វិធី Backup File

Backup គឺ​ជា​កម្មវិធី​​មួយ​សម្រាប់​ចម្លង​ឯកសារ​ទុក​ ដើម្បី​ជៀសវាង​បាត់​បង់​ដោយ​ប្រការ​ណា​មួយ​​​។ ជា​ទូទៅ​ឯកសារ​ទាំង​នោះ​សំដៅ​ ទៅ​លើ​​ឯកសារ​ការ​ងារ​ដែល​​បាន​បង្កើត​ឡើង​, កម្មវិធី​ផ្សេង​ៗ និង​ File System របស់​ Windows ជា​ដើម​។

ដើម្បី​ ឲ្យ​កាន់​តែ​ច្បាស់​ជាង​នេះ​ សូម​ប្រិយមិត្ត​ចំណាយ​ពេល​ស្វែង​យល់​ជា​មួយ​ យើងនៅ​ក្នុង​ទំព័រ​គន្លឹះ​ខ្លី​ៗ​នេះ​ដូច​ខាង​ក្រោម​ :

ដំបូង​សូម​ចុច​ប៊ូតុង​ Getting Started>Back up your files

1ចុច​លើ​ Create a system image
1ប្រិយមិត្ត ​ត្រូវ​ជ្រើស​រើស​ទីតាំង​សម្រាប់​ Save Back up files។ នៅ​ក្នុង​ផ្ទាំង​ Create a system image បើ​សិន​ជា​​ប្រិយមិត្ត​ចង់រក្សា​ទុក​នៅ​ក្នុង​ម៉ាស៊ីន​កុំព្យូទ័រ​សូម​ចុច​ On a hard disk, បើ​ចង់​រក្សា​ទុក​ក្នុង​ Disc សូម​ចុច​លើ​ On one or more DVDs ឬ​ប្រិយមិត្ត​អាច​រក្សា​ទុក​ក្នុង​​ Network ក៏​បាន​​បើ​សិន​ជា​កុំព្យូទ័រ​មាន​ភ្ជាប់​បណ្ដាញ​ (Network) ដោយ​គ្រាន់​តែ​ចុច​លើ​ On a network location>Next
1បន្ទាប់​ពី​ជ្រើស​រើស​ Drive រួច​រាល់​ហើយ​​វា​នឹង​ផុស​ផ្ទាំង​ Confirm មួយ​ឡើង>Start backup
1នេះ​ជា​ផ្ទាំង​ដំណើរ​ការណ៍​ Back up។ វា​អាច​ដំណើរ​ការណ៍​យូរ​ឬ​ឆាប់​អាស្រ័យ​ទៅ​តាម​ទំហំ​ម៉ាស៊ីន​កុំព្យូទ័រ​របស់​អ្នក​។
1នៅ ​ពេល​ដែល​ផ្ទាំង​ Back up ដើរ​ចប់​វា​នឹង​ផុស​ចេញ​ផ្ទាំង​ផ្ទាំង​មួយ​សម្រាប់​ឲ្យ​យើង​បង្កើត​ System Repair Disc>Yes>Create Disc
11នៅ​ពេល​ដែល​ចង់​ Restore File ដែល​បាន​ Backup ទុក​ហើយនោះ សូម​ប្រើ​​ System Recovery Options
1