បង្ហាញឯកសារលាក់ក្នុង Flash

ជា​ទូទៅ​អ្នក​ប្រើ​ប្រាស់​កុំព្យូទ័រ​តែងតែ​ជួប​ប្រទះ​ការ​វាយ​ប្រហារ​ពី ​សំណាក់​ មេរោគ​ផ្សេង​ៗ ជា​ពិសេស​Flash របស់​អ្នក​គឺ​ជា​ភ្នាក់​ងារ​ចម្លង​មួយ​ដ៏​គ្រោះ​ថ្នាក់។ ក្រោយ​ពេល​ឆ្លង​មេរោគ​ រាល់​ឯកសារ​ ក៏​ដូចជា ទិន្នន័យ​ផ្សេងៗ​ត្រូវ​បាន​កែប្រែ​ទៅ​ជា​ឯកសារ​ .exe ឬត្រូវបានលាក់ បាត់តែម្តង។ អ្នក​ប្រើ​ប្រាស់​មួយ​ចំនួន​យល់​ថា​ មេរោគ​បាន​ស៊ី​ឯកសារ​អស់​ទៅ​ហើយ​ តែ​តាម​ពិត​ វា​គ្រាន់​តែ​បំលែង​ឯកសារ​នោះ​ ហើយ​លាក់​ឯកសារ​ដើម​តែ​ប៉ុណ្ណោះ។

តើ​ធ្វើ​យ៉ាង​ម៉េច​ទើប​អាច​បង្ហាញ​ ឯកសារ​ដើម​ក្នុង​Storage Device ផ្សេង​មក​វិញ​បាន? ជា​ការ​ពិត​មធ្យោបាយ​ក្នុង​ការបង្ហាញ​Hidden File មាន​ច្រើន ប៉ុន្តែ​យើងសូម​លើក​យក​វិធីសាស្ត្រ​មួយ​មក​បង្ហាញ​ជូន សូម​អនុវត្តតាម​​ជំហ៊ាន​ងាយៗ​ដូច​ខាង​ក្រោម៖

១- វាយ​អក្សរ​ cmd នៅ​ក្នុង​ប្រអប់​ Search រួច​ចុច​ Enter
1២- ​វាយ​ឈ្មោះ​ Drive របស់​ Flash អ្នក​។
1ឧទាហរណ៍​ថា​ Flash ​របស់​អ្នក​គឺ Drive i: ​ដូច្នេះ​ត្រូវ​វាយ​ i: រួច​ចុច​ Enter

៣-​វាយ​អក្សរ​ attrib -a -s -h *. /s /d
រួច​ចុច​ Enter ហើយ​រង់​ចាំ​មួយ​ភ្លេត​ រាល់​ឯកសារ​លាក់​ទាំង​ប៉ុន្មាន​នឹង​ត្រូវ​បង្ហាញ​វិញ។
រួច​វាយ​ Exit ជា​ការ​ស្រេច​។