Theme និង Notification ​ភាសាខ្មែរ

ដំឡើង Theme និង Notification Center (មាន​ភាសាខ្មែរ) របស់ iOS7 ឲ្យ Android
តាម​ប្រភព​ពី CAUG បាន​​ដាក់​ឲ្យ​ទាញ​យក​នូវ​ កញ្ចប់​កម្មវិធី​ ដែល​អាច​កែប្រែ​រូបរាង theme​ របស់ Android ឲ្យ​ទៅ​ជា iOS7 បាន និង​​បន្ថែម​ក​​កម្មវិធី Notification Center ដែល​មាន​រូបរាង​ដូច​នឹង iOS ហើយ​អ្វី​ដែល​ពិសេស​នោះ​គឺ​មាន​ជា​ភាសា​ខ្មែរ​ទៀត​ផង។ ការ​កែប្រែ​នេះ​មាន​លទ្ធភាព​ត្រឹម 90% តែ​ប៉ុណ្ណោះ បើ​លោកអ្នក​ចាប់​អារម្មណ៍​ចង់​កែប្រែ​មើល​តាម​ជំហាន​ខាង​ក្រោម​នេះ ៖
* តម្រូវ​ការ​មុន​នឹង​ធ្វើ​ការ​អនុវត្តន៍ ៖
– តម្រូវ​ការ​ទូរស័ព្ទ Androrid ដែល​​អាច​មើល​ឃើញ​​អក្សរ​ខ្មែរ​បាន ​ព្រោះ​កម្មវិធី «មជ្ឈមណ្ឌល​បញ្ជា» មាន​​​ជា​ភាសា​ខ្មែរ។
– កម្មវិធី​ប្ដូរ themes មិន​តម្រូវ​ឲ្យ​​ទូរស័ព្ទ​មាន​ភាសា​ខ្មែរ​ក៏​បាន។
* ទាញ​យក​កញ្ចប់ Themes iOS7 សម្រាប់ Android ៖

– មុន​ដំបូង​យើង​ត្រូវ​ទាញ​យក​កញ្ចប់​កម្មវិធី និង Themes សម្រាប់ Android ​ដោយ ​ចុច​ទី​នេះ
– ត្រូវ​ពន្លា​ឯកសារ .Zip ហើយ​ចម្លង​ទៅ​ដាក់​ក្នុង​ទូរស័ព្ទ​ដើម្បី​​ទុក​ដំឡើង​។
– បើក​​កម្មវិធី​គ្រប់គ្រង​ឯកសារ (File Manager) រួច​ចូល​ទៅ​រក​ឯកសារ​​កម្មវិធី ហើយ​ចុច​ដំឡើង។ លោកអ្នក​ត្រូវ​ចុច​ដំឡើង​ទាំង​បួន​កម្មវិធី​នោះ ។
IT
– ពេល​ដំឡើង​ចប់​សព្វគ្រប់​អស់​ហើយ វា​មិន​ទាន់​មាន​ដំណើរការ​នៅ​ឡើយ​ទេ យើង​ត្រូវ​ចុច​បើក​កម្មវិធី ៖
IT

  • iLauncher  : ដើម្បី​ប្ដូរ Theme។ 
  • iOS7 Go Locker  : ដើម្បី​ប្ដូរ​រូបរាង​អេក្រង់​ចាក់សោ​របស់ Android។ 
  • មជ្ឈមណ្ឌល​បញ្ជា : ដើម្បី​ដំណើរការ​កម្មវិធី​ដែល​មាន​នាទី​ជា Notification Center ហើយ​អ្វី​ដែល​ពិសេស​នោះ​គឺ​កម្មវិធី​នេះ​មាន​ជា​ភាសា​ខ្មែរ។

* រូបរាង​ពេល​ប្ដូរ Style ឲ្យ​ទូរស័ព្ទ Android ៖ITITរូបភាព​លម្អ​អេក្រង់ (wallpapers) លោកអ្នក​អាច​រក​បាន​ជា​ច្រើន​តាម Google ។ ដោយ​វាយ​ពាក្យ​ថា «iOS7 wallpaper» ឬ​ ចុច​ទី​នេះWeb IT CAMBO-20-2-2014 copy