មេរៀនទី២: PHP- អថេរ

មេរៀនទី២: PHP- អថេរ

1.អថេរ (Variables) .

Variableគឺជាគ្រឹះដ៏សំខាន់សំរាប់ភាសាកុំព្យូទ័រវាត្រូវបានគេប្រើដើម្បីផ្ទុកនូវតំលៃជាបណ្ដោះអាសន្ននៅពេល
ដែលប្រតិបត្ដិការ script ម្ដងៗ ។ variable ត្រូវបានផ្ដល់តំលៃទៅអោយ នៅពេលដែល Script ចាប់ ផ្ដើម តំណើរការ ឬ នៅពេលអ្នកប្រើប្រាស់ បញ្ជូល ឬបានមកពីការចាប់យកទិន្នន័យពី Database អ្នកអាច ប្រើប្រាស់ variable គ្រប់ពេលទាំងអស់ នៅពេលដែល script ចាប់ផ្ដើមតំ ណើរការជា មួយ ទិន្នន័យ ហើយអ្នកអាចកែប្រែ តំលៃដែល Variable នោះផ្ទុកពីការប្រតិបត្ដិការ script មួយទៅកាន់ការ ប្រតិបត្ដិការ របស់ script មួយផ្សេងទៀត រហូតដល់ពេលដែល script របស់អ្នកត្រូវបានបញ្ចប់ ។

សំរាប់ភាសា PHP ឈោះរបស់ variable ត្រូវតែចាប់ផ្ដើមដោយនិមិត្ដសញ្ញា $ (dollar sign)អ្នក អាច ផ្ដល់ នូវ ឈោះរបស់ variable ជាតួអក្សរ តំលៃលេខ ឬ underscore ( _ ) ក៏ប៉ុន្ដែអ្នកមិនអាច ប្រើអក្សរដកឃ្លាជាមួយឈោះរបស់ variable នោះទេ។

ឧទាហរណ៍ ខាងក្រោមគឺជាការផ្ដល់ឈោះទៅអោយ variable ដែលត្រឹមត្រូវ ៖

$sok ;

$sok_som_neang ;

$_Dara ;

$Chenda22 ;

Variable របស់ PHP អាចផ្ទុកនូវប្រភេទទិន្នន័យដែលជាតំលៃលេខ តួអក្សរ object , array Booleans ហើយរាល់ចំនុះរបស់ variable អាចធ្វើការផ្លាស់ប្ដូរគ្រប់ពេលវេលា ។ ជាទូទៅ ការប្រកាសVariable ឬ ការផ្ដល់តំលៃទៅអោយ variable អ្នកអាចអនុវត្ដន៍នូវ statement ដូចខាងក្រោម ។

$num1 = 5;

$num2 = 8;

ការប្រកាស variable ពីរ ខាងលើអ្នកបានប្រើប្រាស់នូវ assignment operator (=) ដែលនឹងរៀបរាប់លំអិតនៅក្នុងមេរៀន “ Operator and Expression “ ។បន្ទាប់ពីអ្នកបាន ផ្ដល់នូវតំលៃទៅ variableរួចរាល់ហើយ អ្នកអាចយកវាមក ប្រើប្រាស់បាន ដូចខាងក្រោម ៖

print $num2; វាមានតំលៃសើនឹងការប្រើ print 8; ដូចច្នេះមានន័យថា $num2 ផ្ទុកតំម្លៃ ៨ ចូរចងចាំថារាល់ចុងបញ្ចប់នៃរបាយការណ៍របស់ PHP និមួយៗត្រូវតែបញ្ចប់ដោយសញ្ញា ( ; ) semicolon។

2 Data Types .

ប្រភេទខុសៗគ្នានៃទិន្នន័យត្រូវបានប្រើប្រាស់នូវចំនួនសរុបរបស់អង្គចងចាំផ្សេងៗគ្នា ហើយវាអាចប្រព្រឹត្ដទៅនៅពេលអ្នក

