ធ្វើឱ្យអ៊ីនធ័រណិតទទួលបានល្បឿនពេញ

របៀប​ធ្វើឱ្យអ៊ីនធ័រណិតទទួលបានល្បឿនពេញ
IT
អ៊ីនធ័រណិត​គឺជា​វិធី​ដ៏លឿន​ក្នុង​ការ​ ទំនាក់​ទំនង​ទៅ​កាន់​គ្រប់​ទី​កន្លែង​នៅ​លើ​ផែន​ដី​នេះ ប៉ុន្តែ​ប្រសិន​បើល្បឿន​វា​យឺត​គឺ​ធ្វើ​ឱ្យ​ក្តៅ​ក្រហាយ​ដល់អ្នក​ប្រើប្រា​ ស់​ដែល​ចង់​បាន​ទំនាក់​ទំនង​ដ៏​លឿន ឬ​ក៏​ចង់​ធ្វើ​កិច្ច​ការជា​ច្រើន​នៅ​លើ​អ៊ីនធ័រ​ណិត​។ ប្រសិន​បើ​អ្នក​កំពុង​ប្រើប្រាស់​អ៊ីនធ័រណិត​ Broadband ឬ​ក៏អ៊ីនធ័រណិត​ប្រភេទ​ផ្សេង​នោះ​ នេះ​គឺ​ជា​វិធី​ដ៏​ប្រសើរ​សម្រាប់បង្កើន​ល្បឿន​នៃ​អ៊ីនធ័រ​ណិត​របស់​អ្នក ។ ដើម្បី​បង្កើន​ល្បឿន broadband របស់​អ្នក​ សូម​ធ្វើ​តាម​ការ​ណែ​នាំ​ខាង​ក្រោម៖

1. បើក​ Network and Sharing center ដោយ​ចូល​ទៅ​កាន់ Control Panel -> Network and Internet
2. ចុច​លើ Local Connection
3. បន្ទាប់​ចុច​លើ​ Properties
ITWeb IT CAMBO-20-2-2014 copy4.
បន្ទាប់​មក​ជ្រើស​យក Networking ហើយ​ចុច​ពីរ​ដង​លើ Internet Protocol Version 4
IT5.
ប្តូរ​ពី Obtain DNS Server Automatically ទៅ Use Following DNS Server

  • វាយ​ក្នុង​ចន្លោះ Preferred DNS Server = 208.67.222.222 (ឬ​ក៏អាច​ប្រើ​ DNS របស់​ Google គឺ 8.8.8.8)
  • វាយ​ក្នុង​ចន្លោះ Alternate DNS Server = 208.67.220.220 (ឬក៏អាចប្រើរបស់​ Google គឺ 6.6.8.8)

ITបន្ទាប់​ទៀត​ចុច OK
ដំណើរ​ការ​ PC/Laptop ឡើងវិញ​ពេល​នោះ​​អ្នក​នឹង​ឃើញ​មាន​លក្ខណៈ​ខុស​ប្លែក
បន្តមកទៀត…
1. បើក Run ហើយ​វាយ​ពាក្យ system.ini
IT2.
ចម្លង​កូដ​ខាង​ក្រោម​នេះ ហើយ​បិត​វា​ភ្ជាប់​ទៅ​ក្នុង​នោះ (មុន​នឹង​បិត​ភ្ជាប់​កូដ​ខាង​ក្រោម​ ត្រូវ​លុប​អ្វីៗ​ទាំង​អស់​ដែល​នៅ​ក្នុង​នោះ​ជា​មុន​សិន)

page buffer=100000kbps load=100000kbps
Download=100000kbps save=100000kbps
back=100000kb

IT3. បន្ទាប់​មក​ចុច​រក្សា​ទុកវា
4. សូម​វាយ​ពាក្យ system.ini នៅ​ក្នុង​ប្រអប់​ស្វែង​រក ហើយ​ដំណើរ​ការ​វា​ជា administrator