កុំព្យូទ័រ​ដ៏​ទំនើប​បំផុត​LifeBook

កុំព្យូទ័រ ​ដ៏​ទំនើប​បំផុត​LifeBook​ អាច​បំបែក​ Hardware ​របស់​ខ្លួន​ធ្វើ​ជា​សំភារៈ​ប្រើ​ប្រាស់​៤​យ៉ាង​ (​LifeBook ​=​ Tablet ​+ ​Phone ​+​ Camera ​+​ Laptop​)

បើសិន​អ្នក​តែងតែ​ចេញមកក្រៅ ទៅ​សាលារៀន ឬ​ទៅ​កន្លែងធ្វើការ អ្នក​ប្រហែលជា​ត្រូវការ​យ៉ាង​ចាំបាច់​នូវ​ទូរ​សព្ទ័​ដៃ​ដាក់​ក្នុង​ហោ​ប៉ាវ រីឯ​Laptop និង​Tablet ដាក់​ក្នុងកា​តាប​ស្ពាយ​ពី​ខាងក្រោយ ចំណែកឯ​ម៉ាស៊ីនថតរូប ស្ពាយ​ខាង​ហើយ​មើលទៅ។ ប៉ុន្តែ​ឥឡូវនេះ ក្រុមហ៊ុន Fujitsu និយាយថា​សកម្មភាព​សំពីងសំពោង​ទាំងអស់នេះ វា​ហួស​សម័យ​ហើយ។

តើ​លោកអ្នក​ធ្លាប់​គិតដល់ បច្ចេកវិទ្យា​ដ៏​ទំនើប ដែល​អាច​បូក​បញ្ចូលរ​វាង​វត្ថុ​ទាំង​បួន​យ៉ាង ដូចជា​Laptop ទូរស័ព្ទ និង​ម៉ាស៊ីនថតរូប ព្រមទាំង​Tablet ឲ្យ​ទៅជា​កំ​ព្យូ​ទ័​រ​យួរដៃ​ក៏​ទាន់សម័យ​បំផុត? តើ​ប្រិយមិត្ត Happy Cambodia ជឿថា​តើ​វា​ទៅរួច​ដែរឬទេ? ជាមួយនឹង​បច្ចេក​ក៏​ទំនើប​បំផុត​របស់​ក្រុមហ៊ុន​អេ​ឡិច​ត្រូ​និ​ច​Fujitsu លោក​អ្នកនឹង​ទទួលបាន កំ​ព្យួ​ទ័​រ​យួរដៃ​តែមួយ​គ្មាន​ពីរ គឺ​LifeBook។ LifeBook ត្រូវ​បង្កើតឡើង​ក្នុង​គោលបំណង​ចែករំលែក​នូវ ផ្នែក​អា​ឡិច​ត្រូ​និ​ច​មួយចំនួន ដែល​អាច​ទាញ​ចេញពី Laptop ហើយ​យកមក​ខាងក្រៅ​សម្រាប់​ប្រើប្រាស់​បាន (Share Hardware)។

ជាមួយនេះ​ផងដែរ ចំពោះ​LifeBookក្នុង​មួយគ្រឿង លោក​អ្នកនឹង​ទទួលបាន​Laptop Phone និង​Camera ព្រមទាំង​Tablet ដែល​អាច​ប្រើប្រាស់​បានជា​ធម្មតា​នៅពេល​យក​ចេញមកក្រៅ។ មិនតែប៉ុណ្ណោះ សម្រាប់​ផ្នែក​របស់​វា ដូចជា​Laptop មិនមាន​Keyboard សម្រាប់​វាយ​អក្សរ​ផ្ទាល់​ទេ ប៉ុន្តែ​ពេលដែល​យើង​ដាក់ Tablet ចូលទៅ​វា​មាន​តួនាទី​ជា​Keyboard សម្រាប់​វាយ​អក្សរ​លើ​អេក្រង់​នោះ​ភ្លាម (Touch QWERTY Keyboard)។ មិន​ខុស​ពីនេះ​ផងដែរ រាល់​ផ្នែក​អេ​ឡេ​ត្រូ​និ​ចផ្សេងៗរបស់​វា​ដូចជា​ទូរស័ព្ទ ឬ​ម៉ាស៊ីនថតរូប ដែល​ត្រូវបាន​ត​ភ្ជាប់​ពេលដែល​យើង​ប្រតិ​ប​ត្ត​ការ​ចូលគ្នា នោះ​កម្មវិធី និង​ឯកសារផ្សេងៗទៀត ក៏​នឹង​ត្រូវបាន​តំណើរការ​ដោយ​ស្វ័យប្រវត្តិ​រួមជាមួយ​គ្នា​ផងដែរ។

ជាមួយគ្នានេះដែរ បច្ចេកវិទ្យា​ដ៏​ទំនើប​មួយ​នេះ គឺ​មិន​ត្រឹមតែ​ជួយ​សម្រួល​ឲ្យ​មាន​ភាពងាយស្រួល​ប៉ុណ្ណោះ​ទេ តែ​ថែមទាំង​ធ្វើ​ឲ្យ​យើង​ចំណេញ ដោយ​មិនចាំបាច់​ខ្ជះខ្ជាយ​ក្នុងការ​ផ្ទុក​នូវ​ឯកសា​រផ្សេងៗ រូបភាព និង​បទ​ចម្រៀង​ម្តង​ហើយ​ម្តងទៀត​នោះទេ។ ឧទាហរណ៍​ថា យើង​មាន​បទ​ចម្រៀង​នៅក្នុង​ទូរស័ព្ទ​ហើយ ហេតុអ្វី​យើង​ត្រូវមាន​បទ​ចម្រៀង​ដដែល​នោះ នៅក្នុង​កុំព្យូទ័រ​ទៀត? ហើយ​ប្រសិនជា​យើង​មាន​រូបភាព​ក្នុង​ម៉ាស៊ីនថតរូប​រួចហើយ ហេតុអ្វី​បានជា​យើង​ត្រូវ​ថតចំលង​វា​ចូលក្នុង​កុំព្យូទ័រ​ធ្វើ​អ្វី?

ដូច្នេះហើយ​ជំនួស​ឲ្យ​អ្វី​ទាំងអស់នេះ Fujitsu បាន​បង្កើត​នូវ​គំនិត​ច្នៃប្រឌិត​ថ្មី ដោយ​ទាញយក​ម៉ាស៊ីនថតរូប ទូរស័ព្ទដៃ Laptop និង Tablet ទាំងអស់នេះ មក​ប្រមែប្រមូល​បង្កើតជា​ផ្នែក​អេ​ឡិច​ត្រូ​និ​ច ដែល​ផ្នែកនីមួយៗ អាច​យកមកប្រើ​នៅ​ខាងក្រៅ​បាន ដែល​ត្រូវបាន​ឲ្យ​ឈ្មោះថា LifeBook។
11