ជា Hub មួយ​ប្រភេទ​នៅពេល​មាន​ទិន្នន័យ​ឆ្លងកាត់​មិន​ធ្វើការ ដំឡើង​នូវ Signal ទេហើយ​ធ្វើការ Broadcast ទៅគ្រប់ Connection តែម្តង ។
– Active Hub: ជា Hub មួយ​ប្រភេទ​ដែល​ធ្វើការ​ខុសពី Passive Hub ដោយ​នៅពេល​មាន Signal ឆ្លងកាត់ Active Hub ធ្វើរការ​ដំឡើង​នូវ Signal រួចទើបធ្វើរការ Broadcast ទៅកាន់គ្រប់ Connection ។ គុណសម្បត្តិរបស់ Active Hub គឺជួយកាត់​បន្ថយ​នូវ error បញ្ចូន data និងធ្វើ​ឱ្យ​ចម្ងាយ​នៃការ​បញ្ចូន data បាន​ចម្ងាយ​ឆ្ងាយ ។
– Intelligent Hub: គឺជា Active Hub ដែល​បន្ថែម​នូវ feature ថ្មីៗ​ដែល​ជួយ​គ្រប់គ្រង​នូវ​ប្រព័ន្ធ network និងធ្វើ​ឱ្យ performance network មានភាព​ប្រសើរ​ឡើង ។ Feature ថ្មីរបស់ Intelligent Hub មានពីគឺ៖ Hub Management និង Switching Hub ។
– Hub Management: ដែល​អាច​បញ្ចូន Packet ទៅកាន់ central network console ដោយ​ប្រើ network management protocol ។ Hub ប្រភេទ​នេះអាច​បញ្ឈប់​នូវ connection ដែល​ធ្វើ​ឱ្យ network error ។
– Switching Hub: ជា​បច្ចេកវិទ្យា​ចុងក្រោយ​របស់ hub ដែល​មាន​ល្បឿន​លឿន​ក្នុង​ការ​បញ្ចូន data ព្រោះ Switching hub ធ្វើការ route signal ទៅកាន់ Destination Computer ដោយមិន​ធ្វើការ broadcast ទៅគ្រប់ port ដូច Passive និង Active hub ទេ ។

3. Switch: Switch ជា​ឧបករណ៍​មួយ​ដែល​ដើរតួរជា station សម្រាប់​ភ្ចាប់ connection network ដូចជា Hub ដែល ប៉ុន្តែ Switch មិន​ធ្វើការ​ដូចជា Hub ទេ ។ Switch ធ្វើការ​បញ្ចូន Data មាន​ល្បឿន​លឿន​ជាង Hub ដោយមិន​ធ្វើការ Broadcast ទៅកាន់គ្រប់ port ដូច Hub ទេគឺ Switch បាន​ធ្វើការ​បញ្ចូន Data

4. Router Router ជា​ឧបករណ៍ connectivity មួយ​ប្រភេទ​ដែល​មានតួរនាទី​ច្រើន និង​សំខាន់​ក្នុង​ប្រព័ន្ធ Network ។ Router អាចយក មក​ធ្វើជា Gateway សម្រាប់​ធ្វើ​ឱ្យ​ប្រព័ន្ធ Network ផ្សេង គ្នាអាច ​ដំណើរ​ការជាមួយគ្នាបាន ។ Router ក៏​ជា​ឧបករណ៍​មួយ​ដែល​អាច​ធ្វើជា Firewall បាន​ទៀតផង​ព្រោះ​នៅ​ក្នុង Router មាន Option សម្រាប់​កំនត់​នូវ port, protocol ឬ domain ដែល​អនុញ្ញាត ឬ​មិន​អនុញ្ញាត​ឱ្យ​ឆ្លង់កាត់ Router ។ ជាងនេះទៅទៀត Router ជា​ឧបករណ៍​មួយ​ដែល​មានសម្ថភាព​ខ្ពស់​ក្នុង​ការ route data ទៅកាន់ Destination ព្រោះ​នៅ​ក្នុង Router មាន routing table សម្រាប់​កត់​ចំណាំ​នូវ Network address របស់​កុំព្យូទ័រ​ផ្សេងៗ​នៅ​ក្នុង​ប្រព័ន្ធ network ដើម្បី​ធ្វើ​ឱ្យ​មាន​ល្បឿន​លឿន នៅពេល route data ។

