ពុម្ភអក្សរខ្មែរសម្រាប់ iOS 7

ក្រុម 4KhmeriPhone បានបញ្ចេញពុម្ភអក្សរខ្មែរ ក្ដារចុច និង kmFix សម្រាប់ iOS 7

ក្រុម 4KhmeriPhone បាន បានបញ្ចេញពុម្ភអក្សរខ្មែរ ក្ដារចុចសម្រាប់ iPhone និង kmFix សម្រាប់ iOS 7 ទៅក្នុង cydia repo របស់ខ្លួនគឺ http://4khmeriphone.com/sp ហើយ ។

– ពុម្ភអក្សរខ្មែរយូនីកូដ សំរាប់ iOS 7 ឈ្មោះ  iOS 7+ Khmer Fonts

– ក្ដារចុចខ្មែរ ៥ជួរសំរាប់ iPhone iOS 7ឈ្មោះ  iOS 7+ 5 rows iPhone Keyboard ។ ក្ដារចុចនេះមិនអាចប្រើបាននៅលើ iPhone 5S ទេ ។

– kmFix សំរាប់ iPhone និង iPad iOS 7 និង ជាកញ្ចប់សំរាប់កែតម្រូវការកំណត់ Khmer Regional Setting និងប្រតិទិន: ឈ្មោះ  iOS 7+ kmFix

កំណត់សំគាល់៖ ជាការល្អដក font profile ចេញ

របៀបបញ្ចូល cydia repo 4khmeriphone.com/sp

១.  ចូលទៅ cydia

២. ចូលទៅ Manage

៣.  ចុចលើ Edit

៤.  ចុចលើ Add

៥.  បញ្ចូល cydia repo 4khmeriphone.com/sp

៧.  ចុចលើ Add Source

របៀបតម្លើងពុម្ភអក្សរខ្មែរ iOS 7+ Khmer Fonts

១.  ជ្រើសរើស iOS 7+ Khmer Fonts រួចចុច Install

២. បន្ទាប់ពី Install ចប់ ចុច restart SpringBoard

៣.  ចប់ការតម្លើងពុម្ភអក្សរខ្មែរ

របៀបតម្លើងក្ដារចុចខ្មែរ iOS 7+ 5 rows iPhone Keyboard

១.  ជ្រើសរើស iOS 7+ 5 rows iPhone Keyboard រួចចុច Install

២. បន្ទាប់ពី Install ចប់ ចុច restart SpringBoard

៣.  រួចចូលទៅ Settings –> General  –> Keyboard –> Keyboard  –> Add New Keyboard …

៤.  ជ្រើសរើសឈ្មោះ៖ ក្ដារចុចខ្មែរ
1៣.  រួចរាល់អាចប្រើបាន

ក្នុងករណីតម្លើងរួចតាមចំណុចខាងលើ មើលមិនឃើញមានក្ដារចុចខ្មែរ សូមចូលទៅ cydia ម្ដងទៀត រួចតម្លើង mobile substrate ពី cydia ។

របៀបតម្លើង iOS 7+ kmFi

១.  ជ្រើសរើស iOS 7+ kmFix រួចចុច Install

២. បន្ទាប់ពី Install ចប់ ចុច restart SpringBoard

៣.  រួចចូលទៅ Settings –> General  –> International–> Regional Format

៤.  ជ្រើសរើសឈ្មោះ៖ Khmer (Cambodia)

៣.  រួចរាល់អាចប្រើបាន