ចាប់ខ្លួន Anonymous Cambodia ០២ ​នាក់

Anonymous Cambodia) ចំនួន​ ០២ ​នាក់ ​ជាប់​ពាក់ព័ន្ធ​ការវាយប្រហារ​តាម​បច្ចេកវិទ្យា​ព័ត៌មាន​ត្រូវ​បាន​ឃាត់ខ្លួន។
Web IT CAMBO-Trainingភ្នំពេញ​៖ ​ក្រុម​ហេ​គ​ឃឺ​អនាមិក​កម្ពុជា​ចំនួន​ ០២ ​នាក់ ​ដែល​ជាប់​ពាក់ព័ន្ធ​ការវាយប្រហារ​ទ្រង់ទ្រាយ​ធំ​មក​លើ​បណ្ដាញ​បច្ចេកវិទ្យា ​ព័ត៌មាន​ របស់​ស្ថាប័ន​ជាតិ​សំខាន់ៗ​នា​ពេល​កន្លងមក ​ត្រូវ​បាន​ឃាត់ខ្លួន​កាលពី​ថ្ងៃទី​០៧ ​ខែមេសា ​ឆ្នាំ​២០១៤​ ដោយ​ការិយាល័យ​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា​ព័ត៌មាន នៃ​នាយកដ្ឋាន​សន្តិសុខ​ផ្ទៃក្នុង ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ ក្រសួងមហាផ្ទៃ​។​
ជនសង្ស័យ​ទាំងពីរ ទី១.​មានឈ្មោះ ប៊ុន ឃី​ង​មង្គល​បញ្ញា ហៅ Sexmachine​ឬ​Blackcyber​ភេទ​ប្រុស អាយុ​២១​ឆ្នាំ មុខរបរ​និស្សិត​ឆ្នាំ​ទី​០៣ ​សាកលវិទ្យាល័យ SETEC ទី២.ឈ្មោះ ជូ សុង​ហេង ហៅ​Zoro​ភេទ​ប្រុស​អាយុ​២១​ឆ្នាំ ​មុខរបរ​និស្សិត​ឆ្នាំ​ទី​០៣ សាកលវិទ្យាល័យ SETEC​។​​ស្ថានប័ន​ជា​តិ​សំខាន់ៗ​យ៉ាងហោចណាស់​៣០​និង​ស្ថាប័នឯកជន​មួយចំនួន​ផង​ដែរ ត្រូវ​រងគ្រោះ​ពី​ការវាយប្រហារ​តាម​បច្ចេកវិទ្យា​ព័ត៌មាន​ពី​សំណាក់​ក្រុម​ហេ​គ​ឃឺ​អនាមិក​កម្ពុជា ចាប់តាំងពី​មុន​ការ​បោះឆ្នោតជាតិ​ជ្រើសរើស​តំណាងរាស្ត្រ ​កាលពី​ខែកក្កដា ឆ្នាំ​២០១៣​។
footerស្ថាប័ន​ជាតិ​សំខាន់ៗ ​ដែល​ទទួលរង​គ្រោះ​មាន​ដូចជា​៖ ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត អង្គភាព​ប្រឆាំង​អំពើពុករលួយ ក្រសួងការបរទេស ក្រសួងការពារជាតិ​និង​សាលា​រាជធានី​ភ្នំពេញ ជាដើម​។​ ក្រុម​ហេ​គ​ឃឺ​អនាមិក​កម្ពុជា​បានធ្វើ​សកម្មភាព​ដូចជា វាយប្រហារ​ធ្វើ​ឲ្យ​រអាក់រអួល​មិន​ដំណើរការ​គេហទំព័រ​(DDos)​ជ្រៀតចូល ​បណ្តាញ​ព័ត៌មានវិទ្យា​ដោយ​ខុសច្បាប់​និង​លួច​ទិន្នន័យ​សំងាត់​ជាតិ​ពី​ ប្រព័ន្ធ​ព័ត៌មាន និង​ការ​កែ​ទំព័រ​ដើម​នៃ​គេហទំព័រ ជាដើម​។​
2ជនសង្ស័យ​ទាំង​ពីរ​ បាន​សារភាព​ថា​ខ្លួន​ពិតជា​សមាជិក​ក្រុម​ហេ​គ​ឃឺ​អនាមិក​កម្ពុជា​ប្រាក​មែន និង​បាន​ប្រព្រឹត្ត​នូវ​រាល់​ទង្វើ​ខុសច្បាប់​ដូច​បាន​រៀបរាប់​ខាងលើ​ពិតប្រាកដ​មែន ដោយឡែក ​ចំពោះ​ជនសង្ស័យ​ឈ្មោះ ជូ សុង​ហេង​ បាន​សារភាព​ថា​មិនបាន​ចូលរួម​ការវាយប្រហារ​នោះ​ទេ​គោលបំណង​នៃ​ការចូលរួម​ ក្នុង​ក្រុម​ហេ​គ​ឃឺ​អនាមិករ​កម្ពុជា ​គឺ​គ្រាន់តែ​ចង់​ហាត់រៀន​ជំនាញ​នេះ​ប៉ុណ្ណោះ​។​

