ធ្វើដូចម្តេចដឹងកុំព្យូទ័រមានមេរោគ

តើធ្វើដូចម្តេចទើបដឹងថា កុំព្យូទ័រឆ្លងមេរោគ?
មេរោគ គឺជាកម្មវិធី ឬជា Script តូចមួយដែលត្រូវបានឆ្លងចូលទៅក្នុងកុំព្យូទ័រ​រយៈការ​ប្រើ​ប្រាស់ឧបកណ៍មួយចំនួនដូចជា Flash, Memory Card, Diskette ឬក៏ External Hard Disk ជាដើម​ ដោយគ្មានការ​ប្រុងប្រយ័ត្ន​ ហើយវាចាប់ផ្តើម​ដំណើរការដោយខ្លួនឯងដោយគ្មាន ​ការអនុញ្ញាត​ទៅ​តាម​ប្រភេទ​មេរោគដែលត្រូវ​បាន​បង្កើត​ឡើង ។ ប្រសិន​បើមេរោគ ឆ្លងចូល ទៅក្នុងកុំព្យូទ័រ​​វាបានបង្ករ​ឲ្យកុំព្យូទ័រយើង​ មានបញ្ហា​មួយចំនួនដូចជា ចូលទៅលុបឯកសារ​ដែលផ្ទុកនៅក្នុង​កុំព្យូទ័រ​,  លុបកម្មវិធី ​ដែលមាននៅក្នុងកុំព្យូទ័រ ហើយក៏មាន​ប្រភេទមេរោគ ខ្លះក្រោយ​ពេល​ដែលវា​បានឆ្លង​ចូលទៅក្នុង​កុំព្យូទ័រ វាមានសមត្ថភាព និងឥទ្ធិពល​យ៉ាងខ្លាំង រហូតឈានដល់​ការបំផ្លាញ​ Hardware ដែលមាន​នៅ​ក្នុងកុំព្យូទ័រតែម្តង ។ ចំណែកឯប្រភេទ មេរោគខ្លះទៀតវិញ គឺវាគ្រាន់តែផ្តល់ការ​រំខាន​តិចតួច​ប៉ុណ្ណោះ ដូចជា កាត់​បន្ថយល្បឿន​កុំព្យូទ័រ ឧស្សាហ៍បង្ហាញ​ផ្ទាំង Message Error មិនអាចស្តាប់​ចម្រៀង និង​ថត​ចម្លង​ឯកសារ ​បាន​ព្រមទាំងមានបញ្ហាជា​ច្រើនទៀត​ដែលមិនអាច​រៀបរាប់អស់​បាន ។      ​ដើម្បីឲ្យស្រប​ទៅនឹង​ចំណងជើងនៃ​ប្រធាន​បទខាងលើ​ថា តើ​ធ្វើ​ដូចម្តេច​ទើប​ដឹង​ថា​កុំព្យូទ័រឆ្លង​មេរោគ? ខ្ញុំសូម​ណែនាំ​វិធីសាស្ត្រ​ខ្លះៗ ដែលអាច​ឲ្យ​យើង​ដឹង​ថា​ កុំព្យូទ័រ​របស់យើងបាន​ឆ្លង​មេរោគ ឬអត់ ។
1
១. កុំព្យូទ័រកាន់តែយឺតទៅៗ

            ល្បឿនកុំព្យូទ័រ​កាន់តែយឺតទៅៗ គឺកត្តាមួយដែលអាចបង្កឡើងដោយ​​មេរោគផងដែរ ប៉ុន្តែវាមិន​មែនសុទ្ធតែបង្កឡើងដោយមេរោគសុទ្ធសាធនោះដែរ ជួនការអាច បណ្តាល មកពី កុំព្យូទ័រ របស់លោក​អ្នកចាស់ សមត្ថភាពមិនដល់កម្មវិធីដែលបាន​ដំឡើង​ ឬក៏បណ្តាលមកពី Hardware មានបញ្ហា​ដូច្នេះ​ដើម្បីឲ្យដឹងកាន់តែច្បាស់នូវបញ្ហាទាំងនេះសូមមើលខាងក្រោមៈ

– ត្រួតពិនិត្យមើល Hardware គឺយើងត្រួតពិនិត្យមើលថាតើវា​មានទំហំ​ប៉ុន្មាន ហើយ​ Hardware ដែលត្រួតពិនិត្យនោះមានដូចជា RAM, (Hard Disk), CPU និង VGA ជាដើម ។  ដើម្បីចូលទៅពិនិត្យមើលសូមចុច Start  –> Run រួចវាយពាក្យ dxdiag រួចចុច Enter ឬ Ok ពេលនោះវានឹងបង្ហាញរូបដូចខាងក្រោមៈ
1

