រកប្រាក់សរសេរអត្តបទ Internet

វិធីរកប្រាក់តាមរយៈការសរសេរអត្តបទលើ Internet

បើមានចំណេះដឹងគ្រប់គ្រាន់ផ្នែកភាសាអង់គ្លេស សូមកុំធ្វើត្រឹមជាអ្នកចូលលេង Internet តែ​សូម​បងប្អូន​ប្រែក្លាយ​ខ្លួនមកជាអ្នករកប្រាក់តាមរយៈ Internet វិញម្តង នោះបងប្អូននឹងដឹងថាវាងាយស្រួលបែបណា កិច្ចការ​នេះ​មិន​ចាំបាច់​បង់លុយឲ្យអ្នកណាម្នាក់ឡើយ គឺយ៉ាង​ច្រើនបំផុតត្រូវ​ចំណាយប្រាក់​តិចតួច ទិញ ឯកសារ​សម្រាប់អាន​ស្វែងយល់​ ពីវិធីរក​ប្រាក់​នោះ​បន្តិច​ប៉ុណ្ណោះ។

បើសិនជាយើងពុំបានចាប់ភ្លឹកនោះ ប្រហែលជាពុំនឹកស្មានទេថា Internet គឺជាកន្លែងការងារ កន្លែងជួញដូរ, កន្លែងរកប្រាក់ និងក៏ជាផ្សារទំនិញមួយយ៉ាងធំសម្បើមនោះទេ ។ មានមនុស្សជាច្រើនលាននាក់ រកប្រាក់ ចិញ្ចឹមជីវិតបានតាមរយៈ Internet ហើយក៏មានមនុស្សខ្លះអាចរកប្រាក់បានរហូត រាប់រយលានដុល្លារ ក្លាយ ជាមហាសេដ្ឋីក៏មានដែរ ។ យើងបានដឹងហើយថា Internet គឺជាប្រព័ន្ធ Network សកល (ទូទាំងពិភព លោក) មួយយ៉ាងធំអាចភ្ជាប់ពីទីកន្លែងមួយទៅទីកន្លែងមួយទៀតដរាបណាសេវា Internet មានទៅដល់ មិនតែប៉ុណ្ណោះមានមនុស្សជាច្រើនរយលាននាក់ចូលធ្វើអ្វី ឬរកអ្វីនៅក្នុងប្រព័ន្ធ Internet នេះជារៀងរាល់ ថ្ងៃដែរ ។

ប្រការដែល Internet អាចភ្ជាប់កុំព្យូទ័រតគ្នាទូទាំងពិភពលោកបាននេះ បានធ្វើឲ្យវិសាលភាពនៃការក ប្រាក់តាមរយៈ Internet កាន់តែរីកធំធាត់ច្រើនឡើងៗ អាចនិយាយាបានថាគ្មានថ្ងៃបញ្ចប់ឡើយ ហើយ មនុស្ស ច្រើនទៀតអាចរកប្រាក់ ឬប្រកបរបចិញ្ចឹមជីវិតបាន ដោយសារប្រព័ន្ធ Internet នេះក៏កាន់តែមាន ច្រើនឡើងដែរ ។

បើយើងនិយាយដោយត្រួសៗ យើងបានឃើញជារៀងរាល់ពេលដែលយើងចូល Internet យើង​ឃើញ​មានហាងលក់របស់របគ្រប់យ៉ាង​យើងឃើញ​មានការផ្សាយពាណិជ្ជកម្ម យើងឃើញ​មានប្រព័ន្ធ​ការងារ​យកមក​ធ្វើតាមផ្ទះ យើង​ឃើញ​មាន​សេវាបំរើផ្នែកផ្សេងៗច្រើនរាប់មិនអស់ឡើយ ។ ក្រៅពីនេះមានមនុស្សជា ច្រើនម៉ឺននាក់ទៀតក្នុង១ថ្ងៃៗ បានបង្កើតរបបង្កើតការងារដោយខ្លួនឯងនៅក្នុងប្រព័ន្ធ Internet នេះជារៀង រាល់ថ្ងៃដូចគ្នា អ្នកខ្លះក៏បានទទួលជោគជ័យ អ្នកខ្លះក៏បានមកវិញនូវភាពអស់សង្ឃឹម បាត់បង់អស់ប្រាក់កាស ដោយសារពុំបានសិក្សាឲ្យបានស៊ីជម្រៅចំពោះអ្វីដែលខ្លួនបានធ្វើ ។
1តើយើងអាចរកប្រាក់តាមប្រព័ន្ធ Internet ដោយរបៀបណា ?

សំណួរខាងលើនេះប្រហែលជាពុំអាចរកចម្លើយសម្រាប់ឆ្លើយបានអស់សេចក្តីឡើយ ពីព្រោះវិធីដែលគេអាចរកប្រាក់បាននោះគឺអាស្រ័យទៅលើបំណងប្រាថ្នា ចំណេះដឹងខ្លះៗផ្នែក HTML, ប្រាក់សំរាប់ចំណាយប្រហែលជា $ 500 (សម្រាប់ចំណាយទូទៅ) នាគ្រាដំបូង ឯបញ្ហា​សំខាន់​ជាងគេ​នោះគឺ​បំណង​ប្រាថ្នា​ចង់រក​ប្រាក់ និងការ​អំណត់ព្យាយាម ។

តើរកអ្វី ? ជាអ្វីពិតប្រាកដ ! ចំពោះសំនួរនេះក៏ដូចជាសំនួរខាងដើម ខ្ញុំបានឆ្លើយបន្តិចរួចមកហើយថា គឺត្រូវគិតជាមុនថាយើងចង់រកអ្វីពិតប្រាកដ ខាងក្រោមនេះគឺជាតម្រុយខ្លះ សម្រាប់យកមកគិតពិចារណា (សូមបញ្ជាក់ជាថ្មីថាមុខរបទាំងនេះទាមទារឲ្យយើងចេះអង់គ្លេសគួរសម ចេះដឹងផ្នែក HTML (PHP, My SQL បើចេះជាការល្អ) សំខាន់ជាងគេនោះគឺត្រូវមានកុំព្យូទ័រមួយគ្រឿងមានសេវា Internet និងភាពអំណត់បំផុត) ថាតើយើងចង់រករបអ្វី :

១- បើកហាងលក់ទំនិញធំប៉ុនគ្នានឹង Amazon ឬធំជាងដោយគ្មានចំណាយ អ្វីទាំងអស់ក្រៅពី ពេលវេលា នៃការធ្វើប៉ុណ្ណោះ ។
២- បង្កើតប្រព័ន្ធ Network ជារបៀបប្រមូលផ្តុំដូច youtube, okute , myspace, spacebook ៘
៣- លក់សម្ភារៈគ្រប់យ៉ាងនៅក្នុងប្រព័ន្ធ ebay និង Amazon
៤- លក់ទំនិញទូទាំងពិភពលោកដោយពុំចាំបាច់មានទំនិញនៅក្នុងដៃដោយខ្លួនឯង ថែមទាំងពុំចាំបាច់ ផ្ញើឲ្យ គេ ដោយខ្លួនឯង
៥- លក់របស់ដែលលក់មិនចេះអស់តែទិញតែម្តងគត់
៦- ស៊ីក្បាលកាក់ពីប្រព័ន្ធ google និង yahoo ដោយពុំចាំបាច់ហត់នឿយតែអាចរកប្រាក់បានរហូត 400 ទៅ 500 ដុល្លារក្នុង ១ខែ និងអាចច្រើនជាងនេះច្រើនដង ។
៧- រកប្រាក់តាមរយៈ Myspace និង youtube
៨- ទទួលយកទំនិញគេមកលក់ដោយពុំចាំបាច់មានប្រាក់ 1សេន

នៅមានច្រើនទៀតហើយរបទាំងនេះមិនបានតម្រូវឲ្យយើងត្រូវបង់ប្រាក់មួយសេនណាឡើយ ប៉ុន្តែអ្វីដែល យើង ត្រូវមាននោះគឺត្រូវមាន website ដោយខ្លួន​យើងផ្ទាល់ និងចំណេះដឹងខ្លះៗពីវិធីបង្កើត website និងការ ថែរក្សាវា ។

តើទាំងអស់នេះជាការពិតទេ ? គឺពិតណាស់ ! បើយើងចូលទៅកាន់ website ណា​មួយ​ក៏​ដោយ​យើង​នឹង​ឃើញ​មានការ​ផ្សាយ​ពាណិជ្ជកម្ម​យ៉ាង​សម្បូរណ៍​បែប​នៅ​ ស្ទើរគ្រប់ website ទាំងអស់ ហើយបើគេរកប្រាក់មិន​បាន ពី ការ​ផ្សាយ​ពាណិជ្ជកម្ម​ទាំងអស់នោះទេ ការប្រកាស​ពាណិជ្ជកម្មទាំងនោះក៏គ្មានមុខនៅលើ Website ទាំង នោះដែរ ។

មានមនុស្សមួយចំនួនមានចម្ងល់ថាតើគេរកប្រាក់បានយ៉ាងម៉េចកើតទៅ ហើយគិតថានេះគឺជាការបោក ប្រាស់ ទៅវិញ ប៉ុន្តែ​តាម​ពិត​ទៅគឺ​មកពីពុំបាន​ដឹងឲ្យ​បាន​ច្បាស់​ហើយ​ចេះតែគិតស្មាន​ ក្នុងចិត្ត​តាមតែ​នឹក ឃើញ​ ដោយ​មិនបាន​ពិចារណា​ឲ្យបាន​ដិត​ដល់​ទៅ​លើមូលដ្ឋាន​ ពិតរបស់វា ។

នៅក្នុង​ អត្ថបទនេះខ្ញុំបានព្យាយាមប្រើពាក្យយ៉ាងសាមញ្ញ​បំផុតក្នុង​ការពន្យល់​ ព្រមទាំងមាន​ភ្ជាប់មក​ជាមួយ​នូវការ​បរិយាយយ៉ាង​លំអិត​ស្តីពីវិធី​ជាច្រើន​ ដូច​ខាង​ក្រោម :