ដំឡើង Raid 5 និង Raid 10

RAID (Redundant Array of Inexpensive (or Independent) Disks )

RAID គឺជាស៊េរីនៃ​ Drive ដែលបានរួមគ្នាធ្វើសកម្មភាព ជាប្រព័ន្ធ ផ្ទុក តែមួយ។ នៅក្នុងការកំណត់រចនា សម្ព័ន្ធភាគច្រើនផ្ទុកប្រព័ន្ធ នេះអាច អត់ធ្មត់ ការបរាជ័យរបស់ដ្រាយ ថាសមួយដោយ មិនបាត់បង់ ទិន្នន័យ និង អាស្រ័យលើរបៀបដែលវាត្រូវបានកំណត់រចនាសម្ព័ន្ធ ដោយខ្លួន វាផ្ទាល់នៅពេលដែលអាចស្តារឡើងវិញបានបរាជ័យក្នុងសមាស ភាគ ត្រូវបានជំនួស។

The Definition of Different RAID Levels: RAID Level បានកំណត់គ្នាជាវិធីផ្សេងគ្នាដើម្បីបានរីករាលដាលនៅទូទាំងទិន្នន័យ ដ្រាយច្រើននេះជាធម្មតាតម្រូវឱ្យមានការ សម្របសម្រួល រវាងការ ចំណាយនិងមាន ល្បឿនលឿនមួយការយល់ ពីភាពខុសគ្នា រវាង កម្រិត ទាំងនេះគឺមានសារៈ សំខាន់ ដោយសារតែកម្រិត នីមួយត្រូវ បានប្រសើរឡើង សម្រាប់ការ ប្រើ ប្រាស់ ខុសគ្នាមួយ។