ចំណាំៈ វិធីខាងលើវា មិនបង្ហាញព័ត៌មានដែលទាក់ទងទៅនឹង Hardware ទេ ប្រសិន​បើ​ចង់មើល ថា Hardware មានទំហំប៉ុន្មាន សូមចូលទៅក្នុង Widows Explorer ឬចុចនៅលើ​​My Computer រួចម៉ៅ ស្តាំ(Right Click) លើ Drive ទាំងអស់ដែលមាននៅក្នុងកុំព្យូទ័រ​លើក​លែងតែ Drive CD-Rom បន្ទាប់មកធ្វើការបូកសរុបទំហំរបស់ Drive ទាំងអស់បញ្ចូលគ្នា​ជា​ការស្រេច ។

– លុបកម្មវិធីដែលមិនចាំបាច់ចោល គឺមានន័យថានៅពេលលោកអ្នក​បានតំឡើង​កម្មវិធី​ច្រើនចូលទៅក្នុងកុំព្យូទ័រ វាក៏បណ្តាលឲ្យកុំព្យូទ័រដើរយឺតផងដែរ ជាពិសេសកម្មវិធី​ដែល​មានទំហំធំ ។ ដើម្បីលុបកម្មវិធីដែលមិនចាំបាច់ យើងត្រូវចុច Start –> Setting –> Control Panel –> Add or Remove programs ពេលនោះវានឹងបង្ហាញផ្ទាំងមួយ រួចជ្រើសរើស​កម្មវិធីណាដែលអ្នកគិតថាវា​មានទំហំធំ បណ្តាលឲ្យកុំព្យូទ័រដើរយឺត និងឥត​ប្រយោជន៍​មិនសូវប្រើប្រាស់ ។

1–       រៀបចំឯកសារឲ្យមានសណ្តាប់ធ្នាប់ៈ ប្រសិនបើកុំព្យូទ័រអ្នកពោរពេញទៅដោយឯកសារ​ច្រើន នោះក៏អាចបង្កឲ្យកុំព្យូទ័រដើរយឺតផងដែរ ដូច្នេះលោកអ្នកត្រូវរៀបចំទុកដាក់វា​ដោយ​ធ្វើ Defragment ។ ដើម្បីធ្វើវាបាន ចូលទៅកាន់ Start  -> All programs à Accessories -> System Tool –>Disk Defragmenter ។

បញ្ជាក់ៈ ប្រសិនបើលោកអ្នកអនុវត្តជំហានខាងលើរួចរាល់ហើយ ប៉ុន្តែកុំព្យូទ័រនៅ​តែមាន​ល្បឿនយឺតទៀត នោះបញ្ជាក់ថាកុំព្យូទ័ររបស់លោកអ្នកពិតជាត្រូវបានវាយប្រហារ​ដោយ​មេរោគហើយ ។

២. កុំព្យូទ័រតែងតែ Restart ដោយខ្លួនឯ
កុំព្យូទ័រ គឺជាឧបករណ៍មួយដ៏ឆ្លាតវៃជាទីបំផុត ប៉ុន្តែទៅបីជាមានភាពឆ្លាតវៃយ៉ាងណាក៏ដោយ​ ក៏វាអាចដំណើរការទៅបានលុះត្រាតែមានមនុស្សជាអ្នកបញ្ជាវា បើមិនដូច្នោះទេ វាពិតជាមិន អាចធ្វើ​ការងារអ្វីបានទាំងអស់ ហាក់ដូចជាដុំដែកមួយអញ្ចឹង ។ ហើយប្រសិនបើកំពុងប្រើប្រាស់ កុំព្យូទ័រស្រាប់​តែវា Restart ដោយខ្លួនវា គឺវា Restart ដោយខ្លួនវាបែបនេះក្នុងរយៈពេល ២ ទៅ៣ នាទីម្តង ។ ដើម្បី​ដឹងថា បញ្ហាដូចខាងលើអ្នកត្រូវត្រួតពិនិត្យមើលដូចជា

