កំពូល Hacker ខ្លាំងៗប្រទេសណា?

មហាអំណាច​ពិភពលោក​ធំៗ​តែង​ចោទ​ប្រកាន់​គ្នា​ ទៅ​វិញ​មក​ពេល​មាន​ការ​វាយ​ប្រហារ​តាម​បច្ចេកវិទ្យា ហើយ​ចិន​ជា​ទូទៅ​​ត្រូវ​គេ​ចោទប្រកាន់ ព្រោះ​គេ​ជឿ​ថា ចិន​សម្បូរ hacker ច្រើន​ជាង​គេ។ គេហទំព័រ​អាមេរិក bloomberg បាន​បញ្ចេញ​បញ្ជី​រាយ​ឈ្មោះ​ប្រទេស​ដែល​សម្បូរ​ក្រុម hacker ច្រើន​ជាង​គេ​ទាំង ១០ ក្នុង​លោក ដោយ​ផ្អែក​លើ​ចរាចរណ៍​នៃ​សង្គ្រាម​បច្ចេកទេស​នា​ចុង​ឆ្នាំ ២០១២៖
1១០. ហុងគ្រី

ហុងគ្រី ​មាន​ចរាចរណ៍​សង្គ្រាម​បច្ចេកវិទ្យា ១,៤​ភាគរយ​នៃ​សង្គ្រាម​បច្ចេកវិទ្យា​ពិភពលោក​ទាំង​មូល ខណៈ​ដែល​កូរ៉េខាងត្បូង​តាម​​កិត​ពី​ក្រោយ។
1៩. អ៊ីតាលី

អ៊ីតាលី​មាន​ចរាចរណ៍​សង្គ្រាម​បច្ចេកវិទ្យា ១,៦​ភាគរយ​នៃ​សង្គ្រាម​បច្ចេកវិទ្យា​ពិភពលោក​ទាំង​មូល។
1៨. ឥណ្ឌា ឥណ្ឌា​មាន​ចរាចរណ៍​សង្គ្រាម​បច្ចេកវិទ្យា ២,៣​ភាគរយ​នៃ​សង្គ្រាម​បច្ចេកវិទ្យា​ពិភពលោក​ទាំង​មូល។
1៧. រ៉ូម៉ានី រ៉ូម៉ានី ​មាន​ចរាចរណ៍​សង្គ្រាម​បច្ចេកវិទ្យា ២,៨​ភាគរយ​នៃ​សង្គ្រាម​បច្ចេកវិទ្យា​ពិភពលោក​ទាំង​មូល ដែល​កើន​ឡើង​ពី ២,៧​ភាគរយ​នៅ​ចុង​ឆ្នាំ​២០១១។ ទីក្រុង Ramnicu ត្រូវ​គេ​ហៅ​ថា​​ជា​ឋានសួគ៌​សម្រាប់​ឧក្រិដ្ឋជន​បច្ចេកវិទ្យា។
1៦. ប្រេស៊ីល ប្រេស៊ីល ​មាន​ចរាចរណ៍​សង្គ្រាម​បច្ចេកវិទ្យា ៣,៣​ភាគរយ​នៃ​សង្គ្រាម​បច្ចេកវិទ្យា​ពិភពលោក​ទាំង​មូល ដែល​ធ្លាក់​ចុះ​ពី ៣,៨​ភាគរយ​នៅ​ចុង​ឆ្នាំ​២០១១។
1៥. តៃវ៉ាន់ តៃវ៉ាន់ ​ជាប់​នឹង​ចិន​មាន​ចរាចរណ៍​សង្គ្រាម​បច្ចេកវិទ្យា ៣,៧​ភាគរយ​នៃ​សង្គ្រាម​បច្ចេកវិទ្យា​ពិភពលោក​ទាំង​មូល ដែល​ធ្លាក់​ចុះ​ពី ៤,៥​ភាគរយ​កាល​ពី​ចុង​ឆ្នាំ​២០១១។

ទោះ​ជា​តៃវ៉ាន់​ជា​ប្រភព​សម្បូរ hacker ក៏​ដោយ ក៏​តៃវ៉ាន់​ជា​គោលដៅ​ដ៏​មាន​ប្រជាប្រិយភាព​នៃ​សង្គ្រាម​បច្ចេកវិទ្យា​ដែរ។
1៤. រុស្ស៊ី រុស្ស៊ី ​មាន​ចរាចរណ៍​សង្គ្រាម​បច្ចេកវិទ្យា ៤,៣​ភាគរយ​នៃ​សង្គ្រាម​បច្ចេកវិទ្យា​ពិភពលោក​ទាំង​មូល។ យោង​តាម​របាយការណ៍​របស់ Bloomberg News ថា ក្រុមហ៊ុន​យ៉ាង​ហោច​ណាស់ ៤០ រួមទាំង Apple, Facebook និង Twitter រង​ការ​វាយប្រហារ​ដោយ malware ដោយ​ក្រុម​ hacker នៅ​រុស្ស៊ី ឬ​អឺរ៉ុប​ខាង​កើត។
1៣. ទួរគី ទួរគី​មាន​ចរាចរណ៍​សង្គ្រាម​បច្ចេកវិទ្យា ៤,៧​ភាគរយ​នៃ​សង្គ្រាម​បច្ចេកវិទ្យា​ពិភពលោក​ទាំង​មូល។
1

២. សហរដ្ឋអាមេរិក អាមេរិក ​មាន​ចរាចរណ៍​សង្គ្រាម​បច្ចេកវិទ្យា ១០​ភាគរយ​នៃ​សង្គ្រាម​បច្ចេកវិទ្យា​ពិភពលោក​ទាំង​មូល ដែល​ធ្លាក់​ចុះ​ពី ១៣​ភាគរយ​កាល​ពី​ចុង​ឆ្នាំ​២០១១។

អាមេរិក​ជា​សំបុក​របស់​ក្រុម hacker ល្បីៗ​ក្នុង​ពិភពលោក ក្នុង​នោះ​មាន​ក្រុម Anonymous និង AntiSec។
1១. ចិន ចិន​មាន​ចរាចរណ៍​សង្គ្រាម​បច្ចេកវិទ្យា ៤១​ភាគរយ​នៃ​សង្គ្រាម​បច្ចេកវិទ្យា​ពិភពលោក​ទាំង​មូល ច្រើន​ជាង​អាមេរិក​ដល់ ៤ ដង​ឯណោះ ហើយ​កើន​ឡើង​ពី ៣៣​ភាគរយ​កាល​ពី​ចុង​ឆ្នាំ​២០១១។
1