RAID Level 0

RAID Level 0 ផ្ដល់នូវការលែងត្រូវការតទៅទៀតទេ។ RAID Level 0 បែកបាក់គ្នាឬឆ្នូតទិន្នន័យនៅទូទាំង Drive លទ្ធផល ក្នុងទិន្នន័យ ខ្ពស់ ជាង មុន។ ចាប់តាំងពីមិនមានព័ត៌មានមិនបានបិទសិទ្ឋត្រូវ បានរក្សា ទុកការ សម្តែង គឺល្អណាស់ប៉ុន្តែការបរាជ័យនៃ ការណាមួយ នៅក្នុង ថាសអារេលទ្ធផលក្នុងការបាត់បង់ទិន្នន័យទាំងស្រុង។
2RAID Level 1 RAID Level 1 ជាធម្មតាត្រូវបានសំដៅដល់ថា ជាកញ្ចក់។ ARID 1 ផ្ដល់នូវការលែងត្រូវការតទៅទៀតដោយ ចម្លង នូវគំរូទិន្នន័យទាំងអស់ពីដ្រាយមួយនៅលើដ្រាយទីពីរ ដូច្នេះថាប្រសិន បើ ដ្រាយ ទាំងបរាជ័យគ្មានទិន្នន័យ ត្រូវបានបាត់បង់។ នេះគឺជាប្រព័ន្ធ មិនបានបិទសិទ្ឋធាតុកម្រិតល្អ។ motherboard ថ្មីភាគច្រើនមាន ការសាង សង់ឡើង នៅក្នុង ថ្ងៃនេះដោយប្រើបន្ទះ RAID Chip បាន សន្យា បច្ចេកវិទ្យាអង្គការ IDE ជម្រើសនេះ។ ការធ្លាក់ចុះនេះ គឺថាការ ចំណាយ ក្នុងមួយមេកាបៃនៃការផ្ទុកថាសគឺពីរ ដងថាដ្រាយ តែមួយដូច ជាដ្រាយទាំងពីរត្រូវបានគេត្រូវការជាចាំបាច់ ដើម្បីរក្សាទុក ទិន្នន័យ ដូចគ្នា
2RAID Level 3 RAID Level 3 ឆ្នូតទិន្នន័យនៅកម្រិតបៃមួយនៅទូទាំង ដ្រាយមួយចំនួនដោយមាន ឥទ្ធិពលស្មើត្រូវបានរក្សាទុក នៅលើដ្រាយមួយ។ ឆ្នូតបៃកម្រិតតម្រូវ ឱ្យមានការគាំទ្រផ្នែករឹងសម្រាប់ការអនុវត្តល្អ។ ប្រសិនបើបរាជ័យមួយ ថាសដែលវាគឺជាអាចធ្វើទៅបានដើម្បីកសាងសំណុំទិន្នន័យពេញលេញ ដូច្នេះថាគ្មានទិន្នន័យ ត្រូវបានបាត់បង់។ ប្រសិនបើដ្រាយច្រើនជាង មួយបានបរាជ័យទាំងអស់ដែលទិន្នន័យត្រូវបានរក្សាទុកនឹងត្រូវបានបាត់ បង់។ តម្លៃក្នុងមួយ Magabyte គឺទាប ជាង RAID 1 ប៉ុន្តែការបង្ហាញ គឺទាប ជាង RAID 5 ។
2RAID Level 5 RAID Level 5 ទិន្នន័យនៅកម្រិតប្លុកនៅ ទូទាំង ដ្រាយ មួយចំនួនហើយបានចែកចាយត្រឹមតែអត្រាប្តូរក្នុង ចំណោម ដ្រាយនេះ។ គ្មានថាសតែមួយគឺលះបង់ឥទ្ធិពលស្មើ។ នេះអាចបង្កើន ល្បឿនក្នុងការសរសេរតូចនៅក្នុងប្រព័ន្ធ multiprocessing ។ ដោយ សារតែ ឥទ្ធិពលស្មើទិន្នន័យត្រូវបាន ចែកចាយនៅលើ ដ្រាយគ្នា ការអនុវត្ត អាន ច្រើនតែត្រូវ បានទាបជាងប្រភេទ RAID ដែល ផ្សេង ទៀត។  ចំនួនពិតប្រាកដ នៃការផ្ទុកដែលអាចប្រើបានគឺប្រហែល 75% ទៅ 80% នៃការផ្ទុកសរុបក្នុង disk array ។ ការពិន័យ ការផ្ទុក សម្រាប់ការលែងត្រូវការតទៅទៀតគឺមានតែប្រហែល 20% នៃការ ផ្ទុក សរុបក្នុងអារេនេះ។ ប្រសិនបើបរាជ័យមួយ Diks ដែលវាគឺជាអាច ធ្វើទៅបានដើម្បីកសាង សំណុំទិន្នន័យពេញ លេញ ដូច្នេះ ថាគ្មាន ទិន្នន័យ ត្រូវបានបាត់បង់។ ប្រសិនបើដ្រាយ ច្រើន ជាង មួយបាន បរាជ័យ ទាំងអស់ដែលទិន្នន័យត្រូវបានរក្សាទុកនឹងត្រូវបានបាត់បង់។ នេះផ្ដល់ឱ្យអ្នកនូវការចំណាយទាបដោយស្មើភាពក្នុងមួយមេកាបៃខណៈ ពេល ដែលនៅតែរក្សាការលែងត្រូវការតទៅទៀត។
2RAID 0+1 or RAID 10 RAID 0 +1 ឬ RAID 10 គឺជាការរួមបញ្ចូល គ្នានៃ RAID Live  ដែលប្រើប្រាស់ RAID1 ច្រើន (បានឆ្លុះបញ្ចាំង) កំណត់ចូលទៅក្នុង RAID មួយ។ ទិន្នន័យត្រូវបាន striped នៅទូទាំង សំណុំបានឆ្លុះបញ្ចាំងទាំងអស់។ ជាការប្រៀបធៀបមួយដើម្បី RAID 5 ដែលជាកន្លែងដែលការចំណាយទាបនិងការអត់ឱនកំហុសគឺមានសារៈ សំខាន់, RAID 0 +1 ប្រើប្រាស់ Drive មួយចំនួនទិន្នន័យ striped (increased performance) ហើយបន្ទាប់មកធ្វើឱ្យច្បាប់ចម្លងនៃ striped drives to provide redundancy ដើម្បីផ្ដល់នូវការលែង ត្រូវការតទៅទៀតមួយ។ Drive ណាមួយដែលអាច បរាជ័យនិងគ្មាន ទិន្នន័យត្រូវបាន បាត់បង់ ដូចជា យូរមកហើយថាជា កញ្ចក់នៃថា សនោះគឺនៅតែដំណើរការ។នេះបាន ឆ្លុះ បញ្ចាំង ពីថាស លុបបំបាត់ ការ ចំណាយ និងការពន្យា ពេល នៃការមានភាពស្មើគ្នា។ អារេកម្រិត នេះ ផ្តល់នូវគុណសម្បត្តិផ្ទេរ ទិន្នន័យ ខ្ពស់នៃអារេឆ្នូតនិង មធ្យោបាយ ងាយស្រួលកើនឡើងទិន្នន័យ (អាន) ។ ការអនុវត្តប្រព័ន្ធក្នុង អំឡុង ពេល ដ្រាយ កសាងមួយក៏ ល្អប្រសើរជាងមុន ជាងអារេត្រឹម តែអត្រា ប្តូរមូលដ្ឋានចាប់តាំងពីទិន្នន័យ មិនចាំបាច់ ត្រូវបានបង្កើត ពីពត៌មាន ឥទ្ធិពល ស្មើនោះទេ ប៉ុន្តែត្រូវ បាន ចម្លង មកពីដ្រាយឆ្លុះបញ្ចាំងផ្សេងទៀត។
2