– វិធីទិញ Host តើត្រូវជ្រើសរើសបែបណា ?
– តើត្រូវទិញ Host នៅទីណា ?
– តើយើងអាចបង់ប្រាក់សំរាប់ទិញ Host តាមវិធីណា ?
– គោលដៅក្នុងការបង្កើត website សំរាប់អ្វីខ្លះ ?
– វិធីផ្សេងៗក្នុងការបង្កើត website
– បង្រៀន HTML
– បង្រៀន CSS
– បង្រៀន PHP
– បង្រៀន MySQL
– បង្រៀន Photoshop
– បង្រៀនថតរូប កែរូប រចនារូប
– វិធី upload website
– វិធី Update contents
ឯវិធីជាច្រើនទៀតទាក់ទងដល់ការជ្រើសរើសយកអ្វីដែលយើងចង់ដាក់ ឬ រើសយកមុខរបរដែលយើងចង់ធ្វើ វិធីសាស្ត្រទាំងអស់នេះ​នឹងត្រូវបានយក​មកបកស្រាយ​ ពន្យល់តៗរៀងគ្នារហូតអាចយល់បាន ធ្វើតាមបាន និងអាចរកប្រាក់បាន ឯត្រង់ថាបានច្រើន ឬតិចនោះគឺអាស្រ័យ​ទៅលើការ​ព្យាយាម​អំណត់​របស់​យើង ប៉ុណ្ណោះ ក្នុងករណីដែលយើងអាចពង្រីកបន្ថែម ដាក់ចិត្ត​ដាក់កាយ​ចំណាយ​ពេលវេលា​ជាមួយវាឲ្យបានច្រើន​នោះយើង​អាចរកប្រាក់​ បានច្រើន​តាមនោះដែរ ។ នេះគឺជាមុខរបមួយមិនមានសំឡេង មិនមានក្លិន មិនរំខាន គេ គឺវាប្រព្រឹត្តទៅយ៉ាង​ស្ងាត់ស្ងៀមនៅ​ក្នុងបន្ទប់ក្នុងផ្ទះ​របស់យើងដោយ​ ពុំចាំបាច់​ត្រូវចំណាយ​ប្រាក់បើក ហាង បើកផ្លាក អង្គុយរង់ចាំភ្ញៀវចូលមកទិញឡើយ ។

បើស្តាប់មួយភ្លែតទៅឃើញថាគួរឲ្យសប្បាយ មាន​បំណង​ចង់ធ្វើតែ​សូម​ហាម​ជាមុនថា​មិនមែន​សម្រាប់​អ្នកបេះដូងខ្សោយ​ ឡើយពីព្រោះ​ត្រូវធ្វើកិច្ចការមួយ​ចំនួនមុនពេល​យើងអាចរ​កប្រាក់បានតាមវិធីនេះ ទាល់តែបេះដូងយើងរឹងប៉ឹង​មាន​ការតាំងចិត្តពិតប្រាកដ គឺចេញពី​បេះដូងមក ដើម្បីរកប្រាក់​មិនមែន​ចេញពីបេះដូង​ដើម្បីសង្សារនោះ​ទើបធ្វើកិច្ចការនេះបាន ។

ជំពូកទី 1 : អ្វីទៅជា Internet ?

Internet គឺជាប្រព័ន្ធ Network ពិភពលោកដ៏ធំបំផុតមួយមានប្រើ និងអាចប្រើបាននៅគ្រប់ ប្រទេសទាំងអស់ ទូទាំងពិភពលោក ។ គេអាចទទួលយកសេវា Internet នេះមកប្រើទៅតាមលទ្ធភាពនិងសេចក្តីត្រូវការ ដែល យើងមាន ចំពោះតម្លៃវិញ គឺគេគិតជាម៉ោងជាចំនួន Kilobyte ដែលយើងប្រើ ប្រើដោយគ្មានកំណត់ និងប្រើ ដោយ មានចំនួនកំណត់ ។

នៅក្នុងប្រទេសកម្ពុជា រហូតមកទល់ពេលនេះមានសេវា Internet (ឬហៅថា Internet Service Provider = ISP) កាន់តែច្រើនជាងកាលពីប៉ុន្មានឆ្នាំមុន ចំណែកតម្លៃនៃការជាវសេវានោះ គឺមានតម្លៃធ្លាក់ចុះជាង ពេល មុនបន្តិចដែរ តែមិនច្រើនប៉ុន្មានទេ សម្រាប់ពលរដ្ឋខ្មែរយើងដែលរស់នៅឯបរទេសវិញ ការប្រើប្រាស់សេវា Internet មិនសូវជាបញ្ហាប៉ុន្មានទេ ព្រោះមានតម្លៃថោកជាង និង stable ជាង ។

Internet ត្រូវបានបង្កើតឡើងក្នុងគំនិតចែករំលែកចំណេះដឹងតភ្ជាប់គ្រប់ជាតិសាសន៍ទាំងអស់ត្រូវកើតនៅសហគមន៍អន្តរជាតិ មួយក្រៅពីនេះ Internet ត្រូវបានគេច្នៃឲ្យក្លាយទៅជាកន្លែងបង្កើត ការងារសម្រាប់មនុស្ស ជាច្រើនរយលាន នាក់ ជា ទី ផ្សារទំនិញ ទីផ្សារជំនួញភាគហ៊ុន និងមានច្រើនទៀតរាប់មិនអស់ ។

សម្រាម់យើងជាអ្នកប្រើសេវា Internet យើងចាំបាច់ត្រូវកាន់កន្លែងមានផ្តល់សេវា Internet “Internet cafe” ដែលជាកន្លែងបម្រើ Internet សាធារណៈ យើងបង់ប្រាក់សំរាប់ចំនួនម៉ោងដែលយើងបានប្រើ ។ ក្នុងករណីដែលយើងចង់ប្រើ Internet ផ្ទាល់នៅក្នុងដៃរបស់យើង ត្រង់នេះយើងមានជម្រើសច្រើន គឺតាមរយៈទូរស័ព្ទដៃតែម្តង ឬភ្ជាប់មកកុំព្យូទ័រដោយប្រើទូរស័ព្ទជា Modem យើងអាចជាវសេវា Internet សំរាប់ប្រើផ្ទាល់ជាមួយ PC (ជា Desktop ឬ Laptop) របស់យើងផ្ទាល់ក៏បាន សំរាប់ការចំណាយវិញ សូម មើល តាមតារាងតម្លៃរបស់ក្រុមហ៊ុនទាំងអស់ដែលមានផ្តល់សេវា Internet នៅក្នុងប្រទេសកម្ពុជា ដូចមាន រាយនៅខាងក្រោមនេះ ។

ក្រុមហ៊ុនផ្តល់សេវា Internet នៅក្នុងប្រទេសកម្ពុជា :

1 – Clicknet
2 – Camnet
3 – Camitel
4 – Online
5 – Qube
6 – Wireless IP
7 – Mekongnet
8 – City Link
9 – Vietel
10 – Telesurf
11 – Mobitel
12 – Camshin
13 – Samart
14 – PPCTV

យើងអាចជ្រើសរើសយកសេវាពីក្រុមហ៊ុនមួយណាក៏បាន អាស្រ័យដោយសេចក្តីត្រូវ និងតម្រូវការរបស់យើង សូមសាកសួរមិត្តភក្តិ និងប្រមូលព័ត៌មានឲ្យបានច្រើនតាមដែលអាចធ្វើទៅបាន សំរាប់ក្រុមហ៊ុននិមួយៗ ។

អ្វីត្រូវដឹង :

– ល្បឿន
– ភាពមិនរអាក់រអួល
– ទុកចិត្តបាន
– គ្មានការកេងបន្លំចំនួនប្រើប្រាស់
– តម្លៃនៃការប្រើប្រាស់
– សម្ភារៈសម្រាប់ភ្ជាប់បណ្តាញ
– ប្រាក់កក់ …។

បន្ទាប់ពីយើងប្រមូលព័ត៌មានទាំងនេះបានគ្រប់សព្វហើយយើងអាចធ្វើការសម្រេចចិត្តដោយខ្លួនឯង ហើយថាតើត្រូវជ្រើសរើសយកក្រុមហ៊ុនណាមួយសម្រាប់ជាអ្នកផ្តល់សេវា Internet ឲ្យយើង ។

សម្រាប់ការប្រើប្រាស់ Internet យើងមិនចាំបាច់ត្រូវមានកុំព្យូទ័រទំនើបនោះឡើយ កុំព្យូទ័រប្រភេទ ណាក៏អាច ភ្ជាប់ទៅកាន់ Internet បានដែរ អ្វីជាប្រការសំខាន់ជាងគេនោះគឺ Computer ដែលយើងត្រូវមាន គួរអាច ប្រើប្រូក្រាមដូចជា Photoshop frontpage 2003 និងប្រូក្រាមបន្ទាប់បន្សំតូចៗមួយចំនួនទៀតប៉ុណ្ណោះ កុំព្យូទ័រនោះគួរមានសមត្ថភាពអាចប្រើ windows XP pro និង service pack 2 or 3 បាន ហើយមានល្បឿន លឿនល្មមអាចប្រើការបាន គឺគ្រប់គ្រាន់ហើយ ។

មានកុំព្យូទ័រនៅក្នុងដៃ មានសេវា Internet ផ្ទាល់នៅក្នុងដៃយើងអាចចាប់ផ្តើមស្វែងយល់ពីពិភពលោកដែលនៅជុំវិញខ្លួនយើងបានគ្រប់ពេលគ្រប់វេលា តែទោះបីយ៉ាងណាក៏ដោយ បើសិនលោកអ្នកនាងអាចចូលមកអានអត្ថបទនៅក្នុង website នេះបានគឺចាត់ ទុក ថាលោកអ្នកបានយល់ខ្លះហើយពីរឿងនេះ ថាត្រូវធ្វើយ៉ាងណា ។