រៀបចំវានៅក្នុង script របស់អ្នក ។ មានភាសាកមវិធីមួយចំនួនទាមទារអោយអ្នកសរសេរកមμវិធី ប្រកាសនូវប្រភេទ នៃទិន្នន័យ

a

ឧទាហរណ៍ ១

Gettype.php

01: <html>

02: <head><titile>Display Data Type</title>

03: </head>

04: <body>

05:

06: <h2>Using gettype</h2>

07:

08: <?php

09: $testing;

10: Print gettype($testing);// NULL

11: $testing = 5;

12: print gettype($testing); // integer

14: print “<br />”;

15: $testing = “five”;

16: print gettype($testing); // string

17: print “<br />”;

18: $testing = 5.0;

19: print gettype($testing); // double

20: print “<br />”;

21: $testing = true;

22: print gettype($testing); // boolean

23: print “<br />”;

24: ?>

 

25:

26: </body>

27: </html>

នៅពេលដែល variable $testing ត្រូវបានប្រកាសនៅបន្ទាត់ទី ០៩ ដោយមិនបាន ផ្ដល់តំលៃ ទៅអោយវា ដូចច្នេះនៅពេលដែលប្រើប្រាស់ gettype() function ដើម្បីត្រួតពិនិត្យ variable នៅបន្ទាត់ទី១០ នោះអ្នកនឹង ទទួលបាននូវ លទ្ធផល ជាអក្សរ Null ។ បន្ទាប់ពីនេះ variable $testing ត្រូវបានផ្ទល់នូវតំលៃជាតួលេខនៅបន្ទាត់ទី ១១ គឺលេខ ៥ ដែលជាចំនួនគត់ ឬ អ្នកអាច និយាយបានថាតំលៃលេខដែលគានក្បៀសដូច្នេះលទ្ទផលដែលនឹងទទួលបានបន្ទាប់ពីការប្រើប្រាស់នូវ gettype() function បន្ទាត់ទី១២ គឺ // integerចំណែកការផ្ដល់នូវតំលៃ “five” ទៅអោយ variable $testing នៅបន្ទាត់ទី ១៥ គឺជាបន្ដុំនៃតួអក្សរ ។នៅពេលដែលអ្នកចង់ធ្វើការជាមួយតំលៃជា string អ្នកត្រូវតែដាក់តំលៃនោះស្ថិតនៅក្នុងចន្លោះ សញ្ញា ( “ ) Double quotation mark ឬ ( „ ) single quotation mark ។

តំលៃជាប្រភេទ double ត្រូវបានផ្ដល់ទៅអោយ variable $testing ដែលស្ថិតនៅបន្ទាត់ទី ១៨ជាតំលៃ លេខ 5.0 ដែលតំលៃនេះជាតំលៃលេខទសភាគ ឬ ជាតំលៃលេខដែលមានក្បៀស។ តំលៃជាប្រភេទ Boolean ត្រូវបានផ្ដល់ទៅអោយ variable $testing នៅបន្ទាត់ទី ២១ ហើយតំលៃនេះអាចមានតែពីរប៉ុណ្ណោះគឺ true ឬ false ។

សំគាល់ ៖

ភាពខុសគ្នារវាការប្រើប្រាស់នូវ (“ ) double quotation mark និង ( ‘ ) single quotation mark

Double quotation mark អនុញ្ញាតិអោយយើងប្រើប្រាស់នូវ variable បញ្ចូលជាមួយ ពីព្រោះ PHP engine នឹងជំនួសនូវតំលៃដែលជា variable ។ សូមពិនិត្យមើលឧទាហរណ៍ខាងក្រោម-

$name = “Rithya”; >

print “hello, $name”; // hello,Rithya >

ប្រសិនបើអ្នកប្រើប្រាស់នូវ single quotation mark variable មិនត្រូវបានជំនួសដោយតំលៃនោះទេ ។

print ‘hello, $name’; // hello, $name >

 

ឧទាហរណ៍ ២

Quotation.php

01: <html>

02: <head><title>Single Quotation and Double Quotation mark</title>

03: </head>

04: <body>

05: <h2> Using double quatation and Signle quatation mark</h2>

06:

07: <?