Remote Desktop ពីចំងាយ

Remote Desktop Connection គឺជាបច្ចេកវិទ្យាមួយដែលអាច ឲ្យលោក អ្នកប្រើប្រាស់​កុំព្យូទ័រមួយ (ដែលជាទូទៅយើងហៅថា Client Computer) ភ្ជាប់ទៅកាន់កុំព្យូទ័រមួយទៀត ដែលនៅឆ្ងាយហើយ ស្ថិតនៅទីតាំងផ្សេងគ្នា (ជាទូទៅយើងហៅថា Host Computer)។ ឧទាហរណ៍ លោកអ្នកអាចភ្ជាប់ទៅ កាន់កុំព្យូទ័រនៅក្នុង ការិយាល័យ ធ្វើការ​របស់​ អ្នកតាមរយៈកុំព្យូទ័រផ្ទាល់ខ្លួន របស់អ្នកដែល កំពុងតែនៅ ក្នុងផ្ទះ ហើយអាចបើកកម្មវិធី និងប្រើប្រាស់ឯកសារ រួមទាំងទន្នន័យ ទាំង អស់ដែលមាននៅលើ Network ប្រៀបបីដូចជាអ្នកកំពុងតែ ធ្វើការនៅ ក្នុង ការិយាល័យដូច្នេះដែរ។ លោកអ្នកអាចបើកឲ្យកម្មវិធី ដំណើរការនៅ កន្លែងធ្វើការ ហើយនៅពេលដែលមកដល់ផ្ទះអ្នកអាច មើលនូវការងារ ដែលកំពុងតែដំណើរការ នោះនៅក្នុងកុំព្យូទ័រ ក្នុងផ្ទះរបស់អ្នក។
Web IT CAMBO-20-2-2014 copyបញ្ជាក់ ៖ សំរាប់ការ  Remote Desktop Connection ​ចាំបាច់ត្រូវតែ មានពីរកុំព្យូទ័រ។

របៀបធ្វើមានពីររបៀបគឺ ៖

1-      Remote Desktop ​ពីកុំព្យូទ័រមេ ទៅ កុំព្យូទ័រកូន

នៅក្នុងកុំព្យូទ័រមេ  Right click on My Computer => Properties => Remote settings => click Remote Tab => Check Allow connections from …
2
នៅកុំព្យូទ័រមេ Start => All Programs => Accessories => Remote Desktop Connection បន្ទាប់មកវាយ IP Address ​របស់កុំព្យូទ័រកូន  (Ex. 192.168.1.1) => Click on Connect
2បន្ទាប់មកយើងសរសេរក្នុងប្រអប់User Name : administratorPassword : 123Log on to : Yoeun (Domain of computer server)
2រួចហើយចុច  OK => ហើយអ្នកអាចធ្វើការ install other program…ឬអ្វីផ្សេងៗបាន
22-   Remote Desktop ​ពីកុំព្យូទ័រកូន​ ទៅកុំព្យូទ័រមេ កុំព្យូទ័រកូន Right click on My Computer => Properties => Remote settings => Check on Allow Remote…And check onAllow connections from … =>  Apply => OK
2Start => All Programs => Accessories => Remote Desktop Connection​ រួចវាយ IP Address ​នៃកុំព្យូទ័រមេ ចូល (Ex.192.168.1.253)
2Click on Connect
User Name: administrator
Password: 123
2Click on OK =>Yes ​ហើយអ្នកនឹងទទួលបាន
2

 

 

