​បង្កើត​កម្មវិធី​របស់​ Windows Phone

Web IT CAMBO-20-2-2014 copyប្រើ Visual Studio ជា​ IDE សម្រាប់​ Develop App នៅក្នុង​ Windows Phone។
1
តម្រូវការ​មុន​ចាប់ផ្តើម

 • មុននឹង​ចាប់​ផ្តើម​កុំព្យូទ័រ​របស់​អ្ន​ក​ត្រូវ​តំឡើង Windows 8 x64 ។
 • ចូលទៅទាញយក SDK របស់​ Windows Phone
 • ប្រសិន​បើ​កុំព្យូទ័រ​របស់​អ្នក​មិនទាន់មាន Visual Studio ហើយ​នៅពេល​អ្នក​​តំឡើង Windows Phone SDK វានឹង​ធ្វើការ​ដំឡើង Visual Studio Express ឱ្យ​អ្នក​
 • តែបើ​អ្នក​មាន​ Visual Studio ហើយវាដំឡើង​អ្វី​ទាំង​អស់​ដែល​អ្នក​ត្រូវ​ការ​នៅពេល Develop Windows Phone App

ការ​ចាប់​ផ្តើម​បង្កើត Project

 • សូម​បើក​កម្មវិធី Visual Studio ឡើង​ ហើយ​សូម​ចុចលើ New Project… ឬចូលទៅ FILE => New Project

1

 • លោក​អ្នក​អាច​ជ្រើសរើសភាសា​ដែល​លោក​អ្នក​ចេះឬ​ជំនា​ញ​ដើម្បីយក​មក​បង្កើត Windows Phone App តែក្នុង​នេះខ្ញុំ​ជ្រើស​យកភាសា​ C#
 • បន្ទាប់​ពីជ្រើសយក C# ហើយ​សូម​ពន្លាត​ Menu ហើយ​ជ្រើស​យក Windows Phone បន្ទាប់មក​ទៀត​សូម​ជ្រើស​យកប្រភេទ​ Project ក្នុងការ​បង្កើត App នៅក្នុង​ឧទាហរណ៍នេះខ្ញុំ​ជ្រើស​យក Windows Phone Application
 • នៅភ្នែក​ខាងក្រោម​នោះ​អ្នក​ដាក់​ឈ្មោះ​ឱ្យ Project និង Solution របស់​អ្នក​បាន​ហើយ​អ្នក​ក៏អាច​កំណត់​ទីតាំងសម្រាប់​ទុក Project នៅក្នុង​កុំព្យូទ័ររបស់​អ្នក​បាន​ដែរ ។

1ចុចលើ OK បន្ទាប់​មកនឹងមាន Dialog Box លេច​ឡើង​ដើម្បី​ឱ្យអ្នក​កំណត់ Target Version នៅក្នុង Windows Phone App របស់​អ្នក​ ហើយចុច​ OK

 1. នៅពេល​ដែល​អ្នក​ជ្រើស​យក Windows Phone OS 8.0 នោះ App របស់​អ្នក​អាច​ដំណើរការ​តែនៅលើ Windows Phone 8
 2. បើអ្នក​ជ្រើសរើស Windows Phone OS 7.1 នោះ​ App របស់​អ្នក​អាចដំណើរការ​ទាំង Windows Phone OS 7.1 និង Windows Phone 8 devices.

1នៅពេល​នេះ​អ្នក​នឹង​ទទួល​បាន​ Project របស់​ Windows Phone App ថ្មីមួយ​​ដែល​មាន​បញ្ជាក់​ដូច​ខាងក្រោម​

 1. នៅផ្នែក​កណ្តាល​គេ​មាន​ដែល​មាន​កូដ​នោះជា XAML ដែល​ជាកូដ​សម្រាប់​កំណត់​រូបរាង​ UI របស់​ App
 2. ផ្នែក​ខាងស្តាំជាកន្លែង​បង្ហាញ​លទ្ធផល​របស់​កូដ XAML (Emulator)
 3. ផ្នែក​ខាង​ស្តាំ​ជា Solution Explore សម្រាប់​បង្ហាញ​ពី ឈ្មោះ​File ដែល​មាន​នៅក្នុង Project ដែល​យើង​កំពុងតែធ្វើការ​ជាមួយ។
 4. សម្រាប់​កូដ​ដែល​ប្រើប្រាស់​ចំពោះ​សកម្មភាព​ទៅលើ​ App តាម​ធម្មតា​គឺ​មិន​បង្ហាញ​ឱ្យអ្នក​ឃើញ​ទេបន្តែអ្នក​អាច​ចូលទៅកាន់​កូដបាន​ដោយចុច F7 ឬ Right Click លើ​កូដ XAML => View Code ។

1