ធ្វើ​យ៉ាង​ណា​ឱ្យ​ខ្សែ USB លូតបាន

ដូច្នេះតើយើងត្រូវធ្វើដូចម្តេច ដើម្បី​ដោះស្រាយបញ្ហា ខាងលើនោះបាន?
លោកអ្នក​ប្រហែលជាអាចឆ្លើយបាន​យ៉ាង​លឿន​គឺថា ត្រូវទៅហាង​កុំព្យូទ័រ​ហើយទិញ​ខ្សែ USB ដែល​វែងមកបន្តទៅកាន់ printer ឬ​ក៏ webcams ទាំងនោះ​ជាការស្រេចវា​គ្មាន​អ្វីពិបាកឡើយ ។ ចម្លើយ ​នេះ គឺអាចចាត់ទុកថាជា​ចម្លើយ​ត្រឹមត្រូវមួយបាន ប៉ុន្តែ​តើ​លោកអ្នក​ប្រាកដ ទេ ថា​ខ្សែ USB ដែល​ត្រូវទិញ និងមានលក់នៅហាង​កុំព្យូទ័រ​នោះវាវែង សមល្មមទៅនឹងការចង់បានដែរ ឬ​អត់? ហើយវា អាច មាន​តម្លៃ​ថ្លៃជាង វិធី​ ដែល​យើង នឹងដោះស្រាយ​ខាងក្រោម​៖
ជាការ ពិត ណាស់​លោកអ្នក​អាចនឹងខ្ជិល ក្នុង​ការធ្វើតាមវិធី​ដែល​យើង ខ្ញុំ ​បង្ហាញ​នេះ ប៉ុន្តែ​ផ្ទុយទៅវិញបើសិនជា​លោកអ្នក​អនុវត្តន៍ តាមនោះ យើងនឹងអាចសន្សំបាន​នូវ​ថវិកាមួយ​ផ្នែក​ពីវា ជាពិសេសវា​ក៏​ជួយរួម​ចំណែក​ថែរក្សាបរិស្ថានពីការបោះចោល​ឧបករណ៍​ចាស់ៗ​ទៀតផង ។

តើការអនុវត្តន៍ដោយវិធីណា​សម្រាប់​ពង្រីកប្រវែង​ខ្សែ USB តាម​ដែល​យើងត្រូវការនោះ?

ជាដំបូង​លោកអ្នក​ត្រូវរកនឹកមើលថាតើ​ក្នុង​ផ្ទះ ឬ​កន្លែង​ធ្វើការ​របស់​លោកអ្នក​មានសល់​ខ្សែ network ប្រភេទ UTP (Unshielded Twisted Pair) ចាស់ៗ​ដែរ ឬ​អត់?
itiiiiបើអត់ទេអាចទៅហាង​កុំព្យូទ័រ​ណាមួយទិញវាតាមប្រវែង​ដែល​លោក អ្នក​ត្រូវការ ។ បន្ទាប់មកអនុវត្តន៍ដូច​ខាងក្រោម​៖កាត់ក្បាល RJ-45 ទាំង សងខាងចេញបើសិនជា​ខ្សែ network របស់​លោកអ្នក​បានកិបក្បាល RJ-45 នោះហើយ
itiiiiរួចពន្លាត់​ឱ្យ​ចេញ​ខ្សែ​តូចៗ​ដែល​នៅ​ក្នុង​នោះ  យើងនឹងឃើញមាន​ខ្សែ​តួចៗ​ចំនួនបួនគូ បន្ទាប់មកញែក​ខ្សែ​ពណ៌សឆ្នូតទឹកក្រូចចេញពី​ខ្សែ​ពណ៌ទឹកក្រូច  ញែក​ខ្សែ​ពណ៌សឆ្នូតបៃតងចេញពី​ខ្សែ​ពណ៌បៃតង និង ញែក​ខ្សែ​ពណ៌សឆ្នូតខៀវចេញពី​ខ្សែ​ពណ៌ខៀវយើងនឹងបាន​ខ្សែ​ ពណ៌ សមានឆ្នូតទឹកក្រូច សមានឆ្នូតបៃតង និងសមានឆ្នូតខៀវ ដូច​បង្ហាញ​នៅ​ក្នុង​រង្វង់រូបភាព​ខាងក្រោម​៖
itiiiiបន្តពីនេះសូមកាត់​ខ្សែ​សទាំងបីនេះចោល ឬ​អាចកាត់​ខ្សែ​ពណ៌សទាំង បួន ចោល​ក៏​បាន ព្រោះ​ជា​ទូទៅ​ខ្សែ USB មានតែបួន​ខ្សែ​តូចៗ​ទេ​ដែល​ចាំបាច់ហើយមុខងារនៃ​ខ្សែ​នីមួយ​ៗ​យើងបាន​បង្ហាញ​ ក្នុង​ច្បាប់ទី២៩ រួចហើយផងដែរ ប៉ុន្តែ​ក្នុង​ឧទាហរណ៍នេះគឺយើងទុក​រហូត​ដល់ប្រាំ​ខ្សែ ក្នុង​ចំណោម​ប្រាំបី​ខ្សែ​តូចៗ​របស់​ខ្សែ UTP ក៏​ដោយសារ​យើងអនុវត្តន៍ ឧទាហរណ៍នេះជាមួយ webcam ដែល​ខ្សែ USB របស់វាមាន​រហូត​ដល់ ៥​ខ្សែ​តូចៗ ។សូម​បញ្ជាក់​ វាមិនចាំបាច់​ដែល​យើងដាច់ខាតត្រូវតែកាត់​ខ្សែ​ពណ៌ស របស់​ខ្សែ UTP នោះទេ ការពិតកាត់​ខ្សែ​មួយណា​ក៏​បាន សំខាន់​គឺទុក ចំនួន៤ ឬ​៥សរសៃតាម​តម្រូវ​ការជាក់ស្ដែងរបស់​លោក អ្នក​ប៉ុណ្ណោះ ម្យ៉ាង​ទៀតមូលហេតុ​ដែល​យើងគួរទុក ខ្សែ​ដែល​មាន ពណ៌ ផ្សេងៗ​ក្រៅពីស ក៏​ដោយសារ​ងាយ​ចំណាំ​ក្នុង​ពេល​ដែល​យើង​ធ្វើការ​ភ្ជាប់​វាទៅកាន់​ខ្សែ USB តែប៉ុណ្ណោះ ។
itiiiiបន្តពីនេះយើងត្រូវកាត់​ខ្សែ USB នៃ​ឧបករណ៍​ដែល​ត្រូវ​ភ្ជាប់​ជាមួយ​ខ្សែ UTP ខាងលើ​ក្នុង​ឧទាហរណ៍នេះយើង នឹងកាត់​ខ្សែ USB របស់ webcam កំពុង​បង្ហាញ​នៅ​ក្នុង​ទីតាំង ANT Showroom ម៉ូ​ដែល SSK-P331 ដែល​ជា webcam មាន microphone ក្នុង​នោះស្រាប់​តែម្ដង ងាយនឹង​ប្រើ​ប្រាស់​សម្រាប់​កម្មវិធី chat ដូចជា Skype , GoogleTalk ជាដើម ។ ខាងក្រោម​គឺជារូបភាពនៃកំណាត់​ខ្សែ USB របស់ webcam
itiiiiសូម​ភ្ជាប់​កំណាត់​ខ្សែ USB របស់ webcam ទៅកាន់​ខ្សែ UTP ទៅតាម​ពណ៌ដូច​ខាងក្រោម​៖

