វីធី​ងាយ​​ប្រើប្រាស់​កុំព្យូទ័រ​ច្រើន​ម៉ោង

វីធី​ងាយៗ​នៅពេល​ប្រើប្រាស់​កុំព្យូទ័រ​ច្រើន​ម៉ោង
មនុស្ស ​ជាច្រើន​ដែល​ធ្វើ​ការ​ជាមួយ​ម៉ាស៊ីន​កុំព្យូទ័រ​ច្រើន​ម៉ោង​ ប្រហែល​ជួប​ប្រទះ​នូវ​បញ្ហា​មួយ​ចំនួន​ដែល​ធ្វើ​ឱ្យ​ប៉ះពាល​ទៅដល់​សុខភាព​ ភ្នែក និង​ការ​ទទួល​​ទាន​ដំណេក​ជាដើម ។ ដើម្បី​កាត់​បន្ថយ​នូវ​គ្រោះ​ថ្នាក់​ដែល​បណ្ដាល​មកពី​ការងារ​ប្រចាំ​ថ្ងៃ​ បែប​នេះ លោកអ្នក​គួរតែ​ស្វែង​យល់​បន្ថែម​ទៅលើ​វិធី​សាស្ត្រ​ណាមួយ​ដែល​មាន​ ប្រសិទ្ធភាព​ និង​ងាយស្រួល​អនុវត្ត​សម្រាប់​ខ្លួន​លោកអ្នក ។
1ខាងក្រោម​នេះ​គឺ​ជា​ចំណុចគួរ​យល់ដឹងមួយ​ចំនួន​ ៖

១. គួរដាក់​អេក្រង់​​កុំព្យូទ័រ​ឱ្យ​បាន​កម្ពស់​ប្រហាក់​ប្រហែល​ចិញ្ចើម​របស់​លោកអ្នក​ដើម្បី​កាត់​បន្ថយ​អាការៈ​រួយ​ក ។
២. គួរ​ទុក​ចន្លោះ​រវាង​កុំព្យូទ័រ និង​ភ្នែក​ប្រហែល​​៥០​សង់ទីម៉ែត្រ ឬ​ច្រើន​ជាងនេះ​ដើម្បី​ជៀសវាង​ការ​ប៉ះពាល់​ទៅដល់​ភ្នែក​ ។
៣. គួរ​កំណត់​ពន្លឺ​របស់​កុំព្យូទ័រ​ប្រហែល​​៦០ ទៅ ៨០​ភាគរយ ។​ លោកអ្នក​ត្រូវ​ប្រើប្រាស់​អំពូលភ្លើង​ដោយ​​ដាក់​វា​នៅ​ផ្នែកខាងលើ​ក្បាល ។
៤.​ គួរ​ក្រោកឈរ ឬ​ដើរ​ចុះ​ឡើង​ជារៀងរាល់​មួយ​ម៉ោង​ម្ដង​ដើម្បី​ការពារ​ការ​ឈឺ​ចង្កេះ ។
៥. ប្រសិនបើ​លោកអ្នក​ធ្វើការ​នៅពេល​យប់ សូម​បើក​អំពូល​ភ្លើងជាប្រចាំ ។ ករណី​ដែល​​​មិន​អាច​ប្រើប្រាស់​អំពូល​ភ្លើង​បាន លោកអ្នក​ត្រូវ​កំណត់​បន្ថយ​ពន្លឺ​របស់​អេក្រង់​មក​ត្រឹម​កម្រិតទាប ។
៦. គួរ​តែ​ឈប់​ធ្វើការ ឬ​បិទ​ម៉ាស៊ីន​កុំព្យូទ័រ​ចោល​យ៉ាង​ហោចណាស់​​៣០​នាទី​មុន​ពេល​ចូលគេង​ដើម្បី ​ទុក​ពេល​ឱ្យ​ខួរ​ក្បាល​បាន​សម្រាក និង​ត្រៀម​ខ្លួន​សម្រាប់​ការ​ចូល​គេង ៕