ប្រតិបត្តិការ​ Android Wear ​​នាឡិកា

ប្រតិបត្តិការ​ដំបូង Android Wear សម្រាប់​ប្រើ​នៅ​លើ​នាឡិកាដៃ​ឆ្លាតវៃ
1ក្រោយ​មាន​របាយការណ៍​ជា​ច្រើន​ថា Google នឹង​ប្រឡូក​ខ្លួន​ប្រកួតប្រជែង​ទីផ្សារ​នាឡិកាដៃ​ឆ្លាតវៃ ទីបំផុត​នៅ​ក្នុង​ព្រឹត្តិការណ៍​របស់​ខ្លួន Input/Output ក្រុមហ៊ុន​អ៊ីនធឺណិត​យក្ស​នេះ​ពិត​ជា​បង្ហាញ​ដល់​សាធារណជន​បាន​ឃើញ​មែន។ នាឡិកា​ដំបូង​ចំនួន​ពីរ​ដែល​នឹង​បំពាក់​ប្រព័ន្ធ​ប្រតិបត្តិការ Google Android Wear នេះ គឺ LG G Watch និង Samsung Gear Live។
1ប្រព័ន្ធ​ប្រតិបត្តិការ​ថ្មី Android Wear សម្រាប់​ដំណើរការ​ជាមួយ​នាឡិកា ត្រូវ​បាន​បំបាក់​មុខងារ​ពិសេសៗ អាច​ឱ្យ​អ្នក​ប្រើ បដិសេធ​ការ​ខល​ទូរស័ព្ទ​ចូល (reject) តាមដាន​សុខភាព​ជាប់លាប់ ទទួល​ការ​ហៅ​ចូល​ទូរស័ព្ទ​ដោយ​ប្រើ​សំឡេង​បញ្ជា ប៉ាន់ប្រមាណ​រយៈពេល​ធ្វើដំណើរ ធ្វើ​កាលវិភាគ​ណាត់ជួប និង​រក្សាទុក​គម្រោង​ធ្វើ​ដំណើរ។
Web IT2 copyក្រុមហ៊ុន LG បាន​និយាយ​ថា នាឡិកា G Watch របស់​ខ្លួន​មាន​តម្លៃ ២២៩ដុល្លារ​អាមេរិក នឹង​ចាប់​ផ្ដើម​លក់​លើ​បណ្ដា​ប្រទេស​ចំនួន ១២ ដែល​ក្នុង​នោះ​មាន អាមេរិក អង់គ្លេស បារាំង អាល្លឺម៉ង់ និង​ជប៉ុន​ជា​ដើម នៅ​ថ្ងៃ​ទី៧ ខែ​កក្កដា​ក្រោយ​នេះ។

លក្ខណៈ​សម្បត្តិ​នៅ​លើ G Watch រួម​មាន​ អេក្រង់​ទំហំ ១,៦៥អ៊ីញ resolution ២៨០ x ២៨០ ភិចហ្សែល បំពាក់​អង្គ​ប្រតិបត្តិ​ល្បឿន 1.2GHz Qualcomm Snapdragon 400 មាន RAM ទំហំ 512GB អង្គ​ចងចាំ 512MB តំណភ្ជាប់ Bluetooth v4.0 ​កម្រិត​ថាមពល​ថ្ម 400mAh ហើយ​មាន​បច្ចេកវិទ្យា​មិន​ចូល​ទឹក មិន​ចូល​ធូលី​។

ចំណែក​ក្រុមហ៊ុន Samsung បាន​ឱ្យ​ដឹង​អំពី​នាឡិកា​ចេញ​ថ្មី Gear Live របស់​ខ្លួន​ដែរ​ថា នឹង​ចេញ​លក់​ថ្ងៃ​ទី៧ ខែ​កក្កដា​ក្រោយ​នេះ​ក្នុង​តម្លៃ ១៩៩ដុល្លារ​អាមេរិក មាន​លក្ខណៈ សម្បត្តិ​អាច​ភ្ជាប់​ជាមួយ​ឧបករណ៍​អេឡិចត្រូនិក​ដំណើរការ​ចាប់​ ពី​ប្រព័ន្ធ​ប្រតិបត្តិការ Android 4.3 ឡើង​ទៅ។

