ដំឡើង SAN ណែតវឺក

មួលដ្ឋាន គឺការផ្ទុកទិន្នន័យ គឺត្រូវផ្ទុកនៅមួយកន្លែង ហើយគ្រប់ ម៉ាស៊ីនមេ ទាំងអស់ត្រូវភ្ជាប់ទៅវា ដូចជា Database Server មួយឬ ច្រើន គឺត្រូវផ្ជាប់ទៅ Central Storage Server ឬ ហៅថា Storage Area Network (SAN)។
1បើអង្គភាពមានទុន ដើម្បីវិនិយោគ គឺត្រូវចំណាយប្រហែលជា 15,000$ ឡើងទៅដោយពិនិត្យ មើលលើ ផលិតផលរបស់ IBM, EMC, Dell EqualLogic របស់ Dell​ជាដើម តែបើមិនមានទេ យើង នៅតែអាចឆ្នៃបាន តែប្រសិទ្ធភាព គឺមិនដូច ម៉ាស៊ីនដែលគេបង្កើតមកសំរាប់ដើរតួនាទីជា SAN តែម្តងទេ។
Web IT CAMBO-02-2014SAN គឺមានពីរប្រភេទ គឺ Cable-based SAN ដូចជា ប្រើខ្សែ Fiber Optic ខ្សែ infiniband ខ្សែ SATA ជាដើម។ SAN ប្រភេទនេះ គឺចំណាយថវិការច្រើន ដូចដែលបានរៀបរាប់ខាងលើ។
1ហើយមួយប្រភេទ ទៀត គឺ IP-Based SAN ដែលប្រើ Protocol ISCSI។ SAN នេះ គឺភ្ជាប់ទៅ Servers និមួយៗ ដោយប្រើ IP Network។ SAN នេះ គឺចំណាយប្រហែលជា 1,000$ ទៅ 3,000$ គឺគ្រប់គ្រាន់ហើយ។ រឺឯប្រសិទ្ធភាព គឺបានប្រហែលជា 70% ទៅ 80% នៃ Cable-Based SAN។
1តំរូវការគឺ:

–          ត្រូវការម៉ាស៊ីន ១ (បើអាចមាន២ គឺល្អ)ដែលមានសមត្ថភាពសមរម្យ គឺ RAM: 4GB, CPU: Quad Cores ឬ Core i3 រឺ Core i5 មាន Gigabit Network Cardចំនួន ២ក្នុងម៉ាស៊ីននិមួយៗ។ ទំហ៊ំនៃសមត្ថភាពផ្ទុកទិន្នន័យ គឺដាក់តាមចិត្តចង់បាន។  តំលៃ ប្រហែលជា 500$ ទៅ 1,200$ ក្នុងមួយគ្រឿង។

–          Gigabit Switches ចំនួន ២ តំលៃប្រហែល ជា 300$ ទៅ 500$ ក្នុងមួយគ្រឿង។

–          ប្រើប្រាស់ MS Windows 2008 R2 ដែលមាន MS iSCSi Target 3.3 មកស្រាប់។

រូបភាព ក្រោយពេលដំឡើងរូច គួរតែមានប្រហាក់ប្រហែលរូបខាងក្រោម:
1