ដំឡើង Android លើ Windows

Android គឺ​ជាប្រភេទកូដ​ចំហ (Open Source) សម្រាប់​​ប្រព័ន្ធ​ដំណើរ​ការ​ទូរស័ព្ទ​ដៃ ដែល​មានន័យ​ថា លោកអ្នក​អាច​ចូល​ទៅ​កាន់​កូដ​នៃ​ប្រព័ន្ធ​ទាំងមូល​ដោយ​សេរីបាន ដែល​ខុសពី​ប្រភេទ​ Close Source លោកអ្នក​មិនអាច​មាន​សិទ្ធិឡើយ ដូចជា Windows OS ជាដើម ។
1Android អាច​ដំណើរការ​យ៉ាង​ងាយ​នៅលើ Windows PC ហើយ​ថែម​ទាំង​ងាយ​ស្រួល​ក្នុងការ​ទាញ​យក​ឧបករណ៍​ជំនួយ​បន្ថែម ឲ្យ​វាដំណើរ​ការ​កាន់តែ​ប្រសើរ​ផងដែរ ។
បញ្ជាក់៖ ​ដំណើរ​ការ​ជាមួយ Android 4.2.2 JellyBean ដោយ​ប្រើ 64-bit Android SDK Bundle ដំណើរ​ការ​លើ Windows 8 ប៉ុន្តែ​លោកអ្នក​ក៏អាច​ប្រើប្រាស់​ការអនុវត្តន៍​នេះសម្រាប់​ជំនាន់​ថ្មីជាង​នេះ​បាន ដូចជា Android 4.4 ក៏បានដែរ ។

តម្រូវការដំឡើង

  • Windows PC: លោកអ្នក​ត្រូវ​មានកុំព្យូទ័រ​ដែល​ដំណើរ​ការ​ជាមួយ Windows XP ឬ Vista, 7, 8 ។
  • Java: Java 6 ឬ ជំនាន់ក្រោយ​នេះ ព្រោះ​វាត្រូវ​បាន​ទាម​ទារដោយ​ Android SDK Bundle ។ បើ​មិន​ដំឡើង Java ទេ នោះ​មិនអាច​ដំណើរការ Android SDK បានឡើយ ។
  • Android SDK Bundle: សូម​ទាញ​យក​ជំនាន់​ចុងក្រោយ Android SDK bundle  ហើយ​ពន្លា​វា នោះ​លោកអ្នក​នឹង​ទទួល​បាន Folder ឈ្មោះ adt-bundle-windows-…​ សូម​កំណត់​ឈ្មោះ Folder នោះជា “Android SDK Folder” វិញ ដើម្បី​ឲ្យ​ងាយ​ចំណាំ ។ ក្នង​នោះទៀត​មាន Folder ពីរទៀតឈ្មោះ “eclipse” និង “sdk” ហើយ​នឹង File មួយ​ឈ្មោះថា “SDK Manager.exe” ។

1Android SDK packages: សូម ​ដំណើរការ​ “SDK Manager.exe” ពី​ក្នុង Folder Android SDK ។ សូម​ចុច​ធីកលើ “Android 4.2.2 (API 17)” នៅ​ក្នុង SDK Manager  វាសំខាន់​សម្រាប់ SDK packages ក្នុងការ​ដំណើរ​ការ Android នៅ​លើ Windows ។
1ណាំ: លោកអ្នក​អាច​ជ្រើស​រើស​ Package ណាដែល​ត្រូវ​ការ សូម​កុំធីក​យកមទាំងអស់ ដែលអាច​នាំ​ឲ្យ​លោកអ្នក​ទាញ​យក File ដែល​ទំហំ​កាន់​តែធំ​មេកាបៃ ។ 

  • SDK Platform
  • ARM EABI v7a System Image
  • Google APIs.

បន្ទាប់មក​សូម​ចុច​លើ Install packages… ដើម្បី​ទាញយក Package ដែល​ត្រូវការ​ ។

បង្កើត និង​ដំណើរ​ការ Android Virtual Device

តោះ! ចាប់​ផ្តើម​បង្កើត និង​ដំណើរ​ការ Android Virtual Device ដែល​នឹង​ដំណើរ​ការ​ដូច​ Android លើ​ទូរស័ព្ទ​ដូច្នោះដែរ ។

សូម​ដំណើរ​ការ “SDK Manager.exe” ពី Android SDK Folder ហើយចូល​ទៅកាន់ Tools > Manage AVDs នោះ Android Virtual Device Manager នឹង​បើក​ចេញ​មក ។
1សូម​ចុចលើប៊ូតុង New… លោកអ្នក​នឹងឃើញ Create new Android Virtual Device (AVD) ចេញមក សូម Configure AVD តាម​គំរូ​ខាងក្រោម៖
1ដើម្បី​អាច​ចាប់​ផ្តើម​ដំណើរ​ការបាន សូម​ចុចលើ AVD ដែល​បាន​បង្កើតនៅ​ក្នុង AVD Manager ហើយ​ចុច​លើ Start បន្ទាប់​មក Launch សូម​រង់ចាំវា​ដំណើរ​ការ​បន្តិច (អាច​ចំណាយពេល​យូរ​បន្តិច​ ពេលដំណើរ​ការ​ដំបូង) ។
1ជាចុងក្រោយ លោកអ្នក​នឹង​ទទួលបាន Android ជាលក្ខណៈ Virtualize ដែល​ដំណើរ​ការ​លើ Windows បាន ។ សូម​សាកល្បង​ Android ជំនាន់​ចុងក្រោយ Kitkat 4.4.2។
11