សមត្ថកិច្ច​នាយកដ្ឋាន​សន្តិសុខ​ផ្ទៃក្នុង បាន​ធ្វើ​ការ​តាម​ដាន និង​សហការ​ស្រាវជ្រាវ​ជាមួយ​ស្ថាប័ន​FBI ប្រចាំ ​កម្ពុជា​អស់​រយៈពេល​ប្រមាណ​០៨​ខែ ទើប​កំណត់ និង​ឃាត់ខ្លួន​ជនសង្ស័យ​ទាំងពីរ​ខាងលើ​បាន​។ ទន្ទឹម​នោះ​ សមត្ថកិច្ច​កំពុង​បន្ត​ស្រាវជ្រាវ​រកមុខ​សញ្ញា​ហេ​គ​ឃឺ​ជា​បក្សពួក​នៅ​ សេសសល់ ដើម្បី​នាំ​ខ្លួន​មក​ចាត់វិធានការ​តាម​ផ្លួ​វ​ច្បាប់​។​

បច្ចុប្បន្ន​ជនសង្ស័យ​ទាំងពីរ​ត្រូវ​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ​ដើម្បី​ចាត់ការ​តាម​នីតិវិធី​។ យោង​តាម​មាត្រា ៤២៧, ៤២៨, ៤២៩ នៃ​ក្រមព្រហ្មទណ្ឌ ​ជនសង្ស័យ​គឺ​ប្រឈម​នឹង​ការ​ពិន័យ​ជា​ប្រាក់​ពី ១០០ ០០០(​មួយ​សែន​)​រៀល ដល់ ៤០០០ ០០០(​បួន​លាន​)​រៀល និង​អាច​ជាប់​ពន្ធនាគារ​ពី​០១​ខែ រហូតដល់​០២​ឆ្នាំ៕
ខាងក្រោមនេះជាវត្ថុតាងដែលចាប់បានពីរនាក់នៃក្រុម Anonymous Cambodia
12ភាគទី​២៖ បទ​សម្ភាសន៍​ជា​សំឡេង​ដ៏​កម្រ និង​ផ្ដាច់​មុខ​ជា​មួយ​ក្រុម​វាយ​លុក​អ៊ីនធើរណិត​នៅ​កម្ពុជា (Anonymous Cambodia)
កាល​ពី​សប្ដាហ៍​មុន​ប្រិយ​មិត្ដ​បាន​ជ្រាប​ខ្លះ​ហើយ​នូវ​បទ​សម្ភាសន៍​ភាគ​ទី ​១​ ជា​មួយ​នឹង​ក្រុម​វាយ​លុក​អ៊ីនធើរណិត​អនាមិក​កម្ពុជា​ ឬ​ហៅ​ថា Anonymous Cambodia ដែល​ជា​បទ​សម្ភាសន៍​ថត​ជា​សំឡេង​ដ៏​កម្រ​ ធ្វើ​ឡើង​តាម​បច្ចេក​វិទ្យា​អ៊ីនធើរណិត​ព្រោះ​​ក្រុម​ Anonymous Cambodia នេះ​បារម្ភ​អំពី​សន្ដិសុខ និង​ការ​តាម​ដាន​រក​ឃើញ​អត្ដ​សញ្ញាណ​ពួក​គេ​ពី​សំណាក់​អាជ្ញាធរ​បើ​សិន​ប្រើ ​ប្រព័ន្ធ​ទូរគមនាគម៍​បែប​ប្រពៃណី​ដូច​ជា​តាម​រយៈ​ទូរស័ព្ទ​។

កាល​ពី​សប្ដាហ៍​មុន​ប្រិយ​មិត្ដ​បាន​ជ្រាប​ខ្លះ​ហើយ​នូវ​បទ​ សម្ភាសន៍​ភាគ​ទី​១​ ជា​មួយ​នឹង​ក្រុម​វាយ​លុក​អ៊ីនធើរណិត​អនាមិក​កម្ពុជា​ ឬ​ហៅ​ថា Anonymous Cambodia ដែល​ជា​បទ​សម្ភាសន៍​ថត​ជា​សំឡេង​ដ៏​កម្រ​ ធ្វើ​ឡើង​តាម​បច្ចេក​វិទ្យា​អ៊ីនធើរណិត​ព្រោះ​​ក្រុម​ Anonymous Cambodia នេះ​បារម្ភ​អំពី​សន្ដិសុខ និង​ការ​តាម​ដាន​រក​ឃើញ​អត្ដ​សញ្ញាណ​ពួក​គេ​ពី​សំណាក់​អាជ្ញាធរ​បើ​សិន​ប្រើ ​ប្រព័ន្ធ​ទូរគមនាគម៍​បែប​ប្រពៃណី​ដូច​ជា​តាម​រយៈ​ទូរស័ព្ទ​។

