វិធី​បើកមើ​លលេ​ខ​សម្ងា​ត់រ​ប​ស់គ​ណ​នី

វិធី​បើកមើ​លលេ​ខ​សម្ងា​ត់​ និ​ង​ទប់​ស្កាត់កុំ​ឱ្យ​អ្នក​ដទៃ​ចូល​មើល​បា​នក្នុង ​W​e​b ​b​r​​ow​se​r​s​​
តើ​លោកអ្នក​ធ្លាប់​រក្សាទុក (Save) លេខ​សម្ងាត់​ប្រើប្រាស់​ក្នុង​គេហទំព័រ​ណាមួយ​ក្នុង Web browsers ដូចជា Chrome, Forefox, Internet Explorer និង Web browsers ផ្សេងៗទៀត​ដែរឬទេ? តែ​លោក​អ្នកមាន​ដឹង​ទេ​ថា​លេខ​សម្ងាត់​ដែល​បាន​រក្សាទុក​ទាំងនោះ​អាច​នឹង​ ត្រូវគេ​បើក​មើល​បាន​គ្រប់ពេល​ដែលមាន​គេ​ប្រើ​កុំព្យូទ័រ​របស់លោក​អ្នក? តាម​ការ​ស្មាន មាន​មនុស្ស​ភាគតិច​ណាស់​ដែល​ចាប់អារម្មណ៍​នឹង​បញ្ហា​នេះ។ ដើម្បី​ស្រាយ​ជា​ចម្ងល់​ថា​តើ​គេ​អាច​បើក​មើល​លេខ​សម្ងាត់​ទាំងនោះ​នៅក្នុង Web browser បាន​ដោយ​របៀប​ណា​នោះ ទស្សនាវដ្ដី ទូរស័ព្ទ សូម​ធ្វើការ​បង្ហាញជូន​លោកអ្នក​នៅក្នុង​អត្ថបទ​ខាងក្រោម​នេះ។
1
– តើ​អ្នកដទៃ​អាច​ចូល​បើក​មើល​លេខ​សម្ងាត់​ដែល​បាន​រក្សាទុក​ក្នុង Web browsers បាន​យ៉ាងម៉េច?

ឧទាហរណ៍​ថា លោកអ្នក​បាន​បើក​កុំព្យូទ័រ​ចោល ហើយ​មាន​មនុស្ស​ម្នាក់​ចូលទៅ​ប្រើ​វា។ ជន​ម្នាក់​នោះ​ចូលទៅ​បើក​កម្មវិធី Chrome នោះគេ​ប្រាកដជា​អាច​ចូលទៅ​កាន់​ផ្នែក​ដែល​អាច​មើល​លេខ​សម្ងាត់​គណនី (Password section) ទាំងអស់​បាន បើសិនជា​គេ​ជា​មនុស្ស​ដែល​ចូលចិត្ត​ចេះដឹង​រឿង​អ្នកដទៃ។ គ្រប់​លេខ​សម្ងាត់​ទាំងអស់​ដែល​បាន​ចុះឈ្មោះ​ក្នុង​គេហទំព័រ​នានា នឹងត្រូវ​បង្ហាញ។ ដើម្បី​ចូលទៅ​មើល​លេខ​សម្ងាត់​ទាំងនោះ លោកអ្នក​ត្រូវ៖

+ Chrome: ចូលទៅ​កាន់ Settings -> Show advanced setting… -> Passwords and forms -> Manage saved passwords បន្ទាប់មក​វា​នឹង​ចេញ​ផ្ទាំង​មួយ​ដែល​បង្ហាញ​ពី​គណនី​ទាំងអស់​នៅក្នុង​ គេហទំព័រ​នានា​ដែល​លោកអ្នក​បាន​ចុះឈ្មោះ និង​រក្សា​វា​ទុក ឬ​ចំណាំ​លេខ​សម្ងាត់។ ជាមួយគ្នានេះដែរ វា​នឹង​បង្ហាញ​ផ្ទាំង​មួយ​ដែលមាន​គ្រប់​គណ​នៅ​ទាំងអស់​នៅ​ទីនោះ ហើយ​លោកអ្នក​គ្រាន់តែ​ចុច​លើ Show នៅក្នុង​ប្រអប់លេខ​សម្ងាត់។ ពេល​ចង់​បិទ​វា​វិញ លោកអ្នក​គ្រាន់តែ​ចុច​លើ Hide តែប៉ុណ្ណោះ។
1+ Firefox: ចូលទៅ​កាន់ Options -> Options -> Security -> Saved Passwords -> Show Passwords នោះ​លោក​អ្នកនឹង​ឃើញ​បញ្ជី​គណនី និង​លេខ​សម្ងាត់​ទាំងអស់ ក៏ប៉ុន្តែ Firefox អនុញ្ញាតិ​ឱ្យ​លោកអ្នក​កំណត់​សុវត្ថិភាព​កម្មវិធី Firefox នោះ​ទាំងស្រុង​ដោយ​គ្រាន់តែ Tick លើ​ប្រអប់ Use a master password ប៉ុណ្ណោះ តែ​លោកអ្នក​ត្រូវ​ប្រាកដ​ខ្លួនឯង​ថា​ចាំ​លេខ​សម្ងាត់​ដែល​បានដាក់​ក្នុង Master password នោះ។
1– ធ្វើ​ម៉េច​ទើប​អាច​ការពារ​លេខ​សម្ងាត់​ដែល​បាន​រក្សាទុក​ក្នុង Browser ទាំងនោះ​ឱ្យមាន​សុវត្ថិភាព?

