បញ្ចូលអក្សរខ្មែរក្នុង Android

Web IT CAMBO-20-2-2014 copyបញ្ចូល អក្សរខ្មែរ ទៅទូរស័ព្ទ Android ដោយខ្លួនឯង
1
ប្រសិនបើលោកអ្នក​ ប្រើប្រាស់ ទូរស័ព្ទ​ដែល​បំពាក់ដោយ ប្រព័ន្ធ ប្រតិបត្តិការ Android ចាប់ពី កំនែ 4.1.2 ឡើងទៅ លោកអ្នកមិន ចាំបាច់ត្រូវ​ការ​ចំណាយប្រាក់ ដើម្បីទៅរក​ជាង​ តំឡើងពុម្ភអក្សរខ្មែរ ទៀតទេ គឺធ្វើដោយខ្លួនឯង​តែម្តង។

សូមអរគុណដល់ khmertype.com ដែលបាន​ចែករំលែក​វីដេអូ ដ៏ល្អនេះ…
ដើម្បីតំឡើងបាន សូមលោកអ្នក​អនុវត្តន៌តាម ជំហានបន្តបន្ទាប់ដូចខាងក្រោម៖

១. ត្រួតពិ​និត្យមើល កំនែ (Version) របស់ Android ដែលលោក អ្នកកំពុងប្រើ តើវាពិតជា 4.1.2 ដែររឺទេ ដោយចូលទៅកាន់ Setting » About Device រឺ About Phone » បន្ទាប់មកសូម ស្វែង រកពាក្យ Version រឺ Android Version រឺ Firmware Update
២. ប្រសិនបើ វាត្រឹមត្រូវជា 4.1.2 មែន សូមចូលទៅកាន់ Playstore ហើយ ស្វែងរកកម្មវិធី​មួយឈ្មោះថា MultiLing Keyboard ហើយធ្វើការ​Download និងបញ្ចូល។ សូមចុចទីនេះ ដើម្បី Download អក្សរខ្មែរ និង កម្មវិធី MultiLing Keyboard ដោយឥតគិតថ្លៃ

 ក្រោយពេល បញ្ចូលបានបញ្ចប់ សូមចុច បិទកម្មវិធី Playstore
៣. បន្ទាប់មក សូមលោកអ្នក បញ្ចូល អក្សរខ្មែរ សូមចុចទីនេះដើម្បី Download ដោយ ឥតគិតថ្លៃ
៤. ក្រោយពេល បញ្ចូលអក្សរខ្មែរហើយ សូមចូលទៅកំណត់ភាសា ដោយចូលទៅកាន់ Setting » Display » Font Style » ជ្រើសរើសយក​ Khmer
 ៥. បន្ទាប់មក សូមចូលទៅកំណត់ ក្តារចុច (Keyboard) ដោយចូល ទៅកាន់ Setting » Languate and input » Default សូមជ្រើសរើស​យក Multiling Keyboard
 រូបភាពនេះ បង្ហាញនៅក្នុង Facebook
បន្ទាប់មក សូមលោកអ្នកសាកល្បង ប្រើប្រាស់ ដោយចូលទៅកាន់ Search ហើយ ជ្រើសរើសយក «ភាសាខ្មែឬ» នៅលើក្តារចុច
ពេល នោះ លោកអ្នកនឹងបានឃើញ អក្សរខ្មែរ គ្រប់លក្ខណៈ មាននៅ លើទូរស័ព្ទដៃរបស់លោក ដោយមិនចាំបាច់ចំណាយ​ប្រាក់​ឡើយ សូមរីករាយទាំងអស់គ្នា…
សូមបញ្ជាក់ ដំណាក់កាលខាងលើនេះ គឺប្រើសម្រាប់តែ ទូរស័ព្ទ Samsung តែប៉ុណ្ណោះ បើលោកអ្នក​ប្រើប្រាស់ ម៉ាកផ្សេង ហើយ Android 4.1.2 ដូចគ្នា អាចនឹងខុសគ្នាបន្តិចបន្តួច តែដំនើរ ការគឺដូចគ្នា..។