នៅ​ថ្ងៃ ​​នេះ​វិទ្យុ​អូស្រ្ដាលី​សូម​នាំ​មក​ជូន​នូវ​បទ​សម្ភាស៍​ភាគ​ទី​២ ដើម្បី​ស្វែង​យល់​បន្ថែម​អំពី​ក្រុម​នេះ​ ក៏​ដូច​ជា​ដើម្បី​ស្វែង​យល់​អំពី​បញ្ហា​សន្ដិសុខ​ព័ត៌មាន​តាម​អ៊ីនធើរណិត​ជា ​រួម​នៅ​ក្នុង​ប្រទេស​កម្ពុជា​ផង​ដែរ​ថា តើ​កម្ពុជា​អាច​ការ​ពារ​ខ្លួន​បាន​ទេ? កម្ពុជា​កំពុង​ប្រឈម​មុខ​នឹង​បញ្ហា​គ្រោះ​ថ្នាក់​អ្វី​ខ្លះ​ទាក់​ទង​ ប្រព័ន្ធ​ព័ត៌មាន​សន្ដិសុខ​ជាតិ​? ហើយ​តើ​កន្លង​មក​នេះ មាន​ចន្លោះ​ប្រហោង​អ្វី​ខ្លះ​ដែល​វិស័យ​នេះ​នៅ​កម្ពុជា​ត្រូវ​យក​ចិត្ដ​ទុក​ ដាក់​បន្ថែម​​គិត​ទាំង​ផ្នែក​រដ្ឋ និង​ផ្នែក​ឯក​ជន នៅ​ពេល​ដែល​ពិភព​លោក​កំពុង​តែ​ដើរ​លឿន​រហ័ស​ជា​ទី​បំផុត​នៅ​ក្នុង​យុគ​សម័យ​ ព័ត៌មាន​វិទ្យា និង​អ៊ីនធើរណិត​នេះ។

តទៅ​នេះ​សូម​ស្ដាប់​បទ​សម្ភាសន៍​ ​រវាង​ខ្ញុំ​បាទ ឃុន អាឡិច និង​តំណាង​​ម្នាក់​មាន​រហស្សនាម​ថា Black Cyberនៃ​ក្រុម​​វាយ​លុក​ប្រព័ន្ធ​កុំ​ព្យូទ័រ​កម្ពុជា​​ Anonymous Cambodia។

(បទ​សម្ភាសន៍​ភាគ​ទី២)

អំបាញ់​មិញ​នេះ ប្រិយមិត្ដ​ទើប​បាន​ស្ដាប់​បទ​សម្ភាសន៍​ជា​មួយ​នឹង​ Black Cyber ដែល​ជា​តំណាង​ក្រុម​វាយ​លុក​ប្រព័ន្ធ​អ៊ីនធើរណិត Anonymous Cambodia។ ដោយ​សារ​ពេល​ម៉ោង​មាន​កំណត់​ខ្ញុំ​សូម​បញ្ចប់​បទ​សម្ភាសន៍​ភាគ​ទី​២​នេះ​តែ​ ត្រឹម​នេះ​សិន។

នៅ​សប្ដាហ៍ក្រោយ វិទ្យុ​អូស្រ្ដាលី​នឹង​នាំ​មក​ជូន​នូវ​បទ​សម្ភាសន៍​បន្ដ​ទៀត​ភាគ​ទី​៣​ដែល​ ជា​ភាគ​បញ្ចប់​ ដែល​មាន​ចំណុច​សំខាន់ៗ​ជា​ច្រើន​ដែល​វិទ្យុ​អូស្រ្ដាលី​បាន​សួរ​ទៅក្រុម​ នេះ។ សង្ឃឹម​ថា ប្រិយ​មិត្ដ​បាន​យល់​ច្រើន​អំពី​ពិភព​ក្រុម​អ្នក​វាយ​លុក​អ៊ីនធើរណិត​នៅ​ ប្រទេស​កម្ពុជា​ក្នុង​វិស័យ​ព័ត៌មាន​វិទ្យា, ទូរគមនាគមន៍ និង​អ៊ីនធើរណិត ដែល​កំពុង​ដើរ​លឿន​ទៅ​មុខ​ជា​លំដាប់។