ភាពខុសគ្នា Mac OS និង Windows

ភាពខុសគ្នារវាងការប្រើប្រាស់ Mac OS និង Windows

ITប្រព័ន្ធប្រតិបត្តិការ(Operating System)របស់ ​កុំព្យូទ័រ​គឺ​មាន​ច្រើន​ប្រភេទដូចជា៖ LINUX, UNIX, HP-UX, AIX, Windows និង Mac OS ជាដើម។ ពេលនេះយើងនិយាយពីប្រពន្ធ័​ប្រតិបត្តិការWindowsរបស់​ក្រុមហ៊ុន Microsoft និង Mac OSរបស់​ក្រុមហ៊ុន Apple ។ អ្នក​ខ្លះ​ចូល​ចិត្ត​ប្រើWindows ហើយ​អ្នក​ខ្លះ​ទៀត​ចូលចិត្ត​ប្រើ​ Mac OS ហេតុ ​ដូច្នេះ​ហើយ​ទើប យើងចង់​បង្ហាញ​អ្នក​នូវ​ភាព​ខុស​ប្លែក​គ្នា​ រវាង Windowsនិង Mac OS។ ខាងក្រោម នេះជាចំណុច​ខុស​ប្លែក​គ្នា​រវាងប្រពន្ធ័​ប្រតិបត្តិការទាំងពីរ៖
Web IT CAMBO-20-2-2014 copyជា​ការ​ពិត​ណាស់​យើង​ទាំងអស់​គ្នា​សុទ្ធ​តែ​បាន​ដឹង​ហើយ​ថា​វាទាំង​ពីរ​ ខុស​គ្នា​ដាច់​ស្រឡះ​សូម្បី​តែ​កម្មវិធី​ក៏​ដាក់​មិន​ត្រូវ​គ្នា​ផង ហើយ​ប្រសិន​បើ​គេ​ត្រូវ​ការ​ចង់​ដំឡើង​កម្មវិធី Window លើ Mac OS លុះ​ត្រា​តែ​មាន​កម្មវិធី​ជំនួយ​ដូចជា​កម្មវិធី VMWare ឬ Virtual Box ជា​ដើម។ ដូចនេះ​យើង​មើល​ពី​ភាព​ខុស​គ្នា​របស់​វា​ដូច​ត​ទៅ៖
ITតម្លៃកុំព្យូទ័រ 

  • Windows៖ ជា​ធម្មតា​មាន​តម្លៃ​ថោក​ជាង Mac OS ហើយ​ចំពោះ​ Hardware និង​គ្រឿង​បន្លាស់​របស់​វា​ក៏​មាន​តម្លៃ​ថោក​ជាង​ដែរ។
  • Mac OS៖ ជា​ធម្មតា​តម្លៃ​គ្រឿង​បន្លាស់​និង កុំព្យូទ័រ​របស់ Mac គឺ​មាន​តម្លៃ​ថ្លៃ​ជាង Windows