  • ខ្សែ​ពណ៌សរបស់ USB ភ្ជាប់​ទៅកាន់​ខ្សែ​ពណ៌សឆ្នូតត្នោតរបស់ UTP
  • ខ្សែ​ពណ៌ខៀវរបស់ USB ភ្ជាប់​ទៅកាន់​ខ្សែ​ពណ៌ខៀវរបស់ UTP
  • ខ្សែ​ពណ៌បៃតងរបស់ USB ភ្ជាប់​ទៅកាន់​ខ្សែ​ពណ៌បៃតងរបស់ UTP
  • ខ្សែ​ពណ៌ក្រហមរបស់ USB ភ្ជាប់​ទៅកាន់​ខ្សែ​ពណ៌ទឹកក្រូចរបស់ UTP
  • ខ្សែ​ពណ៌ខ្មៅរបស់ USB ភ្ជាប់​ទៅកាន់​ខ្សែ​ពណ៌ត្នោតរបស់ UTP
ទី​បំផុត​យើងនឹងបានពង្រីក​ខ្សែ USB របស់ webcam ខាងលើ​ទៅតាម​ប្រវែង​ដែល​យើងចង់បានដូចរូប​ខាងក្រោម​
itiiii​ខ្សែ USB ជំនាន់​ទី២ ជាធម្មតាប្រវែង​ដែល​អាចពង្រីកបានដោយរក្សា​ល្បឿន​របស់វាជាធម្មតាគឺ ៥ម៉ែត្រ ហើយអាចពង្រីកបាន​ក្នុង​ប្រវែងវែង​បំផុត​ក្នុង​ចម្ងាយ ១៥ម៉ែត្រ​តាមរយៈ​ការ​ប្រើ​ប្រាស់​ជំនួយពី USB hub ។

ប៉ុន្តែ​គេ​ក៏​អាចពង្រីកបាន​ចម្ងាយ​ពី៣០ រហូត​ដល់ជាង១០០ម៉ែត្រ​តាមរយៈ  Cat5USB extender
itiiii​កំណត់​សម្គាល់៖ លោកអ្នក​ត្រូវប្រាកដថាគ្រប់មុខតំណ​នីមួយ​ៗ​ត្រូវ រុំ​ឱ្យ​បានជិតចៀសវាងការឆ្លងចរន្តពេល​ដែល​ប្រើ​ប្រាស់ ។ ហើយយើងខ្ញុំ​ក៏​មិនបានផ្ដល់ការធានាខុសត្រូវ​សម្រាប់​ការខូចខាត​ដែល​ បណ្ដាល មក ពីការធ្វើតាមរបស់​លោកអ្នក​ផងដែរ ។