លប់​មេរោគ​ពីក្នុង Flash

មេរោគ​កុំព្យូទ័រ​នៅ​តែ​បន្ត​ចោទ​ជា​បញ្ហា​នៅ​ឡើយ ​ក្នុង​ពេល​បច្ចុប្បន្ន។ ​ប្រិយមិត្ត​ប្រាកដ​ជា ​បាន​ដឹង ទោះ​មិន​ច្រើន ក៏​មាន​សញ្ញាណ​ខ្លះៗ​អំពី​មេរោគ ដែល​នឹង​បង្ក​ផល​ប៉ះពាល់​ដល់​ម៉ាស៊ីន ជូន​ប្រើៗ​គាំង ​ចេញ​សារ​ប្លែកៗ ដំណើរការ​កាន់​តែ​យឺត​ទៅៗ រហូត restart ដោយ​ខ្លួន​ឯង​ក៏​មាន។
virusកាន់​តែ​ធ្ងន់ធ្ងរ​ទៀត​នោះ មេរោគ​អាច​បំផ្លាញ​ឯកសារ​នៅ​ក្នុង​កុំព្យូទ័រ មិន​ថា​ឯកសារ​ការងារ ឬ​មួយ​កម្មវិធី​ទេ។ ដូច្នេះ​រាល់​ម្ចាស់​កុំព្យូទ័រ​ទាំង​ឡាយ​តែង​ប្រុងប្រយ័ត្ន​បំផុត​ចំពោះ​ ការ​ទប់​ស្កាត់​ពី​មេរោគ។ ប្រភព​ចម្បង បន្ទាប់​ពី​ឆ្លង​តាម​អ៊ីនធឺណិត​នោះ គឺ​ការ​ដោត flash ដើម្បី copy ឯកសារ​ដោយ​មិន​បាន​ប្រុងប្រយ័ត្ន​ដែល​ផ្ដល់​ឱកាស​ឱ្យ​មេរោគ​ឆ្លង​ចូល​ទៅ​ ម៉ាស៊ីន។
មេរោគ​ឆ្លង​បាន​ដោយ​សារ​កត្តា​មួយ​ចំនួន​ដូច​ជា​ ​ឆ្លង​ដោយ​សារ​មុខងារ USB autorun បើក​ចោល​ជា​ដើម។ មេរោគ​នៅ​លើ USB ជា​ច្រើន ​អាច​បង្ក​ផល​ប៉ះពាល់​ដល់​កុំព្យូទ័រ ហើយ​យើង​ក៏​មិន​អាច​បញ្ឈប់​ដំណើរការ​របស់​វា​បាន។ ដូច្នេះ អ្នក​ប្រើ​ជា​ច្រើន​ ប្រសិន​មេរោគ​រាតត្បាត​យ៉ាង​ខ្លាំង​នៅ​ក្នុង​កុំព្យូទ័​របស់ខ្លួន​ហើយ​នោះ ​មុខ​ជា Format កុំព្យូទ័រ​ហើយ​មែន​ទេ។ ខាង​ក្រោម​នេះ​ជា USB virus ល្បី​បំផុត​ប្រចាំ​នៅ Windows 7, Vista និង XP:

– Autorun.inf
– Ravmon.exe
– New Folder.exe
– svchost.exe
– Heap41a
– Flash_Disinfector.exe
– boot.exe
– 3B_password_viewer.exe
– iph.exe
– unvise32.exe
– bad1.exe bad2.exe bad3.exe
– msmsg.exe
– system.exe
– newfolder.exe

– ពេល​ដោត flash ចូល​ហើយ សូម​កុំ​ទាន់​បើក​ចូល​ទៅ​យក​ឯកសារ​ដោយ​ផ្ទាល់។ នៅ​ពេល​ដោត flash ចូល​ទៅ​កុំព្យូទ័រ នោះ​នឹង​បង្ហាញ​ផ្ទាំង​ថ្មី​មួយ​គឺ AutoPlay។ ដើម្បី​ជៀសវាង​ឆ្លង virus សូម​កុំ​ចុច​ឱ្យ​ដំណើរការ​កម្មវិធី​ណា​មួយ​ឱ្យ​សោះ ពោល​គ្រាន់​តែ​បិទ​ចោល​វិញ​ដោយ​ចុច​ខ្វែង​ក្រហម ហើយ​អនុវត្ត​តាម​ជំហាន​បន្ត​ទៀត​ដូច​ខាង​ក្រោម៖