បើសិនជា​លោកអ្នក​បានដឹង​ពី​វិធី​ចូល​មើល​លេខ​សម្ងាត់​គ្រប់​គណនី​ទាំងអស់​ ក្នុង Web browsers ហើយ នោះ​លោកអ្នក​ប្រាកដ​ជាមាន​កង្វល់​ជាក់​ជាមិនខាន​ឡើ់យ។ ហើយ​លោកអ្នក​ក៏​ចង់ដឹង​ពី​វិធី​ទប់ស្កាត់​កុំឱ្យ​អ្នកដទៃ​អាច​ចូល​មើល​លេខ​ សម្ងាត់​បាន។

+ វិធី​ទី 1៖ ដើម្បី​ការពារ​បាន​នោះ គឺ​លោកអ្នក​អាច​សាក​ប្រើ​កម្មវិធី​ជំនួយ​បាន។ LastPass ជា​កម្មវិធី​គ្រប់គ្រង​លេខ​សម្ងាត់​នៅលើ​គ្រប់​គេហទំព័រ​ទាំងអស់។ លោកអ្នក​គ្រាន់តែ​ចូលទៅ​កាន់ https://lastpass.com ដើម្បី​ទាញយក។ វា​ក៏មាន​នៅក្នុង Webstore របស់ Chrome ផងដែរ។

– វិធី​ប្រើ LastPass ក្នុង Web browsers
1
បន្ទាប់ពី​លោកអ្នក​បាន​ទាញយក​កម្មវិធី​នេះ​ឱ្យ​វា​តំឡើង​នៅក្នុង Web browser (add-on) នានា ដូចជា Chrome តាមរយៈ​អាសយដ្ឋាន​គេហទំព័រ​ខាងលើ​រួចហើយ លោកអ្នក​ត្រូវ​ចុះឈ្មោះ​បង្កើត​គណនី​មួយ​នៅក្នុង LastPass នេះ។ ត្រឹមតែ​គណនី​មួយ អាច​ប្រើ​បាន​គ្រប់ Browsers ទាំងអស់​ដែលមាន​នៅក្នុង​កុំព្យូទ័រ​នេះ។
1+ មុខងារសំខាន់៖

> My LastPass Vault: ប្រើ​សម្រាប់​បើក​ទំព័រ​កម្មវិធី​នេះ

> Sites: ប្រើ​សម្រាប់​កំណត់​គេហទំព័រ​ណាមួយ​ដោយ​អាចដាក់​ឈ្មោះ​អ្នកប្រើប្រាស់ និង​លេខ​សម្ងាត់

> Tools: ប្រើ​សម្រាប់​កំណត់សម្គាល់ ស្វែងរក ត្រួតពិនិត្យ ទាញ​ចូល នាំចេញ បោះពុម្ព លុប Cache ត្រួតពិនិត្យ​សុវត្ថិភាព និង​ការប្រើប្រាស់​ក្នុង​គេហទំព័រ​នានា

> Generate Secure Password: ប្រើ​សម្រាប់​រក​ជំនួយ​ក្នុងការ​ជ្រើសរើស​យ​កលេ​ខ​សម្ងាត់​ឱ្យបាន​ខ្លាំង និង​ច្រើន​ខ្ទង់
1* សម្រាប់​ចម្ងល់ និង​ការប្រើប្រាស់ផ្សេងៗ លោកអ្នក​អាច​ទស្សនា​វីដេអូ​នៅលើ​គេហទំព័រ​របស់ LastPass នេះ

+ វិធី​ទី 2៖ បើសិនជា​លោកអ្នក​ប្រើ Firefox លោកអ្នក​គ្រាន់តែ​ចូលទៅ​ដាក់ឱ្យ Master Password ដំណើរការ​ដូច​ការរៀប​រាប់​នៅក្នុង​ចំណុច​ខាងលើ។
1+ វិធី​ទី 3៖ សម្រាប់​អ្នក​ដែល​ប្រើ Chrome ឬក៏ Internet Explorer ហើយ​ចង់​រក្សា​លេខ​សម្ងាត់​ឱ្យបាន​ល្អ លោកអ្នក​គួរតែ​ចាក់សោរ​កុំព្យូទ័រ​ឱ្យ​ខ្លាំង ដើម្បី​កុំឱ្យ​មាន​អ្នកបើក​កុំព្យូទ័រ​ប្រើ​បាន។