មើលអ្នកធ្លាប់ log ចូលកុំព្យូទ័រ​

តើនរណា​ខ្លះ​ធ្លាប់ log ចូលមកកាន់​កុំព្យូទ័រ​របស់អ្នក ?តើ​លោកអ្នក​ចង់ដឹងទេថាមាននរណា​ខ្លះ​ធ្លាប់​ log មកកាន់​កុំព្យូទ័រ​របស់អ្នក ? នៅ​ក្នុង Windows យើងអាច​ធ្វើការ enable logon auditing ​ដែល​មាននាទី​ក្នុង​ការចាប់យករាល់សកម្មភាព​ដែល​ធ្លាប់  logon ​មកកាន់​កុំព្យូទ័រ​របស់យើង ។

Setting របស់  audit logon events នឹងចាប់យកសកម្មភាពទាំងការ logon ជា​លក្ខណៈ local និងជា​លក្ខណៈ Network ដោយការ logon ​នីមួយៗ​បានបញ្ជក់អំពី​ព័ត៌មាន​ផ្សេងៗ​ទាក់ទងនឹង user account ​ដែល​បាន​ធ្វើការ log ចូល​ជាមួយនឹង​ពេលវេលានៃការ logon និង logoff ។ ដើម្បី​អាចចូល ទៅមើលសកម្មភាព log ​ទាំងអស់​នោះបានសូមធ្វើតាមវិធីសាស្រ្តដូច​ខាងក្រោម​៖
​ដំណើរ​ការ​LogonAuditing
​ជាដំបូង​សូមបើក  local group policy editor ដោយចូល​ទៅកាន់ Start Menu រួចវាយ gpedit.msc នៅ​ក្នុង search box ។
1នៅពេល​ដែល​បានបើក​នូវ local group policy editor ហើយនោះ សូមចូល​ទៅតាម Folder Location ដូច​ខាងក្រោម​៖

Local Computer Policy –> Computer Configuration –> Windows Settings –> Security Settings –> Local Policies –> Audit Policy.
​បន្ទាប់មក​សូម double-click ​ទៅលើ Audit logon events ដើម្បី​ចូលទៅ​កំណត់ Option ។
1

នៅ​ក្នុង Properties Tab សូម​ធ្វើការ enable Success checkbox ​សម្រាប់​មើលរាល់ការ logon ចូលដោយជោគជ័យ ហើយ​លោកអ្នក​ក៏​អាច enable Failed checkbox ដើម្បី​មើល​នូវ​ការ logon ​ដែល​មិនបាន​សម្រេច ។
1ចូលទៅមើល  Logon Events

ក្រោយពីបានដាក់​ដំណើរ​ការ  Setting នេះហើយ Windows នឹង​ធ្វើការ​បញ្ចូល​នូវ​សកម្មភាព​ដែល​មាន​ដូចជា username ពេលវេលានៃការ log ចូល​ទៅកាន់​ប្រព័ន្ធ​សុវត្ថិភាព​នៃការ log (System Security log)
ដើម្បី​បើកមើលរាល់សកម្មភាព log ​ទាំងនោះ សូមចូល​ទៅកាន់ Event Viewer ដោយវាយពាក្យ “Event Viewer” ទៅ​ក្នុង search box របស់ Start Menu ។
1

ក្រោយពីបានបើក Event Viewer ហើយ សូមចូល​ទៅកាន់  Windows log -> Security
​បន្ទាប់មក​សូមរកមើល​នូវ​សកម្មភាព log ទាំងឡាយណា​ដែល​មាន Event ID 4624 ​ដែល​តំណាង​ឲ្យ​សកម្មភាពនៃការ logon មកកាន់​កុំព្យូទ័រ​ដោយជោគជ័យ ។
1យើងអាច double-click លើ events ​ទាំងនោះ​ហើយ​វានឹង​ឃើញយើង​នូវ​ព័ត៌មានដូច​រូបភាព​ខាងក្រោម​៖
1Web IT CAMBO-20-2-2014 copy