​កុំ​ព្យូ​ទ័​រ​ដៃ​ទៅ​ជា​ ​H​o​ts​p​o​t​

Web IT CAMBO-20-2-2014 copyនៅសណ្ឋាគារ ឬ​ផ្ទះសំណាក់​មួយ​ដែល​មិនមាន Wi-Fi ប្រើ គឺមាន​ត្រឹម​ខ្សែ​ភ្ជាប់​អ៊ិន​ធើ​ណែ​ត​ដោយផ្ទាល់​ទៅក្នុង​កុំព្យូទ័រ។ ដូច្នេះ វា​អាច​ប្រើ​បាន​ត្រឹម​មនុស្ស​ម្នាក់​តែប៉ុណ្ណោះ។ ចុះ​អ្នក​ផ្សេងទៀត​ដែល​ចង់​ប្រើ​នោះ​អាច​ប្រើ​បាន​យ៉ាងម៉េច? តើ​វា​មិនល្អ​ទេ​ឬ​បើសិនជា​លោកអ្នក​អាច​ចែកចាយ​អ៊ិន​ធើ​ណែ​ត​ពី​កុំព្យូទ័រ​ យួរដៃ​របស់​លោកអ្នក​ទៅកាន់​ឧបករណ៍​ចល័ត ផ្សេងៗដូចជា ទូរស័ព្ទ កុំព្យូទ័រ​យួរដៃ និង Tablet នោះ​ដោយ​ឱ្យ​កុំព្យូទ័រ​របស់លោក​អ្នក​ដើរតួ​ជា Wi-Fi Hotspot? ដើម្បី​ជា​ជំនួយ​ដល់​ប្រិយមិត្ត ទស្សនាវដ្ដី ទូរស័ព្ទ សូម​លើកយក​កម្មវិធី Connectify ដែលជា​កម្មវិធី​មួយ អាច​បំប្លែង​កុំព្យូទ័រ​យួរដៃ​របស់​លោកអ្នក​ឱ្យ​ក្លាយជា​ឧបករណ៍​ចែកចាយ​អ៊ិន ​ធើ​ណែ​ត​ឥត​ខ្សែ​ទៅកាន់​ឧបករណ៍​ចល័តផ្សេងៗបាន។

វិធី​អនុវត្ត៖

1- ដំបូង​ត្រូវ​ទាញយក​កម្មវិធី Connectify នៅលើ​គេហទំព័រ connectify.me និង​តំឡើង​នៅក្នុង​កុំព្យូទ័រ​យួរដៃ ឬ​កុំព្យូទ័រ​ដែលមាន​បច្ចេក​វិជ្ជា Wireless ហើយ​តំឡើង​វា​នៅលើ​កុំព្យូទ័រ​នោះ ហើយ​ធ្វើការ Restart កុំព្យូទ័រ​ជាមុនសិន។
2- បើក​កម្មវិធី Connectify ហើយ​កំណត់​ឈ្មោះ Hotspot តួអក្សរ​សម្ងាត់ និង​ប្រភេទ Network សម្រាប់​ឱ្យ​អ្នកដទៃ​ប្រើ ដោយ​ចុច​នៅក្នុង​ប៊ូ​តុង Settings ជាការ​ស្រេច។
1* បើសិនជា​លោកអ្នក​ប្រើ Connectify Lite (ជា​ប្រភេទ Free version) លោកអ្នក​អាច​ជ្រើសរើស​បានតែ​ប្រភេទ Network ឈ្មោះ wired internet connection តែមួយគត់។ តែ​បើសិនជា​លោកអ្នក​ប្រើ Connectify Pro (ជា​ប្រភេទ sell version) នោះ​វា​នឹង​ចាប់យក​ការប្រើប្រាស់​ដោយ​ស្វ័យប្រវត្តិ ភាគច្រើន​គេ​រើសយក Wi-Fi នៅក្នុង Internet to Share រូ​ច​ចុច Apply Setting ដើម្បី​សម្រេច​ការកំណត់។

3- ដើម្បី​បន្តឹង​សុវត្ថិភាព Network ឱ្យ​កាន់តែ​ប្រសើរឡើង លោកអ្នក​អាច​កំណត់ Secure Wi-Fi Networks ដោយ​ប្រើ WEP ឬ WPA2 encryption protocol ជាការ​ស្រេច។ ពេលនេះ លោកអ្នក​អាច​ប្រើ​អ៊ិន​ធើ​ណែ​ត​នៅលើ​ឧបករណ៍​ដទៃទៀត​បាន​ដោយ​ប្រើ Wi-Fi ហើយ។

4- ដើម្បី​ដឹងថា តើ​មាន​ម៉ាស៊ីន​ណាខ្លះ​កំពុង​ប្រើ​អ៊ិន​ធើ​ណែ​តរបស់​លោកអ្នក លោកអ្នក​អាច​ចុច​លើ​ប៊ូ​តុង Clients។ នៅក្នុង​ផ្នែក​នេះ លោកអ្នក​អាច​មើលឃើញ​ឈ្មោះ​ម៉ាស៊ីន​ទាំងអស់ និង​អាច​ចុច​បិទ​មិន​ឱ្យគេ​ប្រើ​បាន​ទៀត។
1បន្ថែម​ពី​ការចែក​អ៊ិន​ធើ​ណែ​ត​ដោយ​ប្រើ Wi-Fi នេះ Connectify Pro ក៏​អាច​ដើរតួ​ជា Local Sharing ដោយ​លោកអ្នក​អាច​ផ្ញើ​ឯកសារផ្សេងៗ ទៅឱ្យ​គ្នា​ដោយ​គ្រាន់តែ​បង្កើត Folder និង​ដាក់​ឯកសារ​នានា​ចូល ហើយ ​ទាញ Folder នោះ​ទៅ​ដាក់​ពីលើ​ឈ្មោះ​ម៉ាស៊ីន​ដែលមាន​នៅលើ​បញ្ជី Clients ភ្លាមនោះ វា​នឹង​ផ្ញើ​សារ​មួយ​ទៅកាន់​ម៉ាស៊ីន​មួយ​នោះ​សួរ​បញ្ជាក់ថា​ព្រម​ទទួល ឬ​បដិសេធ (អាច​ប្រើ​បាន​ចំពោះ​ម៉ាស៊ីន​ដែល​បាន​ដំឡើង និង​ដំណើរការ​កម្មវិធី​នេះ​ដូចគ្នា) តែ​បើសិនជា​ភាគី​ម្ខាង​ទៀត​មិនមាន​កម្មវិធី​នេះ​ប្រើ​ទេ លោកអ្នក​អាច​ផ្ទេរ​ឯកសារ​នោះ តាមរយៈ Web browser បាន​ដោយ​គ្រាន់តែ​វាយ​បញ្ចូល IP address។ គ្រប់​កុំព្យូទ័រ​ទាំងអស់​ដែល​បាន​ភ្ជាប់ Wi-Fi តែមួយ​ជាមួយគ្នា គេ​អាចទាក់ទង​គ្នា​បាន ដូចជា​លេង​ហ្គេម​តាម LAN បាន​ដោយ​មិនចាំបាច់​ប្រើ​ខ្សែ​ភ្ជាប់​ឡើយ។
11