ភ្ជាប់​ Internet ពី Android ទៅ​កុំព្យូទ័

Web IT CAMBO-20-2-2014 copyរបៀបភ្ជាប់​ Internet ពីទូរស័ព្ទ Android ប្រើលើ​កុំព្យូទ័រ
Router,notebook,PC,mobile phone and euro sign.
របៀបភ្ជាប់​ Internet ពីទូរស័ព្ទ Android ប្រើលើ​កុំព្យូទ័រ

ពេលខ្លះ ការប្រើអិនធើណិត នៅលើទូរស័ព្ទដៃ ដែលដើរដោយ Android ដូចជា សាមស៊ុង​ជាដើម មិនទាន់ចិត្តទេមែនទេ? ហើយការប្រើលើ​ទូរស័ព្ទ ពិតជាពិបាក និងមិន​ពេញលក្ខណៈដូច​កុំព្យូទ័រនោះទេ។
ខាងក្រោមនេះ ជាវិធីក្នុងការ​តភ្ជាប់ អិនធើណិត ពីទូរស័ព្ទ ដែលប្រើ Android ទៅប្រើប្រាស់លើ​កុំព្យូទ័រ ងាយៗ និងមិនចាំបាច់ ពិបាកក្នុងការ អូសខ្សែចុះឡើងទៀតផង។

ជំហានចាប់ផ្តើម លោកអ្នកត្រូវដឹងថា ទូរស័ព្ទលោកអ្នក បានភ្ជាប់អិនធើណិត និងដើរដោយរលូនហើយ។ បន្ទាបមកសូមលោក​អ្នក អនុវត្តន៌​តាម​ការណែនាំដូចខាងក្រោម៖

១. បច្ចេកវិទ្យានេះ ត្រូវបានគេហៅថា Techering and Protable Hotspot ប្រើសម្រាប់ ចែករំលែក ការប្រើប្រាស់ អិនធើណិត ចេញពី ទូរស័ព្ទ​ទៅកាន់ កុំព្យូទ័រ។ ដើម្បីចូលទៅកាន់​ទីនេះ លោកអ្នក ត្រូវ ចុច Setting » More Options » Techering and portable hotspot

នៅទីនេះ មាន៣ជំរើសដែលលោកអ្នកត្រូវជ្រើសរើសគឺ៖

២. Portable Wifi hotsop: បើកទីនេះ គឺទុកទូរស័ព្ទជា អ្នកផ្តល់សេវា Wifi ដោយលោកអ្នកគ្រាន់តែ បើក​ប្រព័ន្ធទទួល Wifi នៅលើកុំព្យូទ័រ ហើយចុច Connect ជាការស្រេច។ តែចំនុចនេះ លោកអ្នក ត្រូវកំណត់ឈ្មោះ និងលេខសំងាត់ ការពារកុំឲ្យអ្នកផ្សេងអាចប្រើបាន។ (សូមមើលវីដេរអូរ ពីរបៀបនៃការកំណត់ឈ្មោះ និងលេខសំងាត់)

៣. USB Techering: ប្រើសម្រាប់ភ្ជាប់​ងាយស្រួល ដោយគ្រាន់តែលោកអ្នកភ្ជាប់ខ្សែ (ឌុយ connnect) ពីទូរស័ព្ទ ទៅកាន់ប្រហោង USB នៅកុំព្យូទ័រ ហើយធីក​ក្នុងប្រអប់ បន្ទាប់រងចាំបន្តិច ដើម្បីឲ្យឧបករណ៌ពីនេះស្គាល់គ្នា ជាការស្រេច។

៤. Bluetooth Techering: ប្រើសម្រាប់ ភ្ជាប់ទៅកាន់កុំព្យូទ័រ តាមរយៈបច្ចេកវិទ្យា Bluetooth របស់ទូរស័ព្ទ និងកុំព្យូទ័រ តែចំនុចនេះ ទាមទា​ឲ្យកុំព្យូទ័ររបស់លោកអ្នក មានប្រព័ន្ធ Bluetooth និង អាចស្គាល់គ្នាជាមួយ Bluetooth របស់ទូរស័ព្ទ។ ងាយស្រួលទេ? ដូច្នេះ​លោកអ្នកមិនចាំបាច់ពិបាក​ក្នុងការប្រើលើទូរស័ព្ទទៀតទេ តែលោកអ្នកត្រូវប្រាកដថា ការប្រើនេះ គឺគិតលុយ​ធម្មតា ដូចប្រើលើ ទូរស័ព្ទដែរ ប្រើច្រើន អស់ច្រើន…

ចំណាំ៖ ការរៀបរាប់ខាងលើនេះ គឺសម្រាប់តែ​ទូរស័ព្ទស៊េរី សាមស៊ុង តែប៉ុណ្ណោះ បើម៉ាកផ្សេង អាចខុសគ្នាបន្តិចបន្តួច៕