ជំពូកទី ២ : រៀបចំកុំព្យូទ័រ និងអ្វីដែលយើងត្រូវការចាំបាច់

យើងពុំចាំបាច់ត្រូវមានតុដែកយ៉ាងហ៊ឺហា ឬតុបេងដ៏ថ្លៃដើម្បីធ្វើរឿងនេះឡើយត្រឹមតែ ជាតុឈើកញ្ចាស់ មួយ គឺ គ្រប់គ្រាន់ណាស់ទៅហើយ ទោះបីកៅអីគ្មានពូកក៏យើងអាចប្រើខ្នើយកញ្ចាស់មួយ ដាក់ទ្រាប់ប្រើ សម្រាប់ អង្គុយបានដូចគ្នា ។

នៅលើកុំព្យូទ័រយើង, យើងត្រូវតម្លើង Ms windows xp (Installing Ms-windows xp) សូមចុចទីនេះ ដើម្បីមើលពីវិធីតម្លើង Ms windows xp ។

បន្ទាប់ពីបានតម្លើង Ms windows xp រួចហើយ សូម install Ms office 2003 ដោយរួមទាំង Frontpage 2003 ផងដែរ ជាចុងក្រោយគេគឺយើងត្រូវការ Photoashop CS3 ដើម្បីរចនា website និងរូបភាពផ្សេងៗសំរាប់ website របស់យើង ។

បន្ទាប់ពីអ្វីៗបាន install ចូលគ្រប់សព្វអស់ហើយ យើងត្រូវគិតដល់រឿងមួយចំនួនដូចខាងក្រោម :

1- ធ្វើ website នេះដោយខ្លួនឯង
2- ជួលគេឲ្យធ្វើឲ្យ រួចយកមកគ្រប់គ្រងដោយខ្លួនឯង
3- ជួលគេឲ្យធ្វើ រួចឲ្យគេគ្រប់គ្រងឲ្យបន្ត

ជំរើសទី ១ គឺល្អជាងគេបំផុត ប៉ុន្តែយើងត្រូវចេះ HTML code, CSS, (PHP, MySQL ក្នុងករណីខ្លះ) ក្រៅពីនេះយើងត្រូវចេះ Photoshop ថែមទៀតនោះទើបគ្រប់គ្រាន់ ។

ចំណែកជំរើសទី ២ និង ទី ៣ មិនសូវជាល្អណាស់ណាទេ លើកលែងតែយើងមានប្រាក់សម្រាប់ចំណាយ និងមានគោលដៅធំ ពីព្រោះត្រូវចំណាយច្រើនណាស់ក្នុង១ខែៗ យ៉ាងហោចណាស់ត្រូវមានប្រាក់ចាប់ពី $ 100,000 ឡើងទៅ នោះបើយើងមានគម្រោងធំត្រូវធ្វើ ។

រៀន HTML code មិនជាពិបាកណាស់ណាទេ បើយើងព្យាយាមយើងអាចប្រើពេលត្រឹម ៣ខែ ឬតិចជាងនេះ ដើម្បីឲ្យអាចធ្វើបានតិចបំផុតក៏ត្រូវការពេល ១ខែដែរ ដើម្បីឲ្យយល់បានខ្លះពីឫសកែវរបស់ HTML ។ មានប្រូ ក្រាមមួយចំនួនអាចឲ្យយើងបង្កើត website ដោយមិនចាំបាច់ឲ្យយើងចេះ HTML ឡើយប៉ុន្តែនៅពេលយើង ចង់ បង្កើត អ្វីមួយប្លែកពីប្រូក្រាមអាចធ្វើបាននោះវាចាំបាច់ណាស់ដែលយើងត្រូវរៀន HTML code ។

អានមកដល់ត្រឹមនេះលោកអ្នកនាងត្រូវគិតសិនថានៅមានការចាប់អារម្មណ៍នៅឡើយទេ ?

បើសិនជានៅមានការចាប់អារម្មណ៍សូមបន្តអានទៅមុខទៀត ។ ដូចបានជម្រាបខាងដើមស្រាប់ មុខរបនេះមិនសម្រាប់អ្នកបេះដូងខ្សោយឡើយ ។

ជំពូកទី ៣ : គោលបំណង និង គោលដៅរបស់ website

នៅពេលយើងបង្កើត website យើងត្រូវគិតឲ្យដល់សិនចំពោះបំណងរបស់ website យើង តើត្រូវតំរង់ចំពោះអ្វីទៅ :

– តើវាសម្រាប់ភាសាបរទេស ?
– តើវាសម្រាប់ភាសាខ្មែរ

* បើសិន website យើងធ្វើជាភាសាខ្មែរ និងសម្រាប់ពលរដ្ឋខ្មែរនោះមានន័យថាយើង នឹងពុំអាចរកប្រាក់ បានតាមរយៈ Internet នោះបានឡើយ ដោយហេតុថាយើងបានតម្រង់ទិសរបស់យើងសម្រាប់ តែមួយផ្នែក ប៉ុណ្ណោះ មិនមែនសម្រាប់មនុស្សគ្រប់គ្នាឡើយ ។ ហេតុនេះភាពទូលំទូលាយនៃការស្គាល់ website យើងគឺ មាន តែមួយចំណែកតូចក្នុងសហគមខ្មែរយើងតែប៉ុណ្ណោះ ពីព្រោះភាសាខ្មែរដែលយើងបានដាក់គឺសម្រាប់តែ អ្នកចេះអានភាសាខ្មែរ ទើបគេចូលមក website របស់យើង ។

* ក្នុងន័យមួយទៀតបើសិនជា website យើងធ្វើជាភាសាអង់គ្លេសតើយើងមានលទ្ធភាពនិពន្ធពាក្យពេជ្រក្នុង website យើងជាភាសាអង់គ្លេសបានដែរឬទេ ? ហើយគោលដៅរបស់ website យើងនោះចង់និយាយពីអ្វីដែរ សំរាប់បង្រៀនគេ សំរាប់លក់ទំនិញ សម្រាប់អ្វី ? ដូចនេះយើងត្រូវគិតពីសមត្ថភាពនិងអ្វីដែលយើងអាចធ្វើបានសិន ព្រោះក្នុងនេះគោលបំណងសំខាន់ របស់ យើងគឺដើម្បីរកប្រាក់ ។ ដើម្បីស្វែងយល់ពីបញ្ហានេះឲ្យបានច្បាស់ ខ្ញុំសូមលើកយកកត្តាមួយចំនួនដែល ទាក់ ទង ដល់ការរកប្រាក់នេះមកបកស្រាយដូចខាងក្រោម :

នៅក្នុងប្រព័ន្ធ Internet យើងអាចរកអ្វីៗបានគ្រប់យ៉ាងទាំងសម្រាប់ការសិក្សា សម្រាប់រកប្រាក់ សំរាប់កំសាន្ត សំរាប់ទិញ សំរាប់លក់ ៘ និង ៘

មានប្រធានបទគ្រប់យ៉ាងដែលយើងអាចលើកយកមកនិយាយ មានវត្ថុរាប់លានមុខដែលយើង អាចយក មកលក់ មានមេរៀនរាប់លានសន្លឹក ដែលយើងអាចយកមកសិក្សា មិនតែប៉ុណ្ណោះនៅមាន វីឌីអូ អូឌីអូ រូបភាព និងអ្វីៗច្រើនទៀត ។

ឧទាហរណ៍ : យើងត្រូវសម្រេចចិត្តរើសយកមួយ ឬច្រើនទៅតាមការចង់បានរបស់យើង សព្វថ្ងៃនេះ មាន មនុស្ស ជាច្រើនត្រូវការការងារធ្វើ ត្រូវការប្រាក់ ទោះបី១០០ឆ្នាំ ទៅមុខទៀតក៏មនុស្សយើង នៅត្រូវការ ប្រាក់ដែរ ហេតុនេះវិធីរកប្រាក់គឺជាចំណុចចាប់ផ្តើមមួយយ៉ាងល្អបំផុតដែលយើងត្រូវលើកយកមកនិយាយ ។

ដូចនេះយើងសូមសន្មត់ថា website របស់យើងគឺជា website ដែលពន្យល់ប្រាប់គេពីវិធីរកប្រាក់ ។ ដូចនេះ នៅក្នុងអត្ថបទរបស់យើង, យើងត្រូវបកស្រាយពីគន្លឹះ ចំណោះស្រាយ និង បញ្ហាមួយចំនួនដែលអ្នក អាន គាត់ អាចមានការចាប់អារម្មណ៍ហើយចង់ធ្វើតាម អ្វីដែលយើងបាននិយាយក្នុង website យើង ។

យើងអាចទទួលយក ads ពី google មកដាក់ក្នុង website យើង យើងអាចដាក់ Banner របស់ក្រុមហ៊ុន ផ្សេងៗ ដើម្បីយកក្បាលកាក់ យើងអាចផ្សាយពាណិជ្ជកម្មលក់អ្វីមួយឲ្យអ្នកណាម្នាក់ ទាំងនេះគឺជាអ្វីដែល យើង អាចរកបាន ។

ក្នុង website មួយយើងអាចរកបាន 100-200 ដូចនេះ បើយើងមាន website ស្រដៀងៗគ្នាចំនួនច្រើន គិតថា ៥ចុះ នោះយើងអាចរកបានប៉ុន្មាន ? សូមកុំទាន់និយាយាដល់រកបានប្រាក់ម៉ឺន ឬប្រាក់សែនសូមរកត្រឹមរយ និងពាន់សិនបានហើយ រហូតយើងយល់ពីវាបានច្រើនហើយ ទើបពង្រីកវាជាក្រោយក៏មិនយឺតពេលដែរ ។

ព្យាយាមប្រមូលព័ត៌មានស្តីពីការរកប្រាក់ឲ្យបានច្រើនយកមកកត់ បង្កើនចំនួនអត្ថបទ បង្ករការចាប់អារម្មណ៍ របស់ អ្នក អាន ឲ្យបានច្រើន តាមដែលយើងអាចធ្វើទៅបានទោះ ដោយវិធីណាក៏ដោយចុះ ធ្វើយ៉ាងណាឲ្យអ្នកចូលគាត់គិតថា website របស់យើងគឺជាកន្លែងដែលគាត់អាចទុកចិត្តបាន អាចទទួលយកនូវ ព័ត៌មានដែលគាត់ត្រូវការ រួមទាំងព័ត៌មានដែលគួរឲ្យគាត់ចាប់អារម្មណ៍បន្ថែម ។

