កម្ពុជា​លេខ ១២១ ​ប្រើអ៊ីនធឺណែត

១០ប្រទេស​​មាន​​ចំនួន​អ្នក​ប្រើ​អ៊ីនធឺណិត​ច្រើន​ជាង​គេ កម្ពុជា​ជាប់​លេខ ១២១ ​ឆ្នាំ២០១៤
1
អ៊ីនធឺណិត​គឺជា​បច្ចេកវិទ្យា​មួយ​ដើរ​តួនាទី​យ៉ាង​សំខាន់ សម្រាប់​ការ​អភិវឌ្ឍ​ដល់​មនុស្ស សង្គម ក៏​ដូច​ជា​ប្រទេស​ជាតិ​ទាំងមូល ក្នុង​ការ​ជំរុញ​វិស័យ​នានា ជាពិសេស​ទៅ​លើ​ការ​សិក្សា​ស្រាវជ្រាវ។ ចំនួន​អ្នក​ប្រើប្រាស់​អ៊ីនធឺណិត​លើ​សកលលោក​កើន​ឡើង​ឥត​ឈប់​រាល់​វិនាទី ខណៈ​ដែល​បច្ចុប្បន្ន​ ​មាន​អ្នក​​ប្រើប្រាស់​​​ជាង ២,៩២៤ពាន់​លាន​នាក់ (user)។ នេះ​ដោយ​ផ្នែក​តាម​គេហទំព័រ internetlivestats។
Web IT2 copy
ស្រប​ពេល​ដែល​​អ៊ីនធឺណិត​​កំពុង​ដើរ​តួនាទី​សំខាន់​ ​​​ចំនួន​អ្នក​ប្រើ​អ៊ីនធឺណិត​នៅ​កម្ពុជា​ដែល​ជា​ប្រទេស​កំពុង​អភិវឌ្ឍ ក៏​បាន​កើន​ឡើង​គួរ​កត់​សម្គាល់​​ផង​ដែរ។ គិត​ក្នុង​ឆ្នាំ២០១៤​ នេះ កម្ពុជា​បាន​ជាប់​លេខរៀង​ទី១២១ ​​ក្នុង​ចំណោម​ប្រទេស​​និង​តំបន់​១៩៨ ដែល​មាន​ចំនួន​អ្នក​ប្រើ​សរុប​​ ៨២៨​ ៣១៧ User ក្នុង​ចំណោម​ប្រជាជន​កម្ពុជា​សរុប​ជាង ១៥,៤០៨លាន​នាក់។ ​អត្រា​កើន​ឡើង​នៃ​អ្នក​ប្រើ​មាន ១០% ។

ក្រឡេក​មើល​ចំនួន​អ្នក​ប្រើ​អ៊ីនធឺណិត​ច្រើនជាង​លើ​ពិភពលោក​ចំនួន ១០ប្រទេស​រួម​មាន៖
១- ចិន អ្នក​ប្រើ ៦៤១.៦០១.០៧០
២- អាមេរិក ២៧៩.៨៣៤.២៣២
៣- ឥណ្ឌា ២៤៣.១៩៨.៩២២
៤- ជប៉ុន ១០៩.២៥២.៩១២
៥- ប្រេស៊ីល ១០៧.៨២២.៨៣១
៦- រុស្សី ៨៤.៤៣៧.៧៩៣
៧-អាល្លឺម៉ង់ ៧១.៧២៧.៥៥១
៨- នីហ្សេរីយ៉ា ៦៧.១០១.៤៥២
៩- អង់គ្លេស ៥៧.០៧៥.៨២៦
១០- បារាំង ៥៥.៤២៩.៣៨២

បញ្ជាក់៖ តួលេខ​ខាង​លើ​នេះ​គឺ​ជា​ការ​វាយតម្លៃ​ប្រមាណ​របស់​សហភាព​ទូរគមនាគមន៍​ អន្តរជាតិ (ITU), នាយកដ្ឋានចំនួន​ប្រជាជន​របស់​អង្គការ​សហប្រជាជាតិ (United Nations Population Division), សមាគម​អ៊ីនធឺណិត និង​ទូរស័ព្ទ​ចល័ត​នៃ​ប្រទេស​ឥណ្ឌា (IAMAI)និង​ធនាគារ​ពិភពលោក​។

អ្នក​ប្រើ​អ៊ីនធឺណិត​គឺ មិន​រាប់​អាយុ ពោល​​គឺ​ឱ្យ​តែ​នៅ​ផ្ទះ​មាន​ភ្ជាប់​អ៊ីនធឺណិត ឬ​ការ​ប្រើ​ឧបករណ៍​ដូច​ជា កុំព្យូទ័រ ឬ​ទូរស័ព្ទ និង​តំណភ្ជាប់​តាម​ឧបករណ៍​ផ្សេងៗ​ទៀត។ គិត​មក​ត្រឹម​ពេល​នេះ ចំនួន​​គេហទំព័រ​​សរុប​ទូទាំង​សកលលោក​មាន​ជាង ៩៩១,២៤លាន​។

បច្ចុប្បន្ន​ ប្រជាជន​ពិភពលោក​ជាង​​ ៤០%​​​ មាន​អ៊ីនធឺណិត​ប្រើ​ ខណៈ​ដែល​កាល​ពី​ឆ្នាំ​១៩៩៥​ មាន​​មិន​ដល់​ ១%​ផង៕