បទ​ពិសោធន៍​នៃ​ការ​ការ​ប្រើ​ប្រាស់​កុំព្យូទ័ និង ការពេញនិយមរ

  • Windows៖ វា​បាន​ផ្តល់​នូវ​បទ​ពិសោធន៍​ជា​ច្រើន​ដល់​អ្នក​ ហើយ​ម្យ៉ាង​ទៀត​វា​ធ្វើ​ការ​យ៉ាង​ល្អ​នៅ​ពេល​ដែល​អ្នក​មាន​បញ្ហា​អ្នក​អាច​ ផ្ញើ Report ឱ្យ​វា​បាន។ មួយ​វិញ​ទៀត​ប្រព័ន្ធ​ប្រតិបត្តិការ​នេះ​គឺ​មាន​ភាព​ពេញ​និយម​ជា​ច្រើន​ ដូច្នេះអ្នក​មិន​ចាំបាច់​ចំណាយ​ពេល​ដើម្បី​រៀន​ពី​របៀប​ប្រើ​វា​នោះ​ទេ។
  • Mac OS៖ ប្រសិន​បើ​អ្នក​ធ្លាប់​ប្រើ​តែ Windows ហើយ​ចង់​ប្ដូរ​មក​ប្រើ Mac OS វិញ​ប្រហែល​ជា​អ្នក​ត្រូវ​ចំណាយ​ពេល​រៀន​ស្វែង​យល់​ពី​វា​យ៉ាង​ហោច​ណាស់​ ក៏​មួយ​ខែ​ដែរ​ទើប​អ្នក​អាច​ប្រើ​វា​ស្ទាត់​ជំនាញ។ ម្យ៉ាង​វិញ​ទៀត​នៅ​ពេល​ដែល​អ្នក​មាន​បញ្ហា​អ្នក​ក៏​អាច​ផ្ញើ​Report ទាក់​ទង ​ Hardware និង Software ប្រាប់​វា​បាន​ផង​ដែរ។

ការ​ស្វែង​រក 

  • Windows៖ Scientific Word, Scientific Workplace និង SAS គឺ​អាច​ដំណើរ​ការ​បាន​ជាមួយ Windows
  • Mac OS៖ Stata និង Mathematica អាច​ដំណើរ​ការ​បាន​យ៉ាង​ល្អ​ជាមួយ​ Mac ។ ប៉ុន្តែ​ចំពោះ Scientific Word, Scientific Workplace និង SAS គឺ​អាច​ដំណើរ​លើ​ Mac បាន​លុះត្រា​តែ​អ្នក​ដំណើរ​ការ​វា​នៅ​លើ​កម្មវិធី Virtual Box។

សុវត្ថិភាព

  • Windows៖ ការ​ប្រើ​ប្រាស់ Windows ត្រូវ​ប្រឈម​នឹង​ប្រភេទ​មេរោគ​ជា​ច្រើន ដូចជា Malware , Trojans, Worm ជា​ដើម​ដែល​អាច​បំផ្លាញ​កុំព្យូទ័រ​របស់​អ្នក​បាន។
  • Mac OS៖ ចំពោះ​ការ​ប្រើប្រាស់ Mac វិញ​គឺ​មាន​មេរោគ​តែ​ពីរ​ទៅ​បី​ប្រភេទ​ ប៉ុណ្ណោះ ប៉ុន្តែ​វា​អាច​ការពារ​កុំព្យូទ័រ​របស់​អ្នក​ឱ្យ​មាន​សុវត្ថិភាព​បាន។

ការ​គាំទ្រពី​កម្មវិធី​ផ្សេងៗ

  • Windows៖ សម្រាប់​កុំព្យូទ័រ​ដែល​ប្រើ​ប្រាស់​ Windows គឺ​វា​អាច​ Support ជា​មួយ​ នឹង​កម្មវិធី​បាន​ជា​ច្រើន​គឺ​វា​បាន​ផ្តល់​នូវ Advanced Operating Systems សម្រាប់​ដាក់​គ្រប់​កម្មវិធី​ ហើយ​វា​ក៏​មាន​ Troubleshooting សម្រាប់​ជួយ​អ្នក​នៅ​ពេល​អ្នក​មាន​បញ្ហា​ ដំឡើង​កម្មវិធី ម្យ៉ាងវិញទៀត​អ្នក​ក៏​អាច​ដំឡើង​កម្មវិធី​សារ​ឡើង​វិញ( re-installation )បាន​ផង​ដែរ។ ចំពោះ​ Hardware និង​គ្រឿង​បន្លាស់​របស់​វា​អាច​ស្វែង​រក​គ្រប់​ទីកន្លែង។
  • Mac OS៖ ប្រព័ន្ធ​ប្រតិបត្តិការ​នេះ​អាច​ផ្តល់​ឱ្យ​ត្រឹម​តែ​ Basic Operating Systems និង Troubleshooting តែ​ប៉ុណ្ណោះ​ចំពោះ​Operating Systems សម្រាប់ re-installation មិន​អាច​ដំណើរ​ការ​បាន​ទេ​ប៉ុន្តែ​វា​អាច​ នឹងSupport នៅ​ថ្ងៃ​អនាគត។ ចំពោះHardware របស់​វា​អ្នក​អាច​រក​បាន​នៅ Apple Store និង​កន្លែង​លក់​មួយ​ចំនួន​។