ជំពូកទី ៤ : Affiliate Program
ការទទួលយកពាណិជ្ជកម្មពីក្រុមហ៊ុនផ្សេងៗមកដាក់ផ្សាយនៅលើ website របស់យើងគឺជារឿងចាំ បាច់បំផុតដែលពុំអាចខ្វះបានឡើយ ។

យើងធ្លាប់បានឃើញហើយថានៅលើ website មួយចំនួនយ៉ាងធំមានដាក់ផ្សាយពាណិជ្ជកម្មផ្សេងៗ យ៉ាងសម្បូរណ៍បែប ប៉ុន្តែក្នុងនោះគឺមានតែ website មួយចំនួនប៉ុណ្ណោះដែលបាន ដឹងពីរឿងផ្ទៃក្នុងខ្លះៗ នៃការដាក់ផ្សាយពាណិជ្ជកម្មនេះ ហើយអាចឲ្យគេរកប្រាក់បានច្រើន យើងនឹងនិយាយពីរឿងនេះនៅ ផ្នែកក្រោយទៀតតែពេលនេះខ្ញុំសូមលើកយកពីវិធីនៃការដំណើរការរបស់ google មកនិយាយសិន ។

* google ត្រូវបានគេស្គាល់ទូទាំងពិភពលោកថាជា website search engine សម្រាប់ឲ្យយើងស្វែងរក (Search) អ្វីមួយដែលយើងត្រូវការទោះជាពាក្យអ្វីក៏ដោយ ក៏ google អាចរកឃើញដែរ ទោះវាមិនមែនជាឈ្មោះ wesite តែជាពាក្យ Keywords ក៏ google រកឃើញ ។ ក្រៅពី google នៅមាន yahoo, live, ask, AOL និង search engine ច្រើនទៀតរាប់មិនអស់ដែលត្រូវ បានគេដាក់ឲ្យដំណើរ ការនៅលើប្រព័ន្ធ Internet ប៉ុន្តែក្នុងចំណោមនោះគឺមានតែ google និង yahoo ប៉ុណ្ណោះដែលទទួល បានជោគជ័យជាងគេ ។

* ហេតុអ្វី ?

នោះក៏មកពី search engine ទាំងពីរនេះបានចិញ្ចឹមមនុស្សរាប់លាននាក់នៅលើពិភពលោក

ដោយវិធីណា ?
គឺងាយស្រួលបំផុត !
ផ្ញើលុយឲ្យរាល់ខែ !
ហេតុអ្វី ?
គឺការផ្សាយពាណិជ្ជកម្ម !
google និងមិនល្បីហើយក៏មិនមានមុខរហូតមកដល់សព្វថ្ងៃនេះទេបើសិនជាគេមិនអាចបានទទួលប្រយោជន៍ពីទីនោះ ។

ក្នុងនាមជា search engine ដ៏ធំបំផុតជាងគេ សព្វថ្ងៃ google មានតម្លៃខ្លួនរហូតដល់ 138 ពាន់លានដុល្លារ ។ google មិនត្រឹមតែជាអ្នកផ្តល់ឲ្យយើងនូវវិធីរកពាក្យ ឬ website ប៉ុណ្ណោះទេ ប៉ុន្តែ google បានផ្តល់ឱកាសឲ្យ website និង blog ជាច្រើនអាចរកប្រាក់បានសម្រាប់ចិញ្ចឹមដោយវិធីងាយស្រួល និងសាមញ្ញបំផុត ដែលអ្នក ណាក៏ដោយឲ្យតែចេះប្រើ Internet អាចរកប្រាក់បានពីវិធីដ៏ងាយនោះ រហូតមានមនុស្សរាប់ពាន់ នាក់ពឹង អាស្រ័យទៅលើចំណូលបានមកពី google អ្នកណាក៏អាចធ្វើបាន អ្នកណាក៏អាចរកបានមិនថាខ្មែរ ចាម ចិន បារាំង ខ្មៅ ស ល្អ អាក្រក់ឡើយ ។

ជាការពិត google បានបង្កើតឲ្យមានប្រព័ន្ធផ្សាយពាណិជ្ជកម្មមួយដែលអនុញ្ញាតឲ្យ website blog អាចយកពាណិជ្ជកម្មនោះមកដាក់ផ្សាយ យើងជាម្ចាស់ website អាចទទួលយក ads មកផ្សាយរួច ទទួលបានកម្រៃពីការផ្សាយនោះ ។ តើយើងទទួលកម្រៃពីការផ្សាយនោះដោយវិធីណា ?

ក្រៅពី google នៅមានក្រុមហ៊ុនជាច្រើនទៀតដែលបានផ្តល់កម្រៃឲ្យដល់ម្ចាស់ website ណាមួយ ដែលបានយល់ព្រមទទួលយកពាណិជ្ជកម្មរបស់គេមកដាក់នៅក្នុង website របស់យើង ។ សូមចាំថា ម្ចាស់របស់ពាណិជ្ជកម្មគឺជាអ្នកកំណត់តម្លៃដែលគេកំណត់គឺមានចាប់ពី $0.01 (1 សេន) ឡើងទៅរហូត ដល់រាប់ពាន់ដុល្លារ បើសិនជាមានគេក្លីក (click) ចូលពាណិជ្ជកម្មនោះ ប៉ុន្តែពាណិជ្ជកម្ម ដែលមានតម្លៃថ្លៃៗ ទាំងនោះមិនដែលបានមកដល់យើងឡើយ ពុំដឹងជាគេឲ្យខាងណាជាអ្នកផ្សាយទេ ឯចំណែកពាណិជ្ជកម្ម ដែលមានតម្លៃថោកៗ ត្រឹមចាប់ពី ៥សេនចុះក្រោមក្នុង 1 click គឺមាននៅសល់ច្រើន ដូចនេះចំណូលដែល យើងអាចទទួលបានពីការផ្សាយពាណិជ្ជកម្ម គឺមិនច្រើនប៉ុន្មានទេ ប៉ុន្តែចូរប្រមូលយកឲ្យបានច្រើន ។ ឧទាហរណ៍ : បើយើងមានទទួលពាណិជ្ជកម្មយកចុះផ្សាយជាមួយ website យើង 1 click យើងទទួលបាន 7 សេន (នៅពេលយើងដាក់ពាណិជ្ជកម្មហើយមានអ្នកណាម្នាក់គេ click លើពាណិជ្ជកម្មនោះដើម្បីចង់ ដឹងចង់ យល់បន្ថែមពី ប្រកាស នោះ) នោះយើងជាម្ចាស់ website និងទទួលបាន 2 សេន ហើយបើមានអ្នកណាផ្សេង ទៀតចុចមើលទៀតនោះមានន័យថាចំនួនទឹកលុយរបស់យើងនឹងកើនតាមនោះដែរ ។

បើសិនយើងមានបង្កើត website ចំនួនច្រើន ចំណូលរបស់យើងអាចច្រើនតាមនោះដែរ ។ website ត្រូវមានប្រធានបទខុសៗគ្នា ហើយសង្កេតមើលថាតើ website ណាមួយទទួលបានច្រើនជាងគេ ដូចនេះយើងត្រូវបង្កើត website ស្រដៀងគ្នានោះក្នុងចំនួនច្រើនថែមទៀត ។

* google មានគំនិតនេះ

– search engine : ទី ១ គឺសម្រាប់ឲ្យអ្នកចូលទាំងអស់ស្វែងរកអ្វីដែលគេត្រូវការ ពេលរកឃើញ, វានឹងបង្ហាញពីលទ្ធផលដែលបានរកឃើញដោយចំ និងដោយប្រហាក់ប្រហែល ។ Google យល់ថា បើសិនជាខ្លួនអាចឲ្យម្ចាស់ website ផ្សេងៗអាចរកប្រាក់បានពីការទទួលយល់ ព្រមយកពាណិជ្ជកម្មរបស់ខ្លួនទៅចុះផ្សាយរួចទទួលបានប្រាក់កម្រៃ ដូចនេះសេចក្តីត្រូវការដើម្បីប្រើ Google នឹងនៅតែមានតម្លៃ ហើយមនុស្សច្រើនឡើងនិងចូលចិត្ត Google website កាន់តែច្រើនឡើងនឹងចង់បាន ads របស់ Google យកមកដាក់ជាមួយ website ខ្លួន ទោះបីថាយ៉ាងដូច្នេះក្តី ក៏នៅមានក្រុមហ៊ុនផ្សេងៗទៀត ដែលមិនមាន search engine ដូច Google ប៉ុន្តែគេបានបង្កើតប្រព័ន្ធផ្សាយពាណិជ្ជកម្មបែបទំនើបមួយមានលក្ខណៈប្រសើរជាង Google AdSense ច្រើនដង ឲ្យកម្រៃនៃកាចុះផ្សាយខ្ពស់ជាង Google ឯចំណែកពាណិជ្ជកម្មវិញទៀតសោតក៏មានលក្ខណៈជាពាណិជ្ជកម្មពិតៗ គួរឲ្យទាក់ទាញអារម្មណ៍ជាង Google AdSense ដែលមានសុទ្ធតែអក្សរមិនសូវមានការចាប់អារម្មណ៍ ។

ក្រុមហ៊ុនគួកជេបណ្តាញផ្សាយពាណិជ្ជកម្មទាំងនោះ ព្យាយាមប្រឹងប្រែងប្រកួតជាមួយ google adsense យ៉ាងស្ងៀមស្ងាត់ ហើយទទួលបានការស្វាគមន៍ពីម្ចាស់ website គ្រប់ទីកន្លែងទាំងអស់ ប៉ុន្តែដើម្បីរកក្រុមហ៊ុនទាំងនោះនិងទទួលបានពាណិជ្ជកម្មមកចុះនៅលើ website របស់យើងមិនមែនជារឿងមួយងាយស្រួលឡើយ ពីព្រោះតែយើងមិនដឹងថាក្រុមហ៊ុនទាំងនោះនៅទីណា ឈ្មោះអ្វី ហើយមានទម្រង់នៃវិធីធ្វើនោះបែបណា ដើម្បីសម្រួលដល់បញ្ហានេះខ្ញុំបានចងក្រងជាបញ្ជីមួយ រួមទាំងសេចក្តីពន្យល់ និង លក្ខណផ្សេងៗដែលយើងត្រូវដឹងជាមុន (មានក្រុមហ៊ុនខ្លះពុំសុចរិតមានការបោកប្រាស់ បើសិនជាយើងពុំបានដឹងពីប្រវត្តិនិងរបៀបប្រត្តិបត្តការណ៍របស់គេទេនោះ website យើងនឹងក្លាយទៅជាកន្លែងសម្រាប់ផ្ទេរ Traffic ឲ្យគេជាមិនខាន) ឲ្យបានសព្វគ្រប់ពីក្រុមហ៊ុននិមួយៗមុនពេលយើងទទួលយល់ព្រមរកស៊ីជាមួយគេ ។

Google Ads Sense ជាអ្វី ?

