Android ដំណើរ​ការ​លើ​កុំព្យូទ័រ​

Web IT CAMBO-20-2-2014 copyAndroid អាច​ដំណើរ​ការ​នៅលើ Virtual Machine ដូចទៅ នឹង Operating System ផ្សេងៗ ​ទៀតដែរ ដែល​អាច​ឲ្យ​យើងរីក រាយ នឹងការ​ប្រើ​ប្រាស់​ជាមួយនឹង Android Applications បូករួមទាំង Interface យ៉ាង​ស្រស់​ស្អាត​និងគួរ​ឲ្យ​ទាក់ទាញ ។

តើត្រូវធ្វើដូចម្តេច ដើម្បី​ដំណើរ​ការ Android ​នៅលើ Virtual Machine ?  ពីវិធីសាស្រ្ត​ក្នុង​ការ​ដំឡើង Android ​នៅលើ​កម្មវិធី
VirtualBox របស់​ក្រុមហ៊ុន Oracle ​ដែល​ជា​កម្មវិធី​ដំណើរ​ការ OS ផ្សេងៗ​ជា​លក្ខណៈ Virtual Machine ។
តើអ្នកត្រូវការអ្វី​ខ្លះ​សម្រាប់​ការ​ដំឡើង​នេះ ?
មុនពេល​ដែល​យើងចាប់ផ្តើម​ធ្វើការ​ដំឡើង យើងត្រូវមាន​កម្មវិធី VirtualBoxនិង Android-x86 ISO ជាមុនសិន ។

  • · ​ប្រសិនបើ​លោកអ្នក​មិនទាន់​មាន​កម្មវិធី VirtualBox ​នៅលើ​កុំព្យូទ័រ​របស់អ្នក​ទេ លោកអ្នក​អាច​ធ្វើការ  download ដើម្បី​យកមក​ដំឡើង​បាន​តាមរយៈ​គេហទំព័រដូច​ខាងក្រោម​៖

https://www.virtualbox.org/wiki/Downloads

យើងអាច download យក Android-x86 ISO ពីគេហទំព័រដូច​ខាងក្រោម​៖
https://code.google.com/p/android-x86/downloads/list

បង្កើត Virtual Machine ​សម្រាប់ Android 
យើងអាច​ដំណើរ​ការ​កម្មវិធី Virtual Box និង​បង្កើត Virtual Machine ថ្មីមួយ​សម្រាប់ Android ដោយចុច​ទៅលើ​ប៊ូតុង New នោះ ​វានឹង​បង្ហាញ​ផ្ទាំង​ថ្មីមួយ ដើម្បី​បង្កើត​ដោយ​គ្រាន់តែ​ធ្វើទៅ​តាមជំហ៊ាន បន្តបន្ទាប់របស់វា ហើយយើងអាច​កំណត់ hardware requirement ផ្សេងៗ​ទៅតាម​ OS ដូច​ខាងក្រោម ៖

 

  • · Memory Size: 512 MB

 

បន្ទាប់មក​សូមចាប់ផ្តើម​ដំណើរ​ការ Virtual Machine ​ដែល​យើងបាន​បង្កើត​មុននេះ ហើយ Browse ទៅរក Android-x86 ISO ​ដែល​យើងបាន download ហើយ ។
សូម​ជ្រើសរើស​យក Installation option រួចចុច Enter ដើម្បី​ចាប់ផ្តើម​ដំឡើង​ យើងចាំបាច់ត្រូវ​បង្កើត Partition ​សម្រាប់​ប្រព័ន្ធ Android ដោយ​ជ្រើសរើស​យក Create/Modify partitionsoption រួចចុច Enter

ជំហ៊ានបន្ទាប់សូម​ជ្រើសរើស​យក New option ដោយ​ប្រើ​ប្រាស់ arrow keys រួចចុច Enter ដើម្បី​បង្កើត Partition ថ្មីនៅ​ក្នុង Free Space

​បន្ទាប់មក​ទៀត សូម​ជ្រើសរើស​យក Primary option រួចចុច Enter ហើយសូមចុច Enter ម្តងទៀត ដើម្បី​បង្រួម​ទំហំ​ទាំងមូល​នៃ Virtual Disk ​ដែល​យើងបាន​បង្កើត ។

