​ប្រព័ន្ធ​ប្រតិបត្តិការ OS X 10.7 Lion​

​ប្រព័ន្ធ​ប្រតិបត្តិការ Mac OS X Lion នេះ​ភ្លាម​ វា​មាន​មើល​ទៅ​​ស្រដៀង​នឹង​ប្រព័ន្ធ​ប្រតិបត្តិការ​ពីមុន​ហៅថា Leopard ប៉ុន្តែ​ការ​ផ្លាស់ប្ដូរ​មួយ​ចំនួន​របស់​ Lion ​ គឺ​ជា​ការ​សម្រិត​សម្រាំង​យ៉ាង​ល្អ​ដែល​​​ផ្ដល់​នូវ​បទ​ពិសោធ​​ថ្មី​ដល់​ អ្នក​ប្រើប្រាស់​ប្រព័ន្ធ​ប្រតិបត្តិការ​ OS X ​ ដែល​កាន់​​តែ​​សាមញ្ញ និង​​មើល​ទៅ​កាន់​តែ​ល្អ​ប្រសើរ​ឡើង​ ។ ក្រុមហ៊ុន​ Apple បាន​​បង្កើត​ប្រព័ន្ធ​ប្រតិបត្តិការ​ជា​ច្រើន​ជំនាន់​មក​ហើយ​ ប៉ុន្តែ​​ភាគ​ច្រើន​​តែង​តែ​ផ្ដោត​ទៅ​លើ​អ្នក​ប្រើប្រាស់​កុំព្យូទ័រ​ជំនាញ​ គឺ​មិន​មែន​អ្នក​ប្រើ​កុំព្យូទ័រ​ធម្មតា​ឡើយ​ ដោយ​ផ្ដល់​នូវ​ផ្ទាំង​កម្មវិធី​ដែល​ពិបាក​យល់​ក្នុង​ការ​ប្រើប្រាស់​ ។ ប៉ុន្តែ​បញ្ហា​​នេះ​បាន​ចាប់​ផ្ដើម​ផ្លាស់​ប្ដូរ​ជាមួយ​​ប្រព័ន្ធ​ ប្រតិបត្តិការ​ ជំនាន់​ Lion ហើយ​គេ​​អាច​ដឹង​ថា​អ្នក​ប្រើ​ប្រព័ន្ធ​ប្រតិបត្តិការ​ Mac OS X ពី​មុន​មួយ​ចំនួន​​នឹង​រួញ​រា​ចំពោះ​ការ​ផ្លាស់​ប្ដូរ​ទាំង​នេះ​ ​ ដោយ​សារ​វា​បង្កើត​ឡើង​ដើម្បី​ឱ្យ​កាន់​តែ​ងាយ​ស្រួល​ប្រើ​​ដោយ​មាន​គោល​ដៅ​ សម្រាប់​អ្នក​ប្រើប្រាស់​ជា​ទូទៅ​ ។ គោល​បំណង​​ក្នុង​ការ​បង្កើត​ Lion គឺ​ធ្វើ​ឱ្យ​វា​ក្លាយ​ជា​ប្រព័ន្ធ​ប្រតិបត្តិការ​ងាយ​ស្រួល​ប្រើ​ ដោយ​បាន​យក​លក្ខណ​ពិសេស​ខ្លះ​តាម iOS បញ្ចូល​ទៅ​ក្នុង​ OS X ហើយ​យ៉ាង​នេះ​ផ្ដល់​​​ឱ្យ​អ្នក​ប្រើប្រាស់​កាន់​តែ​ច្រើន​មាន​ហេតុ​ផល​​គិត​ គួរ​ពី​កុំព្យូទ័រ​ដែល​មាន​គោលបំណង​ជា​ទូទៅ​ និង​ មាន​តម្លៃ​ខ្ពស់​នេះ ។ ជា​ការ​ពិត​ណាស់​ជំនាន់​ Lion នេះ​ត្រូវ​បាន​គេ​បង្កើត​ឡើង​ធ្វើ​ឱ្យ​ប្រព័ន្ធ ប្រតិបត្តិការ​ដំណើរ​ការ​កាន់​តែ​លឿន​ រួម​មាន​ការ​ល្បឿន​ Bootup កាន់​តែ​លឿន​ លក្ខណ​ពិសេស​នៃ Multi-touch gestures កាន់​តែ​​ប្រសើរ​ និង​ ការ​បើក​កម្មវិធី​ទំហំ​ពេញ​អេក្រង់​ (Full Screen) និង​ ការ​បញ្ចូល​ App store និង​លក្ខណ​ពិសេស​ជាង​ 255​ ថ្មី​ទៀត​ ។
បង្កើន​លទ្ធភាព​បញ្ជា​នៅ​លើ​ Touch pad
