iPhone 6 និង iPhone Air ចេញ​១៥ កញ្ញា

iPhone 6 និង iPhone Air តៀមចេញចេញនៅ ​១៥ កញ្ញា
1បើ​​ដូច​កាល​ពី​ឆ្នាំ​មុន​​ Apple ចេញ iPhone ម្ដង​ពីរ​ម៉ូដែល (iPhone 5S/5C) មែន ដូច្នេះ​
ឆ្នាំ​នេះ ក្រុមហ៊ុន​​ច្បាស់​ជា​បន្ត​អភិវឌ្ឍ​ចេញ​ពីរ​ម៉ូដែល​ទៀត​ជា​មិន​ខាន។​ យ៉ាងណា ឈ្មោះ 5C អាច​ត្រូវ​បញ្ចប់ ស្នង​ជំនួស​ដោយ iPhone Air ដែល​ជា​ប្រភេទ​ឧបករណ៍​កូនកាត់​រវាង​ស្មាតហ្វូន និង​ថេប្លេត (Phablet) វិញ។

ថ្មីៗ​នេះ មាន​របាយការណ៍​ចំនួន​ពីរ បាន​អះអាង​ជុំវិញ​កាលបរិច្ឆេទ​ចេញ iPhone 6។ គេហទំព័រ tencent.com អះអាង​ថា Apple ត្រៀម​បង្ហាញ​ស្មាតហ្វូន​កំពូល​ជំនាន់​ទី៨ របស់​ខ្លួន​ដល់​សាធារណជន​នៅ​ថ្ងៃ​ទី១៩ ​កញ្ញា​ខាង​មុខ​នេះ​ហើយ រីឯ china.com នឹង​ប្រកាស​ថ្ងៃ​ទី២៥ ខែ​កញ្ញា។
Web IT2 copy
ចំណែក​របាយការណ៍​ថ្មី​ចុង​ក្រោយ​មួយ​ទៀត​ឱ្យ​ដឹង​ថា Apple នឹង​ប្រកាស iPhone ថ្មី​អេក្រង់​ធំ​ទាំង​ពីរ​នៅ​ថ្ងៃ​ច័ន្ទ ទី១៥ ខែ​កញ្ញា។ រីឯ​តម្លៃ iPhone 6 ត្រូវ​រំពឹង​ថា នឹង​ចេញ​លក់​តម្លៃ ៩៦៥ដុល្លា​សម្រាប់​ទំហំ 16GB ហើយ 32GB អាច​ឡើង​ដល់ ១០០០ដុល្លារ​អាមេរិក។ យ៉ាងណា ក្រុមហ៊ុន China Mobile និង China Unicom ពេល​នេះ​កំពុង​ធ្វើតេស្ត​ប្រព័ន្ធ​បណ្ដាញ 4G របស់​គេ ទៅ​លើ​គំរូ​បឋម (prototype) iPhone 6។

រោងចក្រ Foxconn ដែល​ទទួល​ដំឡើង iPhone បាន​ធ្វើ​ឱ្យ​បែក​ធ្លាយ​គ្រោងការណ៍​ខ្លះៗ​រួច​មក​ហើយ​កាល​ពី​ប៉ុន្មាន​ខែ​ មុន ដែល​ក្នុង​នោះ​មាន​ទាក់ទង​នឹង​កំណែ​រូបរាង​ឌីហ្សាញ iPhone 6 ច្រើន។ ដូច្នេះ iPhone ជំនាន់​ថ្មី​ចេញ​ឆ្នាំ​នេះ អាច​នឹង​ធ្វើ​សាធារណជន​ពិបាក​ស្មាន​លើ​ការ​រចនា​ស្មាតហ្វូន​នេះ។ យ៉ាងណាក៏ដោយ ចំពោះ​អេក្រង់​បែកចែក​ជា​ពីរ​ទំហំ​គឺ​ជា​រឿង​ពិត ដែល​មាន​ការ​អះអាង​ផ្ទាល់​ពី Foxconn ថា​នឹង​ផលិត iPhone អេក្រង់ ៤,៧អ៊ីញ និង ៥,៥អ៊ីញ ចេញ​ឆ្នាំ​២០១៤​នេះ។ ចំណែក​សម្បក​ដែល​ជំនាន់​មុន​ស្រោប​បន្ទះ​ប្លាស្ទិក នឹង​ត្រូវ​ប្ដូរ​ដាក់​កញ្ចក់​ជំនួស​វិញ គឺ​មាន​លក្ខណៈ​ស្រដៀង​សម្បក​ក្រោយ​របស់ iPhone 5S៕​