ថត​សំឡេង​លើ​ឧបករណ៍​ Android

ក្នុង​​ការ​សិក្សា​​ ដូច​ជា​ការ​ស្ដាប់​គ្រូ​ពន្យល់ និង​ការ​ចូល​រួម​កម្មវិធី​ផ្សេងៗ​ យើង​ឃើញ​ថា មាន​ពាក្យ​សំដី​ជា​ច្រើន​​សុទ្ធ​តែ​​មាន​អត្ថប្រយោជន៍ ដើម្បី​ឲ្យ​យើង​ចង​ចាំ​ទុក ។ ​ប៉ុន្តែ​យើង​នឹង​មិន​អាច​​​ចាំ​បាន​នូវ​ពាក្យ​សំដី​ទាំង​នោះ​បាន​ទាំង​អស់​ នោះ​ទេ ​ដូច្នេះ​យើង​ត្រូវ​ថត​សំឡេង​ទាំង​នោះ ​ទុក ដើម្បី​ជា​មេរៀន ក៏​ដូច​ជា​ឯកសារ​សម្រាប់​ថ្ងៃ​មុខ ។ បច្ចុប្បន្ន​ឧបករណ៍​ដែល​ដំណើរការ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ Android មាន​ដូច​ជា ​ទូរស័ព្ទ​ទំនើប និង​កុំព្យូទ័រ​បន្ទះ​ស្ដើង​ មាន​​​អ្នក​ប្រើ​ប្រាស់​យ៉ាង​ច្រើន​នៅ​ក្នុង​ប្រទេស​កម្ពុជា​យើង​សព្វ​ថ្ងៃ ។ ប៉ុន្តែ​អ្វី​ដែល​ខុស​ប្លែក​ពី​ទូរស័ព្ទ​ដែល​​អ្នក​ធ្លាប់​ប្រើ​ពី​មុន​ ​គឺ​ឧបករណ៍​ទាំង​នេះ មិន​ត្រូវ​បាន​ភ្ជាប់​ជា​មួយ​នឹង​​​កម្មវិធី​ថត​ជា​សំឡេង​នោះ​ទេ ។

ដោយ​យោង​តាម​តម្រូវ​ការ​នៃ​កម្មវិធី​ថត​សំឡេង​នៅ​ក្នុង​ទូរស័ព្ទ Android ពេល​នេះ​ យើង​ខ្ញុំ​សូម​នាំ​យក​នូវ​កម្មវិធី​មួយ​មាន​ឈ្មោះ​ថា “Voice Record”​ ដែល​​អាច​ជួយ​លោក​អ្នក​បាន​យ៉ាង​ងាយ​ស្រួល​សម្រាប់​ការ​ថត​សំឡេង​​នៅ​លើ​​ ឧបករណ៍​​ប្រភេទ​នេះ ។ កម្មវិធី “Voice Record” មាន​ទំហំ​ត្រឹម​តែ​​ 372k ប៉ុណ្ណោះ​ដែល​​​មិន​ធ្វើ​ឲ្យ​ខាត​ទំហំ​ផ្ទុក​ឯកសារ​នូវ​​​​ឧបករណ៍​​របស់​​​ អ្នក​​​ ។

វិធី​ដំឡើង​កម្មវិធី “Voice Record” លើ​ឧបករណ៍ Android ៖

​​ចូល​ទៅ​កាន់​កម្មវិធី “Play Store” រួច​រក​ពាក្យ “Voice Record” ឬ​ចុច​លើ​តំណ​ភ្ជាប់​​ខាង​ក្រោម
1បន្ទាប់​មក​សូម​ចុច​យក​ Button “Install”
1សូម​បញ្ជាក់​ថា ដើម្បី​​ទាញ​យក​កម្មវិធី​​ពី Google Play បាន​​​ ឧបករណ៍​អ្នក​ត្រូវ​មាន​ចុះ​ឈ្មោះ​ប្រើ​ជា​មួយ​នឹង Gmail ជា​មុន​សិន ​និង​​ត្រូវ​​មាន​​អ៊ីនធឺណិត​ប្រើ​ផង​ដែរ ។

របៀប​ប្រើ​កម្មវិធី “Voice Record” ៖

  • ​បើក​កម្មវិធី “Voice Record”
  • ចុច​យក​ Button “Record” ដើម្បី​ថត​សំឡេង

1

  • បន្ទាប់​មក​ចុច​លើ Button “Stop” ដើម្បី​បញ្ឈប់​ការ​ថត
  • ​ដាក់​ឈ្មោះ​ឲ្យ​សំឡេង​ដែល​បាន​ថត រួច​ចុច​លើ Button “Save” ដើម្បី​រួច​​រក្សា​ទុក​​​

1