Gogle adsensen (Ads Sense) គឺជាវិធីផ្សាយពាណិជ្ជកម្មម្យ៉ាង បង្កើតឡើងដោយក្រុមហ៊ុន google ។ ក្រុមហ៊ុន google អាចរកប្រាក់ចំណូលបានរាប់រយលានដុល្លារក្នុង 1ខែៗ ដោយអនុញ្ញាតឲ្យ website ទាំងឡាយទទួលយកការផ្សាយពាណិជ្ជកម្មពី google ទៅចុះផ្សាយលើ website ទាំងនោះ ។ វិធីចុះផ្សាយពាណិជ្ជកម្មនេះ google ហៅវាថា “AdWords” ។
1ក្រុមហ៊ុនណាមួយ website ណាមួយ ទោះបីជាក្រុមហ៊ុនធំ ក្រុមហ៊ុនតូច ឬជាអ្នកណាម្នាក់ក៏ដោយចុះដែលមាន website ដំណើរការ (មានសកម្មភាព) អាចទទួលយក កម្មវិធីផ្សាយពាណិជ្ជកម្ម របស់ google មកដាក់ផ្សាយនៅលើ website របស់យើងបាន ហើយទទួលបានកម្រៃពីការទទួលយល់ព្រមដាក់ផ្សាយពាណិជ្ជកម្មនោះ ។ក្នុងន័យមួយទៀតគឺយើងទទួលជួយផ្សាយពាណិជ្ជកម្មឲ្យក្រុមហ៊ុន google ហើយទទួលបានកម្រៃពីក្រុមហ៊ុននេះ ។ របៀបនៃការបង់កម្រៃឲ្យយើងគឺគិតជាភាគរយ ប្រហាក់ប្រហែល 2 សេន ក្នុង 1 click (មានន័យថា : បើពាណិជ្ជកម្មដែលបានដាក់ផ្សាយក្នុង website យើងត្រូវបានអ្នកណាម្នាក់ (អ្នកចូល website យើង) click (ចុច) ទៅលើ Ads នោះ (ពាណិជ្ជកម្មនោះ) ដើម្បី Link (ភ្ជាប់) ទៅកាន់ website របស់ម្ចាស់ពាណិជ្ជកម្ម នោះយើងនឹងទទួលបានកម្រៃចំនួន 2 សេន ពី google ។

តាមរយៈវិធីផ្សាយពាណិជ្ជកម្មបែបនេះ យើងប្រហែលជាគិតថាបើយើងអង្គុយចុចបើក (click) លើពាណិជ្ជកម្មនោះ ដោយខ្លួនឯងឲ្យបានច្រើនដងប្រហែលជា google មិនដឹងទេ ! ការគិត បែបនេះគឺខុសស្រឡៈ ត្រូវចាំថា google មានបញ្ជូន spider និង Grawler ទៅគ្រប់ website ទាំងអស់នោះទូទាំងពិភពលោកគ្មានសល់ website ណាមួយទេ website ទាំងអស់នោះមានសកម្មភាពអ្វីខ្លះ Google ដឹងទាំងអស់ website នោះមានមនុស្សចូលមើលម៉ោងណា នាទីណា មកពីប្រទេសណា google ដឹងទាំងអស់ តើយើងគិតថាអាចកុហក google បានទេ ចម្លើយគឺ ទេ បើយើងហ៊ានធ្វើដូច្នេះ google នឹងបញ្ឈប់យើងលែងឲ្យយកពាណិជ្ជកម្មមកចុះផ្សាយទៀតជាស្វ័យប្រវត្តិ ហើយលែងត្រូវបានអនុញ្ញាតឲ្យផ្សាយជារៀងរហូត website យើងទៀតសោតក៏ត្រូវបាន google ពិចារណា ! អាចចាត់ទុកចូលក្នុងជំពូក website មិនស្មោះត្រង់ ឬ លែងអាចឲ្យគេរកឃើញ និងមិនមានចំណាត់ថ្នាក់ក្នុង search engine ឡើយ ។

ទោះបីជាការព្រមទទួលយកពាណិជ្ជកម្ម (adsense) ពី google មកចុះផ្សាយនៅលើ website របស់យើងទទួលបានប្រាក់កម្រៃតិចតួចក៏ពិតមែន ប៉ុន្តែវាអាចជួយសម្រាលការចំណាយទៅលើការបង់ថ្លៃ Host របស់ website យើង លើសពីនេះទៅទៀត បើយើងយល់ដឹងពីបញ្ហានេះច្រើន និងបានដឹងស៊ីជម្រៅជាងនេះទៀត បើយើងអាចរកប្រាក់ចិញ្ចឹមជីវិតបានយ៉ាងស្រួល ទោះយើងមិនមានធ្វើការអ្វីក៏ដោយ (ត្រឹម 500 ទៅ 5000 ដុល្លារ ក្នុង 1ខែ គឺអាចរកបានដោយងាយ) ។ (ដើម្បីរកប្រាក់បានតាមវិធីនេះ សូមរង់ចាំអានសៀវភៅអេឡិចត្រូនិច ដែលខ្ញុំនិងចេញផ្សាយនៅពេលដ៏ឆាប់ខាងមុខនេះ) ។

កម្មវិធីផ្សាយពាណិជ្ជកម្មរបស់ google នេះទទួលបានការស្វាគមន៍គ្រប់ទីកន្លែងផ្តល់ការងារ ផ្តល់កម្រៃសំរាប់ចិញ្ចឹមមនុស្សជាច្រើនលាននាក់រាល់ថ្ងៃ ។

កម្រៃដែលយើងទទួលបានគឺជារៀងរាល់ខែ ទោះយើងនៅទីណាក៏ដោយចុះក៏ google ផ្ញើឲ្យយើងបានដែរ ទោះជានៅក្នុងប្រទេសកម្ពុជាយើងក្តីគឺគ្មានបញ្ហាទេ អ្វីដែលយើងត្រូវធ្វើនោះគឺមានអាស័យដ្ឋានមួយត្រឹមត្រូវច្បាស់លាស់ ឬមានបើកគណនេយ្យនៅធនាគារដើម្បីទទួលយកលុយកម្រៃនេះ ។

យើងមិនគួរមើលរំលងវិធីរកប្រាក់បែបនេះឡើយ ពីព្រោះយើងគ្រាន់តែធ្វើវាចោលហើយរង់ចាំទទួលយកប្រាក់ប៉ុណ្ណោះ បើយើងអាចបង្កើត website ច្រើន (100 ឬ 500) ចេញពីក្នុង Host តែមួយ បង់តែ $5 – $10 ក្នុង ១ខែ ហើយចំណាយពេលខ្លះបង្កើត website បន្ទាប់ពីនោះដេករង់ចាំទទួលយកប្រាក់ វានិងស្មើពាក្យថាដេករង់ចាំលុយហោះចូលតាមទ្វារ តាមបង្អួច ដែលពាក្យនេះបានក្លាយជាការពិតទៅហើយនាពេលបច្ចុប្បន្ននេះ អ្វីដែលយើងត្រូវការសំខាន់ជាងគេគឺ ភាសាអង់គ្លេស និង ចំណេះដឹងផ្នែក website និងគំនិត និង ការអំនត់ព្យាយាម វាស្មើនិងលុយហោះចូលតាមទ្វារបង្អួច គឺវាលែងជាពាក្យនិយាយលេង ឬបន្ថុះបង្អាប់ដូចមុនទៀតហើយ ។

