10 ចំណុចដឹងពី Problems កុំព្យូទ័រ

1ចំណុចទី១៖ កុំព្យូទ័ររបស់លោកអ្នកដំណើរការយឺតខុសពីធម្មតាវាពិតជាត្រឹមត្រូវនៅពេលកុំព្យូទ័រ លោកអ្នក  មានពពួក Viruses, Worm ,Trojan ឬក៏ការវាយប្រហារផ្សេងៗទៀត ដំណើរ ការណ៍ គឺវាទាញយកនូវធនធានរបស់ CPU និង RAM ច្រើនណាស់ ដូច្នោះហើយទើបធ្វើ ឲ្យប្រព័ន្ធកុំព្យូទ័រ របស់អ្នកយឺតខុសពីធម្មតា។

ចំណុចទី២៖ កុំព្យូទ័ររបស់អ្នកមាននូវ Message សញ្ញាទាំងនេះមានន័យថា កុំព្យូទ័ររបស់លោកអ្នក មាននៅដំណើរការណ៍របស់ malware, spyware ឬ adware ។

ចំណុចទី៣៖ នៅពេលលោកអ្នកភ្ជាប់ទៅកាន់ Internet  Windows ឬ Browser លេចនូវផ្ទាំង ជាច្រើន ដែលលោកអ្នកមិនដែលបានស្នើសុំ។ មានការរំខានជាច្រើនដែលត្រូវបានបង្កើតឡើង ដើម្បីភ្ជាប់ លោកអ្នកទៅកាន់ Website ដែលអ្នកមិនចង់ទៅ ឬក៏ឃើញនូវការបញ្ឆោតផ្សេងៗ។ ជាធម្មតា វាអាចកើត មានឡើងនៅពេលលោកអ្នកស្វែងរកនូវអ្វីមួយក្នុង Search Engine ឬក៏វាយ ចូលទៅក្នុង URL នៅក្នុង Address bar

ចំណុចទី៤៖ លោកអ្នកមិនអាចភ្ជាប់ទៅកាន់ Internet ឬក៏ ភ្ជាប់បានក៏ប៉ុន្តែមានលក្ខណៈយឺត ខ្លាំជាង ធម្មតា  ការបាត់បង់នូវ Connectionn របស់ Internet វាក៏ជាអាការៈរបស់ពពួក Malware វាប្រហារ ផងដែរ។ នេះក៏អាចកើតមានដោយសារតែក្រុមហ៊ុនផ្តល់សេវាកម្ម Internet  ឬ Wireless Router និង Modem ផងដែរ។ ប្រសិនបើមានការវាយប្រហារពី Malware នោះគឺ Malware ធ្វើការភ្ជាប់ទៅ កាន់ URL ឬ បើកនូវ connection ផ្សេងៗដែលអ្នកមិនដឹងដែលជាហេតុ បណ្តាល ឲ្យល្បឿន Internet ចុះថយ។
ចំណុចទី៥៖ កម្មវិធីកម្ចាត់មេរោគលែងឃើញ ខ្លួន និង firewall ត្រូវបានបិទ នេះក៏ជាសញ្ញាមួយរបស់ malware ផងដែរ គឺវាទៅបិទនូវរាល់សុវត្តិភាព នៅក្នុងកុំព្យូទ័ររបស់អ្នក និងកម្មវិធីសុវត្តិភាពដែល បាន ដំឡើងនៅក្នុងកុំព្យូទ័រទាំងអស់។

ចំណុចទី៦៖ កម្មវិធីមិនដំណើរការណ៍ នៅពេលដែលមានការប៉ះពាល់កម្មវិធីនៅលើ Sart Menu ឬ Desktop គឺកម្មវិធីទាំងនោះឈប់ដំណើរការណ៍ ហើយកម្មវិធីផ្សេងៗចាប់ផ្តើមដំណើរការណ៍។ ក្នុងករណី នេះអាចបណ្តាលមកពីការដំឡើងនូវកម្មវិធីមិនបានល្អ និងការ Update តែប្រសិនបើ ករណីនេះកើត ឡើង មិនទៀតទាត់នោះប្រហែលជាកុំព្យូទ័រមាន Malware ហើយជាពិសេស កើត ឡើងនៅពេលដែល លោកអ្នកព្យាយាមបើក នូវកម្មវិធីសុវត្តិភាពផ្សេងៗ និង ការព្យាយាម fix នូវ Malware។

ចំណុចទី៧៖ កុំព្យូទ័រលោកអ្នកមាននូវកម្មវិធីថ្មីៗ ប្រសិនបើកុំព្យូទ័រលោកអ្នកមាននូវកម្មវិធីនៅលើ Desktop ដែលត្រូវបាន download ហើយដំឡើង ដោយមិនការយល់ព្រមពីអ្នក នោះកុំព្យូទ័ររបស់ អ្នកមានការឆ្លងមេរោគហើយ។ ជាធម្មតាកម្មវិធីទាំងនេះមានផ្ទុកនូវទិន្នន័យមិនល្អ ហើយមានការលំបាក នៅក្នុងការ Uninstall ជាងកម្មវិធីធម្មតា។

ចំណុចទី៨៖   ឯកសារលោកអ្នកមានការផ្លាស់ប្តូរទីតាំង មាននូវប្រភេទ malware ខ្លះគឺបង្កើតឡើង ដើម្បីលុប ឬ Encrypt នូវព័ត៌មានរបស់អ្នក។ ម្យ៉ាងវិញទៀតទិន្នន័យលោកអ្នកត្រូវ បានផ្លាស់ប្តួរ ពីកន្លែង មួយ ទៅកាន់កន្លែងមួយផ្សេងទៀតដោយមិនដឹងខ្លួន។

ចំណុចទី៩៖ កុំព្យូទ័រលោកអ្នកមាននូវការលឺសំឡេងជាភាសាចម្លែកមួយ ឬក៏មាននូវព័ត៌មាន ដែលមាន អក្សរជាភាសាមួយដែលអ្នកមិនបានជួបពីមុនមក និងមិនបានដាក់។

ចំណុចទី១០៖ កុំព្យូទ័ររបស់អ្នកមានចាប់ផ្តើមនូវសកម្មភាពដោយខ្លួនឯង ឬ ផ្ញើនូវ Email ទៅកាន់អ្នកដទៃដោយមិនដឹងខ្លួន។