ដំឡើង Network ជា Server-base

ដើម្បីដំឡើង Network ប្រភេទ Server-base យើងត្រូវអនុវត្ដន៍៖

IT– ដំឡើង Network, កំណត់ IP address/subnet mask
-ដំឡើង Domain Controller & Domain
– កែ Password Policy
– Join domain
– បង្កើត Ous តាម Ous ក្រុមហ៊ុន ឬ អង្គភាព
– បង្កើត User  account, Profile, home directory និង Log on Script.
Web IT CAMBO-20-2-2014 copyចំណាំ:
-OU (Organizational Unit): គឺជារចនាសម្ព័នរបស់ក្រុមហ៊ុន ឬ អង្គភាពនីមួយៗ។ គេប្រើ OUs នៅក្នុង Network គឹប្រយោជន៍ងាយស្រួលក្នុងការគ្រប់គ្រង User ក៏ដូចជាម៉ាស៊ីន Computer ជាពិសេសងាយស្រួលក្នុងការកំណត់ Policy នៅក្នុង Network។ User នីមួយៗត្រូវដាក់ទៅតាម OUs របស់គេ។

-models: 1:Location 2:Business Function 3:Object Types.
-User Account: គឺជា Record ឬជា Folder សំរាប់ផ្ទុកព័ត៍មានឬនិយាយរៀបរាប់ពី User ម្នាក់ៗនៅក្នុង Network។ នៅក្នុង User Account មាន User name, Password, First name, Last name, Email, Telephone, Address….
-Profile: គឺជា Shortcuts នៅលើ Desktop, Item នីមួយៗនៅក្នុង Start Menu Program.
-Home Directory: ហៅឈ្មោះមួយទៀតថា Personal Directory or Folder ដែរជា Folder ផ្ទាល់ខ្លួនរបស់ User ម្នាក់ៗ សំរាប់ផ្ទុកឯកសាររបស់ខ្លួន។ Home Directory របស់ User ម្នាក់ៗត្រូវបានបង្កើតដោយ Administrator ហើយភាគច្រើនឬ សឹងតែទាំងអស់គឺផ្ទុកនៅលើម៉ាស៊ីន File Server. នៅក្នុង Folder រួមមួយ(ភាគច្រើនឈ្មោះ homedir).
-Home Directory Path: \\server-name\homedir\%username%
-ដើម្បីមើល IP Address ខ្លួនឯងវាយ៖

ipconfig or        ipconfig/all

-Test network connect, type:

ping <Destination-IP-address>

Ex: ping 192.168.2.1

អនុវត្តន៍ 1: Configure Static IP address

អនុវត្តន៍ 2: Install Active Directory (type: Run cmd ==> cdpromo than click OK.

-Change Password Policy: ក្រោយពីតម្លើងជា Domain Controller រួច យើងត្រូវកែ Password Policy ដោយ Click ==> Start ==> Administrative Tools ==> Domain Security Policy ==>Account Policies > Password Policy > ចុចទៅលើ Minimum Password Length កែតម្លៃលេខ >OK.  and ចុចទៅលើ Password must meet complexity requirements ជ្រើសយក Disabled > OK Finish.

  • Start > cmd >gpupdate /force or restart ម៉ាស៊ុន > Enter.

ក្រោយពី Join Domain រួចហើយយើង(Administrator)យើងត្រូវបង្ខំចិត្ដ User  ត្រូវតែ Logon to Domain ដោយប្រើ User Name & Password ដែរយើងបង្កើតចេញពី Domain Controller អោយគាត់រៀងៗខ្លួន

  •  Creating OUs: start >active directory Users and computer>uc.edu.kh > Right > New >Organization Unit> Put Name.
  • កំណត់សិទ្ធ