ឥឡូវនេះយើងត្រឡប់បកមកវិធីដែល google រកប្រាក់និងវិធីផ្សាយពាណិជ្ជកម្មវិញម្តង ។ អ្នកណាម្នាក់ដែលមានបំណងផ្សាយពាណិជ្ជកម្ម (មានពាណិជ្ជកម្មរាប់រយលានក្នុង ១ថ្ងៃៗ) ជាមួយ google អ្នកនោះត្រូវកំណត់ទឹកប្រាក់សម្រាប់ចំណាយដើម្បីផ្សាយពាណិជ្ជកម្មនោះ ។ ឧទាហរណ៍ថាគាត់នឹងចំណាយ 500ដុល្លារក្នុងមួយខែដើម្បីផ្សាយពាណិជ្ជកម្មរបស់គាត់ google តម្រូវឲ្យម្ចាស់ពាណិជ្ជកម្មកំណត់តម្លៃ click តើយើងជាម្ចាស់ពាណិជ្ជកម្ម និងផ្តល់ឲ្យគេប៉ុន្មានក្នុង 1click (1 click គឺស្មើអ្នកណាម្នាក់ចុចទៅលើពាណិជ្ជកម្មនោះ) បើយើងជាម្ចាស់យល់ព្រមឲ្យគេ 1 click 3សេន 2សេន (យ៉ាងតិច) ឬច្រើនជាងនេះ តែមិនតិចជាង 2សេនឡើយ ដូច្នេះពាណិជ្ជកម្មនោះនឹងត្រូវបាន google តម្រង់ទៅរក website ណាមួយដែលត្រូវជាមួយ Keywords របស់ពាណិជ្ជកម្ម (Keywords គឺជាពាក្យគន្លឹះសំដៅសំគាល់ន័យរបស់ពាណិជ្ជកម្ម) ។ ក្រៅពីត្រូវបង់ប្រាក់តាមចំនួនយើងត្រូវបង់កម្រៃឲ្យ google ក្នុងការរៀបចំចាត់ចែងពាណិជ្ជកម្មយើងសម្រាប់ផ្សាយក្នុង ១ លើក google យកពីយើងប៉ុន្មានអាស្រ័យទៅលើការកំណត់របស់ google ម្ចាស់ពាណិជ្ជកម្មត្រូវស្វែងយល់ពីបញ្ហានេះជាមួយ google ដោយផ្ទាល់ ។ ប្រាក់ដែលយើងបង់សម្រាប់ផ្សាយពាណិជ្ជកម្មត្រូវបាន google ដាក់ចូលធនាគារយកការប្រាក់ ឯចំណែកថ្លៃកម្រៃ google យកដាក់ធនាគារដូចគ្នា ដូច្នេះ google អាចរកប្រាក់បានពីរមុខព្រួញគឺការប្រាក់និងថ្លៃកម្រៃ ឯចំណែកទឹកប្រាក់សំរាប់ចំណាយថ្លៃផ្សាយគឺបានមកយើង ឬ website ណាដែលយកពាណិជ្ជកម្មមកចុះផ្សាយ ។ ទឹកប្រាក់របស់ម្ចាស់ពាណិជ្ជកម្ម នឹងត្រូវអស់នៅពេលគ្រប់ចំនួនទឹកលុយ 500 ដុល្លារនោះ ម្ចាស់ពាណិជ្ជកម្មអាចបន្ត ឬអាចឈប់តាមចិត្តចង់របស់ខ្លួន ។

យើងឃើញហើយថាទឹកប្រាក់ជាច្រើនរយលានដុល្លារត្រូវចំណាយឲ្យម្ចាស់ website ដែល​ទទួល​យក​ពាណិជ្ជកម្ម​ទៅផ្សាយ​ជា​រៀងរាល់ថ្ងៃ ។ ទឹកប្រាក់ដែលយើងទទួលបាន google មិនដែលកេងបន្លំពីយើងឡើយ ហើយ google និងផ្ញើឲ្យយើងនៅពេលទឹកប្រាក់នោះគ្រប់ចំនួន 100 ដុល្លារ ឬលើសពីនេះ តើយើងអាចទទួលយកចំណែកនៃទឹកប្រាក់នេះទេ ? គឺពិតជាអាចអ្វីដែលទាមទារខ្លាំងជាងគេនោះគឺ ភាសាអង់គ្លេស និងចេះបង្កើត website ដោយខ្លួនឯង, website មួយមាន 15 ទំព័រឡើងទើប google រាប់យើងជាមិត្ត តិចជាងនេះ google មិនសប្បាយចិត្តយកយើងជាមិត្តឡើយ ។

website របស់យើងត្រូវបង្កើតជាភាសាអង់គ្លេសមានទិសដៅសំរាប់អ្វីមួយ (ទោះនិយាយពីអ្វីក៏ដោយ) លៃធ្វើយ៉ាងណាឲ្យគេឆ្ងល់ ឲ្យគេចូលច្រើន ឲ្យគេចង់ដឹង—មិនចេះរៀបពាក្យអង់គ្លេសគ្មានបញ្ហា ! Copy របស់ផស់គេមកដាក់លាយគ្នា និងប្រើគំនិតបន្តិចគឺជាការស្រេច (សូមរង់ចាំអានវិធីបង្កើត website និងវិធីដាក់អត្ថបទដែលនឹងមានចេញផ្សាយឆាប់ៗនេះ)

ប្អូនៗដែលជានិស្សិតសិក្សាផ្នែក IT ឬ website ហើយចេះ HTML, PHP, MySQL គឺចាំបាច់ជាងគេបើចេះ Java ផងរឹតតែប្រសើរបំផុត បើសិនជាពុំសូវស្ទាត់ទេគួររៀនបង្កើត website រៀន HTML, PHP និង MySQL រួមនិង Java ពីព្រោះយើងត្រូវប្រើ Programming Language script នេះច្រើនជាងគេ ក្រៅពីនេះមិនសូវជាសំខាន់ប៉ុន្មានទេសម្រាប់ផ្នែក website ។

ព្យាយាមបង្កើនភាសាអង់គ្លេសឲ្យបានច្រើន ចេះនិយាយអង់គ្លេស គ ក៏មិនអីដែរ (ចេះសរសេរ) ពីព្រោះគ្មានអាមេរិកាំងណាមួយមកសួរដេញដោលយើងផ្ទាល់មាត់ឡើយ ។ បើយើងបង្កើត website ជាភាសាខ្មែរគឺមានការពិបាកច្រើនណាស់ លើកលែងតែប្អូនៗចេះដឹងផ្នែកបញ្ហារបស់ Unicode ច្រើន ម្យ៉ាងវិញទៀត google មិនសូវចូលចិត្ត website ប្អូនច្រើនដែរ ពីព្រោះខ្មែរភាគច្រើនមានចំនួនតិចណាស់ដែលប្រើ Internet ប្អូនមិនអាចបង្កើត website ដូច CEN នេះបានឡើយ ពីព្រោះវាត្រូវការអ្នកមានបច្ចេកទេសខ្ពស់ណាស់ និងត្រូវការបុគ្គលិកច្រើន ចំណាយប្រាក់ជាច្រើនម៉ឺនដុល្លារទើបអាចធ្វើបាន សូមព្យាយាមបង្កើតជាភាសាអង់គ្លេសប្រសើរជាង ។

បើសិនជាប្អូនធ្វើបានប្អូននឹងទទួលបានប្រយោជន៍ច្រើនយ៉ាងណាស់គឺ :

– រកប្រាក់ចិញ្ចឹមជីវិតបាន
– សំរាប់បង់ថ្លៃសិក្សាបានគ្រប់គ្រាន់
– បង្កើនបទពិសោធន៍
– បានរៀនបន្ថែមបច្ចេកទេសថ្មីៗ
– ងាយរកការងារធ្វើ
– អាចរស់បានទោះប្អូនរកការងារធ្វើមិនបានក៏ដោយ រស់បានដោយគ្រប់គ្រាន់

ក្នុង website មួយយើងអាចទទួលប្រាក់ត្រឹមតែ $10-$15 ប៉ុណ្ណោះក្នុងមួយខែ ពីការផ្សាយពាណិជ្ជកម្មរបស់ google ត្រូវព្យាយាមបង្កើត website ឲ្យបានច្រើនតាមដែលអាចធ្វើទៅបានទោះដល់ 100 ឬ លើសនេះក៏ដោយតាមដែលអាចធ្វើទៅបាន ។

បច្ចុប្បន្ននេះមាន Host server ជាច្រើនអនុញ្ញាត្តឲ្យប្អូនៗអាចដាក់ domain ដោយគ្មានកំណត់ (Unlimited) ដូចនេះប្អូនអាច Host ចេញពី server តែមួយប៉ុន្តែអាចដាក់ Domain បានច្រើន វាជួយបន្ថយការចំណាយរបស់ប្អូនឲ្យនៅតិចបំផុតបាន ។ ចង់ដឹងថា Host ណាខ្លះដែលប្អូនត្រូវទិញទេ សូមអានអត្ថបទនេះ នោះប្អូននឹងបានដឹងជាក់ជាពុំខានឡើយ ។

ដូចខ្ញុំបាននិយាយបន្តិចមកពីខាងដើមរួចមកហើយថា ទទួលយកការផ្សាយពី google “Adsense” អាចឲ្យប្អូនរកប្រាក់បាន តើអាចទៅរួចទេ រកប្រាក់តាមវិធីនេះគឺពិតណាស់ 100ភាគរយ នេះគឺជាការពិត បើប្អូនបើក website ណាមួយប្អូននិងឃើញ ads by google រួចឃើញមាននិយាយពីអ្វីៗស្រដៀងនិងអ្វីដែលប្អូនកំពុងរក (search) នោះហើយគឺជាលុយ បើ website ទាំងនោះមិនអាចរកប្រាក់បានទេ ក៏គ្មាន ads by google នៅលើ website នោះដែរ សូមព្យាយាយមរកពាក្យ “ads by google” នេះនៅលើ website ណាមួយក៏បាន មានន័យថា 1000 website គឺមាន ads by google 999 ក្នុងនោះ តើចាំអីទៀត ទោះយើងជាខ្មែរក៏យើងអាចធ្វើបានដែរ ។
ខាងក្រោមនេះមានសំនួរមួយចំនួនដែលប្អូនត្រូវឆ្លើយជាមុនសិន បើប្អូនអាចឆ្លើយបានទាំងអស់គឺប្អូនមានលទ្ធភាពអាចរកប្រាក់តាមវិធីនេះបានហើយ :

1- តើប្អូនអាចអាន និង ចេះភាសាអង់គ្លេសច្រើនប៉ុនណា
– អានសៀវភៅអង់គ្លេសយល់សេចក្តី ?
– អានអត្ថបទលើ website យល់សេចក្តី ?
2- តើប្អូនមានប្រាក់ត្រឹម 350 ដុល្លារទេ ! (ឬ 500)
– 150 ដុល្លារសំរាប់ទិញ Host (បើក website)
– 50 ដុល្លារសម្រាប់ការប្រើ Internet
– 150 សំរាប់ដាក់ធនាគារយក VISA Card (Credit Card) មកប្រើ

* បញ្ជាក់ : តាមពិតប្អូនត្រូវដាក់ 300 ក្នុងពេលសុំ VISA Card សម្រាប់ការចំណាយផ្សេងៗ រួមទាំងទិញ Host

3- ពេលវេលាត្រឹម ២ម៉ោង ក្នុងមួយថ្ងៃ (ពេលណាក៏បាន)
4- មានចិត្តអំណត់ តស៊ូព្យាយាម
5- មានការតាំងចិត្តពិតប្រាកដ
6- ចេះ HTML (បើចេះ PHP និង MySQL ផងរិតតែប្រសើរ)

បើប្អូនគិតថាសំនួរខាងលើប្អូនអាចធ្វើទៅបាន នោះមានន័យថាប្អូនអាចរកប្រាក់បានតាមវិធីច្រើនទៀតរាប់មិនអស់ដែលប្អូនអាចធ្វើទៅបាន ។

* តើត្រូវធ្វើយ៉ាងណាខ្លះ ?