ការ​បណ្ដះ​បណ្ដាល​ជំនាញ​កុំព្យូទ័រ

  • Windows៖ ភាគ​ច្រើន​អ្នក​ប្រើ​ប្រាស់​កម្មវិធី​កុំព្យូទ័រ​ដូចជា​សិស្សៗជា​ដើម​​ចូល​ ចិត្ត​ប្រើ​តាម​កម្មវិធី Microsoft Office របស់​Windows ដូចជា​Office 2007 ជា​ដើម។ហើយ​ម្យ៉ាង​វិញ​ទៀត​ការ​រៀន​ដំឡើង​ Windows ឬ​កម្មវិធី​ផ្សេងៗ​ ដូចជា​ Photoshop ជា​ដើម​គឺ​ភាគ​ច្រើន​គេ​ប្រើWindows។ ហើយ​ចំពោះ​ការ​ភ្ជាប់ Projector នៅ​ក្នុង​ថ្នាក់​រៀន​ឬ​នៅ​តាម​សន្និស័ទ​ ផ្សេងៗ​ដែល​ប្រើ LCD គឺ​ត្រូវ​បាន​រៀប​ចំ​ឡើង​ឱ្យ​ត្រូវ​ជា​មួយ​រន្ធ VGA របស់​ laptop ដែល​ប្រើ Windows ។
  • Mac OS៖ សម្រាប់​ការ​ប្រើ​ប្រាស់ Mac OS គឺ​មិន​សូវ​ជា​មាន​សាលា​ណា​បង្រៀន​ជំនាញ​កុំព្យូទ័រ​ជាមួយ​នឹង​ Mac នេះ​ ឡើយ។ ហើយ​ម្យ៉ាង​ទៀត​សម្រាប់​ការ​ភ្ជាប់​ Projector នៅ​តាម​ថ្នាក់​គឺ​អ្នក​មិន​ ចាំ​បាច់​កែ​តម្រូវResolution អេក្រង់​កុំព្យូទ័រ​ឬ Reboot កុំព្យូទ័រ​បស់​ អ្នក​ឡើយ។ ពី​ព្រោះ​ការ​ភ្ជាប់​ការ​ភ្ជាប់ Projector វា​តម្រូវ​ឱ្យ​ទៅ​ភ្ជាប់​ជាមួយ​  VGA ដូចនេះ​អ្នក​ត្រូវ​មាន​ VGA Adapter រួច​ជា​ស្រេច​មុន​នឹង​បញ្ចាំង​ស្លាយ​ចេញ។

ប្រតិទិន និង Email

  • Windows៖ ចំពោះ​វីន​ដូ​វា​មាន​កម្មវិធី Microsoft Outlook សម្រាប់​ផ្ញើ Mail និង​អាច​មើល​គ្រប់គ្រង​ប្រតិទិន​បាន​
  • Mac OS៖មាន​លក្ខណៈ​ពិសេស​ជាង Windows វា​អាច​គ្រប់គ្រង ការ​ផ្ញើ​និង​ទទួល Mail យ៉ាង​ងាយ​ស្រួល។ ប្រសិន​បើ​អ្នក​រៀប​ចំ​គំរោង​ក្នុង​ការ​ប្រជុំ​ដែល​មាន​មនុស្ស​ជា​ច្រើន​ ចូលរួម ដូចនេះ​អ្នក​គួរ​ប្រើ Mac OS គឺ​វា​ងាយ​ស្រួល​ក្នុង​ការ​កំណត់​ពេល​វេលា​ជាង​ Windows។

