កម្មវិធី​ Mac ​​ឥត​គិត​ថ្លៃ

អ្នក​ប្រើ​ប្រាស់​ កុំព្យូទ័រ​ម៉ាក​ Machintosh ឬ​ Mac ​តែង​តែ​ជួប​ប្រទះ​បញ្ហា​ខ្វះ​កម្មវិធី​ប្រើ​ប្រាស់​ បើ​ប្រៀប​ធៀប​នឹង​កុំព្យូទ័រ​PC។

ប្រសិន​បើ​អ្នក​មិន​ទៅ​រក​ក្រុម​ហ៊ុន​ផ្ដល់​សេវាកម្ម​លក់​ និង​ជួសជុល​កុំព្យូទ័រ​ប្រភេទ​នោះ​ទេ​ អ្នក​នឹង​​ធុញ​ទ្រាន់​នឹង​កុំព្យូទ័រ​របស់​អ្នក​មិន​ខាន​ ដែល​ផ្ទុយ​ពី​អ្នក​ប្រើ​ប្រាស់​ PC​អាច​ដោនឡូត​កម្មវិធី​មួយ​ចំនួន​ដោយ​ឥត​គិត​ថ្លៃ​​​តាម​អ៊ីនធឺណេត។
1

តាម​ពិត​ទៅ​ មាន​គេហទំព័រ​​មួយ​ ថ្វីត្បិត​តែ​ផ្ដល់​កម្មវិធី​មិន​ច្រើន​ប៉ុន្មាន​ ប៉ុន្តែ​កម្មវិធី​ខ្លះ​ពិត​ជា​ចាំ​បាច់​ដូច​ជា​ កម្មវិធី​ចាក់​វីដេអូ​ VLC Player ​កម្មវិធី​ថត​សំឡេង​ Audacity និង​ហ្គេម​មួយ​ចំនួន​ផង​ដែរ ផ្ដល់​ឲ្យ​អ្នក​ដោនឡូត​ដោយ​សេរី។ អ្នក​និយម​​លេង​ហ្គេម​ អាច​​ដោន​ឡូត​​ពី​​ក្នុង​គេហទំព័រ​​នេះ​បាន​ ពី​​ព្រោះ​​មាន​​​​កម្មវិធី​​ហ្គេម Free ​​ជា​​ច្រើន។
ដើម្បីទទួលបានកម្មវិធីទាំងនេះសូម៖ ចុច​ត្រង់​នេះ