អត្ថបទនេះមានលក្ខណៈស្មុគ្រស្មាញបន្តិច គឺមិនបានទៅតាមលំដាប់លំដោយទេ ប៉ុន្តែបានចោះយកតែសេចក្តីសំខាន់ៗមក​សរសេរប៉ុណ្ណោះ បើនឹង​រៀបរាប់​​ទាំងអស់​នោះឃើញ​ថា​វាច្រើនហួស ត្រូវ​ចំណាយ​ពេល​ច្រើន​សំរាប់​អាន ម្ល៉ោះហើយខ្ញុំ​ព្យាយាម​សង្ខេប​វាឲ្យ​នៅសល់តិច តែសូមប្អូនព្យាយាមអានហើយស្វែងយល់ដោយខ្លួនឯងជាបន្ថែមផងទើបយល់សេចក្តីបន្ថែមបាន ។

ខាងក្រោមនេះគឺអ្វីដែលប្អូនត្រូវធ្វើ :

– ត្រូវមាន credit card (visa card) ក្នុងទឹកប្រាក់ប្រមាណ 300 ឡើងទៅ ធនាគារអាចឲ្យប្អូនសុំ visa card បានដោយមានប្រាក់ត្រឹម 100 ដុល្លារប៉ុណ្ណោះ (ធនាគារ SBC … ជាដើម)

– ចេះអង់គ្លេសបង្គួរ
– ចេះ HTML ដើម្បីបង្កើត website
– បង្កើត website និយាយពីអ្វីក៏បាន សុខភាព អាហារ ជីវិត បច្ចេកទេសបង្រៀនធ្វើអ្វីមួយ ស្រេចតែប្អូននឹកឃើញ …។
– បង្កើត website បានហើយត្រូវទិញ Host គេ (ចុចត្រង់នេះ) ដើម្បីស្វែងយល់ពីវិធីជ្រើសរើស Host ដែលប្អូនត្រូវការ ។
– Upload website ដែលបានធ្វើនោះ ឲ្យគេអាចចូលមើលបាន

– រកវិធីបង្កើត traffic (បង្កើន ឬ បង្កើតឲ្យមានអ្នកចូលមកកាន់ website យើងឲ្យបានច្រើនបំផុតតាមដែលអាចធ្វើទៅបាន ក្នុងករណីខ្លះត្រូវចំណាយប្រាក់) ។
– ចុះឈ្មោះជាមួយ google ដើម្បីទទួលយក Ads មកចុះផ្សាយជាមួយ website របស់យើង

* បញ្ជាក់ : ប្អូនត្រូវបើកគណនេយ្យមួយដើម្បីទទួលយកប្រាក់ពី google និងពីប្រភពផ្សេងៗទៀត គួរបើកវាជាមួយធនារគារដែលប្អូនសុំ credit card ទើបជាការល្អ ។

– បង្កើនអត្ថបទក្នុង website ប្អូនឲ្យបានច្រើន upload ឲ្យបានញឹកញាប់
– បង្កើត website បន្ថែមនិយាយពីអ្វីផ្សេងៗក្រៅពី website ទី 1
– ព្យាយាមបង្កើនចំនួន website ឲ្យបានច្រើន តាមដែលអាចធ្វើទៅបាន តែឲ្យស្ថិតក្នុង Host តែមួយបានហើយ ។
– អានអត្ថបទនៅក្នុង CEN បន្ថែមដើម្បីស្វែងយល់ពីវិធីផ្សេងៗទៀតដែលអាចរកប្រាក់បានតាមរយៈនេះ (website)
– ចូលរួមជាមួយ My Space, youtube, space Book ៘ ដើម្បីប្រាប់គេឲ្យដឹងពី website យើង
– រកវិធីគ្រប់យ៉ាងធ្វើឲ្យ website យើងជាទីដែលគេចូលចិត្តចង់មកហើយមកទៀត នោះទើបជាការប្រសើរ ។

“Adsense” ជាជំនួញបិទមុខសម្រាប់មនុស្សគ្រប់គ្នា !

* អ្នកណាក៏ចង់បានប្រាក់ !
* អ្នកណាក៏ចង់បានការងាររកប្រាក់បានច្រើនធ្វើ !
* អ្នកណាក៏ចង់រស់ក្នុងជីវិតមួយមានអ្វីៗគ្រប់សព្វ !
យើងគ្រប់គ្នាដឹងហើយថាគ្មានអ្វីគ្រប់យ៉ាងបានមកដោយទទេៗគ្រប់សព្វនោះឡើយ គឺយើងត្រូវធ្វើអ្វីម្យ៉ាង លំបាកបែបម្យ៉ាង, ដើម្បីបង្កើតម៉ាស៊ីនផលិតលុយឲ្យយើង ។ កិច្ចការខ្លះយើងត្រូវទៅធ្វើទទឹកដៃ ទទឹកជើងទើបបានប្រាក់ កិច្ចការខ្លះត្រូវប្រើបញ្ញា ប្រើចំណេះនិងជំនាញដែលមានដើម្បីបានប្រាក់ ឯកិច្ចការខ្លះយើងបង្កើតឲ្យវាចេញជារូបរាង បន្ទាប់​មកវា​និង​ផលិត​ប្រាក់​ឲ្យ​យើង​ជា​បន្ត​បន្ទាប់ ។

យើងគ្រប់គ្នាចង់បានប្រព័ន្ធរកប្រាក់មួយដែលអាចរកប្រាក់ឲ្យយើងបានដោយមិនចេះឈប់ គ្រាន់តែចំណាយខ្លះដើម្បីគ្រប់គ្រងវាប៉ុណ្ណោះ ហើយវិធីរកប្រាក់បែបនេះមានមិនច្រើនប៉ុន្មានទេ ហើយក៏ពុំសូវមានគេដឹងច្រើនដែរ ពីព្រោះវាជាគំនិតរបស់អ្នកណាម្នាក់ ប្រើខួរក្បាលគិតដើម្បីបង្កើតវាឲ្យចេញជារូបរាងឡើងមក ក្នុងបំណងដើម្បីដោះស្រាយបញ្ហាជីវិតរបស់គេដោយផ្ទាល់ គេកម្រនិងបញ្ចេញវាប្រាប់ទៅអ្នកដទៃ ឬផ្សព្វផ្សាយឲ្យគេដឹងណាស់ ។

ដោយឡែកសំរាប់ Adsense វិញវាគឺជាប្រព័ន្ធរកប្រាក់មួយដែលមិនចេញមុខ ប៉ុន្តែមានមនុស្សជាច្រើនលាននាក់កំពុងពឹងអាស្រ័យទៅលើវា និង បានប្រាក់ចិញ្ចឹមជីវិតពីវា រស់ដោយសារវា ធ្វើមានធ្វើបានដោយសារវាជារៀងរាល់ថ្ងៃ ប៉ុន្តែមានមនុស្សមិនច្រើនប៉ុន្មានទេដែលបានដឹងពីអាថ៌កំបាំងនៃការរកប្រាក់ពីវាឲ្យបានច្រើន និងស៊ីជម្រៅ ។ សូម្បី google ខ្លួនឯងក៏មិនដែលបានប្រកាសជាចំហរថា google គឺជាម៉ាស៊ីនរកប្រាក់ដ៏មានប្រសិទ្ធភាពបំផុតនោះក៏ទេដែរ យើងគ្រប់គ្នាមើលទៅ google ថាគ្រាន់តែជា search engine មួយប៉ុណ្ណោះ ទោះបីរហូតមកទល់ថ្ងៃនេះក្តី ។

សំរាប់ពលរដ្ឋខ្មែរយើងវិញ គឺសឹងតែពុំបានដឹងសោះពីបញ្ហានេះ គាត់មិនដែលគិតសោះថាអាចរកប្រាក់តាមវិធីនេះបាន ។

ទម្រង់ខ្លះៗនៃការរកប្រាក់ជាមួយ google ក្នុងជំពូកនេះនឹងពន្យល់ពីកត្តាខ្លះដែលយើងត្រូវដឹងមុនពេលយើងចាប់ផ្តើមលូកដៃចូលចាប់យកមុខរបរនេះ ។

នៅក្នុងរវាងប្រហែលជាបីបួនខែថ្មីៗនេះមានការផ្លាស់ប្តូរមួយយ៉ាងធំដែលពុំធ្លាប់មានមកពីមុនសោះ គឺការធ្លាក់ចុះនៃតម្លៃសម្រាប់ Host website គឺអាចនិយាយបានថាតាំងពីច្រើនឆ្នាំមកហើយ តម្លៃ Host website ដែលមានអ្វីៗគ្រប់សព្វនិង Unlimited space (ទំហំ Hard Disk មិនកំណត់) Unlimited Bandwidth (ទំហំនៃចរាចរចូលមកកាន់ website ទាំងបញ្ជូននិងទទួលគ្មានកំណត់) បានធ្លាក់ពីមួយខែ $29.99 – $75 មកនៅត្រឹម $10 វាគឺជារឿងមួយស្មានមិនដល់, នេះអាចបណ្តាលមកពីកត្តា ២យ៉ាង ទីមួយ គឺចំនួនអ្នកជាវ Host បានកើនឡើងច្រើនជម្រុញឲ្យតម្លៃធ្លាក់ចុះ កត្តាទីពីរ គឺបណ្តាលមកពីខ្វះអ្នកជាវដូច្នេះ វាបង្កើតឲ្យមានការប្រកួតប្រជែងគ្នាច្រើន ទើបធ្វើឲ្យតម្លៃធ្លាក់ចុះបែបនេះ ។

ដូច្នេះយើងនឹងត្រូវចំណាយតិចជាងមុនដើម្បី Host website របស់យើង ។
* ចំណូលបានពី Adsense :

តម្លៃដែលយើងទទួលបាននៅពេលយើងយក adwords មកដាក់ក្នុង website យើង គឺបានពុំដូចគ្នាទេ (តម្លៃត្រូវទទួលបានគឺគិតតាមចំនួន click ទៅលើ ads នោះ) ហេតុនេះម្ចាស់ website ភាគច្រើនតែងរកវិធីគ្រប់បែបយ៉ាងដើម្បីស្វែងរក ads ណាដែលមានតម្លៃ click ថ្លៃ ប៉ុន្តែប្រការនេះពុំមែនជារឿងងាយស្រួលឡើយ ។ គេត្រូវស្វែងរក Keywords (Keywords មានន័យ ថាពាក្យណាដែលគេស្វែងរកច្រើនជាងគេនៅក្នុង google search engine) ។ នៅពេលយើងដឹងថាពាក្យណាដែលគេស្វែងរកច្រើនជាងគេបានហើយ យើងនឹងចាប់ផ្តើមបង្កើត website របស់យើងតម្រូវតាម keywords នោះ ។ ហេតុអ្វីយើងចាំបាច់ត្រូវធ្វើដូច្នេះ ?