ការបោះពុម្ពឯកសារ

  • Windows៖ អ្នក​អាច Share និង​ចែក​រំលែក Printer ក្នុង Networkបាន​យ៉ាង​ងាយ​ស្រួល​ជាមួយ​ Windows
  • Mac OS៖ ឧបករណ៍ Printer ភាគ​ច្រើន​ដំណើរ​ការ​ពុំ​សូវ​ជា​ល្អ​ទេ​ជាមួយ​នឹង Mac ។ ហើយ​ម្យ៉ាង​ទៀត​ Printer ដែល​ទាម​ទារ​កូដ​ User Account គឺ​វា​មិន​អាច ដំណើរការ​នៅ​ក្នុង Mac ទេ។

កម្មវិធី Excel

  • Windows៖ ការ​ប្រើCustom ឬmacroនិង​ add-onsនៅ​ក្នុងExcel អាច​ដំណើរ​ការ​បាន​ ជាមួយ Windows។ដូចនេះ​អ្នក​អាច​រៀបចំ​ រូបមន្ត​នៅ​ក្នុងExcel របស់​អ្នក​បាន​យ៉ាង​ងាយ​ស្រួល។
  • Mac OS៖ការ​ប្រើ​ប្រាស់​រូបមន្ត​ក្នុង Excel អាច​ដំណើរការ​បាន​ជាមួយ​ Mac Office ប៉ុន្តែ​ការ​ដាក់ add-ons និង Macro មិន​អាច​ដំណើរការ​ជាមួយ Mac បាន ​ទេ។

Syncing ជាមួយ​ទូរស័ព្ទ

  • Windows⁣ Email និង calendar អាចsyncing យ៉ាង​ល្អ​ ហើយ​វា​អាច​ Syncing Phone Contacts និង File ជាមួយ​ទូរស័ព្ទ​ iPhone, Blackberry ឬ Windows Mobile phone បាន​ផង​ដែរ។
  • Mac OS៖ Email និង calendar អាចsyncing យ៉ាង​ល្អ​ ហើយ​វា​ក៏​អាច Syncing Phone Contacts និង File ជាមួយ​ទូរស័ព្ទ​ iPhoneផង​ដែរ​ប៉ុន្តែ​ Software គឺ​ មិនអាច​ឬ​អាច​ដំណើរ​យឺត​ពេល Syncing ជាមួយ​ទូរសព័្ទ ដទៃ។

ចំណុច​ដែល​ត្រូវ​គ្នា​រវាង 

  • Windows និង Macគឺ​អាច​ធ្វើ​ការ​ក្នុង​ផ្លូវ​តែ​មួយ​ដូច​ជា​ ការ​ចេក​រំលែក File កម្មវិធី​និង​ប្រភេទ​ទិន្នន័យ​ផ្សេងៗ ឧទាហរណ៍ Stata, Mathematica, Photoshop ជា​ដើម។ ប៉ុន្តែ​ចំពោះ​fileកម្មវិធី Microsoft Office និង​file​ដទៃ​អាច​បាត់​បង់​លក្ខណៈ​ពិសេស​របស់​វា​មួយ​​ចំនួន​ ដូចជា (គុណភាព Graphic …)ឬ អាច​បាត់បង់​ format​ មួយ​ចំនួន​នៅ​ពេល​ដែល​អ្នក​បើក File Windows នៅ​លើ Mac។

សរុប​សេចក្តី​មក​យើង​ឃើញ​ថា​ប្រភេទ ប្រព័ន្ធ​ប្រតិបត្តិការ​ទាំង​ពីរ​គឺ​ពិត​ជា​មាន​ភាព​ខុស​ប្លែក​គ្នា​មែន។ ហើយ​វា​មាន​ចំណុច​ពិសេស​របស់​វា​រៀងៗ​ខ្លួន។ ​Mac OS មានដើមកំណើតចេញមកពី UNIX ដែលជាប្រភេទ Open Source ។