មេរៀនទី១៥: រចនា Logo DELL

មេរៀនទី១៥: រចនា Logo DELL

ដំបូងយើងត្រូវបើកម្មវិធី  Adobe Photoshop CS5

  • បន្ទាប់មកចុចពាក្យ File =>​ New ( Ctrl +N )
  • បន្ទាប់មកយើងកំណាត់ Width (900 px) Height (750 px) => OK 

២ បន្ទាប់ពីបានបង្កើត Background  រូចយើងចាក់ពណ៍ Gradient (សខ្មៅ) ទៅលើវា

  • យើងចុចលើ Gradient Tool ឫអក្សរ ( G )
  • បន្ទាប់មកចុចសញ្ញា Linear Gradient 
  • បន្តាប់មកទៀតចុច Shift ឲ្យជាប់ និងចុច Mouse ឆ្វេងឲ្យជាប់ដែល ហើយអូសពីក្រោមឡើងលើ

1

៣ យើងត្រូវបង្កើត Layer ថ្មីមួយដោយចុចលើសញ្ញា Create New Layer

  • ឈរលើ Layer នោះ បន្តាប់មកចុចយកសញ្ញា Elliptical Marquee Tool ដើម្បីគូសរង្វង់មួយ​
  • ហើយដើម្បីគូសបានមូលល្អយើងត្រូវចុច ( Shift + Alt ) ឲ្យជាប់ហើយចុចលើ Mouse ឆ្វេងឲ្យជាប់ហើយអូស។
  • បន្ទាប់មកទៀតចាក់ពណ៌ខ្មៅទៅលើវា

 ៤  បន្ទាប់មកចំឡងវាឲ្យបានពីរ ហើយចាក់ពណ៌សទៅលើវា គឺ Layer Copy

  • ឈរលើ Layer ចំឡងនោះ ហើយចូល Edit => Free TransForm ( Ctrl + T )
  • បន្ទាប់មកចុច ( Shift + Alt ) ឲ្យជាប់ហើយរំកិល Mouse ឲ្យចំជ្រុងណាមួយហើយទាញចូលមកក្នុងដើម្បីបង្រួមឲ្យតូច ហើយចុច Enter
  • ប្រើលើ Key Board ចុច Ctrl ឲ្យជាប់ហើយប្រើ Mouse ឆ្វេងចុចចំសញ្ញាLayer Thumbnail របស់ Layer Copy នោះ​​យើងនឹងឃើញមានសញ្ញាមួយព័ទ្ធជុំវិញរូបពណ៌សនោះ
  • បន្ទាប់មកយើងឈរលើ Layer ពណ៌ខ្មៅ ហើយចុច Key Delete បន្ទាប់មកយើងដោះភ្នែក Layer Copy ចេញយើងនឹងឃើញដូចរូបខាងក្រោម

1

៥  យើងឈរលើ Layer ពណ៌ខ្មៅនោះ 

  • ហើយចូល Layer Menu => Layer Style => Blending Options…. 
  • យក Mouse ចុចត្រង់ Color Overlay  ហើយជ្រើសរើសយកពណ៌ស
  • បន្ទាប់មកត្រង់ Bevel  and Emboss….
  • Structure : => Depth : (1000%) , Size : (73 px) ,  Soften : (5 px)
  • Shading : =>  Angle : (120o) , Gloss Contour : Ring 
  • Highlight Mode : => Opacity: (55%), Shadow Mode: Opacity: (80%)
  • បន្ទាប់មកត្រង់ Outer Glow…..
  • Structure:  => Opacity: (57%), Noise: (0%)
  • Elements:  => Spread: (0%), Size: (51 px)
  • Quality: => Range: (50%), Jitter: (0%)

1

៦​ សរសេរអក្សរដែលយើងដោយចុចលើ Tool (T)  Ex: ( DELL ) ហើយចាក់ពណ៌ខ្មៅ

  • ចូល Layer  Maun => Layer Style => Blending Options…. => Bevel and Emboss
  • Depth: (307%), Size: (6 px), Opacity: (75%) ទាំងពីរ
  • Font Name: (Gill Sans Ultra Bold), Font Size: (140 pt)
  • អក្សរ E ទ្រេតសូមលោកអ្នកកែឆ្នៃដោយខ្លួនឯង

1