08: $name = “Rithya”;

09: print “Hello,$name<br/>”; // Hello,Rithya

10: print ‘Hello,$name’; // Hello,$name

11: ?>

12:

13: </body>

14: </html>

 

3.Displaying Type Information with var_dump().

gettype() គឺជា function ដែលប្រើដើមី្បទទួលនូវប្រភេទ variable ដោយឡែក var_dump()

ប្រើដើម្បីប្រាប់នូវប្រភេទ variable និង ចំនុះរបស់វា ។ ច្រើនជាងនេះទៅទៀត សំរាប់ប្រភេទតំលៃដែលសគសាញដូចជា arrays និង object var_dump() ផ្ដល់អោយនូវពត៌មានគ្រប់ប្រភេទដែលមាននៅក្នុងVariable នោះ ។

ឧទាហរណ៍ ៣

Var_dump.php

01: <html>

02: <head>

03: <title>Displaying Type Information with var_dump</title>

04: </head>

05: <body>

06: <h2>using Var_dump</h2>

07:

08: <?php

09: $testing=5;

10: print var_dump($testing);

11: ?>

12:

13: </body>

14: </html>

4.The Cast Operators

PHPផ្ដល់អោយនូវវិធីដើម្បធ្វើការផ្លាស់ប្ដូរនូវប្រភេទទិន្នន័យដោយប្រើប្រាស់castoperators ដូចមានរៀបរាប់ក្នុង

តារាងខាងក្រោមៈ

aឧទាហរណ៍ ៥

Casting.php

<html>

<head>

<title>Casting variable</title>

</head>

<body>

<h2>Using Casting to Changing Type</h2>

<?php

$unexpect=3.14;

$holder = (double)$unexpect;

print gettype($holder);

print “— $holder<br/>”;

$holder = (string)$unexpect;

print Gettype($holder);

print “– $holder<br/>”;

$holder = (integer)$unexpect;

print gettype($holder);

print “– $holder<br/>”;

$holder = (Double)$unexpect;

print gettype($holder);

print “—- $holder<br/>”;

$holder = (boolean)$unexpect;

print gettype($holder);

print “– $holder<br/>”;

?>

</body>

</html>

 

5.Operators and Expressions . Operators គឺជានិមិតសញ្ញាទាំឡាយណាដែល អ្នកអាចប្រើ តំលៃមួយ ឬ ច្រើន បង្កើតចេញជាតំលៃថីមួយទៀត ហើយតំលៃដែលប្រតិបត្ដិដោយ operator នោះត្រូវបានគេហៅថា operand ។

Operand គឺជាតំលៃដែលចូលរួមជាមួយ operator ដែលជាទូទៅ មាន operand ពីរជាមួយOperator មួយ ។

ឧទាហរណ៍ការប្រើ operand ពីរ ជាមួយ operator ដើម្បីបង្កើតចេញជាតំលៃថីមួយផ្សេងទៀត។

4 + 5

៤ ហើយនិង ៥ គឺជា operand ដែលត្រូវបាន operated ដោយ addition operator (+) ដើម្បីបង្កើតនូវតំលៃថី គឺ ៩ ។ ការផ្ដុំនូវ operand និង operator ដើម្បីបង្កើតជាលទ្ធផល ត្រូវបានគេហៅថា expression

5.1 The Assignment Operator .

Assignment operators ប្រើដើម្បីផ្ដល់នូវតំលៃទៅអោយ variable ។ ដូចដែលអ្នក បានជួប ខាងលើ assignment operator ត្រូវបាន initialize variable គ្រប់ពេល វាគឺជាអក្សរ ( = ) ។Assignment operator ចាប់យកតំលៃពី operand ខាងស្ដាំទៅអោយ operand ខាងឆ្វេងដូចឧទាហរណ៍

ខាងក្រោម ៖

$name = “ DYCHANDOEUN “ ;

Print $name; .