–       ត្រួតពិនិត្យមើល RAM ព្រោះ RAM ក៏ជាបញ្ហាអាចបណ្តាលធ្វើឲ្យកុំព្យូទ័រតែងតែ Restart ផងដែរ ។
–       ត្រួតពិនិត្យមើលកម្មវិធីដែលបាន​តំឡើង ព្រោះកម្មវិធីមួយចំនួនក្រោយពេល​តំឡើង​ចូល​ទៅក្នុងម៉ាស៊ីន វាក៏អាចមានការប៉ះទង្គិចជាមួយ Hardware នៅក្នុង​ម៉ាស៊ីន នេះក៏ជាកត្តា​ធ្វើ​ឲ្យកុំព្យូទ័រតែងតែ Restart ផងដែរ ។ ក្រោយពីលោកអ្នកត្រួតពិនិត្យរួចរាល់ហើយ កុំព្យូទ័រនៅតែ Restart ទៀតនោះ បញ្ជាក់ថា​កុំព្យូទ័ររបស់ត្រូវបានវាយប្រហារដោយមេរោគហើយ ។

៣. តែងតែបង្ហាញផ្ទាំង Error Message
កុំព្យូទ័រលោកអ្នកតែងតែបង្ហាញផ្ទាំង Error Message នោះក៏មិនប្រាកដថា អាចបណ្តាលមក​ពីមេរោគនោះទេ ព្រោះពេលខ្លះប្រសិនបើកុំព្យូទ័រឧស្សាហ៍ត្រូវបានបិទដោយមិនត្រឹមត្រូវ វាអាច​បណ្តាលឲ្យបាត់ File របស់ Windows ដូច្នេះវាក៏បង្ហាញផ្ទាំង Error Message នេះឡើង ។ ដើម្បីសដឹង​ថាបញ្ហានេះជាមេរោគ ឬអត់នោះ លោកអ្នកត្រូវតែ Repair Windows ដើម្បីឲ្យវា Copy File ដែលបាន​បាត់ចូលទៅកាន់ទីតាំងដើមវិញ ។ នៅពេលលោកអ្នក Repair រួចរាល់ហើយ នៅតែមានបញ្ហាផ្ទាំង Error Message កើតឡើង នោះកុំព្យូទ័ររបស់ អ្នកប្រាកដ ជាត្រូវបាន វាយប្រហារដោយមេរោគផងដែរ ។
៤. មិនអាចប្រើប្រាស់ ឬ Copy ឯកសារចូល Hard Drive បាន ប្រសិនបើកុំព្យូទ័រលោកអ្នកមិនអាចបើក ឬ copy ឯកសារចូល Hard Drive បាន នោះវាជា​កត្តា​មួយដែលពិបាកបំផុត ព្រោះ Drive គឺជាកន្លែងសម្រាប់ផ្ទុកនូវរាល់បណ្តុំព័ត៌មា ន ដែលទាក់ទងទៅនឹង​កុំព្យូទ័រទាំងអស់ ។ ប៉ុន្តែករណីលោកអ្នកមិនអាចចូលទៅប្រើប្រាស់បាននោះ មិនប្រាកដថា វា​បណ្តាលមកពីមេរោគនោះទេ ព្រោះហេតុអ្វី? ព្រោះឥឡូវនេះមានកម្មវិធីជា ច្រើនដែល អាច Lock ដើម្បី​បន្ថែមសុវត្ថិភាពទៅឲ្យ Drive ឬតាមវិធីដែលមានស្រាប់នៅក្នុង កុំព្យូទ័រដូចជា ការប្រើប្រាស់ Group Policy ឬ Regedit ជាដើម ។
៥. មិនអាចបើកកម្មវិធីមកដំណើរការបាន មានប្រភេទមេរោគខ្លះនៅពេល​ដែលវាឆ្លងចូល ទៅក្នុងកុំព្យូទ័រហើយ វាបានចូលទៅបំផ្លាញFile ដំណើរការកម្មវិធី ទាំងឡាយដែល បាន ដំឡើងចូលទៅក្នុងកុំព្យូទ័រ ។ ដូច្នេះប្រសិនបើលោកអ្នកជួបនូវ​បញ្ហាដូចនេះមែននោះ កុំព្យូទ័ររបស់អ្នកប្រាកដជាត្រូវបានវាយប្រហារដោយមេរោគហើយ ។
៦. មិនអាច Print ឯកសារបាន ប្រសិនបើអ្នកមិនអាច Print ឯកសារបាន សូមពិនិត្យមើល Printer និង Drive Printer ឲ្យបាន​ត្រឹមត្រូវជាមុនសិន ប្រសិនបើវាគ្នាបញ្ហាអ្វីទេ នោះមានន័យថា បញ្ហាដែលអ្នកមិនអាច Print ឯកសារ​បាន នោះបណ្តាលមកពីការវាយប្រហារដោយមេរោគហើយ ។
៧. ទំហំឯកសារកាន់តែធំខុសពីធម្មតា
មេរោគខ្លះក្រោយពីពេលដែលវាបានឆ្លងចូលទៅក្នុងកុំព្យូទ័រ វាមិនមានផលប៉ះពាល់អ្វី​ធ្ងន់ធ្ងរ​ដល់កុំព្យូទ័រនោះទេ វាគ្រាន់តែចូលទៅបង្កើន​ទំហំឯកសារដែលវា​បានរក្សារទុកនៅក្នុង​កុំព្យូទ័រតែ​ប៉ុណ្ណោះ ។
៨. ឧស្សាហ៍លោតផ្ទាំងខ្មៅមករំខាន ប្រភេទមេរោគខ្លះទៀត នៅពេលដែលវា បានឆ្លងចូលទៅ ក្នុងកុំព្យូទ័រហើយ វាតែងតែលោត​ផ្ទាំងខ្មៅ មករំខាន ហើយនៅពេលដែលលោកអ្នកបើកមើល Website ឬក៏កម្មវិធីទាំងឡាយណា​ដែល​ទាក់ទងទៅនឹង​មេរោគ ហើយមេរោគប្រភេទនេះ នឹងបិទ Website ឬកម្មវិធីនោះចោលភ្លាម ។ មេរោគ​ប្រភេទនេះអ្នកត្រូវប្រុងប្រយ័ត្នជាទីបំផុត ប្រសិនបើវាឆ្លងចូលកុំព្យូទ័រគឺមានការពិបាកកំចាត់វាជាទី​បំផុត ។
៩. មិនអាចបង្ហាញ File និង Folder ដែលលាក់ខ្លួនបាន
Hidden File and Folder គឺជាប្រភេទឯកសារម្យ៉ាងរបស់ Windows ដែលត្រូវបានលាក់ ខ្លួននៅ​ក្នុងកុំព្យូទ័រដើម្បីជៀសវាង​ការប៉ះទង្គិចណា​មួយដោយ​ចៃដន្យ ។ ប៉ុន្តែមានករណីមួយចំនួន​ដែល អ្នក​ចាំ​បាច់ត្រូវការប្រើប្រាស់ឯកសារប្រភេទនេះ​ ។ ដើម្បីចូលបើកវាឲ្យដំណើរការ ចូលទៅក្នុង windows Explorer រួចចុច Tool Menu រួចហើយចុចជ្រើសរើស Folder Option នៅពេលនោះ វានឹង​បង្ហាញផ្ទាំង​មួយ បន្ទាប់មកចុច Tab View។