ITលក្ខណ​ពិសេស​សំខាន់​មួយ​​របស់​ Apple នៅ​ក្នុង​តារាង​ចាប់​ផ្ដើម​ជាមួយ​​លក្ខណ​ពិសេស​​ Multitouch gesture កាន់​តែ​ប្រសើរ​ជាង​មុន​ ដែល​អាច​ឱ្យ​អ្នក​ប្រើ​ម្រាម​ដៃ​ តែ​មួយ​ ឬ ច្រើន​ ច្បិច​​រំកិល​ ពង្រីក​ ផ្លាស់​ប្ដូរ​រវាង​កម្មវិធី​ ហើយ​រំកិល​នៅ​លើ​វ៉ិប​ដោយ​គ្រាន់​តែ​ប្រើ​ម្រាម​ដៃ​មួយ​ ឬ ច្រើន​ជាង​នេះ​ទៅ​ទៀត ។ វា​បាន​នាំ​យក​នូវ​លក្ខណ​នៃ​មុខងារ​ Touch ជា​ច្រើន​ពី​ iOS មក​ឱ្យ​អ្នកប្រើប្រាស់​ MacBook ហើយ​ ការ​​ប្រើ​ចង្អុល​ដៃ​រំកិល​​នេះ​ក៏​អាច​​ប្រើ​​ជាមួយ​ Magic Mouse និង​ Magic Trackpad របស់​ Apple ផង​ដែរ ។
ITហើយ​លក្ខណ​ពិសេស​​ផ្សេង​ទៀត​​គឺ​ការ​បើក​កម្មវិធី​ជា​ទំហំ​ពេញ​អេក្រង់​ (Full-Screen) ដោយ​សារ​តែ​ OS X មិន​មាន​លក្ខណ​ពិសេស​នេះ​ជា​ច្រើន​ឆ្នាំ​មក​ហើយ​ ។ ទោះ​បី​ជា​យ៉ាង​ណា​ ក្នុង​ពេល​នេះ​ កម្មវិធី​ទាំង​នោះ​អាច​បើក​មើល​នៅ​ក្នុង​ទំហំ​ពេញ​អេក្រង់​ដោយ​ចុច​លើ​ ប៊ូតុង​ Maximise នៅ​ផ្នែក​ខាង​លើ​នៃ​ផ្ទាំង​ Window ។ ហើយ​ជា​ពិសេស​វា​ធ្វើ​ឱ្យ​កាន់​តែ​ប្រសើរ​ឡើង​ថែម​ទៀត​ ដោយ​មាន​ទាំង​ការ​បិទ​ Menu bar ដោយ​ស្វ័យ​ប្រវត្តិ​ ដែល​ជា​អ្វី​មិន​ធ្លាប់​មាន​ពី​មុន​មក​ឡើយ​ ។ លក្ខណ​ពិសេស​សំខាន់​ថ្មី​ចុង​ក្រោយ​គឺ​ Launchpad ​ដែល​ជា​មុខ​ងារ​ប្រើ​ដើម្បី​បង្ហាញ​កម្មវិធី​ដែល​បាន​ដំឡើង​ និង​ ទាញ​យក​ នៅ​ក្នុង​ទម្រង់​ជា​ iPad Grid ដែល​បំពេញ​ទៅ​ដោយ​រូបតំណាង​ជា​ជួរ​​អាច​បិទ​បើក​ ឬ​ទាញ​យក​ទៅ​ដាក់​ក្នុង​ថត​ឯកសារ​ជា​ដើម​ ។ តាម​ពិត​ទៅ​ ជាមួយ​ការ​ផ្លាស់​ប្ដូរ​ដ៏​សំបូរ​បែប​ទាំង​នេះ​ មិន​មែន​បង្កើន​លទ្ធភាព​ប្រើ​ប្រាស់​ប្រចាំ​ថ្ងៃ​នៃ​ OS X ឡើយ​ គឺ គ្រាន់​តែ​ចង់​នាំ​យក​បទ​ពិសោធ​កាន់​តែ​ជិតស្និទ្ធ​ទៅ​នឹង​ប្រព័ន្ធ​ ប្រតិបត្តិការ​iOS ។​
ITមុខងារ​ចង​ចាំ​ដោយ​ស្វ័យ​ប្រវត្តិ
ដូច​ទៅ​នឹង​កម្មវិធី​ iPad apps ដែល​ចង​ចាំ​ទីតាំង​របស់​វា​នៅ​ពេល​មិន​បាន​ប្រើ​ ហើយ​​បច្ចេកវិទ្យា​ Auto save ជំនាន់​ Lion ថ្មី​នេះ​អាច​ឱ្យ​អ្នក​បិទ​កម្មវិធី​ Desktop ទោះ​បី​ជា​អ្នក​កំពុង​តែ​កែ​ឯកសារ​បាន​ពាក់​កណ្ដាល​ក៏​ដោយ​ បន្ទាប់​មក​បើក​វា​ឡើង​វិញ​ ហើយ​ភ្លាម​នោះ​ចាប់​ផ្ដើម​ពី​កន្លែង​ដែល​អ្នក​បាន​ផ្អាក​មក​វិញ​ដោយ​មិន​ចាំ ​បាច់​បារម្ភ​ពី​ការ​រក្សា​ទុក​ ឬ​ ទាញ​យក​ឯកសារ​មក​វិញ​​ឡើយ​ ។
ITម្យ៉ាង​វិញ​ទៀត​ ជំនាន់​ Lion នេះ​ក៏​អាច​ឱ្យ​អ្នក​បើក​ឡើង​វិញ​នូវ​​ ផ្ទាំង​កម្មវិធី​ និង​ Window ពី​ពេល​មុន​ដែល​អ្នក​បាន​បើក​ ។ ហើយ​លក្ខណ​ពិសេស​ថ្មី​មួយ​ឈ្មោះ​ថា​ AirDrop ដែល​អនុញ្ញាត​ឱ្យ​អ្នក​បញ្ជូន​ទិន្នន័យ​រវាង​​ម៉ាស៊ីន​ Lion ទៅ​ម៉ាស៊ីន​ Mac នៅ​ក្នុង​ Local ឬ Ad hoc Wireless connection