ជាទូទៅខាងឆ្វេងនៃ Assignment operator ច្រើនតែជា variable ។

5.2 Arithmetic Operators

a

5.3 The Concatenation Operator ( . ) .

Concatenation operator ប្រើដើម្បីភ្ជាប់ string សំរាប់ operator មួយនេះវាធ្វើការជា មួយតែ string ប៉ុណ្ណោះ ។ ដូច្នេះរាល់ operand ដែលមិនមែនជា string វានឹង convert អោយទៅ ជា string សូមពិនិត្យមើលឧទាហរណ៍ ៖

“hello”.” world” ការសរសេរបែបនេះវាសើនឹងការសរសេរ “hello world” ។

$year = 2007; .

Print “Happy khmer new year_”.$year ; .

Variable $year ដែលជាប្រភេទ integer ត្រូវបានបំលែងទៅជា string ” 2007 ” មុន

ពេលដែលវាត្រូវបានភ្ជាប់ជាមួយ string “ Happy khmer new year ” ។

5.4 Combined Assignment Operators

$x = 4; .

$x = $x + 4; // លទ្ធផល $x គឺ 8

ឬ អ្នកអាចជំនួសដោយការសរសេរដូចខាងក្រោម

$x = 4;

$x += 4; // $ លទ្ធផល $x គឺ 8

a5.5 Comparison Operators . Comparison operators ប្រើដើម្បីប្រៀធៀបនូវ operands ទាំងឡាយ ដោយផ្ដល់នូវតំលៃត្រលប់ជា Boolean ( true or false ) ។

ឧទាហរណ៍ដើម្បីត្រួតពិនិត្យតំលៃដែលមាននៅក្នុង $x និងជាតំលៃដែលតូចជាងប្រាំ អ្នកអាចប្រើជាមួយនឹង less than operator ។

$x < 5

ប្រសិនបើ $x ផ្ទុកតំលៃ លេខ 4 expression ខាងលើនឹងផ្ដល់ជាតំលៃ true ប៉ុន្ដែប្រសិនបើ $x ផ្ទុកតំលៃជាលេខ 7 នោះ expression នឹងផ្ដល់នូវតំលៃ false ។

aOperator ខាងលើនេះភាគច្រើនប្រើជាមួយ integers or double ហើយសំរាប់ operator( == ) គឺប្រើដើម្បីប្រៀបធៀបតំលៃដែលជា strings ។

5.6 Logical Operators

aLogical operators បំលែង operand អោយទៅជាតំលៃ Boolean រួចធ្វើការប្រៀបធៀបតំលៃទាំងនោះ ។

Or operator ឬ ( || ) ផ្ដល់តំលៃ true ប្រសិនបើ operand ខាងឆ្វេង ឬ ខាងស្ដាំណាមួយមានតំលៃ true ។

ឧទាហរណ៍ ១. true || false លទ្ធផលគឺ true ។And operator ឬ ( && ) ផ្ដល់តំលៃ true នៅពេលដែល operand ទាំងពីរមានតំលៃ true ។

ឧទាហរណ៍ ២. true && false លទ្ធផលគឺ false ។

ឧទាហរណ៍ ៣. ( $x > 2 ) && ( $x < 15 )

5.7 Increment/Decrement Operators  Increment/decrement operators ប្រើដើម្បីបង្កើន ឬ បន្ថយតំលៃ របស់ variable ដែលជា Integer ហើយជាទូទៅប្រើដើម្បីរាប់ Iteration របស់ loop ។

$x = $x + 1; // $x is incremented.

$x += 1; // $x is incremented.

$x++; // $x is incremented

. $x = $x – 1; // $x is decremented.

$x–; // $x is decremented.