​នៅពេល​ចំណុច Highlight ស្ថិត​នៅលើ Bootable option សូមចុច Enter ដើម្បី​ឲ្យ Partition អាច​ដំណើរ​ការ Boot បាន ។ បន្ទាប់មក​ជ្រើសយក Write option រួចចុច Enter ដើម្បី​ដំណើរ​ការ write ​ទៅកាន់ Virtual Disk ពេលនោះយើងនឹង​តម្រូវ​ឲ្យ​វាយពាក្យ “yes” ហើយចុច Enter ម្តងទៀត ដើម្បី​ចាប់ផ្តើម​ដំណើរ​ការ write ។
1ចុងក្រោយ​ចូល​ទៅកាន់ Quit option ដើម្បី​ត្រឡប់​ទៅកាន់​ផ្ទាំង​ជ្រើសរើស Partition ​វិញ ។
​ ក្រឡេក​មកមើល​ផ្ទាំង​ជ្រើសរើស Partition យើងនឹងឃើញ​នូវ Partition ​ដែល​យើងបាន​បង្កើត​នៅ​ផ្នែក​ខាងលើ​គេ ដោយ​គ្រាន់តែ​ជ្រើសយក Partition នោះរួចចុច Enter ដើម្បី​ដំឡើង Android ​ទៅកាន់​វា ។
1សូម​ជ្រើសរើស​យក ext3 file system រួច​ជ្រើសរើស Yes ដើម្បី format partition

សម្រាប់​ផ្ទាំង​ខាងក្រោម​នេះសូម​ជ្រើសរើស​យក Yes ដើម្បី​ដំឡើង  GRUB bootloader ហើយ​ជ្រើសរើស Yes ម្តងទៀត ដើម្បី​ដំឡើង /system directory ជា​លក្ខណៈ read-write
1នៅពេល​ដំណើរ​ការ​នៃការ​ដំឡើង​ត្រូវបាន​បញ្ចប់​ហើយនោះ យើងអាច​ធ្វើការ remove ISO file របស់ Android រួចហើយចាប់ផ្តើម reboot virtual machine ឡើងវិញ
1ពេលនេះយើងនឹងឃើញថា Android ​កំពុង​តែ​ដំណើរ​ការ​នៅលើ virtual machine នៅ​ក្នុង​កុំព្យូទ័រ​របស់យើង ។ ដូច​គ្នា​ទៅនឹង​ដំណើរ​ការ​នៅលើ Smartphone និង Tablet ​យ៉ាង​ដូច្នោះដែរគឺ​តម្រូវ​ឲ្យ​យើង​ដំណើរ​ការ Setup ​ដូចជា ការ​ប្រើ​ប្រាស់  Google Account, Wi-Fi Setup ​ដែល​យើងអាចរំលង​នូវ ចំណុច​ទាំងអស់​នេះបាន ។ ម្យ៉ាង​វិញទៀត Android នឹង​ទាញយក​ការ​ប្រើ​ប្រាស់ Network និង Internet Connection ផ្សេងៗ​តាមរយៈ virtual machine ។

ប្រសិនបើ mouse cursor ​មិនអាច​ធ្វើការ​បាន​នៅលើ virtual machine យើងអាចចុច​ទៅលើ Machine menu រួចហើយ ចុច លើ Disable Mouse Integrationនោះយើងនឹងអាច ​ប្រើ​ប្រាស់ mouse cursor ​នៅលើ virtual machine បាន ។ ផ្ទុយទៅ វិញយើង អាចចាកចេញពីការ​ប្រើ​ប្រាស់ mouse cursor ​នៅលើ virtual machine ​តាមរយៈ​ការ​ប្រើ​ប្រាស់ keyboard ដោយចុច លើប៊ូតុង Ctrl ​ផ្នែក​ខាង​ស្ដាំ​នៃ keyboard ។

បន្ទាប់ពី​ធ្វើការ​កំណត់ setting ផ្សេងៗ​ហើយនោះ យើងអាចចូល​ទៅកាន់​ Android ​ដែល​ដំណើរ​ការ​នៅលើ virtual machine
​ព្រមទាំង​អាច​ប្រើ​ប្រាស់​បានជាមួយ Google Applications ជា​ច្រើន​ដូចជាGmail, Maps, និង​ Play Store ​សម្រាប់​download apps
ផ្សេងៗ​ទៀតយកមក​ប្រើ​ប្រាស់