កែរូបភាពកម្មវិធី Photoshop CC

កម្មវធី Adobe Photoshop CC (Creative Cloud) ជាកម្មវិធីជំនាន់ថ្មីមួយ​របស់ក្រុមហ៊ុន Adobe ដែល​បាន​បន្ថែមនៅ Filter ថ្មីៗមួយចំនួន និងមានសារៈសំខាន់ ក៏ដូចជាបាន​ធ្វើការ Update នូវឧបករណ៏ដែល​មាន​ស្រាប់ ឱ្យកាន់​តែមាន​ភាពងាយស្រួលក្នុង​ការ​ប្រើប្រាស់ និងប្រសើរ ជាងមុន​។ ​អាស្រ័យហេតុ​នេះ​យើង​​ខ្ញុំសូម​លើកយក​នៅគន្លឹះ​តូច​ មួយក្នុងការកែសម្រួលរូបភាព សក់ដែលអាច​មាន​សារៈ​ប្រយោជន៍សម្រាប់លោកអ្នកជា Photo Editor ផងដែរ។

ជំហានទីមួយ បើកកម្មវិធី Adobe Photoshop CC បន្ទាប់មកចុច File -> Open -> នឹងធ្វើការជ្រើសរើសរូបភាព
1ក្រោយពីបានធ្វើការជ្រើសរើសរូចមក អ្នកនឹងទទួលបានលទ្ធផលដូចរូប៖
1ជំហាន​ទីពីរ

ចុចលើ Menu ជ្រើសយក Select -> Color Range ហើយមានផ្ទាំងមួយបង្ហាញឡើង។
1-      ប្រើសម្រាប់ Select ពណ៌របស់ Background និងចុច Shift Key រួចអូស ឬ ទាញដើម្បី Select ពណ៌ផ្សេងៗរបស់ Background  ហើយជ្រើសយក Invert ដើម្បីឆ្លាយពណ៌។
ចំណាំ៖ ពណ៌សរ សម្រាប់បង្ហាញ និងពណ៌ខ្មៅសម្រាប់លាក់។
2-      ប្រើដើម្បីឱ្យ បង្រីបង្រួម ពណ៌សរ ឬ ពណ៌ខ្មៅ។
1ចុចប៊ូតុង OK អ្នកទទួលបានលទ្ធផលដូចខាងក្រោម៖
1ជំហានទីបី ចុចលើ Menu ជ្រើសយក Select -> Refine Edge ហើយមានផ្ទាំងមួយបង្ហាញឡើង។
11-      ប្រើសម្រាប់ដក់ ពណ៌សរ
2-      ជ្រើសយក On Black (B)
3-      ជ្រើសយក Smart Radius ដើម្បីបន្ថយកម្រាស់ ពណ៌សរ
4-      ប្រើសម្រាប់ បង្រួមឬបង្រីក ដើម្បីមិនឱ្យបាត់ទ្រង់់ទ្រាយ
5-      សម្រាប់បង្កើត ពណ៌
6-      សម្រាប់បង្កើត Layer ថ្មីមួយដោយមានទាំង Layer Mask ជាមួយផងដែរ
1លទ្ធផល
1ជំហានទីបួន បើក Background ថ្មីមួយ ជាមួយកម្មវិធី Adobe Photoshop CC ។
1បន្ទាប់មកទាញរូបដែលបានកាត់រួចដាក់នៅលើ Background ជញ្ជាំង។
1