ប្រវត្តិ​អ្នក​បង្កើត​ភាសា C

Dinnis Ritchie ​ដែល​មាន​ឈ្មោះ​ពេញជា Dennis MacAlistair Ritchie ឬ​ត្រូវបាន​ហៅថា dmr ​ដែល​ជា​ឈ្មោះ​ហៅក្រៅ និង ជា​ឈ្មោះ​ប្រើ​ប្រាស់​ក្នុង email address នៅកន្លែង​ធ្វើការ​របស់គាត់ ។ Dennis Ritchie កើតនៅ​ថ្ងៃ​ទី៩ ខែកញ្ញា ១៩៤១ នៅ Bronxville ក្រុង New York គាត់បានទទួលបរិញ្ញាប័ត្រខាង​រូបវិទ្យា និង គណិតវិទ្យា ពី​សាកលវិទ្យាល័យ Harvard ។
Web IT2 copyចាប់ពី​ឆ្នាំ ១៩៦៧ គាត់បាន​បម្រើ​ការងារ​នៅមជ្ឈមណ្ឌល​ស្រាវជ្រាវ​វិទ្យាសាស្រ្ដ​កុំព្យូទ័រ​ក្នុង​មន្ទីពិសោធន៍​ដែល​មាន​ឈ្មោះ​ថា  Bell Labs  ។
1Dennis Ritchie គឺជាអ្នកវិទ្យាសាស្រ្ដ ​ផ្នែក​កុំព្យូទ័រ​ដ៏កំពូលម្នាក់របស់ជនជាតិអាមេរិកាំង ។ នៅលើ​ពិភពលោកបានទទួល​ស្គាល់ គាត់ថាជាអ្នកប្រាជ្ញ​បង្កើត​ភាសា C (កំឡុង​ឆ្នាំ​១៩៧៨ ជាមួយលោក Brian Kernighan) ​ ដែល​ជាភាសា​សរសេរ​កម្មវិធី​ជា​មូលដ្ឋាន មួយសម្រាប់​កុំព្យូទ័រ​លើសពីនេះគាត់​ក៏​ជាអ្នកពូកែ​សម្រាប់​ភាសា​កម្មវិធី​ ផ្សេងៗ​ទៀត​ព្រមទាំង​ប្រព័ន្ធ​ប្រតិបត្តិការ UNIX និង Multics ​ផងដែរ ។

​តួនាទី និង កិត្តិយស

Dennis MacAlistair Ritchie បានទទួលរង្វាន់ប្រចាំ​ឆ្នាំ​ពី​សមាគម​កុំព្យូទ័រ (Turing Award) ​ក្នុង​ឆ្នាំ​១៩៨៣ ទៅលើ​ការបង្រៀនទ្រឹស្ដីទាក់ទងទៅនឹង ”Reflections on Software Research” និង​បង្កើត​ទ្រឹស្ដី GOS (Generic Operating System) ​ដែល​អនុវត្តន៍ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ UNIX ។ ឆ្នាំ ១៩៩៩ បានទទួលមេដាយ​ថ្នាក់​ជាតិ​ផ្នែក​បច្ចេកវិទ្យា របស់អាមេរិកាំង​ដែល​ប្រគល់ដោយលោកប្រធានាធិបតី Clinton ​ក្នុង​រជ្ជកាលនោះវាជាមេដាយ​ដែល​បានមក ពីការ​ខិតខំ​របស់លោក​ក្នុង​ការអភិវឌ្ឍន៍​ប្រព័ន្ធ​ប្រតិបត្តិការ UNIX ​ដែល​ធ្វើការ​ជាមួយនឹង​ភាសា C ជាហេតុធ្វើ​ឲ្យ​មានភាព​ប្រសើរ​ឡើងនៃការ​ប្រើ​ប្រាស់ Hardwar និង Software ​ក្នុង​មុខងារ​ប្រព័ន្ធ Computer Network ធ្វើ​ឲ្យ​អាមេរិកាំងឈានមុខគេ​ក្នុង​យុគសម័យ​ព័ត៌មាន​វិទ្យា ។

​ឆ្នាំ​២០០៧ លោក Dennis Ritchie បានចូលនិវត្តន៍ ក្នុង​ពេល​ដែល​គាត់​កំពុង​ជាប្រធាន​ផ្នែក Lucent Technology System Software ។
1