Google Translate សម្រាប់​ Android

កាល​ពី​ប៉ុន្មាន​ម៉ោង​មុន​នេះ ក្រុមហ៊ុន Google ទើប​តែ​បាន​ធ្វើ​ការ​ប្រកាស​ចេញ​​នូវ​កម្មវិធី Google Translate សម្រាប់​ប្រព័ន្ធ​ប្រតិបត្តិការ Android ថ្មី​ដែល​អាច​ដំណើរការ​ដោយ​មិន​ចាំបាច់​មាន​អ៊ីនធឺណិត (offline)  ហើយ​សម្រាប់​កម្មវិធី​នេះ​គឺ​​មាន​សមត្ថភាព​អាច​ធ្វើ​ការ​បក​ប្រែ​​ភាសា​បាន​ចំនួន ៥០​ ផ្សេងៗ​គ្នា ។
1សម្រាប់​កម្មវិធី Google Translate ថ្មី​គឺ​អាច​ដំណើរការ​បាន​ជា​មួយ​ប្រព័ន្ធ​ប្រតិបត្តិការ Android ដែល​មាន​​កំណែ​​​ចាប់​ពី Android 2.3 Gingerbread ឡើង​ទៅ ហើយ​សម្រាប់​ភាសា​គឺ​អាច​ dowload បាន​តាម​​រយៈ menu “Offine language” ដែល​មាន​នៅ​លើ​កម្មវិធី ។ ​
1បម្រាម៖ ​សម្រាប់​ការ​ download ភាសា​​​ដាក់​ទៅ​ក្នុង​ទូរស័ព្ទ​គឺ​អាច​នឹង​​​ចំណាយ​ទំហំ​​អង្គ​ផ្ទុក​ ទិន្នន័យ​ជាប់​ម៉ាស៊ីន​ធំ​បន្តិច ដូច្នេះ​​​​សូម​​​អ្នក​គួរ​​គិត​ឲ្យ​បាន​ច្បាស់​ជា​មុន​សិន​ទើប​ download ជា​ក្រោយ ។ ​យ៉ាង​ណា​មិញ​​​​​នៅ​ពេល​​ដំឡើង​រួច​កម្មវិធី Google Translate នឹង​មាន​ភាសា​ចំនួន​ពីរ​សម្រាប់​ឲ្យ​ជ្រើស​រើស​ដើម្បី​ប្រើ​នៅ​លើ​កម្មវិធី​ ​គឺ​ ភាសា​ អង់គ្លេស និង​ អាល្លឺម៉ង់​ ​ហើយ​ចំពោះ​​​​ទំហំ​កម្មវិធី​ដែល​នឹង​ត្រូវ​​ផ្ទុក​​នៅ​លើ​ម៉ាស៊ីន​នោះ​គឺ​ មាន​ទំហំ 280BM ។
សូម​បញ្ជាក់​ថា សម្រាប់​កម្មវិធី Google Translate ​ថ្មី​​គឺ​​នឹង​ត្រូវ​​ប្រើ​ដោយ​មាន​កំណត់​បន្តិច​សម្រាប់​ការ​ប្រើ​ដោយ​ គ្មាន​អ៊ីនធឺណិត មាន​ន័យ​ថា​ គេ​អាច​ប្រើ​បាន​តែ​ជា​មួយ​នឹង​​​អក្សរ​ (Text ) ប៉ុណ្ណោះ ដោយ​ឡែក​សម្រាប់ voice translation (បក​ប្រែ​តាម​រយៈ​សំឡេង​) និង image translation​ (បក​ប្រែ​តាម​រយៈ​រូប​ភាព​) គឺ​មិន​អាច​ដំណើរការ​ដោយ​គ្មាន​អ៊ីនធឺណិត​នោះ​ទេ ៕