$x- = 1; // $x is decremented.

a

ឧទាហរណ៍

$num1 = 5;

$num2 = $num1++; // post-increment, $num2 ត្រូវបានផ្ដល់នូវតំលៃដើមរបស់ $num1

print $num1; // លទ្ធផលដែលនឹងត្រូវបង្ហាញគឺ តំលៃរបស់ $num1 គឺ ៦

print $num2; // លទ្ធផលដែលនឹងត្រូវបង្ហាញគឺ ជាតំលៃដើមរបស់ $num1 គឺ ៥

ឧទាហរណ៍ ៖

$num1 = 5;

$num2 = ++$num1; // pre-increment, $num2 ត្រូវបានផ្ដល់នូវតំលៃថីរបស់ $num1

ទៅអោយ $num2 ។

print $num1; // លទ្ធផលដែលនឹងត្រូវបង្ហាញគឺ តំលៃរបស់ $num1 គឺ ៦

print $num2; // លទ្ធផលដែលនឹងត្រូវបង្ហាញគឺ ជាតំលៃរបស់ $num1 គឺ ៦

6.Constants . ជាទូទៅ Variables ត្រូវបានគេប្រើដើម្បីផ្ទុកនូវតំលៃ ពីព្រោះតំលៃ និង ប្រភេទរបស់វាអាច នឹងត្រូវផ្លាស់ប្ដូរបានគ្រប់ពេលវេលា ។ ប្រសិនបើអ្នកចង់ធ្វើការជា មួយតំលៃដែល មិនប្រែរប្រួលនៅក្នុងការ ប្រតិបត្ដិការកូដរបស់អ្នក អ្នកអាចប្រើប្រាស់នូវ constant ។ PHP បានផ្ដល់នូវ define() function ដើម្បី

បង្កើតនូវ constant ។

define(“CONSTANT_NAME”, 42);

តំលៃដែលអ្នកអាចផ្ដល់ទៅអោយ constant គឺត្រូវតែជា តំលៃលេខ ឬ តួអក្សរ ហើយសំរាប់ការ

ផ្ដល់ឈេμាះរបស់ constant អ្នកគួរតែប្រើអក្សរធំ ។ រាលការ់ប្រើប្រាស់ constant variable អ្នកគ្រាន់យក ឈោះរបស់ constant នោះមកប្រើ ប៉ុន្ដែមិនមានសញ្ញា ($) dollar symbol នៅពីមុខនោះទេ ។

ឧទាហរណ៍ ៦

constant.php

01: <html>

02: <head>

03: <title>Defining a constant</title>

04: </head>

05: <body>

06: <div>

07:

08: <?php

09: define(“USER”, “Ankor”);

10: print “Welcome “.USER;

11: ?>

12:

13: </div>

14: </body>

15: </html>

នៅបន្ទាត់ទី ១០ យើងបានប្រើ concatenation operator ដើម្បីភ្ជាប់តំលៃរបស់ constant និង

អក្សរ “Welcome” ពីព្រោះ PHP engine មិនមានវិធីសាស្ដ្រដើម្បីបែងចែក រវាង constant និង string

ដែលនៅក្នុង quotation mark នោះទេ ។

ជា Default constant គឺ case sensitive ប៉ុន្ដែអ្នកអាចផ្លាស់ប្ដូរដោយទទួលយកនូវ argument

ទី៣ ជា boolean មកប្រើក្នុង define() function ដើម្បីកំណត់អោយការប្រើប្រាស់ឈោះ constant ជា

Case insensitive ដូចមានក្នុងឧទហរណ៍ខាងក្រោម ។

define(“USER”, “Ankor”, true); .

ដូច្នេះអ្នកអាចប្រើប្រាស់ constant ដោយមិនមានការខ្វាយខ្វល់អំពីអក្សរតូចឬធំឡើយ ។

print User;

print usEr;

print USER;

ឧទាហរណ៍ ៧

constant2.php

<html>

<head>

<title>Defining a constant</title>

</head>
<body>

<div>

<?php

define (“USER”, “Angkor”,true);

print “Welcome”.uSER.”<br/>”;

print “Welcome”.uSeR.”<br/>”;

print “Welcome”.usEr.”<br/>”;

print “Welcome”.uSER.”<br/>”;

?>

</div>

</body>

</html>