ក្រោយមកលោកអ្នកត្រូវយក Mouse ចុចលើពាក្យ Show hidden file and folder ដូចរូបខាង​លើ រួចចុចប៊ូតុង Ok នៅពេលនោះអ្នកនឹងឃើញឯកសារ និង Folder ដែលបានលាក់​ត្រូវបាន​បង្ហាញ​ឡើង ។ ប៉ុន្តែអ្វីដែលអ្នកចាប់អារម្មណ៍នោះ គឺក្រោយពីអ្នកបានកំណត់ដូចខាងលើ រួចរាល់ហើយ បែរ​ជាឯកសារ និង Folder ទាំងឡាយមិនបានបង្ហាញ​ឡើងមកទេ ហើយនៅពេលអ្នក ចូលទៅ​ក្នុង Folder Option ម្តងទៀត ស្រាប់តែចំណុច Show hidden files and folders

១០. មិនអាចបើកតួនាទីរបស់ Folder Option និង Task Manager បាន
១១. បាត់ឯកសារ Office ឯកសារ Audio និងឯកសាររូបភាព
មេរោគប្រភេទនេះអ្នកប្រើប្រាស់កុំព្យូទ័រទាំងឡាយ ប្រាកដជាធ្លាប់ជួបប្រទះនូវបញ្ហានេះ​ជា​ញឹកញាប់ហើយ ព្រោះថា មេរោគប្រភេទខ្លះក្រោយពេលដែលវាបានឆ្លងចូលទៅក្នុងកុំព្យូទ័រ​ហើយ វាបានចូលទៅបំផ្លាញឯកសារមួយចំនួនចោលតែម្តង ។
១២. ម៉ោង និងកាលបរិច្ឆេទ ថ្ងៃខែឆ្នាំកុំព្យូទ័រ Error

បញ្ហានេះលោកអ្នកត្រូវត្រួតពិនិត្យមើលថ្ម CMOS អ្នកសាកល្បងដូរវាសាកមើល ប្រសិនបើ​ដូរហើយនៅតែមាន Error ទៀត ម៉ោង និង ថ្ងៃខែឆ្នាំតែងដើរមិនត្រូវ នោះបញ្ជាក់ថា កុំព្យូទ័ររបស់​លោកអ្នកត្រូវបានវាយប្រហារដោយមេរោគហើយ ។