ក្រៅ​ពី​នេះ Gear Live មាន​អេក្រង់ Super AMOLED ទំហំ ១,៦៣អ៊ីញ resolution ៣២០ x ៣២០ ភិចហ្សែល បំពាក់​អង្គ​ប្រតិបត្តិ​ល្បឿន 1.2GHz RAM ទំហំ 512GB ហើយ​មាន​អង្គ​ចងចាំ 4GB។ នាឡិកា​នេះ​គាំទ្រ Bluetooth v.40 LE ភ្ជាប់​បច្ចេកវិទ្យា​មិន​ចូល​ទឹក មិន​ចូល​ធូលី កម្រិត​ថាមពល​ថ្ម 300mAh។ លក្ខណៈ​ពិសេស​ដែល​ភ្ជាប់​ជា​មួយ​ស្មាតហ្វូន​គឺ​ដើម្បី​ក្រើនរំលឹក​អ្នក​ប្រើ ​ឱ្យ​ដឹង​ថា​មាន សារ អ៊ីមែល និង​ជា​ច្រើន​ទៀត​ពី ​ទូរស័ព្ទ ហើយ​ក៏​មាន​បញ្ចូល​មុខងារ​ត្រួតពិនិត្យ​ចង្វាក់​បេះដូង។

ចំណែក Google បាន​បញ្ចេញ​ប្រព័ន្ធ​ប្រតិបត្តិការ​សម្រាប់​នាឡិកា​ឆ្លាតវៃ​គឺ Android Wear។ អ្នក​ប្រើ​អាច​ទទួល​បាន​ការ​ដាស់តឿន ដូច​ជា ការ​ធ្វើ​ដំណើរ ឬ អាកាសធាតុ​ដែល​នឹង​មក​ដល់​នា​ពេល​ឆាប់​ៗ​នេះ ហើយ​ក៏​មាន​កម្មវិធី​បើក​វែបសាយ Chrome ដូច​នៅ​លើ desktop និង​មុខងារ​មួយ​ចំនួន​ទៀត។

Google បាន​ឱ្យ​ដឹង​ថា ចំណែក​នាឡិកា​ឆ្លាតវៃ​ដែល​មាន​មុខ​មូល Moto 360 នឹង​មិន​ទាន់​ចេញ​ពេល​នេះ​ទេ គឺ​រង់ចាំ​រហូត​ដល់​ចុង​រដូវ​ក្ដៅ (អំឡុង​ខែ​សីហា ដល់​កុម្ភៈ​ឆ្នាំ​ក្រោយ)។ ក្រុមហ៊ុន Motorola Motility ដែល​ស្ថិត​ក្រោម Google ពេល​នេះ​កំពុង​ស្ថិត​ក្នុង​​ដំណាក់កាល​ទិញ​លក់​ឱ្យ​ទៅ Lenovo។

អ្នក​វិភាគ​បាន​និយាយ​ថា ការ​បោះជំហាន​លើ​យុទ្ធសាស្ត្រ​ថ្មី​នេះ អាច​ជំរុញ​ការ​លក់​របស់​ក្រុមហ៊ុន Google បន្ថែម​ទៀត។ លោក Steffen Sorrell មក​ពី​ស្ថាប័ន​ស្រាវជ្រាវ Juniper Research បាន​ប្រាប់​ទូរទស្សន៍ BBC ថា៖ «បញ្ហា​នៅ​នឹង​នាឡិកា ដែល​គេ​នាំគ្នា​ផលិត​មក​មិន​ទាន់​ចាត់​ទុក​លក្ខណៈសម្បត្តិ​ឯកទេស​ច្បាស់លាស់ ​នៅ​ឡើយ តើ​គឺ​ជា​ស្មាតហ្វូន​ដែល​ឌីហ្សាញ​យក​មក​ពាក់​នៅ​លើ​កដៃ ឬ​ជា​ឧបករណ៍​បន្សំ​យ៉ាងណា»៕​