រៀនថ្នាក់​ទី​៩ ​ hack ម៉ាស៊ីន ATM

 

ក្មេងរៀនថ្នាក់​ទី​៩ ពីរ​នាក់​​អាយុ​ ១៤ឆ្នាំ ​ hack ម៉ាស៊ីន ATM ធនាគារ​​ នៅកាណាដា​បាន​ជោគជ័យ
1
ក្មេង​តូច​ជនជាតិ​កាណាដា​ពីរ​នាក់​អាយុ​ ១៤ឆ្នាំ បាន​រួម​គំនិត​គ្នា​បំបែក​ប្រព័ន្ធ​សុវត្ថិភាព​ធនាគារ​កាណាដា Bank of Montreal ដោយ hack ចូល​ម៉ាស៊ីន ATM នៅ​​ពេល​ចេញ​ពី​រៀនបាន​ដោយ​ជោគជ័យ។ Hacker ទាំង​ពីរ​នាក់​បាន​បង្ក​ឱ្យ​ម៉ាស៊ីន ATM បោះ​សារ​ថា “Go away. This ATM has been hacked”។

ទាំង​ពីរ​នាក់​នេះ​មាន​ឈ្មោះ Caleb Turon និង Matthew Hewlett បាន​បបួល​គ្នា​សាកល្បង hack ម៉ាស៊ីន ATM របស់ Bank of Montreal ស្ថិត​លើ​បណ្ដោយ​ផ្លូវ Grant Avenue រដ្ឋ​កាលីហ្វរញ៉ា នៅ​ម៉ោង​អាហារ​ថ្ងៃត្រង់។

Turon និង Hewlett ដំបូង​គឺ​ប៉ុនប៉ង​ភ្ជាប់​ចូល​ទៅ​កាន់​ទិន្នន័យ​ម៉ាស៊ីន ATM ដោយ​ការ​ទាយ​លេខ​កូដ​សម្ងាត់​របស់​អ្នក​គ្រប់គ្រង Administrator ប៉ុណ្ណោះ។ ដោយសារ​ម៉ាស៊ីន​អេធីអឹម​មាន​ការ​កំណត់​លំនាំដើម (default setting) ទើប​ពួក​គេ​ទាយ​ត្រូវ។ ក្រោយ​ពី​អាច​ភ្ជាប់​ចូល​ម៉ាស៊ីន ATM ពួក​គេ​មិន​បាន​ធ្វើ​អ្វី​ឡើយ តែ​បាន​ប្រាប់​ដល់​បុគ្គលិក​ធនាគារ​អំពី​បញ្ហា​សុវត្ថិភាព​នេះ។

Hacker ឈ្មោះ Hellett ក្នុង​ចំណោម​ពួក​គេ​ពីរ​នាក់​បាន​ប្រាប់​ដល់​សារព័ត៌មាន The Winnipeg Sun ថា ពួកគេ​មិន​រំពឹង​ថា​ការ hack បាន​ជោគជ័យ​នោះ​ទេ។ “ពួក​ខ្ញុំ​ចាត់​ទុក នេះ​គ្រាន់​តែ​ជា​ការ​លេង​សប្បាយ​ប៉ុណ្ណោះ តែ​មិន​នឹក​ស្មាន​វា​អាច​ធ្វើ​ទៅ​រួច”។
2
ធនាគារ​គូស​បញ្ជាក់​ថា នេះ​ជា​បទ​ពិសោធន៍​​ដែល​ត្រូវ​ចងចាំ ដើម្បី​រឹត​​បណ្ដឹង​​ប្រព័ន្ធ​សុវត្ថិភាព​ឱ្យ​ខ្ពស់​ថែមទៀត។ ធនាគារ Bank of Montreal បាន​ឱ្យ​ដឹង​ថា ​ព័ត៌មាន​អតិថិជន មិន​ត្រូវ​បាន​លួច​យក​នោះ​ទេ ហើយ​នឹង​មាន​ការ​ពិនិត្យ​ឡើងវិញ​ទៅ​លើ​ផ្នែក​សន្តិសុខ​នៃ​ម៉ាស៊ីន ATM។

Hacker ទាំង​ពីរ​នេះ ប្រហែលជា​បាន​រក​ឃើញ​ឯកសារ​ពី​អ៊ីនធឺណិត​ដែល​មាន​ការ​ពន្យល់​លំអិត​អំពី​ របៀប​ចូល​ទៅ​កាន់​មុខងារ​រដ្ឋបាល​ម៉ាស៊ីន (Administrative function) របស់ ATM។ នៅ​ក្នុង​វេទិកា​ពិភាក្សា​ទាំង​នោះ មាន​ណែនាំ​ពី​របៀប​ក្នុង​ការ​ភ្ជាប់​ចូល (access) ទៅ​កាន់​ប្រភេទ និង​ម៉ូដែល ATM ផ្សេងៗ តែ​អាច​ត្រូវ​បាន​ប្រើ​ដោយ​ឧក្រិដ្ឋជន ជាក់ស្ដែង​ក្មេង hacker ទាំង​ពីរ​នាក់​ប៉ុណ្ណោះ​ដើម្បី​ដឹង​ពី​របៀប​បំបែក​ចូល​ក្នុង​ម៉ាស៊ីន៕​