ធ្វើឱ្យអ៊ីនធ័រណិតទទួលបានល្បឿនពេញ

របៀប​ធ្វើឱ្យអ៊ីនធ័រណិតទទួលបានល្បឿនពេញ
IT
អ៊ីនធ័រណិត​គឺជា​វិធី​ដ៏លឿន​ក្នុង​ការ​ ទំនាក់​ទំនង​ទៅ​កាន់​គ្រប់​ទី​កន្លែង​នៅ​លើ​ផែន​ដី​នេះ ប៉ុន្តែ​ប្រសិន​បើល្បឿន​វា​យឺត​គឺ​ធ្វើ​ឱ្យ​ក្តៅ​ក្រហាយ​ដល់អ្នក​ប្រើប្រា​ ស់​ដែល​ចង់​បាន​ទំនាក់​ទំនង​ដ៏​លឿន ឬ​ក៏​ចង់​ធ្វើ​កិច្ច​ការជា​ច្រើន​នៅ​លើ​អ៊ីនធ័រ​ណិត​។ ប្រសិន​បើ​អ្នក​កំពុង​ប្រើប្រាស់​អ៊ីនធ័រណិត​ Broadband ឬ​ក៏អ៊ីនធ័រណិត​ប្រភេទ​ផ្សេង​នោះ​ នេះ​គឺ​ជា​វិធី​ដ៏​ប្រសើរ​សម្រាប់បង្កើន​ល្បឿន​នៃ​អ៊ីនធ័រ​ណិត​របស់​អ្នក ។ ដើម្បី​បង្កើន​ល្បឿន broadband របស់​អ្នក​ សូម​ធ្វើ​តាម​ការ​ណែ​នាំ​ខាង​ក្រោម៖

1. បើក​ Network and Sharing center ដោយ​ចូល​ទៅ​កាន់ Control Panel -> Network and Internet
2. ចុច​លើ Local Connection
3. បន្ទាប់​ចុច​លើ​ Properties
ITWeb IT CAMBO-20-2-2014 copy4.
បន្ទាប់​មក​ជ្រើស​យក Networking ហើយ​ចុច​ពីរ​ដង​លើ Internet Protocol Version 4
IT5.
ប្តូរ​ពី Obtain DNS Server Automatically ទៅ Use Following DNS Server

  • វាយ​ក្នុង​ចន្លោះ Preferred DNS Server = 208.67.222.222 (ឬ​ក៏អាច​ប្រើ​ DNS របស់​ Google គឺ 8.8.8.8)
  • វាយ​ក្នុង​ចន្លោះ Alternate DNS Server = 208.67.220.220 (ឬក៏អាចប្រើរបស់​ Google គឺ 6.6.8.8)

ITបន្ទាប់​ទៀត​ចុច OK
ដំណើរ​ការ​ PC/Laptop ឡើងវិញ​ពេល​នោះ​​អ្នក​នឹង​ឃើញ​មាន​លក្ខណៈ​ខុស​ប្លែក
បន្តមកទៀត…
1. បើក Run ហើយ​វាយ​ពាក្យ system.ini
IT2.
ចម្លង​កូដ​ខាង​ក្រោម​នេះ ហើយ​បិត​វា​ភ្ជាប់​ទៅ​ក្នុង​នោះ (មុន​នឹង​បិត​ភ្ជាប់​កូដ​ខាង​ក្រោម​ ត្រូវ​លុប​អ្វីៗ​ទាំង​អស់​ដែល​នៅ​ក្នុង​នោះ​ជា​មុន​សិន)

page buffer=100000kbps load=100000kbps
Download=100000kbps save=100000kbps
back=100000kb

IT3. បន្ទាប់​មក​ចុច​រក្សា​ទុកវា
4. សូម​វាយ​ពាក្យ system.ini នៅ​ក្នុង​ប្រអប់​ស្វែង​រក ហើយ​ដំណើរ​ការ​វា​ជា administrator

ដំឡើង​ Hybrid Network

ITដើម្បីដំឡើង Network(Hybrid) យើងត្រូវៈ
a.      សិក្សាពីគោលបំណង និង តម្រូវការ
–         គោលបំណងៈចង់បាន Network
–         តម្រូវការៈ      ប្រើសំរាប់ធ្វើអ្វី?
–         មាន User ប៉ុន្មាននាក់?
b.      សិក្សាពីតម្រូវការ Hardware & Software
–         Hardware: Servers, PCs, Switch, Router (gateway), Cable, Connectors(RJ-45), NTCs, Modem, Wall Jack, ទុយោ (Type), Patch Panel…..
–         Software: NOS, OS, Application, Utility, Antivirus, DBMS
Budget
c.       ការតម្លើង (Implement)
–         សិក្សាពីទីតាំងប្លង់
–         Design ដោយប្រើ Microsoft Visio
–         រត់ខ្សែតាម Physical Topology, ចាប់ Well Jack, Switches, Panel, កិបខ្សែនិង Plug ចូល Switch
Web IT CAMBO-20-2-2014 copy