មូលហេតុចំបងរបស់វាគឺ :

ទី 1) website យើង បើបានបង្កើតស្របតាមន័យរបស់ keywords វានឹងផ្តល់ឲ្យយើងនូវផលល្អច្រើន គឺ search engine អាចប្រមូលយក website ណាដែលមានពាក្យនៅក្នុង Meta tag ស្របតាម keywords នោះ ធ្វើឲ្យ website យើងមានវាសនាច្រើនត្រូវបាន google ដាក់ចូលមកជាមួយគេឯងដែរ ឯម្យ៉ាងវិញទៀតនោះ គឺវាជួយបង្កើន Traffic ឲ្យ website យើងបានច្រើនជាងការដែលយើងចេះតែធ្វើៗទៅមិនបានគិតដល់អ្វីដែលគេត្រូវការរកច្រើន ។

ទី 2) វាអាចជួយបង្កើនចំណូលឲ្យយើងបានច្រើន ដោយហេតុថា បើសិនជាគេរកពាក្យ “life insurance” (ការធានារ៉ាប់រងជីវិត) ច្រើន ហើយ website យើងត្រូវបានបង្កើតឡើងសម្រាប់ពន្យល់ណែនាំគេពីរឿងជ្រើសរើសយក life insurance ណាល្អ និយាយពីជីវិតជនចាស់ជរា និយាយពីសុខភាពមនុស្សចាស់, នោះគេ (អ្នកចូល website យើង) នឹងមានការចាប់អារម្មណ៍ច្រើនមិនខាន បើ website យើងមានដាក់ adsense ផ្សាយលក់ life insurance នៅលើនោះ អ្នកចូលប្រាកដជាចង់ដឹងថាតើក្រុមហ៊ុនណាផ្តល់តម្លៃបង់ថោកជាងគេ និងឲ្យប្រាក់ធានាខ្ពស់ជាងគេ ត្រង់នេះយើងមិនត្រឹមតែបានចំណូលមួយផ្លូវប៉ុណ្ណោះទេ តែអាចបានដល់ទៅពីរផ្លូវ គឺយើងត្រូវទទួលយក affiliate partner ឬ affiliate program ពីក្រុមហ៊ុននោះ មកជាបន្ថែមទៀតមកដាក់ក្នុង website យើង ដោយការនិយាយណែនាំគេខ្លះពីក្រុមហ៊ុនធានារ៉ាប់រងនោះអមជាមួយផង វានឹងជម្រុញឲ្យគេ click លើ ads នោះមិនខានឡើយ ។

ដោយហេតុថា affiliate គឺជាវិធីរកប្រាក់មួយទៀត បើនិយាយឲ្យស្រួលយល់គឺយើងជាអ្នកជួយ គួកជេរ ឲ្យក្រុមហ៊ុននោះ ។ ក្នុងចំណោមអ្នកចូល website យើង បើមានអ្នកណាម្នាក់គាត់សម្រេចចិត្តទិញការធានារ៉ាប់រងជីវិតពីក្រុមហ៊ុននោះ, នោះយើងបានទទួលចំណូលបន្ថែមទៀត (ត្រង់នេះគឺអាស្រ័យទៅលើការកំណត់របស់របស់ក្រុមហ៊ុន) ឧទាហរណ៍ : បើគេឲ្យយើងម្នាក់ $25 ដូច្នេះ (សមាជិកថ្មីម្នាក់) ម្នាក់ដែលបានទិញការធានានោះ គឺជាមនុស្សម្នាក់រកចំណូលឲ្យយើង $25 បូកជាមួយចំនួន click ដែលយើងទទួលបានពី google បន្ថែមទៀតគឺយើងចំណេញពីរផ្លូវ ។

Keywords ល្អៗមានតម្លៃថ្លៃៗ មិនដឹងថាបានទៅអ្នកណា រឿងនេះគឺនៅជាអាថ៌កំបាំងដដែល google ក៏មិនដែលប្រាប់ឲ្យដឹង វានៅជារឿងក្នុងទីងងឹតដដែល ។ 1 click បាន 1 សេន រហូត 5 សេន គឺមានច្រើន តែច្រើនជាងនេះគឺពិបាករក (ពិបាកទទួលបានណាស់) ត្រង់នេះមានមធ្យោបាយអាចឲ្យយើងរកបាន ប៉ុន្តែយើងត្រូវហ៊ានចំណាយលុយដើម្បីទិញវា ក្នុងតម្លៃមួយយ៉ាងថ្លៃ (មានក្រុមហ៊ុនខ្លះបានបង្កើតវិធីរកពាក្យដែល click បានថ្លៃជាងគេមកលក់ឲ្យយើងដោយគិតជាខែ គឺយើងត្រូវបង់ឲ្យគេរាល់ខែ) ។

ប៉ុន្តែក្នុងនេះក៏មាន website មួយដែរ ដែលផ្តល់ឲ្យយើង free នូវបញ្ជីពាក្យ, ឃ្លា ដែលគេរកនៅលើ Internet ច្រើនជាងគេគឺ CyberWyre – Making A Living 100% Online

Website អាចប្រាប់ឲ្យយើងដឹងថាពាក្យណាបានថ្លៃជាងគេក្នុង 1 click ហើយពាក្យណាដែលគេ search ច្រើនជាងគេបំផុតនោះ ។

ឈរលើមូលដ្ឋាននេះយើងអាចដឹងបានភ្លាមថាតើយើងត្រូវបង្កើត website របស់យើងនិយាយពីអ្វីដើម្បីទទួលបានកម្រៃច្រើន ។

យើងចងផ្តុំចំនួនពាក្យដែលគេរកច្រើនជាងគេភ្ជាប់ជាមួយចំនួន click បានថ្លៃ នោះយើងនឹងមានសំណាងច្រើនជាងការធ្វើដោយព្រាវៗតាមតែការនឹកឃើញ ។

ក្រៅពីនេះក៏នៅមាន affiliate ដែលបង់ថ្លៃឲ្យយើងថ្លៃៗត្រូវបានគេយកមកចុះដាក់នៅទីនេះដែរ ។

វាជាកត្តាមួយសំខាន់ណាស់ដែលយើងត្រូវយល់ពីអាថ៌កំបាំងនេះដើម្បីប្រកួតជាមួយ website ផ្សេងៗទៀត ទោះបីយើងមិនអាចយកឈ្នះគេបានក៏ដោយចុះតែគួរតែដណ្តើមឲ្យបានប្រាក់ក្នុងចំនួនណាមួយល្មមគ្រប់គ្រាន់សម្រាប់ចិញ្ចឹមជីវិតបាន ។

បើយើងបូកបញ្ចូលគ្នា :

– បង្កើត website និយាយពីអ្វីដែលទាក់ទងដល់ពាក្យគេរកច្រើនជាងគេ
– បូកជាមួយពាក្យគេបង់ឲ្យយើងបានថ្លៃ (មិនមែនថ្លៃជាងគេទេ គេយកអស់ហើយគ្មានសល់ទេ)
– បូកជាមួយ affiliate បានកម្រៃជាងគេ នោះសំណាងរបស់យើងគឺមានច្រើន សង្ឃឹមច្រើន

*** ត្រូវចាំថាមិនមែនបង្កើត website មួយនិយាយទាំងអស់នេះបានឡើយ គឺត្រូវបង្កើត website ច្រើនបង្គួរដែរ ដើម្បីទាញយកប្រយោជន៍នេះ លុយនៅនឹងមុខយើងហើយ យើងត្រូវរកវិធីយកវា ឯវិធីនៃការយកវានោះគឺយើងត្រូវពឹងទៅលើ website ដែលយើងបានបង្កើតនោះហើយ ។

ក្រៅពី cwire.org ពុំមាន website ណាមួយផ្សេងដែលផ្តល់ព័ត៌មានឲ្យយើងបានត្រឹមត្រូវឡើយ, cwire ត្រូវបានអ្នករកប្រាក់តាមរយៈ google ក្តី yahoo ក្តីទុកចិត្តថាអាចយកជាការបាន ហើយគ្មានត្រូវចំណាយលុយដើម្បីទទួលព័ត៌មាននោះក៏ទេដែរ វាត្រូវបានផ្តល់ឲ្យដោយ “free” ។
*** នៅពេលយើងបង្កើត website មិនត្រូវប្រកាសឲ្យគេដឹងពីខ្លួនយើង អាស័យដ្ឋានយើង លេខទូរស័ព្ទយើងឡើយ ហើយចាំបាច់ណាស់ទៅទៀតនោះ គឺយើងមានសញ្ជាតិអ្វីក៏មិនត្រូវឲ្យគេដឹង យើងឈ្មោះអ្វីក៏មិនត្រូវប្រាប់ឲ្យគេដឹងដែរ សូមប្រើត្រឹមឈ្មោះក្លែងក្លាយបានហើយ ។
សូមអានអោយបានច្រើនដងហើយស្វែងយល់បន្ថែមដោយខ្លួនអែង។